I. (១០ ពិន្ទុ)
ចូរគូសសញ្ញា ✓ ក្នុងប្រអប់ខាងមុខចម្លើយដែលត្រឹមត្រូវតែមួយគត់
១ តើសមភាពមួយណាត្រឹមត្រូវ?
២ គេឱ្យត្រីកោណ \(ABC\) កែងត្រង់ \(A\) ដែលមាន \(AB=6\,\mathrm{cm}\) និង \(BC=10\,\mathrm{cm}\)។ គណនាប្រវែង \(AC\)។
II. (១០ ពិន្ទុ)
គណនាកន្សោមខាងក្រោម
១. \(A=\sqrt{12}-2\sqrt{27}+\sqrt{75}\) ២. \(B=\dfrac{\sqrt{3}-\sqrt{2}}{\sqrt{3}+\sqrt{2}} + \dfrac{\sqrt{3}+\sqrt{2}}{\sqrt{3}-\sqrt{2}}\)
III. (១០ ពិន្ទុ)
ដោះស្រាយសមីការ និងវិសមីការខាងក្រោម
១. \((x-2)^2-x(x+1)=14\) ២. \(\dfrac{2x-1}{3}-\dfrac{x+1}{4}>\dfrac{x-2}{2}\)
IV. (១៥ ពិន្ទុ)
គេមានកន្សោមពីជគណិត \(A=(2x-1)^2-(x+1)^2\) និង \(B=x^2-4x+4\)
ក ដាក់កន្សោម \(A\) និង \(B\) ជាផលគុណកត្តាដឺក្រេទី១ នៃ \(x\)
ខ. សម្រួលកន្សោមសនិទាន \(F=\dfrac{A}{B}\) គ. គណនាតម្លៃលេខនៃកន្សោម \(F\) បើ \(x=-1\)
V. (១៥ ពិន្ទុ)
PISA៖ សេវាកម្មបោះពុម្ពឯកសារ
សិស្សានុសិស្សមួយក្រុមចង់បោះពុម្ពសៀវភៅលំហាត់ដើម្បីចែកគ្នារៀន។
ហាងបោះពុម្ពពីរមានជម្រើសគិតប្រាក់ដូចខាងក្រោម៖
| ហាងបោះពុម្ព | ថ្លៃរៀបចំចងក្រង | ថ្លៃបោះពុម្ព ១សន្លឹក |
|---|---|---|
| កសាង | \(5000\) រៀល | \(100\) រៀល |
| បញ្ញា | \(0\) រៀល | \(150\) រៀល |
ក បើសៀវភៅនោះមានកម្រាស់ \(50\) សន្លឹក តើត្រូវចំណាយប្រាក់ប៉ុន្មានសម្រាប់ហាងនីមួយៗ? តើគួរជ្រើសរើស
ហាងណា?
ខ បើសៀវភៅនោះមានកម្រាស់ \(150\) សន្លឹក តើគួរជ្រើសរើសហាងមួយណាទើបចំណេញជាង?
គ តើសៀវភៅត្រូវមានប៉ុន្មានសន្លឹកទើបការចំណាយនៅហាងទាំងពីរស្មើគ្នា?
VI. (១០ ពិន្ទុ)
ក្នុងប្រអប់មួយមានប៊ិចពណ៌ក្រហមចំនួន \(5\) ដើម ប៊ិចពណ៌ខៀវចំនួន \(3\) ដើម និងប៊ិចពណ៌បៃតង
ចំនួន \(2\) ដើម។ គេចាប់យកប៊ិចម្ដង \(2\) ដើមចេញពីប្រអប់ដោយចៃដន្យ។ រកប្រូបាបដែលចាប់បាន៖
ក. ប៊ិចពណ៌ខៀវទាំងពីរដើម ខ. ប៊ិចពណ៌ក្រហមយ៉ាងតិចមួយដើម
VII. (១៥ ពិន្ទុ)
ក្នុងតម្រុយអរតូណរមេ \((xOy)\) គេឱ្យចំណុច \(A(-2,3)\) និង \(B(4,1)\)។
ក គណនាប្រវែង \(AB\) និងរកកូអរដោនេចំណុចកណ្តាល \(I\) នៃអង្កត់ \([AB]\)
ខ. រកសមីការបន្ទាត់ \((AB)\) គ. រកសមីការបន្ទាត់ \((\Delta)\) ជាមេដ្យាទ័រនៃអង្កត់ \([AB]\)
VIII. (១៥ ពិន្ទុ)
គេមានរង្វង់ផ្ចិត \(O\) អង្កត់ផ្ចិត \(AB=8\,\mathrm{cm}\)។ គូសបន្ទាត់ប៉ះ \(d\) នឹងរង្វង់ត្រង់ \(B\)។ ដៅចំណុច \(C\)
លើបន្ទាត់ \(d\) ដែលមានអង្កត់ \(BC=6\,\mathrm{cm}\)។ បន្ទាត់ \(AC\) កាត់រង្វង់ \((O)\) ត្រង់ចំណុច \(D\)។
ក ប្រាប់ឈ្មោះ \(\triangle ABC\) និង \(\triangle ADB\)
ខ. គណនាប្រវែង \(AC\) និង \(BD\) គ. ប្រៀបធៀប \(\triangle ABD\) និង \(\triangle BCD\) រួចទាញថា \(BD^2=AD\times CD\)
មើលអត្រាកំណែ (ចម្លើយលម្អិត)
អត្រាកំណែ
លំហាត់ I (១០ ពិន្ទុ)
១ តើសមភាពមួយណាត្រឹមត្រូវ?
ដោយ \(\sqrt{4-2\sqrt{3}} = \sqrt{(\sqrt{3}-1)^2}\)
ដោយ \(\sqrt{3} > 1\) នោះ \(\sqrt{(\sqrt{3}-1)^2} = \sqrt{3}-1\)
ដូចនេះ ៖ ជ្រើសរើស គ. \(\displaystyle \sqrt{4-2\sqrt{3}}=\sqrt{3}-1\)
២ គណនាប្រវែង \(AC\)
ក្នុងត្រីកោណកែង \(ABC\) ត្រង់ \(A\) តាមទ្រឹស្តីបទពីតាគ័រ៖
ដូចនេះ ៖ ជ្រើសរើស ខ. \(\displaystyle 8\,\mathrm{cm}\)
លំហាត់ II (១០ ពិន្ទុ)
១ គណនាកន្សោម \(A\)
ដូចនេះ ៖ \(\displaystyle A=\sqrt{3}\)
២ គណនាកន្សោម \(B\)
ដូចនេះ ៖ \(\displaystyle B=10\)
លំហាត់ III (១០ ពិន្ទុ)
១ ដោះស្រាយសមីការ
ដូចនេះ ៖ \(\displaystyle x=-2\)
២ ដោះស្រាយវិសមីការ
បកស្រាយចម្លើយលើក្រាប
ដូចនេះ ៖ \(\displaystyle x<5\)
លំហាត់ IV (១៥ ពិន្ទុ)
គេមាន \(A=(2x-1)^2-(x+1)^2\) និង \(B=x^2-4x+4\)
ក ដាក់កន្សោម \(A\) និង \(B\) ជាផលគុណកត្តា
ដូចនេះ ៖ \(\displaystyle A=3x(x-2)\)
ដូចនេះ ៖ \(\displaystyle B=(x-2)^2\)
ខ សម្រួលកន្សោមសនិទាន \(F=\frac{A}{B}\)
ដូចនេះ ៖ \(\displaystyle F=\frac{3x}{x-2}\)
គ គណនាតម្លៃលេខនៃ \(F\) បើ \(x=-1\)
ដូចនេះ ៖ \(\displaystyle F(-1)=1\)
លំហាត់ V (១៥ ពិន្ទុ)
ក បើសៀវភៅនោះមានកម្រាស់ \(50\) សន្លឹក
ការចំណាយលើហាងកសាង៖
ការចំណាយលើហាងបញ្ញា៖
ដូចនេះ ៖ គួរជ្រើសរើសហាងបញ្ញា
ខ បើសៀវភៅនោះមានកម្រាស់ \(150\) សន្លឹក
ការចំណាយលើហាងកសាង៖
ដូចនេះ ៖ គួរជ្រើសរើសហាងកសាង ទើបចំណេញជាង
គ តើសៀវភៅត្រូវមានប៉ុន្មានសន្លឹកទើបការចំណាយស្មើគ្នា?
តាង \(x\) ជាចំនួនសន្លឹកនៃសៀវភៅ (\(x>0\))
ដើម្បីឱ្យការចំណាយលើហាងទាំងពីរស្មើគ្នា គេបាន៖
ដូចនេះ ៖ ចំនួន \(\displaystyle 100\) សន្លឹក
លំហាត់ VI (១០ ពិន្ទុ)
ចំនួនប៊ិចសរុបគឺ \(5+3+2=10\) ដើម។
ការចាប់យកប៊ិចម្តងពីរដើម ស្មើនឹងការចាប់ម្តងមួយមិនដាក់ចូលវិញ។
ក រកប្រូបាបដែលចាប់បានប៊ិចពណ៌ខៀវទាំងពីរដើម
ដូចនេះ ៖ \(\displaystyle P(\) ខៀវ, ខៀវ \(\displaystyle )=\frac{1}{15}\)
ខ រកប្រូបាបដែលចាប់បានប៊ិចពណ៌ក្រហមយ៉ាងតិចមួយដើម
ជាព្រឹត្តិការណ៍ផ្ទុយនឹងព្រឹត្តិការណ៍ចាប់មិនបានប៊ិចក្រហមសោះ (ពោលគឺចាប់បានប៊ិចពណ៌ផ្សេងដែលសរុបមាន \(5\) ដើម)។
ដូចនេះ ៖ \(\displaystyle P(\) ក្រហមយ៉ាងតិចមួយ \(\displaystyle )=\frac{7}{9}\)
លំហាត់ VII (១៥ ពិន្ទុ)
គេឱ្យចំណុច \(A(-2,3)\) និង \(B(4,1)\)
ក គណនាប្រវែង \(AB\) និងរកកូអរដោនេចំណុចកណ្តាល \(I\) នៃអង្កត់ \([AB]\)
ដូចនេះ ៖ \(\displaystyle AB=2\sqrt{10},\quad{} I(1,2)\)
ខ រកសមីការបន្ទាត់ \((AB)\)
មេគុណប្រាប់ទិស
ដូចនេះ ៖ \(\displaystyle (AB):\ y=-\frac{1}{3}x+\frac{7}{3}\)
គ រកសមីការបន្ទាត់ \((\Delta)\) ជាមេដ្យាទ័រនៃអង្កត់ \([AB]\)
ដោយ \((\Delta)\perp (AB)\) នោះ \(a_\Delta\cdot a_{AB}=-1 \\ \Rightarrow a_\Delta\left(-\frac{1}{3}\right)=-1 \Rightarrow a_\Delta=3\)
បន្ទាត់ \((\Delta)\) ជាមេដ្យាទ័រ នោះវាកាត់តាម \(I(1,2)\)៖
ដូចនេះ ៖ \(\displaystyle (\Delta):\ y=3x-1\)
លំហាត់ VIII (១៥ ពិន្ទុ)
ក ប្រាប់ឈ្មោះត្រីកោណ \(ABC\) និង \(\triangle ADB\)
គេមាន
និង
ដូចនេះ ៖ \(\displaystyle \begin{gathered} \triangle ABC\text{ ជាត្រីកោណកែងត្រង់ }B \\ \triangle ADB\text{ ជាត្រីកោណកែងត្រង់ }D \end{gathered}\)
ខ គណនាប្រវែង \(AC\) និង \(BD\)
ក្នុងត្រីកោណកែង \(ABC\) តាមទ្រឹស្តីបទពីតាគ័រ
តាមទំនាក់ទំនងមាត្រក្នុងត្រីកោណកែង \(ABC\)៖
ដូចនេះ ៖ \(\displaystyle AC=10\,\mathrm{cm}, \quad{} BD=4.8\,\mathrm{cm}\)
គ ប្រៀបធៀប \(\triangle ABD\) និង \(\triangle BCD\)
គេមាន
ដូចនេះ ៖ \(\displaystyle \triangle ABD \sim \triangle BCD \quad{} \) (ករណីទី១ ម.ម)
ទាញថា \(BD^2=AD\times CD\)
តាមផលធៀបដំណូច
ដូចនេះ ៖ \(\displaystyle BD^2 = AD \times CD\)