I. (២០ ពិន្ទុ)
ចូរសម្រួលកន្សោមខាងក្រោម
ក \(5\sqrt{11}+7\sqrt{44}-3\sqrt{99}\)
ខ \(\sqrt{6-2\sqrt{5}}\)
គ \(\sqrt{20}+\sqrt{80}-\sqrt{45}\)
ឃ \(\dfrac{\sqrt{8}-\sqrt{24}+\sqrt{40}}{\sqrt{2}-\sqrt{6}+\sqrt{10}}\)
II. (១៥ ពិន្ទុ)
គេឱ្យកន្សោមពីជគណិត \(A=x^2-x-6\) និង \(B=2x^2-10x+12\)។
ក ដាក់កន្សោម \(A\) និង \(B\) ជាផលគុណនៃកត្តា។
ខ សម្រួលប្រភាគ \(E=\dfrac{A}{B}\)។
គ គណនាតម្លៃនៃកន្សោម \(E\) ចំពោះ \(x=\sqrt{2}\)។
III. (២០ ពិន្ទុ)
ដោះស្រាយប្រព័ន្ធសមីការខាងក្រោម
ក \(\begin{cases} 2x+3y=4\\ 3x-y=-5 \end{cases}\)
ខ \(\begin{cases} y+6=3x\\ 9x-2y=3 \end{cases}\)
គ \(\begin{cases} x+y=9\\ 4x+4y=9 \end{cases}\)
ឃ \(\begin{cases} 2x+3y=4\\ 4x+6y=8 \end{cases}\)
IV. (១០ ពិន្ទុ)
ក្នុងប្រអប់មួយមានឃ្លីខៀវចំនួន \(4\) គ្រាប់ និងឃ្លីក្រហមចំនួន \(3\) គ្រាប់។
គេចាប់យកឃ្លីម្ដង \(2\) គ្រាប់ចេញពីប្រអប់ដោយចៃដន្យ។ ចូររកប្រូបាបនៃព្រឹត្តិការណ៍ខាងក្រោម
ក ចាប់បានឃ្លីខៀវទាំងពីរគ្រាប់។
ខ ចាប់បានឃ្លីក្រហមមួយគ្រាប់យ៉ាងតិច។
V. (១៥ ពិន្ទុ)
គេឱ្យចំណុច \(A(0,-1)\) និង \(B(3,2)\)។
ក ចូររកសមីការបន្ទាត់ \((AB)\) កាត់តាមចំណុច \(A\) និង \(B\)។
ខ ចូរសរសេរសមីការ \((D)\) ដែលកាត់តាមចំណុច \(C(0,3)\) ហើយកែងនឹងបន្ទាត់ \((AB)\)។
គ ចូររកកូអរដោនេនៃចំណុច \(H\) ដែលជាចំណុចប្រសព្វរវាងបន្ទាត់ \((AB)\) និង \((D)\)។
VI. (២០ ពិន្ទុ)
ធរណីមាត្រ គេមានរង្វង់ផ្ចិត \(O\) ចារឹកក្រៅត្រីកោណ \(ABC\) មួយ ដែលមានកម្ពស់ \(AH\) និងមុំទាំងបីជាមុំស្រួច។
\(D\) ជាចំណុចឆ្លុះនៃ \(A\) ចំពោះផ្ចិត \(O\)។
ក ចូរបង្ហាញថា \(\angle ABC=\angle ADC\) និង \(\angle ACB=\angle ADB\)។
ខ ចូរប្រៀបធៀបត្រីកោណ \(HAB\) និងត្រីកោណ \(CAD\)។
គ ចូរប្រៀបធៀបត្រីកោណ \(HAC\) និងត្រីកោណ \(DAB\)។
ឃ ចូរបង្ហាញថា \(AB\times AC=AD\times AH\) ហើយ \(\angle BAD=\angle HAC\)។
មើលអត្រាកំណែ (ចម្លើយលម្អិត)
អត្រាកំណែ
លំហាត់ I (២០ ពិន្ទុ)
សម្រួលកន្សោម
ក
ដូចនេះ ៖ \(\displaystyle 10\sqrt{11}\)
ខ
ដូចនេះ ៖ \(\displaystyle \sqrt 5-1\)
គ
ដូចនេះ ៖ \(\displaystyle 3\sqrt 5\)
ឃ
ដូចនេះ ៖ \(\displaystyle 2\)
លំហាត់ II (១៥ ពិន្ទុ)
ក ដាក់កន្សោម \(A\) និង \(B\) ជាផលគុណកត្តា
ដូចនេះ ៖ \(\displaystyle \begin{gathered} A=(x-3)(x+2)\\ B=2(x-2)(x-3) \end{gathered}\)
ខ សម្រួលប្រភាគ \(E=\dfrac{A}{B}\)
ដូចនេះ ៖ \(\displaystyle E=\frac{x+2}{2(x-2)}\)
គ គណនាតម្លៃ \(E\) ចំពោះ \(x=\sqrt2\)
ដូចនេះ ៖ \(\displaystyle E(\sqrt 2)=-\frac{3+2\sqrt 2}{2}\)
លំហាត់ III (២០ ពិន្ទុ)
ក \(\begin{cases}2x+3y=4\\3x-y=-5\end{cases}\)
តាមសមីការទី២ \(y=3x+5\) ជំនួសក្នុងទី១
ដូចនេះ ៖ \(\displaystyle (x,y)=(-1,2)\)
ខ \(\begin{cases}y+6=3x\\9x-2y=3\end{cases}\)
តាមសមីការទី១ \(y=3x-6\) ជំនួសក្នុងទី២
ដូចនេះ ៖ \(\displaystyle (x,y)=(-3,-15)\)
គ \(\begin{cases}x+y=9\\4x+4y=9\end{cases}\)
តាមសមីការទី១ គុណនឹង ៤ បាន \(4x+4y=36\) ដែលផ្ទុយនឹងសមីការទី២ \(4x+4y=9\)
ដូចនេះ ៖ ប្រព័ន្ធសមីការគ្មានចម្លើយ
ឃ \(\begin{cases}2x+3y=4\\4x+6y=8\end{cases}\)
តាមសមីការទី២ ចែកនឹង ២ បាន \(2x+3y=4\) ដូចគ្នានឹងសមីការទី១
ដូចនេះ ៖ មានចម្លើយអនន្តតាម \(\displaystyle 2x+3y=4\)
លំហាត់ IV (១០ ពិន្ទុ)
ចំនួនឃ្លីសរុប \(4+3=7\) គ្រាប់
ក រកប្រូបាបចាប់បានឃ្លីខៀវទាំងពីរគ្រាប់
ដូចនេះ ៖ \(\displaystyle P(\) ខៀវទាំងពីរ \(\displaystyle )=\frac{2}{7}\)
ខ រកប្រូបាបចាប់បានឃ្លីក្រហមយ៉ាងតិចមួយ
ដូចនេះ ៖ \(\displaystyle P(\) ក្រហមយ៉ាងតិច១ \(\displaystyle )=\frac{5}{7}\)
លំហាត់ V (១៥ ពិន្ទុ)
ក រកសមីការបន្ទាត់ \((AB)\) កាត់ \(A(0,-1)\) និង \(B(3,2)\)
មេគុណប្រាប់ទិស
ដូចនេះ ៖ \(\displaystyle (AB):\ y=x-1\)
ខ សរសេរសមីការ \((D)\) កាត់ \(C(0,3)\) កែង \((AB)\)
ដោយ \((D)\perp(AB)\) នោះ \(a_D\cdot a_{AB}=-1\)
ដូចនេះ ៖ \(\displaystyle (D):\ y=-x+3\)
គ រកកូអរដោនេចំណុចប្រសព្វ \(H\)
ផ្ទឹមសមីការ \((AB)\) និង \((D)\)
ដូចនេះ ៖ \(\displaystyle H(2,1)\)
លំហាត់ VI (២០ ពិន្ទុ)
ក បង្ហាញថា \(\angle ABC=\angle ADC\) និង \(\angle ACB=\angle ADB\)
ដោយ \(A, B, C, D\) ស្ថិតនៅលើរង្វង់តែមួយ
មុំចារឹករង្វង់ \(\angle ABC\) និង \(\angle ADC\) ស្កាត់ធ្នូ \(AC\) រួម
ដូចនេះ ៖ \(\displaystyle \angle ABC=\angle ADC,\quad{} \angle ACB=\angle ADB\)
ខ ប្រៀបធៀប \(\triangle HAB\) និង \(\triangle CAD\)
ត្រីកោណ \(HAB\) និង \(CAD\) មាន៖
\(\angle ABH=\angle ADC\) (សម្រាយខាងលើ)
ដូចនេះ ៖ \(\displaystyle \triangle HAB\sim\triangle CAD\)
គ ប្រៀបធៀប \(\triangle HAC\) និង \(\triangle DAB\)
ត្រីកោណ \(HAC\) និង \(DAB\) មាន៖
\(\angle ACH=\angle ADB\) (សម្រាយខាងលើ)
ដូចនេះ ៖ \(\displaystyle \triangle HAC\sim\triangle DAB\)
ឃ បង្ហាញថា \(AB\times AC=AD\times AH\)
ដោយ \(\triangle HAB\sim\triangle CAD\) ទាញបានផលធៀប៖
ដូចនេះ ៖ \(\displaystyle AB\times AC=AD\times AH\)
បង្ហាញថា \(\angle BAD=\angle HAC\)
ដោយ \(\triangle HAC\sim\triangle DAB\) ទាញបានមុំទី៣ ប៉ុនគ្នា៖
ដូចនេះ ៖ \(\displaystyle \angle BAD=\angle HAC\)