I. (១០ ពិន្ទុ)
ចូរគូសសញ្ញា ✓ ក្នុងប្រអប់ខាងមុខចម្លើយដែលត្រឹមត្រូវតែមួយគត់
១ គេមានបន្ទាត់ពីរ \(d_1: y = -3x + 2\) និង \(d_2: y = (m-1)x + 5\)
កំណត់តម្លៃ \(m\) ដើម្បីឱ្យបន្ទាត់ \(d_1\) ស្របនឹងបន្ទាត់ \(d_2\) ។
២ \(AH\) ជាកម្ពស់នៃត្រីកោណកែង \(ABC\) ត្រង់ \(A\) គូសលើអ៊ីប៉ូតេនុស \(BC\) ។
គេស្គាល់ \(BH = 4\,\mathrm{cm}\) និង \(HC = 9\,\mathrm{cm}\) គណនាកម្ពស់ \(AH\) ។
II. (១៥ ពិន្ទុ)
១ គណនាតម្លៃនៃកន្សោម \(A = \sqrt{75} - 2\sqrt{27} + \sqrt{108}\)
២ ដោះស្រាយប្រព័ន្ធសមីការខាងក្រោម៖
ក \(\begin{cases} x + 2y = 8 \\ 3x - 2y = 4 \end{cases}\)
ខ \(\begin{cases} 2x - 3y = 7 \\ 5x + y = 9 \end{cases}\)
III. (១៥ ពិន្ទុ)
គេមានចំណុច \(M(-2, 4)\) និង \(N(4, -2)\) នៅក្នុងតម្រុយអរតូណរមេ \((O, \vec{i}, \vec{j})\) ។
ក រកសមីការនៃបន្ទាត់ \((MN)\) ។
ខ រកកូអរដោនេនៃចំណុច \(K\) ដែលជាចំណុចកណ្តាលនៃអង្កត់ \([MN]\) ។
គ រកសមីការនៃបន្ទាត់ \((D)\) ដែលជាមេដ្យាទ័រនៃអង្កត់ \([MN]\) ។
IV. (២០ ពិន្ទុ)
១ ដីឡូត៍មួយរាងចតុកោណកែង ដែលមានបរិមាត្រស្មើនឹង \(100\,\mathrm{m}\) ។ គេដឹងថា ពីរដងនៃបណ្តោយ
ស្មើនឹង បីដងនៃទទឹងបូកនឹង១០ ។
ក រកប្រវែងបណ្តោយ និងទទឹងនៃដីឡូត៍នេះ។
ខ ម្ចាស់ដីចង់ដាំស្មៅនៅលើដីនេះ ដោយដឹងថាដាំស្មៅ \(12\,\mathrm{m}^2\) ត្រូវចំណាយប្រាក់ ៩ម៉ឺន ។
តើគាត់ត្រូវចំណាយប្រាក់ប៉ុន្មានម៉ឺន?
២ សាលាក្រុងមានគម្រោងសាងសង់អាងទឹកមួយ រាងជាស៊ីឡាំងបរិវត្ត ដែលមានមាឌស្មើនឹង \(125.6\,\mathrm{m}^3\)
និងមានកម្ពស់ស្មើនឹង \(10\,\mathrm{m}\) ។
ក រកផ្ទៃក្រឡាបាតអាងទឹកនេះ។ (គេឲ្យ \(\pi \approx 3.14\))
ខ គណនាកាំបាតអាងទឹកនេះ។
V. (៣០ ពិន្ទុ)
គេមានរង្វង់ផ្ចិត \(O\) កាំ \(R\) និងមានអង្កត់ផ្ចិត \(AB\) ។ \(H\) ជាចំណុចកណ្តាលនៃអង្កត់កាំ \(OB\) ។
បន្ទាត់មួយកែងនឹង \(AB\) ត្រង់ \(H\) ហើយកាត់រង្វង់ \((O)\) ត្រង់ចំណុច \(C\) និង \(D\) ។
បន្ទាត់ \(AC\) និងបន្ទាត់ \(BD\) បន្លាយជួបគ្នាត្រង់ចំណុច \(E\) ។ (សង់រូបបានត្រឹមត្រូវមាន ៥ពិន្ទុ)
ក ប្រាប់ឈ្មោះត្រីកោណ \(ACB\) រួចទាញរកកម្រិតមុំ \(\angle ACB\) ។ គណនារង្វាស់ធ្នូ \(CD\) ជាដឺក្រេ ។
ខ ប្រៀបធៀបត្រីកោណ \(\triangle EAB\) និង \(\triangle ECD\) ។
គ ទាញបង្ហាញថា \(EC \cdot EA = ED \cdot EB\) ។
មើលអត្រាកំណែ (ចម្លើយលម្អិត)
អត្រាកំណែ
លំហាត់ I (១០ ពិន្ទុ)
១ កំណត់តម្លៃ \(m\)
បន្ទាត់ \(d_1: y = -3x + 2\) មានមេគុណប្រាប់ទិស \(a = -3\)
បន្ទាត់ \(d_2: y = (m-1)x + 5\) មានមេគុណប្រាប់ទិស \(a' = m-1\)
ដើម្បីឱ្យ \(d_1 \parallel d_2\) លុះត្រាតែ \(a = a'\)
ដូចនេះ ៖ ជ្រើសរើស ក. \(\displaystyle m = -2\)
២ គណនាកម្ពស់ \(AH\)
តាមទំនាក់ទំនងមាត្រក្នុងត្រីកោណកែង \(ABC\)
ដូចនេះ ៖ ជ្រើសរើស ខ. \(\displaystyle 6\,\mathrm{cm}\)
លំហាត់ II (១៥ ពិន្ទុ)
១ គណនាតម្លៃនៃកន្សោម \(A\) រួចសរសេរលទ្ធផលជាទម្រង់ \(a\sqrt{b}\)
ដូចនេះ ៖ \(\displaystyle A = 5\sqrt{3}\)
២ ដោះស្រាយប្រព័ន្ធសមីការ
ក. \(\begin{cases} x + 2y = 8 \\ 3x - 2y = 4 \end{cases}\)
បូកសមីការទាំងពីរ
ដូចនេះ ៖ \(\displaystyle (x, y) = \left(3, \frac{5}{2}\right)\)
ខ. \(\begin{cases} 2x - 3y = 7 \quad{} (1) \\ 5x + y = 9 \quad{} (2) \end{cases}\)
តាមសមីការ (2) \(y = 9 - 5x\) ជំនួសក្នុងសមីការ (1)
ដូចនេះ ៖ \(\displaystyle (x, y) = (2, -1)\)
លំហាត់ III (១៥ ពិន្ទុ)
ក រកសមីការនៃបន្ទាត់ \((MN)\)
មេគុណប្រាប់ទិសនៃ \((MN)\) គឺ
ដូចនេះ ៖ \(\displaystyle (MN):\ y = -x + 2\)
ខ រកកូអរដោនេនៃចំណុច \(K\) ដែលជាចំណុចកណ្តាលនៃអង្កត់ \([MN]\)
ដូចនេះ ៖ \(\displaystyle K(1, 1)\)
គ រកសមីការនៃបន្ទាត់ \((D)\) ដែលជាមេដ្យាទ័រនៃអង្កត់ \([MN]\)
\(D\) កាត់តាមចំណុចកណ្តាល \(K(1, 1)\) និងកែងនឹង \((MN)\)។
ដូចនេះ ៖ \(\displaystyle (D):\ y = x\)
លំហាត់ IV (២០ ពិន្ទុ)
១ រកប្រវែងបណ្តោយ និងទទឹងនៃដីឡូត៍នេះ
តាង \(x\) ជាប្រវែងបណ្តោយ និង \(y\) ជាប្រវែងទទឹង \((x > y > 0)\) ។
បរិមាត្រ \(100\,\mathrm{m}\) នាំឱ្យ \(2(x + y) = 100 \Rightarrow x + y = 50\) (1)
ពីរដងនៃបណ្តោយ ស្មើនឹង បីដងនៃទទឹងបូកនឹង១០ នាំឱ្យ \(2x = 3y + 10\) (2)
តាម (1) \(x = 50 - y\) ជំនួសក្នុង (2)
ដូចនេះ ៖ បណ្តោយ \(\displaystyle 32\,\mathrm{m}, \) ទទឹង \(\displaystyle 18\,\mathrm{m}\)
រកប្រាក់ចំណាយសរុប
ផ្ទៃក្រឡាដី \(S = x \times y = 32 \times 18 = 576\,\mathrm{m}^2\)
ចំណាយប្រាក់សរុប \(= \dfrac{576}{12} \times 9 = 48 \times 9 = 432\) ម៉ឺន
ដូចនេះ ៖ \(\displaystyle 432 \) ម៉ឺនរៀល
២ រកផ្ទៃក្រឡាបាតអាងទឹកនេះ
មាឌស៊ីឡាំង \(V = B \times h \Rightarrow 125.6 = B \times 10 \Rightarrow B = 12.56\,\mathrm{m}^2\)
ដូចនេះ ៖ \(\displaystyle B = 12.56\,\mathrm{m}^2\)
គណនាកាំបាតអាងទឹកនេះ
ផ្ទៃក្រឡាបាត \(B = \pi R^2 \Rightarrow 12.56 = 3.14 R^2 \Rightarrow R^2 = 4 \Rightarrow R = 2\,\mathrm{m}\)
ដូចនេះ ៖ \(\displaystyle R = 2\,\mathrm{m}\)
លំហាត់ V (៣០ ពិន្ទុ)
ក ប្រាប់ឈ្មោះត្រីកោណ \(ACB\) រួចទាញរកកម្រិតមុំ \(\angle ACB\)
គេមាន
ដូចនេះ ៖ \(\displaystyle \begin{gathered} \triangle ACB\text{ ជាត្រីកោណកែងត្រង់ }C \\ \angle ACB = 90^\circ \end{gathered}\)
គណនារង្វាស់ធ្នូ \(CD\)
ក្នុងត្រីកោណកែង \(OHC\) គេមាន \(OC = R\) និង \(OH = \frac{R}{2}\) (ព្រោះ \(H\) ជាចំណុចកណ្តាល \(OB\))
ម្យ៉ាងទៀត \(CD \perp AB\) ត្រង់ \(H\) នាំឱ្យបន្ទាត់ \((AB)\) ជាមេដ្យាទ័រនៃអង្កត់ \(CD\) នោះរង្វាស់ធ្នូ \(CB\) ស្មើនឹងរង្វាស់ធ្នូ \(BD\)
ដូចនេះ រង្វាស់ធ្នូ \(CD = 2 \times 60^\circ = 120^\circ\)
ដូចនេះ ៖ ធ្នូ \(\displaystyle CD = 120^\circ\)
ខ ប្រៀបធៀបត្រីកោណ \(\triangle EAB\) និង \(\triangle ECD\)
គេមាន ៖
និង
ដូចនេះ ៖ \(\displaystyle \triangle EAB \sim \triangle ECD \quad{} \) (ករណីទី១ ម.ម)
គ ទាញបង្ហាញថា \(EC \cdot EA = ED \cdot EB\)
តាមផលធៀបដំណូច
ដូចនេះ ៖ \(\displaystyle EC \cdot EA = ED \cdot EB\)