I. (១០ ពិន្ទុ)
ចូរគូសសញ្ញា ✓ ក្នុងប្រអប់ខាងមុខចម្លើយដែលត្រឹមត្រូវតែមួយគត់
១ តើសមភាពមួយណាត្រឹមត្រូវ?
២ រកតម្លៃ \(m\) ដើម្បីឱ្យសមីការបន្ទាត់ \(d:y=2mx+1\) ស្របនឹង \(L:y=4x-1\)។
II. (១០ ពិន្ទុ)
១ គណនាកន្សោម \(A=\dfrac{\sqrt{3}+\sqrt{2}}{(\sqrt{3}+\sqrt{2})^{-1}}-2\sqrt{6}\)
២ គណនាតម្លៃលេខនៃកន្សោម \(B=\dfrac{x^{12}+x^{11}-x^2-x}{x^{11}-x}\) ចំពោះ \(x=2023\)
III. (១០ ពិន្ទុ)
១ ដោះស្រាយសមីការ \((x-1)^2-x\left(x+\dfrac{1}{2}\right)+7=\dfrac{1}{2}\)
២ ដោះស្រាយវិសមីការ \(8x^2-2x<2(2x+1)^2\)
IV. (១០ ពិន្ទុ)
សួនច្បារមួយរាងចតុកោណកែងមានបរិមាត្រស្មើនឹង \(28m\)។ គេដឹងថា បីដងនៃទទឹងស្មើនឹង ពាក់កណ្តាលនៃបណ្តោយ។
រកប្រវែងទទឹង និងបណ្តោយនៃសួនច្បារនោះ
V. (១៥ ពិន្ទុ)
ប្រអប់មួយមានស្ករគ្រាប់រសជាតិសូកូឡា \(7\)គ្រាប់ រសជាតិទឹកដោះគោ \(3\)គ្រាប់ និងរសជាតិទុរេន \(2\)គ្រាប់។ សុភាពចាប់
យកស្ករមួយគ្រាប់មកញ៉ាំដោយចៃដន្យ បន្ទាប់មកប្អូនស្រីរបស់គាត់បានយកស្ករមួយគ្រាប់មកញ៉ាំដោយចៃដន្យ។
១ រកប្រូបាបដែលសុភាពញ៉ាំស្ករគ្រាប់រសជាតិទឹកដោះគោ និងប្អូនស្រីគាត់ញ៉ាំស្ករគ្រាប់រសជាតិទុរេន
២ រកប្រូបាបដែលកុមារទាំងពីរបានញ៉ាំស្ករគ្រាប់រសជាតិសូកូឡា
VI. (២០ ពិន្ទុ)
ក្នុងតម្រុយអរតូណរមែតមួយ ចូរដៅចំណុច \(A(-2,4)\) \(B(1,1)\) និង \(C(4,-2)\)។
១ រកចម្ងាយ \(AB\) និងរកកូអរដោនេនៃចំណុច \(M\) កណ្តាលអង្កត់ \(AB\)
២ រកសមីការនៃបន្ទាត់ \(AB\)
៣ បង្ហាញថាចំណុច \(C\) ស្ថិតលើបន្ទាត់ \(AB\)
VII. (២៥ ពិន្ទុ)
គេមានរង្វង់ផ្ចិត \(O\) អង្កត់ផ្ចិត \(MN\) ដែល \(MN=10cm\)។ \(B\) ជាចំណុចមួយនៅលើរង្វង់ដែលមាន
មានអង្កត់ធ្នូ \(BN=8cm\)។
១ កំណត់ប្រភេទត្រីកោណ \(MBN\) រួចគណនាប្រវែង \(BM\)
២ គូសបន្ទាត់ប៉ះរង្វង់ត្រង់ \(M\) កាត់បន្ទាត់ \(NB\) ត្រង់ \(H\)។
ប្រៀបធៀប \(\triangle BMN\) និង \(\triangle HMN\) រួចទាញបញ្ជាក់ថា \(MN^2=NH\times BN\)
មើលអត្រាកំណែ (ចម្លើយលម្អិត)
អត្រាកំណែ
លំហាត់ I (១០ ពិន្ទុ)
១ តើសមភាពមួយណាត្រឹមត្រូវ?
ដោយ
ដូចនេះ ៖ ជ្រើសរើស គ. \(\displaystyle \sqrt{5-2\sqrt 6}=\sqrt 3-\sqrt 2\)
២ រកតម្លៃ \(m\)
បន្ទាត់ \(d:y=2mx+1\) មានមេគុណប្រាប់ទិស \(2m\)
បន្ទាត់ \(L:y=4x-1\) មានមេគុណប្រាប់ទិស \(4\)
បើ \(d\parallel L\) លុះត្រាតែមេគុណប្រាប់ទិសស្មើគ្នា
ដូចនេះ ៖ ជ្រើសរើស ខ. \(\displaystyle m=2\)
លំហាត់ II (១០ ពិន្ទុ)
១. គណនាកន្សោម \(A\)
ដូចនេះ ៖ \(\displaystyle A=5\)
២. គណនាតម្លៃលេខនៃ \(B\) ចំពោះ \(x=2023\)
ដូចនេះ ៖ \(\displaystyle B=2024\)
លំហាត់ III (១០ ពិន្ទុ)
១ ដោះស្រាយសមីការ
ដូចនេះ ៖ \(\displaystyle x=3\)
២ ដោះស្រាយវិសមីការ
បកស្រាយចម្លើយលើក្រាប
ដូចនេះ ៖ \(\displaystyle x>-\frac 15\)
លំហាត់ IV (១០ ពិន្ទុ)
រកប្រវែងទទឹង និងបណ្តោយនៃសួនច្បារ
តាង \(x\) ជាប្រវែងទទឹង \((x>0)\)
\(y\) ជាប្រវែងបណ្តោយ
ដោយបរិមាត្រស្មើ \(28\,\mathrm{m}\)
ដូចនេះ ៖ ទទឹង \(\displaystyle 2\,\mathrm{m},\quad{} \) បណ្តោយ \(\displaystyle 12\,\mathrm{m}\)
លំហាត់ V (១៥ ពិន្ទុ)
ចំនួនស្ករគ្រាប់សរុបគឺ
១ រកប្រូបាបដែលសុភាពញ៉ាំរសជាតិទឹកដោះគោ និងប្អូនស្រីញ៉ាំរសជាតិទុរេន
ចំនួនករណីអាចសម្រាប់លើកទី \(1\) គឺ \(12\)
ចំនួនករណីស្របសម្រាប់ទឹកដោះគោគឺ \(3\)
បន្ទាប់ពីយកទឹកដោះគោមួយគ្រាប់ ចំនួនករណីអាចសម្រាប់លើកទី \(2\) គឺ \(11\)
ចំនួនករណីស្របសម្រាប់ទុរេនគឺ \(2\)
ដូចនេះ ៖ \(\displaystyle P(\) ទឹកដោះគោ, ទុរេន \(\displaystyle )=\frac{1}{22}\)
២ រកប្រូបាបដែលកុមារទាំងពីរបានញ៉ាំរសជាតិសូកូឡា
ដូចនេះ ៖ \(\displaystyle P(\) សូកូឡា, សូកូឡា \(\displaystyle )=\frac{7}{22}\)
លំហាត់ VI (២០ ពិន្ទុ)
ដៅចំណុច \(A(-2,4)\), \(B(1,1)\) និង \(C(4,-2)\)
១ រកចម្ងាយ \(AB\) និងកូអរដោនេចំណុច \(M\)
ដូចនេះ ៖ \(\displaystyle AB=3\sqrt 2\)
រកកូអរដោនេចំណុច \(M\)
ដូចនេះ ៖ \(\displaystyle M\left(-\frac 12,\frac 52\right)\)
២ រកសមីការនៃបន្ទាត់ \(AB\)
ដូចនេះ ៖ \(\displaystyle AB:\ y=-x+2\)
៣ បង្ហាញថាចំណុច \(C\) ស្ថិតលើបន្ទាត់ \(AB\)
ចំពោះ \(C(4,-2)\)
ដូចនេះ ៖ \(\displaystyle C\in AB\)
លំហាត់ VII (២៥ ពិន្ទុ)
១ កំណត់ប្រភេទត្រីកោណ \(MBN\) រួចគណនាប្រវែង \(BM\)
គេមាន
ដូចនេះ ៖ \(\displaystyle \triangle MBN\) ជាត្រីកោណកែងត្រង់ \(\displaystyle B\)
ក្នុងត្រីកោណកែង \(MBN\)
ដូចនេះ ៖ \(\displaystyle BM=6\,\mathrm{cm}\)
២ ប្រៀបធៀប \(\triangle BMN\) និង \(\triangle HMN\)
រួចទាញបញ្ជាក់ថា \(MN^2=NH\times BN\)
គេមាន
ដូចនេះ ៖ \(\displaystyle \triangle BMN\sim\triangle HMN \quad{} \) (ករណីទី១ ម.ម)
តាមផលធៀបដំណូច
ដូចនេះ ៖ \(\displaystyle MN^2=NH\times BN\)