I. (១០ ពិន្ទុ)
ចូរគូសសញ្ញា ✓ ក្នុងប្រអប់ខាងមុខចម្លើយដែលត្រឹមត្រូវតែមួយគត់
១ រកតម្លៃ \(x\) ដែល \(\dfrac{x}{\sqrt{3}}=\dfrac{\sqrt{27}}{x}\)
២ ផលបូករង្វាស់មុំក្នុងនៃចតុកោណប៉ោងក្នុងប្លង់មានរង្វាស់ស្មើនឹង
II. (១០ ពិន្ទុ)
គេឱ្យកន្សោម \(A=x^2-4x+4+(x+3)(6-3x)+5(x^2-4)\)
១ ពន្លាតកន្សោម \(A\) រួចរៀបតាមលំដាប់ដឺក្រេចុះនៃ \(x\)
២ ដាក់កន្សោម \(A\) ជាផលគុណកត្តាដឺក្រេទី១
៣ ដោះស្រាយសមីការ \(A=0\)
III. (១០ ពិន្ទុ)
ឫស្សី ៩ដើមមានប្រវែង (គិតជា \(m\)) ដូចជា \(4,12,10,8,2,4,a,8,4\) ។
១ រកតម្លៃ \(a\) ដើម្បីឱ្យ \(a\) ជាមធ្យមនៃប្រវែងដើមឫស្សីទាំងអស់
២ កំណត់ម៉ូត និងមេដ្យាននៃប្រវែងឫស្សីទាំងអស់
IV. (១០ ពិន្ទុ)
១ ចូរប្រាប់ឈ្មោះនៃពហុកោណមួយ ដែលមានអង្កត់ទ្រូងចំនួន ២០។
២ បើផលបូកមុំក្នុង នៃពហុកោណមួយស្មើនឹង បីដងផលបូកមុំក្រៅនៃរបស់វា។ ប្រាប់ឈ្មោះពហុកោណ
V. (១០ ពិន្ទុ)
ធុងពីរមានសាំង ១៥០លីត្រ។ បើគេយកសាំង ១៣លីត្រចេញពីធុងទី១ និងយកសាំង ៣៥លីត្រចេញពីធុងទី២
នោះធុងទាំងពីរនៅសល់សាំងស្មើគ្នា។ តើធុងនីមួយៗ មានសាំងប៉ុន្មានលីត្រ?
VI. (១០ ពិន្ទុ)
ក្នុងប្រអប់មួយមានប៊ិចខៀវ ២០ដើម និងប៊ិចក្រហមខ្លះទៀត។ គេដឹងថា ប្រូបាបនៃព្រឹត្តិការណ៍ចាប់បាន
ប៊ិចខៀវមួយដើមស្មើនឹង \(\dfrac{4}{5}\)។
ក រកចំនួនប៊ិចពណ៌ក្រហម
ខ តើគេត្រូវបន្ថែមប៊ិចក្រហមចូលក្នុងប្រអប់ប៉ុន្មានដើមទៀត ដើម្បីឱ្យប្រូបាបនៃព្រឹត្តិការណ៍ចាប់បាន
ប៊ិចក្រហមមួយដើមជាថ្មីស្មើនឹង \(\dfrac{2}{7}\)។
VII. (១៥ ពិន្ទុ)
ក្នុងតម្រុយអរតូណរមែតមួយ ចូរដៅចំណុច \(A(1,2)\) \(B(3,-2)\) និងសង់បន្ទាត់ \(d:y=\dfrac{1}{2}x+1\)។
១ រកចម្ងាយ \(AB\) និងរកកូអរដោនេនៃចំណុច \(M\) កណ្តាលអង្កត់ \(AB\)
២ រកសមីការនៃបន្ទាត់ \(AB\)
៣ បង្ហាញថាចំណុច \(A\) និង \(B\) ស្ថិតលើបន្ទាត់ \(d\) ឬអត់?
VIII. (២៥ ពិន្ទុ)
គេមានរង្វង់ផ្ចិត \(O\) អង្កត់ផ្ចិត \(AB=10cm\) និងចំណុច \(M\) មួយនៅលើរង្វង់ដែលអង្កត់ \(BM=6cm\)។
គេបន្លាយអង្កត់ \(AB\) ខាង \(B\) ឱ្យបាន \(BD=BM\) រួចគូសបន្ទាត់ \(d\) កែងនឹងអង្កត់ \(BD\) ត្រង់ \(D\) ហើយកាត់បន្ទាត់ \(AM\)
ត្រង់ចំណុច \(N\)។
១ គណនារង្វាស់អង្កត់ \(AM\) និង \(AD\)
២ ប្រៀបធៀប \(\triangle MAB\) និង \(\triangle DAN\) រួចគណនារង្វាស់ \(AN\) និង \(DN\)
៣ បង្ហាញថាចតុកោណ \(BMND\) ចារិកក្នុងរង្វង់ ហើយប្រាប់ទីតាំងនៃផ្ចិត \(I\) របស់រង្វង់
មើលអត្រាកំណែ (ចម្លើយលម្អិត)
អត្រាកំណែ
លំហាត់ I (១០ ពិន្ទុ)
១ រកតម្លៃ \(x\) ដែល \(\dfrac{x}{\sqrt3}=\dfrac{\sqrt{27}}{x}\)
ដូចនេះ ៖ ជ្រើសរើស ក. \(\displaystyle x=\pm 3\)
២ ផលបូករង្វាស់មុំក្នុងនៃចតុកោណប៉ោង
តាមរូបមន្ត \((n-2)180^\circ\)
ដូចនេះ ៖ ជ្រើសរើស ឃ. \(\displaystyle 360^\circ\)
លំហាត់ II (១០ ពិន្ទុ)
គេឱ្យ
១ ពន្លាតកន្សោម \(A\)
ដូចនេះ ៖ \(\displaystyle A=3x^2-7x+2\)
២ ដាក់កន្សោម \(A\) ជាផលគុណកត្តាដឺក្រេទី១
គេមាន \(A=3x^2-7x+2\)
តាមវិធីខ្វែង
ដូចនេះ
ដូចនេះ ៖ \(\displaystyle A=(3x-1)(x-2)\)
៣ ដោះស្រាយសមីការ \(A=0\)
ដូចនេះ ៖ \(\displaystyle x=\frac 13\) ឬ \(\displaystyle x=2\)
លំហាត់ III (១០ ពិន្ទុ)
១ រកតម្លៃ \(a\) ដើម្បីឱ្យ \(a\) ជាមធ្យម
ផលបូកប្រវែងឫស្សីទាំងអស់លើកលែង \(a\) គឺ
ដូចនេះ ៖ \(\displaystyle a=\frac{13}{2}=6.5\)
២ កំណត់ម៉ូត និងមេដ្យាន
រៀបតាមលំដាប់កើន
ដូចនេះ ៖ \(\displaystyle Mo=4,\quad{} Me=\frac{13}{2}\)
លំហាត់ IV (១០ ពិន្ទុ)
១ ពហុកោណមានអង្កត់ទ្រូង \(20\)
ដូចនេះ ៖ ពហុកោណនេះជាអដ្ឋកោណ
២ បើផលបូកមុំក្នុងស្មើនឹងបីដងផលបូកមុំក្រៅ
ផលបូកមុំក្រៅនៃពហុកោណស្មើ \(360^\circ\)
ដូចនេះ ៖ ពហុកោណនេះជាអដ្ឋកោណ
លំហាត់ V (១០ ពិន្ទុ)
តាង \(x\) ជាចំនួនសាំងក្នុងធុងទី \(1\) និង \(y\) ជាចំនួនសាំងក្នុងធុងទី \(2\)
ផ្ទៀងផ្ទាត់
ដូចនេះ ៖ ធុងទី១ គឺ \(\displaystyle 64\) លីត្រ \(\displaystyle ,\quad{} \) ធុងទី២ គឺ \(\displaystyle 86\) លីត្រ
លំហាត់ VI (១០ ពិន្ទុ)
ក រកចំនួនប៊ិចពណ៌ក្រហម
តាង \(r\) ជាចំនួនប៊ិចពណ៌ក្រហម
ចំនួនករណីអាច \(=20+r\)
ចំនួនករណីស្រប \(=20\)
ដូចនេះ ៖ ប៊ិចពណ៌ក្រហមមាន \(\displaystyle 5\) ដើម
ខ រកចំនួនប៊ិចក្រហមដែលត្រូវបន្ថែម
តាង \(k\) ជាចំនួនប៊ិចក្រហមដែលត្រូវបន្ថែម
ចំនួនករណីអាច \(=25+k\)
ចំនួនករណីស្រប \(=5+k\)
ដូចនេះ ៖ ត្រូវបន្ថែមប៊ិចក្រហម \(\displaystyle 3\) ដើម
លំហាត់ VII (១៥ ពិន្ទុ)
ដៅចំណុច \(A(1,2)\), \(B(3,-2)\) និងសង់បន្ទាត់ \(d:y=\dfrac12x+1\)
១ រកចម្ងាយ \(AB\) និងកូអរដោនេចំណុច \(M\)
ដូចនេះ ៖ \(\displaystyle AB=2\sqrt 5\)
រកកូអរដោនេចំណុច \(M\)
ដូចនេះ ៖ \(\displaystyle M(2,0)\)
២ រកសមីការនៃបន្ទាត់ \(AB\)
ដូចនេះ ៖ \(\displaystyle AB:\ y=-2x+4\)
៣ បង្ហាញថាចំណុច \(A\) និង \(B\) ស្ថិតលើបន្ទាត់ \(d\) ឬអត់
ចំពោះ \(A(1,2)\)
ដូចនេះ ៖ \(\displaystyle A \) មិនស្ថិតលើ \(\displaystyle d\)
ចំពោះ \(B(3,-2)\)
ដូចនេះ ៖ \(\displaystyle B \) មិនស្ថិតលើ \(\displaystyle d\)
លំហាត់ VIII (២៥ ពិន្ទុ)
១ គណនារង្វាស់អង្កត់ \(AM\) និង \(AD\)
គេមាន
ក្នុងត្រីកោណកែង \(MAB\)
ដូចនេះ ៖ \(\displaystyle AM=8\,\mathrm{cm}\)
ហើយ \(BD=BM=6\,\mathrm{cm}\)
ដូចនេះ ៖ \(\displaystyle AD=16\,\mathrm{cm}\)
២ ប្រៀបធៀប \(\triangle MAB\) និង \(\triangle DAN\)
រួចគណនា \(AN\) និង \(DN\)
គេមាន
ដូចនេះ ៖ \(\displaystyle \triangle MAB\sim\triangle DAN \quad{} \) (ករណីទី១ ម.ម)
តាមផលធៀបដំណូច
ដូចនេះ ៖ \(\displaystyle AN=20\,\mathrm{cm},\quad{} DN=12\,\mathrm{cm}\)
៣ បង្ហាញថាចតុកោណ \(BMND\) ចារិកក្នុងរង្វង់ ហើយប្រាប់ទីតាំងផ្ចិត \(I\)
គេមាន
ដូចនេះ ៖ \(\displaystyle BMND\) ចារិកក្នុងរង្វង់
ព្រោះ \(\angle BMN=90^\circ\) និង \(\angle BDN=90^\circ\) នោះ \(BN\) ជាអង្កត់ផ្ចិតនៃរង្វង់ចារិក។
ហេតុនេះ ផ្ចិត \(I\) ស្ថិតនៅកណ្តាលអង្កត់ \(BN\)។
ដូចនេះ ៖ \(\displaystyle I\) ជាចំណុចកណ្តាលនៃ \(\displaystyle BN\)