I. (១០ ពិន្ទុ)
ចូរគូសសញ្ញា ✓ ក្នុងប្រអប់ខាងមុខចម្លើយដែលត្រឹមត្រូវតែមួយគត់
១ រកតម្លៃ \(x\) ដែល \(\dfrac{x}{\sqrt{7}}=\dfrac{\sqrt{63}}{x}\)
២ គេមានត្រីកោណ \(ABC\) កែងត្រង់ \(A\) ដែលមានកម្ពស់ \(AH\) ចំពោះអ៊ីប៉ូតេនុស \(BC\)។ បើ \(BH=3\,\mathrm{cm}\)
និង \(HC=12\,\mathrm{cm}\)។ រកប្រវែង \(AH\)
II. (១០ ពិន្ទុ)
គណនាកន្សោម \(A=404\sqrt{9}+303\sqrt{16}+\sqrt{(-6)^2}\) និង \(B=\frac{\sqrt{7}-\sqrt{3}}{\sqrt{7}+\sqrt{3}}+\frac{\sqrt{7}+\sqrt{3}}{\sqrt{7}-\sqrt{3}}\)
III. (១០ ពិន្ទុ)
១ ដោះស្រាយវិសមីការ \(5(3-x)-4\ge 2(x+1)-5\)
២ ដោះស្រាយប្រព័ន្ធសមីការ \(\begin{cases} 2x+y=7\\ 3x-2y=7 \end{cases}\)
IV. (១០ ពិន្ទុ)
គេឱ្យកន្សោម \(A=x^2-6x+9+(x+2)(9-3x)+4(x^2-9)\)
១ ពន្លាតកន្សោម \(A\) រួចរៀបតាមលំដាប់ដឺក្រេចុះនៃ \(x\)
២ ដាក់កន្សោម \(A\) ជាផលគុណកត្តាដឺក្រេទី១
៣ ដោះស្រាយសមីការ \(A=0\)
V. (១០ ពិន្ទុ)
សួនច្បារមួយរាងចតុកោណកែងមានផ្ទៃក្រឡាស្មើនឹង \(40\,\mathrm{m}^2\)។ គេដឹងថាប្រវែងបណ្តោយវែងជាង
ប្រវែងទទឹង \(6\,\mathrm{m}\)។
១ រកប្រវែងទទឹង និងប្រវែងបណ្តោយនៃសួនច្បារ
២ គណនាបរិមាត្រនៃសួនច្បារនោះ
VI. (១០ ពិន្ទុ)
ក្នុងប្រអប់មួយមានប៊ិកពណ៌ខៀវ \(8\) ដើម និងប៊ិកពណ៌ក្រហម \(6\) ដើម។ គេចាប់យកប៊ិកម្ដង \(2\) ដើម
ចេញពីប្រអប់ដោយចៃដន្យ។
១ រកប្រូបាបដែលចាប់បានប៊ិកពណ៌ខៀវទាំងពីរដើម
២ រកប្រូបាបដែលចាប់បានប៊ិកពណ៌ក្រហមយ៉ាងតិចមួយដើម
VII. (២០ ពិន្ទុ)
ក្នុងតម្រុយអរតូណរមេ \((xOy)\) ចូរដៅចំណុច \(A(1,-2)\), \(B(3,4)\) និងសង់បន្ទាត់ \(d:y=2x+5\)។
១ គណនាចម្ងាយ \(AB\) និងរកកូអរដោនេនៃចំណុច \(M\) កណ្តាលអង្កត់ \(AB\)
២ សរសេរសមីការបន្ទាត់ \(AB\)
៣ បង្ហាញថា បន្ទាត់ \(AB\) មិនកែងនឹងបន្ទាត់ \(d\) ហើយរកសមីការបន្ទាត់ដែលកាត់តាម \(M\) និងកែងនឹង \(d\)
VIII. (៣០ ពិន្ទុ)
គេមានរង្វង់ផ្ចិត \(O\) អង្កត់ផ្ចិត \(AB=15\,\mathrm{cm}\)។ \(M\) ជាចំណុចមួយនៅលើរង្វង់ ដែល \(BM=9\,\mathrm{cm}\)។
គេគូសបន្ទាត់ប៉ះរង្វង់ត្រង់ \(B\) ហើយដៅចំណុច \(D\) លើបន្ទាត់ប៉ះនោះ ដោយ \(BD=20\,\mathrm{cm}\)។ បន្ទាត់ \(AD\)
កាត់រង្វង់ម្តងទៀតត្រង់ចំណុច \(N\)។
១ កំណត់ប្រភេទត្រីកោណ \(AMB\) និងគណនាប្រវែង \(AM\)
២ គណនាប្រវែង \(AD\) ហើយប្រៀបធៀប \(\triangle ABD\) និង \(\triangle BND\)
៣ ទាញបញ្ជាក់ថា \(BD^2=AD\times DN\) និងរកប្រវែង \(DN\)
មើលអត្រាកំណែ (ចម្លើយលម្អិត)
អត្រាកំណែ
លំហាត់ I (១០ ពិន្ទុ)
១ រកតម្លៃ \(x\) ដែល \(\dfrac{x}{\sqrt{7}}=\dfrac{\sqrt{63}}{x}\)
ដូចនេះ ៖ ជ្រើសរើស ខ. \(\displaystyle x=\pm\sqrt{21}\)
២ រកប្រវែង \(AH\)
តាមទំនាក់ទំនងមាត្រក្នុងត្រីកោណកែង \(ABC\) កែងត្រង់ \(A\)៖
ដូចនេះ ៖ ជ្រើសរើស ក. \(\displaystyle AH=6\,\mathrm{cm}\)
លំហាត់ II (១០ ពិន្ទុ) គណនាកន្សោម \(A\) និង \(B\) \[\begin{aligned}
A&=404\sqrt{9}+303\sqrt{16}+\sqrt{(-6)^2}\\
&=404(3)+303(4)+|-6|\\
&=1212+1212+6\\
&=2430
\end{aligned}\]
ដូចនេះ ៖ \(\displaystyle A=2430\)
ដូចនេះ ៖ \(\displaystyle B=5\)
លំហាត់ III (១០ ពិន្ទុ)
១ ដោះស្រាយវិសមីការ
បកស្រាយចម្លើយលើក្រាប
ដូចនេះ ៖ \(\displaystyle x\le 2\)
២ ដោះស្រាយប្រព័ន្ធសមីការ
ដូចនេះ ៖ \(\displaystyle (x,y)=(3,1)\)
លំហាត់ IV (១០ ពិន្ទុ)
គេឱ្យកន្សោម \(A=x^2-6x+9+(x+2)(9-3x)+4(x^2-9)\)
១ ពន្លាតកន្សោម \(A\) រួចរៀបតាមលំដាប់ដឺក្រេចុះនៃ \(x\)
ដូចនេះ ៖ \(\displaystyle A=2x^2-3x-9\)
២ ដាក់កន្សោម \(A\) ជាផលគុណកត្តាដឺក្រេទី១
ដូចនេះ ៖ \(\displaystyle A=(x-3)(2x+3)\)
៣ ដោះស្រាយសមីការ \(A=0\)
ដូចនេះ ៖ \(\displaystyle x=3\) ឬ \(\displaystyle x=-\frac{3}{2}\)
លំហាត់ V (១០ ពិន្ទុ)
១ រកប្រវែងទទឹង និងប្រវែងបណ្តោយនៃសួនច្បារ
តាង \(x\) ជាប្រវែងទទឹង \((x>0)\) គិតជាម៉ែត្រ
\(x+6\) ជាប្រវែងបណ្តោយ
ផ្ទៃក្រឡាសួនច្បារជា \(40\,\mathrm{m}^2\) គេបានសមីការ៖
ប្រវែងទទឹងគឺ \(4\,\mathrm{m}\)
ប្រវែងបណ្តោយគឺ \(4+6=10\,\mathrm{m}\)
ផ្ទៀងផ្ទាត់ចម្លើយ៖ \(4 \times 10 = 40\,\mathrm{m}^2\) ពិត។
ដូចនេះ ៖ ទទឹង \(\displaystyle 4\,\mathrm{m}, \) បណ្តោយ \(\displaystyle 10\,\mathrm{m}\)
២ បរិមាត្រនៃសួនច្បារ
ដូចនេះ ៖ \(\displaystyle P=28\,\mathrm{m}\)
លំហាត់ VI (១០ ពិន្ទុ)
ចំនួនប៊ិកសរុបគឺ \(8+6=14\) ដើម។ គេចាប់យកប៊ិកម្តង \(2\) ដើមដោយចៃដន្យ (អាចគិតថាចាប់ម្តងមួយមិនដាក់ចូលវិញដើម្បីងាយគណនាប្រូបាប)។
១ រកប្រូបាបដែលចាប់បានប៊ិកពណ៌ខៀវទាំងពីរដើម
ដូចនេះ ៖ \(\displaystyle P(\) ខៀវ, ខៀវ \(\displaystyle )=\frac{4}{13}\)
២ រកប្រូបាបដែលចាប់បានប៊ិកពណ៌ក្រហមយ៉ាងតិចមួយដើម
ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ផ្ទុយនឹងការចាប់បានប៊ិកពណ៌ខៀវទាំងពីរដើម។
ដូចនេះ ៖ \(\displaystyle P(\) ក្រហមយ៉ាងតិចមួយ \(\displaystyle )=\frac{9}{13}\)
លំហាត់ VII (២០ ពិន្ទុ)
ដៅចំណុច \(A(1,-2)\), \(B(3,4)\) និងសង់បន្ទាត់ \(d:y=2x+5\)
តារាងតម្លៃលេខសម្រាប់បន្ទាត់ \(d\)
១ គណនាចម្ងាយ \(AB\) និងរកកូអរដោនេចំណុច \(M\)
ដូចនេះ ៖ \(\displaystyle AB=2\sqrt{10},\quad{} M(2,1)\)
២ សរសេរសមីការបន្ទាត់ \(AB\)
ដូចនេះ ៖ \(\displaystyle AB:\ y=3x-5\)
៣ បង្ហាញថា បន្ទាត់ \(AB\) មិនកែងនឹងបន្ទាត់ \(d\)
បន្ទាត់ \(AB:y=3x-5\) មានមេគុណប្រាប់ទិស \(a_{AB}=3\)
បន្ទាត់ \(d:y=2x+5\) មានមេគុណប្រាប់ទិស \(a_d=2\)
ផលគុណមេគុណប្រាប់ទិស៖
ដូចនេះ ៖ \(\displaystyle AB\) មិនកែងនឹង \(\displaystyle d\) ទេ
រកសមីការបន្ទាត់ \(\Delta\) ដែលកាត់តាម \(M\) និងកែងនឹង \(d\)
ដោយ \(\Delta \perp d\) នោះ
ដូចនេះ ៖ \(\displaystyle \Delta:\ y=-\frac{1}{2}x+2\)
លំហាត់ VIII (៣០ ពិន្ទុ)
១ កំណត់ប្រភេទត្រីកោណ \(AMB\) និងគណនាប្រវែង \(AM\)
គេមាន
ដូចនេះ ៖ \(\displaystyle \triangle AMB\) ជាត្រីកោណកែងត្រង់ \(\displaystyle M\)
ក្នុងត្រីកោណកែង \(AMB\) តាមទ្រឹស្តីបទពីតាគ័រ
ដូចនេះ ៖ \(\displaystyle AM=12\,\mathrm{cm}\)
២ គណនាប្រវែង \(AD\) ហើយប្រៀបធៀប \(\triangle ABD\) និង \(\triangle BND\)
ក្នុងត្រីកោណកែង \(ABD\) (\(d\) ប៉ះរង្វង់ត្រង់ \(B\) នាំឱ្យ \(AB \perp BD\)) តាមទ្រឹស្តីបទពីតាគ័រ៖
ដូចនេះ ៖ \(\displaystyle AD=25\,\mathrm{cm}\)
ប្រៀបធៀប \(\triangle ABD\) និង \(\triangle BND\)
គេមាន \(\angle ABD = 90^\circ\) (ដោយ \(d \perp AB\) ត្រង់ \(B\))
\(\angle ANB = 90^\circ\) (មុំចារឹកកន្លះរង្វង់) នាំឱ្យ \(\angle BND = 90^\circ\) ដែរ
នោះ \(\angle ABD = \angle BND = 90^\circ\)
\(\angle D\) ជាមុំរួម
ដូចនេះ ៖ \(\displaystyle \triangle ABD\sim\triangle BND \quad{} \) (ករណីទី១ ម.ម)
៣ ទាញបញ្ជាក់ថា \(BD^2=AD\times DN\) និងរកប្រវែង \(DN\)
តាមផលធៀបដំណូច
ដូចនេះ ៖ \(\displaystyle BD^2=AD\times DN\)
គណនាប្រវែង \(DN\)
ដូចនេះ ៖ \(\displaystyle DN=16\,\mathrm{cm}\)