I. (១០ ពិន្ទុ)
ចូរគូសសញ្ញា ✓ ក្នុងប្រអប់ខាងមុខចម្លើយដែលត្រឹមត្រូវតែមួយគត់៖
១ ចម្លើយនៃវិសមីការ \(4x - 5(x + 2) \leq x - 8\) គឺ
២ ត្រីកោណកែង \(ABC\) កែងត្រង់ \(A\) បើ \(\angle ABC = 60^\circ\) និងអ៊ីប៉ូតេនុស \(BC = 5\,\mathrm{cm}\) ។
គណនារង្វាស់ជ្រុង \(AC\)
II. (១៥ ពិន្ទុ)
១ ដោះស្រាយប្រព័ន្ធសមីការ
ក. \(\begin{cases} x + 2y = 9 \\ 2x - y = 8 \end{cases}\) ខ. \(\begin{cases} 2x + 2y = 8 \\ 2x - y = 5 \end{cases}\) គ. \(\begin{cases} y = -4x + 5 \\ 2x - 3y = 13 \end{cases}\)
III. (២០ ពិន្ទុ)
១ សួនច្បារមួយរាងចតុកោណកែង ដែលមានបរិមាត្រស្មើនឹង \(28\,\mathrm{m}\) ។ គេដឹងថា បីដងនៃទទឹង
ស្មើនឹង ពាក់កណ្តាលនៃបណ្តោយ ។
ក រកប្រវែងបណ្តោយ និងទទឹងនៃសួន
ខ រកចំនួនដើមផ្កាក្នុងសួន ដោយដឹងថាផ្ទៃដី \(1\,\mathrm{m}^2\) មានដើមផ្កា ៤ដើម
២ ផលបូកមុំក្នុងនៃពហុកោណមួយ មានរង្វាស់ស្មើនឹង បីដងនៃផលបូកមុំក្រៅរបស់វា។
ក ប្រាប់ឈ្មោះពហុកោណនេះ
ខ គូសពហុកោណនេះ រួចគណនាចំនួនអង្កត់ទ្រូងនៃពហុកោណនេះ
IV. (២៥ ពិន្ទុ)
ចូរដៅចំណុច \(A(-1, 1)\), \(B(3, 2)\) និង \(C(0, 4)\) នៅក្នុងតម្រុយអរតូណរមេ \((xOy)\) ។
ក រកសមីការនៃបន្ទាត់ \((AB)\)
ខ គេគូសមេដ្យាន \((CM)\) នៃត្រីកោណ \(ABC\) ។ រកកូអរដោនេនៃចំណុច\(M\)
គ គេគូសកម្ពស់ \((CH)\) នៃត្រីកោណ \(ABC\) ។ រកសមីការនៃបន្ទាត់ \((CH)\)
ឃ រកកូអរដោនេនៃចំណុច \(H\)
V. (៣០ ពិន្ទុ)
គេមានរង្វង់ផ្ចិត \(O\) អង្កត់ផ្ចិត \(AB = 8\,\mathrm{cm}\) ។ \(H\) ជាចំណុចកណ្តាលនៃ \(OB\) ។ បន្ទាត់មួយ
កែងនឹង \(AB\) ត្រង់ \(H\) ហើយកាត់រង្វង់ត្រង់ \(M\) និង \(N\) ។ បន្ទាត់ \(AM\) និង \(BN\) ជួបគ្នាត្រង់ \(I\) ។
ក ចូរគណនារង្វាស់ \(MA\) និង \(MB\)
ខ ប្រៀបធៀប \(\triangle ABI\) និង \(\triangle NMI\)
មើលអត្រាកំណែ (ចម្លើយលម្អិត)
អត្រាកំណែ
លំហាត់ I (១០ ពិន្ទុ)
១ ចម្លើយនៃវិសមីការ
ដូចនេះ ៖ ជ្រើសរើស ឃ. \(\displaystyle x \geq -1\)
២ គណនារង្វាស់ \(AC\)
ក្នុងត្រីកោណកែង \(ABC\) ត្រង់ \(A\)៖
ដូចនេះ ៖ ជ្រើសរើស ក. \(\displaystyle AC = \frac{5\sqrt{3}}{2}\)
លំហាត់ II (១៥ ពិន្ទុ)
ដោះស្រាយប្រព័ន្ធសមីការ
ក \(\begin{cases} x + 2y = 9 \\ 2x - y = 8 \end{cases}\)
តាមសមីការទី២ \(y = 2x - 8\) ជំនួសក្នុងសមីការទី១៖
ដូចនេះ ៖ \(\displaystyle (x,y)=(5, 2)\)
ខ \(\begin{cases} 2x + 2y = 8 \\ 2x - y = 5 \end{cases}\)
ដកសមីការទី១ និងទី២ អង្គនិងអង្គ៖
ដូចនេះ ៖ \(\displaystyle (x,y)=(3, 1)\)
គ \(\begin{cases} y = -4x + 5 \\ 2x - 3y = 13 \end{cases}\)
ជំនួសសមីការទី១ ចូលសមីការទី២៖
ដូចនេះ ៖ \(\displaystyle (x,y)=(2, -3)\)
លំហាត់ III (២០ ពិន្ទុ)
១. តាង \(x\) ជាប្រវែងទទឹង និង \(y\) ជាប្រវែងបណ្តោយនៃសួន (\(x, y > 0\))
ក រកប្រវែងបណ្តោយ និងទទឹងនៃសួន
បរិមាត្រស្មើនឹង \(28\,\mathrm{m}\) នាំឱ្យ៖
ដូចនេះ ៖ ទទឹង \(\displaystyle 2\,\mathrm{m}, \) បណ្តោយ \(\displaystyle 12\,\mathrm{m}\)
ខ រកចំនួនដើមផ្កាក្នុងសួន
ផ្ទៃក្រឡាសួនច្បារ៖
ដូចនេះ ៖ ចំនួនដើមផ្កា \(\displaystyle 96\) ដើម
២.
ក ប្រាប់ឈ្មោះពហុកោណនេះ
តាង \(n\) ជាចំនួនជ្រុងនៃពហុកោណ (\(n \geq 3\))។ ផលបូកមុំក្នុងស្មើនឹង បីដងនៃផលបូកមុំក្រៅ៖
ដូចនេះ ៖ ជាអដ្ឋកោណនិយត
ខ គូសពហុកោណ និងគណនាចំនួនអង្កត់ទ្រូង
ចំនួនអង្កត់ទ្រូង៖
ដូចនេះ ៖ ចំនួនអង្កត់ទ្រូង \(\displaystyle 20\)
លំហាត់ IV (២៥ ពិន្ទុ)
ក រកសមីការនៃបន្ទាត់ \((AB)\)
មេគុណប្រាប់ទិស៖
ដូចនេះ ៖ \(\displaystyle (AB):\ y = \frac{1}{4}x + \frac{5}{4}\)
ខ រកកូអរដោនេនៃចំណុច \(M\)
\(M\) ជាចំណុចកណ្តាលនៃ \(AB\)៖
ដូចនេះ ៖ \(\displaystyle M\left(1, \frac{3}{2}\right)\)
គ រកសមីការនៃបន្ទាត់ \((CH)\)
បន្ទាត់ \((CH)\) កែងនឹង \((AB)\) នាំឱ្យ៖
s ដោយកាត់តាម \(C(0, 4)\)៖
ដូចនេះ ៖ \(\displaystyle (CH):\ y = -4x + 4\)
ឃ រកកូអរដោនេនៃចំណុច \(H\)
\(H\) ជាចំណុចប្រសព្វរវាង \((AB)\) និង \((CH)\)៖
ដូចនេះ ៖ \(\displaystyle H\left(\frac{11}{17}, \frac{24}{17}\right)\)
លំហាត់ V (៣០ ពិន្ទុ)
ក គណនារង្វាស់ \(MA\) និង \(MB\)
រង្វង់ផ្ចិត \(O\) មានអង្កត់ផ្ចិត \(AB = 8\,\mathrm{cm}\) នាំឱ្យកាំ \(R = 4\,\mathrm{cm}\)។
គេមាន \(H\) ជាចំណុចកណ្តាលនៃកាំ \(OB\)
គេមាន
ក្នុង \(\triangle\!\perp AMB\) មាន \(MH\) ជាកម្ពស់
តាមទំនាក់ទំនងមាត្រក្នុងត្រីកោណកែង \(AMB\)
ដូចនេះ ៖ \(\displaystyle MA = 4\sqrt{3}\,\mathrm{cm}, \quad{} MB = 4\,\mathrm{cm}\)
ខ ប្រៀបធៀប \(\triangle ABI\) និង \(\triangle NMI\)
គេមាន៖
ដូចនេះ ៖ \(\displaystyle \triangle ABI \sim \triangle NMI \quad{} \) (ករណីទី១ ម.ម)