I. (១០ ពិន្ទុ)
ចូរគូសសញ្ញា ✓ ក្នុងប្រអប់ចម្លើយត្រឹមត្រូវមានតែមួយគត់
១ តើមួយណាជាសមភាពត្រឹមត្រូវ
២ ត្រីកោណកែង \(ABC\) កែងត្រង់ \(A\) និងមាន \(AI\) ជាកម្ពស់ហើយ \(IB = 3\text{cm}\) និង \(IC = 4\text{cm}\) ។
គណនាប្រវែង \(AI\) ។
II. (១៥ ពិន្ទុ)
គេឱ្យកន្សោមពីជគណិត \(A = x^2 - x - 6\) , \(B = 2x^2 - 10x + 12\) ។
ក ដាក់កន្សោម \(A\) និង \(B\) ជាផលគុណនៃកត្តា ។
ខ សម្រួលប្រភាគ \(E = \dfrac{A}{B}\)
គ គណនាតម្លៃនៃកន្សោម \(E\) ចំពោះ \(x = \sqrt{2}\)
III. (១៥ ពិន្ទុ)
ថ្នាក់រៀនមួយមានសិស្សស្រីចំនួន 17 នាក់ និងសិស្សប្រុសចំនួន 23 នាក់ ។ គ្រូបានហៅសិស្ស 2 នាក់
ជាបន្តបន្ទាប់ដោយចៃដន្យដើម្បីឡើងដោះស្រាយលំហាត់ប្រូបាបប្រឡងប្រណាំងគ្នា ។
ក រកប្រូបាបដែលគ្រូហៅសិស្សស្រីបានទាំងពីរនាក់។
ខ រកប្រូបាបដែលគ្រូហៅបានសិស្សប្រុសមួយនាក់យ៉ាងតិច។
គ រកប្រូបាបដែលគ្រូហៅបានសិស្សទាំងពីរភេទ ។
IV. (១៥ ពិន្ទុ)
ចូរគណនាបរិមាត្រនៃត្រីកោណ \(ABC\) ដែល \(A(3,7)\) , \(B(5,2)\) និង \(C(-7,3)\) ។
V. (២០ ពិន្ទុ)
គេឱ្យត្រីកោណមួយដែលមានកំពូល \(A(-2,6)\) , \(B(-1,-1)\) និង \(C(1,0)\) ។
ចូររកសមីការបន្ទាត់នៃជ្រុងទាំងបីនៃត្រីកោណ ។
VI. (២៥ ពិន្ទុ)
គេឱ្យរង្វង់ផ្ចិត \(O\) ចារឹកក្រៅ \(\Delta ABC\) មួយដែលមាន \(AH\) ជាកម្ពស់និងមុំទាំងបីជាមុំស្រួច ។ \(D\) ជាចំណុចឆ្លុះនៃ \(A\)
ចំពោះផ្ចិត \(O\) ។
ក បង្ហាញថា \(\angle ABC = \angle ADC\) និង \(\angle ACB = \angle ADB\) ។
ខ ប្រៀបធៀបត្រីកោណ \(\Delta HAB\) និង \(\Delta CAD\) ។
មើលអត្រាកំណែ (ចម្លើយលម្អិត)
អត្រាកំណែ
លំហាត់ I (១០ ពិន្ទុ)
១ ជ្រើសរើសចម្លើយដែលត្រឹមត្រូវ
ដូចនេះ ៖ ជ្រើសរើស គ. \(\displaystyle \sqrt{1.69}=1.3\)
២ គណនាប្រវែង \(AI\)
តាមទំនាក់ទំនងមាត្រក្នុងត្រីកោណកែង៖
ដូចនេះ ៖ ជ្រើសរើស គ. \(\displaystyle AI=2\sqrt 3\,\mathrm{cm}\)
លំហាត់ II (១៥ ពិន្ទុ)
ក ដាក់កន្សោម \(A\) និង \(B\) ជាផលគុណកត្តា
ដូចនេះ ៖ \(\displaystyle \begin{gathered} A=(x-3)(x+2)\\ B=2(x-2)(x-3) \end{gathered}\)
ខ សម្រួលប្រភាគ \(E=\dfrac{A}{B}\)
ដូចនេះ ៖ \(\displaystyle E=\frac{x+2}{2(x-2)}\)
គ គណនាតម្លៃ \(E\) ចំពោះ \(x=\sqrt2\)
ដូចនេះ ៖ \(\displaystyle E(\sqrt 2)=-\frac{3+2\sqrt 2}{2}\)
លំហាត់ III (១៥ ពិន្ទុ)
ចំនួនសិស្សសរុបមាន \(40\) នាក់
សិស្សស្រីមាន \(17\) នាក់ និងសិស្សប្រុសមាន \(23\) នាក់
ក រកប្រូបាបដែលរើសបានសិស្សស្រីទាំងពីរនាក់
ដូចនេះ ៖ \(\displaystyle P(\) ស្រីទាំងពីរ \(\displaystyle )=\frac{34}{195}\)
ខ រកប្រូបាបដែលរើសបានសិស្សប្រុសយ៉ាងតិចម្នាក់
ដូចនេះ ៖ \(\displaystyle P(\) ប្រុសយ៉ាងតិចមួយ \(\displaystyle )=\frac{161}{195}\)
គ រកប្រូបាបដែលរើសបានសិស្សទាំងពីរភេទ
ដូចនេះ ៖ \(\displaystyle P(\) ទាំងពីរភេទ \(\displaystyle )=\frac{391}{780}\)
លំហាត់ IV (១៥ ពិន្ទុ)
គណនាបរិមាត្រត្រីកោណ \(ABC\) ដែលមានកូអរដោនេ \(A(3,7)\), \(B(5,2)\), \(C(-7,3)\)
រង្វាស់ជ្រុងនីមួយៗ៖
ដូចនេះ ៖ \(\displaystyle P=3\sqrt{29}+\sqrt{145}\)
លំហាត់ V (២០ ពិន្ទុ)
រកសមីការបន្ទាត់ជ្រុងទាំងបីនៃត្រីកោណ \(ABC\) ដែលមានកូអរដោនេ \(A(-2,6)\), \(B(-1,-1)\), \(C(1,0)\)
ក សមីការបន្ទាត់ \((AB)\) កាត់តាម \(A\) និង \(B\)
ដូចនេះ ៖ \(\displaystyle (AB):\ y=-7x-8\)
ខ សមីការបន្ទាត់ \((BC)\) កាត់តាម \(B\) និង \(C\)
ដូចនេះ ៖ \(\displaystyle (BC):\ y=\frac 12x-\frac 12\)
គ សមីការបន្ទាត់ \((CA)\) កាត់តាម \(C\) និង \(A\)
ដូចនេះ ៖ \(\displaystyle (CA):\ y=-2x+2\)
លំហាត់ VI (២៥ ពិន្ទុ)
ក បង្ហាញថា \(\angle ABC=\angle ADC\) និង \(\angle ACB=\angle ADB\)
ដោយ \(A, B, C, D\) ស្ថិតនៅលើរង្វង់តែមួយ
មុំចារឹករង្វង់ \(\angle ABC\) និង \(\angle ADC\) ស្កាត់ធ្នូ \(AC\) រួម
ដូចនេះ ៖ \(\displaystyle \angle ABC=\angle ADC,\quad{} \angle ACB=\angle ADB\)
ខ ប្រៀបធៀប \(\triangle HAB\) និង \(\triangle CAD\)
ត្រីកោណ \(HAB\) និង \(CAD\) មាន៖
ដូចនេះ ៖ \(\displaystyle \triangle HAB\sim\triangle CAD\)