I. (១០ ពិន្ទុ)
ចូរគូសសញ្ញា ✓ ក្នុងប្រអប់ចម្លើយដែលត្រឹមត្រូវមានតែមួយគត់៖
១ គណនាកន្សោម \(A = (2 + \sqrt{3} + \sqrt{7})(2 + \sqrt{3} - \sqrt{7})\)
២ គេបោះគ្រាប់ឡុកឡាក់មួយគ្រាប់ចំនួនពីរដង ។ គណនាប្រូបាបបោះចេញលេខគូទាំងពីរលើក ។
៣ ដោះស្រាយសមីការ \(\sqrt{2} = \sqrt{2}x - 1\)
II. (១៥ ពិន្ទុ)
ចូរផ្គូផ្គងផ្នែក \(A\) និងផ្នែក \(B\) រួចសរសេរចម្លើយក្នុងផ្នែក \(C\) អោយបានត្រឹមត្រូវ៖
| ផ្នែក A (សមីការ) | ផ្នែក B (ឫសសមីការ) | ផ្នែក C (ចម្លើយ) |
|---|---|---|
| ១. \(8x^3 = 27\) | ក. \(x_1 = -18 , x_2 = 12\) | ១. \(\longrightarrow\) |
| ២. \((x+3)^2 = 225\) | ខ. \(x = \dfrac{3}{2}\) | ២. \(\longrightarrow\) |
| ៣. \(x^2 - 18x + 17 = 0\) | គ. \(x_1 = 1 , x_2 = 17\) | ៣. \(\longrightarrow\) |
III. (១៥ ពិន្ទុ)
ដោះស្រាយសមីការ ប្រព័ន្ធសមីការ និងប្រព័ន្ធវិសមីការ
ក \(\begin{cases} 2y = -2x - 2 \\ 5x = 2y + 9 \end{cases}\)
ខ \(\begin{cases} 2x - 7 \leq 5 + 6x \\ -x - 11 < -4x + 4 \end{cases}\)
គ \((x^2 + 2x + 4)(x^2 + 2x + 3) = x^2 + 2x + 7\)
IV. (១០ ពិន្ទុ)
ក្នុងថង់មួយមានប៊ូលពណ៌ស និងប៊ូលពណ៌ខៀវសរុប \(54\) គ្រាប់ ។ គេចាប់យកប៊ូលម្តងមួយដោយចៃដន្យ ។
ក រកចំនួនប៊ូលពណ៌ខៀវ បើគេដឹងថាប្រូបាបដែលចាប់បានប៊ូលពណ៌ខៀវស្មើនឹង \(\dfrac{4}{9}\) ។
ខ គណនាប្រូបាបចាប់បានប៊ូលពណ៌ស ។
V. (១០ ពិន្ទុ)
សុខចិន្តាមានអាយុតិចជាងអាយុជីតារបស់គាត់ចំនួន \(52\) ឆ្នាំ គេដឹងថារយៈពេលពីរឆ្នាំទៀតផលបូកអាយុរបស់អ្នក
ទាំងពីរស្មើនឹង \(92\) ឆ្នាំ ។ រកអាយុបច្ចុប្បន្នរបស់សុខចិន្តា និងជីតារបស់គាត់ ។
VI. (២០ ពិន្ទុ)
គេឱ្យពីរចំណុច \(A(-1, 1)\) និង \(B(3, 1)\) នៅក្នុងតម្រុយអរតូណរមេ \((xOy)\) មួយ ។
ក គណនាប្រវែង \(AB\) រួចរកកូអរដោនេនៃចំណុចកណ្តាល \(P\) នៃអង្កត់ \([AB]\) ។
ខ សរសេរសមីការបន្ទាត់ \((\Delta)\) កាត់តាម \(C(2, -2)\) និង \(P\) ។ រួចសង់បន្ទាត់ \((AB)\) និង \((\Delta)\) ក្នុងតម្រុយតែមួយ ។
VII. (២០ ពិន្ទុ)
គេមានត្រីកោណសមបាត \(ABC\) មួយចារឹកក្នុងរង្វង់ផ្ចិត \(O\) កាំ \(R\) ។ \([AH]\) ជាកម្ពស់ត្រីកោណហើយ \([AD]\)
ជាអង្កត់ផ្ចិត ។
ក យើងដឹងថា \(\angle ABC = 60^\circ\) ចូរគណនារង្វាស់មុំ \(\angle DAC\) ។
ខ ស្រាយថា \(\triangle ABH\) និង \(\triangle ADC\) ជាត្រីកោណដូចគ្នា ។ រួចបង្ហាញថា \(AH = \dfrac{AC \times AB}{2R}\) ។
មើលអត្រាកំណែ (ចម្លើយលម្អិត)
អត្រាកំណែ
លំហាត់ I (១០ ពិន្ទុ)
១ គណនាកន្សោម \(A\)
ដូចនេះ ៖ ជ្រើសរើស ក. \(\displaystyle A = 4\sqrt{3}\)
២ គណនាប្រូបាប
បោះគ្រាប់ឡុកឡាក់ពីរដង ករណីអាចសរុបមាន៖
(លេខគូមាន \(2, 4, 6\)) នោះករណីស្របមាន៖
ដូចនេះ ៖ ជ្រើសរើស ឃ. \(\displaystyle P = \frac{1}{4}\)
៣ ដោះស្រាយសមីការ
ដូចនេះ ៖ ជ្រើសរើស គ. \(\displaystyle x = 1 + \frac{\sqrt{2}}{2}\)
លំហាត់ II (១៥ ពិន្ទុ)
ចម្លើយនៃការផ្គូផ្គង៖
| ផ្នែក A (សមីការ) | ផ្នែក B (ឫសសមីការ) | ផ្នែក C (ចម្លើយ) |
|---|---|---|
| ១. \(8x^3 = 27\) | ក. \(x_1 = -18 , x_2 = 12\) | ១. \(\longrightarrow\) ខ. |
| ២. \((x+3)^2 = 225\) | ខ. \(x = \dfrac{3}{2}\) | ២. \(\longrightarrow\) ក. |
| ៣. \(x^2 - 18x + 17 = 0\) | គ. \(x_1 = 1 , x_2 = 17\) | ៣. \(\longrightarrow\) គ. |
លំហាត់ III (១៥ ពិន្ទុ)
ក ដោះស្រាយប្រព័ន្ធសមីការ
ដូចនេះ ៖ \(\displaystyle (x, y) = (1, -2)\)
ខ ដោះស្រាយប្រព័ន្ធវិសមីការ
បកស្រាយចម្លើយលើក្រាប
ដូចនេះ ៖ \(\displaystyle -3 \leq x < 5\)
គ ដោះស្រាយសមីការ
ដូចនេះ ៖ \(\displaystyle x = -1\)
លំហាត់ IV (១០ ពិន្ទុ)
ចំនួនប៊ូលសរុបមាន \(54\) គ្រាប់។
ក រកចំនួនប៊ូលពណ៌ខៀវ
តាង \(n(B)\) ជាចំនួនប៊ូលពណ៌ខៀវ។ ប្រូបាបចាប់បានប៊ូលពណ៌ខៀវគឺ \(P(B) = \frac{4}{9}\) ។
ដូចនេះ ៖ ប៊ូលពណ៌ខៀវ \(\displaystyle 24 \) គ្រាប់
ខ គណនាប្រូបាបចាប់បានប៊ូលពណ៌ស
ព្រឹត្តិការណ៍ចាប់បានប៊ូលពណ៌ស ជាព្រឹត្តិការណ៍ផ្ទុយនឹងព្រឹត្តិការណ៍ចាប់បានប៊ូលពណ៌ខៀវ។
ដូចនេះ ៖ \(\displaystyle P(W) = \frac{5}{9}\)
លំហាត់ V (១០ ពិន្ទុ)
រកអាយុបច្ចុប្បន្នរបស់សុខចិន្តា និងជីតារបស់គាត់
តាង \(x\) ជាអាយុបច្ចុប្បន្នរបស់សុខចិន្តា និង \(y\) ជាអាយុបច្ចុប្បន្នរបស់ជីតា (\(x, y > 0\))។
តាមបម្រាប់ គេបានប្រព័ន្ធសមីការ៖
ដូចនេះ ៖ សុខចិន្តា \(\displaystyle 18 \) ឆ្នាំ \(\displaystyle , \quad{} \) ជីតា \(\displaystyle 70 \) ឆ្នាំ
លំហាត់ VI (២០ ពិន្ទុ)
គេឱ្យ \(A(-1, 1)\) និង \(B(3, 1)\)
ក គណនាប្រវែង \(AB\) និងកូអរដោនេចំណុច \(P\)
ដូចនេះ ៖ \(\displaystyle AB = 4, \quad{} P(1, 1)\)
ខ សរសេរសមីការបន្ទាត់ \((\Delta)\)
បន្ទាត់ \((\Delta)\) កាត់តាម \(C(2, -2)\) និង \(P(1, 1)\)។ មេគុណប្រាប់ទិស៖
ដូចនេះ ៖ \(\displaystyle (\Delta):\ y = -3x + 4\)
សង់បន្ទាត់ \((AB)\) និង \((\Delta)\)
បន្ទាត់ \((AB)\) ជាបន្ទាត់ដេកកាត់តាម \(A(-1, 1)\) និង \(B(3, 1)\) ដែលមានសមីការ \(y = 1\) ។
លំហាត់ VII (២០ ពិន្ទុ)
ក គណនារង្វាស់មុំ \(\angle DAC\)
មុំ \(\angle ADC\) និង \(\angle ABC\) ជាមុំចារឹករង្វង់ស្កាត់ធ្នូ \(AC\) រួម នាំឱ្យ៖
ក្នុងត្រីកោណកែង \(ACD\) ត្រង់ \(C\) ផលបូកមុំស្រួចស្មើ \(90^\circ\)៖
ដូចនេះ ៖ \(\displaystyle \angle DAC = 30^\circ\)
ខ ស្រាយថា \(\triangle ABH\) និង \(\triangle ADC\) ជាត្រីកោណដូចគ្នា
គេមាន៖
ដូចនេះ ៖ \(\displaystyle \triangle ABH \sim \triangle ADC \quad{} \) (ករណីទី១ ម.ម)
បង្ហាញថា \(AH = \dfrac{AC \times AB}{2R}\)
តាមផលធៀបដំណូច៖
ដូចនេះ ៖ \(\displaystyle AH = \frac{AC \times AB}{2R}\)