I. (២០ ពិន្ទុ)
១ គណនាតម្លៃកន្សោម \(A = -3\sqrt{50} - \sqrt{32} + 5\sqrt{200}\)
២ ដោះស្រាយសមីការ៖
ក. \(\dfrac{x+4}{3} - \dfrac{x-4}{4} = 2 + \dfrac{3x-1}{15}\) ខ. \(\begin{cases} x - y = 4 \\ 2x + y = 2 \end{cases}\)
II. (២០ ពិន្ទុ)
១ សង់បន្ទាត់ \((\Delta)\) ដែលកាត់តាម \(A(0, 2)\) និងមានមេគុណប្រាប់ទិសស្មើ \(3\) ។ រួចកំណត់សមីការ
បន្ទាត់ \((\Delta)\)
២ រកសមីការបន្ទាត់ \((\Delta)\) ដែលកាត់តាម \(A(2, 1)\) ហើយស្របនឹងបន្ទាត់ \((D): y = 2x + 5\) ។
III. (២០ ពិន្ទុ)
១ កសិដ្ឋានមួយចិញ្ចឹមសត្វគោ និងសត្វមាន់ សរុប \(200\) ក្បាល។ បើគេរាប់តែជើងឃើញជើងសរុប \(560\) ។
ចូររកចំនួនសត្វគោ និងសត្វមាន់
២ នៅក្នុងកាបូបមួយមានប្រាក់ \(8000\,\) ៛ ។ គេរាប់ចំនួនក្រដាសប្រាក់ឃើញ \(11\) សន្លឹក។ ក្រដាសប្រាក់នេះ
មានពីរប្រភេទគឺប្រភេទ \(500\,\) ៛ និងប្រភេទ \(1000\,\) ៛ ។ ចូររកចំនួនក្រដាសប្រាក់ប្រភេទនីមួយៗ
៣ រកមុំក្នុងនីមួយៗ នៃឆកោណនិយ័ត ។ រួចគូសរូបឆកោណនិយ័ត
៤ ពហុកោណមួយ មានរង្វាស់ផលបូកមុំក្នុង ស្មើនឹង ពីរដងនៃមុំក្រៅរបស់វា ។ ចូរកំណត់ប្រភេទពហុកោណ
៥ ផលបូករង្វាស់មុំក្នុង និងផលបូកមុំក្រៅនៃពហុកោណមួយស្មើនឹង \(900^\circ\) ។ ចូរកំណត់ប្រភេទពហុកោណ
IV. (២០ ពិន្ទុ)
១ \(BH\) ជាកម្ពស់នៃត្រីកោណ \(ABC\) កែងត្រង់ \(B\) ។ បើ \(AB = 10\,\mathrm{cm}\) និង \(BC = 5\,\mathrm{cm}\)
ក គណនា \(AC\)
ខ គណនា \(AH\) និង \(CH\)
V. (២០ ពិន្ទុ)
គេមានរង្វង់ផ្ចិត \(O\) អង្កត់ផ្ចិត \(AB = 8\,\mathrm{cm}\) ។ \(H\) ជាចំណុចមួយនៅលើ \(OA\) ដែល \(OH = 2.5\,\mathrm{cm}\) ។ តាម
\(H\) គេគូសបន្ទាត់កែងនឹងអង្កត់ \(AB\) ត្រង់ \(H\) ហើយកាត់រង្វង់ត្រង់ \(C\) និង \(D\) ។
ក ប្រាប់ប្រភេទ \(\triangle ABC\)
ខ គណនា \(AH\) និង \(BC\)
គ គេគូសអង្កត់ធ្នូ \(CP\) កែងនឹងជ្រុង \(CD\) ត្រង់ \(C\) ។ ចូរស្រាយថាបីចំណុច \(D, O, P\) រត់ត្រង់ជួរគ្នា
មើលអត្រាកំណែ (ចម្លើយលម្អិត)
អត្រាកំណែ
លំហាត់ I (២០ ពិន្ទុ)
១ គណនាតម្លៃកន្សោម \(A\)
ដូចនេះ ៖ \(\displaystyle A = 31\sqrt{2}\)
២ ដោះស្រាយសមីការ
ក. \(\dfrac{x+4}{3} - \dfrac{x-4}{4} = 2 + \dfrac{3x-1}{15}\)
គុណអង្គទាំងពីរនឹង \(60\) ៖
ដូចនេះ ៖ \(\displaystyle x = \frac{24}{7}\)
ខ. \(\begin{cases} x - y = 4 \quad{} (1) \\ 2x + y = 2 \quad{} (2) \end{cases}\)
បូកសមីការ \((1)\) និង \((2)\) អង្គនិងអង្គ៖
ដូចនេះ ៖ \(\displaystyle (x, y) = (2, -2)\)
លំហាត់ II (២០ ពិន្ទុ)
១ សង់បន្ទាត់ \((\Delta)\) និងកំណត់សមីការ
សមីការមានរាង \(y = ax + b\) ដោយមានមេគុណប្រាប់ទិស \(a = 3\)
ដូចនេះ ៖ \(\displaystyle (\Delta):\ y = 3x + 2\)
សង់បន្ទាត់ \((\Delta)\) តារាងតម្លៃលេខ៖
២ រកសមីការបន្ទាត់ \((\Delta)\)
បន្ទាត់ \((\Delta)\) ស្របនឹង \((D): y = 2x + 5\) នោះ \(a = 2\) សមីការមានរាង \(y - y_A = a(x - x_A)\)
ដូចនេះ ៖ \(\displaystyle (\Delta):\ y = 2x - 3\)
លំហាត់ III (២០ ពិន្ទុ)
១ រកចំនួនសត្វគោ និងសត្វមាន់
តាង \(x\) ជាចំនួនគោ និង
\(y\) ជាចំនួនមាន់ \((x,y \in \mathbb{N}^*)\)
គោមាន \(4\) ជើង និងមាន់មាន \(2\) ជើង
ដូចនេះ ៖ គោ \(\displaystyle 80\) ក្បាល, មាន់ \(\displaystyle 120\) ក្បាល
២ រកចំនួនក្រដាសប្រាក់ប្រភេទនីមួយៗ
តាង \(x\) ជាចំនួនក្រដាស \(500\,\) ៛ និង \(y\) ជាចំនួនក្រដាស \(1000\,\) ៛
ដូចនេះ ៖ \(\displaystyle \begin{gathered} 500\,\text{៛ មាន } 6\text{ សន្លឹក} \\ 1000\,\text{៛ មាន } 5\text{ សន្លឹក} \end{gathered}\)
៣ រកមុំក្នុងនីមួយៗ នៃឆកោណនិយ័ត និងគូសរូប
ឆកោណនិយ័តមានចំនួនជ្រុង \(n = 6\)
ដូចនេះ ៖ មុំក្នុងមួយ \(\displaystyle = 120^\circ\)
៤ កំណត់ប្រភេទពហុកោណ
ផលបូកមុំក្នុង \(= 2 \times\) ផលបូកមុំក្រៅ
ដូចនេះ ៖ ជាឆកោណ
៥ កំណត់ប្រភេទពហុកោណ
ផលបូកមុំក្នុង + ផលបូកមុំក្រៅ \(= 900^\circ\)
ដូចនេះ ៖ ជាបញ្ចកោណ
លំហាត់ IV (២០ ពិន្ទុ)
ក គណនា \(AC\)
ក្នុងត្រីកោណកែង \(ABC\) ត្រង់ \(B\) តាមទ្រឹស្តីបទពីតាគ័រ៖
ដូចនេះ ៖ \(\displaystyle AC = 5\sqrt{5}\,\mathrm{cm}\)
ខ គណនា \(AH\) និង \(CH\)
តាមទំនាក់ទំនងមាត្រក្នុងត្រីកោណកែង \(ABC\)៖
ដូចនេះ ៖ \(\displaystyle AH = 4\sqrt{5}\,\mathrm{cm}, \quad{} CH = \sqrt{5}\,\mathrm{cm}\)
លំហាត់ V (២០ ពិន្ទុ)
ក ប្រាប់ប្រភេទ \(\triangle ABC\)
គេមាន
ដូចនេះ ៖ \(\displaystyle \triangle ABC\) ជាត្រីកោណកែងត្រង់ \(\displaystyle C\)
ខ គណនា \(AH\) និង \(BC\)
រង្វង់មានអង្កត់ផ្ចិត \(AB = 8\,\mathrm{cm}\) នាំឱ្យកាំ \(R = 4\,\mathrm{cm}\)
\(H\) ស្ថិតនៅលើអង្កត់ \(OA\) និង \(OH = 2.5\,\mathrm{cm}\)
ដូចនេះ ៖ \(\displaystyle AH = 1.5\,\mathrm{cm}\)
ក្នុង \(\triangle\!\perp ABC\) មាន \(CH\) ជាកម្ពស់ (ព្រោះ \(CD \perp AB\) ត្រង់ \(H\))
គេមាន \(BH = BO + OH = 4 + 2.5 = 6.5\,\mathrm{cm}\)
តាមទំនាក់ទំនងមាត្រក្នុងត្រីកោណកែង
ដូចនេះ ៖ \(\displaystyle BC = 2\sqrt{13}\,\mathrm{cm}\)
គ ស្រាយថាបីចំណុច \(D, O, P\) រត់ត្រង់ជួរគ្នា
គេមាន \(CP \perp CD\) ត្រង់ \(C\) នាំឱ្យ
មុំចារឹករង្វង់មានរង្វាស់ស្មើនឹង \(90^\circ\) វាតែងតែស្កាត់ធ្នូកន្លះរង្វង់ នាំឱ្យអង្កត់ \(PD\) ជាអង្កត់ផ្ចិតនៃរង្វង់ \((O)\)
ដោយ \(PD\) ជាអង្កត់ផ្ចិត នោះវាត្រូវតែកាត់តាមផ្ចិត \(O\) នៃរង្វង់
ដូចនេះ បីចំណុច \(D, O, P\) រត់ត្រង់ជួរគ្នា
ដូចនេះ ៖ \(\displaystyle D, O, P \) រត់ត្រង់ជួរគ្នា