I. (១០ ពិន្ទុ)
ចូរគូសសញ្ញា ✓ ក្នុងប្រអប់ខាងមុខចម្លើយដែលត្រឹមត្រូវតែមួយគត់៖
១ គេមានបន្ទាត់ពីរ \((d): y = mx + 80\) និង \((L): y = -2x + 66\) ។
កំណត់តម្លៃ \(m\) ដើម្បីឱ្យបន្ទាត់ \((d) \perp (L)\)
២ ត្រីកោណកែង \(ABC\) កែងត្រង់ \(A\) បើ \(BH = 3\,\mathrm{cm}\), \(HC = 6\,\mathrm{cm}\) និង \(AH\) ជាកម្ពស់លើ
អ៊ីប៉ូតេនុស \(BC\) ។ គណនាកម្ពស់ \(AH\)
II. (២០ ពិន្ទុ)
១ ដោះស្រាយប្រព័ន្ធសមីការ
ក. \(\begin{cases} 3x + 4y = -1 \\ 7x + 9y = 0 \end{cases}\) ខ. \(\begin{cases} \dfrac{3}{2x+1} + \dfrac{2}{y-1} = 16 \\[10pt] \dfrac{5}{2x+1} - \dfrac{3}{y-1} = -5 \end{cases}\)
III. (២៥ ពិន្ទុ)
១ ពូសុខវិនិយោគប្រាក់ ៥លានរៀល ក្នុងធនាគារចំនួនពីរ ដើម្បីដាក់យកការប្រាក់ទៅតាមអត្រាការ
ប្រាក់រៀងគ្នា \(8\%\) និង \(6\%\) ។ ដោយដឹងថាគាត់ទទួលបានការប្រាក់សរុប \(360\,000\,\) ៛ ក្នុងមួយឆ្នាំ។
រកដើមទុន ដែលគាត់បានដាក់ក្នុងធនាគារនីមួយៗ
២ ផលបូកមុំក្នុងនៃពហុកោណមួយ មានរង្វាស់ \(1080^\circ\) ។
ក ប្រាប់ឈ្មោះពហុកោណនេះ
ខ គូសពហុកោណនេះ រួចគណនាចំនួនអង្កត់ទ្រូងនៃពហុកោណនេះ
IV. (១៥ ពិន្ទុ)
គេមានចំណុច \(A(-1, 3)\) និង \(B(3, 1)\) នៅក្នុងតម្រុយអរតូណរមេ \((xOy)\) ។
ក រកសមីការនៃបន្ទាត់ \((AB)\)
ខ រកសមីការនៃបន្ទាត់ \((d)\) ដែលជាមេដ្យាទ័រនៃអង្កត់ \([AB]\)
V. (៣០ ពិន្ទុ)
គេមានត្រីកោណ \(ABC\) កែងត្រង់ \(A\) ហើយមាន \(AB = 3\,\mathrm{cm}\) និង \(AC = 4\,\mathrm{cm}\) ។ រង្វង់ \((C_1)\)
មានអង្កត់ផ្ចិត \(AB\) ហើយជួបជ្រុង \(BC\) ត្រង់ \(H\) ។
ក បង្ហាញថា \(AH\) ជាកម្ពស់នៃត្រីកោណ \(ABC\) ។ គណនា \(BC\) និង \(AH\)
ខ រង្វង់ \((C_2)\) មួយទៀតចារឹកក្រៅត្រីកោណ \(AHC\) ។ \(M\) ជាចំណុចមួយនៅលើធ្នូ \(CH\) បន្ទាត់ \((CM)\)
ជួបបន្ទាត់ \((AH)\) ត្រង់ \(N\) ។ ចូរប្រៀបធៀប \(\triangle MAN\) និង \(\triangle HCN\) រួចទាញថា \(AM \times HN = MN \times HC\)
មើលអត្រាកំណែ (ចម្លើយលម្អិត)
អត្រាកំណែ
លំហាត់ I (១០ ពិន្ទុ)
១ កំណត់តម្លៃ \(m\)
បន្ទាត់ \((d): y = mx + 80\) មានមេគុណប្រាប់ទិស \(a_d = m\)
បន្ទាត់ \((L): y = -2x + 66\) មានមេគុណប្រាប់ទិស \(a_L = -2\)
ដើម្បីឱ្យ \((d) \perp (L)\) លុះត្រាតែ \(a_d \times a_L = -1\)
ដូចនេះ ៖ ជ្រើសរើស គ. \(\displaystyle m = \frac{1}{2}\)
២ គណនាកម្ពស់ \(AH\)
តាមទំនាក់ទំនងមាត្រក្នុងត្រីកោណកែង \(ABC\)
ដូចនេះ ៖ ជ្រើសរើស គ. \(\displaystyle AH = 3\sqrt{2}\,\mathrm{cm}\)
លំហាត់ II (២០ ពិន្ទុ)
ដោះស្រាយប្រព័ន្ធសមីការ
ក \(\begin{cases} 3x + 4y = -1 \quad{} (1) \\ 7x + 9y = 0 \quad{} (2) \end{cases}\)
គុណសមីការ (1) នឹង \(9\) និងសមីការ (2) នឹង \(-4\)
ដូចនេះ ៖ \(\displaystyle (x, y) = (9, -7)\)
ខ \(\begin{cases} \dfrac{3}{2x+1} + \dfrac{2}{y-1} = 16 \\[10pt] \dfrac{5}{2x+1} - \dfrac{3}{y-1} = -5 \end{cases}\)
តាង \(u = \dfrac{1}{2x+1}\) និង \(v = \dfrac{1}{y-1}\)
ប្រព័ន្ធសមីការក្លាយជា
ដោយ \(v = \dfrac{1}{y-1} = 5 \Rightarrow y-1 = \dfrac{1}{5} \Rightarrow y = \dfrac{6}{5}\)
ដូចនេះ ៖ \(\displaystyle (x, y) = \left(-\frac{1}{4}, \frac{6}{5}\right)\)
លំហាត់ III (២៥ ពិន្ទុ)
១ រកដើមទុនដែលដាក់ក្នុងធនាគារនីមួយៗ
តាង \(x\) ជាប្រាក់ដែលដាក់ក្នុងធនាគារទី១ (អត្រា \(8\%\))
និង \(y\) ជាប្រាក់ដែលដាក់ក្នុងធនាគារទី២ (អត្រា \(6\%\))
តាមប្រធានលំហាត់ គេបានប្រព័ន្ធសមីការ
តាមសមីការ (1) គេបាន \(y = 5\,000\,000 - x\) ជំនួសចូលសមីការ (2)
ដូចនេះ ៖ ធនាគារទី១ \(\displaystyle 3\,000\,000\,\) ៛ \(\displaystyle , \) ធនាគារទី២ \(\displaystyle 2\,000\,000\,\) ៛
២ ក. ប្រាប់ឈ្មោះពហុកោណនេះ
តាង \(n\) ជាចំនួនជ្រុងនៃពហុកោណ (\(n \geq 3\))។ ផលបូកមុំក្នុងស្មើនឹង \(1080^\circ\)
ដូចនេះ ៖ ជាអដ្ឋកោណ
ខ. គូសពហុកោណ និងគណនាចំនួនអង្កត់ទ្រូង
ចំនួនអង្កត់ទ្រូង
ដូចនេះ ៖ ចំនួនអង្កត់ទ្រូង \(\displaystyle 20\)
លំហាត់ IV (១៥ ពិន្ទុ)
ក រកសមីការនៃបន្ទាត់ \((AB)\)
មេគុណប្រាប់ទិស
ដូចនេះ ៖ \(\displaystyle (AB):\ y = -\frac{1}{2}x + \frac{5}{2}\)
ខ រកសមីការនៃបន្ទាត់ \((d)\)
រកកូអរដោនេចំណុចកណ្តាល \(I\) នៃអង្កត់ \(AB\)
ដោយកាត់តាម \(I(1, 2)\)
ដូចនេះ ៖ \(\displaystyle (d):\ y = 2x\)
លំហាត់ V (៣០ ពិន្ទុ)
ក បង្ហាញថា \(AH\) ជាកម្ពស់ រួចគណនា \(BC\) និង \(AH\)
គេមាន
ហេតុនេះ \(AH\) ជាកម្ពស់នៃ \(\triangle ABC\)
ក្នុងត្រីកោណកែង \(ABC\) តាមទ្រឹស្តីបទពីតាគ័រ៖
ដូចនេះ ៖ \(\displaystyle \begin{gathered} AH\text{ ជាកម្ពស់នៃ }\triangle ABC \\ BC = 5\,\mathrm{cm}, \quad{} AH = 2.4\,\mathrm{cm} \end{gathered}\)
ខ ប្រៀបធៀប \(\triangle MAN\) និង \(\triangle HCN\)
គេមាន
ដោយ \(M\) ស្ថិតនៅលើរង្វង់ \((C_2)\) នាំឱ្យ
ក្នុង \(\triangle HCN\) កែងត្រង់ \(H\) គេមាន \(\angle CHN = 90^\circ\)
នាំឱ្យ
ដូចនេះ ៖ \(\displaystyle \triangle MAN \sim \triangle HCN \quad{} \) (ករណីទី១ ម.ម)
ទាញបញ្ជាក់ថា \(AM \times HN = MN \times HC\)
តាមផលធៀបដំណូច
ដូចនេះ ៖ \(\displaystyle AM \times HN = MN \times HC\)