1. ទំព័រដើម
  2. ថ្នាក់ទី ១០
  3. មេរៀនទី ៦
៦
ជំពូកទី ៣ សមីការនិងវិសមីការ · មេរៀនទី ៦ · គណិតវិទ្យាថ្នាក់ទី ១០

សមីការដឺក្រេទី 2 មានមួយអញ្ញាត

សមីការនិងវិសមីការ៥ ផ្នែកលំហាត់ ៥០សំណួរពហុជ្រើសរើស ៥០▶ ស្លាយបង្រៀន
ប្រវត្តិនៃសមីការដឺក្រេទីពីរ និងអ្នកប្រាជ្ញ Al-Khwarizmi

សមីការដឺក្រេទីពីរមានប្រវត្តិដ៏យូរលង់ជាង ៤០០០ ឆ្នាំមកហើយ។ ជនជាតិបាប៊ីឡូនបុរាណ (ប្រមាណ ២០០០ មុន គ.ស.) គឺជាអ្នកដំបូងដែលបានដោះស្រាយសមីការដឺក្រេទីពីរទាក់ទងនឹងផ្ទៃក្រឡា និងប្រវែងជ្រុងតាមវិធីធរណីមាត្រ។ លុះដល់សតវត្សទី ៩ នៃ គ.ស. គណិតវិទូពែរ្សដ៏ល្បីល្បាញលោក មូហាម៉ាត់ អ៊ីប៊ិន មូសា អាល់ខ្វារីស្មី (Muhammad ibn Musa al-Khwarizmi, ៧៨០–៨៥០ គ.ស.) បានសរសេរសៀវភៅដ៏មានឥទ្ធិពល "Al-Kitab al-mukhtasar fi hisab al-jabr wa’l-muqabala" (ដែលជាប្រភពនៃពាក្យ «អាល់ហ្ស៊ែប / ពីជគណិត») ដោយលោកបានចាត់ថ្នាក់ និងផ្តល់ដំណោះស្រាយជាប្រព័ន្ធចំពោះសមីការដឺក្រេទីពីរទាំង ៦ ទម្រង់។

ក្រោយមក គណិតវិទូឥណ្ឌា Brahmagupta និង Bhaskara II ក៏ដូចជាគណិតវិទូបារាំង François Viète (សតវត្សទី ១៦) បានបង្កើតរូបមន្តឌីសគ្រីមីណង់ \(\Delta = b^2 - 4ac\) និងទំនាក់ទំនងរវាងឫសនិងមេគុណ (ទ្រឹស្តីបទវីយ៉ែត) ដែលយើងប្រើប្រាស់រហូតដល់សព្វថ្ងៃ។

នៅក្នុងអារ្យធម៌ខ្មែរ ស្ថាបត្យករនាសម័យអង្គរបានប្រើប្រាស់គោលការណ៍សមាមាត្រធរណីមាត្រ និងសមីការដឺក្រេទីពីរក្នុងការគណនាទំហំបាតប្រាសាទ កម្ពស់ថ្នាក់ៗនៃប្រាសាទភ្នំ (ដូចជាប្រាសាទបាគង និងអង្គរវត្ត) និងជម្រៅស្រះទឹកគូទឹកបុរាណ ដើម្បីឱ្យសំណង់មានលំនឹង និងសោភ័ណភាពល្អឥតខ្ចោះ។

មុនចូលមេរៀននេះ ត្រូវចេះអ្វីខ្លះ?

រំលឹកចំណេះដឹងពីថ្នាក់ទី 9 និងជំពូកមុននេះ៖
1. ការដោះស្រាយសមីការដឺក្រេទីមួយមានមួយអញ្ញាត
2. រូបមន្ត: \(x = \dfrac{-b \pm \sqrt{b^2 - 4ac}}{2a}\)
3. ការហ្គែបសមីការ \(ax^2 + bx + c = 0\) ក្នុងចំនួនពិត

ចំនួនកុំផ្លិច

ឯកតានិម្មិត

យើងបានសិក្សារួចមកហើយចំពោះការគណនា \(x^2 = 2\) នាំឱ្យ \(x = \pm\sqrt{2}\) ជាចម្លើយក្នុងសំណុំចំនួនពិត ។ ចំពោះ \(x^2 = -2\) គ្មានចម្លើយក្នុងសំណុំចំនួនពិតទេ ព្រោះការេនៃមួយចំនួនពិតមិនអាចស្មើនឹងចំនួនអវិជ្ជមាន ។

ដើម្បីគណនាតម្លៃ \(x\) បែបនេះ គេបង្កើតចំនួនថ្មីមួយតាងដោយនិមិត្តសញ្ញា \(i\) ។

\(i\) ហៅថា "ឯកតានិម្មិត" ដែល \(i = \sqrt{-1}\) ហើយ \(i^2 = -1\) ។

ដូច្នេះ តាមតម្លៃ \(i^2 = -1\)

គេបាន

\[\begin{aligned} (\sqrt{2}i)^2 & = (\sqrt{2})^2i^2 = 2 \times (-1) = -2 \\ (-\sqrt{2}i)^2 & = (-\sqrt{2})^2i^2 = 2 \times (-1) = -2 \end{aligned}\]

ដូច្នេះ \(\sqrt{2}i\) និង \(-\sqrt{2}i\) ជាចម្លើយរបស់សមីការ \(x^2 = -2\) ។

ឫសការេនៃចំនួនអវិជ្ជមាន

ឫសការេនៃ \(-a\) ដែល \(a > 0\) គឺជាចំនួន \(x\) ដែលផ្ទៀងផ្ទាត់លក្ខខណ្ឌ \(x^2 = -a \quad{} (1)\)

ដោយ \((\sqrt{a}i)^2 = a i^2 = -a\) សមីការ \((1)\) អាចសរសេរជា \(x^2 = (\sqrt{a}i)^2\)

ដូច្នេះ \(x^2 - (\sqrt{a}i)^2 = 0\) ។

យើងបាន \((x - \sqrt{a}i)(x + \sqrt{a}i) = 0\), \(x - \sqrt{a}i = 0\) ឬ \(x + \sqrt{a}i = 0\) នាំឱ្យ \(x = \sqrt{a}i\) ឬ \(x = -\sqrt{a}i\) ។

ជាទូទៅ

ឫសការេនៃចំនួនអវិជ្ជមាន \(-a\) គឺ \(\sqrt{a}i\) និង \((-\sqrt{a})i\)
ចំពោះ \(a > 0\) គេកំណត់ \(\sqrt{-a} = \sqrt{a}i\) ជាឫសការេនៃ \(-a\)
ចំពោះ \(a = 0\) , \(\sqrt{0} = 0\) ។

១លំហាត់គំរូ ១

គណនា \(\sqrt{-3}\), \(\sqrt{-9}\), \(\sqrt{-\frac{1}{16}}\) ។

ដំណោះស្រាយ


\(\sqrt{-3} = \sqrt{3}i\), \(\sqrt{-9} = \sqrt{9}i = 3i\), \(\sqrt{-\frac{1}{16}} = \sqrt{\frac{1}{16}}i = \frac{1}{4}i\) ។

២លំហាត់គំរូ ២

គណនា
ក.  \(\sqrt{-9} + \sqrt{-49}\) ខ.  \(\sqrt{-10} \times \sqrt{-90}\)
គ.  \(\frac{\sqrt{-64}}{\sqrt{-4}}\) ឃ.  \(\sqrt{-5}(\sqrt{-45} - \sqrt{-4})\) ។

ដំណោះស្រាយ


ក.  \(\sqrt{-9} + \sqrt{-49} = \sqrt{9}i + \sqrt{49}i = 3i + 7i = 10i\)
ខ.  \(\sqrt{-10} \times \sqrt{-90} = \sqrt{10}i \times \sqrt{90}i = \sqrt{10 \times 90}i^2 = \sqrt{900} \times (-1) = -30\)
គ.  \(\frac{\sqrt{-64}}{\sqrt{-4}} = \frac{\sqrt{64}i}{\sqrt{4}i} = \frac{\sqrt{64}i}{\sqrt{4}i} = \sqrt{16} = 4\)
ឃ.  \(\sqrt{-5}(\sqrt{-45} - \sqrt{-4}) = \sqrt{5}i(3\sqrt{5}i - 2i) = (\sqrt{5}i)(3\sqrt{5}i) - (\sqrt{5}i)(2i)\)
\(= 3\sqrt{5}^2i^2 - 2\sqrt{5}i^2 = -15 + 2\sqrt{5}\) ។

សម្គាល់ ៖ \(\sqrt{-10} \times \sqrt{-90} = -30 \neq \sqrt{(-10)(-90)} = \sqrt{900} = 30\) ។

រូបមន្ត

\(\sqrt{a} \times \sqrt{b} = \sqrt{ab}\) មិនពិតចំពោះ \(a < 0 , b < 0\) ។

ប្រតិបត្តិ

គណនា
ក.  \(\sqrt{-36}\) ខ.  \(\sqrt{-54}\) គ.  \(\sqrt{-\frac{16}{25}}\)
ឃ.  \(\sqrt{-50} - \sqrt{-8}\) ង.  \(\sqrt{-18} \times \sqrt{-3}\) ច.  \(\sqrt{-5}(\sqrt{-16} - \sqrt{-10})\) ។

មើលចម្លើយ


ក.  \(6i\) ខ.  \(3\sqrt{6}i\) គ.  \(\frac{4}{5}i\) ឃ.  \(3\sqrt{2}i\) ង.  \(-3\sqrt{6}\) ច.  \(5\sqrt{2} - 4\sqrt{5}\) ។

និយមន័យចំនួនកុំផ្លិច

ចំនួន \(2+3i\), \(1-4i\) ដែលមាន \(2, 3, 1, -4\) ជាចំនួនពិតហៅថា ចំនួនកុំផ្លិច ។

និយមន័យ

ចំនួនកុំផ្លិច គឺជាចំនួនដែលមានទម្រង់ \(a+bi\) ដែល \(a\) និង \(b\) ជាចំនួនពិត ។

បើ \(b = 0\) នោះចំនួន \(a+bi = a+0\cdot i = a\) ជាចំនួនពិត ។

បើ \(a = 0\) និង \(b \neq 0\) នោះចំនួន \(a+bi\) ជាចំនួននិម្មិត ។

សំណុំចំនួនកុំផ្លិច តាងដោយអក្សរ \(\mathbb{C}\) ។ ទម្រង់ស្តង់ដានៃចំនួនកុំផ្លិចសរសេរ \(a+bi\) ដែលមាន \(a\) ជា "ផ្នែកពិត" និង \(b\) ជា "ផ្នែកនិម្មិត" ។

ឧទាហរណ៍

\(3i, -2i, 1+4i, 3-5i, -\frac{1}{2}-\frac{7}{4}i\) ចំនួនទាំងអស់នេះជាចំនួនកុំផ្លិច ។

៣លំហាត់គំរូ ៣

បំប្លែងចំនួនខាងក្រោមជាទម្រង់ស្តង់ដានៃចំនួនកុំផ្លិច រួចកំណត់ផ្នែកពិតនិងផ្នែកនិម្មិត ។
ក.  \(\sqrt{-40}\) ខ.  \(2 - \sqrt{-25}\) គ.  \(5\) ។

ដំណោះស្រាយ


ក.  \(\sqrt{-40} = \sqrt{4 \times 10 i^2} = 2\sqrt{10}i = 0 + 2\sqrt{10}i\) មាន \(0\) ជាផ្នែកពិតនិង \(2\sqrt{10}\) ជាផ្នែកនិម្មិត ។
ខ.  \(2 - \sqrt{-25} = 2 - \sqrt{25i^2} = 2 - 5i\) មាន \(2\) ជាផ្នែកពិតនិង \(-5\) ជាផ្នែកនិម្មិត ។
គ.  \(5 = 5 + 0i\) មាន \(5\) ជាផ្នែកពិត និង \(0\) ជាផ្នែកនិម្មិត ។

ប្រតិបត្តិ

បំប្លែងចំនួនខាងក្រោមជាចំនួនកុំផ្លិច រួចកំណត់ផ្នែកពិតនិងផ្នែកនិម្មិត ។
ក.  \(3 - \sqrt{-16}\) ខ.  \(\sqrt{-45} + \sqrt{25}\) គ.  \(-\sqrt{-9}\) ។

មើលចម្លើយ


ក.  \(3 - 4i\) ខ.  \(5 + 3\sqrt{5}i\) គ.  \(0 - 3i\) ។

ចំនួនកុំផ្លិចស្មើគ្នា

និយមន័យ

ចំនួនកុំផ្លិចពីរ \(a+bi\) និង \(c+di\) ស្មើគ្នាលុះត្រាតែ \(a=c\) និង \(b=d\) ។
ក្នុងករណី \(a+bi = 0\) ពិត លុះត្រាតែ \(a=b=0\) ។

៤លំហាត់គំរូ ៤

គណនាតម្លៃនៃចំនួនពិត \(x\) និង \(y\) ដែលធ្វើឱ្យសមភាពខាងក្រោមពិត ។
ក.  \((x+5) + 8yi = 0\) ខ.  \((3x+1) + (y-1)i = 7-3i\) ។

ដំណោះស្រាយ


ក.  \(\begin{cases} x+5 = 0 \\ 8y = 0 \end{cases} \implies \begin{cases} x = -5 \\ y = 0 \end{cases}\)
ដូច្នេះ \(x = -5\), \(y = 0\) ។
ខ.  \(\begin{cases} 3x+1 = 7 \\ y-1 = -3 \end{cases} \implies \begin{cases} x = 2 \\ y = -2 \end{cases}\)
ដូច្នេះ \(x = 2\), \(y = -2\) ។

៥លំហាត់គំរូ ៥

តើចំនួនកុំផ្លិច \(\sqrt{4} + \sqrt{-45}\) និង \(2 - 3\sqrt{5}i\) ស្មើគ្នាឬទេ?

ដំណោះស្រាយ


\(\sqrt{4} + \sqrt{-45} = 2 + \sqrt{45}i = 2 + 3\sqrt{5}i\) ។
ដូច្នេះ ចំនួនកុំផ្លិច \(2 + 3\sqrt{5}i\) និង \(2 - 3\sqrt{5}i\) មិនស្មើគ្នាទេ ព្រោះផ្នែកនិម្មិតមានសញ្ញាផ្ទុយគ្នា ។

ប្រតិបត្តិ

រកតម្លៃចំនួនពិត \(a\) និង \(b\) ដើម្បីសមភាពខាងក្រោមពិត៖
ក.  \((5 - \sqrt{-4}) - (a+bi) = 6\) ខ.  \((4 - \sqrt{-9}) + (a+bi) = 5 - 7i\) ។

មើលចម្លើយ


ក.  \(a = -1, b = -2\) ខ.  \(a = 1, b = -4\) ។

ប្រមាណវិធីលើចំនួនកុំផ្លិច

វិធីបូកនិងវិធីដកចំនួនកុំផ្លិច
ឧទាហរណ៍

\[\begin{aligned} (3+5i) + (4-2i) & = 3+5i+4-2i = (3+4) + (5-2)i = 7+3i \text{~។} \\ (4+3i) - (10-2i) & = 4+3i-10+2i = (4-10) + (3+2)i = -6+5i \text{~។} \end{aligned}\]

ជាទូទៅ

ដើម្បីបូកឬដកចំនួនកុំផ្លិចពីរ យើងបូកឬដកផ្នែកពិតនិងផ្នែកពិត ហើយផ្នែកនិម្មិតនិងផ្នែកនិម្មិត ដាច់ដោយឡែកពីគ្នា ។
\((a+bi) + (c+di) = (a+c) + (b+d)i\)
\((a+bi) - (c+di) = (a-c) + (b-d)i\) ។

វិធីគុណចំនួនកុំផ្លិច
ឧទាហរណ៍

\[\begin{aligned} (2-i)(-\sqrt{-9}) & = (2-i)(-3i) = -6i + 3i^2 \\ & = -6i - 3 = -3 - 6i \text{~។} \\ (2-i)(4+3i) & = 8 + 6i - 4i - 3i^2 \\ & = 8 - 3(-1) + 2i = 11 + 2i \text{~។} \end{aligned}\]

ជាទូទៅ

\((a+bi)(c+di) = (ac-bd) + (ad+bc)i\) ។

ប្រតិបត្តិ

ក.  \((2+7i) + (4-3i)\) ខ.  \((2-4i) - (1-i)\)
គ.  \((-6+5i) + (1+2i)\) ឃ.  \((-6i)(i)(6i)\) ។

មើលចម្លើយ


ក.  \(6+4i\) ខ.  \(1-3i\)
គ.  \(-5+7i\) ឃ.  \(36i\) ។

ចំនួនកុំផ្លិចឆ្លាស់

ចំនួនកុំផ្លិចពីរមានទម្រង់ \(a+bi\) និង \(a-bi\) ហៅថា ចំនួនកុំផ្លិចឆ្លាស់ ។

ជាទូទៅ

ផលគុណចំនួនកុំផ្លិចឆ្លាស់គ្នាមានទម្រង់
\((a+bi)(a-bi) = a^2 - (bi)^2 = a^2 - b^2i^2 = a^2 - b^2(-1) = a^2 + b^2\) ។

ឧទាហរណ៍
ចំនួនកុំផ្លិច ចំនួនកុំផ្លិចឆ្លាស់ ផលគុណ
\(4-5i\) \(4+5i\) \(4^2+5^2 = 41\)
\(1+2i\) \(1-2i\) \(1^2+2^2 = 5\)
\(-2 = -2+0i\) \(-2 = -2-0i\) \((-2)^2+0^2 = 4\)
\(i = 0+i\) \(-i = 0-i\) \(0^2+1^2 = 1\)
ប្រតិបត្តិ

គេមាន \(\beta\) ជាចំនួនកុំផ្លិចឆ្លាស់នៃចំនួនកុំផ្លិច \(\alpha\) ។ បង្ហាញថា \(\alpha + \beta\) និង \(\alpha\beta\) ជាចំនួនពិតទាំងពីរ ។
ការណែនាំ តាង \(\alpha = a+bi\) នោះ \(\beta = a-bi\)

វិធីចែកចំនួនកុំផ្លិច
ឧទាហរណ៍

ក.  \(\frac{5}{3-2i} = \frac{5(3+2i)}{(3-2i)(3+2i)}\) (គុណនឹងចំនួនកុំផ្លិចឆ្លាស់នៃភាគបែង)
\(= \frac{15+10i}{3^2+2^2} = \frac{15+10i}{13} = \frac{15}{13} + \frac{10}{13}i\) (ទម្រង់ស្តង់ដា) ។
ខ.  \(\frac{2+3i}{4-2i} = \frac{(2+3i)(4+2i)}{(4-2i)(4+2i)}\) (គុណនឹងចំនួនកុំផ្លិចឆ្លាស់នៃភាគបែង)
\(= \frac{8+4i+12i+6i^2}{4^2+2^2} = \frac{8+16i-6}{20} = \frac{2+16i}{20} = \frac{1}{10} + \frac{4}{5}i\) ។

ជាទូទៅ

ដើម្បីរកផលចែកចំនួនកុំផ្លិច \(\frac{a+bi}{c+di}\) យើងត្រូវគុណភាគយកនិងភាគបែងជាមួយចំនួនកុំផ្លិចឆ្លាស់ \(c-di\) នៃភាគបែង ។
ផលគុណ \((c+di)(c-di) = c^2+d^2\) ជាចំនួនវិជ្ជមានហើយ \(c+di \neq 0\) ។
\(\frac{a+bi}{c+di} = \frac{(a+bi)(c-di)}{(c+di)(c-di)} = \frac{ac+bd}{c^2+d^2} + \frac{bc-ad}{c^2+d^2}i\) ។

៦លំហាត់គំរូ ៦

កំណត់តម្លៃចំនួនពិត \(m\) ដើម្បីឱ្យ \(\frac{3+i}{1+i} + \frac{m-i}{1-i}\) ជាចំនួនពិត ។

ដំណោះស្រាយ


\(\frac{3+i}{1+i} + \frac{m-i}{1-i} = \frac{(3+i)(1-i)}{(1+i)(1-i)} + \frac{(m-i)(1+i)}{(1+i)(1-i)}\)
\(= \frac{4-2i}{2} + \frac{m+1+(m-1)i}{2} = \frac{m+5}{2} + \frac{m-3}{2}i\) ។
ដើម្បីឱ្យ \(\frac{3+i}{1+i} + \frac{m-i}{1-i}\) ជាចំនួនពិត លុះត្រាតែផ្នែកនិម្មិត \(\frac{m-3}{2} = 0\) ។
ដូច្នេះ \(m-3=0\) ឬ \(m=3\) ។
ផ្ទៀងផ្ទាត់ \(m=3\) នាំឱ្យ \(\frac{3+i}{1+i} + \frac{m-1}{1-i} = \frac{m+5}{2} + \frac{m-3}{2}i = \frac{3+5}{2} + \frac{3-3}{2}i = 4\) ។

ប្រតិបត្តិ

គណនាផលចែកខាងក្រោម៖
ក.  \(\frac{3+2i}{i}\) ខ.  \(\frac{3}{2+\sqrt{-3}}\) គ.  \(\frac{3-4i}{-7-5i}\) ។

មើលចម្លើយ


ក.  \(2-3i\) ខ.  \(\frac{6}{7} - \frac{3\sqrt{3}}{7}i\) គ.  \(\frac{-1}{74} + \frac{43}{74}i\) ។

សមីការដឺក្រេទី 2 មានមួយអញ្ញាត

ឧទាហរណ៍

ទិដ្ឋាភាពមានរាងចតុកោណកែងដែលមានផ្ទៃក្រឡាស្មើនឹង \(12 \text{ m}^2\) ហើយបរិមាត្រស្មើនឹង \(16 \text{ m}\) ។ រកប្រវែងទទឹងនៃទិដ្ឋាភាពនោះ ។

រូបភាពនេះកំពុងរៀបចំ

តាង \(x\) ជាប្រវែងទទឹងរបស់ទិដ្ឋាភាពប្រវែងបណ្តោយទិដ្ឋាភាពស្មើនឹង \(\frac{16-2x}{2} = 8-x\) ។

តាមបម្រាប់នៃចំណោទយើងបានសមីការ \(x(8-x) = 12\) ។ ដោយពន្លាតនិងបង្រួមលទ្ធផលគេបានសមីការ \(x^2 - 8x + 12 = 0\) ដែលមានដឺក្រេទី 2 នៃអញ្ញាត \(x\) សមីការនេះ ហៅថាសមីការដឺក្រេទី 2 នៃ \(x\) ។

ឧទាហរណ៍

សមីការ \(x^2-3x-4=0\) , \(x^2+8x=0\) , \(3x^2-4=0\) , \(x^2-4=0\) ជាសមីការដឺក្រេទី 2 មានមួយអញ្ញាត \(x\) ។

ជាទូទៅ

សមីការដឺក្រេទី 2 មានមួយអញ្ញាត \(x\) មានរាង \(ax^2 + bx + c = 0\) ដែលមាន \(a , b \) និង \( c\) ជាមេគុណ ហើយ \(a \neq 0\) ។

តម្លៃ \(x\) ដែលផ្ទៀងផ្ទាត់សមីការហៅថាឫសនៃសមីការ ។ ដោះស្រាយសមីការ គឺរកឫសនៃសមីការ ។

៧លំហាត់គំរូ ៧

ផ្ទៀងផ្ទាត់ថា 2 និង 6 ជាឫសនៃសមីការ \(x^2 - 8x + 12 = 0\) ។

ដំណោះស្រាយ


ចំពោះ \(x = 2\) គេបាន \(2^2 - 8 \times 2 + 12 = 0\) ផ្ទៀងផ្ទាត់
ចំពោះ \(x = 6\) គេបាន \(6^2 - 8 \times 6 + 12 = 0\) ផ្ទៀងផ្ទាត់ ។

ប្រតិបត្តិ

តើសមីការណាខ្លះជាសមីការដឺក្រេទី 2 ក្នុងចំណោមសមីការខាងក្រោម៖
ក.  \(x(x-2) = 3\) ខ.  \(3x^2 + x - 2 = x(3x - 2)\) គ.  \(x^2 - 6 = 2x(1-x)\) ។

ប្រតិបត្តិ

ចំពោះ \(x = -2\) , \(x = 3\) តើតម្លៃមួយណាដែលជាឫសនៃសមីការខាងលើ?

ការដោះស្រាយសមីការដឺក្រេទី 2 តាមផលគុណកត្តា

នារីមានរូបមួយសន្លឹករាងចតុកោណកែងមានបណ្តោយ \(16 \text{ cm}\) និងទទឹង \(12 \text{ cm}\) ។ នាងចង់បង្រួមរូបភាពនោះឱ្យត្រូវនឹងស៊ុមដែលមានផ្ទៃក្រឡាស្មើនឹងពាក់កណ្ដាលផ្ទៃក្រឡារូបភាពដើម ។ តើនារីត្រូវថយបង្រួមបណ្តោយ និងទទឹងប៉ុន្មានដើម្បីឱ្យរូបថ្មីត្រូវនឹងស៊ុម ។

តាង \(x\) ជាប្រវែងដែលត្រូវបង្រួមលើប្រវែងបណ្តោយនិងទទឹង ។ រូបថ្មីមានបណ្តោយ \(16-x\) និងទទឹង \(12-x\) ។

ផ្ទៃក្រឡារូបដើមគឺ \(16 \times 12 = 192 \text{ cm}^2\)

ផ្ទៃក្រឡារូបថ្មីស្មើនឹង \(\frac{1}{2} \times 192 = 96 \text{ cm}^2\)

ផ្ទៃក្រឡារូបថ្មីគឺ \((16-x)(12-x) = \frac{1}{2} \times 192\) ។

ដោះស្រាយសមីការ

\[\begin{aligned} (16-x)(12-x) & = 96 \quad{}\text{ឬ}\quad{} x^2 - 28x + 96 = 0 \quad{}\text{ឬ}\quad{} x^2 - 24x - 4x + 96 = 0 \quad{}\text{ឬ} \\ x(x-24) - 4(x-24) & = 0 \text{ គេបាន } (x-24)(x-4) = 0 \\ x-24 & = 0 \Rightarrow x = 24 \quad{}\text{ឬ}\quad{} x-4 = 0 \Rightarrow x = 4 \end{aligned}\]

ដូច្នេះ \(x = 4\) ជាចម្លើយ ។ នារីមិនអាចបង្រួមទំហំរូប \(24 \text{ cm}\) បានទេ ព្រោះបណ្តោយរូបដើមស្មើ \(16 \text{ cm}\) និងទទឹងស្មើនឹង \(12 \text{ cm}\) ។ ដូច្នេះ \(24\) មិនមែនជាចម្លើយទេ ។ នារីអាចបង្រួមទទឹង និងបណ្តោយរូបបានចំនួន \(4 \text{ cm}\) ។

គេបានបណ្តោយ \(16 - 4 = 12 \text{ cm}\) និងទទឹង \(12 - 4 = 8 \text{ cm}\) ។

ផ្ទៀងផ្ទាត់ \((16 - x)(12 - x) = 96\) ជំនួស \(x = 4\) គេបាន

\((16 - 4)(12 - 4) = 96\) ឬ \(12 \times 8 = 96\) ពិត ។

ជាទូទៅ

ផលគុណនៃពីរតួស្មើនឹងសូន្យ លុះត្រាតែកត្តាណាមួយស្មើនឹងសូន្យ ។
\(A \times B = 0\) លុះត្រាតែ \(A = 0\) ឬ \(B = 0\) ។

៨លំហាត់គំរូ ៨

ដោះស្រាយសមីការ
ក.  \(x^2 - 2x - 8 = 0\) ខ.  \(x(x - 2) = 35\) ។

ដំណោះស្រាយ


ក.  គេបាន
\(x^2 - 2x - 8 = 0 \quad{} \) ឬ \( \quad{} (x + 2)(x - 4) = 0\)
\(x + 2 = 0 \quad{} \) ឬ \( \quad{} x - 4 = 0\)
\(x = -2 \quad{} \) ឬ \( \quad{} x = 4\) ។
សមីការមានឫសពីរគឺ \(x = -2 \, , \, 4\) ។
ខ.  គេបាន
\(x^2 - 2x = 35 \quad{} \) ឬ \( \quad{} x^2 - 2x - 35 = 0 \quad{} \) ឬ \( \quad{} (x - 7)(x + 5) = 0\)
\(x - 7 = 0 \quad{} \) ឬ \( \quad{} x + 5 = 0\)
\(x = 7 \quad{} \) ឬ \( \quad{} x = -5\) ។
សមីការមានឫសពីរគឺ \(x = 7 \, , \, -5\) ។
ប្រតិបត្តិ

ដោះស្រាយសមីការខាងក្រោម ៖

ក.  \(5x^2 - 45 = 0\) ខ.  \((x - 4)(x + 1) = -4\)
គ.  \(9x^2 + 12 = 3 + 12x + 5x^2\) ឃ.  \(6x^2 + 5x - 4 = 0\)
ង.  \((3x - 1)^2 - 25x^2 = 0\) ច.  \(8x^2 + x - 1 = 3x^2 - 2x + 1\) ។
មើលចម្លើយ


ក.  \(x = \pm 3\) ខ.  \(x = 0 \, , \, 3\)
គ.  \(x = \dfrac{3}{2}\) ឃ.  \(x = -\dfrac{4}{3} \, , \, \dfrac{1}{2}\)
ង.  \(x = -\dfrac{1}{2} \, , \, \dfrac{1}{8}\) ច.  \(x = -1 \, , \, \dfrac{2}{5}\) ។

ការដោះស្រាយសមីការតាមលក្ខណៈឫសការេ

ពូសុខមានដីចម្ការពោតមួយកន្លែងរាងចតុកោណកែងដែលមានបណ្តោយប្រវែង \(80 \text{ m}\) និងទទឹង \(45 \text{ m}\) ។ គាត់ទិញដីមួយកន្លែងទៀតរាងការេធ្វើចម្ការសណ្ដែក ហើយមានផ្ទៃក្រឡាស្មើនឹងផ្ទៃក្រឡាចម្ការពោតដែរ ។

តើដីចម្ការក្រោយនេះត្រូវមានជ្រុងប្រវែងប៉ុន្មាន?

រូបភាពនេះកំពុងរៀបចំ

តាង \(x\) ជាប្រវែងជ្រុងដីចម្ការសណ្ដែករាងការេ (\(x > 0\))

ផ្ទៃក្រឡាដីរាងចតុកោណកែងស្មើផ្ទៃក្រឡាដីរាងការេ គេបាន \(x^2 = 45 \times 80 = 3600 \text{ m}^2\)

\(x^2 = 3600\) នាំឱ្យ \(x = \pm\sqrt{3600} = \pm 60\) ។

ដោយ \(x > 0\) នាំឱ្យ \(x = 60 \text{ m}\) ។

ដូច្នេះ ចម្ការរាងការេនោះត្រូវមានជ្រុងប្រវែង \(60 \text{ m}\) ។

៩លំហាត់គំរូ ៩

ដោះស្រាយសមីការ
ក.  \(x^2 - 6x + 9 = 16\) ខ.  \((2x + 1)^2 = 5\) ។

ដំណោះស្រាយ


ក.  \(\begin{aligned}[t] x^2 - 6x + 9 & = 16 \\ (x - 3)^2 & = 16 \\ x - 3 & = \pm\sqrt{16} \end{aligned}\)
\(x - 3 = 4 \quad{} \) ឬ \( \quad{} x - 3 = -4\)
\(x = 7 \quad{} \) ឬ \( \quad{} x = -1\)
ដូច្នេះ សមីការមានចម្លើយ \(x = 7 \, , \, -1\) ។
ខ.  \(\begin{aligned}[t] (2x + 1)^2 & = 5 \\ 2x + 1 & = \pm\sqrt{5} \\ 2x & = -1 \pm\sqrt{5} \\ x & = \dfrac{-1 \pm\sqrt{5}}{2} \end{aligned}\)
ដូច្នេះ សមីការមានចម្លើយ \(x = \dfrac{-1 + \sqrt{5}}{2} \, , \, \dfrac{-1 - \sqrt{5}}{2}\) ។
ជាទូទៅ

សមីការ \(x^2 = b\) ដែល \(b\) ជាចំនួនវិជ្ជមាន មានឫសពីរផ្សេងគ្នាគឺ \(x = \sqrt{b} \, ,\)
\(-\sqrt{b}\) ។

១០លំហាត់គំរូ ១០

ដោះស្រាយសមីការខាងក្រោម៖
ក.  \(x^2 + 9 = 0\) ខ.  \(2(3x - 5)^2 + 32 = 0\) ។

ដំណោះស្រាយ


ក.  \(x^2 + 9 = 0\)
\(x^2 = -9\)
\(x = \pm\sqrt{-9} = \pm\sqrt{9}i = \pm 3i\) ។
ខ.  \(2(3x - 5)^2 + 32 = 0\)
\((3x - 5)^2 = -16\)
\(3x - 5 = \pm\sqrt{-16} = \pm\sqrt{16}i = \pm 4i\)
\(x = \frac{5 \pm 4i}{3}\) ។

ប្រតិបត្តិ

ដោះស្រាយសមីការខាងក្រោម តាមលក្ខណៈឫសការេ ។
ក.  \((x - 2)^2 = 10\) ខ.  \(3(5x + 4)^2 - 81 = 0\)
គ.  \((y - 3)^2 = -5\) ឃ.  \(7 + 25(2y + 3)^2 = 0\) ។

មើលចម្លើយ


ក.  \(x = 2 \pm \sqrt{10}\) ខ.  \(x = \frac{-4 \pm 3\sqrt{3}}{5}\)
គ.  \(y = 3 \pm \sqrt{5}i\) ឃ.  \(y = -\frac{3}{2} \pm \frac{\sqrt{71}}{10}i\) ។

ការដោះស្រាយសមីការដោយបំពេញជាការេទ្វេធា

ឧទាហរណ៍

ដោះស្រាយសមីការ \(x^2 + 6x = 7\) ។

គេត្រូវដាក់អង្គខាងឆ្វេងនៃសមីការជាការេទ្វេធា ដោយយកមេគុណ \(6\) នៃ \(x\) ចែកនឹង \(2\) រួចលើកជាការេ បន្ទាប់មកបូកលើអង្គទាំងពីរនៃសមីការ ។ គេបាន

\[\begin{aligned} x^2 + 6x + \left(\frac{6}{2}\right)^2 & = 7 + \left(\frac{6}{2}\right)^2 \\ x^2 + 6x + 9 & = 7 + 9 \\ (x + 3)^2 & = 16 \\ x + 3 & = \pm\sqrt{16} = \pm 4 \\ x + 3 = 4 \quad{} & \text{ឬ} \quad{} x + 3 = -4 \end{aligned}\]

ដូច្នេះ \(x = 1 \, , \, -7\) ជាឫសនៃសមីការ ។

ជាទូទៅ

ដើម្បីបំពេញជាការេទ្វេធា ចំពោះកន្សោម \(x^2 + bx\) គេបូកនឹង \(\left(\frac{b}{2}\right)^2\) ដែលជាការេនៃពាក់កណ្តាលមេគុណនៃ \(x\) គេបាន \(x^2 + bx + \left(\frac{b}{2}\right)^2 = \left(x + \frac{b}{2}\right)^2\) ។

១១លំហាត់គំរូ ១១

ដោះស្រាយសមីការខាងក្រោម៖
ក.  \(x^2 + 4x + 5 = 0\) ខ.  \(3x^2 - 5x - 4 = 0\) ។

ដំណោះស្រាយ


ក.  \(x^2 + 4x + 5 = 0\)
\(x^2 + 4x = -5\)
\(x^2 + 4x + 4 = -5 + 4\)
\((x + 2)^2 = -1\)
\(x + 2 = \pm\sqrt{-1} = \pm i\)
\(x + 2 = \pm i\)
ដូច្នេះ \(x = -2 \pm i\) ។
ខ.  \(3x^2 - 5x - 4 = 0\)
\(3x^2 - 5x = 4\)
\(x^2 - \frac{5}{3}x = \frac{4}{3}\)
\(x^2 - \frac{5}{3}x + \left(-\frac{5}{6}\right)^2 = \frac{4}{3} + \frac{25}{36}\)
\(\left(x - \frac{5}{6}\right)^2 = \frac{73}{36}\)
\(x - \frac{5}{6} = \pm\frac{\sqrt{73}}{6}\)
\(x = \frac{5}{6} \pm \frac{\sqrt{73}}{6}\) ។

ប្រតិបត្តិ

ដោះស្រាយសមីការខាងក្រោម ដោយបំពេញជាការេ ៖

ក.  \(x^2 + 5x + 2 = 0\) ខ.  \(x(2x + 3) = 6\)
គ.  \(3x^2 - 2x + 1 = 0\) ឃ.  \(x^2 - 10x + 25 = 0\)
ង.  \(2x^2 - x - 2 = 0\) ច.  \(x^2 - 4x + 8 = 0\) ។
មើលចម្លើយ


ក.  \(x = \frac{-5 \pm \sqrt{17}}{2}\) ខ.  \(x = \frac{-3 \pm \sqrt{57}}{4}\)
គ.  \(x = \frac{1}{3} \pm \frac{\sqrt{2}}{3}i\) ឃ.  \(x = 5\)
ង.  \(x = \frac{-1 \pm \sqrt{17}}{4}\) ច.  \(x = 2 \pm 2i\) ។

រូបមន្តឫសសមីការដឺក្រេទី 2 មានមួយអញ្ញាត

ដោះស្រាយសមីការ \(ax^2 + bx + c = 0\)

ដើម្បីឱ្យបានមេគុណ \(x^2\) ស្មើនឹង \(1\) គេចែកអង្គទាំងពីរនឹង \(a\) ។

\(x^2 + \frac{b}{a}x + \frac{c}{a} = 0\) លើក \(\frac{c}{a}\) ទៅអង្គទី \(2\) យើងបាន

\(x^2 + \frac{b}{a}x = -\frac{c}{a}\) បូក \(\left(\frac{b}{2a}\right)^2\) លើអង្គទាំងពីរ

\(x^2 + \frac{b}{a}x + \left(\frac{b}{2a}\right)^2 = -\frac{c}{a} + \left(\frac{b}{2a}\right)^2\)

\(\left(x + \frac{b}{2a}\right)^2 = \frac{b^2 - 4ac}{4a^2}\)

ដូច្នេះ \(x + \frac{b}{2a} = \pm\frac{\sqrt{b^2 - 4ac}}{2a}\) ឬ \(x = -\frac{b}{2a} \pm \frac{\sqrt{b^2 - 4ac}}{2a}\)

គេបានឫសនៃសមីការដឺក្រេទី 2 ដែល \(x = \frac{-b \pm \sqrt{b^2 - 4ac}}{2a}\)

\(x = \frac{-b \pm \sqrt{b^2 - 4ac}}{2a}\) ហៅថា រូបមន្តឫសនៃសមីការដឺក្រេទី 2 ។

កន្សោម \(\Delta = b^2 - 4ac\) ហៅថា ឌីសគ្រីមីណង់នៃសមីការដឺក្រេទី 2 ។

ជាទូទៅ

ចម្លើយនៃសមីការ \(ax^2 + bx + c = 0 \, , \, a \neq 0\) តាមឌីសគ្រីមីណង់ \(\Delta = b^2 - 4ac\)

  1. ចំពោះ \(\Delta > 0\) នោះសមីការមានឫសពីរជា ចំនួនពិតផ្សេងគ្នា
    \(x_1 = \frac{-b + \sqrt{\Delta}}{2a} \, , \quad{} x_2 = \frac{-b - \sqrt{\Delta}}{2a}\) ។

  2. ចំពោះ \(\Delta = 0\) នោះសមីការមានឫសឌុប \(x_1 = x_2 = -\frac{b}{2a}\) ។

  3. ចំពោះ \(\Delta < 0\) នោះសមីការមានឫសពីរជាចំនួន កុំផ្លិចឆ្លាស់គ្នាគឺ
    \(x_1 = \frac{-b + i\sqrt{-\Delta}}{2a} \, , \quad{} x_2 = \frac{-b - i\sqrt{-\Delta}}{2a}\) ។
    តាម (1) និង (2) យើងបាន \(\Delta \geq 0\) សមីការមានឫសជាចំនួនពិត ។

សម្គាល់ ៖ ក្នុងសមីការ \(ax^2 + bx + c = 0\) បើ \(b\) ជាចំនួនគូ នោះ \(b = 2b'\) ។ ដូច្នេះ សមីការមានទម្រង់ \(ax^2 + 2b'x + c = 0\) ដែលមាន \(\Delta = 4b'^2 - 4ac = 4(b'^2 - ac)\) ។

ក្នុងករណីនេះ ដើម្បីដោះស្រាយសមីការ គេគណនាតាម \(\Delta' = b'^2 - ac\) ។ ឫសនៃសមីការ កំណត់ដូចខាងក្រោម៖

  • បើ \(\Delta' > 0\) សមីការមានឫសពីរជាចំនួនពិតផ្សេងគ្នាគឺ \(x_1 = \frac{-b' + \sqrt{\Delta'}}{a} \, , \quad{} x_2 = \frac{-b' - \sqrt{\Delta'}}{a}\) ។

  • បើ \(\Delta' = 0\) សមីការមានឫសឌុប \(x_1 = x_2 = -\frac{b'}{a}\) ។

  • បើ \(\Delta' < 0\) សមីការមានឫសពីរជាចំនួនកុំផ្លិចឆ្លាស់គ្នាគឺ
    \(x_1 = \frac{-b' + i\sqrt{-\Delta'}}{a} \, , \quad{} x_2 = \frac{-b' - i\sqrt{-\Delta'}}{a}\) ។

១២លំហាត់គំរូ ១២

ដោះស្រាយសមីការខាងក្រោមដោយប្រើរូបមន្ត
ក.  \(9x^2 - 12x + 4 = 0\) ខ.  \(2x^2 - 4x + 5 = 0\) ។

ដំណោះស្រាយ


ក.  \(9x^2 - 12x + 4 = 0\)
តាមរូបមន្តសមីការដឺក្រេទី 2 គេបាន
\(x = \frac{-(-12) \pm \sqrt{(-12)^2 - 4(9)(4)}}{2 \times 9} = \frac{12 \pm \sqrt{0}}{18} = \frac{12}{18} = \frac{2}{3}\) ។
ដូច្នេះ សមីការមានចម្លើយ \(x = \frac{2}{3}\) ។
ខ.  \(2x^2 - 4x + 5 = 0\)
តាមរូបមន្ត សមីការដឺក្រេទី 2 គេបាន
\(x = \frac{-(-4) \pm \sqrt{(-4)^2 - 4(2)(5)}}{2(2)} = \frac{4 \pm \sqrt{-24}}{4}\)
\(x = \frac{4 \pm 2\sqrt{6}i}{4} = \frac{2 \pm \sqrt{6}i}{2}\)
ដូច្នេះ សមីការមានចម្លើយពីរគឺ \(x = 1 \pm \frac{\sqrt{6}}{2}i\) ។

១៣លំហាត់គំរូ ១៣

ប្រើឌីសគ្រីមីណង់ ដើម្បីកំណត់ប្រភេទចម្លើយនៃសមីការខាងក្រោម៖

ក.  \(x^2 - 2x + 1 = 0\) ខ.  \(2x^2 + 5x - 4 = 0\)
គ.  \(16x^2 - 40x + 25 = 0\) ឃ.  \(5x^2 - 3x + 4 = 0\) ។
ដំណោះស្រាយ


ក.  \(x^2 - 2x + 1 = 0\) មាន \(a = 1 \, , \quad{} b = -2 \, , \quad{} c = 1\) ។
គេបាន \(\Delta' = b'^2 - ac = (-1)^2 - (1)(1) = 0\)
\(\Delta' = 0\) នាំឱ្យសមីការមានឫសឌុប ។
ខ.  \(2x^2 + 5x - 4 = 0\) មាន \(a = 2 \, , \quad{} b = 5 \, , \quad{} c = -4\) ។
គេបាន \(\Delta = b^2 - 4ac = 5^2 - 4(2)(-4) = 57 > 0\)
\(\Delta > 0\) នាំឱ្យសមីការមានឫសពីរជាចំនួនពិតផ្សេងគ្នា ។
គ.  \(16x^2 - 40x + 25 = 0\) មាន \(a = 16 \, , \quad{} b = -40 \, , \quad{} c = 25\) ។
គេបាន \(\Delta' = b'^2 - ac = (-20)^2 - (16)(25) = 0\)
\(\Delta' = 0\) នាំឱ្យសមីការមានឫសឌុប ។
ឃ.  \(5x^2 - 3x + 4 = 0\) មាន \(a = 5 \, , \quad{} b = -3 \, , \quad{} c = 4\) ។
គេបាន \(\Delta = (-3)^2 - 4(5)(4) = -71 < 0\) ។
ដូច្នេះ សមីការគ្មានឫសជាចំនួនពិតទេ តែមានឫសពីរជាចំនួនកុំផ្លិចឆ្លាស់គ្នា ។

ប្រតិបត្តិ

ដោះស្រាយសមីការខាងក្រោមដោយប្រើរូបមន្ត

ក.  \(x^2 - 6x - 7 = 0\) ខ.  \(3x^2 - 5x + 1 = 0\)
គ.  \(3x^2 + 2x + 1 = 0\) ឃ.  \(4x^2 - 3x + 2 = 0\) ។
មើលចម្លើយ


ក.  \(x = -1 \, , \, 7\) ខ.  \(x = \dfrac{5 \pm \sqrt{13}}{6}\)
គ.  \(x = -\dfrac{1}{3} \pm \dfrac{\sqrt{2}}{3}i\) ឃ.  \(x = \dfrac{3}{8} \pm \dfrac{\sqrt{23}}{8}i\) ។
ប្រតិបត្តិ

ដោះស្រាយសមីការខាងក្រោមដោយប្រើឌីសគ្រីមីណង់

ក.  \(x^2 - 10x + 21 = 0\) ខ.  \(2y^2 + 12y + 19 = 0\)
គ.  \(\dfrac{1}{9}x^2 - \dfrac{2}{3}x + 1 = 0\) ឃ.  \(x^2 - 20y + 51 = 0\) ។
មើលចម្លើយ


ក.  \(x = 3 \, , \, 7\) ខ.  \(y = -3 \pm \dfrac{\sqrt{2}}{2}i\)
គ.  \(x = 3\) ឃ.  \(y = 3 \, , \, 17\) ។
១៤លំហាត់គំរូ ១៤

ដោះស្រាយសមីការ \(x^2 + (m - 8)x + m = 0\) ទៅតាមតម្លៃ \(m\) ។
ចំពោះ \(m = 0 \, , \quad{} m = 2 \, , \quad{} m = 4\) និង \(m = 8\) ។

ដំណោះស្រាយ


\(x^2 + (m - 8)x + m = 0 \qquad{}\qquad{} (1)\)
ចំពោះ \(m = 0\) សមីការ (1) ទៅជា \(x^2 - 8x = 0\) ។
\(x^2 - 8x = 0\) ឬ \(x(x - 8) = 0\) ឬ \(x = 0 \, , \quad{} x - 8 = 0 \Rightarrow x = 0 \, , \quad{} x = 8\) ។
ចំពោះ \(m = 2\) សមីការ (1) ទៅជា \(x^2 - 6x + 2 = 0\)
គេបាន \(\Delta' = (3)^2 - 2 = 7 > 0\) នាំឱ្យ \(x = \frac{-b' \pm \sqrt{\Delta'}}{a} = 3 \pm \sqrt{7}\) ។
ចំពោះ \(m = 4\) សមីការ (1) ទៅជា \(x^2 - 4x + 4 = 0\) ឬ \((x - 2)^2 = 0 \Rightarrow x = 2\) ។
ចំពោះ \(m = 8\) សមីការ \(\Delta\) ទៅជា \(x^2 + 8 = 0\) ឬ \(x^2 = -8\)
នាំឱ្យ \(x = \pm\sqrt{-8} = \pm\sqrt{8}i = \pm 2\sqrt{2}i\) ។

១៥លំហាត់គំរូ ១៥

រកតម្លៃ \(k\) នាំឱ្យសមីការ \(x^2 - kx + 9 = 0\) មានឫសឌុប ។ គណនាឫសឌុបនោះ ។

ដំណោះស្រាយ


សមីការមានឫសឌុប \(\Leftrightarrow \Delta = 0\) ។
\(\Delta = b^2 - 4ac = (-k)^2 - 4(9) = k^2 - 36 = 0\)
\(k^2 - 36 = 0 \Rightarrow k^2 = 36\) ឬ \(k = \pm\sqrt{36} = \pm 6\) ។
បើ \(k = 6\) សមីការទៅជា \(x^2 - 6x + 9 = 0\) ឬ \((x - 3)^2 = 0 \Rightarrow x = 3\) ។
បើ \(k = -6\) សមីការទៅជា \(x^2 + 6x + 9 = 0\) ឬ \((x + 3)^2 = 0 \Rightarrow x = -3\) ។
ដូច្នេះ \(k = 6 \Rightarrow x = 3\) និង \(k = -6 \Rightarrow x = -3\) ។

ប្រតិបត្តិ

ក.  រកតម្លៃ \(a\) ដែលនាំឱ្យសមីការ \((a - 2)x^2 + (3a - 6)x + 2a - 3 = 0\) មានឫស ឌុបហើយរកតម្លៃឫសឌុបនោះ ។
ខ.  រកតម្លៃ \(k\) ដែលនាំឱ្យសមីការ \(4x^2 - 2kx + k + 3 = 0\) មានឫសឌុប ។ រកឫសឌុបនោះ ។

មើលចម្លើយ


ក.  \(a = 6 , x = -\frac{3}{2}\) ខ.  \(k = 6 , x = \frac{3}{2}\) ។

ទំនាក់ទំនងរវាងឫសនិងមេគុណ

ការគណនាផលបូកនិងផលគុណឫស

គេមានសមីការ \(ax^2 + bx + c = 0 \, , \quad{} a \neq 0\) ។

បើ \(\alpha\) និង \(\beta\) ជាឫសពីរនៃសមីការដឺក្រេទី 2 នោះ \(\alpha = \frac{-b - \sqrt{\Delta}}{2a} \, , \quad{} \beta = \frac{-b + \sqrt{\Delta}}{2a}\)

គេបាន

\[\begin{aligned} \alpha + \beta & = \frac{-b - \sqrt{\Delta}}{2a} + \frac{-b + \sqrt{\Delta}}{2a} = -\frac{b}{a} \\ \alpha + \beta & = -\frac{b}{a} \\ \alpha\beta & = \left(\frac{-b - \sqrt{\Delta}}{2a}\right)\left(\frac{-b + \sqrt{\Delta}}{2a}\right) = \frac{b^2 - (b^2 - 4ac)}{4a^2} = \frac{c}{a} \\ \alpha\beta & = \frac{c}{a} \text{~។} \end{aligned}\]

ជាទូទៅ

ទំនាក់ទំនងរវាងឫស និងមេគុណនៃសមីការដឺក្រេទី 2
បើ \(\alpha\) និង \(\beta\) ជាឫសពីរនៃសមីការដឺក្រេទី 2
\(ax^2 + bx + c = 0 \, , \quad{} a \neq 0\) នោះ \(\alpha + \beta = -\frac{b}{a} \, , \quad{} \alpha\beta = \frac{c}{a}\) ។

១៦លំហាត់គំរូ ១៦

រកផលបូក និងផលគុណឫសនៃសមីការ
ក.  \(x^2 - 13x + 42 = 0\) ខ.  \(2x^2 + 3x - 7 = 0\) ។

ដំណោះស្រាយ


ក.  គេបាន \(\alpha + \beta = -\frac{b}{a} = 13 \, , \quad{} \alpha\beta = \frac{c}{a} = 42\) ។
ខ.  គេបាន \(\alpha + \beta = -\frac{b}{a} = -\frac{3}{2} \, , \quad{} \alpha\beta = \frac{c}{a} = -\frac{7}{2}\) ។

១៧លំហាត់គំរូ ១៧

គេតាង \(\alpha\) និង \(\beta\) ជាឫសពីរនៃសមីការ \(2x^2 - 3x - 4 = 0\) ។ រកតម្លៃកន្សោមខាងក្រោម៖
ក.  \(\frac{1}{\alpha} + \frac{1}{\beta}\) ខ.  \(\alpha^2 + \beta^2\) ។

ដំណោះស្រាយ


សមីការ (1) មាន \(\alpha + \beta = \frac{3}{2}\) និង \(\alpha\beta = -2\) ។
ក.  \(\frac{1}{\alpha} + \frac{1}{\beta} = \frac{\alpha + \beta}{\alpha\beta} = \frac{\frac{3}{2}}{-2} = -\frac{3}{4}\) ។
ខ.  \(\alpha^2 + \beta^2 = (\alpha + \beta)^2 - 2\alpha\beta = \left(\frac{3}{2}\right)^2 - 2(-2) = \frac{25}{4}\) ។

ប្រតិបត្តិ

សមីការ \(2x^2 + 8x + 3 = 0\) មានឫស \(\alpha\) និង \(\beta\) ។ គណនា
ក.  \(\alpha^2\beta + \alpha\beta^2\) ខ.  \(\alpha^2 + \beta^2\) ។

មើលចម្លើយ


ក.  \(\alpha^2\beta + \alpha\beta^2 = -6\) ខ.  \(\alpha^2 + \beta^2 = 13\) ។

ការអនុវត្តចំពោះផលបូកនិងផលគុណឫស

ទាញគណនាឫសនៃសមីការដឺក្រេទី 2 ងាយៗ ។

ក្នុងសមីការ \(x^2 - 5x + 6 = 0\) គេបាន \(x^2 - 5x + 6 = 0\) ។

\[\begin{aligned} & \downarrow \qquad{}\quad{} \downarrow \\ & 2 + 3 \quad{} 2 \times 3 \end{aligned}\]

ដូច្នេះ សមីការនេះមានផលបូកឫសស្មើ \(5\) និងផលគុណឫសស្មើ \(6\) ។

ឫសទាំងពីរនៃសមីការ \(x^2 - 5x + 6 = 0\) គឺ \(2\) និង \(3\) ។

ដោយស្គាល់ឫសមួយនៃសមីការ គេអាចទាញរកឫសមួយទៀត

ក្នុងសមីការ \(ax^2 + bx + c = 0\)

បើ \(x = 1\) គេបាន \(a + b + c = 0\)

បើ \(x = -1\) គេបាន \(a - b + c = 0\) ។

ជាទូទៅ
  1. បើ \(a+b+c=0\) សមីការ \(ax^2+bx+c=0 \quad{} (a \neq 0)\)
    មានឫស \(x_1 = 1\) និង \(x_2 = \frac{c}{a}\) ។

  2. បើ \(a-b+c=0\) សមីការ \(ax^2+bx+c=0 \quad{} (a \neq 0)\)
    មានឫស \(x_1 = -1\) និង \(x_2 = -\frac{c}{a}\) ។

១៨លំហាត់គំរូ ១៨

រកឫសនៃសមីការ \(2x^2+7x-9=0\) ។

ដំណោះស្រាយ


គេឃើញថា \(a+b+c = 2+7-9 = 0\) ។
ដូច្នេះ សមីការមានឫស \(x_1=1\) និង \(x_2=\frac{c}{a}=-\frac{9}{2}\) ។

១៩លំហាត់គំរូ ១៩

រកឫសនៃសមីការ \(5x^2-3x-8=0\)

ដំណោះស្រាយ


គេពិនិត្យឃើញថា \(a-b+c = 5+3-8 = 0\) ។
ដូច្នេះ សមីការមានឫស \(x_1=-1\) និង \(x_2=-\frac{c}{a}=\frac{8}{5}\) ។

ប្រតិបត្តិ

ក.  ដោះស្រាយសមីការ \(\frac{4}{x-2} - \frac{x-3}{x+4} = 0\) ។
ខ.  គេមានសមីការ \(-x^2+x+a=0\) ។ កំណត់តម្លៃ \(a\) ដោយដឹងថា \(x=-1\) ជាឫសមួយនៃសមីការ ។ រកឫសមួយ
ទៀតនៃសមីការ ។

មើលចម្លើយ


ក.  \(x = -1 , 10\) ខ.  \(a=2 , x=2\) ។

ការដាក់កន្សោមដឺក្រេទី 2 ជាផលគុណកត្តា

គេមានសមីការ \(ax^2+bx+c=0\) មានឫស \(\alpha\) និង \(\beta\) ជាឫស ។

គេបានតាមទំនាក់ទំនងឫសនិងមេគុណ \(\alpha+\beta = -\frac{b}{a} \, , \quad{} \alpha\beta = \frac{c}{a}\) ។

\[\begin{aligned} ax^2+bx+c & = a\left(x^2+\frac{b}{a}x+\frac{c}{a}\right) \\ & = a[x^2-(\alpha+\beta)x+\alpha\beta] \\ ax^2+bx+c & = a(x-\alpha)(x-\beta) \text{~។} \end{aligned}\]

ជាទូទៅ

បើសមីការ \(ax^2+bx+c=0\) មានឫសពីរផ្សេងគ្នា \(\alpha\) និង \(\beta\) នោះ
កន្សោមសមីការដឺក្រេទី 2 \(ax^2+bx+c = a(x-\alpha)(x-\beta)\) ។

សម្គាល់ ក្នុងករណីដែលសមីការដឺក្រេទី 2 មានឫសឌុបនោះ គេបាន
\(ax^2+bx+c = a(x-\alpha)^2\) ។

២០លំហាត់គំរូ ២០

ដាក់កន្សោមដឺក្រេទី 2 \(6x^2+13x-5\) ជាផលគុណកត្តា ។

ដំណោះស្រាយ


គេដោះស្រាយសមីការ \(6x^2+13x-5=0\) នោះ
គេបានឫស \(x_1 = \frac{1}{3}\) និង \(x_2 = -\frac{5}{2}\) ។
គេបាន
\(6x^2+13x-5 = 6(x-\frac{1}{3})[x-(-\frac{5}{2})]\)
\(= 6(x-\frac{1}{3})(x+\frac{5}{2}) = (3x-1)(2x+5)\) ។

២១លំហាត់គំរូ ២១

ដាក់កន្សោមដឺក្រេទី 2 ខាងក្រោមនេះជាផលគុណកត្តា
ក.  \(2x^2-3x-1\) ខ.  \(x^2-2x+5\) ។

ដំណោះស្រាយ


ក.  បើគេដោះស្រាយសមីការ \(2x^2-3x-1=0\) នោះគេបានឫស \(x = \frac{3 \pm \sqrt{17}}{4}\)
ដូច្នេះ \(2x^2-3x-1 = 2(x-\frac{3+\sqrt{17}}{4})(x-\frac{3-\sqrt{17}}{4})\) ។
ខ.  បើគេដោះស្រាយសមីការ \(x^2-2x+5=0\) នោះគេបានឫស \(x = 1 \pm 2i\) ។
ដូច្នេះ \(x^2-2x+5 = [x-(1+2i)][x-(1-2i)] = (x-1-2i)(x-1+2i)\) ។

ប្រតិបត្តិ

ដាក់កន្សោមដឺក្រេទី 2 ខាងក្រោមជាផលគុណកត្តា
ក.  \(2x^2+x-21\) ខ.  \(2x^2-11x+12\)
គ.  \(x^2+2x-1\) ឃ.  \(2x-3x+2\) ។

មើលចម្លើយ


ក.  \((2x+7)(x-3)\) ខ.  \((2x-3)(x-4)\)
គ.  \((x+1-\sqrt{2})(x+1+\sqrt{2})\) ឃ.  \(\frac{1}{8}(4x-3-\sqrt{7}i)(4x-3+\sqrt{7}i)\) ។

ការបង្កើតសមីការដឺក្រេទី 2 ដោយស្គាល់ផលបូកនិងផលគុណឫស

សមីការដឺក្រេទី 2 ដែលមានឫស \(\alpha\) និង \(\beta\) មានរាង \((x-\alpha)(x-\beta) = 0\) ឬ

\(x^2-(\alpha+\beta)x+\alpha\beta = 0\) ។ ដូច្នេះ សមីការនេះមានរាង \(x^2-Sx+P = 0\) ។

ជាទូទៅ

សមីការដឺក្រេទី 2 ដែល \(\alpha\) និង \(\beta\) ជាឫស ហើយ \(\alpha+\beta=S\) និង \(\alpha\beta=P\)
មានរាង \(x^2-Sx+P=0\) ។

២២លំហាត់គំរូ ២២

រកសមីការដឺក្រេទី 2 ដែលមានឫស \(\alpha = 3+2\sqrt{2} \, , \quad{} \beta = 3-2\sqrt{2}\) ។

ដំណោះស្រាយ


គេបាន \(S = 3+2\sqrt{2}+3-2\sqrt{2} = 6\) និង
\(P = (3+2\sqrt{2})(3-2\sqrt{2}) = 9-8 = 1\)
ដូច្នេះ សមីការនោះគឺ \(x^2-6x+1=0\) ។

២៣លំហាត់គំរូ ២៣

គេមានសមីការ \(x^2-3x+4=0\) ដែលមាន \(\alpha\) និង \(\beta\) ជាឫស ។ រកសមីការ
ដែលមានឫស \(\alpha^2\) និង \(\beta^2\) ។

ដំណោះស្រាយ


សមីការ \(x^2-3x+4=0\) ផលបូកឫសមាន \(\alpha+\beta = -\frac{b}{a} = 3\) និងផលគុណឫស
\(\alpha\beta = \frac{c}{a} = 4\)
\(\alpha^2+\beta^2 = (\alpha+\beta)^2-2\alpha\beta = 3^2-2\times4 = 1\)
\(\alpha^2\beta^2 = (\alpha\beta)^2 = 4^2 = 16\)
ដូច្នេះ សមីការដែលមានឫស \(\alpha^2, \beta^2\) មានទម្រង់ \(x^2-x+16=0\) ។

ប្រតិបត្តិ

សមីការ \(x^2-2x+7=0\) មានឫស \(\alpha\) និង \(\beta\) ។
រកសមីការដឺក្រេទី 2 ដែលមានឫស \(\alpha+2\) និង \(\beta+2\) ។

មើលចម្លើយ


\(x^2-6x+15=0\) ។

២៤លំហាត់គំរូ ២៤

រកពីរចំនួនដោយស្គាល់ផលបូកស្មើនឹង 20 និងផលគុណស្មើនឹង 51 ។

ដំណោះស្រាយ


បើ \(x_1\) និង \(x_2\) ជាចំនួនទាំងពីរនោះ
\(\begin{cases} x_1+x_2 = 20 \\ x_1x_2 = 51 \end{cases}\)
គេបាន \(S = 20 \, , \quad{} P = 51\)
ដើម្បីរកចំនួននោះ គេត្រូវដោះស្រាយសមីការ
\(x^2-20x+51=0\)
\(\Delta' = 49 > 0\)
\(x_1 = 10-7=3 \, , \quad{} x_2 = 10+7=17\)
ដូច្នេះ ចំនួនទាំងពីរនោះគឺ 3 និង 17 ។

ការអនុវត្តសមីការដឺក្រេទី 2 មានមួយអញ្ញាត

គេប្រើដំណោះស្រាយសមីការដឺក្រេទី 2 សម្រាប់ដោះស្រាយចំណោទសមីការដឺក្រេទី 2 ទៅតាមជំហានដូចក្នុងដំណោះស្រាយចំណោទសមីការដឺក្រេទី 1 ដែរ ។

២៥លំហាត់គំរូ ២៥

គេមានពីរចំនួនដែលមានផលដកស្មើនឹង 8 និងផលគុណចំនួនទាំងពីរស្មើនឹង
128 ។ គណនាចំនួនទាំងពីរនោះ ។

ដំណោះស្រាយ


តាង \(x\) ជាចំនួនមួយ នោះ \(x+8\) ជាចំនួនមួយទៀត ។ ផលគុណចំនួនទាំងពីរស្មើ
នឹង 128 គេបាន \(x(x+8) = 128\) ឬ \(x^2+8x-128=0\) ។
ដោះស្រាយសមីការ \(x^2+8x-128=0\) គេបាន \(x_1=8 \, , \quad{} x_2=-16\) ។
ផ្ទៀងផ្ទាត់
បើ \(x=8 \, , \quad{} x+8=16\) គេបាន \(x(x+8) = 8 \times 16 = 128\)
បើ \(x=-16 \, , \quad{} x+8=-16+8=-8\)
គេបាន \(x(x+8) = -16(-8) = 128\) ពិត
ដូច្នេះ ចំណោទមានចម្លើយពីរគឺ \((8, 16) \, , \quad{} (-16, -8)\) ។

២៦លំហាត់គំរូ ២៦

ចម្ការមួយរាងចតុកោណកែង មានបណ្តោយលើសទទឹង \(10\text{ m}\) ។ គេចង់សង់
របងព័ទ្ធជុំវិញចម្ការនោះ ។ រកប្រវែងរបងបើចម្ការនោះមានផ្ទៃក្រឡាស្មើនឹង
\(1200\text{ m}^2\) ។

ដំណោះស្រាយ


តាង \(x\) ជាប្រវែងទទឹង នោះប្រវែងបណ្តោយគឺ \(x+10\)

គេបាន \(x(x+10) = 1200 \Leftrightarrow x^2+10x-1200=0 \Rightarrow x_1 = -40\) (មិនយក), \(x_2 = 30\) ។
គេបានបណ្តោយ \(x+10 = 30+10 = 40\text{ m}\) ។
ប្រវែងរបង \((30+40) \times 2 = 140\text{ m}\) ។
ដូច្នេះ របងចម្ការត្រូវមានប្រវែង \(140\text{ m}\) ។

២៧លំហាត់គំរូ ២៧

បុរសម្នាក់បោះបាល់ពីលើស្ពានទៅក្នុងទឹកស្ទឹងមួយតាមទិសឈរដូចរូបខាងស្តាំ ។ កម្ពស់ \(h\) (គិតជា \(\text{m}\)) បាល់ដែលបោះក្នុងរយៈពេល \(t\) ឱ្យសមីការ \(h = -5t^2+40t+50 \, , \quad{} t \ge 0\) ។
ក.  រករយៈពេលដែលបាល់បោះធ្លាក់ពីស្ពានទៅផ្ទៃទឹកដែលមានកម្ពស់ \(50\text{ m}\) ។
ខ.  រករយៈពេលដែលបាល់ធ្លាក់ប៉ះនឹងផ្ទៃទឹក ។

រូបភាពនេះកំពុងរៀបចំ

ដំណោះស្រាយ


ក.  រយៈពេលដែលបាល់ធ្លាក់ចុះកម្ពស់ \(50\text{ m}\) ពីស្ពានទៅទឹក ជាឫសរបស់សមីការ
\(-5t^2+40t+50 = 50 \Leftrightarrow 5t(t-8)=0 \Rightarrow t=8\text{ s}\) (\(t=0\) មិនយក) ។
ដូច្នេះ បាល់ធ្លាក់ចុះពីស្ពានដល់ទឹកកម្ពស់ \(50\text{ m}\) ក្នុងរយៈពេល \(8\text{ s}\) ។
ខ.  កាលណាបាល់ធ្លាក់ចុះដល់ទឹក គេបានកម្ពស់ \(h=0\) ៖
\(-5t^2+40t+50=0 \Leftrightarrow t^2-8t-10=0 \Rightarrow \Delta' = 4^2 - (-10) = 26\)
\(t = 4 + \sqrt{26} \approx 9.099\text{ s}\) (ព្រោះ \(t \ge 0\)) ។
ដូច្នេះ បាល់ធ្លាក់មកដល់ទឹកក្នុងរយៈពេល \(4 + \sqrt{26} \approx 9.099\) វិនាទី ។

លំហាត់អនុវត្តន៍

១លំហាត់ទី ១

ដោះស្រាយសមីការដឺក្រេទី ២ ដោយវិធីដាក់ជាផលគុណកត្តា ៖

  1. \(x^2 - 9 = 0\)

  2. \(x^2 - 5x = 0\)

  3. \(x^2 - 7x + 12 = 0\)

  4. \(x^2 + 8x + 15 = 0\)

មើលដំណោះស្រាយ

ដោះស្រាយដោយវិធីដាក់ជាផលគុណកត្តា (\(A \cdot B = 0 \iff A = 0 \lor B = 0\)) ៖
ក.  \(x^2 - 9 = 0 \iff (x - 3)(x + 3) = 0\)
\(\implies x - 3 = 0 \lor x + 3 = 0 \implies \mathbf{x = 3 \lor x = -3}\)។
ខ.  \(x^2 - 5x = 0 \iff x(x - 5) = 0\)
\(\implies \mathbf{x = 0 \lor x = 5}\)។
គ.  \(x^2 - 7x + 12 = 0\) ៖ រកពីរចំនួនដែលបូកស្មើ \(-7\) គុណស្មើ \(12\) គឺ \(-3\) និង \(-4\) ៖
\(\iff (x - 3)(x - 4) = 0 \implies \mathbf{x = 3 \lor x = 4}\)។
ឃ.  \(x^2 + 8x + 15 = 0 \iff (x + 3)(x + 5) = 0\)
\(\implies \mathbf{x = -3 \lor x = -5}\)។

២លំហាត់ទី ២

ដោះស្រាយសមីការដឺក្រេទី ២ ៖

  1. \(2x^2 - 5x + 2 = 0\)

  2. \(3x^2 + 7x + 2 = 0\)

  3. \(x^2 - 6x + 9 = 0\)

  4. \(4x^2 - 12x + 9 = 0\)

មើលដំណោះស្រាយ

ដោះស្រាយសមីការដឺក្រេទី ២ ៖
ក.  \(2x^2 - 5x + 2 = 0 \iff 2x^2 - 4x - x + 2 = 0\)
\(\iff 2x(x - 2) - (x - 2) = 0 \iff (2x - 1)(x - 2) = 0\)
\(\implies \mathbf{x = \dfrac{1}{2} \lor x = 2}\)។
ខ.  \(3x^2 + 7x + 2 = 0 \iff 3x^2 + 6x + x + 2 = 0\)
\(\iff 3x(x + 2) + (x + 2) = 0 \iff (3x + 1)(x + 2) = 0\)
\(\implies \mathbf{x = -\dfrac{1}{3} \lor x = -2}\)។
គ.  \(x^2 - 6x + 9 = 0 \iff (x - 3)^2 = 0\)
\(\implies \mathbf{x_1 = x_2 = 3}\) (ឫសឌុប)។
ឃ.  \(4x^2 - 12x + 9 = 0 \iff (2x - 3)^2 = 0\)
\(\implies \mathbf{x_1 = x_2 = \dfrac{3}{2}}\) (ឫសឌុប)។

៣លំហាត់ទី ៣

ដោះស្រាយសមីការដោយវិធីបំបពេញជាការ៉េពេញលេញ ៖

  1. \(x^2 + 4x - 5 = 0\)

  2. \(x^2 - 6x + 5 = 0\)

  3. \(x^2 - 2x - 8 = 0\)

  4. \(x^2 + 10x + 9 = 0\)

មើលដំណោះស្រាយ

ដោះស្រាយដោយវិធីបំបពេញជាការ៉េពេញលេញ ៖
ក.  \(x^2 + 4x - 5 = 0 \iff x^2 + 2(2)x + 2^2 = 5 + 4\)
\(\iff (x + 2)^2 = 9 \implies x + 2 = \pm 3\)
\(\implies x = -2 + 3 = \mathbf{1} \lor x = -2 - 3 = \mathbf{-5}\)។
ខ.  \(x^2 - 6x + 5 = 0 \iff x^2 - 2(3)x + 3^2 = -5 + 9\)
\(\iff (x - 3)^2 = 4 \implies x - 3 = \pm 2\)
\(\implies \mathbf{x = 5 \lor x = 1}\)។
គ.  \(x^2 - 2x - 8 = 0 \iff (x - 1)^2 - 1 - 8 = 0\)
\(\iff (x - 1)^2 = 9 \implies x - 1 = \pm 3 \implies \mathbf{x = 4 \lor x = -2}\)។
ឃ.  \(x^2 + 10x + 9 = 0 \iff (x + 5)^2 - 25 + 9 = 0\)
\(\iff (x + 5)^2 = 16 \implies x + 5 = \pm 4 \implies \mathbf{x = -1 \lor x = -9}\)។

៤លំហាត់ទី ៤

គណនាឌីសគ្រីមីណង់ \(\Delta = b^2 - 4ac\) និងកំណត់ចំនួនឫសនៃសមីការ ៖

  1. \(x^2 - 4x + 3 = 0\)

  2. \(x^2 + 2x + 1 = 0\)

  3. \(x^2 - 2x + 5 = 0\)

  4. \(2x^2 - 3x + 4 = 0\)

មើលដំណោះស្រាយ

គណនា \(\Delta = b^2 - 4ac\) និងកំណត់ចំនួនឫស ៖
ក.  \(x^2 - 4x + 3 = 0\) ៖ \(a=1, b=-4, c=3\)
\(\Delta = (-4)^2 - 4(1)(3) = 16 - 12 = 4 > 0\) ៖
\(\implies\) សមីការមានឫសពីរជាចំនួនពិតផ្សេងគ្នា។
ខ.  \(x^2 + 2x + 1 = 0\) ៖ \(a=1, b=2, c=1\)
\(\Delta = 2^2 - 4(1)(1) = 4 - 4 = 0\) ៖
\(\implies\) សមីការមានឫសឌុបជាចំនួនពិត (\(x_1 = x_2 = -1\))។
គ.  \(x^2 - 2x + 5 = 0\) ៖ \(a=1, b=-2, c=5\)
\(\Delta = (-2)^2 - 4(1)(5) = 4 - 20 = -16 < 0\) ៖
\(\implies\) សមីការគ្មានឫសជាចំនួនពិត (មានឫសកុំផ្លិចឆ្លាស់)។
ឃ.  \(2x^2 - 3x + 4 = 0\) ៖ \(a=2, b=-3, c=4\)
\(\Delta = (-3)^2 - 4(2)(4) = 9 - 32 = -23 < 0\) ៖
\(\implies\) សមីការមានឫសពីរជាចំនួនកុំផ្លិចឆ្លាស់គ្នា។

៥លំហាត់ទី ៥

ដោះស្រាយសមីការដឺក្រេទី ២ ដោយប្រើរូបមន្ត \(\Delta\) ៖

  1. \(x^2 - 5x + 6 = 0\)

  2. \(2x^2 - 7x + 3 = 0\)

  3. \(3x^2 - 5x - 2 = 0\)

  4. \(x^2 - 4x - 1 = 0\)

មើលដំណោះស្រាយ

ដោះស្រាយតាមរូបមន្ត \(\Delta = b^2 - 4ac\) និង \(x = \dfrac{-b \pm \sqrt{\Delta}}{2a}\) ៖
ក.  \(x^2 - 5x + 6 = 0\) ៖ \(\Delta = (-5)^2 - 4(1)(6) = 25 - 24 = 1 > 0\)
\(x = \dfrac{5 \pm \sqrt{1}}{2} \implies \mathbf{x = 3 \lor x = 2}\)។
ខ.  \(2x^2 - 7x + 3 = 0\) ៖ \(\Delta = (-7)^2 - 4(2)(3) = 49 - 24 = 25\)
\(x = \dfrac{7 \pm 5}{4} \implies \mathbf{x = 3 \lor x = \dfrac{1}{2}}\)។
គ.  \(3x^2 - 5x - 2 = 0\) ៖ \(\Delta = (-5)^2 - 4(3)(-2) = 25 + 24 = 49\)
\(x = \dfrac{5 \pm 7}{6} \implies \mathbf{x = 2 \lor x = -\dfrac{1}{3}}\)។
ឃ.  \(x^2 - 4x - 1 = 0\) ៖ \(\Delta = (-4)^2 - 4(1)(-1) = 16 + 4 = 20\)
\(x = \dfrac{4 \pm \sqrt{20}}{2} = \dfrac{4 \pm 2\sqrt{5}}{2} = \mathbf{2 \pm \sqrt{5}}\)។

៦លំហាត់ទី ៦

ដោះស្រាយសមីការដឺក្រេទី ២ ដោយប្រើរូបមន្តឌីសគ្រីមីណង់សម្រួល \(\Delta' = b'^2 - ac\) ៖

  1. \(x^2 - 6x + 8 = 0\)

  2. \(x^2 + 8x + 12 = 0\)

  3. \(3x^2 - 4x + 1 = 0\)

  4. \(5x^2 - 2x - 3 = 0\)

មើលដំណោះស្រាយ

ដោះស្រាយតាមរូបមន្ត \(\Delta' = b'^2 - ac\) (ដោយ \(b = 2b'\)) ៖
ក.  \(x^2 - 6x + 8 = 0\) ៖ \(b' = -3, a = 1, c = 8\)
\(\Delta' = (-3)^2 - 1(8) = 9 - 8 = 1\)
\(x = \dfrac{-b' \pm \sqrt{\Delta'}}{a} = 3 \pm 1 \implies \mathbf{x = 4 \lor x = 2}\)។
ខ.  \(x^2 + 8x + 12 = 0\) ៖ \(b' = 4, a = 1, c = 12\)
\(\Delta' = 4^2 - 1(12) = 16 - 12 = 4\)
\(x = -4 \pm \sqrt{4} = -4 \pm 2 \implies \mathbf{x = -2 \lor x = -6}\)។
គ.  \(3x^2 - 4x + 1 = 0\) ៖ \(b' = -2, a = 3, c = 1\)
\(\Delta' = (-2)^2 - 3(1) = 4 - 3 = 1\)
\(x = \dfrac{2 \pm 1}{3} \implies \mathbf{x = 1 \lor x = \dfrac{1}{3}}\)។
ឃ.  \(5x^2 - 2x - 3 = 0\) ៖ \(b' = -1, a = 5, c = -3\)
\(\Delta' = (-1)^2 - 5(-3) = 1 + 15 = 16\)
\(x = \dfrac{1 \pm 4}{5} \implies \mathbf{x = 1 \lor x = -\dfrac{3}{5}}\)។

៧លំហាត់ទី ៧

ដោះស្រាយសមីការដឺក្រេទី ២ ដែលមានឫសជាចំនួនកុំផ្លិច (\(\Delta < 0\)) ៖

  1. \(x^2 + 4 = 0\)

  2. \(x^2 + 2x + 2 = 0\)

  3. \(x^2 - 4x + 13 = 0\)

  4. \(2x^2 - 2x + 5 = 0\)

មើលដំណោះស្រាយ

ដោះស្រាយសមីការដែលមានឫសកុំផ្លិច (\(\Delta < 0\)) ៖
ក.  \(x^2 + 4 = 0 \iff x^2 = -4 = 4i^2 \implies \mathbf{x = \pm 2i}\)។
ខ.  \(x^2 + 2x + 2 = 0\) ៖ \(b' = 1, \Delta' = 1^2 - 2 = -1 = i^2\)
\(x = -1 \pm i \implies \mathbf{x = -1 \pm i}\)។
គ.  \(x^2 - 4x + 13 = 0\) ៖ \(b' = -2, \Delta' = (-2)^2 - 13 = -9 = (3i)^2\)
\(x = 2 \pm 3i \implies \mathbf{x = 2 \pm 3i}\)។
ឃ.  \(2x^2 - 2x + 5 = 0\) ៖ \(b' = -1, \Delta' = (-1)^2 - 2(5) = -9 = (3i)^2\)
\(x = \dfrac{1 \pm 3i}{2} \implies \mathbf{x = \dfrac{1 \pm 3i}{2}}\)។

៨លំហាត់ទី ៨

រកផលបូក \(S = x_1 + x_2\) និងផលគុណ \(P = x_1 x_2\) នៃឫសសមីការដោយមិនបាច់ដោះស្រាយ ៖

  1. \(x^2 - 7x + 10 = 0\)

  2. \(2x^2 + 5x - 3 = 0\)

  3. \(3x^2 - 6x + 2 = 0\)

  4. \(-x^2 + 4x - 5 = 0\)

មើលដំណោះស្រាយ

តាមទ្រឹស្តីបទវីយ៉ែត \(S = x_1 + x_2 = -\dfrac{b}{a}\) និង \(P = x_1 x_2 = \dfrac{c}{a}\) ៖
ក.  \(x^2 - 7x + 10 = 0 \implies \mathbf{S = 7,\; P = 10}\)។
ខ.  \(2x^2 + 5x - 3 = 0 \implies \mathbf{S = -\dfrac{5}{2},\; P = -\dfrac{3}{2}}\)។
គ.  \(3x^2 - 6x + 2 = 0 \implies \mathbf{S = -\dfrac{-6}{3} = 2,\; P = \dfrac{2}{3}}\)។
ឃ.  \(-x^2 + 4x - 5 = 0 \implies \mathbf{S = -\dfrac{4}{-1} = 4,\; P = \dfrac{-5}{-1} = 5}\)។

៩លំហាត់ទី ៩

គេឱ្យសមីការ \(x^2 - 5x + 3 = 0\) មានឫស \(x_1, x_2\)។ គណនាតម្លៃនៃកន្សោម ៖

  1. \(A = x_1^2 + x_2^2\)

  2. \(B = \dfrac{1}{x_1} + \dfrac{1}{x_2}\)

  3. \(C = x_1^3 + x_2^3\)

  4. \(D = (x_1 - x_2)^2\)

មើលដំណោះស្រាយ

សមីការ \(x^2 - 5x + 3 = 0\) មាន \(S = x_1 + x_2 = 5\) និង \(P = x_1 x_2 = 3\) ៖
ក.  \(A = x_1^2 + x_2^2 = (x_1 + x_2)^2 - 2x_1 x_2 = S^2 - 2P\)
\(= 5^2 - 2(3) = 25 - 6 = \mathbf{19}\)។
ខ.  \(B = \dfrac{1}{x_1} + \dfrac{1}{x_2} = \dfrac{x_1 + x_2}{x_1 x_2} = \dfrac{S}{P} = \mathbf{\dfrac{5}{3}}\)។
គ.  \(C = x_1^3 + x_2^3 = (x_1 + x_2)^3 - 3x_1 x_2(x_1 + x_2) = S^3 - 3SP\)
\(= 5^3 - 3(5)(3) = 125 - 45 = \mathbf{80}\)។
ឃ.  \(D = (x_1 - x_2)^2 = (x_1 + x_2)^2 - 4x_1 x_2 = S^2 - 4P\)
\(= 5^2 - 4(3) = 25 - 12 = \mathbf{13}\)។

១០លំហាត់ទី ១០

គេឱ្យសមីការ \(2x^2 - 4x - 1 = 0\) មានឫស \(\alpha, \beta\)។ គណនា ៖

  1. \(\alpha^2 + \beta^2\)

  2. \(\dfrac{\alpha}{\beta} + \dfrac{\beta}{\alpha}\)

មើលដំណោះស្រាយ

សមីការ \(2x^2 - 4x - 1 = 0\) មាន \(S = \alpha + \beta = 2\) និង \(P = \alpha\beta = -\dfrac{1}{2}\) ៖
ក.  \(\alpha^2 + \beta^2 = S^2 - 2P = 2^2 - 2\left(-\dfrac{1}{2}\right) = 4 + 1 = \mathbf{5}\)។
ខ.  \(\dfrac{\alpha}{\beta} + \dfrac{\beta}{\alpha} = \dfrac{\alpha^2 + \beta^2}{\alpha\beta} = \dfrac{5}{-1/2} = \mathbf{-10}\)។

១១លំហាត់ទី ១១

បង្កើតសមីការដឺក្រេទី ២ ដែលមានឫសជាចំនួនខាងក្រោម ៖

  1. \(x_1 = 3\) និង \(x_2 = 5\)

  2. \(x_1 = -2\) និង \(x_2 = 4\)

  3. \(x_1 = 1 + \sqrt{2}\) និង \(x_2 = 1 - \sqrt{2}\)

  4. \(x_1 = 2 + 3i\) និង \(x_2 = 2 - 3i\)

មើលដំណោះស្រាយ

សមីការដឺក្រេទី ២ មានទម្រង់ \(x^2 - Sx + P = 0\) ៖
ក.  \(S = 3 + 5 = 8,\; P = 3 \times 5 = 15 \implies \mathbf{x^2 - 8x + 15 = 0}\)។
ខ.  \(S = -2 + 4 = 2,\; P = (-2)(4) = -8 \implies \mathbf{x^2 - 2x - 8 = 0}\)។
គ.  \(S = (1+\sqrt{2}) + (1-\sqrt{2}) = 2\)
\(P = (1+\sqrt{2})(1-\sqrt{2}) = 1 - 2 = -1\)
\(\implies \mathbf{x^2 - 2x - 1 = 0}\)។
ឃ.  \(S = (2+3i) + (2-3i) = 4\)
\(P = 2^2 - (3i)^2 = 4 + 9 = 13\)
\(\implies \mathbf{x^2 - 4x + 13 = 0}\)។

១២លំហាត់ទី ១២

រកពីរចំនួន \(u\) និង \(v\) ដោយដឹងថា ៖

  1. \(u + v = 11\) និង \(uv = 30\)

  2. \(u + v = 3\) និង \(uv = -10\)

  3. \(u + v = 7\) និង \(uv = 12\)

  4. \(u + v = -4\) និង \(uv = 4\)

មើលដំណោះស្រាយ

ពីរចំនួន \(u, v\) ជាឫសនៃសមីការជំនួយ \(X^2 - SX + P = 0\) ៖
ក.  \(X^2 - 11X + 30 = 0 \iff (X - 5)(X - 6) = 0\)
\(\implies \mathbf{(u, v) = (5, 6) \lor (6, 5)}\)។
ខ.  \(X^2 - 3X - 10 = 0 \iff (X - 5)(X + 2) = 0\)
\(\implies \mathbf{(u, v) = (5, -2) \lor (-2, 5)}\)។
គ.  \(X^2 - 7X + 12 = 0 \iff (X - 3)(X - 4) = 0\)
\(\implies \mathbf{(u, v) = (3, 4) \lor (4, 3)}\)។
ឃ.  \(X^2 + 4X + 4 = 0 \iff (X + 2)^2 = 0\)
\(\implies \mathbf{u = v = -2}\)។

១៣លំហាត់ទី ១៣

ដោះស្រាយសមីការដោយសង្កេតឃើញករណីពិសេស \(a + b + c = 0\) ឬ \(a - b + c = 0\) ៖

  1. \(x^2 - 3x + 2 = 0\)

  2. \(2x^2 - 5x + 3 = 0\)

  3. \(x^2 + 5x + 4 = 0\)

  4. \(3x^2 + 5x + 2 = 0\)

មើលដំណោះស្រាយ

ដោះស្រាយតាមករណីពិសេសនៃមេគុណ ៖
ក.  \(x^2 - 3x + 2 = 0\) ៖ \(a+b+c = 1 - 3 + 2 = 0\)
\(\implies \mathbf{x_1 = 1,\; x_2 = \dfrac{c}{a} = 2}\)។
ខ.  \(2x^2 - 5x + 3 = 0\) ៖ \(a+b+c = 2 - 5 + 3 = 0\)
\(\implies \mathbf{x_1 = 1,\; x_2 = \dfrac{3}{2}}\)។
គ.  \(x^2 + 5x + 4 = 0\) ៖ \(a-b+c = 1 - 5 + 4 = 0\)
\(\implies \mathbf{x_1 = -1,\; x_2 = -\dfrac{c}{a} = -4}\)។
ឃ.  \(3x^2 + 5x + 2 = 0\) ៖ \(a-b+c = 3 - 5 + 2 = 0\)
\(\implies \mathbf{x_1 = -1,\; x_2 = -\dfrac{2}{3}}\)។

១៤លំហាត់ទី ១៤

កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(x^2 - 2mx + 9 = 0\) មានឫសឌុប។ គណនាឫសឌុបនោះ។

មើលដំណោះស្រាយ

សមីការ \(x^2 - 2mx + 9 = 0\) មានឫសឌុប \(\iff \Delta' = 0\) ៖
\(\Delta' = (-m)^2 - 1(9) = m^2 - 9 = 0 \implies \mathbf{m = \pm 3}\)។
- បើ \(m = 3 \implies x_0 = -\dfrac{b'}{a} = 3\)។
- បើ \(m = -3 \implies x_0 = -3\)។

១៥លំហាត់ទី ១៥

កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(x^2 - (m+1)x + m = 0\) មានឫសពីរផ្សេងគ្នា។

មើលដំណោះស្រាយ

សមីការ \(x^2 - (m+1)x + m = 0\) មានឫសពីរផ្សេងគ្នា \(\iff \Delta > 0\) ៖
\(\Delta = [-(m+1)]^2 - 4(1)(m) = m^2 + 2m + 1 - 4m = m^2 - 2m + 1 = (m - 1)^2\)។
\(\Delta > 0 \iff (m - 1)^2 > 0 \iff \mathbf{m \neq 1}\)។

១៦លំហាត់ទី ១៦

កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(x^2 + 4x + m - 1 = 0\) គ្មានឫសជាចំនួនពិត។

មើលដំណោះស្រាយ

សមីការ \(x^2 + 4x + m - 1 = 0\) គ្មានឫសជាចំនួនពិត \(\iff \Delta' < 0\) ៖
\(\Delta' = 2^2 - 1(m - 1) = 4 - m + 1 = 5 - m\)។
\(\Delta' < 0 \iff 5 - m < 0 \iff \mathbf{m > 5}\)។

១៧លំហាត់ទី ១៧

កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(mx^2 - 2(m-1)x + m - 2 = 0\) ជាសមីការដឺក្រេទី ២ និងមានឫសពីរមានសញ្ញាផ្ទុយគ្នា។

មើលដំណោះស្រាយ

សមីការ \(mx^2 - 2(m-1)x + m - 2 = 0\) ជាសមីការដឺក្រេទី ២ និងមានឫសពីរមានសញ្ញាផ្ទុយគ្នា \(\iff a \neq 0\) និង \(P = \dfrac{c}{a} < 0\) ៖
\(\begin{cases} m \neq 0 \\ \dfrac{m - 2}{m} < 0 \end{cases} \iff m(m - 2) < 0 \iff \mathbf{0 < m < 2}\)។

១៨លំហាត់ទី ១៨

គេឱ្យសមីការ \(x^2 - 6x + m = 0\)។ កំណត់ \(m\) ដើម្បីឱ្យឫសមួយស្មើពីរដងនៃឫសមួយទៀត (\(x_1 = 2x_2\))។

មើលដំណោះស្រាយ

សមីការ \(x^2 - 6x + m = 0\) មាន \(S = x_1 + x_2 = 6\) និង \(P = x_1 x_2 = m\)។
ដោយ \(x_1 = 2x_2 \implies 2x_2 + x_2 = 6 \iff 3x_2 = 6 \implies x_2 = 2\)។
នាំឱ្យ \(x_1 = 2(2) = 4\)។
ដូច្នេះ \(m = x_1 x_2 = 4 \times 2 = \mathbf{8}\)។

១៩លំហាត់ទី ១៩

គេឱ្យសមីការ \(x^2 - 8x + k = 0\)។ កំណត់ \(k\) ដើម្បីឱ្យផលដកឫសស្មើនឹង \(2\) (\(|x_1 - x_2| = 2\))។

មើលដំណោះស្រាយ

សមីការ \(x^2 - 8x + k = 0\) មាន \(S = 8, P = k\)។
លក្ខខណ្ឌ \(|x_1 - x_2| = 2 \iff (x_1 - x_2)^2 = 4\) ៖
\((x_1 + x_2)^2 - 4x_1 x_2 = 4 \iff S^2 - 4P = 4\)
\(8^2 - 4k = 4 \iff 64 - 4k = 4 \iff 4k = 60 \implies \mathbf{k = 15}\)។

២០លំហាត់ទី ២០

កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \((m-1)x^2 - 2mx + m + 3 = 0\) មានឫសពីរវិជ្ជមានទាំងពីរ។

មើលដំណោះស្រាយ

សមីការ \((m-1)x^2 - 2mx + m + 3 = 0\) មានឫសវិជ្ជមានទាំងពីរ \(\iff\)
\(\begin{cases} a = m - 1 \neq 0 \\ \Delta' \ge 0 \\ S > 0 \\ P > 0 \end{cases} \iff \begin{cases} m \neq 1 \\ m^2 - (m-1)(m+3) \ge 0 \\ \dfrac{2m}{m-1} > 0 \\ \dfrac{m+3}{m-1} > 0 \end{cases}\)
- \(\Delta' = m^2 - (m^2 + 2m - 3) = -2m + 3 \ge 0 \implies m \le \dfrac{3}{2}\)។
- ផ្សំលក្ខខណ្ឌទាំងអស់ ៖ \(\mathbf{1 < m \le \dfrac{3}{2}}\)។

២១លំហាត់ទី ២១

រកតម្លៃនៃ \(x\) ដែលផ្ទៀងផ្ទាត់សមីការ ៖ \(\dfrac{x+1}{x-1} + \dfrac{x-2}{x+2} = 3\)។

មើលដំណោះស្រាយ

ដោះស្រាយសមីការសនិទាន \(\dfrac{x+1}{x-1} + \dfrac{x-2}{x+2} = 3\) ៖
លក្ខខណ្ឌ ៖ \(x \neq 1\) និង \(x \neq -2\)។
តម្រូវភាគបែងរួម \((x - 1)(x + 2)\) ៖
\((x + 1)(x + 2) + (x - 2)(x - 1) = 3(x - 1)(x + 2)\)
\((x^2 + 3x + 2) + (x^2 - 3x + 2) = 3(x^2 + x - 2)\)
\(2x^2 + 4 = 3x^2 + 3x - 6 \iff x^2 + 3x - 10 = 0\)
\((x + 5)(x - 2) = 0 \implies x = -5 \lor x = 2\) (ផ្ទៀងផ្ទាត់លក្ខខណ្ឌទាំងពីរ)។
សំណុំចម្លើយ ៖ \(\mathbf{S = \{-5, 2\}}\)។

២២លំហាត់ទី ២២

ដោះស្រាយសមីការ ៖ \(\dfrac{2}{x^2 - 4} - \dfrac{1}{x - 2} = \dfrac{4}{x + 2}\)។

មើលដំណោះស្រាយ

ដោះស្រាយ \(\dfrac{2}{x^2 - 4} - \dfrac{1}{x - 2} = \dfrac{4}{x + 2}\) ៖
លក្ខខណ្ឌ ៖ \(x \neq \pm 2\)។ ភាគបែងរួមគឺ \(x^2 - 4 = (x-2)(x+2)\) ៖
\(2 - (x + 2) = 4(x - 2) \iff 2 - x - 2 = 4x - 8\)
\(-x = 4x - 8 \iff 5x = 8 \implies \mathbf{x = \dfrac{8}{5}}\) (ផ្ទៀងផ្ទាត់លក្ខខណ្ឌ)។

២៣លំហាត់ទី ២៣

ដោះស្រាយសមីការ ៖ \((x^2 - 3x)^2 - 2(x^2 - 3x) - 8 = 0\) ដោយតាង \(u = x^2 - 3x\)។

មើលដំណោះស្រាយ

ដោះស្រាយ \((x^2 - 3x)^2 - 2(x^2 - 3x) - 8 = 0\) ៖
តាង \(u = x^2 - 3x\) សមីការក្លាយជា ៖
\(u^2 - 2u - 8 = 0 \iff (u - 4)(u + 2) = 0 \implies u = 4 \lor u = -2\)។
- ចំពោះ \(u = 4\) ៖ \(x^2 - 3x - 4 = 0 \iff (x - 4)(x + 1) = 0 \implies x = 4 \lor x = -1\)។
- ចំពោះ \(u = -2\) ៖ \(x^2 - 3x + 2 = 0 \iff (x - 1)(x - 2) = 0 \implies x = 1 \lor x = 2\)។
សំណុំចម្លើយ ៖ \(\mathbf{S = \{-1, 1, 2, 4\}}\)។

២៤លំហាត់ទី ២៤

ដោះស្រាយសមីការ ៖ \((x^2 + 2x)^2 - 7(x^2 + 2x) - 8 = 0\)។

មើលដំណោះស្រាយ

ដោះស្រាយ \((x^2 + 2x)^2 - 7(x^2 + 2x) - 8 = 0\) ៖
តាង \(u = x^2 + 2x\) ៖
\(u^2 - 7u - 8 = 0 \iff (u - 8)(u + 1) = 0 \implies u = 8 \lor u = -1\)។
- បើ \(u = 8 \implies x^2 + 2x - 8 = 0 \iff (x + 4)(x - 2) = 0 \implies x = -4 \lor x = 2\)។
- បើ \(u = -1 \implies x^2 + 2x + 1 = 0 \iff (x + 1)^2 = 0 \implies x = -1\) (ឫសឌុប)។
សំណុំចម្លើយ ៖ \(\mathbf{S = \{-4, -1, 2\}}\)។

២៥លំហាត់ទី ២៥

ដោះស្រាយសមីការ ៖ \((x-1)(x-2)(x-3)(x-4) = 24\)។

មើលដំណោះស្រាយ

ដោះស្រាយ \((x-1)(x-2)(x-3)(x-4) = 24\) ៖
ផ្គូផ្គងកត្តា ៖ \([(x-1)(x-4)][(x-2)(x-3)] = 24\)
\((x^2 - 5x + 4)(x^2 - 5x + 6) = 24\)។
តាង \(u = x^2 - 5x + 5\) នាំឱ្យសមីការទៅជា ៖
\((u - 1)(u + 1) = 24 \iff u^2 - 1 = 24 \iff u^2 = 25 \implies u = \pm 5\)។
- ចំពោះ \(u = 5 \implies x^2 - 5x + 5 = 5 \iff x(x - 5) = 0 \implies x = 0 \lor x = 5\)។
- ចំពោះ \(u = -5 \implies x^2 - 5x + 5 = -5 \iff x^2 - 5x + 10 = 0\) (\(\Delta = 25 - 40 = -15 < 0\) គ្មានឫសពិត)។
សំណុំចម្លើយពិត ៖ \(\mathbf{S = \{0, 5\}}\)។

២៦លំហាត់ទី ២៦

រកពីរចំនួនគត់វិជ្ជមានពីរតៗគ្នា ដែលផលគុណរបស់វាស្មើនឹង \(156\)។

មើលដំណោះស្រាយ

តាង \(x\) ជាចំនួនគត់វិជ្ជមានទីមួយ (\(x \in \mathbb{N}^*\)) នាំឱ្យចំនួនបន្ទាប់គឺ \(x + 1\) ៖
\(x(x + 1) = 156 \iff x^2 + x - 156 = 0\)
\((x - 12)(x + 13) = 0\)
ដោយ \(x > 0\) នាំឱ្យ \(x = 12\) និង \(x + 1 = 13\)។
ដូចនេះ ពីរចំនួននោះគឺ \(12\) និង \(13\)។

២៧លំហាត់ទី ២៧

រកពីរចំនួនគត់សេសពីរតៗគ្នា ដែលផលបូកការ៉េរបស់វាស្មើនឹង \(290\)។

មើលដំណោះស្រាយ

តាងពីរចំនួនគត់សេសជាប់គ្នាដោយ \(2k+1\) និង \(2k+3\) (\(k \in \mathbb{Z}\)) ៖
\((2k+1)^2 + (2k+3)^2 = 290\)
\((4k^2 + 4k + 1) + (4k^2 + 12k + 9) = 290\)
\(8k^2 + 16k - 280 = 0 \iff k^2 + 2k - 35 = 0\)
\((k + 7)(k - 5) = 0 \implies k = 5 \lor k = -7\)។
- បើ \(k = 5\) ៖ ពីរចំនួននោះគឺ \(11\) និង \(13\)។
- បើ \(k = -7\) ៖ ពីរចំនួននោះគឺ \(-13\) និង \(-11\)។

២៨លំហាត់ទី ២៨

ដីចតុកោណកែងមួយមានបណ្តោយវែងជាងទទឹង \(5\text{ m}\) និងមានផ្ទៃក្រឡា \(150\text{ m}^2\)។ រកប្រវែងបណ្តោយ និងទទឹងនៃដីនោះ។

មើលដំណោះស្រាយ

តាងទទឹងដីដោយ \(x\) (\(x > 0\), គិតជា m) នាំឱ្យបណ្តោយគឺ \(x + 5\) ៖
ផ្ទៃក្រឡា ៖ \(x(x + 5) = 150 \iff x^2 + 5x - 150 = 0\)
\((x - 10)(x + 15) = 0\)
ដោយ \(x > 0 \implies x = 10\text{ m}\) នាំឱ្យបណ្តោយគឺ \(10 + 5 = 15\text{ m}\)។
ដូចនេះ ទទឹងស្មើ \(10\text{ m}\) និងបណ្តោយស្មើ \(15\text{ m}\)។

២៩លំហាត់ទី ២៩

ត្រីកោណកែងមួយមានអ៊ីប៉ូតេនុសប្រវែង \(13\text{ cm}\)។ ផលបូកប្រវែងជ្រុងជាប់មុំកែងទាំងពីរស្មើ \(17\text{ cm}\)។ រកប្រវែងជ្រុងនីមួយៗនៃត្រីកោណកែង។

មើលដំណោះស្រាយ

តាងប្រវែងជ្រុងជាប់មុំកែងទាំងពីរដោយ \(a\) និង \(b\) (\(a, b > 0\), cm) ៖
\(\begin{cases} a + b = 17 \\ a^2 + b^2 = 13^2 = 169 \end{cases}\)
យើងមាន \((a+b)^2 - 2ab = 169 \iff 17^2 - 2ab = 169\)
\(289 - 2ab = 169 \iff 2ab = 120 \implies ab = 60\)។
\(a\) និង \(b\) ជាឫសនៃសមីការ \(X^2 - 17X + 60 = 0 \iff (X - 12)(X - 5) = 0\)។
ដូចនេះ ជ្រុងទាំងពីរមានប្រវែង \(5\text{ cm}\) និង \(12\text{ cm}\)។

៣០លំហាត់ទី ៣០

ផលបូកនៃចំនួនមួយ និងចម្រាសរបស់វាស្មើនឹង \(\dfrac{10}{3}\)។ រកចំនួននោះ។

មើលដំណោះស្រាយ

តាងចំនួននោះដោយ \(x\) (\(x \neq 0\)) ៖
\(x + \dfrac{1}{x} = \dfrac{10}{3} \iff \dfrac{x^2 + 1}{x} = \dfrac{10}{3} \iff 3x^2 - 10x + 3 = 0\)
\((3x - 1)(x - 3) = 0 \implies \mathbf{x = 3 \lor x = \dfrac{1}{3}}\)។

៣១លំហាត់ទី ៣១

រថយន្តមួយបើកបរក្នុងចម្ងាយផ្លូវ \(120\text{ km}\)។ ប្រសិនបើល្បឿនកើនឡើង \(10\text{ km/h}\) នោះរយៈពេលធ្វើដំណើរនឹងថយចុះ \(20\) នាទី ។ រកល្បឿនដើមរបស់រថយន្ត។

មើលដំណោះស្រាយ

តាងល្បឿនដើមរបស់រថយន្តដោយ \(v\) (\(v > 0\), km/h) ៖
រយៈពេលធ្វើដំណើរដើម ៖ \(t_1 = \dfrac{120}{v}\) (ម៉ោង)។
ពេលបង្កើនល្បឿន ៖ \(t_2 = \dfrac{120}{v + 10}\) (ម៉ោង)។
ដោយ \(t_1 - t_2 = 20\) នាទី \( = \dfrac{1}{3}\text{ h}\) ៖
\(\dfrac{120}{v} - \dfrac{120}{v+10} = \dfrac{1}{3} \iff \dfrac{1200}{v(v+10)} = \dfrac{1}{3}\)
\(v^2 + 10v - 3600 = 0 \iff (v - 60)(v + 60) = 0\)
ដោយ \(v > 0 \implies \mathbf{v = 60\text{ km/h}}\)។

៣២លំហាត់ទី ៣២

ក្រុមកម្មករមួយក្រុមទទួលបានកិច្ចសន្យាដាំដើមឈើចំនួន \(300\) ដើម។ ដោយសារមានសមាជិក ៥ នាក់ឈឺ ធ្វើឱ្យសមាជិកម្នាក់ៗដែលនៅសល់ត្រូវដាំបន្ថែម ៣ ដើម។ រកចំនួនកម្មករដើមក្នុងក្រុម។

មើលដំណោះស្រាយ

តាងចំនួនកម្មករដើមដោយ \(x\) (\(x > 5, x \in \mathbb{N}\)) ៖
ចំនួនដើមឈើកម្មករម្នាក់ៗត្រូវដាំតាមគម្រោង ៖ \(\dfrac{300}{x}\) ដើម។
ពេល ៥ នាក់ឈឺ កម្មករម្នាក់ៗដាំ ៖ \(\dfrac{300}{x - 5}\) ដើម។
\(\dfrac{300}{x - 5} - \dfrac{300}{x} = 3 \iff \dfrac{100}{x - 5} - \dfrac{100}{x} = 1\)
\(\dfrac{500}{x(x - 5)} = 1 \iff x^2 - 5x - 500 = 0\)
\((x - 25)(x + 20) = 0 \implies \mathbf{x = 25}\) នាក់។

៣៣លំហាត់ទី ៣៣

បំពង់បង្ហូរទឹកពីររួមគ្នាអាចបង្ហូរទឹកពេញអាងមួយក្នុងរយៈពេល \(6\) ម៉ោង។ បើបង្ហូរតែឯង បំពង់ទីមួយចំណាយពេលតិចជាងបំពង់ទីពីរ ៥ ម៉ោង។ រករយៈពេលដែលបំពង់នីមួយៗត្រូវការដើម្បីបង្ហូរទឹកពេញអាង។

មើលដំណោះស្រាយ

តាងរយៈពេលដែលបំពង់ទីមួយចំណាយដោយ \(t\) ម៉ោង (\(t > 0\)) នាំឱ្យបំពង់ទីពីរចំណាយ \(t + 5\) ម៉ោង ៖
ក្នុង ១ ម៉ោង បំពង់ទាំងពីរបង្ហូរបាន ៖ \(\dfrac{1}{t} + \dfrac{1}{t+5} = \dfrac{1}{6}\)
\(\dfrac{2t + 5}{t(t + 5)} = \dfrac{1}{6} \iff 6(2t + 5) = t^2 + 5t\)
\(t^2 - 7t - 30 = 0 \iff (t - 10)(t + 3) = 0\)
ដោយ \(t > 0 \implies \mathbf{t = 10}\) ម៉ោង (បំពង់ទី១) និង \(t+5 = \mathbf{15}\) ម៉ោង (បំពង់ទី២)។

៣៤លំហាត់ទី ៣៤

រកប្រវែងជ្រុងនៃការ៉េមួយ ប្រសិនបើកាត់បន្ថយជ្រុងនីមួយៗ \(3\text{ cm}\) នោះផ្ទៃក្រឡារបស់វាថយចុះ \(45\text{ cm}^2\)។

មើលដំណោះស្រាយ

តាងប្រវែងជ្រុងការ៉េដើមដោយ \(x\) (\(x > 3\), cm) ៖
ផ្ទៃក្រឡាដើម \(x^2\), ផ្ទៃក្រឡាថ្មី \((x - 3)^2\) ៖
\(x^2 - (x - 3)^2 = 45 \iff x^2 - (x^2 - 6x + 9) = 45\)
\(6x - 9 = 45 \iff 6x = 54 \implies \mathbf{x = 9\text{ cm}}\)។

៣៥លំហាត់ទី ៣៥

រកសមីការដឺក្រេទី ២ ដែលមានឫសជាការ៉េនៃឫសនៃសមីការ \(x^2 - 3x + 1 = 0\)។

មើលដំណោះស្រាយ

សមីការ \(x^2 - 3x + 1 = 0\) មានឫស \(x_1, x_2\) ដែល \(S = 3, P = 1\)។
រកសមីការដែលមានឫស \(y_1 = x_1^2\) និង \(y_2 = x_2^2\) ៖
\(S' = y_1 + y_2 = x_1^2 + x_2^2 = S^2 - 2P = 3^2 - 2(1) = 7\)។
\(P' = y_1 y_2 = (x_1 x_2)^2 = P^2 = 1^2 = 1\)។
សមីការដែលត្រូវរកគឺ ៖ \(\mathbf{y^2 - 7y + 1 = 0}\)។

៣៦លំហាត់ទី ៣៦

រកសមីការដឺក្រេទី ២ ដែលមានឫសជាចម្រាសនៃឫសនៃសមីការ \(2x^2 - 5x + 1 = 0\)។

មើលដំណោះស្រាយ

សមីការ \(2x^2 - 5x + 1 = 0\) មាន \(S = \dfrac{5}{2}, P = \dfrac{1}{2}\)។
រកសមីការដែលមានឫស \(y_1 = \dfrac{1}{x_1}\) និង \(y_2 = \dfrac{1}{x_2}\) ៖
\(S' = \dfrac{1}{x_1} + \dfrac{1}{x_2} = \dfrac{S}{P} = \dfrac{5/2}{1/2} = 5\)។
\(P' = \dfrac{1}{x_1 x_2} = \dfrac{1}{1/2} = 2\)។
សមីការដែលត្រូវរកគឺ ៖ \(\mathbf{y^2 - 5y + 2 = 0}\)។

៣៧លំហាត់ទី ៣៧

គេឱ្យសមីការ \(x^2 - 2(m-1)x + 2m - 5 = 0\)។ បង្ហាញថាសមីការនេះតែងតែមានឫសពីរជាចំនួនពិតជានិច្ចគ្រប់តម្លៃ \(m\)។

មើលដំណោះស្រាយ

សមីការ \(x^2 - 2(m-1)x + 2m - 5 = 0\) ៖
\(\Delta' = [-(m-1)]^2 - 1(2m - 5) = m^2 - 2m + 1 - 2m + 5\)
\(= m^2 - 4m + 6 = (m - 2)^2 + 2\)។
ដោយសារ \((m - 2)^2 \ge 0 \implies (m - 2)^2 + 2 \ge 2 > 0\) ចំពោះគ្រប់ \(m \in \mathbb{R}\)។
ដូចនេះ សមីការតែងតែមានឫសពីរជាចំនួនពិតផ្សេងគ្នាជានិច្ចគ្រប់តម្លៃ \(m\)។

៣៨លំហាត់ទី ៣៨

គេឱ្យសមីការ \(x^2 - mx + m - 1 = 0\)។ រកទំនាក់ទំនងរវាងឫសទាំងពីរដែលមិនអាស្រ័យនឹងតម្លៃ \(m\)។

មើលដំណោះស្រាយ

សមីការ \(x^2 - mx + m - 1 = 0\) មានឫស \(x_1, x_2\) ៖
\(\begin{cases} S = x_1 + x_2 = m \quad{} (1) \\ P = x_1 x_2 = m - 1 \quad{} (2) \end{cases}\)
យក \((1) - (2)\) ៖ \((x_1 + x_2) - x_1 x_2 = m - (m - 1) = 1\)។
ដូចនេះ ទំនាក់ទំនងមិនអាស្រ័យនឹង \(m\) គឺ ៖ \(\mathbf{x_1 + x_2 - x_1 x_2 = 1}\)។

៣៩លំហាត់ទី ៣៩

ពិភាក្សាចំនួនឫសនៃសមីការ \(x^2 - 2x + m = 0\) ទៅតាមតម្លៃប៉ារ៉ាម៉ែត្រ \(m\)។

មើលដំណោះស្រាយ

ពិភាក្សាចំនួនឫសនៃ \(x^2 - 2x + m = 0\) ៖
\(\Delta' = (-1)^2 - 1(m) = 1 - m\) ៖
- បើ \(\Delta' > 0 \iff 1 - m > 0 \iff \mathbf{m < 1}\) ៖ សមីការមានឫសពីរជាចំនួនពិតផ្សេងគ្នា \(x = 1 \pm \sqrt{1 - m}\)។
- បើ \(\Delta' = 0 \iff \mathbf{m = 1}\) ៖ សមីការមានឫសឌុប \(x_1 = x_2 = 1\)។
- បើ \(\Delta' < 0 \iff \mathbf{m > 1}\) ៖ សមីការគ្មានឫសជាចំនួនពិត (មានឫសកុំផ្លិច \(x = 1 \pm i\sqrt{m - 1}\))។

៤០លំហាត់ទី ៤០

ពិភាក្សាចំនួនឫសនៃសមីការ \((m-2)x^2 - 2mx + m + 3 = 0\) ទៅតាមតម្លៃប៉ារ៉ាម៉ែត្រ \(m\)។

មើលដំណោះស្រាយ

ពិភាក្សាសមីការ \((m-2)x^2 - 2mx + m + 3 = 0\) ៖
- ករណី \(m - 2 = 0 \iff m = 2\) ៖ សមីការក្លាយជា \(-4x + 5 = 0 \implies \mathbf{x = \dfrac{5}{4}}\) (ឫសតែមួយ)។
- ករណី \(m \neq 2\) ៖ ជាសមីការដឺក្រេទី ២ មាន ៖
\(\Delta' = (-m)^2 - (m - 2)(m + 3) = m^2 - (m^2 + m - 6) = -m + 6\) ៖
+ បើ \(m < 6\) និង \(m \neq 2\) ៖ សមីការមានឫសពីរផ្សេងគ្នា។
+ បើ \(m = 6\) ៖ សមីការមានឫសឌុប \(x = \dfrac{6}{4} = \dfrac{3}{2}\)។
+ បើ \(m > 6\) ៖ សមីការគ្មានឫសជាចំនួនពិត។

៤១លំហាត់ទី ៤១

គណនាកន្សោមរ៉ាឌីកាល់អនន្ត ៖ \(x = \sqrt{6 + \sqrt{6 + \sqrt{6 + \dots}}}\)។

មើលដំណោះស្រាយ

គណនាកន្សោមរ៉ាឌីកាល់អនន្ត \(x = \sqrt{6 + \sqrt{6 + \sqrt{6 + \dots}}}\) ៖
ដោយសារ \(x > 0\) លើកជាការ៉េអង្គទាំងសងខាង ៖
\(x^2 = 6 + \sqrt{6 + \sqrt{6 + \dots}} \iff x^2 = 6 + x\)
\(x^2 - x - 6 = 0 \iff (x - 3)(x + 2) = 0\)
ដោយ \(x > 0\) នាំឱ្យទទួលបាន \(\mathbf{x = 3}\)។

៤២លំហាត់ទី ៤២

គណនាកន្សោម ៖ \(x = \sqrt{12 - \sqrt{12 - \sqrt{12 - \dots}}}\)។

មើលដំណោះស្រាយ

គណនា \(x = \sqrt{12 - \sqrt{12 - \sqrt{12 - \dots}}}\) ៖
ដោយ \(x > 0\) លើកជាការ៉េ ៖
\(x^2 = 12 - x \iff x^2 + x - 12 = 0\)
\((x + 4)(x - 3) = 0\)
ដោយ \(x > 0 \implies \mathbf{x = 3}\)។

៤៣លំហាត់ទី ៤៣

ដោះស្រាយសមីការ ៖ \(x^2 + \dfrac{1}{x^2} - 3\left(x + \dfrac{1}{x}\right) + 4 = 0\)។

មើលដំណោះស្រាយ

ដោះស្រាយ \(x^2 + \dfrac{1}{x^2} - 3\left(x + \dfrac{1}{x}\right) + 4 = 0\) ៖
តាង \(t = x + \dfrac{1}{x}\) (\(|t| \ge 2\)) នាំឱ្យ \(x^2 + \dfrac{1}{x^2} = t^2 - 2\) ៖
\((t^2 - 2) - 3t + 4 = 0 \iff t^2 - 3t + 2 = 0 \implies t = 1 \lor t = 2\)។
- \(t = 1\) ៖ មិនយកព្រោះមិនផ្ទៀងផ្ទាត់ \(|t| \ge 2\) (\(x^2 - x + 1 = 0\) គ្មានឫសពិត)។
- \(t = 2 \implies x + \dfrac{1}{x} = 2 \iff x^2 - 2x + 1 = 0 \implies \mathbf{x = 1}\) (ឫសឌុប)។

៤៤លំហាត់ទី ៤៤

ដោះស្រាយសមីការ ៖ \(x(x+1)(x+2)(x+3) = 120\)។

មើលដំណោះស្រាយ

ដោះស្រាយ \(x(x+1)(x+2)(x+3) = 120\) ៖
\([x(x+3)][(x+1)(x+2)] = 120 \iff (x^2 + 3x)(x^2 + 3x + 2) = 120\)។
តាង \(u = x^2 + 3x + 1\) ៖
\((u - 1)(u + 1) = 120 \iff u^2 - 1 = 120 \iff u^2 = 121 \implies u = \pm 11\)។
- បើ \(u = 11 \implies x^2 + 3x + 1 = 11 \iff x^2 + 3x - 10 = 0\)
\(\iff (x + 5)(x - 2) = 0 \implies \mathbf{x = 2 \lor x = -5}\)។
- បើ \(u = -11 \implies x^2 + 3x + 12 = 0\) (\(\Delta = 9 - 48 < 0\) គ្មានឫសពិត)។

៤៥លំហាត់ទី ៤៥

បង្ហាញថាបើ \(a, b, c\) ជាប្រវែងជ្រុងនៃត្រីកោណមួយ នោះសមីការ \(b^2 x^2 + (b^2 + c^2 - a^2)x + c^2 = 0\) គ្មានឫសជាចំនួនពិតឡើយ។

មើលដំណោះស្រាយ

សមីការ \(b^2 x^2 + (b^2 + c^2 - a^2)x + c^2 = 0\) ៖
\(\Delta = (b^2 + c^2 - a^2)^2 - 4b^2 c^2 = (b^2 + c^2 - a^2)^2 - (2bc)^2\)
\(= (b^2 + 2bc + c^2 - a^2)(b^2 - 2bc + c^2 - a^2)\)
\(= [(b + c)^2 - a^2][(b - c)^2 - a^2]\)
\(= (b + c - a)(b + c + a)(b - c - a)(b - c + a)\)។
ដោយ \(a, b, c\) ជាប្រវែងជ្រុងត្រីកោណ ៖
\(b + c - a > 0,\; b + c + a > 0,\; b - c - a = -(a + c - b) < 0,\; b - c + a > 0\)។
ផលគុណនៃកត្តាទាំង ៤ ផ្តល់សញ្ញាអវិជ្ជមានដាច់ខាត (\(\Delta < 0\))។
ដូចនេះ សមីការគ្មានឫសជាចំនួនពិតឡើយ។

៤៦លំហាត់ទី ៤៦

លំហាត់ PISA - គន្លងចលនានៃគ្រាប់ផ្លោង ៖ គ្រាប់កាំជ្រួចកម្សាន្តមួយត្រូវបានបាញ់ឡើងលើពីលើវេទិកាមួយដែលមានកម្ពស់ \(25\text{ m}\) ធៀបនឹងដី។ កម្ពស់ \(h\) (គិតជាម៉ែត្រ) ធៀបនឹងដីនៅខណៈពេល \(t\) (គិតជាវិនាទី) កំណត់ដោយសមីការ ៖

\[h(t) = -5t^2 + 20t + 25\]

  1. រករយៈពេល \(t\) ដែលកាំជ្រួចឡើងដល់កម្ពស់អតិបរមា និងគណនាកម្ពស់អតិបរមានោះ។

  2. តើរយៈពេលប៉ុន្មានវិនាទីក្រោយការបាញ់ ទើបគ្រាប់កាំជ្រួចធ្លាក់មកដល់ដី?

មើលដំណោះស្រាយ

លំហាត់ PISA - គន្លងចលនានៃគ្រាប់ផ្លោង ៖
សមីការកម្ពស់ ៖ \(h(t) = -5t^2 + 20t + 25\) ៖
ក.  កំពូលនៃប៉ារ៉ាបូល \(t = -\dfrac{b}{2a} = -\dfrac{20}{2(-5)} = \mathbf{2\text{ s}}\)។
កម្ពស់អតិបរមា ៖ \(h(2) = -5(2^2) + 20(2) + 25 = -20 + 40 + 25 = \mathbf{45\text{ m}}\)។
ខ.  ធ្លាក់ដល់ដីកាលណា \(h(t) = 0\) ៖
\(-5t^2 + 20t + 25 = 0 \iff t^2 - 4t - 5 = 0 \iff (t - 5)(t + 1) = 0\)
ដោយ \(t \ge 0 \implies \mathbf{t = 5\text{ s}}\) ក្រោយពេលបាញ់។

៤៧លំហាត់ទី ៤៧

លំហាត់ PISA - ខ្សែកាបស្ពានយោល ៖ ខ្សែកាបធំនៃស្ពានយោលមួយមានរាងជាប៉ារ៉ាបូល ដែលកំណត់ដោយសមីការ \(y = 0.005x^2 + 5\) (គិតជាម៉ែត្រ) ដែល \(x\) ជាចម្ងាយផ្ដេកពីចំណុចកណ្តាលនៃស្ពាន (\(-100 \le x \le 100\))។

  1. គណនាកម្ពស់ខ្សែកាបធៀបនឹងផ្លូវស្ពាននៅចំណុចកណ្តាល (\(x = 0\))។

  2. គណនាកម្ពស់ខ្សែកាបនៅចំណុចសសរទ្រទាំងសងខាង (\(x = \pm 100\text{ m}\))។

មើលដំណោះស្រាយ

លំហាត់ PISA - ខ្សែកាបស្ពានយោល ៖
សមីការខ្សែកាប ៖ \(y = 0.005x^2 + 5\) ៖
ក.  នៅចំណុចកណ្តាល (\(x = 0\)) ៖
\(y = 0.005(0)^2 + 5 = \mathbf{5\text{ m}}\)។
ខ.  នៅសសរទ្រទាំងសងខាង (\(x = \pm 100\text{ m}\)) ៖
\(y = 0.005(\pm 100)^2 + 5 = 0.005(10\,000) + 5 = 50 + 5 = \mathbf{55\text{ m}}\)។

៤៨លំហាត់ទី ៤៨

លំហាត់ PISA - ការបង្កើនប្រាក់ចំណេញអាជីវកម្ម ៖ ក្រុមហ៊ុនផលិតកម្មវិធីទូរស័ព្ទមួយបានស្រាវជ្រាវឃើញថា ប្រាក់ចំណេញប្រចាំខែ \(P\) (គិតជាពាន់ដុល្លារ) អាស្រ័យនឹងតម្លៃលក់ \(x\) ដុល្លារក្នុងមួយឯកតា តាមរូបមន្ត ៖

\[P(x) = -2x^2 + 120x - 1000\]

  1. កំណត់តម្លៃលក់ \(x\) ដើម្បីឱ្យក្រុមហ៊ុនរួចដើម (\(P(x) = 0\))។

  2. តើក្រុមហ៊ុនគួរកំណត់តម្លៃលក់ \(x\) ប៉ុន្មានដុល្លារ ដើម្បីទទួលបានប្រាក់ចំណេញអតិបរមា? គណនាប្រាក់ចំណេញអតិបរមានោះ។

មើលដំណោះស្រាយ

លំហាត់ PISA - ការបង្កើនប្រាក់ចំណេញអាជីវកម្ម ៖
\(P(x) = -2x^2 + 120x - 1000\) ៖
ក.  រួចដើមកាលណា \(P(x) = 0\) ៖
\(-2x^2 + 120x - 1000 = 0 \iff x^2 - 60x + 500 = 0\)
\((x - 10)(x - 50) = 0 \implies \mathbf{x = 10\$\text{ ឬ } x = 50\$}\)។
ខ.  ប្រាក់ចំណេញអតិបរមាកើតឡើងត្រង់កំពូល ៖
\(x = -\dfrac{120}{2(-2)} = \mathbf{30\$}\) ក្នុងមួយឯកតា។
ប្រាក់ចំណេញអតិបរមា ៖
\(P(30) = -2(900) + 120(30) - 1000 = -1800 + 3600 - 1000 = \mathbf{800}\) (ពាន់ដុល្លារ) ពោលគឺស្មើនឹង \(800\,000\$\)។

៤៩លំហាត់ទី ៤៩

លំហាត់ PISA - ប្លង់សួនច្បារ និងផ្លូវដើរ ៖ សាលាក្រុងមួយចង់រៀបចំសួនផ្កាចតុកោណកែងទំហំ \(16\text{ m} \times 12\text{ m}\) ដោយមានផ្លូវដើរក្រាលថ្មទទឹង \(x\) ស្មើគ្នានៅជុំវិញសួននោះ។

  1. សរសេរកន្សោមផ្ទៃក្រឡាសរុបនៃសួន និងផ្លូវដើរជាអនុគមន៍នៃ \(x\)។

  2. បើផ្ទៃក្រឡាផ្លូវដើរតែឯងស្មើនឹង \(60\text{ m}^2\) ចូរគណនាទទឹងផ្លូវដើរ \(x\)។

មើលដំណោះស្រាយ

លំហាត់ PISA - ប្លង់សួនច្បារ និងផ្លូវដើរ ៖
សួនច្បារដើមមានទំហំ \(16\text{ m} \times 12\text{ m}\) នាំឱ្យផ្ទៃសួនស្មើ \(16 \times 12 = 192\text{ m}^2\) ៖
ក.  វិមាត្រសរុបរួមទាំងផ្លូវដើរទទឹង \(x\) គឺ \((16 + 2x)\) និង \((12 + 2x)\) ៖
\(S_{\text{tot}}(x) = (16 + 2x)(12 + 2x) = \mathbf{4x^2 + 56x + 192\text{ m}^2}\)។
ខ.  ផ្ទៃក្រឡាផ្លូវដើរតែឯងស្មើ \(60\text{ m}^2\) ៖
\(S_{\text{tot}} - 192 = 60 \iff 4x^2 + 56x = 60 \iff x^2 + 14x - 15 = 0\)
\((x - 1)(x + 15) = 0\)
ដោយ \(x > 0 \implies \mathbf{x = 1\text{ m}}\) (ទទឹងផ្លូវដើរស្មើ ១ ម៉ែត្រ)។

៥០លំហាត់ទី ៥០

លំហាត់ PISA - គន្លងហោះហើរដ្រូនដឹកជញ្ជូន ៖ ដ្រូនដឹកជញ្ជូនស្វ័យប្រវត្តមួយហោះហើរឡើងដើម្បីគេចពីឧបសគ្គ។ កម្ពស់ហោះហើរ \(h\) (គិតជាម៉ែត្រ) ធៀបនឹងដីនៅខណៈពេល \(t\) វិនាទី កំណត់ដោយសមីការ \(h(t) = -4.9t^2 + 29.4t\)។

  1. តើដ្រូនហោះហើរលើអាកាសបានរយៈពេលប៉ុន្មានវិនាទី មុនពេលចុះចតដល់ដីវិញ?

  2. គណនាកម្ពស់ខ្ពស់បំផុតដែលដ្រូនហោះហើរឡើងដល់។

មើលដំណោះស្រាយ

លំហាត់ PISA - គន្លងហោះហើរដ្រូនដឹកជញ្ជូន ៖
សមីការកម្ពស់ ៖ \(h(t) = -4.9t^2 + 29.4t\) ៖
ក.  ពេលដ្រូនចុះចតដល់ដី \(h(t) = 0\) ៖
\(t(-4.9t + 29.4) = 0 \implies t = 0 \lor t = \dfrac{29.4}{4.9} = \mathbf{6\text{ s}}\)។
ដូចនេះ ដ្រូនហោះហើរលើអាកាសបានរយៈពេល \(6\) វិនាទី។
ខ.  កម្ពស់ខ្ពស់បំផុតសម្រេចបាននៅពាក់កណ្តាលពេល \(t = 3\text{ s}\) ៖
\(h_{\max} = -4.9(3^2) + 29.4(3) = -44.1 + 88.2 = \mathbf{44.1\text{ m}}\)។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

✎ សំណួរទី ២១–៣០

✎ សំណួរទី ៣១–៤០

✎ សំណួរទី ៤១–៥០

តេស្តសមត្ថភាព ៖ ជំពូកទី ៣ សមីការ និងវិសមីការ — ៥០ សំណួរ · ៩០ នាទី

ចាប់ផ្ដើមតេស្ត