1. ទំព័រដើម
  2. ថ្នាក់ទី ១០
  3. មេរៀនទី ៧
៧
ជំពូកទី ៣ សមីការនិងវិសមីការ · មេរៀនទី ៧ · គណិតវិទ្យាថ្នាក់ទី ១០

សមីការអសនិទាននិងសមីការដឺក្រេលំដាប់ខ្ពស់

សមីការនិងវិសមីការ៥ ផ្នែកលំហាត់ ៥០សំណួរពហុជ្រើសរើស ៥០
ប្រវត្តិនៃសមីការដឺក្រេខ្ពស់ និងការប្រកួតប្រជែង Cardano-Tartaglia

នៅសម័យបុនភព (Renaissance) នាសតវត្សទី ១៦ នៅប្រទេសអ៊ីតាលី ការដោះស្រាយសមីការដឺក្រេទី ៣ និងទី ៤ គឺជាចំណុចកណ្តាលនៃការប្រកួតប្រជែងគណិតវិទ្យាដ៏ស្វិតស្វាញ។ គណិតវិទូ Scipione del Ferro និង Niccolò Tartaglia បានរកឃើញវិធីដោះស្រាយសមីការដឺក្រេទី ៣ ដោយសម្ងាត់។ ក្រោយមកលោក ហ្សេរ៉ូឡាម៉ូ ការដាណូ (Gerolamo Cardano, ១៥០១–១៥៧៦) បានបោះពុម្ពវិធីដោះស្រាយនេះក្នុងសៀវភៅដ៏ល្បី "Ars Magna" (១៥៤៥) រួមជាមួយវិធីដោះស្រាយសមីការដឺក្រេទី ៤ ដែលរកឃើញដោយសិស្សរបស់លោកឈ្មោះ Lodovico Ferrari។

ការស្រាវជ្រាវនេះបាននាំឱ្យមានការរកឃើញ «ចំនួនកុំផ្លិច» ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ លុះដល់សតវត្សទី ១៩ គណិតវិទូជនជាតិន័រវែស Niels Henrik Abel និងជនជាតិបារាំង Évariste Galois បានស្រាយបញ្ជាក់ថា៖ «គ្មានរូបមន្តពីជគណិតទូទៅដោយប្រើរ៉ាឌីកាល់ សម្រាប់ដោះស្រាយសមីការដឺក្រេទី ៥ ឬខ្ពស់ជាងនេះឡើយ»។

ក្នុងប្រវត្តិសាស្ត្រកម្ពុជា វិស្វករបុរាណខ្មែរបានអនុវត្តការគណនាកោងកោងនៃដំបូលប្រាសាទថ្ម (Corbel Arch) និងការគណនាចំណុះធារាសាស្ត្រស្មុគស្មាញនៃបារាយណ៍ទឹក ដែលទាមទារនូវចំណេះដឹងពីជគណិតកម្រិតខ្ពស់លើសពីសមីការលីនេអ៊ែរធម្មតា។

សមីការអសនិទាន

ឧទាហរណ៍

សមីការ \(\sqrt{3x-2} = 6\) ជាសមីការអសនិទាន
សមីការ \(3x + \sqrt{3} = 4\) មិនមែនជាសមីការអសនិទានទេ ។

និយមន័យ

សមីការអសនិទានជាសមីការដែលមានអញ្ញាតឋិតនៅក្រោមរ៉ាឌីកាល់មួយឬច្រើន ។

សមីការអសនិទានដែលមានរាង \(\sqrt{f(x)} = a, \quad{} (a \geq 0)\)

ឧទាហរណ៍

ដោះស្រាយសមីការអសនិទាន \(\sqrt{x-2} = 3\)
លក្ខខណ្ឌ \(x-2 \geq 0 \Rightarrow x \geq 2\) លើកអង្គទាំងពីរជាការេ គេបាន
\((\sqrt{x-2})^2 = 3^2\) ឬ \((x-2) = 9 \Rightarrow x = 11 > 2\)
ដូច្នេះ សមីការមានឫស \(x = 11\) ។

ឧទាហរណ៍

ដោះស្រាយសមីការអសនិទាន \(\sqrt{-3x+2} = 2\)
លក្ខខណ្ឌ \(-3x+2 \geq 0 \Rightarrow x \leq \frac{2}{3}\) លើកអង្គទាំងពីរជាការេ គេបាន
\(\sqrt{(-3x+2)}^2 = 2^2\) ឬ \((-3x+2) = 4 \Rightarrow x = -\frac{2}{3} \leq \frac{2}{3}\)
ដូច្នេះ សមីការមានឫស \(x = -\frac{2}{3}\) ។

ជាទូទៅ

ដើម្បីដោះស្រាយសមីការអសនិទានដែលមានទម្រង់ \(\sqrt{f(x)} = a\) ដែល \(a\) ជាចំនួនពិតវិជ្ជមាន (\(a \geq 0\)) គេត្រូវ៖

  1. ដាក់លក្ខខណ្ឌឱ្យសមីការ \(f(x) \geq 0\)

  2. លើកអង្គទាំងពីរជាការេ ដើម្បីបំបាត់រ៉ាឌីកាល់

  3. ដោះស្រាយសមីការដែលគ្មានរ៉ាឌីកាល់

  4. យកតែឫសណាដែលផ្ទៀងផ្ទាត់លក្ខខណ្ឌ ។

សម្គាល់ បើ \(a < 0\) នោះសមីការគ្មានឫសក្នុងសំណុំចំនួនពិតទេ ។

ប្រតិបត្តិ

ដោះស្រាយសមីការខាងក្រោម៖

ក.  \(\sqrt{3x-2} = 5\) ខ.  \(\sqrt{x-4} = -4\) ។
មើលចម្លើយ


ក.  \(x = 9\) ខ.  សមីការគ្មានឫស ។

សមីការអសនិទានដែលមានទម្រង់ \(\sqrt{f(x)} = g(x)\)

ឧទាហរណ៍

ដោះស្រាយសមីការអសនិទាន \(\sqrt{7-x} = x-1\)
លក្ខខណ្ឌ \(x-1 \geq 0 \Leftrightarrow x \geq 1\)
លើកអង្គទាំងពីរជាការេ គេបាន \((\sqrt{7-x})^2 = (x-1)^2 \Leftrightarrow 7-x = x^2-2x+1\)
\(7-x = x^2-2x+1\)
\(x^2-x-6 = 0 \quad{} (\) ដាក់ជាកត្តា \()\)
\((x-3)(x+2) = 0\)
\(x-3=0 \) ឬ \( x+2=0\)
\(x=3 \) ឬ \( x=-2 \quad{} \) មិនយក
ដូច្នេះ សមីការមានឫស \(x = 3\) ។

ឧទាហរណ៍

ដោះស្រាយសមីការអសនិទានដោយប្រើអថេរជំនួស
\(\frac{8}{\sqrt{10-2x}} - \sqrt{10-2x} = 7\)
លក្ខខណ្ឌ \(10-2x > 0 \Leftrightarrow x < 5 \) តាង \( t = \sqrt{10-2x} , \quad{} t > 0\)
សមីការទៅជា \(\frac{8}{t} - t = 7 \Leftrightarrow 8-t^2 = 7t \Leftrightarrow t^2+7t-8=0\)
ដោយសមីការមានរាង \(a+b+c=0\) សមីការមានឫសពីរផ្សេងគ្នា
\(t_1 = 1 , \quad{} t_2 = \frac{c}{a} = \frac{-8}{1} = -8\) មិនយក ចំពោះ \(t=1\) គេបាន \(\sqrt{10-2x} = 1\)
លើកអង្គទាំងពីរជាការេ គេបាន \((\sqrt{10-2x})^2 = 1 \) ឬ \( 10-2x = 1\)
\(-2x = -10+1 \) ឬ \( 2x = 9\) នាំឱ្យ \(x = \frac{9}{2}\)
ដូច្នេះ សមីការមានឫស \(x = \frac{9}{2}\) ។

ជាទូទៅ

ដើម្បីដោះស្រាយសមីការអសនិទានដែលមានទម្រង់ \(\sqrt{f(x)} = g(x)\) គេត្រូវ

  1. ដាក់លក្ខខណ្ឌ \(g(x) \geq 0\)

  2. លើកអង្គទាំងពីរនៃសមីការជាការេរួចដោះស្រាយជាបន្តបន្ទាប់

  3. យកតែឫសណាដែលផ្ទៀងផ្ទាត់លក្ខខណ្ឌ ។

១លំហាត់គំរូ ១

ដោះស្រាយសមីការ \(x - \sqrt{2x+3} = 6\) ។

ដំណោះស្រាយ


សមីការ \(x - \sqrt{2x+3} = 6\) អាចសរសេរ \(x-6 = \sqrt{2x+3}\)
លក្ខខណ្ឌ \(x-6 \geq 0\) នាំឱ្យ \(x \geq 6\)
លើកអង្គទាំងពីរនៃសមីការជាការេ គេបាន \((x-6)^2 = (\sqrt{2x+3})^2\)
\(x^2-12x+36 = 2x+3 \) ឬ \( x^2-14x+33 = 0\)
គេបាន \(x_1 = 3 < 6\) មិនយក និង \(x_2 = 11\) ជាឫសនៃសមីការ
ដូច្នេះ សមីការមានឫសតែមួយគត់គឺ \(x = 11\) ។

ប្រតិបត្តិ

ក.  \(2\sqrt{x+1} = 3\sqrt{12-x}\) ខ.  \(\sqrt{x+2} - \sqrt{2x-3} = \sqrt{4x-7}\) ។

មើលចម្លើយ


ក.  \(x = 8\) ខ.  \(x = 2\) ។
ប្រតិបត្តិ

ដោះស្រាយសមីការអសនិទានខាងក្រោម៖
ក.  \(\sqrt{2x-7} = x-3\) ខ.  \(\sqrt{2x-1} = 2x-1\) គ.  \(x - 2\sqrt{5x+3} = -\dfrac{19}{5}\) ។

មើលចម្លើយ


ក.  \(x = 4\) ខ.  \(x_1 = \dfrac{1}{2} , x_2 = 1\) គ.  \(x_1 = \dfrac{1}{5} , x_2 = \dfrac{61}{5}\) ។

ការអនុវត្ត

ឧទាហរណ៍

រង្វង់ \(C\) មួយមាន \(AB\) ជាអង្កត់ផ្ចិត និងកាំស្មើ \(1\text{ cm}\) ។ \(P\) ជាចំណុចមួយនៃអង្កត់ \(OA\) ។ ពីចំណុច \(P\) គេគូសបន្ទាត់កែងនឹង \(AB\) កាត់រង្វង់ \(C\) ត្រង់ \(M\) ។ បន្ទាត់មួយស្របនឹង \(AB\) គូសចេញពីចំណុច \(M\) កាត់រង្វង់ \(C\) ត្រង់ \(N\) ។ ចូរកំណត់ទីតាំងនៃ \(P\) ដើម្បីឱ្យបរិមាត្រនៃចតុកោណព្នាយ \(AMNB\) ស្មើនឹង \(5\text{ cm}\) ។

រូបភាពនេះកំពុងរៀបចំ

កំណត់ទីតាំងនៃ \(P\)

គេតាង \(OP = x , \quad{} AP = 1-x\)

ក្នុងត្រីកោណកែង \(APM\) និង \(MPO\)

គេបាន \(AM = \sqrt{AP^2 + OM^2 - OP^2}\)

\(AM = \sqrt{AP^2 + PM^2}\) តែ \(PM^2 = OM^2 - OP^2\)

\(\Rightarrow AM = \sqrt{AP^2 + OM^2 - OP^2} = \sqrt{2(1-x)}\)

ដោយ \(MN \parallel AB\) (សម្មតិកម្ម) នោះ \(AM = BN\)

ដូច្នេះ \(AM = BN = \sqrt{2(1-x)}\) ។

មានន័យថាចតុកោណ \(AMNB\) ជាចតុកោណព្នាយសមបាត ។

វិបាក \(\angle B = \angle A\) ។

តាមចំណុច \(N\) គេគូសបន្ទាត់កែងនឹង \(AB\) ត្រង់ \(I\) ត្រីកោណកែង \(AMP\) និង \(INB\) មាន \(\angle B = \angle A\) (វិបាកខាងលើ) ហើយអ៊ីប៉ូតេនុស \(AM = BN\) (ជ្រុងចតុកោណព្នាយសមបាត)

នាំឱ្យ \(\triangle AMP \cong \triangle INB\) ។

វិបាក \(AP = IB\) ។

តែ \(OA = OB\) (កាំរង្វង់តែមួយ)

គេបាន \(OP = OI = x\) ហើយ \(PI = OP + OI = 2x\)

ក្នុងចតុកោណកែង \(PMNI\) មាន \(MN = PI = 2x\)

ចតុកោណ \(AMNB\) មានបរិមាត្រ \(P = 2\sqrt{2(1-x)} + 2x + 2\)

គេបានសមីការ \(2\sqrt{2(1-x)} + 2x + 2 = 5\)

\(2\sqrt{2(1-x)} = 3-2x \quad{} (\) លក្ខខណ្ឌ \( \quad{} 3-2x \geq 0 \quad{} \Rightarrow \quad{} x \leq \frac{3}{2})\)

\(4x^2-4x+1 = 0 \Rightarrow x = \frac{1}{2}\)

ដូច្នេះ \(P\) ជាចំណុចកណ្តាលនៃ \(OA\) ។

សមីការដឺក្រេលំដាប់ខ្ពស់ងាយ

សមីការដែលតាងដោយ (ពហុធាដែលមានដឺក្រេ \(n\)) \(= 0\) ហៅថា សមីការដឺក្រេទី \(n\) ។

\(x^3+x^2-3x-6 = 0\) ជាសមីការដឺក្រេទី 3 ។

\(2x^4-3x^2-x+2 = 0\) ជាសមីការដឺក្រេទី 4 ។

គេអាចដោះស្រាយ សមីការលំដាប់ខ្ពស់ងាយៗបានដោយការដាក់ផលគុណកត្តា ។

២លំហាត់គំរូ ២

ដោះស្រាយសមីការ \(x^3 = 1\) ។

ដំណោះស្រាយ


លើក 1 មកអង្គទី 1 គេបាន \(x^3-1 = 0\)
ប្រើរូបមន្ត \(a^3-b^3 = (a-b)(a^2+ab+b^2)\)
គេបាន \((x-1)(x^2+x+1) = 0\)
\(x-1 = 0 \) ឬ \( x^2+x+1 = 0\)
\(x = 1 \) ឬ \( x = \frac{-1 \pm \sqrt{3}i}{2}\)
ដូច្នេះ សមីការមានចម្លើយ \(x = 1 , \quad{} \frac{-1 \pm \sqrt{3}i}{2}\) ។

៣លំហាត់គំរូ ៣

ដោះស្រាយសមីការ \(x^3+3x^2-4x-12=0\) ។

ដំណោះស្រាយ


\(x^3+3x^2-4x-12=0\)
\((x^3+3x^2)-(4x+12)=0 \) គេអាចដាក់ជាកត្តា
គេបាន \(x^2(x+3)-4(x+3)=0\)
\((x+3)(x^2-4)=0\)
\((x+3)(x+2)(x-2)=0\) ។
សមីការមានចម្លើយ \(x = -3 , \quad{} -2 , \quad{} 2\) ។

៤លំហាត់គំរូ ៤

ដោះស្រាយសមីការ \(x^4=1\) ។

ដំណោះស្រាយ


គេបាន \(x^4-1=0\)
គេតាង \(t=x^2\) នាំឱ្យ \(t^2-1=0 \) ឬ \( t=\pm 1\)
បើ \(t=1 \quad{} \) នោះ \( x=\pm 1\)
បើ \(t=-1 \quad{} \) នោះ \( x=\pm i\)
ដូច្នេះ សមីការមានចម្លើយ \(x = -1 , \quad{} 1 , \quad{} -i , \quad{} i\) ។

៥លំហាត់គំរូ ៥

ដោះស្រាយសមីការ \(x^4-2x^2-8=0\) ។

ដំណោះស្រាយ


តាង \(x^2=t\) គេបាន \(t^2-2t-8=0\) ដោះស្រាយសមីការនេះ
គេបាន \(t=4 \) ឬ \( t=-2\) បើ \(t=4 \Rightarrow x=\pm 2\) បើ \(t=-2 \Rightarrow x=\pm\sqrt{2}i\)
ដូច្នេះ សមីការមានចម្លើយ \(x = -2 , \quad{} 2 , \quad{} -\sqrt{2}i \) និង \( \sqrt{2}i\) ។

ប្រតិបត្តិ

ដោះស្រាយសមីការខាងក្រោម ៖

ក.  \(x^3 = 8\) ខ.  \(x^3 - 9x = 0\) គ.  \(4x^4 = 64\)
ឃ.  \(x^3-4x^2+4x=0\) ង.  \(x^3-5x^2-4x+20=0\) ច.  \(3x^4-2x^2=0\)
ឆ.  \(y^4-13y^2+36=0\) ជ.  \(y^5=25y^3\) ឈ.  \(x^4+x^2=12\) ។
មើលចម្លើយ


ដោះស្រាយសមីការ

ក.  \(x = 2 , -1 \pm \sqrt{3}i\) ខ.  \(x = 0 , \pm 3\) គ.  \(x = \pm 2 , \pm 2i\)
ឃ.  \(x = 0 , 2\) ង.  \(x = 5 , \pm 2\) ច.  \(x = 0 , \pm\dfrac{\sqrt{6}}{2}\)
ឆ.  \(x = \pm 2 , \pm 3\) ជ.  \(y = 0 , \pm 5\) ឈ.  \(x = \pm\sqrt{3} , \pm 2i\) ។
ប្រតិបត្តិ

ដោះស្រាយសមីការ \(x^3-4x^2-11x+2 = 0\) បញ្ជាក់ចម្លើយក្នុងទម្រង់ \(a \pm b\sqrt{2}\) ដែល \(a\) និង \(b\) ជាចំនួនគត់ ។

មើលចម្លើយ


\(x = -2 , \quad{} 3 \pm 2\sqrt{2}\) ។

ប្រតិបត្តិ

គេឱ្យ \(f(x) = x^4+3x^3-12x^2+2x+4\) និង \(g(x) = x^4+2x^3-8x^2+x-2\)
ដោះស្រាយសមីការ \(f(x)-g(x) = 0\) ។

មើលចម្លើយ


\(f(x)-g(x) = x^3-4x^2+x+6 \quad{} , \quad{} x = -1 , 2 , 3\) ។

ទ្រឹស្តីបទសំណល់និងទ្រឹស្តីបទផលគុណកត្តា

ក្នុងផ្នែកនេះ គេនឹងលើកយកពហុធា \(f(x)\) ឬ \(g(x)\) មកសិក្សា រួចរកតម្លៃកន្សោមទាំងនេះតាមតម្លៃរបស់ \(x\) ។

ឧទាហរណ៍

គេមានពហុធា \(f(x) = x^3-5x+6\) ។

គេបាន \(f(2) = 2^3-5 \times 2+6 = 4\)

\(f(i) = i^3-5i+6 = 6-6i\) ។

បើគេយកកន្សោម \(f(x) = x^3-5x+6\) ចែកនឹង \(x-2\)

គេបាន \(x^3-5x+6 = (x-2) \cdot (x^2+2x-1) + 4\)

វិធីចែកនេះមានសំណល់ស្មើនឹង 4 គេអង្កេតឃើញថា

\[\begin{array}{rrrr|l} x^3 & & - 5x & + 6 & x - 2 \\ - & & & & x^2 + 2x - 1 \\ x^3 & - 2x^2 & & & \\ & 2x^2 & - 5x & & \\ & - & & & \\ & 2x^2 & - 4x & & \\ & & - x & + 6 & \\ & & - & & \\ & & - x & + 2 & \\ & & & 4 & \end{array}\]

ជាទូទៅ កាលណាគេចែកពហុធា \(f(x)\) នឹងទ្វេធា
ដឺក្រេទី 1 \(x-\alpha\) នោះ គេបានសំណល់ជាចំនួនថេរ ។

ទ្រឹស្តីបទសំណល់

បើ \(R\) ជាសំណល់ក្នុងការចែកកន្សោមពហុធា \(f(x)\) នឹង \(x-\alpha\) នោះ គេបាន \(R = f(\alpha)\) ។

សម្រាយបញ្ជាក់ បើគេយក \(q(x)\) ជាផលចែករវាង \(f(x)\) និង \(x-\alpha\) ហើយ \(R\) ជាសំណល់នោះ
គេបានទំនាក់ទំនង \(f(x) = (x-\alpha)q(x) + R\) ។
ជំនួស \(\alpha\) ទៅក្នុងសមីការនេះ គេបាន \(f(\alpha) = (\alpha-\alpha)q(\alpha) + R = R\)

៦លំហាត់គំរូ ៦

រកសំណល់ \(f(x) = x^3 + 3x + 4\) ចែកនឹង \(x-2 , \quad{} x+3\) ។

ដំណោះស្រាយ


\(f(x) = x^3 + 3x + 4\)
សមីការ \(x-2 = 0\) មានឫស \(x = 2\)
តាមទ្រឹស្តីបទសំណល់ \(f(2) = 2^3 + 3 \times 2 + 4 = 18\)
ដូច្នេះ សំណល់ \(R = 18\) ។
សំណល់នៃ \(f(x)\) ចែកនឹង \(x+3\) គឺ
\(f(-3) = (-3)^3 + 3(-3) + 4 = -27 - 9 + 4 = -32\)
ដូច្នេះ សំណល់ \(R = -32\) ។

ប្រតិបត្តិ

រកសំណល់នៃប្រមាណវិធីចែកខាងក្រោម៖

ក.  \((x^3 + 2x - 12) \div (x + 1)\) ខ.  \((4x^3 - 2x^2 - 9) \div (2x - 1)\)
គ.  \((2x^3 + x^2 - x + 7) \div (x + 2)\) ឃ.  \((3x^2 - 2x + 2) \div (x + 3)\) ។
មើលចម្លើយ


ក.  \(-15\) ខ.  \(-9\) គ.  \(-3\) ឃ.  \(35\) ។
ទ្រឹស្តីបទកត្តា

\(f(x)\) ជាពហុធា ។ បើ \(\alpha\) ជាចម្លើយនៃសមីការ \(f(x) = 0\) នោះ \(x-\alpha\) ជាកត្តា
របស់ពហុធា \(f(x)\) ។

សម្រាយបញ្ជាក់
ឧបមាថា \(q(x)\) ជាផលចែក គេបាន \(f(x) = (x-\alpha)q(x) + R\)
ដូច្នេះ \(f(\alpha) = (\alpha-\alpha)q(\alpha) + R\)
\(f(\alpha) = 0 + R\)
ដោយ \(f(\alpha) = 0 , \quad{} R = 0\)
ដូច្នេះ \(f(x) = (x-\alpha)q(x)\) ។
ពហុធា \(f(x)\) ចែកដាច់នឹង \(x-\alpha\) ។
សម្គាល់ ៖ ពហុធា \(f(x)\) អាចចែកដាច់នឹងទ្វេធាដឺក្រេទី 1 \(ax+b\) ប្រសិនបើ
\(f\left(-\frac{b}{a}\right) = 0\) ។

ឧទាហរណ៍

ពហុធា \(f(x) = x^3 - 2x^2 + 4x - 8\) អាចចែកដាច់នឹង \(x-2\) ដោយ
\(f(2) = 0\) ។ ដូច្នេះ \(x-2\) ជាកត្តានៃ \(f(x)\) ។

៧លំហាត់គំរូ ៧

រកតម្លៃ \(p\) ដែលនាំឱ្យពហុធា \(x^3 - 3x^2 + 4x + p\) ចែកដាច់នឹង \(x-2\) ។

ដំណោះស្រាយ


តាង \(f(x) = x^3 - 3x^2 + 4x + p\)
\(f(2) = 2^3 - 4 \times 2^2 + 4 \times 2 + p = 0\)
គេបាន \(4 + p = 0 \) ឬ \( p = -4\)
ដូច្នេះ \(p = -4\) ។

៨លំហាត់គំរូ ៨

ពហុធា \(f(x)\) ចែកនឹង \(x-2\) មានសំណល់ \(5\) និងនៅពេល \(f(x)\) ចែកនឹង \(x-3\)
មានសំណល់ \(9\) ។ រកសំណល់របស់ពហុធា \(f(x)\) ចែកនឹង \((x-2)(x-3)\) ។

ដំណោះស្រាយ


តាង \(q(x)\) ជាផលចែករវាង \(f(x)\) និង \((x-2)(x-3)\) ។ ដោយសារសំណល់ជា
ពហុធាដែលមានដឺក្រេទី 1 ឬតូចជាងនេះ គេអាចសរសេរ
\(f(x) = (x-2)(x-3)q(x) + ax + b \qquad{} (1)\)
ជំនួស \(x = 2\) ក្នុង (1) គេបាន \(f(2) = 2a + b\)
ជំនួស \(x = 3\) ក្នុង (1) គេបាន \(f(3) = 3a + b\)
តាមទ្រឹស្តីបទសំណល់ គេបាន \(f(2) = 5\) និង \(f(3) = 9\)
ដូច្នេះ \(\begin{cases} 2a + b = 5 \\ 3a + b = 9 \end{cases}\) ។
ដោះស្រាយប្រព័ន្ធសមីការនេះ គេបាន \(a = 4 , \quad{} b = -3\)
ដូច្នេះ សំណល់របស់ពហុធា \(f(x)\) គឺ \(4x - 3\) ។

ប្រតិបត្តិ

ក.  ចូរពិនិត្យមើលថា តើពហុធាខាងក្រោមអាចចែកដាច់នឹង \(x-3\) ឬទេ? តើ \(x+3\) ជាកត្តានៃពហុធាទាំងនោះឬទេ?

១.  \(x^3 - 2x^2 - 5x + 6\) ២.  \(x^4 + x^3 - 8x^2 - 9x - 9\) ។


ខ.  រកតម្លៃ \(a\) ដែលនាំឱ្យពហុធា \(x^4 - 2x + a\) ចែកដាច់នឹង \(x+2\) ។
គ.  ពហុធា \(f(x)\) ចែកដាច់នឹង \(x-4\) និង \(f(x)\) ចែកនឹង \(x+3\) មានសំណល់ \(14\) ។ រកសំណល់នៅពេលដែល \(f(x)\) ចែកនឹង \(x^2 - x - 12\) ។

មើលចម្លើយ


ក.  1 និង 2 ចែកដាច់នឹង \(x-3\) , \(x+3\) ជាកត្តានៃពហុធា 2
ខ.  \(a = -20\)
គ.  \(R = -2x + 8\) ។

ការដោះស្រាយសមីការដឺក្រេខ្ពស់ ដោយប្រើទ្រឹស្តីបទកត្តា

ឧទាហរណ៍

ដោះស្រាយសមីការខាងក្រោម៖

ក.  \(x^3 + x^2 - 8x - 12 = 0\) ខ.  \(x^3 - 3x^2 + 4x - 4 = 0\) ។
ដំណោះស្រាយ


ក.  តាង \(f(x) = x^3 + x^2 - 8x - 12\) ដោយ \(f(-2) = 0\) នោះ \(f(x)\) ចែកដាច់នឹង \(x+2\)
ដែលមានផលចែក \(x^2 - x - 6\) ។
គេបាន \(f(x) = (x+2)(x^2 - x - 6)\)
\(f(x) = 0\) នោះ \((x+2)(x^2 - x - 6) = 0\)
គេបាន \(x+2 = 0\) ឬ \(x^2 - x - 6 = 0 \implies x = -2 \) ឬ \( x = -2 , 3\) ។
ដូច្នេះ សមីការមានចម្លើយ \(x = -2 , \quad{} x = 3\) (ព្រោះ \(-2\) ជាឫសឌុប) ។
ខ.  តាង \(f(x) = x^3 - 3x^2 + 4x - 4\) ដោយ \(f(2) = 0\) នោះ \(f(x)\) ចែកដាច់នឹង \(x-2\)
បានផលចែក \(x^2 - x + 2\) ។
គេបាន \(f(x) = (x-2)(x^2 - x + 2)\)
\(f(x) = 0\) នោះ \((x-2)(x^2 - x + 2) = 0\)
គេបាន \(x-2 = 0\) ឬ \(x^2 - x + 2 = 0 \implies x = 2 , \quad{} x = \frac{1 \pm \sqrt{7}i}{2}\)
ដូច្នេះ សមីការមានចម្លើយ \(x = 2 , \quad{} \frac{1 \pm \sqrt{7}i}{2}\) ។

៩លំហាត់គំរូ ៩

ដោះស្រាយសមីការខាងក្រោម៖

ក.  \(x^4 + x^3 - 6x^2 + x + 3 = 0\) ខ.  \(4x^4 - 4x^3 - 9x^2 + x + 2 = 0\) ។
ដំណោះស្រាយ


ក.  តាង \(f(x) = x^4 + x^3 - 6x^2 + x + 3\) ។
ដោយ \(f(1) = 0\) នោះ \(f(x)\) ចែកដាច់នឹង \(x-1\) បានផលចែក
\(g(x) = x^3 + 2x^2 - 4x - 3\) ។ ម្យ៉ាងទៀតដោយ
\(g(-3) = 0\) នោះ \(g(x)\) ចែកដាច់នឹង \(x+3\) បានផលចែក \(x^2 - x - 1\)
ដូច្នេះ \(f(x) = (x-1)(x+3)(x^2 - x - 1)\) ។
\(f(x) = 0\) នោះ \((x-1)(x+3)(x^2 - x - 1) = 0\)
គេបាន \(x-1 = 0\) ឬ \(x+3 = 0\) ឬ \(x^2 - x - 1 = 0\)
\(x = 1 , \quad{} x = -3 , \quad{} x = \frac{1 \pm \sqrt{5}}{2}\) ។
ដូច្នេះ សមីការមានចម្លើយ \(x = -3 , \quad{} 1 , \quad{} \frac{1 \pm \sqrt{5}}{2}\) ។
ខ.  តាង \(f(x) = 4x^4 - 4x^3 - 9x^2 + x + 2\) ។
ដោយ \(f(-1) = 0\) នោះ \(f(x)\) អាចចែកដាច់នឹង \(x+1\) បានផលចែក
\(4x^3 - 8x^2 - x + 2 = g(x)\) ។ ដោយ \(g(2) = 0\) នោះ \(g(x)\) ចែកដាច់នឹង
\(x-2\) បានផលចែក \(4x^2 - 1\) ។
គេបាន
\(g(x) = (x-2)(4x^2 - 1) = (x-2)(2x+1)(2x-1)\)
ដូច្នេះ \(f(x) = (x+1)(x-2)(2x+1)(2x-1)\)
\(f(x) = 0 \implies x+1 = 0\) ឬ \(x-2 = 0\) ឬ \(2x+1 = 0\) ឬ \(2x-1 = 0\)
ដូច្នេះ \(x = -1 , \quad{} 2 , \quad{} \pm\frac{1}{2}\) ជាចម្លើយសមីការ ។

ជាទូទៅ

ក្នុងការដោះស្រាយសមីការដឺក្រេទី 3 គេរកឃើញចម្លើយមួយមុន រួចហើយនៅសល់សមីការដឺក្រេទី 2 ដែលត្រូវដោះស្រាយបន្ត ។ ដូច្នេះ សមីការដឺក្រេទី 3 មិនអាចមានចម្លើយច្រើនជាង 3 ទេ ។
កាលណាគេដោះស្រាយសមីការដឺក្រេទី 4 គេបានរកឃើញចម្លើយមួយមុន រួចហើយនៅសល់សមីការដឺក្រេទី 3 ដែលគេត្រូវដោះស្រាយបន្តទៀត ។ ដូច្នេះ សមីការដឺក្រេទី 4 មិនអាចមានចម្លើយច្រើនជាង 4 ទេ ។ គេអាចពង្រីកករណីដូចខាងលើនេះចំពោះសមីការដឺក្រេទី 5 ផងដែរ ។

ប្រតិបត្តិ

ដោះស្រាយសមីការខាងក្រោម ៖

ក.  \(x^3 - 3x^2 - 8x - 4 = 0\) ខ.  \(x^3 - 2x^2 - 4x + 8 = 0\)
គ.  \(x^4 - x^3 - 3x^2 + x + 2 = 0\) ឃ.  \(x^4 + x^3 - x^2 + x - 2 = 0\)
ង.  \(27y^4 + 15y^2 = 2\) ច.  \(x^3 + 2x^2 + 3x - 6 = 0\)
ឆ.  \(x^4 - 5x - 6 = 0\) ជ.  \(5x^3 - 3x^2 - 32x - 12 = 0\) ។
មើលចម្លើយ


ក.  \(x = -1, 2, \pm 2\sqrt{2}\) ខ.  \(x = \pm 2\)
គ.  \(x = \pm 1, 2\) ឃ.  \(x = -2, 1, \pm i\)
ង.  \(y = \pm\dfrac{1}{3}, \pm\dfrac{\sqrt{6}}{3}i\) ច.  \(x = 1, -\dfrac{3}{2} \pm \dfrac{\sqrt{15}}{2}i\)
ឆ.  \(x = -1, 2, -\dfrac{1}{2} \pm \dfrac{\sqrt{11}}{2}i\) ជ.  \(x = -2, -\dfrac{2}{5}, 3\) ។

ការអនុវត្តសមីការដឺក្រេលំដាប់ខ្ពស់

១០លំហាត់គំរូ ១០

គេមានសមីការ \(x^3 - 4x^2 + ax + b = 0\) ។ ចូរកំណត់តម្លៃ \(a\) និង \(b\) ដោយស្គាល់
ឫសមួយនៃសមីការគឺ \(1 + 2i\) រួចដោះស្រាយសមីការតាមតម្លៃ \(a\) និង \(b\) ។

ដំណោះស្រាយ


គេមាន \(1+2i\) ជាឫសមួយនៃសមីការ
គេបាន \((1+2i)^3 - 4(1+2i)^2 + a(1+2i) + b = 0\)
\(-11 - 2i - 4(-3 + 4i) + a + 2ai + b = 0\)
\(-11 - 2i + 12 - 16i + a + 2ai + b = 0\)
\((b+1+a) + (2a-18)i = 0\)
គេបាន \(a+b+1 = 0\) និង \(2a-18 = 0\) នាំឱ្យ \(a = 9 , \quad{} b = -10\) ។
ជំនួសតម្លៃ \(a\) និង \(b\) ក្នុងសមីការ \(x^3 - 4x^2 + 9x - 10 = 0\)
គេបាន \((x-2)(x^2 - 2x + 5) = 0\)
\(x-2 = 0\) ឬ \(x^2 - 2x + 5 = 0\)
ដូច្នេះ \(x = 2 , \quad{} 1 \pm 2i\) ។

១១លំហាត់គំរូ ១១

គេធ្វើប្រអប់មួយពីក្រដាសកាតុងរាង
ចតុកោណកែងដែលមានបណ្តោយ \(12\text{ cm}\) និង
ទទឹង \(8\text{ cm}\) ដូចរូបខាងស្តាំ ។ គេកាត់កែងបួន
ដែលមានជ្រុង \(x\text{ cm}\) ចេញពីជ្រុងកែងរបស់
ក្រដាសនោះរួចបត់បណ្តោយនិងទទឹងតាម
ចំណុចៗ (ដូចរូប) ដើម្បីធ្វើជាប្រអប់មួយដែលមានរាងប្រលេពីប៉ែតកែង ។
ចូររកតម្លៃ \(x\) បើមាឌនៃប្រអប់នេះស្មើនឹង \(64\text{ cm}^3\) ។

រូបភាពនេះកំពុងរៀបចំ

ដំណោះស្រាយ


តាមលក្ខខណ្ឌនៃចំណោទ យើងបានទទឹងបាតនៃ
ប្រអប់គឺ \((8-2x)\text{ cm}\) ហើយបណ្តោយ
\((12-2x)\text{ cm}\) និងកម្ពស់ \(x\text{ cm}\) ។
គេបាន \(x(8-2x)(12-2x) = 64\) ឬ \(x^3 - 10x^2 + 24x - 16 = 0\)
\((x-2)(x^2 - 8x + 8) = 0\) ដូច្នេះ \(x = 2\) ឬ \(x = 4 \pm 2\sqrt{2}\) ។
លក្ខខណ្ឌនៃចំណោទ \(0 < x < 4\) ។
ដូច្នេះ \(x = 2\) ឬ \(4 - 2\sqrt{2}\text{ cm}\) ជាចម្លើយ ។

រូបភាពនេះកំពុងរៀបចំ

ប្រតិបត្តិ

រកតម្លៃ \(x\) បើមាឌនៃប្រអប់ក្នុងលំហាត់អនុវត្ត 2 ស្មើនឹង \(36\text{ cm}^3\) ។

មើលចម្លើយ


\(x = 3\text{ cm}, \quad{} \frac{7 - \sqrt{37}}{2}\text{ cm}\) ។

លំហាត់អនុវត្តន៍

១លំហាត់ទី ១

ដោះស្រាយសមីការអសនិទានងាយ ៖

  1. \(\sqrt{x - 3} = 4\)

  2. \(\sqrt{2x + 1} = 5\)

  3. \(\sqrt{3x - 5} = -2\)

  4. \(\sqrt{5 - x} = 0\)

មើលដំណោះស្រាយ

ដោះស្រាយសមីការអសនិទានងាយ ៖
ក.  \(\sqrt{x - 3} = 4\) ៖ លក្ខខណ្ឌ \(x \ge 3\)។
លើកជាការ៉េ ៖ \(x - 3 = 4^2 = 16 \implies \mathbf{x = 19}\)។
ខ.  \(\sqrt{2x + 1} = 5\) ៖ លក្ខខណ្ឌ \(x \ge -\dfrac{1}{2}\)។
\(2x + 1 = 25 \iff 2x = 24 \implies \mathbf{x = 12}\)។
គ.  \(\sqrt{3x - 5} = -2\) ៖ គ្មានចម្លើយ (សំណុំចម្លើយ \(S = \emptyset\)) ព្រោះឫសការ៉េនៃចំនួនពិតមិនអាចស្មើនឹងចំនួនអវិជ្ជមានឡើយ (\(\sqrt{A} \ge 0\))។
ឃ.  \(\sqrt{5 - x} = 0 \iff 5 - x = 0 \implies \mathbf{x = 5}\)។

២លំហាត់ទី ២

ដោះស្រាយសមីការអសនិទានរាង \(\sqrt{A} = \sqrt{B}\) ៖

  1. \(\sqrt{2x - 3} = \sqrt{x + 1}\)

  2. \(\sqrt{3x + 4} = \sqrt{5x - 2}\)

  3. \(\sqrt{x^2 - 4} = \sqrt{3x}\)

  4. \(\sqrt{2x^2 - 1} = \sqrt{x^2 + 8}\)

មើលដំណោះស្រាយ

ដោះស្រាយរាង \(\sqrt{A} = \sqrt{B} \iff \begin{cases} A = B \\ A \ge 0 \end{cases}\) ៖
ក.  \(\sqrt{2x - 3} = \sqrt{x + 1} \implies 2x - 3 = x + 1 \implies \mathbf{x = 4}\) (ផ្ទៀងផ្ទាត់ \(2(4)-3 = 5 \ge 0\))។
ខ.  \(\sqrt{3x + 4} = \sqrt{5x - 2} \implies 3x + 4 = 5x - 2 \iff 2x = 6 \implies \mathbf{x = 3}\)។
គ.  \(\sqrt{x^2 - 4} = \sqrt{3x} \implies x^2 - 4 = 3x \iff x^2 - 3x - 4 = 0\)
\((x - 4)(x + 1) = 0 \implies x = 4 \lor x = -1\)។
ផ្ទៀងផ្ទាត់លក្ខខណ្ឌ \(3x \ge 0 \implies x \ge 0\) នាំឱ្យយកតែ \(\mathbf{x = 4}\)។
ឃ.  \(\sqrt{2x^2 - 1} = \sqrt{x^2 + 8} \implies 2x^2 - 1 = x^2 + 8 \iff x^2 = 9 \implies \mathbf{x = \pm 3}\)។

៣លំហាត់ទី ៣

ដោះស្រាយសមីការអសនិទានរាង \(\sqrt{A} = B\) (ប្រយ័ត្នលក្ខខណ្ឌ \(B \ge 0\)) ៖

  1. \(\sqrt{x + 4} = x - 2\)

  2. \(\sqrt{2x + 3} = x\)

  3. \(\sqrt{6 - x} = x\)

  4. \(\sqrt{x^2 - 5x + 6} = x - 1\)

មើលដំណោះស្រាយ

ដោះស្រាយរាង \(\sqrt{A} = B \iff \begin{cases} B \ge 0 \\ A = B^2 \end{cases}\) ៖
ក.  \(\sqrt{x + 4} = x - 2\) ៖ លក្ខខណ្ឌ \(x - 2 \ge 0 \iff x \ge 2\)។
\(x + 4 = (x - 2)^2 \iff x + 4 = x^2 - 4x + 4\)
\(x^2 - 5x = 0 \iff x(x - 5) = 0 \implies x = 0 \lor x = 5\)។
ដោយ \(x \ge 2\) នាំឱ្យយកតែ \(\mathbf{x = 5}\)។
ខ.  \(\sqrt{2x + 3} = x\) ៖ លក្ខខណ្ឌ \(x \ge 0\)។
\(2x + 3 = x^2 \iff x^2 - 2x - 3 = 0 \iff (x - 3)(x + 1) = 0\)។
ដោយ \(x \ge 0 \implies \mathbf{x = 3}\)។
គ.  \(\sqrt{6 - x} = x\) ៖ លក្ខខណ្ឌ \(x \ge 0\)។
\(6 - x = x^2 \iff x^2 + x - 6 = 0 \iff (x + 3)(x - 2) = 0\)។
ដោយ \(x \ge 0 \implies \mathbf{x = 2}\)។
ឃ.  \(\sqrt{x^2 - 5x + 6} = x - 1\) ៖ លក្ខខណ្ឌ \(x \ge 1\)។
\(x^2 - 5x + 6 = x^2 - 2x + 1 \iff -3x = -5 \implies \mathbf{x = \dfrac{5}{3}}\) (ផ្ទៀងផ្ទាត់ \(\ge 1\))។

៤លំហាត់ទី ៤

ដោះស្រាយសមីការអសនិទាន ៖

  1. \(\sqrt{2x - 1} = x - 2\)

  2. \(\sqrt{3x + 1} = x - 3\)

  3. \(\sqrt{x^2 + 9} = 2x - 3\)

  4. \(\sqrt{4x^2 - 3x - 1} = 2x - 1\)

មើលដំណោះស្រាយ

ដោះស្រាយសមីការអសនិទាន ៖
ក.  \(\sqrt{2x - 1} = x - 2\) ៖ លក្ខខណ្ឌ \(x \ge 2\)។
\(2x - 1 = (x - 2)^2 \iff 2x - 1 = x^2 - 4x + 4\)
\(x^2 - 6x + 5 = 0 \iff (x - 1)(x - 5) = 0\)។
ដោយ \(x \ge 2 \implies \mathbf{x = 5}\)។
ខ.  \(\sqrt{3x + 1} = x - 3\) ៖ លក្ខខណ្ឌ \(x \ge 3\)។
\(3x + 1 = x^2 - 6x + 9 \iff x^2 - 9x + 8 = 0 \implies x = 1 \lor x = 8\)។
ដោយ \(x \ge 3 \implies \mathbf{x = 8}\)។
គ.  \(\sqrt{x^2 + 9} = 2x - 3\) ៖ លក្ខខណ្ឌ \(2x - 3 \ge 0 \iff x \ge 1.5\)។
\(x^2 + 9 = 4x^2 - 12x + 9 \iff 3x^2 - 12x = 0 \iff 3x(x - 4) = 0\)។
ដោយ \(x \ge 1.5 \implies \mathbf{x = 4}\)។
ឃ.  \(\sqrt{4x^2 - 3x - 1} = 2x - 1\) ៖ លក្ខខណ្ឌ \(x \ge \dfrac{1}{2}\)។
\(4x^2 - 3x - 1 = 4x^2 - 4x + 1 \iff x = 2\) (ផ្ទៀងផ្ទាត់ \(\ge 1/2\)) ៖ \(\mathbf{x = 2}\)។

៥លំហាត់ទី ៥

ដោះស្រាយសមីការអសនិទានដែលមានរ៉ាឌីកាល់ពីរ ៖

  1. \(\sqrt{x + 1} + \sqrt{x - 2} = 3\)

  2. \(\sqrt{2x + 3} - \sqrt{x + 1} = 1\)

  3. \(\sqrt{x + 5} + \sqrt{x} = 5\)

  4. \(\sqrt{3x + 1} - \sqrt{x - 1} = 2\)

មើលដំណោះស្រាយ

សមីការមានរ៉ាឌីកាល់ពីរ ៖
ក.  \(\sqrt{x + 1} + \sqrt{x - 2} = 3\) ៖ លក្ខខណ្ឌ \(x \ge 2\)។
លើកជាការ៉េ ៖ \((x + 1) + 2\sqrt{(x+1)(x-2)} + (x - 2) = 9\)
\(2x - 1 + 2\sqrt{x^2 - x - 2} = 9 \iff 2\sqrt{x^2 - x - 2} = 10 - 2x\)
\(\sqrt{x^2 - x - 2} = 5 - x\) (លក្ខខណ្ឌ \(x \le 5\))។
លើកជាការ៉េម្តងទៀត ៖ \(x^2 - x - 2 = 25 - 10x + x^2\)
\(9x = 27 \implies \mathbf{x = 3}\) (ផ្ទៀងផ្ទាត់ \(2 \le 3 \le 5\))។
ខ.  \(\sqrt{2x + 3} - \sqrt{x + 1} = 1 \iff \sqrt{2x + 3} = 1 + \sqrt{x + 1}\) (\(x \ge -1\)) ៖
\(2x + 3 = 1 + 2\sqrt{x + 1} + x + 1 \iff x + 1 = 2\sqrt{x + 1}\)
\(\sqrt{x+1}(\sqrt{x+1} - 2) = 0 \implies \sqrt{x+1} = 0 \lor \sqrt{x+1} = 2\)
\(\implies x + 1 = 0 \lor x + 1 = 4 \implies \mathbf{x = -1 \lor x = 3}\)។
គ.  \(\sqrt{x + 5} + \sqrt{x} = 5\) ៖ \(x \ge 0\) ៖
\(\sqrt{x + 5} = 5 - \sqrt{x} \implies x + 5 = 25 - 10\sqrt{x} + x\)
\(10\sqrt{x} = 20 \iff \sqrt{x} = 2 \implies \mathbf{x = 4}\)។
ឃ.  \(\sqrt{3x + 1} - \sqrt{x - 1} = 2 \iff \sqrt{3x + 1} = 2 + \sqrt{x - 1}\) (\(x \ge 1\)) ៖
\(3x + 1 = 4 + 4\sqrt{x - 1} + x - 1 \iff 2x - 2 = 4\sqrt{x - 1}\)
\(x - 1 = 2\sqrt{x - 1} \implies \sqrt{x - 1}(\sqrt{x-1} - 2) = 0\)
\(\implies \mathbf{x = 1 \lor x = 5}\)។

៦លំហាត់ទី ៦

ដោះស្រាយសមីការអសនិទាន ៖

  1. \(\sqrt{2x - 3} - \sqrt{x - 2} = 1\)

  2. \(\sqrt{x + 3} + \sqrt{x + 8} = 5\)

  3. \(\sqrt{2x + 5} + \sqrt{x - 1} = 4\)

  4. \(\sqrt{4x + 1} - \sqrt{x - 2} = 3\)

មើលដំណោះស្រាយ

ដោះស្រាយសមីការអសនិទាន ៖
ក.  \(\sqrt{2x - 3} - \sqrt{x - 2} = 1 \iff \sqrt{2x - 3} = 1 + \sqrt{x - 2}\) (\(x \ge 2\)) ៖
\(2x - 3 = 1 + 2\sqrt{x - 2} + x - 2 \iff x - 2 = 2\sqrt{x - 2}\)
\(\sqrt{x-2}(\sqrt{x-2} - 2) = 0 \implies \mathbf{x = 2 \lor x = 6}\)។
ខ.  \(\sqrt{x + 3} + \sqrt{x + 8} = 5\) (\(x \ge -3\)) ៖
លើកជាការ៉េ ៖ \(2x + 11 + 2\sqrt{(x+3)(x+8)} = 25\)
\(2\sqrt{x^2 + 11x + 24} = 14 - 2x \iff \sqrt{x^2 + 11x + 24} = 7 - x\) (\(x \le 7\)) ៖
\(x^2 + 11x + 24 = 49 - 14x + x^2 \iff 25x = 25 \implies \mathbf{x = 1}\)។
គ.  \(\sqrt{2x + 5} + \sqrt{x - 1} = 4\) (\(x \ge 1\)) ៖
\(2x + 5 = (4 - \sqrt{x - 1})^2 = 16 - 8\sqrt{x-1} + x - 1\)
\(8\sqrt{x-1} = 10 - x \implies 64(x-1) = 100 - 20x + x^2\)
\(x^2 - 84x + 164 = 0 \iff (x - 2)(x - 82) = 0\)។
ផ្ទៀងផ្ទាត់ \(1 \le x \le 10\) នាំឱ្យយកតែ \(\mathbf{x = 2}\)។
ឃ.  \(\sqrt{4x + 1} - \sqrt{x - 2} = 3\) (\(x \ge 2\)) ៖
\(4x + 1 = 9 + 6\sqrt{x-2} + x - 2 \iff 3x - 6 = 6\sqrt{x-2}\)
\(x - 2 = 2\sqrt{x-2} \implies \sqrt{x-2}(\sqrt{x-2} - 2) = 0 \implies \mathbf{x = 2 \lor x = 6}\)។

៧លំហាត់ទី ៧

ដោះស្រាយសមីការអសនិទានតាមវិធីតាងអថេរជំនួយ ៖

  1. \(x^2 - 3x + \sqrt{x^2 - 3x + 5} = 7\)

  2. \(x^2 + 2x - \sqrt{x^2 + 2x + 1} = 5\)

មើលដំណោះស្រាយ

ដោះស្រាយតាមវិធីតាងអថេរជំនួយ ៖
ក.  \(x^2 - 3x + \sqrt{x^2 - 3x + 5} = 7\) ៖
តាង \(u = \sqrt{x^2 - 3x + 5} \ge 0 \implies x^2 - 3x = u^2 - 5\) ៖
\((u^2 - 5) + u = 7 \iff u^2 + u - 12 = 0 \iff (u + 4)(u - 3) = 0\)។
ដោយ \(u \ge 0 \implies u = 3\) ៖
\(\sqrt{x^2 - 3x + 5} = 3 \iff x^2 - 3x + 5 = 9 \iff x^2 - 3x - 4 = 0\)
\((x - 4)(x + 1) = 0 \implies \mathbf{x = 4 \lor x = -1}\)។
ខ.  \(x^2 + 2x - \sqrt{x^2 + 2x + 1} = 5\) ៖
តាង \(u = \sqrt{x^2 + 2x + 1} = |x + 1| \ge 0 \implies x^2 + 2x = u^2 - 1\) ៖
\(u^2 - 1 - u = 5 \iff u^2 - u - 6 = 0 \iff (u - 3)(u + 2) = 0\)។
ដោយ \(u \ge 0 \implies u = 3 \iff |x + 1| = 3\)
\(\implies x + 1 = 3 \lor x + 1 = -3 \implies \mathbf{x = 2 \lor x = -4}\)។

៨លំហាត់ទី ៨

ដោះស្រាយសមីការអសនិទាន ៖

  1. \(\sqrt{\dfrac{x+1}{x-1}} + \sqrt{\dfrac{x-1}{x+1}} = \dfrac{5}{2}\)

  2. \(\sqrt{x + \sqrt{x - 1}} = 3\)

មើលដំណោះស្រាយ

ដោះស្រាយសមីការអសនិទាន ៖
ក.  \(\sqrt{\dfrac{x+1}{x-1}} + \sqrt{\dfrac{x-1}{x+1}} = \dfrac{5}{2}\) ៖
តាង \(u = \sqrt{\dfrac{x+1}{x-1}} > 0\) នាំឱ្យកន្សោមទីពីរគឺ \(\dfrac{1}{u}\) ៖
\(u + \dfrac{1}{u} = \dfrac{5}{2} \iff 2u^2 - 5u + 2 = 0 \iff (2u - 1)(u - 2) = 0 \implies u = 2 \lor u = \dfrac{1}{2}\)។
- បើ \(u = 2 \implies \dfrac{x+1}{x-1} = 4 \iff x + 1 = 4x - 4 \implies \mathbf{x = \dfrac{5}{3}}\)។
- បើ \(u = \dfrac{1}{2} \implies \dfrac{x+1}{x-1} = \dfrac{1}{4} \iff 4x + 4 = x - 1 \implies \mathbf{x = -\dfrac{5}{3}}\)។
ខ.  \(\sqrt{x + \sqrt{x - 1}} = 3\) (\(x \ge 1\)) ៖
លើកជាការ៉េ ៖ \(x + \sqrt{x - 1} = 9 \iff \sqrt{x - 1} = 9 - x\) (\(x \le 9\)) ៖
\(x - 1 = (9 - x)^2 = 81 - 18x + x^2 \iff x^2 - 19x + 82 = 0\)។
\(\Delta = 361 - 328 = 33 \implies x = \dfrac{19 - \sqrt{33}}{2}\) (ព្រោះ \(\le 9\))។
ដូចនេះ \(\mathbf{x = \dfrac{19 - \sqrt{33}}{2}}\)។

៩លំហាត់ទី ៩

ដោះស្រាយសមីការឫសគូប ៖

  1. \(\sqrt[3]{x - 2} = 3\)

  2. \(\sqrt[3]{2x + 1} = -3\)

  3. \(\sqrt[3]{x^3 - 7} = x - 1\)

  4. \(\sqrt[3]{x+1} + \sqrt[3]{x-1} = 0\)

មើលដំណោះស្រាយ

ដោះស្រាយសមីការឫសគូប (\(\sqrt[3]{A} = B \iff A = B^3\)) ៖
ក.  \(\sqrt[3]{x - 2} = 3 \iff x - 2 = 3^3 = 27 \implies \mathbf{x = 29}\)។
ខ.  \(\sqrt[3]{2x + 1} = -3 \iff 2x + 1 = (-3)^3 = -27 \implies 2x = -28 \implies \mathbf{x = -14}\)។
គ.  \(\sqrt[3]{x^3 - 7} = x - 1 \iff x^3 - 7 = (x - 1)^3 = x^3 - 3x^2 + 3x - 1\)
\(\iff 3x^2 - 3x - 6 = 0 \iff x^2 - x - 2 = 0 \implies \mathbf{x = 2 \lor x = -1}\)។
ឃ.  \(\sqrt[3]{x+1} + \sqrt[3]{x-1} = 0 \iff \sqrt[3]{x+1} = -\sqrt[3]{x-1} = \sqrt[3]{1-x}\)
\(\iff x + 1 = 1 - x \iff 2x = 0 \implies \mathbf{x = 0}\)។

១០លំហាត់ទី ១០

ដោះស្រាយសមីការ ៖ \(\sqrt[3]{x+1} + \sqrt[3]{x+2} + \sqrt[3]{x+3} = 0\)។

មើលដំណោះស្រាយ

ដោះស្រាយ \(\sqrt[3]{x+1} + \sqrt[3]{x+2} + \sqrt[3]{x+3} = 0\) ៖
តាង \(t = x + 2\) នាំឱ្យសមីការក្លាយជា ៖
\(\sqrt[3]{t - 1} + \sqrt[3]{t} + \sqrt[3]{t + 1} = 0\)។
អនុគមន៍ \(f(t) = \sqrt[3]{t-1} + \sqrt[3]{t} + \sqrt[3]{t+1}\) ជាអនុគមន៍កើនដាច់ខាតលើ \(\mathbb{R}\)។
ម៉្យាងទៀត ពិនិត្យត្រង់ \(t = 0\) ៖
\(f(0) = \sqrt[3]{-1} + 0 + \sqrt[3]{1} = -1 + 0 + 1 = 0\)។
ដោយសារ \(f(t)\) កើនដាច់ខាត សមីការមានឫសតែមួយគត់គឺ \(t = 0\)។
\(\implies x + 2 = 0 \implies \mathbf{x = -2}\)។

១១លំហាត់ទី ១១

ដោះស្រាយសមីការ ៖ \(\sqrt{x + 2\sqrt{x-1}} + \sqrt{x - 2\sqrt{x-1}} = 2\)។

មើលដំណោះស្រាយ

ដោះស្រាយ \(\sqrt{x + 2\sqrt{x-1}} + \sqrt{x - 2\sqrt{x-1}} = 2\) ៖
លក្ខខណ្ឌ ៖ \(x \ge 1\)។ សម្គាល់ឃើញថា ៖
\(x \pm 2\sqrt{x-1} = (x - 1) \pm 2\sqrt{x-1} + 1 = (\sqrt{x-1} \pm 1)^2\)។
សមីការក្លាយជា ៖
\(\sqrt{(\sqrt{x-1} + 1)^2} + \sqrt{(\sqrt{x-1} - 1)^2} = 2\)
\((\sqrt{x-1} + 1) + |\sqrt{x-1} - 1| = 2 \iff |\sqrt{x-1} - 1| = 1 - \sqrt{x-1}\)។
សមភាព \(|A| = -A\) កើតឡើងលុះត្រាតែ \(A \le 0\) ៖
\(\sqrt{x-1} - 1 \le 0 \iff \sqrt{x-1} \le 1 \iff 0 \le x - 1 \le 1 \iff \mathbf{1 \le x \le 2}\)។
សំណុំចម្លើយគឺគ្រប់ចំនួនពិតក្នុងចន្លោះបិទ \(\mathbf{x \in [1, 2]}\)។

១២លំហាត់ទី ១២

ដោះស្រាយសមីការ ៖ \(\sqrt{x-1} + \sqrt{3-x} = x^2 - 4x + 6\)។

មើលដំណោះស្រាយ

ដោះស្រាយ \(\sqrt{x-1} + \sqrt{3-x} = x^2 - 4x + 6\) ៖
លក្ខខណ្ឌ ៖ \(1 \le x \le 3\)។
- វាយតម្លៃអង្គខាងឆ្វេងតាមវិសមីការ Cauchy-Schwarz ៖
\((\sqrt{x-1} + \sqrt{3-x})^2 \le (1^2 + 1^2)[(x-1) + (3-x)] = 2 \times 2 = 4\)
\(\implies \sqrt{x-1} + \sqrt{3-x} \le \sqrt{4} = 2\)។
- វាយតម្លៃអង្គខាងស្តាំ ៖
\(x^2 - 4x + 6 = (x - 2)^2 + 2 \ge 2\)។
សមភាពកើតឡើងលុះត្រាតែអង្គទាំងសងខាងស្មើ \(2\) ព្រមគ្នា ៖
\(\begin{cases} \sqrt{x-1} + \sqrt{3-x} = 2 \\ (x - 2)^2 + 2 = 2 \end{cases} \iff x - 2 = 0 \implies \mathbf{x = 2}\)។

១៣លំហាត់ទី ១៣

ដោះស្រាយសមីការទ្វេការ៉េ (Biquadratic equations) ៖

  1. \(x^4 - 5x^2 + 4 = 0\)

  2. \(x^4 - 10x^2 + 9 = 0\)

  3. \(x^4 - 13x^2 + 36 = 0\)

  4. \(x^4 - 3x^2 - 4 = 0\)

មើលដំណោះស្រាយ

ដោះស្រាយសមីការទ្វេការ៉េ (\(u = x^2 \ge 0\)) ៖
ក.  \(x^4 - 5x^2 + 4 = 0 \iff (x^2 - 1)(x^2 - 4) = 0\)
\(\implies x^2 = 1 \lor x^2 = 4 \implies \mathbf{x \in \{\pm 1, \pm 2\}}\)។
ខ.  \(x^4 - 10x^2 + 9 = 0 \iff (x^2 - 1)(x^2 - 9) = 0\)
\(\implies \mathbf{x \in \{\pm 1, \pm 3\}}\)។
គ.  \(x^4 - 13x^2 + 36 = 0 \iff (x^2 - 4)(x^2 - 9) = 0\)
\(\implies \mathbf{x \in \{\pm 2, \pm 3\}}\)។
ឃ.  \(x^4 - 3x^2 - 4 = 0 \iff (x^2 - 4)(x^2 + 1) = 0\) ៖
\(x^2 = 4 \implies \mathbf{x = \pm 2}\) (លើ \(\mathbb{R}\)) ឬ \(x = \pm i\) (លើ \(\mathbb{C}\))។

១៤លំហាត់ទី ១៤

ដោះស្រាយសមីការទ្វេការ៉េ ៖

  1. \(2x^4 - 7x^2 + 3 = 0\)

  2. \(3x^4 - 10x^2 + 3 = 0\)

  3. \(4x^4 - 5x^2 + 1 = 0\)

  4. \(x^4 + 5x^2 + 4 = 0\) (ក្នុងសំណុំ \(\mathbb{C}\))

មើលដំណោះស្រាយ

ដោះស្រាយសមីការទ្វេការ៉េ ៖
ក.  \(2x^4 - 7x^2 + 3 = 0 \iff (2x^2 - 1)(x^2 - 3) = 0\)
\(\implies x^2 = \dfrac{1}{2} \lor x^2 = 3 \implies \mathbf{x \in \left\{\pm\dfrac{\sqrt{2}}{2}, \pm\sqrt{3}\right\}}\)។
ខ.  \(3x^4 - 10x^2 + 3 = 0 \iff (3x^2 - 1)(x^2 - 3) = 0\)
\(\implies \mathbf{x \in \left\{\pm\dfrac{\sqrt{3}}{3}, \pm\sqrt{3}\right\}}\)។
គ.  \(4x^4 - 5x^2 + 1 = 0 \iff (4x^2 - 1)(x^2 - 1) = 0\)
\(\implies \mathbf{x \in \left\{\pm\dfrac{1}{2}, \pm 1\right\}}\)។
ឃ.  \(x^4 + 5x^2 + 4 = 0 \iff (x^2 + 1)(x^2 + 4) = 0\) ក្នុង \(\mathbb{C}\) ៖
\(x^2 = -1 = i^2 \implies x = \pm i\)
\(x^2 = -4 = (2i)^2 \implies x = \pm 2i\)
\(\implies \mathbf{x \in \{\pm i, \pm 2i\}}\)។

១៥លំហាត់ទី ១៥

ដោះស្រាយសមីការដោយតាង \(u = x^2 + 2x\) ៖

\[(x^2 + 2x)^2 - 2(x^2 + 2x) - 3 = 0\]

មើលដំណោះស្រាយ

ដោះស្រាយ \((x^2 + 2x)^2 - 2(x^2 + 2x) - 3 = 0\) ៖
តាង \(u = x^2 + 2x\) ៖
\(u^2 - 2u - 3 = 0 \iff (u - 3)(u + 1) = 0 \implies u = 3 \lor u = -1\)។
- បើ \(u = 3 \implies x^2 + 2x - 3 = 0 \iff (x - 1)(x + 3) = 0 \implies \mathbf{x = 1 \lor x = -3}\)។
- បើ \(u = -1 \implies x^2 + 2x + 1 = 0 \iff (x + 1)^2 = 0 \implies \mathbf{x = -1}\) (ឫសឌុប)។
សំណុំចម្លើយ ៖ \(\mathbf{S = \{-3, -1, 1\}}\)។

១៦លំហាត់ទី ១៦

ដោះស្រាយសមីការដោយតាង \(u = x^2 - 3x\) ៖

\[(x^2 - 3x + 1)(x^2 - 3x - 3) = 5\]

មើលដំណោះស្រាយ

ដោះស្រាយ \((x^2 - 3x + 1)(x^2 - 3x - 3) = 5\) ៖
តាង \(u = x^2 - 3x - 1\) នាំឱ្យសមីការទៅជា ៖
\((u + 2)(u - 2) = 5 \iff u^2 - 4 = 5 \iff u^2 = 9 \implies u = \pm 3\)។
- បើ \(u = 3 \implies x^2 - 3x - 1 = 3 \iff x^2 - 3x - 4 = 0 \implies \mathbf{x = 4 \lor x = -1}\)។
- បើ \(u = -3 \implies x^2 - 3x - 1 = -3 \iff x^2 - 3x + 2 = 0 \implies \mathbf{x = 1 \lor x = 2}\)។
សំណុំចម្លើយ ៖ \(\mathbf{S = \{-1, 1, 2, 4\}}\)។

១៧លំហាត់ទី ១៧

ដោះស្រាយសមីការ ៖ \((x-1)(x-2)(x-3)(x-4) = 15\)។

មើលដំណោះស្រាយ

ដោះស្រាយ \((x-1)(x-2)(x-3)(x-4) = 15\) ៖
\([(x-1)(x-4)][(x-2)(x-3)] = 15 \iff (x^2 - 5x + 4)(x^2 - 5x + 6) = 15\)។
តាង \(u = x^2 - 5x + 5\) ៖
\((u - 1)(u + 1) = 15 \iff u^2 - 1 = 15 \iff u^2 = 16 \implies u = \pm 4\)។
- បើ \(u = 4 \implies x^2 - 5x + 5 = 4 \iff x^2 - 5x + 1 = 0 \implies \mathbf{x = \dfrac{5 \pm \sqrt{21}}{2}}\)។
- បើ \(u = -4 \implies x^2 - 5x + 9 = 0\) (\(\Delta = 25 - 36 < 0\) គ្មានឫសពិត)។

១៨លំហាត់ទី ១៨

ដោះស្រាយសមីការ ៖ \(x(x+1)(x+2)(x+3) = 24\)។

មើលដំណោះស្រាយ

ដោះស្រាយ \(x(x+1)(x+2)(x+3) = 24\) ៖
\([x(x+3)][(x+1)(x+2)] = 24 \iff (x^2 + 3x)(x^2 + 3x + 2) = 24\)។
តាង \(u = x^2 + 3x + 1\) ៖
\((u - 1)(u + 1) = 24 \iff u^2 - 1 = 24 \iff u^2 = 25 \implies u = \pm 5\)។
- បើ \(u = 5 \implies x^2 + 3x + 1 = 5 \iff x^2 + 3x - 4 = 0 \implies \mathbf{x = 1 \lor x = -4}\)។
- បើ \(u = -5 \implies x^2 + 3x + 6 = 0\) (\(\Delta = 9 - 24 < 0\) គ្មានឫសពិត)។
សំណុំចម្លើយពិត ៖ \(\mathbf{S = \{-4, 1\}}\)។

១៩លំហាត់ទី ១៩

ដោះស្រាយសមីការ ៖ \((x^2 - 4x + 3)^2 - 5(x-1)(x-3) - 6 = 0\)។

មើលដំណោះស្រាយ

ដោះស្រាយ \((x^2 - 4x + 3)^2 - 5(x-1)(x-3) - 6 = 0\) ៖
សម្គាល់ \((x-1)(x-3) = x^2 - 4x + 3\)។
តាង \(u = x^2 - 4x + 3\) សមីការក្លាយជា ៖
\(u^2 - 5u - 6 = 0 \iff (u - 6)(u + 1) = 0 \implies u = 6 \lor u = -1\)។
- បើ \(u = 6 \implies x^2 - 4x + 3 = 6 \iff x^2 - 4x - 3 = 0 \implies \mathbf{x = 2 \pm \sqrt{7}}\)។
- បើ \(u = -1 \implies x^2 - 4x + 4 = 0 \iff (x - 2)^2 = 0 \implies \mathbf{x = 2}\) (ឫសឌុប)។
សំណុំចម្លើយ ៖ \(\mathbf{S = \{2, 2 - \sqrt{7}, 2 + \sqrt{7}\}}\)។

២០លំហាត់ទី ២០

ដោះស្រាយសមីការ ៖ \((x+1)^4 + (x-1)^4 = 82\) ដោយតាង \(u = x^2\)។

មើលដំណោះស្រាយ

ដោះស្រាយ \((x+1)^4 + (x-1)^4 = 82\) ៖
ពន្លាតតាមទ្វេធាញូតុន ៖
\((x^4 + 4x^3 + 6x^2 + 4x + 1) + (x^4 - 4x^3 + 6x^2 - 4x + 1) = 82\)
\(2x^4 + 12x^2 + 2 = 82 \iff x^4 + 6x^2 - 40 = 0\)។
តាង \(u = x^2 \ge 0 \implies u^2 + 6u - 40 = 0 \iff (u - 4)(u + 10) = 0\)។
ដោយ \(u \ge 0 \implies u = 4 \iff x^2 = 4 \implies \mathbf{x = \pm 2}\)។

២១លំហាត់ទី ២១

ដោះស្រាយសមីការដឺក្រេទី ៣ ដោយវិធីដាក់ជាផលគុណកត្តា ៖

  1. \(x^3 - 4x = 0\)

  2. \(x^3 - 3x^2 + 2x = 0\)

  3. \(x^3 - x^2 - x + 1 = 0\)

  4. \(x^3 + 2x^2 - x - 2 = 0\)

មើលដំណោះស្រាយ

ដោះស្រាយសមីការដឺក្រេទី ៣ ដោយដាក់ជាផលគុណកត្តា ៖
ក.  \(x^3 - 4x = 0 \iff x(x^2 - 4) = 0 \implies \mathbf{x \in \{0, -2, 2\}}\)។
ខ.  \(x^3 - 3x^2 + 2x = 0 \iff x(x^2 - 3x + 2) = 0 \iff x(x - 1)(x - 2) = 0\)
\(\implies \mathbf{x \in \{0, 1, 2\}}\)។
គ.  \(x^3 - x^2 - x + 1 = 0 \iff x^2(x - 1) - (x - 1) = 0\)
\(\iff (x - 1)(x^2 - 1) = 0 \iff (x - 1)^2(x + 1) = 0 \implies \mathbf{x = 1 \lor x = -1}\)។
ឃ.  \(x^3 + 2x^2 - x - 2 = 0 \iff x^2(x + 2) - (x + 2) = 0\)
\(\iff (x + 2)(x^2 - 1) = 0 \implies \mathbf{x \in \{-2, -1, 1\}}\)។

២២លំហាត់ទី ២២

គេឱ្យពហុធា \(P(x) = x^3 - 6x^2 + 11x - 6\)។

  1. ផ្ទៀងផ្ទាត់ថា \(x = 1\) ជាឫសនៃ \(P(x)\)។

  2. ដាក់ \(P(x)\) ជាផលគុណកត្តាដឺក្រេទីមួយ រួចទាញរកគ្រប់ឫសនៃ \(P(x) = 0\)។

មើលដំណោះស្រាយ

គេឱ្យ \(P(x) = x^3 - 6x^2 + 11x - 6\) ៖
ក.  គណនា \(P(1) = 1^3 - 6(1^2) + 11(1) - 6 = 1 - 6 + 11 - 6 = 0\)។
ដូចនេះ \(x = 1\) ជាឫសនៃ \(P(x)\) ពិតមែន។
ខ.  ចែក \(P(x)\) នឹង \(x - 1\) ដោយតារាងហន័រ ៖

1 -6 11 -6
1 \(\downarrow\) 1 -5 6
1 -5 6 0

ផលចែកគឺ \(x^2 - 5x + 6 = (x - 2)(x - 3)\)។
\(\implies P(x) = (x - 1)(x - 2)(x - 3)\)។
គ្រប់ឫសនៃសមីការ \(P(x) = 0\) គឺ ៖ \(\mathbf{x \in \{1, 2, 3\}}\)។

២៣លំហាត់ទី ២៣

ដោះស្រាយសមីការដឺក្រេទី ៣ ដោយប្រើទ្រឹស្តីបទកត្តា ៖

  1. \(x^3 - 2x^2 - 5x + 6 = 0\)

  2. \(x^3 - 7x + 6 = 0\)

  3. \(x^3 + 3x^2 - 4 = 0\)

  4. \(2x^3 - 3x^2 - 3x + 2 = 0\)

មើលដំណោះស្រាយ

ដោះស្រាយសមីការដឺក្រេទី ៣ តាមទ្រឹស្តីបទកត្តា ៖
ក.  \(x^3 - 2x^2 - 5x + 6 = 0\) ៖ \(a+b+c+d = 1-2-5+6=0 \implies x = 1\) ជាឫស។
ចែកនឹង \(x-1\) ទទួលបាន \((x-1)(x^2 - x - 6) = 0 \iff (x-1)(x-3)(x+2) = 0\)
\(\implies \mathbf{x \in \{-2, 1, 3\}}\)។
ខ.  \(x^3 - 7x + 6 = 0\) ៖ ផលបូកមេគុណស្មើ \(0 \implies x = 1\) ជាឫស។
\((x - 1)(x^2 + x - 6) = 0 \iff (x - 1)(x + 3)(x - 2) = 0\)
\(\implies \mathbf{x \in \{-3, 1, 2\}}\)។
គ.  \(x^3 + 3x^2 - 4 = 0\) ៖ \(x = 1\) ជាឫស ៖
\((x - 1)(x^2 + 4x + 4) = 0 \iff (x - 1)(x + 2)^2 = 0 \implies \mathbf{x = 1 \lor x = -2}\)។
ឃ.  \(2x^3 - 3x^2 - 3x + 2 = 0\) ៖ សមីការឆ្លាស់មាន \(x = -1\) ជាឫស ៖
\((x + 1)(2x^2 - 5x + 2) = 0 \iff (x + 1)(2x - 1)(x - 2) = 0\)
\(\implies \mathbf{x \in \left\{-1, \dfrac{1}{2}, 2\right\}}\)។

២៤លំហាត់ទី ២៤

ដោះស្រាយសមីការ ៖ \(x^3 - 3x^2 + 4x - 4 = 0\) ក្នុងសំណុំ \(\mathbb{C}\)។

មើលដំណោះស្រាយ

ដោះស្រាយ \(x^3 - 3x^2 + 4x - 4 = 0\) ក្នុង \(\mathbb{C}\) ៖
សាកល្បង \(x = 2 \implies 2^3 - 3(4) + 4(2) - 4 = 8 - 12 + 8 - 4 = 0\)។
ចែកនឹង \(x - 2\) ទទួលបាន ៖
\((x - 2)(x^2 - x + 2) = 0\)។
- \(x - 2 = 0 \implies x = 2\)។
- \(x^2 - x + 2 = 0\) ៖ \(\Delta = (-1)^2 - 4(1)(2) = -7 = 7i^2\)
\(\implies x = \dfrac{1 \pm i\sqrt{7}}{2}\)។
សំណុំចម្លើយក្នុង \(\mathbb{C}\) ៖ \(\mathbf{S = \left\{2, \dfrac{1 - i\sqrt{7}}{2}, \dfrac{1 + i\sqrt{7}}{2}\right\}}\)។

២៥លំហាត់ទី ២៥

កំណត់តម្លៃ \(k\) ដើម្បីឱ្យពហុធា \(P(x) = x^3 - 4x^2 - 7x + k\) ចែកដាច់នឹង \(x - 1\)។

មើលដំណោះស្រាយ

ពហុធា \(P(x) = x^3 - 4x^2 - 7x + k\) ចែកដាច់នឹង \(x - 1 \iff P(1) = 0\) ៖
\(P(1) = 1^3 - 4(1^2) - 7(1) + k = 0\)
\(1 - 4 - 7 + k = 0 \iff -10 + k = 0 \implies \mathbf{k = 10}\)។

២៦លំហាត់ទី ២៦

កំណត់តម្លៃ \(a\) និង \(b\) ដើម្បីឱ្យពហុធា \(P(x) = x^4 + ax^3 + bx^2 - 8x + 4\) ចែកដាច់នឹង \((x - 1)(x + 2)\)។

មើលដំណោះស្រាយ

\(P(x) = x^4 + ax^3 + bx^2 - 8x + 4\) ចែកដាច់នឹង \((x-1)(x+2) \iff \begin{cases} P(1) = 0 \\ P(-2) = 0 \end{cases}\)
- \(P(1) = 1 + a + b - 8 + 4 = 0 \iff a + b = 3 \quad{} (1)\)
- \(P(-2) = 16 - 8a + 4b + 16 + 4 = 0 \iff -8a + 4b = -36 \iff 2a - b = 9 \quad{} (2)\)
បូក \((1)\) និង \((2)\) ៖ \(3a = 12 \implies \mathbf{a = 4}\)។
ជំនួសចូល \((1)\) ៖ \(4 + b = 3 \implies \mathbf{b = -1}\)។

២៧លំហាត់ទី ២៧

រកសំណល់នៃផលចែករវាង \(P(x) = x^{2026} - 2x^3 + 5\) នឹង \(x - 1\) ដោយមិនបាច់ធ្វើប្រមាណវិធីចែក។

មើលដំណោះស្រាយ

តាមទ្រឹស្តីបទសំណល់ សំណល់នៃផលចែករវាង \(P(x)\) នឹង \(x - 1\) គឺ \(R = P(1)\) ៖
\(R = P(1) = 1^{2026} - 2(1^3) + 5 = 1 - 2 + 5 = \mathbf{4}\)។

២៨លំហាត់ទី ២៨

រកពហុធាសំណល់ \(R(x)\) នៃផលចែករវាង \(P(x)\) នឹង \((x-1)(x-3)\) ដោយដឹងថា \(P(1) = 4\) និង \(P(3) = 10\)។

មើលដំណោះស្រាយ

កាលណា \(P(x)\) ចែកនឹង \((x-1)(x-3)\) សំណល់មានដឺក្រេយ៉ាងច្រើន ១ គឺ \(R(x) = ax + b\) ៖
\(P(x) = (x-1)(x-3)Q(x) + (ax + b)\) ៖
- \(P(1) = a + b = 4 \quad{} (1)\)
- \(P(3) = 3a + b = 10 \quad{} (2)\)
យក \((2) - (1)\) ៖ \(2a = 6 \implies a = 3\) នាំឱ្យ \(b = 4 - 3 = 1\)។
ដូចនេះ ពហុធាសំណល់គឺ ៖ \(\mathbf{R(x) = 3x + 1}\)។

២៩លំហាត់ទី ២៩

ដោះស្រាយសមីការស៊ីមេទ្រីដឺក្រេទី ៤ ៖

\[x^4 - 4x^3 + 6x^2 - 4x + 1 = 0\]

មើលដំណោះស្រាយ

ដោះស្រាយ \(x^4 - 4x^3 + 6x^2 - 4x + 1 = 0\) ៖
សម្គាល់មេគុណតាមត្រីកោណប៉ាស្កាល់ ៖
\((x - 1)^4 = 0 \implies x - 1 = 0 \implies \mathbf{x = 1}\) (ឫសស្វ័យគុណ ៤)។

៣០លំហាត់ទី ៣០

ដោះស្រាយសមីការឆ្លាស់ ៖ \(2x^4 - 9x^3 + 14x^2 - 9x + 2 = 0\) (ចែកនឹង \(x^2\) រួចតាង \(u = x + \dfrac{1}{x}\))។

មើលដំណោះស្រាយ

ដោះស្រាយសមីការឆ្លាស់ \(2x^4 - 9x^3 + 14x^2 - 9x + 2 = 0\) ៖
ដោយ \(x = 0\) មិនមែនជាឫស ចែកអង្គទាំងសងខាងនឹង \(x^2\) ៖
\(2\left(x^2 + \dfrac{1}{x^2}\right) - 9\left(x + \dfrac{1}{x}\right) + 14 = 0\)។
តាង \(u = x + \dfrac{1}{x} \implies x^2 + \dfrac{1}{x^2} = u^2 - 2\) ៖
\(2(u^2 - 2) - 9u + 14 = 0 \iff 2u^2 - 9u + 10 = 0\)
\((2u - 5)(u - 2) = 0 \implies u = 2 \lor u = \dfrac{5}{2}\)។
- បើ \(u = 2 \implies x + \dfrac{1}{x} = 2 \iff x^2 - 2x + 1 = 0 \implies \mathbf{x = 1}\) (ឫសឌុប)។
- បើ \(u = \dfrac{5}{2} \implies x + \dfrac{1}{x} = \dfrac{5}{2} \iff 2x^2 - 5x + 2 = 0 \implies \mathbf{x = 2 \lor x = \dfrac{1}{2}}\)។
សំណុំចម្លើយ ៖ \(\mathbf{S = \left\{1, 2, \dfrac{1}{2}\right\}}\)។

៣១លំហាត់ទី ៣១

ដោះស្រាយសមីការ ៖ \(6x^4 - 35x^3 + 62x^2 - 35x + 6 = 0\)។

មើលដំណោះស្រាយ

ដោះស្រាយ \(6x^4 - 35x^3 + 62x^2 - 35x + 6 = 0\) ៖
ចែកនឹង \(x^2 \neq 0\) ៖
\(6\left(x^2 + \dfrac{1}{x^2}\right) - 35\left(x + \dfrac{1}{x}\right) + 62 = 0\)។
តាង \(u = x + \dfrac{1}{x} \implies 6(u^2 - 2) - 35u + 62 = 0\)
\(6u^2 - 35u + 50 = 0 \iff (2u - 5)(3u - 10) = 0 \implies u = \dfrac{5}{2} \lor u = \dfrac{10}{3}\)។
- \(u = \dfrac{5}{2} \implies 2x^2 - 5x + 2 = 0 \implies \mathbf{x = 2 \lor x = \dfrac{1}{2}}\)។
- \(u = \dfrac{10}{3} \implies 3x^2 - 10x + 3 = 0 \implies \mathbf{x = 3 \lor x = \dfrac{1}{3}}\)។
សំណុំចម្លើយ ៖ \(\mathbf{S = \left\{\dfrac{1}{3}, \dfrac{1}{2}, 2, 3\right\}}\)។

៣២លំហាត់ទី ៣២

ដោះស្រាយសមីការ ៖ \(x^4 + 2x^3 - 6x^2 + 2x + 1 = 0\)។

មើលដំណោះស្រាយ

ដោះស្រាយ \(x^4 + 2x^3 - 6x^2 + 2x + 1 = 0\) ៖
ចែកនឹង \(x^2\) ៖ \(\left(x^2 + \dfrac{1}{x^2}\right) + 2\left(x + \dfrac{1}{x}\right) - 6 = 0\)។
តាង \(u = x + \dfrac{1}{x} \implies (u^2 - 2) + 2u - 6 = 0 \iff u^2 + 2u - 8 = 0\)
\((u + 4)(u - 2) = 0 \implies u = 2 \lor u = -4\)។
- \(u = 2 \implies x^2 - 2x + 1 = 0 \implies \mathbf{x = 1}\) (ឫសឌុប)។
- \(u = -4 \implies x^2 + 4x + 1 = 0 \implies \mathbf{x = -2 \pm \sqrt{3}}\)។
សំណុំចម្លើយ ៖ \(\mathbf{S = \{1, -2 - \sqrt{3}, -2 + \sqrt{3}\}}\)។

៣៣លំហាត់ទី ៣៣

ដោះស្រាយសមីការ ៖ \((x+2)^4 + (x+4)^4 = 82\) ដោយតាង \(u = x + 3\)។

មើលដំណោះស្រាយ

ដោះស្រាយ \((x+2)^4 + (x+4)^4 = 82\) ៖
តាង \(u = x + 3\) នាំឱ្យ \(x + 2 = u - 1\) និង \(x + 4 = u + 1\) ៖
\((u - 1)^4 + (u + 1)^4 = 82\)
\(2(u^4 + 6u^2 + 1) = 82 \iff u^4 + 6u^2 - 40 = 0\)
\((u^2 - 4)(u^2 + 10) = 0 \implies u^2 = 4 \implies u = \pm 2\)។
- \(u = 2 \implies x + 3 = 2 \implies \mathbf{x = -1}\)។
- \(u = -2 \implies x + 3 = -2 \implies \mathbf{x = -5}\)។
សំណុំចម្លើយ ៖ \(\mathbf{S = \{-5, -1\}}\)។

៣៤លំហាត់ទី ៣៤

ដោះស្រាយសមីការ ៖ \((x-3)^4 + (x-5)^4 = 2\) ដោយតាង \(u = x - 4\)។

មើលដំណោះស្រាយ

ដោះស្រាយ \((x-3)^4 + (x-5)^4 = 2\) ៖
តាង \(u = x - 4\) នាំឱ្យ \((u + 1)^4 + (u - 1)^4 = 2\) ៖
\(2(u^4 + 6u^2 + 1) = 2 \iff u^4 + 6u^2 = 0 \iff u^2(u^2 + 6) = 0\)។
ចំពោះឫសពិត \(u = 0 \implies x - 4 = 0 \implies \mathbf{x = 4}\)។

៣៥លំហាត់ទី ៣៥

ដោះស្រាយសមីការ ៖ \(x^4 - 2x^3 - x^2 - 2x + 1 = 0\)។

មើលដំណោះស្រាយ

ដោះស្រាយ \(x^4 - 2x^3 - x^2 - 2x + 1 = 0\) ៖
ចែកនឹង \(x^2 \neq 0\) ៖
\(\left(x^2 + \dfrac{1}{x^2}\right) - 2\left(x + \dfrac{1}{x}\right) - 1 = 0\)។
តាង \(u = x + \dfrac{1}{x} \implies u^2 - 2 - 2u - 1 = 0 \iff u^2 - 2u - 3 = 0\)
\((u - 3)(u + 1) = 0 \implies u = 3 \lor u = -1\)។
- \(u = 3 \implies x^2 - 3x + 1 = 0 \implies \mathbf{x = \dfrac{3 \pm \sqrt{5}}{2}}\)។
- \(u = -1 \implies x^2 + x + 1 = 0\) (\(\Delta < 0\) គ្មានឫសពិត)។

៣៦លំហាត់ទី ៣៦

ដោះស្រាយសមីការ ៖ \(\sqrt{x+3-4\sqrt{x-1}} + \sqrt{x+8-6\sqrt{x-1}} = 1\)។

មើលដំណោះស្រាយ

ដោះស្រាយ \(\sqrt{x+3-4\sqrt{x-1}} + \sqrt{x+8-6\sqrt{x-1}} = 1\) ៖
លក្ខខណ្ឌ \(x \ge 1\)។ សម្គាល់ការ៉េ ៖
\(x + 3 - 4\sqrt{x-1} = (\sqrt{x-1} - 2)^2\)
\(x + 8 - 6\sqrt{x-1} = (\sqrt{x-1} - 3)^2\)
សមីការក្លាយជា ៖ \(|\sqrt{x-1} - 2| + |\sqrt{x-1} - 3| = 1\)។
ដោយចម្ងាយរវាង \(2\) និង \(3\) លើបន្ទាត់ចំនួនគឺ \(|3 - 2| = 1\) នាំឱ្យសមភាពផ្ទៀងផ្ទាត់ចំពោះគ្រប់ \(\sqrt{x-1}\) ក្នុងចន្លោះ \([2, 3]\) ៖
\(2 \le \sqrt{x-1} \le 3 \iff 4 \le x - 1 \le 9 \iff \mathbf{5 \le x \le 10}\)។

៣៧លំហាត់ទី ៣៧

ដោះស្រាយសមីការ ៖ \(\sqrt{x^2 - 3x + 2} + \sqrt{x^2 - 4x + 3} = 0\)។

មើលដំណោះស្រាយ

ដោះស្រាយ \(\sqrt{x^2 - 3x + 2} + \sqrt{x^2 - 4x + 3} = 0\) ៖
ផលបូកនៃពីរចំនួនមិនអវិជ្ជមានស្មើ \(0\) លុះត្រាតែតួនីមួយៗស្មើ \(0\) ព្រមគ្នា ៖
\(\begin{cases} x^2 - 3x + 2 = 0 \\ x^2 - 4x + 3 = 0 \end{cases} \iff \begin{cases} (x - 1)(x - 2) = 0 \\ (x - 1)(x - 3) = 0 \end{cases} \implies \mathbf{x = 1}\)។

៣៨លំហាត់ទី ៣៨

រកគ្រប់ឫសពិតនៃសមីការ ៖ \((x^2 - 1)^2 = 4x + 1\)។

មើលដំណោះស្រាយ

ដោះស្រាយ \((x^2 - 1)^2 = 4x + 1\) ៖
\(x^4 - 2x^2 + 1 = 4x + 1 \iff x^4 - 2x^2 - 4x = 0\)
\(x(x^3 - 2x - 4) = 0\)។
ពិនិត្យ \(x^3 - 2x - 4 = 0\) មានឫស \(x = 2\) ៖
\((x - 2)(x^2 + 2x + 2) = 0\)។
ដោយ \(x^2 + 2x + 2 = (x+1)^2 + 1 > 0\) គ្មានឫសពិត នាំឱ្យឫសពិតគឺ ៖
\(\mathbf{x = 0 \lor x = 2}\)។

៣៩លំហាត់ទី ៣៩

ដោះស្រាយសមីការ ៖ \(x^3 + \dfrac{x^3}{(x-1)^3} + \dfrac{3x^2}{x-1} - 2 = 0\)។

មើលដំណោះស្រាយ

ដោះស្រាយ \(x^3 + \dfrac{x^3}{(x-1)^3} + \dfrac{3x^2}{x-1} - 2 = 0\) ៖
លក្ខខណ្ឌ \(x \neq 1\)។ សម្គាល់រូបមន្ត \((a + b)^3 = a^3 + b^3 + 3ab(a+b)\) ៖
តាង \(a = x\) និង \(b = \dfrac{x}{x-1}\) នាំឱ្យ \(a + b = x + \dfrac{x}{x-1} = \dfrac{x^2}{x-1} = ab\)។
សមីការក្លាយជា ៖ \((a + b)^3 - 3ab(a+b) + 3ab - 2 = 0\)
\((ab)^3 - 3(ab)^2 + 3ab - 2 = 0 \iff (ab - 1)^3 - 1 = 0 \implies ab - 1 = 1 \implies ab = 2\)។
\(\implies \dfrac{x^2}{x-1} = 2 \iff x^2 - 2x + 2 = 0\) (\(\Delta' = 1 - 2 = -1 < 0\))។
សមីការគ្មានឫសជាចំនួនពិតឡើយ (ឫសកុំផ្លិច \(\mathbf{x = 1 \pm i}\))។

៤០លំហាត់ទី ៤០

ដោះស្រាយសមីការ ៖ \(\sqrt[3]{x} + \sqrt[3]{2x-3} = \sqrt[3]{12(x-1)}\)។

មើលដំណោះស្រាយ

ដោះស្រាយ \(\sqrt[3]{x} + \sqrt[3]{2x-3} = \sqrt[3]{12(x-1)}\) ៖
លើកជាស្វ័យគុណ ៣ អង្គសងខាងតាមរូបមន្ត \((a+b)^3 = a^3 + b^3 + 3ab(a+b)\) ៖
\(x + 2x - 3 + 3\sqrt[3]{x(2x-3)}\underbrace{(\sqrt[3]{x} + \sqrt[3]{2x-3})}_{\sqrt[3]{12(x-1)}} = 12(x-1)\)
\(3x - 3 + 3\sqrt[3]{12x(2x-3)(x-1)} = 12x - 12\)
\(3\sqrt[3]{12x(2x-3)(x-1)} = 9(x - 1)\)
\(\iff \sqrt[3]{12x(2x-3)(x-1)} = 3(x-1)\)។
លើកជាស្វ័យគុណ ៣ ៖
\(12x(2x-3)(x-1) = 27(x-1)^3\)
\(\iff (x-1)[12x(2x-3) - 27(x-1)^2] = 0\)
- \(x - 1 = 0 \implies \mathbf{x = 1}\)។
- \(12(2x^2 - 3x) - 27(x^2 - 2x + 1) = 0 \iff -3x^2 + 18x - 27 = 0\)
\(-3(x - 3)^2 = 0 \implies \mathbf{x = 3}\)។
សំណុំចម្លើយ ៖ \(\mathbf{S = \{1, 3\}}\)។

៤១លំហាត់ទី ៤១

កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(x^4 - 2(m+1)x^2 + 2m + 1 = 0\) មានឫស ៤ ផ្សេងគ្នា។

មើលដំណោះស្រាយ

សមីការ \(x^4 - 2(m+1)x^2 + 2m + 1 = 0\) មានឫស ៤ ផ្សេងគ្នា \(\iff\) សមីការដឺក្រេទី ២ តាម \(u = x^2\) មានឫសវិជ្ជមានពីរផ្សេងគ្នា ៖
\(\begin{cases} \Delta' > 0 \\ S > 0 \\ P > 0 \end{cases} \iff \begin{cases} (m+1)^2 - (2m+1) > 0 \\ 2(m+1) > 0 \\ 2m + 1 > 0 \end{cases} \iff \begin{cases} m^2 > 0 \\ m > -1 \\ m > -\dfrac{1}{2} \end{cases}\)
\(\implies \mathbf{m > -\dfrac{1}{2}\text{ និង } m \neq 0}\)។

៤២លំហាត់ទី ៤២

កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(x^3 - 3x^2 + mx - 1 = 0\) មានឫស ៣ បង្កើតបានជាស្វ៊ីតនព្វន្ត។

មើលដំណោះស្រាយ

សមីការ \(x^3 - 3x^2 + mx - 1 = 0\) មានឫស ៣ ជាស្វ៊ីតនព្វន្ត ៖
តាងឫសទាំង ៣ ដោយ \(x_1 = a - d, x_2 = a, x_3 = a + d\) ៖
ផលបូកឫសតាមវីយ៉ែត ៖ \(x_1 + x_2 + x_3 = 3a = 3 \implies a = 1\)។
ដោយ \(x = a = 1\) ជាឫសមួយនៃសមីការ ជំនួស \(x = 1\) ចូលសមីការ ៖
\(1^3 - 3(1^2) + m(1) - 1 = 0 \iff 1 - 3 + m - 1 = 0 \implies \mathbf{m = 3}\)។

៤៣លំហាត់ទី ៤៣

ដោះស្រាយសមីការ ៖ \(\sqrt{x-2} + \sqrt{7-x} = 3\)។

មើលដំណោះស្រាយ

ដោះស្រាយ \(\sqrt{x-2} + \sqrt{7-x} = 3\) ៖
លក្ខខណ្ឌ \(2 \le x \le 7\)។ លើកជាការ៉េអង្គទាំងសងខាង ៖
\((x - 2) + 2\sqrt{(x-2)(7-x)} + (7 - x) = 9\)
\(5 + 2\sqrt{-x^2 + 9x - 14} = 9 \iff \sqrt{-x^2 + 9x - 14} = 2\)
\(-x^2 + 9x - 14 = 4 \iff x^2 - 9x + 18 = 0\)
\((x - 3)(x - 6) = 0 \implies \mathbf{x = 3 \lor x = 6}\) (ផ្ទៀងផ្ទាត់ \(2 \le x \le 7\))។

៤៤លំហាត់ទី ៤៤

ដោះស្រាយសមីការ ៖ \(x^4 - 4x^3 + 5x^2 - 4x + 1 = 0\)។

មើលដំណោះស្រាយ

ដោះស្រាយ \(x^4 - 4x^3 + 5x^2 - 4x + 1 = 0\) ៖
ចែកនឹង \(x^2 \neq 0\) ៖ \(\left(x^2 + \dfrac{1}{x^2}\right) - 4\left(x + \dfrac{1}{x}\right) + 5 = 0\)។
តាង \(u = x + \dfrac{1}{x} \implies u^2 - 2 - 4u + 5 = 0 \iff u^2 - 4u + 3 = 0\)
\((u - 1)(u - 3) = 0 \implies u = 1 \lor u = 3\)។
- \(u = 1 \implies x^2 - x + 1 = 0\) (គ្មានឫសពិត)។
- \(u = 3 \implies x^2 - 3x + 1 = 0 \implies \mathbf{x = \dfrac{3 \pm \sqrt{5}}{2}}\)។

៤៥លំហាត់ទី ៤៥

គេឱ្យសមីការ \(x^3 - px^2 + qx - r = 0\) មានឫស \(a, b, c\)។ បង្ហាញថា \(a^2 + b^2 + c^2 = p^2 - 2q\)។

មើលដំណោះស្រាយ

សមីការ \(x^3 - px^2 + qx - r = 0\) មានឫស \(a, b, c\) ៖
តាមទ្រឹស្តីបទវីយ៉ែត ៖
\(a + b + c = p\) និង \(ab + bc + ca = q\)។
គណនាការ៉េនៃផលបូក ៖
\((a + b + c)^2 = a^2 + b^2 + c^2 + 2(ab + bc + ca)\)
\(p^2 = a^2 + b^2 + c^2 + 2q\)
\(\implies \mathbf{a^2 + b^2 + c^2 = p^2 - 2q}\) ពិត។

៤៦លំហាត់ទី ៤៦

លំហាត់ PISA - ល្បឿននៃរលកយក្សស៊ូណាមិ ៖ ក្នុងរូបវិទ្យាមហាសមុទ្រ ល្បឿនធ្វើដំណើរ \(v\) (គិតជាម៉ែត្រ/វិនាទី) នៃរលកយក្សស៊ូណាមិក្នុងទឹកជ្រៅ កំណត់ដោយរូបមន្តអសនិទាន ៖

\[v = \sqrt{g \cdot d}\]
ដែល \(g \approx 9.8\text{ m/s}^2\) ជាសំទុះទំនាញផែនដី និង \(d\) ជាជម្រៅទឹកសមុទ្រ (គិតជាម៉ែត្រ)។

  1. គណនាល្បឿនរលកស៊ូណាមិ (គិតជា \(\text{km/h}\)) នៅពេលវាធ្វើដំណើរឆ្លងកាត់មហាសមុទ្រដែលមានជម្រៅ \(d = 4000\text{ m}\)។

  2. ប្រសិនបើរលកស៊ូណាមិមានល្បឿន \(140\text{ m/s}\) តើសមុទ្រនៅត្រង់នោះមានជម្រៅប៉ុន្មានម៉ែត្រ?

មើលដំណោះស្រាយ

លំហាត់ PISA - ល្បឿននៃរលកយក្សស៊ូណាមិ ៖
រូបមន្ត ៖ \(v = \sqrt{g \cdot d}\) (\(g = 9.8\text{ m/s}^2\)) ៖
ក.  ជម្រៅទឹក \(d = 4000\text{ m}\) ៖
\(v = \sqrt{9.8 \times 4000} = \sqrt{39\,200} = 197.99\text{ m/s}\)។
បំប្លែងជា \(\text{km/h}\) ៖ \(197.99 \times 3.6 \approx \mathbf{712.8\text{ km/h}}\)។
ខ.  បើ \(v = 140\text{ m/s}\) ៖
\(140 = \sqrt{9.8 \cdot d} \iff 140^2 = 9.8d \iff 19\,600 = 9.8d\)
\(\implies d = \dfrac{19\,600}{9.8} = \mathbf{2000\text{ m}}\)។

៤៧លំហាត់ទី ៤៧

លំហាត់ PISA - អត្រាហូរនៃទឹកក្នុងបំពង់ធារាសាស្ត្រ ៖ វិស្វករធារាសាស្ត្រប្រើប្រាស់រូបមន្ត \(v = c \sqrt{R \cdot S}\) ដើម្បីគណនាល្បឿនហូរនៃទឹកក្នុងប្រឡាយ។

  1. បើ \(c = 45\), \(R = 2\text{ m}\) និង \(S = 0.005\) ចូរគណនាល្បឿនទឹក \(v\)។

  2. បើគេចង់បានល្បឿនទឹក \(v = 6\text{ m/s}\) ដោយដឹងថា \(c = 50\) និង \(S = 0.008\) ចូរគណនាកាំធារាសាស្ត្រ \(R\)។

មើលដំណោះស្រាយ

លំហាត់ PISA - អត្រាហូរនៃទឹកក្នុងបំពង់ធារាសាស្ត្រ ៖
រូបមន្ត ៖ \(v = c\sqrt{R \cdot S}\) ៖
ក.  បើ \(c = 45, R = 2\text{ m}, S = 0.005\) ៖
\(v = 45\sqrt{2 \times 0.005} = 45\sqrt{0.01} = 45 \times 0.1 = \mathbf{4.5\text{ m/s}}\)។
ខ.  បើ \(v = 6, c = 50, S = 0.008\) ៖
\(6 = 50\sqrt{0.008R} \iff \sqrt{0.008R} = \dfrac{6}{50} = 0.12\)
\(0.008R = (0.12)^2 = 0.0144 \implies R = \dfrac{0.0144}{0.008} = \mathbf{1.8\text{ m}}\)។

៤៨លំហាត់ទី ៤៨

លំហាត់ PISA - ការរចនាប្រអប់វេចខ្ចប់ទំនិញ ៖ រោងចក្រផលិតក្រដាសកាតុងមួយប្រើប្រាស់សន្លឹកក្រដាសរាងចតុកោណកែងទំហំ \(20\text{ cm} \times 16\text{ cm}\) ដើម្បីធ្វើជាប្រអប់បើកគម្របខាងលើ ដោយកាត់ជ្រុងការ៉េទំហំ \(x\text{ cm} \times x\text{ cm}\) ចេញពីជ្រុងទាំងបួន រួចបត់ឡើងលើ។

  1. សរសេរកន្សោមមាឌប្រអប់ \(V(x)\) ជាពហុធាដឺក្រេទី ៣ នៃ \(x\)។

  2. បើគេចង់បានមាឌប្រអប់ស្មើនឹង \(384\text{ cm}^3\) ចូររកតម្លៃ \(x\)។

មើលដំណោះស្រាយ

លំហាត់ PISA - ការរចនាប្រអប់វេចខ្ចប់ទំនិញ ៖
សន្លឹកកាតុងទំហំ \(20\text{ cm} \times 16\text{ cm}\) កាត់ការ៉េជ្រុង \(x\) ចេញពីជ្រុងទាំងបួន ៖
ក.  វិមាត្របាតប្រអប់គឺ \((20 - 2x)\) និង \((16 - 2x)\) កម្ពស់គឺ \(x\) (\(0 < x < 8\)) ៖
\(V(x) = x(20 - 2x)(16 - 2x) = 4x(10 - x)(8 - x)\)
\(= 4x(x^2 - 18x + 80) = \mathbf{4x^3 - 72x^2 + 320x\text{ cm}^3}\)។
ខ.  មាឌស្មើ \(384\text{ cm}^3\) ៖
\(4x^3 - 72x^2 + 320x = 384 \iff x^3 - 18x^2 + 80x - 96 = 0\)
\((x - 2)(x^2 - 16x + 48) = 0 \iff (x - 2)(x - 4)(x - 12) = 0\)។
ដោយ \(0 < x < 8\) នាំឱ្យតម្លៃសមស្របគឺ \(\mathbf{x = 2\text{ cm}\text{ ឬ } x = 4\text{ cm}}\)។

៤៩លំហាត់ទី ៤៩

លំហាត់ PISA - កម្លាំងបត់បែននៃធ្នឹមសំណង់ ៖ កម្រិតរេចុះក្រោម \(y\) (គិតជា \(\text{mm}\)) នៃធ្នឹមស្ពានដែកប្រវែង \(L = 10\text{ m}\) ក្រោមទម្ងន់បន្ទុក កំណត់ដោយពហុធាដឺក្រេទី ៤ ៖

\[y(x) = k(x^4 - 2Lx^3 + L^3x)\]

  1. ពិនិត្យកម្រិតរេនៅចុងធ្នឹមទាំងសងខាង (\(x = 0\) និង \(x = L\))។

  2. រកចំណុច \(x\) លើធ្នឹមដែលទទួលរងកម្រិតរេខ្លាំងបំផុត។

មើលដំណោះស្រាយ

លំហាត់ PISA - កម្លាំងបត់បែននៃធ្នឹមសំណង់ ៖
\(y(x) = k(x^4 - 2Lx^3 + L^3x)\) (\(L = 10\text{ m}\)) ៖
ក.  ពិនិត្យកម្រិតរេនៅចុងទាំងពីរ ៖
- ត្រង់ \(x = 0 \implies y(0) = k(0) = \mathbf{0\text{ mm}}\)។
- ត្រង់ \(x = L \implies y(L) = k(L^4 - 2L^4 + L^4) = \mathbf{0\text{ mm}}\)។
(ចុងធ្នឹមទាំងសងខាងជាប់នឹងជញ្ជាំងទ្រ គ្មានការរេទេ)។
ខ.  កម្រិតរេខ្លាំងបំផុតកើតឡើងត្រង់ចំណុចកណ្តាលធ្នឹម ដោយសារលក្ខណៈស៊ីមេទ្រី ៖
\(x = \dfrac{L}{2} = \dfrac{10}{2} = \mathbf{5\text{ m}}\)។

៥០លំហាត់ទី ៥០

លំហាត់ PISA - កំហាប់ឱសថក្នុងឈាមអ្នកជំងឺ ៖ ក្រោយពីអ្នកជំងឺលេបថ្នាំព្យាបាលមួយគ្រាប់ កំហាប់ថ្នាំ \(C\) (គិតជា \(\text{mg/L}\)) ក្នុងចរន្តឈាមនៅខណៈពេល \(t\) ម៉ោង កំណត់ដោយសមីការសនិទាន ៖

\[C(t) = \dfrac{4t}{t^2 + 1}\]

  1. គណនាកំហាប់ថ្នាំក្រោយពេលលេបបានរយៈពេល \(1\) ម៉ោង, \(2\) ម៉ោង និង \(3\) ម៉ោង។

  2. តើនៅខណៈពេលណាខ្លះដែលកំហាប់ថ្នាំក្នុងឈាមស្មើនឹង \(1.6\text{ mg/L}\)?

មើលដំណោះស្រាយ

លំហាត់ PISA ៖ កំហាប់ឱសថក្នុងឈាមអ្នកជំងឺ ៖

\(C(t) = \dfrac{4t}{t^2 + 1}\) (\(t \ge 0\)) ៖
ក.  គណនាកំហាប់ថ្នាំ ៖
- \(t = 1\text{ h} \implies C(1) = \dfrac{4(1)}{1^2 + 1} = \mathbf{2\text{ mg/L}}\)។
- \(t = 2\text{ h} \implies C(2) = \dfrac{4(2)}{2^2 + 1} = \dfrac{8}{5} = \mathbf{1.6\text{ mg/L}}\)។
- \(t = 3\text{ h} \implies C(3) = \dfrac{4(3)}{3^2 + 1} = \dfrac{12}{10} = \mathbf{1.2\text{ mg/L}}\)។
ខ.  រកពេលដែល \(C(t) = 1.6\text{ mg/L}\) ៖
\(\dfrac{4t}{t^2 + 1} = 1.6 \iff 1.6t^2 - 4t + 1.6 = 0\)
\(\iff 2t^2 - 5t + 2 = 0 \iff (2t - 1)(t - 2) = 0\)
\(\implies \mathbf{t = 0.5\text{ ម៉ោង}}\) (30 នាទី) និង \(\mathbf{t = 2\text{ ម៉ោង}}\)។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

✎ សំណួរទី ២១–៣០

✎ សំណួរទី ៣១–៤០

✎ សំណួរទី ៤១–៥០

តេស្តសមត្ថភាព ៖ ជំពូកទី ៣ សមីការ និងវិសមីការ — ៥០ សំណួរ · ៩០ នាទី

ចាប់ផ្ដើមតេស្ត