គណនាដេទែរមីណង់លំដាប់ \(2\) និងលំដាប់ \(3\)
ដោះស្រាយប្រព័ន្ធសមីការលីនេអ៊ែរដោយប្រើដេទែរមីណង់ ។
ដេទែរមីណង់លំដាប់ 2
កន្សោម \(ad - bc\) ដែលបានពីម៉ាទ្រីស \(A = \begin{bmatrix} a & b\\ c & d \end{bmatrix}\) ហៅថា ដេទែរមីណង់លំដាប់ \(2\) នៃម៉ាទ្រីស \(A\) ។ គេកំណត់សរសេរ \(\det(A)\) ឬ \(|A|\) ឬ \(\begin{vmatrix} a & b\\ c & d \end{vmatrix}\) ។
តម្លៃដេទែរមីណង់នៃម៉ាទ្រីស \(A = \begin{bmatrix} a & b\\ c & d \end{bmatrix}\) គឺ \(\det A = |A| = \begin{vmatrix} a & b\\ c & d \end{vmatrix} = ad - bc\) ។
គេឱ្យម៉ាទ្រីស \(M = \begin{bmatrix} 2 & -3\\ 4 & 3 \end{bmatrix}\), \(N = \begin{bmatrix} -4 & 14\\ 10 & 10 \end{bmatrix}\) និង \(P = \begin{bmatrix} -2 & 3\\ -4 & 6 \end{bmatrix}\) ។
គណនាដេទែរមីណង់និងម៉ាទ្រីសច្រាស (បើមាន) នៃម៉ាទ្រីសនីមួយៗ ។
គណនាម៉ាទ្រីស \(X\) បើ \(MX = N\)
គណនាម៉ាទ្រីស \(Y\) បើ \(YM = N\) ។
\(|M| = \begin{vmatrix} 2 & -3\\ 4 & 3 \end{vmatrix} = 6 + 12 = 18\) និង \(M^{-1} = \dfrac{1}{18}\begin{bmatrix} 3 & 3\\ -4 & 2 \end{bmatrix} = \begin{bmatrix} \frac{1}{6} & \frac{1}{6}\\ -\frac{2}{9} & \frac{1}{9} \end{bmatrix}\) ។
\(|N| = \begin{vmatrix} -4 & 14\\ 10 & 10 \end{vmatrix} = (-4)(10) - 14(10) = -180\) និង \(N^{-1} = -\dfrac{1}{180}\begin{bmatrix} 10 & -14\\ -10 & -4 \end{bmatrix} = \begin{bmatrix} -\frac{1}{18} & \frac{7}{90}\\ \frac{1}{18} & \frac{1}{45} \end{bmatrix}\)
\(|P| = \begin{vmatrix} -2 & 3\\ -4 & 6 \end{vmatrix} = -12 + 12 = 0\), \(P\) គ្មានម៉ាទ្រីសច្រាសទេ ។
គេមានសមីការម៉ាទ្រីស \(MX = N\) ។ បើគេគុណពីខាងឆ្វេងអង្គនីមួយៗនៃសមីការម៉ាទ្រីសនឹង \(M^{-1}\) នោះគេបាន
\[\begin{aligned} M^{-1}MX &= M^{-1}N \Rightarrow IX = M^{-1}N \ (\text{ព្រោះ } M^{-1}M = I)\\ &\Rightarrow X = M^{-1}N \ (\text{ព្រោះ } IX = X) \end{aligned}\]\[\begin{gathered} X = \frac{1}{18}\begin{bmatrix} 3 & 3\\ -4 & 2 \end{bmatrix}\begin{bmatrix} -4 & 14\\ 10 & 10 \end{bmatrix} = \frac{1}{18}\begin{bmatrix} 18 & 72\\ 36 & -36 \end{bmatrix},\\ X = \begin{bmatrix} 1 & 4\\ 2 & -2 \end{bmatrix} \text{ ។} \end{gathered}\]គេមានសមីការម៉ាទ្រីស \(YM = N\) ។ បើគេគុណពីខាងស្តាំអង្គនីមួយៗនៃសមីការម៉ាទ្រីសនឹង \(M^{-1}\) នោះគេបាន
\[YMM^{-1} = NM^{-1} \Rightarrow YI = NM^{-1} \Rightarrow Y = NM^{-1}\]\[\begin{gathered} Y = \begin{bmatrix} -4 & 14\\ 10 & 10 \end{bmatrix}\frac{1}{18}\begin{bmatrix} 3 & 3\\ -4 & 2 \end{bmatrix} = \frac{1}{18}\begin{bmatrix} -68 & 16\\ -10 & 50 \end{bmatrix},\\ Y = \begin{bmatrix} -\frac{34}{9} & \frac{8}{9}\\ -\frac{5}{9} & \frac{25}{9} \end{bmatrix} \text{ ។} \end{gathered}\]
គេមានម៉ាទ្រីស \(A = \begin{bmatrix} 3 & -1\\ 2 & 0 \end{bmatrix}\) និង \(B = \begin{bmatrix} 5 & 0\\ -2 & 4 \end{bmatrix}\) ។ ក. រកម៉ាទ្រីស \(X\) ដែល \(AX = B\) ។ ខ. គណនា \((AB)^{-1}\) និង \(B^{-1}A^{-1}\) រួចសន្និដ្ឋាន ។
មើលចម្លើយ
ក. \(A^{-1} = \dfrac{1}{2}\begin{bmatrix} 0 & 1\\ -2 & 3 \end{bmatrix}\), \(X = \begin{bmatrix} -1 & 2\\ -8 & 6 \end{bmatrix}\) ។
ខ. \(AB = \begin{bmatrix} 17 & -4\\ 10 & 0 \end{bmatrix}\), \((AB)^{-1} = \begin{bmatrix} 0 & \frac{1}{10}\\ -\frac{1}{4} & \frac{17}{40} \end{bmatrix} = B^{-1}A^{-1}\) ។
ដេទែរមីណង់លំដាប់ 3
គណនាដេទែរមីណង់លំដាប់ 3 តាមក្បួនរបស់សារុស
គេមានដេទែរមីណង់ \(\begin{vmatrix} a_1 & b_1 & c_1\\ a_2 & b_2 & c_2\\ a_3 & b_3 & c_3 \end{vmatrix}\) ។ គេអាចយកជួរទី \(1\) និងទី \(2\) សរសេរបន្ថែមបន្ទាប់ពីដេទែរមីណង់ ។
បន្ទាប់មកគេគណនាផលគុណនៃធាតុដែលតាមសញ្ញាព្រួញនីមួយៗ គេបាន
ក្បួនសារុសប្រើបានតែដេទែរមីណង់លំដាប់ \(3\) តែមួយគត់ ។
គណនាតម្លៃដេទែរមីណង់ \(\begin{vmatrix} 1 & 2 & 3\\ 6 & -3 & 5\\ -4 & 0 & -1 \end{vmatrix}\) ។ តាមក្បួនសារុស គេបាន
ការគណនាដេទែរមីណង់លំដាប់ 3 តាមមីន័រ
គេមាន \(\begin{vmatrix} a_1 & b_1 & c_1\\ a_2 & b_2 & c_2\\ a_3 & b_3 & c_3 \end{vmatrix} = a_1b_2c_3 + b_1c_2a_3 + c_1a_2b_3 - a_3b_2c_1 - b_3c_2a_1 - c_3a_2b_1\) ។ គេអាចសរសេរ
ហៅថាវិធីពន្លាតមីន័រតាមជួរដេកទី \(1\) ព្រោះ \(a_1, b_1, c_1\) ជាធាតុស្ថិតនៅជួរដេកទី \(1\) ។ \(\begin{vmatrix} b_2 & c_2\\ b_3 & c_3 \end{vmatrix}\) មីន័រនៃធាតុ \(a_1\), \(\begin{vmatrix} a_2 & c_2\\ a_3 & c_3 \end{vmatrix}\) មីន័រនៃធាតុ \(b_1\), \(\begin{vmatrix} a_2 & b_2\\ a_3 & b_3 \end{vmatrix}\) មីន័រនៃធាតុ \(c_1\) ។
មីន័រនៃធាតុ \(a_1\) បានពីការលុបជួរឈរនិងជួរដេកដែលមានធាតុ \(a_1\) ។
មីន័រនៃធាតុ \(b_1\) បានពីការលុបជួរឈរនិងជួរដេកដែលមានធាតុ \(b_1\) ។
មីន័រនៃធាតុ \(c_1\) បានពីការលុបជួរឈរនិងជួរដេកដែលមានធាតុ \(c_1\) ។
គេមានម៉ាទ្រីស \(A = \begin{bmatrix} 1 & 0 & 3\\ 2 & 5 & 4\\ 13 & -2 & 1 \end{bmatrix}\), \(B = \begin{bmatrix} 3 & 2 & 0\\ -1 & 4 & -1\\ 2 & -3 & 5 \end{bmatrix}\) ។ ក. គណនាដេទែរមីណង់នៃម៉ាទ្រីស \(A\) និង \(B\) តាមវិធីសារុស ខ. គណនាដេទែរមីណង់នៃម៉ាទ្រីស \(A\) និង \(B\) តាមមីន័រ ។
មើលចម្លើយ
\(|A| = -194\), \(|B| = 57\) ។
ការដោះស្រាយប្រព័ន្ធសមីការលីនេអ៊ែរតាមរូបមន្តក្រាម័រ
គេមានប្រព័ន្ធសមីការ \(\begin{cases} a_1x + b_1y = m_1\\ a_2x + b_2y = m_2 \end{cases}\) ។ គេអាចសរសេរប្រព័ន្ធសមីការនេះជាសមីការ \(\begin{bmatrix} a_1 & b_1\\ a_2 & b_2 \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix} = \begin{bmatrix} m_1\\ m_2 \end{bmatrix}\) ។
ម៉ាទ្រីស \(\begin{bmatrix} a_1 & b_1\\ a_2 & b_2 \end{bmatrix}\) ហៅថា ម៉ាទ្រីសមេគុណ, \(\begin{bmatrix} x\\ y \end{bmatrix}\) ជាម៉ាទ្រីសអថេរ, \(\begin{bmatrix} m_1\\ m_2 \end{bmatrix}\) ជាម៉ាទ្រីសចំនួនថេរ ។ គេប្រើម៉ាទ្រីសច្រាសនៃម៉ាទ្រីសមេគុណ ដើម្បីដោះស្រាយសមីការម៉ាទ្រីសនេះ ។
ដេទែរមីណង់នៃម៉ាទ្រីស \(\begin{bmatrix} a_1 & b_1\\ a_2 & b_2 \end{bmatrix}\) គឺ \(a_1b_2 - a_2b_1\) ។ ម៉ាទ្រីសច្រាសគឺ \(\dfrac{1}{a_1b_2 - a_2b_1}\begin{bmatrix} b_2 & -b_1\\ -a_2 & a_1 \end{bmatrix}\) ។
បើគេតាង \(D = \begin{vmatrix} a_1 & b_1\\ a_2 & b_2 \end{vmatrix}\), \(D_x = \begin{vmatrix} m_1 & b_1\\ m_2 & b_2 \end{vmatrix}\), \(D_y = \begin{vmatrix} a_1 & m_1\\ a_2 & m_2 \end{vmatrix}\) នោះគេបាន \(x = \dfrac{D_x}{D}\), \(y = \dfrac{D_y}{D}\) (\(D \ne 0\)) ។
បើ \(D = 0\) និង \(D_x \ne 0\) ឬ \((D_y \ne 0)\) នោះប្រព័ន្ធសមីការគ្មានចម្លើយ ។
បើ \(D = 0\) និង \(D_x = 0\) (និង \(D_y = 0\)) នោះប្រព័ន្ធសមីការមានចម្លើយច្រើនរាប់មិនអស់ ។
គេមានប្រព័ន្ធសមីការ \(\begin{cases} a_1x + b_1y + c_1z = m_1\\ a_2x + b_2y + c_2z = m_2\\ a_3x + b_3y + c_3z = m_3 \end{cases}\) ។ គេអាចសរសេរជាសមីការម៉ាទ្រីស \(\begin{bmatrix} a_1 & b_1 & c_1\\ a_2 & b_2 & c_2\\ a_3 & b_3 & c_3 \end{bmatrix}\begin{bmatrix} x\\ y\\ z \end{bmatrix} = \begin{bmatrix} m_1\\ m_2\\ m_3 \end{bmatrix}\) ដើម្បីដោះស្រាយប្រព័ន្ធសមីការនេះ ។ តាមលំនាំគំរូដោះស្រាយប្រព័ន្ធសមីការមានពីរអញ្ញាត គេបានចម្លើយនៃប្រព័ន្ធសមីការមាន \(3\) អញ្ញាត
ដោះស្រាយប្រព័ន្ធសមីការ
\(\begin{cases} 3x + 7y = -6\\ 4x - 2y = 26 \end{cases}\)
\(\begin{cases} 4x - 5y = 13\\ -8x + 10y = 18 \end{cases}\)
\(\begin{cases} x + 2y + 3z = 2\\ -2x + y + 2z = 1\\ 4x - y = 3 \end{cases}\)
\(\begin{cases} 2x + 2y + 2z = 0\\ -2x + 5y + 2z = 1\\ 8x + y + 4z = -1 \end{cases}\) ។
គេបាន \(D = \begin{vmatrix} 3 & 7\\ 4 & -2 \end{vmatrix} = -34\), \(D_x = \begin{vmatrix} -6 & 7\\ 26 & -2 \end{vmatrix} = -170\), \(D_y = \begin{vmatrix} 3 & -6\\ 4 & 26 \end{vmatrix} = 102\) ។
\(x = \dfrac{D_x}{D} = \dfrac{-170}{-34} = 5\), \(y = \dfrac{D_y}{D} = \dfrac{102}{-34} = -3\) ។ ដូច្នេះ \(x = 5\), \(y = -3\) ជាគូចម្លើយនៃប្រព័ន្ធសមីការ ។
គេបាន \(D = \begin{vmatrix} 4 & -5\\ -8 & 10 \end{vmatrix} = 0\), \(D_x = \begin{vmatrix} 13 & -5\\ 18 & 10 \end{vmatrix} = 220 \ne 0\) ។ គេសង្កេតឃើញថា \(\dfrac{4}{-8} = \dfrac{-5}{10} \ne \dfrac{13}{18}\) ។ ដូច្នេះ ប្រព័ន្ធសមីការគ្មានចម្លើយ ។
គេបាន \(D = \begin{vmatrix} 1 & 2 & 3\\ -2 & 1 & 2\\ 4 & -1 & 0 \end{vmatrix} = 12\), \(D_x = \begin{vmatrix} 2 & 2 & 3\\ 1 & 1 & 2\\ 3 & -1 & 0 \end{vmatrix} = 4\), \(D_y = \begin{vmatrix} 1 & 2 & 3\\ -2 & 1 & 2\\ 4 & 3 & 0 \end{vmatrix} = -20\), \(D_z = \begin{vmatrix} 1 & 2 & 2\\ -2 & 1 & 1\\ 4 & -1 & 3 \end{vmatrix} = 20\) ។
គេបាន \(x = \dfrac{4}{12} = \dfrac{1}{3}\), \(y = \dfrac{-20}{12} = -\dfrac{5}{3}\), \(z = \dfrac{20}{12} = \dfrac{5}{3}\) ជាចម្លើយនៃប្រព័ន្ធសមីការ ។
គេបាន \(D = \begin{vmatrix} 2 & 2 & 2\\ -2 & 5 & 2\\ 8 & 1 & 4 \end{vmatrix} = 0\), \(D_x = \begin{vmatrix} 0 & 2 & 2\\ 1 & 5 & 2\\ -1 & 1 & 4 \end{vmatrix} = 0\) ។ ប្រព័ន្ធមានចម្លើយច្រើនរាប់មិនអស់ ។ រកចម្លើយរាប់មិនអស់របស់ប្រព័ន្ធសមីការនេះ ៖ បូកសមីការទី \(1\) និងទី \(2\) គេបាន \(7y + 4z = 1\) ។ បើយក \(z = l\) គេបាន \(y = \dfrac{1 - 4l}{7}\), \(x = -y - z = -\dfrac{1 + 3l}{7}\) ។
ដូច្នេះចម្លើយរាប់មិនអស់នៃប្រព័ន្ធសមីការគឺ \(x = -\dfrac{1 + 3l}{7}\), \(y = \dfrac{1 - 4l}{7}\), \(z = l\) ។
គេដឹងថាក្នុងមួយលើករថយន្តរបស់សុខដឹកភ្ញៀវទៅប្រទេសថៃបានថ្លៃដឹក \(9700\$\) និងវៀតណាមបាន \(6800\$\) រីឯរថយន្តសៅទៅប្រទេសថៃបាន \(10200\$\) និងវៀតណាមបាន \(8200\$\) ។ រថយន្តរបស់អ្នកទាំងពីរដឹកភ្ញៀវទៅប្រទេសនីមួយៗរាល់លើកដូចគ្នា ដែលនៅពេលដំណាច់ខែ សុខទទួលបានថ្លៃដឹកសរុប \(86400\$\) ហើយសៅបាន \(98200\$\) ។ តើរថយន្តអ្នកទាំងពីរដឹកភ្ញៀវទៅប្រទេសថៃបានប៉ុន្មានលើកនិងវៀតណាមបានប៉ុន្មានលើក?
តាង \(x\) ជាចំនួនដងនៃការដឹកភ្ញៀវទៅប្រទេសថៃ, \(y\) ជាចំនួនដងនៃការដឹកភ្ញៀវទៅប្រទេសវៀតណាម ។ តាមសម្មតិកម្មគេបានប្រព័ន្ធសមីការ ៖ \(\begin{cases} 9700x + 6800y = 86400\\ 10200x + 8200y = 98200 \end{cases}\) ។
គេមានប្រអប់ \(2\) ដែលប្រអប់នីមួយៗមានតែសន្លឹកក្រដាសប្រាក់ \(5\) ពាន់រៀល និង \(10\) ពាន់រៀល ។ គេដឹងថាប្រអប់ទី \(1\) មានប្រាក់ចំនួន \(250\) ពាន់រៀល និងប្រអប់ទី \(2\) មាន \(275\) ពាន់រៀល ហើយចំនួនសន្លឹក \(5\) ពាន់ ក្នុងប្រអប់ទី \(1\) ស្មើនឹងចំនួនសន្លឹក \(10\) ពាន់ ក្នុងប្រអប់ទី \(2\) ។ តើក្នុងប្រអប់ទី \(1\) មានសន្លឹក \(5\) ពាន់ប៉ុន្មានសន្លឹក? \(10\) ពាន់ចំនួនប៉ុន្មានសន្លឹក?
វត្ថុបីធ្វើអំពីប្លាទីនលាយមាសនិងប្រាក់ ។ វត្ថុទី \(1\) មានម៉ាស \(62\) g ដែលក្នុងនេះមានប្លាទីន \(1\) cm\(^3\) មាស \(1\) cm\(^3\) និងប្រាក់ \(1\) cm\(^3\) ។ វត្ថុទី \(2\) មានម៉ាស \(83\) g ដែលមានប្លាទីន \(2\) cm\(^3\) មាស \(2\) cm\(^3\) និងប្រាក់ \(1\) cm\(^3\) ។ វត្ថុទី \(3\) មានម៉ាស \(71\) g ដែលក្នុងនោះមានប្លាទីន \(1\) cm\(^3\) មាស \(2\) cm\(^3\) និងប្រាក់ \(1\) cm\(^3\) ។ កំណត់រកម៉ាសមាឌរបស់លោហធាតុនីមួយៗគិតជាក្រាមក្នុង \(1\) cm\(^3\) ។
មើលចម្លើយ
\(x = 20\), \(y = 15\) ។
\(x = 12\), \(y = 9\), \(z = 41\) ។
លំហាត់ជំពូកទី ៤
គេមានម៉ាទ្រីសដូចខាងក្រោម ៖ ចូរកំណត់លំដាប់នៃម៉ាទ្រីស ។
\(\begin{bmatrix} -3 & 2 & 5 \end{bmatrix}\)
\(\begin{bmatrix} -3 & 1\\ 2 & 5\\ 7 & -6 \end{bmatrix}\)
\(\begin{bmatrix} -6\\ 7\\ 8\\ 0 \end{bmatrix}\)
\(\begin{bmatrix} 1 & 2 & -3\\ 5 & 4 & 7\\ 11 & 0 & -13 \end{bmatrix}\)
គេមានម៉ាទ្រីស \(A = \begin{bmatrix} 5 & 6 & 7\\ -2 & x & 9\\ \sqrt{16} & x & 9 \end{bmatrix}\), \(B = \begin{bmatrix} 1 & -7\\ 3 & 0 \end{bmatrix}\) ។ កំណត់តម្លៃ \(x\) និង \(y\) ដើម្បីឱ្យ \(A = B\) ។
គេឱ្យម៉ាទ្រីស \(A = \begin{bmatrix} 2 & 0\\ -1 & 4 \end{bmatrix}\), \(B = \begin{bmatrix} 1 & -7\\ 3 & 0 \end{bmatrix}\), \(C = \begin{bmatrix} 0 & 0\\ 8 & -2 \end{bmatrix}\) ។ គណនា ក. \(3A - B + 2C\) ខ. \(2(A - B + 2C) + 3B - C\) ។
រកតម្លៃ \(p, q, a\) និង \(b\) ដែលផ្ទៀងផ្ទាត់ ៖
\(\begin{bmatrix} 10 & 3\\ -3 & -1 \end{bmatrix}\begin{bmatrix} p\\ q \end{bmatrix} = \begin{bmatrix} 4\\ -1 \end{bmatrix}\)
\(\begin{bmatrix} 4 & -3\\ 2 & -1 \end{bmatrix}\begin{bmatrix} a\\ -1 \end{bmatrix} = \begin{bmatrix} 15\\ b \end{bmatrix}\)
\(\begin{bmatrix} -1 & a\\ b & 1 \end{bmatrix}\begin{bmatrix} 2 & -1\\ -1 & 2 \end{bmatrix} = \begin{bmatrix} 1 & 5\\ 3 & 0 \end{bmatrix}\) ។
គេឱ្យសមីការម៉ាទ្រីស \(M\begin{bmatrix} 1 & 0\\ 2 & 3 \end{bmatrix} = \begin{bmatrix} -1 & -2\\ 0 & -1\\ 2 & 3 \end{bmatrix}\) ។ ចូរកំណត់លំដាប់នៃម៉ាទ្រីស \(M\) និងរកម៉ាទ្រីស \(M\) ។
ដោះស្រាយប្រព័ន្ធសមីការ
\(\begin{cases} 2x - 3y = -4\\ 2x + 7y = 0 \end{cases}\)
\(\begin{cases} x + y = 1\\ 2x + y = 3 \end{cases}\)
\(\begin{cases} x - 2y + 3z = 4\\ 2x + y - 4z = 3\\ -3x + 4y - z = -2 \end{cases}\)
\(\begin{cases} 4x + 2y + 7z = 35\\ 3x + y + 8z = 25\\ 5x + 3y + z = 40 \end{cases}\) ។
នារីទៅផ្សារទិញសាច់ដើម្បីធ្វើម្ហូបប្រចាំថ្ងៃ ។ លើកទី \(1\) នារីទិញសាច់មាន់ \(3\) kg ត្រី \(1\) kg និងសាច់គោ \(2\) kg ចំណាយអស់ប្រាក់ចំនួន \(90\) ពាន់រៀល ។ លើកទី \(2\) នារីទិញសាច់មាន់ \(2\) kg ត្រី \(1\) kg និងសាច់គោ \(3\) kg ចំណាយអស់ប្រាក់ចំនួន \(94\) ពាន់រៀល ហើយលើកទី \(3\) ទិញសាច់មាន់ \(3\) kg ត្រី \(2\) kg និងសាច់គោ \(1\) kg ចំណាយអស់ប្រាក់ចំនួន \(84\) ពាន់រៀល ។ តើសាច់មាន់ ត្រី និងសាច់គោ \(1\) kg ថ្លៃប៉ុន្មានពាន់រៀល?
ទំព័រសៀវភៅដើម
បើកមើលទំព័រសៀវភៅពុម្ព









លំហាត់អនុវត្តន៍
គណនាដេទែរមីណង់
\(\begin{vmatrix} 2 & 3 & 4\\ 3 & 2 & -1\\ 4 & 3 & 7 \end{vmatrix}\)
\(\begin{vmatrix} 1 & 3 & -1\\ 2 & -1 & 1\\ -2 & 2 & 3 \end{vmatrix}\)
\(\begin{vmatrix} 1 & 2 & -3\\ 3 & -5 & -1\\ 4 & 4 & 1 \end{vmatrix}\) ។
គណនាដេទែរមីណង់ ដោយប្រើការពន្លាតតាមមីន័រ
\(\begin{vmatrix} -1 & 1 & 2\\ 4 & 1 & 0\\ 3 & 6 & -2 \end{vmatrix}\)
\(\begin{vmatrix} 1 & -1 & 1\\ 4 & 3 & 1\\ 0 & 5 & 2 \end{vmatrix}\)
\(\begin{vmatrix} 3 & -1 & 1\\ 0 & 4 & 1\\ 5 & -2 & -3 \end{vmatrix}\) ។
បរិមាត្រចតុកោណកែងមួយមានប្រវែង \(86\) cm ។ គេដឹងថាប្រវែងទទឹង \(2\) ដងលើសប្រវែងបណ្តោយ \(2\) cm ។ រកវិមាត្រនៃចតុកោណកែងដោយប្រើការដោះស្រាយតាមវិធីក្រាម័រ ។
គេលក់ផ្លែពុទ្រា \(50\) kg ក្នុង \(1\) kg មានតម្លៃ \(3500\) ៛ ។ ប៉ុន្តែដោយពុទ្រានេះមានផ្លែធំ និងផ្លែតូច នោះផ្លែតូចគេលក់តែ \(3000\) ៛ ក្នុង \(1\) kg និងផ្លែធំលក់ថ្លៃ \(5000\) ៛ ក្នុង \(1\) kg ។ តើផ្លែពុទ្រាធំមានប៉ុន្មានគីឡូក្រាមនិងតូចប៉ុន្មានគីឡូក្រាម?
គេដឹងថាផលបូកនៃបីចំនួនស្មើនឹង \(20\) ចំនួនទី \(1\) ស្មើនឹងផលបូកនៃចំនួនទី \(2\) និងទី \(3\) ស្មើនឹង \(3\) ដងចំនួនទី \(1\) ។ រកចំនួននីមួយៗ ។
បរិមាត្រត្រីកោណមួយមានប្រវែង \(18\) m ។ គេដឹងថាជ្រុងដែលវែងជាងគេស្មើនឹង \(2\) ដងជ្រុងដែលខ្លីជាងគេ ។ ជ្រុងមួយទៀតជាមធ្យមនព្វន្តនៃជ្រុងដែលវែងជាងគេនិងជ្រុងខ្លីជាងគេ ។ រកប្រវែងជ្រុងនីមួយៗនៃត្រីកោណ ។
ដោះស្រាយប្រព័ន្ធសមីការ
\(\begin{cases} \frac{3}{4}x - y = 0\\ \frac{1}{2}x + \frac{1}{3}y = 6 \end{cases}\)
\(\begin{cases} x + y = -6\\ 2x - y = 2 \end{cases}\)
\(\begin{cases} x + 2y = 5\\ 3x - 15 = -6y \end{cases}\)
\(\begin{cases} 2x + 3y + 2z = 14\\ 4x + 2y - z = 15\\ x + y + 2z = 8 \end{cases}\)
\(\begin{cases} x + 2y - 3z = 10\\ 4x + y - z = -10\\ 3x - 7y + 2z = 5 \end{cases}\)
\(\begin{cases} -2x + y + 3z = 2\\ x - 7y - 3z = -4\\ 4x - 2y - 6z = 1 \end{cases}\) ។
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
តេស្តសមត្ថភាព ៖ មេរៀនទី ៣៩ ដេទែរមីណង់ (វិទ្យាសាស្ត្រសង្គម) — ២០ សំណួរ · ៣៥ នាទី