1. ទំព័រដើម
  2. ថ្នាក់ទី ១១
  3. មេរៀនទី ២០
២០
ថ្នាក់វិទ្យាសាស្ត្រ · ជំពូកទី ៥ លីមីតនិងដេរីវេ · មេរៀនទី ២០ · គណិតវិទ្យាថ្នាក់ទី ១១

អនុវត្តន៍ដេរីវេចំពោះសមីការនិងវិសមីការ

ថ្នាក់វិទ្យាសាស្ត្រទំព័រ ៥៤–៧៦▶ ស្លាយបង្រៀន
វត្ថុបំណង
  1. សិក្សាទៅតាមតម្លៃប៉ារ៉ាម៉ែត្រពីអត្ថិភាពឫស ទីតាំងឫសធៀបនឹងចំនួន និងចំនួនឫសនៃសមីការដឺក្រេទី \(3\) និងសមីការដឺក្រេទី \(4\) ដោយប្រើក្រាប

  2. ដោះស្រាយវិសមីការដឺក្រេទី \(3\) និងវិសមីការដឺក្រេទី \(4\) ដោយប្រើដេរីវេនិងក្រាប

  3. បង្ហាញវិសមីការដឺក្រេទី \(3\) និងវិសមីការដឺក្រេទី \(4\) ដោយប្រើដេរីវេនិងក្រាប ។

ការអនុវត្តដេរីវេចំពោះសមីការ

ដោយប្រើក្រាបនៃអនុគមន៍ \(y = f(x)\) គេអាចបញ្ជាក់បានដោយងាយពីអត្ថិភាពឫស ទីតាំងឫសធៀបនឹងចំនួន និងចំនួនឫសនៃសមីការ \(f(x) = \lambda\) ទៅតាមតម្លៃប៉ារ៉ាម៉ែត្រ \(\lambda\) ។

ការអនុវត្តដេរីវេចំពោះសមីការដឺក្រេទី 3

ឧទាហរណ៍

អនុគមន៍ \(y = f(x) = x^3 + 3x^2 - 2\) មានក្រាប \(C\) ។

  1. សង់ក្រាប \(C\) នៃអនុគមន៍ \(f\) ។

  2. សិក្សាដោយប្រើក្រាបហ្វិកទៅតាមតម្លៃប៉ារ៉ាម៉ែត្រ \(\lambda\) អត្ថិភាពនិងចំនួនឫសនៃសមីការ \(x^3 + 3x^2 - 2 = \lambda\) ។

ដំណោះស្រាយ
  1. សង់ក្រាបនៃ \(f\) ៖ ដែនកំណត់ \(D = \mathbb{R}\) ។ ដេរីវេ \(f'(x) = 3x^2 + 6x = 3x(x + 2)\) ។ បើ \(f'(x) = 0\) នោះ \(x = 0\) ឬ \(x = -2\) ។ ចំពោះ \(x = 0\) គេបាន \(f(0) = -2\) និងចំពោះ \(x = -2\) គេបាន \(f(-2) = 2\) ។ លីមីតចុងដែនកំណត់ ៖ \(\displaystyle\lim_{x \to -\infty} f(x) = \lim_{x \to -\infty} x^3\left(1 + \frac{3}{x} - \frac{2}{x^3}\right) = -\infty\) និង \(\displaystyle\lim_{x \to +\infty} f(x) = +\infty\) ។

    ក្រាបប្រសព្វអ័ក្ស \(y'oy\) \(\Rightarrow x = 0\), \(y = -2\) ។ ក្រាបប្រសព្វអ័ក្ស \(x'ox\) \(\Rightarrow y = 0\) ៖

    \[\begin{aligned} x^3 + 3x^2 - 2 = 0 &\Leftrightarrow x^2(x + 1) + 2(x^2 - 1) = 0\\ &\Leftrightarrow (x + 1)(x^2 + 2x - 2) = 0 \end{aligned}\]
    នាំឱ្យ \(x = -1\) ឬ \((x + 1)^2 = 3\) គឺ \(x = -1 \pm\sqrt{3}\) ។

  2. សិក្សាទៅតាមតម្លៃ \(\lambda\) អត្ថិភាពនិងចំនួនឫសនៃសមីការ ។ គេបាន \(x^3 + 3x^2 - 2 = \lambda\) \((1)\) ជាសមីការអាប់ស៊ីសនៃចំណុចប្រសព្វរវាងក្រាប \(C\) និងបន្ទាត់ \(D : y = \lambda\) ។ សង់បន្ទាត់ \(D\) នៅក្នុងតម្រុយតែមួយ ហើយនៅត្រង់ផ្នែកណាមួយដែលជួបក្រាប \(C\) បានច្រើនចំណុចបំផុត ។ ចំនួនឫសនៃសមីការ ស្មើនឹងចំនួនចំណុចប្រសព្វរវាង \(C\) និង \(D\) ។

    • បើ \(\lambda > 2\) នោះសមីការ \((1)\) មានឫសតែ \(1\) គត់ ។

    • បើ \(\lambda = 2\) នោះសមីការ \((1)\) មានឫសឌុបនិងឫសមួយផ្សេងទៀត ។

    • បើ \(-2 < \lambda < 2\) នោះសមីការ \((1)\) មានឫស \(3\) ផ្សេងគ្នា ។

    • បើ \(\lambda = -2\) នោះសមីការ \((1)\) មានឫសឌុបនិងឫសមួយផ្សេងទៀត ។

    • បើ \(\lambda < -2\) នោះសមីការ \((1)\) មានឫសតែ \(1\) គត់ ។

លំហាត់គំរូ

សិក្សាដោយប្រើក្រាបហ្វិកទៅតាមតម្លៃ \(m\) អត្ថិភាពនិងទីតាំងឫសនៃសមីការ \(x^3 - 3x - m = 0\) ធៀបនឹងចំនួន \(0\) និង \(1\) ។

ដំណោះស្រាយ

ជំហានទី \(1\) ៖ សង់ក្រាបនៃអនុគមន៍ \(y = x^3 - 3x\) ។ គេបាន \(y' = 3x^2 - 3\) ។ បើ \(y' = 0\), \(3x^2 - 3 = 0 \Leftrightarrow x^2 = 1 \Rightarrow x = \pm 1\) ។ ចំពោះ \(x = -1\) គេបាន \(y = 2\) និងចំពោះ \(x = 1\) គេបាន \(y = -2\) ។ \(\displaystyle\lim_{x \to +\infty}(x^3 - 3x) = +\infty\), \(\displaystyle\lim_{x \to -\infty}(x^3 - 3x) = -\infty\) ។

ក្រាបប្រសព្វអ័ក្ស \((x'ox) \Rightarrow y = 0\) ៖ \(x^3 - 3x = 0 \Leftrightarrow x(x^2 - 3) = 0 \Leftrightarrow x = 0\) ឬ \(x = \pm\sqrt{3}\) ។

ជំហានទី \(2\) ៖ បំប្លែងសមីការឱ្យមានរាង \(f(x) = m\) ៖ \(x^3 - 3x = m\) ។

ជំហានទី \(3\) ៖ សង់បន្ទាត់ដេកមានសមីការ \(y = m\) នៅក្នុងតម្រុយតែមួយហើយនៅត្រង់ផ្នែកណាដែលបន្ទាត់ជួបក្រាបបានច្រើនចំណុចបំផុត ។

ជំហានទី \(4\) ៖ ប្រើក្រាបដើម្បីសិក្សាទៅតាមតម្លៃ \(m\) នូវអត្ថិភាពនិងទីតាំងឫសធៀបនឹងចំនួន \(0\) និង \(1\) ។ សន្មត \(x_1, x_2, x_3\) ជាឫសនៃសមីការដែល \(x_1 \le x_2 \le x_3\) ។

  • បើ \(m > 2\) នោះសមីការមានឫសតែមួយគត់ \(x_3\) ដែល \(0 < 1 < x_3\) ។

  • បើ \(m = 2\) នោះសមីការមានឫសដែល \(x_1 = x_2 = -1 < 0 < 1 < x_3\) ។

  • បើ \(0 < m < 2\) នោះសមីការមានឫសបីផ្សេងគ្នាដែល \(x_1 < x_2 < 0 < 1 < x_3\) ។

  • បើ \(m = 0\) នោះសមីការមានឫសបីផ្សេងគ្នាដែល \(x_1 < x_2 = 0 < 1 < x_3\) ។

  • បើ \(-2 < m < 0\) នោះសមីការមានឫសបីផ្សេងគ្នាដែល \(x_1 < 0 < x_2 < 1 < x_3\) ។

  • បើ \(m = -2\) នោះសមីការមានឫសដែល \(x_1 < 0 < 1 = x_2 = x_3\) ។

  • បើ \(m < -2\) នោះសមីការមានឫសតែមួយគត់ដែល \(x_1 < 0 < 1\) ។

ជាទូទៅ

សមីការ \(ax^3 + bx^2 + cx + d = \lambda\) មានឫសជាអាប់ស៊ីសនៃចំណុចប្រសព្វរវាងក្រាបនៃ \(y = ax^3 + bx^2 + cx + d\) និងបន្ទាត់មានសមីការ \(y = \lambda\) ។

ប្រតិបត្តិ

អនុគមន៍ \(y = x^3 - 3x + 2\) មានក្រាប \(C\) ។ រកតម្លៃ \(a\) ដើម្បីឱ្យសមីការ \(x^3 - 3x + 2 = a\) ៖ ក. មានឫសបីផ្សេងគ្នា ។ ខ. មានឫសវិជ្ជមានពីរផ្សេងគ្នា និងឫសអវិជ្ជមានមួយទៀត ។

មើលចម្លើយ

ក. \(0 < a < 4\) ខ. \(0 < a < 2\) ។

ការអនុវត្តដេរីវេចំពោះសមីការប៊ីការេ

ឧទាហរណ៍

អនុគមន៍ \(y = x^4 - 2x^2\) មានក្រាប \(C\) ។

  1. សង់ក្រាប \(C\) នៃអនុគមន៍ ។

  2. ដោយប្រើក្រាប \((C)\) សិក្សាទៅតាមតម្លៃ \(m\) អត្ថិភាពនិងចំនួនឫសនៃសមីការ \(x^4 - 2x^2 - m = 0\) ។

ដំណោះស្រាយ
  1. \(y' = 4x^3 - 4x = 4x(x^2 - 1)\) ។ \(y' = 0 \Leftrightarrow x = 0\) ឬ \(x = \pm 1\) ។ ចំពោះ \(x = 0\), \(y = 0\) និងចំពោះ \(x = \pm 1\), \(y = -1\) ។ \(\displaystyle\lim_{x \to \pm\infty}(x^4 - 2x^2) = \lim_{x \to \pm\infty} x^4\left(1 - \frac{2}{x^2}\right) = +\infty\) ។

    បើ \(x = 0\) នាំឱ្យ \(y = 0\) ។ បើ \(y = 0\), \(x^2(x^2 - 2) = 0\) នាំឱ្យ \(x = 0\) ឬ \(x = \pm\sqrt{2}\) ។

  2. សមីការ \(x^4 - 2x^2 = m\) ៖

    • បើ \(m > 0\) នោះសមីការមានឫស \(2\) ផ្សេងគ្នា ។

    • បើ \(m = 0\) នោះសមីការមានឫស \(4\) គឺ \(0\) ជាឫសឌុប និងឫសពីរផ្សេងទៀតត្រង់ \(x = \pm\sqrt{2}\) ។

    • បើ \(-1 < m < 0\) នោះសមីការមានឫស \(4\) ផ្សេងគ្នា ។

    • បើ \(m = -1\) នោះសមីការមានឫសឌុប \(2\) ត្រង់ \(x = \pm 1\) ។

    • បើ \(m < -1\) នោះសមីការគ្មានឫស ។

លំហាត់គំរូ

គេឱ្យអនុគមន៍ \(f(x) = x^4 - 2x^2 + 2\) និងក្រាប \(C\) ។ សិក្សាទៅតាមតម្លៃប៉ារ៉ាម៉ែត្រ \(\lambda\) អត្ថិភាពនិងទីតាំងឫសនៃសមីការ \(x^4 - 2x^2 + 2 = \lambda\) ធៀបនឹងចំនួន \(-1\) និង \(1\) តាមក្រាប ។

ដំណោះស្រាយ

ជំហានទី \(1\) ៖ សមីការមានរាង \(x^4 - 2x^2 + 2 = \lambda\) ។ អនុគមន៍ \(f\) មានអប្បបរមា \(f(\pm 1) = 1\) និងអតិបរមាធៀប \(f(0) = 2\) ។

ជំហានទី \(2\) ៖ សង់បន្ទាត់ដេកមានសមីការ \(y = \lambda\) ។

ជំហានទី \(3\) ៖ សន្មត \(x_1, x_2, x_3\) និង \(x_4\) ជាឫសនៃសមីការដែល \(x_1 \le x_2 \le x_3 \le x_4\) ។ សិក្សាដោយប្រើក្រាបទៅតាមតម្លៃ \(\lambda\) ៖

  • បើ \(\lambda > 2\) នោះសមីការមានឫសពីរផ្សេងគ្នាដែល \(x_1 < -1 < 1 < x_2\) ។

  • បើ \(\lambda = 2\) នោះសមីការមានឫសបួនដែល \(x_1 < -1 < x_2 = x_3 = 0 < 1 < x_4\) ។

  • បើ \(1 < \lambda < 2\) នោះសមីការមានឫសបួនផ្សេងគ្នាដែល \(x_1 < -1 < x_2 < x_3 < 1 < x_4\) ។

  • បើ \(\lambda = 1\) នោះសមីការមានឫសបួនដែល \(x_1 = x_2 = -1 < x_3 = x_4 = 1\) ។

  • បើ \(\lambda < 1\) នោះសមីការគ្មានឫសទេ ។

ជាទូទៅ

សមីការ \(ax^4 + bx^2 + c = \lambda\) មានឫសជាអាប់ស៊ីសនៃចំណុចប្រសព្វរវាងក្រាបនៃ \(y = ax^4 + bx^2 + c\) និងបន្ទាត់មានសមីការ \(y = \lambda\) ។

ប្រតិបត្តិ

គេឱ្យក្រាបនៃអនុគមន៍ \(y = x^4 - 4x^2 + 3\) ។ រកតម្លៃ \(m\) ដើម្បីឱ្យសមីការ \(x^4 - 4x^2 = m - 3\) ៖ ក. មានឫសបួនផ្សេងគ្នា ។ ខ. មានឫសពីរផ្សេងគ្នានៅក្រៅចន្លោះ \([-2, 2]\) ។

មើលចម្លើយ

ក. \(-1 < m < 3\) ខ. \(m > 3\) ។

ការអនុវត្តដេរីវេចំពោះវិសមីការ

ការអនុវត្តដេរីវេចំពោះវិសមីការដឺក្រេទី 3

ឧទាហរណ៍

បង្ហាញថាវិសមីការ \(x^3 + x + 2 > 0\) ផ្ទៀងផ្ទាត់ចំពោះ \(x > -1\) ។

របៀបទី \(1\) ៖ ប្រើប្រាស់អនុគមន៍ \(y = x^3 + x + 2\) ។ \(y' = 3x^2 + 1 > 0\) ចំពោះ \(\forall x \in \mathbb{R}\) ។ \(y'' = 6x\), បើ \(y'' = 0\), \(6x = 0 \Rightarrow x = 0\) ។ \(\displaystyle\lim_{x \to +\infty}(x^3 + x + 2) = +\infty\), \(\displaystyle\lim_{x \to -\infty}(x^3 + x + 2) = -\infty\) ។ បើ \(x = 0\), \(y = 2\) ។ បើ \(y = 0\), \(x^3 + x + 2 = 0\) សមមូល \((x + 1)(x^2 - x + 2) = 0\) ឬ \(x = -1\) ព្រោះសមីការ \(x^2 - x + 2 = 0\) គ្មានឫស ។ តាមក្រាបគ្រប់ចំណុច \((x, y)\) ដែលមាន \(y > 0\) ត្រូវស្ថិតនៅផ្នែកខាងលើអ័ក្សអាប់ស៊ីស ហើយត្រូវគ្នានឹង \(x > -1\) ។ ដូច្នេះ វិសមីការ \(x^3 + x + 2 > 0\) ផ្ទៀងផ្ទាត់ចំពោះ \(x > -1\) ។

របៀបទី \(2\) ៖ ប្រើទិសដៅអថេរភាពនៃអនុគមន៍ \(y = x^3 + x + 2\) ។ គេបាន \(y' = 3x^2 + 1 > 0\), \(\forall x \in \mathbb{R}\) \(\Rightarrow\) អនុគមន៍ \(y\) ជាអនុគមន៍កើនលើ \(\mathbb{R}\) ។ បើ \(x > -1 \Rightarrow y(x) > y(-1)\) (លក្ខណៈអនុគមន៍កើន) ។ ដោយ \(y(-1) = (-1)^3 + (-1) + 2 = 0\) \(\Rightarrow y(x) > 0\) ។ ដូច្នេះ វិសមីការ \(x^3 + x + 2 > 0\) ផ្ទៀងផ្ទាត់ចំពោះ \(x > -1\) ។

លំហាត់គំរូ

អនុគមន៍ \(y = f(x) = x^3 - 3x + 2\) មានក្រាប \(C\) ។

  1. ដោះស្រាយវិសមីការ \(x^3 - 3x + 2 < 0\) តាមក្រាប ។

  2. បង្ហាញថា \(0 \le x^3 - 3x + 2 \le 4\) ចំពោះ \(x \in [-2, 2]\) ។

ដំណោះស្រាយ

  1. តាមក្រាប គ្រប់ចំណុច \((x, y)\) នៃក្រាបដែលមាន \(y < 0\) ត្រូវស្ថិតនៅផ្នែកខាងក្រោមអ័ក្សអាប់ស៊ីស ហើយត្រូវគ្នានឹង \(x < -2\) ។ ដូច្នេះ វិសមីការមានសំណុំចម្លើយ \(S = (-\infty, -2)\) ។

  2. របៀបទី \(1\) ៖ តាមក្រាប ចំណុច \((x, y)\) នៃក្រាបដែលមាន \(x \in [-2, 2]\) ត្រូវស្ថិតលើក្រាបដែលនៅខាងលើអ័ក្សអាប់ស៊ីស ជួបអ័ក្សអាប់ស៊ីសត្រង់ \(x = -2\) និង \(x = 1\) ហើយជួបបន្ទាត់ \(y = 4\) ត្រង់ \(x = -1\) និង \(x = 2\) ។ ដូច្នេះ \(0 \le y = x^3 - 3x + 2 \le 4\) ចំពោះ \(x \in [-2, 2]\) ។

    របៀបទី \(2\) ៖ ដោយមិនប្រើក្រាប (ករណីគ្មានក្រាប) ៖ ប្រើតារាងអថេរភាព ។ ដេរីវេ \(y' = 3x^2 - 3\) ។ បើ \(y' = 0\), \(3x^2 - 3 = 0 \Leftrightarrow x = \pm 1\) ។ តម្លៃបរមា ៖ \(y(-1) = 4\), \(y(1) = 0\) ។

    តាមតារាងអថេរភាពនៃអនុគមន៍ខាងលើ គេបាន ៖ \(0 \le y = x^3 - 3x + 2 \le 4\) ចំពោះ \(x \in [-2, 2]\) ។

ជាទូទៅ
  • វិសមីការ \(ax^3 + bx^2 + cx + d > 0\) មានសំណុំឫសជាសំណុំតម្លៃអាប់ស៊ីស \(x\) នៃចំណុចនៅលើក្រាបតាងអនុគមន៍ \(y = ax^3 + bx^2 + cx + d\) ដែលស្ថិតនៅផ្នែកខាងលើអ័ក្សអាប់ស៊ីស ។

  • វិសមីការ \(ax^3 + bx^2 + cx + d < 0\) មានសំណុំឫសជាសំណុំតម្លៃអាប់ស៊ីស \(x\) នៃចំណុចនៅលើក្រាបតាងអនុគមន៍ \(y = ax^3 + bx^2 + cx + d\) ដែលស្ថិតនៅផ្នែកខាងក្រោមអ័ក្សអាប់ស៊ីស ។

ប្រតិបត្តិ

អនុគមន៍ \(y = -x^3 + 3x - 2\) មានក្រាប \(C\) ។ ក. រកសំណុំឫសនៃវិសមីការ \(-x^3 + 3x - 2 \le 0\) តាមក្រាប ។ ខ. បង្ហាញថា \(-4 \le -x^3 + 3x - 2 \le 0\) ចំពោះ \(-2 \le x \le 2\) ។

មើលចម្លើយ

ក. \(-x^3 + 3x - 2 = -(x - 1)^2(x + 2) \le 0\) ៖ \(x \in [-2, +\infty)\) ខ. លើ \([-2, 2]\) អនុគមន៍មានតម្លៃធំបំផុត \(y(-2) = y(1) = 0\) និងតម្លៃតូចបំផុត \(y(-1) = y(2) = -4\) ។

ការអនុវត្តដេរីវេចំពោះវិសមីការដែលអង្គទី 1 ជាកន្សោមប៊ីការេ

ឧទាហរណ៍

គេឱ្យក្រាប \(C\) នៃ \(y = -x^4 - 2x^2 + 3\) ។ រកសំណុំឫសនៃវិសមីការ \(-x^4 - 2x^2 + 3 \ge 0\) តាមក្រាបហ្វិក ។

តាមក្រាប ចំណុច \((x, y)\) នៃក្រាបដែលមាន \(y \ge 0\) ត្រូវស្ថិតនៅផ្នែកខាងលើ ឬជួបនឹងអ័ក្សអាប់ស៊ីស ហើយត្រូវគ្នានឹង \(-1 \le x \le 1\) ។ ដូច្នេះ វិសមីការមានសំណុំឫស \(S = [-1, 1]\) ។

លំហាត់គំរូ

អនុគមន៍ \(y = -\dfrac{1}{2}x^4 + 3x^2 - \dfrac{5}{2}\) មានក្រាប \(C\) ។

  1. ដោះស្រាយវិសមីការ \(-\dfrac{1}{2}x^4 + 3x^2 - \dfrac{5}{2} < 0\) តាមក្រាប ។

  2. បង្ហាញថា \(0 < -\dfrac{1}{2}x^4 + 3x^2 - \dfrac{5}{2} \le 2\) ចំពោះ \(x \in (-\sqrt{5}, -1) \cup (1, \sqrt{5})\) តាមក្រាប ។

ដំណោះស្រាយ

  1. តាមក្រាប វិសមីការ \(-\dfrac{1}{2}x^4 + 3x^2 - \dfrac{5}{2} < 0\) មានសំណុំឫស \(S = (-\infty, -\sqrt{5}) \cup (-1, 1) \cup (\sqrt{5}, +\infty)\) ។

  2. តាមក្រាប ចំណុច \((x, y)\) នៃក្រាប \(C\) ដែលមាន \(0 < y \le 2\) ត្រូវស្ថិតនៅផ្នែកខាងលើអ័ក្សអាប់ស៊ីស ហើយប៉ះនឹងបន្ទាត់ \(y = 2\) ដែលត្រូវគ្នានឹង \(x \in (-\sqrt{5}, -1) \cup (1, \sqrt{5})\) ។ ដូច្នេះ \(0 < -\dfrac{1}{2}x^4 + 3x^2 - \dfrac{5}{2} \le 2\) ចំពោះ \(x \in (-\sqrt{5}, -1) \cup (1, \sqrt{5})\) ។

ជាទូទៅ
  • វិសមីការ \(ax^4 + bx^2 + c > 0\) មានសំណុំឫសជាសំណុំតម្លៃអាប់ស៊ីស \(x\) នៃចំណុចនៅលើក្រាបតាងអនុគមន៍ \(y = ax^4 + bx^2 + c\) ដែលស្ថិតនៅផ្នែកខាងលើអ័ក្សអាប់ស៊ីស ។

  • វិសមីការ \(ax^4 + bx^2 + c < 0\) មានសំណុំឫសជាសំណុំតម្លៃអាប់ស៊ីស \(x\) នៃចំណុចនៅលើក្រាបតាងអនុគមន៍ \(y = ax^4 + bx^2 + c\) ដែលស្ថិតនៅផ្នែកខាងក្រោមអ័ក្សអាប់ស៊ីស ។

ប្រតិបត្តិ

អនុគមន៍ \(y = x^4 - 2x^2 + 1\) មានក្រាប \(C\) ។ ក. ដោះស្រាយវិសមីការ \(x^4 - 2x^2 + 1 > 0\) តាមក្រាប ។ ខ. បង្ហាញថា \(0 \le x^4 - 2x^2 + 1 \le 1\) ចំពោះ \(x \in [-\sqrt{2}, \sqrt{2}]\) ។

មើលចម្លើយ

ក. \(x \in \mathbb{R} - \{\pm 1\}\) ខ. លើ \([-\sqrt{2}, \sqrt{2}]\) អនុគមន៍មានតម្លៃតូចបំផុត \(y(\pm 1) = 0\) និងតម្លៃធំបំផុត \(y(0) = y(\pm\sqrt{2}) = 1\) ។

មេរៀនសង្ខេប ជំពូកទី ៥

មេរៀនសង្ខេប
  1. បើ \(x \to a\) ហើយ \(f(x) \to b\) នោះកំណត់សរសេរដោយ \(\displaystyle\lim_{x \to a} f(x) = b\) ។

  2. \(\displaystyle\lim_{x \to a} c = c\) ចំពោះគ្រប់ចំនួនថេរ \(c\) ។ \(\displaystyle\lim_{x \to a} x = a\) ។

  3. \(\displaystyle\lim_{x \to a}[f(x) \pm g(x)] = \lim_{x \to a} f(x) \pm \lim_{x \to a} g(x)\) ។ \(\displaystyle\lim_{x \to a}[f(x)\times g(x)] = \lim_{x \to a} f(x)\times\lim_{x \to a} g(x)\) ។

  4. \(\displaystyle\lim_{x \to a}\frac{f(x)}{g(x)} = \frac{\lim_{x \to a} f(x)}{\lim_{x \to a} g(x)}\) បើ \(\displaystyle\lim_{x \to a} g(x) \ne 0\) ។

  5. បើ \(\displaystyle\lim_{x \to x_0^-} f(x) = L\) នោះ \(L\) ជាលីមីតខាងឆ្វេងនៃ \(y = f(x)\) ។ បើ \(\displaystyle\lim_{x \to x_0^+} f(x) = R\) នោះ \(R\) ជាលីមីតខាងស្ដាំនៃ \(y = f(x)\) ។ \(f\) មានលីមីតត្រង់ \(x_0\) លុះត្រាតែ \(\displaystyle\lim_{x \to x_0^-} f(x) = \lim_{x \to x_0^+} f(x)\) ។

  6. លីមីតនៃអនុគមន៍ពហុធានៅត្រង់អនន្ត គឺជាលីមីតនៃតួដែលមានដឺក្រេធំជាងគេ ។ លីមីតនៃអនុគមន៍សនិទាននៅត្រង់អនន្ត គឺជាផលធៀបរវាងលីមីតនៃតួដែលមានដឺក្រេធំជាងគេនៅភាគយក និងលីមីតនៃតួដែលមានដឺក្រេធំជាងគេនៅភាគបែង ។

  7. ផលធៀប \(\dfrac{\Delta y}{\Delta x} = \dfrac{f(b) - f(a)}{b - a}\) ជាអត្រាបម្រែបម្រួលមធ្យមនៃ \(y = f(x)\) កាលណា \(x\) បម្រែបម្រួលពី \(a\) ទៅ \(b\) ។

  8. \(f'(a) = \displaystyle\lim_{h \to 0}\frac{f(a + h) - f(a)}{h}\) ជាដេរីវេនៃអនុគមន៍ \(y = f(x)\) នៅត្រង់ \(x = a\) ។

  9. \((c)' = 0\) ចំពោះគ្រប់ចំនួនថេរ \(c\) ។ \((x^n)' = nx^{n-1}\) ចំពោះ \(n \in \mathbb{N}\) និង \(r \in \mathbb{Q}\), \((x^r)' = rx^{r-1}\) ។ \([kf(x)]' = kf'(x)\) ដែល \(k\) ជាមេគុណថេរ ។

  10. \([f(x) \pm g(x)]' = f'(x) \pm g'(x)\) ។ \([f(x)\times g(x)]' = f'(x)\times g(x) + f(x)\times g'(x)\) ។ \(\left[\dfrac{f(x)}{g(x)}\right]' = \dfrac{f'(x)\times g(x) - f(x)\times g'(x)}{[g(x)]^2}\) បើ \(g(x) \ne 0\) ។

  11. \(f''(x)\) ជាដេរីវេទី \(1\) នៃ \(f'(x)\) ហើយ \(f''(x)\) ជាដេរីវេទី \(2\) នៃអនុគមន៍ \(y = f(x)\) ។

  12. មេគុណប្រាប់ទិសនៃបន្ទាត់ប៉ះនឹងក្រាបតាង \(f\) ត្រង់ \((x_0, y_0)\) ៖ \(m = \displaystyle\lim_{x \to x_0}\frac{f(x) - f(x_0)}{x - x_0} = \frac{dy}{dx}(x_0) = f'(x_0)\) ។ សមីការបន្ទាត់ប៉ះ ៖ \(y - y_0 = f'(x_0)(x - x_0)\) ឬ \(y = f'(x_0)(x - x_0) + y_0\) ។

  13. ទិសដៅអថេរភាពនៃអនុគមន៍ ៖ \(f\) កើនលើ \((a, b)\) លុះត្រាតែ \(f'(x) > 0\), ចុះលើ \((a, b)\) លុះត្រាតែ \(f'(x) < 0\), ថេរលើ \((a, b)\) លុះត្រាតែ \(f'(x) = 0\) គ្រប់ \(x \in (a, b)\) ។

  14. អតិបរមាធៀបនិងអប្បបរមាធៀបនៃអនុគមន៍តាមដេរីវេទី \(1\) ៖ \(f\) មានអតិបរមាធៀបត្រង់ \(x_0\) កាលណា \(f'\) ដូរសញ្ញាពី \(+\) ទៅ \(-\) ត្រង់ \(x_0\) ។ \(f\) មានអប្បបរមាធៀបត្រង់ \(x_0\) កាលណា \(f'\) ដូរសញ្ញាពី \(-\) ទៅ \(+\) ត្រង់ \(x_0\) ។

  15. អតិបរមាធៀបនិងអប្បបរមាធៀបតាមដេរីវេទី \(2\) ៖ \(f\) មានអតិបរមាធៀបត្រង់ \(x_0\) កាលណា \(f'(x_0) = 0\) និង \(f''(x_0) < 0\) ។ \(f\) មានអប្បបរមាធៀបត្រង់ \(x_0\) កាលណា \(f'(x_0) = 0\) និង \(f''(x_0) > 0\) ។

  16. ចំណុច \(I(x_0, y_0)\) ជាចំណុចរបត់នៃខ្សែកោងតាង \(f\) កាលណាខ្សែកោងប៉ោងឬផតលើ \([a, x_0]\) ហើយផតឬប៉ោងលើ \([x_0, b]\) ។ របៀបរក ៖ រក \(f''(x)\), ដោះស្រាយ \(f''(x) = 0\) និងសិក្សាសញ្ញានៃ \(f''(x)\) ។

  17. ល្បឿននៃចលនា ៖ ចំណុច \(M(x = f(t))\) មានល្បឿននៅខណៈពេល \(t\) គឺ \(V = \dfrac{dx}{dt} = f'(t)\) ។

  18. ចំណុចរបត់ជាផ្ចិតឆ្លុះនៃក្រាបតាងអនុគមន៍ដឺក្រេទី \(3\) ។ អ័ក្សអរដោនេជាអ័ក្សឆ្លុះនៃក្រាបតាងអនុគមន៍ \(y = ax^4 + bx^2 + c\) ។

  19. អាស៊ីមតូត ៖ បន្ទាត់ \(x = x_0\) ជាអាស៊ីមតូតឈរនៃក្រាបតាង \(y = f(x)\) កាលណា \(\displaystyle\lim_{x \to x_0} f(x) = \pm\infty\) ។ បន្ទាត់ \(y = b\) ជាអាស៊ីមតូតដេកកាលណា \(\displaystyle\lim_{x \to \pm\infty} f(x) = b\), \(b \in \mathbb{R}\) ។

  20. ចំណុច \(S\left(-\dfrac{d}{c}, \dfrac{a}{c}\right)\) ជាផ្ចិតឆ្លុះនៃក្រាបតាងអនុគមន៍ \(y = \dfrac{ax + b}{cx + d}\) ហើយជាចំណុចប្រសព្វរវាងអាស៊ីមតូតឈរនិងដេក ។

  21. សមីការ \(ax^3 + bx^2 + cx + d = \lambda\) (ឬ \(ax^4 + bx^2 + c = \lambda\)) មានឫសជាអាប់ស៊ីសនៃចំណុចប្រសព្វរវាងក្រាបនៃអនុគមន៍ និងបន្ទាត់ \(y = \lambda\) ។

  22. វិសមីការ \(f(x) > 0\) (ឬ \(f(x) < 0\)) មានសំណុំឫសជាសំណុំតម្លៃអាប់ស៊ីស \(x\) នៃចំណុចនៅលើក្រាបតាង \(f\) ដែលស្ថិតនៅផ្នែកខាងលើ (ឬខាងក្រោម) អ័ក្សអាប់ស៊ីស ។ ក្នុងការដោះស្រាយវិសមីការដឺក្រេទី \(3\) ឬទី \(4\) គេអាចប្រើក្រាប ឬតារាងអថេរភាពនៃអនុគមន៍ ។

លំហាត់ជំពូកទី ៥

  1. \(f\) ជាអនុគមន៍កំណត់ដោយ \(f(x) = \dfrac{3x^2 - 4x - 4}{x^2 - x - 2}\) បើ \(x > 2\), \(f(x) = \dfrac{\sqrt{x^2 + 5} - 3}{\sqrt{x + 2} - 2}\) បើ \(x < 2\) និង \(f(2) = \dfrac{8}{3}\) ។ គណនា \(\displaystyle\lim_{x \to +\infty} f(x)\), \(\displaystyle\lim_{x \to -2^+} f(x)\), \(\displaystyle\lim_{x \to 2^+} f(x)\) និង \(\displaystyle\lim_{x \to 2^-} f(x)\) ។

  2. គេឱ្យអនុគមន៍ \(f(x) = \begin{cases} 5 - ax^2 & \text{បើ } x > 2\\ x + 1 & \text{បើ } x \le 2 \end{cases}\) ។ កំណត់តម្លៃ \(a\) ដើម្បីឱ្យ \(f\) មានលីមីតត្រង់ \(x = 2\) ។

  3. គេឱ្យអនុគមន៍ \(f(x) = \begin{cases} \dfrac{\sqrt{x} - 1}{x - 1} & \text{បើ } x > 1\\ \dfrac{m^2 + m - 7}{2} + 2x - 2 & \text{បើ } x \le 1 \end{cases}\) ។ តើតម្លៃ \(m\) ស្មើប៉ុន្មានដែលធ្វើឱ្យ \(f\) ជាអនុគមន៍មានលីមីតត្រង់ \(x = 1\) ។

  4. គណនាលីមីតខាងក្រោម ៖

    1. \(\displaystyle\lim_{x \to 3}\frac{x^2 - 5x + 6}{9 - x^2}\)

    2. \(\displaystyle\lim_{x \to -5}\frac{x^2 + 6x + 5}{x^2 + 4x - 5}\)

    3. \(\displaystyle\lim_{x \to 2}\frac{x^3 - 8}{x^2 - 2x}\)

    4. \(\displaystyle\lim_{x \to 2}\frac{x^3 - 2x^2 - 4x + 8}{x^3 - 4x^2 + 4x}\)

    5. \(\displaystyle\lim_{x \to 5}\frac{\sqrt{x - 1} - 2}{x - 5}\)

    6. \(\displaystyle\lim_{x \to 4}\frac{\sqrt{2x + 1} - 3}{\sqrt{x} - 2}\)

  5. គណនាលីមីតខាងក្រោម ៖

    1. \(\displaystyle\lim_{x \to 2}\frac{\sqrt{x + 2} - 2}{x - 2}\)

    2. \(\displaystyle\lim_{x \to 3}\frac{\sqrt{2x + 3} - \sqrt{x + 6}}{\sqrt{x - 1} - \sqrt{8 - 2x}}\)

    3. \(\displaystyle\lim_{x \to 3}\frac{x^2 - x - 6}{\sqrt{x + 6} - 3}\)

    4. \(\displaystyle\lim_{x \to 4}\frac{\sqrt{x + 5} - \sqrt{x - 1}}{\sqrt{x + 12} - \sqrt{x} - 2}\)

    5. \(\displaystyle\lim_{x \to 1}\frac{1}{x - 1}\left(x + 1 + \frac{2}{x - 2}\right)\)

    6. \(\displaystyle\lim_{x \to 0}\frac{x^2 + 3x}{|x|}\)

  6. គណនាលីមីតខាងក្រោម ៖

    1. \(\displaystyle\lim_{x \to +\infty}\frac{1 + 2\sqrt{x} - x}{x + 2}\)

    2. \(\displaystyle\lim_{x \to -\infty}\frac{\sqrt{x^2 + 5x} - 3}{2x + 1}\)

    3. \(\displaystyle\lim_{x \to \infty}\frac{(x - 1)^2(7x^2 + 2)}{(2x + 3)^4}\)

    4. \(\displaystyle\lim_{x \to +\infty}(x - \sqrt{x^2 + 3})\)

    5. \(\displaystyle\lim_{x \to -\infty}(\sqrt{x^2 + 2x} + x - 1)\)

    6. \(\displaystyle\lim_{x \to +\infty}(x + 1 - \sqrt{x^2 + 3x})\)

  7. គណនាដេរីវេនៃអនុគមន៍ខាងក្រោម ៖

    1. \(y = (x^2 + 1)(x^3 - 2x + 4)\)

    2. \(y = \dfrac{1}{x^4} + 2\sqrt{x} + \dfrac{7}{\sqrt[3]{x}}\)

    3. \(y = \dfrac{x^2 + 2x - 2}{x^2 + 1}\)

    4. \(y = \dfrac{1}{(x^2 + x + 1)^2}\)

    5. \(y = x\sqrt{x} + \sqrt[5]{x^3}\)

    6. \(y = (x^2 + 3x - 2)^{10}\)

  8. គណនាដេរីវេនៃអនុគមន៍ខាងក្រោម ៖

    1. \(y = \sqrt{9 - x^2}\)

    2. \(y = (x^2 - x)^2(x + 1)\)

    3. \(y = \sqrt{\dfrac{x - 1}{x + 1}}\)

    4. \(y = x\sqrt[3]{1 + x^2}\)

  9. កំណត់តម្លៃ \(a\) ដើម្បីឱ្យលីមីត \(\displaystyle\lim_{x \to 2}\frac{\sqrt{x + a} - 3}{x^2 - 5x + 6}\) ជាចំនួនកំណត់ ។

  10. កំណត់តម្លៃ \(a\) និង \(b\) ដើម្បីឱ្យលីមីត \(\displaystyle\lim_{x \to 8}\frac{ax^2 + bx + 8}{\sqrt[3]{x} - 2} = 84\) ។

  11. រកតម្លៃអតិបរមាធៀបនិងអប្បបរមាធៀបនៃអនុគមន៍ខាងក្រោម ៖ ក. \(y = x^3 + 3x^2 - 9x + 1\) ខ. \(y = x^4 - 4x^2 + 5\) ។

  12. រកតម្លៃ \(m\) ដើម្បីឱ្យអនុគមន៍ \(y = 2x^3 + 3(m - 1)x^2 + 6(m - 2)x - 1\) មានអតិបរមាធៀបមួយនិងអប្បបរមាធៀបមួយ ។

  13. រកចំណុចរបត់នៃអនុគមន៍ខាងក្រោម ៖

    1. \(y = x^3 - 8\)

    2. \(y = -\dfrac{x^3}{3} + 3x^2 - 9x + 5\)

    3. \(y = x^3 + 6x^2 + 9x + 7\)

    4. \(y = -\dfrac{x^4}{12} + 2x^2 - 3\)

  14. គេឱ្យអនុគមន៍ \(y = (m^2 - 2)x^3 + (m + 4)x^2\) ។ ក. កំណត់តម្លៃ \(m\) ដើម្បីឱ្យអនុគមន៍នេះមាន \(I(1, 2)\) ជាចំណុចរបត់ ។ ខ. ចំពោះតម្លៃ \(m\) ដែលបានរកឃើញ ចូរសិក្សាអថេរភាពនិងសង់ក្រាប \(C\) តាងអនុគមន៍នេះ ។

  15. សិក្សាអថេរភាពនិងសង់ក្រាប \(C\) តាងអនុគមន៍ \(y = x^3 - 3x^2 - 6x + 8\) ។

  16. សិក្សាអថេរភាពនិងសង់ក្រាប \(C\) តាងអនុគមន៍ \(y = \dfrac{2x - 1}{x + 2}\) ។

  17. សិក្សាអថេរភាពនិងសង់ក្រាបតាងអនុគមន៍ខាងក្រោម ៖

    1. \(y = x^3 - 3x\)

    2. \(y = -x^3 + 6x^2 - 9x + 4\)

    3. \(y = x^4 - 5x^2 + 4\)

    4. \(y = -x^4 + 3x^2 - 5\)

    5. \(y = \dfrac{2x - 2}{x - 2}\)

    6. \(y = \dfrac{3 - 2x}{x + 1}\)

  18. គេឱ្យអនុគមន៍ \(f(x) = x^2\) និង \(h\) ជាចំនួនពិតខុសពីសូន្យ ។ រកតម្លៃ \(\alpha\) ដើម្បីឱ្យ \(f(x_0 + h) = f(x_0) + h\cdot f'(x_0 + \alpha h)\) ។

  19. បន្ទាត់ \(T\) មួយប៉ះនឹងក្រាបនៃអនុគមន៍ \(y = x^3\) ត្រង់ចំណុច \(M\) មួយ ហើយជួបអ័ក្សអាប់ស៊ីសនិងអ័ក្សអរដោនេរៀងគ្នាត្រង់ចំណុច \(A\) និង \(B\) ។ រកផលធៀប \(AM : BM\) ។

  20. គេឱ្យអនុគមន៍ \(y = 6x^5 - 15x^4 + 10x^3 - 2\) ។ ក. គណនា \(y'\) និងសិក្សាសញ្ញានៃ \(y'\) ។ ខ. សង់តារាងអថេរភាព និងក្រាបនៃអនុគមន៍ \(y\) ។

  21. ប៉ារ៉ាបូលតាង \(y = 9 - x^2\) កាត់អ័ក្សអាប់ស៊ីសត្រង់ចំណុច \(E\) និង \(F\) ។ ចតុកោណព្នាយ \(EFGH\) ចារឹកក្នុងប៉ារ៉ាបូល ហើយមានអង្កត់ \(EF\) ជាបាតធំ និង \(GH\) ជាបាតតូច ។ ក. រកកូអរដោនេនៃចំណុច \(G\) និង \(H\) ដើម្បីឱ្យចតុកោណព្នាយមានផ្ទៃក្រឡាធំបំផុត ។ ខ. គណនាផ្ទៃក្រឡាធំបំផុតនោះ ។

  22. ក. ក្រាប \(C_1\) នៃអនុគមន៍ \(y = x^3 + ax\) និង \(C_2\) នៃ \(y = x^2 + bx + c\) កាត់គ្នាត្រង់ \(A(1, 2)\) ហើយមានបន្ទាត់ប៉ះរួមត្រង់ចំណុចនោះ ។ រកតម្លៃ \(a, b\) និង \(c\) ។ ខ. ចំពោះតម្លៃនៃចំនួនពិត \(a, b\) និង \(c\) ដែលរកឃើញ សង់ក្រាប \(C_1\), \(C_2\) និងបន្ទាត់ប៉ះរួមត្រង់ \(A\) ។

  23. ក. រកតម្លៃ \(k\) ដើម្បីឱ្យអនុគមន៍ \(f(x) = x^3 - 4x^2 + 2kx\) គ្មានបរមា ។ ខ. រកតម្លៃ \(a\) ដើម្បីឱ្យអនុគមន៍ \(y = x^4 + 2ax^2 + a\) មានអតិបរមា និងអប្បបរមា ។

  24. រកតម្លៃអតិបរមា និងអប្បបរមានៃអនុគមន៍ \(y = 2x^3 - 3ax^2 + 1\) លើចន្លោះ \(0 \le x \le 3\) ដែល \(a > 0\) ។

  25. គេឱ្យចតុមុខនិយ័ត \(ABCD\) មួយដែលមានទ្រនុង \(12\) cm ។ ចំណុច \(M, N, P\) ស្ថិតនៅលើទ្រនុង \(AB, AC, AD\) រៀងគ្នា ហើយមានចម្ងាយ \(x\) ដូចគ្នាពីកំពូល \(A\) ។ ចំណុច \(M', N', P'\) ជាចំណោលកែងនៃ \(M, N, P\) រៀងគ្នាទៅលើបាត \(BCD\) ។ រកតម្លៃ \(x\) បើគេដឹងថាព្រីសត្រីមុខនិយ័ត \(MNP\cdot M'N'P'\) មានមាឌធំបំផុត ។

  26. គេឱ្យសមីការ \(2x^3 - 3x^2 - 12x - k = 0\)  \((E)\) ។ ក. រកតម្លៃ \(k\) ដើម្បីឱ្យ \((E)\) មានឫសបីផ្សេងគ្នា ។ ខ. ដោះស្រាយវិសមីការ \(2x^3 - 3x^2 - 12x - k \le 0\) តាមក្រាប ។

  27. អនុគមន៍ \(f(x) = x^2(6 - 3x^2)\) មានក្រាប \(C\) ។ ក. រកតម្លៃ \(P\) ដើម្បីឱ្យសមីការ \(f(x) = P\) មានឫសបួនផ្សេងគ្នាតាមក្រាប ។ ខ. បង្ហាញថា \(0 \le 6x^2 - 3x^4 < 3\) ចំពោះ \(x \in (-1, 1)\) ។

  28. គណនាលីមីតខាងក្រោម ៖

    1. \(\displaystyle\lim_{x \to 1}[(x^2 + 4x + 2)(3 - x^2)]\)

    2. \(\displaystyle\lim_{x \to -2}\frac{3x^2 - x - 4}{(2x + 5)^2}\)

    3. \(\displaystyle\lim_{x \to 1}\frac{2x^2 - 5x + 3}{x^2 + x - 2}\)

    4. \(\displaystyle\lim_{x \to 0}\frac{x^2 + x}{|x|}\)

    5. \(\displaystyle\lim_{x \to 0}\frac{2x^2 + |x|}{|x|}\)

    6. \(\displaystyle\lim_{x \to 3}\frac{x}{x^2 + 1}\)

    7. \(\displaystyle\lim_{x \to 3}\frac{x^3 - 27}{x - 3}\)

    8. \(\displaystyle\lim_{x \to -1}\frac{x^2 + 3x + 2}{x^2 - 2x - 3}\)

    9. \(\displaystyle\lim_{x \to 1}\frac{x^{100} - 7x + 6}{x^{50} + 3x - 4}\)

    10. \(\displaystyle\lim_{x \to 1}\frac{x^3 - 4x + 3}{x^3 - x^2 + 2x - 2}\)

    11. \(\displaystyle\lim_{x \to 1}\frac{\sqrt{2x - 1} - 1}{x - 1}\)

    12. \(\displaystyle\lim_{x \to 1}\frac{3x - 3}{1 + \sqrt[3]{x - 2}}\)

    13. \(\displaystyle\lim_{x \to 0}\frac{\sqrt[m]{ax + 1}\,\sqrt[n]{bx + 1} - 1}{x}\)

    14. \(\displaystyle\lim_{x \to \pm\infty}\frac{x^2 - 1}{x^2 + 3}\)

    15. \(\displaystyle\lim_{x \to +\infty}\frac{-x^2 + x + 1}{2x + 1}\)

    16. \(\displaystyle\lim_{x \to \pm\infty}\frac{\sqrt{4x^2 + 3} - 2x}{\sqrt{x^2 + 4} + 2x}\)

    17. \(\displaystyle\lim_{x \to +\infty}(\sqrt{x^2 + x + 1} - x)\)

    18. \(\displaystyle\lim_{x \to -\infty}(\sqrt{4x^2 + 4} + x)\)

    19. \(\displaystyle\lim_{x \to +\infty}(\sqrt{x^2 + 3} - \sqrt{x^2 - 2x})\)

  29. ក. គេឱ្យ \(f(x) = x^2 - 2x\) ។ ចូរគណនា \(\displaystyle\lim_{x \to 1}\frac{f(x) - f(1)}{x - 1}\) ។ ខ. \(f\) ជាអនុគមន៍កំណត់ដោយ \(f(x) = ax^2 + bx + c\) ។ ចូររក \(\displaystyle\lim_{x \to a}\frac{f(x) - f(a)}{x - a}\) ។

  30. គណនាដេរីវេនៃអនុគមន៍ខាងក្រោម ៖

    1. \(f(x) = \dfrac{1}{3}x^3 - \dfrac{1}{2}x^2 + 5x\)

    2. \(f(x) = (2x - 3)(3x + 2)\)

    3. \(f(x) = (2x^2 - 5)^2\)

    4. \(y = (2x^3 + 1)^5 + (x^2 - 3)^3\)

    5. \(y = \dfrac{2x - 3}{5x + 1}\)

    6. \(y = (2x^2 - 3)(3x^2 + 2)\)

    7. \(y = \dfrac{2x^2 - 3x + 4}{x - 2}\)

    8. \(y = \dfrac{-3x^2 + 5x + 4}{3x - 2}\)

  31. ក. គណនា \(f'(x)\) និង \(f'(1)\) នៃអនុគមន៍ \(f(x) = \dfrac{x^4}{2} + 2x\) ។ ខ. គណនាដេរីវេ \(y'\), \(y'(0)\) និង \(y'(1)\) នៃអនុគមន៍ \(y = \sqrt[3]{x^2 - 4x + 3}\) ។ គ. គណនាដេរីវេ \(\dfrac{dy}{dx}\) និង \(\dfrac{dy}{dx}\left(\dfrac{1}{2}\right)\) នៃអនុគមន៍ \(y = x^5 - x^4 + 4x^2 - 3x + 2\) ។ ឃ. គណនាដេរីវេ \(y'(1)\) នៃអនុគមន៍ \(y = \dfrac{x^2 - 3x + 5}{x - 3}\) ។ ង. គណនាដេរីវេ \(y'(0)\) នៃអនុគមន៍ \(y = \dfrac{(5 - 2x)(2x + 1)}{3x - 2}\) ។

  32. ក. គេឱ្យអនុគមន៍ \(y = \dfrac{x + 3}{x - 1}\) ។ គណនា \(y'\) និង \(y'(-1)\) ។ ខ. គេឱ្យអនុគមន៍ \(y = \dfrac{x + 1}{x^2}\) ។ គណនា \(y'\) និង \(y'(1)\) ។ គ. គេឱ្យអនុគមន៍ \(y = \dfrac{(x + 1)(2 - x)}{2x - 1}\) ។ គណនា \(y'\) និង \(y'(0)\) ។

  33. គេឱ្យអនុគមន៍ \(f(x) = 2x^3 - 12x + 3\) ។ ក. រកតម្លៃ \(x\) ដើម្បីឱ្យ \(f'(x) = 0\) ខ. រកតម្លៃ \(x\) ដើម្បីឱ្យ \(f''(x) = 12\) ។

  34. គេឱ្យអនុគមន៍ \(f(x) = x^3 - 3x^2 + 4x - 6\) ។ ក. រកតម្លៃ \(x\) ដើម្បីឱ្យ \(f'(x) = 1\) ខ. រកតម្លៃ \(x\) ដើម្បីឱ្យ \(f''(x) = 0\) ។

  35. អនុគមន៍ \(f\) កំណត់ដោយ \(f(x) = -4x^3 + x^2 + 14x - 1\) ។ ក. រកតម្លៃ \(x\) ដើម្បីឱ្យ \(f'(x) = 0\) ហើយសិក្សាសញ្ញានៃ \(f'(x)\) ខ. រកតម្លៃ \(x\) ដើម្បីឱ្យ \(f''(x) = 0\) ហើយសិក្សាសញ្ញានៃ \(f''(x)\) ។

  36. គេឱ្យក្រាប \(C : y = f(x) = x^2 - x + 1\) ។ រកសមីការបន្ទាត់ប៉ះគូសពីចំណុច \(A(1, 3)\) ប៉ះទៅនឹងក្រាប \(C\) ។

  37. អនុគមន៍ \(f(x) = x^3 - 6x^2 + 5\) មានក្រាប \(C\) ។ ក. រកសមីការបន្ទាត់ \(L\) ដែលប៉ះក្រាប \(C\) ត្រង់ចំណុចអាប់ស៊ីស \(-2\) ។ ខ. រកសមីការបន្ទាត់ដែលមានមេគុណប្រាប់ទិសស្មើ \(-4\) ហើយប៉ះនឹងក្រាប \(C\) ។

  38. ក. រកតម្លៃ \(m\) ដើម្បីឱ្យអនុគមន៍ \(y = x^3 + mx^2 - mx + 2\) មានអតិបរមានិងអប្បបរមាធៀប ។ ខ. រកតម្លៃ \(m\) ដើម្បីឱ្យអនុគមន៍ \(y = x^3 + 2mx^2 + mx - 3\) មានអតិបរមានិងអប្បបរមាធៀប ។

  39. រកតម្លៃអតិបរមាធៀបនិងអប្បបរមាធៀបនៃអនុគមន៍ខាងក្រោម ៖ ក. \(f(x) = x^3 - 3x^2 - 2\) ខ. \(f(x) = -x^3 + 3x^2 + 2\) គ. \(f(x) = x^4 - 4x^2 + 2\) ។

  40. អនុគមន៍ \(f(x) = x^3 + 3ax^2 + 3bx + 2\) មានអតិបរមាធៀបត្រង់ \(x = 1\) និងអប្បបរមាធៀបត្រង់ \(x = 2\) ។ ក. រកតម្លៃនៃចំនួនពិត \(a\) និង \(b\) ខ. រកផលដករវាងតម្លៃអតិបរមានិងអប្បបរមាធៀបនៃ \(f\) ។

  41. អនុគមន៍ \(f(x) = x^3 + ax^2 + bx + 4\) មានអតិបរមាធៀបត្រង់ \(x = 0\) និងអប្បបរមាធៀបត្រង់ \(x = 1\) ។ ក. រកតម្លៃនៃចំនួនពិត \(a\) និង \(b\) ខ. រកផលដករវាងតម្លៃអតិបរមានិងអប្បបរមាធៀបនៃ \(f\) ។

  42. អនុគមន៍ \(y = 3x^2 - 4x + 1\) កំណត់នៅលើ \(\mathbb{R}\) និងមានក្រាប \((C)\) ។ ក. រកសមីការបន្ទាត់ប៉ះនឹង \((C)\) ហើយកែងនឹងបន្ទាត់ \(y = -\dfrac{x}{5} + 2\) ។ ខ. រកសមីការបន្ទាត់ប៉ះនឹង \((C)\) ហើយស្របនឹងបន្ទាត់ \(y = x + 5\) ។

  43. អនុគមន៍ \(f(x) = 2x^3 - 16x + 11\) មានក្រាប \((C)\) ។ ក. រកសមីការបន្ទាត់ \((L)\) ដែលប៉ះនឹងក្រាប \((C)\) ត្រង់ចំណុច \(A(2, -5)\) ។ ខ. រកសមីការបន្ទាត់ប៉ះដែលមានមេគុណប្រាប់ទិសស្មើ \(-10\) ហើយប៉ះនឹងក្រាប \((C)\) ។

  44. គេឱ្យអនុគមន៍ \(f(x) = 4x^3 + 9x^2 - 30x + 1\) មានក្រាប \((C)\) ។ ក. គណនាលីមីតពេល \(x\) ខិតជិត \(1\) ខ. គណនាដេរីវេទី \(1\) នៃ \(f(x)\) គ. រកកូអរដោនេនៃគ្រប់ចំណុចប៉ះនៃក្រាប \((C)\) ដែលមានបន្ទាត់ប៉ះជាបន្ទាត់ដេក ឃ. រកសមីការនៃបន្ទាត់ប៉ះទាំងនោះ ។

ទំព័រសៀវភៅដើម

បើកមើលទំព័រសៀវភៅពុម្ព
មេរៀននេះបង្ហាញជាទំព័រពីសៀវភៅពុម្ពគណិតវិទ្យាថ្នាក់ទី ១១ (ថ្នាក់វិទ្យាសាស្ត្រ) ទំព័រ ៥៤–៧៦។
ទំព័រ ៥៤
ទំព័រ ៥៤
ទំព័រ ៥៥
ទំព័រ ៥៥
ទំព័រ ៥៦
ទំព័រ ៥៦
ទំព័រ ៥៧
ទំព័រ ៥៧
ទំព័រ ៥៨
ទំព័រ ៥៨
ទំព័រ ៥៩
ទំព័រ ៥៩
ទំព័រ ៦០
ទំព័រ ៦០
ទំព័រ ៦១
ទំព័រ ៦១
ទំព័រ ៦២
ទំព័រ ៦២
ទំព័រ ៦៣
ទំព័រ ៦៣
ទំព័រ ៦៤
ទំព័រ ៦៤
ទំព័រ ៦៥
ទំព័រ ៦៥
ទំព័រ ៦៦
ទំព័រ ៦៦
ទំព័រ ៦៧
ទំព័រ ៦៧
ទំព័រ ៦៨
ទំព័រ ៦៨
ទំព័រ ៦៩
ទំព័រ ៦៩
ទំព័រ ៧០
ទំព័រ ៧០
ទំព័រ ៧១
ទំព័រ ៧១
ទំព័រ ៧២
ទំព័រ ៧២
ទំព័រ ៧៣
ទំព័រ ៧៣
ទំព័រ ៧៤
ទំព័រ ៧៤
ទំព័រ ៧៥
ទំព័រ ៧៥
ទំព័រ ៧៦
ទំព័រ ៧៦

លំហាត់អនុវត្តន៍

១លំហាត់ទី ១

អនុគមន៍ \(y = x^3 - 3x^2\) មានក្រាប \(C\) ។ ក. សង់ក្រាប \(C\) នៃអនុគមន៍ ។ ខ. សិក្សាទៅតាមតម្លៃប៉ារ៉ាម៉ែត្រ \(m\) នូវអត្ថិភាព និងចំនួនឫសនៃសមីការ \(x^3 - 3x^2 = m\) តាមក្រាប ។

មើលដំណោះស្រាយ

ក. អតិបរមាធៀប \(y(0) = 0\), អប្បបរមាធៀប \(y(2) = -4\) ។ ខ. បើ \(m > 0\) ឬ \(m < -4\) ៖ ឫស \(1\) ។ បើ \(m = 0\) ៖ ឫសឌុប \(x = 0\) និងឫស \(x = 3\) ។ បើ \(-4 < m < 0\) ៖ ឫស \(3\) ផ្សេងគ្នា ។ បើ \(m = -4\) ៖ ឫសឌុប \(x = 2\) និងឫស \(x = -1\) ។

២លំហាត់ទី ២

អនុគមន៍ \(f\) កំណត់ដោយ \(f(x) = x^3 - 6x + 5\) ។ ក. សង់ក្រាបនៃ \(f\) ។ ខ. សិក្សាលើក្រាបទៅតាមតម្លៃ \(a\) នូវអត្ថិភាព និងសញ្ញាឫសនៃសមីការ \(x^3 - 6x + 5 - a = 0\) ។

មើលដំណោះស្រាយ

ក. អតិបរមាធៀប \(f(-\sqrt{2}) = 5 + 4\sqrt{2}\), អប្បបរមាធៀប \(f(\sqrt{2}) = 5 - 4\sqrt{2}\), \(f(0) = 5\) ។ ខ. \(a > 5 + 4\sqrt{2}\) ៖ ឫសវិជ្ជមានមួយ ។ \(a = 5 + 4\sqrt{2}\) ៖ ឫសឌុបអវិជ្ជមាន និងឫសវិជ្ជមានមួយ ។ \(5 < a < 5 + 4\sqrt{2}\) ៖ ឫសអវិជ្ជមានពីរ និងឫសវិជ្ជមានមួយ ។ \(a = 5\) ៖ ឫស \(0\), \(\pm\sqrt{6}\) ។ \(5 - 4\sqrt{2} < a < 5\) ៖ ឫសវិជ្ជមានពីរ និងឫសអវិជ្ជមានមួយ ។ \(a = 5 - 4\sqrt{2}\) ៖ ឫសឌុបវិជ្ជមាន និងឫសអវិជ្ជមានមួយ ។ \(a < 5 - 4\sqrt{2}\) ៖ ឫសអវិជ្ជមានមួយ ។

៣លំហាត់ទី ៣

គេឱ្យសមីការ \(2x^3 - 3x^2 - 12x - k = 0\) ដែលមានអញ្ញាត \(x\) និងប៉ារ៉ាម៉ែត្រ \(k\) ។ ក. រកតម្លៃ \(k\) ដើម្បីឱ្យសមីការមានឫសបីផ្សេងគ្នា ។ ខ. រកតម្លៃ \(k\) ដើម្បីឱ្យសមីការមានឫសវិជ្ជមានពីរផ្សេងគ្នា និងឫសអវិជ្ជមានមួយទៀត ។

មើលដំណោះស្រាយ

តាង \(g(x) = 2x^3 - 3x^2 - 12x\) មានអតិបរមាធៀប \(g(-1) = 7\) និងអប្បបរមាធៀប \(g(2) = -20\) ។ ក. \(-20 < k < 7\) ខ. \(-20 < k < 0\) ។

៤លំហាត់ទី ៤

អនុគមន៍ \(f\) កំណត់ដោយ \(f(x) = x^3 - 3x + 1\) មានក្រាប \(C\) ។ ក. សង់ក្រាប \(C\) នៃ \(f\) ។ ខ. សិក្សាលើក្រាបទៅតាមតម្លៃ \(p\) នូវអត្ថិភាព និងទីតាំងឫសនៃសមីការ \(f(x) = p\) ធៀបនឹងចំនួន \(-1\) និង \(1\) ។

មើលដំណោះស្រាយ

ក. អតិបរមាធៀប \(f(-1) = 3\), អប្បបរមាធៀប \(f(1) = -1\) ។ ខ. \(p > 3\) ៖ \(-1 < 1 < x_1\) ។ \(p = 3\) ៖ \(x_1 = x_2 = -1 < 1 < x_3\) ។ \(-1 < p < 3\) ៖ \(x_1 < -1 < x_2 < 1 < x_3\) ។ \(p = -1\) ៖ \(x_1 < -1 < 1 = x_2 = x_3\) ។ \(p < -1\) ៖ \(x_1 < -1 < 1\) ។

៥លំហាត់ទី ៥

ក. សង់ក្រាបនៃអនុគមន៍ \(y = \dfrac{3}{2}x^4 + \dfrac{1}{2}x^2 - 4\) ។ ខ. សិក្សាលើក្រាបទៅតាមតម្លៃ \(m\) នូវអត្ថិភាព និងទីតាំងឫសនៃសមីការ \(\dfrac{3}{2}x^4 + \dfrac{1}{2}x^2 - 4 - m = 0\) ធៀបនឹង \(-1\) និង \(2\) ។

មើលដំណោះស្រាយ

ក. អប្បបរមា \(y(0) = -4\) ។ \(y(\pm 1) = -2\), \(y(\pm 2) = 22\) ។ ខ. \(m < -4\) ៖ គ្មានឫស ។ \(m = -4\) ៖ ឫសឌុប \(x = 0\) ។ \(-4 < m < -2\) ៖ \(-1 < x_1 < x_2 < 2\) ។ \(m = -2\) ៖ \(x_1 = -1\), \(x_2 = 1\) ។ \(-2 < m < 22\) ៖ \(x_1 < -1 < x_2 < 2\) ។ \(m = 22\) ៖ \(x_1 = -2 < -1\), \(x_2 = 2\) ។ \(m > 22\) ៖ \(x_1 < -1\) និង \(x_2 > 2\) ។

៦លំហាត់ទី ៦

គេឱ្យសមីការ \(-2x^4 + 3x^2 - 1 = a\) ។ ក. រកតម្លៃ \(a\) ដើម្បីឱ្យសមីការមានឫសបួនផ្សេងគ្នា ។ ខ. រកតម្លៃ \(a\) ដើម្បីឱ្យសមីការគ្មានឫស ។

មើលដំណោះស្រាយ

អនុគមន៍ \(y = -2x^4 + 3x^2 - 1\) មានអតិបរមា \(y\left(\pm\dfrac{\sqrt{3}}{2}\right) = \dfrac{1}{8}\) និងអប្បបរមាធៀប \(y(0) = -1\) ។ ក. \(-1 < a < \dfrac{1}{8}\) ខ. \(a > \dfrac{1}{8}\) ។

៧លំហាត់ទី ៧

ក. សង់ក្រាបនៃអនុគមន៍ \(f(x) = -\dfrac{1}{3}x^3 + 2x^2 - 3x - 1\) ។ ខ. ដោះស្រាយវិសមីការ \(f(x) + 1 \le 0\) តាមក្រាប ។

មើលដំណោះស្រាយ

ក. អប្បបរមាធៀប \(f(1) = -\dfrac{7}{3}\), អតិបរមាធៀប \(f(3) = -1\) ។ ខ. \(f(x) + 1 = -\dfrac{x}{3}(x - 3)^2 \le 0\) ៖ \(x \in [0, +\infty)\) ។

៨លំហាត់ទី ៨

អនុគមន៍ \(y = x^3 + 3x^2 - 4\) មានក្រាប \(C\) ។ ក. សង់ក្រាប \(C\) នៃអនុគមន៍ ។ ខ. បង្ហាញថា \(x^3 + 3x^2 - 4 \le 0\) ចំពោះ \(x \le -2\) ។

មើលដំណោះស្រាយ

ក. អតិបរមាធៀប \(y(-2) = 0\), អប្បបរមាធៀប \(y(0) = -4\) ។ ខ. \(x^3 + 3x^2 - 4 = (x - 1)(x + 2)^2 \le 0\) ព្រោះ \(x - 1 < 0\) និង \((x + 2)^2 \ge 0\) ចំពោះ \(x \le -2\) ។

៩លំហាត់ទី ៩

គេឱ្យក្រាប \(C\) នៃអនុគមន៍ \(y = \dfrac{1}{2}x^4 + x^2 - \dfrac{3}{2}\) ។ ក. ដោះស្រាយវិសមីការ \(\dfrac{1}{2}x^4 + x^2 - \dfrac{3}{2} \ge 0\) តាមក្រាប ។ ខ. បង្ហាញថា \(\dfrac{1}{2}x^4 + x^2 - \dfrac{3}{2} < 0\) ចំពោះ \(x \in (-1, 1)\) ។

មើលដំណោះស្រាយ

\(y = \dfrac{1}{2}(x^2 + 3)(x^2 - 1)\) ៖ ក. \(x \in (-\infty, -1] \cup [1, +\infty)\) ខ. ចំពោះ \(x \in (-1, 1)\), \(x^2 - 1 < 0\) ដូច្នេះ \(y < 0\) ។

១០លំហាត់ទី ១០

\(f\) ជាអនុគមន៍កំណត់ដោយ \(f(x) = -x^4 + 2x^2 - 2\) ។ ក. សង់ក្រាបនៃ \(f\) ។ ខ. ដោះស្រាយទ្វេវិសមីការ \(-2 \le f(x) \le -1\) តាមក្រាប រួចតាមពីជគណិត ។ គ. បង្ហាញថា \(f(x) < -2\) ចំពោះ \(x \in (-\infty, -\sqrt{2}) \cup (\sqrt{2}, +\infty)\) តាមក្រាប ។

មើលដំណោះស្រាយ

ក. អតិបរមា \(f(\pm 1) = -1\), អប្បបរមាធៀប \(f(0) = -2\) ។ ខ. \(f(x) \le -1\) ពិតជានិច្ច ព្រោះ \(f(x) + 1 = -(x^2 - 1)^2 \le 0\) ។ \(f(x) \ge -2 \Leftrightarrow x^2(2 - x^2) \ge 0 \Leftrightarrow x \in [-\sqrt{2}, \sqrt{2}]\) ។ គ. ចំពោះ \(|x| > \sqrt{2}\), \(f(x) + 2 = x^2(2 - x^2) < 0\) ។

១១លំហាត់ទី ១១

ក. សង់ក្រាប \(C_1\) នៃ \(y = 3x^4 + 1\) និង \(C_2\) នៃ \(y = 8x^3 - 18x^2\) នៅក្នុងតម្រុយតែមួយ ។ ខ. បង្ហាញថា \(3x^4 + 1 > 8x^3 - 18x^2\) ចំពោះ \(x \ge 0\) តាមក្រាប ។ គ. រកដេរីវេនៃអនុគមន៍ \(f(x) = 3x^4 - 8x^3 + 18x^2 + 1\) និងគណនា \(f(0)\) ។ ឃ. បង្ហាញថា \(f(x) > 0\) ចំពោះ \(x \ge 0\) ហើយទាញបញ្ជាក់ថា \(3x^4 + 1 > 8x^3 - 18x^2\) ចំពោះ \(x \ge 0\) ។

មើលដំណោះស្រាយ

គ. \(f'(x) = 12x^3 - 24x^2 + 36x = 12x(x^2 - 2x + 3)\) និង \(f(0) = 1\) ។ ឃ. ដោយ \(x^2 - 2x + 3 = (x - 1)^2 + 2 > 0\) នោះ \(f'(x) \ge 0\) ចំពោះ \(x \ge 0\) ។ \(f\) កើនលើ \([0, +\infty)\) នាំឱ្យ \(f(x) \ge f(0) = 1 > 0\) ។ ដូច្នេះ \(3x^4 + 1 > 8x^3 - 18x^2\) ចំពោះ \(x \ge 0\) ។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

តេស្តសមត្ថភាព ៖ មេរៀនទី ២០ អនុវត្តន៍ដេរីវេចំពោះសមីការនិងវិសមីការ (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី

ចាប់ផ្ដើមតេស្ត