ស្រាយបញ្ជាក់ រូបមន្តផលបូកមុំឌុបនិងរូបមន្តបម្លែង
ដោះស្រាយចំណោទត្រីកោណមាត្រ ។
រូបមន្តផលបូកនិងផលដក
គណនា \(\cos(\alpha - \beta)\) និង \(\cos(\alpha + \beta)\)
ប្រៀបធៀបកន្សោម \(\cos(60^\circ - 30^\circ)\) និង \(\cos 60^\circ - \cos 30^\circ\) ។ គេបាន
ក្នុងការគណនា \(\cos(60^\circ - 45^\circ) = \cos 15^\circ\) គេមិនអាចរក \(\cos 15^\circ\) បានដោយងាយនោះទេ ព្រោះ \(15^\circ\) មិនមែនជាមុំពិសេស ។ ដូច្នេះគេបង្កើតរូបមន្តដើម្បីងាយស្រួលក្នុងការរកអនុគមន៍ត្រីកោណមាត្រនៃមុំទាំងនោះដូចខាងក្រោម ៖
គេពិនិត្យរង្វង់ត្រីកោណមាត្រដែលមានមុំ \((\overrightarrow{OA}, \overrightarrow{OM}) = \alpha\), មុំ \((\overrightarrow{OA}, \overrightarrow{ON}) = \beta\) និងមុំ \((\overrightarrow{OM}, \overrightarrow{ON}) = \beta - \alpha\) ។
គេបាន \(\overrightarrow{OM}(\cos\alpha, \sin\alpha)\), \(\overrightarrow{ON}(\cos\beta, \sin\beta)\) ។ តាមនិយមន័យផលគុណស្កាលែ គេអាចសរសេរ
បើគេជំនួស \(-\beta\) ដោយ \(\beta\) ក្នុងរូបមន្ត \(\cos(\alpha - \beta)\) គេបាន \(\cos[\alpha - (-\beta)] = \cos\alpha\cos(-\beta) + \sin\alpha\sin(-\beta)\) នាំឱ្យ
គណនា \(\sin(\alpha - \beta)\) និង \(\sin(\alpha + \beta)\)
តាមលក្ខណៈមុំបំពេញ គេបាន \(\sin(\alpha + \beta) = \cos\left[\dfrac{\pi}{2} - (\alpha + \beta)\right] = \cos\left[\left(\dfrac{\pi}{2} - \alpha\right) - \beta\right]\) ។
តាមរូបមន្ត \((1)\) \(\sin(\alpha + \beta) = \cos\left(\dfrac{\pi}{2} - \alpha\right)\cos\beta + \sin\left(\dfrac{\pi}{2} - \alpha\right)\sin\beta\) ។
តែ \(\cos\left(\dfrac{\pi}{2} - \alpha\right) = \sin\alpha\) និង \(\sin\left(\dfrac{\pi}{2} - \alpha\right) = \cos\alpha\) ។
បើយើងជំនួស \(\beta\) ដោយ \((-\beta)\) ក្នុងរូបមន្ត \((3)\) គេបាន \(\sin(\alpha - \beta) = \sin[\alpha + (-\beta)]\)
គណនា \(\dfrac{\sin 9^\circ\cos 39^\circ - \cos 9^\circ\sin 39^\circ}{\cos\frac{3\pi}{7}\cos\frac{5\pi}{28} + \sin\frac{3\pi}{7}\sin\frac{5\pi}{28}}\) ។
បង្ហាញថា \(\sin\alpha + \cos\alpha = \sqrt{2}\sin\left(\alpha + \dfrac{\pi}{4}\right)\) ។
គណនា \(\sin 105^\circ\), \(\cos 105^\circ\), \(\cos\dfrac{\pi}{12}\) ។
បង្ហាញថា \(\dfrac{\sin(\alpha - \beta)}{\cos\alpha\cos\beta} + \dfrac{\sin(\beta - \theta)}{\cos\beta\cos\theta} + \dfrac{\sin(\theta - \alpha)}{\cos\theta\cos\alpha} = 0\) ។
មើលចម្លើយ
\(\sin 105^\circ = \dfrac{\sqrt{6} + \sqrt{2}}{4}\), \(\cos 105^\circ = \dfrac{\sqrt{2} - \sqrt{6}}{4}\), \(\cos\dfrac{\pi}{12} = \dfrac{\sqrt{6} + \sqrt{2}}{4}\) ។
ប្រើ \(\dfrac{\sin(\alpha - \beta)}{\cos\alpha\cos\beta} = \tan\alpha - \tan\beta\) ។
គណនា \(\tan(\alpha + \beta)\) និង \(\tan(\alpha - \beta)\)
គេមាន \(\tan(\alpha + \beta) = \dfrac{\sin(\alpha + \beta)}{\cos(\alpha + \beta)}\) ដោយប្រើរូបមន្ត \((2)\) និង \((3)\) គេបាន \(\tan(\alpha + \beta) = \dfrac{\sin\alpha\cos\beta + \sin\beta\cos\alpha}{\cos\alpha\cos\beta - \sin\alpha\sin\beta}\) ។
ឧបមាថា \(\cos\alpha \ne 0\), \(\cos\beta \ne 0\), \(\cos(\alpha + \beta) \ne 0\) ។ គេចែកតួទាំងពីរនៃផលធៀបនឹង \(\cos\alpha\cos\beta\) គេបាន
បើគេជំនួស \(\beta\) ដោយ \((-\beta)\) ក្នុងរូបមន្ត \(\tan(\alpha + \beta)\) ។ គេបាន \(\tan[\alpha + (-\beta)] = \dfrac{\tan\alpha + \tan(-\beta)}{1 - \tan\alpha\tan(-\beta)}\)
រូបមន្តនេះកំណត់បានលុះត្រាតែ \(\alpha \ne \dfrac{\pi}{2} + k\pi\), \(\beta \ne \dfrac{\pi}{2} + k\pi\), \((\alpha - \beta) \ne \dfrac{\pi}{2} + k\pi\), \(k \in \mathbb{Z}\) ។
គេឱ្យ \(0 < \alpha < \dfrac{\pi}{2}\), \(-\dfrac{\pi}{2} < \beta < 0\) និង \(\tan\alpha = 2\), \(\tan\beta = -3\) ។ គណនា \(\tan(\alpha - \beta)\) ។
សម្រួលកន្សោម \(\dfrac{\tan 3\theta - \tan\theta}{1 + \tan\theta\tan 3\theta} + \cot\left(\dfrac{\pi}{2} + 2\theta\right)\) ។
គេមាន \(\dfrac{\tan 3\theta - \tan\theta}{1 + \tan\theta\tan 3\theta} = \tan(3\theta - \theta) = \tan 2\theta\) និង \(\cot\left(\dfrac{\pi}{2} + 2\theta\right) = -\tan 2\theta\) ។
ដូច្នេះ \(\dfrac{\tan 3\theta - \tan\theta}{1 + \tan\theta\tan 3\theta} + \cot\left(\dfrac{\pi}{2} + 2\theta\right) = \tan 2\theta - \tan 2\theta = 0\) ។
គណនា \(\tan(a + b + c)\) ដោយប្រើរូបមន្ត \(\tan(\alpha + \beta)\) ។
ផ្ទៀងផ្ទាត់សមភាព \(\dfrac{1 - \tan\theta}{1 + \tan\theta} = \tan\left(\dfrac{\pi}{4} - \theta\right)\) ។
មើលចម្លើយ
\(\tan(a + b + c) = \dfrac{\tan a + \tan b + \tan c - \tan a\tan b\tan c}{1 - \tan a\tan b - \tan b\tan c - \tan c\tan a}\) ។
អនុគមន៍រូបមន្តផលបូក
រូបមន្តមុំឌុប
គេឱ្យ \(\alpha = \beta\) ជំនួស \(\beta\) ដោយ \(\alpha\) ក្នុងរូបមន្ត \(\sin(\alpha + \beta)\) គេបាន \(\sin 2\alpha = \sin(\alpha + \alpha) = \sin\alpha\cos\alpha + \cos\alpha\sin\alpha = 2\sin\alpha\cos\alpha\) ។
ដូច្នេះ \[\sin 2\alpha = 2\sin\alpha\cos\alpha \quad{} (7)\]បើគេជំនួស \(\beta\) ដោយ \(\alpha\) ទៅក្នុងរូបមន្ត \(\cos(\alpha + \beta)\) គេបាន \(\cos 2\alpha = \cos(\alpha + \alpha) = \cos\alpha\cos\alpha - \sin\alpha\sin\alpha = \cos^2\alpha - \sin^2\alpha\) ។
គេសង្កេតឃើញថា \(\cos^2\alpha = 1 - \sin^2\alpha\) និង \(\sin^2\alpha = 1 - \cos^2\alpha\) ។ គេបាន \(\cos 2\alpha = (1 - \sin^2\alpha) - \sin^2\alpha = 1 - 2\sin^2\alpha\) និង \(\cos 2\alpha = \cos^2\alpha - (1 - \cos^2\alpha) = 2\cos^2\alpha - 1\) ។
ដូច្នេះ \[\begin{gathered} \cos 2\alpha = \cos^2\alpha - \sin^2\alpha = 1 - 2\sin^2\alpha = 2\cos^2\alpha - 1\\ (8) \end{gathered}\]បើគេជំនួស \(\beta\) ដោយ \(\alpha\) ទៅក្នុងរូបមន្ត \(\tan(\alpha + \beta)\) គេបាន \(\tan 2\alpha = \tan(\alpha + \alpha) = \dfrac{\tan\alpha + \tan\alpha}{1 - \tan\alpha\tan\alpha} = \dfrac{2\tan\alpha}{1 - \tan^2\alpha}\) ។
ដូច្នេះ \[\tan 2\alpha = \frac{2\tan\alpha}{1 - \tan^2\alpha} \quad{} (9)\]
រក \(\sin 2\alpha\), \(\cos 2\alpha\) និង \(\tan 2\alpha\) បើ \(\cos\alpha = -\dfrac{4}{5}\) និង \(\dfrac{\pi}{2} < \alpha < \pi\) ។
ដោយ \(\dfrac{\pi}{2} < \alpha < \pi\) នាំឱ្យ \(\sin\alpha > 0\) គេបាន \(\sin^2\alpha = 1 - \cos^2\alpha\), \(\sin\alpha = \sqrt{1 - \cos^2\alpha}\)
គណនា \(\sin 3\alpha\) និង \(\cos 3\alpha\) ។
\(\cos 3\alpha = \cos(2\alpha + \alpha) = \cos 2\alpha\cos\alpha - \sin 2\alpha\sin\alpha\) ប្រើ \(\cos 2\alpha\) និង \(\sin 2\alpha\)
ដោយប្រើ \(\sin 3x\) និង \(\cos 3x\) គណនា \(\sin 4x\) ។
បង្ហាញថា \(\dfrac{1 - 2\sin^2\alpha}{2\cot\left(\frac{\pi}{4} + \alpha\right)\cos^2\left(\frac{\pi}{4} - \alpha\right)} = 1\) ។
រូបមន្តកន្លះមុំ
បើគេជំនួស \(2\alpha\) ដោយ \(\alpha\) និង \(\alpha\) ដោយ \(\dfrac{\alpha}{2}\) ទៅក្នុងរូបមន្ត \(\sin 2\alpha = 2\sin\alpha\cos\alpha\), \(\cos^2\alpha = \dfrac{1 + \cos 2\alpha}{2}\), \(\sin^2\alpha = \dfrac{1 - \cos 2\alpha}{2}\) និង \(\tan^2\alpha = \dfrac{1 - \cos 2\alpha}{1 + \cos 2\alpha}\) គេបាន
រូបមន្ត \[\begin{aligned} \sin\alpha &= 2\sin\frac{\alpha}{2}\cos\frac{\alpha}{2}, & \cos^2\frac{\alpha}{2} &= \frac{1 + \cos\alpha}{2}\\ \sin^2\frac{\alpha}{2} &= \frac{1 - \cos\alpha}{2}, & \tan^2\frac{\alpha}{2} &= \frac{1 - \cos\alpha}{1 + \cos\alpha} \qquad{} (12) \end{aligned}\]រូបមន្តម្យ៉ាងទៀតរបស់ \(\tan\dfrac{\alpha}{2}\) គឺ
\[\tan x = \frac{\sin x}{\cos x} = \frac{2\sin x\cos x}{2\cos x\cos x} = \frac{\sin 2x}{2\cos^2 x} = \frac{\sin 2x}{1 + \cos 2x}\]បើគេជំនួស \(x\) ដោយ \(\dfrac{\alpha}{2}\) និង \(\alpha = 2x\) គេបាន
រូបមន្ត \[\tan\frac{\alpha}{2} = \frac{\sin\alpha}{1 + \cos\alpha} \quad{} (13)\]
បើគេជំនួស \(2\alpha\) ដោយ \(\alpha\) និង \(\alpha\) ដោយ \(\dfrac{\alpha}{2}\) ទៅក្នុងរូបមន្ត \((7)\), \((8)\) និង \((9)\) គេបាន ៖
គណនា \(\sin 22^\circ 30'\), \(\sin\dfrac{\pi}{12}\) និង \(\tan\dfrac{3\pi}{8}\) ។
គេដឹងថាមុំ \(22^\circ 30'\) នៅក្នុងកាដ្រង់ទី I ដូច្នេះ \(\sin\) និង \(\cos\) មានតម្លៃវិជ្ជមាន ។ គេបាន
ផ្ទៀងផ្ទាត់សមភាព \(\dfrac{1 - \cos x}{\sin x} = \tan\dfrac{x}{2}\) ។
តាង \(\tan\dfrac{x}{2} = t\) គេបាន
គេមាន \(\cos\alpha = -\dfrac{3}{5}\) ហើយ \(\dfrac{\pi}{2} < \alpha < \pi\) ។ គណនា \(\sin\dfrac{\alpha}{2}\) និង \(\cos\dfrac{\alpha}{2}\) ។
ដោយ \(\dfrac{\pi}{2} < \alpha < \pi\) នោះនាំឱ្យ \(\sin\alpha > 0\), \(\cos\alpha < 0\) ហើយ \(\dfrac{\pi}{4} < \dfrac{\alpha}{2} < \dfrac{\pi}{2}\) ។ គេបាន \(\sin^2\alpha = 1 - \cos^2\alpha = 1 - \left(-\dfrac{3}{5}\right)^2 = \dfrac{16}{25}\) ។ ដូច្នេះ \(\sin\alpha = \dfrac{4}{5}\) ។
គណនា \(\tan\dfrac{\alpha}{2}\) ដោយស្គាល់ \(\tan\alpha = \dfrac{24}{7}\) និង \(180^\circ < \alpha < 270^\circ\) ។
មើលចម្លើយ
\(\cos\alpha = -\dfrac{7}{25}\), \(\sin\alpha = -\dfrac{24}{25}\) ។ \(\tan\dfrac{\alpha}{2} = \dfrac{\sin\alpha}{1 + \cos\alpha} = -\dfrac{4}{3}\) ។
រូបមន្តបម្លែង
បម្លែងពីផលគុណទៅជាផលបូក
តាមរូបមន្តផលបូកនិងផលដកខាងក្រោម ៖
បូករូបមន្ត \((1)\) និង \((2)\) គេបាន \(\cos(\alpha + \beta) + \cos(\alpha - \beta) = 2\cos\alpha\cos\beta\)
ដករូបមន្ត \((1)\) និង \((2)\) គេបាន \(\cos(\alpha + \beta) - \cos(\alpha - \beta) = -2\sin\alpha\sin\beta\) ។
បូករូបមន្ត \((3)\) និង \((4)\) គេបាន \(\sin(\alpha + \beta) + \sin(\alpha - \beta) = 2\sin\alpha\cos\beta\)
ដករូបមន្ត \((3)\) និង \((4)\) គេបាន \(\sin(\alpha + \beta) - \sin(\alpha - \beta) = 2\sin\beta\cos\alpha\) ។
គណនា \(\cos 75^\circ\cos 45^\circ\) ។
បម្លែងពីផលបូកទៅជាផលគុណ
តាង \(\alpha + \beta = p\), \(\alpha - \beta = q\) គេទាញបាន \(\alpha = \dfrac{p + q}{2}\) និង \(\beta = \dfrac{p - q}{2}\) ។ ជំនួស \(\alpha\) និង \(\beta\) ទៅក្នុងរូបមន្តខាងលើ គេបាន
ដូចគ្នាដែរគេបាន
សរសេរជាផលគុណនៃ \(1 + \cos\alpha + \cos 2\alpha\) ។ គេបាន
ផ្ទៀងផ្ទាត់សមភាព \(2\left(\dfrac{1}{\sin 2\alpha} + \cot 2\alpha\right) = \cot\dfrac{\alpha}{2} - \tan\dfrac{\alpha}{2}\) ។
គេមាន \(A\), \(B\), \(C\) ជាមុំក្នុងត្រីកោណមួយ ។ បង្ហាញថា \(\sin A + \sin B + \sin C = 4\cos\dfrac{A}{2}\cos\dfrac{B}{2}\cos\dfrac{C}{2}\) ។
គេមាន \(\sin A + \sin B + \sin C = 2\sin\dfrac{A + B}{2}\cos\dfrac{A - B}{2} + 2\sin\dfrac{C}{2}\cos\dfrac{C}{2}\) ។
ដោយ \(A + B + C = \pi \Rightarrow \dfrac{A + B}{2} = \dfrac{\pi}{2} - \dfrac{C}{2}\) ។ ដូច្នេះ \(\sin\dfrac{A + B}{2} = \cos\dfrac{C}{2}\), \(\cos\dfrac{A + B}{2} = \sin\dfrac{C}{2}\) ។ គេបាន
\(A\), \(B\), \(C\) ជាមុំក្នុងត្រីកោណមួយ ។ បង្ហាញថា \(\cos A + \cos B + \cos C = 1 + 4\sin\dfrac{A}{2}\sin\dfrac{B}{2}\sin\dfrac{C}{2}\) ។
ទំព័រសៀវភៅដើម
បើកមើលទំព័រសៀវភៅពុម្ព










លំហាត់អនុវត្តន៍
គេមាន \(\sin\alpha = \dfrac{1}{2}\) \(\left(0 < \alpha < \dfrac{\pi}{2}\right)\), \(\sin\beta = \dfrac{1}{3}\) \(\left(\dfrac{\pi}{2} < \beta < \pi\right)\) ។ គណនា \(\sin(\alpha + \beta)\), \(\cos(\alpha - \beta)\), \(\tan(\alpha - \beta)\) និង \(\cot(\alpha - \beta)\) ។
គេមាន \(\cos\theta = -\dfrac{2}{3}\), \(\left(\dfrac{\pi}{2} < \theta < \pi\right)\) ។ គណនា \(\cos 2\theta\), \(\sin\dfrac{\theta}{2}\), \(\sin 3\theta\) ។
គេមាន \(t = \tan\dfrac{\theta}{2}\) \((t \ne \pm 1)\), \(\sin\theta = \dfrac{2t}{1 + t^2}\), \(\cos\theta = \dfrac{1 - t^2}{1 + t^2}\), \(\tan\theta = \dfrac{2t}{1 - t^2}\) ។ តាមសមភាព \(2\cos 2\theta - \cos(\theta + 2) = 0\) ។ គណនា \(\tan\dfrac{\theta}{2}\) ដែល \(-\dfrac{\pi}{2} < \theta < \dfrac{\pi}{2}\) ។
គេមាន \(\theta = 36^\circ\) និង \(2\theta = 180^\circ - 3\theta\) ។ តាមលក្ខណៈនេះ គណនា \(\cos 36^\circ\) ។
គេមាន \(\sin\alpha + \cos\beta = \dfrac{5}{4}\) និង \(\cos\alpha + \sin\beta = \dfrac{5}{4}\) ហើយ \(\left(0 \le \alpha \le \dfrac{\pi}{2}\right)\), \(\left(0 \le \beta \le \dfrac{\pi}{2}\right)\) ។ គណនា \(\sin(\alpha + \beta)\) និង \(\tan(\alpha + \beta)\) ។
បង្ហាញសមភាពខាងក្រោម ៖
\(\cot(a \pm b) = \dfrac{\cot a\cot b \mp 1}{\cot b \pm \cot a}\)
\(\tan(a + b) - \tan a - \tan b = \tan a\tan b\tan(a + b)\)
\(\dfrac{\sin^4\alpha + 2\sin\alpha\cos\alpha - \cos^4\alpha}{\tan 2\alpha - 1} = \cos 2\alpha\)
\(\dfrac{\cos^3\alpha - \cos 3\alpha}{\cos\alpha} + \dfrac{\sin^3\alpha + \sin 3\alpha}{\sin\alpha} = 3\) ។
សម្រួលកន្សោមខាងក្រោម ៖
\(\sin 4x - 4\sin 3x + 6\sin 2x - 4\sin x\)
\(\cos^2(\alpha + \beta) + \cos^2(\alpha - \beta) - \cos 2\alpha\cos 2\beta\)
\(\dfrac{\sin\alpha + \sin 3\alpha + \sin 5\alpha}{\cos\alpha + \cos 3\alpha + \cos 5\alpha}\)
\(\dfrac{\sin\alpha + \sin 3\alpha + \sin 5\alpha + \sin 7\alpha}{\cos\alpha + \cos 3\alpha + \cos 5\alpha + \cos 7\alpha}\) ។
បង្ហាញសមភាពខាងក្រោម ៖
\(\sin 3a = 4\sin a\sin\left(\dfrac{\pi}{3} + a\right)\sin\left(\dfrac{\pi}{3} - a\right)\)
\(\cos 3a = 4\cos a\cos\left(\dfrac{\pi}{3} + a\right)\cos\left(\dfrac{\pi}{3} - a\right)\)
\(4\sin\left(\alpha + \dfrac{\pi}{3}\right)\sin\left(\alpha - \dfrac{\pi}{3}\right) = 4\sin^2\alpha - 3\)
\(\sin a - \cos a = \sqrt{2}\sin\left(a - \dfrac{\pi}{4}\right) = -\sqrt{2}\cos\left(a + \dfrac{\pi}{4}\right)\) ។
បង្ហាញថាត្រីកោណដែលផ្ទៀងផ្ទាត់សមភាព
\(\sin A = \dfrac{\sin B + \sin C}{\cos B + \cos C}\) ជាត្រីកោណកែង
\(\dfrac{\sin C}{\cos B} = \sin A + \cos A\cot C\) ជាត្រីកោណកែង ។
បង្ហាញថាត្រីកោណ \(ABC\) ផ្ទៀងផ្ទាត់សមភាព \(\sin A = 2\sin B\sin C\) ជាត្រីកោណសមបាត ។
គេឱ្យ \(\tan A + \tan B = 2\cot\dfrac{C}{2}\) ។ បង្ហាញថាត្រីកោណ \(ABC\) ជាត្រីកោណសមបាត ។
គេមាន \(\triangle ABC\) និង \(A\), \(B\), \(C\) ជាមុំក្នុងត្រីកោណនេះ ។
បើគេដឹងថា \(\sin A + \sin B + \sin C = 1\) គណនា \(\cos\dfrac{A}{2}\cos\dfrac{B}{2}\cos\dfrac{C}{2}\) ។
បង្ហាញថា \(\cos^2 A + \cos^2 B + \cos^2 C = 1 - 2\cos A\cos B\cos C\) ។
គណនារង្វាស់មុំនៃត្រីកោណ \(ABC\) បើគេដឹងថា
\(\sin 3A + \sin 3B + \sin 3C = 0\)
\(\sin 5A + \sin 5B + \sin 5C = 0\)
\(\sin 6A + \sin 6B + \sin 6C = 0\) ។
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
តេស្តសមត្ថភាព ៖ មេរៀនទី ១០ រូបមន្តត្រីកោណមាត្រ (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី