សង់ក្រាបនៃអនុគមន៍លោការីត
ដោះស្រាយសមីការនិងវិសមីការលោការីត ។
ក្រាបនៃអនុគមន៍លោការីត
សង់ក្រាបនៃអនុគមន៍ \(y = 4^x\), \(y = \log_4 x\) និងបន្ទាត់ \(y = x\) ។
តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)
តាមក្រាប យើងសង្កេតឃើញថា
តម្លៃ \(x\) កើន គេបានតម្លៃត្រូវគ្នានៃ \(y = \log_4 x\) កើន
ក្រាបនៃអនុគមន៍ \(y = \log_4 x\) កាត់អ័ក្ស \((ox)\) ត្រង់ចំណុច \((1, 0)\) ជានិច្ច
ក្រាបនៃអនុគមន៍ \(y = \log_4 x\) និង \(y = 4^x\) ឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។
សង់ក្រាបនៃអនុគមន៍ \(y = \left(\dfrac{1}{4}\right)^x\), \(y = \log_{\frac{1}{4}} x\) និងបន្ទាត់ \(y = x\) ។
តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)
តាមក្រាប យើងសង្កេតឃើញថា
តម្លៃ \(x\) កើន គេបានតម្លៃត្រូវគ្នានៃ \(y = \log_{\frac{1}{4}} x\) ចុះ
ក្រាបនៃអនុគមន៍ \(y = \log_{\frac{1}{4}} x\) កាត់អ័ក្ស \((ox)\) ត្រង់ចំណុច \((1, 0)\)
ក្រាបនៃអនុគមន៍ \(y = \log_{\frac{1}{4}} x\) និង \(y = \left(\dfrac{1}{4}\right)^x\) ឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។
បើ \(a > 1\) នោះអនុគមន៍ \(y = \log_a x\) ជាអនុគមន៍កើន ។
បើ \(0 < a < 1\) នោះអនុគមន៍ \(y = \log_a x\) ជាអនុគមន៍ចុះ ។
ជាសន្និដ្ឋាន អនុគមន៍ \(y = \log_a x\) មានក្រាប ៖
បើ \(a > 1\) ក្រាបកើនពីឆ្វេងទៅស្តាំ គេថា \(y = \log_a x\) ជាអនុគមន៍កើន
បើ \(0 < a < 1\) ក្រាបចុះពីឆ្វេងទៅស្តាំ គេថា \(y = \log_a x\) ជាអនុគមន៍ចុះ
អនុគមន៍ \(y = \log_a x\) មានក្រាបកាត់តាមចំណុចដែលមានកូអរដោនេ \((1, 0)\) ជានិច្ច
អនុគមន៍ \(y = \log_a x\) មានដែនកំណត់ \(x > 0\) ជានិច្ច
អនុគមន៍ \(y = \log_a x\) និង \(y = a^x\) ជាអនុគមន៍ច្រាសគ្នា ហើយមានក្រាបឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។
សង់ក្រាបនៃអនុគមន៍ ក. \(y = \log_{10} x\) ខ. \(y = \log_{\frac{1}{10}} x\) ។
ក. តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)
យើងសង្កេតឃើញថា អនុគមន៍ \(y = \log_{10} x\) មានក្រាបកើន ។
ខ. តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)
យើងសង្កេតឃើញថា អនុគមន៍ \(y = \log_{\frac{1}{10}} x\) មានក្រាបចុះ ។
សង់ក្រាបនៃអនុគមន៍ ក. \(y = \log_7 x\) ខ. \(y = \log_{\frac{1}{7}} x\) ។
លក្ខណៈក្រាបនៃអនុគមន៍លោការីត
សង់ក្រាបនៃអនុគមន៍ ក. \(y = -2 + \log_3 x\) ខ. \(y = \log_3(x - 2)\) គ. \(y = -\log_3 x\) ។
ក. សង់ក្រាបនៃអនុគមន៍ \(y = -2 + \log_3 x\) ។ តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)
ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = -2 + \log_3 x\) ដំបូងគេសង់ក្រាបនៃអនុគមន៍ \(y = \log_3 x\) រួចរំកិលចំនួន \(2\) ឯកតាចុះក្រោមស្របអ័ក្ស \((oy)\) គេបានក្រាបនៃអនុគមន៍ \(y = -2 + \log_3 x\) ។
ខ. សង់ក្រាបនៃអនុគមន៍ \(y = \log_3(x - 2)\) ។ តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)
ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = \log_3(x - 2)\) ដំបូងគេសង់ក្រាបនៃអនុគមន៍ \(y = \log_3 x\) រួចរំកិលចំនួន \(2\) ឯកតា ទៅខាងស្តាំស្របអ័ក្ស \((ox)\) គេបានក្រាបនៃអនុគមន៍ \(y = \log_3(x - 2)\) ។
គ. សង់ក្រាបនៃអនុគមន៍ \(y = -\log_3 x\) ។ តារាងតម្លៃត្រូវគ្នានៃ \(x\) និង \(y\)
ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = -\log_3 x\) ដំបូងគេសង់ក្រាបនៃអនុគមន៍ \(y = \log_3 x\) រួចគូសក្រាបឆ្លុះរបស់វាធៀបនឹងអ័ក្ស \((ox)\) គេបានក្រាបនៃអនុគមន៍ \(y = -\log_3 x\) ។
ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = \log_a x + q\) គេត្រូវសង់ក្រាប \(y = \log_a x\) រួចធ្វើបម្លែងកិលក្រាបស្របអ័ក្ស \((oy)\) ចំនួន \(q\) ឯកតាឡើងលើបើ \(q > 0\) ហើយចំនួន \(q\) ឯកតា ចុះក្រោមបើ \(q < 0\) ។
ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = \log_a(x - p)\) គេត្រូវសង់ក្រាប \(y = \log_a x\) រួចធ្វើបម្លែងកិលក្រាបស្របអ័ក្ស \((ox)\) ចំនួន \(p\) ឯកតាទៅខាងស្តាំបើ \(p > 0\) ហើយ \(p\) ឯកតាទៅខាងឆ្វេងបើ \(p < 0\) ។
ដើម្បីសង់ក្រាបនៃអនុគមន៍ \(y = -\log_a x\) គេត្រូវសង់ក្រាប \(y = \log_a x\) រួចគូសក្រាបឆ្លុះធៀបនឹងអ័ក្ស \((ox)\) គេបានក្រាប \(y = -\log_a x\) ។
សង់ក្រាបនៃអនុគមន៍
\(y = \log_7(x + 3)\)
\(y = \log_7 x + 3\)
\(y = -\log_7 x\)
\(y = \log_2(x - 1)^2\)
\(y = 2 - \log_2 x^2\) ។
រូបមន្តប្តូរគោល
ទ្រឹស្តីបទខាងក្រោម អាចឱ្យអ្នកសិក្សាអនុគមន៍លោការីត ប្រើសម្រាប់ប្តូរគោលនៃលោការីតទៅជាគោលដែលគេអាចគណនាបាន ។
បើ \(a\), \(b\) និង \(x\) ជាចំនួនពិតវិជ្ជមាន ហើយ \(a \ne 1\), \(b \ne 1\) គេបាន \(\log_a x = \dfrac{\log_b x}{\log_b a}\) ។
សម្រាយបញ្ជាក់ \(\log_a x = \dfrac{\log_b x}{\log_b a}\)
តាង \(M = \log_a x\) គេបាន \(a^M = x\) ។ នោះ
គណនា
\(\log_9 27\)
\(\log_{27} \dfrac{1}{3}\)
\(\log_7 27\)
\(\log_5 125\) ។
\(\log_9 27 = \dfrac{\log_3 27}{\log_3 9} = \dfrac{\log_3 3^3}{\log_3 3^2} = \dfrac{3}{2}\)
\(\log_{27} \dfrac{1}{3} = \log_{3^3} 3^{-1} = -\dfrac{1}{3}\)
\(\log_7 27 = \dfrac{\log_{10} 27}{\log_{10} 7} \approx 1.6937\)
\(\log_5 125 = \log_5 5^3 = 3\) ។
គណនា
\(\log_5 625\)
\(\log_5 346\)
\(\log_6 4870\) ។
មើលចម្លើយ
\(4\)
\(\approx 3.63\)
\(\approx 4.73\) ។
សមីការនិងវិសមីការលោការីត
សមីការលោការីត
បើ \(\log_4 x = \log_4 7\) លក្ខខណ្ឌ ៖ សមីការមានន័យកាលណា \(x > 0\) នោះ \(x = 7\) ។
ដោះស្រាយសមីការ \(\log_4 x = \dfrac{5}{2}\) ។ លក្ខខណ្ឌ ៖ សមីការមានន័យកាលណា \(x > 0\) ។
\(\log_4 x = \dfrac{5}{2}\), \(\log_4 x = \log_4 4^{\frac{5}{2}}\) ប្រើរូបមន្ត \(\log_a a = 1\)
\(x = 4^{\frac{5}{2}} = (2^2)^{\frac{5}{2}}\) ព្រោះ \(4 = 2^2\) នាំឱ្យ \(x = 2^5\) ឬ \(x = 32\) ។
ដោះស្រាយសមីការ \(6(\log_x 8 + \log_8 x) = 13\) ។
លក្ខខណ្ឌ ៖ សមីការមានន័យកាលណា \(x > 0\) និង \(x \ne 1\) ។
ដោះស្រាយសមីការ \(\log_9 x + \log_x 9 = \dfrac{5}{2}\) ។
លក្ខខណ្ឌ ៖ សមីការមានន័យកាលណា \(x > 0\) និង \(x \ne 1\) ។
បើ \(\log_9 x = 2\) ឬ \(x = 9^2 \Rightarrow x = 81\) ។
ដោះស្រាយសមីការ
\(\log_9 x = \dfrac{3}{2}\)
\(\log_{\frac{1}{10}} x = -3\)
\(\log_x 9 = 2\) ។
មើលចម្លើយ
\(x = 27\)
\(x = 1000\)
\(x = 3\) ។
វិសមីការលោការីត
ដោះស្រាយវិសមីការ
\(\log_3 x > \log_3 7\) នោះ \(x > 7\) ព្រោះគោល \(3\) ធំជាង \(1\) ។
\(\log_{\frac{1}{2}} x > \log_{\frac{1}{2}} 7\) នោះ \(0 < x < 7\) ព្រោះគោល \(\dfrac{1}{2}\) តូចជាង \(1\) ។
បើ \(a > 1\) នោះវិសមីការ \(\log_a x > \log_a y\) សមមូល \(x > y\) និង \(y > 0\)
បើ \(0 < a < 1\) នោះវិសមីការ \(\log_a x > \log_a y\) សមមូល \(x < y\) និង \(x > 0\) ។
ដោះស្រាយវិសមីការខាងក្រោម រួចផ្ទៀងផ្ទាត់
\(\log_3(3x - 5) > \log_3(x + 7)\)
\(\log_{\frac{1}{2}}(2x - 1) \le 2\) ។
\(\log_3(3x - 5) > \log_3(x + 7)\)
\[\begin{array}{ll} 3x - 5 > x + 7 & \text{លក្ខណៈនៃវិសមីការរបស់អនុគមន៍លោការីត}\\ 2x > 12 & \text{លក្ខណៈបូកបន្ថែម ឬដកលើអង្គទាំងពីរនៃវិសមីការ}\\ x > 6 & \text{ចែកអង្គទាំងពីរនឹង } 2 \end{array}\]ផ្ទៀងផ្ទាត់ ៖ \(\log_3(3x - 5)\) មានន័យបើ \(3x - 5 > 0\) ឬ \(x > \dfrac{5}{3}\) ។ \(\log_3(x + 7)\) មានន័យបើ \(x + 7 > 0\) ឬ \(x > -7\) ។ដូច្នេះវិសមីការមានសំណុំចម្លើយ \(x > 6\) ឬ \(x \in (6, +\infty)\) ។
\(\log_{\frac{1}{2}}(2x - 1) \le 2\)
\(\log_{\frac{1}{2}}(2x - 1) \le \log_{\frac{1}{2}}\left(\dfrac{1}{2}\right)^2\) ឬ \(2 = \log_{\frac{1}{2}}\left(\dfrac{1}{2}\right)^2\) តាមលក្ខណៈលោការីតនៃគោល
\(2x - 1 \ge \dfrac{1}{4}\) ប្តូរទិសដៅព្រោះគោលស្មើនឹង \(\dfrac{1}{2} < 1\), \(x \ge \dfrac{5}{8}\) ។
ផ្ទៀងផ្ទាត់ ៖ \(\log_{\frac{1}{2}}(2x - 1)\) មានន័យបើ \(2x - 1 > 0\) ឬ \(x > \dfrac{1}{2}\) ។
ដូច្នេះ វិសមីការមានសំណុំចម្លើយ \(x \ge \dfrac{5}{8}\) ឬ \(x \in \left[\dfrac{5}{8}, +\infty\right)\) ។
ដោះស្រាយវិសមីការ
\(\log_5(x^2 - 6) > \log_5 x\)
\(\log_{\frac{1}{3}} x < 0\)
\(\log_x 27 \ge 3\) ។
មើលចម្លើយ
\(x \in (3, +\infty)\)
\(x > 1\)
\(x \in (1, 3]\) ។
លោការីតគោល 10 និងលោការីតនេពែ
លោការីតគោល 10
គេឱ្យអនុគមន៍ \(y = 10^x\) គេបាន \(x = \log_{10}(y)\) ។ កន្សោម \(\log_{10}(y)\) ហៅថា “លោការីតគោល \(10\)” ។
លោការីតគោល \(10\) នៃអថេរមួយ ជាកន្សោមនៃនិទស្សន្តស្វ័យគុណដែលតម្លៃរបស់វាបានមកដោយយក \(10\) ជាគោល ហើយត្រូវបានកំណត់សរសេរដោយ \(\log_{10} x\) ឬ \(\log x\) ។
រកតម្លៃ \(x\) ជាអនុគមន៍នៃលោការីតគោល \(10\) ក. \(10^{2x-3} = 7\) ខ. \(6^{x+2} = 21\) ។
\(10^{2x-3} = 7\) គេបាន \(2x - 3 = \log 7\) នាំឱ្យ \(2x = \log 7 + 3\), \(x = \dfrac{\log 7 + 3}{2}\)
\(6^{x+2} = 21\) គេបាន \(x + 2 = \log_6 21\) នាំឱ្យ \(x = \log_6 21 - 2\), \(x = \dfrac{\log 21}{\log 6} - 2\) ។
ដោះស្រាយសមីការ
\(\log(40 + y^2) = 2.5\)
\(\log(y + 18) + \log 5 - \log(2y - 3) = 2\) ។
មើលចម្លើយ
\(y \approx \pm 16.6\)
\(y = 2\) ។
លោការីតនេពែ
គេឱ្យអនុគមន៍ \(y = e^x\) ដែល \(e\) ជាចំនួនអសនិទាន \(e \approx 2.718281828459045\ldots\) នោះគេបាន \(x = \log_e(y)\) ។ កន្សោម \(\log_e(y)\) ហៅថា “លោការីតនេពែ” ។
លោការីតនេពែនៃអថេរមួយ ជាកន្សោមនៃនិទស្សន្តស្វ័យគុណដែលតម្លៃរបស់វាបានមកដោយយក \(e\) ជាគោល ហើយត្រូវបានកំណត់សរសេរដោយ \(\log_e x\) ឬ \(\ln x\) ។
រកតម្លៃ \(x\) ជាអនុគមន៍នៃលោការីតនេពែ ក. \(e^{x-2} = 12\) ខ. \(4e^{2x} + 2 = 18\) ។
\(e^{x-2} = 12\) គេបាន \(x - 2 = \ln 12\) ។ ដូច្នេះ \(x = \ln 12 + 2\) ។
\(4e^{2x} + 2 = 18\) គេបាន \(4e^{2x} = 16\) ឬ \(e^{2x} = 4\) ។ ដូច្នេះ \(2x = \ln 4\) ឬ \(x = \dfrac{\ln 4}{2}\) ។
ដោះស្រាយសមីការ ក. \(e^{5x+2} = 23\) ខ. \(e^x(2e^x - 1) = 10\) ។
មើលចម្លើយ
ក. \(x \approx 0.227\) ខ. \(x \approx 0.916\) ។
ក្រាបនៃអនុគមន៍លោការីតគោល 10 និងលោការីតនេពែ
តាមក្រាប អនុគមន៍លោការីតដែលមានគោលកាន់តែធំ (ចំពោះគោល \(a > 1\)) នោះអនុគមន៍មានកំណើនកាន់តែយឺត ។
ការអនុវត្តលើអនុគមន៍លោការីត
តម្លៃកើនតាមឆ្នាំ
មនុស្សម្នាក់បានយកប្រាក់ចំនួន \(2\,925\,000\) ៛ ទៅផ្ញើនៅធនាគារដោយទទួលបានអត្រាការប្រាក់ \(10\%\) ក្នុងមួយឆ្នាំ ។ ធនាគារទូទាត់ការប្រាក់មួយឆមាសម្តង ។ តើរយៈពេលប៉ុន្មានឆ្នាំ ទើបធ្វើឱ្យប្រាក់របស់គាត់កើនដល់ \(3\,705\,000\) ៛?
តាមរូបមន្ត \(A = P\left(1 + \dfrac{r}{n}\right)^{nt}\) ដែល \(P = 2\,925\,000\) ៛, \(r = \dfrac{10}{100} = 0.10\), \(A = 3\,705\,000\) ៛, \(n = 2\) គេបាន
តម្លៃថយតាមឆ្នាំ
បើយើងសង្កេតលើរបស់មួយចំនួនដែលយើងជួបប្រទះរាល់ថ្ងៃ យើងឃើញថាមានរបស់ខ្លះឡើងថ្លៃជារៀងរាល់ថ្ងៃ ដូចជា ដី ផ្ទះ ជាដើម ។ល។ ទន្ទឹមនឹងរបស់ដែលកើនតម្លៃរហូត ដូច្នេះ ក៏មានរបស់ខ្លះចុះថ្លៃរហូតដែរ ដូចជារថយន្ត ម៉ូតូ ។ល។ ឧទាហរណ៍ បើយើងទិញរថយន្តថ្មីមួយគ្រឿងតម្លៃ \(20\,000\) ដុល្លារ ហើយតម្លៃរថយន្តនេះនឹងចុះថ្លៃ \(15\%\) ជារៀងរាល់ឆ្នាំ នោះតារាងតម្លៃរថយន្តចំនួន \(4\) ឆ្នាំក្រោយ បង្ហាញដូចតារាងខាងក្រោម ៖
មនុស្សម្នាក់បានផឹកតែទឹកកកក្រូចឆ្មារមួយកែវ ដែលមានសារជាតិស្ករចំណុះ \(130\) មីលីក្រាម ។ បើស្កររលាយចូលក្នុងសារពាង្គកាយក្នុងអត្រា \(11\%\) ក្នុងមួយម៉ោង ។ តើរយៈពេលប៉ុន្មានម៉ោង ទើបសារជាតិស្កររលាយចូលក្នុងរាងកាយអស់ពាក់កណ្តាលនៃបរិមាណស្ករដែលមាន?
ប្រើរូបមន្ត \(y = a(1 - r)^t\) ។ ដោយ \(y = \dfrac{130}{2} = 65\), \(r = \dfrac{11}{100} = 0.11\), \(a = 130\) គេបាន
ពូសៅបានយកប្រាក់ចំនួន \(2\,000\,000\) ៛ ទៅផ្ញើនៅធនាគារដោយទទួលបានអត្រាការប្រាក់ \(6\%\) ក្នុងមួយឆ្នាំ ។ តើរយៈពេលប៉ុន្មានឆ្នាំ ទើបប្រាក់របស់គាត់កើនឡើងពីរដង?
គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយបានទិញកុំព្យូទ័រមួយគ្រឿងថ្លៃ \(3\,000\) ដុល្លារ ។ បើគេគិតប្រាក់រំលស់ \(20\%\) ជារៀងរាល់ឆ្នាំ ចូររកតម្លៃកុំព្យូទ័រក្នុងរយៈពេល \(3\) ឆ្នាំក្រោយ ។
តាមការស្រង់ស្ថិតិនាឆ្នាំ \(2000\) ប្រទេសចិនមានប្រជាជន \(1.26\) ពាន់លាននាក់ ដែលជាចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក ។ ប្រទេសដែលមានចំនួនប្រជាជនច្រើនបន្ទាប់ពីប្រទេសចិន គឺប្រទេសឥណ្ឌា ដែលមានចំនួន \(1.01\) ពាន់លាននាក់ ។ ចំនួនប្រជាជននៃប្រទេសឥណ្ឌានិងប្រទេសចិន អាចគណនាតាមសមីការ \(I(t) = 1.01e^{0.015t}\) និង \(C(t) = 1.26e^{0.009t}\) (គេកំណត់ \(e = 2.7183\)) តាមសមីការគំរូទាំងពីរ តើនៅឆ្នាំណាដែលប្រទេសឥណ្ឌាកើនចំនួនប្រជាជនច្រើនជាងប្រទេសចិន?
មេរៀនសង្ខេប ជំពូកទី ២
អនុគមន៍អិចស្ប៉ូណង់ស្យែល
ស្វ័យគុណ បើ \(\underbrace{a \cdot a \cdot a \cdot \ldots \cdot a}_{n \text{ កត្តា}} = a^n\) ដែល \(n \in \mathbb{N}\) ។ បើ \(a\) និង \(b\) ជាចំនួនពិត ហើយ \(m\) និង \(n\) ជាចំនួនគត់រ៉ឺឡាទីប គេបាន
\[\begin{gathered} a^m \times a^n = a^{m+n}, \quad{} (a^m)^n = a^{mn},\\ (ab)^n = a^nb^n,\\ \left(\frac{a}{b}\right)^n = \frac{a^n}{b^n} \ (b \ne 0) \end{gathered}\]\[\begin{gathered} \frac{a^m}{a^n} = a^{m-n} \ (a \ne 0),\\ a^0 = 1 \ (a \ne 0),\\ \frac{1}{a^n} = a^{-n} \ (a \ne 0), \ n \in \mathbb{N} \text{ ។} \end{gathered}\]ឫសទី \(n\) ៖ បើ \(a\) ជាចំនួនពិត \(\sqrt[n]{a^n} = |a|\) បើ \(n\) ជាចំនួនគត់គូ, \(\sqrt[n]{a^n} = a\) បើ \(n\) ជាចំនួនគត់សេស ។
\[\begin{gathered} \sqrt[n]{a} \cdot \sqrt[n]{b} = \sqrt[n]{ab},\\ \sqrt[n]{\frac{a}{b}} = \frac{\sqrt[n]{a}}{\sqrt[n]{b}} \ (b \ne 0),\\ \sqrt[n]{a^m} = a^{\frac{m}{n}},\\ \sqrt[n]{\sqrt[k]{a}} = \sqrt[nk]{a},\\ \sqrt[nk]{a^{mk}} = \sqrt[n]{a^m} \text{ ។} \end{gathered}\]បើ \(a > 0\), \(a \ne 1\) \(a^x = a^y\) សមមូល \(x = y\) ។អនុគមន៍អិចស្ប៉ូណង់ស្យែល កំណត់ដោយ \(f(x) = a^x\), \(x \in \mathbb{R}\), \(a > 0\) និង \(a \ne 1\) ។
បើ \(P\) ប្រាក់ដើម \(i\) អត្រាការប្រាក់ប្រចាំឆ្នាំ \(n\) ជាចំនួនឆ្នាំ ចំនួនប្រាក់សរុបគឺ \(A = P(1 + i)^n\) ។
អនុគមន៍លោការីត
បើ \((a, b)\) ផ្ទៀងផ្ទាត់ \(f(x)\) ហើយ \((b, a)\) ផ្ទៀងផ្ទាត់ \(f^{-1}(x)\) នោះ \(f^{-1}(x)\) ជាអនុគមន៍ច្រាសនៃអនុគមន៍ \(f(x)\) ។
បើអនុគមន៍ពីរច្រាសគ្នា នោះក្រាបនៃអនុគមន៍ទាំងពីរឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។
បើ \(a^x = y\) នោះ \(x = \log_a y\), \(y > 0\), \(a > 0\), \(a \ne 1\) ហើយ \(f(x) = a^x\) មានអនុគមន៍ច្រាស \(f^{-1}(x) = \log_a x\) ។
លក្ខណៈលោការីត ៖ ចំពោះគ្រប់ \(x > 0\), \(y > 0\), \(a > 0\), \(a \ne 1\) និង \(b > 0\), \(b \ne 1\)
\[\begin{gathered} \log_a(xy) = \log_a x + \log_a y,\\ \log_a\left(\frac{x}{y}\right) = \log_a x - \log_a y,\\ \log_a x^n = n\log_a x \end{gathered}\]\[\begin{gathered} \log_a b = \frac{1}{\log_b a}, \quad{} \log_a a = 1, \quad{} \log_a 1 = 0,\\ \log_a x = \frac{\log_b x}{\log_b a},\\ \log_a a^x = x, \quad{} a^{\log_a x} = x \text{ ។} \end{gathered}\]
លំហាត់ជំពូកទី ២
ដោះស្រាយសមីការអិចស្ប៉ូណង់ស្យែល
\(3^{x^2} = 81^{x-1}\)
\(9^{(2x-1)^2} = 3^{x+3}\)
\(2(3)^{2x+3} = 3 - 7(3^x)\)
\(2^{2x+3} - 2^x = 1 - 2^{x+3}\) ។
បើ \(a^x = b^y = (ab)^z\) ។ បង្ហាញថា \(xy = z(x + y)\) ។
បើ \(2^x = 3^y = 12^z\) ។ បង្ហាញថា \(xy = z(x + 2y)\) ។
បើ \(a = \sqrt{3} + \sqrt{2}\) និង \(b = \sqrt{3} - \sqrt{2}\) ។ បង្ហាញថា \(\dfrac{1}{1 + a} + \dfrac{1}{1 + b} = 1\) ។
បើ \(a^2 + b^2 = 11ab\) ។ បង្ហាញថា \(\log a + \log b = 2\log\left(\dfrac{a - b}{3}\right)\) ។
បើ \(\log_x M = a\) និង \(\log_y M = b\) ។ បង្ហាញថា \(\log_{xy} M = \dfrac{ab}{a + b}\) ។
ដោះស្រាយសមីការលោការីត
\(2 + \log_{10}(2x - 3) = \log_{10} x^2 + \log_{10} 25\)
\(6(\log_x 8 + \log_8 x) = 13\)
\(\log_x 9 + \log_9 x = \dfrac{5}{2}\)
\(\log_9 x + \log_{x^2} 9 = 1\) ។
ដោះស្រាយវិសមីការអិចស្ប៉ូណង់ស្យែល
\(25^x \ge 125^{3x-2}\)
\(3^x > 27\)
\(4^x - 6(2^x) + 8 > 0\)
\(15^x \ge \dfrac{1}{\sqrt[4]{15^3}}\)
\(\left(\dfrac{1}{5}\right)^x < \sqrt[3]{0.04}\)
\((0.3)^x \le \dfrac{100}{9}\) ។
ដោះស្រាយវិសមីការលោការីត
\(\log_{3x-2} x \le 1\)
\(\log_x^2 x - \log_2 x - 15 < 0\)
\(\log_{\frac{1}{4}}(3^x - 1) \cdot \log_{\frac{1}{4}}\dfrac{3^x - 1}{16} = \dfrac{3}{4}\)
\(x \cdot \log_{0.1}(x^2 + x + 1) \ge 0\)
\(\log_{\frac{x}{5}}(x^2 - 8x + 16) \le 0\)
\(\log_{x - \frac{9}{2}} \dfrac{x + 4}{2x - 6} \le \log_{x - \frac{9}{2}}(x - 5)\) ។
មនុស្សម្នាក់បានយកប្រាក់ទៅផ្ញើនៅធនាគារអេស៊ីលីដាចំនួន \(1\,000\$\) ដោយទទួលបានអត្រាការប្រាក់ \(4\%\) ក្នុងមួយឆ្នាំ ។ បើគាត់វិនិយោគប្រាក់នេះតាំងពីឆ្នាំ \(1996\) មក តើបច្ចុប្បន្ននេះឆ្នាំ \(2007\) គាត់មានប្រាក់សរុបទាំងអស់ប៉ុន្មាននៅធនាគារ?
គេឱ្យអនុគមន៍ \(f(x) = a^x\) និងអនុគមន៍ច្រាស \(f^{-1}(x) = \log_a x\) ដែល \(a\) ជាចំនួនពិតវិជ្ជមាននិង \(a \ne 1\) ។
រកតម្លៃ \(a\) ដើម្បីឱ្យក្រាបនៃអនុគមន៍ \(f(x)\) និង \(f^{-1}(x)\) កាត់គ្នា ។
រកគ្រប់ចំណុចដែលក្រាបនៃអនុគមន៍ទាំងពីរកាត់គ្នា (ក្នុងសំណួរ ក) ។
ទំព័រសៀវភៅដើម
បើកមើលទំព័រសៀវភៅពុម្ព

















លំហាត់អនុវត្តន៍
រកសមីការនៃអនុគមន៍ច្រាសរបស់អនុគមន៍ខាងក្រោម ៖
\(y = 4x - 3\)
\(y = 3x^2 + 1\)
\(x^2 - 3y^2 = 3\)
\(xy = -6\)
\(xy^2 = 1\)
\(\dfrac{x^2}{9} + \dfrac{y^2}{4} = 1\)
\(y = \dfrac{5}{x}\)
\(y = \sqrt{x - 2}\) ។
គេឱ្យអនុគមន៍ \(f(x) = x - 2\) ។ ចូរកំណត់អនុគមន៍ច្រាស \(f^{-1}(x)\) រួចសង់ក្រាបរបស់វា ។
សង់ក្រាបនៃអនុគមន៍ខាងក្រោម ៖
\(y = \log_5 x\)
\(y = \log_7 x\)
\(y = \log_{10} x\)
\(y = \log_{1.5} x\)
\(y = \log_{0.5} x\)
\(y = \log_{0.3} x\) ។
បំប្លែងជាទម្រង់លោការីត
\(10^4 = 10000\)
\(8^{\frac{1}{3}} = 2\)
\(16^{\frac{1}{4}} = 2\)
\(5^{-2} = \dfrac{1}{25}\)
\(4^{-3} = \dfrac{1}{64}\)
\(10^{0.3010} = 2\)
\(x^{-a} = y\)
\(A = k^c\) ។
សម្រួល
\(3^{\log_3 2}\)
\(5^{\log_5 10}\)
\(\log_a a^{10}\)
\(\log_q q^a\)
\(\log_4 64\)
\(\log_{10} 0.1\)
\(\log_{\sqrt{2}} 16\)
\(\log_{10} 1\) ។
ដោះស្រាយសមីការលោការីត
\(\log_3 x = 3\)
\(\log_x 16 = 2\)
\(\log x + \log(x + 9) = 1\)
\(\log_2 x = -1\)
\(\log_9 x = \dfrac{1}{2}\)
\(\log_8 x = \dfrac{1}{3}\)
\(\log\sqrt[3]{x} = \sqrt{\log x}\)
\(\log_5\sqrt{x^2 + 1} = \sqrt{1}\)
\(\log_4(x + 3) + \log_4(x - 3) = 2\)
\(\log\sqrt[3]{x^2} + \log\sqrt[3]{x^4} = \log 2^{-3}\) ។
ដោះស្រាយវិសមីការលោការីត
\(\log_2 2x \le \log_4(x + 3)\)
\(\log_3(3x - 5) \ge \log_3(x + 7)\)
\(\log\dfrac{x^2 - x}{x^2 - 1} < 0\)
\(\log_{0.5} x^2 < \log_{0.5} 3x\)
\(\log_5 12 < \log_5(5x - 3)\)
\(\log(x^2 - 2x + 3) \ge 0\)
\(\log_8(3x - 1) < \log_8(x + 5)\) ។
ពូសេងយកប្រាក់ \(4\,000\,000\) ៛ ទៅផ្ញើវិនិយោគទុន ដោយទទួលបានអត្រាការប្រាក់ \(6\%\) ក្នុងមួយឆ្នាំ ។ តើប៉ុន្មានឆ្នាំក្រោយ ទើបប្រាក់របស់គាត់កើនឡើងពីរដង?
មីងសុខាបានទិញរថយន្តថ្មីមួយគ្រឿងថ្លៃ \(38\,500\) ដុល្លារ ។ បើរថយន្តចុះថ្លៃក្នុងអត្រា \(15\%\) ក្នុងមួយឆ្នាំ ។ តើរយៈពេល \(7\) ឆ្នាំក្រោយ រថយន្តគាត់នៅសល់ថ្លៃប៉ុន្មាន?
សរសេរអនុគមន៍ច្រាសនៃអនុគមន៍ខាងក្រោម ៖
\(f(x) = 10^x\)
\(g(x) = 3^x\)
\(h(x) = 7^x\)
\(f(x) = \left(\dfrac{1}{2}\right)^x\)
\(g(x) = \left(\dfrac{1}{5}\right)^x\)
\(h(x) = \left(\dfrac{1}{10}\right)^x\) ។
សរសេរអនុគមន៍ច្រាសនៃអនុគមន៍ខាងក្រោម ៖
\(f(x) = \log x\)
\(g(x) = \log_3 x\)
\(h(x) = \log_5 x\)
\(f(x) = \log_{\frac{1}{3}} x\)
\(g(x) = \log_{\frac{5}{4}} x\)
\(h(x) = \log_{21} x\) ។
សង់ក្រាបនៃអនុគមន៍អិចស្ប៉ូណង់ស្យែល \(f(x) = 5^x\)
សង់ក្រាបនៃអនុគមន៍ច្រាសរបស់អនុគមន៍ \(f(x) = 5^x\) ក្នុងតម្រុយតែមួយ
សរសេរសមីការអនុគមន៍ច្រាសរបស់អនុគមន៍ខាងលើ ។
សង់ក្រាបនៃអនុគមន៍ខាងក្រោម ៖
\(f(x) = \log_6 x\)
\(g(x) = \log_{\frac{1}{6}} x\)
\(h(x) = \log_{0.8} x\) ។
បង្ហាញថា បើ \(f(x) = \log_a x\) នោះ \(f(xy) = f(x) + f(y)\) ។
បង្ហាញថា បើ \((x_1, y_1)\) និង \((x_2, y_2)\) ជាចំណុចពីរនៅលើខ្សែកោង \(y = \log_a x\) នោះចំណុច \(\left(\dfrac{x_1}{x_2}, y_1 - y_2\right)\) ក៏ស្ថិតនៅលើខ្សែកោង \(y = \log_a x\) ។
បង្ហាញថា បើ \((x_1, y_1)\) ជាចំណុចនៅលើខ្សែកោង \(y = \log_a x\) នោះចំណុច \((x_1^2, 2y_1)\) និងចំណុច \(\left(\dfrac{1}{x_1}, -y_1\right)\) ក៏ស្ថិតនៅលើខ្សែកោង \(y = \log_a x\) ។
គេឱ្យអនុគមន៍ \(f(x) = a^x\) និងអនុគមន៍ \(f^{-1}(x) = \log_a x\) ដែល \(a > 0\) ។ រកតម្លៃ \(a\) ដើម្បីឱ្យខ្សែកោងនៃអនុគមន៍ \(f(x)\) និង \(f^{-1}(x)\) កាត់គ្នា ។
គេឱ្យ \(f(x) = x - \log_2 x\) ហើយ \(g(x) = 2^x\) ។ គណនា ក. \(f(g(x))\) ខ. \(g(f(x))\) ។
ដោះស្រាយសមីការនិងផ្ទៀងផ្ទាត់
\(\log_2(2x + 4) - \log_2(x - 1) = 3\)
\(\log_2 x + \log_4 x = 5\)
\(\log_5 x + \log_{10} x = 5\)
\(\log(x + 10) + \dfrac{1}{2}\log x^2 = 2 - \log 4\) ។
រកតម្លៃ \(m\) ដើម្បីឱ្យវិសមីការ \(1 + \log_5(x^2 + 1) \ge \log_5(mx^2 + 4x + m)\) ផ្ទៀងផ្ទាត់ចំពោះ \(\forall x\) ។
រកតម្លៃ \(a\) ដើម្បីឱ្យវិសមីការ \(\log_{\frac{1}{a+1}}(x^2 + 2) \ge 1\) មានសំណុំឫសចំពោះ \(\forall x\) ។
ប្រើ \(u = 2^x\) បង្ហាញសមីការ \(8^x - 2^{x+2} = 15\) ជាសមីការដឺក្រេទី \(3\) នៃ \(u\) ។
បង្ហាញថា \(u = 3\) ជាឫសតែមួយគត់ដែលជាចំនួនពិតនៃសមីការដឺក្រេទី \(3\) ខាងលើ ។
ដោះស្រាយសមីការ \(8^x - 2^{x+2} = 15\) ។
បុរសម្នាក់ទិញម៉ូតូថ្មីមួយគ្រឿង ។ បន្ទាប់ពីរយៈពេល \(t\) ដែលជាចំនួនខែនិងតម្លៃរបស់វាតាងដោយ \(\$V\) កំណត់ដោយ \(V = 10\,000\,e^{-pt}\), \(p\) ជាចំនួនថេរ ។
រកតម្លៃម៉ូតូនៅពេលដែលបុរសនោះទិញ ដោយដឹងថាតម្លៃសង្ឃឹមទុករបស់ម៉ូតូបន្ទាប់ពីរយៈពេល \(12\) ខែស្មើនឹង ។
គណនាតម្លៃសង្ឃឹមទុករបស់ម៉ូតូបន្ទាប់ពីរយៈពេល \(18\) ខែ ។
ដោះស្រាយសមីការនិងប្រព័ន្ធសមីការខាងក្រោម ៖
\(3^{2x+1} - 26(3^x) - 9 = 0\)
\(\begin{cases} \log p + \log_5 q = 3\\ \log_q p = 2 \end{cases}\) ។
គេមាន \(V\) តាងតម្លៃគិតជាដុល្លារនៃផ្ទះមួយកំណត់ដោយសមីការ \(V = V_0e^{kt}\) ដែល \(V_0\) ដុល្លារ ជាតម្លៃដើមនៃផ្ទះទើបសង់រួច ចំណែកឯ \(t\) ជារយៈពេលគិតជាឆ្នាំចាប់តាំងពីការសាងសង់រួចមក ហើយ \(k\) គឺជាចំនួនថេរ ។ គណនាតម្លៃ \(t\) និង \(k\) ក្នុងករណីដូចខាងក្រោម ៖
តម្លៃ \(k\) បើបន្ទាប់ពីរយៈពេល ឆ្នាំកន្លងមក ផ្ទះមានតម្លៃស្មើនឹងពីរដងតម្លៃដើម
តម្លៃ \(t\) ពេលដែលផ្ទះមានតម្លៃស្មើដល់ទៅបីដងតម្លៃដើម ។
រកតម្លៃ \(p\) និង \(q\) ដែលជាចំនួនគត់រ៉ឺឡាទីប ចំពោះ \(\left(\dfrac{25}{16}\right)^{-\frac{3}{2}} = 2^p \times 5^q\) ។
គេឱ្យ \(\log_p X = 4.6\) និង \(\log_p Y = 2.3\) ។ គណនាតម្លៃនៃកន្សោមដូចខាងក្រោម ៖ ក. \(\log_p X^2Y\) ខ. \(\log_Y X\) ។
គេឱ្យ \(2^{2x+2} \times 5^{x-1} = 8^x \times 5^{2x}\) ។ គណនាតម្លៃ \(10^x\) ។
គេមានអនុគមន៍ \(f\) កំណត់ដោយ \(f(x) = \ln x\) ។
សង់ក្រាបនៃអនុគមន៍ \(f(x) = \ln x\)
កំណត់សមីការបន្ទាត់កាត់ក្រាបនៃអនុគមន៍ \(f(x) = \ln x\) ដែលចម្លើយរបស់សមីការអាប់ស៊ីសរវាងបន្ទាត់និងក្រាបនៃអនុគមន៍ ជាចម្លើយរបស់សមីការ \(x^2e^{x-2} = 1\) ។
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
តេស្តសមត្ថភាព ៖ មេរៀនទី ៨ អនុគមន៍លោការីត (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី