ពាក្យថា Polynomial (ពហុធា) មានប្រភពពីពាក្យក្រិក poly (ច្រើន) និងឡាតាំង nomen (ឈ្មោះ ឬតួ)។ ពីជគណិតត្រូវបានអភិវឌ្ឍតាំងពីសម័យបុរាណ និងជាពិសេសដោយ Al-Khwarizmi (សតវត្សទី៩)។ ក្រោយមក François Viète និង René Descartes បានបង្កើតនិមិត្តសញ្ញាអក្សរ \(a, b, c\) ជាមេគុណ និង \(x, y, z\) ជាអថេរ ដែលជាគ្រឹះនៃទ្រឹស្តីពហុធា។ ក្នុងប្រវត្តិសាស្ត្រខ្មែរ បុព្វបុរសសម័យអង្គរក៏បានប្រើប្រាស់កន្សោមពីជគណិត និងសមាមាត្រក្នុងការគណនាប្លង់ និងកសាងប្រាសាទអង្គរវត្តយ៉ាងល្អឯក។
ចំណេះដឹងគ្រឹះពីថ្នាក់ទី៩៖
១. លក្ខណៈបំបែក \(a(b+c) = ab + ac\) ២. ផលសងការ៉េ \((a-b)(a+b) = a^2 - b^2\)
៣. ក្បួនសញ្ញា៖ គុណសញ្ញាដូចគ្នាចេញបូក គុណសញ្ញាខុសគ្នាចេញដក!
សញ្ញាណនៃពហុធា
កន្សោមពីជគណិតដែលកើតចេញពីផលបូក ឬផលដកនៃបណ្តាឯកធា ហៅថា ពហុធា (Polynomial)។ ក្នុងជីវភាពជាក់ស្តែង ឧទាហរណ៍ផ្ទៃក្រឡាចតុកោណកែងដែលមានបណ្តោយ \((x + 4)\text{ m}\) និងទទឹង \(x\text{ m}\) គឺ \(S = x(x + 4) = x^2 + 4x\) ដែលជាទម្រង់នៃពហុធា។
ពហុធា (Polynomial) អថេរ \(x\) ដឺក្រេ \(n\) គឺជាកន្សោមពីជគណិតដែលមានទម្រង់ទូទៅ ៖
តួ \(a_n x^n, a_{n-1} x^{n-1}, \dots, a_1 x, a_0\) ហៅថា តួនៃពហុធា (Terms) ហើយ \(a_0\) ហៅថា តួថេរ។
ឯកធា គឺជាករណីពិសេសនៃពហុធាដែលមានតែមួយតួ។
កន្សោមដូចជា \(\frac{1}{x}\), \(\sqrt{x}\), \(2x^{-2}\) មិនមែនជាពហុធាទេ ព្រោះអថេរស្ថិតនៅភាគបែង ឬក្នុងរ៉ាឌីកាល់ ឬមាននិទស្សន្តអវិជ្ជមាន។
ឯកធា
សួនច្បារមួយរាងជាការ៉េដែលមានប្រវែងជ្រុងស្មើនឹង \(x\) ម៉ែត្រ។ បើគេគុណ \(4\) និងប្រវែងជ្រុង \(x\) ម៉ែត្រនោះ គេបាន \(4x\) ម៉ែត្រ ដែលជាបរិមាត្រនៃសួនច្បារនោះ។
កន្សោម \(4x\), \(2\), \(a\), \(-3b\), \(\sqrt{3}y\), \(\frac{4}{5}x^2\) ដែលប្រមាណវិធីលើអថេរមានតែវិធីគុណឬស្វ័យគុណដែលមាននិទស្សន៍ជាចំនួនគត់វិជ្ជមានឬសូន្យ ហៅថា
ឯកធា។
សម្គាល់ : \(x^{-1}\), \(3y^{-2}\), \(-\sqrt{2}ab^{-3}\), ... មិនមែនជាឯកធាទេ ពីព្រោះស្វ័យគុណមាននិទស្សន៍ជាចំនួនអវិជ្ជមាន។
ឯកធា គឺជាកន្សោមពីជគណិតដែលប្រមាណវិធីលើអថេរមានតែវិធីគុណ ឬ ស្វ័យគុណ ដែលមាននិទស្សន៍ជាចំនួនគត់វិជ្ជមាន ឬសូន្យ។
កំណត់អថេរនិងមេគុណនៃឯកធា \(\frac{2}{5}x^3\), \(3ab^2\) និង \(-5\)។
តួ \(\frac{2}{5}x^3\) ជាឯកធាមានអថេរ \(x\) និងមេគុណ \(\frac{2}{5}\)។
តួ \(3ab^2\) ជាឯកធាមានអថេរ \(a\), \(b\) និងមេគុណ \(3\)។
តួ \(-5\) ជាឯកធាមានមេគុណ \(-5\) (និងសូន្យនៃអថេរ គឺសូន្យ)ព្រោះគេអាចសរសេរ \(-5 = -5x^0\) ដែល \(x \neq 0\)។
ក្នុងកន្សោមខាងក្រោម តើកន្សោមណាខ្លះដែលជាឯកធា?
\(m\), \(-15\), \(2a+b\), \(\frac{4}{x}\), \(\sqrt{3}x^2y\), \(5xy^{-2}\), \(-\frac{3}{7}xy^4z\), \(\sqrt{xy}\)។
ចូរបំពេញអថេរ និងមេគុណនៃឯកធាក្នុងតារាងខាងក្រោម៖
| ឯកធា | អថេរ | មេគុណ |
|---|---|---|
| \(2y\) | ||
| \(\sqrt{2}xy^3\) | ||
| \(-\frac{4}{5}abc^2\) |
ឯកធាដូចគ្នា
កន្សោម \(-2bx^2y\) ជាឯកធាមានផ្នែកអថេរ \(bx^2y\) (អថេរ \(b\), \(x\) និង \(y\))និងមេគុណ \(-2\)។
កន្សោម \(\frac{3}{5}bx^2y\) ជាឯកធាមានផ្នែកអថេរ \(bx^2y\) (អថេរ \(b\), \(x\) និង \(y\))និងមេគុណ \(\frac{3}{5}\)។
ឯកធាទាំងពីរខាងលើនេះ មានផ្នែកអថេរ \(bx^2y\) ដូចគ្នាហៅថា ឯកធាដូចគ្នា។
ឯកធាដូចគ្នា គឺជាឯកធាដែលមានផ្នែកអថេរដូចគ្នា។
តើកន្សោមទាំងពីរខាងក្រោមជាឯកធាដូចគ្នាដែរឬទេ?
ក. គេឱ្យកន្សោម \(-2xyz^2\) និង \(\frac{1}{2}xyz^2\) ។
ខ. គេឱ្យកន្សោម \(3xyz\) និង \(-xyz^2\) ។
ក. \(-2xyz^2\) និង \(\frac{1}{2}xyz^2\) ជាឯកធាដូចគ្នា ពីព្រោះឯកធាទាំងពីរមានផ្នែកអថេរ \(xyz^2\) ដូចគ្នា ។
ខ. \(3xyz\) និង \(-xyz^2\) ជាឯកធាមិនដូចគ្នាទេ ពីព្រោះឯកធាទាំងពីរមានផ្នែកអថេរមិនដូចគ្នា ។
ចូរជ្រើសរើសឯកធាដែលដូចគ្នា ក្នុងឯកធាខាងក្រោម ៖
\(2xy\), \(-3x^2y\), \(-\frac{1}{2}yx\), \(\sqrt{5}yx^2\), \(ay\), \(4ax\) ។
មើលចម្លើយ
ឯកធាដូចគ្នាគឺ ៖ \(2xy\) និង \(-\frac{1}{2}yx\) (ពីព្រោះ \(yx = xy\)) ; \(-3x^2y\) និង \(\sqrt{5}yx^2\) (ពីព្រោះ \(yx^2 = x^2y\)) ។
ដឺក្រេនៃឯកធា
ឯកធា \(-2x\) មានដឺក្រេ \(1\) ព្រោះនិទស្សន្តនៃអថេរ \(x\) ស្មើនឹង \(1\)
ឯកធា \(3xy\) មានដឺក្រេ \(2\) ព្រោះផលបូកនិទស្សន្តនៃអថេរ \(x\) និង \(y\) គឺ \(1+1=2\)
ឯកធា \(ax^2y\) មានដឺក្រេ \(4\) ព្រោះផលបូកនិទស្សន្តនៃអថេរ \(a\), \(x\) និង \(y\) គឺ \(1+2+1=4\) ។
ចំពោះឯកធាដែលមានអថេរច្រើន មានករណីខ្លះគេជ្រើសរើសអថេរមួយចំនួនជាអថេរ ហើយផ្នែកដែលនៅសល់ជាមេគុណនៃឯកធានោះ។
\(-10ax\) ជាឯកធាមានអថេរ \(x\) និងមេគុណ \(-10a\) និង \(\frac{1}{3}mbx^2yz\) ជាឯកធាមានអថេរ \(x\), \(y\), \(z\) និងមេគុណ \(\frac{1}{3}mb\) ។
ដឺក្រេនៃឯកធា គឺជាផលបូកនិទស្សន្តរបស់អថេរនីមួយៗនៃឯកធា។
កំណត់អថេរ មេគុណ និងដឺក្រេនៃឯកធា \(-10ab^2c\) និង \(-\frac{1}{2}abx^2y^3z\) ។
កំណត់អថេរ មេគុណ និងដឺក្រេនៃឯកធា
| ឯកធា | អថេរ | មេគុណ | ដឺក្រេ |
|---|---|---|---|
| \(-10ab^2c\) | \(a\), \(b\) និង \(c\) | \(-10\) | \(1+2+1 = 4\) |
| \(-\frac{1}{2}abx^2y^3z\) | \(a\), \(b\), \(x\), \(y\) និង \(z\) | \(-\frac{1}{2}\) | \(1+1+2+3+1 = 8\) |
ចូរបំពេញមេគុណ និងដឺក្រេនៃឯកធាក្នុងតារាងខាងក្រោម៖
| ឯកធា | អថេរ | មេគុណ | ដឺក្រេ |
|---|---|---|---|
| \(\frac{1}{2}x\) | \(x\) | ||
| \(-4ax^2y^3z\) | \(x\), \(y\) និង \(z\) | ||
| \(10ax^2y^3z^2\) | \(x\), \(y\) និង \(z\) | ||
| \(\sqrt{2}bc^5d^2\) | \(b\), \(c\) និង \(d\) |
វិធីបូកនិងដកឯកធា
ផ្ទៃក្រឡានៃចតុកោណកែងនីមួយៗក្នុងរូបទី 1 គឺ \(x\), \(2x\) និង \(3x\) រៀងគ្នា។
រូបទី 2 គឺជាផ្ដុំនៃចតុកោណកែងនីមួយៗក្នុងរូបទី 1 ដែលមានផ្ទៃក្រឡា \(6x\) ។ ដូច្នេះ ផលបូកផ្ទៃក្រឡានៃចតុកោណកែងក្នុងរូបទី 1 ស្មើផ្ទៃក្រឡាចតុកោណកែងក្នុងរូបទី 2។
ដូច្នេះ គេបាន \(x + 2x + 3x = (1 + 2 + 3)x = 6x\) (បូកមេគុណនិងមេគុណ ហើយគុណលទ្ធផលនឹងផ្នែកអថេរ)។
ក. \(4x - 2x = (4 - 2)x = 2x\)
ខ. \(x^2 + 3x^2 = (1 + 3)x^2 = 4x^2\) ។
ដើម្បីគណនាផលបូក ឬផលដកនៃឯកធាដូចគ្នា គេត្រូវធ្វើប្រមាណវិធីបូកឬដកតែផ្នែកមេគុណ រួចយកលទ្ធផលគុណនឹងផ្នែកអថេរ។
គណនា \(A = 10x^2y + 5x^2y - x^2y\)
គណនា \(A = 10x^2y + 5x^2y - x^2y = (10 + 5 - 1)x^2y = 14x^2y\) ។
គណនា ៖
| ក. \(5x + 7x + x\) | ខ. \(x^2 - 10x^2 + 11x^2\) |
| គ. \(8x^2y^2z + 13x^2y^2z - x^2y^2z\) ។ |
មើលចម្លើយ
ក. \(13x\) ខ. \(2x^2\) គ. \(20x^2y^2z\) ។
វិធីគុណឯកធា
រំលឹក : បើ \(m\) និង \(n\) ជាចំនួនគត់វិជ្ជមាន ហើយ \(a \neq 0\) នោះ គេបាន
1. \(a^m a^n = a^{m+n}\) 2. \((a^m)^n = a^{mn}\)
3. \((ab)^n = a^n b^n\) 4. \(\frac{a^m}{a^n} = a^{m-n}\) ។
ស្រះទឹកមួយរាងជាចតុកោណកែងដែលមានវិមាត្រ \(2x\) និង \(3x\) ។ គេបានផ្ទៃក្រឡានៃស្រះទឹកនេះជាផលគុណរវាង \(2x\) និង \(3x\) គឺ \((2x)(3x) = (2)(x)(3)(x) \leftarrow\) ផ្ដុំមេគុណនិងមេគុណ ហើយអថេរនិងអថេរ ។
\((2)(3)(x)(x) = 6x^2 \leftarrow\) ធ្វើប្រមាណវិធីគុណមេគុណនិងមេគុណ ហើយអថេរនិងអថេរ។
ដើម្បីគណនាផលគុណនៃឯកធា គេផ្ដុំមេគុណនិងមេគុណ ផ្នែកអថេរនិងផ្នែកអថេរ រួចធ្វើវិធីគុណនៃមេគុណ និងវិធីគុណនៃផ្នែកអថេរ។
គណនា ក. \((\frac{1}{2}x)(-3x^2)\) ខ. \((\sqrt{5}x^2y^3)(4xy)\) ។
ក. \((\frac{1}{2}x)(-3x^2) = (\frac{1}{2})(-3)(x)(x^2) = -\frac{3}{2}x^3\) ។
ខ. \((\sqrt{5}x^2y^3)(4xy) = (\sqrt{5})(4)(x^2)(x)(y^3)(y) = 4\sqrt{5}x^3y^4\) ។
ក្នុងការប្រតិបត្តិ គេអាចគណនាដោយខ្លី \((\sqrt{5}x^2y^3)(4xy) = 4\sqrt{5}x^3y^4\) ។
គណនា ៖
| ក. \((10ab)(a^2b^2)\) | ខ. \((\sqrt{2}xy^5)\left(-\frac{5}{7}x^2y^3\right)\) |
| គ. \(\left(-\frac{13}{5}abc^2\right)\left(-\frac{1}{3}a^2bc^5\right)\) | ឃ. \(\left(\frac{\sqrt{5}}{2}x^3y^5z^7\right)(-\sqrt{3}xyz)\) ។ |
មើលចម្លើយ
| ក. \(10a^3b^3\) | ខ. \(-\frac{5\sqrt{2}}{7}x^3y^8\) |
| គ. \(\frac{13}{15}a^3b^2c^7\) | ឃ. \(-\frac{\sqrt{15}}{2}x^4y^6z^8\) ។ |
វិធីចែកឯកធា
គណនាបណ្តោយនៃស៊ុមរូបថតមួយមានរាងជាចតុកោណកែង គេដឹងថាទទឹងស្មើនឹង \(3x\) ម៉ែត្រ ហើយផ្ទៃក្រឡាស្មើនឹង \(15x^2\) ម៉ែត្រការ៉េ។ ដើម្បីរកបណ្តោយ គេត្រូវធ្វើវិធីចែក \(\frac{15x^2}{3x} = \frac{3 \times 5 \times x \times x}{3 \times x} = 5x\) បណ្តោយនៃចតុកោណកែងស្មើនឹង \(5x\) ម៉ែត្រ។
ដើម្បីចែកឯកធានិងឯកធា គេត្រូវសរសេរភាគយកនិងភាគបែង ជាផលគុណកត្តា ហើយចែកមេគុណនិងមេគុណ ផ្នែកអថេរនិងអថេរ។
គណនា ក. \(\frac{10ab^2}{5ab}\) ខ. \(\frac{7x^2yz^2}{4xyz}\) ។
ក. \(\frac{10ab^2}{5ab} = \frac{2 \times 5 \times a \times b \times b}{5 \times a \times b} = 2b\)
ខ. \(\frac{7x^2yz^2}{4xyz} = \frac{7 \times x \times x \times y \times z \times z}{4 \times x \times y \times z} = \frac{7}{4}xz\) ។
សម្គាល់ ៖ ក្នុងការប្រតិបត្តិគេអាចគណនាដោយខ្លី \(\frac{7x^2yz^2}{4xyz} = \frac{7}{4}xz\) ។
គណនា ៖
| ក. \(\frac{a^2x^2}{10ax^2}\) | ខ. \(\frac{-\sqrt{5}x^7y^2z^3}{4x^2yz}\) |
| គ. \(\frac{32a^{10}b^5c^6}{6abc^3}\) | ឃ. \(\frac{-12m^7n^2}{15m^2n}\) ។ |
មើលចម្លើយ
| ក. \(\frac{a}{10}\) | ខ. \(-\frac{\sqrt{5}}{4}x^5yz^2\) |
| គ. \(\frac{16}{3}a^9b^4c^3\) | ឃ. \(-\frac{4}{5}m^5n\) ។ |
ពហុធា
សួនបន្លែមួយរាងជាចតុកោណកែង ដែលផ្សំដោយការ៉េមានប្រវែងជ្រុង \(x\) ម៉ែត្រ និងចតុកោណកែងដែលមានវិមាត្រ \(x\) ម៉ែត្រ និង \(4\) ម៉ែត្រ។ សួនបន្លែនេះមានផ្ទៃក្រឡាសរុបជាផលបូកផ្ទៃក្រឡានៃការ៉េ \(A\) និងផ្ទៃក្រឡានៃចតុកោណកែង \(B\) ដែលស្មើនឹង \(x^2 + 4x\) ម៉ែត្រការ៉េ។
កន្សោម \(x^2 + 4x\) ជាផលបូកនៃឯកធា \(x^2\) និង \(4x\) ហៅថា
ពហុធាដែលមាន \(x^2\) និង \(4x\) ជាតួ។
កន្សោម \(\frac{1}{2}x^3 - 5x = \frac{1}{2}x^3 + (-5x)\) ជាផលបូកនៃឯកធា \(\frac{1}{2}x^3\) និង \(-5x\) ហៅថាពហុធាដែលមាន \(\frac{1}{2}x^3\) និង \(-5x\) ជាតួ។
សម្គាល់ : ពហុធាដែលមានមួយតួហៅថាឯកធា ពហុធាដែលមានពីរតួហៅថាទ្វេធា និងពហុធាដែលមានបីតួហៅថាត្រីធា។
ពហុធា គឺជាផលបូកនៃច្រើនឯកធាខុសគ្នា ហើយឯកធានីមួយៗ នោះហៅថាតួនៃពហុធា។
តើពហុធា \(4x - 3\) និង \(-\frac{1}{2}x^3 + 3x - 5\) មួយណាទ្វេធានិងមួយណាជាត្រីធា?
\(4x - 3\) ជាទ្វេធា និង \(-\frac{1}{2}x^3 + 3x - 5\) ជាត្រីធា។
កំណត់អថេរនិងតួនៃពហុធា \(x - 2\), \(\frac{3}{4}x^2 - 2x + 5\) និង \(-x^2y + 3y + 20\) ។
កំណត់អថេរនិងតួនៃពហុធា
| ពហុធា | អថេរ | តួនៃពហុធា |
|---|---|---|
| \(x - 2\) | \(x\) | \(x\) និង \(-2\) |
| \(\frac{3}{4}x^2 - 2x + 5\) | \(x\) | \(\frac{3}{4}x^2\), \(-2x\) និង \(5\) |
| \(-x^2y + 3y + 20\) | \(x\) និង \(y\) | \(-x^2y\), \(3y\) និង \(20\) |
១. ក្នុងកន្សោមខាងក្រោមនេះ តើកន្សោមណាខ្លះជាពហុធា រួចបញ្ជាក់តួនៃពហុធានីមួយៗ?
| ក. \(3x^2 - \dfrac{1}{2}\) | ខ. \(-\dfrac{1}{3x} + 5x^2\) |
| គ. \(3x + \sqrt{5}y - 2xy^2\) | ឃ. \(2x^{-2} + 5x\) |
| ង. \(\dfrac{m^2 + 5}{m^2 - 4}\) | ច. \(12x^2yz\) |
| ឆ. \(8x^4 - 2x + \dfrac{1}{x}\) | ជ. \(2x^{-2}yz^3\) ។ |
២. ចូរសរសេរពហុធាដែលតំណាងឱ្យផ្ទៃក្រឡាសរុបនៃផ្ទៃទាំងអស់ក្នុងរូបខាងក្រោម ៖
មើលចម្លើយ
១. កន្សោមជាពហុធាមាន ៖ ក. (តួ ៖ \(3x^2, -\frac{1}{2}\)), គ. (តួ ៖ \(3x, \sqrt{5}y, -2xy^2\)), ច. (តួ ៖ \(12x^2yz\)) ។
២. ផ្ទៃក្រឡាសរុបគឺ \(2x^2 + 3x + 2\) ។
ដឺក្រេនៃពហុធា
\(5x + 3\) មានដឺក្រេខ្ពស់នៃ \(x\) ស្មើ \(1\)
\(x^2 - 3x + 2\) មានដឺក្រេខ្ពស់នៃ \(x\) ស្មើ \(2\)
\(-2x^2 - 5xy^2 + 1\) មានដឺក្រេខ្ពស់ស្មើ \(3\) ចំពោះអថេរ \(x\) និង \(y\) ។
ដឺក្រេនៃពហុធា គឺជាដឺក្រេរបស់តួដែលមានដឺក្រេខ្ពស់ជាងគេ។
កំណត់ដឺក្រេនិងលំដាប់ស្វ័យគុណនៃពហុធា \(-3x + 2\) និង \(1 - 3x + 2x^2\) ។
ពហុធា \(-3x + 2\) ជាពហុធាដឺក្រេទី \(1\) នៃ \(x\) រៀបតាមលំដាប់ស្វ័យគុណចុះ។
ពហុធា \(1 - 3x + 2x^2\) ជាពហុធាដឺក្រេទី \(2\) នៃ \(x\) រៀបតាមលំដាប់ស្វ័យគុណកើន។
ចូរបំពេញតារាងខាងក្រោម៖
| ពហុធា | អថេរ | ដឺក្រេ | រៀបតាមលំដាប់កើននៃដឺក្រេ | រៀបតាមលំដាប់ចុះនៃដឺក្រេ |
|---|---|---|---|---|
| \(x + 2 - 4x^2\) | \(x\) | |||
| \(t^3 + 3bt - 2b^2t^2 + b^3\) | \(t\) | |||
| \(\frac{1}{2}my^2 - 3 + my + \frac{1}{3}y^4\) | \(y\) |
វិធីបូកនិងវិធីដកពហុធា
គេឱ្យពហុធា \(A = 2x^2 + 4x - 2\) និង \(B = 4x^2 - 3x - 8\) ។ គណនា \(A + B\) ។
\(A + B = (2x^2 + 4x - 2) + (4x^2 - 3x - 8)\)
\(A + B = (2x^2 + 4x^2) + (4x - 3x) + (-2 - 8)\) (បូកឯកធាដូចគ្នា)
\(A + B = 6x^2 + x - 10\) ។
ដើម្បីបូកឬដកពីរពហុធា គេត្រូវបូកឬដកឯកធាដូចគ្នា។
គេឱ្យពហុធា \(M = -3x^2 + x - 5\) និង \(N = 7x^2 - 3x + 1\) ។ គណនា \(M - N\) ។
គណនា
\(M - N = (-3x^2 + x - 5) - (7x^2 - 3x + 1)\)
\(M - N = (-3x^2 - 7x^2) + (x + 3x) + (-5 - 1)\)
\(M - N = -10x^2 + 4x - 6\) ។
គណនា \(M + N\) និង \(M - N\) ៖
| ក. \(M = x^2 - 3x + 5\) និង \(N = 2x^2 + x - 2\) | ខ. \(M = 2x^2 + y + 10\) និង \(N = x^2 - 10y + 20\) |
| គ. \(M = \dfrac{1}{2}x^2 - 6x + 7\) និង \(N = \dfrac{3}{2}x^2 + 5x - 4\) ។ |
មើលចម្លើយ
ក. \(M + N = 3x^2 - 2x + 3\), \(M - N = -x^2 - 4x + 7\)
ខ. \(M + N = 3x^2 - 9y + 30\), \(M - N = x^2 + 11y - 10\)
គ. \(M + N = 2x^2 - x + 3\), \(M - N = -x^2 - 11x + 11\) ។
សម្គាល់ វិធីបូកឬដកខាងលើនេះ គេអាចដោះស្រាយតាមរបៀបដូចខាងក្រោម៖
គេឱ្យពហុធា \(A = x^4 - 3x^3 + 5x^2 - 3\) និងកន្សោម \(B = 2x^4 - 3x^2 + 4x + 1\) ។
គណនា \(A + B\) និង \(A - B\) ។
គណនា \(A + B\)
| \(x^4 - 3x^3 + 5x^2 \quad{}\;\;\;\; - 3\) | |
| + | \(2x^4 \quad{}\;\;\;\; - 3x^2 + 4x + 1\) |
| \(3x^4 - 3x^3 + 2x^2 + 4x - 2\) |
គណនា \(A - B\)
| \(x^4 - 3x^3 + 5x^2 \quad{}\;\;\;\; - 3\) | |
| \(-\) | \(2x^4 \quad{}\;\;\;\; - 3x^2 + 4x + 1\) |
| \(-x^4 - 3x^3 + 8x^2 - 4x - 4\) |
តាមរបៀបដូចខាងលើ គណនា \(A + B\) និង \(A - B\) ៖
| ក. \(A = x^3 + 2\) និង \(B = x^2 + 3x\) | ខ. \(A = x^4 - 3x^2 + 1\) និង \(B = x^5 + 2x^3 + 3x + 2\) |
| គ. \(A = x^3 + 3x^2y + 10xy - 4\) និង \(B = x^3 - 3xy\) ។ |
មើលចម្លើយ
ក. \(A + B = x^3 + x^2 + 3x + 2\) ; \(A - B = x^3 - x^2 - 3x + 2\)
ខ. \(A + B = x^5 + x^4 + 2x^3 - 3x^2 + 3x + 3\) ; \(A - B = -x^5 + x^4 - 2x^3 - 3x^2 - 3x - 1\)
គ. \(A + B = 2x^3 + 3x^2y + 7xy - 4\) ; \(A - B = 3x^2y + 13xy - 4\) ។
ត្រីកោណមួយមានប្រវែងជ្រុងគឺ \(2x+y\), \(3x+7y\) និង \(4x-y\) ។
គណនាបរិមាត្រនៃត្រីកោណនេះ។
មើលចម្លើយ
\(9x + 7y\) ។
វិធីគុណលើពហុធា
ផ្ទាំងគំនូរមួយរាងចតុកោណកែងដែលមានវិមាត្រ \(2x + 3\) និង \(x\) គិតជាម៉ែត្រ ដូចរូបខាងស្ដាំ។
តាង \(A\) ជាផ្ទៃក្រឡានៃផ្ទាំងគំនូរ នោះគេបាន \(A = x(2x + 3)\) ។
ម្យ៉ាងទៀតផ្ទាំងគំនូរនេះផ្ដុំដោយចតុកោណកែងពីរដែលមានផ្ទៃក្រឡា \(A_1\) និង \(A_2\) រៀងគ្នា។
គេបាន \(A = A_1 + A_2 = x(2x + 3) = 2x^2 + 3x\)
គុណគ្រប់តួនៃពហុធាទី 1 និងគ្រប់តួនៃពហុធាទី 2 ហើយបានលទ្ធផលបូកចូលគ្នា។
ដូច្នេះ គេបាន \(A = x(2x + 3) = 2x^2 + 3x\) ។
ទិដ្ឋាភាពសាលារៀនមួយមានរាងជាចតុកោណកែងដែលមានវិមាត្រ \(2x + 1\) និង \(x + 2\) គិតជាម៉ែត្រ។
គេបានផ្ទៃក្រឡានៃចតុកោណកែងគឺ
\((2x + 1)(x + 2) = 2x^2 + 4x + x + 2\) គុណគ្រប់តួនៃពហុធាទី 1 និងគ្រប់តួនៃពហុធាទី 2
\(2x^2 + 4x + x + 2 = 2x^2 + 5x + 2\) បង្រួមផលលទ្ធផល។
ដើម្បីគុណពហុធានិងពហុធា គណនាតួនីមួយៗនៃពហុធាទី 1 គុណគ្រប់តួនៃពហុធាទី 2 រួចបង្រួមលទ្ធផល។
គណនាផលគុណនៃពហុធា \(4x^2\) និង \(2x^3 + xy - 3y^2\)
\(4x^2(2x^3 + xy - 3y^2) = 4x^2(2x^3) + 4x^2(xy) - 4x^2(3y^2)\)
\(= 8x^{2+3} + 4x^{2+1}y - 12x^2y^2\)
\(= 8x^5 + 4x^3y - 12x^2y^2\) ។
គណនា ៖
| ក. \((2ab)(-3a^2b^2)^3\) | ខ. \((-x + 4)(\frac{1}{2}x + 3)\) |
| គ. \((x^3 + xy - 4y^2)(x + y)\) ។ |
មើលចម្លើយ
| ក. \(-54a^7b^7\) | ខ. \(-\dfrac{1}{2}x^2 - x + 12\) |
| គ. \(x^4 + x^3y + x^2y - 3xy^2 - 4y^3\) ។ |
សម្គាល់ គេអាចគណនាផលគុណនៃពហុធានៃពហុធាតាមរបៀបដូចខាងក្រោមបានដែរ។
គណនាផលគុណនៃពហុធា \(1 + x^3 - 6x\) និង \(2x - 3\)
ជាដំបូង គេត្រូវរៀបពហុធាតាមលំដាប់ដឺក្រេចុះ ឬកើន
| \(\times\) | \(x^3 - 6x + 1\) |
| \(2x - 3\) | |
| \(2x^4 \quad{}\;\;\;\; - 12x^2 + 2x\) \(\longleftarrow\) \((x^3 - 6x + 1)(2x)\) | |
| + | \(-3x^3 \quad{}\quad{}\quad{}\;\; + 18x - 3\) \(\longleftarrow\) \((x^3 - 6x + 1)(-3)\) |
| \(2x^4 - 3x^3 - 12x^2 + 20x - 3\) |
គណនាប្រមាណវិធីគុណខាងក្រោម ៖
| ក. \((2x^2 - 4x + 1)(3x - 4)\) | ខ. \((a^2 - 3a + 5)(a^2 + 4a - 3)\) |
| គ. \((-3x + x^2 - 1)(2 + x - 5x^2)\) | ឃ. \((4x + 3)(2x - x^3 - 1)\) ។ |
មើលចម្លើយ
| ក. \(6x^3 - 20x^2 + 19x - 4\) | ខ. \(a^4 + a^3 - 10a^2 + 29a - 15\) |
| គ. \(-5x^4 + 16x^3 + 4x^2 - 7x - 2\) | ឃ. \(-4x^4 - 3x^3 + 8x^2 + 2x - 3\) ។ |
រូបមន្តពន្លាត
ពន្លាតការ៉េនៃទ្វេធា
ពន្លាត \((a + b)^2\)
បើ \(a\) និង \(b\) វិជ្ជមាន។ តាមរូប \((a + b)^2\) គឺជាផ្ទៃក្រឡាការ៉េដែលមានរង្វាស់ជ្រុង \((a + b)\) ហើយផ្ទៃក្រឡានេះស្មើផលបូកផលបូកផ្ទៃក្រឡាផ្នែកតូចៗខាងក្នុង។
ពន្លាត \((x + 1)^2\)
\((x + 1)^2 = x^2 + 2 \times x \times 1 + 1^2 = x^2 + 2x + 1\) ។
ពន្លាត \(\left(2x + \frac{3}{2}y\right)^2\)
\(\left(2x + \frac{3}{2}y\right)^2 = (2x)^2 + 2(2x)\left(\frac{3}{2}y\right) + \left(\frac{3}{2}y\right)^2 = 4x^2 + 6xy + \frac{9}{4}y^2\) ។
ពន្លាតកន្សោមខាងក្រោម ៖
| ក. \((x + 5)^2\) | ខ. \(\left(\dfrac{1}{2}x + 3\right)^2\) |
| គ. \(\left(\dfrac{4}{5}x + \dfrac{y}{2}\right)^2\) ។ |
ពន្លាត \((a - b)^2\)
បើ \(a\) និង \(b\) វិជ្ជមាន ហើយ \(a > b\) ។ តាមរូប
\((a - b)^2\) គឺជាផ្ទៃក្រឡាការ៉េដែលមានរង្វាស់ជ្រុង \(a - b\) ។ គេបាន
ពន្លាត \((x - 1)^2\) ។
\((x - 1)^2 = x^2 - 2 \cdot x \cdot 1 + 1^2 = x^2 - 2x + 1\) ។
ពន្លាត \((\frac{1}{2}x - y)^2\) ។
\((\frac{1}{2}x - y)^2 = (\frac{1}{2}x)^2 - 2(\frac{1}{2}x)y + y^2 = \frac{1}{4}x^2 - xy + y^2\) ។
ពន្លាតកន្សោមខាងក្រោម ៖
| ក. \((x - 5)^2\) | ខ. \(\left(\dfrac{3}{2}x - 2y\right)^2\) |
| គ. \(\left(\dfrac{4}{5}x - \dfrac{y}{2}\right)^2\) ។ |
ពន្លាត \((a + b)(a - b)\)
បើ \(a\) និង \(b\) វិជ្ជមាន ហើយ \(a > b\) ។ តាមរូបគេបានផ្ទៃក្រឡាចតុកោណកែងផ្នែកពណ៌ខៀវគឺ \((a + b)(a - b)\) ។ ម្យ៉ាងទៀតផ្ទៃក្រឡាដែលនេះស្មើនឹង \(a(a + b) - ab - b^2 = a^2 + ab - ab - b^2\) ។
\(a(a + b)\) ជាផ្ទៃក្រឡាចតុកោណកែងទាំងមូល \(= a^2 - b^2\)
តាមពន្លាត \((a + b)(a - b) = a^2 - ab + ba - b^2 = a^2 - b^2\)
ដូច្នេះ \((a + b)(a - b) = a^2 - b^2\) (3) ។
ពន្លាត \((x + 3)(x - 3)\) ។
ពន្លាត \((\frac{1}{2}x + 3y)(\frac{1}{2}x - 3y)\) ។
\((\frac{1}{2}x + 3y)(\frac{1}{2}x - 3y) = (\frac{1}{2}x)^2 - (3y)^2 = \frac{1}{4}x^2 - 9y^2\) ។
ពន្លាតកន្សោមខាងក្រោម ៖
| ក. \((x - 5)(x + 5)\) | ខ. \(\left(10x + \dfrac{1}{2}y\right)\left(10x - \dfrac{1}{2}y\right)\) |
| គ. \(\left(\dfrac{4}{5}x - \dfrac{y}{2}\right)\left(\dfrac{4}{5}x + \dfrac{y}{2}\right)\) ។ |
ពន្លាត \((a + b + c)^2\)
ពន្លាតកន្សោម \((x + y + 2)^2\)
\((x + y + 2)^2 = x^2 + y^2 + 2xy + 4x + 4y + 4\) ។
ពន្លាតកន្សោមខាងក្រោម ៖
| ក. \((3 + a + 2b)^2\) | ខ. \((x^2 + y + z^2)^2\) |
| គ. \(\left(\dfrac{1}{2}x^2 + 3y + \dfrac{3}{4}z\right)^2\) ។ |
ពន្លាតគូបនៃទ្វេធា
ពន្លាត \((a + b)^3\)
ពន្លាត \((x + 1)^3\) ។
\((x + 1)^3 = x^3 + 3x^2 + 3x + 1\) ។
ពន្លាតកន្សោមខាងក្រោម ៖
| ក. \((x + 5)^2\) | ខ. \((x + 3y)^3\) |
| គ. \((2x + 5y)^3\) | ឃ. \(\left(\dfrac{1}{2}x^2 + y\right)^2\) ។ |
ពន្លាត \((a - b)^3\)
ចូរពន្លាត \((x - 1)^3\) ។
\((x - 1)^3 = x^3 - 3x^2 + 3x - 1\) ។
ពន្លាតកន្សោមខាងក្រោម ៖
| ក. \((x - 5)^3\) | ខ. \((2x - 3y)^3\) |
| គ. \(\left(\dfrac{1}{2}x^2 - y\right)^3\) | ឃ. \((ab - 3cd)^3\) ។ |
ពន្លាត \((a - b)(a^2 + ab + b^2)\)
ពន្លាត \((x - 1)(x^2 + x + 1)\) ។
\((x - 1)(x^2 + x + 1) = x^3 - 1\) ។
ពន្លាតកន្សោមខាងក្រោម ៖
| ក. \((x - 3)(x^2 + 3x + 9)\) | ខ. \((2x - 1)(4x^2 + 2x + 1)\) |
| គ. \((\sqrt{2}x - 3y)(2x^2 + 3\sqrt{2}xy + 9y^2)\) ។ |
មើលចម្លើយ
| ក. \(x^3 - 27\) | ខ. \(8x^3 - 1\) |
| គ. \(2\sqrt{2}x^3 - 27y^3\) ។ |
\(\bullet\) ពន្លាត \((a + b)(a^2 - ab + b^2) = a^3 - a^2b + ab^2 + a^2b - ab^2 + b^3 = a^3 + b^3\)
ដូច្នេះ \((a + b)(a^2 - ab + b^2) = a^3 + b^3\) (8) ។
ពន្លាត \((x + 1)(x^2 - x + 1)\) ។
\((x + 1)(x^2 - x + 1) = x^3 + 1\) ។
ពន្លាតកន្សោមខាងក្រោម ៖
| ក. \((x + 2)(x^2 - 2x + 4)\) | ខ. \((3x + 5)(9x^2 - 15x + 25)\) |
| គ. \(\left(\dfrac{1}{4}x + 4y\right)\left(\dfrac{1}{16}x^2 - xy + 16y^2\right)\) ។ |
មើលចម្លើយ
| ក. \(x^3 + 8\) | ខ. \(27x^3 + 125\) |
| គ. \(\dfrac{x^3}{64} + 64y^3\) ។ |
ការដាក់កន្សោមជាផលគុណកត្តា
ការដាក់កន្សោមជាកត្តារួម
គេឱ្យកន្សោម \(ab + ac - ad\) ។ គេសង្កេតឃើញថា គ្រប់តួនៃកន្សោមនេះមាន \(a\) ដូចគ្នា។ ដូច្នេះ កន្សោម \(ab + ac - ad\) អាចសរសេរជា \(ab + ac - ad = a(b + c - d)\) គេថា គេបានដាក់ \(a\) ជាកត្តារួម រួចកន្សោម \(a(b + c - d)\) ហៅថា
ផលគុណកត្តា ។
តួនីមួយៗនៃកន្សោម \(x(2y - 3) - 2(2y - 3)\) មាន \((2y - 3)\) ដូចគ្នា។ គេអាចដាក់ \((2y - 3)\) ជាកត្តារួម \(x(2y - 3) - 2(2y - 3) = (2y - 3)(x - 2)\) ។
ដាក់កន្សោម \((3x + 1)(x - 2) + (2 - x)y\) ជាផលគុណកត្តា
១. ដាក់កន្សោមខាងក្រោមជាផលគុណកត្តា ៖
| ក. \(6kp^2 - 21p^2\) | ខ. \(2p^2q - 4pqr\) |
| គ. \(24x^3y + 30x^2y^3\) | ឃ. \(a^2bc - ab^2c + abc^2\) ។ |
២. ដាក់កន្សោមខាងក្រោមជាផលគុណកត្តា ៖
| ក. \(5x(x - 3) - 4(3 - x)\) | ខ. \(6x - 3xy - 2 + y\) |
| គ. \(5x + 10xy + 4 + 8y\) ។ |
មើលចម្លើយ
| ១. | ក. \(3p^2(2k - 7)\) | ខ. \(2pq(p - 2r)\) | គ. \(6x^2y(4x + 5y^2)\) | ឃ. \(abc(a - b + c)\) |
| ២. | ក. \((x - 3)(5x + 4)\) | ខ. \((2 - y)(3x - 1)\) | គ. \((5x + 4)(2y + 1)\) ។ |
ការដាក់កន្សោមដឺក្រេទី 2 ជាផលគុណកត្តា
តាមរូបមន្តពន្លាត និងលក្ខណៈឆ្លុះនៃសមភាព \(A = B \Leftrightarrow B = A\) ។ គេបាន
ដាក់ជាផលគុណកត្តាចំពោះកន្សោមខាងក្រោម៖
ក. \(x^2 + 6x + 9\) ខ. \(m^2 - 20m + 100\) គ. \(4p^2q^2 - 9t^2\) ។
ដាក់ជាផលគុណកត្តា
ក. \(x^2 + 6x + 9\) ប្រើរូបមន្ត \(a^2 + 2ab + b^2 = (a + b)^2\)
\(x^2 + 6x + 9 = x^2 + 2 \times 3 \times x + 3^2 = (x + 3)^2\) ។
ខ. \(m^2 - 20m + 100\) ប្រើរូបមន្ត \(a^2 + 2ab + b^2 = (a - b)^2\)
\(m^2 - 20m + 100 = m^2 - 2 \times 10 \times m + 10^2 = (m - 10)^2\) ។
គ. \(4p^2q^2 - 9t^2\) ប្រើរូបមន្ត \(a^2 - b^2 = (a + b)(a - b)\)
\(4p^2q^2 - 9t^2 = (2pq)^2 - (3t)^2 = (2pq + 3t)(2pq - 3t)\) ។
ដាក់កន្សោមខាងក្រោមជាផលគុណកត្តា ៖
| ក. \(x^2 + 10x + 25\) | ខ. \(a^2b^2 + 4abc + 4c^2\) |
| គ. \(y^2 - 16y + 64\) | ឃ. \(4m^2 - 20mn + 25n^2\) |
| ង. \(81x^2 - 64y^2\) | ច. \(144a^2b^2 - 169c^2\) ។ |
មើលចម្លើយ
| ក. \((x + 5)^2\) | ខ. \((ab + 2c)^2\) |
| គ. \((y - 8)^2\) | ឃ. \((2m - 5n)^2\) |
| ង. \((9x - 8y)(9x + 8y)\) | ច. \((12ab - 13c)(12ab + 13c)\) ។ |
ដាក់ជាផលគុណកត្តានៃកន្សោមដែលមានរាង \(x^2 + (a + b)x + ab\) ។
ដាក់កន្សោមខាងក្រោមជាផលគុណកត្តា ៖
| ក. \(x^2 + 8x + 12\) | ខ. \(y^2 - 10y + 24\) |
| គ. \(m^2 - 12m + 32\) ។ |
មើលចម្លើយ
| ក. \((x + 6)(x + 2)\) | ខ. \((y - 4)(y - 6)\) |
| គ. \((m - 4)(m - 8)\) ។ |
បំពេញចំនួនគត់វិជ្ជមានក្នុងចន្លោះ ដើម្បីឱ្យកន្សោមនីមួយៗមានទម្រង់ជាការ៉េនៃទ្វេធាដឺក្រេទី 1 ។
| ក. \(x^2 + 4x + \dots\) | ខ. \(x^2 - 6x + \dots\) |
| គ. \(a^2 + \dots a + 1\) | ឃ. \(4a^2 - \dots a + 9\) ។ |
មើលចម្លើយ
| ក. \(4\) | ខ. \(9\) |
| គ. \(2\) | ឃ. \(12\) ។ |
ការដាក់កន្សោម \(acx^2 + (ad + bc)x + bd\) ជាផលគុណកត្តា
គេអាចសរសេរ
ដាក់ជាកត្តានូវកន្សោមខាងក្រោម ដោយប្រើរូបមន្ត (6)
ក. \(6x^2 - 13x - 15\) ខ. \(12x^2 - 25xy + 12y^2\) ។
ក. តាង \(a\), \(b\), \(c\) និង \(d\) ជាបួនចំនួនផ្ទៀងផ្ទាត់សមីការខាងក្រោម៖
គេបាន \(\left.\begin{matrix} ac = 6 \\ bd = -15 \end{matrix}\right\}\) (1)
| \(ac\) | \(bd\) | \(ad+bc\) | ||||
|---|---|---|---|---|---|---|
| \(a\) | \(b\) | \(\xrightarrow{ }\) | \(bc\) | |||
| \(\times\) | ||||||
| \(c\) | \(d\) | \(\xrightarrow{ }\) | \(ad\) | |||
| \(ad+bc\) |
រកតម្លៃដែលផ្ទៀងផ្ទាត់ផងដែរចំពោះសមីការ \(ad + bc = -13\) (2)
ការគណនាដែលបង្ហាញខាងស្ដាំគេថាសមីការ (1) និង (2) គឺផ្ទៀងផ្ទាត់ដោយ \(a = 6\), \(b = 5\), \(c = 1\), \(d = -3\) ។
| \(6\) | \(-15\) | \(-13\) | ||||
|---|---|---|---|---|---|---|
| \(6\) | \(5\) | \(\xrightarrow{ }\) | \(5\) | |||
| \(\times\) | ||||||
| \(1\) | \(-3\) | \(\xrightarrow{ }\) | \(-18\) | |||
| \(-13\) |
ដូច្នេះ \(6x^2 - 13x - 15 = (6x + 5)(x - 3)\) ។
ខ. គេឱ្យ \(12x^2 - 25xy + 12y^2\) គឺជាកន្សោមដឺក្រេទី 2 នៃ \(x\) ហើយការគណនាដូចបង្ហាញខាងស្ដាំ។
| \(12\) | \(12y^2\) | \(-25y\) | ||||
|---|---|---|---|---|---|---|
| \(3\) | \(-4y\) | \(\xrightarrow{ }\) | \(-16y\) | |||
| \(\times\) | ||||||
| \(4\) | \(-3y\) | \(\xrightarrow{ }\) | \(-9y\) | |||
| \(-25y\) |
ដូច្នេះ \(12x^2 - 25xy + 12y^2 = (3x - 4y)(4x - 3y)\) ។
ដាក់ផលគុណកត្តានៃកន្សោមខាងក្រោម ៖
| ក. \(2x^2 + 3x + 1\) | ខ. \(2x^2 - 13x + 6\) |
| គ. \(-3a^2 + 5a + 2\) | ឃ. \(6p^2 - 4pq - 16q^2\) |
| ង. \(8x^2 - 26xy + 15y^2\) | ច. \(-35x^2 - 16xy + 12y^2\) ។ |
មើលចម្លើយ
| ក. \((2x + 1)(x + 1)\) | ខ. \((2x - 1)(x - 6)\) |
| គ. \((3a + 1)(2 - a)\) | ឃ. \((3p + 4q)(2p - 4q)\) |
| ង. \((2x - 5y)(4x - 3y)\) | ច. \((7x + 6y)(2y - 5x)\) ។ |
ការដាក់កន្សោមដឺក្រេទី 3 ជាផលគុណកត្តា
រូបមន្តផលបូកនិងផលដកនៃគូប។ តាមរូបមន្តពន្លាតនិងលក្ខណៈឆ្លុះនៃសមភាព \(A = B \Rightarrow B = A\) ។ គេបាន
ដាក់កន្សោមខាងក្រោមជាផលគុណកត្តា
ក. \(x^3 + 27\) ខ. \(8a^3 - 1\) ។
ក. \(x^3 + 27 = x^3 + 3^3 = (x + 3)(x^2 - 3x + 9)\) ។
ខ. \(8a^3 - 1 = (2a)^3 - 1^3 = (2a - 1)(4a^2 + 2a + 1)\) ។
ដាក់កន្សោមខាងក្រោមជាផលគុណកត្តា ៖
| ក. \(a^3 + 27\) | ខ. \(64x^3 + 125\) |
| គ. \(8p^3 - 125q^3\) | ឃ. \(1000n^3 - \dfrac{1}{8}p^3\) ។ |
មើលចម្លើយ
| ក. \((a + 3)(a^2 - 3a + 9)\) | ខ. \((4x + 5)(16x^2 - 20x + 25)\) |
| គ. \((2p - 5q)(4p^2 + 10pq + 25q^2)\) | ឃ. \(\left(10n - \dfrac{1}{2}p\right)\left(100n^2 + 5np + \dfrac{1}{4}p^2\right)\) ។ |
របៀបផ្សេងៗទៀតក្នុងការដាក់កន្សោមជាផលគុណកត្តា
ដាក់ជាកន្សោម \(2x^2 - 5xy - 3y^2 + 3x + 5y - 2\) ជាផលគុណកត្តា។
ដោយរៀបតាមដឺក្រេលំដាប់ចុះនៃ \(x\) គេបាន
\(2x^2 - (5y - 3)x - (3y^2 - 5y + 2) = 2x^2 - (5y - 3)x - (y - 1)(3y - 2)\) ។
| \(2\) | \(-(y - 1)(3y - 2)\) | \(-(5y - 3)\) | ||||
|---|---|---|---|---|---|---|
| \(2\) | \(y - 1\) | \(\xrightarrow{ }\) | \(y - 1\) | |||
| \(\times\) | ||||||
| \(1\) | \(-(3y - 2)\) | \(\xrightarrow{ }\) | \(-6y + 4\) | |||
| \(-(5y - 3)\) |
តាមលទ្ធផលខាងលើនេះ គេបាន \(2x^2 - (5y - 3)x - (3y^2 - 5y + 2) = \{2x + (y - 1)\}\{x - (3y - 2)\} = (2x + y - 1)(x - 3y + 2)\) ។
ចូរដាក់កន្សោមខាងក្រោមជាផលគុណកត្តា ៖
| ក. \(x^2 + 3xy + 2y^2 + x - y - 6\) | ខ. \(2x^2 - 3xy - 2y^2 + x + 3y - 1\) ។ |
មើលចម្លើយ
ក. \((x + y - 2)(x + 2y + 3)\) ខ. \((x - 2y + 1)(2x + y - 1)\) ។
ដាក់កន្សោមខាងក្រោមជាផលគុណកត្តា ក. \(x^4 - 13x^2 + 36\) ខ. \((x^2 + x + 2)(x^2 + x - 3) - 6\) ។
ក. \(x^4 - 13x^2 + 36 = (X - 9)(X - 4) = (x^2 - 9)(x^2 - 4) = (x + 3)(x - 3)(x + 2)(x - 2)\) ។
ខ. តាង \(X = x^2 + x\) គេបាន \((X + 2)(X - 3) - 6 = X^2 - X - 12 = (x^2 + x + 3)(x^2 + x - 4)\) ។
ដាក់កន្សោមខាងក្រោមជាផលគុណកត្តា ៖
| ក. \((x - y)^2 - 4(x - y) + 4\) | ខ. \((a + 1)^3 + (a - 1)^3\) |
| គ. \(x^4 + x^2y^2 - 2y^4\) ។ |
មើលចម្លើយ
ក. \((x - y - 2)^2\) ខ. \(2a(a^2 + 3)\) គ. \((x - y)(x + y)(x^2 + 2y^2)\) ។
ដាក់កន្សោមខាងក្រោមជាផលគុណកត្តា ៖
| ក. \(x^2 + 3y + xy + 3x\) | ខ. \(ab - bc - ac + c^2\) |
| គ. \(ax - kx - ah + kh\) | ឃ. \(20ac - 4ad - 15kc + 3kd\) |
| ង. \(6a^2 + 3ab - 8ka - 4kb\) ។ |
មើលចម្លើយ
| ក. \((x + 3)(x + y)\) | ខ. \((a - c)(b - c)\) |
| គ. \((a - k)(x - h)\) | ឃ. \((5c - d)(4a - 3k)\) |
| ង. \((2a + b)(3a - 4k)\) ។ |
លំហាត់អនុវត្តន៍
កំណត់មេគុណ អថេរ និងដឺក្រេនៃឯកធានីមួយៗខាងក្រោម ៖
\(3x^2y^3\)
\(-5a^4b\)
\(\dfrac{2}{3}x^5\)
\(-7xy\)
មើលដំណោះស្រាយ
កំណត់មេគុណ អថេរ និងដឺក្រេនៃឯកធានីមួយៗ ៖
\(3x^2y^3\) ៖ មេគុណស្មើ \(3\), អថេរគឺ \(x\) និង \(y\), ដឺក្រេស្មើផលបូកនិទស្សន្ត \(2+3 = 5\)។
\(-5a^4b\) ៖ មេគុណស្មើ \(-5\), អថេរគឺ \(a\) និង \(b\), ដឺក្រេស្មើផលបូកនិទស្សន្ត \(4+1 = 5\)។
\(\dfrac{2}{3}x^5\) ៖ មេគុណស្មើ \(\dfrac{2}{3}\), អថេរគឺ \(x\), ដឺក្រេស្មើ \(5\)។
\(-7xy\) ៖ មេគុណស្មើ \(-7\), អថេរគឺ \(x\) និង \(y\), ដឺក្រេស្មើ \(1+1 = 2\)។
គណនាផលគុណនៃឯកធាខាងក្រោម ៖
\((2x^2y)(-3xy^3)\)
\((-4a^3b^2)\left(-\dfrac{1}{2}ab^4\right)\)
\((5x^2)(2xy)\left(-\dfrac{1}{10}y^2\right)\)
មើលដំណោះស្រាយ
គណនាផលគុណនៃឯកធាដោយគុណមេគុណនឹងមេគុណ និងផ្នែកអថេរនឹងផ្នែកអថេរ ៖
a. \((2x^2y)(-3xy^3) = [2(-3)] \cdot (x^2 \cdot x) \cdot (y \cdot y^3) = -6x^{2+1}y^{1+3} = -6x^3y^4\)
b. \((-4a^3b^2)\left(-\dfrac{1}{2}ab^4\right) = \left[(-4)\left(-\dfrac{1}{2}\right)\right] \cdot (a^3 \cdot a) \cdot (b^2 \cdot b^4) = 2a^{3+1}b^{2+4} = 2a^4b^6\)
c. \((5x^2)(2xy)\left(-\dfrac{1}{10}y^2\right) = \left[5 \cdot 2 \cdot \left(-\dfrac{1}{10}\right)\right] \cdot (x^2 \cdot x) \cdot (y \cdot y^2) = -1 \cdot x^3y^3 = -x^3y^3\)
គណនាស្វ័យគុណនៃឯកធាខាងក្រោម ៖
\((-3x^2y)^3\)
\((2a^3b^2)^4\)
\(\left(-\dfrac{1}{2}xy^3\right)^2\)
មើលដំណោះស្រាយ
គណនាស្វ័យគុណនៃឯកធាតាមរូបមន្ត \((ab)^n = a^n b^n\) និង \((a^m)^n = a^{mn}\) ៖
a. \((-3x^2y)^3 = (-3)^3 \cdot (x^2)^3 \cdot y^3 = -27x^6y^3\)
b. \((2a^3b^2)^4 = 2^4 \cdot (a^3)^4 \cdot (b^2)^4 = 16a^{12}b^8\)
c. \(\left(-\dfrac{1}{2}xy^3\right)^2 = \left(-\dfrac{1}{2}\right)^2 \cdot x^2 \cdot (y^3)^2 = \dfrac{1}{4}x^2y^6\)
សម្រួលកន្សោមដោយបូក និងដកឯកធាដូចគ្នា ៖
\(7x^2y - 12x^2y + 8x^2y\)
\(5ab^2 - 3ab^2 - 7ab^2 + 4ab^2\)
មើលដំណោះស្រាយ
សម្រួលកន្សោមដោយបូកដកឯកធាដូចគ្នា (រក្សាផ្នែកអថេរទុក រួចគណនាផលបូកមេគុណ) ៖
a. \(7x^2y - 12x^2y + 8x^2y = (7 - 12 + 8)x^2y = 3x^2y\)
b. \(5ab^2 - 3ab^2 - 7ab^2 + 4ab^2 = (5 - 3 - 7 + 4)ab^2 = -ab^2\)
គណនាតម្លៃនៃឯកធា \(M = -4x^3y^2\) ចំពោះ \(x = -1\) និង \(y = 2\)។
មើលដំណោះស្រាយ
ជំនួស \(x = -1\) និង \(y = 2\) ចូលក្នុងកន្សោម \(M = -4x^3y^2\) ៖
កំណត់ដឺក្រេនៃពហុធាខាងក្រោម ៖
\(P(x) = 5x^4 - 3x^2 + 7x - 9\)
\(Q(x,y) = 2x^3y^2 - 5x^2y^4 + 8xy\)
មើលដំណោះស្រាយ
កំណត់ដឺក្រេនៃពហុធា ៖
a. \(P(x) = 5x^4 - 3x^2 + 7x - 9\) ៖ ជាពហុធាមួយអថេរ \(x\) ដែលមាននិទស្សន្តធំបំផុតគឺ \(4\) លើតួ \(5x^4\)។ ដូចនេះ ដឺក្រេនៃ \(P(x)\) គឺ \(4\)។
b. \(Q(x,y) = 2x^3y^2 - 5x^2y^4 + 8xy\) ៖ ដឺក្រេនៃតួនីមួយៗគឺ ៖ - តួ \(2x^3y^2\) មានដឺក្រេ \(3+2 = 5\) - តួ \(-5x^2y^4\) មានដឺក្រេ \(2+4 = 6\) - តួ \(8xy\) មានដឺក្រេ \(1+1 = 2\) ដោយ \(6\) ធំជាងគេ ដូចនេះ ដឺក្រេនៃពហុធា \(Q(x,y)\) គឺ \(6\)។
រៀបចំតួនៃពហុធាខាងក្រោមតាមលំដាប់ស្វ័យគុណចុះនៃ \(x\) ៖
មើលដំណោះស្រាយ
ពហុធា \(A(x) = 3x - 5x^3 + 7 - 2x^4 + x^2\) មានដឺក្រេនៃតួនីមួយៗគឺ \(4, 3, 2, 1, 0\)។ រៀបចំតាមលំដាប់ស្វ័យគុណចុះនៃ \(x\) ៖
រៀបចំតួនៃពហុធាខាងក្រោមតាមលំដាប់ស្វ័យគុណឡើងនៃ \(x\) ៖
មើលដំណោះស្រាយ
ពហុធា \(B(x) = 4x^3 - 8 + 2x - x^5\) មានតួតាមដឺក្រេគឺ \(0, 1, 3, 5\)។ រៀបចំតាមលំដាប់ស្វ័យគុណឡើងនៃ \(x\) ៖
គណនាតម្លៃនៃពហុធា \(P(x) = 2x^3 - 5x^2 + 3x - 4\) ចំពោះ ៖
\(x = 2\)
\(x = -1\)
មើលដំណោះស្រាយ
គណនាតម្លៃនៃពហុធា \(P(x) = 2x^3 - 5x^2 + 3x - 4\) ៖
a. ចំពោះ \(x = 2\) ៖
\[\begin{aligned} P(2) &= 2(2)^3 - 5(2)^2 + 3(2) - 4 \\ &= 2(8) - 5(4) + 6 - 4 \\ &= 16 - 20 + 6 - 4 = -2 \end{aligned}\]b. ចំពោះ \(x = -1\) ៖
\[\begin{aligned} P(-1) &= 2(-1)^3 - 5(-1)^2 + 3(-1) - 4 \\ &= 2(-1) - 5(1) - 3 - 4 \\ &= -2 - 5 - 3 - 4 = -14 \end{aligned}\]
រកតម្លៃមេគុណ \(a\) និង \(b\) ដើម្បីឱ្យពហុធា \(P(x) = (a-2)x^3 + (b+1)x^2 + 5x - 7\) ជាពហុធាដឺក្រេទី ១។
មើលដំណោះស្រាយ
ពហុធា \(P(x) = (a-2)x^3 + (b+1)x^2 + 5x - 7\)។ ដើម្បីឱ្យ \(P(x)\) ជាពហុធាដឺក្រេទី ១ លុះត្រាតែមេគុណនៃតួដែលមានដឺក្រេធំជាង ១ ត្រូវស្មើ \(0\) (មេគុណ \(x^3\) និង \(x^2\) ស្មើ \(0\)) ហើយមេគុណនៃ \(x\) គឺ \(5 \neq 0\) (ពិតជានិច្ច) ៖
គេឱ្យពហុធា \(A = 3x^2 - 4x + 5\) និង \(B = 2x^2 + 5x - 7\)។ គណនា ៖
\(A + B\)
\(A - B\)
មើលដំណោះស្រាយ
គេមាន \(A = 3x^2 - 4x + 5\) និង \(B = 2x^2 + 5x - 7\) ៖
a. គណនា \(A + B\) ៖
\[\begin{aligned} A + B &= (3x^2 - 4x + 5) + (2x^2 + 5x - 7) \\ &= (3 + 2)x^2 + (-4 + 5)x + (5 - 7) \\ &= 5x^2 + x - 2 \end{aligned}\]b. គណនា \(A - B\) ៖
\[\begin{aligned} A - B &= (3x^2 - 4x + 5) - (2x^2 + 5x - 7) \\ &= 3x^2 - 4x + 5 - 2x^2 - 5x + 7 \\ &= (3 - 2)x^2 + (-4 - 5)x + (5 + 7) \\ &= x^2 - 9x + 12 \end{aligned}\]
គេឱ្យពហុធា \(P = 4x^3 - 2x^2 + x - 3\) និង \(Q = -x^3 + 5x^2 - 4x + 6\)។ គណនា ៖
\(P + Q\)
\(P - Q\)
មើលដំណោះស្រាយ
គេមាន \(P = 4x^3 - 2x^2 + x - 3\) និង \(Q = -x^3 + 5x^2 - 4x + 6\) ៖
a. គណនា \(P + Q\) ៖
\[\begin{aligned} P + Q &= (4x^3 - 2x^2 + x - 3) \\ &\quad{} + (-x^3 + 5x^2 - 4x + 6) \\ &= 3x^3 + 3x^2 - 3x + 3 \end{aligned}\]b. គណនា \(P - Q\) ៖
\[\begin{aligned} P - Q &= (4x^3 - 2x^2 + x - 3) \\ &\quad{} - (-x^3 + 5x^2 - 4x + 6) \\ &= 4x^3 - 2x^2 + x - 3 + x^3 - 5x^2 + 4x - 6 \\ &= 5x^3 - 7x^2 + 5x - 9 \end{aligned}\]
គេឱ្យពហុធា \(A = x^2 + xy - 3y^2\), \(B = 2x^2 - xy + 4y^2\) និង \(C = -3x^2 + 5y^2\)។ គណនា ៖
មើលដំណោះស្រាយ
ជំនួស \(A = x^2 + xy - 3y^2\), \(B = 2x^2 - xy + 4y^2\), \(C = -3x^2 + 5y^2\) ចូល ៖
យោងតាមពហុធាក្នុងលំហាត់ទី ១៣ គណនា ៖
មើលដំណោះស្រាយ
គណនា \(A - 2B + 3C\) ៖
យោងតាមពហុធាក្នុងលំហាត់ទី ១៣ គណនា ៖
មើលដំណោះស្រាយ
គណនា \(3(-A + B) + 2C\) ៖
រកពហុធា \(X\) បើដឹងថា \(X + (2x^2 - 3x + 1) = 5x^2 + 4x - 6\)។
មើលដំណោះស្រាយ
តាមសមភាព \(X + (2x^2 - 3x + 1) = 5x^2 + 4x - 6\) គេទាញបាន ៖
រកពហុធា \(Y\) បើដឹងថា \((3x^3 - 5x^2 + 7) - Y = x^3 + 2x^2 - 4x + 3\)។
មើលដំណោះស្រាយ
តាមសមភាព \((3x^3 - 5x^2 + 7) - Y = x^3 + 2x^2 - 4x + 3\) គេទាញបាន ៖
សម្រួលកន្សោមពហុធាខាងក្រោម ៖
មើលដំណោះស្រាយ
បំបាត់វង់ក្រចក រួចផ្គុំតួដូចគ្នា ៖
គណនាផលគុណឯកធានឹងពហុធាខាងក្រោម ៖
\(2x(3x^2 - 5x + 4)\)
\(-3ab(2a^2 - 4ab + b^2)\)
មើលដំណោះស្រាយ
គណនាផលគុណឯកធានឹងពហុធា ៖
a. គុណពង្រាយ \(2x(3x^2 - 5x + 4)\) ៖
\[\begin{aligned} 2x(3x^2 - 5x + 4) &= 2x \cdot 3x^2 - 2x \cdot 5x + 2x \cdot 4 \\ &= 6x^3 - 10x^2 + 8x \end{aligned}\]b. គុណពង្រាយ \(-3ab(2a^2 - 4ab + b^2)\) ៖
\[\begin{aligned} &-3ab(2a^2 - 4ab + b^2) \\ &= -6a^3b + 12a^2b^2 - 3ab^3 \end{aligned}\]
គណនាផលគុណទ្វេធានឹងទ្វេធា ៖
\((2x - 3)(4x + 5)\)
\((3a - 2b)(2a + 5b)\)
មើលដំណោះស្រាយ
គណនាផលគុណទ្វេធានឹងទ្វេធា ៖
a. គុណពង្រាយ \((2x - 3)(4x + 5)\) ៖
\[\begin{aligned} (2x - 3)(4x + 5) &= 2x(4x + 5) - 3(4x + 5) \\ &= 8x^2 + 10x - 12x - 15 \\ &= 8x^2 - 2x - 15 \end{aligned}\]b. គុណពង្រាយ \((3a - 2b)(2a + 5b)\) ៖
\[\begin{aligned} &(3a - 2b)(2a + 5b) \\ &= 6a^2 + 15ab - 4ab - 10b^2 \\ &= 6a^2 + 11ab - 10b^2 \end{aligned}\]
គណនា \((x^2 - 2x + 3)(2x - 1)\)។
មើលដំណោះស្រាយ
គុណពង្រាយពហុធានឹងទ្វេធា ៖
គណនា \((3x - 1)(x^2 + 7x - 5)\)។
មើលដំណោះស្រាយ
គុណពង្រាយទ្វេធានឹងពហុធា ៖
គណនា \((x^2 - xy + y^2)(x + y)\)។
មើលដំណោះស្រាយ
គុណពង្រាយអង្គនីមួយៗ ៖
គណនា \((2x^2 + 3x - 1)(x^2 - 2x + 4)\)។
មើលដំណោះស្រាយ
គុណពង្រាយត្រីធានឹងត្រីធា ៖
គណនា \((x - 1)(x + 2)(x - 3)\)។
មើលដំណោះស្រាយ
គុណជាលំដាប់ពីឆ្វេងទៅស្តាំ ៖
ពន្លាតកន្សោមខាងក្រោមដោយប្រើរូបមន្តទ្វេធាការ៉េ ៖
\((2x + 3)^2\)
\((3a - 4b)^2\)
មើលដំណោះស្រាយ
ប្រើរូបមន្តទ្វេធាការ៉េ \((A \pm B)^2 = A^2 \pm 2AB + B^2\) ៖
a. \((2x + 3)^2 = (2x)^2 + 2(2x)(3) + 3^2 = 4x^2 + 12x + 9\)
b. \((3a - 4b)^2 = (3a)^2 - 2(3a)(4b) + (4b)^2 = 9a^2 - 24ab + 16b^2\)
ពន្លាតកន្សោម \((2a - b + 3c)^2\)។
មើលដំណោះស្រាយ
ប្រើរូបមន្តត្រីធាការ៉េ \((A + B + C)^2 = A^2 + B^2 + C^2 + 2AB + 2BC + 2CA\) ដែល \(A = 2a, B = -b, C = 3c\) ៖
ពន្លាតកន្សោម \((x - y + 2z)^2\)។
មើលដំណោះស្រាយ
ពន្លាតតាមរូបមន្ត \((A + B + C)^2\) ចំពោះ \(A = x, B = -y, C = 2z\) ៖
គណនាផលគុណ \((x + 1)(x - 1)(x^2 + 1)\)។
មើលដំណោះស្រាយ
ប្រើរូបមន្តផលសងការ៉េ \((A - B)(A + B) = A^2 - B^2\) ៖
គណនាផលគុណ \((x - 2)(x + 2)(x^2 + 4)(x^4 + 16)\)។
មើលដំណោះស្រាយ
ប្រើរូបមន្តផលសងការ៉េជាបន្តបន្ទាប់ ៖
ពន្លាតកន្សោម \((2x + 1)^3\)។
មើលដំណោះស្រាយ
ប្រើរូបមន្តទ្វេធាគូប \((A + B)^3 = A^3 + 3A^2B + 3AB^2 + B^3\) ដែល \(A = 2x, B = 1\) ៖
ពន្លាតកន្សោម \((x - \frac{1}{3})^3\)។
មើលដំណោះស្រាយ
ប្រើរូបមន្ត \((A - B)^3 = A^3 - 3A^2B + 3AB^2 - B^3\) ដែល \(A = x, B = \dfrac{1}{3}\) ៖
ពន្លាតកន្សោមខាងក្រោម ៖
\((a - 2)(a^2 + 2a + 4)\)
\((2x + 3)(4x^2 - 6x + 9)\)
មើលដំណោះស្រាយ
ប្រើរូបមន្តផលបូក និងផលសងគូប ៖
a. តាម \((A - B)(A^2 + AB + B^2) = A^3 - B^3\) ៖
\[\begin{aligned} (a - 2)(a^2 + 2a + 4) &= a^3 - 2^3 = a^3 - 8 \end{aligned}\]b. តាម \((A + B)(A^2 - AB + B^2) = A^3 + B^3\) ៖
\[\begin{aligned} (2x + 3)(4x^2 - 6x + 9) &= (2x)^3 + 3^3 \\ &= 8x^3 + 27 \end{aligned}\]
ដាក់កន្សោមខាងក្រោមជាផលគុណកត្តាដោយទាញកត្តារួម ៖
\(3a^2b - 18ab^2\)
\(12x^3y^2 - 8x^2y^3 + 4x^2y^2\)
មើលដំណោះស្រាយ
ដាក់ជាផលគុណកត្តាដោយទាញកត្តារួមធំបំផុត ៖
a. \(3a^2b - 18ab^2 = 3ab(a) - 3ab(6b) = 3ab(a - 6b)\)
b. \(12x^3y^2 - 8x^2y^3 + 4x^2y^2 = 4x^2y^2(3x) - 4x^2y^2(2y) + 4x^2y^2(1) = 4x^2y^2(3x - 2y + 1)\)
ដាក់កន្សោមខាងក្រោមជាផលគុណកត្តាដោយវិធីផ្គុំតួ ៖
\(ax + ay + bx + by\)
\(x^3 - x^2 + x - 1\)
មើលដំណោះស្រាយ
ដាក់ជាផលគុណកត្តាដោយផ្គុំតួ ៖
a. ផ្គុំជាពីរក្រុម ៖
\[\begin{aligned} ax + ay + bx + by &= (ax + ay) + (bx + by) \\ &= a(x + y) + b(x + y) \\ &= (x + y)(a + b) \end{aligned}\]b. ផ្គុំតួ ៖
\[\begin{aligned} x^3 - x^2 + x - 1 &= (x^3 - x^2) + (x - 1) \\ &= x^2(x - 1) + 1(x - 1) \\ &= (x - 1)(x^2 + 1) \end{aligned}\]
ដាក់ជាផលគុណកត្តា ៖ \(x^2 - 11x + 24\)។
មើលដំណោះស្រាយ
ដាក់ជាផលគុណកត្តាត្រីធាដឺក្រេទី ២ \(x^2 - 11x + 24\) ៖ ស្វែងរកពីរចំនួន \(p\) និង \(q\) ដែលមានផលបូក \(p + q = -11\) និងផលគុណ \(p \cdot q = 24\)។ ចំនួនទាំងពីរនោះគឺ \(-3\) និង \(-8\) ព្រោះ \((-3) + (-8) = -11\) និង \((-3)(-8) = 24\)។
ដាក់ជាផលគុណកត្តា ៖ \(x(x - 4) - 5\)។
មើលដំណោះស្រាយ
ពង្រាយរួចរៀបជាត្រីធាដឺក្រេទី ២ ៖
ដាក់ជាផលគុណកត្តា ៖ \(6x^2 + 13x - 8\)។
មើលដំណោះស្រាយ
ត្រីធា \(6x^2 + 13x - 8\) មាន \(ac = 6(-8) = -48\) និង \(b = 13\)។ ស្វែងរកពីរចំនួនដែលគុណគ្នាបាន \(-48\) ហើយបូកគ្នាបាន \(13\) គឺ \(16\) និង \(-3\)។ បំបែកតួកណ្តាល \(13x = 16x - 3x\) ៖
ដាក់ជាផលគុណកត្តា ៖ \((a - 3)^2 - (a - 3)\)។
មើលដំណោះស្រាយ
កន្សោម \((a - 3)^2 - (a - 3)\) មានកត្តារួមគឺ \((a - 3)\) ៖
ដាក់ជាផលគុណកត្តា ៖ \(x^2 - x - y^2 - y\)។
មើលដំណោះស្រាយ
ផ្គុំតួ និងប្រើផលសងការ៉េ ៖
ដាក់ជាផលគុណកត្តា ៖ \((x - y)(x - y + 5) + 6\)។
មើលដំណោះស្រាយ
តាង \(u = x - y\) កន្សោមទៅជា ៖
ដាក់ជាផលគុណកត្តា ៖ \(a^2 - 2ab + b^2 - 9\)។
មើលដំណោះស្រាយ
ផ្គុំតួបីដំបូងជាទ្វេធាការ៉េ រួចប្រើផលសងការ៉េ ៖
ដាក់ជាផលគុណកត្តា ៖ \(x^4 - 2x^2y^2 + y^4\)។
មើលដំណោះស្រាយ
ប្រើរូបមន្តទ្វេធាការ៉េ \(A^2 - 2AB + B^2 = (A - B)^2\) ចំពោះ \(A = x^2, B = y^2\) ៖
ចតុកោណកែងមួយមានបណ្តោយស្មើ \((2x + 5)\text{ cm}\) និងទទឹងស្មើ \((x + 2)\text{ cm}\)។
រកពហុធាតំណាងឱ្យបរិមាត្រ
រកពហុធាតំណាងឱ្យផ្ទៃក្រឡា
មើលដំណោះស្រាយ
ចតុកោណកែងមានបណ្តោយ \(L = 2x + 5\) និងទទឹង \(w = x + 2\) ៖
a. បរិមាត្រនៃចតុកោណកែង ៖
\[\begin{aligned} P &= 2(L + w) = 2[(2x + 5) + (x + 2)] \\ &= 2(3x + 7) = 6x + 14\text{ cm} \end{aligned}\]b. ផ្ទៃក្រឡានៃចតុកោណកែង ៖
\[\begin{aligned} S &= L \times w = (2x + 5)(x + 2) \\ &= 2x(x + 2) + 5(x + 2) \\ &= 2x^2 + 4x + 5x + 10 \\ &= 2x^2 + 9x + 10\text{ cm}^2 \end{aligned}\]
គូបមួយមានរង្វាស់ទ្រនុងស្មើ \((x + 3)\text{ cm}\)។ សរសេរពហុធាតំណាងឱ្យផ្ទៃក្រឡាសរុប និងមាឌនៃគូបនេះ។
មើលដំណោះស្រាយ
គូបមានប្រវែងទ្រនុង \(a = x + 3\) ៖
ផ្ទៃក្រឡាសរុបនៃគូប (មាន ៦ មុខស្មើគ្នា) ៖
\[\begin{aligned} S_t &= 6a^2 = 6(x + 3)^2 \\ &= 6(x^2 + 6x + 9) \\ &= 6x^2 + 36x + 54\text{ cm}^2 \end{aligned}\]មាឌនៃគូប ៖
\[\begin{aligned} V &= a^3 = (x + 3)^3 \\ &= x^3 + 3(x^2)(3) + 3(x)(3^2) + 3^3 \\ &= x^3 + 9x^2 + 27x + 27\text{ cm}^3 \end{aligned}\]
ប្រអប់រាងប្រលេឡូពីប៉ែតកែងមួយមានវិមាត្របាតជា \((x + 1)\text{ cm}\) និង \((x + 2)\text{ cm}\) ហើយកម្ពស់ស្មើ \((x + 3)\text{ cm}\)។ រកពហុធាតំណាងឱ្យមាឌនៃប្រអប់នេះ។
មើលដំណោះស្រាយ
វិមាត្រនៃប្រអប់ប្រលេឡូពីប៉ែតកែងគឺ \(L = x + 3, w = x + 2, h = x + 1\) ៖
លំហាត់ PISA - សួនច្បាររាងចតុកោណកែង ៖ លោកសុខចង់ធ្វើរបងសួនច្បាររាងចតុកោណកែងមួយ ដែលមានទទឹង \(x\text{ m}\) និងបណ្តោយ \((x + 5)\text{ m}\)។
ចូរសរសេរពហុធាតំណាងឱ្យបរិមាត្រនៃសួនច្បារនេះ ជាអនុគមន៍នៃ \(x\)។
ចូរសរសេរពហុធាតំណាងឱ្យផ្ទៃក្រឡានៃសួនច្បារនេះ ជាអនុគមន៍នៃ \(x\)។
ប្រសិនបើ \(x = 10\text{ m}\) ចូរគណនាផ្ទៃក្រឡានៃសួនច្បារនោះ។
មើលដំណោះស្រាយ
លំហាត់ PISA - សួនច្បារ ៖ សួនច្បាររាងចតុកោណកែងមានទទឹង \(x\) ម៉ែត្រ និងបណ្តោយ \(x + 5\) ម៉ែត្រ។
a. កន្សោមបរិមាត្រ ៖
\[P(x) = 2[x + (x + 5)] = 2(2x + 5) = 4x + 10\text{ m}\]b. កន្សោមផ្ទៃក្រឡា ៖
\[S(x) = x(x + 5) = x^2 + 5x\text{ m}^2\]c. ប្រសិនបើ \(x = 10\text{ m}\) ៖
\[S(10) = 10^2 + 5(10) = 100 + 50 = 150\text{ m}^2\]
លំហាត់ PISA - ការធ្វើប្រអប់ក្រដាស ៖ សិស្សម្នាក់មានក្រដាសកាតុងរាងចតុកោណកែងដែលមានវិមាត្រ \(20\text{ cm} \times 30\text{ cm}\)។ គេកាត់ជ្រុងទាំងបួនចេញជារាងការ៉េដែលមានជ្រុង \(x\text{ cm}\) រួចបត់ធ្វើជាប្រអប់គ្មានគម្រប។
ចូរសរសេរពហុធាតំណាងឱ្យមាឌនៃប្រអប់នេះ ជាអនុគមន៍នៃ \(x\)។
ប្រសិនបើ \(x = 3\text{ cm}\) តើប្រអប់នោះមានមាឌស្មើប៉ុន្មាន?
មើលដំណោះស្រាយ
លំហាត់ PISA - ប្រអប់ក្រដាស ៖ បន្ទះក្រដាសមានវិមាត្រ \(30\text{ cm} \times 20\text{ cm}\)។ ពេលកាត់ការ៉េជ្រុង \(x\) នៅគ្រប់ជ្រុងទាំងបួន រួចបត់ឡើង ៖ - វិមាត្របាតប្រអប់ ៖ បណ្តោយ \(30 - 2x\) និងទទឹង \(20 - 2x\) - កម្ពស់ប្រអប់ ៖ \(x\)
a. កន្សោមមាឌនៃប្រអប់ ៖
\[\begin{aligned} V(x) &= x(30 - 2x)(20 - 2x) \\ &= x(600 - 60x - 40x + 4x^2) \\ &= x(4x^2 - 100x + 600) \\ &= 4x^3 - 100x^2 + 600x\text{ cm}^3 \end{aligned}\]b. ចំពោះ \(x = 3\text{ cm}\) ៖
\[\begin{aligned} V(3) &= 4(3)^3 - 100(3)^2 + 600(3) \\ &= 4(27) - 100(9) + 1800 \\ &= 108 - 900 + 1800 = 1008\text{ cm}^3 \end{aligned}\]
លំហាត់ PISA - ចំណូល និងប្រាក់ចំណេញ ៖ ហាងលក់សៀវភៅមួយមានចំណូលពីការលក់សៀវភៅចំនួន \(x\) ក្បាល តំណាងដោយ \(R(x) = 120x - 2x^2\) និងថ្លៃដើមសរុបតំណាងដោយ \(C(x) = 40x + 150\)។
តើពហុធាដែលតំណាងឱ្យប្រាក់ចំណេញ \(P(x)\) ស្មើនឹងប៉ុន្មាន? (ដឹងថា \(P(x) = R(x) - C(x)\))
គណនាប្រាក់ចំណេញ ប្រសិនបើហាងលក់បានសៀវភៅចំនួន \(x = 20\) ក្បាល។
មើលដំណោះស្រាយ
លំហាត់ PISA - ប្រាក់ចំណេញ ៖ ចំណូល \(R(x) = 120x - 2x^2\) និងចំណាយ \(C(x) = 40x + 150\)។
a. កន្សោមប្រាក់ចំណេញ \(P(x) = R(x) - C(x)\) ៖
\[\begin{aligned} P(x) &= (120x - 2x^2) - (40x + 150) \\ &= -2x^2 + 120x - 40x - 150 \\ &= -2x^2 + 80x - 150 \end{aligned}\]b. ចំពោះ \(x = 20\) ឯកតា ៖
\[\begin{aligned} P(20) &= -2(20)^2 + 80(20) - 150 \\ &= -2(400) + 1600 - 150 \\ &= -800 + 1600 - 150 = 650\text{ ពាន់រៀល} \end{aligned}\]ដូចនេះ ប្រាក់ចំណេញទទួលបានគឺ \(650\,000\) រៀល។
លំហាត់ PISA - ត្រីកោណកែង និងទ្រឹស្តីបទពីតាករ ៖ ត្រីកោណកែងមួយមានជ្រុងមុំកែងមានរង្វាស់ \(x\) និង \(x + 7\) ហើយអ៊ីប៉ូតេនុសមានរង្វាស់ \(x + 8\) (គិតជា \(\text{cm}\))។
ដោយប្រើទ្រឹស្តីបទពីតាករ ចូរបង្ហាញថាតម្លៃ \(x\) ផ្ទៀងផ្ទាត់សមីការ \(x^2 - 2x - 15 = 0\)។
ដោះស្រាយសមីការនេះដើម្បីទាញរករង្វាស់ជ្រុងទាំងបីនៃត្រីកោណកែង។
គណនាផ្ទៃក្រឡានៃត្រីកោណកែងនោះ។
មើលដំណោះស្រាយ
លំហាត់ PISA - ត្រីកោណកែង ៖ ត្រីកោណកែងមានជ្រុងជាប់មុំកែង \(x\) និង \(x + 7\), អ៊ីប៉ូតេនុស \(x + 8\) (\(x > 0\))។
a. តាមទ្រឹស្តីបទពីតាករ ៖
\[\begin{aligned} x^2 + (x + 7)^2 &= (x + 8)^2 \\ 2x^2 + 14x + 49 &= x^2 + 16x + 64 \\ x^2 - 2x - 15 &= 0 \end{aligned}\]b. ដោះស្រាយសមីការ \(x^2 - 2x - 15 = 0\) ៖
\[(x - 5)(x + 3) = 0 \implies x = 5 \quad{} (\text{ព្រោះ } x > 0)\]ប្រវែងជ្រុងទាំងបីគឺ ៖ - ជ្រុងទីមួយ ៖ \(x = 5\text{ cm}\) - ជ្រុងទីពីរ ៖ \(x + 7 = 5 + 7 = 12\text{ cm}\) - អ៊ីប៉ូតេនុស ៖ \(x + 8 = 5 + 8 = 13\text{ cm}\)c. ផ្ទៃក្រឡានៃត្រីកោណកែង ៖
\[S = \frac{1}{2} \times 5 \times 12 = 30\text{ cm}^2\]
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
✎ សំណួរទី ២១–៣០
✎ សំណួរទី ៣១–៤០
✎ សំណួរទី ៤១–៥០
តេស្តសមត្ថភាព ៖ ជំពូកទី ១ ពហុធា និងប្រមាណវិធីចែកពហុធា — ៥០ សំណួរ · ៩០ នាទី