- ទំព័រដើម
- គោលការណ៍ឯកជនភាព
គោលការណ៍ឯកជនភាព
យើងប្រមូលព័ត៌មានតែប៉ុណ្ណោះដែលចាំបាច់សម្រាប់ឱ្យគេហទំព័រដំណើរការ ។
ទិន្នន័យក្នុងកម្មវិធីរុករករបស់អ្នក
វឌ្ឍនភាពនៃការរៀន ផ្ទៃភ្លឺ ឬងងឹត និងទិន្នន័យថ្នាក់រៀនក្នុងរបៀប Local ត្រូវបានរក្សាទុកក្នុង localStorage នៃកម្មវិធីរុករក (browser) របស់អ្នកប៉ុណ្ណោះ ។ យើងមិនបានទទួលទិន្នន័យទាំងនេះទេ ។ អ្នកអាចលុបវាបានដោយលុបទិន្នន័យគេហទំព័រក្នុងកម្មវិធីរុករក ។
ប្រព័ន្ធថ្នាក់រៀនអនឡាញ
បើសាលាបើកប្រើប្រព័ន្ធអនឡាញ (Firebase) ឈ្មោះសិស្ស ពិន្ទុ និងអ៊ីមែលរបស់គ្រូ ត្រូវបានរក្សាទុកលើ Google Firebase ។ មានតែគ្រូដែលបង្កើតថ្នាក់ និង Admin សាលាប៉ុណ្ណោះដែលមើលពិន្ទុរបស់ថ្នាក់បាន ។ សិស្សមើលឃើញតែពិន្ទុរបស់ខ្លួន ។
ការផ្សាយពាណិជ្ជកម្ម
គេហទំព័រនេះមិនមានការផ្សាយពាណិជ្ជកម្ម និងមិនលក់ទិន្នន័យទេ ។
ទំនាក់ទំនង
សំណួរអំពីឯកជនភាព សូមផ្ញើសារតាម Telegram @KHEMPUTHY ។