1. ទំព័រដើម
  2. ថ្នាក់ទី ១២
  3. មេរៀនទី ៣១
៣១
ជំពូកទី ៩ វ៉ិចទ័រ និងធរណីមាត្រក្នុងលំហ · មេរៀនទី ៣១ · គណិតវិទ្យាថ្នាក់ទី ១២

វ៉ិចទ័រក្នុងលំហ

វ៉ិចទ័រ និងធរណីមាត្រក្នុងលំហ៩ ផ្នែកសំណួរពហុជ្រើសរើស ១០០

និយមន័យកូអរដោនេ

និយមន័យ

គេមានតម្រុយ \(\left(O,\overrightarrow{i},\overrightarrow{j},\overrightarrow{k}\right)\) មួយក្នុងលំហ។ ចំពោះគ្រប់ចំណុច \(P\) មានត្រីធាតុ \((x,y,z)\) តែមួយគត់ ដែល \(\overrightarrow{OP}=x\cdot\overrightarrow{i}+y\cdot\overrightarrow{j}+z\cdot\overrightarrow{k}\)។
ត្រីធាតុ \((x,y,z)\) ហៅថា កូអរដោនេនៃចំណុច \(P\) គេកំណត់សរសេរដោយ \(\mathbf{P(x,y,z)}\) ដែល៖

  • \(x\) ជាអាប់ស៊ីស

  • \(y\) ជាអរដោនេ

  • \(z\) ជាកូត


សម្គាល់៖ \(\overrightarrow{i}=(1,0,0);\ \overrightarrow{j}=(0,1,0)\ ;\ \overrightarrow{k}=(0,0,1)\) ហៅថា វ៉ិចទ័រឯកតា។

ឧទាហរណ៍

គេឲ្យចំណុច \(A(1,2,3),B(2,3,5),C(-3,2,4)\) និង \(D(-3,1,4)\)។ ចូរដៅចំណុចទាំងនេះនៅក្នុងតម្រុយអរតូណរមេ \((O,\vec{i},\vec{j},\vec{k})\)

ដំណោះស្រាយ

ដើម្បីដៅចំណុច \(M(x,y,z)\) ក្នុងតម្រុយអរតូណរមេ \((O, \vec{i}, \vec{j}, \vec{k})\) យើងអនុវត្តដូចខាងក្រោម៖

  • រាប់ប្រវែង \(x\) ឯកតាតាមបណ្តោយអ័ក្ស \((Ox)\)

  • រាប់ប្រវែង \(y\) ឯកតាស្របតាមទិសដៅអ័ក្ស \((Oy)\)

  • រាប់ប្រវែង \(z\) ឯកតាស្របតាមទិសដៅអ័ក្ស \((Oz)\)។

លក្ខណៈកូអរដោនេ

លក្ខណៈ

គេមានចំណុច \(A(x_A,y_A,z_A)\) និង \(B(x_B, y_bB , z_B)\) នោះកូអរដោនេនៃវ៉ិចទ័រ
\(\overrightarrow{AB}(x_B-x_A,y_B-x_A,z_B-z_A)\)។

លក្ខណៈ

បើ \(\overrightarrow{u}(x,y,z)\) និង \(\overrightarrow{u}'(x',y',z')\) ជាពីរវ៉ិចទ័រក្នុងលំហ គេបាន

  • \(\overrightarrow{u}=\overrightarrow{u}'\quad{} \Leftrightarrow\ \left\{ \begin{array}{l} x=x'\\ y=y'\\ z=z' \end{array}\right.\)

  • \(\overrightarrow{u}\neq \overrightarrow{u}'\quad{} \Leftrightarrow\ \left[\begin{array}{l} x\neq x'\\ y\neq y'\\ z\neq z' \end{array}\right.\)

  • \(\overrightarrow{u}+\overrightarrow{u}'=\left(x+x',y+y',z+z'\right)\)

  • \(\overrightarrow{u}-\overrightarrow{u}'=\left(x-x',y-y',z-z'\right)\)

  • \(\forall k\in\mathbb{R}\quad{} \Rightarrow\ k\cdot\overrightarrow{u}=\left(kx,ky,kz\right)\)

  • \(\forall \left(k, k'\right)\in\mathbb{R^2}\quad{} \Rightarrow\ k\overrightarrow{u}+k' \overrightarrow{u}'=\left(kx+k'x',ky+k'y',kz+k'z'\right)\)

  • ចំណាំ៖ ប្រវែងនៃវ៉ិចទ័រ \(\overrightarrow{u}\) គឺ ណមនៃ\(\overrightarrow{u}\) កំណត់ដោយ \(|u|=\sqrt{x^2+y^2+z^2}\)

ទិសដៅកូស៊ីនុស

លក្ខណៈ

គេឲ្យវ៉ិចទ័រ \(\overrightarrow{u}=(x,y,z)\) មួយ និងចំណុច \(P\) នៅក្នុងលំហដែល \(\overrightarrow{u}=\overrightarrow{OP}\)។

  • \(\alpha\) ជាមុំដែលកើតទ្បើងដោយ \(\overrightarrow{OP}\) និងអ័ក្ស \((Ox)\)

  • \(\beta\) ជាមុំដែលកើតទ្បើងដោយ \(\overrightarrow{OP}\) និងអ័ក្ស \((Oy)\)

  • \(\gamma\) ជាមុំដែលកើតទ្បើងដោយ \(\overrightarrow{OP}\) និងអ័ក្ស \((Oz)\)
    (មានបង្ហាញក្នុងរូប)

តាមទំនាក់ទំនងត្រីកោណមាត្រយើងបាន៖

  • \(\cos\alpha =\frac{x}{\left|\overrightarrow{OP}\right|}\quad{} \quad{} \Rightarrow\ x=\left|\overrightarrow{OP}\right|\cos\alpha\)

  • \(\cos\beta =\frac{y}{\left|\overrightarrow{OP}\right|}\quad{} \quad{} \Rightarrow\ y=\left|\overrightarrow{OP}\right|\cos\beta\)

  • \(\cos\gamma =\frac{z}{\left|\overrightarrow{OP}\right|}\quad{}\quad{}\Rightarrow\ z=\left|\overrightarrow{OP}\right|\cos\gamma\)

គេបាន

&||^2=x^2+y^2+z^2=|| ^2 (^2 +^2+^2)&
& ^2 +^2+^2==1

តម្លៃ \(\cos\alpha \ ;\ \cos\beta\) និង \(\cos\gamma\) នេះ គឺបញ្ជាក់ពីទិសដៅកូស៊ីនុសនៃវ៉ិចទ័រ \(\overrightarrow{u}=\overrightarrow{OP}\) ។

និយមន័យផលគុណស្កាលែនៃវ៉ិចទ័រក្នុងលំហ

និយមន័យ

ផលគុណស្កាលែនៃពីរវ៉ិចទ័រ \(\overrightarrow{u}\) និង \(\overrightarrow{v}\) ក្នុងលំហ គឺជាចំនួនពិត \(k\) មួយដែលកំណត់ដោយ៖

  • \(\overrightarrow{u}\cdot\overrightarrow{v}=\left|\overrightarrow{u}\right|\cdot\left|\overrightarrow{v}\right|\cos\theta\) ដែល \(\theta\) ជាមុំផ្គុំទ្បើងដោយវ៉ិចទ័រ \(\overrightarrow{u}\) និង \(\overrightarrow{v}\)

លក្ខណៈនៃផលគុណស្កាលែ

លក្ខណៈ
  • ចំពោះបីចំណុច \(A\ ;\ B\ ;\ C\) ដែល \(A\neq B\) និង \(A\neq C\) គេបាន
    \(\overrightarrow{AB}\cdot\overrightarrow{AC}=\left|\overrightarrow{AB}\right|\cdot\left|\overrightarrow{AC}\right|\cos\theta\) ដែល \(\theta\) ជាមុំផ្គុំទ្បើងដោយវ៉ិចទ័រ \(\overrightarrow{AB}\) និង \(\overrightarrow{AC}\)

    • ចំណុច \(A\left(x_A,y_A,z_A\right)\ ;\ B\left(x_B,y_B,z_B\right)\quad{}\Rightarrow\quad{} \overrightarrow{AB}\left(x_B-x_A,y_B-y_A,z_B-z_A\right)\)

    • ណមនៃវ៉ិចទ័រ \(\overrightarrow{AB}\) គឺជាចម្ងាយពី \(A\) ទៅ \(B\)៖
      \(\left| \overrightarrow{AB} \right|=AB=d(A,B)=\sqrt{\left(x_B-x_A\right)^2+\left(y_B-y_A\right)^2+\left(z_B-z_A\right)^2}\)

  • \(\overrightarrow{u}\cdot\overrightarrow{v}=\overrightarrow{v}\cdot\overrightarrow{u}\)

  • \(\overrightarrow{u}\bot\overrightarrow{v}\ \Leftrightarrow\ \overrightarrow{u}\cdot\overrightarrow{v}=0 \quad{} \left(\overrightarrow{u}\neq 0;\ \overrightarrow{v}\neq 0\right)\)

  • \(\left(m\overrightarrow{u}\right)\cdot\overrightarrow{v}=m\left(\overrightarrow{u}\cdot\overrightarrow{v}\right)\)

  • \(\left|\overrightarrow{u}\cdot\overrightarrow{v}\right|\leq \left|\overrightarrow{u}\right|\cdot\left|\overrightarrow{v}\right|\)     ហៅថា វិសមភាពកូស៊ី

  • \(\left|\overrightarrow{u}+\overrightarrow{v}\right|\leq \left|\overrightarrow{u}\right|+\left|\overrightarrow{v}\right|\) ហៅថា វិសមភាពត្រីកោណ

ផលគុណស្កាលែក្នុងគោលអរតូកូណាល់

និយមន័យ

គោលអរូណម៉ាល់នៃវ៉ិចទ័រ គឺគ្រប់ត្រីធាតុ \(\left(\overrightarrow{i},\overrightarrow{j},\overrightarrow{k}\right)\) ដែល \(\left|\overrightarrow{i}\right|=\left|\overrightarrow{j}\right|=\left|\overrightarrow{k}\right|=1\)
និង \(\overrightarrow{i}\cdot\overrightarrow{j}=\overrightarrow{j}\cdot\overrightarrow{k}=\overrightarrow{k}\cdot\overrightarrow{i}=0\)

លក្ខណៈ

គេមានពីរវ៉ិចទ័រ \(\overrightarrow{u}=\left(x,y,z\right)\) និង \(\overrightarrow{v}=\left(x',y',z'\right)\) ស្ថិតក្នុងគោលអរតូណរម៉ាល់នៃលំហ  គេបាន

  • \(\overrightarrow{u}=(x,y,z)=x\overrightarrow{i}+y\overrightarrow{j}+z\overrightarrow{k}\)

  • \(\overrightarrow{u}\cdot\overrightarrow{v}=xx'+yy'+zz'\)

  • \(\overrightarrow{u}/ /\ \overrightarrow{v}\quad{} \Leftrightarrow\quad{} \overrightarrow{u}=k\cdot\overrightarrow{v}\quad{}\Leftrightarrow\quad{} \frac{x}{x'}=\frac{y}{y'}=\frac{z}{z'}\)

  • \(\overrightarrow{u}\bot\overrightarrow{v}\quad{} \Leftrightarrow\quad{} xx'+yy'+zz'=0\)

  • \(\left| \overrightarrow{u}\right| =\sqrt{x^2 +y^2+z^2}\)

  • \(\overrightarrow{u}\cdot\overrightarrow{v}=\left|\overrightarrow{u}\right|\cdot\left|\overrightarrow{v}\right|\cos\theta\quad{} \Longrightarrow \cos\theta =\frac{\overrightarrow{u}\cdot\overrightarrow{v}}{\left|\overrightarrow{u}\right|\cdot\left|\overrightarrow{v}\right|}=\frac{xx'+yy'+zz'}{\sqrt{x^2+y^2+z^2}\sqrt{x'^2+y'^2+z'^2}}\)

លក្ខណៈ
  • \(\overrightarrow{u}\cdot\left(\overrightarrow{v} +\overrightarrow{w}\right)=\overrightarrow{u}\cdot\overrightarrow{v}+\overrightarrow{u}\cdot\overrightarrow{w}\)

  • \(\left(\overrightarrow{u}+\overrightarrow{v}\right)\cdot\overrightarrow{w}=\overrightarrow{u}\cdot\overrightarrow{w}+\overrightarrow{v}\cdot\overrightarrow{w}\)

  • \(\overrightarrow{u}\cdot\left(m\overrightarrow{v}\right)=m\left(\overrightarrow{u}\cdot\overrightarrow{v}\right)\)

  • \(\left(m\overrightarrow{u}\right)\cdot \overrightarrow{v}=m\left(\overrightarrow{u}\cdot\overrightarrow{v}\right)\)

ឧទាហរណ៍

នៅក្នុងតម្រុយអរតូណរម៉ាល់ \((O,\overrightarrow{i}, \overrightarrow{j}, \overrightarrow{k})\) គេឱ្យពីរវ៉ិចទ័រ \(\overrightarrow{u}=\overrightarrow{i}+ \overrightarrow{j}+ \overrightarrow{k}\) និង \(\overrightarrow{v}=\overrightarrow{i}- \overrightarrow{j}+\sqrt{6} \overrightarrow{k}\)។

  1. គណនា \(|\overrightarrow{u}|, |\overrightarrow{v}|\) និង \(\overrightarrow{u}\cdot \overrightarrow{v}\) ។

  2. គណនាមុំស្រួចដែលផ្គុំដោយវ៉ិចទ័រ \(\overrightarrow{u}\) និង \(\overrightarrow{v}\) ។

ដំណោះស្រាយ
  1. គណនា \(|\overrightarrow{u}|, |\overrightarrow{v}|\) និង \(\overrightarrow{u}\cdot \overrightarrow{v}\) ៖

    • វ៉ិចទ័រ \(\overrightarrow{u} = \overrightarrow{i} + \overrightarrow{j} + \overrightarrow{k} = (1, 1, 1)\)

      \[|\overrightarrow{u}| = \sqrt{1^2 + 1^2 + 1^2} = \sqrt{3}\]

    • វ៉ិចទ័រ \(\overrightarrow{v} = \overrightarrow{i} - \overrightarrow{j} + \sqrt{6}\overrightarrow{k} = (1, -1, \sqrt{6})\)

      \[|\overrightarrow{v}| = \sqrt{1^2 + (-1)^2 + (\sqrt{6})^2} = \sqrt{1 + 1 + 6} = \sqrt{8} = 2\sqrt{2}\]

    • ផលគុណស្កាលែ \(\overrightarrow{u}\cdot \overrightarrow{v}\) ៖

      \[\overrightarrow{u}\cdot \overrightarrow{v} = (1)(1) + (1)(-1) + (1)(\sqrt{6}) = 1 - 1 + \sqrt{6} = \sqrt{6}\]

  2. គណនាមុំស្រួច \(\theta\) ដែលផ្គុំដោយវ៉ិចទ័រ \(\overrightarrow{u}\) និង \(\overrightarrow{v}\) ៖
    តាមរូបមន្តកូស៊ីនុសនៃមុំរវាងពីរវ៉ិចទ័រ៖

    \[\cos\theta = \frac{\overrightarrow{u}\cdot \overrightarrow{v}}{|\overrightarrow{u}|\cdot |\overrightarrow{v}|} = \frac{\sqrt{6}}{\sqrt{3}\cdot 2\sqrt{2}} = \frac{\sqrt{6}}{2\sqrt{6}} = \frac{1}{2}\]
    ដោយសារ \(\theta\) ជាមុំស្រួច (\(0^\circ \le \theta \le 90^\circ\)) នាំឱ្យយើងបាន៖
    \[\theta = 60^\circ \quad{} \left(\text{ឬ } \theta = \frac{\pi}{3}\text{ ៉ារ៉ាដ្យង់}\right)\]

កូអរដោនេចំណុចកណ្តាលនៃពីរចំណុច

ជាទូទៅ

គេមានចំណុច \(A(x_1,y_1,z_1);\ B(x_2,y_2,z_2)\) យើងបាន កូអរដោនេចំណុចកណ្តាលនៃអង្កត់ \([AB]\) គឺ ៖

I(,,)&&

ឧទាហរណ៍

រកកូអរដោនេចំណុចកណ្តាលនៃពីរចំណុចខាងក្រោម៖

  1. \(A(2,1,1)\) និង \(B(4,3,1)\)

  2. \(A(-2, 3, 5)\) និង \(B(3, -1, 1)\)

  3. \(A(-2, -3, 0)\) និង \(B(0, -1, -3)\)

  4. \(A(3, -11, -6)\) និង \(B(-4, 0, 1)\)

  5. \(A(-\sqrt{3}, 1, \sqrt{2})\) និង \(B(3\sqrt{3}, 3, 2\sqrt{2})\)

  6. \(A(-2, -3, 4)\) និង \(B(2, -1, -3)\)

ដំណោះស្រាយ

រូបមន្តកូអរដោនេចំណុចកណ្តាល \(I\) នៃអង្កត់ \([AB]\) គឺ \(I\left(\frac{x_A+x_B}{2}, \frac{y_A+y_B}{2}, \frac{z_A+z_B}{2}\right)\) ៖

  1. ចំពោះ \(A(2,1,1)\) និង \(B(4,3,1)\) ៖

    \[I\left(\frac{2+4}{2}, \frac{1+3}{2}, \frac{1+1}{2}\right) \implies I(3, 2, 1)\]

  2. ចំពោះ \(A(-2, 3, 5)\) និង \(B(3, -1, 1)\) ៖

    \[I\left(\frac{-2+3}{2}, \frac{3+(-1)}{2}, \frac{5+1}{2}\right) \implies I\left(\frac{1}{2}, 1, 3\right)\]

  3. ចំពោះ \(A(-2, -3, 0)\) និង \(B(0, -1, -3)\) ៖

    \[I\left(\frac{-2+0}{2}, \frac{-3+(-1)}{2}, \frac{0+(-3)}{2}\right) \implies I\left(-1, -2, -\frac{3}{2}\right)\]

  4. ចំពោះ \(A(3, -11, -6)\) និង \(B(-4, 0, 1)\) ៖

    \[I\left(\frac{3+(-4)}{2}, \frac{-11+0}{2}, \frac{-6+1}{2}\right) \implies I\left(-\frac{1}{2}, -\frac{11}{2}, -\frac{5}{2}\right)\]

  5. ចំពោះ \(A(-\sqrt{3}, 1, \sqrt{2})\) និង \(B(3\sqrt{3}, 3, 2\sqrt{2})\) ៖

    \[I\left(\frac{-\sqrt{3}+3\sqrt{3}}{2}, \frac{1+3}{2}, \frac{\sqrt{2}+2\sqrt{2}}{2}\right) \implies I\left(\sqrt{3}, 2, \frac{3\sqrt{2}}{2}\right)\]

  6. ចំពោះ \(A(-2, -3, 4)\) និង \(B(2, -1, -3)\) ៖

    \[I\left(\frac{-2+2}{2}, \frac{-3+(-1)}{2}, \frac{4+(-3)}{2}\right) \implies I\left(0, -2, \frac{1}{2}\right)\]

លំហាត់អនុវត្តន៍

  1. គេឲ្យ \(\vec{u}=(4,-2,5)\) និង \(\vec{v}=(7,9,-8)\)។ រកវ៉ិចទ័រ \(\vec{x}\) ដែលផ្ទៀងផ្ទាត់ទំនាក់ទំនងខាងក្រោម៖

    1. \(2\vec{u}+\vec{x}=3\vec{v}\)

    2. \(4\vec{x}-\vec{u}=3\vec{u}-4\vec{v}+2\vec{x}\)។

    ដំណោះស្រាយ



  2. គេឲ្យ \(\vec{u}=(1,1,0),\vec{v}=(1,0,1),\vec{w}=(0,1,1)\) និង \(\vec{p}=(5,6,7)\)។
    បង្ហាញថា \(\vec{p}\)​ ជាទម្រង់ \(\vec{p}=l\vec{u}+m\vec{v}+n\vec{w}\)។

    ដំណោះស្រាយ



  3. រកទិសដៅកូស៊ីនុសនៃវ៉ិចទ័រខាងក្រោម៖

    1. \(\vec{u}=(3,-4,5)\)

    2. \(\vec{v}=(-3,2,2\sqrt{3})\)។

    ដំណោះស្រាយ



  4. គេឲ្យវ៉ិចទ័រ \(\vec{u}=(2,-1,5),\vec{v}=(3x,5,4y-2)\) និង \(\vec{w}=(z-1,2,z+1)\)។

    1. រកតម្លៃ \(x\) និង \(y\) ដែល \(\vec{u}\parallel \vec{v}\)។

    2. រកតម្លៃ \(z\) ដែល \(\vec{u}\perp \vec{w}\)។

    ដំណោះស្រាយ



  5. រកតម្លៃ \(x,y\) និង \(z\) ដែលវ៉ិចទ័រ \(\vec{u}=(x,4,6),\vec{v}=(2,y,6)\) និង \(\vec{w}=(2,4,z)\) កែងគ្នា។

    ដំណោះស្រាយ



  6. គេឲ្យ \(\vec{u}=(1,2,-3),\vec{v}=(2,-1,-2)\) និង \(\vec{w}=(1,-3,1)\)។ បើវ៉ិចទ័រ \(\vec{x}=(x_1,x_2,x_3)\) អរតូកូណាល់នឹងវ៉ិចទ័រ \(\vec{u},\vec{v}\) និង \(\vec{w}\)។ រក \(x_1,x_2,x_3\) ដែល \(\vec{x}\ne 0\)។

    ដំណោះស្រាយ



  7. គេឲ្យ \(\vec{u}=(2,-2,1)\) និង \(\vec{v}=(2,3,-4)\)។ តាង \(\vec{v}-k\vec{u}=\vec{w}\) ដែល \(k\) ជាចំនួនពិត។ បើ \(\vec{w}\) និង \(\vec{u}\) កែងគ្នា។ កំណត់តម្លៃ \(k\) និង \(\vec{w}\)។

    ដំណោះស្រាយ



  8. គេឲ្យចំណុច \(A(0,3,0),B(0,1,-2)\) និង \(C(2,3,-2)\)។ តើ \(\triangle{ABC}\) ជាប្រភេទត្រីកោណអ្វី?

    ដំណោះស្រាយ



  9. \((\vec{i},\vec{j},\vec{k})\) ជាគោលអរតូណរម៉ាល់មួយ។ គណនា \(\vec{u}\cdot \vec{v},\vec{v}\cdot \vec{w},\vec{w}\cdot \vec{u}\) ក្នុងករណីនីមួយៗខាងក្រោម៖

    1. \(\vec{u}=(1+\sqrt{2})\vec{i}+\sqrt{3}\vec{j},\vec{v}=(1-\sqrt{2})\vec{i}-\vec{k},\vec{w}=\sqrt{3}\vec{j}+\vec{k}\)

    2. \(\vec{u}=\dfrac{2}{3}\vec{i}-\dfrac{1}{6}\vec{j}+\dfrac{1}{2}\vec{k},\vec{v}=\dfrac{1}{2}\vec{i}-2\vec{j}+\dfrac{2}{5}\vec{k},\vec{w}=\vec{i}+\vec{k}\)

    ដំណោះស្រាយ



  10. \(SABCD\) ជាពីរ៉ាមីតដែលមានបាតជាការេមានកំពូល \(S\) និង ទ្រនុងមានរង្វាស់ \(a\) ស្មើគ្នាទាំងអស់។ គណនាផលគុណស្កាលែខាងក្រោមនេះជាអនុគមន៍នៃ \(a\) ៖

    1. \(\overrightarrow{SA}\cdot \overrightarrow{SB}\)

    2. \(\overrightarrow{SA}\cdot \overrightarrow{SC}\)

    3. \(\overrightarrow{SA}\cdot \overrightarrow{AC}\)

    ដំណោះស្រាយ



  11. គេឱ្យរង្វង់ \((C)\) មានអង្កត់ផ្ចិត \([AB]\) នៅក្នុងប្លង់ \((\alpha)\)។ បន្ទាត់ \((L)\) កែងប្លង់ \((\alpha)\) ត្រង់ \(A\)។ យក \(P\) ជាចំណុចមួយនៅលើបន្ទាត់ \((L)\)។ បង្ហាញថា ចំពោះគ្រប់ចំណុច \(M\in (C)\) គេបាន \(\overrightarrow{PM}\cdot \overrightarrow{MB}=0\)។

    ដំណោះស្រាយ



ចម្លើយ និងដំណោះស្រាយ

បើកមើលចម្លើយ និងដំណោះស្រាយលម្អិត
តារាងចម្លើយសំណួរពហុជ្រើសរើស (MCQ 100) — មេរៀនទី ១
ល.រ ចម្លើយ ល.រ ចម្លើយ ល.រ ចម្លើយ ល.រ ចម្លើយ ល.រ ចម្លើយ
1 ក 21 ក 41 ក 61 ក 81 ក
2 ខ 22 ខ 42 ខ 62 ខ 82 ខ
3 គ 23 គ 43 គ 63 គ 83 គ
4 ឃ 24 ឃ 44 ឃ 64 ឃ 84 ឃ
5 ក 25 ក 45 ក 65 ក 85 ក
6 ខ 26 ខ 46 ខ 66 ខ 86 ខ
7 គ 27 គ 47 គ 67 គ 87 គ
8 ឃ 28 ឃ 48 ឃ 68 ឃ 88 ឃ
9 ក 29 ក 49 ក 69 ក 89 ក
10 ខ 30 ខ 50 ខ 70 ខ 90 ខ
ល.រ ចម្លើយ ល.រ ចម្លើយ ល.រ ចម្លើយ ល.រ ចម្លើយ ល.រ ចម្លើយ
11 គ 31 គ 51 គ 71 គ 91 គ
12 ឃ 32 ឃ 52 ឃ 72 ឃ 92 ឃ
13 ក 33 ក 53 ក 73 ក 93 ក
14 ខ 34 ខ 54 ខ 74 ខ 94 ខ
15 គ 35 គ 55 គ 75 គ 95 គ
16 ឃ 36 ឃ 56 ឃ 76 ឃ 96 ឃ
17 ក 37 ក 57 ក 77 ក 97 ក
18 ខ 38 ខ 58 ខ 78 ខ 98 ខ
19 គ 39 គ 59 គ 79 គ 99 គ
20 ឃ 40 ឃ 60 ឃ 80 ឃ 100 ឃ
១. ដំណោះស្រាយលម្អិតនៃលំហាត់អនុវត្តន៍ (មេរៀនទី ១)
លំហាត់ទី ១

គេឲ្យ \(\vec{u}=(4,-2,5)\) និង \(\vec{v}=(7,9,-8)\)។ រកវ៉ិចទ័រ \(\vec{x}\) ដែលផ្ទៀងផ្ទាត់ទំនាក់ទំនងខាងក្រោម៖

  1. \(2\vec{u}+\vec{x}=3\vec{v}\)

  2. \(4\vec{x}-\vec{u}=3\vec{u}-4\vec{v}+2\vec{x}\)

ដំណោះស្រាយ

ក \(2\vec{u}+\vec{x}=3\vec{v} \implies \vec{x} = 3\vec{v} - 2\vec{u}\)
\(\vec{x} = 3(7,9,-8) - 2(4,-2,5)\)
\(= (21-8, 27+4, -24-10) = (13, 31, -34)\)
ដូចនេះ \(\boxed{\vec{x} = (13, 31, -34)}\)

ខ \(4\vec{x}-\vec{u}=3\vec{u}-4\vec{v}+2\vec{x}\)
\(\implies 2\vec{x} = 4\vec{u}-4\vec{v} \implies \vec{x} = 2(\vec{u}-\vec{v})\)
ដោយ \(\vec{u}-\vec{v} = (-3, -11, 13)\)
\(\implies \vec{x} = 2(-3, -11, 13) = (-6, -22, 26)\)
ដូចនេះ \(\boxed{\vec{x} = (-6, -22, 26)}\)

លំហាត់ទី ២

គេឲ្យ \(\vec{u}=(1,1,0), \vec{v}=(1,0,1), \vec{w}=(0,1,1)\) និង \(\vec{p}=(5,6,7)\)។ បង្ហាញថា \(\vec{p}=l\vec{u}+m\vec{v}+n\vec{w}\)។

ដំណោះស្រាយ

តាង \(\vec{p} = l\vec{u} + m\vec{v} + n\vec{w}\ (l,m,n\in\mathbb{R})\)៖

\[(5,6,7) = (l+m, l+n, m+n)\]
គេបានប្រព័ន្ធសមីការ៖
\[\begin{cases} l+m=5 & (1)\\ l+n=6 & (2)\\ m+n=7 & (3) \end{cases}\]

បូកសមីការ \((1)+(2)+(3)\) អង្គនិងអង្គ៖

\[2(l+m+n) = 18 \implies l+m+n = 9\]
ទាញរកតម្លៃមេគុណនីមួយៗ៖

  • \(l = 9 - (m+n) = 9 - 7 = 2\)

  • \(m = 9 - (l+n) = 9 - 6 = 3\)

  • \(n = 9 - (l+m) = 9 - 5 = 4\)

ដូចនេះ \(\boxed{\vec{p} = 2\vec{u} + 3\vec{v} + 4\vec{w} \text{ (ពិត)}}\)

លំហាត់ទី ៣

រកទិសដៅកូស៊ីនុសនៃវ៉ិចទ័រខាងក្រោម៖

  1. \(\vec{u}=(3,-4,5)\)

  2. \(\vec{v}=(-3,2,2\sqrt{3})\)

ដំណោះស្រាយ

ក ទិសដៅកូស៊ីនុសនៃ \(\vec{u}=(3,-4,5)\) ៖
\(\|\vec{u}\| = \sqrt{3^2 + (-4)^2 + 5^2} = \sqrt{50} = 5\sqrt{2}\)
\(\cos\alpha = \frac{3}{5\sqrt{2}} = \frac{3\sqrt{2}}{10}\)
\(\cos\beta = \frac{-4}{5\sqrt{2}} = -\frac{2\sqrt{2}}{5}\)
\(\cos\gamma = \frac{5}{5\sqrt{2}} = \frac{\sqrt{2}}{2}\)
ដូចនេះ \((\cos\alpha, \cos\beta, \cos\gamma) = \left(\frac{3\sqrt{2}}{10}, -\frac{2\sqrt{2}}{5}, \frac{\sqrt{2}}{2}\right)\)

ខ ទិសដៅកូស៊ីនុសនៃ \(\vec{v}=(-3,2,2\sqrt{3})\) ៖
\(\|\vec{v}\| = \sqrt{(-3)^2 + 2^2 + (2\sqrt{3})^2} = \sqrt{25} = 5\)
\(\cos\alpha = -\frac{3}{5}\)
\(\cos\beta = \frac{2}{5}\)
\(\cos\gamma = \frac{2\sqrt{3}}{5}\)
ដូចនេះ \((\cos\alpha, \cos\beta, \cos\gamma) = \left(-\frac{3}{5}, \frac{2}{5}, \frac{2\sqrt{3}}{5}\right)\)

លំហាត់ទី ៤

គេឲ្យ \(\vec{u}=(2,-1,5),\vec{v}=(3x,5,4y-2)\) និង \(\vec{w}=(z-1,2,z+1)\)។

  1. រក \(x, y\) ដែល \(\vec{u}\parallel \vec{v}\)

  2. រក \(z\) ដែល \(\vec{u}\perp \vec{w}\)

ដំណោះស្រាយ

ក \(\vec{u}\parallel \vec{v} \iff \frac{3x}{2} = \frac{5}{-1} = \frac{4y-2}{5}\)

  • \(\frac{3x}{2} = -5 \implies x = -\frac{10}{3}\)

  • \(\frac{4y-2}{5} = -5 \implies y = -\frac{23}{4}\)

ដូចនេះ \(\boxed{x = -\frac{10}{3}, \quad{} y = -\frac{23}{4}}\)

ខ \(\vec{u}\perp \vec{w} \iff \vec{u}\cdot\vec{w} = 0\) ៖
\(2(z-1) - 1(2) + 5(z+1) = 0\)
\(\iff 7z + 1 = 0 \implies z = -\frac{1}{7}\)
ដូចនេះ \(\boxed{z = -\frac{1}{7}}\)

លំហាត់ទី ៥

រកតម្លៃ \(x,y\) និង \(z\) ដែលវ៉ិចទ័រ \(\vec{u}=(x,4,6),\vec{v}=(2,y,6)\) និង \(\vec{w}=(2,4,z)\) កែងគ្នាពីរៗ។

ដំណោះស្រាយ

វ៉ិចទ័រកែងគ្នាពីរៗ \(\iff \vec{u}\cdot\vec{v}=\vec{u}\cdot\vec{w}=\vec{v}\cdot\vec{w}=0\)៖

\[\begin{cases} 2x + 4y + 36 = 0 \implies x + 2y = -18 & (1) \\ 2x + 16 + 6z = 0 \implies x + 3z = -8 & (2) \\ 4 + 4y + 6z = 0 \implies 2y + 3z = -2 & (3) \end{cases}\]

យក \((1) - (2) \implies 2y - 3z = -10 \quad{} (4)\)
បូក \((3) + (4) \implies 4y = -12 \implies y = -3\)
ជំនួសចូល \((1)\) និង \((3)\)៖

  • \(x = -18 - 2(-3) = -12\)

  • \(3z = -2 - 2(-3) = 4 \implies z = \frac{4}{3}\)

ដូចនេះ \(\boxed{x = -12, \quad{} y = -3, \quad{} z = \frac{4}{3}}\)

លំហាត់ទី ៦

គេឲ្យ \(\vec{u}=(1,2,-3),\vec{v}=(2,-1,-2)\) និង \(\vec{w}=(1,-3,1)\)។ បើ \(\vec{x}=(x_1,x_2,x_3)\) អរតូកូណាល់នឹង \(\vec{u},\vec{v},\vec{w}\)។ រក \(x_1,x_2,x_3\) ដែល \(\vec{x}\ne \vec{0}\)។

ដំណោះស្រាយ

ដោយ \(\vec{u}-\vec{v} = (-1, 3, -1) = -\vec{w}\) នាំឱ្យបីវ៉ិចទ័រកូប្លាណែ។
គេអាចជ្រើសយក \(\vec{x}\) កូលីនេអ៊ែរនឹង \(\vec{u}\times\vec{v}\)៖

\[\vec{u}\times\vec{v} = (-4-3, -(-2+6), -1-4) = (-7, -4, -5)\]

យក \(\vec{x} = -( \vec{u}\times\vec{v}) = (7, 4, 5)\)។
ដូចនេះ \(\boxed{(x_1, x_2, x_3) = (7, 4, 5)}\)
(ជាទូទៅ \(\vec{x} = (7k, 4k, 5k)\) ចំពោះគ្រប់ \(k \ne 0\))

លំហាត់ទី ៧

គេឲ្យ \(\vec{u}=(2,-2,1)\) និង \(\vec{v}=(2,3,-4)\)។ តាង \(\vec{w}=\vec{v}-k\vec{u}\)។ បើ \(\vec{w}\perp\vec{u}\) កំណត់តម្លៃ \(k\) និង \(\vec{w}\)។

ដំណោះស្រាយ

\(\vec{w}\cdot\vec{u}=0 \iff \vec{u}\cdot\vec{v} - k\|\vec{u}\|^2 = 0 \implies k = \frac{\vec{u}\cdot\vec{v}}{\|\vec{u}\|^2}\)
\(\vec{u}\cdot\vec{v} = 4 - 6 - 4 = -6\), \(\|\vec{u}\|^2 = 4+4+1 = 9\)
\(\implies k = \frac{-6}{9} = -\frac{2}{3}\)

\(\vec{w} = \vec{v} + \frac{2}{3}\vec{u} = (2, 3, -4) + \left(\frac{4}{3}, -\frac{4}{3}, \frac{2}{3}\right)\)
\(= \left(\frac{10}{3}, \frac{5}{3}, -\frac{10}{3}\right)\)
ដូចនេះ \(\boxed{k = -\frac{2}{3}, \quad{} \vec{w} = \left(\frac{10}{3}, \frac{5}{3}, -\frac{10}{3}\right)}\)

លំហាត់ទី ៨

គេឲ្យចំណុច \(A(0,3,0),B(0,1,-2)\) និង \(C(2,3,-2)\)។ តើ \(\triangle{ABC}\) ជាប្រភេទត្រីកោណអ្វី?

ដំណោះស្រាយ

គណនាប្រវែងជ្រុងទាំងបីនៃត្រីកោណ៖

  • \(AB = \sqrt{0 + (-2)^2 + (-2)^2} = \sqrt{8} = 2\sqrt{2}\)

  • \(BC = \sqrt{2^2 + 2^2 + 0} = \sqrt{8} = 2\sqrt{2}\)

  • \(AC = \sqrt{2^2 + 0 + (-2)^2} = \sqrt{8} = 2\sqrt{2}\)

ដោយ \(AB = BC = AC = 2\sqrt{2}\) នាំឱ្យជ្រុងទាំងបីមានរង្វាស់ស្មើគ្នា។
ដូចនេះ \(\boxed{\triangle ABC \text{ ជាត្រីកោណសម័ង្ស (Equilateral)}}\)

លំហាត់ទី ៩

គណនា \(\vec{u}\cdot \vec{v},\vec{v}\cdot \vec{w},\vec{w}\cdot \vec{u}\) ក្នុងករណីនីមួយៗខាងក្រោម៖

  1. \(\vec{u}=(1+\sqrt{2})\vec{i}+\sqrt{3}\vec{j},\vec{v}=(1-\sqrt{2})\vec{i}-\vec{k},\vec{w}=\sqrt{3}\vec{j}+\vec{k}\)

  2. \(\vec{u}=\frac{2}{3}\vec{i}-\frac{1}{6}\vec{j}+\frac{1}{2}\vec{k},\vec{v}=\frac{1}{2}\vec{i}-2\vec{j}+\frac{2}{5}\vec{k},\vec{w}=\vec{i}+\vec{k}\)

ដំណោះស្រាយ

ក \(\vec{u}\cdot\vec{v} = (1+\sqrt{2})(1-\sqrt{2}) = 1-2 = -1\)
\(\vec{v}\cdot\vec{w} = (-1)(1) = -1\)
\(\vec{w}\cdot\vec{u} = \sqrt{3}(\sqrt{3}) = 3\)
ដូចនេះ \(\boxed{\vec{u}\cdot\vec{v} = -1, \;\; \vec{v}\cdot\vec{w} = -1, \;\; \vec{w}\cdot\vec{u} = 3}\)

ខ \(\vec{u}\cdot\vec{v} = \frac{1}{3} + \frac{1}{3} + \frac{1}{5} = \frac{13}{15}\)
\(\vec{v}\cdot\vec{w} = \frac{1}{2} + \frac{2}{5} = \frac{9}{10}\)
\(\vec{w}\cdot\vec{u} = \frac{2}{3} + \frac{1}{2} = \frac{7}{6}\)
ដូចនេះ \(\boxed{\vec{u}\cdot\vec{v} = \frac{13}{15}, \;\; \vec{v}\cdot\vec{w} = \frac{9}{10}, \;\; \vec{w}\cdot\vec{u} = \frac{7}{6}}\)

លំហាត់ទី ១០

\(SABCD\) ជាពីរ៉ាមីតដែលមានបាតជាការេមានកំពូល \(S\) និង ទ្រនុងមានរង្វាស់ \(a\) ស្មើគ្នាទាំងអស់។ គណនាផលគុណស្កាលែខាងក្រោមនេះជាអនុគមន៍នៃ \(a\) ៖

  1. \(\overrightarrow{SA}\cdot \overrightarrow{SB}\)

  2. \(\overrightarrow{SA}\cdot \overrightarrow{SC}\)

  3. \(\overrightarrow{SA}\cdot \overrightarrow{AC}\)

ដំណោះស្រាយ

ក \(\triangle SAB\) សម័ង្ស \(\angle ASB=60^\circ\)៖
\(\overrightarrow{SA}\cdot\overrightarrow{SB} = a\cdot a\cos 60^\circ = \frac{a^2}{2}\)
ដូចនេះ \(\boxed{\overrightarrow{SA}\cdot\overrightarrow{SB} = \frac{a^2}{2}}\)
ខ \(ABCD\) ការេជ្រុង \(a \implies AC = a\sqrt{2}\)
\(SA^2+SC^2 = 2a^2 = AC^2 \implies \angle ASC = 90^\circ\)
ដូចនេះ \(\boxed{\overrightarrow{SA}\cdot\overrightarrow{SC} = 0}\)

គ បំបែក \(\overrightarrow{AC} = \overrightarrow{SC}-\overrightarrow{SA}\)៖
\(\overrightarrow{SA}\cdot\overrightarrow{AC} = \overrightarrow{SA}\cdot(\overrightarrow{SC}-\overrightarrow{SA})\)
\(= \overrightarrow{SA}\cdot\overrightarrow{SC} - \|\overrightarrow{SA}\|^2 = 0 - a^2 = -a^2\)
ដូចនេះ \(\boxed{\overrightarrow{SA}\cdot\overrightarrow{AC} = -a^2}\)

លំហាត់ទី ១១

គេឱ្យរង្វង់ \((C)\) មានអង្កត់ផ្ចិត \([AB]\) នៅក្នុងប្លង់ \((\alpha)\)។ បន្ទាត់ \((L)\) កែងប្លង់ \((\alpha)\) ត្រង់ \(A\)។ យក \(P\in (L)\)។ បង្ហាញថា ចំពោះគ្រប់ \(M\in (C)\) គេបាន \(\overrightarrow{PM}\cdot \overrightarrow{MB}=0\)។

ដំណោះស្រាយ

បំបែក \(\overrightarrow{PM} = \overrightarrow{PA} + \overrightarrow{AM}\) គេបាន៖
\(\overrightarrow{PM}\cdot\overrightarrow{MB} = \overrightarrow{PA}\cdot\overrightarrow{MB} + \overrightarrow{AM}\cdot\overrightarrow{MB}\)
\(\bullet\ (L)\perp (\alpha) \implies \overrightarrow{PA}\cdot\overrightarrow{MB} = 0\)
\(\bullet\ [AB] \) អង្កត់ផ្ចិត \( \implies \overrightarrow{AM}\cdot\overrightarrow{MB} = 0\)

ជំនួសចូល៖

\[\overrightarrow{PM}\cdot\overrightarrow{MB} = 0 + 0 = 0\]
ដូចនេះ \(\boxed{\overrightarrow{PM}\cdot\overrightarrow{MB} = 0 \text{ (ពិត)}}\)

មេរៀនទី ២ ៖ ផលគុណនៃពីរវ៉ិចទ័រក្នុងលំហ

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

✎ សំណួរទី ២១–៣០

✎ សំណួរទី ៣១–៤០

✎ សំណួរទី ៤១–៥០

✎ សំណួរទី ៥១–៦០

✎ សំណួរទី ៦១–៧០

✎ សំណួរទី ៧១–៨០

✎ សំណួរទី ៨១–៩០

✎ សំណួរទី ៩១–១០០

តេស្តសមត្ថភាព ៖ មេរៀនទី ៣១ វ៉ិចទ័រក្នុងលំហ — ៥០ សំណួរ · ៩០ នាទី

ចាប់ផ្ដើមតេស្ត