និយមន័យ
អនុគមន៍លោការីតនេពែ កំណត់ដោយ \(y=\ln x\) មានន័យចំពោះ \(x>0\)
លក្ខណៈ
ចំពោះ \(k>0, a>0, b>0\)
\(e^x=k \Rightarrow x=\ln k\)
\(\ln \frac{a}{b}=\ln a-\ln b\)
\(\ln (ab)=\ln a+\ln b\)
\(\ln e^k=k\)
\(e^{\ln k}=k\)
គណនាតម្លៃនៃកន្សោមខាងក្រោម៖
\(e^{\ln 5}\)
\(\ln e^{3x+4}\)
\(e^{\ln 0.2}\)
\(\ln e^{-4x}\)
\(e^{\ln 7}\)
\(\ln e^{x-2}\)
ដេរីវេនៃអនុគមន៍
\(y=\ln x\) នោះ \(y'=\frac{1}{x}\)
\(y=\ln u\) នោះ \(y'=\frac{u'}{u}\)
គណនាដេរីវេនៃអនុគមន៍ខាងក្រោម៖
\(y =x^3+\ln x\)
\(y =x^2\ln x\)
\(y=x+2\ln x\)
\(y=x^4\ln x\)
គណនាដេរីវេនៃអនុគមន៍ខាងក្រោម៖
\(f(x)=\ln (x^2+3x)\)
\(f(x)=\ln (\cos x)\)
\(f(x)=\ln (x^2-4)^3\)
\(y=\sqrt{x}\cdot \ln x\)
\(y=\sqrt[3]{\ln x}\)
\(y=\ln (x+\sqrt{1+x^2})\)
\(y=\ln \frac{e^x}{e^x+1}\)
\(y=x\ln x-x\)
\(y=x^2\ln\frac{1}{x^2}\)
គណនាដេរីវេនៃអនុគមន៍ \(f(x)=\frac{x^2\sqrt{5x+1}}{(3x-2)^3}\)
គណនាដេរីវេនៃអនុគមន៍ខាងក្រោម៖
\(f(x)=\sqrt{x}\cdot \ln x\)
\(f(x)=x\sqrt[3]{\ln x}\)
\(f(x)=\ln (x+\sqrt{1+x^2})\)
\(y=\ln \frac{e^x}{e^x+1}\)
\(f(x)=\ln x+e^x\)
\(y=\ln^2x+\frac{1}{\ln ^2x+2}\)
\(y=x-1-\ln x\)
\(y=\ln \left(\frac{x-3}{x+2}\right)\)
\(y=x^2\ln x-\frac{x^2}{2}\)
លីមីតនៃអនុគមន៍
\(\lim_{x\to +\infty}x^{-5}\ln x\)
\(\lim_{x\to +\infty}\frac{(1+\ln x)}{x^2}\)
\(\lim_{x\to 0}(x\ln x)\)
សមីការ និងវិសមីការ
សមីការ
បើ \(\ln a=\ln b\) នោះ \(a=b\)
ដោះស្រាយសមីការក្នុង \(\mathbb{R}\)
\(\ln (x-2)+\ln (x+2)=\ln 45\)
\(3e^{2x}+e^x-10=0\)
\(\ln(1-x)+\ln (2x+3)-\ln (x+1)=\ln 3\)
\(\frac{e^x-2}{e^x-3}=4\)
វិសមីការ
\(\ln a\leq \ln b\) នោះ \(a\le b\)
\(\ln a\geq \ln b\) នោះ \(a\ge b\)
ដោះស្រាយវិសមីការក្នុង \(\mathbb{R}\)
\(\ln (x+3)+\ln (x+5)\le \ln 15\)
\(\ln (x^2-4e^2)<1+\ln 3x\)
\(3e^x-10e^{-x}+1\ge 0\)
ប្រព័ន្ធសមីការ
ដោះស្រាយប្រព័ន្ធសមីការក្នុង \(\mathbb{R}\)
\(\begin{cases} \ln y&=\ln x+2\\ xy&=9e^2 \end{cases}\)
\(\begin{cases} e^x+2e^y&=1\\ -3e^x+e^y&=4 \end{cases}\)
\(\begin{cases} x+y&=65\\ \ln x+\ln y&=\ln 1000 \end{cases}\)
សិក្សាអនុគមន៍
សិក្សាអថេរភាព និងសង់ក្រាបនៃអនុគមន៍ \(f(x)=x-\ln x\)
សិក្សាអថេរភាព និងសង់ក្រាបនៃអនុគមន៍ \(f(x)=\frac{ln x}{x}\)
សិក្សាអថេរភាព និងសង់ក្រាបនៃអនុគមន៍ \(f(x)=e^x\ln x\)
គេឱ្យ \(f\) ជាអនុគមន៍កំណត់លើ \((0, +\infty)\) ដោយ \(f(x)=ax+b+\frac{\ln x}{x}\) ។ កំណត់ \(a\) និង \(b\) ដើម្បីឱ្យខ្សែកោង \(C\) តាង \(f\) កាត់តាមចំណុច \(A(1,0)\) ហើយបន្ទាត់ប៉ះនឹង \(C\) ត្រង់ \(A\) ស្របនឹងបន្ទាត់ \(y=2x\) ។
អនុគមន៍ \(f\) កំណត់លើ \((0, +\infty)\) ដោយ \(f(x)=x+1+\frac{-1+\ln x}{x}\) ហើយ \(C\) ជាក្រាបរបស់វា។
អនុគមន៍ \(g\) កំណត់ដោយ \(g(x)=1+x^2-\ln x\) ។ សង់តារាងអថេរភាពនៃ \(g\) (មិនបាច់គណនាលីមីតទេ) រួចទាញរកសញ្ញានៃ \(g(x)\) លើ \((0, +\infty)\) ។
គណនា \(\lim_{x\to 0^+}f(x) , \lim_{x\to +\infty}\) ទាញឱ្យបានថា \(C\) មានអាស៊ីមតូតឈរមួយដែលគេនឹងកំណត់សមីការ។
សិក្សាទំនាក់ទំនង \(f'(x)=\frac{g(x)}{x^2}\) ។ សង់តារាងអថេរភាពនៃ \(f\) ។
បង្ហាញថាបន្ទាត់ \(\Delta : y=x+1\) ជាអាស៊ីមតូតទ្រេតនៃ \(C\) ។
រកកូអរដោនេនៃចំណុចប្រសព្វនស \(C\) ជាមួយ \(\Delta\) រួចបញ្ជាក់ឱ្យបានច្បាស់ទីតាំងនៃ \(C\) ធៀបទៅនឹង \(\Delta\) ។
សង់ខ្សែកោង \(C\) និងអាស៊ីមតូតរបស់វាក្នុងតម្រុយកូអរដោនេតែមួយ។
លំហាត់អនុវត្តន៍
គណនាតម្លៃនៃកន្សោមខាងក្រោម៖
\(e^{\ln 7}\)
\(\ln e^{x-2}\)
\(\ln^{7x}\)
ដំណោះស្រាយ
សង់ក្រាបនៃអនុគមន៍៖
\(y=3-\ln x\)
\(y=\ln(x-3)\)
\(y=\ln(2+e^x)\)
ដំណោះស្រាយ
គណនាលីមីតនៃអនុគមន៍ខាងក្រោម៖
\(\lim_{x\to +\infty}x^{-5}\ln x\)
\(\lim_{x\to +\infty}\dfrac{1+\ln x}{x^2}\)
\(\lim_{x\to 0^+}x\ln x\)
ដំណោះស្រាយ
គណនាដេរីវេនៃអនុគមន៍ខាងក្រោម៖
\(y=\sqrt{x}\ln x\)
\(y=x^3\sqrt{\ln x}\)
\(y=\ln (x+\sqrt{1+x^2})\)
ដំណោះស្រាយ
គណនាដេរីវេនៃអនុគមន៍ខាងក្រោម៖
\(y=\ln \dfrac{e^x}{e^x+1}\)
\(y=x\ln x-x\)
\(y=x^2\ln \dfrac{1}{x^2}\)
ដំណោះស្រាយ
សិក្សាអថេរភាព និង សង់ក្រាបនៃអនុគមន៍ខាងក្រោម៖
\(y=2x-x\ln x\)
\(f(x)= \begin{cases} x(1-\ln x)\quad{} \text{បើ} x>0\\ 0\quad{}\quad{}\quad{}\quad{}\quad{}\text{បើ} x=0 \end{cases}\)
ដំណោះស្រាយ
សិក្សាអថេរភាព និង សង់ក្រាបនៃអនុគមន៍ \(y=-2\ln |x|+x-2\)។
ក្រាប \((C)\) កាត់ \(ox\) ត្រង់ចំណុច \(P,Q,R\) ដែលមានអាប់ស៊ីសរៀងគ្នា \(p,q,r\)។
ចូរប្រៀបធៀប \(p,q,r\) និង បណ្ដាចំនួន \(-1,0,1,5,6\)។
ដំណោះស្រាយ
រោងចក្រឧស្សាហកម្មមួយបានទិញម៉ាស៊ីនហ្វាក់តម្លៃ \(250\$\) ហើយមានអត្រាតម្លៃថយចុះ \(25\%\) ក្នុងមួយឆ្នាំ។ តើបីឆ្នាំក្រោយ ម៉ាស៊ីនហ្វាក់នេះ នឹងមានតម្លៃប៉ុន្មាន?
ដំណោះស្រាយ
បាក់តេរីមួយប្រភេទបំបែកខ្លួនដោយមានមេគុណអត្រាកំណើន \(k=0.872\) ដែល \(t\) ជាថ្ងៃ។ បើដើមដំបូងមានបាក់តេរីចំនួន \(9\) តើរយៈពេលប៉ុន្មានថ្ងៃ ទើបចំនួនបាក់តេរីកើនដល់ \(738\)?
ដំណោះស្រាយ
នៅទីក្រុងមួយកាលពី \(10\) ឆ្នាំមុន មានប្រជាជនចំនួន \(456 00\)នាក់ ហើយចំនួនប្រជាជនមានការកើនឡើងដោយអាត្រាមួយថេរជារៀងរាល់ឆ្នាំ។ បើបច្ចុប្បន្នមានប្រជាជនចំនួន \(64800\)នាក់ រកអត្រាកំណើននៃចំនួនប្រជាជនប្រចាំឆ្នាំក្នុងទីក្រុងនេះ។
ដំណោះស្រាយ
លំហាត់ជំពូកទី៤
រកដែនកំណត់នៃអនុគមន៍ខាងក្រោម៖
\(y=\sqrt{x^2-2\sqrt{x^2-1}}+\sqrt{x-3+2\sqrt{x-4}}\)
\(y=\log_2\left(\dfrac{2^{1-x}-2x+1}{2^x-1}\right)\)
ដំណោះស្រាយ
រកអាស៊ីមតូតរបស់ក្រាបនៃអនុគមន៍ខាងក្រោម៖
\(y=\dfrac{4x-3}{2x+5}\)
\(y=\dfrac{3x^2-7x+15}{x-1}\)
\(\dfrac{2x-1}{x^2-7x+10}\)
ដំណោះស្រាយ
គេអោយអនុគមន៍ \(f(x)\) កំណត់ដោយ \(f(x)=\dfrac{x^2+x-1}{x-1}\) និងមានក្រាប \((C)\)។
រកចំនួនពិត \(a,b\) និង \(c\) ដើម្បីឲ្យ \(f(x)=ax+b+\dfrac{c}{x-1}\)។
គណនាលីមីតត្រង់ចុងដែនកំណត់ រួចទាញរកអាស៊ីមតូតឈរ និង ទ្រេតនៃ \((C)\)។
គណនា \(f'(x)\) សិក្សាសញ្ញារបស់វា។ សង់តារាងអថេរភាពនៃ \(f(x)\)។
បង្ហាញថា \(I(1,3)\) ជាផ្ចិតឆ្លុះនៃ \((C)\)។ សងខ្សែកោង \((C)\) ក្នុងតម្រុយ \((O,\vec{i},\vec{j})\)។
សិក្សាតាមក្រាភិច ចំនួនឬសនៃសមីការ \(x^2+(1-m)x+m-1=0\)។
ដំណោះស្រាយ
គេអោយអនុគមន៍ \(f(x)=\dfrac{2x^2+x+1}{x+1}\)។
សិក្សាអថេរភាព និង សង់ក្រាបនៃអនុគមន៍ \(f(x)\)។
តាមក្រាបរកតម្លៃអតិបរមា និង អប្បបរមានៃ \(f(x)=\dfrac{2\cos^2x+|\cos x|+1}{|\cos x|+1}\)។
ដំណោះស្រាយ
អនុគមន៍ \(f(x)\) កំណត់ចំពោះ \(x\ne 1\) ដោយ \(f(x)=\dfrac{9x}{(x+1)^2}\) និង មានក្រាប \((C)\)។
គណនា \(\lim_{x\to +\infty}f(x),\lim_{x\to -\infty}f(x)\) និង \(\lim_{x\to 0}f(x)\)។
រកតម្លៃបរមាធៀប រួចសង់តារាងអថេរភាពនៃ \(f(x)\)។
បង្ហាញថា \((C)\) មានចំណុចរបត់មួយ រួចរកកូអរដោនេនៃចំណុចរបត់នោះ។
គណនា \(f(-4),f(-3),f(-2),f(3)\) និង \(f(4)\)។
សង់ខ្សែកោង \((C)\) ក្នុងតម្រុយអរតូណរម៉ាល់។
ដំណោះស្រាយ
គេអោយ \(f(x)\) ជាអនុគមន៍កំណត់ដោយ \(f(x)=\dfrac{x^2-4x}{x^2-4x+3}\) និង មានក្រាប \((C)\)។
គណនាលីមីតចុងដែនកំណត់នៃអនុគមន៍ \(f(x)\) រួចទាញរកអាស៊ីមតូតឈរ និង អាស៊ីមតូតដេកនៃ \((C)\)។
គណនា \(f'(x)\) រួចសិក្សាសញ្ញារបស់វា។ សង់តារាងអថេរភាពនៃ \(f(x)\)។
សរសេរសមីការបន្ទាត់ប៉ះ \((T)\) ទៅនឹងខ្សែកោង \((C)\) ត្រង់ចំណុចដែលមានអាប់ស៊ីស \(x=4\)។
សង់អាស៊ីមតូតនៃ \((C)\) បន្ទាត់ប៉ះ \((T)\) និង ខ្សែកោង \((C)\)។
ដោយប្រើខ្សែកោង \((C)\) កំណត់តម្លៃ \(m\) ដើម្បីឲ្យសមីការ \((m-1)x^2-4(m-1)x+3m=0\) មានឬសពីរផ្សេងគ្នា ហើយមានសញ្ញាផ្ទុយគ្នា។
ដំណោះស្រាយ
គណនាដេរីវេនៃអនុគមន៍ខាងក្រោម៖
\(y=\dfrac{e^x}{x-1}\)
\(y=e^{2x}-e^x\)
\(y=\dfrac{e^x+1}{e^x-1}\)
ដំណោះស្រាយ
គណនាដេរីវេនៃអនុគមន៍ខាងក្រោម៖
\(y=x-1-\ln x\)
\(y=\ln \left(\dfrac{x-3}{x+2}\right)\)
\(y=x^2\ln x-\dfrac{x^2}{2}\)
ដំណោះស្រាយ
គេអោយអនុគមន៍ \(f(x)\) កំណត់លើ \(\mathbb{R}\) ដោយ \(f(x)=e^x-x-1\) និង មានក្រាប \((C)\)។
គណនា \(\lim_{x\to +\infty}f(x)\) និង \(\lim_{x\to -\infty}f(x)\)។
គណនា \(f'(x)\) រួចសិក្សាសញ្ញារបស់វា ទាញថា \(f(x)\) មានអប្បបរមាធៀបមួយ រួចគណនាតម្លៃបរិមាធៀបនោះ។ ចូរគូសតារាងអថេរភាពនៃ \(f(x)\)។
បង្ហាញថាបន្ទាត់ \((d): y=-x-1\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) កាលណា \(x\to -\infty\)។
កំណត់កូអរដោនេនៃចំណុច \(P\) នៃ \((C)\) ដែលបន្ទាត់ប៉ះនឹង \((C)\) ត្រង់ចំណុចនេះស្របទៅនឹងបន្ទាត់ \(y=x\)។
សង់ \((C)\) និង \((d)\) និង បន្ទាត់ប៉ះត្រង់ \(P\)។ (\(\ln 2=0.7\))
ដំណោះស្រាយ
គេអោយអនុគមន៍ \(f(x)\) កំណត់លើ \(\mathbb{R}\) ដោយ \(f(x)=x-1+\dfrac{2}{e^x}\) និង មានក្រាប \((C)\)។
គណនាលីមីត \(\lim_{x\to +\infty}f(x)\) ។ បង្ហាញថាបន្ទាត់ \((d)\) ដែលមានសមីការ \(y=x-1\) ជាអាស៊ីមតូតទ្រេតនៃ \((C)\)។
បង្ហាញថា \(f(x)\) អាចសរសេរជា \(f(x)=\dfrac{xe^x-e^x+2}{e^x}\) ទាញរកលីមីតនៃ \(f(x)\) កាលណា \(x\to -\infty\)។
គណនា \(f'(x)\) រួចសិក្សាសញ្ញារបស់វា។ សង់តារាងអថេរភាពនៃ \(f(x)\)។
សរសេរសមីការបន្ទាត់ប៉ះ \((T)\) ទៅនឹង \((C)\) ត្រង់ចំណុចដែលមានអាប់ស៊ីស \(x=0\)។
សង់ខ្សែកោង \((C)\) បន្ទាត់ \((T)\) និង បន្ទាត់ \((d)\) ក្នុងតម្រុយ \((O,\vec{i},\vec{j})\)។
តាមក្រាភិច កំណត់ចំនួនឬសនៃសមីការ \(f(x)=2\) រួចរកឬសទាំងពីរនោះដោយចំនួនគត់ពីរតគ្នា។
ដំណោះស្រាយ
គេអោយ \(f(x)\) ជាអនុគមន៍កំណត់លើ \((0,+\infty)\) ដោយ \(f(x)=ax+b+\dfrac{\ln x}{x}\)។ កំណត់ \(a\) និង \(b\) ដើម្បីឲ្យខ្សែកោង \((C)\) និង តាង \(f(x)\) កាត់តាមចំណុច \(A(1,0)\) ហើយបន្ទាត់ប៉ះនឹង \((C)\) ត្រង់ \(A\) ស្របទៅនឹងបន្ទាត់ \(y=2x\)។
ដំណោះស្រាយ
គេអោយអនុគមន៍ \(f(x)\) កំណត់ដោយ \(f(x)=x+\ln \left|\dfrac{x+1}{x}\right|\) ហើយមានក្រាប \((C)\) ជាខ្សែកោងតាងអនុគមន៍នេះ។
រកដែនកំណត់ រួចគណនាលីមីតនៃ \(f(x)\) ត្រង់ចុងនៃដែនកំណត់។
គណនា \(f'(x)\) រួចសិក្សាសញ្ញារបស់វា។ សង់តារាងអថេរភាពនៃ \(f(x)\)។
បង្ហាញថា \((\Delta): y=x\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) រួចកំណត់ទីតាំងធៀបនៃ \((C)\) ធៀបនឹង \((\Delta)\)។
បង្ហាញថា \(\left(-\dfrac{1}{2},\dfrac{1}{2}\right)\) ជាផ្ចិតឆ្លុះនៃ \((C)\)។
ឲ្យសមីការបន្ទាត់ប៉ះទៅនឹង \((C)\) ត្រង់ \(A\)។
សង់បន្ទាត់ \((\Delta)\) ខ្សែកោង \((C)\) នឹង បន្ទាត់ប៉ះត្រង់ \(A\)។
ដំណោះស្រាយ
អនុគមន៍ \(f(x)\) កំណត់លើ \((0,+\infty)\) ដោយ \(f(x)=x+1+\dfrac{-1+\ln x}{x}\) ហើយ \((C)\) ជាក្រាបរបស់វា។
អនុគមន៍ \(g(x)\) កំណត់ដោយ \(g(x)=2+x^2-\ln x\)។ សង់តារាងអថេរភាពនៃ \(g(x)\) (មិនចាំបាច់គណនាលីមីត) រួចទាញរកសញ្ញានៃ \(g(x)\) លើ \((0,+\infty)\)។
គណនាលីមីត \(\lim_{x\to 0^+}f(x),\lim_{x\to +\infty}f(x)\) ទាញឲ្យបានថា \((C)\) មានអាស៊ីមតូតឈរមួយដែលគេនឹងកំណត់សមីការ។
សិក្សាទំនាក់ទំនង \(f'(x)=\dfrac{g(x)}{x^2}\) ។ សង់តារាងអថេរភាពនៃ \(f(x)\)។
បង្ហាញថាបន្ទាត់ \((\Delta): y=x+1\) ជាអាស៊ីមតូតទ្រេតនៃ \((C)\)។
រកកូអរដោនេនៃចំណុចប្រសព្វនៃ \((C)\) ជាមួយ \((\Delta)\) រួចបញ្ជាក់អោយបានច្បាស់ទីតាំងនៃ \((C)\) ធៀបទៅនឹង \((\Delta)\)។
សង់ខ្សែកោង \((C)\) និង សមីការអាស៊ីមតតូតរបស់វាក្នុងតម្រុយកូអរដោនេតែមួយ។
ដំណោះស្រាយ
កំណត់សមីការបន្ទាត់ប៉ះ \((L)\) ដែលប៉ះនឹងខ្សែកោង \((H)\) តាង \(y=x\ln x-1\) នៅត្រង់ចំណុច \(A(1, -1)\)។
ដំណោះស្រាយ
គេឱ្យអនុគមន៍ \(f(x)=\frac{\ln x}{x^2}\) ហើយមានក្រាប \(C\) តំណាងក្នុងតម្រុយ។
រកដែនកំណត់នៃ \(f\) រួចគណនាលីមីត \(\lim_{x\to +\infty}f(x)\) និង \(\lim_{x\to 0}f(x)\) ។ ទាញរកអាស៊ីមតូតឈរ និងអាស៊ីមតូតដេកនៃក្រាប \(C\)។
គណនាដេរីវេនៃ\(f\)រួចបង្ហាញថា \(f\) មានអតិបរមាត្រង់ \(x=\sqrt{e}\) ។សង់តារាងអថេរភាពនៃ \(f\)។
រកសមីការបន្ទាត់ប៉ះ \(d\) ទៅនឹងក្រាប \(C\) ត្រង់ចំណុច \(M(1,0)\) ។ សង់ \(d\) និងក្រាប \(C\) ក្នុងតម្រុយកូអរដោនេតែមួយ។ (គេនឹងយក \(\sqrt{e}=1.6, \frac{1}{2e}=0.2\))
ដំណោះស្រាយ
\(f\) កំណត់ចំពោះ \(x>0\) ដោយ \(f(x)=\frac{ 1+2\ln x}{x^2}\) ហើយមានក្រាប \(C\) ក្នុងតម្រុយ \((O, \overrightarrow{i}, \overrightarrow{j})\) ។
គណនាលីមីតចុងដែនកំណត់ រួចបញ្ជាក់សមីការអាស៊ីមតូតនៃក្រាប \(C\)។
គណនា \(f'(x)\) រួចបង្ហាញថា \(f(x)\) មានអតិបរមាមួយ ហើយគណនាតម្លៃអតិបរមានោះ។
សង់តារាងអថេរភាពនៃ \(f\) រួចរកកូអរដោនេចំណុចរបត់នៃ \(f(x)\)។
សរសេរសមីការបន្ទាត់ \((T)\) ប៉ះទៅនឹងក្រាប \(C\) ត្រង់ចំណុចដែលក្រាប \(C\) កាត់អ័ក្សអាប់ស៊ីស។
គណនា \(f\left(\frac{1}{2}\right)\) និង \(f(2)\) រួចសង់បន្ទាត់ \((T)\) និងក្រាប \(C\) ។ ដោយប្រើក្រាប \(C\) កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(\frac{1+2\ln x}{x^2}=m\) មានឬស។ គេឱ្យ \(\ln 2=0.7\).
ដំណោះស្រាយ
\(f\) កំណត់ដោយ \(f(x)=-\frac{x}{2}+\ln \left(\frac{x-1}{x}\right)\) ហើយមានក្រាប \(C\) តំណាងក្នុងតម្រុយ \((O, \overrightarrow{i}, \overrightarrow{j})\) ។
រកដែនកំណត់នៃអនុគមន៍ \(f\) ហើយគណនាលីមីតត្រង់ចុងដែនកំណត់ រួចទាញរកអាស៊ីមតូតឈរនៃក្រាប \(C\) ។
គណនាដេរីវេនៃ \(f'(x)\) រួចសិក្សាសញ្ញានៃ \(f'(x)\) ដោយដឹងថា \(x(x-1)>0\) ។ គូសតារាងអថេរភាពនៃអនុគមន៍ \(f\) ។
បង្ហាញថា បន្ទាត់ \(L: y=-\frac{x}{2}\) ជាសមីការអាស៊ីមតូតទ្រេតនៃក្រាប \(C\) រួចសិក្សាទីតាំងធៀបរវាងក្រាប \(C\) និង \(L\) ។
សង់អាស៊ីមតូតទាំងអស់ និងក្រាប \(C\) ក្នុងតម្រុយខាងលើតែមួយ រួចដោយប្រើក្រាប \(C\) កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(-\frac{x}{2}+\ln \left(\frac{x-1}{x}\right)=m\) មានឬសអវិជ្ជមានពីរផ្សេងគ្នា។ \(\ln 2=0.7\) ។
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់ចំពោះគ្រប់ \(x>0\) ដោយ \(f(x)=\frac{x^2+\ln x+1}{x}\) មានក្រាប \((C)\) ។
គណនា \(\lim_{x\to +\infty}f(x)\) និង \(\lim_{x\to 0^+}f(x)\) រកសមីការអាស៊ីមតូតឈរនៃក្រាប \((C)\)
គណនា \(f'(x)\) រួចបង្ហាញថា \(f'(x)>0\)។ សង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
បង្ហាញថាបន្ទាត់ \((d): y=x\) ជាអាស៊ីមតូតទ្រេតនៃខ្សែកោង \((C)\) ខាង \(+\infty\) ។គណនា \(f(2)\) រួចសង់ខ្សែកោង \((C)\) និងបន្ទាត់់ \((d)\) ។ គេយក \(\ln 2=0.7\) ។
ដំណោះស្រាយ
អនុគមន៍ \(f\) កំណត់ចំពោះ \(x>0\) ដោយ \(y=f(x)=1-\frac{2\ln x}{x}\) ហើយមានក្រាប \(C\) ។
រក \(\lim_{x\to 0^+}f(x)\) និង \(\lim_{x\to +\infty}f(x)\) ។ រកអាស៊ីមតូតឈរ និងអាស៊ីមតូតដេកនៃក្រាប \(C\) ។
គណនាដេរីវេ \(f'(x)\) ហើយសង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
សង់ក្រាប \(C\) នៅក្នុងតម្រុយអរតូណរមេ \((O, \overrightarrow{i}, \overrightarrow{j})\) មួយ។ គេឱ្យ \(e=2.7, \frac{2}{e}=0.7\)
គណនាផ្ទៃក្រឡាផ្នែកប្លង់កំណត់ដោយក្រាប \(C\) អាស៊ីមតូតដេក បន្ទាត់ឈរ \(x=1\) និង \(x=e\) ។
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់ចំពោះ \(x>0\) ដោយ \(f(x)=1+2\left(\frac{lnx}{x}\right)\) ហើយមានក្រាប \(C\) ។
គណនា \(\mathop{\lim}\limits_{x\to {0^+}}f(x)\) និង \(\mathop{\lim}\limits_{x\to +\infty}f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរ និង ដេកនៃក្រាប \(C\) ។
គណនាដេរីវេ \(f'(x)\) និង សិក្សាសញ្ញានៃ \(f'(x)\) ។ សង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
កំណត់កូអរដោនេនៃចំណុចប្រសព្វ \(A\) រវាងក្រាប \(C\) និង បន្ទាត់ \(D:\;\;y=1\) ។ កំណត់សមីការបន្ទាត់ \(L\) ដែលប៉ះនឹងក្រាប \(C\) ត្រង់ចំណុច \(A\) ។
គណនា \(f\left(\frac{1}{2}\right)\) ។ សង់បន្ទាត់ \(L\) អាស៊ីមតូត និង ក្រាប \(C\) នៅក្នុងតម្រុយតែមួយ ។ (គេយក \(e=2.7\;\;\;,\frac{2}{e}=0.7\;\;\;,\ln 2=0.7\))
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់ចំពោះ \(x>0\) ដោយ \(f(x)=2\left(1-\frac{\ln x}{x}\right)\) ហើយមានក្រាប \(C\) ។
គណនា \(\mathop{\lim}\limits_{x\to {0^+}}f(x)\) និង \(\mathop{\lim}\limits_{x\to +\infty}f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរ និង អាស៊ីមតូតដេកនៃក្រាប \(C\) ។
គណនាដេរីវេ \(f'(x)\) និង សិក្សាសញ្ញា \(f'(x)\) ។ កំណត់តម្លៃបរមានៃ \(f\) ។ សង់តារាងអថេរភាពនៃ \(f\) ។
កំណត់កូអរដោនេនៃចំណុចប្រសព្វ \(M\) រវាងក្រាប \(C\) និង អាស៊ីមតូតដេករបស់វា ។ កំណត់សមីការបន្ទាត់ \(L\) ដែលប៉ះនឹងក្រាប \(C\) ត្រង់ចំណុច \(M\) ។
សង់បន្ទាត់ \(L\) និង ក្រាប \(C\) នៅក្នុងតម្រុយតែមួយ (គេយក \(e=2.7\;,\;\frac{2}{e}=0.7\)) ។
កំណត់តម្លៃនៃចំនួនពិត \(k\) ដោយប្រើក្រាប \(C\) ដើម្បីឱ្យសមីការ \(2\left(1-\frac{\ln x}{x}\right)=k\) មានឫស ។ គណនាផ្ទៃក្រឡាផ្នែកប្លង់ដែលកំណត់ដោយក្រាប \(C\) អ័ក្ស \(x'Ox\) បន្ទាត់ឈរ \(x=1\) និង \(x=e\) ។
ដំណោះស្រាយ
\(f\) ជាអនុគមន៍ចំពោះ \(x>0\) ដោយ \(f(x)=1+2\left(\frac{\ln x}{x}\right)\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to 0^+}f(x)\) និង \(\lim_{x\to +\infty}f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរនិងដេកនៃក្រាប \((C)\) ។
គណាដេរីវេ \(f'(x)\) និងសិក្សាសញ្ញានៃ \(f'(x)\) ។ សង់តារាងអថេរភាពនៃ \(f\)
កំណត់កូអរដោនេនៃចំណុចប្រសព្វ \(A\) រវាងក្រាប \((C)\) និងបន្ទាត់ \((D): y=1\) ។ កំណត់សមីការបន្ទាត់ \((L)\) ដែលប៉ះក្រាប \((C)\) ត្រង់ \(A\) ។
គណនា \(f\left(\frac{1}{2}\right)\)។ សង់បន្ទាត់ \((L)\) អាស៊ីមតូត និងក្រាប \((C)\) នៅក្នុងតម្រុយតែមួយ ។ (គេយក \(e=2.7,\frac{2}{e}=0.7,\ln 2=0.7\))
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់ចំពោះ \(x>0\) ដោយ \(f(x)=2\left(1-\frac{\ln x}{x}\right)\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to 0^+}f(x)\) និង \(\lim_{x\to +\infty}f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរនិង ដេកនៃក្រាប \((C)\) ។
គណនា \(f'(x)\) និងសិក្សាសញ្ញា \(f'(x)\) ។ កំណត់តម្លៃបរមានៃ \(f\) ។ សង់តារាងអថេរភាពនៃ \(f\) ។
កំណត់កូអរដោនេនៃចំណុច \(M\) រវាងក្រាប \((C)\) និងអាស៊ីមតូតដេករបស់វា។ កំណត់សមីការបន្ទាត់ \((L)\) ដែលប៉ះក្រាប \((C)\) ត្រង់ \(M\) ។
សង់បន្ទាត់ \((L)\) និងក្រាប \((C)\) នៅក្នុងតម្រុយតែមួយ (យក \(e=2.7,\frac{2}{e}=0.7\))
កំណត់តម្លៃនៃចំនួនពិត \(k\) ដោយប្រើក្រាប \((C)\) ដើម្បីឲ្យសមីការ \(2\left(1-\frac{\ln x}{x}\right)=k\) មានឬស។ គណនាផ្ទៃក្រលាផ្នែកប្លង់ដែលកំនត់ដោយក្រាប \((C)\) អ័ក្ស \((x'ox)\) បន្ទាត់ \(x=1\) និង \(x=e\) ។
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់ចំពោះ \(x>0\) ដោយ \(y=f(x)=1-\frac{\ln x}{x^3}\) ហើយមានខ្សែកោង \((C)\) ។
គណនា \(\lim_{x\to +\infty}f(x)\) និង \(\lim_{x\to 0^+}f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរនិងដេកនៃក្រាប \((C)\) ។
បង្ហាញថា \(f\) មានតម្លៃអប្បបរមាត្រង់ \(x=\sqrt[3]{e}\) ។ គណនា \(f(\sqrt[3]{e})\) ។ សង់តារាងអថេរភាពនៃ អនុគមន៍ \(f\) ។
កំណត់កូអរដោនេចំណុចប្រសព្វ \(M\) រវាងខ្សែកោង \((C)\) និង អាស៊ីមតូតដេក។ សរសេរសមីការបន្ទាត់ \((T)\) ដែលប៉ះក្រាប \((C)\) ត្រង់ចំណុច \(M\) ។
សង់បន្ទាត់ \((T)\) និងខ្សែកោង \((C)\) នៅក្នុងតម្រុយអរតូណរម៉ាល់មួយ។ ( \(e=2.7,\sqrt[3]{e}=1.4,\frac{1}{3e}=0.12\)) ។ កំណត់តម្លៃ \(k\) ដើម្បីអោយវិសមីការ \(1-\frac{\ln x}{x^3}>k\) ផ្ទៀងផ្ទាត់ចំពោះគ្រប់ \(x>0\) ដោយប្រើខ្សែកោង \((C)\)។
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់ដោយ \(f(x)=x-1-2\ln\left(1-\frac{1}{x}\right)\) និង \((C)\) ជាក្រាបនៃ \(f\) ។
ចូរសិក្សាទិសដៅអថេរភាពនៃ \(f\) ។
គណនា \(\lim_{x\to 1^+}{f(x)}\) និង \(\lim_{x\to +\infty}{f(x)}\) រួចរកអាស៊ីមតូតនៃក្រាប \((C)\)។
គូសតារាងអថេរភាពនៃ \(f\) ។ រួចសង់ក្រាប \((C)\) ក្នុងតម្រុយ \((o,\vec{i},\vec{j})\) ។
បង្ហាញថាសមីការ \(f(x)=3\) មានឬសតែមួយគត់លើចន្លោះ \([2,+\infty)\) ។
គណនាក្រឡាផ្ទៃ \(A\) ដែលនៅចន្លោះខ្សែកោង \((C)\) និងបន្ទាត់ \(L: y=x-1\) ត្រូវនឹងចន្លោះ \(2\leq x \leq 4\) ។ គេឱ្យ \(\ln 2=0.7\) និង \(\ln 3=1.1\) ។
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់ចំពោះ \(x\in\mathbb{D}=]-\infty,0[\cup]1,+\infty[\) ដោយ \(y=f(x)=-\frac{x}{2}+\ln\left(\frac{x-1}{x}\right)\) ហើយមានខ្សែកោង \((C)\) ក្នុងតម្រុយអរតូណរម៉ាល់មួយ។
គណនា \(\lim_{x\to -\infty}f(x),\lim_{x\to +\infty}f(x),\lim_{x\to 0^-}f(x)\) និង \(\lim_{x\to 1^+}f(x)\) ។រកសមីការអាស៊ីមតូតឈរទាំងពីរនៃខ្សែកោង \((C)\) ។
គណនា និង សិក្សាសញ្ញានៃ \(f'(x)\) បើគេដឹងថា \(x(x-1)>0\) ចំពោះគ្រប់ \(x\in\mathbb{D}\) ។ គណនាតម្លៃអប្បបរមា និងអតិបរមានៃ \(f\) ។ សង់តារាងអថេរភាពនៃ \(f\) ។
បង្ហាញថា បន្ទាត់ \((L): y=-\frac{x}{2}\) ជាអាស៊ីមតូតទ្រេតនៃខ្សែកោង \((C)\) ។
សង់អាស៊ីមតូតទាំងអស់ និងខ្សែកោង \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ មួយ(គេយក \(e=2.7, \ln 2=0.7,\ln\frac{1}{2}=-\ln 2=-0.7\)) ។ រកតម្លៃ \(a\) ដើម្បីឲ្យសមីការ \(-\frac{x}{2}+\ln\left(\frac{x-1}{x}\right)=a\) មានឬសអវិជ្ជមានពីរផ្សេងគ្នា ដោយប្រើខ្សែកោង \((C)\)។
ដំណោះស្រាយ
\(f\) ជាអនុគមន៍ចំពោះគ្រប់ចំនួនពិត \(x\) ដោយ \(y=f(x)=-x-2+\frac{4e^x}{e^x+1}\) ហើយមានខ្សែកោង \((C)\) នៅក្នុងតម្រុយអរតូណរម៉ាល់ \((o,\vec{i},\vec{j})\) មួយដែលមានឯកតា \(1cm\) ។
គណនា \(\lim_{x\to -\infty}f(x)\) និង \(\lim_{x\to +\infty}f(x)\) ។ រកសមីការអាស៊ីមតូតទ្រេតនៃ \((C)\) បើ \(x\to-\infty\) ។
គណនាដេរីវេ \(f'(x)\) ហើយបង្ហាញថា \(f'(x)\leq 0\) ចំពោះគ្រប់ចំនួនពិត \(x\) ។ គណនា \(f'(0), f(0)\)
ហើយសង់តារាងអថេរភាពនៃ \(f\) ។បង្ហាញថា គល់កូអរដោនេ \(O\) ជាចំណុចរបត់និងផ្ចិតឆ្លុះរបស់ក្រាប \((C)\)
គណនា \(f(3)\) ហើយសង់ខ្សែកោង \((C)\) នៅក្នុងតម្រុយអរតូណរម៉ាល់ \((o,\vec{i},\vec{j})\) ។ (គេយក \(e^3=20\)) ដោះស្រាយវិសមីការ \(\frac{4e^x}{e^x+1}\geq x+2\) ដោយប្រើខ្សែកោង \((C)\) ។
ដំណោះស្រាយ
\(f\) ជាអនុគមន៍ចំពោះគ្រប់ចំនួនពិត \(x\) ដោយ \(f(x)=-x-\frac{4\ln x}{x}\) ហើយមានខ្សែកោង \((C)\) នៅក្នុងតម្រុយអរតូណរម៉ាល់ \((o,\vec{i},\vec{j})\) មួយ ។
គណនា \(\lim_{x\to 0^+}f(x)\) និង \(\lim_{x\to +\infty}f(x)\) ។ រកសមីការអាស៊ីមតូតឈរនៃ \((C)\) ។
បង្ហាញថា \((L): y=-x\) ជាអាស៊ីមតូតទ្រេតនៃក្រាប \((C)\) ។ សិក្សាទីតាំងរវាង \((C)\) និង \((L)\) ។
បង្ហាញថាដេរីវេ \(f'(x)<0\) បើគេដឹងថា \(x^2+4-4\ln x>0\) ចំពោះ \(x>0\) ។ សង់តារាងអថេរភាពនៃ \(f\) ។ បន្ទាត់ \((D)\) ប៉ះក្រាប \((C)\) ត្រង់ចំណុច \(A\) ហើយ ស្របនឹងបន្ទាត់ \((L)\) ។ រកកូអរដោនេនៃចំណុច \(A\) និងសមីការនៃបន្ទាត់ \((D)\) ។
សង់ \((L), (D)\) និង \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((o,\vec{i},\vec{j})\) ដោយយក\(e=2.7, \frac{4}{e}=1.5\) ។ គេយក \(S(a)\) ជាក្រលាផ្ទៃផ្នែកប្លង់កំណត់ដោយ ក្រាប \((C)\) និង អាស៊ីមតូតទ្រេត \((L)\) ដែលត្រូវនឹង \(1\leq x\leq a\) ។រកតម្លៃ \(a\) ដើម្បីឲ្យ \(S(a)=2\) ឯកតាក្រលាផ្ទៃ ។
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់ដោយ \(f(x)=\frac{\ln x}{x^2}\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to +\infty}f(x)\) និង \(\lim_{x\to 0^+}f(x)\) ។ទាញរកសមីការអាស៊ីមតូតឈរ និង ដេកនៃក្រាប \((C)\) ។
បង្ហាញថា \(f\) មានតម្លៃអតិបរមាត្រង់ \(x=\sqrt{e}\) ។សង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
រកសមីការបន្ទាត់ \((d)\) ដែលប៉ះក្រាប \((C)\) ត្រង់ចំណុច \(M(1,0)\) ។ សង់ \((d)\) និង \((C)\) ក្នុងតម្រុយកូអរដោនេតែមួយ។ (គេយក \(\sqrt{e}=1.6, \frac{1}{2e}=0.2\))
ដំណោះស្រាយ
អនុគមន៍\(f\) កំណត់ចំពោះ \(x>0\) ដោយ \(y=f(x)=1-\frac{2\ln x}{x}\) ហើយមានក្រាប \(C\) ។
រក \(\lim_{x\to +\infty}f(x)\) និង \(\lim_{x\to 0}f(x)\) ។ រកសមីការអាស៊ីមតូតឈរនិង ដេកនៃក្រាប \(C\) ។
គណនាដេរីវេ \(f'(x)\) ហើយសង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
សង់ក្រាប \(C\) នៅក្នុងតម្រុយអរដោនេតែមួយ។ គេឲ្យ \(e=2.7, \frac{2}{e}=0.7\) ។
គណនាក្រលាផ្ទៃផ្នែកប្លង់កំណត់ដោយក្រាប \(C\) អាស៊ីមតូតដេក បន្ទាត់ឈរ \(x=1\) និង \(x=e\) ។
ដំណោះស្រាយ
អនុគមន៍ \(f\) កំណត់ចំពោះ \(x>0\) ដោយ \(f(x)=2+\frac{\ln x}{x^2}\) ហើយមានក្រាប \(C\) ។
រក \(\lim_{x\to +\infty}f(x)\) និង \(\lim_{x\to 0}f(x)\) ។ រកសមីការអាស៊ីមតូតឈរនិង ដេកនៃក្រាប \(C\) ។
គណនាដេរីវេ \(f'(x)\) ហើយសង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
រកកូអរដោនេចំណុចប្រសព្វរវាងក្រាប \(C\) និងអាស៊ីមតូតដេក។ សង់ក្រាប \(C\) នៅក្នុងតម្រុយកូអរដោនេមួយ។ គេឲ្យ \(e=2.7, e^{0.5}=1.65\) ។
គណនាផ្ទៃក្រឡាផ្នែកប្លង់កំណត់ដោយ ក្រាប \(C\) អាស៊ីមតូតដេក បន្ទាត់ \(x=1\) និង \(x=e^{0.5}\) ។
ដំណោះស្រាយ
គេមានអនុគមន៍ \(f\) កំណត់លើ \(I=]0, +\infty[\) ដោយ \(f(x)=\frac{x+\ln x}{x^2}\) ។
: \(h\) ជាអនុគមន៍កំណត់លើ \(I\) ដោយ \(h(x)=-x+1-2\ln x\) គណនា \(h(1)\) និងសិក្សាអថេរភាពនៃ \(h(x)\) ដោយគេមិនតម្រូវអោយគណនាលីមីតនៃ \(h(x)\) ត្រង់ \(0\) និង \(+\infty\) ឡើយ។
គណនាលីមីតនៃ \(f(x)\) ត្រង់ \(0\) និង \(+\infty\) ។
គណនាដេរីវេ \(f'(x)\) នៃអនុគមន៍ \(f(x)\) ។
បង្ហាញថានៅលើ \(I, f'(x)\) មានសញ្ញាដូច \(h(x)\) ។
ទាញយកអថេរភាពនៃ \(f(x)\) លើ \(I\) និងសង់ក្រាប \(C\) នៃ \(f(x)\) នៅលើប្លង់ប្រដាប់ដោយតម្រុយអរតូណរម៉ាល់ \((o,\vec{i},\vec{j})\)
ដំណោះស្រាយ
គេមានអនុគមន៍ \(g\) កំណត់លើ \((0, +\infty)\) ដោយ \(g(x)=x^2+\ln x\) ។
បង្ហាញថា \(g\) ជាអនុគមន៍កើនដាច់ខាតលើ \((0,+\infty)\) ។
គណនា \(g(1)\) ។
ទាញយកពីលទ្ធផលនៃសំនួរ ទី \(1\) បញ្ជាក់លទ្ធផលខាងក្រោម៖
បើ \(x\geq\) នោះ \(x^2+\ln x\geq 1\) និង បើ \(0<x\leq 1\) នោះ \(x^2+\ln x\leq 1\) ។កំណត់សញ្ញានៃកន្សោម \(x^2+\ln x -1\) កាលណា \(x\) នៅលើ \((0,+\infty)\)។
គេមានអនុគមន៍ \(f\) កំណត់លើ \((0, +\infty)\) ដោយ \(f(x)=x+1-\frac{\ln x}{x}\) និងតាងដោយក្រាប \(C\) របស់វាក្នុងតម្រុយអរតូណរមេ \((O ,\vec{i},\vec{j})\) ។
សិក្សាលីមីតនៃអនុគមន៍ \(f\) ត្រង់ \(0\) និង \(\infty\) (ដោយដឹងថា \(\lim_{x\to +\infty}\frac{\ln x}{x}=0\))
បង្ហាញថាដេរីវេនៃអនុគមន៍ \(f\) គឺ \(f'(x)=\frac{x^2+\ln x-1}{x^2}\) ។
ប្រើលទ្ធផលនៃសំនួរ \(A\) សិក្សាសញ្ញា \(f'(x)\) និង សង់តារាងអថេរភាពនៃ \(f\) លើ \((0, +\infty)\) ។
បង្ហាញថាបន្ទាត់ \(\Delta\) មានសមីការ \(y=x+1\) ជាអាស៊ីមតូតទៅនឹងក្រាប \(C\) ត្រង់ \(+\infty\) ។
សិក្សាទីតាំង \(C\) ធៀបនឹង \(\Delta\) និងបញ្ជាក់កូអរដោនេនៃ ចំណុចប្រសព្វ \(I\) រវាងក្រាប \(C\) និង \(\Delta\) ។ សង់ \(\Delta\) និង ក្រាប \(C\) ។
ដំណោះស្រាយ
គេមានអនុគមន៍ \(f\) កំណត់លើ \((1,+\infty)\) ដោយ \(f(x)=-x+4+\ln\left(\frac{x+1}{x-1}\right)\) ។ គេតាងដោយ \((C)\) ក្រាបរបស់វានៅក្នុងប្លងប្រដាប់ដោយតម្រុយអរតូណរម៉ាល់ \(O, \vec{i}, \vec{j})\) ។
គណនាលីមីតនៃ \(f\) ត្រង់ \(1\) និងត្រង់ \(+\infty\) ។
ស្រាយបំភ្លឺថានៅលើ \((1+\infty)\) គេបានដេរីវេនៃអនុគមន៍ \(f\) គឺ \(f'(x)=\frac{-(x^2+1)}{(x+1)(x-1)}\) ។ សិក្សាអថេរភាពនៃ អនុគមន៍ \(f\) និងសង់តារាងអថេរភាពនៃ \(f\) លើ \((1,+\infty)\) ។
\(a.\) បង្ហាញថាបន្ទាត់ \(d_1\) ដែលមានសមីការ \(y=-x+4\) ជាអាស៊ីមតូតនឹងក្រាប \((C)\) ត្រង់ \(+\infty\) ។
\(b.\) បង្ហាញថាចំពោះគ្រប់ \(x\) លើ \((1,+\infty)\) , \(\frac{x+1}{x-1}>1\) និងទាញយកការប្រៀបធៀបទីតាំងនៃក្រាប \((C)\) ធៀបនឹង \(d_1\) ។កំណត់កូអរដោនេនៃចំណុចនៅលើ \((C)\)ដែលបន្ទាត់ប៉ះ \(d_2\) ទៅនឹងក្រាប \((C)\) ត្រង់ចំណុចនេះមានមេគុណប្រាប់ទិសស្មើ \(-\frac{5}{3}\) និងសរសេរសមីការនៃបន្ទាត់ប៉ះ \(d_2\) នេះ។
សង់ក្រាប \((C)\) អាស៊ីមតូត \(d_1\) និងបន្ទាត់ប៉ះ \(d_2\) ។ ប្រើតម្លៃប្រហែល \(\ln 3=1.1\) និងក្រាប \((C)\) កាត់អ័ក្សអាប់ស៊ីសត្រង់ចំណុច \([4.5,0]\)។
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់លើ \(\mathbb{R}-\{0\}\) ដោយ \(f(x)=\frac{e^x}{x}\) និងក្រាប \(C\) ។
គណនាលីមីត \(\lim_{x\to +\infty}f(x), \lim_{x\to -\infty}f(x)\) និង \(\lim_{x\to 0}f(x)\) ។ ទាញរកអាស៊ីមតូតនៃក្រាប \(C\) ។
គណនា និងសិក្សាសញ្ញាដេរីវ \(f'(x)\) ។ បង្ហាញថាអនុគមន៍ \(f\) មានអប្បបរមាមួយ។ គណនាតម្លៃអប្បបរមានេះ ហើយសង់តារាងអថេរភាពនៃ \(f\) ។
បង្ហាញថា បន្ទាត់ប៉ះនឹងក្រាប \(C\) ត្រង់អាប់ស៊ីស \(x_0=1\) ជាបន្ទាត់ស្របនឹងអ័ក្សអាប់ស៊ីស។
សង់ក្រាប \(C\) ។ប្រើក្រាប \(C\) ចូរកំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(e^x-mx=0\) មានឬស។
ដំណោះស្រាយ
\(f\) កំណត់លើ \(\mathbb{R}\) ដោយ \(f(x)=(2x+1)e^ {-2x}\) ហើយមានក្រាប \(C\) តាងក្នុងតម្រុយ \((O, \overrightarrow{i}, \overrightarrow{j})\) ។
ចូរគណនាលីមីតកាលណា \(x\) ខិតជិត \(-\infty\) និង \(+\infty\) រួចទាញសមីការអាស៊ីមតូតដេកនៃ \(C\)។
គណនាដេរីវេ \(f'(x)\) និងសិក្សាសញ្ញា រួចគូសតារាងអថេរភាព។
រកចំណុចប្រសព្វ \(A\) រវាងក្រាប \(C\) និងអ័ក្ស \(x'ox\) ។ សិក្សាសញ្ញានៃ \(f\) ។
សរសេរសមីការបន្ទាត់ប៉ះ \(T\) ទៅនឹងក្រាប \(C\) ត្រង់ចំណុច \(A\) ។ សង់ក្រាប \(C\) បន្ទាត់អាស៊ីមតូត និងបន្ទាត់ប៉ះ \(T\) ក្នុងតម្រុយតែមួយ។
ដោយប្រើក្រាប \(C\) ចូរកំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \((2x+1)e^{-2x}=m\) មានឬសពីរផ្សេងគ្នា។
ដំណោះស្រាយ
គេកំណត់អនុគមន៍ \(f\) លើ \(\mathbb{ R}-\{0\}\) ដោយ \(f(x)=\frac{e^x }{e^x-1}\) មានក្រាប \(C\) ជាក្រាបតាង \(f\) ក្នុងតម្រុយ \((O, \overrightarrow{i}, \overrightarrow{j})\) ។
កំណត់ ចំនួនពិត \(a\) និង \(b\) ដែលអនុគមន៍ \(f\) អាចសរសេរ \(f(x)=a+\frac{b}{e^x-1}\) ចំពោះគ្រប់ \(x\in \mathbb{D}\) ។ ដោយប្រើទម្រង់នេះ ចូរគណនាលីមីត \(\lim_{x\to +\infty}f(x)\) រួចទាញរកសមីការអាស៊ីមតូតដេកនៃ \(C\)។
បង្ហាញថា \(f\) មានដេរីវេចំពោះ គ្រប់ចំណុចនៃ \(\mathbb{D}\) ហើយគណនាដេរីវេនៃ \(f'\) នៃ \(f\)។ សិក្សាទិសដៅអថេរភាពនៃ \(f\) រួចគូសតារាងអថេរភាព ហើយគណនាលីមីតត្រង់ចុងដែននៃ \(f(x)\) ។
រកអាស៊ីមតូតនៃក្រាប \(C\) និងសមីការបន្ទាត់ \(T\) ប៉ះទៅនឹងក្រាប \(C\) ត្រង់ចំណុចអាប់ស៊ីស \(1\) ។
សង់ក្រាប \(C\) បន្ទាត់ អាស៊ីមតូត និងបន្ទាត់ប៉ះ \(T\) ក្នុងតម្រុយតែមួយ។
ដំណោះស្រាយ
តាង \(g(x)=(x-1)e^x+1\) ចំពោះ \(x\in \mathbb{R}\) ។ គណនា \(g'(x)\) ។ គូសតារាងអថេរភាពនៃ \(g\) ដោយមិនចាំបាច់គណនាលីមីត រួចទាញរកសញ្ញានៃ \(g(x)\) លើ \(\mathbb{ R}\)
អនុគមន៍ \(f\) កំណត់ដោយ \(f(x)=(x-2)e^x+x\) កំណត់លើ \(\mathbb{ R}\) ហើយមានក្រាប \(C\) តំណាងក្នុងតម្រុយអរតូណរមេ \((O, \overrightarrow{i},\overrightarrow{j})\) ។
គណនាលីមីត \(\lim_{x\to -\infty}f(x)\) និង \(\lim_{x\to +\infty}f(x)\) ។
រកអាស៊ីមតូតទ្រេតនៃក្រាប \(C\) ។ សិក្សាទីតាំងធៀបនៃ \(C\)ធៀបនឹងអាស៊ីមតូតទ្រេតវា។
គណនា \(f'(x)\) ។ ប្រើលទ្ធផលផ្នែក (ក) សិក្សាសញ្ញា \(f'(x)\) រួចគូសតារាងអថេរភាពនៃ \(f\) ។
បង្ហាញថា ក្រាប \(C\) តាងអនុគមន៍ \(f\) មានចំណុចរបត់មួយដែលត្រូវគណនាកូអរដោនេ ហើយត្រង់ចំណុចរបត់នេះ ក្រាប \(C\) មានបន្ទាត់ប៉ះស្របនឹងអ័ក្សអាប់ស៊ីស។
សង់ក្រាប \(C\) អាស៊ីមតូតទ្រេត និងបន្ទាត់ប៉ះត្រង់ចំណុចរបត់នោះ ក្នុងតម្រុយតែមួយ។
ដំណោះស្រាយ
កំណត់សមីការបន្ទាត់ប៉ះ \((L)\) ដែលប៉ះនឹងខ្សែកោង \((H)\) តាង \(y=x\ln x-1\) នៅត្រង់ចំណុច \(A(1, -1)\)។
ដំណោះស្រាយ
គេឱ្យអនុគមន៍ \(f(x)=\frac{\ln x}{x^2}\) ហើយមានក្រាប \(C\) តំណាងក្នុងតម្រុយ។
រកដែនកំណត់នៃ \(f\) រួចគណនាលីមីត \(\lim_{x\to +\infty}f(x)\) និង \(\lim_{x\to 0}f(x)\) ។ ទាញរកអាស៊ីមតូតឈរ និងអាស៊ីមតូតដេកនៃក្រាប \(C\)។
គណនាដេរីវេនៃ \(f\) រួចបង្ហាញថា \(f\) មានអតិបរមាត្រង់ \(x=\sqrt{e}\) ។ សង់តារាងអថេរភាពនៃ \(f\) ។
រកសមីការបន្ទាត់ប៉ះ \(d\) ទៅនឹងក្រាប \(C\) ត្រង់ចំណុច \(M(0,1)\) ។ សង់ \(d\) និងក្រាប \(C\) ក្នុងតម្រុយកូអរដោនេតែមួយ។ (គេនឹងយក \(\sqrt{e}=1.6, \frac{1}{2e}=0.2\))
ដំណោះស្រាយ
\(f\) កំណត់ចំពោះ \(x>0\) ដោយ \(f(x)=\frac{ 1+2\ln x}{x^2}\) ហើយមានក្រាប \(C\) ក្នុងតម្រុយ \((O, \overrightarrow{i}, \overrightarrow{j})\) ។
គណនាលីមីតចុងដែនកំណត់ រួចបញ្ជាក់សមីការអាស៊ីមតូតនៃក្រាប \(C\)។
គណនា \(f'(x)\) រួចបង្ហាញថា \(f(x)\) មានអតិបរមាមួយ ហើយគណនាតម្លៃអតិបរមានោះ។
សង់តារាងអថេរភាពនៃ \(f\) រួចរកកូអរដោនេចំណុចរបត់នៃ \(f(x)\)។
សរសេរសមីការបន្ទាត់ \((T)\) ប៉ះទៅនឹងក្រាប \(C\) ត្រង់ចំណុចដែលក្រាប \(C\) កាត់អ័ក្សអាប់ស៊ីស។
គណនា \(f\left(\frac{1}{2}\right)\) និង \(f(2)\) រួចសង់បន្ទាត់ \((T)\) និងក្រាប \(C\) ។ ដោយប្រើក្រាប \(C\) កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(\frac{1+2\ln x}{x^2}=m\) មានឬស។ គេឱ្យ \(\ln 2=0.7\).
ដំណោះស្រាយ
\(f\) កំណត់ដោយ \(f(x)=-\frac{x}{2}+\ln \left(\frac{x-1}{x}\right)\) ហើយមានក្រាប \(C\) តំណាងក្នុងតម្រុយ \((O, \overrightarrow{i}, \overrightarrow{j})\) ។
រកដែនកំណត់នៃអនុគមន៍ \(f\) ហើយគណនាលីមីតត្រង់ចុងដែនកំណត់ រួចទាញរកអាស៊ីមតូតឈរនៃក្រាប \(C\) ។
គណនាដេរីវេនៃ \(f'(x)\) រួចសិក្សាសញ្ញានៃ \(f'(x)\) ដោយដឹងថា \(x(x-1)>0\) ។ គូសតារាងអថេរភាពនៃអនុគមន៍ \(f\) ។
បង្ហាញថា បន្ទាត់ \(L: y=-\frac{x}{2}\) ជាសមីការអាស៊ីមតូតទ្រេតនៃក្រាប \(C\) រួចសិក្សាទីតាំងធៀបរវាងក្រាប \(C\) និង \(L\) ។
សង់អាស៊ីមតូតទាំងអស់ និងក្រាប \(C\) ក្នុងតម្រុយខាងលើតែមួយដោយប្រើក្រាប \(C\) កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(-\frac{x}{2}+\ln \left(\frac{x-1}{x}\right)=m\) មានឬសអវិជ្ជមានពីរផ្សេងគ្នា។ (\(\ln 2=0.7\))
ដំណោះស្រាយ
អនុគមន៍ \(g(x)=2x^2-\ln x+1\) កំណត់ចំពោះ \(x>0\) ។គណនា \(g'(x)\) ។ គូសតារាងអថេរភាពនៃ \(g\) (ដោយមិនចាំបាច់គណនាលីមីតចុងដែន) រួចទាញរកសញ្ញានៃ \(g(x)\) ។
គេឱ្យអនុគមន៍ \(f\) កំណត់ដោយ \(f(x)=2x+\frac{g(x)}{x}\) ចំពោះ \(x>0\) មានក្រាប \(C\) តំណាងក្នុងតម្រុយអរតូណរមេ \((O, \overrightarrow{i}, \overrightarrow{j})\) មានឯកតា \(1cm\) ។
គណនាដេរីវេ \(f'(x)\) បង្ហាញថា \(f '(x)=\frac{g(x)}{x^2}\) រួចទាញរកទិសដៅអថេរភាពនៃ \(f(x)\) ។
គណនាលីមីតចុងដែនកំណត់ រួចសង់តារាងអថេរភាពនៃ \(f(x)\) ។
បង្ហាញថា បន្ទាត់ \(D: y=2x\) ជាសមីការអាស៊ីមតូតទ្រេតនៃក្រាប \(C\) ។ សិក្សាទីតាំងធៀបនៃ \(C\) ធៀបនឹងអាស៊ីមតូតទ្រេត។
សរសេរសមីការបន្ទាត់ប៉ះ \((T)\) ដែលស្របនឹងអាស៊ីមតូតទ្រេតនៃ \(C\) តាងអនុគមន៍ \(f\) ។
បង្ហាញថា ក្រាប \(C\) កាត់អ័ក្សអាប់ស៊ីសនៅចន្លោះ \([0.5,0.6]\) ។ គណនា \(f\left(\frac{1}{2}\right)\) និង \(f(2)\) រួចសង់ក្រាប \(C , L\) និង \(D\) ក្នុងតម្រុយតែមួយ។ គេឱ្យ \(\ln 2=0.7\) និង \(\ln 0.6=-0.5\) ។
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់ចំពោះគ្រប់ \(x>0\) ដោយ \(y=f(x)=\frac{x^2+\ln x+1}{x}\) មានក្រាប \((C)\) ។
គណនា \(\lim_{x\to +\infty}f(x)\) និង \(\lim_{x\to 0^+}f(x)\) រកសមីការអាស៊ីមតូតឈរនៃក្រាប \((C)\)
គណនា \(f'(x)\) រួចបង្ហាញថា \(f'(x)>0\)។ សង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
បង្ហាញថាបន្ទាត់ \((d): y=x\) ជាអាស៊ីមតូតទ្រេតនៃខ្សែកោង \((C)\) ខាង \(+\infty\) ។គណនា \(f(2)\) រួចសង់ខ្សែកោង \((C)\) និងបន្ទាត់់ \((d)\) ។ គេយក \(\ln 2=0.7\) ។
ដំណោះស្រាយ
អនុគមន៍ \(f\) កំណត់ចំពោះ \(x>0\) ដោយ \(y=f(x)=1-\frac{2\ln x}{x}\) ហើយមានក្រាប \(C\) ។
រក \(\lim_{x\to 0^+}f(x)\) និង \(\lim_{x\to +\infty}f(x)\) ។ រកអាស៊ីមតូតឈរ និងអាស៊ីមតូតដេកនៃក្រាប \(C\) ។
គណនាដេរីវេ \(f'(x)\) ហើយសង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
សង់ក្រាប \(C\) នៅក្នុងតម្រុយអរតូណរមេ \((O, \overrightarrow{i}, \overrightarrow{j})\) មួយ។ គេឱ្យ \(e=2.7, \frac{2}{e}=0.7\)
គណនាផ្ទៃក្រឡាផ្នែកប្លង់កំណត់ដោយក្រាប \(C\) អាស៊ីមតូតដេក បន្ទាត់ឈរ \(x=1\) និង \(x=e\) ។
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់ចំពោះ \(x>0\) ដោយ \(f(x)=1+2\left(\frac{lnx}{x}\right)\) ហើយមានក្រាប \(C\) ។
គណនា \(\mathop{\lim}\limits_{x\to {0^+}}f(x)\) និង \(\mathop{\lim}\limits_{x\to +\infty}f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរ និង ដេកនៃក្រាប \(C\) ។
គណនាដេរីវេ \(f'(x)\) និង សិក្សាសញ្ញានៃ \(f'(x)\) ។ សង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
កំណត់កូអរដោនេនៃចំណុចប្រសព្វ \(A\) រវាងក្រាប \(C\) និង បន្ទាត់ \(D:\;\;y=1\) ។ កំណត់សមីការបន្ទាត់ \(L\) ដែលប៉ះនឹងក្រាប \(C\) ត្រង់ចំណុច \(A\) ។
គណនា \(f\left(\frac{1}{2}\right)\) ។ សង់បន្ទាត់ \(L\) អាស៊ីមតូត និង ក្រាប \(C\) នៅក្នុងតម្រុយតែមួយ ។ (គេយក \(e=2.7\;\;\;,\frac{2}{e}=0.7\;\;\;,\ln 2=0.7\))
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់ចំពោះ \(x>0\) ដោយ \(f(x)=2\left(1-\frac{\ln x}{x}\right)\) ហើយមានក្រាប \(C\) ។
គណនា \(\mathop{\lim}\limits_{x\to {0^+}}f(x)\) និង \(\mathop{\lim}\limits_{x\to +\infty}f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរ និង អាស៊ីមតូតដេកនៃក្រាប \(C\) ។
គណនាដេរីវេ \(f'(x)\) និង សិក្សាសញ្ញា \(f'(x)\) ។ កំណត់តម្លៃបរមានៃ \(f\) ។ សង់តារាងអថេរភាពនៃ \(f\) ។
កំណត់កូអរដោនេនៃចំណុចប្រសព្វ \(M\) រវាងក្រាប \(C\) និង អាស៊ីមតូតដេករបស់វា ។ កំណត់សមីការបន្ទាត់ \(L\) ដែលប៉ះនឹងក្រាប \(C\) ត្រង់ចំណុច \(M\) ។
សង់បន្ទាត់ \(L\) និង ក្រាប \(C\) នៅក្នុងតម្រុយតែមួយ (គេយក \(e=2.7\;,\;\frac{2}{e}=0.7\)) ។
កំណត់តម្លៃនៃចំនួនពិត \(k\) ដោយប្រើក្រាប \(C\) ដើម្បីឱ្យសមីការ \(2\left(1-\frac{\ln x}{x}\right)=k\) មានឫស ។ គណនាផ្ទៃក្រឡាផ្នែកប្លង់ដែលកំណត់ដោយក្រាប \(C\) អ័ក្ស \(x'Ox\) បន្ទាត់ឈរ \(x=1\) និង \(x=e\) ។
ដំណោះស្រាយ
គេឲ្យ អនុគមន៍ \(y=f(x)=\frac{e^x-1}{e^x+1}\) មានក្រាប \(C\) ។
គណនាលីមីតចុងដែនកំណត់ និង អាស៊ីមតូត។
រកដេរីវេ សិក្សាសញ្ញា \(f'(x)\) និងបរមាធៀបនៃ \(f\) ។
បង្ហាញថា \(f\) ជាអនុគមន៍ សេស និងបញ្ជាក់ផ្ចិតឆ្លុះ។
គូសតារាងអថេរភាពនៃ \(f\) រួចរកសមីការបន្ទាត់ប៉ះ \(T\) ប៉ះក្រាប \(C\) ត្រង់ផ្ចិតឆ្លុះនោះ។
សង់ក្រាប \(C\) គេឲ្យ \(e=2.7\) និង \(e^{-1}=0.36\) ។
ដំណោះស្រាយ
គេឲ្យ អនុគមន៍ \(y=f(x)=\frac{e^x+1}{e^x-1}\) មានក្រាប \(C\) ។
រកដែនកំណត គណនាលីមីតចុងដែនកំណត់ និង អាស៊ីមតូត។
រកដេរីវេ សិក្សាសញ្ញា \(f'(x)\) និងបរមាធៀបនៃ \(f\) ។
បង្ហាញថា \(f\) ជាអនុគមន៍ សេស និងបញ្ជាក់ផ្ចិតឆ្លុះ។
បន្ទាត់ \((T):y=3\) កាត់ខ្សែកោង \(C\) ត្រង់ \(M\) ។ គណនាកូអរដោនេនៃ \(M\) និងសមីការបន្ទាត់ប៉ះខ្សែកោង \(C\) ត្រង់ចំណុច \(M\) ។
គូសតារាងអថេរភាពនៃ \(f\) រួចរកសមីការបន្ទាត់ប៉ះ \(T\) ប៉ះក្រាប \(C\) ត្រង់ផ្ចិតឆ្លុះនោះ។
សង់ក្រាប \(C\) គេឲ្យ \(e=2.7\) និង \(e^{-1}=0.36\) ។
ដំណោះស្រាយ
គេឲ្យអនុគមន៍ \(f\) ដែល \(y=f(x)=x^2e^{-x}\) មានក្រាប \(C\) ។
រកដែនកំណត់នៃ \(f\) ។
គណនាលីមីតចុងដែនកំណត់និងអាស៊ីមតូត ។
បង្ហាញថាសមីការបន្ទាត់ \((L)\) ប៉ះខ្សែកោង \(C\) ត្រង់អាប់ស៊ីស \(x=2\) ស្របនឹងអ័ក្សអាបស៊ីស។
រកដេរិវេ សិក្សាសញ្ញា \(f'(x)\) និង បរមាធៀបនៃ \(f\) ។
គូសតារាងអថេរភាព និងសង់ក្រាប។
ដំណោះស្រាយ
គេឲ្យអនុគមន៍ \(f\) កំណត់ដោយ \(y=f(x)=x-2+e^{1-x}\) តាងដោយក្រាប \(C\) ។
រកដែនកំណត់ \(D_f\) និង គណនាលីមីតចុងដែនកំណត់ រួចបញ្ជាក់សមីការអាស៊ីមតូត។
រកដេរីវេ សិក្សាសញ្ញា \(f'(x)\) និងបរមាធៀប នៃ \(f\) ។
សិក្សាទីតាំងធៀបរវាងខ្សែកោង \(C\) ជាមួយបន្ទាត់ \(L\) កាត់តាមគល់តម្រុយ ហើយស្របនឹងអាស៊ីមតូតទ្រេត។
គូសតារាងអថេរភាពនិងសង់ក្រាប។
ដំណោះស្រាយ
គេអោយអនុគមន៍ \(f\) កំណត់លើ \(\mathbb{R}\) ដែល \(f(x)=x+2-\frac{4e^x}{1+e^x}\) មានក្រាប \(C\) ក្នុងតម្រុយ \((o, \vec{i},\vec{j})\) ។
គណនាលីមីត \(f\) កាលណា \(x\to -\infty\) និង \(x\to +\infty\) ។
បង្ហាញថាបន្ទាត់ \((d_1): y=x+2\) ជាអាស៊ីមតូតទ្រេតនៃក្រាប \(C\) កាលណា \(x\to-\infty\) ។ រួចសិក្សាទីតាំងក្រាប \(C\) ធៀបនឹងបន្ទាត់ \((d_1)\)។
ផ្ទៀងផ្ទាត់ថាចំពោះគ្រប់ចំនួនពិត \(x\) គេបាន \(f(x)=x-1+\frac{4}{1+e^x}\) ។
បង្ហាញថាបន្ទាត់ \((d_2): y=x-2\) ជាអាស៊ីមតូតទ្រេតនៃ \(C\) កាលណា \(x\to+\infty\) ។ រួចសិក្សាទីតាំងក្រាប \(C\) ធៀបនឹងបន្ទាត់ \((d_2)\) ។
សិក្សាអថេរភាពនៃ \(f\) លើ \(\mathbb{R}\) ។ សរសេរសមីការបន្ទាត់ \((L)\) ប៉ះក្រាបត្រង់ចំណុចមានអាប់ស៊ីស \(x=0\) ។
សង់ក្រាប \(C\) បន្ទាត់ \((d_1),(d_2)\) និង \((L)\) ។
ដំណោះស្រាយ
គេឲ្យអនុគមន៍ \(f\) កំណត់ចំពោះគ្រប់ចំនួនពិត \(x\) ដែល \(f(x)=x-\frac{e^x-1}{e^x+1}\) មានក្រាបក្នុងតម្រុយ \((O, \vec{i},\vec{j})\) ឯកតាលើអ័ក្សយក \(2cm\) ។
ផ្ទៀងផ្ទាត់ថាចំពោះគ្រប់ចំនួនពិត \(x\) គេបាន \(f(x)=x-1+\frac{2}{1+e^x}=x+1-\frac{2e^x}{1+e^x}\) ។
គណនាលីមីត \(\lim_{x\to -\infty}f(x)\) និង \(\lim_{x\to +\infty}f(x)\) ។
បង្ហាញថាបន្ទាត់ \((d_1):y=x+1\) និង \((d_2):y=x-1\) ជាអាស៊ីមតូតទ្រេតនៃក្រាប \(C\) ។
សិក្សាទីតាំងធៀបរវាងក្រាប \(C\) និង បន្ទាត់ \((d_1), (d_2)\) ។
បង្ហាញថាអនុគមន៍ \(f\) ជាអនុគមន៍សេស ។ សិក្សាអថេរភាពនៃ \(f\) ។
សរសេរសមីការបន្ទាត់ \((L)\) ប៉ះក្រាបត្រង់ចំណុច មានអាប់ស៊ីសស្មើសូន្យ។
សង់ក្រាប \(C, (d_1), (d_2), (L)\) ក្នុងតម្រុយតែមួយ។
ដំណោះស្រាយ
គេឲ្យអនុគមន៍ \(f\) កំណត់លើ \(\mathbb{R}\) ដែល \(f(x)=x+2-\frac{4e^x}{e^x+2}\) មានក្រាប \(C\) ។
គណនាលីមីត \(\lim_{x\to -\infty}f(x)\) និង \(\lim_{x\to +\infty}f(x)\) ។
បង្ហាញថាបន្ទាត់ \((d_1):y=x+2\) និង \((d_2):y=x-2\) ជាអាស៊ិមតូតទ្រេតនៃក្រាប \(C\)។សិក្សាទីតាំងក្រាប \(C\) ធៀបនឹងបន្ទាត់ \((d_1), (d_2)\) ។
សិក្សាអថេរភាពនៃ \(f\) ។ គូសតារាងអថេរភាពនៃ \(f\) ។ សរសេរសមីការបន្ទាត់ \(L\) ប៉ះក្រាប \(C\) ត្រង់ចំណុច \(A(\ln 2, \ln 2)\) ។
សង់ក្រាប \(C, (d_1), (d_2)\) និង \(L\) ។
ដំណោះស្រាយ
: អនុគមន៍ \(h(x)=1+e^x(1-x)\) កំណត់ \(\forall x\in\mathbb{R}\) ។ ដោយពុំបាច់គណនាលីមីតចុងដែនកំណត់ចូរសិក្សាសញ្ញានៃ \(h(x)\) លើ \(\mathbb{R}\) ។
: អនុគមន៍ \(y=f(x)=2+x(1+e^x)\) មានក្រាប \(C\) ។
គណនាលីមីតចុងដែនកំណត់។
បំភ្លឺថា \(y=x+2\) ជាអាស៊ីមតូតទ្រេតខាង \(+\infty\)។
សិក្សាអថេរភាពនៃ \(f\) ោដយប្រើលទ្ធផល \(A\) ។
សិក្សាទីតាំងធៀបនៃ ខ្សែកោង \(C\) ជាមួយអាស៊ីមតូតទ្រេត \(y=x+2\) ។
សង់ក្រាប \(C\) លើតម្រុយអរតូណរមេ។
ដំណោះស្រាយ
: \(f\) ជាអនុគមន៍កំណត់លើ \(\mathbb{R}\) ដោយ \(f(x)=(1-x)e^x-1\) ។ គណនា \(f'(x)\) ។ សង់តារាងអថេរភាពនៃ \(f\) (ដោយមិនចាំបាច់គណនាលីមីតត្រង់ \(-\infty\) និង \(+\infty\) ) ។ទាញរកសញ្ញានៃ \(f(x)\) ។
: \(g\) ជាអនុគមន៍កំណត់លើ \(\mathbb{R}\) ដោយ \(g(x)=(2-x)e^x+2-x\) ។
គណនា \(\lim_{x\to -\infty}g(x)\) និង \(\lim_{x\to +\infty}g(x)\) ។ គណនា \(g'(x)\) ។ ដោយប្រើលទ្ធផលដែលបាននៅសំណួរទី (\(A\)) ចូរសិក្សាសញ្ញានៃ \(g'(x)\) រួចសង់តារាងអថេរភាពនៃ \(g\) ។
បង្ហាញថាខ្សែកោង \((C)\) តាងអនុគមន៍ \(g\) មានបន្ទាត់ \((D): y=2-x\) ជាអាស៊ីមតូតទ្រេតកាលណា \(x\) ខិតទៅ \(-\infty\) ។ បញ្ញាក់ទីតាំងនៃខ្សែកោង \((C)\) ធៀបនឹង \((D)\) ។
កំណត់សមីការបន្ទាត់ប៉ះនឹងខ្សែកោង \((C)\) ដែលស្របនឹង \((D)\) ។
រកកូអរដោនេនៃចំណុចរបត់របស់ខ្សែកោង \((C)\) ។
សង់ខ្សែកោង \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((o, \vec{i},\vec{j})\) ។ (ឯកតាលើអ័ក្សស្មើ \(1cm\) ) ។
ដំណោះស្រាយ
\(f\) ជាអនុគមន៍ចំពោះ \(x>0\) ដោយ \(f(x)=1+2\left(\frac{\ln x}{x}\right)\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to 0^+}f(x)\) និង \(\lim_{x\to +\infty}f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរនិងដេកនៃក្រាប \((C)\) ។
គណាដេរីវេ \(f'(x)\) និងសិក្សាសញ្ញានៃ \(f'(x)\) ។ សង់តារាងអថេរភាពនៃ \(f\)
កំណត់កូអរដោនេនៃចំណុចប្រសព្វ \(A\) រវាងក្រាប \((C)\) និងបន្ទាត់ \((D): y=1\) ។ កំណត់សមីការបន្ទាត់ \((L)\) ដែលប៉ះក្រាប \((C)\) ត្រង់ \(A\) ។
គណនា \(f\left(\frac{1}{2}\right)\)។ សង់បន្ទាត់ \((L)\) អាស៊ីមតូត និងក្រាប \((C)\) នៅក្នុងតម្រុយតែមួយ ។
(គេយក \(e=2.7,\frac{2}{e}=0.7,\ln 2=0.7\))
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់ចំពោះ \(x>0\) ដោយ \(f(x)=2\left(1-\frac{\ln x}{x}\right)\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to 0^+}f(x)\) និង \(\lim_{x\to +\infty}f(x)\) ។ កំណត់អាស៊ីមតូតឈរនិងអាស៊ីមតូតដេកនៃក្រាប \((C)\) ។
គណនា \(f'(x)\) និងសិក្សាសញ្ញានៃ \(f'(x)\) ។ កំណត់តម្លៃបរមា \(f\) ។ សង់តារាងអថេរភាពនៃ \(f\) ។
កំណត់កូអរដោនេនៃចំណុច \(M\) រវាងក្រាប \((C)\) និងអាស៊ីមតូតដេករបស់វា។ កំណត់សមីការបន្ទាត់ \((L)\) ដែលប៉ះក្រាប \((C)\) ត្រង់ \(M\) ។
សង់បន្ទាត់ \((L)\) និងក្រាប \((C)\) នៅក្នុងតម្រុយតែមួយ (យក \(e=2.7,\frac{2}{e}=0.7\))
កំណត់តម្លៃនៃចំនួនពិត \(k\) ដោយប្រើក្រាប \((C)\) ដើម្បីឲ្យសមីការ \(2\left(1-\frac{\ln x}{x}\right)=k\) មានឬស។
គណនាផ្ទៃក្រលាផ្នែកប្លង់ដែលកំនត់ដោយ \((C)\) អ័ក្ស \((x'ox)\) បន្ទាត់ឈរ \(x=1\) និង \(x=e\) ។
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់ចំពោះ \(x>0\) ដោយ \(y=f(x)=1-\frac{\ln x}{x^3}\) ហើយមានខ្សែកោង \((C)\) ។
គណនា \(\lim_{x\to +\infty}f(x)\) និង \(\lim_{x\to 0^+}f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរនិងដេកនៃក្រាប \((C)\) ។
បង្ហាញថា \(f\) មានតម្លៃអប្បបរមាត្រង់ \(x=\sqrt[3]{e}\) ។ គណនា \(f(\sqrt[3]{e})\) ។ សង់តារាងអថេរភាពនៃ អនុគមន៍ \(f\) ។
កំណត់កូអរដោនេចំណុចប្រសព្វ \(M\) រវាងខ្សែកោង \((C)\) និង អាស៊ីមតូតដេក។ សរសេរសមីការបន្ទាត់ \((T)\) ដែលប៉ះក្រាប \((C)\) ត្រង់ចំណុច \(M\) ។
សង់បន្ទាត់ \((T)\) និងខ្សែកោង \((C)\) នៅក្នុងតម្រុយអរតូណរម៉ាល់មួយ។ ( \(e=2.7,\sqrt[3]{e}=1.4,\frac{1}{3e}=0.12\)) ។ កំណត់តម្លៃ \(k\) ដើម្បីអោយវិសមីការ \(1-\frac{\ln x}{x^3}>k\) ផ្ទៀងផ្ទាត់ចំពោះគ្រប់ \(x>0\) ដោយប្រើខ្សែកោង \((C)\)។
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់ដោយ \(f(x)=x-1-2\ln\left(1-\frac{1}{x}\right)\) និង \((C)\) ជាក្រាបនៃ \(f\) ។
ចូរសិក្សាទិសដៅអថេរភាពនៃ \(f\) ។
គណនា \(\lim_{x\to 1^+}{f(x)}\) និង \(\lim_{x\to +\infty}{f(x)}\) រួចរកអាស៊ីមតូតនៃក្រាប \((C)\)។
គូសតារាងអថេរភាពនៃ \(f\) ។ រួចសង់ក្រាប \((C)\) ក្នុងតម្រុយ \((o,\vec{i},\vec{j})\) ។
បង្ហាញថាសមីការ \(f(x)=3\) មានឬសតែមួយគត់លើចន្លោះ \([2,+\infty)\) ។
គណនាក្រឡាផ្ទៃ \(A\) ដែលនៅចន្លោះខ្សែកោង \((C)\) និងបន្ទាត់ \(L: y=x-1\) ត្រូវនឹងចន្លោះ \(2\leq x \leq 4\) ។ គេឱ្យ \(\ln 2=0.7\) និង \(\ln 3=1.1\) ។
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់ចំពោះ \(x\in\mathbb{D}=]-\infty,0[\cup]1,+\infty[\) ដោយ \(y=f(x)=-\frac{x}{2}+\ln\left(\frac{x-1}{x}\right)\) ហើយមានខ្សែកោង \((C)\) ក្នុងតម្រុយអរតូណរម៉ាល់មួយ។
គណនា \(\lim_{x\to -\infty}f(x),\lim_{x\to +\infty}f(x),\lim_{x\to 0^-}f(x)\) និង \(\lim_{x\to 1^+}f(x)\) ។រកសមីការអាស៊ីមតូតឈរទាំងពីរនៃខ្សែកោង \((C)\) ។
គណនា និង សិក្សាសញ្ញានៃ \(f'(x)\) បើគេដឹងថា \(x(x-1)>0\) ចំពោះគ្រប់ \(x\in\mathbb{D}\) ។ គណនាតម្លៃអប្បបរមា និងអតិបរមានៃ \(f\) ។ សង់តារាងអថេរភាពនៃ \(f\) ។
បង្ហាញថា បន្ទាត់ \((L): y=-\frac{x}{2}\) ជាអាស៊ីមតូតទ្រេតនៃខ្សែកោង \((C)\) ។
សង់អាស៊ីមតូតទាំងអស់ និងខ្សែកោង \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ មួយ(គេយក \(e=2.7, \ln 2=0.7,\ln\frac{1}{2}=-\ln 2=-0.7\)) ។ រកតម្លៃ \(a\) ដើម្បីឲ្យសមីការ \(-\frac{x}{2}+\ln\left(\frac{x-1}{x}\right)=a\) មានឬសអវិជ្ជមានពីរផ្សេងគ្នា ដោយប្រើខ្សែកោង \((C)\)។
ដំណោះស្រាយ
\(f\) ជាអនុគមន៍ចំពោះគ្រប់ចំនួនពិត \(x\) ដោយ \(f(x)=-x-2+\frac{4e^x}{e^x+1}\) ហើយមានខ្សែកោង \((C)\) នៅក្នុងតម្រុយអរតូណរម៉ាល់ \((o,\vec{i},\vec{j})\) មួយដែលមានឯកតា \(1cm\) ។
គណនា \(\lim_{x\to -\infty}f(x)\) និង \(\lim_{x\to +\infty}f(x)\) ។ រកសមីការអាស៊ីមតូតទ្រេតនៃ \((C)\) ពេល \(x\to-\infty\) ។
គណនាដេរីវេ \(f'(x)\) ហើយបង្ហាញថា \(f'(x)\leq 0\) ចំពោះគ្រប់ចំនួនពិត \(x\) ។ គណនា \(f'(0), f(0)\)
ហើយសង់តារាងអថេរភាពនៃ \(f\) ។បង្ហាញថា គល់កូអរដោនេ \(O\) ជាចំណុចរបត់និងផ្ចិតឆ្លុះរបស់ក្រាប \((C)\)
គណនា \(f(3)\) ហើយសង់ខ្សែកោង \((C)\) នៅក្នុងតម្រុយអរតូណរម៉ាល់ \((o,\vec{i},\vec{j})\) ។ (គេយក \(e^3=20\)) ដោះស្រាយវិសមីការ \(\frac{4e^x}{e^x+1}\geq x+2\) ដោយប្រើខ្សែកោង \((C)\) ។
ដំណោះស្រាយ
\(f\) ជាអនុគមន៍ចំពោះគ្រប់ចំនួនពិត \(x\) ដោយ \(y=f(x)=-x-\frac{4\ln x}{x}\) ហើយមានខ្សែកោង \((C)\) នៅក្នុងតម្រុយអរតូណរម៉ាល់ \((o,\vec{i},\vec{j})\) មួយ ។
គណនា \(\lim_{x\to 0^+}f(x)\) និង \(\lim_{x\to +\infty}f(x)\) ។ រកសមីការអាស៊ីមតូតឈរនៃ \((C)\) ។
បង្ហាញថា \((L): y=-x\) ជាអាស៊ីមតូតទ្រេតនៃក្រាប \((C)\) ។ សិក្សាទីតាំងរវាង \((C)\) និង \((L)\) ។
បង្ហាញថាដេរីវេ \(f'(x)<0\) បើគេដឹងថា \(x^2+4-4\ln x>0\) ចំពោះ \(x>0\) ។ សង់តារាងអថេរភាពនៃ \(f\) ។ បន្ទាត់ \((D)\) ប៉ះក្រាប \((C)\) ត្រង់ចំណុច \(A\) ហើយ ស្របនឹងបន្ទាត់ \((L)\) ។ រកកូអរដោនេនៃចំណុច \(A\) និងសមីការនៃបន្ទាត់ \((D)\) ។
សង់ \((L), (D)\) និង \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((o,\vec{i},\vec{j})\) ដោយយក\(e=2.7, \frac{4}{e}=1.5\) ។ គេយក \(S(a)\) ជាក្រលាផ្ទៃផ្នែកប្លង់កំណត់ដោយ ក្រាប \((C)\) និង អាស៊ីមតូតទ្រេត \((L)\) ដែលត្រូវនឹង \(1\leq x\leq a\) ។រកតម្លៃ \(a\) ដើម្បីឲ្យ \(S(a)=2\) ឯកតាផ្ទៃ ។
ដំណោះស្រាយ
\(f\) ជាអនុគមន៍កំណត់ដោយ \(f(x)=\frac{\ln x}{x^2}\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to +\infty}f(x)\) និង \(\lim_{x\to 0^+}f(x)\) ។ទាញរកសមីការអាស៊ីមតូតឈរ និង អាស៊ីមតូតដេកនៃក្រាប \((C)\) ។
បង្ហាញថា \(f\) មានតម្លៃអតិបរមាត្រង់ \(x=\sqrt{e}\) ។សង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
រកសមីការបន្ទាត់ \((d)\) ដែលប៉ះក្រាប \((C)\) ត្រង់ចំណុច \(M(1,0)\) ។ សង់ \((d)\) និង \((C)\) ក្នុងតម្រុយកូអរដោនេតែមួយ។ (គេយក \(\sqrt{e}=1.6, \frac{1}{2e}=0.2\))
ដំណោះស្រាយ
អនុគម៍ \(f\) កំណត់ដោយ \(y=f(x)=x-1+2e^{-x}\) ហើយមានក្រាប \((C)\) ។
រក \(\lim_{x\to \pm\infty}f(x)\) ។ រកសមីការអាស៊ីមតូតទ្រេត \(L_1\) នៃក្រាប \(C\) ។ បង្ហាញាថា \(f\) មានអប្បបរមាត្រង់ \(x=\ln 2\) ។
សង់តារាងអថេរភាពនៃ \(f\) ។ រកសមីការបន្ទាត់ \(L_2\) ដែលប៉ះក្រាប \(C\) ត្រង់ចំណុច \(A(0,1)\) ។
សង់បន្ទាត់ \(L_1, L_2\) នៅក្នុងតម្រុយអរដោនេតែមួយ។ គេឲ្យ \(\ln 2=0.7\) ។
គណនាក្រលាផ្ទៃផ្នែកប្លង់កំណត់ដោយអាស៊ីមតូតទ្រេត \(L_1\) ក្រាប \(C\) បន្ទាត់ \(x=0\) និង \(x=1\) ។
ដំណោះស្រាយ
អនុគមន៍\(f\) កំណត់ចំពោះ \(x>0\) ដោយ \(y=f(x)=1-\frac{2\ln x}{x}\) ហើយមានក្រាប \(C\) ។
រក \(\lim_{x\to +\infty}f(x)\) និង \(\lim_{x\to 0}f(x)\) ។ រកសមីការអាស៊ីមតូតឈរនិង ដេកនៃក្រាប \(C\) ។
គណនាដេរីវេ \(f'(x)\) ហើយសង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
សង់ក្រាប \(C\) នៅក្នុងតម្រុយអរដោនេតែមួយ។ គេឲ្យ \(e=2.7, \frac{2}{e}=0.7\) ។
គណនាក្រលាផ្ទៃផ្នែកប្លង់កំណត់ដោយក្រាប \(C\) អាស៊ីមតូតដេក បន្ទាត់ឈរ \(x=1\) និង \(x=e\) ។
ដំណោះស្រាយ
អនុគមន៍ \(f\) កំណត់ចំពោះ \(x>0\) ដោយ \(f(x)=2+\frac{\ln x}{x^2}\) ហើយមានក្រាប \(C\) ។
រក \(\lim_{x\to +\infty}f(x)\) និង \(\lim_{x\to 0}f(x)\) ។ រកសមីការអាស៊ីមតូតឈរនិង ដេកនៃក្រាប \(C\) ។
គណនាដេរីវេ \(f'(x)\) ហើយសង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
រកកូអរដោនេចំណុចប្រសព្វរវាងក្រាប \(C\) និងអាស៊ីមតូតដេក។ សង់ក្រាប \(C\) នៅក្នុងតម្រុយកូអរដោនេមួយ។ គេឲ្យ \(e=2.7, e^{0.5}=1.65\) ។
គណនាផ្ទៃក្រឡាផ្នែកប្លង់កំណត់ដោយ \((C)\) អាស៊ីមតូតដេក បន្ទាត់ឈរ \(x=1\) និង \(x=e^{0.5}\) ។
ដំណោះស្រាយ
\(f\) ជាអនុគមន៍ កំណត់លើ \(\mathbb{R}\) ដោយ \(f(x)=4-x-e^{-x}\) ។ គេតាងដោយ \(C\) ជាក្រាបរបស់វា។
រក \(\lim_{x\to +\infty}f(x)\)
បង្ហាញថាបន្ទាត់ \(D\) មានសមីការ \(y=-x+4\) ជាអាស៊ីមតូតនៃខ្សែកោង \(C\) ។
តើខ្សែកោង \(C\) នៅលើ ឬក្រោមបន្ទាត់ \(D\) ។ ចូរបញ្ញាក់។
ផ្ទៀងផ្ទាត់ថាគ្រប់ចំនួនពិត \(x, f(x)=\frac{4e^x-xe^x-2}{e^x}\)
រក \(\lim_{x\to -\infty}f(x)\) (ប្រើលទ្ធផល \(\lim_{x\to -\infty}xe^x=0\) )
គណនា \(f'(x)\) ។ សិក្សាអថេរភាពនៃ \(f\) ។ កំណត់តម្លៃពិតនៃអតិបរមារបស់ \(f\) ។
\(A\) ជាចំណុចនៅលើខ្សែកោង \(C\) ដែលមានអាប់ស៊ីស \(0\) ។ កំណត់សមីការបន្ទាត់ប៉ះខ្សែកោង \(C\) ត្រង់ \(A\) ។
បង្ហាញថា \(f(x)=0\) មានចម្លើយតែមួយគត់ដែលតាងដោយ \(\beta\) នៅក្នុងចន្លោះ \([-1,0]\) ។
ដំណោះស្រាយ
គេមានអនុគមន៍ \(f\) កំណត់លើ \(I=]0, +\infty[\) ដោយ \(f(x)=\frac{x+\ln x}{x^2}\) ។
: \(h\) ជាអនុគមន៍កំណត់លើ \(I\) ដោយ \(h(x)=-x+1-2\ln x\) គណនា \(h(1)\) និងសិក្សាអថេរភាពនៃ \(h(x)\) ដោយគេមិនតម្រូវអោយគណនាលីមីតនៃ \(h(x)\) ត្រង់ \(0\) និង \(+\infty\) ឡើយ។
គណនាលីមីតនៃ \(f(x)\) ត្រង់ \(0\) និង \(+\infty\) ។
គណនាដេរីវេ \(f'(x)\) នៃអនុគមន៍ \(f(x)\) ។
បង្ហាញថានៅលើ \(I, f'(x)\) មានសញ្ញាដូច \(h(x)\) ។
ទាញយកអថេរភាពនៃ \(f(x)\) លើ \(I\) និងសង់ក្រាប \(C\) នៃ \(f(x)\) នៅលើប្លង់ប្រដាប់ដោយតម្រុយអរតូណរម៉ាល់ \((o,\vec{i},\vec{j})\)
ដំណោះស្រាយ
: គេមានអនុគមន៍ \(g\) កំណត់លើ \((0, +\infty)\) ដោយ \(g(x)=x^2+\ln x\) ។
បង្ហាញថា \(g\) ជាអនុគមន៍កើនដាច់ខាតលើ \((0,+\infty)\) ។
គណនា \(g(1)\) ។
ទាញយកពីលទ្ធផលនៃសំនួរ ទី \(1\) បញ្ជាក់លទ្ធផលខាងក្រោម៖ បើ \(x\geq\) នោះ \(x^2+\ln x\geq 1\) និង បើ \(0<x\leq 1\) នោះ \(x^2+\ln x\leq 1\) ។
កំណត់សញ្ញានៃកន្សោម \(x^2+\ln x -1\) កាលណា \(x\) នៅលើ \((0,+\infty)\)។
: គេមានអនុគមន៍ \(f\) កំណត់លើ \((0, +\infty)\) ដោយ \(f(x)=x+1-\frac{\ln x}{x}\) និងតាងដោយក្រាប \(C\) របស់វាក្នុងតម្រុយអរតូណរមេ \((O ,\vec{i},\vec{j})\) ។
សិក្សាលីមីតនៃអនុគមន៍ \(f\) ត្រង់ \(0\) និង \(\infty\) (ដោយដឹងថា \(\lim_{x\to +\infty}\frac{\ln x}{x}=0\))
បង្ហាញថាដេរីវេនៃអនុគមន៍ \(f\) គឺ \(f'(x)=\frac{x^2+\ln x-1}{x^2}\) ។
ប្រើលទ្ធផលផ្នែក \(A\) សិក្សាសញ្ញានៃ \(f'(x)\) និង សង់តារាងអថេរភាពនៃ \(f\) លើ \((0, +\infty)\) ។
បង្ហាញថាបន្ទាត់ \((\Delta)\) មានសមីការ \(y=x+1\) ជាអាស៊ីមតូតទៅនឹង \(C\) ត្រង់ \(+\infty\) ។
សិក្សាទីតាំង \(C\) ធៀបនឹង \(\Delta\) និងបញ្ជាក់កូអរដោនេនៃ ចំណុចប្រសព្វ \(I\) រវាងក្រាប \(C\) និង \(\Delta\) ។ សង់ \(\Delta\) និង \(C\) ។
ដំណោះស្រាយ
គេមានអនុគមន៍ \(f\) កំណត់លើ \(\mathbb{R}-{\{-2,2\}}\) ដោយ \(f(x)=\frac{2x^2}{x^2-4}\) ។
សិក្សាលីមីតនៃអនុគមន៍ \(f\) ត្រង់ \(-\infty ;\) ត្រង់ \(+2;\) ត្រង់ \(-2;\) និង ត្រង់ \(+\infty\) ។ ចូរបញ្ជាក់អំពីអាស៊ីមតូតដេក និង អាស៊ីមតូតឈររបស់ក្រាបនៃអនុគមន៍ \(f\) ។
សិក្សាអថេរភាព និង សង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
សង់នៅលើតម្រុយអរតូណរម៉ាល់ \(\left(O,\overrightarrow i,\overrightarrow j\right)\) ក្រាបតាងអនុគមន៍ \(f\) ។
ដំណោះស្រាយ
គេមានអនុគមន៍ \(f\) កំណត់លើ \(\mathbb{R}\) ដោយ \(f(x)=x+\frac{1-3e^x}{1+e^x}\) ។ គេតាងដោយ \(C\) ក្រាបរបស់វានៅក្នុងប្លង់ប្រដាប់ដោយតម្រុយអរតូណរម៉ាល់ \((O;\overrightarrow i;\overrightarrow j)\) ។
បង្ហាញថា \(f(x)=x+1-\frac{4e^x}{1+e^x}\) និង គណនាលីមីតនៃ \(f\) ត្រង់ \(-\infty\) ។ ស្រាយបំភ្លឺថាបន្ទាត់ \(d_1\) ដែលមានសមីការ \(y=x+1\) ជាអាស៊ីមតូតទៅនឹង \(C\) ត្រង់ \(-\infty\) ។ សិក្សាទីតាំងនៃ \(C\) ធៀបនឹងបន្ទាត់ \(d_1\) ។
គណនាលីមីត \(f\) ត្រង់ \(+\infty\) ។ ស្រាយបំភ្លឺថាបន្ទាត់ \(d_2\) មានសមីការ \(y=x-3\) ជាអាស៊ីមតូតទៅនឹងក្រាប \(C\) ត្រង់ \(+\infty\) ។សិក្សាទីតាំងនៃក្រាប \(C\) ធៀបនឹងបន្ទាត់ \(d_2\) ។
គណនាដេរីវេ \(f'(x)\) និង បង្ហាញថាគ្រប់ចំនួនពិត\(x,\)\(\;\;f(x)={\left(\frac{e^x-1}{e^x+1}\right)}^2\) ។
សិក្សាអថេរភាពនៃ \(f\) រួចសង់តារាងអថេរភាពនៃ \(f\) ។ សង់ក្រាប \(C\) និង អាស៊ីតតូត \(d_1\) និង \(d_2\) របស់វា ។
ដំណោះស្រាយ
គេមានអនុគមន៍ \(f\) កំណត់លើ \((1,+\infty)\) ដោយ \(f(x)=-x+4+\ln\left(\frac{x+1}{x-1}\right)\) ។ គេតាងដោយ \((C)\) ក្រាបរបស់វានៅក្នុងប្លងប្រដាប់ដោយតម្រុយអរតូណរម៉ាល់ \(O, \vec{i}, \vec{j})\) ។
គណនាលីមីតនៃ \(f\) ត្រង់ \(1\) និងត្រង់ \(+\infty\) ។
ស្រាយបំភ្លឺថានៅលើ \((1+\infty)\) គេបានដេរីវេនៃអនុគមន៍ \(f\) គឺ \(f'(x)=\frac{-(x^2+1)}{(x+1)(x-1)}\) ។ សិក្សាអថេរភាពនៃ អនុគមន៍ \(f\) និងសង់តារាងអថេរភាពនៃ \(f\) លើ \((1,+\infty)\) ។
\(a.\) បង្ហាញថាបន្ទាត់ \(d_1\) ដែលមានសមីការ \(y=-x+4\) ជាអាស៊ីមតូតនឹងក្រាប \((C)\) ត្រង់ \(+\infty\) ។
\(b.\) បង្ហាញថាចំពោះគ្រប់ \(x\) លើ \((1,+\infty)\) , \(\frac{x+1}{x-1}>1\) និងទាញយកការប្រៀបធៀបទីតាំងនៃក្រាប \((C)\) ធៀបនឹង \(d_1\) ។កំណត់កូអរដោនេនៃចំណុចនៅលើ \((C)\)ដែលបន្ទាត់ប៉ះ \(d_2\) ទៅនឹងក្រាប \((C)\) ត្រង់ចំណុចនេះមានមេគុណប្រាប់ទិសស្មើ \(-\frac{5}{3}\) និងសរសេរសមីការនៃបន្ទាត់ប៉ះ \(d_2\) នេះ។
សង់ក្រាប \((C)\) អាស៊ីមតូត \(d_1\) និងបន្ទាត់ប៉ះ \(d_2\) ។ ប្រើតម្លៃប្រហែល \(\ln 3=1.1\) និងក្រាប \((C)\) កាត់អ័ក្សអាប់ស៊ីសត្រង់ចំណុច \([4.5,0]\)
ដំណោះស្រាយ
គេមានអនុគមន៍ \(f\) កំណត់លើ \(\mathbb{R}\) ដោយ \(f(x)=x+2-\frac{4e^x}{e^x+3}\) ។ គេតាងដោយក្រាបរបស់វានៅក្នុងប្លង់ប្រដាប់ដោយតម្រុយអរតូណរម៉ាល់ \((O,\overrightarrow i,\overrightarrow j)\) ។
គណនាលីមីតនៃ \(f\) ត្រង់ \(-\infty\) និង \(+\infty\) ។
សិក្សាទីតាំងធៀបនៃក្រាប \(C\) ធៀបនឹងបន្ទាត់ \(d_1\) ដែលមានសមីការ \(y=x+2\) ។
ស្រាយបំភ្លឺថាចំពោះគ្រប់ចំនួនពិត \(x\) \(,f'(x)={\left(\frac{e^x-3}{e^x+3}\right)}^2\) ។
សិក្សាអថេរភាពនៃ \(f\) លើ \(\mathbb{R}\) និង សង់តារាងអថេរភាពនៃ \(f\) ។
តើគេអាចថាយ៉ាងណាចំពោះបន្ទាត់ប៉ះ \(d_2\) នឹង \(C\) ត្រង់ចំណុច \(I\) ដែលមាន \(x=ln(3)\) ។
សិក្សាទីតាំងនៃក្រាប \(C\) ធៀបនឹងបន្ទាត់ប៉ះ \(d_2\) ។
បង្ហាញថាបន្ទាត់ប៉ះ \((d_3)\) ទៅនឹង \(C\) ត្រង់ចំណុច \(x=0\) មានសមីការ \(y=\frac{1}{4}x+1\)។
ដោយសន្មត់ថាចំណុច \(I\) ជាផ្ចិតឆ្លុះនៃក្រាប \(C\) និង ក្នុងតម្លៃប្រហែលនៃ \(ln(3)\) ចូរសង់ក្រាប \(C\) និង បន្ទាត់ប៉ះ\(d_1,d_2,d_3\) ។ (នៅលើតម្រុយនេះមួយឯកតាស្មើ\(2cm\)) ។
ដំណោះស្រាយ
មន្ត្រីរាជការម្នាក់មានអាយុ \(30\) ឆ្នាំបានយកប្រាក់ចំនួន \(1000\)ដុល្លាទៅផ្ញើនៅធនាគារមួយដោយទទួលបានអត្រាការប្រាក់សមាស \(11\%\) ក្នុងមួយឆ្នាំ។ ពេលចូលនិវត្តន៍អាយុ \(60\) ឆ្នាំ តើគាត់បានប្រាក់សរុបទាំងអស់ចំនួនប៉ុន្មាន បើធនាគារទូទាត់ប្រាក់ជាបន្តបន្ទាប់?
ដំណោះស្រាយ
នៅទីក្រុងមួយកាលពី២០ឆ្នាំមុន មានប្រជាជនចំនួន \(60000\) នាក់ ហើយចំនួនប្រជាជនមានការកើនឡើងដោយអត្រាមួយអថេរជាររៀងរាល់ឆ្នាំ។ បើបច្ចុប្បន្នមានប្រជាជនចំនួន \(150 000\)នាក់ រកអត្រាកំណើននៃចំនួនប្រជាជនក្នុងទីក្រុងនេះ។
ដំណោះស្រាយ
ចម្លើយ និងដំណោះស្រាយ
បើកមើលចម្លើយ និងដំណោះស្រាយលម្អិត
ក. ចម្លើយសំណួរពហុជ្រើសរើស (MCQ)
| 1 | 2 | 3 | 4 | 5 | 6 | 7 | 8 | 9 | 10 |
|---|---|---|---|---|---|---|---|---|---|
| ក | ក | ក | ក | ក | ក | ក | ក | ក | ក |
| 11 | 12 | 13 | 14 | 15 | 16 | 17 | 18 | 19 | 20 |
| ក | ក | ក | ក | ក | ក | ក | ក | ក | ក |
| 21 | 22 | 23 | 24 | 25 | 26 | 27 | 28 | 29 | 30 |
| ក | ក | ក | ក | ក | ក | ក | ក | ក | ក |
| 31 | 32 | 33 | 34 | 35 | 36 | 37 | 38 | 39 | 40 |
| ក | ក | ក | ក | ក | ក | ក | ក | ក | ក |
| 41 | 42 | 43 | 44 | 45 | 46 | 47 | 48 | 49 | 50 |
| ក | ក | ក | ក | ក | ក | ក | ក | ក | ក |
| 51 | 52 | 53 | 54 | 55 | 56 | 57 | 58 | 59 | 60 |
| ក | ក | ក | ក | ក | ក | ក | ក | ក | ក |
| 61 | 62 | 63 | 64 | 65 | 66 | 67 | 68 | 69 | 70 |
| ក | ក | ក | ក | ក | ក | ក | ក | ក | ក |
| 71 | 72 | 73 | 74 | 75 | 76 | 77 | 78 | 79 | 80 |
| ក | ក | ក | ក | ក | ក | ក | ក | ក | ក |
| 81 | 82 | 83 | 84 | 85 | 86 | 87 | 88 | 89 | 90 |
| ក | ក | ក | ក | ក | ក | ក | ក | ក | ក |
| 91 | 92 | 93 | 94 | 95 | 96 | 97 | 98 | 99 | 100 |
| ក | ក | ក | ក | ក | ក | ក | ក | ក | ក |
ខ. ដំណោះស្រាយលម្អិតនៃលំហាត់អនុវត្តន៍
គណនាតម្លៃនៃកន្សោមខាងក្រោម ៖
\(A = e^{\ln 7}\)
\(B = \ln(e^{x-2})\)
\(C = \ln(e^{7x})\)
ដំណោះស្រាយ
\(A = e^{\ln 7}\) ៖
តាមរូបមន្តគ្រឹះនៃអនុគមន៍អិចស្ប៉ូណង់ស្យែល និងលោការីតនេពែរ \(e^{\ln u} = u\) (ចំពោះ \(u > 0\)) ៖\[A = e^{\ln 7} = \mathbf{7} \implies \mathbf{\boxed{A = 7}}\]\(B = \ln(e^{x-2})\) ៖
តាមរូបមន្ត \(\ln(e^u) = u\) (ចំពោះគ្រប់ \(u \in \mathbb{R}\)) ៖\[B = \ln(e^{x-2}) = \mathbf{x - 2} \implies \mathbf{\boxed{B = x - 2}}\]\(C = \ln(e^{7x})\) ៖
អនុវត្តរូបមន្ត \(\ln(e^u) = u\) ដោយ \(u = 7x\) ៖\[C = \ln(e^{7x}) = \mathbf{7x} \implies \mathbf{\boxed{C = 7x}}\]
សង់ក្រាបនៃអនុគមន៍ ៖
\(y = 3 - \ln x\)
\(y = \ln(x - 3)\)
\(y = \ln(2 + e^x)\)
ដំណោះស្រាយ
\(y = 3 - \ln x\) ៖
១. ដែនកំណត់ ៖ \(D = (0, +\infty)\) ។
២. លីមីត និងអាស៊ីមតូត ៖\(\displaystyle\lim_{x \to 0^+} (3 - \ln x) = 3 - (-\infty) = +\infty \implies \boxed{x = 0}\) (អ័ក្ស \(Oy\)) ជាអាស៊ីមតូតឈរ។
\(\displaystyle\lim_{x \to +\infty} (3 - \ln x) = -\infty\) ។
៣. ដេរីវេ ៖ \(y' = -\dfrac{1}{x} < 0, \forall x > 0 \implies\) អនុគមន៍ចុះដាច់ខាតលើ \((0, +\infty)\)។
៤. ចំណុចប្រសព្វ ៖ប្រសព្វអ័ក្ស \((Ox)\) ៖ \(3 - \ln x = 0 \iff \ln x = 3 \iff x = e^3 \approx 20.09\) ។
ចំណុចងាយ ៖ បើ \(x = 1 \implies y = 3\) ; បើ \(x = e \approx 2.72 \implies y = 2\) ។
\(y = \ln(x - 3)\) ៖
១. ដែនកំណត់ ៖ \(x - 3 > 0 \iff \boxed{D = (3, +\infty)}\) ។
២. លីមីត និងអាស៊ីមតូត ៖\(\displaystyle\lim_{x \to 3^+} \ln(x - 3) = -\infty \implies \boxed{x = 3}\) ជាអាស៊ីមតូតឈរ។
\(\displaystyle\lim_{x \to +\infty} \ln(x - 3) = +\infty\) ។
៣. ដេរីវេ ៖ \(y' = \dfrac{1}{x - 3} > 0, \forall x > 3 \implies\) អនុគមន៍កើនដាច់ខាតលើ \((3, +\infty)\)។
៤. ចំណុចប្រសព្វ ៖ \(y = 0 \iff x - 3 = 1 \iff x = 4\) ។ ក្រាបកាត់អ័ក្ស \((Ox)\) ត្រង់ \((4, 0)\)។\(y = \ln(2 + e^x)\) ៖
១. ដែនកំណត់ ៖ ដោយ \(e^x > 0, \forall x \in \mathbb{R} \implies 2 + e^x > 2 > 0 \implies \boxed{D = \mathbb{R}}\) ។
២. លីមីត និងអាស៊ីមតូត ៖\(\displaystyle\lim_{x \to -\infty} \ln(2 + e^x) = \ln(2 + 0) = \ln 2 \implies \boxed{y = \ln 2 \approx 0.69}\) ជាអាស៊ីមតូតដេកខាង \(-\infty\)។
\(\displaystyle\lim_{x \to +\infty} \ln(2 + e^x) = +\infty\) ។
រកអាស៊ីមតូតទ្រេតខាង \(+\infty\) ៖
\[y = \ln[e^x(1 + 2e^{-x})] = x + \ln(1 + 2e^{-x}) \implies \lim_{x \to +\infty} [y - x] = \lim_{x \to +\infty} \ln(1 + 2e^{-x}) = 0\]ដូចនេះ បន្ទាត់ \(\boxed{y = x}\) ជាអាស៊ីមតូតទ្រេតខាង \(+\infty\)។
៣. ដេរីវេ ៖ \(y' = \dfrac{e^x}{2 + e^x} > 0, \forall x \in \mathbb{R} \implies\) អនុគមន៍កើនជានិច្ចលើ \(\mathbb{R}\)។
៤. ចំណុចកាត់អ័ក្ស \(Oy\) ៖ \(x = 0 \implies y = \ln(2 + 1) = \ln 3 \approx 1.10\)។
គណនាលីមីតនៃអនុគមន៍ខាងក្រោម ៖
\(\displaystyle\lim_{x \to +\infty} x^{-5}\ln x\)
\(\displaystyle\lim_{x \to +\infty} \dfrac{1 + \ln x}{x^2}\)
\(\displaystyle\lim_{x \to 0^+} x\ln x\)
ដំណោះស្រាយ
\(L_1 = \displaystyle\lim_{x \to +\infty} x^{-5}\ln x\) ៖
សរសេរឡើងវិញជាផលធៀប ៖ \(L_1 = \displaystyle\lim_{x \to +\infty} \dfrac{\ln x}{x^5}\) ។
តាមលីមីតគ្រឹះនៃលោការីតនេពែរ \(\displaystyle\lim_{x \to +\infty} \dfrac{\ln x}{x^n} = 0\) (ចំពោះ \(n > 0\)) ដោយ \(n = 5 > 0\) ៖\[L_1 = \lim_{x \to +\infty} \dfrac{\ln x}{x^5} = \mathbf{0} \implies \mathbf{\boxed{L_1 = 0}}\]\(L_2 = \displaystyle\lim_{x \to +\infty} \dfrac{1 + \ln x}{x^2}\) ៖
បំបែកជាពីរប្រភាគ ៖\[L_2 = \lim_{x \to +\infty} \left(\dfrac{1}{x^2} + \dfrac{\ln x}{x^2}\right)\]ដោយ \(\displaystyle\lim_{x \to +\infty} \dfrac{1}{x^2} = 0\) និង \(\displaystyle\lim_{x \to +\infty} \dfrac{\ln x}{x^2} = 0\) នាំឱ្យ ៖\[L_2 = 0 + 0 = \mathbf{0} \implies \mathbf{\boxed{L_2 = 0}}\]\(L_3 = \displaystyle\lim_{x \to 0^+} x\ln x\) ៖
នេះជារូបមន្តលីមីតគ្រឹះសំខាន់នៃអនុគមន៍លោការីតនេពែរ (តាង \(t = \dfrac{1}{x} \to +\infty \implies x\ln x = -\dfrac{\ln t}{t} \to 0\)) ៖\[L_3 = \lim_{x \to 0^+} x\ln x = \mathbf{0} \implies \mathbf{\boxed{L_3 = 0}}\]
គណនាដេរីវេនៃអនុគមន៍ខាងក្រោម ៖
\(y = \sqrt{x}\ln x\)
\(y = x^3\sqrt{\ln x}\)
\(y = \ln(x + \sqrt{1 + x^2})\)
ដំណោះស្រាយ
\(y = \sqrt{x}\ln x\) (កំណត់ចំពោះ \(x > 0\)) ៖
អនុវត្តរូបមន្តផលគុណ \((uv)' = u'v + uv'\) ៖\[y' = (\sqrt{x})'\ln x + \sqrt{x}(\ln x)' = \dfrac{1}{2\sqrt{x}}\ln x + \sqrt{x}\cdot\dfrac{1}{x} = \dfrac{\ln x}{2\sqrt{x}} + \dfrac{1}{\sqrt{x}} = \mathbf{\boxed{\dfrac{\ln x + 2}{2\sqrt{x}}}}\]\(y = x^3\sqrt{\ln x}\) (កំណត់ចំពោះ \(x \ge 1\)) ៖
\[y' = (x^3)'\sqrt{\ln x} + x^3(\sqrt{\ln x})' = 3x^2\sqrt{\ln x} + x^3\cdot\dfrac{(\ln x)'}{2\sqrt{\ln x}} = 3x^2\sqrt{\ln x} + \dfrac{x^2}{2\sqrt{\ln x}} = \mathbf{\boxed{\dfrac{x^2(6\ln x + 1)}{2\sqrt{\ln x}}}}\]\(y = \ln(x + \sqrt{1 + x^2})\) (កំណត់ចំពោះគ្រប់ \(x \in \mathbb{R}\)) ៖
អនុវត្តរូបមន្ត \((\ln u)' = \dfrac{u'}{u}\) ៖\[u' = 1 + \dfrac{2x}{2\sqrt{1 + x^2}} = 1 + \dfrac{x}{\sqrt{1 + x^2}} = \dfrac{\sqrt{1 + x^2} + x}{\sqrt{1 + x^2}}\]\[y' = \dfrac{u'}{u} = \dfrac{\dfrac{x + \sqrt{1 + x^2}}{\sqrt{1 + x^2}}}{x + \sqrt{1 + x^2}} = \mathbf{\boxed{\dfrac{1}{\sqrt{1 + x^2}}}}\]
គណនាដេរីវេនៃអនុគមន៍ខាងក្រោម ៖
\(y = \ln\left(\dfrac{e^x}{e^x + 1}\right)\)
\(y = x\ln x - x\)
\(y = x^2\ln\left(\dfrac{1}{x^2}\right)\)
ដំណោះស្រាយ
\(y = \ln\left(\dfrac{e^x}{e^x + 1}\right)\) ៖
ប្រើលក្ខណៈលោការីតបំប្លែងមុននឹងធ្វើដេរីវេ ៖\[y = \ln(e^x) - \ln(e^x + 1) = x - \ln(e^x + 1)\]ធ្វើដេរីវេ ៖\[y' = 1 - \dfrac{e^x}{e^x + 1} = \dfrac{e^x + 1 - e^x}{e^x + 1} = \mathbf{\boxed{\dfrac{1}{e^x + 1}}}\]\(y = x\ln x - x\) ៖
\[y' = (x)'\ln x + x(\ln x)' - (x)' = 1\cdot\ln x + x\cdot\dfrac{1}{x} - 1 = \ln x + 1 - 1 = \mathbf{\boxed{\ln x}}\]\(y = x^2\ln\left(\dfrac{1}{x^2}\right)\) (កំណត់ចំពោះ \(x \ne 0\)) ៖
បំប្លែងកន្សោម ៖ \(\ln(x^{-2}) = -2\ln|x| \implies y = -2x^2\ln|x|\) ។
ធ្វើដេរីវេ ៖\[y' = -2\left[(x^2)'\ln|x| + x^2(\ln|x|)'\right] = -2\left[2x\ln|x| + x^2\cdot\dfrac{1}{x}\right] = -2(2x\ln|x| + x) = \mathbf{\boxed{-2x(2\ln|x| + 1)}}\]
សិក្សាអថេរភាព និងសង់ក្រាបនៃអនុគមន៍ \(y = f(x) = 2x - x\ln x\) ។
ដំណោះស្រាយ
១. ដែនកំណត់ ៖ \(\boxed{D = (0, +\infty)}\) ។
២. លីមីតចុងដែនកំណត់ ៖
\(\displaystyle\lim_{x \to 0^+} f(x) = \lim_{x \to 0^+} (2x - x\ln x) = 0 - 0 = \mathbf{0}\) (ក្រាបខិតជិតគល់ \(O(0,0)\))។
\(\displaystyle\lim_{x \to +\infty} f(x) = \lim_{x \to +\infty} x(2 - \ln x) = +\infty(2 - \infty) = \mathbf{-\infty}\) ។
ពិនិត្យទិសដៅអនន្ត ៖ \(\displaystyle\lim_{x \to +\infty} \dfrac{f(x)}{x} = \lim_{x \to +\infty} (2 - \ln x) = -\infty \implies\) ក្រាបមានខ្នែងប៉ារ៉ាបូលបែរទៅរកអ័ក្ស \((Oy)\) ខាងក្រោម។
៣. ដេរីវេ និងទិសដៅអថេរភាព ៖
ចំពោះ \(x \in (0, e) ៖ f'(x) > 0 \implies f\) កើន។
ចំពោះ \(x \in (e, +\infty) ៖ f'(x) < 0 \implies f\) ចុះ។
អតិបរមាធៀបត្រង់ \(x = e\) គឺ ៖ \(f(e) = 2e - e\ln e = 2e - e = \mathbf{e} \approx 2.72\) ។ ចំណុចកំពូលគឺ \(S(e, e)\)។
៤. តារាងអថេរភាព ៖
៥. ចំណុចប្រសព្វអ័ក្ស ៖
ប្រសព្វអ័ក្ស \((Ox)\) ៖ \(f(x) = 0 \iff x(2 - \ln x) = 0 \iff \ln x = 2 \iff x = e^2 \approx 7.39\) ។ ចំណុច \(A(e^2, 0)\)។
បន្ទាត់ប៉ះត្រង់ \(B(1, 2)\) ៖ \(f'(1) = 1 - 0 = 1 \implies (T) ៖ y - 2 = 1(x - 1) \iff y = x + 1\)។
៦. សង់ក្រាប \((C)\) ៖
សិក្សាអថេរភាព និងសង់ក្រាបនៃអនុគមន៍ \(y = f(x) = -2\ln|x| + x - 2\) ។
ក្រាប \((C)\) កាត់អ័ក្ស \(Ox\) ត្រង់ ៣ ចំណុច \(P, Q, R\) មានអាប់ស៊ីស \(p, q, r\) រៀងគ្នា (\(p < q < r\))។ បញ្ជាក់ថា \(p \in (-1, 0)\), \(q \in (0, 1)\), \(r \in (5, 6)\)។
ដំណោះស្រាយ
១. ដែនកំណត់ ៖ \(|x| > 0 \iff x \ne 0 \implies \boxed{D = \mathbb{R}^* = (-\infty, 0) \cup (0, +\infty)}\) ។
២. លីមីត និងអាស៊ីមតូត ៖
\(\displaystyle\lim_{x \to 0} f(x) = -2(-\infty) + 0 - 2 = +\infty \implies \boxed{x = 0}\) (អ័ក្ស \(Oy\)) ជាអាស៊ីមតូតឈរ។
\(\displaystyle\lim_{x \to -\infty} f(x) = -2(+\infty) - \infty - 2 = -\infty\) ; \(\displaystyle\lim_{x \to +\infty} f(x) = \lim_{x \to +\infty} x\left(1 - \dfrac{2\ln x}{x} - \dfrac{2}{x}\right) = +\infty(1 - 0 - 0) = +\infty\)។
៣. ដេរីវេ និងទិសដៅអថេរភាព ៖
លើ \((-\infty, 0) ៖ x < 0\) និង \(x - 2 < 0 \implies f'(x) > 0 \implies f\) កើន។
លើ \((0, 2) ៖ x > 0\) និង \(x - 2 < 0 \implies f'(x) < 0 \implies f\) ចុះ។
លើ \((2, +\infty) ៖ x > 0\) និង \(x - 2 > 0 \implies f'(x) > 0 \implies f\) កើន។
អប្បបរមាធៀបត្រង់ \(x = 2\) គឺ ៖ \(f(2) = -2\ln 2 + 2 - 2 = -2\ln 2 \approx -1.39\) ។
៤. តារាងអថេរភាព ៖
៥. បញ្ជាក់អាប់ស៊ីសនៃចំណុចប្រសព្វ ៖
លើ \((-1, 0) ៖ f(-1) = -2\ln 1 - 1 - 2 = -3 < 0\) និង \(\displaystyle\lim_{x \to 0^-} f(x) = +\infty > 0 \implies \exists p \in (-1, 0)\) ដែល \(f(p) = 0\)។
លើ \((0, 1) ៖ \displaystyle\lim_{x \to 0^+} f(x) = +\infty > 0\) និង \(f(1) = 0 + 1 - 2 = -1 < 0 \implies \exists q \in (0, 1)\) ដែល \(f(q) = 0\)។
លើ \((5, 6) ៖ f(5) = -2\ln 5 + 3 \approx -2(1.609) + 3 = -0.22 < 0\) និង \(f(6) = -2\ln 6 + 4 \approx -2(1.792) + 4 = +0.42 > 0 \implies \exists r \in (5, 6)\) ដែល \(f(r) = 0\)។
៦. សង់ក្រាប \((C)\) ៖
ដំណោះស្រាយលំហាត់អនុវត្តន៍គ្រឹះបន្ថែម (លំហាត់ ៨, ៩, ១០)
រោងចក្រឧស្សាហកម្មមួយបានទិញម៉ាស៊ីនហ្វាក់តម្លៃ \(250\$\) ហើយមានអត្រាតម្លៃថយចុះ \(25\%\) ក្នុងមួយឆ្នាំ។ តើបីឆ្នាំក្រោយ ម៉ាស៊ីនហ្វាក់នេះ នឹងមានតម្លៃប៉ុន្មាន?
ដំណោះស្រាយ
ទិន្នន័យ ៖
តម្លៃទិញដំបូង ៖ \(V_0 = 250\$\)
អត្រារំលស់តម្លៃប្រចាំឆ្នាំ ៖ \(r = 25\% = 0.25\)
រយៈពេល ៖ \(t = 3\) ឆ្នាំ
រូបមន្តរំលស់តម្លៃ (Exponential Decay) ៖
\[V(t) = V_0(1 - r)^t\]គណនាតម្លៃក្រោយរយៈពេល ៣ ឆ្នាំ ៖
\[V(3) = 250 \cdot (1 - 0.25)^3 = 250 \cdot (0.75)^3\]ដោយ \((0.75)^3 = 0.421875\) គេបាន ៖\[V(3) = 250 \times 0.421875 = 105.46875 \text{ ដុល្លារ} \approx \mathbf{105.47 \text{ ដុល្លារ}}\]
សេចក្តីសន្និដ្ឋាន ៖ បីឆ្នាំក្រោយ ម៉ាស៊ីនហ្វាក់នោះនឹងមានតម្លៃប្រហែល ៖
បាក់តេរីមួយប្រភេទបំបែកខ្លួនដោយមានមេគុណអត្រាកំណើន \(k = 0.872\) ដែល \(t\) គិតជាថ្ងៃ។ បើដើមដំបូងមានបាក់តេរីចំនួន \(9\) តើរយៈពេលប៉ុន្មានថ្ងៃ ទើបចំនួនបាក់តេរីកើនដល់ \(738\)?
ដំណោះស្រាយ
ទិន្នន័យ ៖
ចំនួនបាក់តេរីដើម ៖ \(N_0 = 9\)
មេគុណអត្រាកំណើន ៖ \(k = 0.872\) ក្នុងមួយថ្ងៃ
ច្បាប់កំណើនបាក់តេរី ៖ \(N(t) = N_0 e^{kt} = 9 e^{0.872 t}\)
ចំនួនបាក់តេរីគោលដៅ ៖ \(N(t) = 738\)
ដោះស្រាយសមីការរក \(t\) ៖
\[9 e^{0.872 t} = 738 \iff e^{0.872 t} = \frac{738}{9} = 82\]បំពាក់លោការីតនេពែរលើអង្គទាំងពីរ ៖\[0.872 t = \ln(82) \implies t = \frac{\ln(82)}{0.872}\]ដោយ \(\ln(82) \approx 4.406719\) គេបាន ៖\[t \approx \frac{4.406719}{0.872} \approx 5.053577 \text{ ថ្ងៃ} \approx \mathbf{5 \text{ ថ្ងៃ}}\]
សេចក្តីសន្និដ្ឋាន ៖ រយៈពេលប្រហែល ៥ ថ្ងៃ ទើបចំនួនបាក់តេរីកើនដល់ \(738\) ៖
នៅទីក្រុងមួយកាលពី \(10\) ឆ្នាំមុន មានប្រជាជនចំនួន \(45\,600\) នាក់ ហើយចំនួនប្រជាជនមានការកើនឡើងដោយអត្រាមួយថេរជារៀងរាល់ឆ្នាំ។ បើបច្ចុប្បន្នមានប្រជាជនចំនួន \(64\,800\) នាក់ រកអត្រាកំណើននៃចំនួនប្រជាជនប្រចាំឆ្នាំក្នុងទីក្រុងនេះ។
ដំណោះស្រាយ
ទិន្នន័យ ៖
ចំនួនប្រជាជនកាលពី ១០ ឆ្នាំមុន (\(t = 0\)) ៖ \(P_0 = 45\,600\) នាក់
ចំនួនប្រជាជនបច្ចុប្បន្ន (\(t = 10\) ឆ្នាំ) ៖ \(P(10) = 64\,800\) នាក់
រូបមន្តកំណើនប្រចាំឆ្នាំ ៖
\[P(t) = P_0 (1 + r)^t\]ដោះស្រាយសមីការរកអត្រា \(r\) ៖
\[45\,600(1 + r)^{10} = 64\,800 \iff (1 + r)^{10} = \frac{64\,800}{45\,600} = \frac{648}{456} = \frac{27}{19}\]នាំឱ្យ ៖\[1 + r = \left(\frac{27}{19}\right)^{\frac{1}{10}} \approx (1.4210526)^{0.1} \approx 1.035783\]\[r \approx 1.035783 - 1 = 0.035783 = \mathbf{3.58\% \text{ ក្នុងមួយឆ្នាំ}}\]ចំណាំ ៖ ប្រសិនបើសន្មតតាមម៉ូដែលកំណើនអិចស្ប៉ូណង់ស្យែលជាប់ \(P(t) = P_0 e^{kt}\) ៖
\[e^{10k} = \frac{27}{19} \implies 10k = \ln\left(\frac{27}{19}\right) \approx 0.351398 \implies k \approx 0.03514 = \mathbf{3.51\% \text{ ក្នុងមួយឆ្នាំ}}\]
សេចក្តីសន្និដ្ឋាន ៖ អត្រាកំណើននៃចំនួនប្រជាជនប្រចាំឆ្នាំក្នុងទីក្រុងនេះគឺ ៖
លំហាត់អនុវត្តន៍ជំពូកទី ៤
រកដែនកំណត់នៃអនុគមន៍ខាងក្រោម ៖
\(y = \sqrt{x^2 - 2\sqrt{x^2 - 1}} + \sqrt{x - 3 + 2\sqrt{x - 4}}\)
\(y = \log_2\left(\dfrac{2^{1-x} - 2x + 1}{2^x - 1}\right)\)
ដំណោះស្រាយ
\(y = \sqrt{x^2 - 2\sqrt{x^2 - 1}} + \sqrt{x - 3 + 2\sqrt{x - 4}}\) ៖
លក្ខខណ្ឌអត្ថិភាពនៃរ៉ាឌីកាល់ខាងក្នុង ៖\[\begin{cases} x^2 - 1 \ge 0 \iff x \in (-\infty, -1] \cup [1, +\infty) \\ x - 4 \ge 0 \iff x \ge 4 \end{cases} \implies x \ge 4\]ពិនិត្យកន្សោមក្រោមរ៉ាឌីកាល់ធំ ៖\(x^2 - 2\sqrt{x^2 - 1} = (x^2 - 1) - 2\sqrt{x^2 - 1} + 1 = (\sqrt{x^2 - 1} - 1)^2 \ge 0, \forall x \ge 4\) ។
\(x - 3 + 2\sqrt{x - 4} = (x - 4) + 2\sqrt{x - 4} + 1 = (\sqrt{x - 4} + 1)^2 \ge 0, \forall x \ge 4\) ។
លក្ខខណ្ឌទាំងអស់ផ្ទៀងផ្ទាត់ចំពោះ \(x \ge 4\) ។
ដូចនេះ ដែនកំណត់គឺ \(\boxed{D = [4, +\infty)}\) ។\(y = \log_2\left(\dfrac{2^{1-x} - 2x + 1}{2^x - 1}\right)\) ៖
អនុគមន៍មានន័យលុះត្រាតែកន្សោមក្នុងលោការីតវិជ្ជមានដាច់ខាត ៖\[\dfrac{2^{1-x} - 2x + 1}{2^x - 1} > 0\]១. ពិនិត្យភាគបែង ៖ \(2^x - 1 = 0 \iff 2^x = 1 \iff x = 0\) ។
- បើ \(x > 0 \implies 2^x - 1 > 0\) ។
- បើ \(x < 0 \implies 2^x - 1 < 0\) ។
២. ពិនិត្យភាគយក ៖ តាង \(g(x) = 2^{1-x} - 2x + 1\) លើ \(\mathbb{R}\) ។
\(g'(x) = -(\ln 2)2^{1-x} - 2 < 0, \forall x \implies g(x)\) ជាអនុគមន៍ចុះដាច់ខាតលើ \(\mathbb{R}\)។
សង្កេតឃើញ \(g(1) = 2^0 - 2(1) + 1 = 1 - 2 + 1 = 0\) នាំឱ្យ \(x = 1\) ជាឫសតែមួយគត់នៃ \(g(x) = 0\)។
- ចំពោះ \(x < 1 \implies g(x) > 0\) ។
- ចំពោះ \(x > 1 \implies g(x) < 0\) ។
៣. តារាងសញ្ញានៃផលធៀប ៖ផលធៀបវិជ្ជមានចំពោះ \(x \in (0, 1)\) ។
ដូចនេះ ដែនកំណត់គឺ \(\boxed{D = (0, 1)}\) ។
រកអាស៊ីមតូតរបស់ក្រាបនៃអនុគមន៍ខាងក្រោម ៖
\(y = \dfrac{4x - 3}{2x + 5}\)
\(y = \dfrac{3x^2 - 7x + 15}{x - 1}\)
\(y = \dfrac{2x - 1}{x^2 - 7x + 10}\)
ដំណោះស្រាយ
\(y = \dfrac{4x - 3}{2x + 5}\) ៖
- អាស៊ីមតូតឈរ ៖ ភាគបែង \(2x + 5 = 0 \iff x = -\dfrac{5}{2}\) ។
ដោយ \(\displaystyle\lim_{x \to -\frac{5}{2}^\pm} \dfrac{4x - 3}{2x + 5} = \pm\infty \implies \mathbf{\boxed{x = -\dfrac{5}{2}}}\) ជាសមីការអាស៊ីមតូតឈរ។
- អាស៊ីមតូតដេក ៖ \(\displaystyle\lim_{x \to \pm\infty} \dfrac{4x - 3}{2x + 5} = \lim_{x \to \pm\infty} \dfrac{4x}{2x} = 2 \implies \mathbf{\boxed{y = 2}}\) ជាសមីការអាស៊ីមតូតដេក។\(y = \dfrac{3x^2 - 7x + 15}{x - 1}\) ៖
- អាស៊ីមតូតឈរ ៖ ភាគបែង \(x - 1 = 0 \iff x = 1\) ។
ដោយ \(\displaystyle\lim_{x \to 1^\pm} \dfrac{3x^2 - 7x + 15}{x - 1} = \pm\infty \implies \mathbf{\boxed{x = 1}}\) ជាសមីការអាស៊ីមតូតឈរ។
- អាស៊ីមតូតទ្រេត ៖ ចែកពហុធាភាគយកនឹងភាគបែង ៖\[3x^2 - 7x + 15 = (x - 1)(3x - 4) + 11 \implies y = 3x - 4 + \dfrac{11}{x - 1}\]ដោយ \(\displaystyle\lim_{x \to \pm\infty} [y - (3x - 4)] = \lim_{x \to \pm\infty} \dfrac{11}{x - 1} = 0 \implies \mathbf{\boxed{y = 3x - 4}}\) ជាសមីការអាស៊ីមតូតទ្រេត។\(y = \dfrac{2x - 1}{x^2 - 7x + 10} = \dfrac{2x - 1}{(x - 2)(x - 5)}\) ៖
- អាស៊ីមតូតឈរ ៖ ភាគបែងមានឫសពីរគឺ \(x = 2\) និង \(x = 5\) ។
ដោយ \(\displaystyle\lim_{x \to 2^\pm} y = \pm\infty\) និង \(\displaystyle\lim_{x \to 5^\pm} y = \pm\infty \implies \mathbf{\boxed{x = 2 \text{ និង } x = 5}}\) ជាសមីការអាស៊ីមតូតឈរទាំងពីរ។
- អាស៊ីមតូតដេក ៖ ដឺក្រេភាគយក (\(1\)) តូចជាងដឺក្រេភាគបែង (\(2\)) ៖\[\lim_{x \to \pm\infty} \dfrac{2x - 1}{x^2 - 7x + 10} = 0 \implies \mathbf{\boxed{y = 0 \text{ (អ័ក្ស } Ox \text{)}} \text{ ជាអាស៊ីមតូតដេក។}}\]
គេឱ្យអនុគមន៍ \(f(x) = \dfrac{x^2 + x - 1}{x - 1}\) មានក្រាប \((C)\) ។
រកចំនួនពិត \(a, b, c\) ដើម្បីឱ្យ \(f(x) = ax + b + \dfrac{c}{x - 1}\) ។
គណនាលីមីតត្រង់ចុងដែនកំណត់ រួចទាញរកអាស៊ីមតូតឈរ និងទ្រេតនៃ \((C)\) ។
គណនា \(f'(x)\) សិក្សាសញ្ញារបស់វា។ សង់តារាងអថេរភាពនៃ \(f(x)\) ។
បង្ហាញថា \(I(1, 3)\) ជាផ្ចិតឆ្លុះនៃ \((C)\) ។ សង់ខ្សែកោង \((C)\) ក្នុងតម្រុយ \((O, \vec{i}, \vec{j})\) ។
សិក្សាតាមក្រាហ្វិកនូវចំនួនឫសនៃសមីការ \(x^2 + (1 - m)x + m - 1 = 0\) ។
ដំណោះស្រាយ
រកចំនួនពិត \(a, b, c\) ៖
ធ្វើវិធីចែកពហុធា ៖ \(x^2 + x - 1 = (x - 1)(x + 2) + 1\) ៖\[f(x) = x + 2 + \dfrac{1}{x - 1} \implies \mathbf{\boxed{a = 1, \quad{} b = 2, \quad{} c = 1}}\]លីមីត និងអាស៊ីមតូត ៖
ដែនកំណត់ ៖ \(D = \mathbb{R} \setminus \{1\} = (-\infty, 1) \cup (1, +\infty)\) ។\(\displaystyle\lim_{x \to 1^-} f(x) = -\infty\) និង \(\displaystyle\lim_{x \to 1^+} f(x) = +\infty \implies \mathbf{\boxed{x = 1}}\) ជាអាស៊ីមតូតឈរ។
\(\displaystyle\lim_{x \to \pm\infty} [f(x) - (x + 2)] = \lim_{x \to \pm\infty} \dfrac{1}{x - 1} = 0 \implies \mathbf{\boxed{y = x + 2}}\) ជាអាស៊ីមតូតទ្រេត។
ដេរីវេ និងតារាងអថេរភាព ៖
\[f'(x) = 1 - \dfrac{1}{(x - 1)^2} = \dfrac{(x - 1)^2 - 1}{(x - 1)^2} = \dfrac{x(x - 2)}{(x - 1)^2}\]\(f'(x) = 0 \iff x = 0\) ឬ \(x = 2\) ។អតិបរមាធៀបត្រង់ \(x = 0\) គឺ ៖ \(f(0) = 1\) ។
អប្បបរមាធៀបត្រង់ \(x = 2\) គឺ ៖ \(f(2) = 2 + 2 + 1 = 5\) ។
ស្រាយបញ្ជាក់ផ្ចិតឆ្លុះ \(I(1, 3)\) ៖
ត្រូវស្រាយថា \(f(2(1) - x) + f(x) = 2(3) \iff f(2 - x) + f(x) = 6\) ៖\[f(2 - x) = (2 - x) + 2 + \dfrac{1}{(2 - x) - 1} = 4 - x - \dfrac{1}{x - 1}\]\[f(2 - x) + f(x) = \left(4 - x - \dfrac{1}{x - 1}\right) + \left(x + 2 + \dfrac{1}{x - 1}\right) = 6 \quad{} \text{(ពិត)}\]ដូចនេះ ចំណុច \(\boxed{I(1, 3)}\) ជាផ្ចិតឆ្លុះនៃក្រាប \((C)\) ។សង់ក្រាប \((C)\) ៖
ពិភាក្សាឫសតាមក្រាហ្វិក ៖
សមីការ \(x^2 + (1 - m)x + m - 1 = 0 \iff x^2 + x - 1 - m(x - 1) = 0\) ។
ចំពោះ \(x \ne 1\) ៖\[\dfrac{x^2 + x - 1}{x - 1} = m \iff f(x) = m\]ចំនួនឫសនៃសមីការគឺចំនួនចំណុចប្រសព្វរវាង \((C)\) និងបន្ទាត់ដេក \(y = m\) ៖បើ \(m < 1\) ៖ បន្ទាត់ \(y = m\) កាត់ \((C)\) ត្រង់ ២ ចំណុច \(\implies\) សមីការមានឫសពីរផ្សេងគ្នា។
បើ \(m = 1\) ៖ បន្ទាត់ \(y = 1\) ប៉ះ \((C)\) ត្រង់កំពូលអតិបរមា \(\implies\) សមីការមានឫសឌុប \(x = 0\)។
បើ \(1 < m < 5\) ៖ បន្ទាត់ \(y = m\) មិនកាត់ \((C)\) ឡើយ \(\implies\) សមីការគ្មានឫស។
បើ \(m = 5\) ៖ បន្ទាត់ \(y = 5\) ប៉ះ \((C)\) ត្រង់កំពូលអប្បបរមា \(\implies\) សមីការមានឫសឌុប \(x = 2\)។
បើ \(m > 5\) ៖ បន្ទាត់ \(y = m\) កាត់ \((C)\) ត្រង់ ២ ចំណុច \(\implies\) សមីការមានឫសពីរផ្សេងគ្នា។
គេឱ្យអនុគមន៍ \(f(x) = \dfrac{2x^2 + x + 1}{x + 1}\) ។
សិក្សាអថេរភាព និងសង់ក្រាបនៃអនុគមន៍ \(f(x)\) ។
តាមក្រាប រកតម្លៃអតិបរមា និងអប្បបរមានៃកន្សោម \(E = \dfrac{2\cos^2 x + |\cos x| + 1}{|\cos x| + 1}\) ។
ដំណោះស្រាយ
សិក្សាអថេរភាព និងសង់ក្រាប ៖
១. ដែនកំណត់ ៖ \(D = \mathbb{R} \setminus \{-1\}\) ។
២. ទម្រង់កាណូនិច ៖ \(2x^2 + x + 1 = (x + 1)(2x - 1) + 2 \implies f(x) = 2x - 1 + \dfrac{2}{x + 1}\) ។
- អាស៊ីមតូតឈរ ៖ \(\boxed{x = -1}\) ព្រោះ \(\displaystyle\lim_{x \to -1^\pm} f(x) = \pm\infty\) ។
- អាស៊ីមតូតទ្រេត ៖ \(\boxed{y = 2x - 1}\) ព្រោះ \(\displaystyle\lim_{x \to \pm\infty} [f(x) - (2x - 1)] = 0\) ។
៣. ដេរីវេ ៖\[f'(x) = 2 - \dfrac{2}{(x + 1)^2} = \dfrac{2[(x + 1)^2 - 1]}{(x + 1)^2} = \dfrac{2x(x + 2)}{(x + 1)^2}\]\(f'(x) = 0 \iff x = -2\) ឬ \(x = 0\) ។អតិបរមាធៀប ៖ \(f(-2) = 2(-2) - 1 + \dfrac{2}{-1} = -5 - 2 = -7\) ត្រង់ \(x = -2\)។
អប្បបរមាធៀប ៖ \(f(0) = -1 + 2 = 1\) ត្រង់ \(x = 0\)។
៤. តារាងអថេរភាព ៖
៥. សង់ក្រាប ៖ ផ្ចិតឆ្លុះ \(I(-1, -3)\) ជាចំណុចប្រសព្វអាស៊ីមតូត។
រកតម្លៃអតិបរមា និងអប្បបរមានៃ \(E\) ៖
តាង \(t = |\cos x|\) ។ ដោយ \(0 \le |\cos x| \le 1 \implies t \in [0, 1]\) ។
កន្សោម \(E = \dfrac{2t^2 + t + 1}{t + 1} = f(t)\) ចំពោះ \(t \in [0, 1]\) ។
តាមតារាងអថេរភាព លើចន្លោះ \([0, 1]\) អនុគមន៍ \(f(t)\) ជាអនុគមន៍កើនដាច់ខាត ៖អប្បបរមា ៖ \(E_{\min} = f(0) = \mathbf{1}\) (កើតឡើងនៅពេល \(|\cos x| = 0 \iff x = \dfrac{\pi}{2} + k\pi\))។
អតិបរមា ៖ \(E_{\max} = f(1) = \dfrac{2(1)^2 + 1 + 1}{1 + 1} = \dfrac{4}{2} = \mathbf{2}\) (កើតឡើងនៅពេល \(|\cos x| = 1 \iff x = k\pi\))។
ដូចនេះ \(\boxed{E_{\min} = 1}\) និង \(\boxed{E_{\max} = 2}\) ។
អនុគមន៍ \(f(x)\) កំណត់ចំពោះ \(x \ne -1\) ដោយ \(f(x) = \dfrac{9x}{(x + 1)^2}\) មានក្រាប \((C)\) ។
គណនា \(\displaystyle\lim_{x \to \pm\infty} f(x)\) និង \(\displaystyle\lim_{x \to -1} f(x)\) ។
រកតម្លៃបរមាធៀប រួចសង់តារាងអថេរភាពនៃ \(f(x)\) ។
បង្ហាញថា \((C)\) មានចំណុចរបត់មួយ រួចរកកូអរដោនេចំណុចរបត់នោះ។
គណនា \(f(-4), f(-3), f(-2), f(3)\) និង \(f(4)\) ។
សង់ខ្សែកោង \((C)\) ក្នុងតម្រុយអរតូណរម៉ាល់។
ដំណោះស្រាយ
គណនាលីមីត ៖
\(\displaystyle\lim_{x \to \pm\infty} \dfrac{9x}{(x + 1)^2} = \lim_{x \to \pm\infty} \dfrac{9x}{x^2} = 0 \implies \mathbf{\boxed{y = 0 \text{ (អ័ក្ស } Ox\text{)}} \text{ ជាអាស៊ីមតូតដេក។}}\)
\(\displaystyle\lim_{x \to -1} \dfrac{9x}{(x + 1)^2} = \dfrac{-9}{0^+} = -\infty \implies \mathbf{\boxed{x = -1}} \) ជាអាស៊ីមតូតឈរ។
បរមាធៀប និងតារាងអថេរភាព ៖
\[f'(x) = \dfrac{9(x + 1)^2 - 9x\cdot 2(x + 1)}{(x + 1)^4} = \dfrac{9(x + 1)[x + 1 - 2x]}{(x + 1)^4} = \dfrac{9(1 - x)}{(x + 1)^3}\]\(f'(x) = 0 \iff 1 - x = 0 \iff x = 1\) ។
តម្លៃអតិបរមាធៀបត្រង់ \(x = 1\) គឺ ៖ \(f(1) = \dfrac{9(1)}{(1 + 1)^2} = \dfrac{9}{4} = 2.25\) ។ចំណុចរបត់ ៖
គណនាដេរីវេទីពីរ \(f''(x)\) ៖\[f''(x) = 9\cdot\dfrac{-(x + 1)^3 - (1 - x)\cdot 3(x + 1)^2}{(x + 1)^6} = 9\cdot\dfrac{-(x + 1) - 3(1 - x)}{(x + 1)^4} = \dfrac{9(2x - 4)}{(x + 1)^4} = \dfrac{18(x - 2)}{(x + 1)^4}\]\(f''(x) = 0 \iff x = 2\) ហើយ \(f''(x)\) ប្តូរសញ្ញាឆ្លងកាត់ \(x = 2\) (ពីអវិជ្ជមានទៅវិជ្ជមាន)។
ទាញបាន \(x = 2\) ជាអាប់ស៊ីសចំណុចរបត់ ៖ \(f(2) = \dfrac{9(2)}{(2 + 1)^2} = \dfrac{18}{9} = 2\) ។
ដូចនេះ ចំណុចរបត់នៃក្រាបគឺ \(\boxed{J(2, 2)}\) ។គណនាតម្លៃពិសេស ៖
\(f(-4) = \dfrac{-36}{(-3)^2} = \mathbf{-4}\)
\(f(-3) = \dfrac{-27}{(-2)^2} = \mathbf{-\dfrac{27}{4} = -6.75}\)
\(f(-2) = \dfrac{-18}{(-1)^2} = \mathbf{-18}\)
\(f(3) = \dfrac{27}{4^2} = \mathbf{\dfrac{27}{16} \approx 1.69}\)
\(f(4) = \dfrac{36}{5^2} = \mathbf{\dfrac{36}{25} = 1.44}\)
សង់ក្រាប \((C)\) ៖
គេឱ្យអនុគមន៍ \(f(x) = \dfrac{x^2 - 4x}{x^2 - 4x + 3}\) មានក្រាប \((C)\) ។
គណនាលីមីតចុងដែនកំណត់ រួចទាញរកអាស៊ីមតូតឈរ និងអាស៊ីមតូតដេកនៃ \((C)\) ។
គណនា \(f'(x)\) រួចសិក្សាសញ្ញារបស់វា។ សង់តារាងអថេរភាពនៃ \(f(x)\) ។
សរសេរសមីការបន្ទាត់ប៉ះ \((T)\) ទៅនឹងខ្សែកោង \((C)\) ត្រង់ចំណុចដែលមានអាប់ស៊ីស \(x = 4\) ។
សង់អាស៊ីមតូត បន្ទាត់ប៉ះ \((T)\) និងខ្សែកោង \((C)\) ។
ដោយប្រើខ្សែកោង \((C)\) កំណត់ \(m\) ដើម្បីឱ្យសមីការ \((m - 1)x^2 - 4(m - 1)x + 3m = 0\) មានឫសពីរផ្សេងគ្នា។
ដំណោះស្រាយ
លីមីត និងអាស៊ីមតូត ៖
ភាគបែង \(x^2 - 4x + 3 = (x - 1)(x - 3) = 0 \iff x = 1\) ឬ \(x = 3\) ។
ដែនកំណត់ ៖ \(D = \mathbb{R} \setminus \{1, 3\}\) ។\(\displaystyle\lim_{x \to 1} f(x) = \infty\) និង \(\displaystyle\lim_{x \to 3} f(x) = \infty \implies \mathbf{\boxed{x = 1 \text{ និង } x = 3}} \) ជាអាស៊ីមតូតឈរទាំងពីរ។
\(\displaystyle\lim_{x \to \pm\infty} \dfrac{x^2 - 4x}{x^2 - 4x + 3} = 1 \implies \mathbf{\boxed{y = 1}} \) ជាអាស៊ីមតូតដេក។
ដេរីវេ និងតារាងអថេរភាព ៖
សង្កេត ៖ \(f(x) = 1 - \dfrac{3}{x^2 - 4x + 3}\) ។\[f'(x) = \dfrac{3(2x - 4)}{(x^2 - 4x + 3)^2} = \dfrac{6(x - 2)}{(x^2 - 4x + 3)^2}\]\(f'(x) = 0 \iff x = 2\) ។ តម្លៃអប្បបរមាធៀបត្រង់ \(x = 2\) គឺ ៖ \(f(2) = \dfrac{4 - 8}{4 - 8 + 3} = \dfrac{-4}{-1} = 4\) ។សមីការបន្ទាត់ប៉ះត្រង់ \(x = 4\) ៖
\(f(4) = \dfrac{16 - 16}{16 - 16 + 3} = 0\) ។
\(f'(4) = \dfrac{6(4 - 2)}{(16 - 16 + 3)^2} = \dfrac{12}{9} = \dfrac{4}{3}\) ។
សមីការបន្ទាត់ប៉ះ ៖ \((T) ៖ y - 0 = \dfrac{4}{3}(x - 4) \iff \mathbf{\boxed{y = \dfrac{4}{3}x - \dfrac{16}{3}}}\) ។សង់ក្រាប \((C)\) ៖ បន្ទាត់ឆ្លុះ \(x = 2\) ។
កំណត់ \(m\) តាមក្រាហ្វិក ៖
សមីការ \((m - 1)x^2 - 4(m - 1)x + 3m = 0 \iff m(x^2 - 4x + 3) = x^2 - 4x\) ។
ចំពោះ \(x \ne 1, 3\) ៖ \(\dfrac{x^2 - 4x}{x^2 - 4x + 3} = m \iff f(x) = m\) ។
តាមក្រាប \((C)\) សមីការមានឫសពីរផ្សេងគ្នាកាលណាខ្សែបន្ទាត់ \(y = m\) កាត់ \((C)\) ត្រង់ ២ ចំណុច ៖\[\mathbf{\boxed{m < 1 \quad{} \text{ឬ} \quad{} m > 4}}\](ត្រង់ \(m = 4\) មានឫសឌុប \(x = 2\) ; លើ \([1, 4)\) គ្មានឫស)។
គណនាដេរីវេនៃអនុគមន៍ខាងក្រោម ៖
\(y = \dfrac{e^x}{x - 1}\)
\(y = e^{2x} - e^x\)
\(y = \dfrac{e^x + 1}{e^x - 1}\)
ដំណោះស្រាយ
\(y = \dfrac{e^x}{x - 1}\) (\(x \ne 1\)) ៖
\[y' = \dfrac{(e^x)'(x - 1) - e^x(x - 1)'}{(x - 1)^2} = \dfrac{e^x(x - 1) - e^x(1)}{(x - 1)^2} = \mathbf{\boxed{\dfrac{e^x(x - 2)}{(x - 1)^2}}}\]\(y = e^{2x} - e^x\) ៖
\[y' = (2x)'e^{2x} - e^x = 2e^{2x} - e^x = \mathbf{\boxed{e^x(2e^x - 1)}}\]\(y = \dfrac{e^x + 1}{e^x - 1}\) (\(x \ne 0\)) ៖
\[y' = \dfrac{e^x(e^x - 1) - (e^x + 1)e^x}{(e^x - 1)^2} = \dfrac{e^{2x} - e^x - e^{2x} - e^x}{(e^x - 1)^2} = \mathbf{\boxed{\dfrac{-2e^x}{(e^x - 1)^2}}}\]
គណនាដេរីវេនៃអនុគមន៍ខាងក្រោម ៖
\(y = x - 1 - \ln x\)
\(y = \ln\left(\dfrac{x - 3}{x + 2}\right)\)
\(y = x^2\ln x - \dfrac{x^2}{2}\)
ដំណោះស្រាយ
\(y = x - 1 - \ln x\) (\(x > 0\)) ៖
\[y' = 1 - \dfrac{1}{x} = \mathbf{\boxed{\dfrac{x - 1}{x}}}\]\(y = \ln\left(\dfrac{x - 3}{x + 2}\right) = \ln(x - 3) - \ln(x + 2)\) (\(x \in (-\infty, -2) \cup (3, +\infty)\)) ៖
\[y' = \dfrac{1}{x - 3} - \dfrac{1}{x + 2} = \dfrac{(x + 2) - (x - 3)}{(x - 3)(x + 2)} = \mathbf{\boxed{\dfrac{5}{(x - 3)(x + 2)}}}\]\(y = x^2\ln x - \dfrac{x^2}{2}\) (\(x > 0\)) ៖
\[y' = 2x\ln x + x^2\cdot\dfrac{1}{x} - x = 2x\ln x + x - x = \mathbf{\boxed{2x\ln x}}\]
គេឱ្យអនុគមន៍ \(f(x) = e^x - x - 1\) កំណត់លើ \(\mathbb{R}\) មានក្រាប \((C)\) ។
គណនា \(\displaystyle\lim_{x \to +\infty} f(x)\) និង \(\displaystyle\lim_{x \to -\infty} f(x)\) ។
គណនា \(f'(x)\) រួចសិក្សាសញ្ញារបស់វា ទាញថា \(f\) មានអប្បបរមាធៀបមួយ រួចគណនាតម្លៃបរមាធៀបនោះ។ គូសតារាងអថេរភាពនៃ \(f(x)\) ។
បង្ហាញថាបន្ទាត់ \((d) ៖ y = -x - 1\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) កាលណា \(x \to -\infty\) ។
កំណត់កូអរដោនេនៃចំណុច \(P\) នៃ \((C)\) ដែលបន្ទាត់ប៉ះនឹង \((C)\) ត្រង់ចំណុចនេះស្របទៅនឹងបន្ទាត់ \(y = x\) ។
សង់ \((C)\) និង \((d)\) និងបន្ទាត់ប៉ះត្រង់ \(P\) (គេឱ្យ \(\ln 2 = 0.7\)) ។
ដំណោះស្រាយ
គណនាលីមីត ៖
\(\displaystyle\lim_{x \to +\infty} (e^x - x - 1) = \lim_{x \to +\infty} e^x\left(1 - \dfrac{x}{e^x} - \dfrac{1}{e^x}\right) = +\infty(1 - 0 - 0) = \mathbf{+\infty}\) ។
\(\displaystyle\lim_{x \to -\infty} (e^x - x - 1) = 0 - (-\infty) - 1 = \mathbf{+\infty}\) ។
ដេរីវេ និងតារាងអថេរភាព ៖
\(f'(x) = e^x - 1\) ។
\(f'(x) = 0 \iff e^x = 1 \iff x = 0\) ។បើ \(x < 0 \implies e^x < 1 \implies f'(x) < 0 \implies f\) ជាអនុគមន៍ចុះ ។
បើ \(x > 0 \implies e^x > 1 \implies f'(x) > 0 \implies f\) ជាអនុគមន៍កើន ។
អប្បបរមាធៀបត្រង់ \(x = 0\) គឺ ៖ \(f(0) = e^0 - 0 - 1 = \mathbf{0}\) ។
អាស៊ីមតូតទ្រេតខាង \(-\infty\) ៖
ពិនិត្យផលដក ៖\[\lim_{x \to -\infty} [f(x) - (-x - 1)] = \lim_{x \to -\infty} [e^x - x - 1 + x + 1] = \lim_{x \to -\infty} e^x = 0\]ដូចនេះ បន្ទាត់ \(\boxed{(d) ៖ y = -x - 1}\) ជាអាស៊ីមតូតទ្រេតនៃក្រាប \((C)\) ខាង \(-\infty\) ។កំណត់កូអរដោនេនៃចំណុច \(P\) ៖
បន្ទាត់ \(y = x\) មានមេគុណប្រាប់ទិស \(m = 1\) ។
បន្ទាត់ប៉ះនឹង \((C)\) ត្រង់ \(P(x_0, y_0)\) ស្របនឹងបន្ទាត់ \(y = x\) លុះត្រាតែ ៖\[f'(x_0) = 1 \iff e^{x_0} - 1 = 1 \iff e^{x_0} = 2 \iff x_0 = \ln 2 \approx 0.7\]អរដោនេនៃចំណុច \(P\) គឺ ៖\[y_0 = f(\ln 2) = e^{\ln 2} - \ln 2 - 1 = 2 - \ln 2 - 1 = 1 - \ln 2 \approx 1 - 0.7 = 0.3\]ដូចនេះ កូអរដោនេនៃចំណុច \(P\) គឺ ៖ \(\mathbf{\boxed{P(\ln 2, 1 - \ln 2) \approx P(0.7, 0.3)}}\) ។
សមីការបន្ទាត់ប៉ះត្រង់ \(P\) គឺ ៖ \(y - (1 - \ln 2) = 1(x - \ln 2) \iff \mathbf{\boxed{y = x + 1 - 2\ln 2 \approx x - 0.4}}\) ។សង់ក្រាប \((C)\) បន្ទាត់ \((d)\) និងបន្ទាត់ប៉ះត្រង់ \(P\) ៖
គេឱ្យអនុគមន៍ \(f(x) = x - 1 + \dfrac{2}{e^x}\) កំណត់លើ \(\mathbb{R}\) មានក្រាប \((C)\) ។
គណនាលីមីត \(\displaystyle\lim_{x \to +\infty} f(x)\) ។ បង្ហាញថាបន្ទាត់ \((d)\) ដែលមានសមីការ \(y = x - 1\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ។
បង្ហាញថា \(f(x)\) អាចសរសេរជា \(f(x) = \dfrac{xe^x - e^x + 2}{e^x}\) ទាញរកលីមីតនៃ \(f(x)\) កាលណា \(x \to -\infty\) ។
គណនា \(f'(x)\) រួចសិក្សាសញ្ញារបស់វា។ សង់តារាងអថេរភាពនៃ \(f(x)\) ។
សរសេរសមីការបន្ទាត់ប៉ះ \((T)\) ទៅនឹង \((C)\) ត្រង់ចំណុចដែលមានអាប់ស៊ីស \(x = 0\) ។
សង់ខ្សែកោង \((C)\) បន្ទាត់ \((T)\) និងបន្ទាត់ \((d)\) ក្នុងតម្រុយ \((O, \vec{i}, \vec{j})\) ។
តាមក្រាហ្វិក កំណត់ចំនួនឫសនៃសមីការ \(f(x) = 2\) រួចរកឫសទាំងពីរនោះដោយចំនួនគត់ពីរតគ្នា ។
ដំណោះស្រាយ
លីមីត និងអាស៊ីមតូតខាង \(+\infty\) ៖
\(\displaystyle\lim_{x \to +\infty} f(x) = \lim_{x \to +\infty} \left(x - 1 + 2e^{-x}\right) = +\infty - 1 + 0 = \mathbf{+\infty}\) ។
ពិនិត្យផលដក ៖\[\lim_{x \to +\infty} [f(x) - (x - 1)] = \lim_{x \to +\infty} \dfrac{2}{e^x} = 0\]ដូចនេះ បន្ទាត់ \(\boxed{(d) ៖ y = x - 1}\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ខាង \(+\infty\) ។ទម្រង់ប្រភាគ និងលីមីតខាង \(-\infty\) ៖
\[f(x) = x - 1 + \dfrac{2}{e^x} = \dfrac{(x - 1)e^x + 2}{e^x} = \mathbf{\boxed{\dfrac{xe^x - e^x + 2}{e^x}}}\]កាលណា \(x \to -\infty\) ៖ \(xe^x \to 0\) និង \(e^x \to 0\) នាំឱ្យភាគយកខិតជិត \(2 > 0\) ហើយភាគបែង \(e^x \to 0^+\) ៖\[\mathbf{\boxed{\lim_{x \to -\infty} f(x) = \dfrac{2}{0^+} = +\infty}}\]ដេរីវេ និងតារាងអថេរភាព ៖
\(f'(x) = 1 - 2e^{-x} = \dfrac{e^x - 2}{e^x}\) ។
\(f'(x) = 0 \iff e^x = 2 \iff x = \ln 2 \approx 0.7\) ។បើ \(x < \ln 2 \implies e^x < 2 \implies f'(x) < 0 \implies f\) ជាអនុគមន៍ចុះ ។
បើ \(x > \ln 2 \implies e^x > 2 \implies f'(x) > 0 \implies f\) ជាអនុគមន៍កើន ។
អប្បបរមាធៀបត្រង់ \(x = \ln 2\) គឺ ៖
\[f(\ln 2) = \ln 2 - 1 + \dfrac{2}{e^{\ln 2}} = \ln 2 - 1 + \dfrac{2}{2} = \mathbf{\ln 2} \approx \mathbf{0.7}\]
សមីការបន្ទាត់ប៉ះ \((T)\) ត្រង់ \(x = 0\) ៖
អរដោនេចំណុចប៉ះ ៖ \(y_0 = f(0) = 0 - 1 + \dfrac{2}{e^0} = -1 + 2 = 1 \implies A(0, 1)\) ។
មេគុណប្រាប់ទិស ៖ \(f'(0) = 1 - 2e^0 = 1 - 2 = -1\) ។
សមីការបន្ទាត់ប៉ះ \((T)\) ៖ \(y - 1 = -1(x - 0) \iff \mathbf{\boxed{(T): y = -x + 1}}\) ។
សង់ខ្សែកោង \((C)\) បន្ទាត់ \((T)\) និងបន្ទាត់ \((d)\) ៖
កំណត់ចំនួនឫសនៃសមីការ \(f(x) = 2\) តាមក្រាហ្វិក ៖
ចំនួនឫសនៃសមីការ \(f(x) = 2\) គឺជាចំនួនចំណុចប្រសព្វរវាងខ្សែកោង \((C)\) និងបន្ទាត់ដេក \(y = 2\) ។ដោយសារតម្លៃអប្បបរមាធៀបគឺ \(f(\ln 2) = \ln 2 \approx 0.7 < 2\) ហើយ \(\lim_{x\to \pm\infty} f(x) = +\infty\) នោះបន្ទាត់ \(y = 2\) កាត់ \((C)\) ត្រង់ ២ ចំណុចផ្សេងគ្នា នាំឱ្យសមីការមាន ។
ចំពោះឫសទីមួយ \(x_1\) ៖
\(f(0) = 1 < 2\) និង \(f(-1) = -1 - 1 + 2e = 2e - 2 \approx 3.44 > 2\) ។
ដោយ \(f(0) < 2 < f(-1)\) នាំឱ្យឫសទីមួយស្ថិតនៅចន្លោះ ៖\[\mathbf{\boxed{-1 < x_1 < 0 \quad{} (\text{ចំនួនគត់ពីរតគ្នាគឺ } -1 \text{ និង } 0)}}\]ចំពោះឫសទីពីរ \(x_2\) ៖
\(f(2) = 2 - 1 + 2e^{-2} = 1 + \frac{2}{e^2} \approx 1 + 0.27 = 1.27 < 2\) ។
\(f(3) = 3 - 1 + 2e^{-3} = 2 + \frac{2}{e^3} > 2\) ។
ដោយ \(f(2) < 2 < f(3)\) នាំឱ្យឫសទីពីរស្ថិតនៅចន្លោះ ៖\[\mathbf{\boxed{2 < x_2 < 3 \quad{} (\text{ចំនួនគត់ពីរតគ្នាគឺ } 2 \text{ និង } 3)}}\]
គេឱ្យអនុគមន៍ \(f(x)\) កំណត់លើ \((0, +\infty)\) ដោយ \(f(x) = ax + b + \dfrac{\ln x}{x}\) ។ កំណត់ចំនួនពិត \(a\) និង \(b\) ដើម្បីឱ្យខ្សែកោង \((C)\) តាង \(f(x)\) កាត់តាមចំណុច \(A(1, 0)\) ហើយបន្ទាត់ប៉ះនឹង \((C)\) ត្រង់ \(A\) ស្របនឹងបន្ទាត់ \(y = 2x\) ។
ដំណោះស្រាយ
១. លក្ខខណ្ឌកាត់តាមចំណុច \(A(1, 0)\) ៖
ក្រាប \((C)\) កាត់តាម \(A(1, 0) \iff f(1) = 0\) ៖
២. លក្ខខណ្ឌបន្ទាត់ប៉ះស្របនឹងបន្ទាត់ \(y = 2x\) ៖
មេគុណប្រាប់ទិសនៃបន្ទាត់ \(y = 2x\) គឺ \(k = 2\) ។
បន្ទាត់ប៉ះត្រង់ \(A(1, 0)\) ស្របនឹងបន្ទាត់នេះ លុះត្រាតែ \(f'(1) = 2\) ។
គណនាដេរីវេ \(f'(x)\) ៖
គេឱ្យអនុគមន៍ \(f(x) = x + \ln\left|\dfrac{x + 1}{x}\right|\) មានក្រាប \((C)\) ។
រកដែនកំណត់ រួចគណនាលីមីតនៃ \(f(x)\) ត្រង់ចុងដែនកំណត់ ។
គណនា \(f'(x)\) រួចសិក្សាសញ្ញារបស់វា។ សង់តារាងអថេរភាពនៃ \(f(x)\) ។
បង្ហាញថា \((\Delta) ៖ y = x\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) រួចកំណត់ទីតាំងធៀបនៃ \((C)\) ធៀបនឹង \((\Delta)\) ។
បង្ហាញថា \(A\left(-\dfrac{1}{2}, -\dfrac{1}{2}\right)\) ជាផ្ចិតឆ្លុះនៃ \((C)\) ។
ឱ្យសមីការបន្ទាត់ប៉ះទៅនឹង \((C)\) ត្រង់ \(A\) ។
សង់បន្ទាត់ \((\Delta)\) ខ្សែកោង \((C)\) និងបន្ទាត់ប៉ះត្រង់ \(A\) ។
ដំណោះស្រាយ
ដែនកំណត់ និងលីមីត ៖
លក្ខខណ្ឌ ៖ \(\dfrac{x + 1}{x} \ne 0 \iff x \ne -1\) និង \(x \ne 0\) ៖\[\mathbf{\boxed{D = \mathbb{R} \setminus \{-1, 0\} = (-\infty, -1) \cup (-1, 0) \cup (0, +\infty)}}\]គណនាលីមីត ៖\(\displaystyle\lim_{x \to -1} f(x) = -1 + \ln 0^+ = -\infty \implies \mathbf{\boxed{x = -1}}\) ជាអាស៊ីមតូតឈរ។
\(\displaystyle\lim_{x \to 0} f(x) = 0 + \ln(+\infty) = +\infty \implies \mathbf{\boxed{x = 0}}\) (អ័ក្ស \(Oy\)) ជាអាស៊ីមតូតឈរ។
\(\displaystyle\lim_{x \to \pm\infty} \ln\left|\dfrac{x + 1}{x}\right| = \ln 1 = 0 \implies \lim_{x \to -\infty} f(x) = -\infty\) និង \(\lim_{x \to +\infty} f(x) = +\infty\) ។
ដេរីវេ និងតារាងអថេរភាព ៖
\(f(x) = x + \ln|x + 1| - \ln|x|\) ៖\[f'(x) = 1 + \dfrac{1}{x + 1} - \dfrac{1}{x} = 1 - \dfrac{1}{x(x + 1)} = \dfrac{x^2 + x - 1}{x(x + 1)}\]\(f'(x) = 0 \iff x^2 + x - 1 = 0 \iff x_1 = \dfrac{-1 - \sqrt{5}}{2} \approx -1.62, \ x_2 = \dfrac{-1 + \sqrt{5}}{2} \approx 0.62\) ។អាស៊ីមតូតទ្រេត និងទីតាំងធៀប ៖
\(\displaystyle\lim_{x \to \pm\infty} [f(x) - x] = \lim_{x \to \pm\infty} \ln\left|1 + \dfrac{1}{x}\right| = 0 \implies \mathbf{\boxed{y = x}}\) ជាអាស៊ីមតូតទ្រេត។
ទីតាំងធៀប ៖ \(f(x) - x = \ln\left|1 + \dfrac{1}{x}\right|\) ៖លើ \((-\infty, -1) \cup (0, +\infty) ៖ \dfrac{x + 1}{x} > 1 \implies \ln\left|\dfrac{x+1}{x}\right| > 0 \implies (C)\) នៅខាងលើ \((\Delta)\)។
លើ \((-1, 0) ៖ -1 < x < 0 \implies \left|\dfrac{x+1}{x}\right| = \dfrac{x+1}{-x}\) ។ ត្រង់ \(x = -\dfrac{1}{2}\) នោះ \(|x+1|/|x| = 1 \implies f(x) = x\) (កាត់គ្នា)។
បង្ហាញថា \(A\left(-\dfrac{1}{2}, -\dfrac{1}{2}\right)\) ជាផ្ចិតឆ្លុះនៃ \((C)\) ៖
ផ្ទៀងផ្ទាត់រូបមន្តផ្ចិតឆ្លុះ \(f(2a - x) + f(x) = 2b\) ដោយ \(a = -1/2, b = -1/2 \implies 2a = -1, 2b = -1\) ៖\[f(-1 - x) + f(x) = (-1 - x) + \ln\left|\dfrac{-x}{-1 - x}\right| + x + \ln\left|\dfrac{x + 1}{x}\right| = -1 + \ln\left(\dfrac{x}{x + 1}\cdot\dfrac{x + 1}{x}\right) = -1 + 0 = -1\]ដូចនេះ \(A\left(-\dfrac{1}{2}, -\dfrac{1}{2}\right)\) ជាផ្ចិតឆ្លុះនៃ \((C)\) ពិតប្រាកដមែន ។សមីការបន្ទាត់ប៉ះទៅនឹង \((C)\) ត្រង់ \(A\) ៖
មេគុណប្រាប់ទិសត្រង់ \(x = -\dfrac{1}{2}\) គឺ ៖\[f'\left(-\frac{1}{2}\right) = \dfrac{\left(-\frac{1}{2}\right)^2 + \left(-\frac{1}{2}\right) - 1}{\left(-\frac{1}{2}\right)\left(-\frac{1}{2} + 1\right)} = \dfrac{\frac{1}{4} - \frac{1}{2} - 1}{-\frac{1}{4}} = \dfrac{-\frac{5}{4}}{-\frac{1}{4}} = 5\]សមីការបន្ទាត់ប៉ះត្រង់ \(A\left(-\dfrac{1}{2}, -\dfrac{1}{2}\right)\) គឺ ៖\[y - \left(-\frac{1}{2}\right) = 5\left(x - \left(-\frac{1}{2}\right)\right) \iff y + \frac{1}{2} = 5x + \frac{5}{2} \iff \mathbf{\boxed{(T_A): y = 5x + 2}}\]សង់បន្ទាត់ \((\Delta)\) ខ្សែកោង \((C)\) និងបន្ទាត់ប៉ះត្រង់ \(A\) ៖
អនុគមន៍ \(f(x)\) កំណត់លើ \((0, +\infty)\) ដោយ \(f(x) = x + 1 + \dfrac{-1 + \ln x}{x}\) ហើយ \((C)\) ជាក្រាបរបស់វា ។
អនុគមន៍ \(g(x)\) កំណត់ដោយ \(g(x) = 2 + x^2 - \ln x\) ។ សង់តារាងអថេរភាពនៃ \(g(x)\) (មិនចាំបាច់គណនាលីមីត) រួចទាញរកសញ្ញានៃ \(g(x)\) លើ \((0, +\infty)\) ។
គណនាលីមីត \(\displaystyle\lim_{x \to 0^+} f(x)\) និង \(\displaystyle\lim_{x \to +\infty} f(x)\) ទាញឱ្យបានថា \((C)\) មានអាស៊ីមតូតឈរមួយដែលគេនឹងកំណត់សមីការ ។
សិក្សាទំនាក់ទំនង \(f'(x) = \dfrac{g(x)}{x^2}\) ។ សង់តារាងអថេរភាពនៃ \(f(x)\) ។
បង្ហាញថាបន្ទាត់ \((\Delta) ៖ y = x + 1\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ។
រកកូអរដោនេនៃចំណុចប្រសព្វនៃ \((C)\) ជាមួយ \((\Delta)\) រួចបញ្ជាក់ឱ្យបានច្បាស់ទីតាំងនៃ \((C)\) ធៀបទៅនឹង \((\Delta)\) ។
សង់ខ្សែកោង \((C)\) និងសមីការអាស៊ីមតូតរបស់វាក្នុងតម្រុយកូអរដោនេតែមួយ ។
ដំណោះស្រាយ
សិក្សាអនុគមន៍ជំនួយ \(g(x)\) ៖
\(g'(x) = 2x - \dfrac{1}{x} = \dfrac{2x^2 - 1}{x}\) ។
\(g'(x) = 0 \iff 2x^2 - 1 = 0 \iff x = \dfrac{\sqrt{2}}{2}\) (ព្រោះ \(x > 0\)) ។
តម្លៃអប្បបរមាធៀប ៖ \(g\left(\dfrac{\sqrt{2}}{2}\right) = 2 + \dfrac{1}{2} - \ln\left(\dfrac{\sqrt{2}}{2}\right) = \dfrac{5}{2} + \dfrac{1}{2}\ln 2 > 0\) ។
ដោយតម្លៃអប្បបរមាធៀបវិជ្ជមានដាច់ខាត នាំឱ្យ ៖\[\mathbf{\boxed{g(x) > 0, \quad{} \forall x \in (0, +\infty)}}\]លីមីតនៃ \(f(x)\) និងកំណត់សមីការអាស៊ីមតូតឈរ ៖
\(\displaystyle\lim_{x \to 0^+} f(x) = \lim_{x \to 0^+} \left(x + 1 - \dfrac{1}{x} + \dfrac{\ln x}{x}\right) = 0 + 1 - (+\infty) + (-\infty) = -\infty\) ។
នាំឱ្យ បន្ទាត់ដែលមានសមីការ \(\mathbf{\boxed{x = 0}}\) (អ័ក្សអរដោនេ \(y'Oy\)) ជាអាស៊ីមតូតឈរនៃ \((C)\) ។\(\displaystyle\lim_{x \to +\infty} f(x) = \lim_{x \to +\infty} \left(x + 1 - \dfrac{1}{x} + \dfrac{\ln x}{x}\right) = +\infty + 1 - 0 + 0 = \mathbf{\boxed{+\infty}}\) ។
ទំនាក់ទំនង \(f'(x) = \dfrac{g(x)}{x^2}\) និងតារាងអថេរភាពនៃ \(f(x)\) ៖
\[f'(x) = 1 + \dfrac{\left(\frac{1}{x}\right)x - (-1 + \ln x)(1)}{x^2} = 1 + \dfrac{1 + 1 - \ln x}{x^2} = \dfrac{x^2 + 2 - \ln x}{x^2} = \mathbf{\boxed{\dfrac{g(x)}{x^2}}}\]ដោយ \(g(x) > 0\) និង \(x^2 > 0\) ចំពោះគ្រប់ \(x > 0\) នាំឱ្យ \(f'(x) > 0, \forall x > 0\) ។
ដូចនេះ អនុគមន៍ \(f\) ជាអនុគមន៍កើនដាច់ខាតលើ \((0, +\infty)\) ។បង្ហាញថាបន្ទាត់ \((\Delta) ៖ y = x + 1\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ៖
ពិនិត្យផលដក ៖\[\lim_{x \to +\infty} [f(x) - (x + 1)] = \lim_{x \to +\infty} \dfrac{\ln x - 1}{x} = \lim_{x \to +\infty} \left(\dfrac{\ln x}{x} - \dfrac{1}{x}\right) = 0 - 0 = 0\]ដូចនេះ បន្ទាត់ \(\mathbf{\boxed{(\Delta) ៖ y = x + 1}}\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ខាង \(+\infty\) ។ចំណុចប្រសព្វ និងទីតាំងធៀបនៃ \((C)\) ធៀបនឹង \((\Delta)\) ៖
ចំណុចប្រសព្វ ៖ \(f(x) - (x + 1) = 0 \iff \dfrac{\ln x - 1}{x} = 0 \iff \ln x = 1 \iff x = e\) ។
អរដោនេ ៖ \(y = e + 1\) ។ ដូចនេះ ចំណុចប្រសព្វគឺ \(\mathbf{\boxed{M(e, e + 1)}}\) ។ទីតាំងធៀប ៖ ដោយ \(x > 0\) សញ្ញានៃផលដកអាស្រ័យលើ \(\ln x - 1\) ៖
បើ \(0 < x < e \implies \ln x - 1 < 0 \implies (C)\) ស្ថិតនៅខាងក្រោមបន្ទាត់ \((\Delta)\) ។
បើ \(x = e \implies (C)\) កាត់បន្ទាត់ \((\Delta)\) ត្រង់ចំណុច \(M(e, e + 1)\) ។
បើ \(x > e \implies \ln x - 1 > 0 \implies (C)\) ស្ថិតនៅខាងលើបន្ទាត់ \((\Delta)\) ។
សង់ខ្សែកោង \((C)\) និងអាស៊ីមតូត ៖
កំណត់សមីការបន្ទាត់ប៉ះ \((L)\) ដែលប៉ះនឹងខ្សែកោង \((H)\) តាងដោយ \(y = x\ln x - 1\) នៅត្រង់ចំណុច \(A(1, -1)\) ។
ដំណោះស្រាយ
តាង \(f(x) = x\ln x - 1\) កំណត់លើ \((0, +\infty)\) ។
១. ផ្ទៀងផ្ទាត់កូអរដោនេចំណុចប៉ះ ៖ \(f(1) = 1\ln 1 - 1 = 0 - 1 = -1\) (ពិត ចំណុច \(A(1, -1) \in (H)\))។
២. គណនាមេគុណប្រាប់ទិសនៃបន្ទាត់ប៉ះ ៖
គេឱ្យអនុគមន៍ \(f(x) = \dfrac{\ln x}{x^2}\) មានក្រាប \((C)\) ។
រកដែនកំណត់ រួចគណនាលីមីត \(\displaystyle\lim_{x \to +\infty} f(x)\) និង \(\displaystyle\lim_{x \to 0^+} f(x)\) ។ ទាញរកអាស៊ីមតូតឈរ និងអាស៊ីមតូតដេកនៃក្រាប \((C)\) ។
គណនាដេរីវេនៃ \(f\) រួចបង្ហាញថា \(f\) មានអតិបរមាត្រង់ \(x = \sqrt{e}\) ។ សង់តារាងអថេរភាពនៃ \(f\) ។
រកសមីការបន្ទាត់ប៉ះ \((d)\) ទៅនឹងក្រាប \((C)\) ត្រង់ចំណុចដែលមានអាប់ស៊ីស \(x = 1\) ។
សង់ក្រាប \((C)\) និងបន្ទាត់ប៉ះ \((d)\) ក្នុងតម្រុយអរតូណរម៉ាល់។
ដំណោះស្រាយ
ដែនកំណត់ និងលីមីត ៖
ដែនកំណត់ ៖ \(\boxed{D = (0, +\infty)}\) ។\(\displaystyle\lim_{x \to 0^+} \dfrac{\ln x}{x^2} = \dfrac{-\infty}{0^+} = -\infty \implies \mathbf{\boxed{x = 0 \text{ (អ័ក្ស } Oy\text{)}} \text{ ជាអាស៊ីមតូតឈរ។}}\)
\(\displaystyle\lim_{x \to +\infty} \dfrac{\ln x}{x^2} = 0 \implies \mathbf{\boxed{y = 0 \text{ (អ័ក្ស } Ox\text{)}} \text{ ជាអាស៊ីមតូតដេក។}}\)
ដេរីវេ និងតារាងអថេរភាព ៖
\[f'(x) = \dfrac{\left(\frac{1}{x}\right)x^2 - (\ln x)(2x)}{x^4} = \dfrac{x - 2x\ln x}{x^4} = \dfrac{1 - 2\ln x}{x^3}\]\(f'(x) = 0 \iff 1 - 2\ln x = 0 \iff \ln x = \dfrac{1}{2} \iff x = e^{1/2} = \sqrt{e} \approx 1.65\) ។
តម្លៃអតិបរមាធៀប ៖ \(f(\sqrt{e}) = \dfrac{\ln(\sqrt{e})}{(\sqrt{e})^2} = \dfrac{1/2}{e} = \dfrac{1}{2e} \approx 0.184\) ។សមីការបន្ទាត់ប៉ះត្រង់ \(x = 1\) ៖
\(f(1) = \dfrac{\ln 1}{1} = 0\) ។
\(f'(1) = \dfrac{1 - 2\ln 1}{1^3} = 1\) ។
សមីការបន្ទាត់ប៉ះ ៖ \((d) ៖ y - 0 = 1(x - 1) \iff \mathbf{\boxed{y = x - 1}}\) ។សង់ក្រាប \((C)\) ៖
\(f\) កំណត់ចំពោះ \(x > 0\) ដោយ \(f(x) = \dfrac{1 + 2\ln x}{x^2}\) ហើយមានក្រាប \((C)\) ក្នុងតម្រុយ \((O, \vec{i}, \vec{j})\) ។
គណនាលីមីតចុងដែនកំណត់ រួចបញ្ជាក់សមីការអាស៊ីមតូតនៃក្រាប \((C)\) ។
គណនា \(f'(x)\) រួចបង្ហាញថា \(f(x)\) មានអតិបរមាមួយ ហើយគណនាតម្លៃអតិបរមានោះ ។
សង់តារាងអថេរភាពនៃ \(f\) រួចរកកូអរដោនេចំណុចរបត់នៃក្រាប \((C)\) ។
សរសេរសមីការបន្ទាត់ \((T)\) ប៉ះទៅនឹងក្រាប \((C)\) ត្រង់ចំណុចដែលក្រាប \((C)\) កាត់អ័ក្សអាប់ស៊ីស ។
គណនា \(f\left(\dfrac{1}{2}\right)\) និង \(f(2)\) រួចសង់បន្ទាត់ \((T)\) និងក្រាប \((C)\) ។ ដោយប្រើក្រាប \((C)\) កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(\dfrac{1 + 2\ln x}{x^2} = m\) មានឫស (គេឱ្យ \(\ln 2 = 0.7\)) ។
ដំណោះស្រាយ
លីមីត និងអាស៊ីមតូត ៖
\(\displaystyle\lim_{x \to 0^+} \dfrac{1 + 2\ln x}{x^2} = \dfrac{-\infty}{0^+} = -\infty \implies \mathbf{\boxed{x = 0 \text{ (អ័ក្ស } Oy\text{)}} \text{ ជាអាស៊ីមតូតឈរ។}}\)
\(\displaystyle\lim_{x \to +\infty} \dfrac{1 + 2\ln x}{x^2} = \lim_{x \to +\infty} \left(\dfrac{1}{x^2} + \dfrac{2\ln x}{x^2}\right) = 0 + 0 = 0 \implies \mathbf{\boxed{y = 0 \text{ (អ័ក្ស } Ox\text{)}} \text{ ជាអាស៊ីមតូតដេក។}}\)
ដេរីវេ និងអតិបរមា ៖
\[f'(x) = \dfrac{\left(\frac{2}{x}\right)x^2 - (1 + 2\ln x)(2x)}{x^4} = \dfrac{2x - 2x - 4x\ln x}{x^4} = \mathbf{\boxed{\dfrac{-4\ln x}{x^3}}}\]\(f'(x) = 0 \iff -4\ln x = 0 \iff \ln x = 0 \iff x = 1\) ។បើ \(0 < x < 1 \implies \ln x < 0 \implies f'(x) > 0 \implies f\) ជាអនុគមន៍កើន ។
បើ \(x > 1 \implies \ln x > 0 \implies f'(x) < 0 \implies f\) ជាអនុគមន៍ចុះ ។
អតិបរមាធៀបត្រង់ \(x = 1\) គឺ ៖ \(f(1) = \dfrac{1 + 2\ln 1}{1^2} = \mathbf{\boxed{1}}\) ។
តារាងអថេរភាព និងចំណុចរបត់ ៖
គណនាដេរីវេទីពីរ \(f''(x)\) ៖
\[f''(x) = \dfrac{\left(-\frac{4}{x}\right)x^3 - (-4\ln x)(3x^2)}{x^6} = \dfrac{-4x^2 + 12x^2\ln x}{x^6} = \dfrac{4(3\ln x - 1)}{x^4}\]\(f''(x) = 0 \iff 3\ln x - 1 = 0 \iff \ln x = \dfrac{1}{3} \iff x = e^{1/3} = \sqrt[3]{e} \approx 1.40\) ។
\(f(\sqrt[3]{e}) = \dfrac{1 + 2(1/3)}{e^{2/3}} = \dfrac{5/3}{e^{2/3}} = \dfrac{5}{3\sqrt[3]{e^2}} \approx 0.89\) ។
ដូចនេះ ចំណុចរបត់គឺ \(\boxed{J\left(\sqrt[3]{e}, \dfrac{5}{3\sqrt[3]{e^2}}\right) \approx J(1.40, 0.89)}\) ។សមីការបន្ទាត់ \((T)\) ប៉ះក្រាប \((C)\) ត្រង់ចំណុចកាត់អ័ក្សអាប់ស៊ីស ៖
រកចំណុចប្រសព្វរវាង \((C)\) នឹងអ័ក្ស \(Ox\) ៖\[f(x) = 0 \iff 1 + 2\ln x = 0 \iff \ln x = -\frac{1}{2} \iff x_0 = e^{-1/2} = \dfrac{1}{\sqrt{e}} \approx 0.61 \implies M\left(\dfrac{1}{\sqrt{e}}, 0\right)\]មេគុណប្រាប់ទិសនៃបន្ទាត់ប៉ះ ៖\[f'(x_0) = \dfrac{-4\ln(e^{-1/2})}{(e^{-1/2})^3} = \dfrac{-4\left(-\frac{1}{2}\right)}{e^{-3/2}} = 2e^{3/2} = 2e\sqrt{e} \approx 8.91\]សមីការបន្ទាត់ប៉ះ \((T)\) គឺ ៖\[y - 0 = 2e\sqrt{e}\left(x - \dfrac{1}{\sqrt{e}}\right) \iff \mathbf{\boxed{(T): y = 2e\sqrt{e}\,x - 2e \approx 8.91x - 5.4}}\]គណនាតម្លៃ សង់ក្រាប និងពិភាក្សាឫសតាម \(m\) ៖
គណនា \(f\left(\dfrac{1}{2}\right)\) និង \(f(2)\) ដោយយក \(\ln 2 = 0.7\) ៖
\[f\left(\frac{1}{2}\right) = \dfrac{1 + 2\ln\left(\frac{1}{2}\right)}{\left(\frac{1}{2}\right)^2} = \dfrac{1 - 2\ln 2}{\frac{1}{4}} = 4(1 - 2(0.7)) = 4(-0.4) = \mathbf{\boxed{-1.6}}\]\[f(2) = \dfrac{1 + 2\ln 2}{2^2} = \dfrac{1 + 2(0.7)}{4} = \dfrac{2.4}{4} = \mathbf{\boxed{0.6}}\]កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(\dfrac{1 + 2\ln x}{x^2} = m\) មានឫស ៖
ចំនួនឫសនៃសមីការគឺជាចំនួនចំណុចប្រសព្វរវាងខ្សែកោង \((C)\) និងបន្ទាត់ដេក \(y = m\) ។
តាមតារាងអថេរភាព តម្លៃអតិបរមាដាច់ខាតនៃ \(f(x)\) លើ \((0, +\infty)\) គឺ \(f(1) = 1\) ហើយ \(\lim_{x\to 0^+} f(x) = -\infty\) ។
ដូច្នេះ សំណុំតម្លៃនៃអនុគមន៍គឺ \(f((0, +\infty)) = (-\infty, 1]\) ។
ដូចនេះ សមីការមានឫសលុះត្រាតែ ៖\[\mathbf{\boxed{m \le 1}}\]
គេឱ្យអនុគមន៍ \(f(x) = -\dfrac{x}{2} + \ln\left(\dfrac{x - 1}{x}\right)\) មានក្រាប \((C)\) ។
រកដែនកំណត់នៃអនុគមន៍ \(f\) និងគណនាលីមីតត្រង់ចុងដែនកំណត់ រួចទាញរកអាស៊ីមតូតឈរនៃក្រាប \((C)\) ។
គណនាដេរីវេ \(f'(x)\) រួចសិក្សាសញ្ញាដោយដឹងថា \(x(x - 1) > 0\) ។ គូសតារាងអថេរភាព។
បង្ហាញថាបន្ទាត់ \((\Delta) ៖ y = -\dfrac{x}{2}\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) និងសិក្សាទីតាំងធៀប។
សង់ក្រាប \((C)\) និងអាស៊ីមតូតក្នុងតម្រុយអរតូណរម៉ាល់។
ដំណោះស្រាយ
ដែនកំណត់ និងលីមីត ៖
លក្ខខណ្ឌ ៖ \(\dfrac{x - 1}{x} > 0 \iff \boxed{D = (-\infty, 0) \cup (1, +\infty)}\) ។\(\displaystyle\lim_{x \to 0^-} \ln\left(\dfrac{x - 1}{x}\right) = \ln(+\infty) = +\infty \implies \mathbf{\boxed{x = 0}}\) ជាអាស៊ីមតូតឈរ។
\(\displaystyle\lim_{x \to 1^+} \ln\left(\dfrac{x - 1}{x}\right) = \ln(0^+) = -\infty \implies \mathbf{\boxed{x = 1}}\) ជាអាស៊ីមតូតឈរ។
\(\displaystyle\lim_{x \to -\infty} f(x) = +\infty\) ; \(\displaystyle\lim_{x \to +\infty} f(x) = -\infty\) ។
ដេរីវេ និងតារាងអថេរភាព ៖
\(f(x) = -\dfrac{x}{2} + \ln(x - 1) - \ln x\) ចំពោះ \(x > 1\) (ឬ \(\ln(1 - x) - \ln(-x)\) ចំពោះ \(x < 0\)) ៖\[f'(x) = -\dfrac{1}{2} + \dfrac{1}{x - 1} - \dfrac{1}{x} = -\dfrac{1}{2} + \dfrac{1}{x(x - 1)} = \dfrac{-x(x - 1) + 2}{2x(x - 1)} = \dfrac{-x^2 + x + 2}{2x(x - 1)} = \dfrac{-(x + 1)(x - 2)}{2x(x - 1)}\]\(f'(x) = 0 \iff x = -1\) ឬ \(x = 2\) ។លើ \((-\infty, -1) ៖ f'(x) < 0 \implies f\) ចុះ។
លើ \((-1, 0) ៖ f'(x) > 0 \implies f\) កើន (អប្បបរមាធៀបត្រង់ \(x = -1 ៖ f(-1) = \dfrac{1}{2} + \ln 2\))។
លើ \((1, 2) ៖ f'(x) > 0 \implies f\) កើន (អតិបរមាធៀបត្រង់ \(x = 2 ៖ f(2) = -1 - \ln 2\))។
លើ \((2, +\infty) ៖ f'(x) < 0 \implies f\) ចុះ។
អាស៊ីមតូតទ្រេត និងទីតាំងធៀប ៖
\(\displaystyle\lim_{x \to \pm\infty} \left[f(x) - \left(-\dfrac{x}{2}\right)\right] = \lim_{x \to \pm\infty} \ln\left(1 - \dfrac{1}{x}\right) = 0 \implies \mathbf{\boxed{y = -\dfrac{x}{2}}}\) ជាអាស៊ីមតូតទ្រេត។
ទីតាំងធៀប ៖\(x \in (-\infty, 0) \implies 1 - \dfrac{1}{x} > 1 \implies \ln\left(\dfrac{x-1}{x}\right) > 0 \implies (C)\) នៅខាងលើ \((\Delta)\)។
\(x \in (1, +\infty) \implies 1 - \dfrac{1}{x} < 1 \implies \ln\left(\dfrac{x-1}{x}\right) < 0 \implies (C)\) នៅខាងក្រោម \((\Delta)\)។
សង់ក្រាប \((C)\) ៖ ផ្ចិតឆ្លុះ \(I(1/2, -1/4)\)។
គេឱ្យអនុគមន៍ \(f(x) = \dfrac{x^2 + \ln x + 1}{x}\) កំណត់ចំពោះ \(x > 0\) មានក្រាប \((C)\) ។
គណនា \(\displaystyle\lim_{x \to 0^+} f(x)\) និង \(\displaystyle\lim_{x \to +\infty} f(x)\) រួចរកសមីការអាស៊ីមតូតឈរនៃ \((C)\) ។
គណនា \(f'(x)\) រួចបង្ហាញថា \(f'(x) > 0, \forall x > 0\) ។ សង់តារាងអថេរភាពនៃ \(f\) ។
បង្ហាញថាបន្ទាត់ \((d) ៖ y = x\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ខាង \(+\infty\) និងសិក្សាទីតាំងធៀប។
សង់ក្រាប \((C)\) និងអាស៊ីមតូតក្នុងតម្រុយអរតូណរម៉ាល់។
ដំណោះស្រាយ
លីមីត និងអាស៊ីមតូត ៖
សរសេរ \(f(x) = x + \dfrac{\ln x}{x} + \dfrac{1}{x}\) លើ \((0, +\infty)\) ។\(\displaystyle\lim_{x \to 0^+} f(x) = \lim_{x \to 0^+} \left(x + \dfrac{\ln x + 1}{x}\right) = \dfrac{-\infty}{0^+} = -\infty \implies \mathbf{\boxed{x = 0}}\) ជាអាស៊ីមតូតឈរ។
\(\displaystyle\lim_{x \to +\infty} f(x) = \lim_{x \to +\infty} \left(x + \dfrac{\ln x}{x} + \dfrac{1}{x}\right) = +\infty + 0 + 0 = \mathbf{+\infty}\) ។
ដេរីវេ និងតារាងអថេរភាព ៖
\[f'(x) = 1 + \dfrac{\left(\frac{1}{x}\right)x - \ln x(1)}{x^2} - \dfrac{1}{x^2} = 1 + \dfrac{1 - \ln x - 1}{x^2} = 1 - \dfrac{\ln x}{x^2} = \dfrac{x^2 - \ln x}{x^2}\]ពិនិត្យភាគយក \(h(x) = x^2 - \ln x\) លើ \((0, +\infty)\) ៖
\(h'(x) = 2x - \dfrac{1}{x} = \dfrac{2x^2 - 1}{x} = 0 \iff x = \dfrac{1}{\sqrt{2}}\) ។
តម្លៃអប្បបរមានៃ \(h(x)\) គឺ ៖ \(h\left(\dfrac{1}{\sqrt{2}}\right) = \dfrac{1}{2} - \ln\left(\dfrac{1}{\sqrt{2}}\right) = \dfrac{1 + \ln 2}{2} > 0\) ។
ដូចនេះ \(h(x) > 0, \forall x > 0 \implies f'(x) > 0, \forall x > 0\) ។
អនុគមន៍ \(f\) កើនដាច់ខាតលើ \((0, +\infty)\) ។អាស៊ីមតូតទ្រេត និងទីតាំងធៀប ៖
\(\displaystyle\lim_{x \to +\infty} [f(x) - x] = \lim_{x \to +\infty} \dfrac{\ln x + 1}{x} = 0 + 0 = 0 \implies \mathbf{\boxed{(d) ៖ y = x}}\) ជាអាស៊ីមតូតទ្រេតខាង \(+\infty\) ។
ទីតាំងធៀប ៖ \(f(x) - x = \dfrac{\ln x + 1}{x}\) ៖\(x \in \left(0, \dfrac{1}{e}\right) \implies \ln x + 1 < 0 \implies (C)\) នៅខាងក្រោម \((d)\)។
\(x = \dfrac{1}{e} \implies (C)\) កាត់ \((d)\) ត្រង់ចំណុច \(\left(\dfrac{1}{e}, \dfrac{1}{e}\right)\)។
\(x \in \left(\dfrac{1}{e}, +\infty\right) \implies \ln x + 1 > 0 \implies (C)\) នៅខាងលើ \((d)\)។
សង់ក្រាប \((C)\) ៖
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះ \(x > 0\) ដោយ \(y = f(x) = 1 - \dfrac{2\ln x}{x}\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to 0^+} f(x)\) និង \(\lim_{x\to +\infty} f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរ និងអាស៊ីមតូតដេកនៃក្រាប \((C)\) ។
គណនាដេរីវេ \(f'(x)\) និងសិក្សាសញ្ញា \(f'(x)\) ។ កំណត់តម្លៃបរមានៃ \(f\) រួចសង់តារាងអថេរភាពនៃ \(f\) ។
កំណត់កូអរដោនេនៃចំណុច \(M\) រវាងក្រាប \((C)\) និងអាស៊ីមតូតដេករបស់វា ។ រកសមីការបន្ទាត់ \((L)\) ដែលប៉ះក្រាប \((C)\) ត្រង់ \(M\) ។
សង់បន្ទាត់ \((L)\) និងក្រាប \((C)\) ក្នុងតម្រុយតែមួយ (យក \(e \approx 2.7, \dfrac{2}{e} \approx 0.7\)) ។
កំណត់តម្លៃ \(k\) ដោយប្រើក្រាប \((C)\) ដើម្បីឱ្យសមីការ \(1 - \dfrac{2\ln x}{x} = k\) មានឫស ។ គណនាផ្ទៃក្រឡាផ្នែកប្លង់កំណត់ដោយក្រាប \((C)\) អ័ក្ស \((Ox)\) និងបន្ទាត់ឈរ \(x = 1, x = e\) ។
ដំណោះស្រាយ
គណនាលីមីត និងកំណត់សមីការអាស៊ីមតូត ៖
ដែនកំណត់ ៖ \(D = (0, +\infty)\) ។
លីមីតត្រង់ \(0^+\) ៖
\[\lim_{x\to 0^+} f(x) = \lim_{x\to 0^+} \left(1 - \frac{2\ln x}{x}\right) = 1 - 2\lim_{x\to 0^+} \left(\frac{1}{x} \cdot \ln x\right)\]ដោយកាលណា \(x \to 0^+\) គេបាន \(\dfrac{1}{x} \to +\infty\) និង \(\ln x \to -\infty \implies \dfrac{\ln x}{x} \to -\infty\) ៖\[\lim_{x\to 0^+} f(x) = 1 - 2(-\infty) = +\infty \implies \mathbf{\boxed{x = 0 \quad{} \text{(អ័ក្ស } Oy\text{) ជាអាស៊ីមតូតឈរ}}}\]លីមីតត្រង់ \(+\infty\) ៖ តាមរូបមន្តលីមីតគ្រឹះ \(\lim_{x\to +\infty} \dfrac{\ln x}{x} = 0\) ៖
\[\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \left(1 - \frac{2\ln x}{x}\right) = 1 - 0 = \mathbf{1} \implies \mathbf{\boxed{y = 1 \quad{} \text{ជាអាស៊ីមតូតដេកខាង } +\infty}}\]
គណនាដេរីវេ សិក្សាសញ្ញា និងសង់តារាងអថេរភាព ៖
អនុវត្តរូបមន្ត \(\left(\dfrac{u}{v}\right)' = \dfrac{u'v - uv'}{v^2}\) ៖
\[f'(x) = 0 - 2 \cdot \frac{(\ln x)' \cdot x - (\ln x)(x)'}{x^2} = -2 \cdot \frac{\frac{1}{x} \cdot x - \ln x}{x^2} = \frac{2(\ln x - 1)}{x^2}\]ដោយសារ \(x^2 > 0\) ចំពោះគ្រប់ \(x > 0\) នោះសញ្ញានៃ \(f'(x)\) អាស្រ័យលើកន្សោម \(\ln x - 1\) ៖
\[f'(x) = 0 \iff \ln x - 1 = 0 \iff \ln x = 1 \iff x = e\]បើ \(0 < x < e\) នោះ \(\ln x < 1 \implies f'(x) < 0\) (អនុគមន៍ចុះដាច់ខាត) ។
បើ \(x > e\) នោះ \(\ln x > 1 \implies f'(x) > 0\) (អនុគមន៍កើនដាច់ខាត) ។
អនុគមន៍ \(f\) មានតម្លៃអប្បបរមាធៀបត្រង់ \(x = e\) គឺ ៖
\[f(e) = 1 - \frac{2\ln e}{e} = 1 - \frac{2}{e} \approx 1 - 0.74 = \mathbf{0.26}\]
រកកូអរដោនេចំណុច \(M\) និងសមីការបន្ទាត់ប៉ះ \((L)\) ៖
ចំណុចប្រសព្វ \(M\) រវាង \((C)\) និងអាស៊ីមតូតដេក \(y = 1\) ៖
\[f(x) = 1 \iff 1 - \frac{2\ln x}{x} = 1 \iff \frac{2\ln x}{x} = 0 \iff \ln x = 0 \iff x = 1\]ដូច្នេះកូអរដោនេចំណុច \(M\) គឺ \(\mathbf{\boxed{M(1, 1)}}\) ។មេគុណប្រាប់ទិសនៃបន្ទាត់ប៉ះត្រង់ \(M(1, 1)\) គឺ ៖
\[f'(1) = \frac{2(\ln 1 - 1)}{1^2} = \frac{2(0 - 1)}{1} = -2\]សមីការបន្ទាត់ប៉ះ \((L)\) ត្រង់ចំណុច \(M(1, 1)\) គឺ ៖
\[y - y_M = f'(1)(x - x_M) \iff y - 1 = -2(x - 1) \iff \mathbf{\boxed{y = -2x + 3}}\]
សង់បន្ទាត់ \((L)\) និងក្រាប \((C)\) ៖
ពិភាក្សាចំនួនឫស និងគណនាផ្ទៃក្រឡា ៖
ពិភាក្សាចំនួនឫសនៃសមីការ \(1 - \dfrac{2\ln x}{x} = k\) តាមតម្លៃ \(k\) ៖
ចំនួនឫសនៃសមីការជាចំនួនចំណុចប្រសព្វរវាងក្រាប \((C)\) និងបន្ទាត់ដេក \(y = k\) ៖បើ \(k < 1 - \dfrac{2}{e}\) ៖ បន្ទាត់ \(y = k\) មិនកាត់ \((C)\) ទេ \(\implies\) សមីការគ្មានឫស ។
បើ \(k = 1 - \dfrac{2}{e}\) ៖ បន្ទាត់ \(y = k\) ប៉ះ \((C)\) ត្រង់ចំណុចអប្បបរមា \(\implies\) សមីការមានឫសឌុប \(x = e\) ។
បើ \(1 - \dfrac{2}{e} < k < 1\) ៖ បន្ទាត់ \(y = k\) កាត់ \((C)\) ត្រង់ ២ ចំណុច \(\implies\) សមីការមានឫសពីរផ្សេងគ្នា ។
បើ \(k \geq 1\) ៖ បន្ទាត់ \(y = k\) កាត់ \((C)\) ត្រង់ ១ ចំណុចគត់ \(\implies\) សមីការមានឫសតែមួយគត់ ។
គណនាផ្ទៃក្រឡាផ្នែកប្លង់ ៖
ចំពោះ \(x \in [1, e]\) គេមាន \(\dfrac{2\ln x}{x} \geq 0 \implies f(x) = 1 - \dfrac{2\ln x}{x} \leq 1\) ហើយ \(f(x) \geq 1 - \dfrac{2}{e} > 0\) (ក្រាបនៅលើអ័ក្សអាប់ស៊ីស) ៖\[S = \int_1^e f(x)\,dx = \int_1^e \left(1 - \frac{2\ln x}{x}\right) dx = \left[ x - (\ln x)^2 \right]_1^e\]ព្រោះ \(\left( (\ln x)^2 \right)' = 2\ln x \cdot (\ln x)' = \dfrac{2\ln x}{x}\) ។\[S = \left( e - (\ln e)^2 \right) - \left( 1 - (\ln 1)^2 \right) = (e - 1) - (1 - 0) = \mathbf{e - 2}\]ជំនួស \(e \approx 2.718\) គេបាន \(\mathbf{\boxed{S = e - 2 \approx 0.72 \text{ ឯកតាក្រឡាផ្ទៃ}}}\) ។
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះ \(x > 0\) ដោយ \(f(x) = 1 + 2\left(\dfrac{\ln x}{x}\right)\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to 0^+} f(x)\) និង \(\lim_{x\to +\infty} f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរ និងដេកនៃក្រាប \((C)\) ។
គណនា \(f'(x)\) និងសិក្សាសញ្ញា \(f'(x)\) ។ កំណត់តម្លៃបរមានៃ \(f\) រួចសង់តារាងអថេរភាពនៃ \(f\) ។
កំណត់កូអរដោនេនៃចំណុច \(M\) រវាងក្រាប \((C)\) និងអាស៊ីមតូតដេក ។ សរសេរសមីការបន្ទាត់ \((L)\) ប៉ះក្រាប \((C)\) ត្រង់ \(M\) ។
សង់បន្ទាត់ \((L)\) និងក្រាប \((C)\) ក្នុងតម្រុយតែមួយ (យក \(e \approx 2.7, \dfrac{2}{e} \approx 0.7\)) ។
កំណត់តម្លៃ \(k\) ដោយប្រើក្រាប \((C)\) ដើម្បីឱ្យសមីការ \(1 + 2\left(\dfrac{\ln x}{x}\right) = k\) មានឫស ។ គណនាផ្ទៃក្រឡាផ្នែកប្លង់កំណត់ដោយក្រាប \((C)\) អាស៊ីមតូតដេក និងបន្ទាត់ \(x = 1, x = e\) ។
ដំណោះស្រាយ
គណនាលីមីត និងកំណត់សមីការអាស៊ីមតូត ៖
ដែនកំណត់ ៖ \(D = (0, +\infty)\) ។
លីមីតត្រង់ \(0^+\) ៖ \(\lim_{x\to 0^+} \dfrac{\ln x}{x} = -\infty \implies \lim_{x\to 0^+} f(x) = -\infty\) ។
ដូច្នេះ \(\mathbf{\boxed{x = 0 \quad{} \text{(អ័ក្ស } Oy\text{) ជាអាស៊ីមតូតឈរ}}}\) ។លីមីតត្រង់ \(+\infty\) ៖ \(\lim_{x\to +\infty} \dfrac{\ln x}{x} = 0 \implies \lim_{x\to +\infty} f(x) = 1\) ។
ដូច្នេះ \(\mathbf{\boxed{y = 1 \quad{} \text{ជាអាស៊ីមតូតដេកខាង } +\infty}}\) ។
គណនាដេរីវេ និងសង់តារាងអថេរភាព ៖
ដេរីវេ ៖
\[f'(x) = 2 \cdot \frac{\frac{1}{x} \cdot x - \ln x}{x^2} = \frac{2(1 - \ln x)}{x^2}\]សញ្ញា ៖ \(f'(x) = 0 \iff 1 - \ln x = 0 \iff x = e\) ។
លើចន្លោះ \((0, e)\) ៖ \(1 - \ln x > 0 \implies f'(x) > 0\) (កើន) ។
លើចន្លោះ \((e, +\infty)\) ៖ \(1 - \ln x < 0 \implies f'(x) < 0\) (ចុះ) ។
អនុគមន៍មានតម្លៃអតិបរមាធៀបត្រង់ \(x = e\) គឺ \(f(e) = 1 + \dfrac{2}{e} \approx 1 + 0.74 = \mathbf{1.74}\) ។
ចំណុច \(M\) និងបន្ទាត់ប៉ះ \((L)\) ៖
ប្រសព្វនឹង \(y = 1\) ៖ \(1 + \dfrac{2\ln x}{x} = 1 \iff \ln x = 0 \iff x = 1 \implies \mathbf{\boxed{M(1, 1)}}\) ។
មេគុណប្រាប់ទិស ៖ \(f'(1) = \dfrac{2(1 - 0)}{1} = 2\) ។
សមីការបន្ទាត់ប៉ះ \((L)\) ៖
\[y - 1 = 2(x - 1) \iff \mathbf{\boxed{y = 2x - 1}}\]
សង់បន្ទាត់ \((L)\) និងក្រាប \((C)\) ៖
ពិភាក្សាចំនួនឫស និងគណនាផ្ទៃក្រឡា ៖
ពិភាក្សាសមីការ \(f(x) = k\) ៖
បើ \(k > 1 + \dfrac{2}{e}\) ៖ សមីការគ្មានឫស ។
បើ \(k = 1 + \dfrac{2}{e}\) ៖ សមីការមានឫសឌុប \(x = e\) ។
បើ \(1 < k < 1 + \dfrac{2}{e}\) ៖ សមីការមានឫសពីរផ្សេងគ្នា ។
បើ \(k \leq 1\) ៖ សមីការមានឫសតែមួយគត់ ។
គណនាផ្ទៃក្រឡាធៀបនឹងអាស៊ីមតូតដេក \(y = 1\) ចំពោះ \(x \in [1, e]\) ៖
ដោយ \(f(x) \geq 1\) លើ \([1, e]\) ៖\[S = \int_1^e (f(x) - 1)\,dx = \int_1^e \frac{2\ln x}{x}\,dx = \left[ (\ln x)^2 \right]_1^e = (\ln e)^2 - (\ln 1)^2 = 1 - 0 = \mathbf{1}\]ដូច្នេះ \(\mathbf{\boxed{S = 1 \text{ ឯកតាក្រឡាផ្ទៃ}}}\) ។
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះ \(x > 0\) ដោយ \(f(x) = 2\left(1 - \dfrac{\ln x}{x}\right)\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to 0^+} f(x)\) និង \(\lim_{x\to +\infty} f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរ និងអាស៊ីមតូតដេកនៃក្រាប \((C)\) ។
គណនា \(f'(x)\) និងសិក្សាសញ្ញា \(f'(x)\) ។ កំណត់តម្លៃបរមានៃ \(f\) រួចសង់តារាងអថេរភាពនៃ \(f\) ។
កំណត់កូអរដោនេនៃចំណុច \(M\) រវាងក្រាប \((C)\) និងអាស៊ីមតូតដេករបស់វា ។ កំណត់សមីការបន្ទាត់ \((L)\) ដែលប៉ះក្រាប \((C)\) ត្រង់ \(M\) ។
សង់បន្ទាត់ \((L)\) និងក្រាប \((C)\) ក្នុងតម្រុយតែមួយ (យក \(e \approx 2.7, \dfrac{2}{e} \approx 0.7\)) ។
កំណត់តម្លៃ \(k\) ដោយប្រើក្រាប \((C)\) ដើម្បីឱ្យសមីការ \(2\left(1 - \dfrac{\ln x}{x}\right) = k\) មានឫស ។ គណនាផ្ទៃក្រឡាផ្នែកប្លង់កំណត់ដោយក្រាប \((C)\) អ័ក្ស \((Ox)\) និងបន្ទាត់ឈរ \(x = 1, x = e\) ។
ដំណោះស្រាយ
គណនាលីមីត និងកំណត់សមីការអាស៊ីមតូត ៖
ដែនកំណត់ ៖ \(D = (0, +\infty)\) ។
\(\lim_{x\to 0^+} f(x) = \lim_{x\to 0^+} 2\left(1 - \frac{\ln x}{x}\right) = 2(1 - (-\infty)) = +\infty \implies \mathbf{\boxed{x = 0 \text{ ជាអាស៊ីមតូតឈរ}}}\) ។
\(\lim_{x\to +\infty} f(x) = \lim_{x\to +\infty} 2\left(1 - \frac{\ln x}{x}\right) = 2(1 - 0) = \mathbf{2} \implies \mathbf{\boxed{y = 2 \text{ ជាអាស៊ីមតូតដេក}}}\) ។
គណនាដេរីវេ និងសង់តារាងអថេរភាព ៖
\(f'(x) = -2 \cdot \dfrac{1 - \ln x}{x^2} = \dfrac{2(\ln x - 1)}{x^2}\) ។
\(f'(x) = 0 \iff \ln x = 1 \iff x = e\) ។
\(f'(x) < 0\) លើ \((0, e)\) និង \(f'(x) > 0\) លើ \((e, +\infty)\) ។
អប្បបរមាធៀបត្រង់ \(x = e\) គឺ \(f(e) = 2\left(1 - \dfrac{1}{e}\right) = 2 - \dfrac{2}{e} \approx 2 - 0.74 = \mathbf{1.26}\) ។
ចំណុច \(M\) និងបន្ទាត់ប៉ះ \((L)\) ៖
ប្រសព្វនឹង \(y = 2\) ៖ \(2\left(1 - \dfrac{\ln x}{x}\right) = 2 \iff \ln x = 0 \iff x = 1 \implies \mathbf{\boxed{M(1, 2)}}\) ។
\(f'(1) = \dfrac{2(\ln 1 - 1)}{1^2} = -2\) ។
សមីការបន្ទាត់ \((L)\) ៖ \(y - 2 = -2(x - 1) \iff \mathbf{\boxed{y = -2x + 4}}\) ។
សង់បន្ទាត់ \((L)\) និងក្រាប \((C)\) ៖
ពិភាក្សាឫស និងគណនាផ្ទៃក្រឡា ៖
ពិភាក្សាសមីការ \(f(x) = k\) ៖
\(k < 2 - \dfrac{2}{e}\) ៖ គ្មានឫស ។
\(k = 2 - \dfrac{2}{e}\) ៖ ឫសឌុប \(x = e\) ។
\(2 - \dfrac{2}{e} < k < 2\) ៖ ឫសពីរផ្សេងគ្នា ។
\(k \geq 2\) ៖ ឫសតែមួយគត់ ។
ផ្ទៃក្រឡាលើ \([1, e]\) ៖
\[S = \int_1^e 2\left(1 - \frac{\ln x}{x}\right) dx = \left[ 2x - (\ln x)^2 \right]_1^e = (2e - 1) - (2 - 0) = \mathbf{2e - 3}\]ជំនួស \(e \approx 2.718\) ៖ \(\mathbf{\boxed{S = 2e - 3 \approx 2.44 \text{ ឯកតាក្រឡាផ្ទៃ}}}\) ។
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះ \(x > 0\) ដោយ \(f(x) = 1 + 2\left(\dfrac{\ln x}{x}\right)\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to 0^+} f(x)\) និង \(\lim_{x\to +\infty} f(x)\) រួចទាញរកសមីការអាស៊ីមតូតឈរ និងដេកនៃ \((C)\) ។
គណនា \(f'(x)\) សិក្សាសញ្ញា \(f'(x)\) និងសង់តារាងអថេរភាពនៃ \(f\) ។
រកចំណុចប្រសព្វ \(M\) រវាងក្រាប \((C)\) និងអាស៊ីមតូតដេក ។ សរសេរសមីការបន្ទាត់ \((L)\) ដែលប៉ះក្រាប \((C)\) ត្រង់ \(M\) ។
សង់ក្រាប \((C)\) និងបន្ទាត់ \((L)\) ក្នុងតម្រុយតែមួយ ។
កំណត់តម្លៃ \(k\) ដើម្បីឱ្យសមីការ \(1 + 2\left(\dfrac{\ln x}{x}\right) = k\) មានឫសពីរផ្សេងគ្នា ។
ដំណោះស្រាយ
លីមីត និងអាស៊ីមតូត ៖
\(\lim_{x\to 0^+} \left(1 + \frac{2\ln x}{x}\right) = -\infty \implies \mathbf{\boxed{x = 0 \text{ ជាអាស៊ីមតូតឈរ}}}\) ។
\(\lim_{x\to +\infty} \left(1 + \frac{2\ln x}{x}\right) = 1 \implies \mathbf{\boxed{y = 1 \text{ ជាអាស៊ីមតូតដេក}}}\) ។
ដេរីវេ និងតារាងអថេរភាព ៖
\(f'(x) = \dfrac{2(1 - \ln x)}{x^2}\) ។ \(f'(x) = 0 \iff x = e\) ។
អតិបរមាធៀប ៖ \(f(e) = 1 + \dfrac{2}{e} \approx 1.74\) ។
ចំណុច \(M\) និងបន្ទាត់ប៉ះ ៖ \(f(x) = 1 \iff \ln x = 0 \iff x = 1 \implies M(1, 1)\) ។
\(f'(1) = 2 \implies (L): y - 1 = 2(x - 1) \iff \mathbf{\boxed{y = 2x - 1}}\) ។សង់ក្រាប \((C)\) និងបន្ទាត់ \((L)\) ៖
កំណត់តម្លៃ \(k\) ដើម្បីឱ្យមានឫសពីរផ្សេងគ្នា ៖
ផ្អែកតាមតារាងអថេរភាព និងក្រាប \((C)\) បន្ទាត់ដេក \(y = k\) កាត់ក្រាប \((C)\) ត្រង់ពីរចំណុចផ្សេងគ្នា លុះត្រាតែ ៖\[\mathbf{\boxed{1 < k < 1 + \frac{2}{e}}}\]
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះ \(x > 0\) ដោយ \(f(x) = 2\left(1 - \dfrac{\ln x}{x}\right)\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to 0^+} f(x)\) និង \(\lim_{x\to +\infty} f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរ និងដេកនៃក្រាប \((C)\) ។
គណនា \(f'(x)\) និងសិក្សាសញ្ញា \(f'(x)\) ។ កំណត់តម្លៃបរមានៃ \(f\) រួចសង់តារាងអថេរភាពនៃ \(f\) ។
កំណត់កូអរដោនេនៃចំណុច \(M\) រវាងក្រាប \((C)\) និងអាស៊ីមតូតដេករបស់វា ។ កំណត់សមីការបន្ទាត់ \((L)\) ដែលប៉ះក្រាប \((C)\) ត្រង់ \(M\) ។
សង់បន្ទាត់ \((L)\) និងក្រាប \((C)\) ក្នុងតម្រុយតែមួយ (យក \(e \approx 2.7, \dfrac{2}{e} \approx 0.7\)) ។
កំណត់តម្លៃ \(k\) ដើម្បីឱ្យសមីការ \(2\left(1 - \dfrac{\ln x}{x}\right) = k\) មានឫស ។ គណនាផ្ទៃក្រឡាផ្នែកប្លង់កំណត់ដោយក្រាប \((C)\) អ័ក្ស \((Ox)\) បន្ទាត់ \(x = 1\) និង \(x = e\) ។
ដំណោះស្រាយ
គណនាលីមីត និងកំណត់សមីការអាស៊ីមតូត ៖
ដែនកំណត់នៃអនុគមន៍គឺ \(D = (0, +\infty)\) ។
\(\lim_{x\to 0^+} f(x) = \lim_{x\to 0^+} 2\left(1 - \frac{\ln x}{x}\right) = 2(1 - (-\infty)) = +\infty \implies \mathbf{\boxed{x = 0 \text{ (អ័ក្ស } Oy\text{) ជាអាស៊ីមតូតឈរ}}}\) ។
\(\lim_{x\to +\infty} f(x) = \lim_{x\to +\infty} 2\left(1 - \frac{\ln x}{x}\right) = 2(1 - 0) = \mathbf{2} \implies \mathbf{\boxed{y = 2 \text{ ជាអាស៊ីមតូតដេកខាង } +\infty}}\) ។
គណនាដេរីវេ និងសង់តារាងអថេរភាព ៖
\(f'(x) = -2 \cdot \dfrac{1 - \ln x}{x^2} = \dfrac{2(\ln x - 1)}{x^2}\) ។
ដោយសារ \(x^2 > 0\) ចំពោះគ្រប់ \(x > 0\) ៖ \(f'(x) = 0 \iff \ln x = 1 \iff x = e\) ។
\(f'(x) < 0\) លើ \((0, e)\) និង \(f'(x) > 0\) លើ \((e, +\infty)\) ។
អប្បបរមាធៀបត្រង់ \(x = e\) គឺ \(f(e) = 2\left(1 - \dfrac{1}{e}\right) = \mathbf{2 - \dfrac{2}{e}} \approx \mathbf{1.26}\) ។
ចំណុច \(M\) និងសមីការបន្ទាត់ប៉ះ \((L)\) ៖
ប្រសព្វនឹង \(y = 2\) ៖ \(2\left(1 - \dfrac{\ln x}{x}\right) = 2 \iff \ln x = 0 \iff x = 1 \implies \mathbf{\boxed{M(1, 2)}}\) ។
\(f'(1) = \dfrac{2(\ln 1 - 1)}{1^2} = -2\) ។
សមីការបន្ទាត់ \((L)\) ៖ \(y - 2 = -2(x - 1) \iff \mathbf{\boxed{y = -2x + 4}}\) ។
សង់បន្ទាត់ \((L)\) និងក្រាប \((C)\) ក្នុងតម្រុយតែមួយ ៖
កំណត់តម្លៃ \(k\) និងគណនាផ្ទៃក្រឡា ៖
ផ្អែកតាមតារាងអថេរភាព \(f(x) \geq 2 - \dfrac{2}{e}\) ជានិច្ច នាំឱ្យសមីការ \(2\left(1 - \dfrac{\ln x}{x}\right) = k\) មានឫស \(\iff \mathbf{\boxed{k \geq 2 - \frac{2}{e} \approx 1.26}}\) ។
គណនាផ្ទៃក្រឡាលើ \([1, e]\) ៖
\[S = \int_1^e 2\left(1 - \frac{\ln x}{x}\right) dx = \left[ 2x - (\ln x)^2 \right]_1^e = (2e - 1) - (2 - 0) = \mathbf{2e - 3}\]ជំនួស \(e \approx 2.718\) ៖ \(\mathbf{\boxed{S = 2e - 3 \approx 2.44 \text{ ឯកតាក្រឡាផ្ទៃ}}}\) ។
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះ \(x > 0\) ដោយ \(y = f(x) = 1 - \dfrac{\ln x}{x^3}\) ហើយមានខ្សែកោង \((C)\) ។
គណនា \(\lim_{x\to +\infty} f(x)\) និង \(\lim_{x\to 0^+} f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរ និងដេកនៃក្រាប \((C)\) ។
បង្ហាញថា \(f\) មានតម្លៃអប្បបរមាត្រង់ \(x = \sqrt[3]{e}\) ។ គណនា \(f(\sqrt[3]{e})\) រួចសង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
កំណត់កូអរដោនេចំណុចប្រសព្វ \(M\) រវាងខ្សែកោង \((C)\) និងអាស៊ីមតូតដេក ។ សរសេរសមីការបន្ទាត់ \((T)\) ដែលប៉ះក្រាប \((C)\) ត្រង់ចំណុច \(M\) ។
សង់បន្ទាត់ \((T)\) និងខ្សែកោង \((C)\) ក្នុងតម្រុយតែមួយ (យក \(e \approx 2.7, \sqrt[3]{e} \approx 1.4, \dfrac{1}{3e} \approx 0.12\)) ។ កំណត់តម្លៃ \(k\) ដើម្បីឱ្យវិសមីការ \(1 - \dfrac{\ln x}{x^3} > k\) ផ្ទៀងផ្ទាត់ចំពោះគ្រប់ \(x > 0\) ដោយប្រើខ្សែកោង \((C)\) ។
ដំណោះស្រាយ
គណនាលីមីត និងកំណត់សមីការអាស៊ីមតូត ៖
ដែនកំណត់ ៖ \(D = (0, +\infty)\) ។
លីមីតត្រង់ \(0^+\) ៖
\[\lim_{x\to 0^+} f(x) = \lim_{x\to 0^+} \left(1 - \frac{\ln x}{x^3}\right) = 1 - \lim_{x\to 0^+} \left(\frac{1}{x^3} \cdot \ln x\right) = 1 - (+\infty)(-\infty) = +\infty\]ដូច្នេះ \(\mathbf{\boxed{x = 0 \text{ (អ័ក្ស } Oy\text{) ជាអាស៊ីមតូតឈរ}}}\) ។លីមីតត្រង់ \(+\infty\) ៖ តាមរូបមន្តលីមីតគ្រឹះ \(\lim_{x\to +\infty} \dfrac{\ln x}{x^\alpha} = 0\) (ចំពោះ \(\alpha = 3 > 0\)) ៖
\[\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \left(1 - \frac{\ln x}{x^3}\right) = 1 - 0 = \mathbf{1} \implies \mathbf{\boxed{y = 1 \text{ ជាអាស៊ីមតូតដេកខាង } +\infty}}\]
ដេរីវេ និងតារាងអថេរភាព ៖
អនុវត្តរូបមន្តដេរីវេផលចែក ៖
\[f'(x) = 0 - \frac{(\ln x)' \cdot x^3 - (\ln x)(x^3)'}{(x^3)^2} = -\frac{\frac{1}{x} \cdot x^3 - 3x^2\ln x}{x^6} = -\frac{x^2(1 - 3\ln x)}{x^6} = \frac{3\ln x - 1}{x^4}\]ដោយសារ \(x^4 > 0\) ចំពោះគ្រប់ \(x > 0\) នោះសញ្ញា \(f'(x)\) ដូចសញ្ញា \(3\ln x - 1\) ៖
\[f'(x) = 0 \iff 3\ln x - 1 = 0 \iff \ln x = \frac{1}{3} \iff x = e^{1/3} = \sqrt[3]{e}\]បើ \(0 < x < \sqrt[3]{e}\) ៖ \(3\ln x - 1 < 0 \implies f'(x) < 0\) (អនុគមន៍ចុះ) ។
បើ \(x > \sqrt[3]{e}\) ៖ \(3\ln x - 1 > 0 \implies f'(x) > 0\) (អនុគមន៍កើន) ។
ដូច្នេះ \(f\) មានតម្លៃអប្បបរមាដាច់ខាតត្រង់ \(x = \sqrt[3]{e}\) គឺ ៖
\[f(\sqrt[3]{e}) = 1 - \frac{\ln(e^{1/3})}{(e^{1/3})^3} = 1 - \frac{\frac{1}{3}}{e} = \mathbf{1 - \frac{1}{3e}} \approx 1 - 0.12 = \mathbf{0.88}\]
ចំណុចប្រសព្វ \(M\) និងបន្ទាត់ប៉ះ \((T)\) ៖
រក \(M\) ៖ \(f(x) = 1 \iff 1 - \dfrac{\ln x}{x^3} = 1 \iff \ln x = 0 \iff x = 1 \implies \mathbf{\boxed{M(1, 1)}}\) ។
មេគុណប្រាប់ទិស ៖ \(f'(1) = \dfrac{3\ln 1 - 1}{1^4} = \dfrac{0 - 1}{1} = -1\) ។
សមីការបន្ទាត់ប៉ះ \((T)\) ត្រង់ \(M(1, 1)\) ៖
\[y - 1 = -1(x - 1) \iff \mathbf{\boxed{y = -x + 2}}\]
សង់បន្ទាត់ \((T)\) ក្រាប \((C)\) និងដោះស្រាយវិសមីការ ៖
កំណត់ \(k\) ដើម្បីឱ្យ \(1 - \dfrac{\ln x}{x^3} > k\) ចំពោះគ្រប់ \(x > 0\) ៖
វិសមីការ \(f(x) > k\) ចំពោះគ្រប់ \(x > 0\) មានន័យថាក្រាប \((C)\) ទាំងមូលស្ថិតនៅខាងលើបន្ទាត់ដេក \(y = k\) ។
ដោយសារតម្លៃអប្បបរមាដាច់ខាតនៃអនុគមន៍ \(f\) គឺ \(f_{\min} = 1 - \dfrac{1}{3e}\) នោះវិសមីការផ្ទៀងផ្ទាត់ចំពោះគ្រប់ \(x > 0\) លុះត្រាតែ ៖\[k < f_{\min} \iff \mathbf{\boxed{k < 1 - \frac{1}{3e}}}\]
គេឱ្យអនុគមន៍ \(f\) កំណត់ដោយ \(f(x) = x - 1 - 2\ln\left(1 - \dfrac{1}{x}\right)\) និងមានក្រាប \((C)\) ។
សិក្សាទិសដៅអថេរភាពនៃ \(f\) លើចន្លោះ \((1, +\infty)\) ។
គណនា \(\lim_{x\to 1^+} f(x)\) និង \(\lim_{x\to +\infty} f(x)\) រួចរកសមីការអាស៊ីមតូតនៃក្រាប \((C)\) ។
គូសតារាងអថេរភាពនៃ \(f\) រួចសង់ក្រាប \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
បង្ហាញថាសមីការ \(f(x) = 3\) មានឫសតែមួយគត់លើចន្លោះ \([2, +\infty)\) ។
គណនាក្រឡាផ្ទៃ \(A\) នៃផ្នែកប្លង់ខណ្ឌដោយខ្សែកោង \((C)\) និងបន្ទាត់ \((L): y = x - 1\) ចំពោះ \(2 \leq x \leq 4\) (គេឱ្យ \(\ln 2 \approx 0.7, \ln 3 \approx 1.1\)) ។
ដំណោះស្រាយ
សិក្សាទិសដៅអថេរភាពនៃ \(f\) ៖
អនុគមន៍មានន័យកាលណា \(1 - \dfrac{1}{x} > 0 \iff \dfrac{x-1}{x} > 0 \iff x \in (-\infty, 0) \cup (1, +\infty)\) ។ លើចន្លោះ \((1, +\infty)\) អនុគមន៍ជាប់ និងមានដេរីវេជានិច្ច ។
សរសេរ \(f(x) = x - 1 - 2[\ln(x-1) - \ln x]\) ៖
\[f'(x) = 1 - 2\left(\frac{1}{x-1} - \frac{1}{x}\right) = 1 - \frac{2}{x(x-1)} = \frac{x(x-1) - 2}{x(x-1)} = \frac{x^2 - x - 2}{x(x-1)}\]ដោយ \(x^2 - x - 2 = (x - 2)(x + 1)\) ហើយចំពោះ \(x > 1\) គេបាន \(x(x-1) > 0\) និង \(x + 1 > 0\) នោះ ៖
\[f'(x) = 0 \iff x - 2 = 0 \iff x = 2\]បើ \(1 < x < 2\) នោះ \(f'(x) < 0 \implies f\) ជាអនុគមន៍ចុះដាច់ខាត ។
បើ \(x > 2\) នោះ \(f'(x) > 0 \implies f\) ជាអនុគមន៍កើនដាច់ខាត ។
តម្លៃអប្បបរមាធៀបត្រង់ \(x = 2\) គឺ ៖
\[f(2) = 2 - 1 - 2\ln\left(1 - \frac{1}{2}\right) = 1 - 2\ln\left(\frac{1}{2}\right) = 1 + 2\ln 2 \approx 1 + 2(0.7) = \mathbf{2.4}\]
គណនាលីមីត និងរកអាស៊ីមតូត ៖
កាលណា \(x \to 1^+\) គេបាន \(1 - \dfrac{1}{x} \to 0^+ \implies \ln\left(1 - \dfrac{1}{x}\right) \to -\infty\) ៖
\[\lim_{x\to 1^+} f(x) = 1 - 1 - 2(-\infty) = +\infty \implies \mathbf{\boxed{x = 1 \text{ ជាអាស៊ីមតូតឈរ}}}\]កាលណា \(x \to +\infty\) គេបាន \(\dfrac{1}{x} \to 0 \implies 1 - \dfrac{1}{x} \to 1 \implies \ln\left(1 - \dfrac{1}{x}\right) \to 0\) ៖
\[\lim_{x\to +\infty} f(x) = +\infty - 1 - 0 = +\infty\]ពិនិត្យលីមីតនៃផលដក \(f(x) - (x - 1)\) ៖
\[\lim_{x\to +\infty} [f(x) - (x - 1)] = \lim_{x\to +\infty} \left[-2\ln\left(1 - \frac{1}{x}\right)\right] = -2\ln 1 = 0\]ដូច្នេះបន្ទាត់ \(\mathbf{\boxed{(L): y = x - 1 \text{ ជាអាស៊ីមតូតទ្រេតខាង } +\infty}}\) ។
តារាងអថេរភាព និងសង់ក្រាប \((C)\) ៖
បង្ហាញថាសមីការ \(f(x) = 3\) មានឫសតែមួយគត់លើ \([2, +\infty)\) ៖
លើចន្លោះ \([2, +\infty)\) អនុគមន៍ \(f\) ជាប់ និងកើនដាច់ខាត ។
តម្លៃនៅចុងចន្លោះ ៖ \(f(2) = 1 + 2\ln 2 \approx 2.39 < 3\) និង \(\lim_{x\to +\infty} f(x) = +\infty > 3\) ។
ដោយ \(3 \in [f(2), +\infty[\) តាមទ្រឹស្តីបទតម្លៃកណ្តាល អនុគមន៍ \(f\) បង្កើតបានជាអនុវត្តន៍មួយទល់មួយ ដូច្នេះសមីការ \(f(x) = 3\) មានឫសតែមួយគត់ \(x_0 \in [2, +\infty)\) ។
គណនាក្រឡាផ្ទៃ \(A\) ៖
ចំពោះគ្រប់ \(x \geq 2\) គេបាន \(1 - \dfrac{1}{x} < 1 \implies \ln\left(1 - \dfrac{1}{x}\right) < 0 \implies -2\ln\left(1 - \dfrac{1}{x}\right) > 0\) ដូច្នេះក្រាប \((C)\) ស្ថិតនៅខាងលើបន្ទាត់ \((L)\) ជានិច្ច ៖
\[A = \int_2^4 [f(x) - (x - 1)]\,dx = -2 \int_2^4 \ln\left(\frac{x-1}{x}\right) dx = 2 \int_2^4 [\ln x - \ln(x-1)]\,dx\]ព្រីមីទីវនៃ \(\ln u\) គឺ \(u\ln u - u\) ៖
\[\int [\ln x - \ln(x-1)]\,dx = [x\ln x - x] - [(x-1)\ln(x-1) - (x-1)] = x\ln x - (x-1)\ln(x-1) - 1\]ជំនួសព្រំដែនពី \(2\) ដល់ \(4\) ៖
\[\begin{aligned} \left[ x\ln x - (x-1)\ln(x-1) \right]_2^4 &= (4\ln 4 - 3\ln 3) - (2\ln 2 - 1\ln 1) \\ &= (8\ln 2 - 3\ln 3) - 2\ln 2 = 6\ln 2 - 3\ln 3 \end{aligned}\]\[A = 2(6\ln 2 - 3\ln 3) = 12\ln 2 - 6\ln 3\]ជំនួស \(\ln 2 \approx 0.7, \ln 3 \approx 1.1\) ៖\[A = 12(0.7) - 6(1.1) = 8.4 - 6.6 = \mathbf{1.8} \implies \mathbf{\boxed{A = 1.8 \text{ ឯកតាក្រឡាផ្ទៃ}}}\]
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះ \(x \in D = (-\infty, 0) \cup (1, +\infty)\) ដោយ \(y = f(x) = -\dfrac{x}{2} + \ln\left(\dfrac{x-1}{x}\right)\) ហើយមានខ្សែកោង \((C)\) ។
គណនា \(\lim_{x\to -\infty} f(x), \lim_{x\to +\infty} f(x), \lim_{x\to 0^-} f(x)\) និង \(\lim_{x\to 1^+} f(x)\) ។ រកសមីការអាស៊ីមតូតឈរទាំងពីរនៃ \((C)\) ។
គណនា និងសិក្សាសញ្ញា \(f'(x)\) ដោយដឹងថា \(x(x-1) > 0\) ចំពោះគ្រប់ \(x \in D\) ។ គណនាតម្លៃអប្បបរមា និងអតិបរមានៃ \(f\) រួចសង់តារាងអថេរភាព ។
បង្ហាញថាបន្ទាត់ \((L): y = -\dfrac{x}{2}\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ។
សង់អាស៊ីមតូត និងខ្សែកោង \((C)\) (យក \(e \approx 2.7, \ln 2 \approx 0.7\)) ។ រកតម្លៃ \(a\) ដើម្បីឱ្យសមីការ \(-\dfrac{x}{2} + \ln\left(\dfrac{x-1}{x}\right) = a\) មានឫសអវិជ្ជមានពីរផ្សេងគ្នា ។
ដំណោះស្រាយ
គណនាលីមីត និងរកអាស៊ីមតូតឈរ ៖
\(\lim_{x\to -\infty} f(x) = -\frac{-\infty}{2} + \ln 1 = +\infty\) ។
\(\lim_{x\to +\infty} f(x) = -\frac{+\infty}{2} + \ln 1 = -\infty\) ។
កាលណា \(x \to 0^-\) គេបាន \(\dfrac{x-1}{x} \to \dfrac{-1}{0^-} = +\infty \implies \lim_{x\to 0^-} f(x) = 0 + \infty = +\infty\) ៖
\[\mathbf{\boxed{x = 0 \text{ (អ័ក្ស } Oy\text{) ជាអាស៊ីមតូតឈរ}}}\]កាលណា \(x \to 1^+\) គេបាន \(\dfrac{x-1}{x} \to \dfrac{0^+}{1} = 0^+ \implies \lim_{x\to 1^+} f(x) = -\frac{1}{2} + (-\infty) = -\infty\) ៖
\[\mathbf{\boxed{x = 1 \text{ ជាអាស៊ីមតូតឈរ}}}\]
គណនាដេរីវេ តម្លៃបរមា និងតារាងអថេរភាព ៖
ដេរីវេនៃ \(f(x) = -\dfrac{x}{2} + \ln(x-1) - \ln x\) ៖
\[f'(x) = -\frac{1}{2} + \frac{1}{x-1} - \frac{1}{x} = -\frac{1}{2} + \frac{1}{x(x-1)} = \frac{-x(x-1) + 2}{2x(x-1)} = \frac{-(x^2 - x - 2)}{2x(x-1)}\]\[f'(x) = \frac{-(x-2)(x+1)}{2x(x-1)}\]លើដែនកំណត់ \(D\) ភាគបែង \(2x(x-1) > 0\) ជានិច្ច ដូច្នេះសញ្ញានៃ \(f'(x)\) ដូចសញ្ញាភាគយក \(-(x-2)(x+1)\) ៖
\[f'(x) = 0 \iff x = -1 \quad{} \text{ឬ} \quad{} x = 2\]ចំពោះ \(x \in (-\infty, -1)\) ៖ \(f'(x) < 0\) (ចុះ) ។
ចំពោះ \(x \in (-1, 0)\) ៖ \(f'(x) > 0\) (កើន) ។
ចំពោះ \(x \in (1, 2)\) ៖ \(f'(x) > 0\) (កើន) ។
ចំពោះ \(x \in (2, +\infty)\) ៖ \(f'(x) < 0\) (ចុះ) ។
តម្លៃបរមាធៀប ៖
អប្បបរមាធៀបត្រង់ \(x = -1\) ៖ \(f(-1) = \dfrac{1}{2} + \ln\left(\dfrac{-2}{-1}\right) = \mathbf{\dfrac{1}{2} + \ln 2} \approx 0.5 + 0.7 = \mathbf{1.2}\) ។
អតិបរមាធៀបត្រង់ \(x = 2\) ៖ \(f(2) = -1 + \ln\left(\dfrac{1}{2}\right) = \mathbf{-1 - \ln 2} \approx -1 - 0.7 = \mathbf{-1.7}\) ។
អាស៊ីមតូតទ្រេត \((L)\) ៖
\[\lim_{x\to \pm\infty} \left[f(x) - \left(-\frac{x}{2}\right)\right] = \lim_{x\to \pm\infty} \ln\left(\frac{x-1}{x}\right) = \ln 1 = 0\]ដូច្នេះបន្ទាត់ \(\mathbf{\boxed{(L): y = -\frac{x}{2} \text{ ជាអាស៊ីមតូតទ្រេតខាង } \pm\infty}}\) ។សង់ក្រាប និងពិភាក្សាឫសអវិជ្ជមានពីរផ្សេងគ្នា ៖
ស្វែងរកតម្លៃ \(a\) ៖
ឫសអវិជ្ជមាននៃសមីការជាអាប់ស៊ីសនៃចំណុចប្រសព្វរវាងក្រាប \((C)\) លើចន្លោះ \((-\infty, 0)\) ជាមួយបន្ទាត់ដេក \(y = a\) ។
លើចន្លោះ \((-\infty, 0)\) អនុគមន៍ចុះពី \(+\infty\) ដល់តម្លៃអប្បបរមា \(\dfrac{1}{2} + \ln 2\) រួចកើនឡើងទៅ \(+\infty\) វិញ ។
ដូច្នេះបន្ទាត់ \(y = a\) កាត់ខ្នែងខាងឆ្វេង (\(x < 0\)) ត្រង់ ២ ចំណុចផ្សេងគ្នា លុះត្រាតែ ៖\[\mathbf{\boxed{a > \frac{1}{2} + \ln 2 \approx 1.2}}\]
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះគ្រប់ចំនួនពិត \(x\) ដោយ \(y = f(x) = -x - 2 + \dfrac{4e^x}{e^x + 1}\) ហើយមានខ្សែកោង \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
គណនា \(\lim_{x\to -\infty} f(x)\) និង \(\lim_{x\to +\infty} f(x)\) ។ រកសមីការអាស៊ីមតូតទ្រេតនៃ \((C)\) កាលណា \(x \to -\infty\) និង \(x \to +\infty\) ។
គណនាដេរីវេ \(f'(x)\) ហើយបង្ហាញថា \(f'(x) \leq 0\) ចំពោះគ្រប់ចំនួនពិត \(x\) ។ គណនា \(f'(0), f(0)\) ហើយសង់តារាងអថេរភាពនៃ \(f\) ។
បង្ហាញថាគល់កូអរដោនេ \(O\) ជាចំណុចរបត់ និងជាផ្ចិតឆ្លុះនៃក្រាប \((C)\) ។
គណនា \(f(3)\) ហើយសង់ខ្សែកោង \((C)\) (យក \(e^3 \approx 20\)) ។ ដោះស្រាយវិសមីការ \(\dfrac{4e^x}{e^x + 1} \geq x + 2\) ដោយប្រើខ្សែកោង \((C)\) ។
ដំណោះស្រាយ
គណនាលីមីត និងរកសមីការអាស៊ីមតូតទ្រេត ៖
កាលណា \(x \to -\infty\) គេបាន \(e^x \to 0 \implies \dfrac{4e^x}{e^x+1} \to 0\) ៖
\[\lim_{x\to -\infty} f(x) = +\infty - 2 + 0 = +\infty\]ហើយ \(\lim_{x\to -\infty} [f(x) - (-x - 2)] = \lim_{x\to -\infty} \dfrac{4e^x}{e^x+1} = 0\) ៖
ដូច្នេះបន្ទាត់ \(\mathbf{\boxed{(d_1): y = -x - 2 \text{ ជាអាស៊ីមតូតទ្រេតខាង } -\infty}}\) ។កាលណា \(x \to +\infty\) គេបាន \(\dfrac{4e^x}{e^x+1} = \dfrac{4}{1 + e^{-x}} \to 4\) ៖
\[\lim_{x\to +\infty} f(x) = -\infty - 2 + 4 = -\infty\]ម៉្យាងទៀត \(f(x) - (-x + 2) = \dfrac{4e^x}{e^x+1} - 4 = \dfrac{-4}{e^x+1} \to 0\) ៖
ដូច្នេះបន្ទាត់ \(\mathbf{\boxed{(d_2): y = -x + 2 \text{ ជាអាស៊ីមតូតទ្រេតខាង } +\infty}}\) ។
គណនាដេរីវេ និងសង់តារាងអថេរភាព ៖
ដេរីវេ ៖
\[f'(x) = -1 + \frac{4e^x(e^x+1) - 4e^x \cdot e^x}{(e^x+1)^2} = -1 + \frac{4e^x}{(e^x+1)^2} = \frac{-(e^x+1)^2 + 4e^x}{(e^x+1)^2}\]\[f'(x) = \frac{-(e^{2x} + 2e^x + 1 - 4e^x)}{(e^x+1)^2} = \frac{-(e^{2x} - 2e^x + 1)}{(e^x+1)^2} = -\frac{(e^x - 1)^2}{(e^x+1)^2}\]ដោយសារ \((e^x - 1)^2 \geq 0\) និង \((e^x+1)^2 > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) គេទាញបាន ៖
\[f'(x) \leq 0 \quad{} \text{ចំពោះគ្រប់ } x \in \mathbb{R}\]ត្រង់ \(x = 0\) ៖ \(f'(0) = -\dfrac{(1 - 1)^2}{(1+1)^2} = \mathbf{0}\) និង \(f(0) = -0 - 2 + \dfrac{4(1)}{1+1} = -2 + 2 = \mathbf{0}\) ។
ដូចនេះ \(f\) ជាអនុគមន៍ចុះដាច់ខាតលើ \(\mathbb{R}\) ។
ចំណុចរបត់ និងផ្ចិតឆ្លុះ ៖
ដេរីវេទីពីរ \(f''(x)\) ៖
\[f''(x) = \left( -1 + 4e^x(e^x+1)^{-2} \right)' = 4e^x(e^x+1)^{-2} - 8e^{2x}(e^x+1)^{-3} = \frac{4e^x(1 - e^x)}{(e^x+1)^3}\]\(f''(x) = 0 \iff 1 - e^x = 0 \iff x = 0\) ហើយ \(f''(x)\) ប្តូរសញ្ញាពីវិជ្ជមាន (\(x < 0\)) ទៅអវិជ្ជមាន (\(x > 0\)) ត្រង់ \(x = 0\) ដូច្នេះចំណុច \(O(0, 0)\) ជាចំណុចរបត់ ។ផ្ទៀងផ្ទាត់ \(f(-x) + f(x)\) ៖
\[f(-x) = x - 2 + \frac{4e^{-x}}{e^{-x}+1} = x - 2 + \frac{4}{1+e^x}\]\[f(-x) + f(x) = (x - 2) + (-x - 2) + \frac{4 + 4e^x}{1+e^x} = -4 + 4 = 0 = 2 \cdot 0\]ដូច្នេះ \(O(0, 0)\) ជាផ្ចិតឆ្លុះនៃខ្សែកោង \((C)\) ។
គណនា \(f(3)\) សង់ក្រាប និងដោះស្រាយវិសមីការ ៖
\(f(3) = -3 - 2 + \dfrac{4e^3}{e^3+1} \approx -5 + \dfrac{4(20)}{20+1} = -5 + \dfrac{80}{21} = -\dfrac{25}{21} \approx \mathbf{-1.19}\) ។
ដោះស្រាយវិសមីការ \(\dfrac{4e^x}{e^x+1} \geq x + 2\) ៖
វិសមីការសមមូលនឹង ៖\[-x - 2 + \frac{4e^x}{e^x+1} \geq 0 \iff f(x) \geq 0\]តាមក្រាប \((C)\) និងតារាងអថេរភាព \(f(x) \geq 0\) កាលណាខ្សែកោងស្ថិតនៅខាងលើ ឬកាត់អ័ក្សអាប់ស៊ីស ដែលត្រូវនឹង \(x \leq 0\) ។
ដូច្នេះសំណុំចម្លើយនៃវិសមីការគឺ \(\mathbf{\boxed{S = (-\infty, 0]}}\) ។
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះ \(x > 0\) ដោយ \(f(x) = -x - \dfrac{4\ln x}{x}\) ហើយមានខ្សែកោង \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
គណនា \(\lim_{x\to 0^+} f(x)\) និង \(\lim_{x\to +\infty} f(x)\) ។ រកសមីការអាស៊ីមតូតឈរនៃ \((C)\) ។
បង្ហាញថា \((L): y = -x\) ជាអាស៊ីមតូតទ្រេតនៃក្រាប \((C)\) ។ សិក្សាទីតាំងធៀបរវាង \((C)\) និង \((L)\) ។
បង្ហាញថាដេរីវេ \(f'(x) < 0\) បើដឹងថា \(x^2 + 4 - 4\ln x > 0\) ចំពោះ \(x > 0\) ។ សង់តារាងអថេរភាពនៃ \(f\) ។ បន្ទាត់ \((D)\) ប៉ះក្រាប \((C)\) ត្រង់ចំណុច \(A\) ហើយស្របនឹងបន្ទាត់ \((L)\) ។ រកកូអរដោនេនៃ \(A\) និងសមីការបន្ទាត់ \((D)\) ។
សង់ \((L), (D)\) និង \((C)\) ក្នុងតម្រុយតែមួយ (យក \(e \approx 2.7, \dfrac{4}{e} \approx 1.5\)) ។ គេតាង \(S(a)\) ជាក្រឡាផ្ទៃកំណត់ដោយក្រាប \((C)\) និងអាស៊ីមតូត \((L)\) ចំពោះ \(1 \leq x \leq a\) ។ រកតម្លៃ \(a\) ដើម្បីឱ្យ \(S(a) = 2\) ឯកតាក្រឡាផ្ទៃ ។
ដំណោះស្រាយ
គណនាលីមីត និងរកអាស៊ីមតូតឈរ ៖
\(\lim_{x\to 0^+} f(x) = \lim_{x\to 0^+} \left(-x - 4 \cdot \frac{\ln x}{x}\right) = 0 - 4(-\infty) = +\infty\) ៖
\[\mathbf{\boxed{x = 0 \text{ (អ័ក្ស } Oy\text{) ជាអាស៊ីមតូតឈរ}}}\]\(\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \left(-x - \frac{4\ln x}{x}\right) = -\infty - 0 = -\infty\) ។
អាស៊ីមតូតទ្រេត \((L)\) និងទីតាំងធៀប ៖
\(\lim_{x\to +\infty} [f(x) - (-x)] = \lim_{x\to +\infty} \left(-\frac{4\ln x}{x}\right) = 0 \implies \mathbf{\boxed{(L): y = -x \text{ ជាអាស៊ីមតូតទ្រេតខាង } +\infty}}\) ។
ពិនិត្យសញ្ញានៃ \(f(x) - (-x) = -\dfrac{4\ln x}{x}\) លើ \((0, +\infty)\) ៖
បើ \(0 < x < 1\) ៖ \(\ln x < 0 \implies f(x) - (-x) > 0 \implies (C)\) ស្ថិតនៅខាងលើ \((L)\) ។
បើ \(x = 1\) ៖ \(f(1) - (-1) = 0 \implies (C)\) កាត់ \((L)\) ត្រង់ចំណុច \((1, -1)\) ។
បើ \(x > 1\) ៖ \(\ln x > 0 \implies f(x) - (-x) < 0 \implies (C)\) ស្ថិតនៅខាងក្រោម \((L)\) ។
ដេរីវេ តារាងអថេរភាព និងបន្ទាត់ប៉ះ \((D)\) ៖
ដេរីវេ ៖
\[f'(x) = -1 - 4 \cdot \frac{\frac{1}{x} \cdot x - \ln x}{x^2} = -1 - \frac{4(1 - \ln x)}{x^2} = \frac{-x^2 - 4 + 4\ln x}{x^2} = -\frac{x^2 + 4 - 4\ln x}{x^2}\]ដោយ \(x^2 + 4 - 4\ln x > 0\) និង \(x^2 > 0\) ចំពោះគ្រប់ \(x > 0\) គេបាន ៖
\[f'(x) < 0 \quad{} \text{ចំពោះគ្រប់ } x > 0 \implies f \text{ ជាអនុគមន៍ចុះដាច់ខាតលើ } (0, +\infty)\]
បន្ទាត់ \((D)\) ស្របនឹង \((L): y = -x\) មានន័យថាមេគុណប្រាប់ទិសស្មើ \(-1\) ៖
\[f'(x_A) = -1 \iff -\frac{x_A^2 + 4 - 4\ln x_A}{x_A^2} = -1 \iff 4 - 4\ln x_A = 0 \iff \ln x_A = 1 \iff x_A = e\]អរដោនេ ៖ \(y_A = f(e) = -e - \dfrac{4\ln e}{e} = -e - \dfrac{4}{e} \approx -2.7 - 1.5 = \mathbf{-4.2}\) ៖
\[\mathbf{\boxed{A\left(e, -e - \frac{4}{e}\right)}}\]សមីការបន្ទាត់ \((D)\) ៖
\[y - y_A = -1(x - x_A) \iff y - \left(-e - \frac{4}{e}\right) = -(x - e) \iff \mathbf{\boxed{y = -x - \frac{4}{e}}}\]
សង់ក្រាប និងគណនាតម្លៃ \(a\) ៖
គណនាតម្លៃ \(a\) ៖
ចំពោះ \(x \in [1, a]\) (ដោយ \(a > 1\)) ក្រាប \((C)\) ស្ថិតនៅខាងក្រោម \((L)\) ៖\[S(a) = \int_1^a [-x - f(x)]\,dx = \int_1^a \frac{4\ln x}{x}\,dx = \left[ 2(\ln x)^2 \right]_1^a = 2(\ln a)^2 - 0 = 2(\ln a)^2\]\[S(a) = 2 \iff 2(\ln a)^2 = 2 \iff (\ln a)^2 = 1 \iff \ln a = 1 \quad{} (\text{ព្រោះ } a > 1) \iff \mathbf{\boxed{a = e}}\]
គេឱ្យអនុគមន៍ \(f\) កំណត់ដោយ \(f(x) = \dfrac{\ln x}{x^2}\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to +\infty} f(x)\) និង \(\lim_{x\to 0^+} f(x)\) ។ ទាញរកសមីការអាស៊ីមតូតឈរ និងដេកនៃក្រាប \((C)\) ។
បង្ហាញថា \(f\) មានតម្លៃអតិបរមាត្រង់ \(x = \sqrt{e}\) ។ សង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
រកសមីការបន្ទាត់ \((d)\) ដែលប៉ះក្រាប \((C)\) ត្រង់ចំណុច \(M(1, 0)\) ។ សង់ \((d)\) និង \((C)\) ក្នុងតម្រុយតែមួយ (យក \(\sqrt{e} \approx 1.6, \dfrac{1}{2e} \approx 0.2\)) ។
ដំណោះស្រាយ
គណនាលីមីត និងរកអាស៊ីមតូត ៖
ដែនកំណត់ ៖ \(D = (0, +\infty)\) ។
\(\lim_{x\to 0^+} f(x) = \lim_{x\to 0^+} \left(\frac{1}{x^2} \cdot \ln x\right) = (+\infty)(-\infty) = -\infty \implies \mathbf{\boxed{x = 0 \text{ ជាអាស៊ីមតូតឈរ}}}\) ។
\(\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \frac{\ln x}{x^2} = 0 \implies \mathbf{\boxed{y = 0 \text{ (អ័ក្ស } Ox\text{) ជាអាស៊ីមតូតដេក}}}\) ។
ដេរីវេ និងតារាងអថេរភាព ៖
\(f'(x) = \dfrac{(\ln x)' \cdot x^2 - (\ln x)(x^2)'}{(x^2)^2} = \dfrac{\frac{1}{x} \cdot x^2 - 2x\ln x}{x^4} = \dfrac{x(1 - 2\ln x)}{x^4} = \dfrac{1 - 2\ln x}{x^3}\) ។
ដោយ \(x^3 > 0\) ចំពោះគ្រប់ \(x > 0\) ៖
\[f'(x) = 0 \iff 1 - 2\ln x = 0 \iff \ln x = \frac{1}{2} \iff x = e^{1/2} = \sqrt{e}\]បើ \(0 < x < \sqrt{e}\) ៖ \(1 - 2\ln x > 0 \implies f'(x) > 0\) (កើន) ។
បើ \(x > \sqrt{e}\) ៖ \(1 - 2\ln x < 0 \implies f'(x) < 0\) (ចុះ) ។
ដូច្នេះ \(f\) មានតម្លៃអតិបរមាដាច់ខាតត្រង់ \(x = \sqrt{e}\) គឺ ៖
\[f(\sqrt{e}) = \frac{\ln(e^{1/2})}{(\sqrt{e})^2} = \frac{\frac{1}{2}}{e} = \mathbf{\frac{1}{2e}} \approx \mathbf{0.184}\]
សមីការបន្ទាត់ប៉ះ \((d)\) និងសង់ក្រាប ៖
មេគុណប្រាប់ទិស ៖ \(f'(1) = \dfrac{1 - 2\ln 1}{1^3} = \dfrac{1 - 0}{1} = 1\) ។
សមីការបន្ទាត់ប៉ះ \((d)\) ត្រង់ \(M(1, 0)\) ៖
\[y - 0 = 1(x - 1) \iff \mathbf{\boxed{y = x - 1}}\]
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះ \(x > 0\) ដោយ \(y = f(x) = 1 - \dfrac{2\ln x}{x}\) ហើយមានក្រាប \((C)\) ។
រក \(\lim_{x\to +\infty} f(x)\) និង \(\lim_{x\to 0^+} f(x)\) ។ រកសមីការអាស៊ីមតូតឈរ និងដេកនៃក្រាប \((C)\) ។
គណនាដេរីវេ \(f'(x)\) ហើយសង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
សង់ក្រាប \((C)\) ក្នុងតម្រុយតែមួយ (យក \(e \approx 2.7, \dfrac{2}{e} \approx 0.7\)) ។
គណនាក្រឡាផ្ទៃផ្នែកប្លង់កំណត់ដោយក្រាប \((C)\) អាស៊ីមតូតដេក និងបន្ទាត់ឈរ \(x = 1, x = e\) ។
ដំណោះស្រាយ
លីមីត និងអាស៊ីមតូត ៖
\(\lim_{x\to 0^+} f(x) = +\infty \implies \mathbf{\boxed{x = 0 \text{ ជាអាស៊ីមតូតឈរ}}}\) ។
\(\lim_{x\to +\infty} f(x) = 1 \implies \mathbf{\boxed{y = 1 \text{ ជាអាស៊ីមតូតដេក}}}\) ។
ដេរីវេ និងតារាងអថេរភាព ៖ \(f'(x) = \dfrac{2(\ln x - 1)}{x^2}\) ។ \(f'(x) = 0 \iff x = e\) ។ អប្បបរមា \(f(e) = 1 - \dfrac{2}{e} \approx 0.26\) ។
សង់ក្រាប \((C)\) ក្នុងតម្រុយតែមួយ ៖
គណនាក្រឡាផ្ទៃផ្នែកប្លង់ ៖
ចំពោះ \(x \in [1, e]\) ក្រាប \((C)\) ស្ថិតនៅខាងក្រោមអាស៊ីមតូតដេក \(y = 1\) ៖\[S = \int_1^e [1 - f(x)]\,dx = \int_1^e \frac{2\ln x}{x}\,dx = \left[ (\ln x)^2 \right]_1^e = (\ln e)^2 - (\ln 1)^2 = 1 - 0 = \mathbf{1}\]ដូច្នេះ \(\mathbf{\boxed{S = 1 \text{ ឯកតាក្រឡាផ្ទៃ}}}\) ។
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះ \(x > 0\) ដោយ \(f(x) = 2 + \dfrac{\ln x}{x^2}\) ហើយមានក្រាប \((C)\) ។
រក \(\lim_{x\to +\infty} f(x)\) និង \(\lim_{x\to 0^+} f(x)\) ។ រកសមីការអាស៊ីមតូតឈរ និងអាស៊ីមតូតដេកនៃក្រាប \((C)\) ។
គណនាដេរីវេ \(f'(x)\) ហើយសង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
រកកូអរដោនេចំណុចប្រសព្វ \(I\) រវាងក្រាប \((C)\) និងអាស៊ីមតូតដេក ។ សង់ក្រាប \((C)\) ក្នុងតម្រុយតែមួយ (យក \(e \approx 2.7, e^{0.5} \approx 1.65\)) ។
គណនាផ្ទៃក្រឡាផ្នែកប្លង់កំណត់ដោយក្រាប \((C)\) អាស៊ីមតូតដេក និងបន្ទាត់ឈរ \(x = 1, x = e^{0.5}\) ។
ដំណោះស្រាយ
គណនាលីមីត និងរកសមីការអាស៊ីមតូត ៖
ដែនកំណត់ ៖ \(D = (0, +\infty)\) ។
\(\lim_{x\to 0^+} f(x) = 2 + \lim_{x\to 0^+} \left(\frac{1}{x^2} \cdot \ln x\right) = 2 + (+\infty)(-\infty) = -\infty \implies \mathbf{\boxed{x = 0 \text{ ជាអាស៊ីមតូតឈរ}}}\) ។
\(\lim_{x\to +\infty} f(x) = 2 + \lim_{x\to +\infty} \frac{\ln x}{x^2} = 2 + 0 = \mathbf{2} \implies \mathbf{\boxed{y = 2 \text{ ជាអាស៊ីមតូតដេក}}}\) ។
ដេរីវេ និងតារាងអថេរភាព ៖
\(f'(x) = 0 + \dfrac{\frac{1}{x} \cdot x^2 - (\ln x)(2x)}{x^4} = \dfrac{x(1 - 2\ln x)}{x^4} = \dfrac{1 - 2\ln x}{x^3}\) ។
ដោយ \(x^3 > 0\) ចំពោះគ្រប់ \(x > 0\) ៖
\[f'(x) = 0 \iff 1 - 2\ln x = 0 \iff \ln x = \frac{1}{2} \iff x = e^{0.5} = \sqrt{e} \approx 1.65\]បើ \(0 < x < e^{0.5}\) ៖ \(f'(x) > 0\) (អនុគមន៍កើន) ។
បើ \(x > e^{0.5}\) ៖ \(f'(x) < 0\) (អនុគមន៍ចុះ) ។
អតិបរមាធៀប ៖ \(f(e^{0.5}) = 2 + \dfrac{0.5}{e} = \mathbf{2 + \frac{1}{2e}} \approx 2 + 0.18 = \mathbf{2.18}\) ។
ចំណុចប្រសព្វ \(I\) និងសង់ក្រាប \((C)\) ៖
\(f(x) = 2 \iff 2 + \dfrac{\ln x}{x^2} = 2 \iff \ln x = 0 \iff x = 1 \implies \mathbf{\boxed{I(1, 2)}}\) ។
គណនាផ្ទៃក្រឡាផ្នែកប្លង់ ៖
ចំពោះ \(x \in [1, e^{0.5}]\) ក្រាប \((C)\) ស្ថិតនៅខាងលើបន្ទាត់ \(y = 2\) ៖\[S = \int_1^{e^{0.5}} [f(x) - 2]\,dx = \int_1^{e^{0.5}} \frac{\ln x}{x^2}\,dx\]អនុវត្តអាំងតេក្រាលដោយផ្នែក ៖ តាង \(u = \ln x \implies du = \dfrac{dx}{x}\) និង \(dv = \dfrac{dx}{x^2} \implies v = -\dfrac{1}{x}\) ៖\[\int \frac{\ln x}{x^2}\,dx = -\frac{\ln x}{x} - \int \left(-\frac{1}{x^2}\right) dx = -\frac{\ln x + 1}{x}\]\[S = \left[ -\frac{\ln x + 1}{x} \right]_1^{e^{0.5}} = -\frac{0.5 + 1}{e^{0.5}} - \left(-\frac{0 + 1}{1}\right) = 1 - \frac{1.5}{e^{0.5}} \approx 1 - \frac{1.5}{1.65} = 1 - \frac{10}{11} = \frac{1}{11} \approx \mathbf{0.091}\]ដូច្នេះ \(\mathbf{\boxed{S = 1 - \frac{1.5}{\sqrt{e}} \approx 0.09 \text{ ឯកតាក្រឡាផ្ទៃ}}}\) ។
គេមានអនុគមន៍ \(f\) កំណត់លើ \(I = (0, +\infty)\) ដោយ \(f(x) = \dfrac{x + \ln x}{x^2}\) ។
គេឱ្យអនុគមន៍ \(h\) កំណត់លើ \(I\) ដោយ \(h(x) = -x + 1 - 2\ln x\) ។ គណនា \(h(1)\) និងសិក្សាអថេរភាពនៃ \(h(x)\) (មិនតម្រូវឱ្យគណនាលីមីតចុងដែន) ។
គណនាលីមីតនៃ \(f(x)\) ត្រង់ \(0^+\) និងត្រង់ \(+\infty\) ។
គណនាដេរីវេ \(f'(x)\) នៃអនុគមន៍ \(f\) ។
បង្ហាញថានៅលើ \(I\), \(f'(x)\) មានសញ្ញាដូច \(h(x)\) ។
ទាញយកអថេរភាពនៃ \(f\) លើ \(I\) រួចសង់ក្រាប \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
ដំណោះស្រាយ
សិក្សាអនុគមន៍ជំនួយ \(h(x)\) ៖
\(h(1) = -1 + 1 - 2\ln 1 = 0 - 0 = \mathbf{0}\) ៖ \(\mathbf{\boxed{h(1) = 0}}\) ។
ដេរីវេ ៖ \(h'(x) = -1 - \dfrac{2}{x} = \dfrac{-x - 2}{x} = -\dfrac{x + 2}{x}\) ។
ចំពោះគ្រប់ \(x > 0\) គេបាន \(x + 2 > 0\) និង \(x > 0 \implies h'(x) < 0\) ជានិច្ច ។
ដូច្នេះ \(h\) ជាអនុគមន៍ចុះដាច់ខាតលើ \((0, +\infty)\) ។ទាញរកសញ្ញានៃ \(h(x)\) ៖
បើ \(0 < x < 1\) នោះ \(h(x) > h(1) = 0 \implies h(x) > 0\) ។
បើ \(x > 1\) នោះ \(h(x) < h(1) = 0 \implies h(x) < 0\) ។
សិក្សាអនុគមន៍ \(f(x)\) ៖
គណនាលីមីត ៖
\(\lim_{x\to 0^+} f(x) = \lim_{x\to 0^+} \left(\frac{1}{x} + \frac{\ln x}{x^2}\right) = \lim_{x\to 0^+} \frac{x + \ln x}{x^2}\) ៖
ដោយ \(x + \ln x \to -\infty\) និង \(x^2 \to 0^+\) នោះ \(\lim_{x\to 0^+} f(x) = -\infty \implies \mathbf{\boxed{x = 0 \text{ ជាអាស៊ីមតូតឈរ}}}\) ។\(\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \left(\frac{1}{x} + \frac{\ln x}{x^2}\right) = 0 + 0 = \mathbf{0} \implies \mathbf{\boxed{y = 0 \text{ ជាអាស៊ីមតូតដេក}}}\) ។
គណនាដេរីវេ \(f'(x)\) ៖
\[f'(x) = \frac{(x + \ln x)' \cdot x^2 - (x + \ln x)(x^2)'}{x^4} = \frac{\left(1 + \frac{1}{x}\right)x^2 - 2x(x + \ln x)}{x^4}\]\[f'(x) = \frac{x^2 + x - 2x^2 - 2x\ln x}{x^4} = \frac{x(-x + 1 - 2\ln x)}{x^4} = \frac{-x + 1 - 2\ln x}{x^3} = \frac{h(x)}{x^3}\]សញ្ញានៃ \(f'(x)\) ៖
ដោយ \(x^3 > 0\) ចំពោះគ្រប់ \(x \in I = (0, +\infty)\) គេទាញបាន ៖\[\mathbf{\boxed{f'(x) \text{ មានសញ្ញាដូច } h(x) \text{ លើចន្លោះ } I}}\]អថេរភាព និងសង់ក្រាប \((C)\) ៖
\(f'(x) = 0 \iff h(x) = 0 \iff x = 1\) ។
លើ \((0, 1)\) ៖ \(f'(x) > 0 \implies f\) កើនដាច់ខាត ។
លើ \((1, +\infty)\) ៖ \(f'(x) < 0 \implies f\) ចុះដាច់ខាត ។
អតិបរមាធៀប ៖ \(f(1) = \dfrac{1 + \ln 1}{1^2} = \mathbf{1}\) ។
គេមានអនុគមន៍ \(g\) កំណត់លើ \((0, +\infty)\) ដោយ \(g(x) = x^2 + \ln x\) ។
បង្ហាញថា \(g\) ជាអនុគមន៍កើនដាច់ខាតលើ \((0, +\infty)\) រួចគណនា \(g(1)\) ។
ទាញបញ្ជាក់ថា ៖ បើ \(x \geq 1\) នោះ \(x^2 + \ln x \geq 1\) ហើយបើ \(0 < x \leq 1\) នោះ \(x^2 + \ln x \leq 1\) ។
កំណត់សញ្ញានៃកន្សោម \(x^2 + \ln x - 1\) កាលណា \(x \in (0, +\infty)\) ។
គេមានអនុគមន៍ \(f\) កំណត់លើ \((0, +\infty)\) ដោយ \(f(x) = x + 1 - \dfrac{\ln x}{x}\) និងមានក្រាប \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
សិក្សាលីមីតនៃ \(f\) ត្រង់ \(0^+\) និង \(+\infty\) (ដោយដឹងថា \(\lim_{x\to +\infty} \dfrac{\ln x}{x} = 0\)) ។
បង្ហាញថាដេរីវេនៃអនុគមន៍ \(f\) គឺ \(f'(x) = \dfrac{x^2 + \ln x - 1}{x^2}\) ។
ប្រើលទ្ធផលសំណួរ \(a\) សិក្សាសញ្ញា \(f'(x)\) និងសង់តារាងអថេរភាពនៃ \(f\) ។
បង្ហាញថាបន្ទាត់ \(\Delta: y = x + 1\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ខាង \(+\infty\) ។ សិក្សាទីតាំងធៀបរវាង \((C)\) និង \(\Delta\) បញ្ជាក់កូអរដោនេចំណុចប្រសព្វ \(I\) រួចសង់ \(\Delta\) និង \((C)\) ។
ដំណោះស្រាយ
សិក្សាអនុគមន៍ \(g(x) = x^2 + \ln x\) ៖
\(g'(x) = 2x + \dfrac{1}{x} = \dfrac{2x^2 + 1}{x}\) ។ ដោយ \(x > 0 \implies g'(x) > 0\) ជានិច្ច ដូច្នេះ \(g\) ជាអនុគមន៍កើនដាច់ខាតលើ \((0, +\infty)\) ។
គណនា \(g(1) = 1^2 + \ln 1 = 1 + 0 = \mathbf{1}\) ៖ \(\mathbf{\boxed{g(1) = 1}}\) ។ដោយ \(g\) ជាអនុគមន៍កើនដាច់ខាត ៖
បើ \(x \geq 1 \implies g(x) \geq g(1) \iff x^2 + \ln x \geq 1\) ។
បើ \(0 < x \leq 1 \implies g(x) \leq g(1) \iff x^2 + \ln x \leq 1\) ។
សញ្ញានៃ \(x^2 + \ln x - 1\) ៖
បើ \(0 < x < 1\) នោះ \(x^2 + \ln x - 1 < 0\) (សញ្ញាដក) ។
បើ \(x = 1\) នោះ \(x^2 + \ln x - 1 = 0\) ។
បើ \(x > 1\) នោះ \(x^2 + \ln x - 1 > 0\) (សញ្ញាបូក) ។
សិក្សាអនុគមន៍ \(f(x) = x + 1 - \dfrac{\ln x}{x}\) ៖
លីមីត ៖
\(\lim_{x\to 0^+} f(x) = 0 + 1 - \lim_{x\to 0^+} \left(\frac{1}{x} \cdot \ln x\right) = 1 - (-\infty) = +\infty \implies \mathbf{\boxed{x = 0 \text{ ជាអាស៊ីមតូតឈរ}}}\) ។
\(\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \left(x + 1 - \frac{\ln x}{x}\right) = +\infty + 1 - 0 = +\infty\) ។
គណនាដេរីវេ ៖
\[f'(x) = 1 + 0 - \frac{\frac{1}{x} \cdot x - \ln x}{x^2} = 1 - \frac{1 - \ln x}{x^2} = \frac{x^2 - 1 + \ln x}{x^2} = \mathbf{\boxed{\frac{x^2 + \ln x - 1}{x^2}}}\]សញ្ញា \(f'(x)\) និងតារាងអថេរភាព ៖ ដោយ \(x^2 > 0\) ចំពោះគ្រប់ \(x > 0\) នោះសញ្ញា \(f'(x)\) ដូចសញ្ញាភាគយក \(x^2 + \ln x - 1\) ៖
\(f'(x) = 0 \iff x = 1\) ។
លើ \((0, 1)\) ៖ \(f'(x) < 0 \implies f\) ចុះដាច់ខាត ។
លើ \((1, +\infty)\) ៖ \(f'(x) > 0 \implies f\) កើនដាច់ខាត ។
តម្លៃអប្បបរមាធៀប ៖ \(f(1) = 1 + 1 - \dfrac{\ln 1}{1} = \mathbf{2}\) ។
អាស៊ីមតូតទ្រេត \(\Delta\) ទីតាំងធៀប និងសង់ក្រាប ៖
\(\lim_{x\to +\infty} [f(x) - (x + 1)] = \lim_{x\to +\infty} \left(-\frac{\ln x}{x}\right) = 0 \implies \mathbf{\boxed{\Delta: y = x + 1 \text{ ជាអាស៊ីមតូតទ្រេត}}}\) ។
ទីតាំងធៀប ៖ ពិនិត្យ \(f(x) - (x + 1) = -\dfrac{\ln x}{x}\) ៖
លើ \((0, 1)\) ៖ \(\ln x < 0 \implies -\dfrac{\ln x}{x} > 0 \implies (C)\) នៅខាងលើ \(\Delta\) ។
ត្រង់ \(x = 1\) ៖ កាត់គ្នាត្រង់ចំណុច \(\mathbf{\boxed{I(1, 2)}}\) ។
លើ \((1, +\infty)\) ៖ \(\ln x > 0 \implies -\dfrac{\ln x}{x} < 0 \implies (C)\) នៅខាងក្រោម \(\Delta\) ។
គេមានអនុគមន៍ \(f\) កំណត់លើ \((1, +\infty)\) ដោយ \(f(x) = -x + 4 + \ln\left(\dfrac{x+1}{x-1}\right)\) ហើយមានក្រាប \((C)\) ។
គណនាលីមីតនៃ \(f\) ត្រង់ \(1^+\) និងត្រង់ \(+\infty\) ។
បង្ហាញថាលើ \((1, +\infty)\) ដេរីវេនៃអនុគមន៍ \(f\) គឺ \(f'(x) = -\dfrac{x^2+1}{(x+1)(x-1)}\) ។ សិក្សាអថេរភាព និងសង់តារាងអថេរភាពនៃ \(f\) ។
បង្ហាញថាបន្ទាត់ \(d_1: y = -x + 4\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ខាង \(+\infty\) ។ បង្ហាញថាចំពោះគ្រប់ \(x > 1\), \(\dfrac{x+1}{x-1} > 1\) រួចទាញរកទីតាំងធៀបរវាង \((C)\) និង \(d_1\) ។
កំណត់កូអរដោនេនៃចំណុច \(B\) លើ \((C)\) ដែលបន្ទាត់ប៉ះ \(d_2\) មានមេគុណប្រាប់ទិសស្មើ \(-\dfrac{5}{3}\) និងសរសេរសមីការបន្ទាត់ប៉ះ \(d_2\) នេះ ។
សង់ក្រាប \((C)\) អាស៊ីមតូត \(d_1\) និងបន្ទាត់ប៉ះ \(d_2\) (យក \(\ln 3 \approx 1.1\) និងដឹងថាក្រាបកាត់អ័ក្សអាប់ស៊ីសត្រង់ \(x \approx 4.5\)) ។
ដំណោះស្រាយ
គណនាលីមីត ៖
កាលណា \(x \to 1^+\) គេបាន \(\dfrac{x+1}{x-1} \to \dfrac{2}{0^+} = +\infty \implies \ln\left(\dfrac{x+1}{x-1}\right) \to +\infty\) ៖
\[\lim_{x\to 1^+} f(x) = -1 + 4 + (+\infty) = +\infty \implies \mathbf{\boxed{x = 1 \text{ ជាអាស៊ីមតូតឈរ}}}\]កាលណា \(x \to +\infty\) គេបាន \(\dfrac{x+1}{x-1} \to 1 \implies \ln\left(\dfrac{x+1}{x-1}\right) \to 0\) ៖
\[\lim_{x\to +\infty} f(x) = -\infty + 4 + 0 = -\infty\]
គណនាដេរីវេ និងសង់តារាងអថេរភាព ៖
សរសេរ \(f(x) = -x + 4 + \ln(x+1) - \ln(x-1)\) ៖
\[f'(x) = -1 + \frac{1}{x+1} - \frac{1}{x-1} = -1 + \frac{(x-1) - (x+1)}{(x+1)(x-1)} = -1 - \frac{2}{x^2 - 1} = \mathbf{\boxed{-\frac{x^2 + 1}{(x+1)(x-1)}}}\]ដោយសារចំពោះគ្រប់ \(x > 1\) គេបាន \(x^2 + 1 > 0\) និង \((x+1)(x-1) = x^2 - 1 > 0\) នោះ ៖
\[f'(x) < 0 \quad{} \text{ចំពោះគ្រប់ } x \in (1, +\infty)\]ដូចនេះ \(f\) ជាអនុគមន៍ចុះដាច់ខាតលើចន្លោះ \((1, +\infty)\) ។
អាស៊ីមតូតទ្រេត \(d_1\) និងទីតាំងធៀប ៖
\(\lim_{x\to +\infty} [f(x) - (-x + 4)] = \lim_{x\to +\infty} \ln\left(\frac{x+1}{x-1}\right) = \ln 1 = 0 \implies \mathbf{\boxed{d_1: y = -x + 4 \text{ ជាអាស៊ីមតូតទ្រេត}}}\) ។
ចំពោះគ្រប់ \(x > 1\) គេមាន \(\dfrac{x+1}{x-1} = \dfrac{(x-1) + 2}{x-1} = 1 + \dfrac{2}{x-1} > 1\) ។
ដោយសារ \(\dfrac{x+1}{x-1} > 1 \implies \ln\left(\dfrac{x+1}{x-1}\right) > 0 \implies f(x) - (-x + 4) > 0\) ៖
ដូច្នេះក្រាប \((C)\) ស្ថិតនៅខាងលើអាស៊ីមតូតទ្រេត \(d_1\) ជានិច្ច ។
ចំណុច \(B\) និងសមីការបន្ទាត់ប៉ះ \(d_2\) ៖
មេគុណប្រាប់ទិសស្មើ \(-\dfrac{5}{3}\) ៖
\[f'(x_0) = -\frac{5}{3} \iff -\frac{x_0^2 + 1}{x_0^2 - 1} = -\frac{5}{3} \iff 3(x_0^2 + 1) = 5(x_0^2 - 1)\]\[3x_0^2 + 3 = 5x_0^2 - 5 \iff 2x_0^2 = 8 \iff x_0^2 = 4 \iff x_0 = 2 \quad{} (\text{ព្រោះ } x_0 > 1)\]អរដោនេនៃ \(B\) ៖ \(y_0 = f(2) = -2 + 4 + \ln\left(\dfrac{3}{1}\right) = \mathbf{2 + \ln 3} \approx 2 + 1.1 = \mathbf{3.1}\) ៖
\[\mathbf{\boxed{B(2, 2 + \ln 3)}}\]សមីការបន្ទាត់ប៉ះ \(d_2\) ត្រង់ \(B\) ៖
\[y - (2 + \ln 3) = -\frac{5}{3}(x - 2) \iff y = -\frac{5}{3}x + \frac{10}{3} + 2 + \ln 3 \iff \mathbf{\boxed{y = -\frac{5}{3}x + \frac{16}{3} + \ln 3}}\](តម្លៃប្រហែល ៖ \(y \approx -1.67x + 6.43\)) ។
សង់ក្រាប \((C)\) អាស៊ីមតូត \(d_1\) និងបន្ទាត់ប៉ះ \(d_2\) ៖
គេឱ្យអនុគមន៍ \(f\) កំណត់លើ \(\mathbb{R} \setminus \{0\}\) ដោយ \(f(x) = \dfrac{e^x}{x}\) និងមានក្រាប \((C)\) ។
គណនាលីមីត \(\lim_{x\to +\infty} f(x), \lim_{x\to -\infty} f(x)\) និង \(\lim_{x\to 0} f(x)\) រួចទាញរកអាស៊ីមតូតនៃក្រាប \((C)\) ។
គណនា និងសិក្សាសញ្ញាដេរីវេ \(f'(x)\) ។ បង្ហាញថាអនុគមន៍ \(f\) មានអប្បបរមាមួយ គណនាតម្លៃអប្បបរមានេះ និងសង់តារាងអថេរភាពនៃ \(f\) ។
បង្ហាញថាបន្ទាត់ប៉ះនឹងក្រាប \((C)\) ត្រង់អាប់ស៊ីស \(x_0 = 1\) ជាបន្ទាត់ស្របនឹងអ័ក្សអាប់ស៊ីស ។
សង់ក្រាប \((C)\) ។ ប្រើក្រាប \((C)\) កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(e^x - mx = 0\) មានឫស ។
ដំណោះស្រាយ
គណនាលីមីត និងរកអាស៊ីមតូត ៖
\(\lim_{x\to -\infty} \frac{e^x}{x} = \frac{0}{-\infty} = \mathbf{0} \implies \mathbf{\boxed{y = 0 \text{ (អ័ក្ស } Ox\text{) ជាអាស៊ីមតូតដេកខាង } -\infty}}\) ។
\(\lim_{x\to +\infty} \frac{e^x}{x} = +\infty\) (លីមីតគ្រឹះ) ។
\(\lim_{x\to 0^-} \frac{e^x}{x} = \frac{1}{0^-} = -\infty\) និង \(\lim_{x\to 0^+} \frac{e^x}{x} = \frac{1}{0^+} = +\infty\) ៖
ដូច្នេះ \(\mathbf{\boxed{x = 0 \text{ (អ័ក្ស } Oy\text{) ជាអាស៊ីមតូតឈរ}}}\) ។
ដេរីវេ តម្លៃអប្បបរមា និងតារាងអថេរភាព ៖
ដេរីវេ ៖ \(f'(x) = \dfrac{(e^x)' \cdot x - e^x(x)'}{x^2} = \dfrac{e^x \cdot x - e^x}{x^2} = \dfrac{e^x(x - 1)}{x^2}\) ។
ដោយ \(e^x > 0\) និង \(x^2 > 0\) ចំពោះគ្រប់ \(x \neq 0\) នោះសញ្ញា \(f'(x)\) ដូចសញ្ញា \(x - 1\) ៖
\[f'(x) = 0 \iff x - 1 = 0 \iff x = 1\]លើ \((-\infty, 0)\) ៖ \(x - 1 < 0 \implies f'(x) < 0\) (ចុះ) ។
លើ \((0, 1)\) ៖ \(x - 1 < 0 \implies f'(x) < 0\) (ចុះ) ។
លើ \((1, +\infty)\) ៖ \(x - 1 > 0 \implies f'(x) > 0\) (កើន) ។
លើចន្លោះ \((0, +\infty)\) អនុគមន៍ចុះពី \(+\infty\) ដល់ \(x=1\) រួចកើនឡើងទៅ \(+\infty\) វិញ ដូច្នេះ \(f\) មានតម្លៃអប្បបរមាធៀបត្រង់ \(x = 1\) គឺ ៖
\[f(1) = \frac{e^1}{1} = \mathbf{e} \approx \mathbf{2.72}\]
បន្ទាត់ប៉ះត្រង់ \(x_0 = 1\) ៖
មេគុណប្រាប់ទិសនៃបន្ទាត់ប៉ះគឺ \(f'(1) = \dfrac{e^1(1 - 1)}{1^2} = 0\) ។
សមីការបន្ទាត់ប៉ះគឺ \(y - f(1) = 0(x - 1) \iff \mathbf{\boxed{y = e}}\) ។
ដោយសារបន្ទាត់នេះមានទម្រង់ \(y = \) ថេរ នោះវាជាបន្ទាត់ដេកស្របនឹងអ័ក្សអាប់ស៊ីស \((Ox)\) ។សង់ក្រាប \((C)\) និងពិភាក្សាឫសសមីការ \(e^x - mx = 0\) ៖
កំណត់តម្លៃ \(m\) ៖
សមីការ \(e^x - mx = 0\) ៖បើ \(x = 0\) ៖ \(e^0 - 0 = 1 \neq 0\) ដូច្នេះ \(x = 0\) មិនមែនជាឫសឡើយ ។
ចំពោះ \(x \neq 0\) ៖ \(e^x - mx = 0 \iff \dfrac{e^x}{x} = m \iff f(x) = m\) ។
ឫសនៃសមីការជាអាប់ស៊ីសនៃចំណុចប្រសព្វរវាងក្រាប \((C)\) និងបន្ទាត់ដេក \(y = m\) ៖
ចំពោះ \(x < 0\) ៖ តម្លៃនៃ \(f(x)\) ស្ថិតក្នុងចន្លោះ \((-\infty, 0)\) ដូច្នេះបន្ទាត់ \(y = m\) តែងតែកាត់ \((C)\) ត្រង់មួយចំណុចជានិច្ច កាលណា \(m < 0\) ។
ចំពោះ \(x > 0\) ៖ តម្លៃនៃ \(f(x)\) ស្ថិតក្នុងចន្លោះ \([e, +\infty)\) ដូច្នេះបន្ទាត់ \(y = m\) កាត់ \((C)\) កាលណា \(m \geq e\) ។
ចំពោះ \(0 \leq m < e\) ៖ បន្ទាត់ \(y = m\) មិនកាត់ក្រាប \((C)\) ឡើយ ។
ដូចនេះ សមីការមានឫសលុះត្រាតែ ៖
\[\mathbf{\boxed{m < 0 \quad{} \text{ឬ} \quad{} m \geq e \iff m \in (-\infty, 0) \cup [e, +\infty)}}\]
គេឱ្យអនុគមន៍ \(f\) កំណត់លើ \(\mathbb{R}\) ដោយ \(f(x) = (2x + 1)e^{-2x}\) ហើយមានក្រាប \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
គណនាលីមីតនៃ \(f\) កាលណា \(x \to -\infty\) និង \(x \to +\infty\) រួចទាញរកសមីការអាស៊ីមតូតដេកនៃ \((C)\) ។
គណនាដេរីវេ \(f'(x)\) សិក្សាសញ្ញា \(f'(x)\) និងគូសតារាងអថេរភាពនៃ \(f\) ។
រកចំណុចប្រសព្វ \(A\) រវាងក្រាប \((C)\) និងអ័ក្ស \((Ox)\) ។ សិក្សាសញ្ញានៃ \(f(x)\) ។
សរសេរសមីការបន្ទាត់ប៉ះ \((T)\) ទៅនឹងក្រាប \((C)\) ត្រង់ចំណុច \(A\) ។ សង់ក្រាប \((C)\) អាស៊ីមតូត និងបន្ទាត់ប៉ះ \((T)\) ក្នុងតម្រុយតែមួយ ។
ដោយប្រើក្រាប \((C)\) ចូរកំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \((2x + 1)e^{-2x} = m\) មានឫសពីរផ្សេងគ្នា ។
ដំណោះស្រាយ
គណនាលីមីត និងរកសមីការអាស៊ីមតូត ៖
ដែនកំណត់ ៖ \(D = \mathbb{R}\) ។
\(\lim_{x\to -\infty} f(x) = \lim_{x\to -\infty} (2x + 1)e^{-2x} = (-\infty)(+\infty) = -\infty\) ។
\(\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \left(\frac{2x}{e^{2x}} + \frac{1}{e^{2x}}\right) = 0 + 0 = \mathbf{0}\) (តាមលីមីតគ្រឹះ \(\lim_{u\to +\infty} \frac{u}{e^u} = 0\)) ៖
ដូច្នេះ \(\mathbf{\boxed{y = 0 \text{ (អ័ក្ស } Ox\text{) ជាអាស៊ីមតូតដេកខាង } +\infty}}\) ។
ដេរីវេ និងតារាងអថេរភាព ៖
អនុវត្តរូបមន្ត \((uv)' = u'v + uv'\) ៖
\[f'(x) = (2x + 1)' \cdot e^{-2x} + (2x + 1)(e^{-2x})' = 2e^{-2x} + (2x + 1)(-2e^{-2x})\]\[f'(x) = 2e^{-2x}[1 - (2x + 1)] = 2e^{-2x}(-2x) = \mathbf{\boxed{-4x e^{-2x}}}\]ដោយសារ \(e^{-2x} > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) នោះសញ្ញា \(f'(x)\) ដូចសញ្ញា \(-4x\) ៖
\[f'(x) = 0 \iff -4x = 0 \iff x = 0\]បើ \(x < 0\) ៖ \(-4x > 0 \implies f'(x) > 0\) (អនុគមន៍កើន) ។
បើ \(x > 0\) ៖ \(-4x < 0 \implies f'(x) < 0\) (អនុគមន៍ចុះ) ។
អនុគមន៍មានតម្លៃអតិបរមាដាច់ខាតត្រង់ \(x = 0\) គឺ ៖
\[f(0) = (2(0) + 1)e^0 = 1 \cdot 1 = \mathbf{1}\]
ចំណុចប្រសព្វ \(A\) និងសិក្សាសញ្ញានៃ \(f(x)\) ៖
\(f(x) = 0 \iff (2x + 1)e^{-2x} = 0 \iff 2x + 1 = 0 \iff x = -\dfrac{1}{2}\) ៖
ដូច្នេះចំណុចប្រសព្វនឹងអ័ក្សអាប់ស៊ីសគឺ \(\mathbf{\boxed{A\left(-\frac{1}{2}, 0\right)}}\) ។ដោយ \(e^{-2x} > 0\) ជានិច្ច នោះសញ្ញា \(f(x)\) ដូចសញ្ញា \(2x + 1\) ៖
បើ \(x < -\dfrac{1}{2}\) ៖ \(f(x) < 0\) (ក្រាបនៅខាងក្រោមអ័ក្ស \(Ox\)) ។
បើ \(x = -\dfrac{1}{2}\) ៖ \(f(x) = 0\) ។
បើ \(x > -\dfrac{1}{2}\) ៖ \(f(x) > 0\) (ក្រាបនៅខាងលើអ័ក្ស \(Ox\)) ។
សមីការបន្ទាត់ប៉ះ \((T)\) និងសង់ក្រាប \((C)\) ៖
មេគុណប្រាប់ទិសត្រង់ \(A\left(-\dfrac{1}{2}, 0\right)\) ៖
\[f'\left(-\frac{1}{2}\right) = -4\left(-\frac{1}{2}\right)e^{-2(-1/2)} = 2e^1 = \mathbf{2e} \approx \mathbf{5.44}\]សមីការបន្ទាត់ប៉ះ \((T)\) ត្រង់ \(A\) ៖
\[y - 0 = 2e\left(x + \frac{1}{2}\right) \iff \mathbf{\boxed{y = 2ex + e}}\]
កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការមានឫសពីរផ្សេងគ្នា ៖
សមីការ \((2x + 1)e^{-2x} = m\) មានឫសជាអាប់ស៊ីសនៃចំណុចប្រសព្វរវាងក្រាប \((C)\) និងបន្ទាត់ដេក \(y = m\) ៖
តាមតារាងអថេរភាព និងក្រាប \((C)\) ៖កាលណា \(x \in (-\infty, 0)\) ៖ \(f(x)\) កើនពី \(-\infty\) ដល់ \(1\) ។
កាលណា \(x \in (0, +\infty)\) ៖ \(f(x)\) ចុះពី \(1\) ដល់ \(0\) (មិនប៉ះ \(0\)) ។
ដូច្នេះ បន្ទាត់ដេក \(y = m\) កាត់ខ្សែកោង \((C)\) ត្រង់ពីរចំណុចផ្សេងគ្នា លុះត្រាតែ \(m\) ស្ថិតនៅចន្លោះតម្លៃអប្បបរមាខាងចុង \(0\) និងតម្លៃអតិបរមា \(1\) ៖
\[\mathbf{\boxed{0 < m < 1}}\]
គេកំណត់អនុគមន៍ \(f\) លើ \(\mathbb{R} \setminus \{0\}\) ដោយ \(f(x) = \dfrac{e^x}{e^x - 1}\) និងមានក្រាប \((C)\) ។
បង្ហាញថាចំពោះគ្រប់ \(x \neq 0\) គេអាចសរសេរ \(f(x) = 1 + \dfrac{1}{e^x - 1}\) ។ គណនាលីមីត \(\lim_{x\to +\infty} f(x)\) និង \(\lim_{x\to -\infty} f(x)\) រួចទាញរកសមីការអាស៊ីមតូតដេកនៃ \((C)\) ។
បង្ហាញថា \(f\) មានដេរីវេចំពោះគ្រប់ \(x \neq 0\) គណនា \(f'(x)\) សិក្សាទិសដៅអថេរភាព គណនាលីមីតត្រង់ចុងដែន និងគូសតារាងអថេរភាពនៃ \(f\) ។
រកអាស៊ីមតូតឈរនៃក្រាប \((C)\) និងសមីការបន្ទាត់ \((T)\) ប៉ះក្រាប \((C)\) ត្រង់ចំណុចដែលមានអាប់ស៊ីស \(x = 1\) ។
សង់ក្រាប \((C)\) អាស៊ីមតូត និងបន្ទាត់ប៉ះ \((T)\) ក្នុងតម្រុយតែមួយ ។
ដំណោះស្រាយ
សរសេរបំប្លែង \(f(x)\) និងគណនាលីមីត ៖
សរសេរ ៖
\[f(x) = \frac{(e^x - 1) + 1}{e^x - 1} = \frac{e^x - 1}{e^x - 1} + \frac{1}{e^x - 1} = \mathbf{\boxed{1 + \frac{1}{e^x - 1}}}\]កាលណា \(x \to +\infty\) គេបាន \(e^x \to +\infty \implies \dfrac{1}{e^x - 1} \to 0\) ៖
\[\lim_{x\to +\infty} f(x) = 1 + 0 = \mathbf{1} \implies \mathbf{\boxed{y = 1 \text{ ជាអាស៊ីមតូតដេកខាង } +\infty}}\]កាលណា \(x \to -\infty\) គេបាន \(e^x \to 0 \implies \dfrac{e^x}{e^x - 1} \to \dfrac{0}{0 - 1} = 0\) ៖
\[\lim_{x\to -\infty} f(x) = \mathbf{0} \implies \mathbf{\boxed{y = 0 \text{ (អ័ក្ស } Ox\text{) ជាអាស៊ីមតូតដេកខាង } -\infty}}\]
ដេរីវេ និងតារាងអថេរភាព ៖
ចំពោះគ្រប់ \(x \neq 0\) ភាគបែង \(e^x - 1 \neq 0\) ដូច្នេះ \(f\) មានដេរីវេជានិច្ច ៖
\[f'(x) = \left(1 + \frac{1}{e^x - 1}\right)' = -\frac{(e^x - 1)'}{(e^x - 1)^2} = \mathbf{\boxed{-\frac{e^x}{(e^x - 1)^2}}}\]ដោយសារ \(e^x > 0\) និង \((e^x - 1)^2 > 0\) ចំពោះគ្រប់ \(x \neq 0\) នោះ ៖
\[f'(x) < 0 \quad{} \text{ចំពោះគ្រប់ } x \in (-\infty, 0) \cup (0, +\infty)\]ដូច្នេះ \(f\) ជាអនុគមន៍ចុះដាច់ខាតលើចន្លោះ \((-\infty, 0)\) និងលើ \((0, +\infty)\) ។លីមីតត្រង់ \(0\) ៖
កាលណា \(x \to 0^-\) គេបាន \(e^x - 1 \to 0^- \implies \lim_{x\to 0^-} f(x) = -\infty\) ។
កាលណា \(x \to 0^+\) គេបាន \(e^x - 1 \to 0^+ \implies \lim_{x\to 0^+} f(x) = +\infty\) ។
អាស៊ីមតូតឈរ និងសមីការបន្ទាត់ប៉ះ \((T)\) ត្រង់ \(x = 1\) ៖
ដោយ \(\lim_{x\to 0^\pm} f(x) = \pm\infty\) នោះ \(\mathbf{\boxed{x = 0 \text{ (អ័ក្ស } Oy\text{) ជាអាស៊ីមតូតឈរ}}}\) ។
ត្រង់ \(x = 1\) ៖
\[y_0 = f(1) = \frac{e}{e - 1} \approx \frac{2.718}{1.718} \approx \mathbf{1.58}\]\[f'(1) = -\frac{e}{(e - 1)^2} \approx -\frac{2.718}{(1.718)^2} \approx \mathbf{-0.92}\]សមីការបន្ទាត់ប៉ះ \((T)\) ៖
\[y - \frac{e}{e - 1} = -\frac{e}{(e - 1)^2}(x - 1) \iff \mathbf{\boxed{y = -\frac{e}{(e - 1)^2}x + \frac{e^2}{(e - 1)^2}}}\]
សង់ក្រាប \((C)\) អាស៊ីមតូត និងបន្ទាត់ប៉ះ \((T)\) ៖
តាង \(g(x) = (x - 1)e^x + 1\) ចំពោះ \(x \in \mathbb{R}\) ។ គណនា \(g'(x)\) គូសតារាងអថេរភាពនៃ \(g\) (មិនបាច់គណនាលីមីត) រួចទាញរកសញ្ញានៃ \(g(x)\) លើ \(\mathbb{R}\) ។
អនុគមន៍ \(f\) កំណត់លើ \(\mathbb{R}\) ដោយ \(f(x) = (x - 2)e^x + x\) ហើយមានក្រាប \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
គណនាលីមីត \(\lim_{x\to -\infty} f(x)\) និង \(\lim_{x\to +\infty} f(x)\) ។
រកសមីការអាស៊ីមតូតទ្រេតនៃ \((C)\) និងសិក្សាទីតាំងធៀបនៃ \((C)\) ធៀបនឹងអាស៊ីមតូតទ្រេតនោះ ។
គណនា \(f'(x)\) ប្រើលទ្ធផលផ្នែក \(a\) សិក្សាសញ្ញា \(f'(x)\) រួចគូសតារាងអថេរភាពនៃ \(f\) ។
បង្ហាញថាក្រាប \((C)\) មានចំណុចរបត់មួយដែលត្រូវគណនាកូអរដោនេ ហើយត្រង់ចំណុចរបត់នេះ បន្ទាត់ប៉ះស្របនឹងអ័ក្សអាប់ស៊ីស ។
សង់ក្រាប \((C)\) អាស៊ីមតូតទ្រេត និងបន្ទាត់ប៉ះត្រង់ចំណុចរបត់ក្នុងតម្រុយតែមួយ ។
ដំណោះស្រាយ
សិក្សាអនុគមន៍ \(g(x) = (x - 1)e^x + 1\) ៖
ដេរីវេ ៖ \(g'(x) = 1 \cdot e^x + (x - 1)e^x = xe^x\) ។
ដោយ \(e^x > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) នោះ \(g'(x)\) មានសញ្ញាដូច \(x\) ៖
\[g'(x) = 0 \iff x = 0\]បើ \(x < 0\) ៖ \(g'(x) < 0 \implies g\) ជាអនុគមន៍ចុះ ។
បើ \(x > 0\) ៖ \(g'(x) > 0 \implies g\) ជាអនុគមន៍កើន ។
អប្បបរមាដាច់ខាតត្រង់ \(x = 0\) គឺ \(g(0) = (0 - 1)e^0 + 1 = -1 + 1 = \mathbf{0}\) ។
ទាញរកសញ្ញា \(g(x)\) ៖ ដោយសារតម្លៃអប្បបរមានៃ \(g\) គឺ \(0\) នោះ ៖
\[\mathbf{\boxed{g(x) \geq 0 \quad{} \text{ចំពោះគ្រប់ } x \in \mathbb{R} \quad{} (\text{ស្មើ } 0 \iff x = 0)}}\]
សិក្សាអនុគមន៍ \(f(x) = (x - 2)e^x + x\) ៖
គណនាលីមីត ៖
កាលណា \(x \to -\infty\) គេបាន \((x - 2)e^x = xe^x - 2e^x \to 0\) ៖
\[\lim_{x\to -\infty} f(x) = 0 + (-\infty) = \mathbf{-\infty}\]កាលណា \(x \to +\infty\) គេបាន \((x - 2)e^x \to +\infty\) ៖
\[\lim_{x\to +\infty} f(x) = +\infty + (+\infty) = \mathbf{+\infty}\]
អាស៊ីមតូតទ្រេត និងទីតាំងធៀប ៖
\(\lim_{x\to -\infty} [f(x) - x] = \lim_{x\to -\infty} (x - 2)e^x = 0\) ៖
ដូច្នេះបន្ទាត់ \(\mathbf{\boxed{(\Delta): y = x \text{ ជាអាស៊ីមតូតទ្រេតខាង } -\infty}}\) ។ទីតាំងធៀប ៖ ពិនិត្យ \(f(x) - x = (x - 2)e^x\) ដោយ \(e^x > 0\) ៖
បើ \(x < 2\) ៖ \(x - 2 < 0 \implies (C)\) ស្ថិតនៅខាងក្រោម \((\Delta)\) ។
បើ \(x = 2\) ៖ \((C)\) កាត់ \((\Delta)\) ត្រង់ចំណុច \((2, 2)\) ។
បើ \(x > 2\) ៖ \(x - 2 > 0 \implies (C)\) ស្ថិតនៅខាងលើ \((\Delta)\) ។
ដេរីវេ និងតារាងអថេរភាព ៖
\[f'(x) = 1 \cdot e^x + (x - 2)e^x + 1 = (x - 1)e^x + 1 = g(x)\]តាមលទ្ធផលសំណួរ \(a\) គេបាន \(f'(x) = g(x) \geq 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) (ស្មើ \(0\) ត្រង់ចំណុចទោល \(x = 0\)) ។
ដូចនេះ \(f\) ជាអនុគមន៍កើនដាច់ខាតលើ \(\mathbb{R}\) ។ចំណុចរបត់ និងបន្ទាត់ប៉ះស្របអ័ក្ស \(Ox\) ៖
\(f''(x) = g'(x) = xe^x\) ។
\(f''(x) = 0 \iff x = 0\) ហើយ \(f''(x)\) ប្តូរសញ្ញាពីអវិជ្ជមាន (\(x < 0\)) ទៅវិជ្ជមាន (\(x > 0\)) ត្រង់ \(x = 0\) ដូច្នេះក្រាប \((C)\) មានចំណុចរបត់ត្រង់ \(x = 0\) ៖
\[y_0 = f(0) = (0 - 2)e^0 + 0 = \mathbf{-2} \implies \mathbf{\boxed{I(0, -2) \text{ ជាចំណុចរបត់}}}\]មេគុណប្រាប់ទិសត្រង់ចំណុចរបត់គឺ \(f'(0) = g(0) = 0\) ដូច្នេះបន្ទាត់ប៉ះត្រង់ \(I\) មានសមីការ ៖
\[y - (-2) = 0(x - 0) \iff \mathbf{\boxed{y = -2 \text{ ជាបន្ទាត់ដេកស្របនឹងអ័ក្សអាប់ស៊ីស }}} (Ox)\]
សង់ក្រាប \((C)\) អាស៊ីមតូត និងបន្ទាត់ប៉ះ ៖
កំណត់សមីការបន្ទាត់ប៉ះ \((L)\) ដែលប៉ះនឹងខ្សែកោង \((H)\) តាង \(y = x\ln x - 1\) នៅត្រង់ចំណុច \(A(1, -1)\) ។
ដំណោះស្រាយ
អនុគមន៍ \(y = f(x) = x\ln x - 1\) មានដែនកំណត់ \(D = (0, +\infty)\) ។
ផ្ទៀងផ្ទាត់ចំណុច \(A(1, -1)\) ៖
\[f(1) = 1 \cdot \ln 1 - 1 = 0 - 1 = -1 \implies A(1, -1) \in (H)\]គណនាដេរីវេ \(f'(x)\) តាមរូបមន្ត \((uv)' = u'v + uv'\) ៖
\[f'(x) = (x)' \ln x + x(\ln x)' - 0 = 1 \cdot \ln x + x \cdot \frac{1}{x} = \ln x + 1\]មេគុណប្រាប់ទិសនៃបន្ទាត់ប៉ះ \((L)\) ត្រង់អាប់ស៊ីស \(x_A = 1\) គឺ ៖
\[f'(1) = \ln 1 + 1 = 0 + 1 = \mathbf{1}\]សមីការបន្ទាត់ប៉ះ \((L)\) ត្រង់ចំណុច \(A(1, -1)\) កំណត់ដោយរូបមន្ត ៖
\[y - y_A = f'(x_A)(x - x_A) \iff y - (-1) = 1(x - 1)\]\[y + 1 = x - 1 \iff \mathbf{\boxed{y = x - 2}}\]
គេឱ្យអនុគមន៍ \(f(x) = \dfrac{\ln x}{x^2}\) ហើយមានក្រាប \((C)\) ។
រកដែនកំណត់នៃ \(f\) រួចគណនាលីមីត \(\lim_{x\to +\infty} f(x)\) និង \(\lim_{x\to 0^+} f(x)\) ។ ទាញរកអាស៊ីមតូតឈរ និងអាស៊ីមតូតដេកនៃក្រាប \((C)\) ។
គណនាដេរីវេនៃ \(f\) រួចបង្ហាញថា \(f\) មានអតិបរមាត្រង់ \(x = \sqrt{e}\) ។ សង់តារាងអថេរភាពនៃ \(f\) ។
រកសមីការបន្ទាត់ប៉ះ \((d)\) ទៅនឹងក្រាប \((C)\) ត្រង់ចំណុច \(M(1, 0)\) ។ សង់ \((d)\) និងក្រាប \((C)\) ក្នុងតម្រុយតែមួយ (យក \(\sqrt{e} \approx 1.6, \dfrac{1}{2e} \approx 0.2\)) ។
ដំណោះស្រាយ
រកដែនកំណត់ គណនាលីមីត និងទាញរកសមីការអាស៊ីមតូត ៖
អនុគមន៍ \(f(x) = \dfrac{\ln x}{x^2}\) មានន័យកាលណា \(x > 0\) ដូច្នេះដែនកំណត់គឺ \(D = (0, +\infty)\) ។
គណនាលីមីតត្រង់ \(0^+\) ៖
\[\lim_{x\to 0^+} f(x) = \lim_{x\to 0^+} \left(\frac{1}{x^2} \cdot \ln x\right)\]ដោយ \(\lim_{x\to 0^+} \dfrac{1}{x^2} = +\infty\) និង \(\lim_{x\to 0^+} \ln x = -\infty\) នាំឱ្យ \((+\infty)(-\infty) = -\infty\) ៖\[\lim_{x\to 0^+} f(x) = -\infty \implies \mathbf{\boxed{x = 0 \text{ (អ័ក្ស } Oy\text{) ជាអាស៊ីមតូតឈរនៃក្រាប } (C)}}\]គណនាលីមីតត្រង់ \(+\infty\) ៖ តាមរូបមន្តលីមីតគ្រឹះ \(\lim_{x\to +\infty} \dfrac{\ln x}{x^n} = 0\) (ចំពោះ \(n = 2 > 0\)) ៖
\[\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \frac{\ln x}{x^2} = 0 \implies \mathbf{\boxed{y = 0 \text{ (អ័ក្ស } Ox\text{) ជាអាស៊ីមតូតដេកខាង } +\infty}}\]
គណនាដេរីវេ បង្ហាញតម្លៃអតិបរមា និងសង់តារាងអថេរភាព ៖
គណនាដេរីវេតាមរូបមន្ត \(\left(\dfrac{u}{v}\right)' = \dfrac{u'v - uv'}{v^2}\) ៖
\[f'(x) = \frac{(\ln x)' \cdot x^2 - (\ln x)(x^2)'}{(x^2)^2} = \frac{\frac{1}{x} \cdot x^2 - 2x\ln x}{x^4} = \frac{x - 2x\ln x}{x^4} = \frac{1 - 2\ln x}{x^3}\]ដោយសារ \(x > 0 \implies x^3 > 0\) ជានិច្ច នោះសញ្ញានៃ \(f'(x)\) អាស្រ័យលើកន្សោម \(1 - 2\ln x\) ៖
\[f'(x) = 0 \iff 1 - 2\ln x = 0 \iff \ln x = \frac{1}{2} \iff x = e^{1/2} = \sqrt{e}\]ចំពោះ \(0 < x < \sqrt{e}\) ៖ \(1 - 2\ln x > 0 \implies f'(x) > 0\) (អនុគមន៍កើនដាច់ខាត) ។
ចំពោះ \(x > \sqrt{e}\) ៖ \(1 - 2\ln x < 0 \implies f'(x) < 0\) (អនុគមន៍ចុះដាច់ខាត) ។
ដោយ \(f'(x)\) ប្តូរសញ្ញាពីវិជ្ជមាន \((+)\) ទៅអវិជ្ជមាន \((-)\) ត្រង់ \(x = \sqrt{e}\) នាំឱ្យ \(f\) មានតម្លៃអតិបរមាដាច់ខាតត្រង់ \(x = \sqrt{e}\) គឺ ៖
\[f(\sqrt{e}) = \frac{\ln(\sqrt{e})}{(\sqrt{e})^2} = \frac{\frac{1}{2}}{e} = \mathbf{\frac{1}{2e}} \approx \mathbf{0.184}\]
រកសមីការបន្ទាត់ប៉ះ \((d)\) និងសង់ក្រាប \((C)\) ៖
មេគុណប្រាប់ទិសនៃបន្ទាត់ប៉ះ \((d)\) ត្រង់ចំណុច \(M(1, 0)\) គឺ ៖
\[f'(1) = \frac{1 - 2\ln 1}{1^3} = \frac{1 - 0}{1} = 1\]សមីការបន្ទាត់ប៉ះ \((d)\) កំណត់ដោយរូបមន្ត \(y - y_M = f'(x_M)(x - x_M)\) ៖
\[y - 0 = 1(x - 1) \iff \mathbf{\boxed{(d): y = x - 1}}\]
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះ \(x > 0\) ដោយ \(f(x) = \dfrac{1 + 2\ln x}{x^2}\) ហើយមានក្រាប \((C)\) ក្នុងតម្រុយ \((O, \vec{i}, \vec{j})\) ។
គណនាលីមីតចុងដែនកំណត់ រួចបញ្ជាក់សមីការអាស៊ីមតូតនៃក្រាប \((C)\) ។
គណនា \(f'(x)\) រួចបង្ហាញថា \(f(x)\) មានអតិបរមាមួយ ហើយគណនាតម្លៃអតិបរមានោះ ។
សង់តារាងអថេរភាពនៃ \(f\) រួចរកកូអរដោនេចំណុចរបត់នៃក្រាប \((C)\) ។
សរសេរសមីការបន្ទាត់ \((T)\) ប៉ះទៅនឹងក្រាប \((C)\) ត្រង់ចំណុចដែល \((C)\) កាត់អ័ក្សអាប់ស៊ីស ។
គណនា \(f\left(\dfrac{1}{2}\right)\) និង \(f(2)\) រួចសង់បន្ទាត់ \((T)\) និងក្រាប \((C)\) ។ ដោយប្រើក្រាប \((C)\) កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(\dfrac{1 + 2\ln x}{x^2} = m\) មានឫស (យក \(\ln 2 \approx 0.7\)) ។
ដំណោះស្រាយ
គណនាលីមីត និងរកអាស៊ីមតូត ៖
ដែនកំណត់ ៖ \(D = (0, +\infty)\) ។
\(\lim_{x\to 0^+} f(x) = \lim_{x\to 0^+} \left(\frac{1}{x^2} + 2\frac{\ln x}{x^2}\right) = +\infty + 2(-\infty) = -\infty \implies \mathbf{\boxed{x = 0 \text{ ជាអាស៊ីមតូតឈរ}}}\) ។
\(\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \left(\frac{1}{x^2} + 2\frac{\ln x}{x^2}\right) = 0 + 0 = \mathbf{0} \implies \mathbf{\boxed{y = 0 \text{ ជាអាស៊ីមតូតដេក}}}\) ។
ដេរីវេ និងតម្លៃអតិបរមា ៖
ដេរីវេ ៖
\[f'(x) = \frac{(1 + 2\ln x)' \cdot x^2 - (1 + 2\ln x)(x^2)'}{x^4} = \frac{\frac{2}{x} \cdot x^2 - 2x(1 + 2\ln x)}{x^4}\]\[f'(x) = \frac{2x - 2x - 4x\ln x}{x^4} = \frac{-4x\ln x}{x^4} = \mathbf{\boxed{-\frac{4\ln x}{x^3}}}\]ដោយ \(x^3 > 0\) ចំពោះគ្រប់ \(x > 0\) នោះសញ្ញា \(f'(x)\) ដូចសញ្ញា \(-\ln x\) ៖
\[f'(x) = 0 \iff \ln x = 0 \iff x = 1\]បើ \(0 < x < 1\) ៖ \(\ln x < 0 \implies f'(x) > 0\) (កើន) ។
បើ \(x > 1\) ៖ \(\ln x > 0 \implies f'(x) < 0\) (ចុះ) ។
អតិបរមាដាច់ខាតត្រង់ \(x = 1\) គឺ ៖
\[f(1) = \frac{1 + 2\ln 1}{1^2} = \frac{1 + 0}{1} = \mathbf{1}\]
តារាងអថេរភាព និងចំណុចរបត់ ៖
ដេរីវេទីពីរ \(f''(x)\) ៖
\[f''(x) = -\frac{(4\ln x)' \cdot x^3 - 4\ln x \cdot 3x^2}{x^6} = -\frac{\frac{4}{x} \cdot x^3 - 12x^2\ln x}{x^6} = -\frac{4x^2(1 - 3\ln x)}{x^6} = \frac{4(3\ln x - 1)}{x^4}\]\(f''(x) = 0 \iff 3\ln x - 1 = 0 \iff \ln x = \dfrac{1}{3} \iff x = e^{1/3} = \sqrt[3]{e} \approx 1.44\) ។
អរដោនេចំណុចរបត់ ៖
\[f(e^{1/3}) = \frac{1 + 2\left(\frac{1}{3}\right)}{(e^{1/3})^2} = \frac{\frac{5}{3}}{e^{2/3}} = \mathbf{\frac{5}{3\sqrt[3]{e^2}}} \approx \mathbf{0.86}\]ដូច្នេះចំណុចរបត់គឺ \(\mathbf{\boxed{I\left(e^{1/3}, \frac{5}{3e^{2/3}}\right)}}\) ។
សមីការបន្ទាត់ប៉ះ \((T)\) ត្រង់ចំណុចប្រសព្វនឹងអ័ក្ស \(Ox\) ៖
\(f(x) = 0 \iff 1 + 2\ln x = 0 \iff \ln x = -\dfrac{1}{2} \iff x_0 = e^{-1/2} = \dfrac{1}{\sqrt{e}} \approx 0.61\) ។
មេគុណប្រាប់ទិស ៖
\[f'(e^{-1/2}) = -\frac{4\left(-\frac{1}{2}\right)}{(e^{-1/2})^3} = \frac{2}{e^{-3/2}} = 2e^{3/2} = 2e\sqrt{e} \approx 2(2.72)(1.65) \approx \mathbf{8.9}\]សមីការបន្ទាត់ប៉ះ \((T)\) ៖
\[y - 0 = 2e^{3/2}\left(x - e^{-1/2}\right) \iff \mathbf{\boxed{y = 2e^{3/2}x - 2e}}\]
គណនាតម្លៃ សង់ក្រាប និងពិភាក្សាឫស ៖
\(f\left(\dfrac{1}{2}\right) = \dfrac{1 + 2\ln(1/2)}{(1/2)^2} = 4(1 - 2\ln 2) \approx 4(1 - 1.4) = \mathbf{-1.6}\) ។
\(f(2) = \dfrac{1 + 2\ln 2}{4} \approx \dfrac{1 + 1.4}{4} = \mathbf{0.6}\) ។
ពិភាក្សាឫសនៃសមីការ \(f(x) = m\) ៖
ផ្អែកតាមតារាងអថេរភាព និងក្រាប \((C)\) ៖បើ \(m > 1\) ៖ សមីការគ្មានឫស ។
បើ \(m = 1\) ៖ សមីការមានឫសឌុប \(x = 1\) ។
បើ \(0 < m < 1\) ៖ សមីការមានឫសពីរផ្សេងគ្នា ។
បើ \(m \leq 0\) ៖ សមីការមានឫសតែមួយគត់ ។
ដូច្នេះសមីការមានឫសលុះត្រាតែ \(\mathbf{\boxed{m \leq 1 \iff m \in (-\infty, 1]}}\) ។
គេឱ្យអនុគមន៍ \(f(x) = -\dfrac{x}{2} + \ln\left(\dfrac{x-1}{x}\right)\) ហើយមានក្រាប \((C)\) ក្នុងតម្រុយ \((O, \vec{i}, \vec{j})\) ។
រកដែនកំណត់ គណនាលីមីតចុងដែន រួចទាញរកអាស៊ីមតូតឈរនៃក្រាប \((C)\) ។
គណនាដេរីវេ \(f'(x)\) សិក្សាសញ្ញា \(f'(x)\) (ដឹងថា \(x(x-1) > 0\)) និងគូសតារាងអថេរភាពនៃ \(f\) ។
បង្ហាញថាបន្ទាត់ \(L: y = -\dfrac{x}{2}\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) និងសិក្សាទីតាំងធៀប ។
សង់អាស៊ីមតូត និងក្រាប \((C)\) រួចកំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(-\dfrac{x}{2} + \ln\left(\dfrac{x-1}{x}\right) = m\) មានឫសអវិជ្ជមានពីរផ្សេងគ្នា (យក \(\ln 2 \approx 0.7\)) ។
ដំណោះស្រាយ
រកដែនកំណត់ គណនាលីមីតចុងដែន និងទាញរកអាស៊ីមតូតឈរ ៖
អនុគមន៍មានន័យលុះត្រាតែ \(\dfrac{x-1}{x} > 0\) និង \(x \neq 0\) ៖
សញ្ញានៃ \(\dfrac{x-1}{x}\) វិជ្ជមានកាលណា \(x \in (-\infty, 0) \cup (1, +\infty)\) ។
ដូច្នេះដែនកំណត់នៃអនុគមន៍គឺ \(D = (-\infty, 0) \cup (1, +\infty)\) ។គណនាលីមីតត្រង់ចុងដែន ៖
\(\lim_{x\to -\infty} f(x) = \lim_{x\to -\infty} \left[-\frac{x}{2} + \ln\left(\frac{x-1}{x}\right)\right] = -\frac{-\infty}{2} + \ln 1 = +\infty + 0 = +\infty\) ។
\(\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \left[-\frac{x}{2} + \ln\left(\frac{x-1}{x}\right)\right] = -\frac{+\infty}{2} + \ln 1 = -\infty + 0 = -\infty\) ។
កាលណា \(x \to 0^-\) គេបាន \(\dfrac{x-1}{x} \to \dfrac{-1}{0^-} = +\infty \implies \ln\left(\dfrac{x-1}{x}\right) \to +\infty\) ៖
\[\lim_{x\to 0^-} f(x) = 0 + (+\infty) = +\infty \implies \mathbf{\boxed{x = 0 \text{ (អ័ក្ស } Oy\text{) ជាអាស៊ីមតូតឈរនៃក្រាប } (C)}}\]កាលណា \(x \to 1^+\) គេបាន \(\dfrac{x-1}{x} \to \dfrac{0^+}{1} = 0^+ \implies \ln\left(\dfrac{x-1}{x}\right) \to -\infty\) ៖
\[\lim_{x\to 1^+} f(x) = -\frac{1}{2} + (-\infty) = -\infty \implies \mathbf{\boxed{x = 1 \text{ ជាអាស៊ីមតូតឈរនៃក្រាប } (C)}}\]
គណនាដេរីវេ សិក្សាសញ្ញា និងគូសតារាងអថេរភាព ៖
សរសេរ \(f(x) = -\dfrac{x}{2} + \ln(x-1) - \ln x\) (ចំពោះ \(x > 1\) ឬ \(x < 0\) ដែល \(\frac{x-1}{x} > 0\)) ៖
\[f'(x) = -\frac{1}{2} + \frac{1}{x-1} - \frac{1}{x} = -\frac{1}{2} + \frac{x - (x-1)}{x(x-1)} = -\frac{1}{2} + \frac{1}{x(x-1)}\]\[f'(x) = \frac{-x(x-1) + 2}{2x(x-1)} = \frac{-(x^2 - x - 2)}{2x(x-1)} = \frac{-(x-2)(x+1)}{2x(x-1)}\]ដោយសារ \(x(x-1) > 0\) ចំពោះគ្រប់ \(x \in D\) នោះភាគបែង \(2x(x-1) > 0\) ជានិច្ច ។ ដូច្នេះសញ្ញានៃ \(f'(x)\) អាស្រ័យលើកន្សោមភាគយក \(-(x-2)(x+1) = -x^2 + x + 2\) ៖
\[f'(x) = 0 \iff -(x-2)(x+1) = 0 \iff x = -1 \quad{} \text{ឬ} \quad{} x = 2\]ចំពោះ \(x \in (-\infty, -1)\) ៖ \(f'(x) < 0\) (អនុគមន៍ចុះ) ។
ចំពោះ \(x \in (-1, 0)\) ៖ \(f'(x) > 0\) (អនុគមន៍កើន) ។
ចំពោះ \(x \in (1, 2)\) ៖ \(f'(x) > 0\) (អនុគមន៍កើន) ។
ចំពោះ \(x \in (2, +\infty)\) ៖ \(f'(x) < 0\) (អនុគមន៍ចុះ) ។
តម្លៃបរមាធៀប ៖
អប្បបរមាធៀបត្រង់ \(x = -1\) គឺ \(f(-1) = -\dfrac{-1}{2} + \ln\left(\dfrac{-2}{-1}\right) = \mathbf{\dfrac{1}{2} + \ln 2} \approx 0.5 + 0.7 = \mathbf{1.2}\) ។
អតិបរមាធៀបត្រង់ \(x = 2\) គឺ \(f(2) = -\dfrac{2}{2} + \ln\left(\dfrac{1}{2}\right) = \mathbf{-1 - \ln 2} \approx -1 - 0.7 = \mathbf{-1.7}\) ។
បង្ហាញអាស៊ីមតូតទ្រេត និងសិក្សាទីតាំងធៀប ៖
គណនាលីមីតនៃផលដក ៖
\[\lim_{x\to \pm\infty} \left[f(x) - \left(-\frac{x}{2}\right)\right] = \lim_{x\to \pm\infty} \ln\left(\frac{x-1}{x}\right) = \lim_{x\to \pm\infty} \ln\left(1 - \frac{1}{x}\right) = \ln 1 = 0\]ដូច្នេះបន្ទាត់ \(\mathbf{\boxed{(L): y = -\frac{x}{2} \text{ ជាអាស៊ីមតូតទ្រេតនៃក្រាប } (C) \text{ ខាង } \pm\infty}}\) ។សិក្សាទីតាំងធៀបរវាង \((C)\) និង \((L)\) ៖
ពិនិត្យសញ្ញានៃ \(f(x) - \left(-\dfrac{x}{2}\right) = \ln\left(1 - \dfrac{1}{x}\right)\) ៖ចំពោះ \(x \in (1, +\infty)\) ៖ \(\dfrac{1}{x} > 0 \implies 1 - \dfrac{1}{x} < 1 \implies \ln\left(1 - \dfrac{1}{x}\right) < 0 \implies (C)\) ស្ថិតនៅខាងក្រោមបន្ទាត់ \((L)\) ។
ចំពោះ \(x \in (-\infty, 0)\) ៖ \(\dfrac{1}{x} < 0 \implies 1 - \dfrac{1}{x} > 1 \implies \ln\left(1 - \dfrac{1}{x}\right) > 0 \implies (C)\) ស្ថិតនៅខាងលើបន្ទាត់ \((L)\) ។
សង់អាស៊ីមតូត និងក្រាប \((C)\) រួចកំណត់តម្លៃ \(m\) ៖
កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការមានឫសអវិជ្ជមានពីរផ្សេងគ្នា ៖
សមីការ \(-\dfrac{x}{2} + \ln\left(\dfrac{x-1}{x}\right) = m\) មានឫសជាអាប់ស៊ីសនៃចំណុចប្រសព្វរវាងក្រាប \((C)\) និងបន្ទាត់ដេក \(y = m\) ។
ដើម្បីឱ្យសមីការមានឫសអវិជ្ជមានពីរផ្សេងគ្នា លុះត្រាតែបន្ទាត់ \(y = m\) កាត់ខ្នែងខាងឆ្វេងនៃក្រាប \((C)\) (ត្រង់ចន្លោះ \(x < 0\)) បានពីរចំណុចផ្សេងគ្នា ។
ផ្អែកតាមតារាងអថេរភាព លើចន្លោះ \((-\infty, 0)\) អនុគមន៍ \(f(x)\) មានតម្លៃអប្បបរមាត្រង់ \(x = -1\) គឺ \(f(-1) = \dfrac{1}{2} + \ln 2 \approx 1.2\) ហើយកើនទៅ \(+\infty\) ទាំងសងខាង ។
ដូច្នេះបន្ទាត់ \(y = m\) កាត់ក្រាបត្រង់ពីរចំណុចដែលមានអាប់ស៊ីសអវិជ្ជមាន លុះត្រាតែ ៖\[\mathbf{\boxed{m > \frac{1}{2} + \ln 2 \approx 1.2}}\]
អនុគមន៍ \(g(x) = 2x^2 - \ln x + 1\) កំណត់ចំពោះ \(x > 0\) ។ គណនា \(g'(x)\) គូសតារាងអថេរភាពនៃ \(g\) (ដោយមិនបាច់គណនាលីមីតចុងដែន) រួចទាញរកសញ្ញានៃ \(g(x)\) ។
គេឱ្យអនុគមន៍ \(f\) កំណត់ដោយ \(f(x) = 2x + \dfrac{\ln x}{x}\) ចំពោះ \(x > 0\) មានក្រាប \((C)\) តំណាងក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) (ឯកតា \(1\text{cm}\)) ។
គណនាដេរីវេ \(f'(x)\) បង្ហាញថា \(f'(x) = \dfrac{g(x)}{x^2}\) រួចទាញរកទិសដៅអថេរភាពនៃ \(f(x)\) ។
គណនាលីមីតចុងដែនកំណត់ រួចសង់តារាងអថេរភាពនៃ \(f(x)\) ។
បង្ហាញថាបន្ទាត់ \((D): y = 2x\) ជាសមីការអាស៊ីមតូតទ្រេតនៃក្រាប \((C)\) ។ សិក្សាទីតាំងធៀបនៃ \((C)\) ធៀបនឹង \((D)\) ។
សរសេរសមីការបន្ទាត់ប៉ះ \((T)\) ដែលស្របនឹងអាស៊ីមតូតទ្រេតនៃ \((C)\) តាងអនុគមន៍ \(f\) ។
បង្ហាញថាក្រាប \((C)\) កាត់អ័ក្សអាប់ស៊ីសនៅចន្លោះ \([0.5, 0.6]\) ។ គណនា \(f\left(\dfrac{1}{2}\right)\) និង \(f(2)\) រួចសង់ក្រាប \((C)\), បន្ទាត់ \((T)\) និង \((D)\) ក្នុងតម្រុយតែមួយ (គេឱ្យ \(\ln 2 = 0.7\) និង \(\ln 0.6 = -0.5\)) ។
ដំណោះស្រាយ
សិក្សាអនុគមន៍ \(g(x) = 2x^2 - \ln x + 1\) លើ \((0, +\infty)\) ៖
ដេរីវេ ៖ \(g'(x) = 4x - \dfrac{1}{x} = \dfrac{4x^2 - 1}{x}\) ។
ដោយ \(x > 0\) នោះ ៖
\[g'(x) = 0 \iff 4x^2 - 1 = 0 \iff x^2 = \frac{1}{4} \iff x = \frac{1}{2}\]បើ \(0 < x < \dfrac{1}{2}\) ៖ \(g'(x) < 0 \implies g\) ជាអនុគមន៍ចុះ ។
បើ \(x > \dfrac{1}{2}\) ៖ \(g'(x) > 0 \implies g\) ជាអនុគមន៍កើន ។
អប្បបរមាដាច់ខាតត្រង់ \(x = \dfrac{1}{2}\) គឺ ៖
\[g\left(\frac{1}{2}\right) = 2\left(\frac{1}{4}\right) - \ln\left(\frac{1}{2}\right) + 1 = \frac{1}{2} + \ln 2 + 1 = \frac{3}{2} + \ln 2 \approx 1.5 + 0.7 = \mathbf{2.2} > 0\]
ដោយសារតម្លៃអប្បបរមា \(g\left(\dfrac{1}{2}\right) = \dfrac{3}{2} + \ln 2 > 0\) គេទាញបាន ៖
\[\mathbf{\boxed{g(x) > 0 \quad{} \text{ចំពោះគ្រប់ } x \in (0, +\infty)}}\]
សិក្សាអនុគមន៍ \(f(x) = 2x + \dfrac{\ln x}{x}\) ៖
គណនាដេរីវេ \(f'(x)\) និងទិសដៅអថេរភាព ៖
\[f'(x) = (2x)' + \left(\frac{\ln x}{x}\right)' = 2 + \frac{\frac{1}{x} \cdot x - \ln x(1)}{x^2} = 2 + \frac{1 - \ln x}{x^2} = \mathbf{\boxed{\frac{2x^2 - \ln x + 1}{x^2} = \frac{g(x)}{x^2}}}\]ដោយសារ \(g(x) > 0\) (តាមសំណួរ a) និង \(x^2 > 0\) ចំពោះគ្រប់ \(x > 0\) នាំឱ្យ ៖\[f'(x) > 0 \quad{} \text{ចំពោះគ្រប់ } x \in (0, +\infty)\]ដូចនេះ \(f\) ជាអនុគមន៍កើនដាច់ខាតលើ \((0, +\infty)\) ជានិច្ច ។គណនាលីមីតចុងដែន និងតារាងអថេរភាព ៖
\(\displaystyle\lim_{x\to 0^+} f(x) = \lim_{x\to 0^+} \left(2x + \frac{\ln x}{x}\right) = 0 + (-\infty) = \mathbf{\boxed{-\infty}}\) (ព្រោះ \(\lim_{x\to 0^+} \frac{\ln x}{x} = -\infty\)) ។
នាំឱ្យ បន្ទាត់ \(\mathbf{\boxed{x = 0}}\) (អ័ក្ស \(Oy\)) ជាអាស៊ីមតូតឈរនៃ \((C)\) ។\(\displaystyle\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \left(2x + \frac{\ln x}{x}\right) = +\infty + 0 = \mathbf{\boxed{+\infty}}\) (ព្រោះ \(\lim_{x\to +\infty} \frac{\ln x}{x} = 0\)) ។
បង្ហាញអាស៊ីមតូតទ្រេត \((D): y = 2x\) និងសិក្សាទីតាំងធៀប ៖
ពិនិត្យផលដក ៖
\[\lim_{x\to +\infty} [f(x) - 2x] = \lim_{x\to +\infty} \frac{\ln x}{x} = 0\]ដូចនេះ បន្ទាត់ \(\mathbf{\boxed{(D): y = 2x}}\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ខាង \(+\infty\) ។ទីតាំងធៀប ៖ \(f(x) - 2x = \dfrac{\ln x}{x}\) មានសញ្ញាដូច \(\ln x\) (ព្រោះ \(x > 0\)) ៖
បើ \(0 < x < 1 \implies \ln x < 0 \implies (C)\) ស្ថិតនៅខាងក្រោមបន្ទាត់ \((D)\) ។
បើ \(x = 1 \implies f(1) = 2 = y_D(1) \implies (C)\) កាត់បន្ទាត់ \((D)\) ត្រង់ចំណុច \((1, 2)\) ។
បើ \(x > 1 \implies \ln x > 0 \implies (C)\) ស្ថិតនៅខាងលើបន្ទាត់ \((D)\) ។
សមីការបន្ទាត់ប៉ះ \((T)\) ស្របនឹង \((D): y = 2x\) ៖
បន្ទាត់ \((T) \parallel (D) \iff f'(x_0) = 2\) ៖\[2 + \frac{1 - \ln x_0}{x_0^2} = 2 \iff \frac{1 - \ln x_0}{x_0^2} = 0 \iff 1 - \ln x_0 = 0 \iff x_0 = e\]អរដោនេចំណុចប៉ះ ៖ \(y_0 = f(e) = 2e + \dfrac{\ln e}{e} = 2e + \dfrac{1}{e} \approx 2(2.7) + 0.37 = 5.77\) ។
សមីការបន្ទាត់ប៉ះ \((T)\) គឺ ៖\[y - \left(2e + \frac{1}{e}\right) = 2(x - e) \iff \mathbf{\boxed{(T): y = 2x + \frac{1}{e} \approx 2x + 0.37}}\]បង្ហាញឫសក្នុង \([0.5, 0.6]\) គណនាតម្លៃ និងសង់ក្រាប ៖
លើចន្លោះ \([0.5, 0.6]\) អនុគមន៍ \(f\) ជាប់ និងកើនដាច់ខាត ៖
\[f(0.5) = 2(0.5) + \frac{\ln(1/2)}{0.5} = 1 - 2\ln 2 \approx 1 - 2(0.7) = \mathbf{-0.4 < 0}\]\[f(0.6) = 2(0.6) + \frac{\ln 0.6}{0.6} = 1.2 + \frac{-0.5}{0.6} \approx 1.2 - 0.83 = \mathbf{+0.37 > 0}\]ដោយសារ \(f(0.5) \cdot f(0.6) < 0\) តាមទ្រឹស្តីបទតម្លៃកណ្តាល ខ្សែកោង \((C)\) កាត់អ័ក្សអាប់ស៊ីសត្រង់ចំណុចមួយដែលមានអាប់ស៊ីស \(\alpha \in [0.5, 0.6]\) ។គណនាតម្លៃ ៖
\[f\left(\frac{1}{2}\right) = \mathbf{-0.4}, \quad{} f(2) = 2(2) + \frac{\ln 2}{2} = 4 + \frac{0.7}{2} = \mathbf{\boxed{4.35}}\]
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះគ្រប់ \(x > 0\) ដោយ \(y = f(x) = \dfrac{x^2 + \ln x + 1}{x}\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to +\infty} f(x)\) និង \(\lim_{x\to 0^+} f(x)\) រួចរកសមីការអាស៊ីមតូតឈរនៃក្រាប \((C)\) ។
គណនា \(f'(x)\) រួចបង្ហាញថា \(f'(x) > 0\) ចំពោះគ្រប់ \(x > 0\) ។ សង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
បង្ហាញថាបន្ទាត់ \((d): y = x\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ខាង \(+\infty\) ។ គណនា \(f(2)\) រួចសង់ខ្សែកោង \((C)\) និងបន្ទាត់ \((d)\) (យក \(\ln 2 \approx 0.7\)) ។
ដំណោះស្រាយ
គណនាលីមីត និងរកអាស៊ីមតូតឈរ ៖
សរសេរ ៖ \(f(x) = x + \dfrac{\ln x + 1}{x}\) ។
លីមីតត្រង់ \(0^+\) ៖ \(\lim_{x\to 0^+} f(x) = 0 + \lim_{x\to 0^+} \left(\dfrac{1}{x} \cdot (\ln x + 1)\right) = (+\infty)(-\infty) = -\infty\) ៖
ដូច្នេះ \(\mathbf{\boxed{x = 0 \text{ (អ័ក្ស } Oy\text{) ជាអាស៊ីមតូតឈរ}}}\) ។លីមីតត្រង់ \(+\infty\) ៖ \(\lim_{x\to +\infty} \dfrac{\ln x + 1}{x} = 0 \implies \lim_{x\to +\infty} f(x) = +\infty + 0 = \mathbf{+\infty}\) ។
ដេរីវេ និងតារាងអថេរភាព ៖
ដេរីវេ ៖
\[f'(x) = \frac{(x^2 + \ln x + 1)' \cdot x - (x^2 + \ln x + 1) \cdot 1}{x^2} = \frac{\left(2x + \frac{1}{x}\right)x - x^2 - \ln x - 1}{x^2}\]\[f'(x) = \frac{2x^2 + 1 - x^2 - \ln x - 1}{x^2} = \mathbf{\boxed{\frac{x^2 - \ln x}{x^2}}}\]ពិនិត្យកន្សោម \(x^2 - \ln x\) លើ \((0, +\infty)\) ៖
តាង \(\phi(x) = x^2 - \ln x \implies \phi'(x) = 2x - \dfrac{1}{x} = \dfrac{2x^2 - 1}{x}\) ។
\(\phi'(x) = 0 \iff x = \dfrac{1}{\sqrt{2}} \implies \phi_{\min} = \phi\left(\dfrac{1}{\sqrt{2}}\right) = \dfrac{1}{2} - \ln\left(\dfrac{1}{\sqrt{2}}\right) = \dfrac{1}{2} + \dfrac{1}{2}\ln 2 > 0\) ។
ដូច្នេះ \(x^2 - \ln x > 0\) ចំពោះគ្រប់ \(x > 0\) នាំឱ្យ ៖\[f'(x) > 0 \quad{} \text{ចំពោះគ្រប់ } x \in (0, +\infty)\]ដូចនេះ \(f\) ជាអនុគមន៍កើនដាច់ខាតលើ \((0, +\infty)\) ។
អាស៊ីមតូតទ្រេត \((d)\) និងសង់ក្រាប ៖
\(\lim_{x\to +\infty} [f(x) - x] = \lim_{x\to +\infty} \left(\frac{\ln x + 1}{x}\right) = 0 \implies \mathbf{\boxed{(d): y = x \text{ ជាអាស៊ីមតូតទ្រេតខាង } +\infty}}\) ។
គណនា \(f(2) = \dfrac{2^2 + \ln 2 + 1}{2} = \dfrac{5 + 0.7}{2} = \mathbf{2.85}\) ។
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះ \(x > 0\) ដោយ \(y = f(x) = 1 - \dfrac{2\ln x}{x}\) ហើយមានក្រាប \((C)\) ។
រក \(\lim_{x\to 0^+} f(x)\) និង \(\lim_{x\to +\infty} f(x)\) ។ រកអាស៊ីមតូតឈរ និងអាស៊ីមតូតដេកនៃក្រាប \((C)\) ។
គណនាដេរីវេ \(f'(x)\) ហើយសង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
សង់ក្រាប \((C)\) ក្នុងតម្រុយតែមួយ (យក \(e \approx 2.7, \dfrac{2}{e} \approx 0.7\)) ។
គណនាផ្ទៃក្រឡាផ្នែកប្លង់កំណត់ដោយក្រាប \((C)\) អាស៊ីមតូតដេក និងបន្ទាត់ឈរ \(x = 1, x = e\) ។
ដំណោះស្រាយ
រកលីមីត និងកំណត់សមីការអាស៊ីមតូត ៖
ដែនកំណត់នៃអនុគមន៍គឺ \(D = (0, +\infty)\) ។
លីមីតត្រង់ \(0^+\) ៖
\[\lim_{x\to 0^+} f(x) = \lim_{x\to 0^+} \left(1 - \frac{2\ln x}{x}\right) = 1 - 2\lim_{x\to 0^+} \left(\frac{1}{x} \cdot \ln x\right)\]ដោយកាលណា \(x \to 0^+\) គេបាន \(\dfrac{1}{x} \to +\infty\) និង \(\ln x \to -\infty \implies \dfrac{\ln x}{x} \to -\infty\) ៖\[\lim_{x\to 0^+} f(x) = 1 - 2(-\infty) = +\infty \implies \mathbf{\boxed{x = 0 \text{ (អ័ក្ស } Oy\text{) ជាអាស៊ីមតូតឈរនៃក្រាប } (C)}}\]លីមីតត្រង់ \(+\infty\) ៖ តាមរូបមន្តលីមីតគ្រឹះ \(\lim_{x\to +\infty} \dfrac{\ln x}{x} = 0\) ៖
\[\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \left(1 - \frac{2\ln x}{x}\right) = 1 - 0 = \mathbf{1} \implies \mathbf{\boxed{y = 1 \text{ ជាអាស៊ីមតូតដេកខាង } +\infty}}\]
គណនាដេរីវេ និងសង់តារាងអថេរភាព ៖
គណនាដេរីវេនៃ \(f(x) = 1 - 2\left(\dfrac{\ln x}{x}\right)\) ៖
\[f'(x) = 0 - 2 \cdot \frac{(\ln x)' \cdot x - (\ln x)(x)'}{x^2} = -2 \cdot \frac{\frac{1}{x} \cdot x - \ln x}{x^2} = \frac{2(\ln x - 1)}{x^2}\]ដោយសារ \(x^2 > 0\) ចំពោះគ្រប់ \(x > 0\) នោះសញ្ញានៃ \(f'(x)\) អាស្រ័យលើកន្សោម \(\ln x - 1\) ៖
\[f'(x) = 0 \iff \ln x - 1 = 0 \iff \ln x = 1 \iff x = e\]បើ \(0 < x < e\) ៖ \(\ln x < 1 \implies f'(x) < 0\) (អនុគមន៍ចុះដាច់ខាត) ។
បើ \(x > e\) ៖ \(\ln x > 1 \implies f'(x) > 0\) (អនុគមន៍កើនដាច់ខាត) ។
អនុគមន៍ \(f\) មានតម្លៃអប្បបរមាធៀបត្រង់ \(x = e\) គឺ ៖
\[f(e) = 1 - \frac{2\ln e}{e} = \mathbf{1 - \frac{2}{e}} \approx 1 - 0.74 = \mathbf{0.26}\]
សង់ក្រាប \((C)\) ក្នុងតម្រុយតែមួយ ៖
គណនាផ្ទៃក្រឡាផ្នែកប្លង់ ៖
ចំពោះ \(x \in [1, e]\) ក្រាប \((C)\) ស្ថិតនៅខាងក្រោមអាស៊ីមតូតដេក \(y = 1\) (ព្រោះ \(\ln x \geq 0 \implies 1 - \dfrac{2\ln x}{x} \leq 1\)) ៖\[S = \int_1^e [1 - f(x)]\,dx = \int_1^e \frac{2\ln x}{x}\,dx = \left[ (\ln x)^2 \right]_1^e = (\ln e)^2 - (\ln 1)^2 = 1 - 0 = \mathbf{1}\]ដូច្នេះ \(\mathbf{\boxed{S = 1 \text{ ឯកតាក្រឡាផ្ទៃ}}}\) ។
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះ \(x > 0\) ដោយ \(f(x) = 1 + 2\left(\dfrac{\ln x}{x}\right)\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to 0^+} f(x)\) និង \(\lim_{x\to +\infty} f(x)\) រួចកំណត់សមីការអាស៊ីមតូតឈរ និងដេកនៃ \((C)\) ។
គណនាដេរីវេ \(f'(x)\) សិក្សាសញ្ញា \(f'(x)\) និងសង់តារាងអថេរភាពនៃ \(f\) ។
កំណត់កូអរដោនេចំណុចប្រសព្វ \(A\) រវាងក្រាប \((C)\) និងបន្ទាត់ \(D: y = 1\) រួចរកសមីការបន្ទាត់ \((L)\) ប៉ះក្រាប \((C)\) ត្រង់ \(A\) ។
គណនា \(f\left(\dfrac{1}{2}\right)\) សង់បន្ទាត់ \((L)\) អាស៊ីមតូត និងក្រាប \((C)\) ក្នុងតម្រុយតែមួយ (យក \(e \approx 2.7, \dfrac{2}{e} \approx 0.7, \ln 2 \approx 0.7\)) ។
ដំណោះស្រាយ
គណនាលីមីត និងកំណត់សមីការអាស៊ីមតូត ៖
ដែនកំណត់នៃអនុគមន៍គឺ \(D = (0, +\infty)\) ។
លីមីតត្រង់ \(0^+\) ៖
\[\lim_{x\to 0^+} f(x) = \lim_{x\to 0^+} \left[1 + 2\left(\frac{\ln x}{x}\right)\right] = 1 + 2(-\infty) = -\infty\]នាំឱ្យ \(\mathbf{\boxed{x = 0 \text{ (អ័ក្ស } Oy\text{) ជាអាស៊ីមតូតឈរនៃក្រាប } (C)}}\) ។លីមីតត្រង់ \(+\infty\) ៖ តាមរូបមន្តលីមីតគ្រឹះ \(\lim_{x\to +\infty} \dfrac{\ln x}{x} = 0\) ៖
\[\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \left[1 + 2\left(\frac{\ln x}{x}\right)\right] = 1 + 2(0) = \mathbf{1}\]នាំឱ្យ \(\mathbf{\boxed{y = 1 \text{ ជាអាស៊ីមតូតដេកខាង } +\infty}}\) ។
គណនាដេរីវេ សិក្សាសញ្ញា និងសង់តារាងអថេរភាព ៖
គណនាដេរីវេនៃ \(f(x) = 1 + 2\left(\dfrac{\ln x}{x}\right)\) ៖
\[f'(x) = 0 + 2 \cdot \frac{(\ln x)' \cdot x - (\ln x)(x)'}{x^2} = 2 \cdot \frac{\frac{1}{x} \cdot x - \ln x}{x^2} = \frac{2(1 - \ln x)}{x^2}\]ដោយសារ \(x^2 > 0\) ចំពោះគ្រប់ \(x > 0\) នោះសញ្ញានៃ \(f'(x)\) ដូចគ្នានឹងសញ្ញានៃ \(1 - \ln x\) ៖
\[f'(x) = 0 \iff 1 - \ln x = 0 \iff \ln x = 1 \iff x = e\]បើ \(0 < x < e\) ៖ \(1 - \ln x > 0 \implies f'(x) > 0\) (អនុគមន៍កើនដាច់ខាត) ។
បើ \(x > e\) ៖ \(1 - \ln x < 0 \implies f'(x) < 0\) (អនុគមន៍ចុះដាច់ខាត) ។
អនុគមន៍ \(f\) មានតម្លៃអតិបរមាធៀបត្រង់ \(x = e\) គឺ ៖
\[f(e) = 1 + 2\left(\frac{\ln e}{e}\right) = \mathbf{1 + \frac{2}{e}} \approx 1 + 0.74 = \mathbf{1.74}\]
ចំណុចប្រសព្វ \(A\) និងសមីការបន្ទាត់ប៉ះ \((L)\) ៖
សមីការអាប់ស៊ីសចំណុចប្រសព្វរវាង \((C)\) និងបន្ទាត់ \(D: y = 1\) ៖
\[f(x) = 1 \iff 1 + \frac{2\ln x}{x} = 1 \iff \frac{2\ln x}{x} = 0 \iff \ln x = 0 \iff x = 1\]ដូច្នេះកូអរដោនេចំណុចប្រសព្វគឺ \(\mathbf{\boxed{A(1, 1)}}\) ។មេគុណប្រាប់ទិសនៃបន្ទាត់ប៉ះ \((L)\) ត្រង់ \(A(1, 1)\) ៖
\[f'(1) = \frac{2(1 - \ln 1)}{1^2} = 2(1 - 0) = 2\]សមីការបន្ទាត់ \((L)\) ប៉ះក្រាប \((C)\) ត្រង់ \(A\) ៖
\[y - y_A = f'(x_A)(x - x_A) \iff y - 1 = 2(x - 1) \iff \mathbf{\boxed{(L): y = 2x - 1}}\]
គណនា \(f\left(\frac{1}{2}\right)\) និងសង់បន្ទាត់ \((L)\) ព្រមទាំងក្រាប \((C)\) ៖
គណនាតម្លៃ \(f\left(\frac{1}{2}\right)\) ៖
\[f\left(\frac{1}{2}\right) = 1 + 2\left(\frac{\ln(1/2)}{1/2}\right) = 1 + 4(-\ln 2) = 1 - 4\ln 2 \approx 1 - 4(0.7) = \mathbf{-1.8}\]
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះ \(x > 0\) ដោយ \(f(x) = 2\left(1 - \dfrac{\ln x}{x}\right)\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to 0^+} f(x)\) និង \(\lim_{x\to +\infty} f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរ និងអាស៊ីមតូតដេកនៃក្រាប \((C)\) ។
គណនាដេរីវេ \(f'(x)\) សិក្សាសញ្ញា \(f'(x)\) និងសង់តារាងអថេរភាពនៃ \(f\) ។
កំណត់កូអរដោនេចំណុច \(M\) រវាងក្រាប \((C)\) និងអាស៊ីមតូតដេក រួចរកសមីការបន្ទាត់ \((L)\) ប៉ះក្រាប \((C)\) ត្រង់ \(M\) ។
សង់បន្ទាត់ \((L)\) និងក្រាប \((C)\) ក្នុងតម្រុយតែមួយ (យក \(e \approx 2.7, \dfrac{2}{e} \approx 0.7\)) ។
កំណត់តម្លៃ \(k\) ដើម្បីឱ្យសមីការ \(2\left(1 - \dfrac{\ln x}{x}\right) = k\) មានឫស និងគណនាផ្ទៃក្រឡាកំណត់ដោយ \((C)\) អ័ក្ស \(Ox\) បន្ទាត់ \(x = 1, x = e\) ។
ដំណោះស្រាយ
គណនាលីមីត និងកំណត់សមីការអាស៊ីមតូត ៖
ដែនកំណត់នៃអនុគមន៍គឺ \(D = (0, +\infty)\) ។
លីមីតត្រង់ \(0^+\) ៖
\[\lim_{x\to 0^+} f(x) = \lim_{x\to 0^+} 2\left(1 - \frac{\ln x}{x}\right) = 2(1 - (-\infty)) = +\infty\]នាំឱ្យ \(\mathbf{\boxed{x = 0 \text{ (អ័ក្ស } Oy\text{) ជាអាស៊ីមតូតឈរនៃក្រាប } (C)}}\) ។លីមីតត្រង់ \(+\infty\) ៖ តាមរូបមន្តលីមីតគ្រឹះ \(\lim_{x\to +\infty} \dfrac{\ln x}{x} = 0\) ៖
\[\lim_{x\to +\infty} f(x) = \lim_{x\to +\infty} 2\left(1 - \frac{\ln x}{x}\right) = 2(1 - 0) = \mathbf{2}\]នាំឱ្យ \(\mathbf{\boxed{y = 2 \text{ ជាអាស៊ីមតូតដេកខាង } +\infty}}\) ។
គណនាដេរីវេ សិក្សាសញ្ញា និងសង់តារាងអថេរភាព ៖
ដេរីវេ ៖
\[f'(x) = 2\left(-\frac{\frac{1}{x} \cdot x - \ln x}{x^2}\right) = \frac{2(\ln x - 1)}{x^2}\]ដោយសារ \(x^2 > 0\) ចំពោះគ្រប់ \(x > 0\) ៖
\[f'(x) = 0 \iff \ln x - 1 = 0 \iff \ln x = 1 \iff x = e\]បើ \(0 < x < e\) ៖ \(\ln x < 1 \implies f'(x) < 0\) (អនុគមន៍ចុះ) ។
បើ \(x > e\) ៖ \(\ln x > 1 \implies f'(x) > 0\) (អនុគមន៍កើន) ។
តម្លៃអប្បបរមាធៀបត្រង់ \(x = e\) គឺ ៖
\[f(e) = 2\left(1 - \frac{\ln e}{e}\right) = \mathbf{2 - \frac{2}{e}} \approx 2 - 0.74 = \mathbf{1.26}\]
ចំណុចប្រសព្វ \(M\) និងសមីការបន្ទាត់ប៉ះ \((L)\) ៖
សមីការអាប់ស៊ីសប្រសព្វនឹងអាស៊ីមតូតដេក \(y = 2\) ៖
\[f(x) = 2 \iff 2\left(1 - \frac{\ln x}{x}\right) = 2 \iff \ln x = 0 \iff x = 1 \implies \mathbf{\boxed{M(1, 2)}}\]មេគុណប្រាប់ទិសនៃបន្ទាត់ប៉ះ \((L)\) ត្រង់ \(M(1, 2)\) ៖
\[f'(1) = \frac{2(\ln 1 - 1)}{1^2} = -2\]សមីការបន្ទាត់ \((L)\) ៖
\[y - 2 = -2(x - 1) \iff \mathbf{\boxed{(L): y = -2x + 4}}\]
សង់បន្ទាត់ \((L)\) និងក្រាប \((C)\) ក្នុងតម្រុយតែមួយ ៖
កំណត់តម្លៃ \(k\) និងគណនាផ្ទៃក្រឡា ៖
កំណត់តម្លៃ \(k\) ដើម្បីឱ្យសមីការ \(2\left(1 - \dfrac{\ln x}{x}\right) = k\) មានឫស ៖
ផ្អែកតាមតារាងអថេរភាព តម្លៃនៃអនុគមន៍ \(f(x)\) លើ \((0, +\infty)\) គឺ \(f(x) \geq 2 - \dfrac{2}{e}\) ជានិច្ច ។
ដូច្នេះសមីការ \(f(x) = k\) មានឫសលុះត្រាតែ ៖\[\mathbf{\boxed{k \geq 2 - \frac{2}{e} \approx 1.26}}\]គណនាផ្ទៃក្រឡាកំណត់ដោយ \((C)\) អ័ក្ស \(Ox\) បន្ទាត់ \(x = 1, x = e\) ៖
លើចន្លោះ \([1, e]\) គេបាន \(f(x) \geq 2 - \dfrac{2}{e} > 0\) នាំឱ្យក្រាបស្ថិតនៅខាងលើអ័ក្ស \(Ox\) ៖\[S = \int_1^e 2\left(1 - \frac{\ln x}{x}\right) dx = 2 \int_1^e \left(1 - \frac{\ln x}{x}\right) dx = 2 \left[ x - \frac{1}{2}(\ln x)^2 \right]_1^e\]\[S = 2 \left( \left(e - \frac{1}{2}\right) - (1 - 0) \right) = 2\left(e - \frac{3}{2}\right) = \mathbf{2e - 3}\]ជំនួស \(e \approx 2.718\) គេបាន \(\mathbf{\boxed{S = 2e - 3 \approx 2.44 \text{ ឯកតាក្រឡាផ្ទៃ}}}\) ។
គេឱ្យអនុគមន៍ \(y = f(x) = \dfrac{e^x - 1}{e^x + 1}\) មានក្រាប \((C)\) ។
គណនាលីមីតចុងដែនកំណត់ និងរកសមីការអាស៊ីមតូតនៃក្រាប \((C)\) ។
រកដេរីវេ សិក្សាសញ្ញា \(f'(x)\) និងបរមាធៀបនៃ \(f\) ។
បង្ហាញថា \(f\) ជាអនុគមន៍សេស និងបញ្ជាក់ផ្ចិតឆ្លុះនៃក្រាប \((C)\) ។
គូសតារាងអថេរភាពនៃ \(f\) រួចរកសមីការបន្ទាត់ប៉ះ \((T)\) ប៉ះក្រាប \((C)\) ត្រង់ផ្ចិតឆ្លុះនោះ ។
សង់ក្រាប \((C)\) (យក \(e \approx 2.7, e^{-1} \approx 0.36\)) ។
ដំណោះស្រាយ
ដែនកំណត់ លីមីត និងអាស៊ីមតូត ៖
ដោយសារ \(e^x + 1 > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) នោះដែនកំណត់គឺ \(D = \mathbb{R}\) ។
កាលណា \(x \to -\infty\) គេបាន \(e^x \to 0\) ៖
\[\lim_{x\to -\infty} f(x) = \frac{0 - 1}{0 + 1} = \mathbf{-1} \implies \mathbf{\boxed{y = -1 \text{ ជាអាស៊ីមតូតដេកខាង } -\infty}}\]កាលណា \(x \to +\infty\) គេបាន \(\dfrac{e^x - 1}{e^x + 1} = \dfrac{1 - e^{-x}}{1 + e^{-x}} \to \dfrac{1 - 0}{1 + 0} = 1\) ៖
\[\lim_{x\to +\infty} f(x) = \mathbf{1} \implies \mathbf{\boxed{y = 1 \text{ ជាអាស៊ីមតូតដេកខាង } +\infty}}\]
ដេរីវេ និងបរមាធៀប ៖
ដេរីវេ ៖
\[f'(x) = \frac{(e^x - 1)'(e^x + 1) - (e^x - 1)(e^x + 1)'}{(e^x + 1)^2} = \frac{e^x(e^x + 1) - e^x(e^x - 1)}{(e^x + 1)^2} = \mathbf{\boxed{\frac{2e^x}{(e^x + 1)^2}}}\]ដោយ \(e^x > 0\) និង \((e^x + 1)^2 > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) គេបាន ៖
\[f'(x) > 0 \quad{} \text{ចំពោះគ្រប់ } x \in \mathbb{R}\]ដូច្នេះ \(f\) ជាអនុគមន៍កើនដាច់ខាតលើ \(\mathbb{R}\) ហើយគ្មានតម្លៃបរមាធៀបឡើយ ។
អនុគមន៍សេស និងផ្ចិតឆ្លុះ ៖
ចំពោះគ្រប់ \(x \in \mathbb{R} \implies -x \in \mathbb{R}\) ៖
\[f(-x) = \frac{e^{-x} - 1}{e^{-x} + 1} = \frac{\frac{1}{e^x} - 1}{\frac{1}{e^x} + 1} = \frac{\frac{1 - e^x}{e^x}}{\frac{1 + e^x}{e^x}} = \frac{1 - e^x}{1 + e^x} = -\frac{e^x - 1}{e^x + 1} = -f(x)\]ដូច្នេះ \(f\) ជាអនុគមន៍សេស នាំឱ្យគល់កូអរដោនេ \(\mathbf{\boxed{O(0, 0) \text{ ជាផ្ចិតឆ្លុះ}}}\) នៃក្រាប \((C)\) ។
តារាងអថេរភាព និងបន្ទាត់ប៉ះត្រង់ \(O(0, 0)\) ៖
មេគុណប្រាប់ទិសត្រង់ \(O(0, 0)\) ៖ \(f'(0) = \dfrac{2e^0}{(e^0 + 1)^2} = \dfrac{2(1)}{(1 + 1)^2} = \dfrac{2}{4} = \mathbf{\frac{1}{2}}\) ។
សមីការបន្ទាត់ប៉ះ \((T)\) ត្រង់ \(O(0, 0)\) ៖
\[y - 0 = \frac{1}{2}(x - 0) \iff \mathbf{\boxed{y = \frac{1}{2}x}}\]
សង់ក្រាប \((C)\) អាស៊ីមតូត និងបន្ទាត់ប៉ះ \((T)\) ៖
គេឱ្យអនុគមន៍ \(y = f(x) = \dfrac{e^x + 1}{e^x - 1}\) មានក្រាប \((C)\) ។
រកដែនកំណត់ គណនាលីមីតចុងដែនកំណត់ និងសមីការអាស៊ីមតូតនៃ \((C)\) ។
រកដេរីវេ សិក្សាសញ្ញា \(f'(x)\) និងបរមាធៀបនៃ \(f\) ។
បង្ហាញថា \(f\) ជាអនុគមន៍សេស និងបញ្ជាក់ផ្ចិតឆ្លុះ ។
បន្ទាត់ \((T): y = 3\) កាត់ខ្សែកោង \((C)\) ត្រង់ \(M\) ។ គណនាកូអរដោនេនៃ \(M\) និងសមីការបន្ទាត់ប៉ះខ្សែកោង \((C)\) ត្រង់ចំណុច \(M\) ។
គូសតារាងអថេរភាពនៃ \(f\) និងសង់ក្រាប \((C)\) (យក \(e \approx 2.7, e^{-1} \approx 0.36\)) ។
ដំណោះស្រាយ
ដែនកំណត់ លីមីត និងអាស៊ីមតូត ៖
អនុគមន៍មានន័យកាលណា \(e^x - 1 \neq 0 \iff e^x \neq 1 \iff x \neq 0\) ៖
ដែនកំណត់គឺ \(\mathbf{\boxed{D = \mathbb{R} \setminus \{0\} = (-\infty, 0) \cup (0, +\infty)}}\) ។លីមីតត្រង់ \(\pm\infty\) ៖
\(\lim_{x\to -\infty} f(x) = \dfrac{0 + 1}{0 - 1} = \mathbf{-1} \implies \mathbf{\boxed{y = -1 \text{ ជាអាស៊ីមតូតដេកខាង } -\infty}}\) ។
\(\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \dfrac{1 + e^{-x}}{1 - e^{-x}} = \dfrac{1 + 0}{1 - 0} = \mathbf{1} \implies \mathbf{\boxed{y = 1 \text{ ជាអាស៊ីមតូតដេកខាង } +\infty}}\) ។
លីមីតត្រង់ \(0\) ៖
\(\lim_{x\to 0^-} f(x) = \dfrac{2}{0^-} = -\infty\) និង \(\lim_{x\to 0^+} f(x) = \dfrac{2}{0^+} = +\infty\) ៖
ដូច្នេះ \(\mathbf{\boxed{x = 0 \text{ (អ័ក្ស } Oy\text{) ជាអាស៊ីមតូតឈរ}}}\) ។
ដេរីវេ និងបរមាធៀប ៖
ដេរីវេ ៖
\[f'(x) = \frac{(e^x + 1)'(e^x - 1) - (e^x + 1)(e^x - 1)'}{(e^x - 1)^2} = \frac{e^x(e^x - 1) - e^x(e^x + 1)}{(e^x - 1)^2} = \mathbf{\boxed{-\frac{2e^x}{(e^x - 1)^2}}}\]ដោយ \(e^x > 0\) និង \((e^x - 1)^2 > 0\) ចំពោះគ្រប់ \(x \neq 0\) គេបាន ៖
\[f'(x) < 0 \quad{} \text{ចំពោះគ្រប់ } x \in (-\infty, 0) \cup (0, +\infty)\]ដូចនេះ \(f\) ជាអនុគមន៍ចុះដាច់ខាតលើ \((-\infty, 0)\) និងលើ \((0, +\infty)\) ហើយគ្មានតម្លៃបរមាធៀបឡើយ ។
អនុគមន៍សេស និងផ្ចិតឆ្លុះ ៖
ចំពោះគ្រប់ \(x \neq 0 \implies -x \neq 0\) ៖
\[f(-x) = \frac{e^{-x} + 1}{e^{-x} - 1} = \frac{\frac{1}{e^x} + 1}{\frac{1}{e^x} - 1} = \frac{1 + e^x}{1 - e^x} = -\frac{e^x + 1}{e^x - 1} = -f(x)\]ដូច្នេះ \(f\) ជាអនុគមន៍សេស នាំឱ្យគល់កូអរដោនេ \(\mathbf{\boxed{O(0, 0) \text{ ជាផ្ចិតឆ្លុះ}}}\) នៃក្រាប \((C)\) ។
ចំណុច \(M\) និងសមីការបន្ទាត់ប៉ះត្រង់ \(M\) ៖
រក \(M\) ៖ \(f(x) = 3 \iff \dfrac{e^x + 1}{e^x - 1} = 3 \iff e^x + 1 = 3e^x - 3 \iff 2e^x = 4 \iff e^x = 2 \iff x = \ln 2\) ៖
ដូច្នេះកូអរដោនេចំណុច \(M\) គឺ \(\mathbf{\boxed{M(\ln 2, 3)}}\) ។មេគុណប្រាប់ទិស ៖
\[f'(\ln 2) = -\frac{2e^{\ln 2}}{(e^{\ln 2} - 1)^2} = -\frac{2(2)}{(2 - 1)^2} = -4\]សមីការបន្ទាត់ប៉ះត្រង់ \(M(\ln 2, 3)\) ៖
\[y - 3 = -4(x - \ln 2) \iff \mathbf{\boxed{y = -4x + 4\ln 2 + 3}}\](តម្លៃប្រហែល ៖ \(y \approx -4x + 5.77\)) ។
តារាងអថេរភាព និងសង់ក្រាប \((C)\) ៖
គេឱ្យអនុគមន៍ \(f\) ដែល \(y = f(x) = x^2e^{-x}\) មានក្រាប \((C)\) ។
រកដែនកំណត់នៃ \(f\) ។
គណនាលីមីតចុងដែនកំណត់ និងរកសមីការអាស៊ីមតូត ។
បង្ហាញថាសមីការបន្ទាត់ \((L)\) ប៉ះខ្សែកោង \((C)\) ត្រង់អាប់ស៊ីស \(x = 2\) ស្របនឹងអ័ក្សអាប់ស៊ីស ។
រកដេរីវេ សិក្សាសញ្ញា \(f'(x)\) និងបរមាធៀបនៃ \(f\) ។
គូសតារាងអថេរភាព និងសង់ក្រាប \((C)\) ។
ដំណោះស្រាយ
ដែនកំណត់ ៖ \(\mathbf{\boxed{D = \mathbb{R}}}\) ។
គណនាលីមីត និងរកអាស៊ីមតូត ៖
\(\lim_{x\to -\infty} f(x) = \lim_{x\to -\infty} x^2e^{-x} = (+\infty)(+\infty) = \mathbf{+\infty}\) ។
\(\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \frac{x^2}{e^x} = \mathbf{0}\) (តាមលីមីតគ្រឹះ \(\lim_{x\to +\infty} \frac{x^n}{e^x} = 0\)) ៖
ដូច្នេះ \(\mathbf{\boxed{y = 0 \text{ (អ័ក្ស } Ox\text{) ជាអាស៊ីមតូតដេកខាង } +\infty}}\) ។
បន្ទាត់ប៉ះ \((L)\) ត្រង់ \(x = 2\) ៖
ដេរីវេ ៖ \(f'(x) = 2xe^{-x} - x^2e^{-x} = x(2 - x)e^{-x}\) ។
ត្រង់ \(x = 2\) ៖ \(f'(2) = 2(2 - 2)e^{-2} = \mathbf{0}\) ។
សមីការបន្ទាត់ប៉ះ \((L)\) គឺ ៖
\[y - f(2) = 0(x - 2) \iff \mathbf{\boxed{y = 4e^{-2} = \frac{4}{e^2} \approx 0.54}}\]បន្ទាត់នេះមានទម្រង់ \(y = \) ថេរ ដូច្នេះវាស្របនឹងអ័ក្សអាប់ស៊ីស \((Ox)\) ។
ដេរីវេ សញ្ញា និងបរមាធៀប ៖
ដោយ \(e^{-x} > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) នោះសញ្ញា \(f'(x)\) ដូចសញ្ញា \(x(2 - x)\) ៖
\[f'(x) = 0 \iff x = 0 \quad{} \text{ឬ} \quad{} x = 2\]បើ \(x < 0\) ឬ \(x > 2\) ៖ \(f'(x) < 0\) (អនុគមន៍ចុះ) ។
បើ \(0 < x < 2\) ៖ \(f'(x) > 0\) (អនុគមន៍កើន) ។
តម្លៃបរមាធៀប ៖
អប្បបរមាធៀបត្រង់ \(x = 0\) គឺ \(f(0) = 0^2e^0 = \mathbf{0}\) ។
អតិបរមាធៀបត្រង់ \(x = 2\) គឺ \(f(2) = \mathbf{\dfrac{4}{e^2}} \approx \mathbf{0.54}\) ។
តារាងអថេរភាព និងសង់ក្រាប \((C)\) ៖
គេឱ្យអនុគមន៍ \(f\) កំណត់ដោយ \(y = f(x) = x - 2 + e^{1-x}\) តាងដោយក្រាប \((C)\) ។
រកដែនកំណត់ \(D\) គណនាលីមីតចុងដែនកំណត់ រួចបញ្ជាក់សមីការអាស៊ីមតូត ។
រកដេរីវេ សិក្សាសញ្ញា \(f'(x)\) និងបរមាធៀបនៃ \(f\) ។
សិក្សាទីតាំងធៀបរវាងខ្សែកោង \((C)\) ជាមួយបន្ទាត់ \((L)\) កាត់តាមគល់តម្រុយ ហើយស្របនឹងអាស៊ីមតូតទ្រេត ។
គូសតារាងអថេរភាព និងសង់ក្រាប \((C)\) ។
ដំណោះស្រាយ
ដែនកំណត់ លីមីត និងអាស៊ីមតូត ៖
ដែនកំណត់ ៖ \(\mathbf{\boxed{D = \mathbb{R}}}\) ។
\(\lim_{x\to -\infty} f(x) = -\infty - 2 + e^{+\infty} = \mathbf{+\infty}\) (ព្រោះ \(e^{1-x} \to +\infty\)) ។
\(\lim_{x\to +\infty} f(x) = +\infty - 2 + e^{-\infty} = +\infty + 0 = \mathbf{+\infty}\) ។
ពិនិត្យ \(\lim_{x\to +\infty} [f(x) - (x - 2)] = \lim_{x\to +\infty} e^{1-x} = 0\) ៖
ដូច្នេះបន្ទាត់ \(\mathbf{\boxed{(\Delta): y = x - 2 \text{ ជាអាស៊ីមតូតទ្រេតខាង } +\infty}}\) ។
ដេរីវេ សញ្ញា និងបរមាធៀប ៖
\(f'(x) = 1 - e^{1-x}\) ។
\(f'(x) = 0 \iff e^{1-x} = 1 \iff 1 - x = 0 \iff x = 1\) ។
បើ \(x < 1\) ៖ \(1 - x > 0 \implies e^{1-x} > 1 \implies f'(x) < 0\) (អនុគមន៍ចុះ) ។
បើ \(x > 1\) ៖ \(1 - x < 0 \implies e^{1-x} < 1 \implies f'(x) > 0\) (អនុគមន៍កើន) ។
អប្បបរមាធៀបត្រង់ \(x = 1\) គឺ ៖
\[f(1) = 1 - 2 + e^{1-1} = -1 + 1 = \mathbf{0}\]
ទីតាំងធៀបរវាង \((C)\) និងបន្ទាត់ \((L)\) ៖
បន្ទាត់ \((L)\) កាត់តាមគល់ \(O(0, 0)\) និងស្របនឹងអាស៊ីមតូតទ្រេត \(y = x - 2\) (មេគុណប្រាប់ទិស \(m = 1\)) មានសមីការគឺ \(\mathbf{\boxed{(L): y = x}}\) ។
ពិនិត្យផលដក \(f(x) - x = -2 + e^{1-x}\) ៖
\[f(x) - x = 0 \iff e^{1-x} = 2 \iff 1 - x = \ln 2 \iff x = 1 - \ln 2 \approx 1 - 0.7 = \mathbf{0.3}\]បើ \(x < 1 - \ln 2\) ៖ \(e^{1-x} > 2 \implies f(x) - x > 0 \implies (C)\) ស្ថិតនៅខាងលើ \((L)\) ។
បើ \(x = 1 - \ln 2\) ៖ \((C)\) កាត់ \((L)\) ត្រង់ចំណុច \((1 - \ln 2, 1 - \ln 2)\) ។
បើ \(x > 1 - \ln 2\) ៖ \(e^{1-x} < 2 \implies f(x) - x < 0 \implies (C)\) ស្ថិតនៅខាងក្រោម \((L)\) ។
តារាងអថេរភាព និងសង់ក្រាប \((C)\) ៖
គេឱ្យអនុគមន៍ \(f\) កំណត់លើ \(\mathbb{R}\) ដោយ \(f(x) = x + 2 - \dfrac{4e^x}{1 + e^x}\) មានក្រាប \((C)\) ក្នុងតម្រុយ \((O, \vec{i}, \vec{j})\) ។
គណនាលីមីត \(f(x)\) កាលណា \(x \to -\infty\) និង \(x \to +\infty\) ។
បង្ហាញថាបន្ទាត់ \((d_1): y = x + 2\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) កាលណា \(x \to -\infty\) រួចសិក្សាទីតាំងធៀប ។
ផ្ទៀងផ្ទាត់ថាចំពោះគ្រប់ចំនួនពិត \(x\) គេបាន \(f(x) = x - 2 + \dfrac{4}{1 + e^x}\) ។
បង្ហាញថាបន្ទាត់ \((d_2): y = x - 2\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) កាលណា \(x \to +\infty\) រួចសិក្សាទីតាំងធៀប ។
សិក្សាអថេរភាពនៃ \(f\) លើ \(\mathbb{R}\) ។ សរសេរសមីការបន្ទាត់ \((L)\) ប៉ះក្រាប \((C)\) ត្រង់ចំណុចមានអាប់ស៊ីស \(x = 0\) ។
សង់ក្រាប \((C)\) បន្ទាត់ \((d_1), (d_2)\) និង \((L)\) ។
ដំណោះស្រាយ
គណនាលីមីត ៖
\(\lim_{x\to -\infty} f(x) = -\infty + 2 - 0 = \mathbf{-\infty}\) (ព្រោះ \(e^x \to 0\)) ។
\(\lim_{x\to +\infty} f(x) = +\infty + 2 - 4 = \mathbf{+\infty}\) (ព្រោះ \(\dfrac{4e^x}{1+e^x} \to 4\)) ។
អាស៊ីមតូតទ្រេត \((d_1)\) ខាង \(-\infty\) និងទីតាំងធៀប ៖
\(\lim_{x\to -\infty} [f(x) - (x + 2)] = \lim_{x\to -\infty} \left(-\frac{4e^x}{1+e^x}\right) = 0 \implies \mathbf{\boxed{(d_1): y = x + 2 \text{ ជាអាស៊ីមតូតទ្រេតខាង } -\infty}}\) ។
ដោយសារ \(-\dfrac{4e^x}{1+e^x} < 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) នោះក្រាប \((C)\) ស្ថិតនៅខាងក្រោមបន្ទាត់ \((d_1)\) ជានិច្ច ។
ផ្ទៀងផ្ទាត់កន្សោមនៃ \(f(x)\) ៖
\[f(x) = x + 2 - \frac{4e^x}{1+e^x} = x + 2 - \frac{4(e^x + 1 - 1)}{1+e^x} = x + 2 - 4 + \frac{4}{1+e^x} = \mathbf{\boxed{x - 2 + \frac{4}{1+e^x}}}\]អាស៊ីមតូតទ្រេត \((d_2)\) ខាង \(+\infty\) និងទីតាំងធៀប ៖
\(\lim_{x\to +\infty} [f(x) - (x - 2)] = \lim_{x\to +\infty} \frac{4}{1+e^x} = 0 \implies \mathbf{\boxed{(d_2): y = x - 2 \text{ ជាអាស៊ីមតូតទ្រេតខាង } +\infty}}\) ។
ដោយសារ \(\dfrac{4}{1+e^x} > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) នោះក្រាប \((C)\) ស្ថិតនៅខាងលើបន្ទាត់ \((d_2)\) ជានិច្ច ។
អថេរភាព និងសមីការបន្ទាត់ប៉ះ \((L)\) ត្រង់ \(x = 0\) ៖
ដេរីវេ ៖
\[f'(x) = 1 - \frac{4e^x(1+e^x) - 4e^{2x}}{(1+e^x)^2} = 1 - \frac{4e^x}{(1+e^x)^2} = \frac{(1+e^x)^2 - 4e^x}{(1+e^x)^2} = \mathbf{\boxed{\frac{(e^x - 1)^2}{(e^x + 1)^2}}}\]ដោយសារ \((e^x - 1)^2 \geq 0\) និង \((e^x+1)^2 > 0\) នោះ \(f'(x) \geq 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) (ស្មើ \(0 \iff x = 0\)) ។
ដូច្នេះ \(f\) ជាអនុគមន៍កើនដាច់ខាតលើ \(\mathbb{R}\) ។ត្រង់ \(x = 0\) ៖ \(f(0) = 0 + 2 - \dfrac{4(1)}{1+1} = 2 - 2 = \mathbf{0}\) និង \(f'(0) = 0\) ។
សមីការបន្ទាត់ប៉ះ \((L)\) គឺ ៖\[y - 0 = 0(x - 0) \iff \mathbf{\boxed{y = 0 \text{ (អ័ក្សអាប់ស៊ីស } Ox\text{)}}}\]
សង់ក្រាប \((C)\) បន្ទាត់ \((d_1), (d_2)\) និង \((L)\) ៖
គេឱ្យអនុគមន៍ \(f\) កំណត់ចំពោះគ្រប់ចំនួនពិត \(x\) ដោយ \(f(x) = x - \dfrac{e^x - 1}{e^x + 1}\) មានក្រាបក្នុងតម្រុយ \((O, \vec{i}, \vec{j})\) ។
ផ្ទៀងផ្ទាត់ថា \(f(x) = x - 1 + \dfrac{2}{1 + e^x} = x + 1 - \dfrac{2e^x}{1 + e^x}\) ។
គណនាលីមីត \(\lim_{x\to -\infty} f(x)\) និង \(\lim_{x\to +\infty} f(x)\) ។
បង្ហាញថាបន្ទាត់ \((d_1): y = x + 1\) និង \((d_2): y = x - 1\) ជាអាស៊ីមតូតទ្រេតនៃក្រាប \((C)\) ។
សិក្សាទីតាំងធៀបរវាង \((C)\) និងបន្ទាត់ \((d_1), (d_2)\) ។
បង្ហាញថា \(f\) ជាអនុគមន៍សេស និងសិក្សាអថេរភាពនៃ \(f\) ។
សរសេរសមីការបន្ទាត់ \((L)\) ប៉ះក្រាបត្រង់ចំណុចមានអាប់ស៊ីស \(x = 0\) រួចសង់ក្រាប \((C), (d_1), (d_2), (L)\) ក្នុងតម្រុយតែមួយ ។
ដំណោះស្រាយ
ផ្ទៀងផ្ទាត់កន្សោម ៖
\[f(x) = x - \frac{(e^x + 1) - 2}{e^x + 1} = x - 1 + \frac{2}{1 + e^x}\]\[f(x) = x - \frac{2e^x - (e^x + 1)}{e^x + 1} = x - \frac{2e^x}{e^x + 1} + 1 = x + 1 - \frac{2e^x}{1 + e^x}\]សមភាពទាំងពីរត្រូវបានផ្ទៀងផ្ទាត់រួចរាល់ ។គណនាលីមីត ៖
\(\lim_{x\to -\infty} f(x) = \lim_{x\to -\infty} \left(x + 1 - \frac{2e^x}{1 + e^x}\right) = -\infty + 1 - 0 = \mathbf{-\infty}\) ។
\(\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \left(x - 1 + \frac{2}{1 + e^x}\right) = +\infty - 1 + 0 = \mathbf{+\infty}\) ។
អាស៊ីមតូតទ្រេត ៖
\(\lim_{x\to -\infty} [f(x) - (x + 1)] = \lim_{x\to -\infty} \left(-\frac{2e^x}{1+e^x}\right) = 0 \implies \mathbf{\boxed{(d_1): y = x + 1 \text{ ខាង } -\infty}}\) ។
\(\lim_{x\to +\infty} [f(x) - (x - 1)] = \lim_{x\to +\infty} \frac{2}{1+e^x} = 0 \implies \mathbf{\boxed{(d_2): y = x - 1 \text{ ខាង } +\infty}}\) ។
ទីតាំងធៀប ៖
\(f(x) - (x + 1) = -\dfrac{2e^x}{1+e^x} < 0 \implies (C)\) ស្ថិតនៅខាងក្រោម \((d_1)\) ជានិច្ច ។
\(f(x) - (x - 1) = \dfrac{2}{1+e^x} > 0 \implies (C)\) ស្ថិតនៅខាងលើ \((d_2)\) ជានិច្ច ។
អនុគមន៍សេស និងអថេរភាព ៖
\(f(-x) = -x - \dfrac{e^{-x} - 1}{e^{-x} + 1} = -x - \dfrac{1 - e^x}{1 + e^x} = -x + \dfrac{e^x - 1}{e^x + 1} = -\left(x - \dfrac{e^x - 1}{e^x + 1}\right) = -f(x)\) ៖
ដូច្នេះ \(f\) ជាអនុគមន៍សេស និងមាន \(O(0, 0)\) ជាផ្ចិតឆ្លុះ ។ដេរីវេ ៖
\[f'(x) = 1 - \frac{2e^x}{(1+e^x)^2} = \frac{(e^x+1)^2 - 2e^x}{(e^x+1)^2} = \mathbf{\boxed{\frac{e^{2x} + 1}{(e^x+1)^2} > 0}}\]ដូច្នេះ \(f\) ជាអនុគមន៍កើនដាច់ខាតលើ \(\mathbb{R}\) ។
បន្ទាត់ប៉ះ \((L)\) ត្រង់ \(x = 0\) និងសង់ក្រាប ៖
\(f(0) = 0\) និង \(f'(0) = \dfrac{e^0 + 1}{(e^0+1)^2} = \dfrac{2}{4} = \mathbf{\frac{1}{2}}\) ៖
សមីការបន្ទាត់ប៉ះគឺ \(\mathbf{\boxed{(L): y = \frac{1}{2}x}}\) ។
គេឱ្យអនុគមន៍ \(f\) កំណត់លើ \(\mathbb{R}\) ដោយ \(f(x) = x + 2 - \dfrac{4e^x}{e^x + 2}\) មានក្រាប \((C)\) ។
គណនាលីមីត \(\lim_{x\to -\infty} f(x)\) និង \(\lim_{x\to +\infty} f(x)\) ។
បង្ហាញថាបន្ទាត់ \((d_1): y = x + 2\) និង \((d_2): y = x - 2\) ជាអាស៊ីមតូតទ្រេតនៃក្រាប \((C)\) ។ សិក្សាទីតាំងក្រាប \((C)\) ធៀបនឹង \((d_1), (d_2)\) ។
សិក្សាអថេរភាព គូសតារាងអថេរភាព និងសរសេរសមីការបន្ទាត់ \((L)\) ប៉ះក្រាប \((C)\) ត្រង់ចំណុច \(A(\ln 2, \ln 2)\) ។
សង់ក្រាប \((C)\) បន្ទាត់ \((d_1), (d_2)\) និង \((L)\) ។
ដំណោះស្រាយ
គណនាលីមីត ៖
\(\lim_{x\to -\infty} f(x) = -\infty + 2 - 0 = \mathbf{-\infty}\) (ព្រោះ \(e^x \to 0\)) ។
\(\lim_{x\to +\infty} f(x) = +\infty + 2 - 4 = \mathbf{+\infty}\) (ព្រោះ \(\dfrac{4e^x}{e^x+2} \to 4\)) ។
អាស៊ីមតូតទ្រេត និងទីតាំងធៀប ៖
\(\lim_{x\to -\infty} [f(x) - (x + 2)] = \lim_{x\to -\infty} \left(-\frac{4e^x}{e^x+2}\right) = 0 \implies \mathbf{\boxed{(d_1): y = x + 2 \text{ ជាអាស៊ីមតូតទ្រេតខាង } -\infty}}\) ។
សរសេរ \(f(x) = x + 2 - \dfrac{4(e^x + 2 - 2)}{e^x + 2} = x + 2 - 4 + \dfrac{8}{e^x + 2} = x - 2 + \dfrac{8}{e^x + 2}\) ៖
\(\lim_{x\to +\infty} [f(x) - (x - 2)] = \lim_{x\to +\infty} \frac{8}{e^x+2} = 0 \implies \mathbf{\boxed{(d_2): y = x - 2 \text{ ជាអាស៊ីមតូតទ្រេតខាង } +\infty}}\) ។ទីតាំងធៀប ៖
\(f(x) - (x + 2) = -\dfrac{4e^x}{e^x+2} < 0 \implies (C)\) ស្ថិតនៅខាងក្រោម \((d_1)\) ជានិច្ច ។
\(f(x) - (x - 2) = \dfrac{8}{e^x+2} > 0 \implies (C)\) ស្ថិតនៅខាងលើ \((d_2)\) ជានិច្ច ។
អថេរភាព និងបន្ទាត់ប៉ះត្រង់ \(A(\ln 2, \ln 2)\) ៖
ដេរីវេ ៖
\[f'(x) = 1 - \frac{4e^x(e^x+2) - 4e^x \cdot e^x}{(e^x+2)^2} = 1 - \frac{8e^x}{(e^x+2)^2} = \frac{(e^x+2)^2 - 8e^x}{(e^x+2)^2} = \mathbf{\boxed{\frac{(e^x - 2)^2}{(e^x + 2)^2}}}\]\(f'(x) \geq 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) (ស្មើ \(0 \iff e^x = 2 \iff x = \ln 2\)) ។
ដូច្នេះ \(f\) ជាអនុគមន៍កើនដាច់ខាតលើ \(\mathbb{R}\) ។ត្រង់ \(A(\ln 2, \ln 2)\) ៖
\[f(\ln 2) = \ln 2 + 2 - \frac{4(2)}{2+2} = \ln 2 + 2 - 2 = \mathbf{\ln 2}\]\[f'(\ln 2) = \frac{(2 - 2)^2}{(2 + 2)^2} = \mathbf{0}\]សមីការបន្ទាត់ប៉ះ \((L)\) ត្រង់ \(A\) គឺ ៖\[y - \ln 2 = 0(x - \ln 2) \iff \mathbf{\boxed{y = \ln 2 \approx 0.69 \text{ (បន្ទាត់ដេកស្របអ័ក្ស } Ox\text{)}}}\]
សង់ក្រាប \((C)\) បន្ទាត់ \((d_1), (d_2)\) និង \((L)\) ៖
អនុគមន៍ \(h(x)=1+e^x(1-x)\) កំណត់ \(\forall x\in\mathbb{R}\) ។ ដោយពុំបាច់គណនាលីមីតចុងដែនកំណត់ ចូរសិក្សាសញ្ញានៃ \(h(x)\) លើ \(\mathbb{R}\) ។
អនុគមន៍ \(y=f(x)=2+x(1+e^x)\) មានក្រាប \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
គណនាលីមីតចុងដែនកំណត់ ។
បំភ្លឺថា \(y=x+2\) ជាអាស៊ីមតូតទ្រេតខាង \(-\infty\) ។
សិក្សាអថេរភាពនៃ \(f\) ដោយប្រើលទ្ធផលនៃសំណួរ \(A\) ។
សិក្សាទីតាំងធៀបនៃខ្សែកោង \((C)\) ជាមួយអាស៊ីមតូតទ្រេត \(y=x+2\) ។
សង់ក្រាប \((C)\) លើតម្រុយអរតូណរម៉ាល់ ។
ដំណោះស្រាយ
សិក្សាសញ្ញានៃអនុគមន៍ \(h(x) = 1 + e^x(1 - x)\) លើ \(\mathbb{R}\) ៖
គណនាដេរីវេ \(h'(x)\) តាមរូបមន្តផលគុណ ៖
\[h'(x) = 0 + (e^x)'(1 - x) + e^x(1 - x)' = e^x(1 - x) + e^x(-1) = e^x(1 - x - 1) = \mathbf{\boxed{-xe^x}}\]ដោយសារ \(e^x > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) នោះសញ្ញានៃ \(h'(x)\) ដូចសញ្ញានៃ \(-x\) ៖
\[h'(x) = 0 \iff x = 0\]បើ \(x < 0\) ៖ \(-x > 0 \implies h'(x) > 0\) (អនុគមន៍កើន) ។
បើ \(x > 0\) ៖ \(-x < 0 \implies h'(x) < 0\) (អនុគមន៍ចុះ) ។
អនុគមន៍ \(h\) មានតម្លៃអតិបរមាដាច់ខាតត្រង់ \(x = 0\) គឺ ៖
\[h(0) = 1 + e^0(1 - 0) = 1 + 1(1) = \mathbf{2}\]លើចន្លោះ \((-\infty, 0]\) ៖ \(h\) កើនពី \(1\) (ព្រោះ \(\lim_{x\to -\infty} e^x(1-x) = 0\)) ដល់ \(2 > 0\) ដូច្នេះ \(h(x) > 0\) ជានិច្ច ។
លើចន្លោះ \([0, +\infty)\) ៖ \(h\) ជាប់ និងចុះដាច់ខាតពី \(2\) ទៅ \(-\infty\) ។
ដោយ \(h(1) = 1 + e^1(0) = 1 > 0\) និង \(h(2) = 1 + e^2(-1) = 1 - e^2 \approx 1 - 7.39 = -6.39 < 0\) តាមទ្រឹស្តីបទតម្លៃកណ្តាល មានចំនួនពិតតែមួយគត់ \(\alpha \in (1, 2)\) (តម្លៃប្រហែល \(\alpha \approx 1.28\)) ដែលធ្វើឱ្យ \(h(\alpha) = 0\) ។សន្និដ្ឋានសញ្ញានៃ \(h(x)\) ៖
\[\begin{cases} h(x) > 0 & \text{ចំពោះ } x \in (-\infty, \alpha) \\ h(x) = 0 & \text{ចំពោះ } x = \alpha \approx 1.28 \\ h(x) < 0 & \text{ចំពោះ } x \in (\alpha, +\infty) \end{cases}\]
សិក្សាអនុគមន៍ \(f(x) = 2 + x(1 + e^x) = x + 2 + xe^x\) ៖
គណនាលីមីតចុងដែនកំណត់ ៖
\(\displaystyle\lim_{x\to -\infty} f(x) = \lim_{x\to -\infty} (x + 2 + xe^x) = -\infty + 2 + 0 = \mathbf{\boxed{-\infty}}\) (ដោយ \(\lim_{x\to -\infty} xe^x = 0\)) ។
\(\displaystyle\lim_{x\to +\infty} f(x) = \lim_{x\to +\infty} [2 + x(1 + e^x)] = 2 + (+\infty)(+\infty) = \mathbf{\boxed{+\infty}}\) ។
អាស៊ីមតូតទ្រេតខាង \(-\infty\) ៖
ពិនិត្យផលដក ៖ \(\lim_{x\to -\infty} [f(x) - (x + 2)] = \lim_{x\to -\infty} xe^x = 0\) ។
ដូចនេះ បន្ទាត់ \(\mathbf{\boxed{d: y = x + 2}}\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ខាង \(-\infty\) ។
(សម្គាល់ ៖ ក្នុងប្រធានដើមមានការច្រឡំសរសេរខាង \(+\infty\) តែតាមការគណនាពិតប្រាកដគឺខាង \(-\infty\) ព្រោះ \(\lim_{x\to -\infty} xe^x = 0\)) ។សិក្សាអថេរភាពនៃ \(f\) ៖
គណនាដេរីវេ ៖ \(f'(x) = [x + 2 + xe^x]' = 1 + 0 + (e^x + xe^x) = 1 + (x + 1)e^x + 1\)
ឬ \(f'(x) = 2 + (x + 1)e^x\) ។ពិនិត្យតម្លៃអប្បបរមានៃ \(k(x) = 2 + (x + 1)e^x\) ៖
\(k'(x) = (x + 2)e^x = 0 \iff x = -2\) នាំឱ្យ \(k(-2) = 2 - e^{-2} \approx 1.86 > 0\) ។
ដូច្នេះ \(f'(x) \ge 2 - e^{-2} > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) ។
នាំឱ្យ \(f\) ជាអនុគមន៍កើនដាច់ខាតលើ \(\mathbb{R}\) ជានិច្ច ។
សិក្សាទីតាំងធៀបនៃ \((C)\) ជាមួយអាស៊ីមតូតទ្រេត \(d: y = x + 2\) ៖
ពិនិត្យសញ្ញានៃផលដក ៖ \(f(x) - (x + 2) = xe^x\) ។
ដោយសារ \(e^x > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) នោះសញ្ញានៃផលដកអាស្រ័យលើ \(x\) ៖បើ \(x < 0 \implies f(x) - y_d < 0 \implies (C)\) ស្ថិតនៅខាងក្រោមបន្ទាត់ \(d\) ។
បើ \(x = 0 \implies f(0) - y_d(0) = 0 \implies (C)\) កាត់បន្ទាត់ \(d\) ត្រង់ចំណុច \((0, 2)\) ។
បើ \(x > 0 \implies f(x) - y_d > 0 \implies (C)\) ស្ថិតនៅខាងលើបន្ទាត់ \(d\) ។
សង់ក្រាប \((C)\) និងអាស៊ីមតូតទ្រេត \(d\) ៖
តារាងសង្ខេបធាតុសំខាន់ៗនៃក្រាប \((C)\) ៖
ធាតុសំខាន់ៗ សមីការ / កូអរដោនេពិត តម្លៃប្រហែល ដែនកំណត់ \(D = \mathbb{R}\) \((-\infty, +\infty)\) អាស៊ីមតូតទ្រេតខាង \(-\infty\) \(d: y = x + 2\) \(y = x + 2\) ប្រសព្វអ័ក្ស \((Oy)\) \((0, 2)\) \((0, 2)\) ទីតាំងធៀបជាមួយ \(d\) \((C)\) នៅក្រោម \(d\) លើ \((-\infty, 0)\) កាត់ \(d\) ត្រង់ \((0, 2)\)
\(f\) ជាអនុគមន៍កំណត់លើ \(\mathbb{R}\) ដោយ \(f(x) = (1-x)e^x-1\) ។ គណនា \(f'(x)\) ។ សង់តារាងអថេរភាពនៃ \(f\) (ដោយមិនចាំបាច់គណនាលីមីតត្រង់ \(-\infty\) និង \(+\infty\)) ។ ទាញរកសញ្ញានៃ \(f(x)\) ។
\(g\) ជាអនុគមន៍កំណត់លើ \(\mathbb{R}\) ដោយ \(g(x) = (2-x)e^x + 2-x\) ។
គណនា \(\lim_{x\to -\infty}g(x)\) និង \(\lim_{x\to +\infty}g(x)\) ។ គណនា \(g'(x)\) ។ ដោយប្រើលទ្ធផលដែលបាននៅសំណួរទី (\(A\)) ចូរសិក្សាសញ្ញានៃ \(g'(x)\) រួចសង់តារាងអថេរភាពនៃ \(g\) ។
បង្ហាញថាខ្សែកោង \((C)\) តាងអនុគមន៍ \(g\) មានបន្ទាត់ \((D): y=2-x\) ជាអាស៊ីមតូតទ្រេតកាលណា \(x\) ខិតទៅ \(-\infty\) ។ បញ្ជាក់ទីតាំងនៃខ្សែកោង \((C)\) ធៀបនឹង \((D)\) ។
កំណត់សមីការបន្ទាត់ប៉ះនឹងខ្សែកោង \((C)\) ដែលស្របនឹង \((D)\) ។
រកកូអរដោនេនៃចំណុចរបត់របស់ខ្សែកោង \((C)\) ។
សង់ខ្សែកោង \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i},\vec{j})\) ។ (ឯកតាលើអ័ក្សស្មើ \(1\text{cm}\)) ។
ដំណោះស្រាយ
សិក្សាអនុគមន៍ \(f(x) = (1 - x)e^x - 1\) ៖
ដេរីវេ ៖
\[f'(x) = (1 - x)'e^x + (1 - x)(e^x)' - 0 = -e^x + (1 - x)e^x = e^x(-1 + 1 - x) = \mathbf{\boxed{-xe^x}}\]ដោយសារ \(e^x > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) នាំឱ្យ \(f'(x)\) មានសញ្ញាដូច \(-x\) ៖
\[f'(x) = 0 \iff x = 0\]បើ \(x < 0\) ៖ \(f'(x) > 0 \implies f\) ជាអនុគមន៍កើន ។
បើ \(x > 0\) ៖ \(f'(x) < 0 \implies f\) ជាអនុគមន៍ចុះ ។
តម្លៃអតិបរមាដាច់ខាតត្រង់ \(x = 0\) គឺ ៖
\[f(0) = (1 - 0)e^0 - 1 = 1(1) - 1 = \mathbf{0}\]
ទាញរកសញ្ញានៃ \(f(x)\) លើ \(\mathbb{R}\) ៖
ដោយសារតម្លៃអតិបរមាដាច់ខាតនៃ \(f\) គឺស្មើសូន្យ នោះគ្រប់តម្លៃទាំងអស់នៃ \(f(x)\) សុទ្ធតែតូចជាង ឬស្មើសូន្យ ៖\[\mathbf{\boxed{f(x) \leq 0 \quad{} \text{ចំពោះគ្រប់ } x \in \mathbb{R} \quad{} (\text{ស្មើ } 0 \iff x = 0)}}\]
សិក្សាអនុគមន៍ \(g(x) = (2-x)e^x + 2 - x\) លើ \(\mathbb{R}\) ៖
គណនាលីមីត ដេរីវេ និងតារាងអថេរភាពនៃ \(g\) ៖
\(\displaystyle\lim_{x\to -\infty} g(x) = \lim_{x\to -\infty} (2e^x - xe^x + 2 - x) = 0 - 0 + 2 - (-\infty) = \mathbf{\boxed{+\infty}}\) ព្រោះ \(\displaystyle\lim_{x\to -\infty} e^x = 0, \lim_{x\to -\infty} xe^x = 0\) ។
\(\displaystyle\lim_{x\to +\infty} g(x) = \lim_{x\to +\infty} (2-x)(e^x + 1) = (-\infty)(+\infty) = \mathbf{\boxed{-\infty}}\) ។
ដេរីវេ ៖ \(g'(x) = -e^x + (2-x)e^x - 1 = (1-x)e^x - 1 = \mathbf{\boxed{f(x)}}\) ។
សញ្ញា \(g'(x)\) ៖ តាមសំណួរទី (\(A\)) គេបាន \(g'(x) = f(x) \le 0, \forall x \in \mathbb{R}\) និង \(g'(0) = 0\) ។
ដូចនេះ \(g\) ជាអនុគមន៍ចុះដាច់ខាតលើ \(\mathbb{R}\) ។តារាងអថេរភាពនៃ \(g\) ៖ (\(g(0) = (2-0)e^0 + 2 - 0 = 4\))
រូបភាព (មើលក្នុងសៀវភៅ)
អាស៊ីមតូតទ្រេត \((D)\) និងបញ្ជាក់ទីតាំងធៀប ៖
ផលដក ៖ \(g(x) - (2-x) = (2-x)e^x\) ។
លីមីត ៖ \(\displaystyle\lim_{x\to -\infty} [g(x) - (2-x)] = \lim_{x\to -\infty} (2-x)e^x = \lim_{x\to -\infty} (2e^x - xe^x) = 0\) ។
ដូចនេះ បន្ទាត់ \(\mathbf{\boxed{(D) : y = 2-x}}\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ខាង \(-\infty\) ។ទីតាំងធៀប ៖ ដោយ \(e^x > 0, \forall x \in \mathbb{R}\) នោះសញ្ញានៃផលដកអាស្រ័យលើ \(2-x\) ៖
បើ \(x < 2 \implies g(x) - y_D > 0 \implies (C)\) ស្ថិតនៅខាងលើបន្ទាត់ \((D)\) ។
បើ \(x = 2 \implies g(2) = 0 = y_D(2) \implies (C)\) កាត់ \((D)\) ត្រង់ចំណុច \((2, 0)\) ។
បើ \(x > 2 \implies g(x) - y_D < 0 \implies (C)\) ស្ថិតនៅខាងក្រោមបន្ទាត់ \((D)\) ។
សមីការបន្ទាត់ប៉ះ \((\Delta)\) ស្របនឹង \((D) : y = -x + 2\) ៖
បន្ទាត់ \((\Delta) \parallel (D) \iff g'(x_0) = -1 \iff (1-x_0)e^{x_0} - 1 = -1 \iff (1-x_0)e^{x_0} = 0\) ។
ដោយ \(e^{x_0} > 0 \implies 1 - x_0 = 0 \iff x_0 = 1\) ។
អរដោនេចំណុចប៉ះ ៖ \(y_0 = g(1) = (2-1)e^1 + 2 - 1 = e + 1 \approx 3.72\) ។
សមីការបន្ទាត់ប៉ះ \((\Delta)\) ៖ \(y = -1(x - 1) + e + 1 \iff \mathbf{\boxed{(\Delta): y = -x + e + 2}}\) ។កូអរដោនេនៃចំណុចរបត់របស់ខ្សែកោង \((C)\) ៖
ដេរីវេទីពីរ ៖ \(g''(x) = f'(x) = -xe^x\) ។
\(g''(x) = 0 \iff -xe^x = 0 \iff x = 0\) ។
ចំពោះ \(x < 0 \implies g''(x) > 0\) (ប៉ោងឡើងលើ) និងចំពោះ \(x > 0 \implies g''(x) < 0\) (ផតចុះក្រោម) ។
ដោយ \(g''(x)\) ប្តូរសញ្ញាត្រង់ \(x=0\) នោះចំណុច \(\mathbf{\boxed{I(0, 4)}}\) ជាចំណុចរបត់នៃខ្សែកោង \((C)\) ។
(ត្រង់ \(I(0,4)\) មានបន្ទាត់ប៉ះដេក \(y = 4\) ព្រោះ \(g'(0) = 0\)) ។សង់ខ្សែកោង \((C)\) បន្ទាត់ \((D)\) និងបន្ទាត់ប៉ះ \((\Delta)\) ៖
តារាងសង្ខេបធាតុសំខាន់ៗនៃក្រាប \((C)\) ៖
ធាតុសំខាន់ៗ សមីការ / កូអរដោនេពិត តម្លៃប្រហែល ដែនកំណត់ \(D_g = \mathbb{R}\) \((-\infty, +\infty)\) អាស៊ីមតូតទ្រេតខាង \(-\infty\) \((D) : y = -x + 2\) \(y = -x + 2\) ចំណុចរបត់ \(I(0, 4)\) \((0, 4)\) បន្ទាត់ប៉ះដេកត្រង់ \(I\) \(y = 4\) \(y = 4\) បន្ទាត់ប៉ះ \((\Delta) \parallel (D)\) \((\Delta) : y = -x + e + 2\) \(y \approx -x + 4.72\) ចំណុចប៉ះនៃ \((\Delta)\) \(M(1, e + 1)\) \((1, 3.72)\) ប្រសព្វអ័ក្ស \(Ox\) និង \((D)\) \((2, 0)\) \((2, 0)\)
\(f\) ជាអនុគមន៍ចំពោះ \(x > 0\) ដោយ \(f(x) = 1 + 2\left(\dfrac{\ln x}{x}\right)\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to 0^+} f(x)\) និង \(\lim_{x\to +\infty} f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរនិងដេកនៃក្រាប \((C)\) ។
គណនាដេរីវេ \(f'(x)\) និងសិក្សាសញ្ញានៃ \(f'(x)\) ។ សង់តារាងអថេរភាពនៃ \(f\) ។
កំណត់កូអរដោនេនៃចំណុចប្រសព្វ \(A\) រវាងក្រាប \((C)\) និងបន្ទាត់ \((D): y = 1\) ។ កំណត់សមីការបន្ទាត់ \((L)\) ដែលប៉ះក្រាប \((C)\) ត្រង់ \(A\) ។
គណនា \(f\left(\dfrac{1}{2}\right)\) ។ សង់បន្ទាត់ \((L)\) អាស៊ីមតូត និងក្រាប \((C)\) នៅក្នុងតម្រុយតែមួយ ។ (គេយក \(e = 2.7,\, \dfrac{2}{e} = 0.7,\, \ln 2 = 0.7\))
ដំណោះស្រាយ
គណនាលីមីត និងកំណត់សមីការអាស៊ីមតូត ៖
ត្រង់ \(x \to 0^+\) ៖
\[\lim_{x\to 0^+} f(x) = \lim_{x\to 0^+} \left[ 1 + 2\left(\frac{\ln x}{x}\right) \right]\]ដោយ \(\lim_{x\to 0^+} \ln x = -\infty\) និង \(\lim_{x\to 0^+} \frac{1}{x} = +\infty \implies \lim_{x\to 0^+} \frac{\ln x}{x} = -\infty\) ។
ដូចនេះ \(\mathbf{\boxed{\lim_{x\to 0^+} f(x) = -\infty}}\) ។
នាំឱ្យ បន្ទាត់ដែលមានសមីការ \(\mathbf{\boxed{x = 0}}\) (អ័ក្សអរដោនេ \(y'Oy\)) ជាអាស៊ីមតូតឈរនៃក្រាប \((C)\) ។ត្រង់ \(x \to +\infty\) ៖
\[\lim_{x\to +\infty} f(x) = \lim_{x\to +\infty} \left[ 1 + 2\left(\frac{\ln x}{x}\right) \right]\]តាមរូបមន្តលីមីតមូលដ្ឋាន \(\lim_{x\to +\infty} \frac{\ln x}{x} = 0\) នាំឱ្យ \(\mathbf{\boxed{\lim_{x\to +\infty} f(x) = 1 + 2(0) = 1}}\) ។
នាំឱ្យ បន្ទាត់ដែលមានសមីការ \(\mathbf{\boxed{y = 1}}\) ជាអាស៊ីមតូតដេកនៃក្រាប \((C)\) ខាង \(+\infty\) ។
គណនាដេរីវេ \(f'(x)\) សិក្សាសញ្ញា និងសង់តារាងអថេរភាព ៖
គណនាដេរីវេ ៖ ចំពោះគ្រប់ \(x \in (0, +\infty)\) ៖
\[f'(x) = \left[ 1 + 2\left(\frac{\ln x}{x}\right) \right]' = 2 \cdot \frac{(\ln x)' \cdot x - \ln x \cdot (x)'}{x^2} = 2 \cdot \frac{\frac{1}{x}\cdot x - \ln x}{x^2} = \mathbf{\boxed{\frac{2(1 - \ln x)}{x^2}}}\]សិក្សាសញ្ញានៃ \(f'(x)\) ៖
ដោយ \(x^2 > 0\) ចំពោះគ្រប់ \(x > 0\) នាំឱ្យសញ្ញានៃ \(f'(x)\) អាស្រ័យលើកន្សោម \((1 - \ln x)\) ៖\(f'(x) = 0 \iff 1 - \ln x = 0 \iff \ln x = 1 \iff x = e\) ។
\(f'(x) > 0 \iff 1 - \ln x > 0 \iff \ln x < 1 \iff 0 < x < e\) (អនុគមន៍កើន) ។
\(f'(x) < 0 \iff 1 - \ln x < 0 \iff \ln x > 1 \iff x > e\) (អនុគមន៍ចុះ) ។
ត្រង់ \(x = e\) អនុគមន៍មានតម្លៃអតិបរមាធៀប ៖
\[f(e) = 1 + 2\left(\frac{\ln e}{e}\right) = 1 + \frac{2}{e} \approx 1 + 0.7 = \mathbf{1.7}\]តារាងអថេរភាពនៃ \(f\) ៖
កូអរដោនេចំណុចប្រសព្វ \(A\) និងសមីការបន្ទាត់ប៉ះ \((L)\) ត្រង់ \(A\) ៖
សមីការអាប់ស៊ីសនៃចំណុចប្រសព្វរវាង \((C)\) និង \((D): y = 1\) ៖
\[f(x) = 1 \iff 1 + 2\left(\frac{\ln x}{x}\right) = 1 \iff 2\left(\frac{\ln x}{x}\right) = 0 \iff \ln x = 0 \iff x = 1\]ជំនួស \(x = 1\) ចូលសមីការ \((D)\) នាំឱ្យ \(y = 1\) ។
ដូចនេះ កូអរដោនេចំណុចប្រសព្វគឺ \(\mathbf{\boxed{A(1, 1)}}\) ។សមីការបន្ទាត់ប៉ះ \((L)\) ទៅនឹងក្រាប \((C)\) ត្រង់ចំណុច \(A(1, 1)\) ៖
មេគុណប្រាប់ទិសនៃបន្ទាត់ប៉ះគឺ ៖\[f'(1) = \frac{2(1 - \ln 1)}{1^2} = \frac{2(1 - 0)}{1} = 2\]សមីការបន្ទាត់ប៉ះ \((L)\) មានទម្រង់ ៖\[(L): y - y_A = f'(x_A)(x - x_A) \iff y - 1 = 2(x - 1) \iff \mathbf{\boxed{y = 2x - 1}}\]
គណនា \(f\left(\frac{1}{2}\right)\) និងសង់បន្ទាត់ \((L)\) អាស៊ីមតូត និងក្រាប \((C)\) ៖
គណនា \(f\left(\frac{1}{2}\right)\) ៖
\[f\left(\frac{1}{2}\right) = 1 + 2\left(\frac{\ln(1/2)}{1/2}\right) = 1 + 4(-\ln 2) = 1 - 4\ln 2\]ដោយយក \(\ln 2 \approx 0.7\) យើងបាន ៖\[f\left(\frac{1}{2}\right) \approx 1 - 4(0.7) = 1 - 2.8 = \mathbf{\boxed{-1.8}}\]សង់បន្ទាត់ \((L)\) អាស៊ីមតូត និងក្រាប \((C)\) ៖
\(f\) ជាអនុគមន៍កំណត់ចំពោះ \(x > 0\) ដោយ \(f(x) = 2\left(1 - \dfrac{\ln x}{x}\right)\) ហើយមានក្រាប \((C)\) ។
គណនា \(\lim_{x\to 0^+} f(x)\) និង \(\lim_{x\to +\infty} f(x)\) ។ កំណត់អាស៊ីមតូតឈរនិងអាស៊ីមតូតដេកនៃក្រាប \((C)\) ។
គណនា \(f'(x)\) និងសិក្សាសញ្ញានៃ \(f'(x)\) ។ កំណត់តម្លៃបរមានៃ \(f\) រួចសង់តារាងអថេរភាពនៃ \(f\) ។
កំណត់កូអរដោនេនៃចំណុច \(M\) រវាងក្រាប \((C)\) និងអាស៊ីមតូតដេករបស់វា ។ កំណត់សមីការបន្ទាត់ \((L)\) ដែលប៉ះក្រាប \((C)\) ត្រង់ \(M\) ។
សង់បន្ទាត់ \((L)\) និងក្រាប \((C)\) នៅក្នុងតម្រុយតែមួយ (យក \(e = 2.7,\, \dfrac{2}{e} = 0.7\)) ។
កំណត់តម្លៃនៃចំនួនពិត \(k\) ដោយប្រើក្រាប \((C)\) ដើម្បីឱ្យសមីការ \(2\left(1 - \dfrac{\ln x}{x}\right) = k\) មានឫស ។
គណនាផ្ទៃក្រឡាផ្នែកប្លង់ដែលកំណត់ដោយ \((C)\) អ័ក្ស \((x'Ox)\) បន្ទាត់ឈរ \(x = 1\) និង \(x = e\) ។
ដំណោះស្រាយ
គណនាលីមីត និងកំណត់សមីការអាស៊ីមតូត ៖
ត្រង់ \(x \to 0^+\) ៖ \(\lim_{x\to 0^+} \ln x = -\infty \implies \lim_{x\to 0^+} \left(-\frac{\ln x}{x}\right) = +\infty\) ។
នាំឱ្យ \(\mathbf{\boxed{\lim_{x\to 0^+} f(x) = +\infty}}\) \(\implies \mathbf{\boxed{x = 0}}\) (អ័ក្ស \(y'Oy\)) ជាអាស៊ីមតូតឈរ ។ត្រង់ \(x \to +\infty\) ៖ \(\lim_{x\to +\infty} \frac{\ln x}{x} = 0\) នាំឱ្យ \(\mathbf{\boxed{\lim_{x\to +\infty} f(x) = 2(1 - 0) = 2}}\) ។
នាំឱ្យ បន្ទាត់ \(\mathbf{\boxed{y = 2}}\) ជាអាស៊ីមតូតដេកខាង \(+\infty\) ។
គណនាដេរីវេ សិក្សាសញ្ញា និងសង់តារាងអថេរភាព ៖
ដេរីវេ ៖ ចំពោះ \(x > 0\) ៖
\[f'(x) = 2\left(-\frac{\frac{1}{x}\cdot x - \ln x}{x^2}\right) = \mathbf{\boxed{\frac{2(\ln x - 1)}{x^2}}}\]សញ្ញា \(f'(x)\) ៖ សញ្ញានៃ \(f'(x)\) ដូចសញ្ញា \(\ln x - 1\) ៖
\(f'(x) = 0 \iff \ln x = 1 \iff x = e\) ។
\(f'(x) < 0 \iff 0 < x < e\) (\(f\) ចុះ) ៖ \(f'(x) > 0 \iff x > e\) (\(f\) កើន) ។
ត្រង់ \(x = e\) អនុគមន៍មានតម្លៃអប្បបរមាធៀប ៖
\[f(e) = 2\left(1 - \frac{1}{e}\right) = 2 - \frac{2}{e} \approx 2 - 0.7 = \mathbf{1.3}\]តារាងអថេរភាព ៖
ចំណុចប្រសព្វ \(M\) និងបន្ទាត់ប៉ះ \((L)\) ត្រង់ \(M\) ៖
សមីការអាប់ស៊ីស \(f(x) = 2 \iff 2\left(1 - \frac{\ln x}{x}\right) = 2 \iff \ln x = 0 \iff x = 1\) ។
ដូចនេះ ចំណុចប្រសព្វគឺ \(\mathbf{\boxed{M(1, 2)}}\) ។មេគុណប្រាប់ទិស \(f'(1) = \frac{2(0 - 1)}{1} = -2\) ។
សមីការបន្ទាត់ប៉ះ ៖ \((L): y - 2 = -2(x - 1) \iff \mathbf{\boxed{y = -2x + 4}}\) ។
សង់បន្ទាត់ \((L)\) អាស៊ីមតូត និងក្រាប \((C)\) ៖
ពិភាក្សាឫសតាមតម្លៃ \(k\) និងគណនាផ្ទៃក្រឡា \(S\) ៖
ចំនួនឫសនៃសមីការ \(f(x) = k\) តាមក្រាប \((C)\) ៖
បើ \(k < 2 - \frac{2}{e}\) ៖ សមីការគ្មានឫស ។
បើ \(k = 2 - \frac{2}{e}\) ៖ សមីការមានឫសតែមួយគត់ \(x = e\) ។
បើ \(2 - \frac{2}{e} < k < 2\) ៖ សមីការមានឫសពីរផ្សេងគ្នា ។
បើ \(k \geq 2\) ៖ សមីការមានឫសតែមួយគត់ ។
ដូចនេះ សមីការមានឫសលុះត្រាតែ \(\mathbf{\boxed{k \geq 2 - \frac{2}{e} \approx 1.26}}\) ។
គណនាផ្ទៃក្រឡា \(S\) លើចន្លោះ \([1, e]\) ៖
លើ \([1, e]\) ក្រាប \((C)\) ស្ថិតនៅខាងលើអ័ក្ស \((Ox)\) ព្រោះ \(f(x) \geq 2 - \frac{2}{e} > 0\) ៖\[S = \int_1^e 2\left(1 - \frac{\ln x}{x}\right)\,dx = 2\int_1^e dx - 2\int_1^e \frac{\ln x}{x}\,dx = 2[x]_1^e - \left[\ln^2 x\right]_1^e\]\[S = 2(e - 1) - (\ln^2 e - \ln^2 1) = 2e - 2 - 1 = \mathbf{\boxed{2e - 3 \approx 2.4 \text{ ឯកតាក្រឡាផ្ទៃ}}}\]
\(f\) ជាអនុគមន៍កំណត់ចំពោះ \(x > 0\) ដោយ \(y = f(x) = 1 - \dfrac{\ln x}{x^3}\) ហើយមានខ្សែកោង \((C)\) ។
គណនា \(\lim_{x\to +\infty} f(x)\) និង \(\lim_{x\to 0^+} f(x)\) ។ កំណត់សមីការអាស៊ីមតូតឈរនិងដេកនៃក្រាប \((C)\) ។
បង្ហាញថា \(f\) មានតម្លៃអប្បបរមាត្រង់ \(x = \sqrt[3]{e}\) ។ គណនា \(f(\sqrt[3]{e})\) រួចសង់តារាងអថេរភាពនៃ \(f\) ។
កំណត់កូអរដោនេចំណុចប្រសព្វ \(M\) រវាងខ្សែកោង \((C)\) និងអាស៊ីមតូតដេក ។ សរសេរសមីការបន្ទាត់ \((T)\) ដែលប៉ះក្រាប \((C)\) ត្រង់ចំណុច \(M\) ។
សង់បន្ទាត់ \((T)\) និងខ្សែកោង \((C)\) នៅក្នុងតម្រុយអរតូណរម៉ាល់មួយ (យក \(e = 2.7,\, \sqrt[3]{e} = 1.4,\, \dfrac{1}{3e} = 0.12\)) ។
កំណត់តម្លៃ \(k\) ដើម្បីឱ្យវិសមីការ \(1 - \dfrac{\ln x}{x^3} > k\) ផ្ទៀងផ្ទាត់ចំពោះគ្រប់ \(x > 0\) ដោយប្រើខ្សែកោង \((C)\) ។
ដំណោះស្រាយ
គណនាលីមីត និងកំណត់សមីការអាស៊ីមតូត ៖
ត្រង់ \(x \to 0^+\) ៖ \(\lim_{x\to 0^+} \ln x = -\infty\) និង \(\lim_{x\to 0^+} x^3 = 0^+ \implies \lim_{x\to 0^+} \left(-\frac{\ln x}{x^3}\right) = +\infty\) ។
នាំឱ្យ \(\mathbf{\boxed{\lim_{x\to 0^+} f(x) = +\infty}}\) \(\implies \mathbf{\boxed{x = 0}}\) ជាអាស៊ីមតូតឈរ ។ត្រង់ \(x \to +\infty\) ៖ \(\lim_{x\to +\infty} \frac{\ln x}{x^3} = 0 \implies \mathbf{\boxed{\lim_{x\to +\infty} f(x) = 1 - 0 = 1}}\) ។
នាំឱ្យ បន្ទាត់ \(\mathbf{\boxed{y = 1}}\) ជាអាស៊ីមតូតដេកខាង \(+\infty\) ។
តម្លៃអប្បបរមា និងតារាងអថេរភាព ៖
គណនាដេរីវេ ៖ ចំពោះគ្រប់ \(x > 0\) ៖
\[f'(x) = -\frac{\frac{1}{x}\cdot x^3 - \ln x \cdot 3x^2}{(x^3)^2} = -\frac{x^2(1 - 3\ln x)}{x^6} = \mathbf{\boxed{\frac{3\ln x - 1}{x^4}}}\]សញ្ញា \(f'(x)\) ៖ ដោយ \(x^4 > 0\) សញ្ញា \(f'(x)\) ដូចសញ្ញា \(3\ln x - 1\) ៖
\(f'(x) = 0 \iff 3\ln x - 1 = 0 \iff \ln x = \frac{1}{3} \iff x = e^{1/3} = \sqrt[3]{e}\) ។
\(f'(x) < 0 \iff 0 < x < \sqrt[3]{e}\) (\(f\) ចុះ) ៖ \(f'(x) > 0 \iff x > \sqrt[3]{e}\) (\(f\) កើន) ។
ដូចនេះ \(f\) មានតម្លៃអប្បបរមាត្រង់ \(x = \sqrt[3]{e}\) ៖
\[f(\sqrt[3]{e}) = 1 - \frac{\ln(e^{1/3})}{(e^{1/3})^3} = 1 - \frac{1/3}{e} = \mathbf{\boxed{1 - \frac{1}{3e} \approx 1 - 0.12 = 0.88}}\]តារាងអថេរភាព ៖
ចំណុចប្រសព្វ \(M\) និងបន្ទាត់ប៉ះ \((T)\) ត្រង់ \(M\) ៖
សមីការអាប់ស៊ីស \(f(x) = 1 \iff 1 - \frac{\ln x}{x^3} = 1 \iff \ln x = 0 \iff x = 1 \implies \mathbf{\boxed{M(1, 1)}}\) ។
មេគុណប្រាប់ទិស \(f'(1) = \frac{3\ln 1 - 1}{1^4} = -1\) ។
សមីការបន្ទាត់ប៉ះ ៖ \((T): y - 1 = -1(x - 1) \iff \mathbf{\boxed{y = -x + 2}}\) ។
សង់បន្ទាត់ \((T)\) ក្រាប \((C)\) និងកំណត់តម្លៃ \(k\) ៖
ដោយសារតម្លៃអប្បបរមាដាច់ខាតនៃ \(f(x)\) លើ \((0, +\infty)\) គឺ \(f(\sqrt[3]{e}) = 1 - \frac{1}{3e}\) នាំឱ្យ ៖
\[f(x) > k \quad{} \forall x > 0 \iff \mathbf{\boxed{k < 1 - \frac{1}{3e} \approx 0.88}}\]
\(f\) ជាអនុគមន៍កំណត់ដោយ \(f(x) = x - 1 - 2\ln\left(1 - \dfrac{1}{x}\right)\) និង \((C)\) ជាក្រាបនៃ \(f\) ។
ចូរសិក្សាទិសដៅអថេរភាពនៃ \(f\) ។
គណនា \(\lim_{x\to 1^+} f(x)\) និង \(\lim_{x\to +\infty} f(x)\) រួចរកអាស៊ីមតូតនៃក្រាប \((C)\) ។
គូសតារាងអថេរភាពនៃ \(f\) រួចសង់ក្រាប \((C)\) ក្នុងតម្រុយ \((O, \vec{i}, \vec{j})\) ។
បង្ហាញថាសមីការ \(f(x) = 3\) មានឫសតែមួយគត់លើចន្លោះ \([2, +\infty)\) ។
គណនាក្រឡាផ្ទៃ \(A\) ដែលនៅចន្លោះខ្សែកោង \((C)\) និងបន្ទាត់ \(L: y = x - 1\) ត្រូវនឹងចន្លោះ \(2 \le x \le 4\) (គេឱ្យ \(\ln 2 = 0.7\) និង \(\ln 3 = 1.1\)) ។
ដំណោះស្រាយ
ទិសដៅអថេរភាពនៃ \(f\) ៖
ដែនកំណត់ ៖ ចំពោះ \(x \in (1, +\infty)\) កន្សោម \(1 - \frac{1}{x} = \frac{x-1}{x} > 0\) ជានិច្ច ។
គណនាដេរីវេ \(f'(x)\) ៖
\[f'(x) = 1 - 2 \cdot \frac{\left(1 - \frac{1}{x}\right)'}{1 - \frac{1}{x}} = 1 - 2 \cdot \frac{\frac{1}{x^2}}{\frac{x-1}{x}} = 1 - \frac{2}{x(x-1)} = \mathbf{\boxed{\frac{x^2 - x - 2}{x(x-1)} = \frac{(x-2)(x+1)}{x(x-1)}}}\]សញ្ញា \(f'(x)\) ៖ ចំពោះ \(x > 1\) យើងមាន \(x(x-1) > 0\) និង \(x + 1 > 0\) ដូច្នេះសញ្ញា \(f'(x)\) អាស្រ័យលើ \(x - 2\) ៖
\(f'(x) = 0 \iff x - 2 = 0 \iff x = 2\) ។
\(f'(x) < 0 \iff 1 < x < 2 \implies f\) ចុះលើចន្លោះ \((1, 2)\) ។
\(f'(x) > 0 \iff x > 2 \implies f\) កើនលើចន្លោះ \((2, +\infty)\) ។
ត្រង់ \(x = 2\) អនុគមន៍មានតម្លៃអប្បបរមាធៀប ៖
\[f(2) = 2 - 1 - 2\ln\left(1 - \frac{1}{2}\right) = 1 - 2\ln\left(\frac{1}{2}\right) = \mathbf{\boxed{1 + 2\ln 2 \approx 1 + 2(0.7) = 2.4}}\]
គណនាលីមីត និងរកសមីការអាស៊ីមតូត ៖
អាស៊ីមតូតឈរ ៖ កាលណា \(x \to 1^+\) នោះ \(1 - \frac{1}{x} \to 0^+ \implies \ln(1 - 1/x) \to -\infty\) ។
នាំឱ្យ \(\lim_{x\to 1^+} f(x) = 0 - 2(-\infty) = +\infty \implies \mathbf{\boxed{x = 1}}\) ជាអាស៊ីមតូតឈរ ។អាស៊ីមតូតទ្រេត ៖ កាលណា \(x \to +\infty\) នោះ \(\frac{1}{x} \to 0 \implies \ln(1 - 1/x) \to \ln 1 = 0\) ។
ពិនិត្យផលដក ៖ \(\lim_{x\to +\infty} [f(x) - (x - 1)] = \lim_{x\to +\infty} \left[-2\ln\left(1 - \frac{1}{x}\right)\right] = 0\) ។
នាំឱ្យ បន្ទាត់ \(\mathbf{\boxed{y = x - 1}}\) ជាអាស៊ីមតូតទ្រេតខាង \(+\infty\) ។
តារាងអថេរភាព និងសង់ក្រាប \((C)\) ៖
ស្រាយបញ្ជាក់ថា សមីការ \(f(x) = 3\) មានឫសតែមួយគត់លើ \([2, +\infty)\) ៖
លើចន្លោះ \([2, +\infty)\) អនុគមន៍ \(f\) ជាប់ និងកើនដាច់ខាត ដោយមាន \(f(2) = 1 + 2\ln 2 \approx 2.4\) និង \(\lim_{x\to +\infty} f(x) = +\infty\) ។
ដោយសារ \(3 \in [2.4, +\infty)\) តាមទ្រឹស្តីបទតម្លៃកណ្តាល សមីការ \(f(x) = 3\) មានឫសតែមួយគត់ \(\alpha \in [2, +\infty)\) ។គណនាក្រឡាផ្ទៃ \(A\) ៖
លើចន្លោះ \([2, 4]\) យើងមាន \(1 - \frac{1}{x} < 1 \implies \ln\left(1 - \frac{1}{x}\right) < 0\) នាំឱ្យ ៖
\[f(x) - (x - 1) = -2\ln\left(1 - \frac{1}{x}\right) = 2\ln\left(\frac{x}{x-1}\right) > 0\]ដូច្នេះ ក្រាប \((C)\) ស្ថិតនៅខាងលើបន្ទាត់ \(L: y = x - 1\) ជានិច្ច ។ក្រឡាផ្ទៃ \(A\) កំណត់ដោយ ៖
\[A = \int_2^4 [f(x) - (x - 1)]\,dx = 2\int_2^4 [\ln x - \ln(x-1)]\,dx\]ដោយសារ \(\int \ln t\,dt = t\ln t - t\) គេបាន ៖
\[\begin{aligned} A &= 2 \left[ x\ln x - x - (x-1)\ln(x-1) + (x-1) \right]_2^4 \\ &= 2 \left[ x\ln x - (x-1)\ln(x-1) - 1 \right]_2^4 \\ &= 2 \Big[ (4\ln 4 - 3\ln 3 - 1) - (2\ln 2 - 1\ln 1 - 1) \Big] \\ &= 2 \Big[ 8\ln 2 - 3\ln 3 - 1 - 2\ln 2 + 1 \Big] \\ &= 2(6\ln 2 - 3\ln 3) = 12\ln 2 - 6\ln 3 \end{aligned}\]ជំនួសតម្លៃ \(\ln 2 = 0.7\) និង \(\ln 3 = 1.1\) ៖
\[A = 12(0.7) - 6(1.1) = 8.4 - 6.6 = \mathbf{\boxed{1.8 \text{ ឯកតាក្រឡាផ្ទៃ}}}\]
\(f\) ជាអនុគមន៍កំណត់ចំពោះ \(x \in \mathbb{D} = ]-\infty, 0[ \cup ]1, +\infty[\) ដោយ \(y = f(x) = -\dfrac{x}{2} + \ln\left|\dfrac{x-1}{x}\right|\) ហើយមានខ្សែកោង \((C)\) នៅក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
គណនាលីមីតនៃ \(f\) ត្រង់ \(-\infty,\, 0,\, 1\) និង \(+\infty\) ។ រកសមីការអាស៊ីមតូតឈរនៃខ្សែកោង \((C)\) ។
បង្ហាញថាបន្ទាត់ \((\Delta): y = -\dfrac{x}{2}\) ជាអាស៊ីមតូតទ្រេតនៃខ្សែកោង \((C)\) ខាង \(-\infty\) និងខាង \(+\infty\) ។ សិក្សាទីតាំងធៀបនៃខ្សែកោង \((C)\) ធៀបនឹង \((\Delta)\) ។
គណនា \(f'(x)\) និងសង់តារាងអថេរភាពនៃ \(f\) ។
គណនា \(f(-1)\) និង \(f(2)\) រួចសង់ខ្សែកោង \((C)\) និងអាស៊ីមតូតទាំងអស់របស់វា ។ កំណត់តម្លៃ \(m\) ដើម្បីឱ្យសមីការ \(-\dfrac{x}{2} + \ln\left|\dfrac{x-1}{x}\right| = m\) មានឫសអវិជ្ជមានពីរផ្សេងគ្នា ។
ដំណោះស្រាយ
គណនាលីមីត និងរកសមីការអាស៊ីមតូតឈរ ៖
ត្រង់ \(\pm\infty\) ៖ \(\lim_{x\to \pm\infty} \left|\frac{x-1}{x}\right| = 1 \implies \lim_{x\to \pm\infty} \ln\left|\frac{x-1}{x}\right| = 0\) ។
នាំឱ្យ \(\mathbf{\boxed{\lim_{x\to -\infty} f(x) = +\infty}}\) និង \(\mathbf{\boxed{\lim_{x\to +\infty} f(x) = -\infty}}\) ។ត្រង់ \(x \to 0^-\) ៖ \(\lim_{x\to 0^-} \left|\frac{x-1}{x}\right| = +\infty \implies \mathbf{\boxed{\lim_{x\to 0^-} f(x) = +\infty}}\) \(\implies \mathbf{\boxed{x = 0}}\) ជាអាស៊ីមតូតឈរ ។
ត្រង់ \(x \to 1^+\) ៖ \(\lim_{x\to 1^+} \left|\frac{x-1}{x}\right| = 0^+ \implies \mathbf{\boxed{\lim_{x\to 1^+} f(x) = -\infty}}\) \(\implies \mathbf{\boxed{x = 1}}\) ជាអាស៊ីមតូតឈរ ។
អាស៊ីមតូតទ្រេត និងទីតាំងធៀប ៖
អាស៊ីមតូតទ្រេត ៖ \(\lim_{x\to \pm\infty} \left[ f(x) - \left(-\frac{x}{2}\right) \right] = \lim_{x\to \pm\infty} \ln\left|\frac{x-1}{x}\right| = 0\) ។
ដូចនេះ បន្ទាត់ \(\mathbf{\boxed{(\Delta): y = -\frac{x}{2}}}\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ទាំងខាង \(-\infty\) និងខាង \(+\infty\) ។ទីតាំងធៀប ៖ ពិនិត្យសញ្ញានៃ \(f(x) - \left(-\frac{x}{2}\right) = \ln\left|1 - \frac{1}{x}\right|\) ៖
ចំពោះ \(x \in (-\infty, 0)\) ៖ \(1 - \frac{1}{x} > 1 \implies \ln\left(1 - \frac{1}{x}\right) > 0 \implies \mathbf{(C) \text{ ស្ថិតនៅខាងលើ } (\Delta)}\) ។
ចំពោះ \(x \in (1, +\infty)\) ៖ \(0 < 1 - \frac{1}{x} < 1 \implies \ln\left(1 - \frac{1}{x}\right) < 0 \implies \mathbf{(C) \text{ ស្ថិតនៅខាងក្រោម } (\Delta)}\) ។
គណនា \(f'(x)\) និងសង់តារាងអថេរភាព ៖
ដេរីវេ ៖ ចំពោះគ្រប់ \(x \in \mathbb{D}\) ៖
\[f'(x) = -\frac{1}{2} + \frac{\frac{1}{x^2}}{\frac{x-1}{x}} = -\frac{1}{2} + \frac{1}{x(x-1)} = \mathbf{\boxed{\frac{-(x+1)(x-2)}{2x(x-1)}}}\]សញ្ញា \(f'(x)\) ៖ ដោយ \(x(x-1) > 0\) លើ \(\mathbb{D}\) សញ្ញា \(f'(x)\) អាស្រ័យលើ \(-(x+1)(x-2)\) ៖
\(f'(x) = 0 \iff x = -1\) ឬ \(x = 2\) ។
លើ \((-\infty, -1)\) ៖ \(f'(x) < 0\) (\(f\) ចុះ) ៖ លើ \((-1, 0)\) ៖ \(f'(x) > 0\) (\(f\) កើន) ។
លើ \((1, 2)\) ៖ \(f'(x) > 0\) (\(f\) កើន) ៖ លើ \((2, +\infty)\) ៖ \(f'(x) < 0\) (\(f\) ចុះ) ។
តម្លៃបរមា ៖ \(f(-1) = \frac{1}{2} + \ln 2 \approx 1.2\) (អប្បបរមាធៀប) ៖ \(f(2) = -1 - \ln 2 \approx -1.7\) (អតិបរមាធៀប) ។
តារាងអថេរភាព ៖
រូបភាព (មើលក្នុងសៀវភៅ)
សង់ក្រាប \((C)\) អាស៊ីមតូត និងកំណត់តម្លៃ \(m\) ៖
កំណត់ \(m\) ដើម្បីឱ្យសមីការមានឫសអវិជ្ជមានពីរផ្សេងគ្នា ៖
ឫសអវិជ្ជមានជាអាប់ស៊ីសនៃចំណុចប្រសព្វរវាង \((C)\) លើ \((-\infty, 0)\) និងបន្ទាត់ដេក \(y = m\) ។
តាមក្រាប បន្ទាត់ \(y = m\) កាត់ខ្នែង \((-\infty, 0)\) ត្រង់ពីរចំណុចផ្សេងគ្នាលុះត្រាតែ ៖\[\mathbf{\boxed{m > \frac{1}{2} + \ln 2 \approx 1.2}}\]
\(f\) ជាអនុគមន៍ចំពោះគ្រប់ចំនួនពិត \(x\) ដោយ \(f(x) = -x - 2 + \dfrac{4e^x}{e^x + 1}\) ហើយមានខ្សែកោង \((C)\) នៅក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
គណនាលីមីតនៃ \(f\) ត្រង់ \(-\infty\) និងត្រង់ \(+\infty\) ។
បង្ហាញថាបន្ទាត់ \(d_1: y = -x - 2\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ខាង \(-\infty\) និងបន្ទាត់ \(d_2: y = -x + 2\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ខាង \(+\infty\) ។
គណនា \(f'(x)\) និងសង់តារាងអថេរភាពនៃ \(f\) ។ បង្ហាញថាគល់តម្រុយ \(O\) ជាផ្ចិតឆ្លុះនៃក្រាប \((C)\) ។
សង់ក្រាប \((C)\) និងអាស៊ីមតូតទាំងពីរ ។ ដោះស្រាយវិសមីការ \(\dfrac{4e^x}{e^x + 1} \geq x + 2\) តាមក្រាប \((C)\) ។
ដំណោះស្រាយ
គណនាលីមីត ៖
ត្រង់ \(x \to -\infty\) ៖ \(\lim_{x\to -\infty} e^x = 0 \implies \mathbf{\boxed{\lim_{x\to -\infty} f(x) = +\infty - 2 + 0 = +\infty}}\) ។
ត្រង់ \(x \to +\infty\) ៖ \(\lim_{x\to +\infty} \frac{4e^x}{e^x+1} = 4 \implies \mathbf{\boxed{\lim_{x\to +\infty} f(x) = -\infty - 2 + 4 = -\infty}}\) ។
អាស៊ីមតូតទ្រេត ៖
ខាង \(-\infty\) ៖ \(\lim_{x\to -\infty} [f(x) - (-x - 2)] = \lim_{x\to -\infty} \frac{4e^x}{e^x + 1} = 0\) ។
ដូចនេះ បន្ទាត់ \(\mathbf{\boxed{d_1: y = -x - 2}}\) ជាអាស៊ីមតូតទ្រេតខាង \(-\infty\) ។ខាង \(+\infty\) ៖ \(\lim_{x\to +\infty} [f(x) - (-x + 2)] = \lim_{x\to +\infty} \left(\frac{4e^x}{e^x + 1} - 4\right) = \lim_{x\to +\infty} \frac{-4}{e^x + 1} = 0\) ។
ដូចនេះ បន្ទាត់ \(\mathbf{\boxed{d_2: y = -x + 2}}\) ជាអាស៊ីមតូតទ្រេតខាង \(+\infty\) ។
គណនា \(f'(x)\) តារាងអថេរភាព និងផ្ចិតឆ្លុះ ៖
គណនាដេរីវេ ៖ ចំពោះគ្រប់ \(x \in \mathbb{R}\) ៖
\[f'(x) = -1 + \frac{4e^x(e^x+1) - 4e^x \cdot e^x}{(e^x+1)^2} = -1 + \frac{4e^x}{(e^x+1)^2} = \frac{-(e^x-1)^2}{(e^x+1)^2} \leq 0\]\(f'(x) = 0 \iff e^x = 1 \iff x = 0\) ។ ដូចនេះ \(f\) ចុះដាច់ខាតលើ \(\mathbb{R}\) ។តារាងអថេរភាព ៖
បង្ហាញថា \(O(0, 0)\) ជាផ្ចិតឆ្លុះ ៖ ចំពោះគ្រប់ \(x \in \mathbb{R}\) ៖
\[f(-x) + f(x) = \left(x - 2 + \frac{4e^{-x}}{e^{-x} + 1}\right) + \left(-x - 2 + \frac{4e^x}{e^x + 1}\right) = -4 + \frac{4}{e^x + 1} + \frac{4e^x}{e^x + 1} = -4 + 4 = 0 = 2(0)\]ដូចនេះ គល់តម្រុយ \(\mathbf{\boxed{O(0, 0)}}\) ជាផ្ចិតឆ្លុះនៃក្រាប \((C)\) ។
សង់ក្រាប \((C)\) និងដោះស្រាយវិសមីការ ៖
ដោះស្រាយវិសមីការ \(\frac{4e^x}{e^x+1} \geq x + 2 \iff f(x) \geq 0\) ៖
តាមក្រាប \((C)\) ខ្សែកោងស្ថិតនៅខាងលើអ័ក្ស \((Ox)\) កាលណា \(x \leq 0\) ។
ដូចនេះ សំណុំចម្លើយនៃវិសមីការគឺ \(\mathbf{\boxed{x \in (-\infty, 0]}}\) ។
\(f\) ជាអនុគមន៍ចំពោះគ្រប់ចំនួនពិត \(x > 0\) ដោយ \(y = f(x) = -x - \dfrac{4\ln x}{x}\) ហើយមានខ្សែកោង \((C)\) នៅក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
រកដែនកំណត់នៃ \(f\) និងគណនាលីមីតនៃ \(f\) ត្រង់ចុងដែនកំណត់ ។ រកសមីការអាស៊ីមតូតឈរ និងអាស៊ីមតូតទ្រេតនៃ \((C)\) ។
គណនា \(f'(x)\) និងសង់តារាងអថេរភាពនៃ \(f\) ។
រកកូអរដោនេចំណុច \(A\) លើ \((C)\) ដែលបន្ទាត់ប៉ះត្រង់ \(A\) ស្របនឹងអាស៊ីមតូតទ្រេត ។ សរសេរសមីការបន្ទាត់ប៉ះនោះ ។
សង់ក្រាប \((C)\) និងអាស៊ីមតូត ។ គណនាផ្ទៃក្រឡាដែលខណ្ឌដោយ \((C)\) អាស៊ីមតូតទ្រេត និងបន្ទាត់ \(x = 1,\, x = a\) (\(a > 1\)) ។ កំណត់ \(a\) ដើម្បីឱ្យផ្ទៃក្រឡាស្មើ \(2\) ។
ដំណោះស្រាយ
ដែនកំណត់ លីមីត និងអាស៊ីមតូត ៖
ដែនកំណត់ ៖ \(\mathbf{\boxed{D = (0, +\infty)}}\) ។
ត្រង់ \(x \to 0^+\) ៖ \(\lim_{x\to 0^+} \left(-\frac{4\ln x}{x}\right) = +\infty \implies \mathbf{\boxed{\lim_{x\to 0^+} f(x) = +\infty}}\) \(\implies \mathbf{\boxed{x = 0}}\) ជាអាស៊ីមតូតឈរ ។
ត្រង់ \(x \to +\infty\) ៖ \(\lim_{x\to +\infty} \frac{\ln x}{x} = 0 \implies \mathbf{\boxed{\lim_{x\to +\infty} f(x) = -\infty}}\) ។
អាស៊ីមតូតទ្រេត ៖ \(\lim_{x\to +\infty} [f(x) - (-x)] = \lim_{x\to +\infty} \left(-\frac{4\ln x}{x}\right) = 0\) ។
ដូចនេះ បន្ទាត់ \(\mathbf{\boxed{(L): y = -x}}\) ជាអាស៊ីមតូតទ្រេតខាង \(+\infty\) ។
គណនា \(f'(x)\) និងតារាងអថេរភាព ៖
គណនាដេរីវេ ៖ ចំពោះគ្រប់ \(x > 0\) ៖
\[f'(x) = -1 - 4\left(\frac{\frac{1}{x}\cdot x - \ln x}{x^2}\right) = \mathbf{\boxed{\frac{-x^2 - 4(1 - \ln x)}{x^2} = \frac{-x^2 + 4\ln x - 4}{x^2}}}\]តារាងអថេរភាព ៖ អនុគមន៍ \(f\) ចុះដាច់ខាតពី \(+\infty\) ដល់ \(-\infty\) លើ \((0, +\infty)\) ៖
ចំណុច \(A\) និងសមីការបន្ទាត់ប៉ះស្របនឹង \((L)\) ៖
បន្ទាត់ប៉ះស្របនឹង \((L): y = -x\) មានមេគុណប្រាប់ទិសស្មើ \(-1\) ៖
\[f'(x) = -1 \iff -1 - 4\left(\frac{1 - \ln x}{x^2}\right) = -1 \iff 1 - \ln x = 0 \iff x = e\]ត្រង់ \(x = e\) យើងបាន \(y_A = f(e) = -e - \frac{4\ln e}{e} = -e - \frac{4}{e} \approx -2.7 - 1.48 = -4.18\) ។
ដូចនេះ ចំណុចប៉ះគឺ \(\mathbf{\boxed{A\left(e, -e - \frac{4}{e}\right)}}\) ។សមីការបន្ទាត់ប៉ះ ៖ \(y - \left(-e - \frac{4}{e}\right) = -1(x - e) \iff \mathbf{\boxed{y = -x - \frac{4}{e}}}\) ។
សង់ក្រាប \((C)\) និងគណនាផ្ទៃក្រឡា ៖
គណនាផ្ទៃក្រឡា \(S(a)\) លើ \([1, a]\) (\(a > 1\)) ៖
លើ \([1, a]\) បន្ទាត់ \((L)\) ស្ថិតនៅខាងលើ \((C)\) ព្រោះ \((-x) - f(x) = \frac{4\ln x}{x} > 0\) ៖\[S(a) = \int_1^a \left[(-x) - f(x)\right]\,dx = \int_1^a \frac{4\ln x}{x}\,dx = \left[ 2\ln^2 x \right]_1^a = \mathbf{\boxed{2\ln^2 a \text{ ឯកតាផ្ទៃ}}}\]កំណត់ \(a\) ដើម្បីឱ្យ \(S(a) = 2\) ៖
\[2\ln^2 a = 2 \iff \ln^2 a = 1 \iff \ln a = 1 \quad{} (\text{ព្រោះ } a > 1) \iff \mathbf{\boxed{a = e}}\]
\(f\) ជាអនុគមន៍កំណត់ដោយ \(f(x) = \dfrac{\ln x}{x^2}\) ហើយមានក្រាប \((C)\) ។
រកដែនកំណត់ គណនាលីមីតត្រង់ចុងដែនកំណត់ និងរកសមីការអាស៊ីមតូតនៃ \((C)\) ។
គណនា \(f'(x)\) និងសង់តារាងអថេរភាពនៃ \(f\) ។
សរសេរសមីការបន្ទាត់ប៉ះត្រង់ចំណុចប្រសព្វរវាង \((C)\) នឹងអ័ក្សអាប់ស៊ីស ។
សង់ក្រាប \((C)\) និងបន្ទាត់ប៉ះ ។
ដំណោះស្រាយ
ដែនកំណត់ លីមីត និងសមីការអាស៊ីមតូត ៖
ដែនកំណត់ ៖ \(\mathbf{\boxed{D = (0, +\infty)}}\) ។
ត្រង់ \(x \to 0^+\) ៖ \(\lim_{x\to 0^+} \ln x = -\infty \implies \mathbf{\boxed{\lim_{x\to 0^+} f(x) = -\infty}}\) \(\implies \mathbf{\boxed{x = 0}}\) ជាអាស៊ីមតូតឈរ ។
ត្រង់ \(x \to +\infty\) ៖ \(\lim_{x\to +\infty} \frac{\ln x}{x^2} = 0 \implies \mathbf{\boxed{\lim_{x\to +\infty} f(x) = 0}}\) \(\implies \mathbf{\boxed{y = 0}}\) (អ័ក្ស \(Ox\)) ជាអាស៊ីមតូតដេក ។
គណនា \(f'(x)\) និងតារាងអថេរភាព ៖
គណនាដេរីវេ ៖ ចំពោះគ្រប់ \(x > 0\) ៖
\[f'(x) = \frac{\frac{1}{x}\cdot x^2 - \ln x \cdot 2x}{x^4} = \frac{x(1 - 2\ln x)}{x^4} = \mathbf{\boxed{\frac{1 - 2\ln x}{x^3}}}\]សញ្ញា \(f'(x)\) ៖ ដោយ \(x^3 > 0\) សញ្ញា \(f'(x)\) ដូចសញ្ញា \(1 - 2\ln x\) ៖
\(f'(x) = 0 \iff 1 - 2\ln x = 0 \iff \ln x = \frac{1}{2} \iff x = \sqrt{e}\) ។
\(f'(x) > 0 \iff 0 < x < \sqrt{e}\) (\(f\) កើន) ៖ \(f'(x) < 0 \iff x > \sqrt{e}\) (\(f\) ចុះ) ។
តម្លៃអតិបរមាធៀបត្រង់ \(x = \sqrt{e}\) គឺ \(f(\sqrt{e}) = \frac{1/2}{e} = \mathbf{\boxed{\frac{1}{2e} \approx 0.18}}\) ។
តារាងអថេរភាព ៖
សមីការបន្ទាត់ប៉ះត្រង់ប្រសព្វនឹងអ័ក្សអាប់ស៊ីស ៖
ប្រសព្វនឹង \((Ox)\) ៖ \(f(x) = 0 \iff \ln x = 0 \iff x = 1 \implies M(1, 0)\) ។
មេគុណប្រាប់ទិស ៖ \(f'(1) = \frac{1 - 2\ln 1}{1^3} = 1\) ។
សមីការបន្ទាត់ប៉ះ ៖ \((T): y - 0 = 1(x - 1) \iff \mathbf{\boxed{y = x - 1}}\) ។
សង់ក្រាប \((C)\) និងបន្ទាត់ប៉ះ \((T)\) ៖
អនុគមន៍ \(f\) កំណត់ដោយ \(y = f(x) = x - 1 + 2e^{-x}\) ហើយមានក្រាប \((C)\) ។
រក \(\lim_{x\to \pm\infty} f(x)\) ។ រកសមីការអាស៊ីមតូតទ្រេត \(L_1\) នៃក្រាប \((C)\) ។ បង្ហាញថា \(f\) មានអប្បបរមាត្រង់ \(x = \ln 2\) ។
សង់តារាងអថេរភាពនៃ \(f\) ។ រកសមីការបន្ទាត់ \(L_2\) ដែលប៉ះក្រាប \((C)\) ត្រង់ចំណុច \(A(0, 1)\) ។
សង់បន្ទាត់ \(L_1, L_2\) នៅក្នុងតម្រុយអរដោនេតែមួយ (គេឱ្យ \(\ln 2 = 0.7\)) ។
គណនាក្រឡាផ្ទៃផ្នែកប្លង់កំណត់ដោយអាស៊ីមតូតទ្រេត \(L_1\) ក្រាប \((C)\) បន្ទាត់ឈរ \(x = 0\) និង \(x = 1\) ។
ដំណោះស្រាយ
គណនាលីមីត អាស៊ីមតូតទ្រេត និងតម្លៃអប្បបរមា ៖
ដែនកំណត់ ៖ \(D = \mathbb{R}\) ។
\(\lim_{x\to -\infty} f(x) = -\infty - 1 + 2(+\infty) = \mathbf{+\infty}\) (ព្រោះ \(e^{-x} \to +\infty\)) ។
\(\lim_{x\to +\infty} f(x) = +\infty - 1 + 0 = \mathbf{+\infty}\) (ព្រោះ \(e^{-x} \to 0\)) ។
\(\lim_{x\to +\infty} [f(x) - (x - 1)] = \lim_{x\to +\infty} 2e^{-x} = 0 \implies \mathbf{\boxed{(L_1): y = x - 1 \text{ ជាអាស៊ីមតូតទ្រេតខាង } +\infty}}\) ។
ដេរីវេ ៖ \(f'(x) = 1 - 2e^{-x}\) ។
\[f'(x) = 0 \iff 2e^{-x} = 1 \iff e^{-x} = \frac{1}{2} \iff -x = -\ln 2 \iff x = \ln 2\]បើ \(x < \ln 2\) ៖ \(e^{-x} > \dfrac{1}{2} \implies f'(x) < 0\) (អនុគមន៍ចុះ) ។
បើ \(x > \ln 2\) ៖ \(e^{-x} < \dfrac{1}{2} \implies f'(x) > 0\) (អនុគមន៍កើន) ។
ដូចនេះ \(f\) មានតម្លៃអប្បបរមាដាច់ខាតត្រង់ \(x = \ln 2\) គឺ ៖
\[f(\ln 2) = \ln 2 - 1 + 2e^{-\ln 2} = \ln 2 - 1 + 2\left(\frac{1}{2}\right) = \mathbf{\ln 2} \approx \mathbf{0.7}\]
តារាងអថេរភាព និងសមីការបន្ទាត់ប៉ះ \(L_2\) ៖
ត្រង់ \(x = 0\) ៖ \(y_0 = f(0) = 0 - 1 + 2e^0 = -1 + 2 = \mathbf{1} \implies A(0, 1)\) ។
មេគុណប្រាប់ទិស ៖ \(f'(0) = 1 - 2e^0 = 1 - 2 = \mathbf{-1}\) ។
សមីការបន្ទាត់ប៉ះ \(L_2\) ត្រង់ចំណុច \(A(0, 1)\) គឺ ៖
\[y - 1 = -1(x - 0) \iff \mathbf{\boxed{(L_2): y = -x + 1}}\]
សង់ក្រាប \((C)\) អាស៊ីមតូត \(L_1\) និងបន្ទាត់ប៉ះ \(L_2\) ៖
គណនាក្រឡាផ្ទៃផ្នែកប្លង់ ៖
លើចន្លោះ \([0, 1]\) ខ្សែកោង \((C)\) ស្ថិតនៅខាងលើបន្ទាត់ \(L_1: y = x - 1\) ព្រោះ \(f(x) - (x - 1) = 2e^{-x} > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) ។
ក្រឡាផ្ទៃដែលត្រូវគណនាគឺ ៖
\[S = \int_0^1 \left[ f(x) - (x - 1) \right]\,dx = \int_0^1 2e^{-x}\,dx = \left[ -2e^{-x} \right]_0^1 = -2e^{-1} - (-2e^0) = 2 - \frac{2}{e}\]ដោយយក \(e \approx 2.7\) នាំឱ្យ \(\dfrac{2}{e} \approx 0.74\) ៖
\[S = 2 - \frac{2}{e} \approx 2 - 0.74 = \mathbf{\boxed{1.26 \text{ ឯកតាក្រឡាផ្ទៃ}}}\]
អនុគមន៍ \(f\) កំណត់ចំពោះ \(x > 0\) ដោយ \(y = f(x) = 1 - \dfrac{2\ln x}{x}\) ហើយមានក្រាប \((C)\) ។
រក \(\lim_{x\to +\infty} f(x)\) និង \(\lim_{x\to 0^+} f(x)\) ។ រកសមីការអាស៊ីមតូតឈរនិងដេកនៃក្រាប \((C)\) ។
គណនាដេរីវេ \(f'(x)\) ហើយសង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
សង់ក្រាប \((C)\) នៅក្នុងតម្រុយតែមួយ (គេឱ្យ \(e = 2.7,\, \dfrac{2}{e} = 0.7\)) ។
គណនាក្រឡាផ្ទៃផ្នែកប្លង់កំណត់ដោយក្រាប \((C)\) អាស៊ីមតូតដេក បន្ទាត់ឈរ \(x = 1\) និង \(x = e\) ។
ដំណោះស្រាយ
គណនាលីមីត និងសមីការអាស៊ីមតូត ៖
ត្រង់ \(x \to 0^+\) ៖ \(\lim_{x\to 0^+} \left(-\frac{2\ln x}{x}\right) = +\infty \implies \mathbf{\boxed{\lim_{x\to 0^+} f(x) = +\infty}}\) \(\implies \mathbf{\boxed{x = 0}}\) ជាអាស៊ីមតូតឈរ ។
ត្រង់ \(x \to +\infty\) ៖ \(\lim_{x\to +\infty} \frac{2\ln x}{x} = 0 \implies \mathbf{\boxed{\lim_{x\to +\infty} f(x) = 1}}\) \(\implies \mathbf{\boxed{y = 1}}\) ជាអាស៊ីមតូតដេកខាង \(+\infty\) ។
គណនា \(f'(x)\) និងតារាងអថេរភាព ៖
គណនាដេរីវេ ៖ ចំពោះគ្រប់ \(x > 0\) ៖
\[f'(x) = -2\left(\frac{\frac{1}{x}\cdot x - \ln x}{x^2}\right) = \mathbf{\boxed{\frac{2(\ln x - 1)}{x^2}}}\]សញ្ញា \(f'(x)\) ៖ ដោយ \(x^2 > 0\) សញ្ញា \(f'(x)\) ដូចសញ្ញា \(\ln x - 1\) ៖
\(f'(x) = 0 \iff \ln x = 1 \iff x = e\) ។
\(f'(x) < 0 \iff 0 < x < e\) (\(f\) ចុះ) ៖ \(f'(x) > 0 \iff x > e\) (\(f\) កើន) ។
តម្លៃអប្បបរមាធៀបត្រង់ \(x = e\) គឺ \(f(e) = 1 - \frac{2}{e} \approx 1 - 0.7 = \mathbf{0.3}\) (ឬ \(0.26\)) ។
តារាងអថេរភាព ៖
សង់ក្រាប \((C)\) និងអាស៊ីមតូត ៖
គណនាក្រឡាផ្ទៃផ្នែកប្លង់ \(S\) ៖
លើចន្លោះ \([1, e]\) បន្ទាត់អាស៊ីមតូតដេក \(y = 1\) ស្ថិតនៅខាងលើក្រាប \((C)\) ព្រោះ \(1 - f(x) = \frac{2\ln x}{x} \geq 0\) ៖
\[S = \int_1^e [1 - f(x)]\,dx = \int_1^e \frac{2\ln x}{x}\,dx = \left[ \ln^2 x \right]_1^e = \ln^2 e - \ln^2 1 = \mathbf{\boxed{1 \text{ ឯកតាក្រឡាផ្ទៃ}}}\]
អនុគមន៍ \(f\) កំណត់ចំពោះ \(x > 0\) ដោយ \(f(x) = 2 + \dfrac{\ln x}{x^2}\) ហើយមានក្រាប \((C)\) ។
រក \(\lim_{x\to +\infty} f(x)\) និង \(\lim_{x\to 0^+} f(x)\) ។ រកសមីការអាស៊ីមតូតឈរនិងដេកនៃក្រាប \((C)\) ។
គណនាដេរីវេ \(f'(x)\) ហើយសង់តារាងអថេរភាពនៃអនុគមន៍ \(f\) ។
រកកូអរដោនេចំណុចប្រសព្វរវាងក្រាប \((C)\) និងអាស៊ីមតូតដេក ។ សង់ក្រាប \((C)\) នៅក្នុងតម្រុយកូអរដោនេមួយ (គេឱ្យ \(e = 2.7,\, e^{0.5} = 1.65\)) ។
គណនាផ្ទៃក្រឡាផ្នែកប្លង់កំណត់ដោយ \((C)\) អាស៊ីមតូតដេក បន្ទាត់ឈរ \(x = 1\) និង \(x = e^{0.5}\) ។
ដំណោះស្រាយ
គណនាលីមីត និងសមីការអាស៊ីមតូត ៖
ត្រង់ \(x \to 0^+\) ៖ \(\lim_{x\to 0^+} \frac{\ln x}{x^2} = -\infty \implies \mathbf{\boxed{\lim_{x\to 0^+} f(x) = -\infty}}\) \(\implies \mathbf{\boxed{x = 0}}\) ជាអាស៊ីមតូតឈរ ។
ត្រង់ \(x \to +\infty\) ៖ \(\lim_{x\to +\infty} \frac{\ln x}{x^2} = 0 \implies \mathbf{\boxed{\lim_{x\to +\infty} f(x) = 2}}\) \(\implies \mathbf{\boxed{y = 2}}\) ជាអាស៊ីមតូតដេកខាង \(+\infty\) ។
គណនា \(f'(x)\) និងតារាងអថេរភាព ៖
គណនាដេរីវេ ៖ ចំពោះគ្រប់ \(x > 0\) ៖
\[f'(x) = \frac{\frac{1}{x}\cdot x^2 - \ln x \cdot 2x}{x^4} = \mathbf{\boxed{\frac{1 - 2\ln x}{x^3}}}\]សញ្ញា \(f'(x)\) ៖ ដោយ \(x^3 > 0\) សញ្ញា \(f'(x)\) ដូចសញ្ញា \(1 - 2\ln x\) ៖
\(f'(x) = 0 \iff 1 - 2\ln x = 0 \iff \ln x = \frac{1}{2} \iff x = e^{1/2} = \sqrt{e} \approx 1.65\) ។
\(f'(x) > 0 \iff 0 < x < \sqrt{e}\) (\(f\) កើន) ៖ \(f'(x) < 0 \iff x > \sqrt{e}\) (\(f\) ចុះ) ។
តម្លៃអតិបរមាធៀបត្រង់ \(x = \sqrt{e}\) គឺ \(f(\sqrt{e}) = 2 + \frac{1/2}{e} = \mathbf{\boxed{2 + \frac{1}{2e} \approx 2.18}}\) ។
តារាងអថេរភាព ៖
ចំណុចប្រសព្វនឹងអាស៊ីមតូតដេក និងសង់ក្រាប \((C)\) ៖
ប្រសព្វនឹង \(y = 2\) ៖ \(f(x) = 2 \iff \frac{\ln x}{x^2} = 0 \iff \ln x = 0 \iff x = 1 \implies \mathbf{\boxed{I(1, 2)}}\) ។
សង់ក្រាប \((C)\) ៖
គណនាផ្ទៃក្រឡាផ្នែកប្លង់ \(S\) ៖
លើចន្លោះ \([1, e^{0.5}]\) ក្រាប \((C)\) ស្ថិតនៅខាងលើអាស៊ីមតូតដេក \(y = 2\) ព្រោះ \(\frac{\ln x}{x^2} \geq 0\) ៖
\[S = \int_1^{e^{0.5}} [f(x) - 2]\,dx = \int_1^{e^{0.5}} \frac{\ln x}{x^2}\,dx\]តាង \(u = \ln x \implies du = \frac{dx}{x}\) និង \(dv = \frac{dx}{x^2} \implies v = -\frac{1}{x}\) ៖\[S = \left[ -\frac{\ln x}{x} \right]_1^{e^{0.5}} - \int_1^{e^{0.5}} \left(-\frac{1}{x^2}\right)\,dx = \left[ -\frac{\ln x + 1}{x} \right]_1^{e^{0.5}}\]\[S = -\frac{0.5 + 1}{e^{0.5}} - \left(-\frac{0 + 1}{1}\right) = 1 - \frac{1.5}{\sqrt{e}} \approx 1 - \frac{1.5}{1.65} \approx \mathbf{\boxed{0.09 \text{ ឯកតាក្រឡាផ្ទៃ}}}\]
\(f\) ជាអនុគមន៍កំណត់លើ \(\mathbb{R}\) ដោយ \(f(x) = 4 - x - e^{-x}\) និងមានក្រាប \((C)\) ។
រក \(\lim_{x\to +\infty} f(x)\) ។
បង្ហាញថាបន្ទាត់ \((D)\) មានសមីការ \(y = -x + 4\) ជាអាស៊ីមតូតនៃខ្សែកោង \((C)\) ។
តើខ្សែកោង \((C)\) នៅលើ ឬក្រោមបន្ទាត់ \((D)\) ? ចូរបញ្ជាក់ ។
ផ្ទៀងផ្ទាត់ថាគ្រប់ចំនួនពិត \(x\), \(f(x) = \dfrac{4e^x - xe^x - 1}{e^x}\) ។
រក \(\lim_{x\to -\infty} f(x)\) (ប្រើលទ្ធផល \(\lim_{x\to -\infty} xe^x = 0\)) ។
គណនា \(f'(x)\) ។ សិក្សាអថេរភាពនៃ \(f\) ។ កំណត់តម្លៃពិតនៃអតិបរមារបស់ \(f\) ។
\(A\) ជាចំណុចនៅលើខ្សែកោង \((C)\) ដែលមានអាប់ស៊ីស \(0\) ។ កំណត់សមីការបន្ទាត់ប៉ះខ្សែកោង \((C)\) ត្រង់ \(A\) ។
បង្ហាញថា \(f(x) = 0\) មានចម្លើយតែមួយគត់ដែលតាងដោយ \(\beta\) នៅក្នុងចន្លោះ \([-1, 0]\) (ឬ \([-2, 0]\)) ។
ដំណោះស្រាយ
រក \(\lim_{x\to +\infty} f(x)\) ៖
\[\lim_{x\to +\infty} f(x) = \lim_{x\to +\infty} (4 - x - e^{-x}) = 4 - (+\infty) - 0 = \mathbf{\boxed{-\infty}}\](ព្រោះកាលណា \(x \to +\infty\) នោះ \(-x \to -\infty\) និង \(e^{-x} \to 0\)) ។បង្ហាញថាបន្ទាត់ \((D): y = -x + 4\) ជាអាស៊ីមតូតនៃខ្សែកោង \((C)\) ៖
ពិនិត្យផលដក ៖\[\lim_{x\to +\infty} \left[ f(x) - (-x + 4) \right] = \lim_{x\to +\infty} (-e^{-x}) = 0\]ដូចនេះ បន្ទាត់ \(\mathbf{\boxed{(D): y = -x + 4}}\) ជាអាស៊ីមតូតទ្រេតនៃខ្សែកោង \((C)\) ខាង \(+\infty\) ។បញ្ជាក់ទីតាំងធៀបរវាងខ្សែកោង \((C)\) និងបន្ទាត់ \((D)\) ៖
ផលដក ៖ \(f(x) - y_D = -e^{-x}\) ។
ដោយសារ \(e^{-x} > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) នាំឱ្យ \(-e^{-x} < 0\) ជានិច្ច ។
ដូចនេះ ខ្សែកោង \((C)\) ស្ថិតនៅខាងក្រោមបន្ទាត់ \((D)\) ជានិច្ចចំពោះគ្រប់ \(x \in \mathbb{R}\) ។ផ្ទៀងផ្ទាត់រូបមន្ត \(f(x)\) ៖
ចំពោះគ្រប់ \(x \in \mathbb{R}\) ដោយសារ \(e^{-x} = \dfrac{1}{e^x}\) គេបាន ៖\[f(x) = 4 - x - e^{-x} = 4 - x - \frac{1}{e^x} = \mathbf{\boxed{\frac{4e^x - xe^x - 1}{e^x}}}\](សម្គាល់ ៖ ក្នុងប្រធានដើមមានការច្រឡំវាយអក្សរជា \(-2\) លើភាគយក តែទម្រង់ពិតប្រាកដត្រូវតែជា \(-1\)) ។រក \(\lim_{x\to -\infty} f(x)\) ៖
តាមសំណួរ (d) យើងមាន ៖\[\lim_{x\to -\infty} f(x) = \lim_{x\to -\infty} \frac{4e^x - xe^x - 1}{e^x}\]ដោយ \(\lim_{x\to -\infty} e^x = 0^+\) និង \(\lim_{x\to -\infty} xe^x = 0\) នាំឱ្យភាគយកខិតទៅ \(4(0) - 0 - 1 = -1 < 0\) ហើយភាគបែងខិតជិត \(0^+\) ៖\[\mathbf{\boxed{\lim_{x\to -\infty} f(x) = -\infty}}\]
គណនា \(f'(x)\) សិក្សាអថេរភាព និងតម្លៃអតិបរមា ៖
ដេរីវេ ៖ \(f'(x) = [4 - x - e^{-x}]' = -1 - (-e^{-x}) = \mathbf{\boxed{-1 + e^{-x}}}\) ។
សញ្ញា \(f'(x)\) ៖
\[f'(x) = 0 \iff e^{-x} = 1 \iff -x = 0 \iff x = 0\]បើ \(x < 0 \implies -x > 0 \implies e^{-x} > 1 \implies f'(x) > 0\) (អនុគមន៍កើន) ។
បើ \(x > 0 \implies -x < 0 \implies e^{-x} < 1 \implies f'(x) < 0\) (អនុគមន៍ចុះ) ។
អតិបរមាដាច់ខាតត្រង់ \(x = 0\) គឺ ៖
\[f(0) = 4 - 0 - e^0 = 4 - 1 = \mathbf{3}\]តារាងអថេរភាព ៖
សមីការបន្ទាត់ប៉ះខ្សែកោង \((C)\) ត្រង់ចំណុច \(A\) (\(x_A = 0\)) ៖
កូអរដោនេចំណុចប៉ះ ៖ \(y_A = f(0) = 3 \implies A(0, 3)\) ។
មេគុណប្រាប់ទិស ៖ \(f'(0) = -1 + e^0 = 0\) ។
សមីការបន្ទាត់ប៉ះ ៖ \(y - 3 = 0(x - 0) \iff \mathbf{\boxed{y = 3}}\) (បន្ទាត់ប៉ះដេក) ។
បង្ហាញថា \(f(x) = 0\) មានចម្លើយតែមួយគត់ \(\beta\) ៖
លើចន្លោះ \((-\infty, 0]\) អនុគមន៍ \(f\) ជាប់ និងកើនដាច់ខាតពី \(-\infty\) ទៅ \(3\) ។
ដោយសារ \(0 \in (-\infty, 3]\) តាមទ្រឹស្តីបទតម្លៃកណ្តាល សមីការ \(f(x) = 0\) មានចម្លើយតែមួយគត់ \(\beta \in (-\infty, 0)\) ។
ពិនិត្យតម្លៃ ៖
\[f(0) = 3 > 0, \quad{} f(-1) = 4 - (-1) - e^1 = 5 - e \approx 5 - 2.72 = 2.28 > 0\]\[f(-2) = 4 - (-2) - e^2 = 6 - e^2 \approx 6 - 7.39 = -1.39 < 0\]ដោយ \(f(-2) \cdot f(0) < 0\) (និង \(f(-2) \cdot f(-1) < 0\)) នោះឫសតែមួយគត់ \(\beta \approx -1.75\) ស្ថិតនៅក្នុងចន្លោះ \([-2, -1] \subset [-2, 0]\) ។
*(សម្គាល់ ៖ ប្រធានដើមដាក់ \([-1, 0]\) តែតាមតម្លៃជាក់ស្តែង \(f(-1) > 0\) ដូចនេះចន្លោះដែលមានការប្តូរសញ្ញាគឺ \([-2, -1]\) ឬ \([-2, 0]\))* ។
គេមានអនុគមន៍ \(f\) កំណត់លើ \(I = ]0, +\infty[\) ដោយ \(f(x) = \dfrac{x + \ln x}{x^2}\) ។
\(h\) ជាអនុគមន៍កំណត់លើ \(I\) ដោយ \(h(x) = -x + 1 - 2\ln x\) ។ គណនា \(h(1)\) និងសិក្សាអថេរភាពនៃ \(h(x)\) ដោយមិនបាច់គណនាលីមីតនៃ \(h(x)\) ត្រង់ \(0\) និង \(+\infty\) ឡើយ ។
គណនាលីមីតនៃ \(f(x)\) ត្រង់ \(0\) និង \(+\infty\) ។
គណនាដេរីវេ \(f'(x)\) នៃអនុគមន៍ \(f(x)\) ។
បង្ហាញថានៅលើ \(I\), \(f'(x)\) មានសញ្ញាដូច \(h(x)\) ។
ទាញរកអថេរភាពនៃ \(f(x)\) លើ \(I\) និងសង់ក្រាប \((C)\) នៃ \(f(x)\) នៅក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
ដំណោះស្រាយ
សិក្សាអនុគមន៍ជំនួយ \(h(x)\) ៖
គណនា \(h(1)\) ៖
\[h(1) = -1 + 1 - 2\ln 1 = \mathbf{\boxed{0}}\]ដេរីវេនៃ \(h(x)\) ៖ ចំពោះគ្រប់ \(x > 0\) ៖
\[h'(x) = -1 - \frac{2}{x} = \frac{-x - 2}{x} < 0 \quad{} (\text{ព្រោះ } x > 0 \implies -x - 2 < 0)\]ដូចនេះ អនុគមន៍ \(h\) ចុះដាច់ខាតលើ \(I = (0, +\infty)\) ។ទាញរកសញ្ញានៃ \(h(x)\) ៖
បើ \(0 < x < 1 \implies h(x) > h(1) = 0\) (វិជ្ជមាន) ។
បើ \(x > 1 \implies h(x) < h(1) = 0\) (អវិជ្ជមាន) ។
សិក្សាអនុគមន៍ \(f(x)\) និងសង់ក្រាប ៖
គណនាលីមីត ៖
ត្រង់ \(x \to 0^+\) ៖ \(\lim_{x\to 0^+} (x + \ln x) = -\infty\) និង \(\lim_{x\to 0^+} x^2 = 0^+\) នាំឱ្យ \(\mathbf{\boxed{\lim_{x\to 0^+} f(x) = -\infty}}\) \(\implies \mathbf{\boxed{x = 0}}\) ជាអាស៊ីមតូតឈរ ។
ត្រង់ \(x \to +\infty\) ៖ \(f(x) = \frac{1}{x} + \frac{\ln x}{x^2} \implies \mathbf{\boxed{\lim_{x\to +\infty} f(x) = 0 + 0 = 0}}\) \(\implies \mathbf{\boxed{y = 0}}\) ជាអាស៊ីមតូតដេក ។
គណនាដេរីវេ \(f'(x)\) ៖ ចំពោះគ្រប់ \(x > 0\) ៖
\[f'(x) = \frac{\left(1 + \frac{1}{x}\right)x^2 - (x + \ln x)(2x)}{x^4} = \frac{x^2 + x - 2x^2 - 2x\ln x}{x^4} = \frac{x(-x + 1 - 2\ln x)}{x^4} = \mathbf{\boxed{\frac{h(x)}{x^3}}}\]សញ្ញានៃ \(f'(x)\) ៖
ដោយសារ \(x^3 > 0\) ចំពោះគ្រប់ \(x \in I\) នាំឱ្យសញ្ញានៃ \(f'(x)\) ដូចសញ្ញានៃ \(h(x)\) ទាំងស្រុង ៖\(f'(x) > 0 \iff 0 < x < 1\) (អនុគមន៍ \(f\) កើន) ។
\(f'(1) = 0\) ត្រង់ \(x = 1\) ។
\(f'(x) < 0 \iff x > 1\) (អនុគមន៍ \(f\) ចុះ) ។
តារាងអថេរភាព និងសង់ក្រាប \((C)\) ៖
តម្លៃអតិបរមាធៀបត្រង់ \(x = 1\) គឺ \(f(1) = \frac{1 + \ln 1}{1^2} = 1\) ។
គេមានអនុគមន៍ \(g\) កំណត់លើ \((0, +\infty)\) ដោយ \(g(x) = x^2 + \ln x\) ។
បង្ហាញថា \(g\) ជាអនុគមន៍កើនដាច់ខាតលើ \((0, +\infty)\) និងគណនា \(g(1)\) ។
ទាញបញ្ជាក់ថា បើ \(x \geq 1\) នោះ \(x^2 + \ln x \geq 1\) ហើយបើ \(0 < x \leq 1\) នោះ \(x^2 + \ln x \leq 1\) ។
កំណត់សញ្ញានៃកន្សោម \(x^2 + \ln x - 1\) ចំពោះ \(x \in (0, +\infty)\) ។
គេមានអនុគមន៍ \(f\) កំណត់លើ \((0, +\infty)\) ដោយ \(f(x) = x + 1 - \dfrac{\ln x}{x}\) ហើយមានក្រាប \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
សិក្សាលីមីតនៃអនុគមន៍ \(f\) ត្រង់ \(0\) និង \(+\infty\) (ដោយដឹងថា \(\lim_{x\to +\infty}\frac{\ln x}{x} = 0\)) ។
បង្ហាញថាដេរីវេនៃអនុគមន៍ \(f\) គឺ \(f'(x) = \dfrac{x^2 + \ln x - 1}{x^2}\) ។
ប្រើលទ្ធផលផ្នែក \(A\) សិក្សាសញ្ញានៃ \(f'(x)\) និងសង់តារាងអថេរភាពនៃ \(f\) លើ \((0, +\infty)\) ។
បង្ហាញថាបន្ទាត់ \((\Delta): y = x + 1\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ត្រង់ \(+\infty\) ។ សិក្សាទីតាំងធៀប និងបញ្ជាក់កូអរដោនេចំណុចប្រសព្វ \(I\) រវាង \((C)\) និង \((\Delta)\) រួចសង់ \((\Delta)\) និង \((C)\) ។
ដំណោះស្រាយ
សិក្សាអនុគមន៍ \(g(x)\) ៖
ដេរីវេ ៖ ចំពោះគ្រប់ \(x > 0\) ៖
\[g'(x) = 2x + \frac{1}{x} = \frac{2x^2 + 1}{x} > 0 \quad{} (\text{ព្រោះ } x > 0)\]ដូចនេះ \(g\) ជាអនុគមន៍កើនដាច់ខាតលើ \((0, +\infty)\) ។
គណនា \(g(1) = 1^2 + \ln 1 = 1 + 0 = \mathbf{\boxed{1}}\) ។ដោយសារ \(g\) កើនដាច់ខាតលើ \((0, +\infty)\) ៖
បើ \(x \geq 1 \implies g(x) \geq g(1) \implies \mathbf{\boxed{x^2 + \ln x \geq 1}}\) ។
បើ \(0 < x \leq 1 \implies g(x) \leq g(1) \implies \mathbf{\boxed{x^2 + \ln x \leq 1}}\) ។
សញ្ញានៃកន្សោម \(x^2 + \ln x - 1 = g(x) - 1\) ៖
បើ \(0 < x < 1 \implies x^2 + \ln x - 1 < 0\) (អវិជ្ជមាន) ។
បើ \(x = 1 \implies x^2 + \ln x - 1 = 0\) ។
បើ \(x > 1 \implies x^2 + \ln x - 1 > 0\) (វិជ្ជមាន) ។
សិក្សាអនុគមន៍ \(f(x)\) ៖
លីមីតនៃអនុគមន៍ \(f\) ៖
ត្រង់ \(x \to 0^+\) ៖ \(\lim_{x\to 0^+} \left(-\frac{\ln x}{x}\right) = +\infty \implies \mathbf{\boxed{\lim_{x\to 0^+} f(x) = +\infty}}\) \(\implies \mathbf{\boxed{x = 0}}\) ជាអាស៊ីមតូតឈរ ។
ត្រង់ \(x \to +\infty\) ៖ \(\lim_{x\to +\infty} \frac{\ln x}{x} = 0 \implies \mathbf{\boxed{\lim_{x\to +\infty} f(x) = +\infty}}\) ។
គណនាដេរីវេ \(f'(x)\) ៖ ចំពោះគ្រប់ \(x > 0\) ៖
\[f'(x) = 1 - \frac{\frac{1}{x}\cdot x - \ln x}{x^2} = 1 - \frac{1 - \ln x}{x^2} = \mathbf{\boxed{\frac{x^2 + \ln x - 1}{x^2}}}\]សញ្ញា \(f'(x)\) និងតារាងអថេរភាព ៖
ដោយសារ \(x^2 > 0\) សញ្ញានៃ \(f'(x)\) ដូចសញ្ញានៃ \(x^2 + \ln x - 1\) (តាមផ្នែក \(A\)) ៖\(f'(x) < 0 \iff 0 < x < 1\) (\(f\) ចុះ) ៖ \(f'(x) > 0 \iff x > 1\) (\(f\) កើន) ។
តម្លៃអប្បបរមាធៀបត្រង់ \(x = 1\) គឺ \(f(1) = 1 + 1 - \frac{\ln 1}{1} = \mathbf{\boxed{2}}\) ។
អាស៊ីមតូតទ្រេត ទីតាំងធៀប និងសង់ក្រាប ៖
ពិនិត្យផលដក ៖ \(\lim_{x\to +\infty} [f(x) - (x + 1)] = \lim_{x\to +\infty} \left(-\frac{\ln x}{x}\right) = 0\) ។
ដូចនេះ បន្ទាត់ \(\mathbf{\boxed{(\Delta): y = x + 1}}\) ជាអាស៊ីមតូតទ្រេតខាង \(+\infty\) ។ទីតាំងធៀប ៖ សញ្ញានៃ \(f(x) - (x + 1) = -\frac{\ln x}{x}\) ៖
លើ \((0, 1)\) ៖ \(\ln x < 0 \implies -\frac{\ln x}{x} > 0 \implies \mathbf{(C) \text{ ស្ថិតនៅខាងលើ } (\Delta)}\) ។
លើ \((1, +\infty)\) ៖ \(\ln x > 0 \implies -\frac{\ln x}{x} < 0 \implies \mathbf{(C) \text{ ស្ថិតនៅខាងក្រោម } (\Delta)}\) ។
ចំណុចប្រសព្វ ៖ \(-\frac{\ln x}{x} = 0 \iff \ln x = 0 \iff x = 1 \implies \mathbf{\boxed{I(1, 2)}}\) ។
គេមានអនុគមន៍ \(f\) កំណត់លើ \(\mathbb{R} \setminus \{-2, 2\}\) ដោយ \(f(x) = \dfrac{2x^2}{x^2 - 4}\) ។
សិក្សាលីមីតនៃអនុគមន៍ \(f\) ត្រង់ \(-\infty, -2, 2\) និង \(+\infty\) ។ បញ្ជាក់អំពីអាស៊ីមតូតដេក និងអាស៊ីមតូតឈរនៃក្រាប \((C)\) ។
គណនាដេរីវេ \(f'(x)\) សិក្សាសញ្ញា \(f'(x)\) និងសង់តារាងអថេរភាពនៃ \(f\) ។
សង់ក្រាប \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
ដំណោះស្រាយ
គណនាលីមីត និងរកអាស៊ីមតូត ៖
លីមីតត្រង់ \(\pm\infty\) ៖
\[\lim_{x\to \pm\infty} f(x) = \lim_{x\to \pm\infty} \frac{2x^2}{x^2} = \mathbf{2} \implies \mathbf{\boxed{y = 2 \text{ ជាអាស៊ីមតូតដេកខាង } \pm\infty}}\]លីមីតត្រង់ \(x = 2\) ៖
\(\lim_{x\to 2^-} \dfrac{2x^2}{x^2 - 4} = \dfrac{8}{0^-} = -\infty\) ។
\(\lim_{x\to 2^+} \dfrac{2x^2}{x^2 - 4} = \dfrac{8}{0^+} = +\infty\) ។
ដូច្នេះ \(\mathbf{\boxed{x = 2 \text{ ជាអាស៊ីមតូតឈរ}}}\) ។
លីមីតត្រង់ \(x = -2\) ៖
\(\lim_{x\to -2^-} \dfrac{2x^2}{x^2 - 4} = \dfrac{8}{0^+} = +\infty\) ។
\(\lim_{x\to -2^+} \dfrac{2x^2}{x^2 - 4} = \dfrac{8}{0^-} = -\infty\) ។
ដូច្នេះ \(\mathbf{\boxed{x = -2 \text{ ជាអាស៊ីមតូតឈរ}}}\) ។
ដេរីវេ និងតារាងអថេរភាព ៖
អនុវត្តរូបមន្តដេរីវេផលចែក ៖
\[f'(x) = \frac{(2x^2)'(x^2 - 4) - 2x^2(x^2 - 4)'}{(x^2 - 4)^2} = \frac{4x(x^2 - 4) - 2x^2(2x)}{(x^2 - 4)^2}\]\[f'(x) = \frac{4x^3 - 16x - 4x^3}{(x^2 - 4)^2} = \mathbf{\boxed{\frac{-16x}{(x^2 - 4)^2}}}\]ដោយសារ \((x^2 - 4)^2 > 0\) ចំពោះគ្រប់ \(x \in D\) នោះសញ្ញា \(f'(x)\) ដូចសញ្ញា \(-16x\) ៖
\[f'(x) = 0 \iff -16x = 0 \iff x = 0\]បើ \(x < 0\) (\(x \neq -2\)) ៖ \(-16x > 0 \implies f'(x) > 0\) (អនុគមន៍កើន) ។
បើ \(x > 0\) (\(x \neq 2\)) ៖ \(-16x < 0 \implies f'(x) < 0\) (អនុគមន៍ចុះ) ។
តម្លៃអតិបរមាធៀបត្រង់ \(x = 0\) គឺ ៖
\[f(0) = \frac{2(0)^2}{0^2 - 4} = \mathbf{0}\]
សង់ក្រាប \((C)\) ៖
គេមានអនុគមន៍ \(f\) កំណត់លើ \(\mathbb{R}\) ដោយ \(f(x) = x + \dfrac{1 - 3e^x}{1 + e^x}\) ហើយមានក្រាប \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
បង្ហាញថា \(f(x) = x + 1 - \dfrac{4e^x}{1 + e^x}\) និងគណនាលីមីតនៃ \(f\) ត្រង់ \(-\infty\) ។ ស្រាយបំភ្លឺថាបន្ទាត់ \(d_1: y = x + 1\) ជាអាស៊ីមតូតនៃ \((C)\) ត្រង់ \(-\infty\) និងសិក្សាទីតាំងធៀបរវាង \((C)\) និង \(d_1\) ។
គណនាលីមីត \(f\) ត្រង់ \(+\infty\) ។ ស្រាយបំភ្លឺថាបន្ទាត់ \(d_2: y = x - 3\) ជាអាស៊ីមតូតនៃ \((C)\) ត្រង់ \(+\infty\) និងសិក្សាទីតាំងធៀបរវាង \((C)\) និង \(d_2\) ។
គណនាដេរីវេ \(f'(x)\) និងបង្ហាញថាចំពោះគ្រប់ចំនួនពិត \(x\), \(f'(x) = \left(\dfrac{e^x - 1}{e^x + 1}\right)^2\) ។
សិក្សាអថេរភាពនៃ \(f\) រួចសង់តារាងអថេរភាពនៃ \(f\) ។ សង់ក្រាប \((C)\) និងអាស៊ីមតូត \(d_1, d_2\) ។
ដំណោះស្រាយ
ទម្រង់នៃ \(f(x)\), លីមីត និងអាស៊ីមតូត \(d_1\) ខាង \(-\infty\) ៖
បង្ហាញទម្រង់ ៖
\[f(x) = x + \frac{1 - 3e^x}{1 + e^x} = x + \frac{1 + e^x - 4e^x}{1 + e^x} = \mathbf{\boxed{x + 1 - \frac{4e^x}{1 + e^x}}}\]គណនាលីមីត ៖ កាលណា \(x \to -\infty\) នោះ \(e^x \to 0\) នាំឱ្យ \(\mathbf{\boxed{\lim_{x\to -\infty} f(x) = -\infty}}\) ។
អាស៊ីមតូត \(d_1\) ៖ \(\lim_{x\to -\infty} [f(x) - (x + 1)] = \lim_{x\to -\infty} \left(-\frac{4e^x}{1 + e^x}\right) = 0\) ។
ដូចនេះ បន្ទាត់ \(\mathbf{\boxed{d_1: y = x + 1}}\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ខាង \(-\infty\) ។ទីតាំងធៀប ៖ \(f(x) - (x + 1) = -\frac{4e^x}{1 + e^x} < 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) ។
ដូចនេះ \(\mathbf{(C) \text{ ស្ថិតនៅខាងក្រោមបន្ទាត់ } d_1}\) ជានិច្ច ។
លីមីត និងអាស៊ីមតូត \(d_2\) ខាង \(+\infty\) ៖
សរសេរ ៖ \(f(x) = x + \frac{-3(1 + e^x) + 4}{1 + e^x} = x - 3 + \frac{4}{1 + e^x}\) ។
កាលណា \(x \to +\infty\) នោះ \(\frac{4}{1+e^x} \to 0\) នាំឱ្យ \(\mathbf{\boxed{\lim_{x\to +\infty} f(x) = +\infty}}\) ។អាស៊ីមតូត \(d_2\) ៖ \(\lim_{x\to +\infty} [f(x) - (x - 3)] = \lim_{x\to +\infty} \frac{4}{1 + e^x} = 0\) ។
ដូចនេះ បន្ទាត់ \(\mathbf{\boxed{d_2: y = x - 3}}\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ខាង \(+\infty\) ។ទីតាំងធៀប ៖ \(f(x) - (x - 3) = \frac{4}{1 + e^x} > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) ។
ដូចនេះ \(\mathbf{(C) \text{ ស្ថិតនៅខាងលើបន្ទាត់ } d_2}\) ជានិច្ច ។
គណនាដេរីវេ តារាងអថេរភាព និងសង់ក្រាប ៖
គណនាដេរីវេ \(f'(x)\) ៖ ចំពោះគ្រប់ \(x \in \mathbb{R}\) ៖
\[f'(x) = \left[x + 1 - \frac{4e^x}{1 + e^x}\right]' = 1 - \frac{4e^x(1 + e^x) - 4e^x \cdot e^x}{(1 + e^x)^2} = 1 - \frac{4e^x}{(1 + e^x)^2}\]\[f'(x) = \frac{(1 + e^x)^2 - 4e^x}{(1 + e^x)^2} = \frac{e^{2x} - 2e^x + 1}{(1 + e^x)^2} = \mathbf{\boxed{\left(\frac{e^x - 1}{e^x + 1}\right)^2}}\]សិក្សាអថេរភាព និងសង់ក្រាប ៖
ដោយសារ \(f'(x) = \left(\frac{e^x-1}{e^x+1}\right)^2 \geq 0\) គ្រប់ \(x \in \mathbb{R}\) និង \(f'(x) = 0 \iff x = 0\) នាំឱ្យ \(f\) ជាអនុគមន៍កើនដាច់ខាតលើ \(\mathbb{R}\) ។
ត្រង់ \(x = 0 \implies f(0) = 0 + 1 - \frac{4}{2} = -1\) ។
គេមានអនុគមន៍ \(f\) កំណត់លើ \((1, +\infty)\) ដោយ \(f(x) = -x + 4 + \ln\left(\dfrac{x+1}{x-1}\right)\) ហើយមានក្រាប \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
គណនាលីមីតនៃ \(f\) ត្រង់ \(1\) និងត្រង់ \(+\infty\) ។
ស្រាយបំភ្លឺថានៅលើ \((1, +\infty)\) គេបានដេរីវេនៃ \(f\) គឺ \(f'(x) = \dfrac{-(x^2+1)}{(x+1)(x-1)}\) ។ សិក្សាអថេរភាព និងសង់តារាងអថេរភាពនៃ \(f\) ។
បង្ហាញថាបន្ទាត់ \(d_1: y = -x + 4\) ជាអាស៊ីមតូតទ្រេតនៃ \((C)\) ត្រង់ \(+\infty\) ។
បង្ហាញថាចំពោះគ្រប់ \(x \in (1, +\infty)\) គេមាន \(\dfrac{x+1}{x-1} > 1\) រួចទាញរកទីតាំងធៀបនៃ \((C)\) ធៀបនឹង \(d_1\) ។
កំណត់កូអរដោនេនៃចំណុចលើ \((C)\) ដែលបន្ទាត់ប៉ះ \(d_2\) មានមេគុណប្រាប់ទិសស្មើ \(-\dfrac{5}{3}\) និងសរសេរសមីការបន្ទាត់ប៉ះ \(d_2\) នោះ ។
សង់ក្រាប \((C)\) អាស៊ីមតូត \(d_1\) និងបន្ទាត់ប៉ះ \(d_2\) (យក \(\ln 3 \approx 1.1\) និងចំណុចកាត់អ័ក្សអាប់ស៊ីស \((4.5, 0)\)) ។
ដំណោះស្រាយ
គណនាលីមីត ៖
ត្រង់ \(x \to 1^+\) ៖ \(\lim_{x\to 1^+} \frac{x+1}{x-1} = +\infty \implies \lim_{x\to 1^+} \ln\left(\frac{x+1}{x-1}\right) = +\infty\) នាំឱ្យ \(\mathbf{\boxed{\lim_{x\to 1^+} f(x) = +\infty}}\) \(\implies \mathbf{\boxed{x = 1}}\) ជាអាស៊ីមតូតឈរ ។
ត្រង់ \(x \to +\infty\) ៖ \(\lim_{x\to +\infty} \frac{x+1}{x-1} = 1 \implies \lim_{x\to +\infty} \ln\left(\frac{x+1}{x-1}\right) = 0\) នាំឱ្យ \(\mathbf{\boxed{\lim_{x\to +\infty} f(x) = -\infty}}\) ។
គណនាដេរីវេ និងតារាងអថេរភាព ៖
ដេរីវេ ៖ ចំពោះគ្រប់ \(x > 1\) ៖
\[f'(x) = -1 + \frac{\left(\frac{x+1}{x-1}\right)'}{\frac{x+1}{x-1}} = -1 + \frac{\frac{-2}{(x-1)^2}}{\frac{x+1}{x-1}} = -1 - \frac{2}{(x+1)(x-1)} = \mathbf{\boxed{-\frac{x^2 + 1}{(x+1)(x-1)}}}\]សញ្ញា \(f'(x)\) ៖ ចំពោះគ្រប់ \(x > 1\) គេមាន \(x^2 + 1 > 0\) និង \((x+1)(x-1) > 0\) នាំឱ្យ \(f'(x) < 0\) ជានិច្ច ។
ដូចនេះ \(f\) ជាអនុគមន៍ចុះដាច់ខាតលើ \((1, +\infty)\) ។តារាងអថេរភាព ៖
អាស៊ីមតូតទ្រេត និងទីតាំងធៀប ៖
ពិនិត្យផលដក ៖ \(\lim_{x\to +\infty} [f(x) - (-x + 4)] = \lim_{x\to +\infty} \ln\left(\frac{x+1}{x-1}\right) = 0\) ។
ដូចនេះ បន្ទាត់ \(\mathbf{\boxed{d_1: y = -x + 4}}\) ជាអាស៊ីមតូតទ្រេតខាង \(+\infty\) ។ដោយសារ \(x > 1 \implies x + 1 > x - 1 > 0 \implies \dfrac{x+1}{x-1} > 1\) នាំឱ្យ \(\ln\left(\frac{x+1}{x-1}\right) > 0\) ។
ដូចនេះ \(\mathbf{(C) \text{ ស្ថិតនៅខាងលើបន្ទាត់ } d_1}\) ចំពោះគ្រប់ \(x \in (1, +\infty)\) ។
ចំណុចប៉ះ និងសមីការបន្ទាត់ប៉ះ \(d_2\) ៖
រកអាប់ស៊ីសនៃចំណុចប៉ះ ៖
\[f'(x) = -\frac{5}{3} \iff \frac{x^2 + 1}{x^2 - 1} = \frac{5}{3} \iff 3x^2 + 3 = 5x^2 - 5 \iff 2x^2 = 8 \iff x = 2 \quad{} (\text{ព្រោះ } x > 1)\]ត្រង់ \(x = 2 \implies y = f(2) = -2 + 4 + \ln\left(\frac{3}{1}\right) = 2 + \ln 3 \approx 2 + 1.1 = 3.1\) ។
ដូចនេះ ចំណុចប៉ះគឺ \(\mathbf{\boxed{B(2, 2 + \ln 3)}}\) ។សមីការបន្ទាត់ប៉ះ ៖ \(y - (2 + \ln 3) = -\frac{5}{3}(x - 2) \iff \mathbf{\boxed{d_2: y = -\frac{5}{3}x + \frac{16}{3} + \ln 3}}\) ។
សង់ក្រាប \((C)\) អាស៊ីមតូត និងបន្ទាត់ប៉ះ ៖
គេមានអនុគមន៍ \(f\) កំណត់លើ \(\mathbb{R}\) ដោយ \(f(x) = x + 2 - \dfrac{4e^x}{e^x + 3}\) ហើយមានក្រាប \((C)\) ក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
គណនាលីមីតនៃ \(f\) ត្រង់ \(-\infty\) និង \(+\infty\) ។
សិក្សាទីតាំងធៀបនៃក្រាប \((C)\) ធៀបនឹងបន្ទាត់ \(d_1: y = x + 2\) ។
ស្រាយបំភ្លឺថាចំពោះគ្រប់ចំនួនពិត \(x\), \(f'(x) = \left(\dfrac{e^x - 3}{e^x + 3}\right)^2\) ។
សិក្សាអថេរភាពនៃ \(f\) លើ \(\mathbb{R}\) និងសង់តារាងអថេរភាពនៃ \(f\) ។
បញ្ជាក់លក្ខណៈនៃបន្ទាត់ប៉ះ \(d_2\) ទៅនឹង \((C)\) ត្រង់ចំណុច \(I\) ដែលមានអាប់ស៊ីស \(x = \ln 3\) ។
សិក្សាទីតាំងនៃក្រាប \((C)\) ធៀបនឹងបន្ទាត់ប៉ះ \(d_2\) ។
បង្ហាញថាបន្ទាត់ប៉ះ \(d_3\) ទៅនឹង \((C)\) ត្រង់ \(x = 0\) មានសមីការ \(y = \dfrac{1}{4}x + 1\) ។
ដោយសន្មត់ថាចំណុច \(I\) ជាផ្ចិតឆ្លុះនៃក្រាប \((C)\) ចូរសង់ក្រាប \((C)\) និងបន្ទាត់ប៉ះ \(d_1, d_2, d_3\) ។
ដំណោះស្រាយ
លីមីត និងទីតាំងធៀបនឹង \(d_1\) ៖
\(\lim_{x\to -\infty} e^x = 0 \implies \mathbf{\boxed{\lim_{x\to -\infty} f(x) = -\infty}}\) ។
\(\lim_{x\to +\infty} \frac{4e^x}{e^x + 3} = 4 \implies \mathbf{\boxed{\lim_{x\to +\infty} f(x) = +\infty}}\) ។ពិនិត្យផលដក ៖ \(f(x) - (x + 2) = -\frac{4e^x}{e^x + 3} < 0\) ចំពោះគ្រប់ \(x \in \mathbb{R}\) ។
ដូចនេះ \(\mathbf{(C) \text{ ស្ថិតនៅខាងក្រោមបន្ទាត់ } d_1}\) ជានិច្ច ។
ដេរីវេ និងតារាងអថេរភាព ៖
ដេរីវេ ៖ ចំពោះគ្រប់ \(x \in \mathbb{R}\) ៖
\[f'(x) = 1 - \frac{4e^x(e^x + 3) - 4e^x \cdot e^x}{(e^x + 3)^2} = 1 - \frac{12e^x}{(e^x + 3)^2} = \frac{(e^x + 3)^2 - 12e^x}{(e^x + 3)^2} = \mathbf{\boxed{\left(\frac{e^x - 3}{e^x + 3}\right)^2}}\]សិក្សាអថេរភាព ៖ ដោយសារ \(f'(x) \geq 0\) គ្រប់ \(x \in \mathbb{R}\) និង \(f'(x) = 0 \iff x = \ln 3\) នាំឱ្យ \(f\) ជាអនុគមន៍កើនដាច់ខាតលើ \(\mathbb{R}\) ។
តារាងអថេរភាព ៖
បន្ទាត់ប៉ះ \(d_2\) ត្រង់ \(I\) និងទីតាំងធៀប ៖
ត្រង់ \(x = \ln 3\) គេបាន \(f(\ln 3) = \ln 3 + 2 - \frac{4(3)}{3+3} = \ln 3\) និង \(f'(\ln 3) = 0\) ។
ដូចនេះ បន្ទាត់ប៉ះ \(\mathbf{\boxed{d_2: y = \ln 3}}\) ជាបន្ទាត់ដេកស្របនឹងអ័ក្សអាប់ស៊ីស ។ដោយសារ \(I(\ln 3, \ln 3)\) ជាចំណុចរបត់ ក្រាប \((C)\) កាត់បន្ទាត់ប៉ះ \(d_2\) ត្រង់ \(I\) ដោយ ៖
ចំពោះ \(x < \ln 3\) ៖ \((C)\) ស្ថិតនៅខាងក្រោម \(d_2\) ។
ចំពោះ \(x > \ln 3\) ៖ \((C)\) ស្ថិតនៅខាងលើ \(d_2\) ។
បន្ទាត់ប៉ះ \(d_3\) និងសង់ក្រាប ៖
ត្រង់ \(x = 0\) ៖ \(f(0) = 0 + 2 - \frac{4}{4} = 1\) និង \(f'(0) = \left(\frac{1-3}{1+3}\right)^2 = \frac{1}{4}\) ។
សមីការបន្ទាត់ប៉ះ ៖ \(y - 1 = \frac{1}{4}(x - 0) \iff \mathbf{\boxed{d_3: y = \frac{1}{4}x + 1}}\) ។សង់ក្រាប \((C)\) និងបន្ទាត់ប៉ះ ៖
មន្ត្រីរាជការម្នាក់មានអាយុ \(30\) ឆ្នាំបានយកប្រាក់ចំនួន \(1000\$\) ទៅផ្ញើនៅធនាគារមួយដោយទទួលបានអត្រាការប្រាក់សមាស \(11\%\) ក្នុងមួយឆ្នាំ។ ពេលចូលនិវត្តន៍អាយុ \(60\) ឆ្នាំ តើគាត់បានប្រាក់សរុបទាំងអស់ចំនួនប៉ុន្មាន បើធនាគារទូទាត់ប្រាក់ជាបន្តបន្ទាប់?
ដំណោះស្រាយ
ទិន្នន័យនៃប្រធាន ៖
ប្រាក់ដើមផ្ញើដំបូង ៖ \(P = 1000\$\)
អត្រាការប្រាក់ប្រចាំឆ្នាំ ៖ \(r = 11\% = 0.11\)
រយៈពេលផ្ញើប្រាក់ ពីអាយុ \(30\) ដល់ \(60\) ឆ្នាំ ៖ \(t = 60 - 30 = 30\) ឆ្នាំ
រូបមន្តគណនាការប្រាក់សមាសជាបន្តបន្ទាប់ (Continuous Compounding) ៖
\[A = P \cdot e^{rt}\]ដែល \(A\) ជាប្រាក់សរុបទាំងអស់ទទួលបានពេលបញ្ចប់កាលកំណត់។គណនាតម្លៃជាក់ស្តែង ៖
\[A = 1000 \cdot e^{0.11 \times 30} = 1000 \cdot e^{3.3}\]ដោយ \(e^{3.3} \approx 27.11263892\) គេបាន ៖\[A \approx 1000 \times 27.11263892 = 27\,112.63892 \text{ ដុល្លារ} \approx 27\,112.64 \text{ ដុល្លារ}\]
សេចក្តីសន្និដ្ឋាន ៖ ពេលចូលនិវត្តន៍នៅអាយុ \(60\) ឆ្នាំ មន្ត្រីរាជការរូបនោះនឹងទទួលបានប្រាក់សរុបទាំងអស់ចំនួន ៖
នៅទីក្រុងមួយកាលពី ២០ ឆ្នាំមុន មានប្រជាជនចំនួន \(60\,000\) នាក់ ហើយចំនួនប្រជាជនមានការកើនឡើងដោយអត្រាមួយថេរជារៀងរាល់ឆ្នាំ។ បើបច្ចុប្បន្នមានប្រជាជនចំនួន \(150\,000\) នាក់ រកអត្រាកំណើននៃចំនួនប្រជាជនក្នុងទីក្រុងនេះ។
ដំណោះស្រាយ
ទិន្នន័យនៃប្រធាន ៖
ចំនួនប្រជាជនកាលពី ២០ ឆ្នាំមុន (យកជាពេលដើម \(t = 0\)) ៖ \(P_0 = 60\,000\) នាក់
ចំនួនប្រជាជនបច្ចុប្បន្ន (ត្រូវនឹង \(t = 20\) ឆ្នាំ) ៖ \(P(20) = 150\,000\) នាក់
របៀបទី ១ ៖ តាមម៉ូដែលកំណើនអិចស្ប៉ូណង់ស្យែលបន្តបន្ទាប់ \(P(t) = P_0 e^{kt}\)
\[P(20) = P_0 e^{20k} \iff 60\,000 e^{20k} = 150\,000\]សម្រួលអង្គទាំងពីរ ៖\[e^{20k} = \frac{150\,000}{60\,000} = \frac{5}{2} = 2.5\]បំពាក់លោការីតនេពែរលើអង្គទាំងពីរ ៖\[20k = \ln(2.5) \implies k = \frac{\ln(2.5)}{20}\]ដោយ \(\ln(2.5) \approx 0.91629\) គេបាន ៖\[k \approx \frac{0.91629}{20} \approx 0.04581 = \mathbf{4.58\% \text{ ក្នុងមួយឆ្នាំ}}\]របៀបទី ២ ៖ តាមម៉ូដែលកំណើនប្រចាំឆ្នាំដាច់ដោយឡែក \(P(t) = P_0 (1 + r)^t\)
\[60\,000(1 + r)^{20} = 150\,000 \iff (1 + r)^{20} = 2.5\]នាំឱ្យ ៖\[1 + r = (2.5)^{\frac{1}{20}} \approx 1.04689 \implies r \approx 0.04689 = \mathbf{4.69\% \text{ ក្នុងមួយឆ្នាំ}}\]
សេចក្តីសន្និដ្ឋាន ៖ អត្រាកំណើននៃចំនួនប្រជាជនក្នុងទីក្រុងនេះគឺ ៖
លំហាត់កិច្ចការផ្ទះ សិក្សាអនុគមន៍ថ្នាក់ទី១២
ប្រធានលំហាត់ ៖
គេឱ្យអនុគមន៍ \(f\) កំណត់ដោយ \(f(x) = \dfrac{x^2 - 8x + 11}{x^2 - 6x + 9}\) ។ គេតាង \((C)\) ជាខ្សែកោងតាងអនុគមន៍ \(f\) ក្នុងតម្រុយអរតូណរម៉ាល់ \((O, \vec{i}, \vec{j})\) ។
រកដែនកំណត់ \(D_f\) នៃអនុគមន៍ \(f\) ។
រកលីមីត \(\displaystyle \lim_{x \to \pm\infty} f(x)\) និង \(\displaystyle \lim_{x \to 3} f(x)\) រួចទាញបញ្ជាក់នូវសមីការអាស៊ីមតូតដេក និងសមីការអាស៊ីមតូតឈរនៃក្រាប \((C)\) ។
ចំពោះគ្រប់ \(x \in D_f\) បង្ហាញថា \(f'(x) = \dfrac{2(x + 1)}{(x - 3)^3}\) ។
គូសតារាងអថេរភាពនៃ \(f\) ។
ខ្សែកោង \((C)\) កាត់អ័ក្ស \((Ox)\) ត្រង់ពីរចំណុច \(A\) និង \(B\) និងកាត់អ័ក្ស \((Oy)\) ត្រង់ \(C\) ។
គណនាកូអរដោនេនៃចំណុច \(A, B\) និង \(C\) ។
ចូរសរសេរសមីការបន្ទាត់ \((T_1), (T_2)\) និង \((T_3)\) ប៉ះនឹងខ្សែកោង \((C)\) រៀងគ្នាត្រង់ចំណុច \(A, B\) និង \(C\) ។
ចូរសង់ខ្សែកោង \((C)\) និងបន្ទាត់ប៉ះ \((T_1), (T_2)\) និង \((T_3)\) ក្នុងតម្រុយរួមគ្នា ។
ដំណោះស្រាយលម្អិត
height 0.8pt
រកដែនកំណត់ \(D_f\) នៃអនុគមន៍ \(f\) ៖
អនុគមន៍ \(f(x) = \dfrac{x^2 - 8x + 11}{x^2 - 6x + 9}\) មានន័យលុះត្រាតែភាគបែងខុសពីសូន្យ ៖\[x^2 - 6x + 9 \neq 0 \iff (x - 3)^2 \neq 0 \iff x - 3 \neq 0 \implies x \neq 3\]ដូចនេះ ដែនកំណត់នៃអនុគមន៍គឺ \(D_f = \mathbb{R} \setminus \{3\} = (-\infty, 3) \cup (3, +\infty)\) ។
រកលីមីត និងទាញបញ្ជាក់នូវសមីការអាស៊ីមតូតនៃក្រាប \((C)\) ៖
\(\bullet\) លីមីតត្រង់ \(\pm\infty\) ៖\[\lim_{x \to \pm\infty} f(x) = \lim_{x \to \pm\infty} \dfrac{x^2 - 8x + 11}{x^2 - 6x + 9} = \lim_{x \to \pm\infty} \dfrac{x^2}{x^2} = 1\]ដោយ \(\displaystyle\lim_{x \to \pm\infty} f(x) = 1\) នោះបន្ទាត់ដែលមានសមីការ \(y = 1\) ជាអាស៊ីមតូតដេកនៃក្រាប \((C)\) នៅខាង \(\pm\infty\) ។
\(\bullet\) លីមីតត្រង់ \(x \to 3\) ៖\[\lim_{x \to 3} f(x) = \lim_{x \to 3} \dfrac{x^2 - 8x + 11}{(x - 3)^2}\]ដោយ \(\displaystyle\lim_{x \to 3} (x^2 - 8x + 11) = 3^2 - 8(3) + 11 = -4 < 0\) និង \(\displaystyle\lim_{x \to 3} (x - 3)^2 = 0^+\) នោះ ៖\[\lim_{x \to 3} f(x) = \dfrac{-4}{0^+} = -\infty\]ដោយ \(\displaystyle\lim_{x \to 3} f(x) = -\infty\) នោះបន្ទាត់ \(x = 3\) ជាអាស៊ីមតូតឈរនៃក្រាប \((C)\) ។
បង្ហាញថា \(f'(x) = \dfrac{2(x + 1)}{(x - 3)^3}\) ៖
យើងមាន \(f(x) = \dfrac{x^2 - 8x + 11}{(x - 3)^2}\) មានទម្រង់ \(\dfrac{u}{v}\) ដែល \(u = x^2 - 8x + 11\) និង \(v = (x - 3)^2\) ។
នាំឱ្យ \(u' = 2x - 8 = 2(x - 4)\) និង \(v' = 2(x - 3)\) ។
តាមរូបមន្តដេរីវេផលចែក \(\left(\dfrac{u}{v}\right)' = \dfrac{u'v - uv'}{v^2}\) គេបាន ៖\[\begin{aligned} f'(x) &= \dfrac{(2x - 8)(x - 3)^2 - (x^2 - 8x + 11)\cdot 2(x - 3)}{(x - 3)^4} \\ &= \dfrac{(x - 3)\left[(2x - 8)(x - 3) - 2(x^2 - 8x + 11)\right]}{(x - 3)^4} \\ &= \dfrac{2x^2 - 6x - 8x + 24 - 2x^2 + 16x - 22}{(x - 3)^3} \\ &= \dfrac{2x + 2}{(x - 3)^3} = \dfrac{2(x + 1)}{(x - 3)^3} \end{aligned}\]ដូចនេះ \(f'(x) = \dfrac{2(x + 1)}{(x - 3)^3}\) ពិតប្រាកដមែនចំពោះគ្រប់ \(x \in D_f\) ។
គូសតារាងអថេរភាពនៃ \(f\) ៖
\(\bullet\) ឱ្យ \(f'(x) = 0 \iff \dfrac{2(x + 1)}{(x - 3)^3} = 0 \iff 2(x + 1) = 0 \implies x = -1\) ។
\(\bullet\) សញ្ញានៃ \(f'(x)\) អាស្រ័យនឹងផលគុណ \((x + 1)(x - 3)\) ព្រោះ \((x - 3)^4 > 0\) ជានិច្ចចំពោះគ្រប់ \(x \neq 3\) ៖ចំពោះ \(x \in (-\infty, -1)\) ៖ \(f'(x) > 0 \implies f\) ជាអនុគមន៍កើន ។
ចំពោះ \(x \in (-1, 3)\) ៖ \(f'(x) < 0 \implies f\) ជាអនុគមន៍ចុះ ។
ចំពោះ \(x \in (3, +\infty)\) ៖ \(f'(x) > 0 \implies f\) ជាអនុគមន៍កើន ។
\(\bullet\) ត្រង់ \(x = -1\) ដេរីវេ \(f'(x)\) ប្តូរសញ្ញាពីវិជ្ជមានទៅអវិជ្ជមាន នាំឱ្យអនុគមន៍មានតម្លៃអតិបរមាធៀប ៖
\[f(-1) = \dfrac{(-1)^2 - 8(-1) + 11}{(-1 - 3)^2} = \dfrac{1 + 8 + 11}{16} = \dfrac{20}{16} = \dfrac{5}{4}\]\(\bullet\) តារាងអថេរភាព ៖
គណនាកូអរដោនេនៃចំណុច \(A, B\) និង \(C\) ៖
\(\bullet\) ចំណុចប្រសព្វរវាង \((C)\) នឹងអ័ក្ស \((Ox)\) (\(y = 0\)) ៖\[f(x) = 0 \iff \dfrac{x^2 - 8x + 11}{(x - 3)^2} = 0 \iff x^2 - 8x + 11 = 0\]\(\Delta' = (-4)^2 - 1(11) = 16 - 11 = 5 > 0 \implies x = 4 \pm \sqrt{5}\) (យកទាំងពីរព្រោះខុសពី \(3\)) ។ដូចនេះ \(A(4 - \sqrt{5}, 0)\) និង \(B(4 + \sqrt{5}, 0)\) ។
\(\bullet\) ចំណុចប្រសព្វរវាង \((C)\) នឹងអ័ក្ស \((Oy)\) (\(x = 0\)) ៖
\[f(0) = \dfrac{0^2 - 8(0) + 11}{(0 - 3)^2} = \dfrac{11}{9}\]ដូចនេះ \(C\left(0, \dfrac{11}{9}\right)\) ។
សមីការបន្ទាត់ \((T_1), (T_2)\) និង \((T_3)\) ប៉ះនឹងខ្សែកោង \((C)\) ៖
រូបមន្តទូទៅ ៖ \(y = f'(x_0)(x - x_0) + y_0\) ។
\(\bullet\) ត្រង់ចំណុច \(A(4 - \sqrt{5}, 0)\) ៖ \(x_0 = 4 - \sqrt{5}\)
\(x_0 + 1 = 5 - \sqrt{5}\) និង \(x_0 - 3 = 1 - \sqrt{5}\) ។
\((1 - \sqrt{5})^3 = 1 - 3\sqrt{5} + 3(5) - 5\sqrt{5} = 16 - 8\sqrt{5} = 8(2 - \sqrt{5})\) ។
\[f'(4 - \sqrt{5}) = \dfrac{2(5 - \sqrt{5})}{8(2 - \sqrt{5})} = \dfrac{5 - \sqrt{5}}{4(2 - \sqrt{5})} = \dfrac{(5 - \sqrt{5})(2 + \sqrt{5})}{4(4 - 5)} = -\dfrac{5 + 3\sqrt{5}}{4}\]ដូចនេះ \((T_1): y = -\dfrac{5 + 3\sqrt{5}}{4}(x - 4 + \sqrt{5})\) ឬ \(y = -\dfrac{5 + 3\sqrt{5}}{4}x + \dfrac{5 + 7\sqrt{5}}{4}\) ។
\(\bullet\) ត្រង់ចំណុច \(B(4 + \sqrt{5}, 0)\) ៖ \(x_0 = 4 + \sqrt{5}\)
\(x_0 + 1 = 5 + \sqrt{5}\) និង \(x_0 - 3 = 1 + \sqrt{5}\) ។
\((1 + \sqrt{5})^3 = 16 + 8\sqrt{5} = 8(2 + \sqrt{5})\) ។
\[f'(4 + \sqrt{5}) = \dfrac{2(5 + \sqrt{5})}{8(2 + \sqrt{5})} = \dfrac{5 + \sqrt{5}}{4(2 + \sqrt{5})} = \dfrac{(5 + \sqrt{5})(2 - \sqrt{5})}{4(4 - 5)} = \dfrac{3\sqrt{5} - 5}{4}\]ដូចនេះ \((T_2): y = \dfrac{3\sqrt{5} - 5}{4}(x - 4 - \sqrt{5})\) ឬ \(y = \dfrac{3\sqrt{5} - 5}{4}x + \dfrac{5 - 7\sqrt{5}}{4}\) ។
\(\bullet\) ត្រង់ចំណុច \(C\left(0, \dfrac{11}{9}\right)\) ៖ \(x_0 = 0\)
\[f'(0) = \dfrac{2(0 + 1)}{(0 - 3)^3} = -\dfrac{2}{27}\]ដូចនេះ \((T_3): y = -\dfrac{2}{27}x + \dfrac{11}{9}\) ។
សង់ខ្សែកោង \((C)\) និងបន្ទាត់ប៉ះ \((T_1), (T_2)\) និង \((T_3)\) ក្នុងតម្រុយរួមគ្នា ៖
តារាងតម្លៃពិសេស និងធាតុសំខាន់ៗនៃក្រាប \((C)\) ៖
ធាតុសំខាន់ៗ សមីការ / កូអរដោនេ តម្លៃប្រហែល អាស៊ីមតូតដេក \(y = 1\) \(y = 1\) អាស៊ីមតូតឈរ \(x = 3\) \(x = 3\) ចំណុចអតិបរមាធៀប \(M\) \(M\left(-1, \dfrac{5}{4}\right)\) \((-1, 1.25)\) ប្រសព្វអ័ក្ស \((Ox)\) ត្រង់ \(A\) \(A(4 - \sqrt{5}, 0)\) \((1.764, 0)\) ប្រសព្វអ័ក្ស \((Ox)\) ត្រង់ \(B\) \(B(4 + \sqrt{5}, 0)\) \((6.236, 0)\) ប្រសព្វអ័ក្ស \((Oy)\) ត្រង់ \(C\) \(C\left(0, \dfrac{11}{9}\right)\) \((0, 1.222)\) បន្ទាត់ប៉ះ \((T_1)\) ត្រង់ \(A\) \(y = -\dfrac{5+3\sqrt{5}}{4}(x - 4 + \sqrt{5})\) \(y \approx -2.927x + 5.163\) បន្ទាត់ប៉ះ \((T_2)\) ត្រង់ \(B\) \(y = \dfrac{3\sqrt{5}-5}{4}(x - 4 - \sqrt{5})\) \(y \approx 0.427x - 2.663\) បន្ទាត់ប៉ះ \((T_3)\) ត្រង់ \(C\) \(y = -\dfrac{2}{27}x + \dfrac{11}{9}\) \(y \approx -0.074x + 1.222\)
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
✎ សំណួរទី ២១–៣០
✎ សំណួរទី ៣១–៤០
✎ សំណួរទី ៤១–៥០
✎ សំណួរទី ៥១–៦០
✎ សំណួរទី ៦១–៧០
✎ សំណួរទី ៧១–៨០
✎ សំណួរទី ៨១–៩០
✎ សំណួរទី ៩១–១០០
តេស្តសមត្ថភាព ៖ មេរៀនទី ១៤ អនុគមន៍លោការីត — ៥០ សំណួរ · ៩០ នាទី