ស្វ័យគុណទី \(n\) នៃចំនួនកុំផ្លិច
បើគេមានចំនួនកុំផ្លិច \(z=r(\cos \varphi+i\sin \varphi)\) នោះគេបាន \(z^n=r^n(\cos n\varphi+i\sin n\varphi)\) ចំពោះគ្រប់ចំនួនគត់រ៉ឺឡាទីបវិជ្ជមាន។ គេទាញបាន \((\cos \varphi+i\sin \varphi)^n=(\cos n\varphi+i\sin n\varphi)\) ហៅថារូបមន្តដឺម័រ។
សម្រាយបញ្ជាក់ (តាមវិចារកំណើន)៖
យើងចង់ស្រាយថា \(z^n = r^n(\cos n\varphi + i\sin n\varphi)\) ចំពោះ \(n \in \mathbb{N}\)។
ជំហានទី១៖ បើ \(n=1\) នោះ \(z^1 = r^1(\cos 1\cdot\varphi + i\sin 1\cdot\varphi)\) ពិត។
ជំហានទី២៖ ឧបមាថាវាពិតដល់ \(n=k\) គឺ \(z^k = r^k(\cos k\varphi + i\sin k\varphi)\)។
ជំហានទី៣៖ យើងនឹងស្រាយថាវាពិតដល់ \(n=k+1\)៖
\[\begin{aligned} z^{k+1} &= z^k \cdot z \\ &= [r^k(\cos k\varphi + i\sin k\varphi)] \cdot [r(\cos \varphi + i\sin \varphi)] \\ &= r^{k+1} [\cos(k\varphi + \varphi) + i\sin(k\varphi + \varphi)] \quad{} \text{(តាមរូបមន្តផលគុណ)} \\ &= r^{k+1} [\cos(k+1)\varphi + i\sin(k+1)\varphi] \end{aligned}\]ពិត។ ដូចនេះ \(z^n = r^n(\cos n\varphi + i\sin n\varphi)\) ពិតចំពោះគ្រប់ \(n \in \mathbb{N}\)។
ដោយប្រើសញ្ញាណ \(e^{i\theta}=\cis\theta=\cos\theta+i\sin\theta\) (មេរៀនទី២) រូបមន្តដឺម័រសរសេរបានយ៉ាងខ្លី៖
គេមានចំនួនកុំផ្លិច \(z=2\left(\cos \dfrac{\pi}{3}+i\sin \dfrac{\pi}{3}\right)\) គណនា \(z^7\)។
គន្លឹះដោះស្រាយ៖ ដើម្បីគណនាស្វ័យគុណនៃចំនួនកុំផ្លិច យើងប្រើទ្រឹស្តីបទដឺម័រ (De Moivre’s Theorem)៖ \([r(\cos\theta + i\sin\theta)]^n = r^n(\cos n\theta + i\sin n\theta)\) ។
ដំណោះស្រាយលម្អិត៖ គេមាន \(z=2\left(\cos \dfrac{\pi}{3}+i\sin \dfrac{\pi}{3}\right)\) តាមទ្រឹស្តីបទដឺម័រ គេបាន៖
ដោយ \(\dfrac{7\pi}{3} = 2\pi + \dfrac{\pi}{3}\) នោះ \(\cos\dfrac{7\pi}{3} = \cos\dfrac{\pi}{3} = \dfrac{1}{2}\) និង \(\sin\dfrac{7\pi}{3} = \sin\dfrac{\pi}{3} = \dfrac{\sqrt{3}}{2}\)។ ដូចនេះ \(z^7 = 128\left(\dfrac{1}{2} + i\dfrac{\sqrt{3}}{2}\right) = 64 + 64i\sqrt{3}\) ។
ចូរគណនាចំនួនកុំផ្លិចខាងក្រោម៖
\((1+i)^{2024}\)
\((-2+2i)^{2026}\)
\((1+i\sqrt{3})^{2025}\)
គន្លឹះដោះស្រាយ៖ សម្រាប់ការគណនាស្វ័យគុណធំៗ យើងត្រូវ៖ ១. បំប្លែងចំនួនកុំផ្លិចទៅជាទម្រង់ត្រីកោណមាត្រសិន។ ២. ប្រើទ្រឹស្តីបទដឺម័រ ដើម្បីគណនា។ ៣. សម្រួលមុំ ដើម្បីរកតម្លៃពិតប្រាកដ។
ដំណោះស្រាយលម្អិត៖
\((1+i)^{2024}\)
តាង \(z = 1+i \implies r = \sqrt{2}, \theta = \dfrac{\pi}{4}\)។ ដូច្នេះ \(z = \sqrt{2}\left(\cos\dfrac{\pi}{4} + i\sin\dfrac{\pi}{4}\right)\)
\((1+i)^{2024} = (\sqrt{2})^{2024}\left[\cos\left(2024 \cdot \dfrac{\pi}{4}\right) + i\sin\left(2024 \cdot \dfrac{\pi}{4}\right)\right] = 2^{1012}(\cos 506\pi + i\sin 506\pi)\)
ដោយ \(506\pi\) ជាពហុគុណគូនៃ \(\pi\) នោះ \(\cos(506\pi) = 1\) និង \(\sin(506\pi) = 0\)។ ដូចនេះ \((1+i)^{2024} = 2^{1012}(1 + 0) = 2^{1012}\) ។
\((-2+2i)^{2026}\)
តាង \(z = -2+2i \implies r = \sqrt{4+4} = 2\sqrt{2}, \theta = \dfrac{3\pi}{4}\)។ ដូច្នេះ \(z = 2\sqrt{2}\left(\cos\dfrac{3\pi}{4} + i\sin\dfrac{3\pi}{4}\right)\)
\(z^{2026} = (2\sqrt{2})^{2026}\left[\cos\left(2026 \cdot \dfrac{3\pi}{4}\right) + i\sin\left(2026 \cdot \dfrac{3\pi}{4}\right)\right] = 2^{3039}\left(\cos\dfrac{3039\pi}{2} + i\sin\dfrac{3039\pi}{2}\right)\)
ដោយ \(\dfrac{3039\pi}{2} = 1519\pi + \dfrac{\pi}{2} = 1518\pi + \pi + \dfrac{\pi}{2} = 1518\pi + \dfrac{3\pi}{2}\) ដែលត្រូវនឹងមុំ \(\dfrac{3\pi}{2}\) (ឬ \(-\dfrac{\pi}{2}\))។
នោះ \(\cos\dfrac{3\pi}{2} = 0, \sin\dfrac{3\pi}{2} = -1\)។ ដូចនេះ \((-2+2i)^{2026} = -2^{3039}i\) ។
\((1+i\sqrt{3})^{2025}\)
តាង \(z = 1+i\sqrt{3} \implies r = 2, \theta = \dfrac{\pi}{3}\)។ ដូច្នេះ \(z = 2\left(\cos\dfrac{\pi}{3} + i\sin\dfrac{\pi}{3}\right)\)
\(z^{2025} = 2^{2025}\left[\cos\left(2025 \cdot \dfrac{\pi}{3}\right) + i\sin\left(2025 \cdot \dfrac{\pi}{3}\right)\right] = 2^{2025}(\cos 675\pi + i\sin 675\pi)\)
ដោយ \(675\pi\) ជាពហុគុណសេសនៃ \(\pi\) នោះ \(\cos(675\pi) = -1\) និង \(\sin(675\pi) = 0\)។ ដូចនេះ \((1+i\sqrt{3})^{2025} = 2^{2025}(-1) = -2^{2025}\) ។
ចូរគណនាចំនួនកុំផ្លិចខាងក្រោម រួចសរសេរលទ្ធផលជាទម្រង់ពិជគណិត៖
\(\left[\sqrt{2}\left(\cos\dfrac{\pi}{8}+i\sin\dfrac{\pi}{8}\right)\right]^4\)
\((1-i)^{8}\)
\((\sqrt{3}+i)^{6}\)
អនុវត្តន៍ចំនួនកុំផ្លិចក្នុងធរណីមាត្រត្រីកោណ
គេមានបីចំណុច \(A(z_A), B(z_B), C(z_C)\) ក្នុងប្លង់កុំផ្លិច (\(A \ne B\) និង \(A \ne C\))៖
ផលធៀប \(\dfrac{z_C - z_A}{z_B - z_A}\) មានម៉ូឌុលស្មើ \(\dfrac{AC}{AB}\) និងមានអាគុយម៉ង់ស្មើនឹងមុំតម្រង់ទិស \((\overrightarrow{AB}, \overrightarrow{AC})\)៖
\[\dfrac{z_C - z_A}{z_B - z_A} = \dfrac{AC}{AB}\left(\cos\theta + i\sin\theta\right) \quad{} \text{ដែល } \theta = (\overrightarrow{AB}, \overrightarrow{AC})\]ត្រីកោណកែងសមបាតត្រង់ \(A\)៖ លុះត្រាតែ \(\dfrac{z_C - z_A}{z_B - z_A} = \pm i\)។
ត្រីកោណសម័ង្ស \(ABC\)៖ លុះត្រាតែ \(\dfrac{z_C - z_A}{z_B - z_A} = \cos\left(\pm\dfrac{\pi}{3}\right) + i\sin\left(\pm\dfrac{\pi}{3}\right)\) ដែលសមមូលនឹងលក្ខខណ្ឌ៖
\[z_A^2 + z_B^2 + z_C^2 = z_A z_B + z_B z_C + z_C z_A\]
ក្នុងប្លង់កុំផ្លិច ចំណុច \(A, B, C\) ជារូបភាពនៃឫសគូបទាំង ៣ នៃឯកតា (\(z^3 = 1\))៖
គន្លឹះដោះស្រាយ៖ គណនាប្រវែងជ្រុងទាំងបី \(AB = |z_1 - z_0|\), \(BC = |z_2 - z_1|\), \(CA = |z_0 - z_2|\)។ បើជ្រុងទាំងបីស្មើគ្នា នោះ \(ABC\) ជាត្រីកោណសម័ង្ស។
ដំណោះស្រាយលម្អិត៖
\(AB = |z_1 - z_0| = \left|-\dfrac{1}{2} + i\dfrac{\sqrt{3}}{2} - 1\right| = \left|-\dfrac{3}{2} + i\dfrac{\sqrt{3}}{2}\right| = \sqrt{\left(-\dfrac{3}{2}\right)^2 + \left(\dfrac{\sqrt{3}}{2}\right)^2} = \sqrt{\dfrac{9}{4} + \dfrac{3}{4}} = \sqrt{3}\)
\(BC = |z_2 - z_1| = \left|\left(-\dfrac{1}{2} - i\dfrac{\sqrt{3}}{2}\right) - \left(-\dfrac{1}{2} + i\dfrac{\sqrt{3}}{2}\right)\right| = |-i\sqrt{3}| = \sqrt{3}\)
\(CA = |z_0 - z_2| = \left|1 - \left(-\dfrac{1}{2} - i\dfrac{\sqrt{3}}{2}\right)\right| = \left|\dfrac{3}{2} + i\dfrac{\sqrt{3}}{2}\right| = \sqrt{\left(\dfrac{3}{2}\right)^2 + \left(\dfrac{\sqrt{3}}{2}\right)^2} = \sqrt{3}\)
ដោយ \(AB = BC = CA = \sqrt{3}\) នាំឱ្យត្រីកោណ \(ABC\) ជាត្រីកោណសម័ង្ស ដែលចារឹកក្នុងរង្វង់ត្រីកោណមាត្រកាំ \(R=1\)។
ក្នុងប្លង់កុំផ្លិច គេមានចំណុច \(A, B, C\) ដែលមានអាភិចរៀងគ្នា \(z_A=1+i\), \(z_B=3+2i\) និង \(z_C=3i\)។
គណនា \(\dfrac{z_C-z_A}{z_B-z_A}\) ជាទម្រង់ពិជគណិត។
ទាញរកប្រភេទនៃត្រីកោណ \(ABC\)។
ឫសទី \(n\) នៃចំនួនកុំផ្លិច
បើ \(z=r(\cos \varphi+i\sin \varphi)\) ជាចំនួនកុំផ្លិចមិនសូន្យ ហើយ \(n\) ជាចំនួនគត់វិជ្ជមាននោះ \(z\)មាន ឫសទី \(n\) កំណត់ដោយ \(W_k=\sqrt[n]{r}\left[\cos \left(\dfrac{\varphi+2k\pi}{n}\right)+i\sin \left(\dfrac{\varphi+2k\pi}{n}\right)\right]\) ដែល \(k=0,1,2,3,\cdots ,n-1\)។
សម្រាយបញ្ជាក់៖
តាង \(W = \rho(\cos\alpha + i\sin\alpha)\) ជាឫសទី \(n\) នៃ \(z=r(\cos\varphi + i\sin\varphi)\)។
តាមនិយមន័យ យើងបាន \(W^n = z\)។ ប្រើរូបមន្តដឺម័រ យើងបាន៖
ដូចនេះយើងបាន \(W_k = \sqrt[n]{r}\left[\cos\left(\dfrac{\varphi+2k\pi}{n}\right) + i\sin\left(\dfrac{\varphi+2k\pi}{n}\right)\right]\)។
គណនាឫសទី \(5\) នៃចំនួនកុំផ្លិច \(-1+i\) រួចតាងចំណុចរូបភាពនៃឫសទាំងនោះលើរង្វង់។
គន្លឹះដោះស្រាយ៖ រូបមន្តឫសទី \(n\) នៃចំនួនកុំផ្លិច \(z=r(\cos\theta+i\sin\theta)\) គឺ៖
ដំណោះស្រាយលម្អិត៖
តាង \(z = -1+i \implies r = \sqrt{2}\) និង \(\theta = \dfrac{3\pi}{4}\)។
ឫសទី \(5\) នៃ \(z\) កំណត់ដោយរូបមន្ត៖
គណនាតម្លៃឫសនីមួយៗ៖
ពេល \(k=0\)៖ \(w_0 = \sqrt[10]{2}\left(\cos\dfrac{3\pi}{20} + i\sin\dfrac{3\pi}{20}\right)\)
ពេល \(k=1\)៖ \(w_1 = \sqrt[10]{2}\left(\cos\dfrac{11\pi}{20} + i\sin\dfrac{11\pi}{20}\right)\)
ពេល \(k=2\)៖ \(w_2 = \sqrt[10]{2}\left(\cos\dfrac{19\pi}{20} + i\sin\dfrac{19\pi}{20}\right)\)
ពេល \(k=3\)៖ \(w_3 = \sqrt[10]{2}\left(\cos\dfrac{27\pi}{20} + i\sin\dfrac{27\pi}{20}\right)\)
ពេល \(k=4\)៖ \(w_4 = \sqrt[10]{2}\left(\cos\dfrac{35\pi}{20} + i\sin\dfrac{35\pi}{20}\right)\)
ចំណុចរូបភាពនៃឫសទាំង \(5\) គឺជាកំពូលនៃបញ្ចកោណនិយ័តចារឹកក្នុងរង្វង់ផ្ចិត \(O\) កាំ \(R=\sqrt[10]{2}\)។
គណនាឫសទី \(4\) នៃចំនួនកុំផ្លិច \(-8-8i\sqrt{3}\) រួចតាងចំណុចរូបភាពនៃឫសទាំងនោះលើរង្វង់។
គន្លឹះដោះស្រាយ៖ ប្រើរូបមន្តឫសទី \(n\) នៃចំនួនកុំផ្លិច \(z=r(\cos\theta+i\sin\theta)\)។ ត្រង់នេះ \(n=4\) ដូច្នេះយើងនឹងមានឫសចំនួន ៤ (\(k=0, 1, 2, 3\)) ដែលតំណាងដោយកំពូលនៃចតុកោណកែង (ការេ) ចារឹកក្នុងរង្វង់កាំ \(R=\sqrt[4]{r}\)។
ដំណោះស្រាយលម្អិត៖
តាង \(z = -8-8i\sqrt{3} \implies r = \sqrt{(-8)^2 + (-8\sqrt{3})^2} = 16\)។
ដោយ \(\cos\theta = -\dfrac{8}{16} = -\dfrac{1}{2}\) និង \(\sin\theta = -\dfrac{8\sqrt{3}}{16} = -\dfrac{\sqrt{3}}{2} \implies \theta = \dfrac{4\pi}{3}\)។
ឫសទី \(4\) នៃ \(z\) កំណត់ដោយរូបមន្ត៖
គណនាតម្លៃឫសនីមួយៗ (\(k=0, 1, 2, 3\))៖
ពេល \(k=0\)៖ \(w_0 = 1 + i\sqrt{3}\)
ពេល \(k=1\)៖ \(w_1 = -\sqrt{3} + i\)
ពេល \(k=2\)៖ \(w_2 = -1 - i\sqrt{3}\)
ពេល \(k=3\)៖ \(w_3 = \sqrt{3} - i\)
ចំណុចរូបភាពនៃឫសទាំង \(4\) ជាកំពូលនៃការេចារឹកក្នុងរង្វង់ផ្ចិត \(O\) កាំ \(R=2\)។
ចូរដោះស្រាយសមីការខាងក្រោមក្នុងសំណុំចំនួនកុំផ្លិច
\((z-2)^3-1=0\)
\(z^6+2z^3+1=0\)
\(z^6+1=0\)
\(z^6+64=0\)
លំហាត់អនុវត្តន៍
គណនា
\((1+i)^{12}\)
\((1-i)^{10}\)
\((3+3i)^5\)
\((-4\sqrt{3}+4i)^5\)
\(\left(-\dfrac{\sqrt{2}}{2}+i\dfrac{\sqrt{2}}{2}\right)^{15}\)
\((\sqrt{3}+i)^7\)
\((-1+i)^{50}\)
\(\left(\dfrac{\sqrt{2}}{2}+i\dfrac{\sqrt{2}}{2}\right)^{25}\)
ដំណោះស្រាយ
គណនាចំនួនកុំផ្លិចខាងក្រោម៖
\(u=(1+i\sqrt{3})^5+(1-i\sqrt{3})^5\)
\(u=(1+i\sqrt{3})^5-(1-i\sqrt{3})^5\)
ដំណោះស្រាយ
សរសេរចំនួនខាងក្រោមជាទម្រង់ត្រីកោណមាត្រ៖
\(\dfrac{(1+i)^5}{(1-i)^3}\)
\(\left(\dfrac{1+i\sqrt{3}}{1-i}\right)^{20}\)
\((1+i)^8(1-i\sqrt{3})^{-6}\)
ដំណោះស្រាយ
បង្ហាញថា
\((1+i)^n=2^{\frac{n}{2}}\left(\cos \dfrac{n\pi}{4}+i\sin \dfrac{n\pi}{4}\right)\)
\(\left(\sqrt{3}-i\right)^n=2^{n}\left(\cos \dfrac{n\pi}{6}-i\sin \dfrac{n\pi}{6}\right)\)
ដំណោះស្រាយ
គេឱ្យចំនួនកុំផ្លិច \(z=\cos \dfrac{\pi}{6}+i\sin \dfrac{\pi}{6}\)។
ដៅចំណុចរូបភាពនៃចំនួនកុំផ្លិច \(z,z^2,z^3,z^4,z^5,z^6,z^7\) លើរង្វង់ត្រីកោណមាត្រ។
កំណត់តម្លៃនៃ \(1+z+z^2+z^3+\cdots+z^{11}\)។
ដំណោះស្រាយ
គណនាឫសទី២នៃ៖
\(9\left(\cos \dfrac{\pi}{4}+i\sin \dfrac{\pi}{4}\right)\)
\(1-i\)
\(4+4i\)
ដំណោះស្រាយ
គណនាឫសទី៣នៃ៖
\(8\left(\cos \dfrac{3\pi}{4}+i\sin \dfrac{3\pi}{4}\right)\)
\(-2+2i\)
\(-1-i\sqrt{3}\)
ដំណោះស្រាយ
គណនាឫសទី ៤ នៃ៖
\(1+i\sqrt{3}\)
\(2\sqrt{3}-2i\)
\(-2-2i\sqrt{3}\)
ដំណោះស្រាយ
គណនាឫសទី៥នៃ \(-\sqrt{3}-i\) ហើយតាងឫសទាំងនោះលើរង្វង់។
ដំណោះស្រាយ
គណនាឫសទី៦នៃ \(1\) ហើយតាងឫសទាំងនោះលើរង្វង់ត្រីកោណមាត្រ។
ដំណោះស្រាយ
ចូរដោះស្រាយសមីការខាងក្រោម៖
\(z^4-8(-1+i\sqrt{3})=0\)
\(z^3+8i=0\)
\(z^4+8i=0\)
\(z^3+27i=0\)
\(z^3-4\sqrt{3}+4i=0\)
\(z^5+\dfrac{1}{\sqrt{2}}+\dfrac{i}{\sqrt{2}}=0\)
ដំណោះស្រាយ
លំហាត់រួម មេរៀនទី១–៣
គណនា \(z_1+z_2,z_1-z_2,z_1z_2\) និង \(\dfrac{z_1}{z_2}\) បើ
\(z_1=3+2i\) និង \(z_2=1-7i\)
\(z_1=\sqrt{3}-i\sqrt{5}\) និង \(z_2=\sqrt{3}+i\sqrt{5}\)
ដំណោះស្រាយ
សរសេរចំនួនកុំផ្លិច \(z\) ខាងក្រោមជាទម្រង់ពិជគណិត
\(z=\dfrac{-14+63i}{50}-\dfrac{6i+1}{1-7i}\)
\(z=\dfrac{(1+2i)^2-(1-i)^2}{(3+2i)^3-(2+i)^2}\)
\(z=\dfrac{13+12i}{6i-8}+\dfrac{(2i+1)^2}{2+i}\)
\(z=\left(\dfrac{-1+i\sqrt{3}}{2i}\right)^2\)
ដំណោះស្រាយ
ដោះស្រាយសមីការ \(z^2-6z+13=0\) ក្នុងសំណុំចំនួនកុំផ្លិច។
ទាញរកចំនួនកុំផ្លិច \(u\) ដែល \(\left(\dfrac{u-3i}{u+2}\right)^2-6\left(\dfrac{u-3i}{u+2}\right)+13=0\)។
ដំណោះស្រាយ
រកចំនួនកុំផ្លិច \(z\) ដែល \(z,1-z\) និង \(\dfrac{1}{z}\) មានម៉ូឌុលស្មើគ្នា។
ដំណោះស្រាយ
គេឱ្យចំនួនកុំផ្លិច \(z=\dfrac{i-x}{i+x}\) ដែល \(x\) ជាចំនួនពិត។
បង្ហាញថា \(|z|=1\) រួចសរសេរ \(z\) ជាទម្រង់ពិជគណិត។
កំណត់តម្លៃ \(x\) ដើម្បីឱ្យផ្នែកពិត និង ផ្នែកនិម្មិតនៃ \(z\) ស្មើគ្នារួចទាញរកតម្លៃ \(x\) បើ \(z=\dfrac{\sqrt{2}}{2}+i\dfrac{\sqrt{2}}{2}\)។
ដំណោះស្រាយ
បំប្លែងចំនួនកុំផ្លិចខាងក្រោមជាទម្រង់ត្រីកោណមាត្រ
\(\sqrt{2}+i\sqrt{6}\)
\(3+3i\)
\((\sqrt{3}-i)^{100}\)
\(2+\sqrt{2}+i\sqrt{2}\)
\(1+(2+\sqrt{3})i\)
\(1+\cos \dfrac{\pi}{7}+i\sin \dfrac{\pi}{7}\)
ដំណោះស្រាយ
ចូរដោះស្រាយសមីការ
\(z^4+8+8i\sqrt{3}=0\)
\(z^2+|z|^2=0\)
ដំណោះស្រាយ
ចំនួនកុំផ្លិច \(z\) បំពេញលក្ខខណ្ឌ \(|z+3-i\sqrt{3}|=\sqrt{3}\) ។ ក្នុងចំណោមចំនួនទាំងនោះ រកចំនួនកុំផ្លិច \(z\) ដែលមានអាគុយម៉ង់វិជ្ជមានតូចបំផុត។
ដំណោះស្រាយ
គេឱ្យចំនួនកុំផ្លិច \(z=a\dfrac{1+i\tan \alpha}{1-i\tan \alpha}\) ដែល \(a>0\) និង \(\alpha\) ជាចំនួនពិតដែល \(\alpha\ne\dfrac{\pi}{2}+k\pi\)។ សរសេរ \(z\) ជាទម្រង់ត្រីកោណមាត្រ។
ដំណោះស្រាយ
សរសេរចំនួនកុំផ្លិចខាងក្រោមជាទម្រង់ត្រីកោណមាត្រ រួចជាទម្រង់ពិជគណិត
\(\left(\dfrac{1+i}{\sqrt{2}}\right)^{2020}\)
\(\left(\dfrac{1+i\sqrt{3}}{\sqrt{3}+i}\right)^{2021}\)
\(\left(\dfrac{1+i\sqrt{3}}{\sqrt{2}+i\sqrt{2}}\right)^{2022}\)
ដំណោះស្រាយ
គេឱ្យចំនួនកុំផ្លិច \(z_1=\sqrt{6}+i\sqrt{2}\) និង \(z_2=2+2i\)។
សរសេរ \(z_1,z_2\) និង \(z_1z_2\) ជាទម្រង់ត្រីកោណមាត្រ។
សរសេរ \(z_1z_2\) ជាទម្រង់ពិជគណិត រួចទាញរកតម្លៃប្រាកដនៃ \(\cos \dfrac{5\pi}{12}\) និង \(\sin \dfrac{5\pi}{12}\)។
ដំណោះស្រាយ
គេឱ្យ \(z_1=\sqrt{3}-i,z_2=2-2i\) និង \(A=\dfrac{z_1^4}{z_2^3}\)។
សរសេរ \(z_1,z_2,z_1^4\) និង \(z_2^3\) ជាទម្រង់ត្រីកោណមាត្រ។ ទាញរកទម្រង់ពិជគណិតនៃ \(z_1^4\) និង \(z_2^3\) រួច \(A\)។
សរសេរ \(A\)ជាទម្រង់ត្រីកោណមាត្រ។ ទាញពីសំណួរខាងលើឱ្យបានតម្លៃពិតនៃ \(\cos \dfrac{\pi}{12}\) និង \(\sin \dfrac{\pi}{12}\)។
ដំណោះស្រាយ
គេឱ្យចំនួនកុំផ្លិច \(z=1+\cos \varphi+i\sin \varphi, -\pi<\varphi<\pi\)។
ឧបមាថា \(\varphi=\dfrac{\pi}{3}\)។ សរសេរ \(z\) និង \(\dfrac{1}{z}\) ជាទម្រង់ត្រីកោណមាត្រ។
បង្ហាញថាគ្រប់តម្លៃនៃ \(\varphi\) ចំណុចរូបភាព \(M(z)\) នៃ \(z\) ក្នុងប្លង់កុំផ្លិចស្ថិតនៅលើរង្វង់មានកាំស្មើ \(1\) និង មានផ្ចិតនៅត្រង់ចំណុចរូបភាពនៃ\(1\)។
បង្ហាញថាផ្នែកពិតនៃ \(\dfrac{1}{z}\) ស្មើនឹង \(\dfrac{1}{2}\) ចំពោះគ្រប់តម្លៃនៃ \(\varphi\)។
ដំណោះស្រាយ
គណនាម៉ូឌុល និងអាគុយម៉ង់នៃចំនួនកុំផ្លិច \(4\sqrt{3}+4i\)។
រកចំនួនកុំផ្លិច \(z\) ដែល \(z^2=4\sqrt{3}+4i\) ដោយប្រើ
ទម្រង់ពិជគណិត
ទម្រង់ត្រីកោណមាត្រ
ទាញរកតម្លៃនៃ \(\cos \dfrac{\pi}{12}\) និង \(\sin \dfrac{\pi}{12}\)។
ដំណោះស្រាយ
គេឱ្យចំនួនកុំផ្លិច \(a=\sqrt{2+\sqrt{3}}+i\sqrt{2-\sqrt{3}}\)។
ចូរសរសេរ \(a^2\) ជាទម្រង់ត្រីកោណមាត្រ។
ទាញឱ្យបានទម្រង់ត្រីកោណមាត្រនៃ \(a\)។
ទាញពីលទ្ធផលខាងលើនូវតម្លៃពិតនៃ \(\cos \dfrac{\pi}{12}\) និង \(\sin \dfrac{\pi}{12}\)។
ដំណោះស្រាយ
គេឱ្យចំនួនកុំផ្លិច \(z=(\sqrt{3}+1)+i(\sqrt{3}-1)\)។
រកម៉ូឌុល និងអាគុយម៉ង់នៃ \(z^2\) រួចទាញរកម៉ូឌុល និងអាគុយម៉ង់នៃ \(z\)។
ទាញឱ្យបានតម្លៃពិតនៃ \(\cos \dfrac{\pi}{12}\) និង \(\sin \dfrac{\pi}{12}\)។
ដោះស្រាយសមីការ \((\sqrt{3}+1)\cos x+(\sqrt{3}-1)\sin x=\sqrt{2}\) ក្នុង \(\mathbb{R}\)។ រួចដៅចម្លើយលើរង្វង់ត្រីកោណមាត្រ។
ដំណោះស្រាយ
លំហាត់ដែលធ្លាប់ចេញ
(១០ពិន្ទុ) [2002]
គេឱ្យ \(z=1-i\sqrt{3}\)។ ចូរសរសេរ \(z\) និង \(z^{2002}\) ជាទម្រង់ត្រីកោណមាត្រ។
គេឱ្យ \(u=x+iy\) និង \(z_1=a+ib\) ។ ចូរគណនា \(x,y\) ជាអនុគមន៍នៃ \(a\) និង \(b\) បើដឹងថា \(u=z_1^2+iz_1-\frac{1}{2}\) ។
ដំណោះស្រាយ
(១៥ពិន្ទុ) [2003] គេឱ្យចំនួនកុំផ្លិច \(Z=\frac{2\left(-1+i\sqrt{3}\right)}{1+i\sqrt{3}}\) ។
សរសេរ \(Z\) ជាទម្រង់ពិជគណិត រួចជាទម្រង់ត្រីកោណមាត្រ។
សរសេរ \(Z'=1+i\) ជាទម្រង់ត្រីកោណមាត្រ រួចទាញរកម៉ូឌុលនិងអាគុយម៉ង់នៃចំនួនកុំផ្លិច \(\frac{Z'}{Z}\) ។
ដំណោះស្រាយ
(១៥ពិន្ទុ) [2004]
កំណត់ចំនួនពិត \(x\) និង \(y\) ដើម្បីឱ្យ \(2xi-y=\frac{(3-2i)(1+i)}{i(1+2i)}\) ។
គេឱ្យ \(Z=\cos\frac{2\pi}{9}+i\sin\frac{2\pi}{9}\) ។ សរសេរ \((1+Z)^4\) ជាទម្រង់ត្រីកោណមាត្រ។
ដំណោះស្រាយ
(១០ពិន្ទុ) [2005] គេមានចំនួនកុំផ្លិច \(Z_1=\frac{2\left(\cos\frac{\pi}{12}+i\sin\frac{\pi}{12}\right)^2}{1+i\sqrt{3}}\) និង \(Z_2=(1-i)x+(1-y)(1+i)\)។
សរសេរ \(Z_1\) ជាទម្រង់ត្រីកោណមាត្រ ហើយសរសេរជាទម្រង់ពិជគណិត។
កំណត់ចំនួនពិត \(x\) និង \(y\) ដើម្បីឱ្យបាន \(2\overline{Z}_1-\left(Z_2+y-1\right)=0,\) (\(\overline{Z}_1\) ជាចំនួនកុំផ្លិចឆ្លាស់នៃ \(Z_1\)) ។
ដំណោះស្រាយ
(១០ពិន្ទុ) [2006]
កំណត់ចំនួនពិត \(a\); \(b\) ដើម្បីឱ្យ \(x_1=1+i\sqrt{3}\) ជាឫសមួយនៃសមីការ \(x^2+ax+b=0\)។
រកឫស \(x_2\) មួយទៀតនៃសមីការ។ សរសេរ \(Z=\left(\frac{x_1}{x_2}\right)^2\) ជាទម្រង់ត្រីកោណមាត្រ។
ដំណោះស្រាយ
(១០ពិន្ទុ) [2007] គេឱ្យចំនួនកុំផ្លិច \(A=\left(\sqrt{3}-1\right)+i\left(\sqrt{3}+1\right)\) និង \(B=\frac{x+iy}{1+i}\) ដែល \(x,y\) ជាចំនួនពិត។
សរសេរ \(A^2\) ជាទម្រង់ពិជគណិត ហើយជាទម្រង់ត្រីកោណមាត្រ។
សរសេរ \(B\) ជាទម្រង់ពិជគណិត។ រក \(x\) និង \(y\) ដោយដឹងថា \(2\overline{B}-A^2=0\) ( \(\overline{B}\) ជាចំនួនកុំផ្លិចឆ្លាស់នៃ \(B\) )។
ដំណោះស្រាយ
(១៥ពិន្ទុ) [2008]គេឱ្យចំនួនកុំផ្លិច \(Z=x+iy\) និង \(W=\cos\alpha +i\sin\alpha\) ដែល \(x\) និង \(y\) ជាចំនួនពិត ហើយ \(\alpha\) ជាចំនួនពិត។
កំណត់ទំនាក់ទំនងរវាង \(x\) និង \(y\) ដើម្បីឱ្យ \(|Z|=|W|\) ។
ក្នុងលក្ខខណ្ឌ \(|Z|=|W|\) ចូរបង្ហាញថា \(\frac{1}{Z}=\overline{Z}\) ។
រក \(x\) និង \(y\) រួចរក \(\alpha\) ដើម្បីឱ្យ \(Z=1,\ W=1\) ។
ដំណោះស្រាយ
(១០ពិន្ទុ) [2009] សរសេរ \(A=\frac{2(1+i)^2}{1-i\sqrt{3}}\) ជាទម្រង់ត្រីកោណមាត្រ ហើយជាទម្រង់ពិជគណិត។
ដំណោះស្រាយ
(១៥ពិន្ទុ) [2010]
ដោះស្រាយសមីការ \(z^2-2\sqrt{2}z+4=0\quad{} (1)\) ក្នុងសំណុំចំនួនកុំផ្លិច។
រកម៉ូឌុល និងអាគុយម៉ង់នៃឫសនីមួយៗរបស់សមីការ \((1)\) ។សរសេរ \(w=\left(\frac{\sqrt{2}+i\sqrt{2}}{\sqrt{2}-i\sqrt{2}}\right)^2\) ជាទម្រង់ត្រីកោណមាត្រ។
ដំណោះស្រាយ
(១០ពិន្ទុ) [2011]
រកឫស \(t_1,\ t_2\) នៃសមីការ \(-t^2+2t-4=0\) ដោយយក \(t_1\) ជាឫសដែលមាន ផ្នែកនិម្មិតអវិជ្ជមាន។
សរសេរ \(Z=\frac{4t_2}{t_1^{{}^3}}\) ជាទម្រង់ត្រីកោណមាត្រ។
ដំណោះស្រាយ
(១០ពិន្ទុ)[2012] គេឱ្យចំនួនកុំផ្លិច \(x=-\frac{1}{2}-i\frac{\sqrt{3}}{2}\) និង \(y=-\frac{1}{2}+i\frac{\sqrt{3}}{2}\) ។
គណនា \(A=x-y^2\) និង \(B=x^2+x+1\) ។
សរសេរ \(x\) និង \(y\) ជាទម្រង់ត្រីកោណមាត្រ ហើយបង្ហាញថា \(C=x^{2013}+y^{2013}\) ជាចំនួនពិត ។
ដំណោះស្រាយ
(១០ពិន្ទុ) [2013]គេឱ្យចំនួនកុំផ្លិច \(a=2\sqrt{3}-2i\) និង \(b=-\sqrt{2}+i\sqrt{2}\) ។
សរសេរ \(Z=a^2+b^2+4ai+\sqrt{2}b\) ជាទម្រង់ពិជគណិត។
សរសេរ \(a,b\) និង \(ab\) ជាទម្រង់ត្រីកោណមាត្រ។
ដំណោះស្រាយ
(១៥ពិន្ទុ) [2014][លើកទី១] គេឱ្យចំនួនកុំផ្លិច \(z_1=-1+i\sqrt{3},\ z_2=-1-i\sqrt{3}\) ។
គណនា \(z_1+z_2,\ z_1-z_2,\ z_1z_2\) ។
សរសេរចំនួនកុំផ្លិច \(z_1\) និង \(z_2\) ជាទម្រង់ត្រីកោណមាត្រ។
បង្ហាញថា \(z_1\) និង \(z_2\) ជាឫសរបស់សមីការ \(z^3-8=0\) ។
ដំណោះស្រាយ
(២០ពិន្ទុ) [2014][លើកទី២]
គេមានចំនួនកុំផ្លិច \(z_1=\sqrt{2},\ z_2=-i\sqrt{2},\ z_3=+i\sqrt{2}\) ។
គណនា \(z_1+z_2,\ \ z_1+z_3,\ \ (z_1+z_2)(z_1+z_3)\) ។
កំណត់ម៉ូឌុល និងអាគុយម៉ង់នៃ \(z_1+z_2,\ \ z_1+z_3,\ \ \left(\frac{z_1+z_3}{z_1+z_2}\right)^2\)។
កំណត់ \(i^n\) ចំពោះតម្លៃនៃចំនួនគត់រ៉ឺឡាទីប \(n\geq 1\) ។ ទាញរកតម្លៃ \(i^{2015}-i^{2014}\) ។
ដំណោះស្រាយ
(១៥ពិន្ទុ) [2015] គេមានចំនួនកុំផ្លិច \(z_1=-1+i\sqrt{3}\) និង \(z_2=1-i\sqrt{3}\) ។
គណនា \(z_1+z_2,\ \ z_1-z_2,\ \ z_1\times z_2\) ។
សរសេរជាទម្រង់ត្រីកោណមាត្រនៃចំនួនកុំផ្លិច \(z_1-z_2,\ \ z_1\times z_2\) ។
ដំណោះស្រាយ
(១៥ពិន្ទុ) [2016] គេមានចំនួនកុំផ្លិច \(z_1=\sqrt{3}-i\ \ ;\ z_2=\left(1-\sqrt{3}\right)+\left(1-\sqrt{3}\right)i\) និង \(z_3=-\frac{1}{2}\) ។
គណនា \(z_1+z_2\ \ ,(z_1+z_2)\times z_3\) ។
សរសេរជាទម្រង់ត្រីកោណមាត្រនៃចំនួនកុំផ្លិច \(Z=(z_1+z_2)\times z_3\) ។ ទាញរកតម្លៃនៃ \(Z^3\) ។
ដំណោះស្រាយ
(១៥ពិន្ទុ) [2017] គេមានចំនួនកុំផ្លិច \(z_1=1+i\sqrt{3}\) និង \(z_2=6\left(\cos\frac{\pi}{4}-i\sin\frac{\pi}{4}\right)\) ។
សរសេរ \(z_1\) ជាទម្រង់ត្រីកោណមាត្រ។
រកម៉ូឌុល និង អាគុយម៉ង់នៃ \(z_1^3\) ។
សរសេរផលគុណ \(z_1\times z_2\) ជាទម្រង់ពិជគណិត។
ដំណោះស្រាយ
(១៥ពិន្ទុ) [2018] គេមានចំនួនកុំផ្លិច \(z_1=3+3i\sqrt{3}\) និង \(z_2=\sqrt{3}+i\)។
គណនា \(z_1\times z_2\) និង \(\frac{z_1}{z_2}\) ។
សរសេរ \(z_1\times z_2\) និង \(\left(\frac{z_1}{z_2}\right)^2\) ជាទម្រង់ត្រីកោណមាត្រ
សរសេរ \(\left(\frac{z_1}{z_2}\right)^3\) ជាទម្រង់ពិជគណិត
ដំណោះស្រាយ
(១៥ពិន្ទុ) [2019]
ដោះស្រាយនៅក្នុងសំណុំចំនួនកុំផ្លិច \(\mathbb{C}\) សមីការ \(z^2 - 8z + 64 = 0\)។
គេមានចំនួនកុំផ្លិច \(z_1 = 4 + 4i\sqrt{3}\) និង \(z_2 = 4 - 4i\sqrt{3}\)។ សរសេរ \((2z_1 + \overline{z_2})\) ជាទម្រង់ត្រីកោណមាត្រ និង គណនា \((2z_1 + \overline{z_2})^{3}\)។ ( យើងតាង \(\overline{z_2}\) ជាចំនួនកុំផ្លិចឆ្លាស់នៃ \(z_2\) )។
ដំណោះស្រាយ
(១៥ពិន្ទុ) [2021]
គេមានចំនួនកុំផ្លិច \(z_1=\sqrt{2}+i\sqrt{2}\)។ រក \(\overline {{z_1}}\) ,(\(\overline {{z_1}}\) ជាចំនួនកុំផ្លិចឆ្លាស់នៃ \(z_1\))
រកម៉ូឌុល និង អាគុយម៉ង់នៃចំនួនកុំផ្លិច\(z_1\) ។ សរសេរ \(z_1\) ជាទម្រង់ត្រីកោណមាត្រ ។
បង្ហាញថា \(\overline {{z_1}}\) ជាឫសរបស់សមីការ \(z^2=2\left(z\sqrt{2}-2\right)\) ។
ដំណោះស្រាយ
(១៥ពិន្ទុ) [2022] គេមានចំនួនកុំផ្លិច \(z_1=i(3+2i)(2+i)^2\) ។
សរសេរ \(z_1\) ជាទម្រង់ពិជគណិតរួចរក \(\overline{ {z_1}}\) ចំនួនកុំផ្លិចឆ្លាស់នៃ \(z_1\) ។
សរសេរ \(z_2=z_1+19\) ជាទម្រង់ត្រីកោណមាត្រ។ គណនា៖ \(z_2^4\) និង \(z_2^6\) ។
ដំណោះស្រាយ
(១៥ពិន្ទុ) [2023] ដោះស្រាយក្នុងសំណុំចំនួនកុំផ្លិចសមីការ \(z^2+4z+16=0\)។ សរសេរចម្លើយទាំងពីរតាងដោយ \(z_1\) និង \(z_2\) ជាទម្រង់ត្រីកោណមាត្រ។
ដំណោះស្រាយ
(១៥ពិន្ទុ) [2024] នៅក្នុងសំណុំនៃចំនួនកុំផ្លិច \(\mathbb{C}\)។
ដោះស្រាយសមីការ \(2z-(1+i)\overline{z}=-1+5i\) ។ គណនា \(i^{2025}\) ។
គេមាន \(z_{1}=-4\) ; \(z_{2}=3+i\) ។ គណនា \(z_{1}+z_{2}\) រួចសរសេរ \(z_{1}+z_{2}\) ជាទម្រង់ត្រីកោណមាត្រ ។
ដំណោះស្រាយ
(១៥ពិន្ទុ) [2025] គេមានចំនួនកុំផ្លិច \(z_1=\sqrt{3}-i; z_2=2(1-i)\) និង \(Z=\dfrac{z_1^7}{z_2^6}\)។ រកម៉ូឌុល និង អាគុយម៉ង់នៃ \(z_1,z_2\) និង \(Z\) រួចសរសេរ \(z_1,z_2\) និង \(Z\) ជាទម្រង់ត្រីកោណមាត្រ។ សរសេរ \(Z\) ជាទម្រង់ពិជគណិត។
ដំណោះស្រាយ
(១៥ពិន្ទុ) [2026]
ចូរសរសេរចំនួនកុំផ្លិច \(1+i\) និង \(1-i\) ជាទម្រង់ត្រីកោណមាត្រ ។
ចំពោះគ្រប់ចំនួនគត់ធម្មជាតិ \(n\) យើងតាង \(S_n = (1+i)^n + (1-i)^n\) ។ គណនា \(S_2\) , \(S_4\) , \(S_6\) ។ បង្ហាញថា \(\forall n \in \mathbb{N}\) គេសរសេរ \(S_n\) ជាទម្រង់ត្រីកោណមាត្រ ។ តើសំណើដែលថា "\(\forall n \in \mathbb{N}, S_n \) ជាចំនួនគត់ " ជាសំណើពិតឬទេ? តើមាន \(n \in \mathbb{N}\) ដែល \(S_n = 0\) ឬទេ?
ដំណោះស្រាយ
ចម្លើយ និងដំណោះស្រាយ
បើកមើលចម្លើយ និងដំណោះស្រាយលម្អិត
តារាងចម្លើយមេរៀនទី៣ (ស្វ័យគុណ និង ឫសទី \(n\))
| ល.រ | ចម្លើយ | ល.រ | ចម្លើយ | ល.រ | ចម្លើយ | ល.រ | ចម្លើយ | ល.រ | ចម្លើយ |
|---|---|---|---|---|---|---|---|---|---|
| 1 | ក | 21 | ខ | 41 | ខ | 61 | ក | 81 | ក |
| 2 | ខ | 22 | ក | 42 | ក | 62 | ក | 82 | ក |
| 3 | ខ | 23 | ខ | 43 | ក | 63 | ខ | 83 | ខ |
| 4 | ខ | 24 | គ | 44 | ខ | 64 | ខ | 84 | ក |
| 5 | ខ | 25 | ក | 45 | ក | 65 | គ | 85 | ក |
| 6 | ខ | 26 | គ | 46 | ក | 66 | ក | 86 | ខ |
| 7 | ខ | 27 | ក | 47 | ខ | 67 | ក | 87 | ក |
| 8 | ក | 28 | ក | 48 | ក | 68 | ខ | 88 | ក |
| 9 | ខ | 29 | ក | 49 | ក | 69 | ខ | 89 | ក |
| 10 | ខ | 30 | ក | 50 | ខ | 70 | ខ | 90 | ក |
| 11 | ក | 31 | ក | 51 | ខ | 71 | ក | 91 | ក |
| 12 | គ | 32 | ខ | 52 | ក | 72 | ក | 92 | ក |
| 13 | ក | 33 | គ | 53 | ខ | 73 | ក | 93 | ក |
| 14 | ខ | 34 | ខ | 54 | ឃ | 74 | ខ | 94 | ក |
| 15 | ក | 35 | ក | 55 | ខ | 75 | ក | 95 | ក |
| 16 | គ | 36 | ខ | 56 | ខ | 76 | ក | 96 | ក |
| 17 | ឃ | 37 | ក | 57 | ខ | 77 | ក | 97 | ក |
| 18 | ក | 38 | ក | 58 | ក | 78 | ក | 98 | ឃ |
| 19 | ខ | 39 | ខ | 59 | ក | 79 | ខ | 99 | ក |
| 20 | ក | 40 | ក | 60 | ក | 80 | ក | 100 | ខ |
ដំណោះស្រាយលម្អិត លំហាត់អនុវត្តន៍មេរៀនទី៣ និងលំហាត់រួម
\(\blacksquare\) ក. លំហាត់អនុវត្តន៍មេរៀនទី៣ (១១ លំហាត់)
លំហាត់ ១៖ គណនាស្វ័យគុណតាមដឺម័រ
រូបមន្តដឺម័រ៖ \([r(\cos\theta+i\sin\theta)]^n = r^n(\cos n\theta+i\sin n\theta) = r^n e^{i n\theta}\)។
\((1+i)^{12} = (\sqrt{2}e^{i\pi/4})^{12} = 2^6 e^{i 3\pi}\)
\(= 64(\cos 3\pi+i\sin 3\pi) = -64\)\((1-i)^{10} = (\sqrt{2}e^{-i\pi/4})^{10} = 2^5 e^{-i 5\pi/2}\)
\(= 32(0-i) = -32i\)\((3+3i)^5 = (3\sqrt{2}e^{i\pi/4})^5 = 972\sqrt{2}e^{i 5\pi/4}\)
\(= 972\sqrt{2}\left(-\frac{\sqrt{2}}{2}-i\frac{\sqrt{2}}{2}\right) = -972 - 972i\)\((-4\sqrt{3}+4i)^5 = (8e^{i 5\pi/6})^5 = 32768 e^{i 25\pi/6}\)
\(= 32768 e^{i\pi/6} = 32768\left(\frac{\sqrt{3}}{2}+i\frac{1}{2}\right)\)
\(= 16384\sqrt{3} + 16384i\)\(\left(-\frac{\sqrt{2}}{2}+i\frac{\sqrt{2}}{2}\right)^{15} = (e^{i 3\pi/4})^{15} = e^{i 45\pi/4}\)
\(= e^{i(10\pi+5\pi/4)} = e^{i 5\pi/4} = -\frac{\sqrt{2}}{2}-i\frac{\sqrt{2}}{2}\)\((\sqrt{3}+i)^7 = (2e^{i\pi/6})^7 = 128 e^{i 7\pi/6}\)
\(= 128\left(-\frac{\sqrt{3}}{2}-i\frac{1}{2}\right) = -64\sqrt{3} - 64i\)\((-1+i)^{50} = (\sqrt{2}e^{i 3\pi/4})^{50} = 2^{25} e^{i 75\pi/2}\)
\(= 2^{25} e^{i(36\pi + 3\pi/2)} = 2^{25}(0-i) = -2^{25}i\)\(\left(\frac{\sqrt{2}}{2}+i\frac{\sqrt{2}}{2}\right)^{25} = (e^{i\pi/4})^{25} = e^{i 25\pi/4}\)
\(= e^{i\pi/4} = \frac{\sqrt{2}}{2}+i\frac{\sqrt{2}}{2}\)
លំហាត់ ២៖ គណនាកន្សោម \(u, v\)
គេមាន \(1+i\sqrt{3} = 2e^{i\pi/3}\) និង \(1-i\sqrt{3} = 2e^{-i\pi/3}\)៖
\(u = (1+i\sqrt{3})^5 + (1-i\sqrt{3})^5\)
\(= 2^5 e^{i 5\pi/3} + 2^5 e^{-i 5\pi/3} = 32\left(2\cos\frac{5\pi}{3}\right)\)
\(= 64 \cdot \frac{1}{2} = 32\)\(v = (1+i\sqrt{3})^5 - (1-i\sqrt{3})^5\)
\(= 2^5 e^{i 5\pi/3} - 2^5 e^{-i 5\pi/3} = 32\left(2i\sin\frac{5\pi}{3}\right)\)
\(= 64i\left(-\frac{\sqrt{3}}{2}\right) = -32i\sqrt{3}\)
លំហាត់ ៣៖ ទម្រង់ត្រីកោណមាត្រ
\(\frac{(1+i)^5}{(1-i)^3} = \frac{(\sqrt{2}e^{i\pi/4})^5}{(\sqrt{2}e^{-i\pi/4})^3} = \frac{4\sqrt{2}e^{i 5\pi/4}}{2\sqrt{2}e^{-i 3\pi/4}}\)
\(= 2e^{i 2\pi} = 2(\cos 0+i\sin 0)\)\(\left(\frac{1+i\sqrt{3}}{1-i}\right)^{20} = \left(\frac{2e^{i\pi/3}}{\sqrt{2}e^{-i\pi/4}}\right)^{20} = (\sqrt{2}e^{i 7\pi/12})^{20}\)
\(= 2^{10}e^{i 35\pi/3} = 1024 e^{-i\pi/3}\)
\(= 1024\left(\cos\left(-\frac{\pi}{3}\right)+i\sin\left(-\frac{\pi}{3}\right)\right)\)\((1+i)^8(1-i\sqrt{3})^{-6} = \frac{(1+i)^8}{(1-i\sqrt{3})^6}\)
\(= \frac{(\sqrt{2}e^{i\pi/4})^8}{(2e^{-i\pi/3})^6} = \frac{16e^{i 2\pi}}{64e^{-i 2\pi}} = \frac{1}{4}e^{i 4\pi} = \frac{1}{4}(\cos 0+i\sin 0)\)
លំហាត់ ៤៖ បង្ហាញសមភាព
\(1+i = \sqrt{2}\left(\frac{\sqrt{2}}{2}+i\frac{\sqrt{2}}{2}\right) = 2^{1/2}\left(\cos\frac{\pi}{4}+i\sin\frac{\pi}{4}\right)\)
តាមដឺម័រ៖ \((1+i)^n = (2^{1/2})^n\left(\cos\frac{n\pi}{4}+i\sin\frac{n\pi}{4}\right)\)
\(= 2^{n/2}\left(\cos\frac{n\pi}{4}+i\sin\frac{n\pi}{4}\right)\) (ពិត)\(\sqrt{3}-i = 2\left(\frac{\sqrt{3}}{2}-i\frac{1}{2}\right) = 2\left(\cos(-\frac{\pi}{6})+i\sin(-\frac{\pi}{6})\right)\)
\(\implies (\sqrt{3}-i)^n = 2^n\left(\cos\frac{n\pi}{6}-i\sin\frac{n\pi}{6}\right)\) (ពិត)
លំហាត់ ៥៖ ផលបូកស្វ័យគុណ \(z^k\)
\(z = \cos\frac{\pi}{6}+i\sin\frac{\pi}{6} = e^{i\pi/6}\)៖
ចំណុចរូបភាព \(z^k = e^{i k\pi/6}\) (\(k=1,\dots,7\)) ចែករង្វង់ត្រីកោណមាត្រជាធ្នូមានមុំ \(\frac{\pi}{6} = 30^\circ\) ស្មើៗគ្នា។
\(S = 1+z+z^2+\dots+z^{11} = \frac{z^{12}-1}{z-1}\)
ដោយ \(z^{12} = (e^{i\pi/6})^{12} = e^{i 2\pi} = 1\)
\(\implies S = \frac{1-1}{z-1} = 0\)
លំហាត់ ៦៖ គណនាឫសទី ២
រូបមន្ត៖ ឫសទី \(n\) នៃ \(r e^{i\theta}\) គឺ \(w_k = \sqrt[n]{r}e^{i\frac{\theta+2k\pi}{n}}\) (\(k=0,\dots,n-1\))។
\(Z = 9\cis\left(\frac{\pi}{4}\right)\)៖
\(w_0 = 3\cis\left(\frac{\pi}{8}\right),\; w_1 = 3\cis\left(\frac{9\pi}{8}\right) = -3\cis\left(\frac{\pi}{8}\right)\)\(Z = 1-i = \sqrt{2}e^{-i\pi/4}\)៖
\(w_0 = \sqrt[4]{2}e^{-i\pi/8},\; w_1 = -\sqrt[4]{2}e^{-i\pi/8}\)\(Z = 4+4i = 4\sqrt{2}e^{i\pi/4}\)៖
\(w_0 = 2\sqrt[4]{2}e^{i\pi/8},\; w_1 = -2\sqrt[4]{2}e^{i\pi/8}\)
លំហាត់ ៧៖ គណនាឫសទី ៣
\(Z = 8\cis\left(\frac{3\pi}{4}\right)\)៖
\(w_k = 2\cis\left(\frac{\pi}{4}+\frac{2k\pi}{3}\right)\) (\(k\in\{0,1,2\}\))
\(w_0 = 2\cis\left(\frac{\pi}{4}\right) = \sqrt{2}+i\sqrt{2}\)
\(w_1 = 2\cis\left(\frac{11\pi}{12}\right),\; w_2 = 2\cis\left(\frac{19\pi}{12}\right)\)\(Z = -2+2i = 2\sqrt{2}e^{i 3\pi/4}\)៖
\(w_k = \sqrt{2}e^{i(\frac{\pi}{4}+\frac{2k\pi}{3})},\; k=0,1,2\)\(Z = -1-i\sqrt{3} = 2e^{-i 2\pi/3}\)៖
\(w_k = \sqrt[3]{2}e^{i(-\frac{2\pi}{9}+\frac{2k\pi}{3})},\; k=0,1,2\)
លំហាត់ ៨៖ គណនាឫសទី ៤
\(Z = 1+i\sqrt{3} = 2e^{i\pi/3} \implies w_k = \sqrt[4]{2}e^{i(\frac{\pi}{12}+\frac{k\pi}{2})},\; k=0,1,2,3\)
\(Z = 2\sqrt{3}-2i = 4e^{-i\pi/6} \implies w_k = \sqrt{2}e^{i(-\frac{\pi}{24}+\frac{k\pi}{2})},\; k=0,1,2,3\)
\(Z = -2-2i\sqrt{3} = 4e^{-i 2\pi/3} \implies w_k = \sqrt{2}e^{i(-\frac{\pi}{6}+\frac{k\pi}{2})},\; k=0,1,2,3\)
លំហាត់ ៩៖ ឫសទី ៥ នៃ \(-\sqrt{3}-i\)
\(-\sqrt{3}-i = 2e^{i 7\pi/6}\)
\(\implies w_k = \sqrt[5]{2}e^{i(\frac{7\pi}{30}+\frac{2k\pi}{5})},\; k=0,1,2,3,4\)។
កំពូលទាំង ៥ បង្កើតបានជាបញ្ចកោណនិយ័តចារឹកក្នុងរង្វង់ផ្ចិត \(O\) កាំ \(R = \sqrt[5]{2}\)។
លំហាត់ ១០៖ ឫសទី ៦ នៃ \(1\)
\(1 = e^{i 0} \implies w_k = e^{i\frac{2k\pi}{6}} = e^{i\frac{k\pi}{3}},\; k=0,1,2,3,4,5\)។
ឫសទាំង ៦ គឺ៖ \(1,\; \frac{1}{2}+i\frac{\sqrt{3}}{2},\; -\frac{1}{2}+i\frac{\sqrt{3}}{2},\; -1,\; -\frac{1}{2}-i\frac{\sqrt{3}}{2},\; \frac{1}{2}-i\frac{\sqrt{3}}{2}\)។
ពួកវាជាកំពូលនៃឆកោណនិយ័តចារឹកក្នុងរង្វង់ឯកតា។
លំហាត់ ១១៖ ដោះស្រាយសមីការ
\(z^4 = 8(-1+i\sqrt{3}) = 16e^{i 2\pi/3} \implies z_k = 2e^{i(\frac{\pi}{6}+\frac{k\pi}{2})},\; k=0,1,2,3\)
\(z^3 = -8i = 8e^{-i\pi/2} \implies z_k = 2e^{i(-\frac{\pi}{6}+\frac{2k\pi}{3})},\; k=0,1,2\)
\(z^4 = -8i = 8e^{-i\pi/2} \implies z_k = \sqrt[4]{8}e^{i(-\frac{\pi}{8}+\frac{k\pi}{2})},\; k=0,1,2,3\)
\(z^3 = -27i = 27e^{-i\pi/2} \implies z_k = 3e^{i(-\frac{\pi}{6}+\frac{2k\pi}{3})},\; k=0,1,2\)
\(z^3 = 4\sqrt{3}-4i = 8e^{-i\pi/6} \implies z_k = 2e^{i(-\frac{\pi}{18}+\frac{2k\pi}{3})},\; k=0,1,2\)
\(z^5 = -\frac{1}{\sqrt{2}}-i\frac{1}{\sqrt{2}} = e^{i 5\pi/4} \implies z_k = e^{i(\frac{\pi}{4}+\frac{2k\pi}{5})},\; k=0,1,2,3,4\)
\(\blacksquare\) ខ. លំហាត់រួម មេរៀនទី១–៣ (១៦ លំហាត់)
លំហាត់ ១៖ ប្រមាណវិធីលើ \(z_1, z_2\)
\(z_1=3+2i, z_2=1-7i\)៖
\(z_1+z_2 = 4-5i,\; z_1-z_2 = 2+9i\)
\(z_1 z_2 = (3+2i)(1-7i) = 3 - 21i + 2i + 14 = 17 - 19i\)
\(\frac{z_1}{z_2} = \frac{(3+2i)(1+7i)}{50} = \frac{3+21i+2i-14}{50} = -\frac{11}{50} + \frac{23}{50}i\)\(z_1=\sqrt{3}-i\sqrt{5}, z_2=\sqrt{3}+i\sqrt{5}\)៖
\(z_1+z_2 = 2\sqrt{3},\; z_1-z_2 = -2i\sqrt{5}\)
\(z_1 z_2 = 3 - (-5) = 8\)
\(\frac{z_1}{z_2} = \frac{(\sqrt{3}-i\sqrt{5})^2}{8} = \frac{3 - 2i\sqrt{15} - 5}{8} = -\frac{1}{4} - \frac{\sqrt{15}}{4}i\)
លំហាត់ ២៖ សរសេរជាទម្រង់ពិជគណិត
\(z = \frac{-14+63i}{50} - \frac{6i+1}{1-7i}\)
\(\frac{1+6i}{1-7i} = \frac{(1+6i)(1+7i)}{50} = \frac{1+7i+6i-42}{50} = \frac{-41+13i}{50}\)
\(\implies z = \frac{-14+63i - (-41+13i)}{50} = \frac{27+50i}{50} = \frac{27}{50} + i\)\(z = \frac{(1+2i)^2 - (1-i)^2}{(3+2i)^3 - (2+i)^2}\)
ភាគយក៖ \((-3+4i) - (-2i) = -3+6i = 3(-1+2i)\)
ភាគបែង៖ \((-9+46i) - (3+4i) = -12+42i = 6(-2+7i)\)
\(\implies z = \frac{-1+2i}{2(-2+7i)} = \frac{(-1+2i)(-2-7i)}{2(4+49)} = \frac{16+3i}{106}\)\(z = \frac{13+12i}{6i-8} + \frac{(2i+1)^2}{2+i} = -\frac{18}{25} + \frac{23}{50}i\)
\(z = \left(\frac{-1+i\sqrt{3}}{2i}\right)^2 = \frac{1 - 2i\sqrt{3} - 3}{-4} = \frac{-2-2i\sqrt{3}}{-4} = \frac{1}{2} + i\frac{\sqrt{3}}{2}\)
លំហាត់ ៣៖ សមីការដឺក្រេទីពីរ និងសមីការបំប្លែង
\(z^2 - 6z + 13 = 0\)៖
\(\Delta' = (-3)^2 - 13 = -4 = (2i)^2\)
ដូចនេះ \( z = 3 \pm 2i\)តាង \(X = \frac{u-3i}{u+2}\) នោះសមីការក្លាយជា \(X^2-6X+13=0\)
\(\implies X = 3 \pm 2i\)
- បើ \(\frac{u-3i}{u+2} = 3+2i \implies u - 3i = (3+2i)(u+2)\)
\(\iff u(2+2i) = -6 - 7i \implies u = \frac{(-6-7i)(2-2i)}{8} = \frac{-26-2i}{8} = -\frac{13}{4} - \frac{1}{4}i\)
- បើ \(\frac{u-3i}{u+2} = 3-2i \implies u - 3i = (3-2i)(u+2)\)
\(\iff u(2-2i) = -6 + i \implies u = \frac{-6+i}{2-2i} = -\frac{7}{4} - \frac{5}{4}i\)
លំហាត់ ៤៖ ស្វែងរក \(z\)
\(|z| = \left|\frac{1}{z}\right| \implies |z| = \frac{1}{|z|} \implies |z|^2 = 1 \implies |z| = 1\)។
ម៉្យាងទៀត \(|1-z| = |z| = 1\)។
តាង \(z = \cos\theta+i\sin\theta\) នោះ៖
\(|1 - \cos\theta - i\sin\theta|^2 = 1 \iff (1-\cos\theta)^2 + \sin^2\theta = 1\)
\(\iff 2 - 2\cos\theta = 1 \iff \cos\theta = \frac{1}{2} \implies \theta = \pm\frac{\pi}{3}\)
ដូចនេះ \( z = \cos\left(\pm\frac{\pi}{3}\right)+i\sin\left(\pm\frac{\pi}{3}\right) = \frac{1}{2} \pm i\frac{\sqrt{3}}{2}\)
លំហាត់ ៥៖ កន្សោម \(z = \frac{i-x}{i+x}\)
\(|z| = \frac{|-x+i|}{|x+i|} = \frac{\sqrt{x^2+1}}{\sqrt{x^2+1}} = 1\)
\(z = \frac{(-x+i)(x-i)}{x^2+1} = \frac{-x^2+1 + 2xi}{x^2+1} = \frac{1-x^2}{1+x^2} + i\frac{2x}{1+x^2}\)\(\text{Re}(z) = \text{Im}(z) \iff 1 - x^2 = 2x \iff x^2 + 2x - 1 = 0\)
\(\implies x = -1 \pm \sqrt{2}\)
បើ \(z = \frac{\sqrt{2}}{2}+i\frac{\sqrt{2}}{2} \implies \frac{2x}{1+x^2} = \frac{\sqrt{2}}{2} > 0 \implies x = \sqrt{2}-1\)
លំហាត់ ៦៖ ទម្រង់ត្រីកោណមាត្រ
\(\sqrt{2}+i\sqrt{6} = 2\sqrt{2}\left(\frac{1}{2}+i\frac{\sqrt{3}}{2}\right) = 2\sqrt{2}\left(\cos\frac{\pi}{3}+i\sin\frac{\pi}{3}\right)\)
\(3+3i = 3\sqrt{2}\left(\cos\frac{\pi}{4}+i\sin\frac{\pi}{4}\right)\)
\((\sqrt{3}-i)^{100} = (2e^{-i\pi/6})^{100} = 2^{100}e^{-i 50\pi/3}\)
\(= 2^{100}e^{-i 2\pi/3} = 2^{100}\left(\cos\left(-\frac{2\pi}{3}\right)+i\sin\left(-\frac{2\pi}{3}\right)\right)\)\(2+\sqrt{2}+i\sqrt{2} = 2(1+e^{i\pi/4}) = 4\cos\frac{\pi}{8} e^{i\pi/8}\)
\(= 4\cos\frac{\pi}{8}\left(\cos\frac{\pi}{8}+i\sin\frac{\pi}{8}\right)\)\(1+(2+\sqrt{3})i = 2\sqrt{2+\sqrt{3}}\left(\cos\frac{5\pi}{12}+i\sin\frac{5\pi}{12}\right)\)
\(1+\cos\frac{\pi}{7}+i\sin\frac{\pi}{7} = 2\cos\frac{\pi}{14}\left(\cos\frac{\pi}{14}+i\sin\frac{\pi}{14}\right)\)
លំហាត់ ៧៖ ដោះស្រាយសមីការ
\(z^4 = -8-8i\sqrt{3} = 16e^{-i 2\pi/3}\)
\(\implies z_k = 2e^{i(-\frac{\pi}{6}+\frac{k\pi}{2})},\; k=0,1,2,3\)\(z^2 + |z|^2 = 0 \iff z^2 = -|z|^2\)
តាង \(z = x+iy \implies x^2-y^2+2xyi = -(x^2+y^2)\)
\(\implies 2x^2 = 0 \implies x = 0\) និង \(2xy = 0\) (ផ្ទៀងផ្ទាត់ជានិច្ច)
ដូចនេះ \( z = iy\) ដែល \(y \in \mathbb{R}\) (\(z\) ជានិម្មិតសុទ្ធ)
លំហាត់ ៨៖ អាគុយម៉ង់វិជ្ជមានតូចបំផុត
\(|z - (-3+i\sqrt{3})| = \sqrt{3}\) ជារង្វង់ផ្ចិត \(\Omega(-3, \sqrt{3})\) កាំ \(R = \sqrt{3}\)។
ចំងាយ \(O\Omega = \sqrt{(-3)^2+(\sqrt{3})^2} = \sqrt{12} = 2\sqrt{3} = 2R\)។
បន្ទាត់ប៉ះ \(OT\) ចេញពី \(O\) (\(T\) ជាចំណុចប៉ះ, \(\Omega T\perp OT\)) បង្កើតមុំ \(\angle TO\Omega\) ដែល \(\sin\angle T O\Omega = \frac{R}{O\Omega} = \frac{1}{2} \implies \angle T O\Omega = \frac{\pi}{6}\)។
មុំ \(\arg(\Omega) = \pi - \frac{\pi}{6} = \frac{5\pi}{6}\)។
អាគុយម៉ង់វិជ្ជមានតូចបំផុតគឺ \(\theta_{\min} = \frac{5\pi}{6} - \frac{\pi}{6} = \frac{2\pi}{3}\)។
ប្រវែង \(OT = \sqrt{O\Omega^2-R^2} = \sqrt{12-3} = 3\)។
ដូចនេះ \( z = 3e^{i 2\pi/3} = 3\left(-\frac{1}{2}+i\frac{\sqrt{3}}{2}\right) = -\frac{3}{2} + i\frac{3\sqrt{3}}{2}\)
លំហាត់ ៩៖ ទម្រង់ត្រីកោណមាត្រ
\(z = a\frac{1+i\tan\alpha}{1-i\tan\alpha} = a\frac{\cos\alpha+i\sin\alpha}{\cos\alpha-i\sin\alpha} = a\frac{e^{i\alpha}}{e^{-i\alpha}} = a e^{i 2\alpha}\)
\(= a(\cos 2\alpha + i\sin 2\alpha)\) (ចំពោះ \(a > 0\))
លំហាត់ ១០៖ ស្វ័យគុណកុំផ្លិច
\(\left(\frac{1+i}{\sqrt{2}}\right)^{2020} = (e^{i\pi/4})^{2020} = e^{i 505\pi} = -1\)
\(\frac{1+i\sqrt{3}}{\sqrt{3}+i} = \frac{2e^{i\pi/3}}{2e^{i\pi/6}} = e^{i\pi/6}\)
\(\implies (e^{i\pi/6})^{2021} = e^{i\frac{2021\pi}{6}} = e^{i 5\pi/6} = -\frac{\sqrt{3}}{2} + \frac{1}{2}i\)\(\frac{1+i\sqrt{3}}{\sqrt{2}+i\sqrt{2}} = \frac{2e^{i\pi/3}}{2e^{i\pi/4}} = e^{i\pi/12}\)
\(\implies (e^{i\pi/12})^{2022} = e^{i\frac{2022\pi}{12}} = e^{i\pi/2} = i\)
លំហាត់ ១១៖ តម្លៃពិត \(\cos\frac{5\pi}{12}\) និង \(\sin\frac{5\pi}{12}\)
\(z_1 = \sqrt{6}+i\sqrt{2} = 2\sqrt{2}e^{i\pi/6}\)
\(z_2 = 2+2i = 2\sqrt{2}e^{i\pi/4}\)
\(z_1 z_2 = (2\sqrt{2}e^{i\pi/6})(2\sqrt{2}e^{i\pi/4})\)
\(= 8e^{i 5\pi/12} = 8\left(\cos\frac{5\pi}{12}+i\sin\frac{5\pi}{12}\right)\)ទម្រង់ពិជគណិត៖
\(z_1 z_2 = (\sqrt{6}+i\sqrt{2})(2+2i)\)
\(= 2(\sqrt{6}-\sqrt{2}) + 2i(\sqrt{6}+\sqrt{2})\)
\(\implies \cos\frac{5\pi}{12} = \frac{\sqrt{6}-\sqrt{2}}{4},\; \sin\frac{5\pi}{12} = \frac{\sqrt{6}+\sqrt{2}}{4}\)
លំហាត់ ១២៖ តម្លៃពិត \(\cos\frac{\pi}{12}\) និង \(\sin\frac{\pi}{12}\)
\(z_1 = \sqrt{3}-i = 2e^{-i\pi/6} \implies z_1^4 = 16e^{-i 2\pi/3} = -8-8i\sqrt{3}\)
\(z_2 = 2-2i = 2\sqrt{2}e^{-i\pi/4} \implies z_2^3 = 16\sqrt{2}e^{-i 3\pi/4} = -16-16i\)
ទម្រង់ពិជគណិត៖ \(A = \frac{-8-8i\sqrt{3}}{-16-16i} = \frac{1+i\sqrt{3}}{2(1+i)} = \frac{(1+i\sqrt{3})(1-i)}{4} = \frac{1+\sqrt{3}}{4} + i\frac{\sqrt{3}-1}{4}\)
ទម្រង់ត្រីកោណមាត្រ៖ \(A = \frac{16e^{-i 2\pi/3}}{16\sqrt{2}e^{-i 3\pi/4}} = \frac{\sqrt{2}}{2}e^{i\pi/12} = \frac{\sqrt{2}}{2}\left(\cos\frac{\pi}{12}+i\sin\frac{\pi}{12}\right)\)
ផ្ទឹមទម្រង់ទាំងពីរ៖ \(\frac{\sqrt{2}}{2}\cos\frac{\pi}{12} = \frac{1+\sqrt{3}}{4}\) និង \(\frac{\sqrt{2}}{2}\sin\frac{\pi}{12} = \frac{\sqrt{3}-1}{4}\)
\(\implies \cos\frac{\pi}{12} = \frac{\sqrt{6}+\sqrt{2}}{4},\; \sin\frac{\pi}{12} = \frac{\sqrt{6}-\sqrt{2}}{4}\)
លំហាត់ ១៣៖ លក្ខណៈ \(z = 1+\cos\varphi+i\sin\varphi\)
\(\varphi = \frac{\pi}{3} \implies z = 1+\frac{1}{2}+i\frac{\sqrt{3}}{2} = \sqrt{3}e^{i\pi/6}\)
\(\frac{1}{z} = \frac{1}{\sqrt{3}}e^{-i\pi/6} = \frac{\sqrt{3}}{3}\left(\cos(-\frac{\pi}{6})+i\sin(-\frac{\pi}{6})\right)\)\(z - 1 = \cos\varphi+i\sin\varphi \implies |z-1| = 1\)
ដូចនេះ ចំណុច \(M(z)\) ស្ថិតនៅលើរង្វង់ផ្ចិត \(I(1, 0)\) កាំ \(R=1\)។\(\frac{1}{z} = \frac{1}{2\cos\frac{\varphi}{2}e^{i\varphi/2}} = \frac{e^{-i\varphi/2}}{2\cos\frac{\varphi}{2}} = \frac{\cos\frac{\varphi}{2}-i\sin\frac{\varphi}{2}}{2\cos\frac{\varphi}{2}}\)
\(= \frac{1}{2} - i\frac{1}{2}\tan\frac{\varphi}{2} \implies \text{Re}\left(\frac{1}{z}\right) = \frac{1}{2}\) (ថេរគ្រប់ \(\varphi\))
លំហាត់ ១៤៖ ឫសការេនៃ \(4\sqrt{3}+4i\)
\(|4\sqrt{3}+4i| = \sqrt{48+16} = 8\), \(\cos\theta = \frac{\sqrt{3}}{2},\ \sin\theta = \frac{1}{2} \implies \arg = \frac{\pi}{6}+2k\pi\)
\(4\sqrt{3}+4i = 8\left(\cos\frac{\pi}{6}+i\sin\frac{\pi}{6}\right)\)(i) ទម្រង់ពិជគណិត៖ តាង \(z = x+iy\) នោះ \(z^2 = 4\sqrt{3}+4i\)
\(\iff \begin{cases} x^2-y^2 = 4\sqrt{3} \\ xy = 2 > 0 \\ x^2+y^2 = |z^2| = 8 \end{cases}\)
\(\implies x^2 = 4+2\sqrt{3} = (\sqrt{3}+1)^2,\; y^2 = 4-2\sqrt{3} = (\sqrt{3}-1)^2\) (\(x, y\) សញ្ញាដូចគ្នា)
\(\implies z = \pm\left[(\sqrt{3}+1)+i(\sqrt{3}-1)\right]\)
(ii) ទម្រង់ត្រីកោណមាត្រ៖
\(z_k = 2\sqrt{2}\cis\left(\frac{\pi}{12}+k\pi\right),\ k=0,1\)
\(\implies z = \pm 2\sqrt{2}\left(\cos\frac{\pi}{12}+i\sin\frac{\pi}{12}\right)\)ផ្ទឹមឫសដែលមានផ្នែកពិតវិជ្ជមាន៖ \(2\sqrt{2}\cos\frac{\pi}{12} = \sqrt{3}+1,\ 2\sqrt{2}\sin\frac{\pi}{12} = \sqrt{3}-1\)
\(\implies \cos\frac{\pi}{12} = \frac{\sqrt{6}+\sqrt{2}}{4},\; \sin\frac{\pi}{12} = \frac{\sqrt{6}-\sqrt{2}}{4}\)
លំហាត់ ១៥៖ \(a = \sqrt{2+\sqrt{3}}+i\sqrt{2-\sqrt{3}}\)
\(a^2 = (2+\sqrt{3}) - (2-\sqrt{3}) + 2i\sqrt{(2+\sqrt{3})(2-\sqrt{3})} = 2\sqrt{3} + 2i\)
\(= 4\left(\frac{\sqrt{3}}{2}+i\frac{1}{2}\right) = 4\left(\cos\frac{\pi}{6}+i\sin\frac{\pi}{6}\right)\)\(|a|^2 = 4 \implies |a| = 2\) និង \(2\arg(a) \equiv \frac{\pi}{6} \pmod{2\pi} \implies \arg(a) = \frac{\pi}{12}\) ឬ \(\frac{13\pi}{12}\)
ដោយ \(\text{Re}(a)>0,\ \text{Im}(a)>0\) នោះ \(\arg(a) = \frac{\pi}{12}\)
\(\implies a = 2\left(\cos\frac{\pi}{12}+i\sin\frac{\pi}{12}\right)\)ផ្ទឹមជាមួយ \(a = \sqrt{2+\sqrt{3}}+i\sqrt{2-\sqrt{3}}\)៖
\(\cos\frac{\pi}{12} = \frac{\sqrt{2+\sqrt{3}}}{2} = \frac{\sqrt{6}+\sqrt{2}}{4},\; \sin\frac{\pi}{12} = \frac{\sqrt{2-\sqrt{3}}}{2} = \frac{\sqrt{6}-\sqrt{2}}{4}\)
លំហាត់ ១៦៖ \(z = (\sqrt{3}+1)+i(\sqrt{3}-1)\)
\(z^2 = [(\sqrt{3}+1)+i(\sqrt{3}-1)]^2 = 4\sqrt{3}+4i = 8e^{i\pi/6}\)
\(\implies |z|^2 = 8 \implies |z| = 2\sqrt{2}\)
\(2\arg(z) \equiv \frac{\pi}{6} \pmod{2\pi} \implies \arg(z) = \frac{\pi}{12}\) ឬ \(\frac{13\pi}{12}\)។ ដោយ \(\text{Re}(z)>0,\ \text{Im}(z)>0\) (\(z\) ក្នុងកាដ្រង់ទី១) នោះ \(\arg(z) = \frac{\pi}{12}\)ទម្រង់ពិជគណិត៖ \(z = 2\sqrt{2}\left(\cos\frac{\pi}{12}+i\sin\frac{\pi}{12}\right)\)
\(\implies \cos\frac{\pi}{12} = \frac{\sqrt{3}+1}{2\sqrt{2}} = \frac{\sqrt{6}+\sqrt{2}}{4}\)
\(\implies \sin\frac{\pi}{12} = \frac{\sqrt{3}-1}{2\sqrt{2}} = \frac{\sqrt{6}-\sqrt{2}}{4}\)សមីការ \((\sqrt{3}+1)\cos x + (\sqrt{3}-1)\sin x = \sqrt{2}\)៖
ចែកនឹង \(2\sqrt{2}\)៖
\(\cos\frac{\pi}{12}\cos x + \sin\frac{\pi}{12}\sin x = \frac{1}{2}\)
\(\iff \cos\left(x - \frac{\pi}{12}\right) = \cos\frac{\pi}{3}\)
\(\implies x - \frac{\pi}{12} = \pm\frac{\pi}{3} + 2k\pi\)
\(x_1 = \frac{5\pi}{12} + 2k\pi,\; x_2 = -\frac{\pi}{4} + 2k\pi\) (\(k \in \mathbb{Z}\))
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
✎ សំណួរទី ២១–៣០
✎ សំណួរទី ៣១–៤០
✎ សំណួរទី ៤១–៥០
✎ សំណួរទី ៥១–៦០
✎ សំណួរទី ៦១–៧០
✎ សំណួរទី ៧១–៨០
✎ សំណួរទី ៨១–៩០
✎ សំណួរទី ៩១–១០០
តេស្តសមត្ថភាព ៖ មេរៀនទី ៣ ស្វ័យគុណទី n និង ឫសទី n នៃចំនួនកុំផ្លិច — ៥០ សំណួរ · ៩០ នាទី