គណនារ៉ង់និងចន្លោះអាំងទែរកាទីល
គណនាវ៉ារ្យង់ និងគម្លាតស្តង់ដាស្ថិតិសកល និងគំរូ ។
រ៉ង់
ទិន្នន័យខាងក្រោម ជាពិន្ទុសិស្ស \(5\) នាក់ ដែលគេបានជ្រើសរើសចេញពីថ្នាក់រៀនពីរ គឺថ្នាក់ \(A\) និងថ្នាក់ \(B\) ។
ថ្នាក់ \(A\) ៖ \(3, 4, 5, 6, 7\)
ថ្នាក់ \(B\) ៖ \(1, 3, 5, 7, 9\) ។
បើគេគណនាគម្លាតរវាងពិន្ទុដែលខ្ពស់ជាងគេ និងពិន្ទុដែលទាបជាងគេ នោះគេបាន ៖ គម្លាតពិន្ទុថ្នាក់ \(A\) ៖ \(7 - 3 = 4\) ។ គម្លាតពិន្ទុថ្នាក់ \(B\) ៖ \(9 - 1 = 8\) ។
គេសង្កេតឃើញថាពិន្ទុថ្នាក់ \(A\) និង \(B\) មានមធ្យមស្មើនឹង \(5\) ដូចគ្នា ។ ប៉ុន្តែពិន្ទុថ្នាក់ \(B\) មានគម្លាតធំជាងគម្លាតពិន្ទុថ្នាក់ \(A\) ។ គេថាពិន្ទុថ្នាក់ \(B\) មានពង្រាយខ្លាំងជាង ។
រ៉ង់ គឺជាផលដករវាងតម្លៃទិន្នន័យដែលខ្ពស់ជាងគេ និងតម្លៃទិន្នន័យដែលទាបជាងគេ ។
សង្កេតទិន្នន័យដែលជាពិន្ទុសិស្សមាន \(6, 9, 11, 15, 25, 26, 27, 27, 29, 30, 30, 30, 31, 31, 35, 85, 100\) ។
ទិន្នន័យនេះពង្រាយខ្សោយព្រោះយើងឃើញថាពិន្ទុមួយចំនួននៅកៀកៗគ្នា ។ ប៉ុន្តែបើគេពិនិត្យតាមរ៉ង់នោះ \(100 - 6 = 94\) រ៉ង់មានតម្លៃធំបញ្ជាក់ថាពិន្ទុមានពង្រាយខ្លាំង ក្នុងករណីនេះផ្ទុយនឹងពិន្ទុពិតរបស់សិស្សដែលបានទទួល ។ ដូច្នេះ រ៉ង់មិនអាចយកជាការបាន ។
ក្នុងករណីដែលរ៉ង់មានតម្លៃធំពេក ហើយទិន្នន័យពិតមួយចំនួននៅកៀកគ្នា គេត្រូវបង្កើតគម្លាតមួយទៀតដោយកាត់ចោល \(25\%\) នៃពិន្ទុទាប និង \(25\%\) នៃពិន្ទុខ្ពស់ ហើយគេសិក្សាតែរ៉ង់ \(50\%\) នៃពិន្ទុដែលស្ថិតនៅកណ្ដាល ។
\(25\%\) នៃពិន្ទុទាបគឺ \(6, 9, 11, 15\)
\(25\%\) នៃពិន្ទុខ្ពស់គឺ \(31, 35, 85, 100\)
\(50\%\) នៃពិន្ទុកណ្ដាលគឺ \(25, 26, 27, 27, 29, 30, 30, 30, 31\) ។
\(Q_1 = \dfrac{15 + 25}{2} = 20\) និង \(Q_3 = \dfrac{31 + 31}{2} = 31\) ។ គណនារ៉ង់នៃពិន្ទុកណ្ដាលនេះ គេបាន រ៉ង់ \(31 - 20 = 11\) ហៅថាចន្លោះអាំងទែរកាទីល តាងដោយ \(I\) ។
ធ្វើរបៀបនេះ គេនឹងបានតម្លៃមួយដែលផ្ដល់ផលល្អក្នុងការវិភាគទិន្នន័យ ទោះបីទិន្នន័យនោះមានពង្រាយខ្លាំង ឬពង្រាយខ្សោយក៏ដោយ ។
គេបានសម្ភាសន៍សមាជិកក្រុមភ្លេងមួយក្រុម ដើម្បីចង់ដឹងថា តើសមាជិកម្នាក់ៗអាចប្រើឧបករណ៍ភ្លេងបានចំនួនប៉ុន្មាន? លទ្ធផលនៃការសម្ភាសន៍ត្រូវបានគេរៀបដាក់ក្នុងតារាងបំណែងចែកប្រេកង់ខាងក្រោម ៖
រ៉ង់ \(= 5 - 1 = 4\) ។ ទិន្នន័យមានបំណែងចែកប្រេកង់ ការគណនាកាទីលត្រូវបង្កើតតារាងប្រេកង់កើន ៖
\(Q_3 =\) តម្លៃតួទី \(\dfrac{3}{4}(n + 1) =\) តម្លៃតួទី \(\dfrac{3}{4}(30 + 1) =\) តម្លៃតួទី \(23.25 \Rightarrow Q_3 = 3\) ។
ដូច្នេះ \(I = 3 - 1 = 2\) ។
គណនារ៉ង់និងចន្លោះអាំងទែរកាទីលនៃសំណុំទិន្នន័យខាងក្រោម ៖
\(4, 2, 8, 3, 9, 11, 12, 18, 7, 3\)
\(\begin{array}{|c|cccccc|}\hline x & 3 & 8 & 9 & 7 & 5 & 10\\ \hline f & 5 & 7 & 3 & 9 & 4 & 2\\ \hline\end{array}\)
មើលចម្លើយ
ក. រៀប ៖ \(2, 3, 3, 4, 7, 8, 9, 11, 12, 18\) ។ រ៉ង់ \(= 18 - 2 = 16\) ។ \(Q_1 =\) តួទី \(2.75\) ៖ \(3\), \(Q_3 =\) តួទី \(8.25\) ៖ \(\dfrac{11 + 12}{2} = 11.5\) ។ \(I = 11.5 - 3 = 8.5\) ។ ខ. រ៉ង់ \(= 10 - 3 = 7\), \(n = 30\) ៖ \(Q_1 =\) តួទី \(7.75\) ៖ \(5\), \(Q_3 =\) តួទី \(23.25\) ៖ \(8\) ។ \(I = 3\) ។
វ៉ារ្យង់និងគម្លាតស្តង់ដានៃស្ថិតិសកល
ឥឡូវនេះ យើងពិនិត្យមើលពង្រាយនៃចំនួនដែលនៅសងខាងតម្លៃមធ្យម សម្រាប់ទិន្នន័យខាងក្រោម ៖ គេមានសំណុំទិន្នន័យ \(-193, -93, 7, 107, 207\) ដែលមានមធ្យមស្មើនឹង \(7\) ។
យើងឃើញថាគម្លាតពីមធ្យមមាន \(-200, -100, 0, 100\) និង \(200\) ។ បើគេបូកគម្លាតទាំងអស់នេះ នោះផលបូកស្មើនឹងសូន្យ ។ លទ្ធផលស្មើនឹងសូន្យ ពុំអាចបញ្ជាក់ពីពង្រាយឡើយនៅពេលដែលគេចង់ប្រៀបធៀបរង្វាស់ពង្រាយនៃសំណុំទិន្នន័យមួយ ទៅនឹងរង្វាស់ពង្រាយនៃសំណុំទិន្នន័យមួយទៀត ។ ហេតុនេះ គេត្រូវពិនិត្យមើលការេនៃគម្លាតទាំង \(5\) ខាងលើ គេបាន \((-200)^2, (-100)^2, 0^2, (100)^2\) និង \((200)^2\) ឬស្មើនឹង \(40\,000\), \(10\,000\), \(0\), \(10\,000\) និង \(40\,000\) ។
បើគេយកផលបូកការេនៃគម្លាតដែលស្មើនឹង \(100\,000\) ទៅចែកនឹងចំនួនគម្លាត \(5\) នោះគេបានតម្លៃមួយហៅថា វ៉ារ្យង់ស្ថិតិសកល តម្លៃនោះគឺ \(\dfrac{100\,000}{5} = 20\,000\) ។
វ៉ារ្យង់ស្ថិតិសកលមានរូបមន្ត
រូបមន្តកាត់សម្រាប់វ៉ារ្យង់ស្ថិតិសកល ៖
គេមានទិន្នន័យ \(7, 4, 6, 9, 12, 4, 10, 11, 15, 17, 15\) ។ គេសន្មតថាទិន្នន័យនេះជាស្ថិតិសកល ។ គណនាវ៉ារ្យង់ និងគម្លាតស្តង់ដា ។
តាមរូបមន្តវ៉ារ្យង់ស្ថិតិសកល \(\sigma^2 = \dfrac{\sum(X_i - \mu)^2}{N}\) ។ មធ្យមស្ថិតិសកល
ប្រើប្រាស់រូបមន្តកាត់ ៖ \(\sum X_i = 7 + 4 + \dots + 15 = 110\), \(\sum X_i^2 = 7^2 + 4^2 + \dots + 15^2 = 1302\), \(N = 11\) ។
ប្រាក់ចំណូលប្រចាំសប្ដាហ៍របស់នាយករង \(5\) នាក់ក្នុងក្រុមហ៊ុនមួយមាន \(\$50\), \(\$60\), \(\$55\), \(\$52\) និង \(\$58\) (គេសន្មតថាទិន្នន័យជាស្ថិតិសកល) ។
គណនាវ៉ារ្យង់ស្ថិតិសកល
គណនាគម្លាតស្តង់ដាស្ថិតិសកល ។
រូបមន្តវ៉ារ្យង់ស្ថិតិសកល \(\sigma^2 = \dfrac{\sum(X_i - \mu)^2}{N}\) ។ ក្នុងរូបមន្តនេះ យើងមិនស្គាល់មធ្យមស្ថិតិសកល \(\mu\) ទេ ។ គណនា \(\mu\) ៖ \(\mu = \dfrac{\sum X_i}{N} = \dfrac{50 + 60 + 55 + 52 + 58}{5} = \dfrac{275}{5} = 55\) ។
\[\begin{array}{|c|c|c|}\hline X_i & X_i - \mu & (X_i - \mu)^2\\ \hline 50 & 50 - 55 = -5 & 25\\ 60 & 60 - 55 = 5 & 25\\ 55 & 55 - 55 = 0 & 0\\ 52 & 52 - 55 = -3 & 9\\ 58 & 58 - 55 = 3 & 9\\ \hline & & \sum(X_i - \mu)^2 = 68\\ \hline \end{array}\]ដូច្នេះ \(\sigma^2 = \dfrac{68}{5} = 13.6\) ។គម្លាតស្តង់ដាស្ថិតិសកលជាឫសការេនៃវ៉ារ្យង់ស្ថិតិសកល \(\sigma = \sqrt{\sigma^2} = \sqrt{13.6} \approx 3.69\) ។
ម៉ាសនៃឡាំងឥវ៉ាន់មួយចំនួន ដែលគេផ្ញើទៅប្រទេសថៃមានទម្ងន់ \(98\) kg, \(95\) kg, \(110\) kg, \(106\) kg, \(103\) kg, \(112\) kg, \(119\) kg, \(102\) kg, \(92\) kg, \(105\) kg, \(91\) kg និង \(90\) kg ។ គណនាវ៉ារ្យង់ និងគម្លាតស្តង់ដាស្ថិតិសកល ។
មើលចម្លើយ
\(\mu \approx 101.92\), \(\sigma^2 \approx 75.74\), \(\sigma \approx 8.7\) ។
វ៉ារ្យង់និងគម្លាតស្តង់ដានៃស្ថិតិគំរូ
វ៉ារ្យង់ស្ថិតិគំរូនិងវ៉ារ្យង់ស្ថិតិសកលមានការខុសគ្នាបន្តិច ។ វ៉ារ្យង់គំរូ តាងដោយ
រូបមន្តកាត់សម្រាប់វ៉ារ្យង់គំរូ ៖
កាលណាចំនួនទិន្នន័យក្នុងគំរូកាន់តែធំទៅៗ ពេលនោះរូបមន្តវ៉ារ្យង់គំរូកាន់តែដូចវ៉ារ្យង់សកលស្ថិតិ ។ មានន័យថា កាលណា \(n\) កាន់តែធំនោះ \(s^2 \to \sigma^2\) ។ គេអាចយកវ៉ារ្យង់ស្ថិតិគំរូ ដើម្បីធ្វើការប៉ាន់ស្មានវ៉ារ្យង់ស្ថិតិសកល ។ ដូច្នេះហើយបានជាភាគបែងនៃវ៉ារ្យង់ស្ថិតិគំរូ \(n(n - 1)\) ព្រោះចៀសវាងកុំឱ្យមានល្អៀងធំពេក ។
ក្នុងរោងចក្រធ្វើនំមួយ មានម៉ាស៊ីនសម្រាប់ខ្ចប់នំពីរគឺ ម៉ាស៊ីន \(A\) និងម៉ាស៊ីន \(B\) ។ គេជ្រើសរើសយកគំរូនំចំនួន \(10\) កញ្ចប់ចេញពីលទ្ធផលនៃម៉ាស៊ីននីមួយៗ ហើយម៉ាសនំថ្លឹងបង្គត់គិតជាក្រាម ។
គណនាគម្លាតស្តង់ដានៃម៉ាសកញ្ចប់នំ ដែលយកចេញពីលទ្ធផលការងារម៉ាស៊ីននីមួយៗ
បកស្រាយចម្លើយសំណួរខាងលើ ។
គម្លាតស្តង់ដានៃម៉ាស៊ីន \(A\) និងម៉ាស៊ីន \(B\) តាមរូបមន្ត \(s^2 = \dfrac{\sum(X_i - \bar{X})^2}{n - 1}\) ។
\[\begin{aligned} \bar{X}_A &= \frac{196 + 198 + \dots + 202 + 205}{10} = \frac{2000}{10} = 200 \text{ g}\\ \bar{X}_B &= \frac{192 + 194 + \dots + 206 + 207}{10} = \frac{2000}{10} = 200 \text{ g} \end{aligned}\]\[\begin{array}{|c|c|c|}\hline X_i\,(A) & X_i - \bar{X}_A & (X_i - \bar{X}_A)^2\\ \hline 196 & -4 & 16\\ 198 & -2 & 4\\ 198 & -2 & 4\\ 199 & -1 & 1\\ 200 & 0 & 0\\ 200 & 0 & 0\\ 201 & 1 & 1\\ 201 & 1 & 1\\ 202 & 2 & 4\\ 205 & 5 & 25\\ \hline & & 56\\ \hline \end{array}\]\[\begin{array}{|c|c|c|}\hline X_i\,(B) & X_i - \bar{X}_B & (X_i - \bar{X}_B)^2\\ \hline 192 & -8 & 64\\ 194 & -6 & 36\\ 195 & -5 & 25\\ 198 & -2 & 4\\ 200 & 0 & 0\\ 201 & 1 & 1\\ 203 & 3 & 9\\ 204 & 4 & 16\\ 206 & 6 & 36\\ 207 & 7 & 49\\ \hline & & 240\\ \hline \end{array}\]គម្លាតស្តង់ដាសម្រាប់ម៉ាស៊ីន \(A\) ៖ \(s_A = \sqrt{\dfrac{\sum(X_i - \bar{X}_A)^2}{n - 1}} = \sqrt{\dfrac{56}{9}} = \sqrt{6.22} \approx 2.49\) ។
គម្លាតស្តង់ដាសម្រាប់ម៉ាស៊ីន \(B\) ៖ \(s_B = \sqrt{\dfrac{\sum(X_i - \bar{X}_B)^2}{n - 1}} = \sqrt{\dfrac{240}{9}} = \sqrt{26.67} \approx 5.16\) ។ដោយម៉ាស៊ីន \(A\) មានគម្លាតស្តង់ដាតូចជាងគម្លាតស្តង់ដាម៉ាស៊ីន \(B\) នាំឱ្យម៉ាស៊ីន \(A\) ធ្វើការបានល្អជាងម៉ាស៊ីន \(B\) ។
វិធីផ្សេងដោយប្រើរូបមន្តកាត់ ៖ ម៉ាស៊ីន \(A\) ៖ \(\sum x_i = 2000\), \(\sum x_i^2 = 400\,056\) ៖ \(s_A = \sqrt{\dfrac{10\times 400\,056 - 2000^2}{10\times 9}} \approx 2.494\) ។ ម៉ាស៊ីន \(B\) ៖ \(\sum x_i = 2000\), \(\sum x_i^2 = 400\,240\) ៖ \(s_B = \sqrt{\dfrac{10\times 400\,240 - 2000^2}{10\times 9}} \approx 5.164\) ។
អាយុកាលអគារអ្នកជំងឺតាមផ្នែកនីមួយៗក្នុងមន្ទីរពេទ្យមួយមាន \(38\), \(26\), \(13\) និង \(22\) ឆ្នាំ ។ គណនាវ៉ារ្យង់និងគម្លាតស្តង់ដា បើគេឧបមាថាទិន្នន័យជាស្ថិតិគំរូ ។
មើលចម្លើយ
\(\bar{X} = 24.75\), \(s^2 \approx 107.58\), \(s \approx 10.37\) ។
វ៉ារ្យង់និងគម្លាតស្តង់ដាសម្រាប់ទិន្នន័យផ្ដុំជាតារាងប្រេកង់
បើទិន្នន័យ \(X_1, X_2, X_3, \dots, X_n\) កើតឡើងដោយមានប្រេកង់ \(f_1, f_2, f_3, \dots, f_n\) នោះវ៉ារ្យង់នៃស្ថិតិសកលមានរូបមន្ត
ចំពោះទិន្នន័យផ្ដុំជាតារាងប្រេកង់ វ៉ារ្យង់ស្ថិតិសកល និងស្ថិតិគំរូ មានរូបមន្តស្រដៀងគ្នាកំណត់ដោយ \(s^2 = \dfrac{n\cdot\sum f_iX_m^2 - \left(\sum f_iX_m\right)^2}{n(n - 1)}\) ដែល \(n = \sum f_i\) ។
តារាងខាងក្រោម ជាបំណែងចែកការប្រាក់ដែលអ្នកវិនិយោគចំនួន \(460\) នាក់ឱ្យក្នុងមួយឆ្នាំ ។
ចំពោះទិន្នន័យដែលផ្ដុំជាថ្នាក់ ចំណុចកណ្ដាលនៃថ្នាក់តំណាងឱ្យថ្នាក់នីមួយៗ ។ ឧបមាថាទិន្នន័យជាទិន្នន័យគំរូ ។ គម្លាតស្តង់ដាគំរូ \(s = \sqrt{\dfrac{n\cdot\sum f_iX_m^2 - \left(\sum f_iX_m\right)^2}{n(n - 1)}}\), \(n = \sum f_i\) ។
គេមានបំណែងចែកប្រេកង់ខាងក្រោម ។ គណនាមធ្យម និងគម្លាតស្តង់ដាស្ថិតិគំរូ ។
មើលចម្លើយ
\(\bar{X} \approx 19.24\), \(s \approx 6.58\) ។
មេរៀនសង្ខេប ជំពូកទី ៧
បើទិន្នន័យដែលបានរៀបតាមលំដាប់មានចំនួនតួស្មើនឹង \(n\) នោះគេបាន ៖ កាទីលទី \(1\) \(Q_1 =\) តម្លៃតួទី \(\dfrac{1}{4}(n + 1)\), កាទីលទី \(2\) \(Q_2 =\) តម្លៃតួទី \(\dfrac{2}{4}(n + 1) =\) តម្លៃតួទី \(\dfrac{1}{2}(n + 1)\), កាទីលទី \(3\) \(Q_3 =\) តម្លៃតួទី \(\dfrac{3}{4}(n + 1)\) ។
បើគេតាង \(D_i\) ជាទីតាំងនៃភាគដប់ នោះគេបាន \(D_1, D_2, D_3, \dots, D_9\) ៖ \(D_1 =\) តម្លៃតួទី \(\dfrac{1}{10}(n + 1)\), \(\dots\), \(D_9 =\) តម្លៃតួទី \(\dfrac{9}{10}(n + 1)\) ។
បើគេតាង \(L_P\) ជាតម្លៃតួទីតាំងភាគរយ នោះគេបាន \(L_1, L_2, \dots, L_{99}\) ។ រូបមន្តភាគរយ \(L_P =\) តម្លៃតួទី \(\dfrac{P}{100}(n + 1)\) ដែល \(P\) ជាភាគរយដែលគេត្រូវរក ។
រង្វាស់ទីតាំងនៃទិន្នន័យផ្ដុំជាថ្នាក់ ៖ \(Q_1 = L + \dfrac{\frac{1}{4}n - f^{\uparrow}}{f}\times(i)\), \(Q_3 = L + \dfrac{\frac{3}{4}n - f^{\uparrow}}{f}\times(i)\), \(L_P = L + \dfrac{\frac{P}{100}n - f^{\uparrow}}{f}\times(i)\) ។
រ៉ង់ គឺជាផលដករវាងតម្លៃទិន្នន័យដែលខ្ពស់ជាងគេនិងតម្លៃទិន្នន័យដែលទាបជាងគេ ។
ចន្លោះអាំងទែរកាទីល \(I = Q_3 - Q_1\)
វ៉ារ្យង់ស្ថិតិសកលមានរូបមន្ត \(\sigma^2 = \dfrac{\sum(X - \mu)^2}{N}\)
គម្លាតស្តង់ដាស្ថិតិសកល \(\sigma = \sqrt{\sigma^2}\)
វ៉ារ្យង់គំរូ តាងដោយ \(s^2 = \dfrac{\sum(X_i - \bar{X})^2}{n - 1} = \dfrac{n\sum X_i^2 - \left(\sum X_i\right)^2}{n(n - 1)}\)
គម្លាតស្តង់ដាស្ថិតិគំរូ \(s = \sqrt{s^2}\) ។
ចំពោះទិន្នន័យផ្ដុំជាថ្នាក់
ឫសការេនៃវ៉ារ្យង់ស្ថិតិសកលហៅថា គម្លាតស្តង់ដា ៖ \(\sigma = \sqrt{\dfrac{\sum f_i(X_i - \mu)^2}{\sum f_i}} = \sqrt{\dfrac{N\cdot\sum f_iX_m^2 - \left(\sum f_iX_m\right)^2}{N^2}}\) ដែល \(N = \sum f_i\)
ឫសការេនៃវ៉ារ្យង់ស្ថិតិគំរូហៅថា គម្លាតស្តង់ដា ៖ \(s = \sqrt{\dfrac{\sum f_i(X_i - \bar{X})^2}{n - 1}} = \sqrt{\dfrac{n\cdot\sum f_iX_m^2 - \left(\sum f_iX_m\right)^2}{n(n - 1)}}\) ដែល \(n = \sum f_i\) ។
លំហាត់ជំពូកទី ៧
គេមានសំណុំទិន្នន័យខាងក្រោម ។ គណនាកាទីលទាំងបី ភាគដប់ និង \(L_{35}\) ៖
\(4, 8, 3, 6, 7, 10, 11, 18, 15, 19, 20\)
\(\begin{array}{|c|cccccccc|}\hline x & 7 & 8 & 9 & 11 & 13 & 15 & 19 & 20\\ \hline f & 2 & 5 & 4 & 12 & 11 & 9 & 7 & 3\\ \hline\end{array}\)
អ្នកទេសចរជនជាតិជប៉ុន ដែលធ្វើដំណើរតាមយន្តហោះមកព្រះរាជាណាចក្រកម្ពុជាមានអាយុ \(32, 21, 60, 47, 54, 17, 72, 55, 33\) និង \(41\) ឆ្នាំ ។
គណនារ៉ង់
គណនាចន្លោះអាំងទែរកាទីល
គណនាគម្លាតស្តង់ដា ។
ប្រាក់ចំណូលប្រចាំសប្ដាហ៍របស់នាយករង \(5\) នាក់ក្នុងក្រុមហ៊ុនមួយនោះមាន \(\$30\), \(\$35\), \(\$50\), \(\$42\) និង \(\$40\) ដោយគិតថាទិន្នន័យជាស្ថិតិសកល ។ ក. គណនាវ៉ារ្យង់ ខ. គណនាគម្លាតស្តង់ដា ។
ពិន្ទុនៃការធ្វើតេស្តសិស្សចំនួន \(60\) នាក់លើមុខវិជ្ជាគណិតវិទ្យា បានបង្ហាញដូចតារាងខាងក្រោម ៖
\[\begin{array}{|c|c|}\hline \text{ពិន្ទុ} & \text{ចំនួនសិស្ស } f\\ \hline 100 - 105 & 8\\ 105 - 110 & 13\\ 110 - 115 & 25\\ 115 - 120 & 11\\ 120 - 125 & 4\\ \hline \end{array}\]គណនារ៉ង់
គណនា \(Q_1\) និង \(Q_2\)
គណនាភាគដប់និង \(L_{36}\)
គណនាវ៉ារ្យង់និងគម្លាតស្តង់ដាស្ថិតិគំរូ ។
តារាងខាងក្រោម ជាបំណែងចែកប្រេកង់រយៈពេលសម្រាប់ដោះស្រាយចំណោទរបស់សិស្ស \(38\) នាក់ងាយមួយ ។
\[\begin{array}{|c|c|}\hline \text{រយៈពេល (គិតជាវិនាទី)} & \text{ចំនួនសិស្ស } f\\ \hline 5 - 10 & 8\\ 10 - 20 & 13\\ 20 - 25 & 24\\ 25 - 40 & 11\\ 40 - 45 & 4\\ \hline \end{array}\]គណនាម៉ូត
គណនាមធ្យម
គណនាគម្លាតស្តង់ដាស្ថិតិគំរូ ។
គេមានបំណែងចែកប្រេកង់ខាងក្រោម ៖
\[\begin{array}{|c|ccccccccccc|}\hline x_i & 20 & 21 & 22 & 23 & 24 & 25 & 26 & 27 & 29 & 30 & 31\\ \hline f_i & 20 & 30 & 33 & 31 & 20 & 18 & 12 & 10 & 5 & 3 & 2\\ \hline \end{array}\]ក. គណនាម៉ូត ខ. គណនាគម្លាតស្តង់ដាស្ថិតិគំរូ ។
ទំព័រសៀវភៅដើម
បើកមើលទំព័រសៀវភៅពុម្ព













លំហាត់អនុវត្តន៍
គណនារ៉ង់និងចន្លោះអាំងទែរកាទីលនៃសំណុំទិន្នន័យខាងក្រោម ៖ ក. \(5, 16, 9, 8, 6, 10, 12, 10, 8, 6\) ខ. \(\begin{array}{|c|ccccccc|}\hline x & 3 & 4 & 5 & 6 & 7 & 8 & 9\\ \hline f & 5 & 2 & 7 & 9 & 4 & 10 & 5\\ \hline\end{array}\)
មើលដំណោះស្រាយ
ក. រៀប ៖ \(5, 6, 6, 8, 8, 9, 10, 10, 12, 16\) ។ រ៉ង់ \(= 16 - 5 = 11\) ។ \(Q_1 =\) តួទី \(2.75\) ៖ \(6\), \(Q_3 =\) តួទី \(8.25\) ៖ \(\dfrac{10 + 12}{2} = 11\) ៖ \(I = 5\) ។ ខ. \(n = 42\), រ៉ង់ \(= 9 - 3 = 6\) ។ \(f^{\uparrow}\) ៖ \(5, 7, 14, 23, 27, 37, 42\) ។ \(Q_1 =\) តួទី \(10.75\) ៖ \(5\), \(Q_3 =\) តួទី \(32.25\) ៖ \(8\) ៖ \(I = 3\) ។
ប្រាក់ចំណូលប្រចាំសប្ដាហ៍ (គិតជាដុល្លារ) របស់អ្នកនឹងនាំថ្នាក់កណ្ដាលក្នុងក្រុមហ៊ុនមួយមាន \(52, 56, 58, 65, 68, 65, 75, 70\) ។ ដោយសន្មតថាទិន្នន័យទាំងនេះជាស្ថិតិសកល ។ ក. គណនារ៉ង់ ខ. គណនាវ៉ារ្យង់សកលស្ថិតិ និងគម្លាតស្តង់ដាស្ថិតិសកល ។
មើលដំណោះស្រាយ
ក. រ៉ង់ \(= 75 - 52 = 23\) ។ ខ. \(\mu = \dfrac{509}{8} = 63.625\), \(\sigma^2 \approx 52.23\), \(\sigma \approx 7.23\) ។
ពូសែនិងពូសុខជាឈ្មួញទិញជ្រូកដូចគ្នា ។ ឈ្មួញទាំងពីរទិញជ្រូកបានម្នាក់ \(10\) ក្បាល ដែលជ្រូកនីមួយៗមានម៉ាស ៖
មើលដំណោះស្រាយ
ក. មធ្យមទាំងពីរស្មើ \(68\) kg ។ ពូសែ ៖ \(\sigma^2 = 762.4\) (\(\sigma \approx 27.61\)) ។ ពូសុខ ៖ \(\sigma^2 = 182.4\) (\(\sigma \approx 13.51\)) ។ ខ. ពូសុខទិញជ្រូកបានម៉ាសស្មើសាច់ជាង ព្រោះវ៉ារ្យង់តូចជាង ។
គេមានទិន្នន័យ \(a, b, 8, 5, 7\) (ស្ថិតិសកល) ដែលមានតម្លៃមធ្យមស្មើនឹង \(6\) និងវ៉ារ្យង់ស្មើនឹង \(2\) ។ គណនាតម្លៃ \(a\) និង \(b\) បើ \(a > b\) ។
មើលដំណោះស្រាយ
\(\dfrac{a + b + 20}{5} = 6 \Rightarrow a + b = 10\) ។ \(\dfrac{(a - 6)^2 + (b - 6)^2 + 4 + 1 + 1}{5} = 2 \Rightarrow (a - 6)^2 + (b - 6)^2 = 4\) ។ ដោយ \(b - 6 = -(a - 6)\) គេបាន \(2(a - 6)^2 = 4\) ។ ដូច្នេះ \(a = 6 + \sqrt{2}\), \(b = 6 - \sqrt{2}\) ។
បំណែងចែកប្រេកង់ខាងក្រោម ជាបំណែងចែកម៉ាស (kg) ជ្រូកចំនួន \(40\) ក្បាលក្នុងកសិដ្ឋានមួយ ៖
មើលដំណោះស្រាយ
ក. រ៉ង់ \(= 70 - 20 = 50\) kg ។ ខ. \(\mu = \dfrac{\sum f_iX_m}{N} = \dfrac{1850}{40} = 46.25\) kg ។ គ. \(\sum f_iX_m^2 = 91\,800\) ៖ \(\sigma = \sqrt{\dfrac{40\times 91\,800 - 1850^2}{40^2}} \approx 12.49\) kg (បើគិតជាស្ថិតិគំរូ \(s \approx 12.65\) kg) ។
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
តេស្តសមត្ថភាព ៖ មេរៀនទី ៤៧ រង្វាស់នៃគម្លាត (វិទ្យាសាស្ត្រសង្គម) — ២០ សំណួរ · ៣៥ នាទី