បកស្រាយបំប្លែងលីនេអ៊ែរជាម៉ាទ្រីស
កំណត់រូបភាពតាមការបំប្លែងលីនេអ៊ែរ
កំណត់រូបភាពតាមការបំប្លែងលីនេអ៊ែរបណ្ដាក់
កំណត់រូបភាពតាមការបំប្លែងលីនេអ៊ែរបណ្ដាក់ក្នុងត្រីកោណមាត្រ ។
ការបំប្លែងលីនេអ៊ែរ
សញ្ញាណ
យើងធ្លាប់បានរៀនរួចមកហើយនូវបំប្លែងចំណុចមួយចំនួននៅក្នុងប្លង់ ។
បើគេបំប្លែងចំណុច \(M(x, y)\) ទៅជា \(M'(x', y')\) តាមការបំប្លែង \(H\) ដែលមានផ្ចិត \(O\) និងផលធៀប \(4\) នោះគេបានសមីការ \(\begin{cases} x' = 4x\\ y' = 4y \end{cases}\) ។
សមីការនៃការបំប្លែងចាំងដែលសរសេរបែបនេះ ហៅថាសមីការដឺក្រេទី \(1\) ឬហៅថា សមីការលីនេអ៊ែរ ។ ក្នុងករណីនេះ គេថាបំប្លែងចាំងជាបំប្លែងលីនេអ៊ែរ ។
ការបំប្លែងលីនេអ៊ែរដែលបំប្លែងចំណុច \(M(x, y)\) ទៅ \(M'(x', y')\) កំណត់ដោយសមីការ \(x' = ax + cy\), \(y' = bx + dy\) ។
ដើម្បីងាយស្រួលសិក្សាទៅមុខ គេអាចបកស្រាយបំប្លែងលីនេអ៊ែរឱ្យមានទម្រង់ជាម៉ាទ្រីស
ដើម្បីសម្រួលក្នុងសំណេរ គេអាចប្រើអក្សរ \(A\) ដដែលនេះសម្រាប់សម្គាល់ថាជាម៉ាទ្រីសផង និងជាបំប្លែងលីនេអ៊ែរផង ។
រូបភាពនៃចំណុច \(\left(2, \dfrac{1}{2}\right)\) តាមការបំប្លែង \(A = \begin{bmatrix} -\frac{1}{2} & 1\\ 4 & 3 \end{bmatrix}\) គឺ
ចំពោះបំប្លែងលីនេអ៊ែរដែលមានម៉ាទ្រីស \(I = \begin{bmatrix} 1 & 0\\ 0 & 1 \end{bmatrix}\) រូបភាពវាគឺ
រូបភាពនៃចំណុច \(\left(-\dfrac{1}{2}, 3\right)\) តាម \(I = \begin{bmatrix} 1 & 0\\ 0 & 1 \end{bmatrix}\) គឺ
បង្ហាញថា បើម៉ាទ្រីស \(A\) បំប្លែងគ្រប់ចំណុច \(M\) នៅតែជាចំណុច \(M\) ដដែល នោះម៉ាទ្រីស \(A = I\) ។
តាង \(A = \begin{bmatrix} a & c\\ b & d \end{bmatrix}\) ជាម៉ាទ្រីសដែលបំប្លែង \(M(x, y)\) ទៅ \(M(x, y)\) ដដែល ។ យើងបាន
កំណត់ម៉ាទ្រីស \(A\) ដែលបំប្លែងពីចំណុច \((1, 2)\) ទៅចំណុច \((8, 1)\) និងបំប្លែងពីចំណុច \((-1, 1)\) ទៅ \((1, 2)\) ។
តាង \(A = \begin{bmatrix} a & c\\ b & d \end{bmatrix}\) ជាម៉ាទ្រីសបំប្លែងពីចំណុច \((1, 2)\) ទៅចំណុច \((8, 1)\) នោះយើងបាន
ដូច្នេះ ម៉ាទ្រីសដែលត្រូវរកគឺ \(A = \begin{bmatrix} 2 & 3\\ -1 & 1 \end{bmatrix}\) ។
គេប្លែងចំណុច \(M(x, y)\) ទៅ \(M'(x', y')\) តាមម៉ាទ្រីស \(A\) ដែល \(x' = x\cos\alpha - y\sin\alpha\), \(y' = x\sin\alpha + y\cos\alpha\) ។ កំណត់ម៉ាទ្រីស \(A\) ។
កំណត់ \(\alpha\) ដើម្បីឱ្យចំណុច \(M'\) ត្រួតលើ \(M\) ។
មើលចម្លើយ
\(A = \begin{bmatrix} \cos\alpha & -\sin\alpha\\ \sin\alpha & \cos\alpha \end{bmatrix}\)
\(\alpha = 2k\pi\), \((k \in \mathbb{Z})\) ។
ចំណុចឥតប្រែប្រួល
កំណត់រូបភាពនៃចំណុច \(P(3, 2)\) និង \(Q(5, 2)\) ដែលបំប្លែងដោយបំប្លែងលីនេអ៊ែរ \(A = \begin{bmatrix} 3 & -5\\ 2 & -4 \end{bmatrix}\) ។
តាមបម្រាប់រូបភាពនៃ \(P\) កំណត់ដោយ
តាមបំប្លែង \(A\) រូបភាពនៃ \(P(3, 2)\) គឺ \(P'(-1, -2)\) ហើយ \(Q(5, 2)\) គឺ \(Q'(5, 2)\) នោះគេសង្កេតឃើញថា ចំណុច \(Q\) មិនផ្លាស់ប្ដូរទីតាំងទៅតាម \(A\) នោះទេ ព្រោះរូបភាពរបស់វា \(Q'\) នៅតែជាចំណុច \(Q\) ដដែល ។ ក្នុងករណីនេះ គេថា \(Q\) ជាចំណុចឥតប្រែប្រួលតាមការបំប្លែង \(A\) ។
\(Q\) ជាចំណុចឥតប្រែប្រួលតាមការបំប្លែង \(A\) កាលណា \(A(Q) = Q\) ។
ចំពោះបំប្លែងចាំង \(H(O, k)\) កំណត់ដោយ \(x' = kx\), \(y' = ky\) ។ គល់ \(O\) គឺជាចំណុចឥតប្រែប្រួល ព្រោះ \(O(0, 0)\) ផ្ដល់រូបភាព \(O(0, 0)\) ដដែល ។
ចំពោះបំប្លែងដែលមានម៉ាទ្រីសឯកតា \(I\) គឺ \(I = \begin{bmatrix} 1 & 0\\ 0 & 1 \end{bmatrix}\) ។ គ្រប់ចំណុចនៃប្លង់ដែលប្លែងតាម \(I\) នៅតែជាចំណុចខ្លួនឯងដដែល ព្រោះ \(\begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} 1 & 0\\ 0 & 1 \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix} = \begin{bmatrix} x\\ y \end{bmatrix}\) ។
គេប្លែងចំណុច \(M(x, y)\) ទៅ \(M'(x', y')\) កំណត់ដោយ \(\begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} 2 & -1\\ 3 & 4 \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix} + \begin{bmatrix} 3\\ -3 \end{bmatrix}\) ។ កំណត់ចំណុចឥតប្រែប្រួល ។
បើ \(M(x, y)\) ជាចំណុចឥតប្រែប្រួល លុះត្រាតែ \(x' = x\), \(y' = y\)
ដូច្នេះ ចំណុចឥតប្រែប្រួលគឺ \((-1, 2)\) ។
បង្ហាញថាបន្ទាត់ \(y = 2x - 1\) ប្លែងតាមម៉ាទ្រីស \(\begin{bmatrix} 3 & -1\\ 4 & -1 \end{bmatrix}\) បានរូបភាពខ្លួនឯងដដែល ។
យក \(M(x, y)\) ប្លែងទៅ \(M'(x', y')\) តាមម៉ាទ្រីស \(\begin{bmatrix} 3 & -1\\ 4 & -1 \end{bmatrix}\) នោះយើងបាន \(\begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} 3 & -1\\ 4 & -1 \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix}\) ។
បើ \(M\) ជាចំណុចមួយនៃបន្ទាត់ \(y = 2x - 1\) នោះ \(M\) មានកូអរដោនេ \((a, 2a - 1)\) ។ ដូច្នេះ
គេប្លែងចំណុច \(M(x, y)\) ទៅ \(M'(x', y')\) កំណត់ដោយ ។ កំណត់ចំណុចឥតប្រែប្រួល ។
\(x' = 2y - 3\), \(y' = x + 1\)
\(\begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} 3 & 3\\ -2 & -1 \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix} + \begin{bmatrix} -4\\ 2 \end{bmatrix}\)
កំណត់រូបភាពនៃបន្ទាត់ \(y = 2x - 3\) ដែលប្លែងតាមម៉ាទ្រីស \(\begin{bmatrix} 2 & 1\\ 3 & -1 \end{bmatrix}\) ។ តើបន្ទាត់នេះជារូបភាពខ្លួនឯងដដែលឬទេ?
រកចំណុចឥតប្រែប្រួលតាមការបំប្លែង \(\begin{bmatrix} 2 & 1\\ 2 & 3 \end{bmatrix}\) ។
រកចំណុចឥតប្រែប្រួលតាមការបំប្លែង \(\begin{bmatrix} 3 & 2\\ 3 & 4 \end{bmatrix}\) ។
មើលចម្លើយ
ក. \((1, 2)\) ខ. \((-1, 2)\)
\(y = \dfrac{1}{4}x + \dfrac{15}{4}\) (មិនមែនជារូបភាពខ្លួនឯងទេ)
គ្រប់ចំណុចនៃបន្ទាត់ \(y = -x\)
គ្រប់ចំណុចនៃបន្ទាត់ \(y = -x\) ។
ការបំប្លែងលីនេអ៊ែរច្រាស
គេបំប្លែងចំណុច \(M(x, y)\) ទៅ \(M'(x', y')\) តាមការបំប្លែងចាំងដែលមានម៉ាទ្រីស \(H = \begin{bmatrix} k & 0\\ 0 & k \end{bmatrix}\) ដែល \(k \ne 0\) ។
គេបាន \(\begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} k & 0\\ 0 & k \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix} = \begin{bmatrix} kx\\ ky \end{bmatrix}\) នាំឱ្យគេបាន \(\begin{cases} x' = kx\\ y' = ky \end{cases}\) ។ គេថា \(M'\) ជារូបភាពនៃ \(M\) តាមការបំប្លែង \(H\) ។
ឥឡូវនេះ គេយក \(M\) ជារូបភាពនៃ \(M'\) វិញ ហើយក្នុងករណីនេះគេត្រូវគណនា \(x, y\) ជាអនុគមន៍នៃ \(x'\) និង \(y'\) ។ គេបាន \(x = \dfrac{1}{k}x'\) និង \(y = \dfrac{1}{k}y'\) បកស្រាយសមីការនេះជាម៉ាទ្រីសគឺ
គេប្លែង \(M(x, y)\) ទៅ \(M'(x', y')\) តាមការបំប្លែង \(A = \begin{bmatrix} a & c\\ b & d \end{bmatrix}\) នោះ \(M' = A(M)\) ឬ \(\begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} a & c\\ b & d \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix}\) នាំឱ្យ \(\begin{cases} x' = ax + cy\\ y' = bx + dy \end{cases}\) ។
ដើម្បីកំណត់បំប្លែងច្រាស \(A^{-1}\) ដែលប្លែង \(M'(x', y')\) ទៅ \(M(x, y)\) វិញនោះ គេត្រូវគណនា \((x, y)\) ជាអនុគមន៍នៃ \((x', y')\) ។
ម៉ាទ្រីសច្រាសនៃ \(A = \begin{bmatrix} a & c\\ b & d \end{bmatrix}\) គឺ \(A^{-1} = \dfrac{1}{ad - bc}\begin{bmatrix} d & -c\\ -b & a \end{bmatrix}\) ដែល \(ad - bc \ne 0\) ។
\(L\) ជាបន្ទាត់ដែលមានសមីការ \(x + 3y - 3 = 0\) ។ រកបំលាស់ទីនៃ \(L\) តាមម៉ាទ្រីស \(\begin{bmatrix} 1 & -1\\ 2 & 4 \end{bmatrix}\) ។
តាង \(L'\) ជាបំលាស់ទីនៃ \(L : x + 3y - 3 = 0\) តាមម៉ាទ្រីស \(\begin{bmatrix} 1 & -1\\ 2 & 4 \end{bmatrix}\) ។ ដើម្បីកំណត់ \(L'\) គេត្រូវរកចំណុច \(A', B'\) ដែលជារូបភាពរៀងគ្នារបស់ចំណុច \(A, B\) នៃបន្ទាត់ \(L\) ហើយបំលាស់ទីនៃ \(L\) គឺជាបន្ទាត់ដែលកាត់តាមចំណុច \(A', B'\) ។
គេយក \(A(0, 1)\) និង \(B(3, 0)\) ជាចំណុចនៃ \(L\) នោះគេបានរូបភាពនៃ \(A\) កំណត់ដោយ \(\begin{bmatrix} 1 & -1\\ 2 & 4 \end{bmatrix}\begin{bmatrix} 0\\ 1 \end{bmatrix} = \begin{bmatrix} -1\\ 4 \end{bmatrix}\) នាំឱ្យ \(A'(-1, 4)\) ។ រូបភាពនៃ \(B\) គឺ \(\begin{bmatrix} 1 & -1\\ 2 & 4 \end{bmatrix}\begin{bmatrix} 3\\ 0 \end{bmatrix} = \begin{bmatrix} 3\\ 6 \end{bmatrix}\) នាំឱ្យ \(B'(3, 6)\) ។
ដូច្នេះ បន្ទាត់ \(L'\) កាត់តាមពីរចំណុច \(A'\) និង \(B'\) កំណត់ដោយសមីការ \(L' : x - 2y + 9 = 0\) ។
ដើម្បីកំណត់រូបភាពនៃបន្ទាត់ \(L\) គេត្រូវគណនា \(x, y\) ជាអនុគមន៍នៃ \(x', y'\) រួចយកទៅជំនួសក្នុងសមីការ \(L : x + 3y - 3 = 0\) ។
បើ \(A = \begin{bmatrix} 1 & -1\\ 2 & 4 \end{bmatrix}\) នោះ \(A^{-1} = \dfrac{1}{6}\begin{bmatrix} 4 & 1\\ -2 & 1 \end{bmatrix}\) ហើយ
កំណត់រូបភាពនៃរង្វង់ \(C : x^2 + y^2 = 4\) តាម \(A = \begin{bmatrix} 3 & 0\\ 0 & 3 \end{bmatrix}\) ។
\(A = \begin{bmatrix} 3 & 0\\ 0 & 3 \end{bmatrix}\) នោះ \(A^{-1} = \dfrac{1}{9}\begin{bmatrix} 3 & 0\\ 0 & 3 \end{bmatrix}\) ។
ដូច្នេះ រូបភាពនៃរង្វង់ \(x^2 + y^2 = 4\) គឺជារង្វង់ដែលមានសមីការ \(x^2 + y^2 = 36\) ។
កំណត់រូបភាពនៃសមីការវិចទ័រ \(\overrightarrow{r} = \begin{bmatrix} 1\\ 3 \end{bmatrix} + \lambda\begin{bmatrix} -1\\ 4 \end{bmatrix}\) ដែលប្លែងដោយម៉ាទ្រីស \(\begin{bmatrix} 2 & 1\\ -1 & 1 \end{bmatrix}\) ។
ដោយវិចទ័រ \(\overrightarrow{r} = \begin{bmatrix} 1\\ 3 \end{bmatrix} + \lambda\begin{bmatrix} -1\\ 4 \end{bmatrix}\) ប្លែងទៅ \(\overrightarrow{r}\,' = \overrightarrow{a}\,' + \lambda\overrightarrow{b}\,'\) ។ ក្នុងករណីនេះកូអរដោនេនៃវិចទ័រ \(\overrightarrow{a} = \begin{bmatrix} 1\\ 3 \end{bmatrix}\) និង \(\overrightarrow{b} = \begin{bmatrix} -1\\ 4 \end{bmatrix}\) ។ ដូច្នេះ
កំណត់រូបភាពនៃបន្ទាត់ដែលប្លែងដោយម៉ាទ្រីស \(\begin{bmatrix} 1 & 2\\ 3 & 4 \end{bmatrix}\) ។
\(y = 2x + 1\)
អ័ក្សអាប់ស៊ីស
\(2x + y + 1 = 0\)
កំណត់រូបភាពនៃបន្ទាត់ \(y = 2x - 3\) ដែលប្លែងដោយម៉ាទ្រីស \(\begin{bmatrix} 2 & 1\\ 3 & -1 \end{bmatrix}\) ។
កំណត់រូបភាពនៃវិចទ័រ \(\overrightarrow{r} = \begin{bmatrix} 1\\ 3 \end{bmatrix} + \lambda\begin{bmatrix} 1\\ 2 \end{bmatrix}\) ដែលប្លែងដោយម៉ាទ្រីស \(\begin{bmatrix} 2 & -1\\ -4 & 2 \end{bmatrix}\) ។
មើលចម្លើយ
ក. \(y' = \dfrac{11}{5}x' - \dfrac{2}{5}\) ខ. \(y' = 3x'\) គ. \(5x' - 3y' - 2 = 0\)
\(y' = \dfrac{1}{4}(x' + 15)\)
\(\overrightarrow{r}\,' = \begin{bmatrix} -1\\ 2 \end{bmatrix} + \lambda\begin{bmatrix} 0\\ 0 \end{bmatrix}\) គឺបន្ទាត់ទាំងមូលប្លែងទៅចំណុចតែមួយ \((-1, 2)\) ។
ការបំប្លែងឆ្លុះ
ការបំប្លែងឆ្លុះធៀបនឹងអ័ក្ស \(x'x\)
បើ \(M'(x', y')\) ជារូបភាពនៃ \(M(x, y)\) តាមការបំប្លែងឆ្លុះធៀបនឹងអ័ក្ស \(x'x\) នោះគេបាន \(HM' = HM\) ហើយកូអរដោនេនៃចំណុច \(x' = x\), \(y' = -y\) ។ \(M'\) ជារូបភាពនៃ \(M\) តាមការបំប្លែងឆ្លុះធៀបនឹងអ័ក្ស \(x'x\) គឺ \(M \xrightarrow{S_{x'x}} M'\) ។ ក្នុងករណីនេះ គេត្រូវគណនា \((x', y')\) ជាអនុគមន៍នៃ \((x, y)\) ។ តាមការបំប្លែងឆ្លុះធៀបនឹងអ័ក្ស \(x'x\) គេបាន ៖
ការបំប្លែងលីនេអ៊ែរឆ្លុះធៀបនឹងអ័ក្ស \(x'x\) គឺ \(S_{x'x} : \begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} 1 & 0\\ 0 & -1 \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix}\) ។
ការបំប្លែងឆ្លុះធៀបនឹងអ័ក្ស \(y'y\)
បើ \(M'(x', y')\) ជារូបភាពនៃ \(M(x, y)\) ។ តាមការបំប្លែងឆ្លុះធៀបនឹងអ័ក្ស \(y'y\) នោះគេបាន \(HM' = HM\) ហើយកូអរដោនេនៃចំណុច \(x' = -x\), \(y' = y\) ។ \(M'\) ជារូបភាពនៃ \(M\) តាមការបំប្លែងឆ្លុះធៀបនឹងអ័ក្ស \(y'y\) គឺ \(M \xrightarrow{S_{y'y}} M'\) ។ ដូច្នេះគេបាន
ការបំប្លែងលីនេអ៊ែរឆ្លុះធៀបនឹងអ័ក្ស \(y'y\) គឺ \(S_{y'y} : \begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} -1 & 0\\ 0 & 1 \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix}\) ។
ការបំប្លែងឆ្លុះធៀបនឹងគល់ \(O\)
បើ \(M'(x', y')\) ជារូបភាពនៃ \(M(x, y)\) តាមការបំប្លែងឆ្លុះធៀបនឹងគល់ \(O\) ។ នោះគេបាន \(OM' = OM\) ហើយកូអរដោនេនៃចំណុច \(x' = -x\), \(y' = -y\) ។ \(M'\) ជារូបភាពនៃ \(M\) តាមការបំប្លែងឆ្លុះធៀបនឹងគល់ \(O\) គឺ \(M \xrightarrow{S_O} M'\) ។ ដូច្នេះគេបាន
ការបំប្លែងលីនេអ៊ែរឆ្លុះធៀបនឹងគល់ \(O\) គឺ \(S_O : \begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} -1 & 0\\ 0 & -1 \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix}\) ។
បំប្លែងបន្ទាត់ \(ax + by + c = 0\) \((b \ne 0)\) តាមការបំប្លែងឆ្លុះ \(S_{y'y}\) ។
បំប្លែងប៉ារ៉ាបូល \(y = (x + 1)^2\) តាមការបំប្លែងឆ្លុះ \(S_{x'x}\) ។
ដោយ \(ax + by + c = 0\) នាំឱ្យ \(by = -(ax + c)\) នោះ \(y = -\left(\dfrac{a}{b}x + \dfrac{c}{b}\right)\) ។ តាងកូអរដោនេ \(\left(k, -\dfrac{a}{b}k - \dfrac{c}{b}\right)\) នៅលើបន្ទាត់ \(ax + by + c = 0\) នោះគេបានបំប្លែងបន្ទាត់តាមការបំប្លែងឆ្លុះ \(S_{y'y}\) គឺ
\[S_{y'y} : \begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} -1 & 0\\ 0 & 1 \end{bmatrix}\begin{bmatrix} k\\ -\frac{a}{b}k - \frac{c}{b} \end{bmatrix} = \begin{bmatrix} -k\\ -\frac{a}{b}k - \frac{c}{b} \end{bmatrix}\]នាំឱ្យ \(x' = -k\), \(y' = -\dfrac{a}{b}k - \dfrac{c}{b}\) នោះ \(y' = \dfrac{a}{b}x' - \dfrac{c}{b}\) ។ គេបាន \(-ax + by + c = 0\) ។ដោយ \(y = (x + 1)^2\) នោះ \(y = x^2 + 2x + 1\) ។ តាងកូអរដោនេ \((m, m^2 + 2m + 1)\) នៅលើប៉ារ៉ាបូល \(y = (x + 1)^2\) នោះគេបានបំប្លែងប៉ារ៉ាបូលតាមការបំប្លែងឆ្លុះ \(S_{x'x}\) គឺ ៖
\[\begin{aligned} S_{x'x} : \begin{bmatrix} x'\\ y' \end{bmatrix} &= \begin{bmatrix} 1 & 0\\ 0 & -1 \end{bmatrix}\begin{bmatrix} m\\ m^2 + 2m + 1 \end{bmatrix}\\ &= \begin{bmatrix} m\\ -m^2 - 2m - 1 \end{bmatrix} \end{aligned}\]នាំឱ្យ \(x' = m\), \(y' = -m^2 - 2m - 1\) នោះ \(y' = -x'^2 - 2x' - 1 = -(x' + 1)^2\) នាំឱ្យ \(y = -(x + 1)^2\) ។
បំប្លែងបន្ទាត់ \(2x + 3y - 6 = 0\) តាមការបំប្លែងឆ្លុះ \(S_{y'y}\) និង \(S_{x'x}\) ។
បំប្លែងប៉ារ៉ាបូល \(y = (x - 1)^2\) តាមការបំប្លែងឆ្លុះ \(S_{x'x}\) និង \(S_{y'y}\) ។
កំណត់រូបភាពនៃចំណុច \(A(2, 3)\) និង \(B(-2, -5)\) តាមការបំប្លែងឆ្លុះ \(S_{x'x}\), \(S_{y'y}\) និង \(S_O\) ។
មើលចម្លើយ
\(2x - 3y + 6 = 0\) ជារូបភាពតាមការបំប្លែងឆ្លុះធៀប \(y'y\) ។ \(2x - 3y - 6 = 0\) ជារូបភាពតាមការបំប្លែងឆ្លុះធៀប \(x'x\) ។
\(y = -(x - 1)^2\) ជារូបភាពតាម \(S_{x'x}\) ។ \(y = (x + 1)^2\) ជារូបភាពតាម \(S_{y'y}\) ។
តាម \(S_{x'x}\) ៖ \(A'(2, -3)\), \(B'(-2, 5)\) ។ តាម \(S_{y'y}\) ៖ \(A'(-2, 3)\), \(B'(2, -5)\) ។ តាម \(S_O\) ៖ \(A'(-2, -3)\), \(B'(2, 5)\) ។
ការបំប្លែងចាំង
បើ \(M'(x', y')\) ជារូបភាពនៃ \(M(x, y)\) តាមការបំប្លែងចាំង \(H\) ដែលមានផលធៀប \(k\) ដែល \(k \ne 0\) នោះគេបានកូអរដោនេ \(x' = kx\), \(y' = ky\) អាចសរសេរជា \(\begin{cases} x' = kx + 0\cdot y\\ y' = 0\cdot x + ky \end{cases}\) ។ ដើម្បីឱ្យងាយស្រួលសិក្សា គេអាចបកស្រាយបំប្លែងចាំង \(H\) នោះជាទម្រង់ម៉ាទ្រីសដូច្នេះ ៖
ការបំប្លែងចាំង \(H\) ដែលមានផលធៀប \(k\) គឺ \(H(O, k) : \begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} k & 0\\ 0 & k \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix}\) ។
កំណត់រូបភាពនៃចំណុច \(A(2, 4)\), \(B\left(\dfrac{1}{2}, -\dfrac{1}{2}\right)\) តាមការបំប្លែងចាំង \(H(O, 2)\) និង \(H(O, -1)\) ។
ចំណុច \(A(2, 4)\) ៖ \(H(O, 2) : \begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} 2 & 0\\ 0 & 2 \end{bmatrix}\begin{bmatrix} 2\\ 4 \end{bmatrix} = \begin{bmatrix} 4\\ 8 \end{bmatrix}\) ។ \(H(O, -1) : \begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} -1 & 0\\ 0 & -1 \end{bmatrix}\begin{bmatrix} 2\\ 4 \end{bmatrix} = \begin{bmatrix} -2\\ -4 \end{bmatrix}\) ។
ចំណុច \(B\left(\dfrac{1}{2}, -\dfrac{1}{2}\right)\) ៖ \(H(O, 2) : \begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} 2 & 0\\ 0 & 2 \end{bmatrix}\begin{bmatrix} \frac{1}{2}\\ -\frac{1}{2} \end{bmatrix} = \begin{bmatrix} 1\\ -1 \end{bmatrix}\) ។ \(H(O, -1) : \begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} -1 & 0\\ 0 & -1 \end{bmatrix}\begin{bmatrix} \frac{1}{2}\\ -\frac{1}{2} \end{bmatrix} = \begin{bmatrix} -\frac{1}{2}\\ \frac{1}{2} \end{bmatrix}\) ។
បំប្លែងបន្ទាត់ \(ax + by + c = 0\) តាមការបំប្លែងចាំង \(H(O, 1)\) និង \(H(O, -1)\) ។
បំប្លែងប៉ារ៉ាបូល \(y = x^2\) តាមការបំប្លែងចាំង \(H(O, 1)\) និង \(H(O, -1)\) ។
មើលចម្លើយ
តាម \(H(O, 1)\) ៖ \(ax + by + c = 0\) (ដដែល) ។ តាម \(H(O, -1)\) ៖ \(ax + by - c = 0\) ។
តាម \(H(O, 1)\) ៖ \(y = x^2\) (ដដែល) ។ តាម \(H(O, -1)\) ៖ \(y = -x^2\) ។
ការបំប្លែងវិល
បើ \(M'(x', y')\) ជារូបភាពនៃ \(M(x, y)\) តាមការបំប្លែងវិល \(\mathfrak{R}(O, \alpha)\) នោះគេបាន \(OM' = OM\), \((\overrightarrow{OM}, \overrightarrow{OM'}) = \alpha\) ។ គេនឹងបកស្រាយបំប្លែងវិលជាសមីការ ។
ដើម្បីគណនា \(x', y'\) ជាអនុគមន៍នៃ \(x, y\) គេត្រូវ ដៅ \(P\) និង \(Q\) ជាចំណោលកែងរៀងគ្នានៃ \(M\) មកលើអ័ក្ស \(\overrightarrow{ox}\) និង \(\overrightarrow{oy}\) ។ បើ \(M\) ផ្លាស់ទីមក \(M'\) តាមមុំ \(\alpha\) នោះ \(P\) និង \(Q\) ក៏ផ្លាស់ទីរៀងគ្នាមក \(P'\) និង \(Q'\) តាមមុំ \(\alpha\) ដែរ ។ ឥឡូវគេគណនាកូអរដោនេនៃចំណុច \(P'\) និង \(Q'\) ។ តាមរូបបើគេយកកូអរដោនេ \(P'(x\cos\alpha, x\sin\alpha)\), \(Q'(-y\sin\alpha, y\cos\alpha)\) ។
ចំពោះចតុកោណ \(OP'M'Q'\) គេមាន \(\overrightarrow{OM'} = \overrightarrow{OP'} + \overrightarrow{OQ'}\) ។ \(\overrightarrow{OM'} = x'\overrightarrow{i} + y'\overrightarrow{j}\) និង \(\overrightarrow{OP'} + \overrightarrow{OQ'} = (x\cos\alpha\,\overrightarrow{i} + x\sin\alpha\,\overrightarrow{j}) + (-y\sin\alpha\,\overrightarrow{i} + y\cos\alpha\,\overrightarrow{j})\)
ក្នុងករណី \(\alpha = 60^\circ\) សមីការទៅជា \(x' = \dfrac{1}{2}x - \dfrac{\sqrt{3}}{2}y\), \(y' = \dfrac{\sqrt{3}}{2}x + \dfrac{1}{2}y\) ។ បំប្លែងវិលបកស្រាយដោយសមីការដឺក្រេទី \(1\) ជាបំប្លែងលីនេអ៊ែរ ។ គេអាចសរសេរជាទម្រង់ម៉ាទ្រីស
ការបំប្លែងវិលនៃមុំ \(\alpha\) កំណត់ដោយ \(\begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} \cos\alpha & -\sin\alpha\\ \sin\alpha & \cos\alpha \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix}\) ។
រូបភាពនៃចំណុច \((-1, 3)\) តាមការបំប្លែងវិល \(\mathfrak{R}(O, 60^\circ)\) កំណត់ដោយ
ករណី \(\alpha = 180^\circ\) នោះ \(\mathfrak{R} = \begin{bmatrix} -1 & 0\\ 0 & -1 \end{bmatrix} = S_O\) ។ កាលណាមុំនៃការបំប្លែងវិលស្មើនឹង \(180^\circ\) នោះបំប្លែងវិលជាបំប្លែងឆ្លុះធៀបនឹងគល់ \(O\) ។
ករណី \(\alpha = 360^\circ\) នោះ \(\mathfrak{R} = \begin{bmatrix} 1 & 0\\ 0 & 1 \end{bmatrix} = I\) ។ កាលណាមុំនៃការបំប្លែងវិលស្មើនឹង \(360^\circ\) នោះបំប្លែងវិលជាបំប្លែងដដែល ក្នុងករណីនេះរូបភាព \(M'\) ត្រួតលើធាតុ \(M\) ។
បំប្លែងវិលមានម៉ាទ្រីសច្រាស \(\mathfrak{R}^{-1} = \begin{bmatrix} \cos\alpha & \sin\alpha\\ -\sin\alpha & \cos\alpha \end{bmatrix}\) ព្រោះដេទែរមីណង់វា \(\cos^2\alpha + \sin^2\alpha = 1\) ។
កំណត់រូបភាពនៃចំណុច \((2, \sqrt{3})\) តាមការបំប្លែងវិល \(\mathfrak{R}(O, 30^\circ)\) ។
ម៉ាទ្រីសនៃការបំប្លែងវិលតាមមុំ \(30^\circ\) ៖
កំណត់រូបភាពនៃបន្ទាត់ \(D : y = 2x - 1\) តាមការបំប្លែង \(\mathfrak{R}(O, 45^\circ)\) ។
ម៉ាទ្រីសនៃការបំប្លែងវិលតាមមុំ \(45^\circ\) ៖ \(\begin{bmatrix} \cos 45^\circ & -\sin 45^\circ\\ \sin 45^\circ & \cos 45^\circ \end{bmatrix} = \begin{bmatrix} \frac{\sqrt{2}}{2} & -\frac{\sqrt{2}}{2}\\[3pt] \frac{\sqrt{2}}{2} & \frac{\sqrt{2}}{2} \end{bmatrix}\) ។
រូបភាពនៃ \(D\) តាម \(\mathfrak{R}\) តាងដោយ \(D'\) ។ ដើម្បីកំណត់ \(D'\) គេត្រូវជ្រើសរើសយក \(A\) និង \(B\) នៃបន្ទាត់ \(D\) រួចកំណត់រក \(A'\) និង \(B'\) ។ បន្ទាត់ដែលកាត់តាម \(A'\) និង \(B'\) គឺជារូបភាពនៃ \(D\) ។ ចំណុច \(A(1, 1)\) និង \(B(2, 3)\) ផ្ទៀងផ្ទាត់សមីការបន្ទាត់ \(y = 2x - 1\) នោះរូបភាពនៃ \(A'\) និង \(B'\) កំណត់ដោយ
គេគណនា \(x, y\) ជាអនុគមន៍នៃ \(x', y'\) រួចជំនួស \(x, y\) ក្នុងសមីការ \(y = 2x - 1\) ។ គេនឹងបានសមីការ \(D'\) ដែលជារូបភាពនៃ \(D\) ។
បើ \(\begin{bmatrix} x'\\ y' \end{bmatrix} = \mathfrak{R}\begin{bmatrix} x\\ y \end{bmatrix}\) នោះ \(\begin{bmatrix} x\\ y \end{bmatrix} = \mathfrak{R}^{-1}\begin{bmatrix} x'\\ y' \end{bmatrix}\) ដែល \(\mathfrak{R}^{-1} = \begin{bmatrix} \frac{\sqrt{2}}{2} & \frac{\sqrt{2}}{2}\\[ \begin{aligned} 3pt] -\frac{\sqrt{2}}{2} & \frac{\sqrt{2}}{2} \end{bmatrix}\) ។
កំណត់ចំណុចដែលមានរូបភាព \((-2, 2)\) តាមការបំប្លែងវិលនៃមុំ \(120^\circ\) ។
កំណត់រូបភាពនៃ \(y = x\) ដែលវិលជុំវិញគល់ \(O\) តាមមុំ \(130^\circ\) ។
មើលចម្លើយ
\(\left(1 + \sqrt{3}, \ \sqrt{3} - 1\right)\)
\(y = \dfrac{\cos 130^\circ + \sin 130^\circ}{\cos 130^\circ - \sin 130^\circ}\cdot x\) (ឬ \(y = \tan 175^\circ\cdot x\)) ។
ការបំប្លែងលីនេអ៊ែរបណ្ដាក់
បណ្ដាក់នៃការបំប្លែងលីនេអ៊ែរពីរ
គេប្លែងចំណុច \(M(x, y)\) ទៅ \(M'(x', y')\) តាមការបំប្លែងឆ្លុះធៀបនឹងអ័ក្ស \(y'y\) រួចគេបន្តប្លែងចំណុច \(M'(x', y')\) ទៅ \(M''(x'', y'')\) តាមការបំប្លែងចាំង \(H(O, 2)\) ។ តើចំណុច \(M''\) ជារូបភាពនៃ \(M\) តាមការបំប្លែងអ្វី?
\(M''\) ជារូបភាពនៃ \(M\) តាមការបំប្លែងបន្តបន្ទាប់ \(M \xrightarrow{S_{y'y}} M' \xrightarrow{H} M''\) ក្នុងករណីនេះ គេត្រូវគណនា \((x'', y'')\) ជាអនុគមន៍នៃ \((x, y)\) តាមសមីការបណ្ដាក់ដូចខាងក្រោម ៖
តាមការបំប្លែងឆ្លុះ \(S_{y'y}\) យើងបាន \(\begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} -1 & 0\\ 0 & 1 \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix}\) នាំឱ្យ \(x' = -x\), \(y' = y\) ។
តាមការបំប្លែងចាំង \(H(O, 2)\) យើងបាន \(\begin{bmatrix} x''\\ y'' \end{bmatrix} = \begin{bmatrix} 2 & 0\\ 0 & 2 \end{bmatrix}\begin{bmatrix} x'\\ y' \end{bmatrix}\) នាំឱ្យ \(x'' = 2x'\), \(y'' = 2y'\) ។
ជាសរុប យើងបាន \(x'' = -2x\), \(y'' = 2y\) ។ បកស្រាយសមីការជាម៉ាទ្រីស យើងបាន \(\begin{bmatrix} x''\\ y'' \end{bmatrix} = \begin{bmatrix} -2 & 0\\ 0 & 2 \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix}\) ។ ដូច្នេះ \(M''\) ជារូបភាពនៃ \(M\) តាមការបំប្លែងដែលមានម៉ាទ្រីស \(\begin{bmatrix} -2 & 0\\ 0 & 2 \end{bmatrix}\) ។
បំប្លែងដែលប្លែងចំណុច \(M\) ទៅ \(M''\) កកើតដោយបំប្លែងពីរ ហៅថា បំប្លែងបណ្ដាក់ ។
ជាទូទៅ បើ \(A = \begin{bmatrix} a & c\\ b & d \end{bmatrix}\) និង \(B = \begin{bmatrix} a' & c'\\ b' & d' \end{bmatrix}\) ជាបំប្លែងលីនេអ៊ែរ ដែលប្លែងចំណុចរៀងគ្នាពី \(M\) ទៅ \(M'\) និងពី \(M'\) ទៅ \(M''\) យើងបាន
ដើម្បីកំណត់វិធានគណនាផលគុណម៉ាទ្រីស គេត្រូវគណនា \(x'', y''\) ជាអនុគមន៍នៃ \(x, y\) តាមសមីការបណ្ដាក់ដូចខាងក្រោម ៖ \(x' = ax + cy\), \(y' = bx + dy\) និង \(x'' = a'x' + c'y'\), \(y'' = b'x' + d'y'\) នោះ
បើគេប្លែងចំណុច \(M\) ទៅ \(M''\) តាមម៉ាទ្រីសបន្តបន្ទាប់ \(A\) និង \(B\) នោះ \(M'' = BA(M)\) ។
កំណត់រូបភាពនៃចំណុច \((2, -1)\) តាមម៉ាទ្រីស \(BA\) ដែល \(A = \begin{bmatrix} 2 & -1\\ 1 & 0 \end{bmatrix}\), \(B = \begin{bmatrix} -\frac{1}{2} & 2\\ 4 & -5 \end{bmatrix}\) ។
តាង \(M'(x', y')\) ជារូបភាពនៃ \((2, -1)\) នោះ
គេឱ្យបំប្លែងពីរ \(A = \begin{bmatrix} 3 & 5\\ -2 & 7 \end{bmatrix}\) និង \(B = \begin{bmatrix} 0 & 1\\ 1 & 1 \end{bmatrix}\) ។ កំណត់រូបភាពនៃចំណុច \(M(2, 3)\) តាម \(AB\) និង \(BA\) ។
រូបភាពនៃ \((2, 3)\) តាម \(AB\) គឺ
កំណត់រូបភាពនៃចំណុច \((x, y)\) តាមការបំប្លែង \(AA\) ដែល \(A = \begin{bmatrix} 1 & 1\\ 1 & 1 \end{bmatrix}\) ។
មើលចម្លើយ
\(AA = \begin{bmatrix} 2 & 2\\ 2 & 2 \end{bmatrix}\) ដូច្នេះរូបភាពគឺ \(\begin{bmatrix} 2x + 2y\\ 2x + 2y \end{bmatrix}\) ។
បណ្ដាក់រវាង \(\mathfrak{R}\) និង \(H\)
បើ \(M'(x', y')\) ជារូបភាពនៃ \(M(x, y)\) តាមការបំប្លែងចាំង \(H(O, k)\) ហើយ \(M''(x'', y'')\) ជារូបភាពនៃ \(M'(x', y')\) តាមការបំប្លែងវិល \(\mathfrak{R}(O, \alpha)\) នោះ \(M''\) ជារូបភាពនៃ \(M\) តាមការបំប្លែងបណ្ដាក់ដែលគេកំណត់ខាងក្រោម ៖ \(M \xrightarrow{H} M' \xrightarrow{\mathfrak{R}} M''\) ។ ក្នុងករណីនេះ គេត្រូវគណនា \((x'', y'')\) ជាអនុគមន៍នៃ \((x, y)\) ។
តាមការបំប្លែងចាំង \(H(O, k)\) យើងបាន \(\begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} k & 0\\ 0 & k \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix}\) នាំឱ្យ \(x' = kx\), \(y' = ky\) ។
តាមការបំប្លែងវិល \(\mathfrak{R}(O, \alpha)\) យើងបាន \(\begin{bmatrix} x''\\ y'' \end{bmatrix} = \begin{bmatrix} \cos\alpha & -\sin\alpha\\ \sin\alpha & \cos\alpha \end{bmatrix}\begin{bmatrix} x'\\ y' \end{bmatrix}\) នាំឱ្យ \(x'' = x'\cos\alpha - y'\sin\alpha\), \(y'' = x'\sin\alpha + y'\cos\alpha\) ។
ជាសរុប យើងបាន \(x'' = k(x\cos\alpha - y\sin\alpha)\), \(y'' = k(x\sin\alpha + y\cos\alpha)\) ។ បកស្រាយសមីការជាម៉ាទ្រីស
បើគេប្លែងចំណុច \(M(x, y)\) ទៅ \(M'(x', y')\) តាមការបំប្លែងចាំង \(H(O, k)\) រួចគេបន្តប្លែងចំណុច \(M'(x', y')\) ទៅ \(M''(x'', y'')\) តាមការបំប្លែងវិល \(\mathfrak{R}(O, \alpha)\) នោះគេបាន \(M''\) ជារូបភាពនៃ \(M\) តាមការបំប្លែងបណ្ដាក់ \(M'' = \mathfrak{R}H(M)\) ដែល
គេមានចំណុច \(M(2, 1)\) ដែលចំណុច \(M\) នេះប្លែងតាមការបំប្លែងវិល \(\mathfrak{R}(O, 30^\circ)\) និងបន្តប្លែងតាមការបំប្លែងចាំង \(H(O, 2)\) ។ ចូរកំណត់រូបភាព \(M\) តាម \(\mathfrak{R}H\) ។
រូបភាពនៃ \(M\) តាម \(\mathfrak{R}H\) គឺ \(\begin{bmatrix} x''\\ y'' \end{bmatrix} = k\begin{bmatrix} \cos\alpha & -\sin\alpha\\ \sin\alpha & \cos\alpha \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix}\) ។
គេឱ្យចំណុច \(P(2, 5)\), \(Q(-3, 4)\) ដែលចំណុច \(P\) និង \(Q\) នេះប្លែងតាមការបំប្លែងវិល \(\mathfrak{R}(O, 60^\circ)\) រួចបន្តប្លែងតាមការបំប្លែងចាំង \(H(O, 2)\) ។ រករូបភាពរបស់ \(P\) និង \(Q\) តាម \(\mathfrak{R}H\) ។
គេមានត្រីកោណ \(ABC\) មួយ ដែលកំពូល \(A(4, 3)\), \(B(2, 1)\) និង \(C(6, 3)\) ដែលកំពូល \(A, B\) និង \(C\) ប្លែងតាមការបំប្លែងវិល \(\mathfrak{R}(O, 60^\circ)\) រួចបន្តប្លែងតាមការបំប្លែងចាំង \(H(O, 3)\) ។ ចូររករូបភាពនៃកំពូល \(A, B\) និង \(C\) តាមការបំប្លែង \(H\mathfrak{R}\) ។
មើលចម្លើយ
\(P' = \begin{bmatrix} 2 - 5\sqrt{3}\\ 2\sqrt{3} + 5 \end{bmatrix}\), \(Q' = \begin{bmatrix} -3 - 4\sqrt{3}\\ -3\sqrt{3} + 4 \end{bmatrix}\)
\(A' = \begin{bmatrix} 6 - \frac{9\sqrt{3}}{2}\\[3pt] 6\sqrt{3} + \frac{9}{2} \end{bmatrix}\), \(B' = \begin{bmatrix} 3 - \frac{3\sqrt{3}}{2}\\[3pt] 3\sqrt{3} + \frac{3}{2} \end{bmatrix}\), \(C' = \begin{bmatrix} 9 - \frac{9\sqrt{3}}{2}\\[3pt] 9\sqrt{3} + \frac{9}{2} \end{bmatrix}\) ។
ការអនុវត្តក្នុងត្រីកោណមាត្រ
នៅមេរៀនត្រីកោណមាត្រ យើងបានបកស្រាយនូវរូបមន្តវិធីបូកកូស៊ីនុសនិងស៊ីនុស
គេប្លែង \(M\) ទៅ \(M'\) តាមការបំប្លែងវិលនៃមុំ \(a\) គឺ \(\begin{bmatrix} x'\\ y' \end{bmatrix} = \begin{bmatrix} \cos a & -\sin a\\ \sin a & \cos a \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix}\) ។ គេបន្តប្លែង \(M'\) ទៅ \(M''\) តាមការបំប្លែងវិលនៃមុំ \(b\) គឺ \(\begin{bmatrix} x''\\ y'' \end{bmatrix} = \begin{bmatrix} \cos b & -\sin b\\ \sin b & \cos b \end{bmatrix}\begin{bmatrix} x'\\ y' \end{bmatrix}\) ។
យើងបាន \(M''\) ជារូបភាពនៃ \(M\) តាមការបំប្លែងបណ្ដាក់នៃការបំប្លែងវិលទាំងពីរ
គេប្លែងចំណុច \((2, 1)\) តាមការបំប្លែងវិល \(\mathfrak{R}(O, 30^\circ)\) រួចបន្តប្លែងតាម \(\mathfrak{R}(O, 45^\circ)\) ។ កំណត់រូបភាពចុងក្រោយរបស់វា ។
តាង \(a\) និង \(b\) ជាមុំដែលងាយរករបស់កូស៊ីនុសនិងស៊ីនុស នោះគេបាន
គេប្លែងចំណុច \((3, 2)\) តាមការបំប្លែងវិល \(\mathfrak{R}(O, 12^\circ)\) រួចបន្តប្លែងតាម \(\mathfrak{R}(O, 18^\circ)\) ។ កំណត់រូបភាពចុងក្រោយរបស់វា ។
តាង \(a\) និង \(b\) ជាមុំដែលលំបាករករបស់កូស៊ីនុសនិងស៊ីនុស នោះគេបាន
កំណត់រូបភាពចុងក្រោយនៃចំណុច \((3, 0)\) ដោយដឹងថា គេប្លែងវាតាមការបំប្លែងវិល \(\mathfrak{R}(O, 60^\circ)\) រួចបន្តប្លែងតាម \(\mathfrak{R}(O, -45^\circ)\) ។
មើលចម្លើយ
\(\begin{bmatrix} x''\\ y'' \end{bmatrix} = \begin{bmatrix} \frac{3}{4}(\sqrt{2} + \sqrt{6})\\[3pt] \frac{3}{4}(\sqrt{6} - \sqrt{2}) \end{bmatrix}\) ។
មេរៀនសង្ខេប ជំពូកទី ៤
បំប្លែងលីនេអ៊ែរ ៖ បំប្លែងលីនេអ៊ែរដែលប្លែងចំណុច \(M(x, y)\) ទៅ \(M'(x', y')\) កំណត់ដោយសមីការ \(x' = ax + cy\), \(y' = bx + dy\) ។
ចំណុចឥតប្រែប្រួល ៖ \(Q\) ជាចំណុចឥតប្រែប្រួលតាមការបំប្លែង \(A\) កាលណា \(A(Q) = Q\) ។
ចំពោះបំប្លែងចាំង \(H(O, k)\) កំណត់ដោយ \(x' = kx\), \(y' = ky\) ។ គល់ \(O\) គឺជាចំណុចឥតប្រែប្រួល ព្រោះ \(O(0, 0)\) ផ្ដល់រូបភាព \(O(0, 0)\) ដដែល ។
ចំពោះបំប្លែងដែលមានម៉ាទ្រីសឯកតា \(I = \begin{bmatrix} 1 & 0\\ 0 & 1 \end{bmatrix}\) គ្រប់ចំណុចនៃប្លង់នៅតែជាចំណុចខ្លួនឯងដដែល ។
បំប្លែងលីនេអ៊ែរច្រាស ៖ គេប្លែង \(M(x, y)\) ទៅ \(M'(x', y')\) តាមការបំប្លែង \(A = \begin{bmatrix} a & c\\ b & d \end{bmatrix}\) នោះ \(M' = A(M)\) ។ ម៉ាទ្រីសច្រាសនៃ \(A\) គឺ \(A^{-1} = \dfrac{1}{ad - bc}\begin{bmatrix} d & -c\\ -b & a \end{bmatrix}\) \((ad - bc \ne 0)\) ។
បំប្លែងលីនេអ៊ែរពិសេស ៖
ឆ្លុះធៀបនឹងអ័ក្ស \(x'x\) ៖ \(S_{x'x} = \begin{bmatrix} 1 & 0\\ 0 & -1 \end{bmatrix}\) ។ ឆ្លុះធៀបនឹងអ័ក្ស \(y'y\) ៖ \(S_{y'y} = \begin{bmatrix} -1 & 0\\ 0 & 1 \end{bmatrix}\) ។ ឆ្លុះធៀបនឹងគល់ \(O\) ៖ \(S_O = \begin{bmatrix} -1 & 0\\ 0 & -1 \end{bmatrix}\) ។
បំប្លែងចាំង \(H\) ដែលមានផលធៀប \(k\) ៖ \(H = \begin{bmatrix} k & 0\\ 0 & k \end{bmatrix}\) ។
បំប្លែងវិលនៃមុំ \(\alpha\) ៖ \(\mathfrak{R} = \begin{bmatrix} \cos\alpha & -\sin\alpha\\ \sin\alpha & \cos\alpha \end{bmatrix}\) ។ ករណី \(\alpha = 180^\circ\) នោះ \(\mathfrak{R} = S_O\) ។ ករណី \(\alpha = 360^\circ\) នោះ \(\mathfrak{R} = I\) ។ បំប្លែងវិលមានម៉ាទ្រីសច្រាស \(\mathfrak{R}^{-1} = \begin{bmatrix} \cos\alpha & \sin\alpha\\ -\sin\alpha & \cos\alpha \end{bmatrix}\) ។
បំប្លែងលីនេអ៊ែរបណ្ដាក់ ៖ បើគេប្លែងចំណុច \(M\) ទៅ \(M''\) តាមម៉ាទ្រីសបន្តបន្ទាប់ \(A\) និង \(B\) នោះ \(M'' = BA(M)\) ។
បណ្ដាក់រវាង \(\mathfrak{R}\) និង \(H\) ៖ \(M'' = H\mathfrak{R}(M) = \mathfrak{R}H(M)\) បានន័យថា \(\begin{bmatrix} x''\\ y'' \end{bmatrix} = \begin{bmatrix} k\cos\alpha & -k\sin\alpha\\ k\sin\alpha & k\cos\alpha \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix}\) ។
លំហាត់ជំពូកទី ៤
គេមានម៉ាទ្រីសដូចខាងក្រោម ៖ ចូរកំណត់លំដាប់នៃម៉ាទ្រីស ។
\(\begin{bmatrix} -3 & 2 & 5 \end{bmatrix}\)
\(\begin{bmatrix} -3 & 1\\ 2 & 5\\ 7 & -6 \end{bmatrix}\)
\(\begin{bmatrix} -6\\ 7\\ 8\\ 0 \end{bmatrix}\)
\(\begin{bmatrix} 1 & 2 & -3\\ 5 & 4 & 7\\ 11 & 0 & -13 \end{bmatrix}\)
គេឱ្យម៉ាទ្រីស \(A = \begin{bmatrix} 2 & 0\\ -1 & 4 \end{bmatrix}\), \(B = \begin{bmatrix} 1 & -7\\ 3 & 0 \end{bmatrix}\), \(C = \begin{bmatrix} 0 & 0\\ 8 & -2 \end{bmatrix}\) ។ គណនា ក. \(3A - B + 2C\) ខ. \(2(A - B + 2C) + 3B - C\) ។
រកតម្លៃ \(p, q, a\) និង \(b\) ដែលផ្ទៀងផ្ទាត់ ៖
\(\begin{bmatrix} 10 & 3\\ -3 & -1 \end{bmatrix}\begin{bmatrix} p\\ q \end{bmatrix} = \begin{bmatrix} 4\\ -1 \end{bmatrix}\)
\(\begin{bmatrix} 4 & -3\\ 2 & -1 \end{bmatrix}\begin{bmatrix} a\\ -1 \end{bmatrix} = \begin{bmatrix} 15\\ b \end{bmatrix}\)
\(\begin{bmatrix} -1 & a\\ b & 1 \end{bmatrix}\begin{bmatrix} 2 & -1\\ -1 & 2 \end{bmatrix} = \begin{bmatrix} 1 & 5\\ 3 & 0 \end{bmatrix}\) ។
គេឱ្យសមីការម៉ាទ្រីស \(M\begin{bmatrix} 1 & 0\\ 2 & 3 \end{bmatrix} = \begin{bmatrix} -1 & -2\\ 0 & -1\\ 2 & 3 \end{bmatrix}\) ។ ចូរកំណត់លំដាប់នៃម៉ាទ្រីស \(M\) និងរកម៉ាទ្រីស \(M\) ។
ដោះស្រាយប្រព័ន្ធសមីការ
\(\begin{cases} 2x - 3y = -4\\ 2x + 7y = 0 \end{cases}\)
\(\begin{cases} x + y = 1\\ 2x + y = 3 \end{cases}\)
\(\begin{cases} x - 2y + 3z = 4\\ 2x + y - 4z = 3\\ -3x + 4y - z = -2 \end{cases}\)
\(\begin{cases} 4x + 2y + 7z = 35\\ 3x + y + 8z = 25\\ 5x + 3y + z = 40 \end{cases}\) ។
នារីទៅផ្សារទិញសាច់ដើម្បីធ្វើម្ហូបប្រចាំថ្ងៃ ។ លើកទី \(1\) នារីទិញសាច់មាន់ \(3\) kg ត្រី \(1\) kg និងសាច់គោ \(2\) kg ចំណាយអស់ប្រាក់ចំនួន \(90\) ពាន់រៀល ។ លើកទី \(2\) នារីទិញសាច់មាន់ \(2\) kg ត្រី \(1\) kg និងសាច់គោ \(3\) kg ចំណាយអស់ប្រាក់ចំនួន \(94\) ពាន់រៀល ហើយលើកទី \(3\) ទិញសាច់មាន់ \(3\) kg ត្រី \(2\) kg និងសាច់គោ \(1\) kg ចំណាយអស់ប្រាក់ចំនួន \(84\) ពាន់រៀល ។ តើសាច់មាន់ ត្រី និងសាច់គោ \(1\) kg ថ្លៃប៉ុន្មានពាន់រៀល?
រកតម្លៃនៃ \(x\) និង \(y\) ដែល \(x\begin{bmatrix} 1 & 0\\ 0 & 1 \end{bmatrix} + y\begin{bmatrix} 2 & 1\\ 0 & 1 \end{bmatrix} = \begin{bmatrix} 2 & 1\\ 0 & 1 \end{bmatrix}^3\) ពិត ។
រកតម្លៃ \(x\) និង \(y\) ដែលម៉ាទ្រីស \(\begin{bmatrix} x & 5\\ -7 & y \end{bmatrix}\) ជាម៉ាទ្រីសច្រាសនៃខ្លួនវា ។
កំណត់តម្លៃនៃចំនួនថេរ \(k\) ដែលប្រព័ន្ធសមីការ \(\begin{cases} 2x + 3y = kx\\ 4x + 3y = ky \end{cases}\) មានចម្លើយផ្សេងទៀតក្រៅពី \(x = y = 0\) ។
បង្ហាញថា \(ps - qr = (ad - bc)(a'd' - b'c')\) បើ \(\begin{bmatrix} a & b\\ c & d \end{bmatrix}\begin{bmatrix} a' & b'\\ c' & d' \end{bmatrix} = \begin{bmatrix} p & q\\ r & s \end{bmatrix}\) ។
រកម៉ាទ្រីសនៃការបំប្លែងចាំងដែលប៉ារ៉ាបូល \(y = ax^2\) ប្លែងទៅប៉ារ៉ាបូល \(y = x^2\) ។
រកម៉ាទ្រីសនៃការបំប្លែងលីនេអ៊ែរដែលប្លែងទៅគ្រប់ចំណុចទាំងអស់នៅលើបន្ទាត់ \(3x + 2y - 1 = 0\) ទៅចំណុច \((-1, 1)\) ។
រកម៉ាទ្រីសនៃការបំប្លែងលីនេអ៊ែរដែលប្លែងទៅគ្រប់ចំណុចទាំងអស់លើប្លង់ទៅបន្ទាត់ \(y = 2x\) ។
យក \(L\) ជាបន្ទាត់ដែលកាត់តាមចំណុចគល់តម្រុយ ហើយបង្កើតបានមុំ \(\theta\) ជាមួយអ័ក្សអាប់ស៊ីស ។
យក \(P'\) ជាចំណុចឆ្លុះគ្នាជាមួយចំណុច \(P\) ធៀបទៅនឹងអ័ក្សអាប់ស៊ីស ហើយបំប្លែងវិលជុំវិញគល់តម្រុយតាមមុំ \(2\theta\) ។ បង្ហាញថា \(P'\) ស៊ីមេទ្រីទៅនឹង \(P\) ធៀបទៅនឹងបន្ទាត់ \(L\) ។
រកម៉ាទ្រីសនៃការបំប្លែងលីនេអ៊ែរដែលបង្ហាញពីការឆ្លុះគ្នាធៀបទៅនឹងបន្ទាត់ \(L\) ។
គេតាងប៉ារ៉ាម៉ែត្រនៃបន្ទាត់ \(L\) គឺ \(\begin{bmatrix} x\\ y \end{bmatrix} = \begin{bmatrix} 4\\ 3 \end{bmatrix} + t\begin{bmatrix} 2\\ 1 \end{bmatrix}\) ។ តើរូបនៃ \(L\) ប្លែងតាមការបំប្លែងលីនេអ៊ែរដែលបញ្ជាក់ដោយម៉ាទ្រីស \(\begin{bmatrix} 4 & -3\\ -2 & 2 \end{bmatrix}\) គឺជារូបអ្វី?
យក \(\begin{bmatrix} -2 & a\\ a & 0 \end{bmatrix}\) ជាម៉ាទ្រីសនៃការបំប្លែងលីនេអ៊ែរ \(f\) ដែល \(a \ne 0\) ។
តើរូបអ្វីដែលអ័ក្សអាប់ស៊ីស និងអ័ក្សអរដោនេប្លែងតាម \(f\)?
បង្ហាញថាមានបន្ទាត់ពីរកាត់តាមគល់តម្រុយដែលមិនប្លែងតាម \(f\) ហើយវាប្រសព្វគ្នាបានមុំកែង ។
រកតម្លៃនៃ \(a\) និង \(b\) បើបន្ទាត់ \(3x - 4y + 1 = 0\) ប្លែងទៅបន្ទាត់ \(3x + 2y - 1 = 0\) តាមការបំប្លែងលីនេអ៊ែរដែលបញ្ជាក់ដោយម៉ាទ្រីស \(\begin{bmatrix} 1 & a\\ b & 5 \end{bmatrix}\) ។
បន្ទាត់ពីរ \(x + y = 1\) និង \(2x - y = 1\) ប្លែងទៅនីមួយៗផ្សេងទៀតតាមការបំប្លែងលីនេអ៊ែរ \(f\) ។ រកម៉ាទ្រីស \(f\) ។
បើចំណុច \(P_1\) និង \(P_2\) ប្លែងទៅចំណុច \(P'_1\) និង \(P'_2\) តាមការបំប្លែងលីនេអ៊ែរ \(f : (x, y) \to (ax + by, \ cx + dy)\) ហើយបើ \(P_1P_2 = P'_1P'_2\) ពិតនោះ \(a^2 + c^2 = b^2 + d^2 = 1\) និង \(ab + cd = 0\) ។
យក \(f\) ជាបំប្លែងលីនេអ៊ែរដែលបញ្ជាក់ដោយម៉ាទ្រីស \(\begin{bmatrix} 1 & 2\\ -2 & -5 \end{bmatrix}\) ។ រកសមីការនៃបន្ទាត់ \(L_1\) និង \(L_2\) បើ \(L_1\) ប្លែងទៅ \(L_2\) តាម \(f\) ហើយ \(L_1\) និង \(L_2\) ប្រសព្វគ្នាត្រង់ចំណុច \(P(0, 1)\) ។
ឧបមាថាម៉ាទ្រីស \(C = \begin{bmatrix} a & b\\ c & d \end{bmatrix}\) បំពេញលក្ខខណ្ឌ \(AC = CA\) និង \(BC = CB\) សម្រាប់ម៉ាទ្រីស \(A = \begin{bmatrix} 1 & 1\\ 0 & 1 \end{bmatrix}\) និង \(B = \begin{bmatrix} 1 & 0\\ 1 & 1 \end{bmatrix}\) ។ ចូរស្រាយបញ្ជាក់ថាឯកលក្ខណភាព \(XC = CX\) ត្រឹមត្រូវគ្រប់ម៉ាទ្រីស \(X\) ដែលជាម៉ាទ្រីស \(2\times 2\) ។
ចំពោះម៉ាទ្រីស \(A = \begin{bmatrix} 0 & -1\\ 1 & a \end{bmatrix}\) និង \(B = \begin{bmatrix} 1 & a\\ 0 & -1 \end{bmatrix}\) ចូរឆ្លើយសំណួរខាងក្រោម ៖
គណនា \(B^2\) និង \((BA)^2\)
គណនា \(ABA\) និង \(BA^2BA^2\)
គណនា \(BA^nBA^n\) ។
ឧបមាថាម៉ាទ្រីស \(A\), \(B\) និង \(C\) ដែលជាម៉ាទ្រីស \(2\times 2\) បំពេញលក្ខខណ្ឌ \(AB^2C = AB = \begin{bmatrix} 4 & -11\\ -5 & 14 \end{bmatrix}\) និង \(ACB = \begin{bmatrix} 1 & -2\\ -1 & 3 \end{bmatrix}\) ។ ចូររកម៉ាទ្រីស \(A\), \(B\) និង \(C\) ។
នៅពេល \(A = \begin{bmatrix} 1 & 2\\ 3 & 4 \end{bmatrix}\) ចូរគណនា \(A^4 - 4A^3 - 6A^2 - 5A - I\) ។
ពិនិត្យសំណើខាងលើអំពីម៉ាទ្រីស \(A\) ដែលជាម៉ាទ្រីស \(2\times 2\) ។ ប្រសិនបើសំណើនេះពិត ចូរស្រាយបញ្ជាក់វា ។ ប្រសិនបើវាមិនពិត ចូរបង្ហាញឧទាហរណ៍ច្រាស (counter example) ។
ប្រសិនបើ \(A^2 = 0\) នាំឱ្យ \(A = 0\)
ប្រសិនបើ \(A^3 = 0\) នាំឱ្យ \(A^2 = 0\) ។
ឧបមាថាចំនួនពិត \(k\) និងវិចទ័រមិនសូន្យ \(\overrightarrow{x} = \begin{bmatrix} x\\ y \end{bmatrix}\) បំពេញទំនាក់ទំនង \(\begin{bmatrix} 12 & 24\\ -1 & 2 \end{bmatrix}\begin{bmatrix} x\\ y \end{bmatrix} = k\begin{bmatrix} x\\ y \end{bmatrix}\) ។ ចូររកតម្លៃ \(k\) និងវិចទ័រ \(\overrightarrow{x}\) ។
ចំពោះម៉ាទ្រីស \(A = \begin{bmatrix} -3 & 4\\ 3 & 1 \end{bmatrix}\) ចូរឆ្លើយសំណួរខាងក្រោម ៖
រកចំនួនពិត \(a\) និង \(b\) ដែលបំពេញលក្ខខណ្ឌ \(A\begin{bmatrix} 2\\ 3 \end{bmatrix} = a\begin{bmatrix} 2\\ 3 \end{bmatrix}\) និង \(A\begin{bmatrix} -2\\ 1 \end{bmatrix} = b\begin{bmatrix} -2\\ 1 \end{bmatrix}\)
គណនា \(A^n\begin{bmatrix} 2\\ 3 \end{bmatrix}\) និង \(A^n\begin{bmatrix} -2\\ 1 \end{bmatrix}\)
កំណត់រក \(A^n\) ។
តាង \(A\) ជាម៉ាទ្រីស \(2\times 2\) ដែល \(A = \begin{bmatrix} 2 & 3\\ 1 & 0 \end{bmatrix}\) ។ នៅពេលម៉ាទ្រីស \(P\) ដែលជាម៉ាទ្រីស \(2\times 2\) មានម៉ាទ្រីសច្រាសនិងបំពេញលក្ខខណ្ឌ \(P^{-1}AP = \begin{bmatrix} \alpha & 0\\ 0 & \beta \end{bmatrix}\) ដែល \(\alpha \ge \beta\) ចូរឆ្លើយសំណួរដូចខាងក្រោម ៖
រកតម្លៃ \(\alpha\) និង \(\beta\)
រក \(A^n\) ដែល \(n\) ជាចំនួនគត់វិជ្ជមាន ។
តារាងនៃអនុគមន៍ត្រីកោណមាត្រ
ចំពោះមុំ \(\theta > 45^\circ\) គេអានតារាងដោយប្រើជួរខាងក្រោម (\(\sin\theta = \cos(90^\circ - \theta)\), ...) ។
ទំព័រសៀវភៅដើម
បើកមើលទំព័រសៀវភៅពុម្ព






























លំហាត់អនុវត្តន៍
តើបំប្លែងនីមួយៗដែលប្លែងចំណុច \(P(x, y)\) ទៅចំណុច \(P'(x', y')\) នៅលើប្លង់មួយដែលបញ្ជាក់ បំប្លែងលីនេអ៊ែរ ឬមិនបំប្លែងលីនេអ៊ែរខាងក្រោម ៖
ចំណុច \(P'\) គឺជាចំណុចឆ្លុះទៅនឹងចំណុច \(P\) ធៀបទៅនឹងបន្ទាត់ \(x = 1\)
ចំណុច \(P'\) ជាចំណុចកែងទៅនឹងបន្ទាត់គូសពីចំណុច \(P\) ទៅអ័ក្សអាប់ស៊ីស
ចំណុច \(P'\) ជាចំណុចដែលបានដោយការបំប្លែងចំណុច \(P\) តាមវិចទ័រ \((1, -2)\)
ចំណុច \(P'\) ជាចំណុចដែលបន្ទាត់កាត់តាមចំណុច \(P\) ដែលមានមេគុណប្រាប់ទិស \(2\) ហើយប្រសព្វទៅនឹងបន្ទាត់ \(y = x\) ។
មើលដំណោះស្រាយ
ក. មិនមែនបំប្លែងលីនេអ៊ែរ (\(x' = 2 - x\)) ខ. បំប្លែងលីនេអ៊ែរ (\(x' = x\), \(y' = 0\)) គ. មិនមែនបំប្លែងលីនេអ៊ែរ (រំកិល) ឃ. បំប្លែងលីនេអ៊ែរ (\(x' = y' = 2x - y\)) ។
យក \(f\) ជាបំប្លែងលីនេអ៊ែរ ដែលប្លែងពីរចំណុច \((1, 0)\) និង \((0, 1)\) ទៅចំណុច \((-1, 2)\) និង \((3, 1)\) ។
រកម៉ាទ្រីសនៃ \(f\) ។
រករូបភាពនៃចំណុច \((-3, 2)\) តាម \(f\) ។
រករូបភាពនៃចំណុច \((5, -3)\) តាមបំប្លែងច្រាសនៃ \(f\) ។
មើលដំណោះស្រាយ
ក. \(\begin{bmatrix} -1 & 3\\ 2 & 1 \end{bmatrix}\) ខ. \((9, -4)\) គ. \((-2, 1)\) ។
គេឱ្យបំប្លែងលីនេអ៊ែរ \(f\) ។ រក \(f(3\overrightarrow{u} - 2\overrightarrow{v})\) ចំពោះ \(f(\overrightarrow{u}) = \begin{bmatrix} 1\\ 2 \end{bmatrix}\) និង \(f(\overrightarrow{v}) = \begin{bmatrix} -2\\ 1 \end{bmatrix}\) ។
មើលដំណោះស្រាយ
\(f(3\overrightarrow{u} - 2\overrightarrow{v}) = \begin{bmatrix} 7\\ 4 \end{bmatrix}\) ។
តើរូបអ្វី ដែលប្លង់មួយប្លែងតាមការបំប្លែងលីនេអ៊ែរ ដែលបង្ហាញដោយម៉ាទ្រីសខាងក្រោម ៖
\(\begin{bmatrix} 2 & -3\\ 1 & 1 \end{bmatrix}\)
\(\begin{bmatrix} 2 & 1\\ 6 & 3 \end{bmatrix}\)
\(\begin{bmatrix} 0 & 0\\ 0 & 0 \end{bmatrix}\)
មើលដំណោះស្រាយ
ក. ប្លង់ទាំងមូល (\(\det = 5 \ne 0\)) ខ. បន្ទាត់ \(y = 3x\) គ. ចំណុចគល់ \(O\) ។
រករូបធរណីមាត្រដែលបន្ទាត់ \(2x - y + 3 = 0\) ប្លែងតាមការបំប្លែងលីនេអ៊ែរ \((x, y) \to (3x - y, \ -2x + y)\) ។
មើលដំណោះស្រាយ
បន្ទាត់ \(y = 3\) ។
រកម៉ាទ្រីសនៃការបំប្លែងលីនេអ៊ែរ ដែលប្លែងដោយពីរចំណុច \((2, 1)\) និង \((-1, 3)\) ទៅចំណុច \((8, -5)\) និង \((-11, 6)\) រៀងគ្នា ។
មើលដំណោះស្រាយ
\(\begin{bmatrix} 5 & -2\\ -3 & 1 \end{bmatrix}\) ។
រករូបភាពនៃចំណុច \((-6, 7)\) តាមការបំប្លែងបណ្ដាក់ \(g\circ f^{-1}\) ដែលឱ្យដោយម៉ាទ្រីសនៃការបំប្លែងលីនេអ៊ែរ \(f\) និង \(g\) គឺ \(\begin{bmatrix} 1 & 2\\ -1 & -3 \end{bmatrix}\) និង \(\begin{bmatrix} -2 & 3\\ 1 & -2 \end{bmatrix}\) រៀងគ្នា ។
មើលដំណោះស្រាយ
\((5, -2)\) ។
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
តេស្តសមត្ថភាព ៖ មេរៀនទី ១៦ ការបំប្លែងលីនេអ៊ែរ (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី