ដោះស្រាយសមីការត្រីកោណមាត្រ
ដោះស្រាយវិសមីការត្រីកោណមាត្រ ។
ចំនួនដែលមានកូស៊ីនុសដូចគ្នា
គេឱ្យពីរចំនួន \(x\) និង \(y\) ដែលមានកូស៊ីនុស \(\cos x = \cos y\) ដូចគ្នា ។ ក្នុងរង្វង់ត្រីកោណមាត្រដែលមានផ្ចិត \(O\) គេមាន \(M\) និង \(N\) ជាចំណុចនៅលើរង្វង់ដែលមុំ \((\overrightarrow{OA}, \overrightarrow{ON}) = y\) និងមុំ \((\overrightarrow{OA}, \overrightarrow{OM}) = x\) ។
អាប់ស៊ីសនៃចំណុច \(N\) គឺ \(\cos y\) ។ ដោយ \(\cos x = \cos y\) នោះ ចំណុច \(M\) និង \(N\) មានអាប់ស៊ីសដូចគ្នា ។ ដូច្នេះ គេបានករណីពីរដូចខាងក្រោម ៖
បើ \(M\) និង \(N\) ត្រួតស៊ី នោះ \(x\) និង \(y\) ជារង្វាស់មុំតែមួយ ។ ដូច្នេះ \(x = y + 2k\pi\) \((k \in \mathbb{Z})\) ។
បើ \(M\) និង \(N\) ឆ្លុះគ្នាធៀបនឹងអ័ក្ស \((x'x)\) នោះមុំ \((\overrightarrow{OA}, \overrightarrow{ON})\) និងមុំ \((\overrightarrow{OA}, \overrightarrow{OM})\) ជាមុំផ្ទុយគ្នា ហើយ \(-y\) ជារង្វាស់មួយនៃមុំ \((\overrightarrow{OA}, \overrightarrow{OM})\) ។ ដូច្នេះ \(x = -y + 2k\pi\), \((k \in \mathbb{Z})\) ។
គេបាន (I) ពីរចំនួន \(x\) និង \(y\) មានកូស៊ីនុសដូចគ្នា \(\cos x = \cos y\) លុះត្រាតែ \(x = y + 2k\pi\) ឬ \(x = -y + 2k\pi\), \((k \in \mathbb{Z})\) ។
ចំនួនដែលមានស៊ីនុសដូចគ្នា
គេឱ្យពីរចំនួន \(x\) និង \(y\) មានស៊ីនុសដូចគ្នា \(\sin x = \sin y\) ។ ក្នុងរង្វង់ត្រីកោណមាត្រមានផ្ចិត \(O\) ចំណុច \(M\) និង \(N\) ជានៅលើរង្វង់ដែលមុំ \((\overrightarrow{OA}, \overrightarrow{ON}) = y\) និងមុំ \((\overrightarrow{OA}, \overrightarrow{OM}) = x\) ។
\(\sin x\) ជាអរដោនេនៃចំណុច \(M\) និង \(\sin y\) ជាអរដោនេនៃចំណុច \(N\) ។ ដោយ \(\sin x = \sin y\) នោះ \(M\) និង \(N\) មានអរដោនេដូចគ្នា ។ ដូច្នេះ គេបានករណីពីរដូចខាងក្រោម ៖
បើ \(M\) និង \(N\) ត្រួតស៊ីគ្នា នោះ \(x = y + 2k\pi\), \((k \in \mathbb{Z})\)
បើ \(M\) និង \(N\) ឆ្លុះគ្នាធៀបនឹងអ័ក្ស \((y'y)\) នោះមុំ \((\overrightarrow{OA}, \overrightarrow{ON})\) និងមុំ \((\overrightarrow{OA}, \overrightarrow{OM})\) ជាមុំបន្ថែមគ្នា ហើយ \(\pi - y\) ជារង្វាស់នៃមុំ \((\overrightarrow{OA}, \overrightarrow{OM})\) ។ ដូច្នេះ \(x = \pi - y + 2k\pi\), \((k \in \mathbb{Z})\) ។
គេបាន (II) \(x\) និង \(y\) ពីរចំនួនពិតមានស៊ីនុសដូចគ្នា \(\sin x = \sin y\) លុះត្រាតែ \(x = y + 2k\pi\) ឬ \(x = \pi - y + 2k\pi\), \((k \in \mathbb{Z})\) ។
សមីការត្រីកោណមាត្រ
ការដោះស្រាយសមីការ \(\cos x = a\)
ដោះស្រាយសមីការ \(\cos x = \dfrac{1}{2}\) ។
គេដឹងថា \(\cos\dfrac{\pi}{3} = \dfrac{1}{2}\) សមីការអាចសរសេរ \(\cos x = \cos\dfrac{\pi}{3}\) តែ \(\cos\dfrac{\pi}{3} = \cos\left(-\dfrac{\pi}{3}\right)\) ។
ដូច្នេះ សមីការមានចម្លើយពីរគឺ \(x = \dfrac{\pi}{3} + 2k\pi\), \(x = -\dfrac{\pi}{3} + 2k\pi\), \((k \in \mathbb{Z})\) ។
ដោះស្រាយសមីការ \(\cos x = a\) ។ \(a\) ជាចំនួនពិតដែលគេឱ្យ ៖
កាលណា \(|a| > 1\) សមីការ \(\cos x = a\) គ្មានចម្លើយ ព្រោះគ្រប់ចំនួន \(x \in \mathbb{R}\), \(-1 \le \cos x \le 1\) ។
កាលណា \(|a| \le 1\) គេបានករណីដូចខាងក្រោម ៖
ក្នុងរង្វង់ត្រីកោណមាត្រដែលមានផ្ចិត \(O\) និង \(A\) ជាចំណុចគល់នៃធ្នូ ហើយមុំ \((\overrightarrow{OA}, \overrightarrow{ON}) = \alpha\) ដែល \(\cos\alpha = OP = a\) ។ ម្យ៉ាងវិញទៀត \(a = OP = \cos(-\alpha)\) ដែល \(-\alpha\) ជារង្វាស់នៃមុំ \((\overrightarrow{OA}, \overrightarrow{OM})\) ។ គេបាន
បើ \(a \notin [-1, 1]\) សមីការ \(\cos x = a\) គ្មានចម្លើយ ។
បើ \(a = 1\) ឬ \(\cos x = 1\) នោះចុងធ្នូត្រួតស៊ីគ្នានឹងចំណុច \(A\) ជាចម្លើយនៃសមីការ ។ ដូច្នេះ \(x = 2k\pi\), \((k \in \mathbb{Z})\) ។
បើ \(a = -1\) ឬ \(\cos x = -1\) នោះចុងធ្នូត្រួតស៊ីគ្នានឹងចំណុច \(A'\) ជាចម្លើយនៃសមីការ ។ ដូច្នេះ \(x = \pi + 2k\pi\), \((k \in \mathbb{Z})\) ។
បើ \(a \in\ ]-1, 1[\) មាន \(\alpha\) តែមួយគត់ដែល \(\cos\alpha = a = \cos x\) ។
ការដោះស្រាយសមីការ \(\cos x = a\) គឺដោះស្រាយសមីការ \(\cos x = \cos\alpha\) ។ តាមលក្ខណៈ (I) គេបាន ៖
ចម្លើយនៃសមីការ \(\cos x = \cos\alpha\) មានពីរគឺ \(x = \alpha + 2k\pi\) ឬ \(x = -\alpha + 2k\pi\), \((k \in \mathbb{Z})\) ។
បើ \(a = 0\) នោះ \(\cos\alpha = 0\) ។ ចម្លើយរបស់សមីការ \(\cos x = 0\) គឺ \(x = \dfrac{\pi}{2} + k\pi\), \((k \in \mathbb{Z})\) ។
តាមលក្ខណៈមុំពីរដែលមានកូស៊ីនុសដូចគ្នា លុះត្រាតែមុំទាំងពីរស្មើគ្នា ឬផ្ទុយគ្នានោះ គេអាចដោះស្រាយសមីការ \(\cos u(x) = \cos v(x)\) សមមូល \(u(x) = \pm v(x) + 2k\pi\), \((k \in \mathbb{Z})\) ដែល \(u(x)\) និង \(v(x)\) ជាអនុគមន៍នៃ \(x\) ។
ដោះស្រាយសមីការ \(\cos\left(x - \dfrac{\pi}{4}\right) = \sin 3x\) រួចដៅចុងធ្នូនៃចម្លើយលើរង្វង់ត្រីកោណមាត្រ ។
តាមធ្នូបំពេញ គេបាន \(\sin 3x = \cos\left(\dfrac{\pi}{2} - 3x\right)\) ដូច្នេះ \(\cos\left(x - \dfrac{\pi}{4}\right) = \cos\left(\dfrac{\pi}{2} - 3x\right)\) នាំឱ្យ
គេអាចសរសេរ \(\dfrac{\pi}{8} - k\pi\) ទៅជា \(\dfrac{\pi}{8} + K\pi\) ដែល \(K = -k\), (\(k \in \mathbb{Z}\) ដូច្នេះ \(K \in \mathbb{Z}\)) ។
គេបាន (1) \(x = \dfrac{3\pi}{16} + k\dfrac{\pi}{2}\)
បើ \(k = 0\), \(x = \dfrac{3\pi}{16}\) ចុងធ្នូត្រង់ចំណុច \(M_1\)
បើ \(k = 1\), \(x = \dfrac{3\pi}{16} + \dfrac{\pi}{2}\) ចុងធ្នូត្រង់ចំណុច \(M'_1\)
បើ \(k = 2\), \(x = \dfrac{3\pi}{16} + \pi\) ចុងធ្នូត្រង់ចំណុច \(M_2\)
បើ \(k = 3\), \(x = \dfrac{3\pi}{16} + \dfrac{3\pi}{2}\) ចុងធ្នូត្រង់ចំណុច \(M'_2\)
បើ \(k = 4\), \(x = \dfrac{3\pi}{16} + 2\pi\) ចុងធ្នូត្រួតលើ \(M_1\) ។
ដូច្នេះ (1) មានសំណុំចម្លើយចុងធ្នូបួនគឺ \(M_1\), \(M'_1\), \(M_2\), \(M'_2\) ។
ចំពោះ (2) \(x = \dfrac{\pi}{8} + k\pi\)
បើ \(k = 0\), \(x = \dfrac{\pi}{8}\) ចុងធ្នូត្រង់ចំណុច \(N_1\)
បើ \(k = 1\), \(x = \dfrac{\pi}{8} + \pi\) ចុងធ្នូត្រង់ចំណុច \(N'_1\)
បើ \(k = 2\), \(x = \dfrac{\pi}{8} + 2\pi\) ចុងធ្នូត្រង់ចំណុច \(N_1\) ។
ដូច្នេះ (2) មានសំណុំចម្លើយចុងធ្នូពីរគឺ \(N_1\) និង \(N'_1\) ។
ដោះស្រាយសមីការ \(1 + 3\cos x + \cos 2x = \cos 3x + 2\sin x \cdot \sin 2x\) ។
ដោះស្រាយសមីការខាងក្រោម ៖
\(\cos\left(3x - \dfrac{\pi}{6}\right) = -1\)
\(\cos\left(3x + \dfrac{\pi}{3}\right) = \cos\left(x - \dfrac{\pi}{6}\right)\)
\(\cos\dfrac{\pi}{6}\cos x - \sin\dfrac{\pi}{6}\sin x = \dfrac{\sqrt{2}}{2}\)
\(\sin\left(x - \dfrac{\pi}{4}\right) = \dfrac{1}{2}\) ។
មើលចម្លើយ
\(x = \dfrac{7\pi}{18} + \dfrac{2k\pi}{3}\), \((k \in \mathbb{Z})\)
\(x = -\dfrac{\pi}{4} + k\pi\) ឬ \(x = -\dfrac{\pi}{24} + \dfrac{k\pi}{2}\), \((k \in \mathbb{Z})\)
\(x = \dfrac{\pi}{12} + 2k\pi\) ឬ \(x = -\dfrac{5\pi}{12} + 2k\pi\), \((k \in \mathbb{Z})\)
\(x = \dfrac{5\pi}{12} + 2k\pi\) ឬ \(x = \dfrac{13\pi}{12} + 2k\pi\), \((k \in \mathbb{Z})\) ។
ការដោះស្រាយសមីការ \(\sin x = a\)
ដោះស្រាយសមីការ \(\sin x = \dfrac{\sqrt{2}}{2}\) ។
គេដឹងថា \(\sin\dfrac{\pi}{4} = \dfrac{\sqrt{2}}{2}\) សមីការអាចសរសេរ \(\sin x = \sin\dfrac{\pi}{4}\) ។ ដូច្នេះ សមីការមានចម្លើយពីរគឺ
ដោះស្រាយសមីការ \(\sin x = a\) ។
កាលណា \(|a| > 1\) សមីការ \(\sin x = a\) គ្មានចម្លើយព្រោះគ្រប់ចំនួន \(x \in \mathbb{R}\) ៖ \(-1 \le \sin x \le 1\) ។
កាលណា \(|a| \le 1\) គេបានករណីដូចខាងក្រោម ៖
ក្នុងរង្វង់ត្រីកោណមាត្រដែលមានផ្ចិត \(O\) និង \(A\) ជាចំណុចគល់នៃធ្នូ ហើយ \((\overrightarrow{OA}, \overrightarrow{OM}) = \alpha\) ដែល \(\sin\alpha = OQ = a\) ។ ម្យ៉ាងវិញទៀត \(OQ = \sin(\pi - \alpha) = a\) ដែល \(\pi - \alpha\) ជារង្វាស់នៃមុំ \((\overrightarrow{OA}, \overrightarrow{OM'})\) ។
គេបាន
បើ \(a \notin [-1, 1]\) សមីការ \(\sin x = a\) គ្មានចម្លើយ ។
បើ \(a = 1\) ឬ \(\sin x = 1\) នោះធ្នូទាំងឡាយណាដែលមានចុងត្រង់ចំណុច \(B\) ជាចម្លើយនៃសមីការ ។ ដូច្នេះ \(\sin x = 1\) សមមូល \(x = \dfrac{\pi}{2} + 2k\pi\), \((k \in \mathbb{Z})\) ។
បើ \(a = -1\) ឬ \(\sin x = -1\) នោះធ្នូទាំងឡាយដែលមានចុងត្រង់ចំណុច \(B'\) ជាចម្លើយនៃសមីការ ។ ដូច្នេះ \(\sin x = -1\) សមមូល \(x = -\dfrac{\pi}{2} + 2k\pi\), \((k \in \mathbb{Z})\) ។
បើ \(a \in (-1, 1)\) មាន \(\alpha\) តែមួយគត់ក្នុងចន្លោះ \(\left(-\dfrac{\pi}{2}, \dfrac{\pi}{2}\right)\) ដែល \(\sin\alpha = a = \sin x\) ។
ដោះស្រាយសមីការ \(\sin x = a\) សមមូលនឹង \(\sin x = \sin\alpha\) ។ តាមលក្ខណៈ (II) គេបាន ៖
សមីការ \(\sin x = \sin\alpha\) មានចម្លើយពីរគឺ \(x = \alpha + 2k\pi\) ឬ \(x = \pi - \alpha + 2k\pi\), \((k \in \mathbb{Z})\) ។
បើ \(a = 0\) នោះ \(\sin x = 0\) ។ ចម្លើយរបស់សមីការគឺ \(x = k\pi\), \((k \in \mathbb{Z})\) ។
តាមលក្ខណៈមុំពីរដែលមានស៊ីនុសដូចគ្នា លុះត្រាតែមុំទាំងពីរស្មើគ្នា ឬបន្ថែមគ្នានោះ គេដោះស្រាយសមីការ \(\sin u(x) = \sin v(x)\) សមមូល \(u(x) = v(x) + 2k\pi\) ឬ \(u(x) = \pi - v(x) + 2k\pi\) \((k \in \mathbb{Z})\) ដែល \(u(x)\) និង \(v(x)\) ជាអនុគមន៍នៃ \(x\) ។
ដោះស្រាយ \(\sin\dfrac{x}{2}\cos\dfrac{\pi}{3} - \cos\dfrac{x}{2}\sin\dfrac{\pi}{3} = \dfrac{1}{2}\) ។
គេបាន \(\sin\dfrac{x}{2}\cos\dfrac{\pi}{3} - \cos\dfrac{x}{2}\sin\dfrac{\pi}{3} = \sin\left(\dfrac{x}{2} - \dfrac{\pi}{3}\right) = \dfrac{1}{2}\) ដោយ \(\dfrac{1}{2} = \sin\dfrac{\pi}{6}\) គេបាន \(\sin\left(\dfrac{x}{2} - \dfrac{\pi}{3}\right) = \sin\dfrac{\pi}{6}\) ។
សមីការមានចម្លើយពីរគឺ \(\dfrac{x}{2} - \dfrac{\pi}{3} = \dfrac{\pi}{6} + 2k\pi\) ឬ \(\dfrac{x}{2} - \dfrac{\pi}{3} = \pi - \dfrac{\pi}{6} + 2k\pi\) ។
ដូច្នេះ \(x = \pi + 4k\pi\) ឬ \(x = \dfrac{7\pi}{3} + 4k\pi\), \((k \in \mathbb{Z})\) ។
ដោះស្រាយ \(2\sin x\cos x + \sqrt{3} - 2\cos x - \sqrt{3}\sin x = 0\) ។
គេបាន \((2\sin x\cos x - \sqrt{3}\sin x) - (2\cos x - \sqrt{3}) = 0\)
ដូច្នេះ \(\cos x = \cos\dfrac{\pi}{6}\) នាំឱ្យ \(x = \pm\dfrac{\pi}{6} + 2k\pi\) ឬ \(\sin x = 1\) នាំឱ្យ \(x = \dfrac{\pi}{2} + 2k\pi\) ។
ដូច្នេះ សមីការមានចម្លើយ \(x = \pm\dfrac{\pi}{6} + 2k\pi\) ឬ \(x = \dfrac{\pi}{2} + 2k\pi\), \((k \in \mathbb{Z})\) ។
ដោះស្រាយសមីការខាងក្រោម ៖
\(\sin\left(2x + \dfrac{\pi}{4}\right) = 1\)
\(\sin 2x = \sin\left(\dfrac{\pi}{3} - x\right)\)
\(2\sin x\cos x - 3\sin 2x = 0\) ។
មើលចម្លើយ
\(x = \dfrac{\pi}{8} + k\pi\), \((k \in \mathbb{Z})\)
\(x = \dfrac{\pi}{9} + \dfrac{2k\pi}{3}\) ឬ \(x = \dfrac{2\pi}{3} + 2k\pi\), \((k \in \mathbb{Z})\)
\(x = \dfrac{k\pi}{2}\), \((k \in \mathbb{Z})\) ។
ការដោះស្រាយសមីការ \(\tan x = a\)
ដោះស្រាយសមីការ \(\tan x = -1\) ។
គេដឹងថា អនុគមន៍តង់សង់មានខួបស្មើនឹង \(\pi\) ។ ដូច្នេះគេអាចរកចំនួនពិត \(x\) មួយដែល \(\tan x = -1\) ។ ដោយសមីការសរសេរ \(\tan x = \tan\left(-\dfrac{\pi}{4}\right)\) ។ ដូច្នេះសមីការមានចម្លើយ \(x = -\dfrac{\pi}{4} + k\pi\), \((k \in \mathbb{Z})\) បកស្រាយតាមក្រាបចម្លើយរបស់សមីការនេះជាអាប់ស៊ីសនៃចំណុចប្រសព្វរបស់ក្រាបនៃអនុគមន៍ \(y = \tan x\) និងបន្ទាត់ដេក \(y = -1\) ។
ដោះស្រាយសមីការ \(\tan x = t\) ។
គេមានរង្វង់ត្រីកោណមាត្រ \((C)\) ហើយ \((u'u)\) ជាអ័ក្សតង់សង់ដែលប៉ះរង្វង់ \((C)\) ត្រង់ \(A\) ។ នៅលើ \((u'Au)\) គេដៅចំណុច \(T\) ដោយ \(AT = t\) ។ រកធ្នូ \(\overset{\frown}{AM}\) ទាំងអស់ដែលមានតង់សង់ \(t\) ។
\(\alpha\) ជារង្វាស់មួយនៃធ្នូ \(\overset{\frown}{AM}\) ហើយចំណុច \(M\) និង \(M'\) ឆ្លុះគ្នាធៀបនឹង \(O\) ។ ធ្នូចម្លើយត្រូវមានចុងត្រង់ \(M\) និង \(M'\) ។ ធ្នូទាំងអស់ដែលមានចុង \(M\) មានរង្វាស់ \(x = \alpha + 2k\pi\) ។ ធ្នូមួយដែលមានចុង \(M'\) មានរង្វាស់ \(\pi + \alpha\) ហើយធ្នូទាំងអស់ដែលមានចុង \(M'\) មានរង្វាស់ \(x = \pi + \alpha + 2k\pi\) ឬ \(x = \alpha + (2k + 1)\pi\) ។ គេបានចម្លើយ \(x = \alpha + k\pi\), \((k \in \mathbb{Z})\) ។
សមីការ \(\tan x = a = \tan\alpha\) មានចម្លើយ \(x = \alpha + k\pi\), \((k \in \mathbb{Z})\) ។
គេបាន \(\tan u(x) = \tan v(x)\) សមមូល \(u(x) = v(x) + k\pi\), \(k \in \mathbb{Z}\) ដែល \(u\) និង \(v\) ជាអនុគមន៍នៃ \(x\) ។
ដោះស្រាយសមីការ \(\tan 3x = \tan\left(\dfrac{\pi}{3} - 2x\right)\) ។
គេបាន \(\tan 3x = \tan\left(\dfrac{\pi}{3} - 2x\right)\) សមមូល \(3x = \dfrac{\pi}{3} - 2x + k\pi\) សមមូល \(5x = \dfrac{\pi}{3} + k\pi\), \((k \in \mathbb{Z})\) ។
សមីការមានចម្លើយ \(x = \dfrac{\pi}{15} + k\dfrac{\pi}{5}\), \((k \in \mathbb{Z})\) ។
ដោះស្រាយសមីការ \(\tan x = -0.7456\) ។
តាមតារាងត្រីកោណមាត្រ គេបាន \(\tan 36^\circ = 0.7265\) និង \(\tan 37^\circ = 0.7536\) រកមុំ \(\alpha'\) ដែល \(\tan\alpha' = 0.7456\) ។
គេបាន \(\tan 36^\circ < \tan\alpha' < \tan 37^\circ\) និង \(\tan 37^\circ - \tan 36^\circ = 0.0271\), \(\tan\alpha' - \tan 36^\circ = 0.0191\), \(\alpha' > 36^\circ\) ។
គេត្រូវថែមលើ \(36^\circ\) ចំនួន \(\dfrac{60' \times 0.0191}{0.0271} \approx 42'\) ។ គេបាន \(\alpha' = 36^\circ 42'\) ហើយ \(-0.7456 = \tan(-36^\circ 42')\) ។
ដូច្នេះ \(\tan x = \tan(-36^\circ 42')\) នាំឱ្យ \(x = -36^\circ 42' + 180^\circ k\) \((k \in \mathbb{Z})\) ។
ដោះស្រាយសមីការ \(\dfrac{\tan\frac{\pi}{4} - \tan x}{1 + \tan x\tan\frac{\pi}{4}} = \sqrt{3}\) ។
ដោយ \(\dfrac{\tan\frac{\pi}{4} - \tan x}{1 + \tan x\tan\frac{\pi}{4}} = \tan\left(\dfrac{\pi}{4} - x\right)\) និង \(\tan\dfrac{\pi}{3} = \sqrt{3}\) សមីការអាចសរសេរ
ដោះស្រាយសមីការខាងក្រោម ៖
\(\tan x = \dfrac{1}{\sqrt{3}}\)
\(\tan 3x = \sqrt{3}\)
\(\dfrac{2\tan x}{1 - \tan^2 x} = \sqrt{3}\)
\(\sqrt{3}\tan x = -1\) ។
មើលចម្លើយ
\(x = \dfrac{\pi}{6} + k\pi\), \((k \in \mathbb{Z})\)
\(x = \dfrac{\pi}{9} + \dfrac{k\pi}{3}\), \((k \in \mathbb{Z})\)
\(x = \dfrac{\pi}{6} + \dfrac{k\pi}{2}\), \((k \in \mathbb{Z})\)
\(x = -\dfrac{\pi}{6} + k\pi\), \((k \in \mathbb{Z})\) ។
ការដោះស្រាយសមីការ \(\cot x = m\)
សមីការ \(\cot x = \cot\alpha\) អាចសរសេរ \(\dfrac{1}{\tan x} = \dfrac{1}{\tan\alpha}\) នាំឱ្យ \(\tan x = \tan\alpha\) ។ ដូច្នេះ គេអាចដោះស្រាយសមីការ \(\cot x = m\) ដូចសមីការ \(\tan x = t\) ខាងលើដែរ ។
ចំពោះសមីការ \(\cot u(x) = \cot v(x)\) ដូចសមីការ \(\tan u(x) = \tan v(x)\) ដែរ ។ សមីការ \(\cot u(x) = \cot v(x)\) សមមូល \(u(x) = v(x) + k\pi\), \((k \in \mathbb{Z})\) ដែល \(u\) និង \(v\) ជាអនុគមន៍នៃ \(x\) ។
ដោះស្រាយសមីការ \(\cot\left(2x + \dfrac{\pi}{3}\right) = \sqrt{3}\) ។
គេបាន \(\cot\left(2x + \dfrac{\pi}{3}\right) = \sqrt{3} = \cot\dfrac{\pi}{6}\) នាំឱ្យ \(2x + \dfrac{\pi}{3} = \dfrac{\pi}{6} + k\pi\), \((k \in \mathbb{Z})\) ។
ដូច្នេះ \(2x = \dfrac{\pi}{6} - \dfrac{\pi}{3} + k\pi\) នាំឱ្យ \(x = -\dfrac{\pi}{12} + \dfrac{k\pi}{2}\), \((k \in \mathbb{Z})\) ។
ដោះស្រាយសមីការ \(2(\cot 2x - \cot 3x) = \tan 2x + \cot 3x\) ។
លក្ខខណ្ឌនៃសមីការ \(\sin 2x \ne 0\), \(\sin 3x \ne 0\), \(\cos 2x \ne 0\) ។ គេបាន
ដោះស្រាយសមីការខាងក្រោម ៖
\(\cot x = -\dfrac{1}{\sqrt{3}}\)
\(\cot 3x = \sqrt{3}\)
\(\cot\left(\dfrac{x}{2} - 3\right) = -1\)
\(3\cot x - \sqrt{3} = 0\) ។
មើលចម្លើយ
\(x = \dfrac{2\pi}{3} + k\pi\), \((k \in \mathbb{Z})\)
\(x = \dfrac{\pi}{18} + \dfrac{k\pi}{3}\), \((k \in \mathbb{Z})\)
\(x = 6 + \dfrac{3\pi}{2} + 2k\pi\), \((k \in \mathbb{Z})\)
\(x = \dfrac{\pi}{3} + k\pi\), \((k \in \mathbb{Z})\) ។
វិសមីការត្រីកោណមាត្រ
ដោះស្រាយវិសមីការ \(\sin x - \dfrac{1}{2} \ge 0\) ។
វិសមីការអាចសរសេរ \(\sin x \ge \dfrac{1}{2}\) តែ \(\sin\dfrac{\pi}{6} = \dfrac{1}{2} = \sin\dfrac{5\pi}{6}\) ។ នៅលើរង្វង់ត្រីកោណមាត្រ គេមានចំណុច \(M\) និង \(M'\) ដែលធ្នូ \(\overset{\frown}{AM} = \dfrac{\pi}{6}\) និងធ្នូ \(\overset{\frown}{AM'} = \dfrac{5\pi}{6}\) ។ គេសង្កេតឃើញស៊ីនុសនៃមួយចំនួនធំជាង ឬស្មើ \(\dfrac{1}{2}\) លុះត្រាតែរូបភាពនៃចំនួននោះលើធ្នូ \(\overset{\frown}{MBM'}\) រួមទាំងចំណុច \(M\) និង \(M'\) ។
ដូច្នេះចម្លើយនៃវិសមីការ \(\sin x - \dfrac{1}{2} \ge 0\) គឺ \(\dfrac{\pi}{6} + 2k\pi \le x \le \dfrac{5\pi}{6} + 2k\pi\), \((k \in \mathbb{Z})\) ។
វិសមីការ \(\sin x \le a\) គ្មានចម្លើយ កាលណា \(a < -1\) ហើយបើ \(-1 \le a \le 1\) មានចម្លើយ \(-\pi - \alpha + 2k\pi \le x \le \alpha + 2k\pi\) ។
វិសមីការ \(\sin x \ge a\) គ្មានចម្លើយ កាលណា \(a > 1\) ហើយបើ \(-1 \le a \le 1\) មានចម្លើយ \(\alpha + 2k\pi \le x \le \pi - \alpha + 2k\pi\) ។
(ដែល \(\alpha \in \left[-\frac{\pi}{2}, \frac{\pi}{2}\right]\), \(\sin\alpha = a\))
ដោះស្រាយវិសមីការ \(2\cos x + 1 < 0\) ។ វិសមីការអាចសរសេរ \(\cos x < -\dfrac{1}{2}\) តែ \(\cos\dfrac{2\pi}{3} = -\dfrac{1}{2} = \cos\dfrac{4\pi}{3}\) ។
នៅលើរង្វង់ត្រីកោណមាត្រ គេមានចំណុច \(M\) និង \(M'\) ដែលធ្នូ \(\overset{\frown}{AM} = \dfrac{2\pi}{3}\) និងធ្នូ \(\overset{\frown}{AM'} = \dfrac{4\pi}{3}\) ។ គេសង្កេតឃើញថា កូស៊ីនុសនៃមួយចំនួនតូចជាង \(-\dfrac{1}{2}\) លុះត្រាតែរូបភាពនៃចំនួននោះលើធ្នូ \(\overset{\frown}{MA'M'}\) លើកលែងចំណុច \(M\) និង \(M'\) ។
ដូច្នេះចម្លើយនៃវិសមីការ \(2\cos x + 1 < 0\) គឺ \(\dfrac{2\pi}{3} + 2k\pi < x < \dfrac{4\pi}{3} + 2k\pi\), \((k \in \mathbb{Z})\) ។
វិសមីការ \(\cos x \le a\) គ្មានចម្លើយ កាលណា \(a < -1\) ហើយបើ \(-1 \le a \le 1\) មានចម្លើយ \(\alpha + 2k\pi \le x \le 2\pi - \alpha + 2k\pi\), \((k \in \mathbb{Z})\) ។
វិសមីការ \(\cos x \ge a\) គ្មានចម្លើយកាលណា \(a > 1\) ហើយបើ \(-1 \le a \le 1\) មានចម្លើយ \(-\alpha + 2k\pi \le x \le \alpha + 2k\pi\), \((k \in \mathbb{Z})\) ។
(ដែល \(\alpha \in [0, \pi]\), \(\cos\alpha = a\))
វិសមីការ \(\sin x > 0\) មានចម្លើយ \(2k\pi < x < \pi + 2k\pi\), \((k \in \mathbb{Z})\) ។
ដោះស្រាយវិសមីការ \(\tan x \ge -1\) ។ ដោយ \(\tan\left(-\dfrac{\pi}{4}\right) = -1 = \tan\dfrac{3\pi}{4}\) ។
នៅលើរង្វង់ត្រីកោណមាត្រគេមានចំណុច \(M\) និង \(M'\) ដែល \(\overset{\frown}{AM} = -\dfrac{\pi}{4}\), \(\overset{\frown}{AM'} = \dfrac{3\pi}{4}\) ។ គេសង្កេតឃើញថាតង់សង់នៃមួយចំនួនធំជាង ឬស្មើ \(-1\) លុះត្រាតែរូបភាពនៃចំនួននោះនៅលើធ្នូ \(\overset{\frown}{MAB}\) ឬ \(\overset{\frown}{M'A'B'}\) ។
ដូច្នេះ វិសមីការ \(\tan x \ge -1\) មានចម្លើយ \(-\dfrac{\pi}{4} + k\pi \le x < \dfrac{\pi}{2} + k\pi\), \((k \in \mathbb{Z})\) ។
គេបាន \(\tan x \le a\) មានចម្លើយ \(-\dfrac{\pi}{2} + k\pi < x \le \alpha + k\pi\) ។
\(\tan x \ge a\) មានចម្លើយ \(\alpha + k\pi \le x < \dfrac{\pi}{2} + k\pi\), \((k \in \mathbb{Z})\) ។
ដំណោះស្រាយវិសមីការ \(\cot x\) ដូចគ្នានឹងដំណោះស្រាយវិសមីការ \(\tan x\) ដែរ ។
ដើម្បីដោះស្រាយវិសមីការដែលមានរាង \(\sin x \ge a\), \(\cos x < a\), \(\tan x > a\), \(\cot x < a \ldots\) គេត្រូវ
រក \(\alpha\) ដែល \(\sin\alpha = a\), \(\cos\alpha = a\), \(\tan\alpha = a\), \(\cot\alpha = a\)
ដៅចុងធ្នូតាមតម្លៃ \(\alpha\) រួចបកស្រាយដោយប្រើរង្វង់ត្រីកោណមាត្រ
ទាញរកសំណុំចម្លើយ ។
របៀបបំប្លែងអង្គទី \(1\) នៃវិសមីការ គឺមានរបៀបដូចសមីការត្រីកោណមាត្រដែរ គេយករូបមន្តត្រីកោណមាត្រមកប្រើ ។
ដោះស្រាយវិសមីការ \(\sin\left(x - \dfrac{\pi}{3}\right) > \sin x\) ។
វិសមីការអាចសរសេរ
ដោះស្រាយវិសមីការ \(2\sin^2 x + 3\sin x - 2 \ge 0\) ។
តាង \(t = \sin x\) ។ វិសមីការអាចសរសេរ \(2t^2 + 3t - 2 \ge 0\) ឬ \((2t - 1)(t + 2) \ge 0\) ។
គេទាញ \(t \le -2\) ឬ \(t \ge \dfrac{1}{2}\) ដោយ \(-1 \le t \le 1\) យើងយកតែ \(\dfrac{1}{2} \le t \le 1\), \(t = \sin x \ge \dfrac{1}{2}\) ។
ដោយ \(\sin\dfrac{\pi}{6} = \dfrac{1}{2} = \sin\dfrac{5\pi}{6}\) គេបាន \(\dfrac{\pi}{6} + 2k\pi \le x \le \dfrac{5\pi}{6} + 2k\pi\), \((k \in \mathbb{Z})\) ជាសំណុំចម្លើយនៃវិសមីការ ។
ដោះស្រាយវិសមីការខាងក្រោម ៖
\(2\cos x \ge -\sqrt{2}\)
\(\cos 2x > \cos\dfrac{2\pi}{3}\)
\(\sqrt{2}\cos x - 1 < 0\)
\(\sin\left(\dfrac{\pi}{2} - x\right) < \cos\left(\dfrac{\pi}{2} + \dfrac{x}{2}\right)\)
\(\cot x < \dfrac{\sqrt{3}}{3}\) ។
មើលចម្លើយ
\(-\dfrac{3\pi}{4} + 2k\pi \le x \le \dfrac{3\pi}{4} + 2k\pi\)
\(-\dfrac{\pi}{3} + k\pi < x < \dfrac{\pi}{3} + k\pi\)
\(\dfrac{\pi}{4} + 2k\pi < x < \dfrac{7\pi}{4} + 2k\pi\)
\(\dfrac{\pi}{3} + k\pi < x < \pi + k\pi\), \((k \in \mathbb{Z})\) ។
ទំព័រសៀវភៅដើម
បើកមើលទំព័រសៀវភៅពុម្ព














លំហាត់អនុវត្តន៍
ដោះស្រាយសមីការខាងក្រោម ៖
\(\sin\theta = \dfrac{\sqrt{3}}{2}\)
\(\cos\theta = -\dfrac{1}{\sqrt{2}}\)
\(\cos\left(4x + \dfrac{\pi}{3}\right) = \cos\left(x - \dfrac{\pi}{6}\right)\)
\(\cos^2 x = 1\)
\(\sin\sqrt{x} = -1\)
\(\cot x = 1\)
\(\dfrac{1}{\cos 2x} = \sqrt{2}\)
\(2\sin\left(2x - \dfrac{\pi}{3}\right) = 1\)
\(\cos\left(2x - \dfrac{\pi}{3}\right) = \dfrac{\sqrt{3}}{2}\)
\(\tan^3\left(x - \dfrac{\pi}{4}\right) = \tan(x - 1)\)
\(\cot\left(2x + \dfrac{\pi}{3}\right) = 2\)
\(\dfrac{2\tan x}{1 - \tan^2 x} = 5\) ។
ដោះស្រាយសមីការខាងក្រោម ៖
\(\tan^3 3x - 2\sin^3 3x = 0\)
\(\cos\left(\dfrac{3\pi}{2} + x\right) = \sqrt{2}\sin x\cos x\)
\(\sin 2x = (\cos x - \sin x)^2\)
\(\sqrt{3}\sin(x + \sin x) = \dfrac{1}{\cos x}\)
\(\sin 2x + \tan x = 2\)
\(\dfrac{\sqrt{3}}{\cos^2 x} = 4\tan x\)
\(\dfrac{1 + \sin x}{1 + \cos x} = \dfrac{1}{2}\)
\(\sin 3x + \cos 2x = 1 + 2\sin x\cos 2x\)
\(\sin 2(x - \pi) - \sin(3x - \pi) = \sin x\)
\(\tan x + \cot x = 2(\sin 2x + \cos 2x)\)
\(\dfrac{\sin x + \sin 2x + \sin 3x}{\cos x + \cos 2x + \cos 3x} = \sqrt{3}\) ។
ដោះស្រាយវិសមីការខាងក្រោម ៖
\(2\cos\theta \le -\sqrt{2}\)
\(-\sqrt{2}\sin\theta + 1 \ge 0\)
\(\sqrt{3}\tan\theta - 1 < 0\)
\(\sin\left(2\theta + \dfrac{\pi}{3}\right) = -\dfrac{\sqrt{3}}{2}\) \((-\pi \le \theta < \pi)\)
\(\cos\left(\dfrac{1}{2}\theta - \dfrac{\pi}{3}\right) \le \dfrac{1}{\sqrt{2}}\) \((0 \le \theta < 2\pi)\) ។
រកគ្រប់មុំចន្លោះ \(0^\circ\) និង \(360^\circ\) ដែលផ្ទៀងផ្ទាត់សមីការ
\(2\tan y = 5\sin y\)
\(8\sin x\cos x = \sin x\)
\(4\sin^2 x = 6 - 9\cos x\)
\(3\cos y + \cot y = 0\)
\(2\sin 2x + 1 = 0\)
\(6\sin x - 8\sin^2 x = 5\cos^2 x\)
\(2\cot 2x = 5\)
\(3\sin y\tan y + 8 = 0\)
\(3\cos^2 y = 7\sin y + 5\)
\(\cot\left(\dfrac{z}{2}\right) - 2\cos\left(\dfrac{z}{2}\right) = 0\)
\(\tan(x - 30^\circ)\tan 50^\circ = 0\) ។
គេឱ្យ \(x = 3\sin\theta - 2\cos\theta\) និង \(y = 3\cos\theta + 2\sin\theta\)
រកតម្លៃនៃមុំស្រួច \(\theta\) ចំពោះ \(x = y\)
បង្ហាញថា \(x^2 + y^2\) ជាចំនួនថេរចំពោះគ្រប់តម្លៃនៃ \(\theta\) ។
គេឱ្យត្រីកោណ \(ABC\) មាន \(\dfrac{\sin A + \cos B}{\sin B + \cos A} = \tan A\) ។ បង្ហាញថា \(\triangle ABC\) ជាត្រីកោណកែង ។
គេឱ្យត្រីកោណ \(ABC\) មាន \(\dfrac{\sin C}{\sin B} = 2\cos A\) ។ រកប្រភេទនៃ \(\triangle ABC\) ។
គេឱ្យ \(\triangle ABC\) មានមុំបំពេញលក្ខខណ្ឌ \(\tan B + \tan C = 2\cot\dfrac{A}{2}\) ។ បង្ហាញថា \(\triangle ABC\) ជាត្រីកោណសមបាត ។
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
តេស្តសមត្ថភាព ៖ មេរៀនទី ១២ សមីការនិងវិសមីការត្រីកោណមាត្រ (វិទ្យាសាស្ត្រ) — ២០ សំណួរ · ៣៥ នាទី