1. ទំព័រដើម
  2. ថ្នាក់ទី ១០
  3. មេរៀនទី ១៨
១៨
ជំពូកទី ៦ អនុគមន៍ · មេរៀនទី ១៨ · គណិតវិទ្យាថ្នាក់ទី ១០

អនុគមន៍សនិទាននិងអសនិទាន

អនុគមន៍៣ ផ្នែកលំហាត់ ៥០សំណួរពហុជ្រើសរើស ៥០▶ ស្លាយបង្រៀន
ការវិវត្តនៃអនុគមន៍សនិទាន អសនិទាន និងអាស៊ីមតូត

គំនិតនៃអនុគមន៍សនិទានដែលមានរាងអ៊ីពែបូល ត្រូវបានសិក្សាយ៉ាងស៊ីជម្រៅដោយអ្នកប្រាជ្ញក្រិកបុរាណ អាប៉ូឡូនីយូស (Apollonius of Perga)។ ចំណែកឯអនុគមន៍អសនិទានដែលទាក់ទងនឹងឫស ត្រូវបានស្គាល់ចាប់តាំងពីសម័យក្រិកបុរាណ ពេលដែលគេរកឃើញថា អង្កត់ទ្រូងនៃការេមួយមានប្រវែងជាចំនួនអសនិទាន (\(\sqrt{2}\))។ អនុគមន៍ទាំងនេះមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការគណនាច្បាប់រូបវិទ្យាដូចជា ច្បាប់ប៊ូយ (Boyle’s Law) នៃសម្ពាធឧស្ម័ន និងទ្រឹស្ដីអុបទិចនៃកញ្ចក់ឡង់ទី។

មុនចូលមេរៀននេះ ត្រូវចេះអ្វីខ្លះ?

រំលឹកចំណេះដឹងពីមុន៖
១. ប្រភាគពីជគណិត
២. ការគណនាកន្សោមមានរ៉ាឌីកាល់
៣. ការសង់ក្រាបក្នុងប្លង់កូអរដោនេ

អនុគមន៍សនិទាននិងក្រាប

ឧទាហរណ៍

អនុគមន៍ \(y = \frac{4}{x}\), \(y = \frac{1}{2x + 3}\) និង \(y = \frac{3x + 4}{x - 2}\) ដែលមានភាគយក និងភាគបែងជាពហុធាអថេរ \(x\) ហៅថា អនុគមន៍សនិទាននៃអថេរ \(x\) ។ ដែនកំណត់នៃអនុគមន៍សនិទានជាសំណុំតម្លៃអថេរដែលធ្វើឱ្យភាគបែងមានតម្លៃខុសពីសូន្យ ។

ឧទាហរណ៍

អនុគមន៍ \(y = \frac{4}{x}\) មានដែនកំណត់ \(D = \{x | x \neq 0\}\) អនុគមន៍ \(y = \frac{1}{2x + 3}\) មានដែនកំណត់ \(D = \left\{x | x \neq -\frac{3}{2}\right\}\) អនុគមន៍ \(y = \frac{3x + 4}{x - 2}\) មានដែនកំណត់ \(D = \{x | x \neq 2\}\) ។

ប្រតិបត្តិ

រកដែនកំណត់នៃអនុគមន៍ \(y = \frac{x - 1}{3 - x}\), \(y = \frac{3x + 4}{x + 4}\) និង \(y = -\frac{2}{x - 1}\) ។

មើលចម្លើយ


\(D = \{x | x \neq 3\}\), \(D = \{x | x \neq -4\}\), \(D = \{x | x \neq 1\}\) ។

ក្រាបនៃ \(y = \frac{a}{x}\)

ឧទាហរណ៍

សង់ក្រាបតាង \(y = \frac{1}{x}\) ។ អនុគមន៍ \(y = \frac{1}{x}\) មានដែនកំណត់ \(\{x | x \neq 0\}\) តារាងតម្លៃលេខ

\(x\) \(-4\) \(-2\) \(-1\) \(-\frac{1}{2}\) \(-\frac{1}{4}\) \(\frac{1}{4}\) \(\frac{1}{2}\) \(1\) \(2\) \(4\)
\(y\) \(-\frac{1}{4}\) \(-\frac{1}{2}\) \(-1\) \(-2\) \(-4\) \(4\) \(2\) \(1\) \(\frac{1}{2}\) \(\frac{1}{4}\)

គេដៅចំណុចទាំងនេះរួចភ្ជាប់ គេបានក្រាបដូចខាងក្រោម៖ សិក្សាភាពចុះនិងកើននៃអនុគមន៍ \(y = \frac{1}{x}\) ។

គេបាន កំណើនអថេរ \(\Delta x = x_2 - x_1\) កំណើនអនុគមន៍ \(\Delta f = f(x_2) - f(x_1) = \frac{1}{x_2} - \frac{1}{x_1} = \frac{-(x_2 - x_1)}{x_2 x_1}\) ដូច្នេះ គេបាន \(\frac{\Delta f}{\Delta x} = -\frac{1}{x_2 x_1}\) ។

រូបភាពនេះកំពុងរៀបចំ

  • ចំពោះគ្រប់ \(x_1, x_2\) ដែល \(x_1 < x_2 < 0\) គេបាន \(\frac{\Delta f}{\Delta x} < 0\) ត្រូវគ្នានឹងក្រាបចុះកាត់តែទាប ។

  • ចំពោះគ្រប់ \(x_1, x_2\) ដែល \(0 < x_1 < x_2\) គេបាន \(\frac{\Delta f}{\Delta x} < 0\) ត្រូវគ្នានឹងក្រាបចុះកាត់តែទាប ។

នោះ \(f\) ជាអនុគមន៍ចុះ ចំពោះ \(x < 0\) និង \(x > 0\) ។ ក្រាប \(y = \frac{1}{x}\) ខិតជិតអ័ក្សអាប់ស៊ីសកាលណា \(x\) ខិតជិតអនន្ត ហើយខិតជិតអ័ក្សអរដោនេកាលណា \(x\) ខិតជិតសូន្យនោះអ័ក្សអាប់ស៊ីសនិងអ័ក្សអរដោនេហៅថាអាស៊ីមតូតនៃក្រាប \(y = \frac{1}{x}\) ។

ឧទាហរណ៍

គេឱ្យ \(y = \frac{a}{x}\) កំណត់លើ \(\{x | x \neq 0\}\) កំណើនអថេរ \(\Delta x = x_2 - x_1\) កំណើនអនុគមន៍ \(\Delta f = f(x_2) - f(x_1) = \frac{a}{x_2} - \frac{a}{x_1} = \frac{-a(x_2 - x_1)}{x_2 \cdot x_1}\) គេបាន \(\frac{\Delta f}{\Delta x} = -\frac{a}{x_2 \cdot x_1}\) ។

រូបភាពនេះកំពុងរៀបចំ

រូបភាពនេះកំពុងរៀបចំ

  • ចំពោះ \(a > 0\) និង \(0 < x_1 < x_2\) ឬ \(x_1 < x_2 < 0\) គេបាន \(\frac{\Delta f}{\Delta x} < 0\) នោះ \(f\) ជាអនុគមន៍ចុះចំពោះ \(x < 0\) និង \(x > 0\) ។

  • ចំពោះ \(a < 0\) និង \(0 < x_1 < x_2\) ឬ \(x_1 < x_2 < 0\) គេបាន \(\frac{\Delta f}{\Delta x} > 0\) នោះ \(f\) ជាអនុគមន៍កើន ចំពោះ \(x < 0\) និង \(x > 0\) ។

ក្រាបតាងអនុគមន៍ \(y = \frac{a}{x}\) ដែល \(a \neq 0\) ហៅថា "អ៊ីពែបូល" ដែលមានអ័ក្សអាប់ស៊ីសនិងអ័ក្សអរដោនេជាអាស៊ីមតូត ។

១លំហាត់គំរូ ១

សង់ក្រាបអនុគមន៍ \(y = \frac{1}{x}\) ហើយរកកូអរដោនេនៃចំណុចប្រសព្វរវាងក្រាបនោះ និងបន្ទាត់ \(y = x\) ។

ដំណោះស្រាយ


សង់ក្រាបតាង \(y = \frac{1}{x}\) ។ អនុគមន៍ \(y = \frac{1}{x}\) មានដែនកំណត់ \(\{x | x \neq 0\}\) តារាងតម្លៃលេខ

\(x\) \(-4\) \(-2\) \(-1\) \(-\frac{1}{2}\) \(-\frac{1}{4}\) \(\frac{1}{4}\) \(\frac{1}{2}\) \(1\) \(2\) \(4\)
\(y\) \(-\frac{1}{4}\) \(-\frac{1}{2}\) \(-1\) \(-2\) \(-4\) \(4\) \(2\) \(1\) \(\frac{1}{2}\) \(\frac{1}{4}\)

គេដៅចំណុចទាំងនេះរួចភ្ជាប់ គេបានក្រាបដូចខាងស្ដាំបន្ទាត់ \(y = x\) កាត់គល់តម្រុយ \(O\) និងតាមចំណុច \((1, 1)\) ។ តាមក្រាបគេបានកូអរដោនេចំណុចប្រសព្វគឺ \((-1, -1)\) និង \((1, 1)\) ។

រូបភាពនេះកំពុងរៀបចំ

ប្រតិបត្តិ

១.  សង់ក្រាបនៃអនុគមន៍ ក.  \(y = \frac{2}{x}\) ខ.  \(y = -\frac{3}{x}\) ។
២.  សង់ក្រាបនៃអនុគមន៍ \(y = \frac{4}{x}\) ហើយរកកូអរដោនេនៃចំណុចប្រសព្វរវាងខ្សែរាងនិងបន្ទាត់ \(y = x\) ។

មើលចម្លើយ


\((-2, -2)\) និង \((2, 2)\) ។

ក្រាបនៃ \(y = \frac{a}{x - p} + q\)

ឧទាហរណ៍

សង់ក្រាបនៃអនុគមន៍ \(y = \frac{4}{x}\) និង \(y = \frac{4}{x - 2} - 1\) រួចទាញសន្និដ្ឋានពីក្រាប ។ អនុគមន៍ \(y = \frac{4}{x}\) មានដែនកំណត់ \(\{x | x \neq 0\}\) ។ តារាងតម្លៃលេខ

\(x\) \(-5\) \(-3\) \(-1\) \(1\) \(3\) \(5\)
\(y\) \(-\frac{4}{5}\) \(-\frac{4}{3}\) \(-4\) \(4\) \(\frac{4}{3}\) \(\frac{4}{5}\)

\(y = \frac{4}{x - 2} - 1\) មានដែនកំណត់ \(\{x | x \neq 2\}\) តារាងតម្លៃលេខ

\(x\) \(-6\) \(-2\) \(\frac{3}{2}\) \(\frac{5}{2}\) \(6\) \(10\)
\(y\) \(-\frac{3}{2}\) \(-2\) \(-9\) \(7\) \(0\) \(-\frac{1}{2}\)

គេដៅចំណុចទាំងនេះរួចភ្ជាប់ គេបានក្រាបដូចខាងក្រោម

រូបភាពនេះកំពុងរៀបចំ

តាមក្រាបនៃអនុគមន៍ខាងលើ គេអាចសន្និដ្ឋានបានថាក្រាបនៃអនុគមន៍ \(y = \frac{4}{x - 2} - 1\) បានដោយរំកិលក្រាបតាង \(y = \frac{4}{x}\) ចំនួន \(2\) ឯកតាស្របនឹងអ័ក្សអាប់ស៊ីស និង \(-1\) ឯកតាស្របនឹងអ័ក្សអរដោនេ ។

ជាទូទៅ

ក្រាបតាង \(y = \frac{a}{x - p} + q\) គឺជាអ៊ីពែបូលដែលបានមកដោយរំកិលក្រាបតាង \(y = \frac{a}{x}\) ចំនួន \(p\) ឯកតាស្របនឹងអ័ក្សអាប់ស៊ីស និងចំនួន \(q\) ឯកតាស្របនឹងអ័ក្សអរដោនេ ។

អ៊ីពែបូលនេះមានអាស៊ីមតូតឈរ និងដេកដែលមានសមីការរៀងគ្នា \(x = p\) និង \(y = q\) ។

ប្រតិបត្តិ

១.  សង់ក្រាបតាងអនុគមន៍ ៖

ក.  \(y = -\dfrac{2}{x}\) ខ.  \(y = -\dfrac{2}{x} + 5\)
គ.  \(y = -\dfrac{2}{x - 2}\) ឃ.  \(y = -\dfrac{2}{x - 2} + 5\) ។

២.  សង់ក្រាបនិងកំណត់សមីការអាស៊ីមតូតនៃអនុគមន៍ខាងក្រោម ៖

ក.  \(y = \dfrac{2}{x - 3}\) ខ.  \(y = \dfrac{3}{x + 1} - 2\)
គ.  \(y = -\dfrac{1}{x - 3} + 4\) ។

៣.  \(y\) ជាអនុគមន៍នៃ \(x\) ។ សង់ក្រាបតាង \(y\) ដែលកំណត់ដោយសមីការ ៖

ក.  \((x + 1)y = -1\) ខ.  \((x - 1)(y + 2) = 4\) ។

ក្រាបតាងអនុគមន៍ \(y = \frac{ax + b}{cx + d}\)

ឧទាហរណ៍

សង់ក្រាបតាងអនុគមន៍ \(y = \frac{2x + 3}{x + 1}\) ។ គេមាន \(y = \frac{2x + 3}{x + 1} = \frac{1}{x + 1} + 2\) ។ សង់ក្រាបតាង \(y = \frac{1}{x}\) មានដែនកំណត់ \(\{x | x \neq 0\}\) តារាងតម្លៃលេខ

\(x\) \(-2\) \(-1\) \(-\frac{1}{2}\) \(\frac{1}{2}\) \(1\) \(2\)
\(y\) \(-\frac{1}{2}\) \(-1\) \(-2\) \(2\) \(1\) \(\frac{1}{2}\)

ដូច្នេះ ក្រាបតាង \(y = \frac{1}{x + 1} + 2\) បានដោយរំកិលក្រាបតាង \(y = \frac{1}{x}\) ចំនួន \(-1\) ឯកតាស្របនឹងអ័ក្សអាប់ស៊ីស និងចំនួន \(2\) ឯកតាស្របនឹងអ័ក្សអរដោនេ ។

  • អាស៊ីមតូតឈរ \(x = -1\)

  • អាស៊ីមតូតដេក \(y = 2\) ។

រូបភាពនេះកំពុងរៀបចំ

ប្រតិបត្តិ

សង់ក្រាបនិងកំណត់សមីការអាស៊ីមតូតនៃអនុគមន៍ខាងក្រោម៖
ក.  \(y = \frac{3x}{x - 1}\)
ខ.  \(y = \frac{1 - 2x}{x + 2}\)
គ.  \(y = \frac{x - 1}{2 - x}\) ។

អនុគមន៍អសនិទានងាយនិងក្រាប

ឧទាហរណ៍

\(y = \sqrt{x}\), \(y = 3\sqrt{2 - x}\) និង \(y = \sqrt{x^2 + 1} + 5\) ដែលជាកន្សោមមានអថេរ \(x\) នៅក្រោមរ៉ាឌីកាល់ហៅថា អនុគមន៍អសនិទាននៃអថេរ \(x\) ។ ដែនកំណត់នៃអនុគមន៍អសនិទានគឺជាសំណុំនៃតម្លៃអថេរដែលធ្វើឱ្យកន្សោមរ៉ាឌីកាល់មានន័យ ។

ឧទាហរណ៍

អនុគមន៍ \(y = \sqrt{x}\) មានដែនកំណត់ \(\{x | x \geq 0\}\)

  • អនុគមន៍ \(y = 3\sqrt{2 - x}\) មានដែនកំណត់ \(\{x | x \leq 2\}\)

  • អនុគមន៍ \(y = 3\sqrt{x^2 + 1} + 5\) មានដែនកំណត់ \(\{x | x \in \mathbb{R}\}\) ។

ក្រាបនៃ \(y = \sqrt{ax}\)

ឧទាហរណ៍

សង់ក្រាបនៃអនុគមន៍អសនិទាន \(y = \sqrt{x} , \quad{} (x \geq 0)\) ។ តារាងតម្លៃលេខ

\(x\) \(0\) \(\frac{1}{4}\) \(1\) \(4\) \(9\)
\(y\) \(0\) \(\frac{1}{2}\) \(1\) \(2\) \(3\)

គេដៅចំណុចទាំងនេះរួចភ្ជាប់ គេបានក្រាបដូចខាងស្ដាំ ។

រូបភាពនេះកំពុងរៀបចំ

ឧទាហរណ៍

សង់ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{x} , \quad{} (x \geq 0)\) ។ ចំណុចលើក្រាបតាង \(y = \sqrt{x} \quad{} (x \geq 0)\) មានកូអរដោនេ \((x, y)\) ស្ថិតនៅលើក្រាបតាង \(y^2 = x , \quad{} y \geq 0 \quad{} (1)\) ដោយប្ដូរ \(x\) ជា \(y\) ជា \(x\) នៅក្នុង (1) គេបានសមីការ \(y = x^2 , \quad{} (x \geq 0)\) ដែលជាអនុគមន៍ច្រាសនៃ (1) ។

រូបភាពនេះកំពុងរៀបចំ

ដូច្នេះ ក្រាបតាង \(y^2 = x\) និងក្រាបតាង \(y = x^2\) ឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។

ជាទូទៅ

ក្រាបតាង \(y = \sqrt{x}\) ជារូបឆ្លុះនៃប៉ារ៉ាបូលតាង \(y = x^2\) តាមការបំប្លែងឆ្លុះធៀបទៅនឹងបន្ទាត់ \(y = x\) ដែលត្រូវនឹង \(x \geq 0\) ។

២លំហាត់គំរូ ២

សង់ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{-2x}\) ។

ដំណោះស្រាយ


\(y = \sqrt{-2x}\) សមមូល \(y^2 = -2x , \quad{} x \leq 0\) ។ ប្ដូរ \(x\) ជា \(y\) និង \(y\) ជា \(x\) ចំពោះ \(y^2 = -2x\) គេបាន \(x^2 = -2y\) ។ ដូច្នេះ \(y = -\frac{1}{2}x^2\) ជាអនុគមន៍ច្រាសនៃ \(y^2 = -2x\) ។ សង់រូបឆ្លុះនៃក្រាបតាង \(y = -\frac{1}{2}x^2\) ធៀបនឹងបន្ទាត់ \(y = x\) ហើយយកផ្នែកត្រូវនឹង \(x \leq 0\) នោះក្រាបដែលបានគឺជាក្រាបតាង \(y = \sqrt{-2x}\) ។

រូបភាពនេះកំពុងរៀបចំ

ប្រតិបត្តិ

សង់ក្រាបតាងអនុគមន៍អសនិទាន \(y = -\sqrt{x} \quad{} (x \geq 0)\) ។

៣លំហាត់គំរូ ៣

សង់ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{-2x}\) ។

ដំណោះស្រាយ


អនុគមន៍ \(y = \sqrt{-2x}\) មានដែនកំណត់ \(\{x | x \leq 0\}\) តារាងតម្លៃលេខ

\(x\) \(0\) \(-\frac{1}{8}\) \(-\frac{1}{2}\) \(-2\) \(-8\)
\(y\) \(0\) \(\frac{1}{2}\) \(1\) \(2\) \(4\)

គេដៅចំណុចទាំងនេះរួចភ្ជាប់គេបានក្រាបដូចខាងស្ដាំ ។

រូបភាពនេះកំពុងរៀបចំ

ប្រតិបត្តិ

សង់ក្រាបតាងអនុគមន៍អសនិទាន ក.  \(y = \sqrt{2x}\) ខ.  \(y = \sqrt{-\frac{1}{2}x}\) ។

ជាទូទៅ

ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{ax}\) មានរាងដូចខាងក្រោម អាស្រ័យតាមសញ្ញានៃ \(a\) ។

រូបភាពនេះកំពុងរៀបចំ

រូបភាពនេះកំពុងរៀបចំ

រូបភាពនេះកំពុងរៀបចំ

រូបភាពនេះកំពុងរៀបចំ

ប្រតិបត្តិ

សង់ក្រាបតាងអនុគមន៍អសនិទាន ៖

ក.  \(y = \sqrt{3}x\) ខ.  \(y = -\sqrt{-x}\) ។

ក្រាបតាងអនុគមន៍ \(y = \sqrt{ax + b}\)

ឧទាហរណ៍

សង់ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{2x - 4}\) ។ សង់ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{2x}\) ហើយរំកិលក្រាបនោះចំនួន \(2\) ឯកតាស្របអ័ក្សអាប់ស៊ីស ។ គេបានក្រាបតាង \(y = \sqrt{2(x - 2)} = \sqrt{2x - 4}\) ។

រូបភាពនេះកំពុងរៀបចំ

ជាទូទៅ

ក្រាបតាង \(y = \sqrt{a\left(x + \frac{b}{a}\right)} = \sqrt{a(x - p)}\) បានដោយរំកិលក្រាបតាង \(y = \sqrt{ax}\) ចំនួន \(p\) ឯកតាស្របអ័ក្សអាប់ស៊ីស ដែល \(p = -\frac{b}{a}\) ។

៤លំហាត់គំរូ ៤

សង់ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{2x + 5}\) ។

ដំណោះស្រាយ


ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{2x + 5}\) អាចបំប្លែងជា \(y = \sqrt{2\left(x + \frac{5}{2}\right)} = \sqrt{2\left(x - \left(-\frac{5}{2}\right)\right)}\)

រូបភាពនេះកំពុងរៀបចំ

ក្រាបនេះបានដោយរំកិលក្រាប \(y = \sqrt{2x}\) ចំនួន \(-\frac{5}{2}\) ឯកតាស្របអ័ក្សអាប់ស៊ីស ។

ប្រតិបត្តិ

សង់ក្រាបតាងអនុគមន៍អសនិទានខាងក្រោម
ក.  \(y = \sqrt{x - 3}\)
ខ.  \(y = \sqrt{1 - x}\)
គ.  \(y = \sqrt{2x - 4} + 2\) ។

៥លំហាត់គំរូ ៥

កំណត់កូអរដោនេនៃចំណុចប្រសព្វរវាងក្រាប \(y = \sqrt{2x + 5}\) និងបន្ទាត់ \(y = \frac{1}{2}x\) ។

ដំណោះស្រាយ


វិធីទី 1 ៖ កូអរដោនេនៃចំណុចប្រសព្វជាចម្លើយនៃសមីការអាប់ស៊ីស \(\sqrt{2x + 5} = \frac{1}{2}x \quad{} (1)\) លើកអង្គទាំងពីរនៃ (1) ជាការេ \(2x + 5 = \frac{1}{4}x^2\) ឬ \(x^2 - 8x - 20 = 0\) គេបាន \(x = -2 , \quad{} x = 10\) ។ ផ្ទៀងផ្ទាត់ : \(x = -2\) គេបាន \(\sqrt{1} = -1\) មិនផ្ទៀងផ្ទាត់ \(x = 10\) គេបាន \(\sqrt{25} = 5\) ផ្ទៀងផ្ទាត់ ដូច្នេះ កូអរដោនេចំណុចប្រសព្វគឺ \((10, 5)\) ។

វិធីទី 2 : សង់ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{2x + 5}\) និងក្រាបតាង \(y = \frac{1}{2}x\) សង់ក្រាបតាងអនុគមន៍អសនិទាន \(y = \sqrt{2x + 5}\) តារាងតម្លៃលេខ

\(x\) \(-\frac{5}{2}\) \(2\)
\(y\) \(0\) \(3\)

រូបភាពនេះកំពុងរៀបចំ

តាមក្រាបគេបានកូអរដោនេចំណុចប្រសព្វគឺ \((10, 5)\) ។

ប្រតិបត្តិ

កំណត់កូអរដោនេនៃចំណុចប្រសព្វនៃក្រាបតាងគូអនុគមន៍ខាងក្រោម៖
ក.  \(\begin{cases} y = \sqrt{x - 2} \\ y = \frac{1}{3}x \end{cases}\)
ខ.  \(\begin{cases} y = -\sqrt{x} \\ y = x - 1 \end{cases}\) ។

ក្រាបនៃអនុគមន៍ច្រាស

ឧទាហរណ៍

ក្រាបនៃអនុគមន៍ \(y = x^2 + 1 \quad{} (x \geq 0)\) និងក្រាបអនុគមន៍ច្រាសរបស់វាគឺ \(y = \sqrt{x - 1}\) គឺឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ដូចបានបង្ហាញក្នុងរូប ។

រូបភាពនេះកំពុងរៀបចំ

ជាទូទៅ

បើអនុគមន៍ \(y = f(x)\) មានអនុគមន៍ច្រាស \(y = g(x)\) គេបាន \(b = f(a)\) សមមូល \(a = g(b)\) ។ ដូច្នេះ ចំណុច \(P(a, b)\) ស្ថិតនៅលើក្រាបនៃអនុគមន៍ \(y = f(x)\) គឺសមមូលទៅនឹងចំណុច \(Q(b, a)\) ស្ថិតនៅលើក្រាបនៃអនុគមន៍ច្រាស \(y = g(x)\) ។ ចំណុច \(P(a, b)\) និង \(Q(b, a)\) ឆ្លុះគ្នាធៀបនឹងបន្ទាត់ \(y = x\) ។

រូបភាពនេះកំពុងរៀបចំ

សន្និដ្ឋាន ក្រាបតាងអនុគមន៍ \(y = f(x)\) និងក្រាបអនុគមន៍ច្រាស \(y = g(x)\) របស់ \(f\) ឆ្លុះគ្នាធៀបទៅនឹងបន្ទាត់ \(y = x\) ។

ប្រតិបត្តិ

សង់ក្រាបតាងអនុគមន៍ខាងក្រោមនិងរកអនុគមន៍ច្រាសរបស់វា ៖
ក.  \(y = x^2 - 1 \quad{} (x \geq 0)\)
ខ.  \(y = \frac{2}{x} + 1 \quad{} (x > 0)\) ។

មើលចម្លើយ


ក.  \(y = x^2 - 1 \quad{} (x \geq 0)\)
គេមាន \(y = x^2 - 1 \Rightarrow x^2 = y + 1 \Rightarrow x = \sqrt{y + 1}\) (ព្រោះ \(x \geq 0\))
ដូចនេះ អនុគមន៍ច្រាសគឺ \(y = \sqrt{x + 1}\) សម្រាប់ \(x \geq -1\) ។

រូបភាពនេះកំពុងរៀបចំ

ខ.  \(y = \frac{2}{x} + 1 \quad{} (x > 0)\)
គេមាន \(y = \frac{2}{x} + 1 \Rightarrow y - 1 = \frac{2}{x} \Rightarrow x = \frac{2}{y - 1}\)
ដូចនេះ អនុគមន៍ច្រាសគឺ \(y = \frac{2}{x - 1}\) សម្រាប់ \(x > 1\) ។

រូបភាពនេះកំពុងរៀបចំ

៦លំហាត់គំរូ ៦

រកអនុគមន៍ច្រាសនៃអនុគមន៍ \(y = x^2 + 1\) ដែលមានដែនកំណត់ \(\{x | x \leq 0\}\) រួចរកដែនកំណត់នៃអនុគមន៍ច្រាសនេះ ។

ដំណោះស្រាយ


គេមាន \(y = x^2 + 1 \quad{} \{x | x \leq 0\}\) ចំពោះ \(x \leq 0\) គេបាន \(x = -\sqrt{y - 1}\) ដូច្នេះ អនុគមន៍ច្រាសគឺ \(y = -\sqrt{x - 1}\) ដែនកំណត់នៃអនុគមន៍ច្រាសគឺ \(\{x | x \geq 1\}\) ។

ប្រតិបត្តិ

រកអនុគមន៍ច្រាសនៃអនុគមន៍ \(y = x^2 - 2\) ដែលមានដែនកំណត់ \(\{x | x \leq 0\}\) រួចរកដែនកំណត់នៃអនុគមន៍ច្រាសនេះ ។

មើលចម្លើយ


គេមាន \(y = x^2 - 2\) ដែលមានដែនកំណត់ \(\{x | x \leq 0\}\)
ចំពោះ \(x \leq 0\) គេបាន \(x^2 = y + 2 \Rightarrow x = -\sqrt{y + 2}\)
ដូច្នេះ អនុគមន៍ច្រាសគឺ \(y = -\sqrt{x + 2}\)
ដែនកំណត់នៃអនុគមន៍ច្រាសនេះគឺ \(\{x | x \geq -2\}\) ។

ប្រតិបត្តិ

គេមានអនុគមន៍ \(f\) និង \(g\) កំណត់ដោយ \(f(x) = -(x + 2)^2 + 4\) និង \(g(x) = \frac{2}{x - 3} + 1\) ។ សង់ខ្សែរាងតាង \(f\) និង \(g\) ។

មើលចម្លើយ


ក.  ខ្សែរាងតាង \(f(x) = -(x + 2)^2 + 4\) ៖ ជាប៉ារ៉ាបូលមានកំពូល \(S(-2, 4)\) អ័ក្សឆ្លុះ \(x = -2\) និងកាត់អ័ក្សអាប់ស៊ីសត្រង់ \(x = -4\) និង \(x = 0\) ។

រូបភាពនេះកំពុងរៀបចំ

ខ.  ខ្សែរាងតាង \(g(x) = \frac{2}{x - 3} + 1\) ៖ ជាអ៊ីពែបូលដែលមានអាស៊ីមតូតឈរ \(x = 3\) និងអាស៊ីមតូតដេក \(y = 1\) កាត់អ័ក្សអរដោនេត្រង់ \(y = \frac{1}{3}\) កាត់អ័ក្សអាប់ស៊ីសត្រង់ \(x = 1\) ។

រូបភាពនេះកំពុងរៀបចំ

លំហាត់អនុវត្តន៍

១លំហាត់ទី ១

រកអនុគមន៍ដែលក្រាបបានដោយរំកិលក្រាបតាង \(y = \frac{2}{x}\)

  1. ចំនួន \(-5\) ឯកតាស្របអ័ក្សអាប់ស៊ីស

  2. ចំនួន \(-4\) ឯកតាស្របអ័ក្សអរដោនេ

  3. ចំនួន \(3\) ឯកតាស្របអ័ក្សអាប់ស៊ីស និង \(5\) ឯកតាស្របអ័ក្សអរដោនេ ។

មើលដំណោះស្រាយ

រកអនុគមន៍ដែលបានពីការរំកិលក្រាបតាង \(y = \dfrac{2}{x}\)៖

  1. រំកិល \(-5\) ឯកតាស្របអ័ក្សអាប់ស៊ីស (ទៅឆ្វេង \(5\) ឯកតា)៖

    \[y = \frac{2}{x - (-5)} = \frac{2}{x + 5}\]

  2. រំកិល \(-4\) ឯកតាស្របអ័ក្សអរដោនេ (ចុះក្រោម \(4\) ឯកតា)៖

    \[y = \frac{2}{x} - 4 = \frac{2 - 4x}{x}\]

  3. រំកិល \(3\) ឯកតាស្រប \(Ox\) និង \(-2\) ឯកតាស្រប \(Oy\)៖

    \[y = \frac{2}{x - 3} - 2 = \frac{2 - 2(x - 3)}{x - 3} = \frac{8 - 2x}{x - 3}\]

២លំហាត់ទី ២

សង់ក្រាបនិងកំណត់អាស៊ីមតូតនៃអនុគមន៍ ក. \(y = \frac{4}{x + 3}\) ខ. \(y = 4 - \frac{2}{x + 1}\) ។

មើលដំណោះស្រាយ

កំណត់អាស៊ីមតូត និងសង់ក្រាប៖

  1. \(y = \dfrac{4}{x + 3}\)៖

    • អាស៊ីមតូតឈរ៖ \(x + 3 = 0 \iff x = -3\)

    • អាស៊ីមតូតដេក៖ \(y = 0\) (អ័ក្សអាប់ស៊ីស)

    • ផ្ចិតឆ្លុះ៖ \(I(-3, 0)\)

    • ប្រសព្វអ័ក្ស \(Oy\) ត្រង់ \(\left(0, \dfrac{4}{3}\right)\)

  2. \(y = 4 - \dfrac{2}{x + 1} = -\dfrac{2}{x + 1} + 4\)៖

    • អាស៊ីមតូតឈរ៖ \(x + 1 = 0 \iff x = -1\)

    • អាស៊ីមតូតដេក៖ \(y = 4\)

    • ផ្ចិតឆ្លុះ៖ \(I(-1, 4)\)

    • ប្រសព្វ \(Oy\) ត្រង់ \((0, 2)\); ប្រសព្វ \(Ox\) ត្រង់ \(\left(-\dfrac{1}{2}, 0\right)\)

រូបភាពនេះកំពុងរៀបចំ
រូបភាពនេះកំពុងរៀបចំ

៣លំហាត់ទី ៣

កំណត់កូអរដោនេចំណុចប្រសព្វរវាងក្រាបតាង \(y = \frac{1}{x}\) និងបន្ទាត់ \(y = \frac{5}{2} - x\) ។

មើលដំណោះស្រាយ

ចំណុចប្រសព្វរវាង \(y = \dfrac{1}{x}\) និង \(y = \dfrac{5}{2} - x\) (\(x \neq 0\))៖
សមីការអាប់ស៊ីសប្រសព្វ៖

\[\begin{aligned} \frac{1}{x} &= \frac{5}{2} - x \\ \iff 2x^2 - 5x + 2 &= 0 \iff (2x - 1)(x - 2) = 0 \end{aligned}\]

  • \(x_1 = \dfrac{1}{2} \implies y_1 = 2 \implies \left(\dfrac{1}{2}, 2\right)\)

  • \(x_2 = 2 \implies y_2 = \dfrac{1}{2} \implies \left(2, \dfrac{1}{2}\right)\)

ចំណុចប្រសព្វគឺ \(\left(\dfrac{1}{2}, 2\right)\) និង \(\left(2, \dfrac{1}{2}\right)\)។

៤លំហាត់ទី ៤

រកអនុគមន៍ដែលក្រាបបានដោយការបំប្លែងក្រាបតាង \(y = 2\sqrt{x}\) តាមរំកិលក្រាបចំនួន 2 ឯកតាស្របអ័ក្សអាប់ស៊ីសទៅឆ្វេង ។

មើលដំណោះស្រាយ

រំកិលក្រាប \(y = 2\sqrt{x}\) ចំនួន \(2\) ឯកតាទៅឆ្វេងស្របអ័ក្សអាប់ស៊ីស៖
ជំនួស \(x\) ដោយ \(x - (-2) = x + 2\)៖

\[y = 2\sqrt{x + 2}\]
ដែនកំណត់គឺ \(x \ge -2\)។

៥លំហាត់ទី ៥

សង់ក្រាបតាងអនុគមន៍ខាងក្រោម៖

  1. \(y = \sqrt{3x - 5}\)

  2. \(y = -\sqrt{4 - x}\) ។

មើលដំណោះស្រាយ

សង់ក្រាបតាងអនុគមន៍អសនិទាន៖

  1. \(y = \sqrt{3x - 5}\)៖

    • ដែនកំណត់៖ \(3x - 5 \ge 0 \iff x \ge \dfrac{5}{3}\)

    • សំណុំរូបភាព៖ \(y \ge 0\)

    • ចំណុចចាប់ផ្ដើម៖ \(\left(\dfrac{5}{3}, 0\right)\)

  2. \(y = -\sqrt{4 - x}\)៖

    • ដែនកំណត់៖ \(4 - x \ge 0 \iff x \le 4\)

    • សំណុំរូបភាព៖ \(y \le 0\)

    • ចំណុចចាប់ផ្ដើម៖ \((4, 0)\)

រូបភាពនេះកំពុងរៀបចំ
រូបភាពនេះកំពុងរៀបចំ

៦លំហាត់ទី ៦

រកអនុគមន៍ច្រាសនិងរកដែនកំណត់តាងអនុគមន៍ \(f(x)\) នីមួយៗខាងក្រោម៖

  1. \(f(x) = \frac{2}{3}x + 5\)

  2. \(f(x) = \frac{1}{x + 2} + 1\)

  3. \(f(x) = \sqrt{1 - x}\)

  4. \(f(x) = -\sqrt{x + 4}\) ។

មើលដំណោះស្រាយ

រកអនុគមន៍ច្រាស និងដែនកំណត់៖

  1. \(f(x) = \dfrac{2}{3}x + 5\)៖
    \(y = \dfrac{2}{3}x + 5 \implies \dfrac{2}{3}x = y - 5 \implies x = \dfrac{3}{2}(y - 5)\)។
    ដូចនេះ \(f^{-1}(x) = \dfrac{3}{2}x - \dfrac{15}{2}\) មាន \(D = \mathbb{R}\)។

  2. \(f(x) = \dfrac{1}{x + 2} + 1\) (\(x \neq -2, y \neq 1\))៖
    \(y - 1 = \dfrac{1}{x + 2} \implies x + 2 = \dfrac{1}{y - 1} \implies x = \dfrac{1}{y - 1} - 2\)។
    ដូចនេះ \(f^{-1}(x) = \dfrac{1}{x - 1} - 2 = \dfrac{3 - 2x}{x - 1}\) មាន \(D = \mathbb{R} \setminus \{1\}\)។

  3. \(f(x) = \sqrt{1 - x}\) (\(x \le 1, y \ge 0\))៖
    \(y^2 = 1 - x \implies x = 1 - y^2\)។
    ដូចនេះ \(f^{-1}(x) = 1 - x^2\) មាន \(D = [0, +\infty)\)។

  4. \(f(x) = -\sqrt{x + 4}\) (\(x \ge -4, y \le 0\))៖
    \(y^2 = x + 4 \implies x = y^2 - 4\)។
    ដូចនេះ \(f^{-1}(x) = x^2 - 4\) មាន \(D = (-\infty, 0]\)។

៧លំហាត់ទី ៧

កំណត់តម្លៃ \(p\) និង \(q\) ដែលអនុគមន៍ \(y = x^2 + px + q\) មានតម្លៃអប្បបរមាត្រង់ \(x = 4\) និងអនុគមន៍មានតម្លៃស្មើ \(5\) ត្រង់ \(x = 2\) ។

មើលដំណោះស្រាយ

\(y = x^2 + px + q\) មានអប្បបរមាត្រង់ \(x = 4\) និង \(y(2) = 5\)៖

  • អប្បបរមាត្រង់ \(x = 4 \implies -\dfrac{p}{2} = 4 \implies p = -8\)

  • \(y(2) = 5 \implies 2^2 + (-8)(2) + q = 5 \iff 4 - 16 + q = 5 \implies q = 17\)

ដូចនេះ \(p = -8\) និង \(q = 17\)។

៨លំហាត់ទី ៨

កំណត់តម្លៃ \(k\) ដែលប៉ារ៉ាបូល \(y = 2x^2 + kx + 4\) ប៉ះអ័ក្សអាប់ស៊ីស ។

មើលដំណោះស្រាយ

\(y = 2x^2 + kx + 4\) ប៉ះនឹងអ័ក្សអាប់ស៊ីស៖
លក្ខខណ្ឌប៉ះអ័ក្ស \(Ox\) គឺ \(\Delta = 0\)៖

\[\begin{aligned} \Delta &= k^2 - 4(2)(4) = k^2 - 32 \\ \Delta = 0 &\iff k = \pm\sqrt{32} = \pm 4\sqrt{2} \end{aligned}\]

៩លំហាត់ទី ៩

កំណត់តម្លៃ \(a\) ដើម្បីឱ្យប៉ារ៉ាបូល \(y = a(x - 2)^2 - 3\) ប្រសព្វអ័ក្សអាប់ស៊ីសខាងអវិជ្ជមាន ។

មើលដំណោះស្រាយ

\(y = a(x - 2)^2 - 3\) ប្រសព្វអ័ក្សអាប់ស៊ីសខាងអវិជ្ជមាន៖
សមីការអាប់ស៊ីសប្រសព្វ៖ \(a(x - 2)^2 - 3 = 0 \implies (x - 2)^2 = \dfrac{3}{a}\) (\(a > 0\))។

\[x = 2 \pm \sqrt{\frac{3}{a}}\]
ដើម្បីឱ្យមានប្រសព្វខាងអវិជ្ជមាន ឫសតូចត្រូវតែអវិជ្ជមាន៖
\[\begin{aligned} 2 - \sqrt{\frac{3}{a}} < 0 &\iff \sqrt{\frac{3}{a}} > 2 \\ &\iff \frac{3}{a} > 4 \iff 0 < a < \frac{3}{4} \end{aligned}\]
ដូចនេះ \(a \in \left(0, \dfrac{3}{4}\right)\)។

១០លំហាត់ទី ១០

កំណត់សំណុំតម្លៃ \(p\) ដែលសមីការ \(x^2 - 2xp + p - 2 = 0\) មានឫសមួយវិជ្ជមាន និងឫសមួយទៀតអវិជ្ជមាន ។

មើលដំណោះស្រាយ

\(x^2 - 2px + p - 2 = 0\) មានឫសមួយវិជ្ជមាន និងឫសមួយទៀតអវិជ្ជមាន៖
លក្ខខណ្ឌចាំបាច់និងគ្រប់គ្រាន់គឺ ផលគុណឫសអវិជ្ជមាន (\(P = \dfrac{c}{a} < 0\))៖

\[P = p - 2 < 0 \iff p < 2\]
(ពិនិត្យ \(\Delta' = p^2 - (p - 2) = p^2 - p + 2 > 0\) ពិតជានិច្ចចំពោះគ្រប់ \(p\))។
ដូចនេះ សំណុំតម្លៃនៃ \(p\) គឺ \(p < 2\) (ឬ \(p \in (-\infty, 2)\))។

១១លំហាត់ទី ១១

ក្រាបតាង \(y = x^2 + 2px + q\) កាត់តាមចំណុច \((2, 1)\) និងកំពូលវានៅលើអ័ក្សអាប់ស៊ីស ។ កំណត់តម្លៃ \(p\) និង \(q\) ។

មើលដំណោះស្រាយ

\(y = x^2 + 2px + q\) កាត់តាម \((2, 1)\) និងកំពូលនៅលើអ័ក្ស \(Ox\)៖

  • កំពូលនៅលើអ័ក្ស \(Ox \implies \Delta' = 0 \iff p^2 - q = 0 \implies q = p^2\)

  • ក្រាបកាត់តាម \((2, 1)\)៖

    \[\begin{aligned} 1 &= 2^2 + 2p(2) + p^2 \\ \iff (2 + p)^2 &= 1 \implies 2 + p = \pm 1 \end{aligned}\]

  • បើ \(2 + p = 1 \implies p = -1 \implies q = (-1)^2 = 1\)

  • បើ \(2 + p = -1 \implies p = -3 \implies q = (-3)^2 = 9\)

ដូចនេះ \((p, q) = (-1, 1)\) ឬ \((p, q) = (-3, 9)\)។

១២លំហាត់ទី ១២

ចំណុច \(P(x, y)\) នៅលើជ្រុង \(AC\) នៃត្រីកោណ \(ABC\) ដូចរូបខាងក្រោម៖

  1. គណនាក្រឡាផ្ទៃ \(A\) នៃចតុកោណកែងជាអនុគមន៍នៃ \(x\) ។

  2. កំណត់កូអរដោនេនៃចំណុច \(P\) ដើម្បីឱ្យ \(A\) មានតម្លៃអតិបរមារួចគណនាតម្លៃ \(A\) ។

រូបភាពនេះកំពុងរៀបចំ

មើលដំណោះស្រាយ

ចំណុច \(P(x, y)\) លើជ្រុង \(AC\) នៃ \(\triangle ABC\) (\(A(0, 6), C(3, 0)\))៖

  1. សមីការបន្ទាត់ \(AC\)៖ មេគុណប្រាប់ទិស \(m = \dfrac{0 - 6}{3 - 0} = -2\) នាំឱ្យ \(y = -2x + 6\) (\(0 \le x \le 3\))។
    ផ្ទៃក្រឡាចតុកោណកែង៖

    \[A(x) = x \cdot y = x(-2x + 6) = -2x^2 + 6x\]

  2. កំណត់កូអរដោនេ \(P\) ដើម្បីឱ្យ \(A\) អតិបរមា៖

    \[\begin{aligned} A(x) &= -2\left(x^2 - 3x + \frac{9}{4}\right) + \frac{9}{2} \\ &= -2\left(x - \frac{3}{2}\right)^2 + 4.5 \end{aligned}\]
    ផ្ទៃក្រឡាអតិបរមាគឺ \(A_{\max} = 4.5\) ឯកតាផ្ទៃ កើតមានត្រង់ \(x = 1.5\) នាំឱ្យ \(y = -2(1.5) + 6 = 3\)។
    ដូចនេះ \(P(1.5, 3)\)។

១៣លំហាត់ទី ១៣

កំណត់សំណុំតម្លៃ \(a\) ដែលវិសមីការ \(x^2 + ax + (a + 3) > 0\) ផ្ទៀងផ្ទាត់ចំពោះគ្រប់ \(x \in \mathbb{R}\) ។

មើលដំណោះស្រាយ

រក \(a\) ដើម្បីឱ្យ \(x^2 + ax + (a + 3) > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\)៖
ដោយ \(a_0 = 1 > 0\) លក្ខខណ្ឌគឺ \(\Delta < 0\)៖

\[\begin{aligned} \Delta &= a^2 - 4(1)(a + 3) = a^2 - 4a - 12 < 0 \\ &\iff (a - 6)(a + 2) < 0 \iff -2 < a < 6 \end{aligned}\]
ដូចនេះ \(a \in (-2, 6)\)។

១៤លំហាត់ទី ១៤

កំណត់កូអរដោនេនៃចំណុចប្រសព្វរវាងក្រាប \(y = \sqrt{2x - 1}\) និងបន្ទាត់ \(y = x + k\) ចំពោះតម្លៃ \(k = -1\) ។

មើលដំណោះស្រាយ

ប្រសព្វរវាង \(y = \sqrt{2x - 1}\) និង \(y = x + k\) ចំពោះ \(k = -1\)៖
សមីការអាប់ស៊ីសប្រសព្វ៖ \(\sqrt{2x - 1} = x - 1\) (\(x \ge 1\))៖

\[\begin{aligned} 2x - 1 &= (x - 1)^2 = x^2 - 2x + 1 \\ &\iff x^2 - 4x + 2 = 0 \implies x = 2 \pm \sqrt{2} \end{aligned}\]
ដោយ \(x \ge 1\) នោះ \(x = 2 - \sqrt{2} \approx 0.586 < 1\) មិនយក។
យក \(x = 2 + \sqrt{2}\) នាំឱ្យ \(y = (2 + \sqrt{2}) - 1 = 1 + \sqrt{2}\)។
ចំណុចប្រសព្វគឺ \((2 + \sqrt{2}, 1 + \sqrt{2})\)។

១៥លំហាត់ទី ១៥

បំពេញគូនៃចំណុចដែលឋិតនៅលើក្រាបតាង \(2x - y = -2\)

  1. \((\dots , 0)\)

  2. \((0, \dots)\)

  3. \((-2, \dots)\)

  4. \((\dots , 3)\) ។

មើលដំណោះស្រាយ

បំពេញគូនៃចំណុចលើក្រាប \(2x - y = -2 \iff y = 2x + 2\)៖

  1. \((\dots, 0)\)៖ \(y = 0 \implies 2x + 2 = 0 \implies x = -1 \implies (-1, 0)\)

  2. \((0, \dots)\)៖ \(x = 0 \implies y = 2 \implies (0, 2)\)

  3. \((-2, \dots)\)៖ \(x = -2 \implies y = 2(-2) + 2 = -2 \implies (-2, -2)\)

  4. \((\dots, 3)\)៖ \(y = 3 \implies 2x + 2 = 3 \implies x = \dfrac{1}{2} \implies \left(\dfrac{1}{2}, 3\right)\)

១៦លំហាត់ទី ១៦

កំណត់សមីការបន្ទាត់ដែលផ្ទៀងផ្ទាត់លក្ខខណ្ឌដែលឱ្យ :

  1. បន្ទាត់កាត់តាមពីរចំណុច \((2, -3)\) និង \((-1, -5)\) ។

  2. បន្ទាត់កាត់តាមចំណុច \((-1, 3)\) និងមានមេគុណប្រាប់ទិសស្មើ 2 ។

  3. បន្ទាត់ស្របនឹងអ័ក្ស \((y'y)\) កាត់ចំណុច \((2, 5)\) ។

  4. បន្ទាត់កាត់ចំណុច \((-1, 3)\) ហើយស្របនឹងបន្ទាត់សមីការ \(y = -4\) ។

  5. បន្ទាត់កាត់ចំណុច \((1, 4)\) ហើយកែងនឹងបន្ទាត់ \(y = -\frac{1}{2}x + 3\) ។

មើលដំណោះស្រាយ

សមីការបន្ទាត់តាមលក្ខខណ្ឌ៖

  1. កាត់តាម \((2, -3)\) និង \((-1, -5)\)៖
    \(m = \dfrac{-5 - (-3)}{-1 - 2} = \dfrac{2}{3} \implies y + 3 = \dfrac{2}{3}(x - 2) \implies y = \dfrac{2}{3}x - \dfrac{13}{3}\)

  2. កាត់តាម \((-1, 3)\) មាន \(m = 2\)៖
    \(y - 3 = 2(x + 1) \implies y = 2x + 5\)

  3. ស្របនឹង \(y'y\) កាត់តាម \((2, 5)\)៖ \(x = 2\)

  4. កាត់តាម \((-1, 3)\) ស្របនឹង \(y = -4\)៖ \(y = 3\)

  5. កាត់តាម \((1, 4)\) កែងនឹង \(y = -\dfrac{1}{2}x + 3\) (\(m = 2\))៖
    \(y - 4 = 2(x - 1) \implies y = 2x + 2\)

១៧លំហាត់ទី ១៧

ការចែករំលែកការចំណាយ៖ ក្រុមសិស្សមួយក្រុមបានជួលឡានក្រុងមួយគ្រឿងក្នុងតម្លៃ ២០០ ដុល្លារ ដើម្បីទៅដំណើរកម្សាន្ត។ ការចំណាយនេះនឹងត្រូវចែកស្មើៗគ្នាទៅសិស្សម្នាក់ៗ។

  1. បើមានសិស្ស \(x\) នាក់ចូលរួម តើអនុគមន៍ \(C(x)\) ដែលតំណាងឱ្យប្រាក់ចំណាយរបស់សិស្សម្នាក់ៗ គឺអ្វី?

  2. បើសិស្ស ៥នាក់ដកខ្លួនចេញ តើសិស្សម្នាក់ៗត្រូវបង់បន្ថែមប៉ុន្មាន? (សរសេរជាកន្សោមអនុគមន៍នៃ \(x\))

  3. បើមានសិស្ស ៤០ នាក់ តើម្នាក់ៗត្រូវបង់ប្រាក់ប៉ុន្មាន?

មើលដំណោះស្រាយ

ការចែករំលែកការចំណាយ៖ ថ្លៃជួល \(200\$\)៖

  1. អនុគមន៍ប្រាក់ចំណាយរបស់សិស្សម្នាក់ៗ៖

    \[C(x) = \frac{200}{x} \quad{} (\$/\text{នាក់})\]

  2. បើសិស្ស ៥ នាក់ដកខ្លួនចេញ ប្រាក់ត្រូវបង់បន្ថែមគឺ៖

    \[\Delta C = \frac{200}{x - 5} - \frac{200}{x} = \frac{1000}{x(x - 5)} \quad{} (\$)\]

  3. បើមានសិស្ស \(x = 40\) នាក់៖

    \[C(40) = \frac{200}{40} = 5\$\]

១៨លំហាត់ទី ១៨

រយៈពេលធ្វើដំណើរ៖ រថយន្តមួយធ្វើដំណើរចម្ងាយ ៣០០ គីឡូម៉ែត្រ ដោយល្បឿនមធ្យម \(v\) គីឡូម៉ែត្រក្នុងមួយម៉ោង។

  1. សរសេរអនុគមន៍ \(t(v)\) តំណាងឱ្យរយៈពេលដែលត្រូវចំណាយលើការធ្វើដំណើរ។

  2. បើល្បឿនថយចុះ ២០ គីឡូម៉ែត្រក្នុងមួយម៉ោង តើត្រូវចំណាយពេលយូរជាងមុនប៉ុន្មាន?

មើលដំណោះស្រាយ

រយៈពេលធ្វើដំណើរ៖ ចម្ងាយ \(d = 300\text{ km}\)៖

  1. អនុគមន៍រយៈពេលធ្វើដំណើរ៖

    \[t(v) = \frac{300}{v} \quad{} (\text{ម៉ោង})\]

  2. បើល្បឿនថយចុះ \(20\text{ km/h}\) រយៈពេលបន្ថែមគឺ៖

    \[\Delta t = \frac{300}{v - 20} - \frac{300}{v} = \frac{6000}{v(v - 20)} \quad{} (\text{ម៉ោង})\]

១៩លំហាត់ទី ១៩

រកដែនកំណត់ អាស៊ីមតូតឈរ អាស៊ីមតូតដេក និងផ្ចិតឆ្លុះនៃអនុគមន៍ \(f(x) = \dfrac{2x+3}{x-1}\)។

មើលដំណោះស្រាយ

\(f(x) = \dfrac{2x + 3}{x - 1} = 2 + \dfrac{5}{x - 1}\)៖

  • ដែនកំណត់៖ \(D = \mathbb{R} \setminus \{1\}\)

  • អាស៊ីមតូតឈរ៖ \(x = 1\)

  • អាស៊ីមតូតដេក៖ \(y = 2\)

  • ផ្ចិតឆ្លុះ៖ \(I(1, 2)\)

២០លំហាត់ទី ២០

រកដែនកំណត់ អាស៊ីមតូតឈរ អាស៊ីមតូតដេក និងផ្ចិតឆ្លុះនៃអនុគមន៍ \(g(x) = \dfrac{-3x+6}{x+2}\)។

មើលដំណោះស្រាយ

\(g(x) = \dfrac{-3x + 6}{x + 2} = -3 + \dfrac{12}{x + 2}\)៖

  • ដែនកំណត់៖ \(D = \mathbb{R} \setminus \{-2\}\)

  • អាស៊ីមតូតឈរ៖ \(x = -2\)

  • អាស៊ីមតូតដេក៖ \(y = -3\)

  • ផ្ចិតឆ្លុះ៖ \(I(-2, -3)\)

២១លំហាត់ទី ២១

សរសេរអនុគមន៍ \(y = \dfrac{3x+5}{x+1}\) ជាទម្រង់កាណូនិច \(y = c + \dfrac{k}{x+1}\)។

មើលដំណោះស្រាយ

សរសេរ \(y = \dfrac{3x + 5}{x + 1}\) ជាទម្រង់កាណូនិច៖

\[y = \frac{3(x + 1) + 2}{x + 1} = 3 + \frac{2}{x + 1}\]

២២លំហាត់ទី ២២

សរសេរអនុគមន៍ \(y = \dfrac{4x-1}{2x+3}\) ជាទម្រង់កាណូនិច។

មើលដំណោះស្រាយ

សរសេរ \(y = \dfrac{4x - 1}{2x + 3}\) ជាទម្រង់កាណូនិច៖

\[y = \frac{2(2x + 3) - 7}{2x + 3} = 2 - \frac{7}{2x + 3} = 2 - \frac{3.5}{x + 1.5}\]

២៣លំហាត់ទី ២៣

សង់ក្រាបនៃអនុគមន៍ \(y = \dfrac{x+2}{x-1}\) ដោយបញ្ជាក់អាស៊ីមតូត និងចំណុចប្រសព្វជាមួយអ័ក្សកូអរដោនេ។

មើលដំណោះស្រាយ

សង់ក្រាបនៃ \(y = \dfrac{x + 2}{x - 1} = 1 + \dfrac{3}{x - 1}\)៖

  • អាស៊ីមតូតឈរ៖ \(x = 1\), អាស៊ីមតូតដេក៖ \(y = 1\)

  • ប្រសព្វអ័ក្ស \(Ox\) (\(y = 0\)) ត្រង់ \((-2, 0)\)

  • ប្រសព្វអ័ក្ស \(Oy\) (\(x = 0\)) ត្រង់ \((0, -2)\)

  • ផ្ចិតឆ្លុះ \(I(1, 1)\)

រូបភាពនេះកំពុងរៀបចំ

២៤លំហាត់ទី ២៤

រកកូអរដោនេចំណុចប្រសព្វរវាងក្រាប \(y = \dfrac{2x-1}{x+1}\) និងអ័ក្សកូអរដោនេទាំងពីរ។

មើលដំណោះស្រាយ

ប្រសព្វរវាង \(y = \dfrac{2x - 1}{x + 1}\) នឹងអ័ក្សកូអរដោនេ៖

  • ប្រសព្វអ័ក្ស \(Ox\) (\(y = 0\))៖ \(2x - 1 = 0 \iff x = \dfrac{1}{2} \implies \left(\dfrac{1}{2}, 0\right)\)

  • ប្រសព្វអ័ក្ស \(Oy\) (\(x = 0\))៖ \(y = \dfrac{-1}{1} = -1 \implies (0, -1)\)

២៥លំហាត់ទី ២៥

រកកូអរដោនេចំណុចប្រសព្វរវាងអ៊ីពែបូល \(y = \dfrac{4}{x}\) និងបន្ទាត់ \(y = x + 3\)។

មើលដំណោះស្រាយ

ប្រសព្វរវាង \(y = \dfrac{4}{x}\) និង \(y = x + 3\) (\(x \neq 0\))៖

\[\begin{aligned} x + 3 = \frac{4}{x} &\iff x^2 + 3x - 4 = 0 \\ &\iff (x - 1)(x + 4) = 0 \end{aligned}\]

  • \(x = 1 \implies y = 4 \implies (1, 4)\)

  • \(x = -4 \implies y = -1 \implies (-4, -1)\)

ចំណុចប្រសព្វគឺ \((1, 4)\) និង \((-4, -1)\)។

២៦លំហាត់ទី ២៦

រកកូអរដោនេចំណុចប្រសព្វរវាងក្រាប \(y = \dfrac{x+3}{x-1}\) និងបន្ទាត់ \(y = 2x - 1\)។

មើលដំណោះស្រាយ

ប្រសព្វរវាង \(y = \dfrac{x + 3}{x - 1}\) និង \(y = 2x - 1\) (\(x \neq 1\))៖

\[\begin{aligned} 2x - 1 &= \frac{x + 3}{x - 1} \\ \iff (2x - 1)(x - 1) &= x + 3 \\ \iff 2x^2 - 3x + 1 &= x + 3 \\ \iff x^2 - 2x - 1 &= 0 \end{aligned}\]
\(\Delta' = 1 - (-1) = 2 \implies x = 1 \pm \sqrt{2}\)

  • \(x = 1 + \sqrt{2} \implies y = 2(1 + \sqrt{2}) - 1 = 1 + 2\sqrt{2}\)

  • \(x = 1 - \sqrt{2} \implies y = 2(1 - \sqrt{2}) - 1 = 1 - 2\sqrt{2}\)

ចំណុចប្រសព្វគឺ \((1 + \sqrt{2}, 1 + 2\sqrt{2})\) និង \((1 - \sqrt{2}, 1 - 2\sqrt{2})\)។

២៧លំហាត់ទី ២៧

រកដែនកំណត់នៃអនុគមន៍អសនិទាន \(f(x) = \sqrt{3x - 6}\)។

មើលដំណោះស្រាយ

\(f(x) = \sqrt{3x - 6}\)៖
លក្ខខណ្ឌកំណត់៖ \(3x - 6 \ge 0 \iff 3x \ge 6 \iff x \ge 2\)។
ដូចនេះ ដែនកំណត់គឺ \(D = [2, +\infty)\)។

២៨លំហាត់ទី ២៨

រកដែនកំណត់ និងសំណុំរូបភាពនៃអនុគមន៍ \(g(x) = \sqrt{4 - 2x} + 3\)។

មើលដំណោះស្រាយ

\(g(x) = \sqrt{4 - 2x} + 3\)៖

  • ដែនកំណត់៖ \(4 - 2x \ge 0 \iff 2x \le 4 \iff x \le 2 \implies D = (-\infty, 2]\)

  • សំណុំរូបភាព៖ ដោយ \(\sqrt{4 - 2x} \ge 0 \implies g(x) \ge 3 \implies R = [3, +\infty)\)

២៩លំហាត់ទី ២៩

រកដែនកំណត់ និងសំណុំរូបភាពនៃអនុគមន៍ \(h(x) = -\sqrt{x+1} + 2\)។

មើលដំណោះស្រាយ

\(h(x) = -\sqrt{x + 1} + 2\)៖

  • ដែនកំណត់៖ \(x + 1 \ge 0 \iff x \ge -1 \implies D = [-1, +\infty)\)

  • សំណុំរូបភាព៖ ដោយ \(-\sqrt{x + 1} \le 0 \implies h(x) \le 2 \implies R = (-\infty, 2]\)

៣០លំហាត់ទី ៣០

សង់ក្រាបនៃអនុគមន៍ \(y = \sqrt{x - 2}\) ដោយទាញចេញពីក្រាប \(y = \sqrt{x}\)។

មើលដំណោះស្រាយ

សង់ក្រាបនៃ \(y = \sqrt{x - 2}\)៖
ក្រាបបានមកដោយការរំកិលក្រាបគោល \(y = \sqrt{x}\) ចំនួន \(2\) ឯកតាទៅស្ដាំស្របនឹងអ័ក្ស \(Ox\)។
ចំណុចចាប់ផ្ដើមនៃក្រាបគឺ \((2, 0)\)។

រូបភាពនេះកំពុងរៀបចំ

៣១លំហាត់ទី ៣១

សង់ក្រាបនៃអនុគមន៍ \(y = \sqrt{x + 3} - 1\)។

មើលដំណោះស្រាយ

សង់ក្រាបនៃ \(y = \sqrt{x + 3} - 1\)៖
ក្រាបបានមកដោយការរំកិលក្រាប \(y = \sqrt{x}\) ចំនួន \(3\) ឯកតាទៅឆ្វេង និង \(1\) ឯកតាចុះក្រោម។
ចំណុចចាប់ផ្ដើមនៃក្រាបគឺ \((-3, -1)\)។

រូបភាពនេះកំពុងរៀបចំ

៣២លំហាត់ទី ៣២

រកកូអរដោនេចំណុចប្រសព្វរវាងក្រាប \(y = \sqrt{x}\) និងបន្ទាត់ \(y = x - 2\)។

មើលដំណោះស្រាយ

ប្រសព្វរវាង \(y = \sqrt{x}\) និង \(y = x - 2\) (\(x \ge 2\))៖

\[x - 2 = \sqrt{x} \implies (x - 2)^2 = x \iff x^2 - 5x + 4 = 0\]
\(\implies x = 4\) ឬ \(x = 1\) (មិនយក ព្រោះ \(x \ge 2\))។
ត្រង់ \(x = 4 \implies y = 2\)។ ចំណុចប្រសព្វគឺ \((4, 2)\)។

៣៣លំហាត់ទី ៣៣

រកកូអរដោនេចំណុចប្រសព្វរវាងក្រាប \(y = \sqrt{2x+3}\) និងបន្ទាត់ \(y = x\)។

មើលដំណោះស្រាយ

ប្រសព្វរវាង \(y = \sqrt{2x + 3}\) និង \(y = x\) (\(x \ge 0\))៖

\[x = \sqrt{2x + 3} \implies x^2 = 2x + 3 \iff x^2 - 2x - 3 = 0\]
\(\implies x = 3\) (ចំណែក \(x = -1 < 0\) មិនយក)។
ចំណុចប្រសព្វគឺ \((3, 3)\)។

៣៤លំហាត់ទី ៣៤

ដោះស្រាយសមីការ \(\sqrt{x+5} = x - 1\) តាមពីជគណិត និងតាមក្រាហ្វិក។

មើលដំណោះស្រាយ

ដោះស្រាយសមីការ \(\sqrt{x + 5} = x - 1\)៖
លក្ខខណ្ឌ៖ \(x - 1 \ge 0 \iff x \ge 1\)។

\[\begin{aligned} x + 5 &= (x - 1)^2 \\ \iff x^2 - 3x - 4 &= 0 \iff (x - 4)(x + 1) = 0 \end{aligned}\]
ដោយ \(x \ge 1\) នាំឱ្យ \(x = 4\) (\(x = -1\) មិនយក)។
តាមក្រាហ្វិក៖ ក្រាប \(y = \sqrt{x+5}\) និងបន្ទាត់ \(y = x - 1\) កាត់គ្នាត្រង់ចំណុចតែមួយគត់គឺ \((4, 3)\) ដែលមានអាប់ស៊ីស \(x = 4\)។

៣៥លំហាត់ទី ៣៥

ដោះស្រាយសមីការ \(\sqrt{2x^2 - 7} = x + 1\)។

មើលដំណោះស្រាយ

ដោះស្រាយសមីការ \(\sqrt{2x^2 - 7} = x + 1\)៖
លក្ខខណ្ឌ៖ \(x + 1 \ge 0 \iff x \ge -1\)។

\[\begin{aligned} 2x^2 - 7 &= (x + 1)^2 \\ \iff x^2 - 2x - 8 &= 0 \iff (x - 4)(x + 2) = 0 \end{aligned}\]
ដោយ \(x \ge -1\) នាំឱ្យ \(x = 4\) (\(x = -2\) មិនយក)។
ដូចនេះ សមីការមានឫសតែមួយគត់គឺ \(x = 4\)។

៣៦លំហាត់ទី ៣៦

ដោះស្រាយវិសមីការ \(\sqrt{x+2} \le 3\)។

មើលដំណោះស្រាយ

ដោះស្រាយវិសមីការ \(\sqrt{x + 2} \le 3\)៖
លក្ខខណ្ឌ និងលើកជាការេ៖

\[\begin{aligned} \begin{cases} x + 2 \ge 0 \\ x + 2 \le 9 \end{cases} &\iff \begin{cases} x \ge -2 \\ x \le 7 \end{cases} \\ &\iff -2 \le x \le 7 \end{aligned}\]
សំណុំចម្លើយគឺ \(S = [-2, 7]\)។

៣៧លំហាត់ទី ៣៧

ដោះស្រាយវិសមីការ \(\sqrt{2x-1} > 3\)។

មើលដំណោះស្រាយ

ដោះស្រាយវិសមីការ \(\sqrt{2x - 1} > 3\)៖

\[2x - 1 > 3^2 = 9 \iff 2x > 10 \iff x > 5\]
សំណុំចម្លើយគឺ \(S = (5, +\infty)\)។

៣៨លំហាត់ទី ៣៨

រកអនុគមន៍ច្រាសនៃ \(f(x) = \dfrac{x+4}{2x-3}\)។

មើលដំណោះស្រាយ

រកអនុគមន៍ច្រាសនៃ \(f(x) = \dfrac{x + 4}{2x - 3}\) (\(x \neq \dfrac{3}{2}\))៖

\[\begin{aligned} y = \frac{x + 4}{2x - 3} &\implies y(2x - 3) = x + 4 \\ &\implies 2xy - 3y = x + 4 \\ &\implies x(2y - 1) = 3y + 4 \\ &\implies x = \frac{3y + 4}{2y - 1} \end{aligned}\]
ដូចនេះ \(f^{-1}(x) = \dfrac{3x + 4}{2x - 1}\) ចំពោះ \(x \neq \dfrac{1}{2}\)។

៣៩លំហាត់ទី ៣៩

រកអនុគមន៍ច្រាសនៃ \(g(x) = \dfrac{3x-1}{x+2}\)។

មើលដំណោះស្រាយ

រកអនុគមន៍ច្រាសនៃ \(g(x) = \dfrac{3x - 1}{x + 2}\) (\(x \neq -2\))៖

\[\begin{aligned} y = \frac{3x - 1}{x + 2} &\implies y(x + 2) = 3x - 1 \\ &\implies xy + 2y = 3x - 1 \\ &\implies x(y - 3) = -2y - 1 \\ &\implies x = \frac{2y + 1}{3 - y} \end{aligned}\]
ដូចនេះ \(g^{-1}(x) = \dfrac{2x + 1}{3 - x}\) ចំពោះ \(x \neq 3\)។

៤០លំហាត់ទី ៤០

រកអនុគមន៍ច្រាសនៃ \(f(x) = \sqrt{x - 3} + 1\) ចំពោះ \(x \ge 3\) ព្រមទាំងបញ្ជាក់ដែនកំណត់ និងសំណុំរូបភាព។

មើលដំណោះស្រាយ

រកអនុគមន៍ច្រាសនៃ \(f(x) = \sqrt{x - 3} + 1\) ចំពោះ \(x \ge 3\) (\(y \ge 1\))៖

\[\begin{aligned} y - 1 = \sqrt{x - 3} &\implies (y - 1)^2 = x - 3 \\ &\implies x = (y - 1)^2 + 3 \end{aligned}\]
ដូចនេះ \(f^{-1}(x) = (x - 1)^2 + 3 = x^2 - 2x + 4\)។
ដែនកំណត់គឺ \(D = [1, +\infty)\) និងសំណុំរូបភាពគឺ \(R = [3, +\infty)\)។

៤១លំហាត់ទី ៤១

រកអនុគមន៍ច្រាសនៃ \(h(x) = x^2 - 4x + 7\) ចំពោះ \(x \ge 2\)។

មើលដំណោះស្រាយ

រកអនុគមន៍ច្រាសនៃ \(h(x) = x^2 - 4x + 7\) ចំពោះ \(x \ge 2\) (\(y \ge 3\))៖
បំប្លែង៖ \(y = (x - 2)^2 + 3 \implies (x - 2)^2 = y - 3\)។
ដោយ \(x \ge 2 \implies x - 2 \ge 0\) នាំឱ្យ \(x - 2 = \sqrt{y - 3} \implies x = \sqrt{y - 3} + 2\)។
ដូចនេះ \(h^{-1}(x) = \sqrt{x - 3} + 2\) ចំពោះ \(x \ge 3\)។

៤២លំហាត់ទី ៤២

គេឱ្យ \(f(x) = \dfrac{ax+b}{cx+d}\) ដែល \(ad - bc \neq 0\)។ បង្ហាញថាបើ \(a + d = 0\) នោះគេបាន \(f(f(x)) = x\) ចំពោះគ្រប់ \(x\) ក្នុងដែនកំណត់។

មើលដំណោះស្រាយ

គេឱ្យ \(f(x) = \dfrac{ax + b}{cx + d}\) ដែល \(ad - bc \neq 0\) និង \(a + d = 0 \implies d = -a\)៖
ជំនួស \(d = -a\) ចូល៖

\[f(x) = \frac{ax + b}{cx - a}\]
គណនា \(f(f(x))\)៖
\[\begin{aligned} f(f(x)) &= \frac{a\left(\dfrac{ax + b}{cx - a}\right) + b}{c\left(\dfrac{ax + b}{cx - a}\right) - a} \\ &= \frac{a(ax + b) + b(cx - a)}{c(ax + b) - a(cx - a)} \\ &= \frac{a^2 x + ab + bcx - ab}{acx + bc - acx + a^2} \\ &= \frac{(a^2 + bc)x}{a^2 + bc} = x \end{aligned}\]
(ដោយ \(ad - bc = -a^2 - bc = -(a^2 + bc) \neq 0\))។
សមភាពត្រូវបានបង្ហាញយ៉ាងពិតប្រាកដ។

៤៣លំហាត់ទី ៤៣

រកតម្លៃនៃ \(a\) និង \(b\) ដើម្បីឱ្យក្រាបតាង \(y = \dfrac{ax+1}{x+b}\) មានអាស៊ីមតូតឈរ \(x = 2\) និងអាស៊ីមតូតដេក \(y = 3\)។

មើលដំណោះស្រាយ

\(y = \dfrac{ax + 1}{x + b}\) មានអាស៊ីមតូតឈរ \(x = 2\) និងអាស៊ីមតូតដេក \(y = 3\)៖

  • អាស៊ីមតូតឈរ៖ \(x + b = 0 \implies x = -b = 2 \implies b = -2\)

  • អាស៊ីមតូតដេក៖ \(y = \dfrac{a}{1} = a = 3 \implies a = 3\)

ដូចនេះ \(a = 3\) និង \(b = -2\)។

៤៤លំហាត់ទី ៤៤

រកតម្លៃនៃ \(a, b, c\) ដើម្បីឱ្យក្រាបតាង \(y = \dfrac{ax+b}{x+c}\) កាត់តាមចំណុច \((0, 2)\) និងមានផ្ចិតឆ្លុះ \(I(3, 4)\)។

មើលដំណោះស្រាយ

\(y = \dfrac{ax + b}{x + c}\) កាត់ \((0, 2)\) មានផ្ចិតឆ្លុះ \(I(3, 4)\)៖

  • អាស៊ីមតូតឈរគឺ \(x = 3 \implies -c = 3 \implies c = -3\)

  • អាស៊ីមតូតដេកគឺ \(y = 4 \implies a = 4\)

  • កាត់តាម \((0, 2)\)៖ \(2 = \dfrac{a(0) + b}{0 + c} = \dfrac{b}{-3} \implies b = -6\)

ដូចនេះ \(a = 4, b = -6, c = -3\) (\(y = \dfrac{4x - 6}{x - 3}\))។

៤៥លំហាត់ទី ៤៥

អ៊ីពែបូល \(y = \dfrac{k}{x}\) កាត់តាមចំណុច \(A(2, 3)\)។ រកតម្លៃ \(k\) រួចគណនាតម្លៃនៃ \(y\) កាលណា \(x = -6\)។

មើលដំណោះស្រាយ

អ៊ីពែបូល \(y = \dfrac{k}{x}\) កាត់តាម \(A(2, 3)\)៖

\[3 = \frac{k}{2} \implies k = 6\]
អនុគមន៍គឺ \(y = \dfrac{6}{x}\)។
កាលណា \(x = -6\) នោះ \(y = \dfrac{6}{-6} = -1\)។

៤៦លំហាត់ទី ៤៦

ច្បាប់សម្ពាធឧស្ម័ន (Boyle’s Law)៖ ក្នុងសីតុណ្ហភាពថេរ សម្ពាធ \(P\) (គិតជា \(\text{atm}\)) និងមាឌ \(V\) (គិតជាលីត្រ) នៃឧស្ម័នមួយផ្ទៀងផ្ទាត់ទំនាក់ទំនង \(P = \dfrac{k}{V}\)។ ដឹងថា \(P = 2\text{ atm}\) ពេល \(V = 5\text{ L}\)៖

  1. រកតម្លៃថេរ \(k\)។

  2. គណនាសម្ពាធ \(P\) ពេល \(V = 2\text{ L}\)។

  3. រកបម្រែបម្រួល \(P\) កាលណា \(V \to 0\)។

មើលដំណោះស្រាយ

ច្បាប់សម្ពាធឧស្ម័ន (Boyle’s Law)៖ \(P = \dfrac{k}{V}\)៖
ដោយ \(P = 2\text{ atm}\) ពេល \(V = 5\text{ L}\) នាំឱ្យ \(k = P \cdot V = 2 \times 5 = 10\)។

  1. សមីការទំនាក់ទំនង៖ \(P = \dfrac{10}{V}\)

  2. ពេល \(V = 2.5\text{ L}\)៖ \(P = \dfrac{10}{2.5} = 4\text{ atm}\)

  3. ពេល \(P = 5\text{ atm}\)៖ \(V = \dfrac{10}{5} = 2\text{ L}\)

៤៧លំហាត់ទី ៤៧

ច្បាប់អូមក្នុងអគ្គិសនី (Physics STEM)៖ តាមច្បាប់អូម អាំងតង់ស៊ីតេចរន្តអគ្គិសនី \(I = \dfrac{V}{R}\)។ បើតង់ស្យុងថេរ \(V = 120\text{ V}\)៖

  1. សង់ក្រាបតាង \(I\) ជាអនុគមន៍នៃ \(R\) (\(R > 0\))។

  2. បញ្ជាក់អាស៊ីមតូតឈរ និងដេក ព្រមទាំងបកស្រាយ។

មើលដំណោះស្រាយ

ច្បាប់អូមក្នុងអគ្គិសនី (Physics STEM)៖ \(I = \dfrac{120}{R}\) (\(R > 0\))៖

  1. ក្រាបជាសាខាអ៊ីពែបូលក្នុងកាដ្រង់ទី ១ (\(R > 0\))។

  2. អាស៊ីមតូតឈរគឺ \(R = 0\) (អ័ក្សអរដោនេ \(OI\)); អាស៊ីមតូតដេកគឺ \(I = 0\) (អ័ក្សអាប់ស៊ីស \(OR\))។

៤៨លំហាត់ទី ៤៨

ថ្លៃដើមជាមធ្យមនៃផលិតកម្ម (Economics PISA)៖ សហគ្រាសមួយមានចំណាយថេរ \(5000\$\) និងចំណាយអថេរ \(20\$\) ក្នុងមួយឯកតា។ ថ្លៃដើមជាមធ្យមកំណត់ដោយ \(\bar{C}(x) = \dfrac{5000 + 20x}{x}\)។

  1. គណនា \(\bar{C}(x)\) ចំពោះ \(x = 100, 500, 2000\)។

  2. រកអាស៊ីមតូតដេកនៃ \(\bar{C}(x)\) រួចពន្យល់ន័យ។

មើលដំណោះស្រាយ

ថ្លៃដើមជាមធ្យមនៃផលិតកម្ម (Economics PISA)៖ \(\bar{C}(x) = \dfrac{5000 + 20x}{x} = 20 + \dfrac{5000}{x}\)៖

  1. គណនាថ្លៃដើមមធ្យម៖

    \[\begin{aligned} x = 100 &\implies \bar{C}(100) = 20 + \frac{5000}{100} = 70\$ \\ x = 500 &\implies \bar{C}(500) = 20 + \frac{5000}{500} = 30\$ \\ x = 1000 &\implies \bar{C}(1000) = 20 + \frac{5000}{1000} = 25\$ \end{aligned}\]

  2. កាលណាការផលិតកើនឡើងខ្លាំង (\(x \to +\infty\)) នោះ \(\dfrac{5000}{x} \to 0\) នាំឱ្យ \(\bar{C}(x) \to 20\$\) (អាស៊ីមតូតដេក)។

៤៩លំហាត់ទី ៤៩

កំហាប់ឱសថក្នុងឈាម (Biomedical PISA)៖ បន្ទាប់ពីចាក់ថ្នាំចូលក្នុងសរសៃឈាម កំហាប់ថ្នាំ \(C(t)\) (គិតជា \(\text{mg/L}\)) ក្រោយពេល \(t\) ម៉ោង កំណត់ដោយ \(C(t) = \dfrac{4t}{t^2 + 1}\)។

  1. គណនា \(C(t)\) ពេល \(t = 0, 1, 2, 4\text{ h}\)។

  2. រកពេល និងកំហាប់អតិបរមា។

  3. រកកំហាប់កាលណា \(t \to +\infty\)។

មើលដំណោះស្រាយ

កំហាប់ឱសថក្នុងឈាម (Biomedical PISA)៖ \(C(t) = \dfrac{4t}{t^2 + 1}\) (\(\text{mg/L}\))៖

  1. គណនាកំហាប់៖

    • \(t = 0 \implies C(0) = 0\)

    • \(t = 1 \implies C(1) = \dfrac{4(1)}{1^2 + 1} = 2\text{ mg/L}\)

    • \(t = 2 \implies C(2) = \dfrac{8}{5} = 1.6\text{ mg/L}\)

    • \(t = 4 \implies C(4) = \dfrac{16}{17} \approx 0.94\text{ mg/L}\)

  2. កំហាប់អតិបរមា៖ តាមវិសមភាពកូស៊ី \(t^2 + 1 \ge 2t\) នាំឱ្យ \(C(t) \le \dfrac{4t}{2t} = 2\text{ mg/L}\) កើតមាននៅពេល \(t = 1\) ម៉ោង។

៥០លំហាត់ទី ៥០

រូបមន្តឡង់ទីក្នុងអុបទិច (Optics STEM)៖ ទំនាក់ទំនងរវាងចម្ងាយវត្ថុ \(d_o\), ចម្ងាយរូប \(d_i\) និងប្រវែងកន្លោង \(f\) នៃឡង់ទីស្តើងមួយគឺ \(\dfrac{1}{f} = \dfrac{1}{d_o} + \dfrac{1}{d_i}\)។ សម្រាប់ឡង់ទីកាមេរ៉ាដែលមាន \(f = 50\text{ mm}\) ថេរ៖

  1. សរសេរ \(d_i\) ជាអនុគមន៍នៃ \(d_o\)។

  2. រកអាស៊ីមតូតឈរនៃ \(d_i(d_o)\)។

  3. រកលីមីតនៃ \(d_i\) កាលណា \(d_o \to +\infty\)។

មើលដំណោះស្រាយ

រូបមន្តឡង់ទីក្នុងអុបទិច (Optics STEM)៖ \(\dfrac{1}{50} = \dfrac{1}{d_o} + \dfrac{1}{d_i}\) (\(f = 50\text{ mm}\))៖

  1. សរសេរ \(d_i\) ជាអនុគមន៍នៃ \(d_o\)៖

    \[\begin{aligned} \frac{1}{d_i} &= \frac{1}{50} - \frac{1}{d_o} = \frac{d_o - 50}{50d_o} \\ \implies d_i &= \frac{50d_o}{d_o - 50} \quad{} (d_o > 50) \end{aligned}\]

  2. បើ \(d_o = 100\text{ mm}\) នោះ \(d_i = \dfrac{50(100)}{100 - 50} = 100\text{ mm}\)។

  3. បើវត្ថុនៅឆ្ងាយខ្លាំង (\(d_o \to +\infty\)) នោះ \(d_i \to 50\text{ mm}\) (រូបភាពធ្លាក់ចំចំណុចប្រសព្វកន្លោង)។

សំណួរពហុជ្រើសរើស

ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។

✎ សំណួរទី ១–១០

✎ សំណួរទី ១១–២០

✎ សំណួរទី ២១–៣០

✎ សំណួរទី ៣១–៤០

✎ សំណួរទី ៤១–៥០

តេស្តសមត្ថភាព ៖ ជំពូកទី ៦ អនុគមន៍ — ៥០ សំណួរ · ៩០ នាទី

ចាប់ផ្ដើមតេស្ត