អ្នកប្រាជ្ញជនជាតិអ៊ីតាលី ហ្គាលីលេ (Galileo Galilei) នៅដើមសតវត្សទី១៧ បានរកឃើញថា វត្ថុដែលចោលទៅក្នុងអាកាស (ក្រោមឥទ្ធិពលទំនាញផែនដី និងគ្មានកម្លាំងទប់ខ្យល់) ធ្វើចលនាតាមគន្លងជារាងប៉ារ៉ាបូល។ ការរកឃើញនេះ គឺជាជំហានដ៏ធំមួយក្នុងការផ្សារភ្ជាប់គណិតវិទ្យាទៅនឹងរូបវិទ្យា។ បច្ចុប្បន្ន អនុគមន៍ដឺក្រេទី ២ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការស្វែងរកតម្លៃអតិបរមានិងអប្បបរមាក្នុងសេដ្ឋកិច្ច វិស្វកម្មស្ពានយោល និងការរចនាចានផ្កាយរណប។
រំលឹកចំណេះដឹងពីមុន៖
១. ការគណនាតម្លៃកន្សោមពីជគណិត
២. ការដោះស្រាយសមីការដឺក្រេទី២ មានមួយអញ្ញាត
៣. ការសង់ក្រាបនៃអនុគមន៍ដឺក្រេទី១ (បន្ទាត់ត្រង់)
អនុគមន៍ \(y = ax^2\)
អនុគមន៍ដឺក្រេទី 2 មានមួយអថេរគឺជាអនុគមន៍ដែលដឺក្រេនៃអថេរស្មើនឹង 2 ។
សង់ក្រាបតាងអនុគមន៍ \(y = x^2\) ។
ក្រាបតាងអនុគមន៍ \(y = x^2\) កាត់តាមចំណុចខាងក្រោម ៖
| \(x\) | \(-2\) | \(-1\) | \(-\frac{1}{2}\) | \(0\) | \(\frac{1}{2}\) | \(1\) | \(2\) |
|---|---|---|---|---|---|---|---|
| \(y\) | \(4\) | \(1\) | \(\frac{1}{4}\) | \(0\) | \(\frac{1}{4}\) | \(1\) | \(4\) |
ដៅចំណុចទាំងនេះ រួចភ្ជាប់គេបានក្រាបដូចរូបខាងស្ដាំ ។
ក្រាបនៃអនុគមន៍ខាងលើហៅថា " ប៉ារ៉ាបូល " ។
ចំណុច \(O(0, 0)\) នៃប៉ារ៉ាបូលនេះដែលស្ថិតនៅទាបជាងគេហៅថា " កំពូល " ហើយអ័ក្សអរដោនេជា " អ័ក្សឆ្លុះ " នៃប៉ារ៉ាបូលនេះ ។ ប៉ារ៉ាបូលនេះបែរភាពផតឡើងលើ ។
សិក្សាភាពចុះ និងកើននៃអនុគមន៍ \(y = x^2\) គេបាន កំណើនអថេរ \(\Delta x = x_2 - x_1\) កំណើនអនុគមន៍ \(\Delta f = f(x_2) - f(x_1) = x_2^2 - x_1^2 = (x_2 + x_1)(x_2 - x_1)\) ដូច្នេះ ផលធៀប \(\frac{\Delta f}{\Delta x} = \frac{(x_2 + x_1)(x_2 - x_1)}{x_2 - x_1} = x_2 + x_1\) ។
ចំពោះគ្រប់ \(x_1, x_2\) ដែល \(x_1 < x_2 < 0\) គេបាន \(\frac{\Delta f}{\Delta x} = x_2 + x_1 < 0\) ហើយត្រង់នឹងប៉ារ៉ាបូលចុះ ។ គេថា \(f\) ជាអនុគមន៍ចុះ ចំពោះ \(x < 0\) ។
ចំពោះគ្រប់ \(x_1, x_2\) ដែល \(0 < x_1 < x_2\) គេបាន \(\frac{\Delta f}{\Delta x} = x_2 + x_1 > 0\) ហើយត្រង់នឹងប៉ារ៉ាបូលកើនឡើង ។ គេថា \(f\) ជាអនុគមន៍កើន ចំពោះ \(x > 0\) ។
សង់ក្រាបតាងអនុគមន៍ \(y = -x^2\) ។
ក្រាបតាងអនុគមន៍ \(y = -x^2\) កាត់តាមចំណុចខាងក្រោម៖
| \(x\) | \(-2\) | \(-1\) | \(-\frac{1}{2}\) | \(0\) | \(\frac{1}{2}\) | \(1\) | \(2\) |
|---|---|---|---|---|---|---|---|
| \(y\) | \(-4\) | \(-1\) | \(-\frac{1}{4}\) | \(0\) | \(-\frac{1}{4}\) | \(-1\) | \(-4\) |
ដៅចំណុចទាំងនេះរួចភ្ជាប់ គេបានក្រាបដូចខាងស្ដាំចំណុច \(O(0, 0)\) នៃប៉ារ៉ាបូលនេះដែលស្ថិតនៅខ្ពស់ជាងគេក៏ហៅថា " កំពូល " ហើយអ័ក្សអរដោនេក៏ជា " អ័ក្សឆ្លុះ " នៃប៉ារ៉ាបូល ។ ប៉ារ៉ាបូលនេះបែរភាពផតចុះក្រោម ។
ជាទូទៅ
ចំពោះ \(a > 0\) ប៉ារ៉ាបូល \(y = ax^2\) បែរភាពផតឡើងលើ ។
ចំពោះ \(a < 0\) ប៉ារ៉ាបូល \(y = ax^2\) បែរភាពផតចុះក្រោម ។
សង់ក្រាបតាងអនុគមន៍ \(y = \frac{1}{2}x^2\) និង \(y = 2x^2\) ។
ក្រាបតាងអនុគមន៍ \(y = \frac{1}{2}x^2\) កាត់តាមចំណុចខាងក្រោម៖
| \(x\) | \(-4\) | \(-2\) | \(-1\) | \(-\frac{1}{2}\) | \(0\) | \(\frac{1}{2}\) | \(1\) | \(2\) | \(4\) |
|---|---|---|---|---|---|---|---|---|---|
| \(y\) | \(8\) | \(2\) | \(\frac{1}{2}\) | \(\frac{1}{8}\) | \(0\) | \(\frac{1}{8}\) | \(\frac{1}{2}\) | \(2\) | \(8\) |
ក្រាបតាងអនុគមន៍ \(y = 2x^2\) កាត់តាមចំណុចខាងក្រោម៖
| \(x\) | \(-2\) | \(-1\) | \(-\frac{1}{2}\) | \(-\frac{1}{4}\) | \(0\) | \(\frac{1}{4}\) | \(\frac{1}{2}\) | \(1\) | \(2\) |
|---|---|---|---|---|---|---|---|---|---|
| \(y\) | \(8\) | \(2\) | \(\frac{1}{2}\) | \(\frac{1}{8}\) | \(0\) | \(\frac{1}{8}\) | \(\frac{1}{2}\) | \(2\) | \(8\) |
គេដៅចំណុចទាំងនោះរួចភ្ជាប់ គេបានក្រាបដូចខាងស្ដាំ ។
សិក្សាភាពចុះនិងកើននៃអនុគមន៍ \(y = -x^2\) ។
សង់ក្រាបនៃអនុគមន៍
ក. \(y = 2x^2\)
ខ. \(y = -\frac{1}{2}x^2\) ។
ក្រាបនៃអនុគមន៍ \(y = a(x - p)^2\)
សង់ក្រាបតាងអនុគមន៍ \(y = x^2\) និង \(y = (x - 2)^2\) រួចទាញសន្និដ្ឋានពីក្រាប ។
ក្រាបតាងអនុគមន៍ \(y = x^2\) ជាប៉ារ៉ាបូលកាត់តាមចំណុច
| \(x\) | \(-2\) | \(-1\) | \(0\) | \(1\) | \(2\) |
|---|---|---|---|---|---|
| \(y\) | \(4\) | \(1\) | \(0\) | \(1\) | \(4\) |
ក្រាបតាងអនុគមន៍ \(y = (x - 2)^2\) ជាប៉ារ៉ាបូលកាត់តាមចំណុច
| \(x\) | \(0\) | \(1\) | \(2\) | \(3\) | \(4\) |
|---|---|---|---|---|---|
| \(y\) | \(4\) | \(1\) | \(0\) | \(1\) | \(4\) |
គេដៅចំណុចទាំងនេះរួចភ្ជាប់ គេបានក្រាបដូចខាងស្ដាំ ។ តាមក្រាបនៃអនុគមន៍ខាងលើគេអាចសន្និដ្ឋានបានថា ក្រាបនៃអនុគមន៍ \(y = (x - 2)^2\) បានដោយការរំកិលក្រាបនៃអនុគមន៍ \(y = x^2\) ចំនួន 2 ឯកតាស្របនឹងអ័ក្សអាប់ស៊ីស ។
សង់ក្រាបតាងអនុគមន៍ \(y = x^2\) និង \(y = (x + 2)^2\) រួចទាញសន្និដ្ឋានពីក្រាប ។
ក្រាបតាងអនុគមន៍ \(y = x^2\) ជាប៉ារ៉ាបូលកាត់តាមចំណុច
| \(x\) | \(-2\) | \(-1\) | \(0\) | \(1\) | \(2\) |
|---|---|---|---|---|---|
| \(y\) | \(4\) | \(1\) | \(0\) | \(1\) | \(4\) |
ក្រាបតាងអនុគមន៍ \(y = (x + 2)^2\) ជាប៉ារ៉ាបូលកាត់តាមចំណុច
| \(x\) | \(-4\) | \(-3\) | \(-2\) | \(-1\) | \(0\) |
|---|---|---|---|---|---|
| \(y\) | \(4\) | \(1\) | \(4\) | \(1\) | \(4\) |
| \(x\) | \(-4\) | \(-3\) | \(-2\) | \(-1\) | \(0\) |
|---|---|---|---|---|---|
| \(y\) | \(4\) | \(1\) | \(0\) | \(1\) | \(4\) |
គេដៅចំណុចទាំងនេះរួចភ្ជាប់ គេបានក្រាបដូចខាងស្ដាំ ។ តាមក្រាបនៃអនុគមន៍ គេអាចសន្និដ្ឋានបានថា ក្រាបនៃអនុគមន៍ \(y = (x + 2)^2\) បានដោយការរំកិលក្រាបនៃអនុគមន៍ \(y = x^2\) ចំនួន -2 ឯកតាស្របនឹងអ័ក្សអាប់ស៊ីស ។
ក្រាបតាង \(y = a(x - p)^2\) ជារូបកិលនៃក្រាបតាង \(y = ax^2\) ចំនួន \(p\) ឯកតាស្របនឹងអ័ក្សអាប់ស៊ីស ។
រំកិលទៅស្ដាំ បើ \(p > 0\) ។
រំកិលទៅឆ្វេង បើ \(p < 0\) ។
សង់ក្រាបតាងអនុគមន៍ខាងក្រោមដោយប្រើក្រាបតាង \(y = 3x^2\)
ក. \(y = 3(x + 2)^2\)
ខ. \(y = 3(x - 1)^2\) ។
ក្រាបនៃអនុគមន៍ \(y = a(x - p)^2 + q\)
សង់ក្រាបតាងអនុគមន៍ \(y = x^2\) និង \(y = (x - 2)^2 + 1\) រួចទាញសន្និដ្ឋានពីក្រាប ។
ក្រាបតាងអនុគមន៍ \(y = x^2\) ជាប៉ារ៉ាបូលកាត់តាមចំណុច
| \(x\) | \(-2\) | \(-1\) | \(0\) | \(1\) | \(2\) |
|---|---|---|---|---|---|
| \(y\) | \(4\) | \(1\) | \(0\) | \(1\) | \(4\) |
ក្រាបតាងអនុគមន៍ \(y = (x - 2)^2 + 1\) ជាប៉ារ៉ាបូលកាត់តាមចំណុច
| \(x\) | \(0\) | \(1\) | \(2\) | \(3\) | \(4\) |
|---|---|---|---|---|---|
| \(y\) | \(5\) | \(2\) | \(1\) | \(2\) | \(5\) |
គេដៅចំណុចទាំងនេះរួចភ្ជាប់ គេបានក្រាបដូចខាងស្ដាំ ។ តាមក្រាបនៃអនុគមន៍ខាងលើគេអាចសន្និដ្ឋានបានថាក្រាបនៃអនុគមន៍ \(y = (x - 2)^2 + 1\) បានដោយរំកិលក្រាបតាង \(y = x^2\) ចំនួន 2 ឯកតាស្របនឹងអ័ក្សអាប់ស៊ីសហើយបន្ទាប់មករំកិលស្របនឹងអ័ក្សអរដោនេចំនួន 1 ឯកតា ។
ក្រាបនៃអនុគមន៍ \(y = a(x - p)^2 + q\) គឺជាប៉ារ៉ាបូលដែលបានដោយរំកិលក្រាបតាង \(y = ax^2\) ស្របនឹងអ័ក្សអាប់ស៊ីសចំនួន \(p\) ឯកតា ហើយស្របនឹងអ័ក្សអរដោនេចំនួន \(q\) ឯកតា ។
ប៉ារ៉ាបូលមានកំពូល \((p, q)\) និងអ័ក្សឆ្លុះមានសមីការ \(x = p\) ។
១. ក. សង់ក្រាបតាង \(y = \frac{1}{2}x^2\) ខ. ទាញរកក្រាបតាង \(y = \frac{1}{2}(x - 3)^2 - 2\) ។
២. សង់ក្រាបតាងអនុគមន៍ខាងក្រោម៖
ក. \(y = 3(x - 4)^2 + 1\)
ខ. \(y = \frac{1}{3}(x - 2)^2 - 1\)
គ. \(y = -2(x - 1)^2 + 3\) ។
សង់ក្រាបតាង \(y = x^2 - 2x - 1\) ។ គេមាន \(y = x^2 - 2x - 1\) \(= (x^2 - 2x + 1) - 2 = (x - 1)^2 - 2\) ។
ក្រាប \(y = x^2 - 2x - 1\) ជាប៉ារ៉ាបូលបានដោយរំកិលក្រាបតាង \(y = x^2\) ចំនួន 1 ឯកតាស្របនឹងអ័ក្សអាប់ស៊ីស ហើយរំកិលស្របនឹងអ័ក្សអរដោនេចំនួន 2 ឯកតា ។ ដូច្នេះ កូអរដោនេនៃកំពូលគឺ \((1, -2)\) គេបានក្រាបដូចខាងស្ដាំ ។
ក្រាបនៃ \(y = ax^2 + bx + c = a\left[x + \frac{b}{2a}\right]^2 - \frac{b^2 - 4ac}{4a} = a(x - p)^2 + q\) ដែល \(p = -\frac{b}{2a}\) និង \(q = -\frac{b^2 - 4ac}{4a}\) ។
ក្រាបនៃ \(y = ax^2 + bx + c\) ជាប៉ារ៉ាបូលដែលមានកំពូល \(\left(-\frac{b}{2a} , -\frac{b^2 - 4ac}{4a}\right)\) និងអ័ក្សឆ្លុះមានសមីការ \(x = -\frac{b}{2a}\) ។
១. កំណត់កូអរដោនេនៃកំពូលនិងសមីការអ័ក្សឆ្លុះនៃប៉ារ៉ាបូលខាងក្រោម ៖
| ក. \(y = x^2 + 2x + 3\) | ខ. \(y = -2x^2 + 8x + 1\) ។ |
២. សង់ក្រាបតាងអនុគមន៍ខាងក្រោម ៖
| ក. \(y = 5x^2 + 2x - 3\) | ខ. \(y = 2x - \dfrac{1}{2}x^2\) ។ |
តម្លៃអតិបរមានិងអប្បបរមានៃអនុគមន៍ដឺក្រេទី 2
គេឱ្យអនុគមន៍ដឺក្រេទី 2 ៖ \(y = x^2 - 2x + 3 = x^2 - 2x + 1 + 2 = (x - 1)^2 + 2\) ដោយ \((x - 1)^2 \geq 0\) គេបាន \(y = (x - 1)^2 + 2 \geq 2\) អនុគមន៍មានតម្លៃអប្បបរមាស្មើ 2 កាលណា \(x = 1\) តែគ្មានតម្លៃអតិបរមាទេ នៅលើ \(\mathbb{R}\) ។
គេឱ្យអនុគមន៍ដឺក្រេទី 2 ៖ \(y = -2x^2 + 4x + 1 = -2(x - 1)^2 + 3\) ដោយ \(-2(x - 1)^2 \leq 0\) នោះ គេបាន \(y = -2(x - 1)^2 + 3 \leq 3\) អនុគមន៍មានតម្លៃអតិបរមាស្មើ 3 កាលណា \(x = 1\) តែគ្មានតម្លៃអប្បបរមាទេនៅលើ \(\mathbb{R}\) ។
កំណត់តម្លៃអតិបរមានៃ \(y = -2x^2 + 3x + 4\) ។
អនុគមន៍ \(y = -2x^2 + 3x + 4\) មានតម្លៃអតិបរមាស្មើ \(y = -\frac{b^2 - 4ac}{4a} = -\frac{3^2 - 4 \cdot (-2) \cdot 4}{4(-2)} = \frac{41}{8}\) ត្រង់ \(x = -\frac{b}{2a} = -\frac{3}{2(-2)} = \frac{3}{4}\) ។
តម្លៃអតិបរមា និងអប្បបរមានៃអនុគមន៍ដឺក្រេទី 2 ៖ \(y = ax^2 + bx + c\) បើ \(a > 0\) នោះអនុគមន៍មានតម្លៃអប្បបរមាស្មើ \(y = -\frac{b^2 - 4ac}{4a}\) ត្រង់ \(x = -\frac{b}{2a}\) ហើយអនុគមន៍គ្មានអតិបរមាទេ ។ បើ \(a < 0\) នោះអនុគមន៍មានតម្លៃអតិបរមាស្មើ \(y = -\frac{b^2 - 4ac}{4a}\) ត្រង់ \(x = -\frac{b}{2a}\) ហើយអនុគមន៍គ្មានអប្បបរមាទេ ។
ក្រាបនៃអនុគមន៍ដឺក្រេទី 2 ៖ \(y = ax^2 + bx + c = a(x - p)^2 + q\)
កំណត់តម្លៃអតិបរមា និងអប្បបរមានៃអនុគមន៍ \(y = x^2 - 2x - 2\) បើមានដែនកំណត់ \(D = \{x | -1 \leq x \leq 4\}\) ។
សង់ក្រាបតាងអនុគមន៍ \(y = x^2 - 2x - 2\) ក្រាបជាប៉ារ៉ាបូលកាត់តាមចំណុច
| \(x\) | \(-1\) | \(0\) | \(1\) | \(4\) |
|---|---|---|---|---|
| \(y\) | \(1\) | \(-2\) | \(-3\) | \(6\) |
តាមក្រាបនៃអនុគមន៍មានដែនកំណត់ \(D = \{x | -1 \leq x \leq 4\}\) គេបាន \(y = x^2 - 2x - 2 = (x - 1)^2 - 3\) អនុគមន៍មានតម្លៃអប្បបរមាស្មើ -3 ត្រង់ \(x = 1\) ហើយអនុគមន៍មានតម្លៃអតិបរមាស្មើ 6 ត្រង់ \(x = 4\) ។
កំណត់តម្លៃអតិបរមានិងអប្បបរមានៃអនុគមន៍ដឺក្រេទី 2 ខាងក្រោម៖
ក. \(y = x^2 - 4x \quad{} (0 \leq x \leq 3)\)
ខ. \(y = -x^2 + 3x \quad{} (-2 \leq x \leq 1)\) ។
មើលចម្លើយ
ក. អប្បបរមា \(y = -4\) ត្រង់ \(x = 2\) និងអតិបរមា \(y = 0\) ត្រង់ \(x = 0\)
ខ. អតិបរមា \(y = \frac{9}{4}\) ត្រង់ \(x = \frac{3}{2}\) និងអប្បបរមា \(y = -4\) ត្រង់ \(x = 1\) ។
គេសង់សួនច្បារចតុកោណកែងមួយដែលមានបរិមាត្រស្មើ \(100\text{ m}\) ។ កំណត់វិមាត្រចតុកោណកែងដើម្បីឱ្យផ្ទៃក្រឡានៃសួនច្បារនេះមានតម្លៃធំបំផុត រួចគណនាផ្ទៃក្រឡានោះ ។
កំណត់វិមាត្រចតុកោណកែង តាង \(x\) ជាទទឹង នោះបណ្តោយគឺ \(50 - x\) ដែល \(0 < x < 50\)
គេបានផ្ទៃក្រឡា \(A\) នៃសួនច្បារគឺ \(A = (50 - x)x\) \(A = -x^2 + 50x = -(x - 25)^2 + 625\) នោះ \(A\) មានតម្លៃអតិបរមាត្រង់ \(x = 25\) ចំពោះ \(x = 25\) នោះ \(50 - x = 25\) ហើយ \(A = 625\) ដូច្នេះ \(A\) មានតម្លៃធំបំផុត កាលណាចតុកោណកែងមានវិមាត្រ \(25\text{ m}\) , \(25\text{ m}\) ។ ផ្ទៃក្រឡាធំបំផុត \(A = 625\text{ m}^2\) ។
គេកាត់ខ្សែមួយដែលមានប្រវែង \(60\text{ cm}\) ជាពីរផ្នែក ហើយគេបត់ខ្សែទាំងនោះជាការេពីរ ។ តើគេត្រូវកាត់ខ្សែត្រង់ណាដើម្បីឱ្យផលបូកផ្ទៃក្រឡានៃការេទាំងពីរមានតម្លៃតូចបំផុត ។
មើលចម្លើយ
កាត់ត្រង់ចំណុចកណ្តាល ។
ការដោះស្រាយសមីការនិងវិសមីការដឺក្រេទី 2 តាមក្រាប
ការដោះស្រាយសមីការដឺក្រេទី 2 តាមក្រាប
ដោះស្រាយសមីការដឺក្រេទី 2 ៖ \(ax^2 + bx + c = 0 \quad{} (1)\) ដោយប្រើក្រាបនៃអនុគមន៍ដឺក្រេទី 2 ៖ \(y = ax^2 + bx + c \quad{} (2)\) តាង \(\Delta = b^2 - 4ac\) ជាឌីសគ្រីមីណង់នៃសមីការ (1) \(y = ax^2 + bx + c = a\left[x + \frac{b}{2a}\right]^2 - \frac{b^2 - 4ac}{4a}\) \(y = a\left(x + \frac{b}{2a}\right)^2 - \frac{\Delta}{4a}\) ដូច្នេះ ក្រាបនៃ (2) មានកំពូល \(\left(-\frac{b}{2a}, -\frac{\Delta}{4a}\right)\) ។ ចំពោះ \(a > 0\) គេមានករណីដូចខាងក្រោម៖
រូបភាពនេះកំពុងរៀបចំ |
រូបភាពនេះកំពុងរៀបចំ |
រូបភាពនេះកំពុងរៀបចំ |
| ប៉ារ៉ាបូលកាត់អ័ក្សអាប់ស៊ីសត្រង់ពីរចំណុចផ្សេងគ្នា សមីការ (1) មានឫសពីរផ្សេងគ្នា \(x_1, x_2\) ។ | ប៉ារ៉ាបូលប៉ះនឹងអ័ក្សអាប់ស៊ីសត្រង់ \(\left(-\frac{b}{2a}, 0\right)\) សមីការ (1) មានឫសឌុប \(x_1 = x_2 = -\frac{b}{2a}\) ។ | ប៉ារ៉ាបូលមិនជួបអ័ក្សអាប់ស៊ីស សមីការ (1) គ្មានឫសជាចំនួនពិត ។ |
ចំពោះ \(a < 0\) គេមានករណីដូចខាងក្រោម៖
រូបភាពនេះកំពុងរៀបចំ |
រូបភាពនេះកំពុងរៀបចំ |
|
| ប៉ារ៉ាបូលកាត់អ័ក្សអាប់ស៊ីសត្រង់ពីរចំណុចផ្សេងគ្នា ។ សមីការ (1) មានឫសពីរផ្សេងគ្នា \(x_1, x_2\) ។ | ប៉ារ៉ាបូលប៉ះនឹងអ័ក្សអាប់ស៊ីសត្រង់ \(\left(-\frac{b}{2a}, 0\right)\) ។ សមីការ (1) មានឫសឌុប \(x_1 = x_2 = -\frac{b}{2a}\) ។ | ប៉ារ៉ាបូលមិនជួបអ័ក្សអាប់ស៊ីស ។ សមីការ (1) គ្មានឫសជាចំនួនពិត ។ |
សិក្សាចំនួនចំណុចប្រសព្វរវាងប៉ារ៉ាបូលតាង \(y = x^2 - 2x + k\) និងអ័ក្សអាប់ស៊ីស ទៅតាមតម្លៃ \(k\) ។
តាង \(\Delta\) ជាឌីសគ្រីមីណង់នៃសមីការ \(x^2 - 2x + k = 0\) នោះ \(\frac{\Delta}{4} = 1 - k\) ។ ចំពោះ \(\frac{\Delta}{4} = 1 - k > 0\) ឬ \(k < 1\) នោះក្រាបកាត់អ័ក្សអាប់ស៊ីសត្រង់ពីរចំណុចផ្សេងគ្នា ។ ចំពោះ \(\frac{\Delta}{4} = 0\) ឬ \(k = 1\) នោះក្រាបប៉ះជាមួយអ័ក្សអាប់ស៊ីសត្រង់មួយចំណុច ។ ចំពោះ \(\frac{\Delta}{4} < 0\) ឬ \(k > 1\) នោះក្រាបមិនកាត់អ័ក្សអាប់ស៊ីសទេ ។ ដូច្នេះ ចំពោះ \(k < 1\) នោះមានចំណុចប្រសព្វ 2 ។
ចំពោះ \(k = 1\) នោះមានចំណុចប្រសព្វ \(1\) និងចំពោះ \(k > 1\) នោះគ្មានចំណុចប្រសព្វ ។
សិក្សាចំនួនចំណុចប្រសព្វរវាងប៉ារ៉ាបូល តាង \(y = x^2 - mx + 4\) និងអ័ក្សអាប់ស៊ីសទៅតាមតម្លៃ \(m\) ។
មើលចម្លើយ
ប៉ារ៉ាបូលកាត់អ័ក្សអាប់ស៊ីសត្រង់ \(2\) ចំណុច កាលណា \(m < -4, 4 < m\)
ប៉ារ៉ាបូលប៉ះអ័ក្សអាប់ស៊ីសពេល \(m = \pm 4\) គ្មានចំណុចប្រសព្វ \(-4 < m < 4\) ។
ការដោះស្រាយវិសមីការដឺក្រេទី 2 តាមក្រាប
ដោះស្រាយវិសមីការដឺក្រេទី 2 ដោយប្រើក្រាបនៃអនុគមន៍ដឺក្រេទី 2 : \(y = ax^2 + bx + c \quad{} (1)\) ។
បើ \(a > 0\) តាងឌីសគ្រីមីណង់ \(\Delta = b^2 - 4ac\) ហើយ \(\alpha\) និង \(\beta\) ជាឫសពិតមិនស្មើគ្នា និង \(\alpha < \beta\) នៃសមីការដឺក្រេទី 2 : \(ax^2 + bx + c = 0 \quad{} (2)\)
បើ \(\Delta > 0\) ក្រាបតាងអនុគមន៍ដឺក្រេទី 2 គឺរូប \(I\) និង \(II\) ។ សំណុំឫសនៃវិសមីការដឺក្រេទី 2 \(ax^2 + bx + c > 0\) គឺសំណុំនៃតម្លៃ \(x\) ដែល \(y > 0\) នៅលើក្រាបនៃ (1) គឺ \(x < \alpha\), \(x > \beta\) ។ សំណុំឫសនៃវិសមីការដឺក្រេទី 2 \(ax^2 + bx + c < 0\) គឺ \(\alpha < x < \beta\) ។
បើ \(\Delta = 0\) សមីការ (2) មានឫសឌុប \(\alpha\) នោះក្រាប តាង (1) ដូចក្នុងរូប \(III\) ។ សំណុំឫសនៃ \(ax^2 + bx + c > 0\) ជាចំនួនពិតទាំងអស់លើកលែងតែ \(\alpha\) ហើយ \(ax^2 + bx + c < 0\) គ្មានឫសទេ ។
បើ \(\Delta < 0\) តាមក្រាបក្នុងរូប \(IV\) គេបានសំណុំឫសនៃ \(ax^2 + bx + c > 0\) ជាចំនួនពិតទាំងអស់ ហើយ \(ax^2 + bx + c < 0\) គ្មានឫសទេ ។
ដោះស្រាយវិសមីការ \(x^2 - 2x - 3 > 0\) តាមក្រាប ។
សង់ក្រាបតាង \(y = x^2 - 2x - 3\) មានឌីសគ្រីមីណង់ \(\Delta = (-2)^2 - 4 \cdot 1(-3) = 16\) \(x_1 = \frac{2 + 4}{2} = 3 , \quad{} x_2 = \frac{2 - 4}{2} = -1\)
| \(x\) | \(-1\) | \(0\) | \(1\) | \(2\) | \(3\) |
|---|---|---|---|---|---|
| \(y\) | \(0\) | \(-3\) | \(-4\) | \(-3\) | \(0\) |
តាមក្រាបគេឃើញថាវិសមីការមានសំណុំចម្លើយ \(x < -1\) ឬ \(x > 3\) ។
ដោះស្រាយវិសមីការ \(x^2 - 2x - 3 < 0\) តាមក្រាប ។
សង់ក្រាប \(y = x^2 - 2x - 3\) មានឌីសគ្រីមីណង់ \(\Delta = (-2)^2 - 4 \cdot 1(-3) = 16\) \(x_1 = \frac{2 + 4}{2} = 3 , \quad{} x_2 = \frac{2 - 4}{2} = -1\)
| \(x\) | \(-1\) | \(0\) | \(1\) | \(2\) | \(3\) |
|---|---|---|---|---|---|
| \(y\) | \(0\) | \(-3\) | \(-4\) | \(-3\) | \(0\) |
តាមក្រាបគេឃើញថាវិសមីការមានសំណុំចម្លើយ \(-1 < x < 3\) ។
ដោះស្រាយវិសមីការតាមក្រាប ៖
| ក. \(x^2 + 4x + 1 < 0\) | ខ. \(3x^2 + 7x + 3 \geq 0\) |
| គ. \(-x^2 + 7x + 3 < 0\) | ឃ. \(x^2 - 4x + 4 \leq 0\) ។ |
មើលចម្លើយ
| ក. \(-2 - \sqrt{3} < x < -2 + \sqrt{3}\) | ខ. \(x \leq \dfrac{-7 - \sqrt{13}}{6}\) ឬ \(x \geq \dfrac{-7 + \sqrt{13}}{6}\) |
| គ. \(x < \dfrac{7 - \sqrt{61}}{2}\) ឬ \(x > \dfrac{7 + \sqrt{61}}{2}\) | ឃ. \(x = 2\) ។ |
ការអនុវត្តនៃក្រាប
កំណត់តម្លៃ \(k\) ដើម្បីឱ្យសមីការ \(x^2 + 2(2k + 1)x + (k + 1) = 0\) មានឫសពីរផ្សេងគ្នាហើយវិជ្ជមានទាំងពីរ ។ សមីការមានឫសពីរផ្សេងគ្នា ហើយវិជ្ជមានទាំងពីរ លុះត្រាតែប៉ារ៉ាបូលតាង \(y = x^2 + 2(2k + 1)x + (k + 1)\) កាត់អ័ក្សអាប់ស៊ីសត្រង់ពីរចំណុចនៅខាងស្ដាំគល់តម្រុយ \(O\) ។ ដោយមេគុណនៃ \(x^2\) ជាចំនួនវិជ្ជមាននោះប៉ារ៉ាបូលបែរភាពផតទៅខាងលើ ។ តាង \(\Delta\) ជាឌីសគ្រីមីណង់នៃសមីការ \(x^2 + 2(2k + 1)x + (k + 1) = 0\) នោះប៉ារ៉ាបូលមានកំពូល \(\left(-2k - 1, -\frac{\Delta}{4}\right)\) ហើយប៉ារ៉ាបូលកាត់អ័ក្សអរដោនេត្រង់ \((0, k + 1)\) ។
ដូច្នេះ លក្ខខណ្ឌខាងលើសមមូលនឹង
តាម (1) \(-[(2k + 1)^2 - (k + 1)] < 0\) គេបាន \(-4k^2 - 3k < 0 \iff 4k\left(k + \frac{3}{4}\right) > 0\) គេបាន \(k < -\frac{3}{4} , \quad{} k > 0\) តាម (2) គេបាន \(k < -\frac{1}{2}\) តាម (3) គេបាន \(k > -1\) ។ ដូច្នេះ សំណុំនៃតម្លៃ \(k\) គឺ \(-1 < k < -\frac{3}{4}\) ។
កំណត់តម្លៃ \(k\) ដើម្បីឱ្យសមីការ \(x^2 - kx + 4 = 0\) មានឫសទាំងពីរអវិជ្ជមាន ។
មើលចម្លើយ
\(k \le -4\) (ឬ \(k < -4\) បើឫសផ្សេងគ្នា) ។
ក្រាបនិងវិសមីការ
ប្រើក្រាប ដើម្បីដោះស្រាយវិសមីការ \(x^2 < 2x \quad{} (1)\)
គេអាចដោះស្រាយវិសមីការ \(x^2 < 2x\) តាមក្រាប តាមរបៀបដូចខាងក្រោម ៖
១. សង់ក្រាបតាង \(y = x^2\) និង \(y = 2x\) ក្នុងតម្រុយកូអរដោនេតែមួយ ។
២. កំណត់កូអរដោនេចំណុចប្រសព្វរវាងក្រាបទាំងពីរ ។
៣. ទាញរកសំណុំចម្លើយតាមក្រាប ។
សង់ក្រាបតាង \(y = x^2 \quad{} (2)\) និង \(y = 2x \quad{} (3)\) ក្រាបតាង \(y = x^2\) ជាប៉ារ៉ាបូលកាត់តាមចំណុច
| \(x\) | \(-2\) | \(-1\) | \(0\) | \(1\) | \(2\) |
|---|---|---|---|---|---|
| \(y\) | \(4\) | \(1\) | \(0\) | \(1\) | \(4\) |
ក្រាបតាង \(y = 2x\) ជាបន្ទាត់កាត់តាមគល់តម្រុយ \(O\) និងចំណុច
| \(x\) | \(2\) |
|---|---|
| \(y\) | \(4\) |
ប៉ារ៉ាបូលនិងបន្ទាត់ប្រសព្វគ្នាត្រង់គល់ \(O\) និងចំណុច \(A(2, 4)\) ។ តាមក្រាបគេឃើញថា ក្រាបនៃអនុគមន៍តាង \(y = x^2\) ស្ថិតនៅខាងក្រោមនៃក្រាបតាង \(y = 2x\) ចំពោះ \(0 < x < 2\) ។ ដូច្នេះ វិសមីការមានសំណុំចម្លើយ \(x \in (0, 2)\) ។
ដោះស្រាយវិសមីការ \(|x - 2| < 3\) ។
សង់ក្រាបតាង \(y = x - 2\) និង \(y = 3\) សង់ក្រាបតាង \(y = |x - 2| = \begin{cases} x - 2 , & \text{បើ } x \geq 2 \\ -x + 2 , & \text{បើ } x < 2 \end{cases}\)
ក្រាបទាំងពីរប្រសព្វគ្នាត្រង់ពីរចំណុច \(A\) និង \(B\) ។ ដោយចំណុច \(A(-1, 3)\) ជាចំណុចប្រសព្វនៃបន្ទាត់ \(y = -x + 2\) និង \(y = 3\) ហើយចំណុច \(B(5, 3)\) ជាចំណុចប្រសព្វនៃបន្ទាត់ \(y = x - 2\) និង \(y = 3\) ។ តាមក្រាបគេឃើញថា ក្រាបនៃអនុគមន៍តាង \(y = |x - 2|\) ស្ថិតនៅក្រោមក្រាបតាង \(y = 3\) ចំពោះ \(-1 < x < 5\) ដូច្នេះ វិសមីការមានសំណុំចម្លើយ \(x \in (-1, 5)\) ។
ដោះស្រាយវិសមីការ \(|2x - 6| < 4\) ។
មើលចម្លើយ
\(1 < x < 5\) ។
លំហាត់អនុវត្តន៍
សង់ក្រាបតាងអនុគមន៍
\(y = \frac{3}{2}x^2\)
\(y = -\frac{1}{3}x^2\)
\(y = -\frac{3}{2}x^2\) ។
មើលដំណោះស្រាយ
សង់ក្រាបតាងអនុគមន៍ដឺក្រេទី ២ មានទម្រង់ \(y = ax^2\)៖
\(y = \dfrac{3}{2}x^2\)៖
មាន \(a = \dfrac{3}{2} > 0\) នាំឱ្យប៉ារ៉ាបូលបែរភាពប៉ោងឡើងលើ។
កំពូលត្រង់គល់តម្រុយ \(O(0, 0)\) និងអ័ក្សឆ្លុះជាបន្ទាត់ \(x = 0\) (អ័ក្ស \(Oy\))។
តារាងតម្លៃលេខ៖\(x\) \(-2\) \(-1\) \(0\) \(1\) \(2\) \(y\) \(6\) \(1.5\) \(0\) \(1.5\) \(6\) \(y = -\dfrac{1}{3}x^2\)៖
មាន \(a = -\dfrac{1}{3} < 0\) ប៉ារ៉ាបូលបែរភាពប៉ោងចុះក្រោម កំពូល \(O(0, 0)\)។\(y = -\dfrac{3}{2}x^2\)៖
មាន \(a = -\dfrac{3}{2} < 0\) ប៉ារ៉ាបូលបែរភាពប៉ោងចុះក្រោម ស៊ីមេទ្រីនឹងក្រាប \(y = \dfrac{3}{2}x^2\) ធៀបនឹងអ័ក្ស \(Ox\)។
រកអនុគមន៍ដឺក្រេទី 2 ដែលក្រាបបានមកដោយរំកិលក្រាបតាង \(y = -3x^2\) ដែលកំពូលស្ថិតនៅលើចំណុច
\((-2, 0)\)
\((0, 2)\)
\((-1, 4)\) ។
មើលដំណោះស្រាយ
រកអនុគមន៍ដឺក្រេទី ២ ដោយរំកិលក្រាប \(y = -3x^2\) ឱ្យមានកំពូលត្រង់ \((h, k)\) តាមរូបមន្ត \(y = -3(x - h)^2 + k\)៖
កំពូល \((-2, 0)\)៖
\[\begin{aligned} y &= -3(x - (-2))^2 + 0 \\ &= -3(x + 2)^2 = -3x^2 - 12x - 12 \end{aligned}\]កំពូល \((0, 2)\)៖
\[y = -3(x - 0)^2 + 2 = -3x^2 + 2\]កំពូល \((-1, 4)\)៖
\[\begin{aligned} y &= -3(x + 1)^2 + 4 \\ &= -3(x^2 + 2x + 1) + 4 = -3x^2 - 6x + 1 \end{aligned}\]
សង់ក្រាបប៉ារ៉ាបូលនីមួយៗ និងរកកំពូលរបស់វានិងចំណុចប្រសព្វរវាងប៉ារ៉ាបូលជាមួយអ័ក្សអាប់ស៊ីស
\(y = 3x^2 - 2x\)
\(y = (x + 1)(x - 3)\)
\(y = -2x^2 - 4x + 6\) ។
មើលដំណោះស្រាយ
រកកំពូល និងចំណុចប្រសព្វជាមួយអ័ក្សអាប់ស៊ីស៖
\(y = 3x^2 - 2x = 3\left(x^2 - \frac{2}{3}x\right) = 3\left(x - \frac{1}{3}\right)^2 - \frac{1}{3}\)៖
កំពូលគឺ \(V\left(\dfrac{1}{3}, -\dfrac{1}{3}\right)\)។
ប្រសព្វនឹងអ័ក្ស \(Ox\) (\(y = 0\))៖\[\begin{aligned} 3x^2 - 2x = 0 &\iff x(3x - 2) = 0 \\ &\implies x = 0 \text{ ឬ } x = \frac{2}{3} \end{aligned}\]ចំណុចប្រសព្វគឺ \((0, 0)\) និង \(\left(\dfrac{2}{3}, 0\right)\)។\(y = (x + 1)(x - 3) = x^2 - 2x - 3 = (x - 1)^2 - 4\)៖
កំពូលគឺ \(V(1, -4)\)។
ប្រសព្វនឹងអ័ក្ស \(Ox\) ត្រង់ \((-1, 0)\) និង \((3, 0)\)។\(y = -2x^2 - 4x + 6 = -2(x^2 + 2x - 3) = -2(x + 1)^2 + 8\)៖
កំពូលគឺ \(V(-1, 8)\)។
ប្រសព្វនឹងអ័ក្ស \(Ox\) (\(y = 0\))៖\[-2(x + 3)(x - 1) = 0 \implies x = -3 \text{ ឬ } x = 1\]ចំណុចប្រសព្វគឺ \((-3, 0)\) និង \((1, 0)\)។
កំណត់អនុគមន៍ដែលក្រាបជាប៉ារ៉ាបូលដែលផ្ទៀងផ្ទាត់លក្ខខណ្ឌខាងក្រោម៖
កូអរដោនេនៃកំពូល \((3, -1)\) ហើយក្រាបកាត់តាមចំណុច \((6, 0)\) ។
ក្រាបកាត់តាមបីចំណុច \((-1, -3)\) , \((0, 1)\) និង \((1, 3)\) ។
ក្រាបកាត់តាមពីរចំណុច \((1, 1)\) និង \((4, 4)\) ហើយកំពូលនៅលើអ័ក្សអាប់ស៊ីស ។
មើលដំណោះស្រាយ
កំណត់សមីការប៉ារ៉ាបូល៖
កំពូល \(V(3, -1)\) និងកាត់តាម \((6, 0)\)៖
សមីការមានទម្រង់ \(y = a(x - 3)^2 - 1\)។
ជំនួស \((6, 0)\) ចូល៖\[0 = a(6 - 3)^2 - 1 = 9a - 1 \implies a = \frac{1}{9}\]ដូចនេះ \(y = \dfrac{1}{9}(x - 3)^2 - 1 = \dfrac{1}{9}x^2 - \dfrac{2}{3}x\)។កាត់តាម \((-1, -3), (0, 1), (1, 3)\)៖
ទម្រង់ទូទៅ \(y = ax^2 + bx + c\)៖កាត់តាម \((0, 1) \implies c = 1\)
កាត់តាម \((1, 3) \implies a + b + 1 = 3 \implies a + b = 2\)
កាត់តាម \((-1, -3) \implies a - b + 1 = -3 \implies a - b = -4\)
បូកសមីការទាំងពីរ៖ \(2a = -2 \implies a = -1 \implies b = 3\)។
ដូចនេះ \(y = -x^2 + 3x + 1\)។កាត់តាម \((2, 0)\) និង \((4, 0)\) ហើយមានតម្លៃអតិបរមាស្មើ \(2\)៖
អ័ក្សឆ្លុះគឺ \(x = \dfrac{2 + 4}{2} = 3\) នាំឱ្យកំពូលគឺ \(V(3, 2)\)។
\(y = a(x - 3)^2 + 2\)។ កាត់តាម \((2, 0) \implies 0 = a(2 - 3)^2 + 2 \implies a = -2\)។
ដូចនេះ \(y = -2(x - 3)^2 + 2 = -2x^2 + 12x - 16\)។
ប៉ារ៉ាបូលខាងក្រោមមានក្រាបតាង \(y = ax^2 + bx + c\) ។ កំណត់សញ្ញានៃ \(a\) , \(b\) , \(c\) និង \(\Delta = b^2 - 4ac\) ចំពោះក្រាបទាំងពីរខាងក្រោម៖ ក.
មើលដំណោះស្រាយ
កំណត់សញ្ញានៃ \(a, b, c\) និង \(\Delta\) តាមក្រាបប៉ារ៉ាបូល \(y = ax^2 + bx + c\)៖
ក្រាប (ក)៖
ប៉ារ៉ាបូលបែរភាពប៉ោងឡើងលើ \(\implies a > 0\)
កំពូលស្ថិតក្នុងកាដ្រង់ទី ៤ មាន \(x_V = -\dfrac{b}{2a} > 0 \implies b < 0\)
ក្រាបកាត់អ័ក្ស \(Oy\) ក្រោមគល់ \(O\) \(\implies c < 0\)
ក្រាបកាត់អ័ក្ស \(Ox\) ត្រង់ពីរចំណុចផ្សេងគ្នា \(\implies \Delta > 0\)
ក្រាប (ខ)៖
ប៉ារ៉ាបូលបែរភាពប៉ោងចុះក្រោម \(\implies a < 0\)
កំពូលស្ថិតក្នុងកាដ្រង់ទី ២ មាន \(x_V = -\dfrac{b}{2a} < 0 \implies b < 0\)
ក្រាបកាត់អ័ក្ស \(Oy\) លើគល់ \(O\) \(\implies c > 0\)
ក្រាបកាត់អ័ក្ស \(Ox\) ត្រង់ពីរចំណុចផ្សេងគ្នា \(\implies \Delta > 0\)
កំណត់តម្លៃអតិបរមានិងអប្បបរមានៃអនុគមន៍បើវាមានដែនកំណត់ភ្ជាប់ខាងក្រោម ៖
\(y = 3x - x^2 \quad{} (-1 \leq x \leq 2)\)
\(y = x^2 + 5x + 4 \quad{} (-3 \leq x \leq 0)\) ។
មើលដំណោះស្រាយ
កំណត់តម្លៃអតិបរមា និងអប្បបរមាលើដែនកំណត់ដែលបានផ្ដល់៖
\(y = 3x - x^2 = -\left(x - \dfrac{3}{2}\right)^2 + \dfrac{9}{4}\) លើ \([-1, 2]\)៖
កំពូល \(x = \dfrac{3}{2} = 1.5 \in [-1, 2]\) នាំឱ្យ៖\[y_{\max} = \frac{9}{4} = 2.25 \quad{} \left(\text{ត្រង់ } x = \frac{3}{2}\right)\]ពិនិត្យតម្លៃនៅចុងកាត់៖\[\begin{aligned} x = -1 &\implies y(-1) = 3(-1) - (-1)^2 = -4 \\ x = 2 &\implies y(2) = 3(2) - 2^2 = 2 \end{aligned}\]ដូចនេះ \(y_{\min} = -4\) (ត្រង់ \(x = -1\))។\(y = x^2 + 5x + 4 = \left(x + \dfrac{5}{2}\right)^2 - \dfrac{9}{4}\) លើ \([-3, 0]\)៖
កំពូល \(x = -2.5 \in [-3, 0]\) នាំឱ្យ៖\[y_{\min} = -\frac{9}{4} = -2.25 \quad{} \left(\text{ត្រង់ } x = -\frac{5}{2}\right)\]តម្លៃនៅចុងកាត់៖\[\begin{aligned} x = -3 &\implies y(-3) = 9 - 15 + 4 = -2 \\ x = 0 &\implies y(0) = 4 \end{aligned}\]ដូចនេះ \(y_{\max} = 4\) (ត្រង់ \(x = 0\))។
កំណត់ចំនួនចំណុចប្រសព្វរវាងប៉ារ៉ាបូល \(y = x^2 + 2kx + 1\) និងបន្ទាត់ \(y = 2x - 3\) តាមតម្លៃ \(k\) ។
មើលដំណោះស្រាយ
កំណត់ចំនួនចំណុចប្រសព្វរវាង \(y = x^2 + 2kx + 1\) និង \(y = 2x - 3\) តាម \(k\)៖
សមីការអាប់ស៊ីសប្រសព្វ៖
បើ \(\Delta' > 0 \iff k \in (-\infty, -1) \cup (3, +\infty)\)៖ មាន ២ ចំណុចប្រសព្វ។
បើ \(\Delta' = 0 \iff k = -1\) ឬ \(k = 3\)៖ មាន ១ ចំណុចប្រសព្វ (បន្ទាត់ប៉ះប៉ារ៉ាបូល)។
បើ \(\Delta' < 0 \iff k \in (-1, 3)\)៖ គ្មានចំណុចប្រសព្វទេ។
សង់ក្រាបតាងអនុគមន៍ \(y = |x - 4|\) ។
មើលដំណោះស្រាយ
សង់ក្រាប \(y = |x - 4|\)៖
បំបែកតម្លៃដាច់ខាត៖
គេមាន \(f(x) = x^2 - 4x + 3\) និង \(g(x) = (x - 2)^2 - 1\) ។
ផ្ទៀងផ្ទាត់ចំពោះ \(\forall x\) , \(f(x) = g(x)\)
ទាញជាផលគុណកត្តានៃ \(f(x)\) ។
មើលដំណោះស្រាយ
គេមាន \(f(x) = x^2 - 4x + 3\) និង \(g(x) = (x - 2)^2 - 1\)៖
ពន្លាតកន្សោម \(g(x)\)៖
ដោះស្រាយវិសមីការខាងក្រោម៖
\(x^2 > 9\)
\(x(x - 2) < 3\)
\(x^2 + 5x - 6 < 0\)
\(2x^2 - 7x + 3 \geq 0\)
\(4x(x - 1) \leq 3\)
\((1 - x)^2 \geq 17 - 2x\)
\((x + 2)^2 < x(4 - x) + 40\) ។
មើលដំណោះស្រាយ
ដោះស្រាយវិសមីការដឺក្រេទី ២៖
\(x^2 > 9 \iff x^2 - 9 > 0 \iff (x - 3)(x + 3) > 0\)៖
សំណុំចម្លើយគឺ \(S = (-\infty, -3) \cup (3, +\infty)\)។\(x(x - 2) < 3 \iff x^2 - 2x - 3 < 0 \iff (x - 3)(x + 1) < 0\)៖
សំណុំចម្លើយគឺ \(S = (-1, 3)\)។\(x^2 + 5x - 6 < 0 \iff (x + 6)(x - 1) < 0\)៖
សំណុំចម្លើយគឺ \(S = (-6, 1)\)។\(2x^2 - 7x + 3 \ge 0 \iff (2x - 1)(x - 3) \ge 0\)៖
សំណុំចម្លើយគឺ \(S = \left(-\infty, \dfrac{1}{2}\right] \cup [3, +\infty)\)។
គេមាន \(f(x) = x^2 - 2x - 5\) ។
កំណត់កូអរដោនេកំពូលនៃប៉ារ៉ាបូល រួចទាញជាទម្រង់ \(f(x) = (x - \alpha)^2 + \beta\) ។
សង់ប៉ារ៉ាបូលក្នុងតម្រុយកូអរដោនេ រួចបញ្ជាក់កូអរដោនេនៃចំណុចប្រសព្វរវាងប៉ារ៉ាបូល និងអ័ក្សអាប់ស៊ីស ។
មើលដំណោះស្រាយ
\(f(x) = x^2 - 2x - 5\)៖
បំប្លែងជាទម្រង់កាណូនិក៖
កំពូលនៃប៉ារ៉ាបូលគឺ \(V(1, -6)\)
អ័ក្សឆ្លុះជាបន្ទាត់ឈរ \(x = 1\)
តម្លៃអប្បបរមានៃអនុគមន៍គឺ \(y_{\min} = -6\) ត្រង់ \(x = 1\)
គេមានអនុគមន៍ \(f(x) = x^2 + 3x - 1\) និង \(g(x) = 4 - x^2\) ។
សង់ក្រាបតាងអនុគមន៍ \(f\) និង \(g\) ក្នុងតម្រុយកូអរដោនេ ។
ដោះស្រាយសមីការ \(f(x) = g(x)\) រួចបកស្រាយតាមបែបក្រាហ្វិក ។
ដោះស្រាយវិសមីការ \(f(x) \leq g(x)\) តាមក្រាប ។
មើលដំណោះស្រាយ
រកចំណុចប្រសព្វរវាង \(f(x) = x^2 + 3x - 1\) និង \(g(x) = 4 - x^2\)៖
សមីការអាប់ស៊ីសប្រសព្វ៖
ចំពោះ \(x = 1\) នោះ \(y = 4 - 1^2 = 3 \implies (1, 3)\)
ចំពោះ \(x = -\dfrac{5}{2}\) នោះ \(y = 4 - \left(-\dfrac{5}{2}\right)^2 = 4 - \dfrac{25}{4} = -\dfrac{9}{4} \implies \left(-\dfrac{5}{2}, -\dfrac{9}{4}\right)\)
ចំណុចប្រសព្វគឺ \((1, 3)\) និង \(\left(-\dfrac{5}{2}, -\dfrac{9}{4}\right)\)។
គេមានអនុគមន៍ \(f\) កំណត់ដោយ \(f(x) = |2x - 1|\) ចំពោះ \(-1 \leq x \leq 3\) ។
សង់ក្រាបតាងអនុគមន៍ \(f\) និងរកសំណុំរូបភាពតាងអនុគមន៍ \(f\) ។
ដោះស្រាយសមីការ \(f(x) \leq 3\) ។
សង់ក្រាបតាងអនុគមន៍ \(y = x + 1\) រួចដោះស្រាយសមីការ \(|2x - 1| = x + 1\) តាមក្រាប ។
មើលដំណោះស្រាយ
\(f(x) = |2x - 1|\) ចំពោះ \(-1 \le x \le 3\)៖
តម្លៃអប្បបរមាកើតមានត្រង់ \(2x - 1 = 0 \iff x = \dfrac{1}{2} \in [-1, 3]\) គឺ \(f\left(\dfrac{1}{2}\right) = 0\)។
តម្លៃនៅចុងកាត់៖
គេមានអនុគមន៍ \(f\) កំណត់លើ \(\mathbb{R}\) ដោយ \(f(x) = 2x^2 + 12x - 3\) ។ កំណត់ចំនួនពិត \(a\) , \(\alpha\) , \(\beta\) ដែល \(f(x) = a(x - \alpha)^2 + \beta\) ។
មើលដំណោះស្រាយ
\(f(x) = 2x^2 + 12x - 3\) លើ \(\mathbb{R}\)៖
បំប្លែងជាទម្រង់កាណូនិក៖
កំពូលប៉ារ៉ាបូលគឺ \(V(-3, -21)\)
អ័ក្សឆ្លុះគឺបន្ទាត់ \(x = -3\)
តម្លៃអប្បបរមាគឺ \(-21\) ត្រង់ \(x = -3\)
គេមានប៉ារ៉ាបូល \((P) : y = ax^2 + bx + c\) កាត់តាមចំណុច \(A(-1, 0)\) , \(B(1, 3)\) និង \(C(3, 4)\) និងបន្ទាត់ \(D : x + 2\) ។
កំណត់ចំនួនពិត \(a, b\) និង \(c\) រួចសង់ក្រាបតាងប៉ារ៉ាបូល ។
ដោះស្រាយវិសមីការ \(-\frac{1}{4}x^2 + \frac{3}{2}x + \frac{7}{4} \leq x + 2\) តាមក្រាហ្វិក ។
មើលដំណោះស្រាយ
\((P) : y = ax^2 + bx + c\) កាត់តាម \(A(-1, 0), B(1, 3), C(3, 4)\)៖
កំណត់តម្លៃ \(a, b, c\)៖
ជំនួសចំណុចទាំងបីចូល៖\[\begin{cases} a - b + c = 0 \quad{} (1) \\ a + b + c = 3 \quad{} (2) \\ 9a + 3b + c = 4 \quad{} (3) \end{cases}\]យក \((2) - (1)\)៖ \(2b = 3 \implies b = \dfrac{3}{2}\)។
ជំនួស \(b = \dfrac{3}{2}\) ចូល \((1)\)៖ \(a + c = \dfrac{3}{2}\)។
យក \((3) - (2)\)៖ \(8a + 2b = 1 \implies 8a + 3 = 1 \implies 8a = -2 \implies a = -\dfrac{1}{4}\)។
\(c = \dfrac{3}{2} - \left(-\dfrac{1}{4}\right) = \dfrac{7}{4}\)។
ដូចនេះ \((P) : y = -\dfrac{1}{4}x^2 + \dfrac{3}{2}x + \dfrac{7}{4}\)។រកចំណុចប្រសព្វរវាង \((P)\) និង \(D : y = x + 2\)៖
\[\begin{aligned} -\frac{1}{4}x^2 + \frac{3}{2}x + \frac{7}{4} &= x + 2 \\ \iff -x^2 + 6x + 7 &= 4x + 8 \end{aligned}\]\[\iff x^2 - 2x + 1 = 0 \iff (x - 1)^2 = 0 \implies x = 1\]ត្រង់ \(x = 1 \implies y = 1 + 2 = 3\)។
ដូចនេះ បន្ទាត់ \(D\) ប៉ះនឹងប៉ារ៉ាបូល \((P)\) ត្រង់ចំណុច \(B(1, 3)\)។
គន្លងបាល់បោះ៖ កីឡាករម្នាក់បោះបាល់បញ្ចូលកន្ត្រក។ កម្ពស់បាល់ \(h\) (គិតជាម៉ែត្រ) ធៀបនឹងដី បន្ទាប់ពីរយៈពេល \(t\) វិនាទី កំណត់ដោយអនុគមន៍ \(h(t) = -5t^2 + 10t + 2\)។
តើបាល់ឡើងដល់កម្ពស់អតិបរមានៅវិនាទីទីប៉ុន្មាន?
តើកម្ពស់អតិបរមានោះស្មើនឹងប៉ុន្មានម៉ែត្រ?
មើលដំណោះស្រាយ
គន្លងបាល់បោះ៖
សមីការកម្ពស់បាល់ជាអនុគមន៍ដឺក្រេទី ២ មានទម្រង់ \(h(t) = -5t^2 + v_0 t + h_0\)។
កំពូលនៃប៉ារ៉ាបូលផ្ដល់កម្ពស់អតិបរមាដែលបាល់អាចឡើងដល់ខ្ពស់បំផុត ត្រង់ខណៈ \(t_v = -\dfrac{v_0}{2a}\)។
ប្រាក់ចំណេញនៃរោងចក្រ៖ រោងចក្រផលិតអាវយឺតមួយរកប្រាក់ចំណេញប្រចាំថ្ងៃ \(P\) (គិតជាពាន់រៀល) ជាអនុគមន៍នៃចំនួនអាវយឺត \(x\) ដែលផលិតបាន ដោយសមីការ \(P(x) = -2x^2 + 400x - 5000\)។
តើរោងចក្រត្រូវផលិតអាវយឺតប៉ុន្មានទើបទទួលបានប្រាក់ចំណេញខ្ពស់បំផុត?
តើប្រាក់ចំណេញខ្ពស់បំផុតនោះមានចំនួនប៉ុន្មាន?
មើលដំណោះស្រាយ
ប្រាក់ចំណេញនៃរោងចក្រ៖ \(P(x) = -2x^2 + 40x - 50\) (ពាន់រៀល)៖
ដោយ \(a = -2 < 0\) អនុគមន៍មានតម្លៃអតិបរមាត្រង់កំពូល៖
រកកូអរដោនេកំពូល អ័ក្សឆ្លុះ និងសំណុំរូបភាពនៃប៉ារ៉ាបូល \(y = x^2 - 6x + 8\)។
មើលដំណោះស្រាយ
\(y = x^2 - 6x + 8\)៖
បំប្លែង៖ \(y = (x - 3)^2 - 1\)។
កំពូលគឺ \(V(3, -1)\)
អ័ក្សឆ្លុះគឺបន្ទាត់ \(x = 3\)
ដោយ \(a = 1 > 0\) នាំឱ្យសំណុំរូបភាពគឺ \(R = [-1, +\infty)\)
រកកូអរដោនេកំពូល អ័ក្សឆ្លុះ និងសំណុំរូបភាពនៃប៉ារ៉ាបូល \(y = -2x^2 + 8x - 3\)។
មើលដំណោះស្រាយ
\(y = -2x^2 + 8x - 3\)៖
បំប្លែង៖ \(y = -2(x^2 - 4x) - 3 = -2(x - 2)^2 + 8 - 3 = -2(x - 2)^2 + 5\)។
កំពូលគឺ \(V(2, 5)\)
អ័ក្សឆ្លុះគឺបន្ទាត់ \(x = 2\)
ដោយ \(a = -2 < 0\) នាំឱ្យសំណុំរូបភាពគឺ \(R = (-\infty, 5]\)
សរសេរអនុគមន៍ \(y = 3x^2 - 12x + 7\) ជាទម្រង់ទូទៅនៃកំពូល \(y = a(x - h)^2 + k\)។
មើលដំណោះស្រាយ
សរសេរ \(y = 3x^2 - 12x + 7\) ជាទម្រង់កំពូល \(y = a(x - h)^2 + k\)៖
សរសេរអនុគមន៍ \(y = -\dfrac{1}{2}x^2 + 2x + 1\) ជាទម្រង់ \(y = a(x - h)^2 + k\)។
មើលដំណោះស្រាយ
សរសេរ \(y = -\dfrac{1}{2}x^2 + 2x + 1\) ជាទម្រង់ \(y = a(x - h)^2 + k\)៖
រកតម្លៃអប្បបរមា ឬអតិបរមានៃអនុគមន៍ \(f(x) = 4x^2 - 16x + 25\) លើ \(\mathbb{R}\)។
មើលដំណោះស្រាយ
\(f(x) = 4x^2 - 16x + 25\) លើ \(\mathbb{R}\)៖
\(f(x) = 4(x^2 - 4x) + 25 = 4(x - 2)^2 - 16 + 25 = 4(x - 2)^2 + 9\)។
ដោយ \(a = 4 > 0\) នាំឱ្យអនុគមន៍មាន តម្លៃអប្បបរមាស្មើ \(9\) ត្រង់ \(x = 2\)។
រកតម្លៃអប្បបរមា ឬអតិបរមានៃអនុគមន៍ \(g(x) = -3x^2 - 6x + 2\) លើ \(\mathbb{R}\)។
មើលដំណោះស្រាយ
\(g(x) = -3x^2 - 6x + 2\) លើ \(\mathbb{R}\)៖
\(g(x) = -3(x^2 + 2x) + 2 = -3(x + 1)^2 + 3 + 2 = -3(x + 1)^2 + 5\)។
ដោយ \(a = -3 < 0\) នាំឱ្យអនុគមន៍មាន តម្លៃអតិបរមាស្មើ \(5\) ត្រង់ \(x = -1\)។
រកតម្លៃធំបំផុត និងតូចបំផុតនៃអនុគមន៍ \(y = x^2 - 4x + 5\) លើចន្លោះ \([0, 3]\)។
មើលដំណោះស្រាយ
រកតម្លៃធំបំផុត និងតូចបំផុតនៃ \(y = x^2 - 4x + 5\) លើ \([0, 3]\)៖
\(y = (x - 2)^2 + 1\)។ កំពូល \(x = 2 \in [0, 3]\) ផ្ដល់តម្លៃអប្បបរមា \(y_{\min} = 1\)។
តម្លៃនៅចុងកាត់៖
រកតម្លៃធំបំផុត និងតូចបំផុតនៃអនុគមន៍ \(y = x^2 - 4x + 5\) លើចន្លោះ \([3, 5]\)។
មើលដំណោះស្រាយ
រកតម្លៃធំបំផុត និងតូចបំផុតនៃ \(y = x^2 - 4x + 5\) លើ \([3, 5]\)៖
\(y = (x - 2)^2 + 1\)។ កំពូល \(x = 2 \notin [3, 5]\)។
ដោយ \(x \ge 3 > 2\) អនុគមន៍កើនដាច់ខាតលើ \([3, 5]\)៖
រកតម្លៃធំបំផុត និងតូចបំផុតនៃអនុគមន៍ \(y = -x^2 + 2x + 3\) លើចន្លោះ \([-2, 2]\)។
មើលដំណោះស្រាយ
រកតម្លៃធំបំផុត និងតូចបំផុតនៃ \(y = -x^2 + 2x + 3\) លើ \([-2, 2]\)៖
\(y = -(x - 1)^2 + 4\)។ កំពូល \(x = 1 \in [-2, 2]\) ផ្ដល់តម្លៃអតិបរមា \(y_{\max} = 4\)។
តម្លៃនៅចុងកាត់៖
កំណត់សមីការប៉ារ៉ាបូលដែលមានកំពូល \(V(2, -3)\) ហើយកាត់តាមចំណុច \((0, 5)\)។
មើលដំណោះស្រាយ
ប៉ារ៉ាបូលមានកំពូល \(V(2, -3)\) ហើយកាត់តាម \((0, 5)\)៖
ទម្រង់កំពូល៖ \(y = a(x - 2)^2 - 3\)។
កាត់តាម \((0, 5) \implies 5 = a(0 - 2)^2 - 3 \iff 4a = 8 \implies a = 2\)។
ដូចនេះ \(y = 2(x - 2)^2 - 3 = 2x^2 - 8x + 5\)។
កំណត់សមីការប៉ារ៉ាបូលដែលមានអ័ក្សឆ្លុះជាបន្ទាត់ \(x = 1\), មានតម្លៃអប្បបរមាស្មើ \(-4\), និងកាត់អ័ក្សអរដោនេត្រង់ \((0, -3)\)។
មើលដំណោះស្រាយ
អ័ក្សឆ្លុះ \(x = 1\), តម្លៃអប្បបរមា \(-4\), កាត់អ័ក្ស \(Oy\) ត្រង់ \((0, -1)\)៖
កំពូលគឺ \(V(1, -4) \implies y = a(x - 1)^2 - 4\)។
កាត់តាម \((0, -1) \implies -1 = a(0 - 1)^2 - 4 \implies a = 3\)។
ដូចនេះ \(y = 3(x - 1)^2 - 4 = 3x^2 - 6x - 1\)។
កំណត់សមីការប៉ារ៉ាបូលដែលកាត់អ័ក្សអាប់ស៊ីសត្រង់ \(x = -1\) និង \(x = 5\), ហើយមានតម្លៃអតិបរមាស្មើ \(9\)។
មើលដំណោះស្រាយ
កាត់អ័ក្ស \(Ox\) ត្រង់ \(x = -1\) និង \(x = 5\), តម្លៃអតិបរមាស្មើ \(9\)៖
អ័ក្សឆ្លុះគឺបន្ទាត់កណ្តាល \(x = \dfrac{-1 + 5}{2} = 2\) នាំឱ្យកំពូលគឺ \(V(2, 9)\)។
សមីការមានទម្រង់ \(y = a(x - 2)^2 + 9\)។
កាត់តាម \((5, 0) \implies 0 = a(5 - 2)^2 + 9 \iff 9a + 9 = 0 \implies a = -1\)។
ដូចនេះ \(y = -(x - 2)^2 + 9 = -x^2 + 4x + 5\)។
រកលក្ខខណ្ឌនៃប៉ារ៉ាម៉ែត្រ \(m\) ដើម្បីឱ្យប៉ារ៉ាបូល \(y = x^2 - 2mx + m + 6\) ប៉ះនឹងអ័ក្សអាប់ស៊ីស។
មើលដំណោះស្រាយ
ប៉ារ៉ាបូល \(y = x^2 - 2mx + m + 6\) ប៉ះនឹងអ័ក្សអាប់ស៊ីស៖
លក្ខខណ្ឌប៉ះអ័ក្ស \(Ox\) គឺ \(\Delta' = 0\)៖
រកលក្ខខណ្ឌនៃ \(m\) ដើម្បីឱ្យប៉ារ៉ាបូល \(y = x^2 - (m+1)x + 4\) មិនជួបអ័ក្សអាប់ស៊ីស។
មើលដំណោះស្រាយ
ប៉ារ៉ាបូល \(y = x^2 - (m+1)x + 4\) មិនជួបអ័ក្សអាប់ស៊ីស៖
លក្ខខណ្ឌគ្មានចំណុចរួមជាមួយ \(Ox\) គឺ \(\Delta < 0\)៖
រកលក្ខខណ្ឌនៃ \(m\) ដើម្បីឱ្យប៉ារ៉ាបូល \(y = -x^2 + 2x + m\) កាត់អ័ក្សអាប់ស៊ីសត្រង់ពីរចំណុចផ្សេងគ្នា។
មើលដំណោះស្រាយ
ប៉ារ៉ាបូល \(y = -x^2 + 2x + m\) កាត់អ័ក្សអាប់ស៊ីសត្រង់ពីរចំណុចផ្សេងគ្នា៖
លក្ខខណ្ឌកាត់ \(Ox\) ត្រង់ពីរចំណុចគឺ \(\Delta' > 0\)៖
រកកូអរដោនេចំណុចប្រសព្វរវាងបន្ទាត់ \(y = x + 1\) និងប៉ារ៉ាបូល \(y = x^2 - 3x + 4\)។
មើលដំណោះស្រាយ
ប្រសព្វរវាង \(y = x + 1\) និង \(y = x^2 - 3x + 4\)៖
សមីការអាប់ស៊ីសប្រសព្វ៖
\(x = 1 \implies y = 1 + 1 = 2 \implies (1, 2)\)
\(x = 3 \implies y = 3 + 1 = 4 \implies (3, 4)\)
ចំណុចប្រសព្វគឺ \((1, 2)\) និង \((3, 4)\)។
រកកូអរដោនេចំណុចប្រសព្វរវាងបន្ទាត់ \(y = 2x - 5\) និងប៉ារ៉ាបូល \(y = -x^2 + 4x - 2\)។
មើលដំណោះស្រាយ
ប្រសព្វរវាង \(y = 2x - 5\) និង \(y = -x^2 + 4x - 2\)៖
សមីការអាប់ស៊ីសប្រសព្វ៖
\(x = 3 \implies y = 2(3) - 5 = 1 \implies (3, 1)\)
\(x = -1 \implies y = 2(-1) - 5 = -7 \implies (-1, -7)\)
ចំណុចប្រសព្វគឺ \((3, 1)\) និង \((-1, -7)\)។
រកតម្លៃ \(m\) ដើម្បីឱ្យបន្ទាត់ \(y = 2x + m\) ប៉ះនឹងប៉ារ៉ាបូល \(y = x^2 + 4\)។
មើលដំណោះស្រាយ
រក \(m\) ដើម្បីឱ្យ \(y = 2x + m\) ប៉ះនឹង \(y = x^2 + 4\)៖
សមីការអាប់ស៊ីសប្រសព្វ៖
ដោះស្រាយវិសមីការដឺក្រេទីពីរ \(x^2 - 5x + 6 \le 0\) តាមពីជគណិត និងតាមក្រាហ្វិក។
មើលដំណោះស្រាយ
ដោះស្រាយវិសមីការ \(x^2 - 5x + 6 \le 0\)៖
តាមពីជគណិត៖ \((x - 2)(x - 3) \le 0\)។ សញ្ញាអវិជ្ជមាន ឬសូន្យស្ថិតនៅចន្លោះឫស នាំឱ្យ \(2 \le x \le 3\)។
តាមក្រាហ្វិក៖ ប៉ារ៉ាបូល \(y = x^2 - 5x + 6\) បែរភាពប៉ោងឡើងលើ កាត់អ័ក្ស \(Ox\) ត្រង់ \(x = 2\) និង \(x = 3\)។ ផ្នែកនៃក្រាបដែលស្ថិតនៅក្រោម ឬលើអ័ក្ស \(Ox\) ត្រូវនឹង \(x \in [2, 3]\)។
សំណុំចម្លើយគឺ \(S = [2, 3]\)។
ដោះស្រាយវិសមីការ \(-2x^2 + 3x + 5 > 0\)។
មើលដំណោះស្រាយ
ដោះស្រាយវិសមីការ \(-2x^2 + 3x + 5 > 0\)៖
គុណនឹង \(-1\)៖
កន្សោមអវិជ្ជមាននៅចន្លោះឫស៖
ដោះស្រាយវិសមីការ \(x^2 - 6x + 9 > 0\)។
មើលដំណោះស្រាយ
ដោះស្រាយវិសមីការ \(x^2 - 6x + 9 > 0\)៖
បំប្លែងជាការេពេញលេញ៖
សំណុំចម្លើយគឺ \(S = \mathbb{R} \setminus \{3\} = (-\infty, 3) \cup (3, +\infty)\)។
បង្ហាញថាវិសមីការ \(x^2 + 4x + 7 > 0\) ពិតចំពោះគ្រប់ \(x \in \mathbb{R}\)។
មើលដំណោះស្រាយ
បង្ហាញថា \(x^2 + 4x + 7 > 0\) ពិតចំពោះគ្រប់ \(x \in \mathbb{R}\)៖
បំប្លែងជាការេពេញលេញ៖
ដូចនេះ វិសមីការពិតចំពោះគ្រប់ \(x \in \mathbb{R}\)។
រកតម្លៃនៃ \(m\) ដើម្បីឱ្យវិសមីការ \(x^2 - 2(m-1)x + 4 > 0\) ផ្ទៀងផ្ទាត់ចំពោះគ្រប់ \(x \in \mathbb{R}\)។
មើលដំណោះស្រាយ
រក \(m\) ដើម្បីឱ្យ \(x^2 - 2(m-1)x + 4 > 0\) ចំពោះគ្រប់ \(x \in \mathbb{R}\)៖
ដោយមេគុណ \(a = 1 > 0\) លក្ខខណ្ឌដើម្បីឱ្យត្រីធាវិជ្ជមានដាច់ខាតលើ \(\mathbb{R}\) គឺ \(\Delta' < 0\)៖
រកតម្លៃនៃ \(m\) ដើម្បីឱ្យវិសមីការ \(-x^2 + 2mx - 3m \le 0\) ផ្ទៀងផ្ទាត់ចំពោះគ្រប់ \(x \in \mathbb{R}\)។
មើលដំណោះស្រាយ
រក \(m\) ដើម្បីឱ្យ \(-x^2 + 2mx - 3m \le 0\) ចំពោះគ្រប់ \(x \in \mathbb{R}\)៖
ដោយ \(a = -1 < 0\) លក្ខខណ្ឌដើម្បីឱ្យត្រីធាអវិជ្ជមាន ឬសូន្យលើ \(\mathbb{R}\) គឺ \(\Delta' \le 0\)៖
ចតុកោណកែងមួយមានបរិមាត្រ \(40\text{ m}\)។ កំណត់វិមាត្រដើម្បីឱ្យផ្ទៃក្រឡារបស់វាមានតម្លៃធំបំផុត។
មើលដំណោះស្រាយ
ចតុកោណកែងមានបរិមាត្រ \(40\text{ m}\)៖
តាង \(x\) ជាបណ្តោយ និង \(y\) ជាទទឹង (\(x, y > 0\)) នោះ \(2(x + y) = 40 \implies y = 20 - x\)។
ផ្ទៃក្រឡាជាអនុគមន៍នៃ \(x\)៖
ចំនួនពីរមានផលបូកស្មើ \(24\)។ រកចំនួនទាំងពីរនោះដើម្បីឱ្យផលគុណរបស់វាមានតម្លៃធំបំផុត។
មើលដំណោះស្រាយ
ពីរចំនួនមានផលបូកស្មើ \(24\)៖
តាងចំនួនទាំងពីរដោយ \(x\) និង \(24 - x\)។
ផលគុណរបស់វាគឺ៖
ដូចនេះ ចំនួនទាំងពីរនោះគឺ \(12\) និង \(12\)។
ចំនួនពីរមានផលដកស្មើ \(10\)។ រកចំនួនទាំងពីរនោះដើម្បីឱ្យផលបូកការេរបស់វាមានតម្លៃតូចបំផុត។
មើលដំណោះស្រាយ
ពីរចំនួនមានផលដកស្មើ \(10\)៖
តាងចំនួនទីមួយដោយ \(x\) នោះចំនួនទីពីរគឺ \(x - 10\)។
ផលបូកការេនៃចំនួនទាំងពីរគឺ៖
ដូចនេះ ចំនួនទាំងពីរគឺ \(5\) និង \(-5\)។
កសិករម្នាក់មានរបងប្រវែង \(120\text{ m}\) សម្រាប់ព័ទ្ធដីចតុកោណកែងមួយជាប់មាត់ស្ទឹងត្រង់ (មិនចាំបាច់ធ្វើរបងតាមបណ្តោយមាត់ស្ទឹងទេ)។ រកវិមាត្រដីដើម្បីឱ្យផ្ទៃក្រឡាព័ទ្ធបានធំបំផុត រួចគណនាផ្ទៃក្រឡាអតិបរមានោះ។
មើលដំណោះស្រាយ
របងដីចតុកោណកែងជាប់មាត់ស្ទឹង៖
តាង \(x\) ជាទទឹងដី (ជ្រុងកែងនឹងមាត់ស្ទឹងចំនួន ២) និង \(y\) ជាបណ្តោយ (ជ្រុងស្របនឹងមាត់ស្ទឹងចំនួន ១)៖
ប្រវែងរបងសរុបគឺ \(2x + y = 120 \implies y = 120 - 2x\)។
ផ្ទៃក្រឡាដី៖
គ្រាប់ផ្លោងមួយត្រូវបានបាញ់ឡើងលើពីកម្ពស់ \(20\text{ m}\) ធៀបនឹងដី ដោយមានកម្ពស់កំណត់ដោយ \(h(t) = -5t^2 + 30t + 20\) (គិតជា \(\text{m}\)) បន្ទាប់ពីរយៈពេល \(t\) វិនាទី។
តើគ្រាប់ផ្លោងឡើងដល់កម្ពស់អតិបរមានៅវិនាទីទីប៉ុន្មាន? រកកម្ពស់អតិបរមានោះ។
តើរយៈពេលប៉ុន្មានវិនាទីទើបគ្រាប់ផ្លោងធ្លាក់មកដល់ដី?
មើលដំណោះស្រាយ
កម្ពស់គ្រាប់ផ្លោង៖ \(h(t) = -5t^2 + 30t + 20\) (\(t \ge 0\))៖
កម្ពស់អតិបរមាកើតមានត្រង់កំពូលប៉ារ៉ាបូល៖
\[t_v = -\frac{b}{2a} = -\frac{30}{2(-5)} = 3\text{ s}\]\[\begin{aligned} h_{\max} &= h(3) = -5(3^2) + 30(3) + 20 \\ &= -45 + 90 + 20 = 65\text{ m} \end{aligned}\]គ្រាប់ធ្លាក់ដល់ដីកាលណា \(h(t) = 0\)៖
\[-5t^2 + 30t + 20 = 0 \iff t^2 - 6t - 4 = 0\]\(\Delta' = 9 - (-4) = 13 \implies t = 3 + \sqrt{13} \approx 6.61\text{ s}\) (\(t > 0\))។
ហាងមួយលក់វត្ថុអនុស្សាវរីយ៍បាន \(80\) គ្រឿងក្នុងមួយថ្ងៃ ក្នុងតម្លៃ \(10\$\) ក្នុងមួយគ្រឿង។ រាល់ពេលដែលដំឡើងថ្លៃ \(1\$\) ការលក់នឹងថយចុះ \(4\) គ្រឿង។
បង្ហាញប្រាក់ចំណូលប្រចាំថ្ងៃ \(R(x)\) ជាអនុគមន៍នៃការដំឡើងថ្លៃ \(x\) ដុល្លារ។
តើត្រូវលក់ក្នុងតម្លៃប៉ុន្មានដើម្បីឱ្យប្រាក់ចំណូលទទួលបានអតិបរមា?
មើលដំណោះស្រាយ
ចំណូលលក់វត្ថុអនុស្សាវរីយ៍៖
តាង \(x\) ជាចំនួនដងនៃការតម្លើងថ្លៃ \(1\$\) (\(x \ge 0\))៖
តម្លៃលក់ថ្មី៖ \(P(x) = 10 + x\) ($/គ្រឿង)
បរិមាណលក់បាន៖ \(Q(x) = 80 - 4x\) (គ្រឿង)
ចំណូលសរុបប្រចាំថ្ងៃគឺ៖
ធ្នូស្ពានមួយមានរាងជាប៉ារ៉ាបូល \(y = -0.05x^2 + 1.2x\) ដែល \(x\) និង \(y\) គិតជាម៉ែត្រ។
គណនាប្រវែងគម្លាតជើងធ្នូស្ពាននៅកម្រិតផ្ទៃទឹក (\(y = 0\))។
គណនាកម្ពស់ខ្ពស់បំផុតនៃធ្នូស្ពានធៀបនឹងផ្ទៃទឹក។
មើលដំណោះស្រាយ
ធ្នូស្ពានរាងប៉ារ៉ាបូល \(y = -0.05x^2 + 1.2x\)៖
ប្រវែងចន្លោះស្ពាន (ចម្ងាយរវាងជើងធ្នូទាំងសងខាង \(y = 0\))៖
\[\begin{aligned} -0.05x^2 + 1.2x &= 0 \\ \iff x(-0.05x + 1.2) &= 0 \\ \implies x = 0 \text{ ឬ } x &= \frac{1.2}{0.05} = 24\text{ m} \end{aligned}\]កម្ពស់ខ្ពស់បំផុតនៃធ្នូស្ពាន (ត្រង់ចំណុចកណ្តាល \(x = 12\text{ m}\))៖
\[\begin{aligned} y(12) &= -0.05(12^2) + 1.2(12) \\ &= -7.2 + 14.4 = 7.2\text{ m} \end{aligned}\]
ចានឆ្លុះពន្លឺព្រះអាទិត្យ (STEM/PISA)៖ មុខកាត់នៃចានឆ្លុះប្រមូលកម្ដៅព្រះអាទិត្យមួយមានរាងជាប៉ារ៉ាបូល \(y = \dfrac{1}{16}x^2\) ចំពោះ \(-4 \le x \le 4\) (គិតជាម៉ែត្រ)។
គណនាទទឹងមាត់ចាន និងជម្រៅនៃចានឆ្លុះ។
កំណត់ទីតាំងចំណុចកំណុំ (Focus) ដែលកាំរស្មីព្រះអាទិត្យប្រមូលផ្តុំខ្លាំងបំផុត (\(f = \dfrac{1}{4a}\))។
មើលដំណោះស្រាយ
ចានឆ្លុះពន្លឺព្រះអាទិត្យ (STEM/PISA)៖
មុខកាត់ជាប៉ារ៉ាបូលមានសមីការ \(y = ax^2\) ដែលមានគល់ \(O(0, 0)\) ជាបាតចាន។
បើអង្កត់ផ្ចិតមាត់ចានគឺ \(D\) និងជម្រៅចានគឺ \(H\) នោះចានកាត់តាមចំណុច \(\left(\dfrac{D}{2}, H\right)\) នាំឱ្យ៖
ការបង្កើនប្រសិទ្ធភាពចំណេញកសិកម្ម (PISA)៖ សហគមន៍កសិកម្មមួយផលិតស្រូវ ដោយមានថ្លៃដើមផលិតសរុប \(C(q) = 2q^2 + 40q + 500\) (គិតជាពាន់រៀល) ចំពោះបរិមាណស្រូវ \(q\) តោន។ តម្លៃលក់គឺ \(120\) ពាន់រៀលក្នុងមួយតោន (\(R(q) = 120q\))។
សរសេរអនុគមន៍ប្រាក់ចំណេញ \(P(q) = R(q) - C(q)\)។
តើត្រូវផលិតស្រូវប៉ុន្មានតោនដើម្បីទទួលបានប្រាក់ចំណេញអតិបរមា? គណនាប្រាក់ចំណេញនោះ។
រកចន្លោះបរិមាណផលិតផលដែលធានាថាមិនខាតបង់ (\(P(q) \ge 0\))។
មើលដំណោះស្រាយ
ការបង្កើនប្រសិទ្ធភាពចំណេញកសិកម្ម (PISA)៖
ថ្លៃដើមផលិត៖ \(C(q) = 2q^2 + 40q + 500\) (ពាន់រៀល)។
ចំណូលពីការលក់ក្នុងតម្លៃ \(120\) ពាន់រៀល/តោន៖ \(R(q) = 120q\)។
ប្រាក់ចំណេញសុទ្ធគឺ \(P(q) = R(q) - C(q)\)៖
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
✎ សំណួរទី ២១–៣០
✎ សំណួរទី ៣១–៤០
✎ សំណួរទី ៤១–៥០
តេស្តសមត្ថភាព ៖ ជំពូកទី ៦ អនុគមន៍ — ៥០ សំណួរ · ៩០ នាទី