ហ៊ីប៉ាឃើស (Hipparchus) (ប្រមាណ ១៩០-១២០ មុនគ.ស) គឺជាតារាវិទូ និងគណិតវិទូក្រិកបុរាណ ដែលត្រូវបានគេទទួលស្គាល់ថាជាបិតានៃត្រីកោណមាត្រ។ គាត់បានបង្កើតតារាងត្រីកោណមាត្រដំបូងគេបង្អស់ ដើម្បីជួយក្នុងការគណនាចលនារបស់ព្រះអាទិត្យ និងព្រះច័ន្ទ។ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ បុព្វបុរសខ្មែរនាសម័យអង្គរក៏បានប្រើប្រាស់ចំណេះដឹងធរណីមាត្រ និងរង្វាស់ជ្រុងមុំដើម្បីតម្រង់ទិសប្រាសាទអង្គរវត្តឱ្យស្របនឹងទិសថ្ងៃរះចំកំពូលកណ្ដាលនៅថ្ងៃសមរាត្រី (Equinox) យ៉ាងអស្ចារ្យ។
តង់សង់
គេដាក់ជើងឧបករណ៍នៅត្រង់ចំណុច \(O\) ឱ្យឈរតែកែងនឹងផ្ទៃដីមានចម្ងាយ \(OD\) ពីដងទង់ជាតិ ។
គេដាក់ភ្នែកតាមបំពង់រ៉ាប់ទ័រតម្រង់ត្រង់ឱ្យឃើញចុង \(B\) នៃដងទង់ជាតិ ។ ខ្សែទម្ងន់ដែលធ្លាក់ត្រង់ចុះមកដីជួបនឹងអ័ក្សរង្វាស់នៃរ៉ាប់ទ័រ កំណត់បានមុំស្មើនឹងមុំ \(BAC\) ។ កម្ពស់ដងទង់ជាតិ \(DB = DC + CB\) ដែល \(DC = OA\) ជាកម្ពស់ជើងឧបករណ៍ ។ ឧបមាថា \(\angle BAC = 25^\circ\) ចម្ងាយ \(OD = 10\text{ m}\) និង \(OA = 2\text{ m}\) ។
គេសង់ត្រីកោណ \(A'B'C'\) ត្រង់ \(C'\) ដោយយក \(A'C' = 5\text{ cm}\), \(\angle B'A'C' = 25^\circ\) រួចយកបន្ទាត់ក្រិតវាស់រកប្រវែងជ្រុង \(B'C'\) ។
\(ABC\) ជាត្រីកោណកែងកំណត់ពីសេណារីយោខាងលើ គេឃើញថាត្រីកោណ \(ABC\) និង \(A'B'C'\) ជាត្រីកោណដូចគ្នាតាមករណីទី \(1\) ។ តាមផលធៀបចំណុចយើងទាញបាន \(\frac{BC}{AC} = \frac{B'C'}{A'C'}\) ឬ \(BC = AC \times \frac{B'C'}{A'C'}\)
គេសង្កេតឃើញថា ផលធៀប \(\frac{BC}{AC}\) ត្រូវកំណត់បានដោយគ្រាន់តែស្គាល់ចំណុច \(A\) និងរង្វាស់មុំ \(A\) ។
ផលធៀប \(\frac{BC}{AC}\) រវាងរង្វាស់ជ្រុងឈមនឹងរង្វាស់ជ្រុងជាប់នៃមុំ \(A\) ហៅថាតង់សង់នៃមុំ \(A\) ។ គេកំណត់សរសេរ \(\tan A\) ។
គេកំណត់សរសេររង្វាស់មុំត្រង់កំពូលត្រីកោណដោយឈ្មោះកំពូលត្រីកោណនោះ ។
ក្នុងត្រីកោណកែងមួយ បើ \(A\) ជារង្វាស់មុំស្រួចមួយ នោះតង់សង់នៃមុំ \(A\) គឺជាផលធៀបរង្វាស់ជ្រុងឈមមុំ \(A\) និងរង្វាស់ជ្រុងជាប់មុំ \(A\)
\(ABC\) ជាត្រីកោណកែងត្រង់ \(C\) មានរង្វាស់ជ្រុង \(BC = 3\text{ cm}\), \(AC = 4\text{ cm}\) ។ គណនា \(\tan A\) និង \(\tan B\) ។
គេបាន
៣. សង់ត្រីកោណកែងមួយដែលមានមុំស្រួចមួយស្មើ \(28^\circ\) ។ យកបន្ទាត់ក្រិតវាស់ជ្រុងកែងទាំងពីរ រួចគណនា \(\tan 28^\circ\) ។
បើគេសង់ត្រីកោណ \(MNP\) កែងត្រង់ \(M\) ដោយយកមុំ \(\angle N = 28^\circ\) និង \(MN = 3\text{ cm}\) នោះគេវាស់ជ្រុង \(MP\) គេបាន \(MP = 1.6\text{ cm}\)
តាមរូបខាងក្រោមនេះ គណនាតង់សង់នៃមុំ \(A\) រួចប្រើរ៉ាប់ទ័រដើម្បីវាស់តម្លៃនៃមុំ \(A\) ៖
| ក. | ខ. | គ. |
រូបភាពនេះកំពុងរៀបចំ |
រូបភាពនេះកំពុងរៀបចំ |
រូបភាពនេះកំពុងរៀបចំ |
មើលចម្លើយ
ក. \(\tan A = 0.714\), \(\angle A \approx 35.5^\circ\) ខ. \(\tan A = 0.8\), \(\angle A \approx 38.6^\circ\) គ. \(\tan A = 2.5\), \(\angle A \approx 68.2^\circ\) ។
ស៊ីនុស និងកូស៊ីនុស
\(ABC\) ជាត្រីកោណកែងត្រង់ \(C\) ។ បើស្គាល់ \(\tan A = 0.75\) និង \(AC = 5\text{ cm}\) ចូរគណនាផលធៀប \(\frac{BC}{AB}\) និង \(\frac{AC}{AB}\) ។
តាមរូបមន្តតង់សង់ គេបាន \(\tan A = \frac{BC}{AC}\) ឬ \(BC = AC \cdot \tan A\)
គេសង្កេតឃើញថា ផលធៀប \(\frac{BC}{AB}\) និង \(\frac{AC}{AB}\) អាចកំណត់បានដោយគ្រាន់តែស្គាល់មុំមួយ និងជ្រុងមួយ ។
ផលធៀប \(\frac{BC}{AB}\) ជ្រុងឈមមុំ \(A\) និងអ៊ីប៉ូតេនុសហៅថា ស៊ីនុសនៃមុំ \(A\) ។ គេកំណត់សរសេរ \(\sin A\) ។
ផលធៀប \(\frac{AC}{AB}\) ជ្រុងជាប់មុំ \(A\) និងអ៊ីប៉ូតេនុសហៅថា កូស៊ីនុសនៃមុំ \(A\) ។ គេកំណត់សរសេរ \(\cos A\) ។
ក្នុងត្រីកោណកែងមួយ បើ \(A\) ជារង្វាស់មុំស្រួចមួយនោះ៖
ស៊ីនុសនៃមុំ \(A\) គឺជាផលធៀបរវាងរង្វាស់ជ្រុងឈមមុំ \(A\) និងអ៊ីប៉ូតេនុស ។
\[\sin A = \frac{BC}{AB} = \frac{a}{c} \text{ ឬ } a = c \cdot \sin A \text{~។}\]កូស៊ីនុសនៃមុំ \(A\) គឺជាផលធៀបរវាងរង្វាស់ជ្រុងជាប់មុំ \(A\) និងអ៊ីប៉ូតេនុស ។
\[\cos A = \frac{AC}{AB} = \frac{b}{c} \text{ ឬ } b = c \cdot \cos A \text{~។}\]
សម្គាល់ ៖ តង់សង់ ស៊ីនុស និងកូស៊ីនុស ហៅថា ផលធៀបត្រីកោណមាត្រ ។
\(MNP\) ជាត្រីកោណកែងត្រង់ \(N\) គណនាកូស៊ីនុសមុំ \(M\) ។
ដោយស្គាល់ជ្រុងជាប់មុំ \(M\) គឺ \(MN = 3\text{ cm}\) និងអ៊ីប៉ូតេនុស \(MP = 8\text{ cm}\) នោះ គេបាន
\(EFG\) ជាត្រីកោណកែងត្រង់ \(E\) ដែល \(EG = 4\text{ cm}\) និង \(FG = 7\text{ cm}\) ។ គណនា \(\sin F\) ។
ដោយជ្រុងឈមមុំ \(F\) គឺ \(EG = 4\text{ cm}\) និងអ៊ីប៉ូតេនុស \(FG = 7\text{ cm}\) នោះ គេបាន
១. តាមរូបខាងក្រោមនេះ គណនា \(\sin A\) និង \(\cos A\) ៖
| ក. | ខ. | គ. |
រូបភាពនេះកំពុងរៀបចំ |
រូបភាពនេះកំពុងរៀបចំ |
រូបភាពនេះកំពុងរៀបចំ |
២. តាមរូប ក ខ និង គ ខាងលើ សង់ជ្រុងឱ្យត្រឹមត្រូវតាមខ្នាតពិតជាសង់ទីម៉ែត្រ (\(\text{cm}\)) ។ យករ៉ាប់ទ័រវាស់រកមុំ \(A\) រួចសន្និដ្ឋានតម្លៃផលធៀបត្រីកោណមាត្រនៃមុំ \(A\) នេះ ។
មើលចម្លើយ
១. ក. \(\sin A = 0.8\), \(\cos A = 0.6\) ខ. \(\sin A = \frac{12}{13}\), \(\cos A = \frac{5}{13}\) គ. \(\sin A = \frac{\sqrt{3}}{2}\), \(\cos A = \frac{1}{2}\) ។
២. ក. \(\angle A \approx 53^\circ\), \(\sin A \approx 0.8\), \(\cos A \approx 0.6\), \(\tan A \approx 1.33\)
ខ. \(\angle A \approx 67.4^\circ\), \(\sin A \approx 0.92\), \(\cos A \approx 0.38\), \(\tan A \approx 2.4\) ។
តម្លៃផលធៀបត្រីកោណមាត្រនៃមុំពិសេស
ត្រីកោណសម័ង្ស
គេប្រើលក្ខណៈត្រីកោណសម័ង្ស \(ABC\) ដែលជ្រុងមានរង្វាស់ \(a\) ដើម្បីគណនាផលធៀបត្រីកោណមាត្រនៃមុំ \(30^\circ\) និងមុំ \(60^\circ\) ។
គេគូសកម្ពស់ \(AH\) គេបាន \(ABH\) ជាត្រីកោណកែងត្រង់ \(H\) ដែលមានមុំ \(B = 60^\circ\) និង \(\angle BAH = 30^\circ\) ។ គេមាន \(AB = BC = AC\), \(BH = HC = \frac{BC}{2} = \frac{a}{2}\)
តាមទ្រឹស្ដីបទពីតាក័រ គេបាន
តាមនិយមន័យផលធៀបត្រីកោណមាត្រ គេបាន
ត្រីកោណកែងសមបាត
គេប្រើលក្ខណៈត្រីកោណកែងសមបាត ដើម្បីគណនាផលធៀបត្រីកោណមាត្រនៃមុំ \(45^\circ\) ។ គេមាន \(BC = AC = a\), \(\angle A = \angle B = 45^\circ\) (ដូចរូប)
តាមទ្រឹស្ដីបទពីតាក័រ
តាមនិយមន័យផលធៀបត្រីកោណមាត្រ
តាមការកំណត់តម្លៃផលធៀបត្រីកោណមាត្រនេះ គេអាចបង្កើតបានតារាងតម្លៃផលធៀបត្រីកោណមាត្រនៃមុំពី \(0^\circ\) ទៅ \(90^\circ\) (តារាងត្រីកោណមាត្រ) ។
ប្រើតារាងត្រីកោណមាត្រ គណនារង្វាស់ជ្រុងនិងមុំនៃត្រីកោណកែង \(ABC\) ដោយស្គាល់ ៖
| ក. \(AC = 3\), \(\angle B = 22^\circ\) | ខ. \(AC = 3.4\), \(\angle A = 26^\circ\) |
| គ. \(AB = 7\), \(\angle B = 60^\circ\) | ឃ. \(AC = 4\), \(AB = 7\) ។ |
គណនារង្វាស់ជ្រុងនិងមុំនៃត្រីកោណកែង \(ABC\)
ក. \(\tan 22^\circ = \frac{AC}{BC}\) ឬ \(BC = \frac{AC}{\tan 22^\circ} = \frac{3}{0.4040} = 7.42\)
នៅតាមផ្លូវចោតមួយ បើគេធ្វើដំណើរដល់ចំណុច \(A\) គេដឹងថាមានកម្ពស់ \(5\text{ m}\) ផុតពីដីរាប ។ បើគេបន្តដំណើរ \(100\text{ m}\) ទៅមុខទៀតដល់ចំណុច \(B\) តើគេបានកម្ពស់ប៉ុន្មានម៉ែត្រផុតពីដីរាប បើគេដឹងថាមុំ \(A\) ស្មើ \(15^\circ\) គឺរកកម្ពស់ \(BD\) ។
មើលចម្លើយ
\(BD = 30.88\text{ m}\) ។
\(ABCD\) ជាចតុកោណកែងដែល \(BC = 5\) និងមុំ \(\angle BDC = 30^\circ\) ។ \(H\) ជាចំណោលកែងនៃ \(C\) លើ \(BD\) ។ គណនារង្វាស់ \(AB\), \(BH\) និង \(BD\) ។
មើលចម្លើយ
\(AB = 5\sqrt{3}\), \(BH = \frac{5}{2}\), \(BD = 10\) ។
ទំនាក់ទំនងរវាងផលធៀបត្រីកោណមាត្រ
ទំនាក់ទំនងរវាងតង់សង់ ស៊ីនុស និងកូស៊ីនុស
\(ABC\) ជាត្រីកោណកែងត្រង់ \(C\) គេបាន \(\tan A = \frac{a}{b} \; , \; \sin A = \frac{a}{c} \; , \; \cos A = \frac{b}{c}\) ដោយ \(a = c \cdot \sin A\), \(b = c \cdot \cos A\) នោះ \(\tan A = \frac{c \cdot \sin A}{c \cdot \cos A}\) ដូច្នេះ \(\tan A = \frac{\sin A}{\cos A}\) ។
ទំនាក់ទំនងរវាងស៊ីនុស និងកូស៊ីនុស
តាមទ្រឹស្ដីបទពីតាក័រ \(BC^2 + AC^2 = AB^2\) ឬ \((c \cdot \sin A)^2 + (c \cdot \cos A)^2 = c^2\) \(c^2 [ (\sin A)^2 + (\cos A)^2 ] = c^2\) ឬ \((\sin A)^2 + (\cos A)^2 = 1\) ។
គេអាចសរសេរ \((\sin A)^2 = \sin^2 A\) និង \((\cos A)^2 = \cos^2 A\)។
ដូច្នេះ គេបានទំនាក់ទំនងសំខាន់ក្នុងផលធៀបត្រីកោណមាត្រ ៖
បើគេចែកអង្គទាំងពីរនៃ \(\sin^2 A + \cos^2 A = 1\) នឹង \(\cos^2 A \neq 0\) នោះ គេបាន
ផលធៀបត្រីកោណមាត្រនៃមុំបំពេញ
បើមុំ \(A\) និង \(B\) មានផលបូកស្មើ \(90^\circ\) នោះគេថាមុំ \(A\) និង \(B\) ជាមុំបំពេញគ្នា ។ បើ \(ABC\) ជាត្រីកោណកែងត្រង់ \(C\) នោះ \(A + B = 90^\circ\) ។
តាមផលធៀបត្រីកោណមាត្រ គេបាន
ដោយ \(\angle B = 90^\circ - \angle A\) នោះ \(\sin(90^\circ - A) = \cos A\) ឬ \(\cos(90^\circ - A) = \sin A\)
ដោយមុំ \(A\) និង \((90^\circ - A)\) ជាមុំបំពេញគ្នានោះ៖
ស៊ីនុសនៃមុំមួយស្មើនឹងកូស៊ីនុសនៃមុំមួយទៀត
តង់សង់នៃមុំមួយស្មើនឹងចម្រាសតង់សង់នៃមុំមួយទៀត ។
ត្រីកោណ \(ABC\) កែងត្រង់ \(C\) បើគេស្គាល់ \(\sin A = \frac{4}{7}\) ។ គណនា \(\cos A\) និង \(\tan A\) ។
តាមទំនាក់ទំនង \(\sin^2 A + \cos^2 A = 1\) នោះ \(\cos^2 A = 1 - \sin^2 A = 1 - \left(\frac{4}{7}\right)^2 = \frac{33}{49}\)
ដោយ \(\cos A > 0\) នោះ \(\cos A = \frac{\sqrt{33}}{7}\)
បើស្គាល់ \(\cos \alpha = \frac{3}{5}\) គណនា \(\frac{1 + \tan \alpha}{1 - \tan \alpha}\) ដែល \(\alpha\) ជារង្វាស់មុំស្រួច ។
\(\sin^2 \alpha = 1 - \cos^2 \alpha = 1 - \left(\frac{3}{5}\right)^2 = \frac{16}{25}\)
ដោយ \(\sin \alpha > 0\) នោះ \(\sin \alpha = \frac{4}{5}\) និង \(\tan \alpha = \frac{\sin \alpha}{\cos \alpha} = \frac{4}{3}\)
បើស្គាល់ \(\tan \alpha = 2\) គណនា \(\frac{2 \sin \alpha + \cos \alpha}{\cos \alpha - 3 \sin \alpha}\) ។
គេមាន \(\tan \alpha = \frac{\sin \alpha}{\cos \alpha} = 2\) នាំឱ្យ \(\sin \alpha = 2 \cos \alpha\)
១. ដោយស្គាល់ \(\cos A = \frac{12}{13}\) ដែល \(A\) ជាមុំស្រួច គណនា \(\sin A\) និង \(\tan A\) ។
២. ដោយស្គាល់ \(\tan A = 3\) ដែល \(A\) ជាមុំស្រួច គណនា \(\sin A\) និង \(\cos A\) ។
៣. រកផលធៀបត្រីកោណមាត្រនៃមុំតូចជាង \(45^\circ\) ដែលស្មើនឹងផលធៀបត្រីកោណមាត្រនីមួយៗនេះ ៖
| ក. \(\sin 63^\circ\) | ខ. \(\cos 82^\circ\) | គ. \(\tan 73^\circ\) ។ |
មើលចម្លើយ
១. \(\sin A = \frac{5}{13}, \ \tan A = \frac{5}{12}\)
២. \(\sin A = \frac{3\sqrt{10}}{10}, \ \cos A = \frac{\sqrt{10}}{10}\)
៣. ក. \(\cos 27^\circ\) ខ. \(\sin 8^\circ\) គ. \(\frac{1}{\tan 17^\circ}\) ។
ការពង្រីកនៃផលធៀបត្រីកោណមាត្រ
ការគណនាផលធៀបត្រីកោណមាត្រដោយប្រើកូអរដោនេ
គេបានកំណត់ផលធៀបត្រីកោណមាត្រនៃមុំស្រួច ដោយប្រើត្រីកោណកែង ។ បើ \(\alpha\) ជាមុំទាល តើគេអាចកំណត់ផលធៀបត្រីកោណមាត្រនៃមុំទាល \(\alpha\) បានឬទេ? គេនឹងសិក្សាបញ្ហានេះនៅក្នុងតម្រុយកូអរដោនេ ។
នៅក្នុងតម្រុយកូអរដោនេ គេគូសរង្វង់ផ្ចិត \(O\) កាំ \(r\) ។ \(M\) ជាចំណុចមួយនៅលើរង្វង់នេះ ។ \(OM\) ផ្គុំជាមួយអ័ក្សអាប់ស៊ីសខាង \(x\) វិជ្ជមាន កំណត់បានមុំស្រួច \(\alpha\) ។ \(P\) ជាចំណោលកែងនៃ \(M\) លើអ័ក្សអាប់ស៊ីស ។
តាមនិយមន័យផលធៀបត្រីកោណមាត្រចំពោះត្រីកោណកែង \(OMP\) ។ គេបាន
បើចំណុច \(M\) មានកូអរដោនេ \((x, y)\) នោះ
តាមលក្ខណៈនេះ គេនឹងកំណត់ផលធៀបត្រីកោណមាត្រនៃមុំ \(\alpha\) ដែល \(0^\circ \leq \alpha \leq 180^\circ\) ។ ក្នុងតម្រុយកូអរដោនេ គូសរង្វង់ផ្ចិត \(O\) កាំ \(r\) ហើយ \(M\) ជាចំណុចនៅលើរង្វង់ដែល \(OM\) កំណត់ជាមួយអ័ក្សអាប់ស៊ីសខាង \(x\) វិជ្ជមានបានមុំ \(\alpha\) ជាមុំទាល ។ គេឃើញថាចំណុច \(M\) នៅក្នុងតំបន់នេះអាប់ស៊ីស \(x\) ជាចំនួនអវិជ្ជមាននិងអរដោនេ \(y\) ជាចំនួនវិជ្ជមាន ។ ដូច្នេះ
បើមុំ \(\alpha = 120^\circ\) និងកាំ \(r = 2\) ឯកតា បង្ហាញថា \(M\) មានកូអរដោនេ \((-1, \sqrt{3})\) រួចគណនាផលធៀបត្រីកោណមាត្រនៃមុំ \(120^\circ\) ។
\(OMP\) ជាត្រីកោណកែងត្រង់ \(P\) មាន \(\angle MOP = 60^\circ\) គេបាន
គេទាញបាន៖
នៅលើរង្វង់ត្រីកោណមាត្រ គូសបន្ទាត់ \(AL\) ប៉ះនឹងរង្វង់ត្រង់ចំណុច \(A(1, 0)\) និងស្របនឹងអ័ក្សអរដោនេ ។ បន្ទាត់ \(OM\) កាត់បន្ទាត់ \(AL\) ត្រង់ \(T\) ។
បើ \(0^\circ \leq \alpha < 90^\circ\) បន្ទាត់ \(OM\) កាត់បន្ទាត់ \(AL\) ត្រង់ចំណុច \(T\) ខាងផ្នែកវិជ្ជមាន គេបាន \(\tan \alpha = \frac{AT}{OA} = \frac{AT}{1} = AT\) ។
បើ \(\alpha = 90^\circ\) បន្ទាត់ \(OM\) ស្របនឹង \(AL\) ដូច្នេះ គ្មានតម្លៃតង់សង់នៃមុំ \(90^\circ\) ទេ ។
បើ \(90^\circ < \alpha < 180^\circ\) បន្ទាត់ \(OM\) កាត់បន្ទាត់ \(AL\) ត្រង់ \(T'\) ខាងផ្នែកអវិជ្ជមានគេបាន \(\tan \alpha = AT'\) ។
សម្គាល់
អ័ក្សអាប់ស៊ីស ហៅថាអ័ក្សកូស៊ីនុស
អ័ក្សអរដោនេ ហៅថាអ័ក្សស៊ីនុស
អ័ក្ស \(AL\) ហៅថាអ័ក្សតង់សង់ ។
នៅលើរង្វង់ត្រីកោណមាត្រចំណុច \(A, B\) និង \(A'\) មានកូអរដោនេ \((1, 0), (0, 1)\) និង \((-1, 0)\)
បើ \(M\) នៅត្រង់ \(A\) នោះមុំ \(\alpha = 0^\circ\)
\(\cos 0^\circ = 1, \ \sin 0^\circ = 0, \ \tan 0^\circ = 0\)បើ \(M\) នៅត្រង់ \(B\) នោះមុំ \(\alpha = 90^\circ\)
\(\cos 90^\circ = 0, \ \sin 90^\circ = 1, \ \tan 90^\circ\) មិនកំណត់ ។បើ \(M\) នៅត្រង់ \(A'\) នោះ \(\alpha = 180^\circ\) : \(\cos 180^\circ = -1, \ \sin 180^\circ = 0, \ \tan 180^\circ = 0\) ។
បើកាំ \(r = 1\) ឯកតា គណនាផលធៀបត្រីកោណមាត្រនៃមុំ \(120^\circ, 135^\circ\) ។
ដោយ \(\alpha = 120^\circ\) នោះ \(\angle MOP = 60^\circ\), \(M\left(-\frac{1}{2}, \frac{\sqrt{3}}{2}\right)\) ។ ដូច្នេះ \(\cos 120^\circ = -\frac{1}{2}\), \(\sin 120^\circ = \frac{\sqrt{3}}{2}\), \(\tan 120^\circ = -\sqrt{3}\)
ដោយ \(\alpha = 135^\circ\) នោះ \(\angle M'OP' = 45^\circ\), \(M\left(-\frac{\sqrt{2}}{2}, \frac{\sqrt{2}}{2}\right)\) ។
ដូច្នេះ \(\cos 135^\circ = -\frac{\sqrt{2}}{2}, \ \sin 135^\circ = \frac{\sqrt{2}}{2}, \ \tan 135^\circ = -1\) ។
តារាងផលធៀបត្រីកោណមាត្រនៃមុំពិសេស
| \(\alpha\) | \(0\) | \(30^\circ\) | \(45^\circ\) | \(60^\circ\) | \(90^\circ\) | \(120^\circ\) | \(135^\circ\) | \(150^\circ\) | \(180^\circ\) |
|---|---|---|---|---|---|---|---|---|---|
| \(\sin\alpha\) | \(0\) | \(\frac{1}{2}\) | \(\frac{\sqrt{2}}{2}\) | \(\frac{\sqrt{3}}{2}\) | \(1\) | \(\frac{\sqrt{3}}{2}\) | \(\frac{\sqrt{2}}{2}\) | \(\frac{1}{2}\) | \(0\) |
| \(\cos\alpha\) | \(1\) | \(\frac{\sqrt{3}}{2}\) | \(\frac{\sqrt{2}}{2}\) | \(\frac{1}{2}\) | \(0\) | \(-\frac{1}{2}\) | \(-\frac{\sqrt{2}}{2}\) | \(-\frac{\sqrt{3}}{2}\) | \(-1\) |
| \(\tan\alpha\) | \(0\) | \(\frac{\sqrt{3}}{3}\) | \(1\) | \(\sqrt{3}\) | មិនកំណត់ | \(-\sqrt{3}\) | \(-1\) | \(-\frac{\sqrt{3}}{3}\) | \(0\) |
ដោយប្រើរង្វង់ត្រីកោណមាត្រ ចូរផ្ទៀងផ្ទាត់ទំនាក់ទំនងខាងក្រោម៖
ក. \(\sin^2 \alpha + \cos^2 \alpha = 1\)
ខ. \(\tan \alpha = \frac{\sin \alpha}{\cos \alpha}\)
គ. \(1 + \tan^2 \alpha = \frac{1}{\cos^2 \alpha}\) ។
សង្កេត បើ \(0^\circ \leq \alpha \leq 180^\circ\) នោះ \(-1 \leq \cos \alpha \leq 1\) និង \(0 \leq \sin \alpha \leq 1\) ។
ផលធៀបត្រីកោណមាត្រនៃមុំ \(180^\circ - \alpha\)
បើ \(\alpha\) និង \(\beta\) ជាមុំបន្ថែមគ្នាទោះ \(\alpha + \beta = 180^\circ\) ហើយ \(\beta = 180^\circ - \alpha\), \(\angle AOM = \alpha\), \(\angle AOM' = \beta = 180^\circ - \alpha\)
គេបាន \(\angle A'OM' = \alpha\) ។ ដូច្នេះ \(M\) និង \(M'\) ឆ្លុះគ្នាធៀបនឹងអ័ក្ស \((Oy)\) ។ បើ \(M\) មានកូអរដោនេ \((x, y)\) នោះ \(M'\) មានកូអរដោនេ \((-x, y)\) ។
ដោយ \(\cos \alpha = x, \ \sin \alpha = y, \ \tan \alpha = \frac{y}{x}\) នោះ \(\cos \beta = -x, \ \sin \beta = y, \ \tan \beta = -\frac{y}{x}\)
នាំឱ្យ \(\cos \beta = -\cos \alpha, \ \sin \beta = \sin \alpha, \ \tan \beta = -\tan \alpha\)
តាមរូបមន្តនេះ តម្លៃផលធៀបត្រីកោណមាត្រនៃមុំទាលត្រូវគណនាបានតាមការបំប្លែងមុំនេះជាមុំស្រួច ។
ក. \(\cos 120^\circ = \cos(180^\circ - 60^\circ) = -\cos 60^\circ = -\frac{1}{2}\) ។
ខ. \(\sin 120^\circ = \sin(180^\circ - 60^\circ) = \sin 60^\circ = \frac{\sqrt{3}}{2}\) ។
គ. \(\tan 120^\circ = \tan(180^\circ - 60^\circ) = -\tan 60^\circ = -\sqrt{3}\) ។
ឃ. \(\sin 143^\circ = \sin(180^\circ - 37^\circ) = \sin 37^\circ \approx 0.6018\) ។
រកផលធៀបត្រីកោណមាត្រនៃមុំ \(135^\circ, \ 152^\circ\) ។
មើលចម្លើយ
\(\cos 135^\circ = -\frac{\sqrt{2}}{2}, \ \sin 135^\circ = \frac{\sqrt{2}}{2}, \ \tan 135^\circ = -1\)
\(\cos 152^\circ \approx -0.8829, \ \sin 152^\circ \approx 0.4695, \ \tan 152^\circ \approx -0.5317\) ។
ផលធៀបត្រីកោណមាត្រនៃមុំ \(90^\circ - \alpha\)
ក្នុងតម្រុយកូអរដោនេ គេផ្ទៀងផ្ទាត់ផលធៀបត្រីកោណមាត្រនៃមុំបំពេញគ្នា \(\alpha + \beta = 90^\circ\), \(\beta = 90^\circ - \alpha\), \(\angle AOM = \alpha\), \(\angle AOM' = \beta\) ។ នៅលើរង្វង់ត្រីកោណមាត្រចំណុច \(M\) និង \(M'\) ឆ្លុះគ្នាធៀបគ្នានឹងកន្លះបន្ទាត់ពុះ \((OT)\) នៃ \(\angle xOy\) ។
គេបាន \(\cos \beta = \sin \alpha, \ \sin \beta = \cos \alpha\) ។
អនុវត្តន៍
គេឱ្យ \(\cos \alpha = -\frac{3}{4}\) ដែល \(0^\circ \leq \alpha \leq 180^\circ\) ។ គណនា \(\sin \alpha\) និង \(\tan \alpha\) ។
តាមទំនាក់ទំនង \(\sin^2 \alpha + \cos^2 \alpha = 1\) គេបាន \(\sin^2 \alpha = 1 - \cos^2 \alpha = 1 - \left(-\frac{3}{4}\right)^2 = \frac{7}{16}\)
ដោយ \(0^\circ \leq \alpha \leq 180^\circ\) នោះ \(\sin \alpha \geq 0\) នាំឱ្យ \(\sin \alpha = \frac{\sqrt{7}}{4}\) ដូច្នេះ \(\tan \alpha = \frac{\sin \alpha}{\cos \alpha} = \frac{\frac{\sqrt{7}}{4}}{-\frac{3}{4}} = -\frac{\sqrt{7}}{3}\) ។
គេឱ្យ \(\tan \alpha = -\sqrt{2}\) ដែល \(0^\circ \leq \alpha \leq 180^\circ\) ។ គណនា \(\sin \alpha\) និង \(\cos \alpha\) ។
តាមទំនាក់ទំនង \(1 + \tan^2 \alpha = \frac{1}{\cos^2 \alpha}\) គេបាន \(\frac{1}{\cos^2 \alpha} = 1 + (-\sqrt{2})^2 = 3\) ឬ \(\cos^2 \alpha = \frac{1}{3}\)
ដោយ \(\tan \alpha < 0\) និង \(0^\circ \leq \alpha \leq 180^\circ\) នោះ \(\cos \alpha < 0\) នាំឱ្យ \(\cos \alpha = -\frac{\sqrt{3}}{3}\) តែ \(\tan \alpha = \frac{\sin \alpha}{\cos \alpha}\) ឬ \(\sin \alpha = \tan \alpha \cdot \cos \alpha = (-\sqrt{2})\left(-\frac{\sqrt{3}}{3}\right) = \frac{\sqrt{6}}{3}\) ។
គេអាចដោះស្រាយតាមរបៀបម្យ៉ាងទៀត
គេសង់រង្វង់កាំមាន \(r = \sqrt{3}\) ។ នៅលើរង្វង់នេះគេដៅចំណុច \(M(-1, \sqrt{2})\) ដែលផ្ទៀងផ្ទាត់ \(\tan \alpha = \frac{y}{x} = \frac{\sqrt{2}}{-1} = -\sqrt{2}\) គេបាន \(\cos \alpha = \frac{x}{r} = -\frac{1}{\sqrt{3}} = -\frac{\sqrt{3}}{3}\) និង \(\sin \alpha = \frac{y}{r} = \frac{\sqrt{2}}{\sqrt{3}} = \frac{\sqrt{6}}{3}\) ។
រកតម្លៃមុំ \(\alpha\) ដែល \(0^\circ \leq \alpha \leq 180^\circ\) ហើយផ្ទៀងផ្ទាត់ \(\sin \alpha = \frac{\sqrt{3}}{2}\) ។
នៅលើរង្វង់ត្រីកោណមាត្រ \(\sin \alpha\) ជាអរដោនេនៃចំណុចនៅលើរង្វង់នេះ \(y = \frac{\sqrt{3}}{2}\) ។
ចំណុច \(M\) និង \(M'\) ដែលមានអរដោនេ \(y = \frac{\sqrt{3}}{2}\) ឋិតនៅលើរង្វង់ ហើយចំណុចទាំងពីរនេះឆ្លុះគ្នាធៀបនឹងអ័ក្សអរដោនេ ។
តាមរូបមន្ត \(\sin^2 \alpha + \cos^2 \alpha = 1\) នាំឱ្យ \(\cos^2 \alpha = 1 - \sin^2 \alpha = 1 - \left(\frac{\sqrt{3}}{2}\right)^2 = \frac{1}{4}\)
\(\cos \alpha = \pm \frac{1}{2}, \ M'\left(-\frac{1}{2}, \frac{\sqrt{3}}{2}\right), \ M\left(\frac{1}{2}, \frac{\sqrt{3}}{2}\right)\)
ដូច្នេះ មុំ \(\alpha\) ដែលត្រូវរកគឺ \(\alpha = 60^\circ\) ឬ \(\alpha = 180^\circ - 60^\circ = 120^\circ\) ។
លំហាត់អនុវត្តន៍
ចំពោះត្រីកោណកែងខាងក្រោម ចូរកំណត់តម្លៃ
\(\sin A\)
\(\cos A\)
\(\tan A\)
\(\sin B\)
\(\cos B\)
\(\tan B\) ។
មើលដំណោះស្រាយ
កំណត់តម្លៃផលធៀបត្រីកោណមាត្រ៖
រូបទី 1៖ \(\triangle ABC\) កែងត្រង់ \(C\) មានជ្រុងកែង \(AC = 12\), \(BC = 5\)។
តាមទ្រឹស្ដីបទពីតាករ អ៊ីប៉ូតេនុសគឺ៖\[AB = \sqrt{AC^2 + BC^2} = \sqrt{12^2 + 5^2} = \sqrt{169} = 13\]ចំពោះមុំស្រួច \(A\)៖\[\begin{aligned} \textbf{ក.}~\ \sin A &= \frac{\text{ឈម}}{\text{អ៊ីប៉ូតេនុស}} = \frac{BC}{AB} = \frac{5}{13} \\ \textbf{ខ.}~\ \cos A &= \frac{\text{ជាប់}}{\text{អ៊ីប៉ូតេនុស}} = \frac{AC}{AB} = \frac{12}{13} \\ \textbf{គ.}~\ \tan A &= \frac{\text{ឈម}}{\text{ជាប់}} = \frac{BC}{AC} = \frac{5}{12} \end{aligned}\]ចំពោះមុំស្រួច \(B\)៖\[\begin{aligned} \textbf{ឃ.}~\ \sin B &= \frac{AC}{AB} = \frac{12}{13} \\ \textbf{ង.}~\ \cos B &= \frac{BC}{AB} = \frac{5}{13} \\ \textbf{ច.}~\ \tan B &= \frac{AC}{BC} = \frac{12}{5} \end{aligned}\]រូបទី 2៖ \(\triangle ABC\) កែងត្រង់ \(A\) មាន \(AC = 7\), \(AB = 24\), អ៊ីប៉ូតេនុស \(BC = 25\)។
\[\begin{aligned} \textbf{ឃ.}~\ \sin B &= \frac{\text{ឈម}}{\text{អ៊ីប៉ូតេនុស}} = \frac{AC}{BC} = \frac{7}{25} \\ \textbf{ង.}~\ \cos B &= \frac{\text{ជាប់}}{\text{អ៊ីប៉ូតេនុស}} = \frac{AB}{BC} = \frac{24}{25} \\ \textbf{ច.}~\ \tan B &= \frac{\text{ឈម}}{\text{ជាប់}} = \frac{AC}{AB} = \frac{7}{24} \end{aligned}\]
គណនាផលធៀបត្រីកោណមាត្រនៃមុំ \(A\) រួចឱ្យតម្លៃប្រហែលនៃមុំ \(A\) តាមរូបខាងក្រោម៖
មើលដំណោះស្រាយ
គណនាផលធៀបត្រីកោណមាត្រ និងទាញរកមុំ \(A\)៖
រូបទី 1៖ \(\triangle ABC\) កែងត្រង់ \(C\) មាន \(AC = 8\), \(BC = 5\)៖
\[\tan A = \frac{BC}{AC} = \frac{5}{8} = 0.625\]នាំឱ្យ \(\angle A = \arctan(0.625) \approx 32^\circ\) (ឬ \(32^\circ 00'\))។រូបទី 2៖ \(\triangle ABC\) កែងត្រង់ \(C\) មាន \(BC = 4\), អ៊ីប៉ូតេនុស \(AB = 10\)៖
\[\sin A = \frac{BC}{AB} = \frac{4}{10} = 0.4\]នាំឱ្យ \(\angle A = \arcsin(0.4) \approx 23.6^\circ\) (ឬ \(23^\circ 35'\))។រូបទី 3៖ \(\triangle ABC\) កែងត្រង់ \(C\) មាន \(BC = 2\), \(AB = 5\)៖
\[\sin A = \frac{BC}{AB} = \frac{2}{5} = 0.4\]នាំឱ្យ \(\angle A = \arcsin(0.4) \approx 23.6^\circ\)។
កំណត់តម្លៃមុំជ្រុងនិងជ្រុងផ្សេងទៀតក្នុងត្រីកោណកែងខាងក្រោម៖
មើលដំណោះស្រាយ
កំណត់តម្លៃជ្រុងនិងមុំដែលនៅសល់ក្នុងត្រីកោណកែង៖
រូបទី 1៖ \(\triangle ABC\) កែងត្រង់ \(C\) (\(AB = 17, \angle B = 61^\circ\))៖
\[\begin{aligned} \angle A &= 90^\circ - 61^\circ = 29^\circ \\ AC &= 17 \sin 61^\circ \approx 17 \times 0.8746 \approx 14.87\text{ cm} \\ BC &= 17 \cos 61^\circ \approx 17 \times 0.4848 \approx 8.24\text{ cm} \end{aligned}\]រូបទី 2៖ \(\triangle ABC\) កែងត្រង់ \(C\) (\(BC = 7, \angle B = 44^\circ\))៖
\[\begin{aligned} \angle A &= 90^\circ - 44^\circ = 46^\circ \\ AC &= 7 \tan 44^\circ \approx 7 \times 0.9657 \approx 6.76\text{ cm} \\ AB &= \frac{7}{\cos 44^\circ} \approx \frac{7}{0.7193} \approx 9.73\text{ cm} \end{aligned}\]រូបទី 3៖ \(\triangle ABC\) កែងត្រង់ \(C\) (\(AB = 14, \angle B = 28^\circ\))៖
\[\begin{aligned} \angle A &= 90^\circ - 28^\circ = 62^\circ \\ AC &= 14 \sin 28^\circ \approx 14 \times 0.4695 \approx 6.57\text{ cm} \\ BC &= 14 \cos 28^\circ \approx 14 \times 0.8829 \approx 12.36\text{ cm} \end{aligned}\]រូបទី 4៖ \(\triangle ABC\) កែងត្រង់ \(C\) (\(BC = 16, \angle B = 22^\circ\))៖
\[\begin{aligned} \angle A &= 90^\circ - 22^\circ = 68^\circ \\ AC &= 16 \tan 22^\circ \approx 16 \times 0.4040 \approx 6.46\text{ cm} \\ AB &= \frac{16}{\cos 22^\circ} \approx \frac{16}{0.9272} \approx 17.26\text{ cm} \end{aligned}\]
\(ABC\) ជាត្រីកោណកែងត្រង់ \(A\) ។ បើស្គាល់មុំមួយនិងជ្រុងមួយ គណនារង្វាស់ជ្រុងពីរទៀតដោយប្រើតារាងត្រីកោណមាត្រ ។
\(\angle B = 18^\circ, \ AB = 5\)
\(\angle B = 32^\circ, \ AC = 9\)
\(\angle B = 68^\circ, \ BC = 12\)
\(\angle C = 60^\circ, \ BC = 10\) ។
មើលដំណោះស្រាយ
ក្នុងត្រីកោណកែង \(ABC\) កែងត្រង់ \(A\)៖
\(\angle B = 18^\circ, AB = 5\)៖
\[\begin{aligned} \angle C &= 90^\circ - 18^\circ = 72^\circ \\ AC &= AB \cdot \tan 18^\circ = 5 \times 0.3249 \approx 1.62 \\ BC &= \frac{AB}{\cos 18^\circ} = \frac{5}{0.9511} \approx 5.26 \end{aligned}\]\(\angle B = 32^\circ, AC = 9\)៖
\[\begin{aligned} \angle C &= 90^\circ - 32^\circ = 58^\circ \\ AB &= \frac{AC}{\tan 32^\circ} = \frac{9}{0.6249} \approx 14.40 \\ BC &= \frac{AC}{\sin 32^\circ} = \frac{9}{0.5299} \approx 16.98 \end{aligned}\]\(\angle B = 68^\circ, BC = 12\)៖
\[\begin{aligned} \angle C &= 90^\circ - 68^\circ = 22^\circ \\ AC &= BC \cdot \sin 68^\circ = 12 \times 0.9272 \approx 11.13 \\ AB &= BC \cdot \cos 68^\circ = 12 \times 0.3746 \approx 4.50 \end{aligned}\]\(\angle C = 60^\circ, BC = 10\)៖
\[\begin{aligned} \angle B &= 90^\circ - 60^\circ = 30^\circ \\ AB &= BC \cdot \sin 60^\circ = 10 \cdot \frac{\sqrt{3}}{2} = 5\sqrt{3} \approx 8.66 \\ AC &= BC \cdot \cos 60^\circ = 10 \cdot \frac{1}{2} = 5 \end{aligned}\]
\(AH\) ជាកម្ពស់នៃត្រីកោណ \(ARC\) ដែល \(HR = 2\text{ cm}, \ AC = 4\text{ cm}, \ \angle R = 40^\circ\) ។
គណនា \(AH\) រួចរកតម្លៃប្រហែលនៃមុំ \(C\)
គណនា \(HC\) ។
មើលដំណោះស្រាយ
\(AH\) ជាកម្ពស់នៃ \(\triangle ARC\) ដែល \(HR = 2\text{ cm}\), \(AC = 4\text{ cm}\), \(\angle R = 40^\circ\)៖
ក្នុងត្រីកោណកែង \(AHR\) កែងត្រង់ \(H\)៖
\[\begin{aligned} \tan R &= \frac{AH}{HR} \implies AH = HR \cdot \tan 40^\circ \\ &= 2 \times 0.8391 \approx 1.68\text{ cm} \end{aligned}\]ក្នុងត្រីកោណកែង \(AHC\) កែងត្រង់ \(H\)៖\[\sin C = \frac{AH}{AC} = \frac{1.678}{4} \approx 0.4195\]នាំឱ្យ \(\angle C = \arcsin(0.4195) \approx 24.8^\circ\) (ឬប្រហែល \(25^\circ\))។តាមទ្រឹស្ដីបទពីតាករក្នុងត្រីកោណកែង \(AHC\)៖
\[\begin{aligned} HC &= \sqrt{AC^2 - AH^2} = \sqrt{4^2 - 1.678^2} \\ &= \sqrt{16 - 2.816} = \sqrt{13.184} \approx 3.63\text{ cm} \end{aligned}\]
\(BK\) ជាកម្ពស់នៃត្រីកោណ \(BTS\) ។
គណនារង្វាស់ \(\angle BTK\)
គណនា \(BK\) និង \(BS\) រួចរកតម្លៃនៃមុំ \(S\) ។
មើលដំណោះស្រាយ
\(BK\) ជាកម្ពស់នៃត្រីកោណ \(BTS\) ដែល \(\angle BTS = 120^\circ, KT = 2\text{ cm}, TS = 6.5\text{ cm}\)៖
មុំ \(\angle BTK\) និង \(\angle BTS\) ជាមុំជាប់បន្ថែមគ្នា៖
\[\angle BTK = 180^\circ - \angle BTS = 180^\circ - 120^\circ = 60^\circ\]ក្នុងត្រីកោណកែង \(BKT\) កែងត្រង់ \(K\)៖
\[BK = KT \cdot \tan 60^\circ = 2 \times \sqrt{3} = 2\sqrt{3} \approx 3.46\text{ cm}\]ប្រវែង \(KS = KT + TS = 2 + 6.5 = 8.5\text{ cm}\)។
ក្នុងត្រីកោណកែង \(BKS\) កែងត្រង់ \(K\)៖\[\begin{aligned} BS &= \sqrt{BK^2 + KS^2} = \sqrt{(2\sqrt{3})^2 + 8.5^2} \\ &= \sqrt{12 + 72.25} = \sqrt{84.25} \approx 9.18\text{ cm} \end{aligned}\]គណនាមុំ \(S\)៖\[\tan S = \frac{BK}{KS} = \frac{3.464}{8.5} \approx 0.4075 \implies \angle S \approx 22.2^\circ\]
ស្រាយបំភ្លឺសមភាព
មើលដំណោះស្រាយ
ស្រាយបំភ្លឺសមភាព៖
ពិនិត្យអង្គខាងឆ្វេង៖
គណនាតម្លៃនៃកន្សោមនីមួយៗខាងក្រោម៖
\(\frac{\sin 45^\circ}{\cos 30^\circ + \sin 60^\circ}\)
\(\tan 45^\circ + \tan 30^\circ \tan 60^\circ\)
\(\frac{\sin 65^\circ}{\cos 25^\circ}\)
\(\tan 75^\circ \tan 15^\circ\) ។
មើលដំណោះស្រាយ
គណនាតម្លៃនៃកន្សោមនីមួយៗ៖
\(\dfrac{\sin 45^\circ}{\cos 30^\circ + \sin 60^\circ}\)៖
\[= \frac{\frac{\sqrt{2}}{2}}{\frac{\sqrt{3}}{2} + \frac{\sqrt{3}}{2}} = \frac{\frac{\sqrt{2}}{2}}{\sqrt{3}} = \frac{\sqrt{2}}{2\sqrt{3}} = \frac{\sqrt{6}}{6}\]\(\tan 45^\circ + \tan 30^\circ \tan 60^\circ\)៖
\[= 1 + \left(\frac{\sqrt{3}}{3}\right)(\sqrt{3}) = 1 + 1 = 2\]\(\dfrac{\sin 65^\circ}{\cos 25^\circ}\)៖
ដោយ \(65^\circ + 25^\circ = 90^\circ\) ជាមុំបំពេញគ្នា នោះ \(\sin 65^\circ = \cos 25^\circ\)៖\[\frac{\sin 65^\circ}{\cos 25^\circ} = \frac{\cos 25^\circ}{\cos 25^\circ} = 1\]\(\tan 75^\circ \tan 15^\circ\)៖
ដោយ \(75^\circ + 15^\circ = 90^\circ\) នោះ \(\tan 75^\circ = \cot 15^\circ = \dfrac{1}{\tan 15^\circ}\)៖\[\tan 75^\circ \tan 15^\circ = \frac{1}{\tan 15^\circ} \cdot \tan 15^\circ = 1\]
សម្រួលកន្សោម \(B = \cos(180^\circ - \alpha) - \sin(180^\circ - \alpha) + \cos(90^\circ - \alpha)\) ។
មើលដំណោះស្រាយ
សម្រួលកន្សោម \(B = \cos(180^\circ - \alpha) - \sin(180^\circ - \alpha) + \cos(90^\circ - \alpha)\)៖
តាមរូបមន្តមុំបន្ថែម និងមុំបំពេញ៖
រកតម្លៃ \(\cos \alpha\) ឬ \(\sin \alpha\) ឬ \(\tan \alpha\) ដោយស្គាល់៖
\(\sin \alpha = \frac{\sqrt{3}}{2}\) និង \(0^\circ \leq \alpha \leq 180^\circ\)
\(\cos \alpha = -\frac{4}{5}\) និង \(90^\circ \leq \alpha \leq 180^\circ\)
\(\tan \alpha = 2\) និង \(0^\circ \leq \alpha \leq 90^\circ\)
\(\tan \alpha = -\frac{1}{2}\) និង \(90^\circ \leq \alpha \leq 180^\circ\) ។
មើលដំណោះស្រាយ
រកតម្លៃផលធៀបត្រីកោណមាត្រ៖
\(\sin\alpha = \dfrac{\sqrt{3}}{2}\) និង \(0^\circ \le \alpha \le 180^\circ\)៖
\(\cos^2\alpha = 1 - \sin^2\alpha = 1 - \frac{3}{4} = \frac{1}{4} \implies \cos\alpha = \pm\frac{1}{2}\)បើ \(\alpha = 60^\circ\) (មុំស្រួច)៖ \(\cos\alpha = \frac{1}{2}, \ \tan\alpha = \sqrt{3}\)
បើ \(\alpha = 120^\circ\) (មុំទាល)៖ \(\cos\alpha = -\frac{1}{2}, \ \tan\alpha = -\sqrt{3}\)
\(\cos\alpha = -\dfrac{4}{5}\) និង \(90^\circ \le \alpha \le 180^\circ\) (កាដ្រង់ទី ២)៖
ក្នុងកាដ្រង់ទី ២ ស៊ីនុសវិជ្ជមាន៖\[\sin\alpha = \sqrt{1 - \cos^2\alpha} = \sqrt{1 - \frac{16}{25}} = \frac{3}{5}\]\[\tan\alpha = \frac{\sin\alpha}{\cos\alpha} = \frac{3/5}{-4/5} = -\frac{3}{4}\]\(\tan\alpha = 2\) និង \(0^\circ \le \alpha \le 90^\circ\) (កាដ្រង់ទី ១)៖
\(1 + \tan^2\alpha = \dfrac{1}{\cos^2\alpha} \implies \cos^2\alpha = \dfrac{1}{1 + 4} = \dfrac{1}{5} \implies \cos\alpha = \dfrac{\sqrt{5}}{5}\)\[\sin\alpha = \tan\alpha \cdot \cos\alpha = 2 \cdot \frac{\sqrt{5}}{5} = \frac{2\sqrt{5}}{5}\]\(\tan\alpha = -\dfrac{1}{2}\) និង \(90^\circ \le \alpha \le 180^\circ\) (កាដ្រង់ទី ២)៖
ក្នុងកាដ្រង់ទី ២ កូស៊ីនុសអវិជ្ជមាន៖\[\begin{aligned} \cos\alpha &= -\frac{1}{\sqrt{1 + \tan^2\alpha}} = -\frac{1}{\sqrt{1 + 1/4}} \\ &= -\frac{2}{\sqrt{5}} = -\frac{2\sqrt{5}}{5} \\ \sin\alpha &= \left(-\frac{1}{2}\right)\left(-\frac{2\sqrt{5}}{5}\right) = \frac{\sqrt{5}}{5} \end{aligned}\]
កម្ពស់អគារ៖ សុភាឈរនៅចម្ងាយ \(30\text{ m}\) ពីជើងអគារមួយ ហើយវាស់មុំសម្រេចពីកន្លែងឈរទៅកំពូលអគារបាន \(56^\circ\) ។ កម្ពស់ភ្នែកសុភាពីដីគឺ \(1.6\text{ m}\) ។
ចូរសរសេរទំនាក់ទំនងត្រីកោណមាត្រដែលតភ្ជាប់រវាងកម្ពស់អគារ ចម្ងាយ និងមុំសម្រេច។
ចូរគណនាកម្ពស់អគារ។
មើលដំណោះស្រាយ
កម្ពស់អគារ៖
តាង \(h\) ជាកម្ពស់សរុបនៃអគារ និង \(h_1\) ជាកម្ពស់ពីកម្រិតភ្នែកសុភាទៅកំពូលអគារ នោះ \(h_1 = h - 1.6\)។
ក្នុងត្រីកោណកែងដែលបង្កើតឡើងដោយភ្នែក កំពូល និងកម្រិតផ្ដេក៖\[\tan 56^\circ = \frac{h - 1.6}{30}\]គណនាកម្ពស់អគារ៖
\[\begin{aligned} h - 1.6 &= 30 \tan 56^\circ \approx 44.48\text{ m} \\ \implies h &= 44.48 + 1.6 \approx 46.1\text{ m} \end{aligned}\]ដូចនេះ កម្ពស់អគារគឺប្រហែល \(46.1\text{ m}\)។
ការដើរតាមជំរាល៖ ផ្លូវមួយដើរឡើងភ្នំមានមុំជំរាល \(12^\circ\) ធៀបនឹងផ្ទៃដីផ្ដេក។ សិស្សម្នាក់ដើរតាមផ្លូវនោះបាន \(200\text{ m}\) ។
តើសិស្សនោះបានឡើងខ្ពស់ប៉ុន្មាន? (គណនាដោយប្រើ \(\sin 12^\circ \approx 0.2079\))
តើចម្ងាយផ្ដេកដែលសិស្សដើរបានគឺប៉ុន្មាន? (គណនាដោយប្រើ \(\cos 12^\circ \approx 0.9781\))
មើលដំណោះស្រាយ
ការដើរតាមជំរាល៖ មុំជំរាល \(\alpha = 12^\circ\), ចម្ងាយដើរតាមផ្លូវ \(s = 200\text{ m}\) (អ៊ីប៉ូតេនុស)៖
កម្ពស់ដែលសិស្សឡើងបាន (ជ្រុងឈម)៖
\[h = s \cdot \sin 12^\circ \approx 200 \times 0.2079 = 41.58\text{ m}\]ចម្ងាយផ្ដេកដែលដើរបាន (ជ្រុងជាប់)៖
\[d = s \cdot \cos 12^\circ \approx 200 \times 0.9781 = 195.62\text{ m}\]
ក្នុងត្រីកោណកែងមួយមានជ្រុងកែងប្រវែង \(6\text{ cm}\) និង \(8\text{ cm}\) ។ គណនាផលធៀបត្រីកោណមាត្រ \(\sin, \cos, \tan\) នៃមុំស្រួចទាំងពីរនៃត្រីកោណនោះ។
មើលដំណោះស្រាយ
ក្នុងត្រីកោណកែងមានជ្រុងកែង \(a = 6\text{ cm}\) និង \(b = 8\text{ cm}\)៖
តាមទ្រឹស្ដីបទពីតាករ អ៊ីប៉ូតេនុសគឺ៖
ចំពោះមុំស្រួច \(A\) ឈមនឹងជ្រុង \(6\text{ cm}\)៖
\(\sin A = \frac{6}{10} = \frac{3}{5}\), \(\cos A = \frac{8}{10} = \frac{4}{5}\), \(\tan A = \frac{6}{8} = \frac{3}{4}\)ចំពោះមុំស្រួច \(B\) ឈមនឹងជ្រុង \(8\text{ cm}\)៖
\(\sin B = \frac{8}{10} = \frac{4}{5}\), \(\cos B = \frac{6}{10} = \frac{3}{5}\), \(\tan B = \frac{8}{6} = \frac{4}{3}\)
គេឱ្យ \(\theta\) ជាមុំស្រួចមួយដែល \(\sin\theta = \dfrac{5}{13}\) ។ គណនាតម្លៃនៃ \(\cos\theta\) និង \(\tan\theta\)។
មើលដំណោះស្រាយ
គេឱ្យ \(\theta\) ជាមុំស្រួច និង \(\sin\theta = \dfrac{5}{13}\)៖
តាមរូបមន្តគ្រឹះ \(\sin^2\theta + \cos^2\theta = 1\) ដោយ \(\theta\) ជាមុំស្រួច (\(\cos\theta > 0\))៖
គេឱ្យ \(\theta\) ជាមុំស្រួចមួយដែល \(\cos\theta = \dfrac{8}{17}\) ។ គណនាតម្លៃនៃ \(\sin\theta\) និង \(\tan\theta\)។
មើលដំណោះស្រាយ
គេឱ្យ \(\theta\) ជាមុំស្រួច និង \(\cos\theta = \dfrac{8}{17}\)៖
ដោយ \(\theta\) ជាមុំស្រួច (\(\sin\theta > 0\))៖
គេឱ្យ \(\theta\) ជាមុំស្រួចមួយដែល \(\tan\theta = \dfrac{15}{8}\) ។ គណនាតម្លៃនៃ \(\sin\theta\) និង \(\cos\theta\)។
មើលដំណោះស្រាយ
គេឱ្យ \(\theta\) ជាមុំស្រួច និង \(\tan\theta = \dfrac{15}{8}\)៖
តាមរូបមន្ត \(1 + \tan^2\theta = \dfrac{1}{\cos^2\theta}\)៖
គណនា \(\sin\theta\)៖
គេឱ្យ \(\alpha\) ជាមុំស្រួចមួយដែល \(\sin\alpha = \dfrac{2}{3}\) ។ គណនាតម្លៃពិតប្រាកដនៃ \(\cos\alpha\) និង \(\tan\alpha\)។
មើលដំណោះស្រាយ
គេឱ្យ \(\alpha\) ជាមុំស្រួច និង \(\sin\alpha = \dfrac{2}{3}\)៖
គណនាតម្លៃពិតប្រាកដនៃ \(\cos\alpha\)៖
គេឱ្យ \(\alpha\) ជាមុំស្រួចមួយដែល \(\tan\alpha = \sqrt{2}\) ។ គណនាតម្លៃនៃ \(\cos\alpha\) និង \(\sin\alpha\)។
មើលដំណោះស្រាយ
គេឱ្យ \(\alpha\) ជាមុំស្រួច និង \(\tan\alpha = \sqrt{2}\)៖
តាមរូបមន្ត \(1 + \tan^2\alpha = \dfrac{1}{\cos^2\alpha}\)៖
គណនាតម្លៃនៃកន្សោម \(A = \sin^2 25^\circ + \sin^2 65^\circ + \cos^2 35^\circ + \cos^2 55^\circ\)។
មើលដំណោះស្រាយ
គណនាតម្លៃកន្សោម \(A = \sin^2 25^\circ + \sin^2 65^\circ + \cos^2 35^\circ + \cos^2 55^\circ\)៖
ដោយ \(25^\circ + 65^\circ = 90^\circ\) នោះ \(\sin 65^\circ = \cos 25^\circ\) នាំឱ្យ \(\sin^2 65^\circ = \cos^2 25^\circ\)។
ដោយ \(35^\circ + 55^\circ = 90^\circ\) នោះ \(\cos 55^\circ = \sin 35^\circ\) នាំឱ្យ \(\cos^2 55^\circ = \sin^2 35^\circ\)។
ជំនួសចូលកន្សោម \(A\)៖
គណនាតម្លៃនៃកន្សោម \(B = \cos^2 15^\circ + \cos^2 75^\circ + \tan 20^\circ \tan 70^\circ\)។
មើលដំណោះស្រាយ
គណនាតម្លៃកន្សោម \(B = \cos^2 15^\circ + \cos^2 75^\circ + \tan 20^\circ \tan 70^\circ\)៖
ដោយ \(15^\circ + 75^\circ = 90^\circ\) នោះ \(\cos 75^\circ = \sin 15^\circ\) នាំឱ្យ \(\cos^2 75^\circ = \sin^2 15^\circ\)។
ដោយ \(20^\circ + 70^\circ = 90^\circ\) នោះ \(\tan 70^\circ = \cot 20^\circ = \dfrac{1}{\tan 20^\circ}\)។
ជំនួសចូលកន្សោម \(B\)៖
គណនាតម្លៃនៃកន្សោម \(C = \dfrac{\sin 38^\circ}{\cos 52^\circ} + \dfrac{\cos 19^\circ}{\sin 71^\circ} - 2\tan 45^\circ\)។
មើលដំណោះស្រាយ
គណនាតម្លៃកន្សោម \(C = \dfrac{\sin 38^\circ}{\cos 52^\circ} + \dfrac{\cos 19^\circ}{\sin 71^\circ} - 2\tan 45^\circ\)៖
ដោយ \(38^\circ + 52^\circ = 90^\circ \implies \sin 38^\circ = \cos 52^\circ \implies \dfrac{\sin 38^\circ}{\cos 52^\circ} = 1\)។
ដោយ \(19^\circ + 71^\circ = 90^\circ \implies \cos 19^\circ = \sin 71^\circ \implies \dfrac{\cos 19^\circ}{\sin 71^\circ} = 1\)។
និង \(\tan 45^\circ = 1\)។
ជំនួសចូល៖
ស្រាយបំភ្លឺសមភាពត្រីកោណមាត្រ \(\tan^2\alpha - \sin^2\alpha = \tan^2\alpha \cdot \sin^2\alpha\)។
មើលដំណោះស្រាយ
ស្រាយបំភ្លឺសមភាពត្រីកោណមាត្រ៖
បំប្លែងអង្គខាងឆ្វេង៖
ស្រាយបំភ្លឺសមភាព \(\dfrac{1}{1 + \sin\alpha} + \dfrac{1}{1 - \sin\alpha} = \dfrac{2}{\cos^2\alpha}\) (ចំពោះ \(\cos\alpha \neq 0\))។
មើលដំណោះស្រាយ
ស្រាយបំភ្លឺសមភាព៖
តម្រូវភាគបែងរួមនៃអង្គខាងឆ្វេង៖
ស្រាយបំភ្លឺសមភាព \((\sin\alpha + \cos\alpha)^2 + (\sin\alpha - \cos\alpha)^2 = 2\)។
មើលដំណោះស្រាយ
ស្រាយបំភ្លឺសមភាព៖
ពន្លាតកន្សោមទាំងពីរតាមរូបមន្តស្វ័យគុណទ្វេធា៖
ស្រាយបំភ្លឺសមភាព \(\dfrac{\cos\alpha}{1 - \sin\alpha} = \dfrac{1 + \sin\alpha}{\cos\alpha}\) (ចំពោះ \(\cos\alpha \neq 0, \sin\alpha \neq 1\))។
មើលដំណោះស្រាយ
ស្រាយបំភ្លឺសមភាព៖
គុណភាគយកនិងភាគបែងនៃអង្គខាងឆ្វេងនឹង \((1 + \sin\alpha)\)៖
ស្រាយបំភ្លឺសមភាព \(\sin^4\alpha - \cos^4\alpha = 2\sin^2\alpha - 1\)។
មើលដំណោះស្រាយ
ស្រាយបំភ្លឺសមភាព៖
បំបែកអង្គខាងឆ្វេងជាផលគុណកត្តាតាមរូបមន្តផលដកពីរការេ៖
ស្រាយបំភ្លឺសមភាព \(\dfrac{\tan\alpha + \tan\beta}{\cot\alpha + \cot\beta} = \tan\alpha \tan\beta\)។
មើលដំណោះស្រាយ
ស្រាយបំភ្លឺសមភាព៖
បំប្លែងកូតង់សង់ជាតង់សង់៖ \(\cot\alpha = \dfrac{1}{\tan\alpha}, \ \cot\beta = \dfrac{1}{\tan\beta}\)។
ភាគបែងនៃអង្គខាងឆ្វេងក្លាយជា៖
គេឱ្យ \(\sin\alpha + \cos\alpha = \dfrac{7}{5}\) ។ គណនាតម្លៃនៃផលគុណ \(P = \sin\alpha \cos\alpha\)។
មើលដំណោះស្រាយ
គេឱ្យ \(\sin\alpha + \cos\alpha = \dfrac{7}{5}\)។ គណនាតម្លៃនៃផលគុណ \(P = \sin\alpha \cos\alpha\)៖
លើកអង្គទាំងពីរនៃសមភាពជាការេ៖
គេឱ្យ \(\sin\alpha - \cos\alpha = \dfrac{1}{3}\) ។ គណនាតម្លៃនៃ \(Q = \sin^4\alpha + \cos^4\alpha\)។
មើលដំណោះស្រាយ
គេឱ្យ \(\sin\alpha - \cos\alpha = \dfrac{1}{3}\)។ គណនាតម្លៃនៃ \(Q = \sin^4\alpha + \cos^4\alpha\)៖
លើកជាការេដើម្បីរកផលគុណ \(\sin\alpha\cos\alpha\)៖
គេឱ្យ \(\tan\alpha = 3\) ។ គណនាតម្លៃនៃកន្សោម \(E = \dfrac{2\sin\alpha + 3\cos\alpha}{4\sin\alpha - 5\cos\alpha}\)។
មើលដំណោះស្រាយ
គេឱ្យ \(\tan\alpha = 3\)។ គណនា \(E = \dfrac{2\sin\alpha + 3\cos\alpha}{4\sin\alpha - 5\cos\alpha}\)៖
ដោយចែកភាគយកនិងភាគបែងនឹង \(\cos\alpha \neq 0\) យើងបាន៖
គេឱ្យ \(\tan\alpha = 2\) ។ គណនាតម្លៃនៃកន្សោម \(F = \dfrac{\sin^2\alpha - 2\sin\alpha\cos\alpha + 3\cos^2\alpha}{2\sin^2\alpha + \cos^2\alpha}\)។
មើលដំណោះស្រាយ
គេឱ្យ \(\tan\alpha = 2\)។ គណនា៖
គណនាតម្លៃពិតប្រាកដនៃផលធៀបត្រីកោណមាត្រនៃមុំពិសេសខាងក្រោម៖
\(\sin 120^\circ, \cos 120^\circ, \tan 120^\circ\)
\(\sin 135^\circ, \cos 135^\circ, \tan 135^\circ\)
\(\sin 150^\circ, \cos 150^\circ, \tan 150^\circ\)។
មើលដំណោះស្រាយ
គណនាតម្លៃពិតប្រាកដនៃផលធៀបត្រីកោណមាត្រនៃមុំពិសេស៖
មុំ \(120^\circ = 180^\circ - 60^\circ\)៖
\[\begin{aligned} \sin 120^\circ &= \sin 60^\circ = \frac{\sqrt{3}}{2} \\ \cos 120^\circ &= -\cos 60^\circ = -\frac{1}{2} \\ \tan 120^\circ &= -\tan 60^\circ = -\sqrt{3} \end{aligned}\]មុំ \(135^\circ = 180^\circ - 45^\circ\)៖
\[\begin{aligned} \sin 135^\circ &= \sin 45^\circ = \frac{\sqrt{2}}{2} \\ \cos 135^\circ &= -\cos 45^\circ = -\frac{\sqrt{2}}{2} \\ \tan 135^\circ &= -\tan 45^\circ = -1 \end{aligned}\]មុំ \(150^\circ = 180^\circ - 30^\circ\)៖
\[\begin{aligned} \sin 150^\circ &= \sin 30^\circ = \frac{1}{2} \\ \cos 150^\circ &= -\cos 30^\circ = -\frac{\sqrt{3}}{2} \\ \tan 150^\circ &= -\tan 30^\circ = -\frac{\sqrt{3}}{3} \end{aligned}\]
គណនាតម្លៃនៃកន្សោម \(M = 2\sin 30^\circ + 4\cos 60^\circ - \sqrt{3}\tan 60^\circ + \sin 90^\circ\)។
មើលដំណោះស្រាយ
គណនាតម្លៃកន្សោម \(M = 2\sin 30^\circ + 4\cos 60^\circ - \sqrt{3}\tan 60^\circ + \sin 90^\circ\)៖
ជំនួសតម្លៃមុំពិសេស៖ \(\sin 30^\circ = \dfrac{1}{2}, \ \cos 60^\circ = \dfrac{1}{2}, \ \tan 60^\circ = \sqrt{3}, \ \sin 90^\circ = 1\)។
គណនាតម្លៃនៃកន្សោម \(N = \sin^2 30^\circ + \cos^2 45^\circ + \tan^2 60^\circ - \cos^2 90^\circ\)។
មើលដំណោះស្រាយ
គណនាតម្លៃកន្សោម \(N = \sin^2 30^\circ + \cos^2 45^\circ + \tan^2 60^\circ - \cos^2 90^\circ\)៖
ជំនួសតម្លៃមុំពិសេស៖ \(\sin 30^\circ = \dfrac{1}{2}, \ \cos 45^\circ = \dfrac{\sqrt{2}}{2}, \ \tan 60^\circ = \sqrt{3}, \ \cos 90^\circ = 0\)។
គណនាតម្លៃនៃកន្សោម \(P = \dfrac{\sin 150^\circ + \cos 120^\circ}{\tan 135^\circ + \sin 90^\circ + 1}\)។
មើលដំណោះស្រាយ
គណនាតម្លៃកន្សោម \(P = \dfrac{\sin 150^\circ + \cos 120^\circ}{\tan 135^\circ + \sin 90^\circ + 1}\)៖
គណនាភាគយក៖
គណនាតម្លៃផលបូក \(S = \cos 0^\circ + \cos 20^\circ + \cos 40^\circ + \dots + \cos 160^\circ + \cos 180^\circ\)។
មើលដំណោះស្រាយ
គណនាតម្លៃផលបូក \(S = \cos 0^\circ + \cos 20^\circ + \cos 40^\circ + \dots + \cos 160^\circ + \cos 180^\circ\)៖
ដោយប្រើរូបមន្តមុំបន្ថែម \(\cos(180^\circ - x) = -\cos x\) យើងបាន \(\cos x + \cos(180^\circ - x) = 0\)។
ផ្គុំតួជាគូៗ៖
កំណត់តម្លៃនៃមុំ \(\alpha\) ដែល \(0^\circ \le \alpha \le 180^\circ\) ដោយដឹងថា៖
\(\sin\alpha = \dfrac{1}{2}\)
\(\cos\alpha = -\dfrac{\sqrt{3}}{2}\)
\(\tan\alpha = -1\)
\(2\sin\alpha - \sqrt{3} = 0\)។
មើលដំណោះស្រាយ
កំណត់តម្លៃនៃមុំ \(\alpha\) ដែល \(0^\circ \le \alpha \le 180^\circ\)៖
\(\sin\alpha = \dfrac{1}{2} \implies \alpha = 30^\circ\) ឬ \(\alpha = 180^\circ - 30^\circ = 150^\circ\)
\(\cos\alpha = -\dfrac{\sqrt{2}}{2} \implies \alpha = 180^\circ - 45^\circ = 135^\circ\)
\(\tan\alpha = -1 \implies \alpha = 180^\circ - 45^\circ = 135^\circ\)
\(\sin\alpha = 0 \implies \alpha = 0^\circ\) ឬ \(\alpha = 180^\circ\)
ដោះស្រាយសមីការត្រីកោណមាត្រខាងក្រោមចំពោះ \(0^\circ \le \alpha \le 180^\circ\)៖
\(2\cos^2\alpha - 3\cos\alpha + 1 = 0\)
\(2\sin^2\alpha - \sin\alpha - 1 = 0\)។
មើលដំណោះស្រាយ
ដោះស្រាយសមីការត្រីកោណមាត្រចំពោះ \(0^\circ \le \alpha \le 180^\circ\)៖
\(2\sin\alpha - 1 = 0 \implies \sin\alpha = \dfrac{1}{2}\)៖
ដូចនេះ \(\alpha = 30^\circ\) ឬ \(\alpha = 150^\circ\)។\(2\cos\alpha + \sqrt{3} = 0 \implies \cos\alpha = -\dfrac{\sqrt{3}}{2}\)៖
ដូចនេះ \(\alpha = 180^\circ - 30^\circ = 150^\circ\)។\(\sqrt{3}\tan\alpha + 1 = 0 \implies \tan\alpha = -\dfrac{1}{\sqrt{3}}\)៖
ដូចនេះ \(\alpha = 180^\circ - 30^\circ = 150^\circ\)។\(4\cos^2\alpha - 1 = 0 \implies \cos^2\alpha = \dfrac{1}{4} \implies \cos\alpha = \pm\dfrac{1}{2}\)៖
បើ \(\cos\alpha = \frac{1}{2} \implies \alpha = 60^\circ\)
បើ \(\cos\alpha = -\frac{1}{2} \implies \alpha = 120^\circ\)
ដូចនេះ \(\alpha \in \{60^\circ, 120^\circ\}\)។
កំណត់សញ្ញានៃកន្សោមនីមួយៗខាងក្រោម (វិជ្ជមាន អវិជ្ជមាន ឬសូន្យ)៖
\(\sin 115^\circ\)
\(\cos 140^\circ\)
\(\tan 98^\circ\)
\(\cos 75^\circ \cdot \sin 130^\circ\)។
មើលដំណោះស្រាយ
កំណត់សញ្ញានៃកន្សោមនីមួយៗ៖
\(\sin 115^\circ \cdot \cos 115^\circ\)៖
ដោយ \(90^\circ < 115^\circ < 180^\circ\) នោះ \(\sin 115^\circ > 0\) និង \(\cos 115^\circ < 0\)។
ដូច្នេះ ផលគុណមានតម្លៃ អវិជ្ជមាន (\(< 0\))។\(\cos 140^\circ \cdot \tan 140^\circ\)៖
ដោយ \(\cos 140^\circ < 0\) និង \(\tan 140^\circ < 0\) នោះផលគុណមានតម្លៃ វិជ្ជមាន (\(> 0\))។
(ឬដោយ \(\cos 140^\circ \cdot \tan 140^\circ = \sin 140^\circ > 0\))។\(\sin 90^\circ - \cos 90^\circ = 1 - 0 = 1 > 0\) ៖ មានតម្លៃ វិជ្ជមាន។
\(\cos 120^\circ + \sin 30^\circ = -\dfrac{1}{2} + \dfrac{1}{2} = 0\) ៖ មានតម្លៃ សូន្យ។
ក្នុងត្រីកោណកែង \(ABC\) កែងត្រង់ \(A\) មានមុំ \(B = 30^\circ\) និងអ៊ីប៉ូតេនុស \(BC = 12\text{ cm}\) ។ គណនាប្រវែងជ្រុង \(AB, AC\) និងកម្ពស់ \(AH\) គូសចេញពីកំពូល \(A\)។
មើលដំណោះស្រាយ
ក្នុងត្រីកោណកែង \(ABC\) កែងត្រង់ \(A\) មាន \(\angle B = 30^\circ\) និងអ៊ីប៉ូតេនុស \(BC = 12\text{ cm}\)៖
មុំស្រួចមួយទៀតគឺ៖
ត្រីកោណសមបាត \(ABC\) មាន \(AB = AC = 10\text{ cm}\) និងបាត \(BC = 12\text{ cm}\) ។ គណនាផលធៀបត្រីកោណមាត្រនៃមុំបាត និងផ្ទៃក្រឡានៃត្រីកោណនោះ។
មើលដំណោះស្រាយ
ត្រីកោណសមបាត \(ABC\) មាន \(AB = AC = 10\text{ cm}\) និងបាត \(BC = 12\text{ cm}\)៖
គូសកម្ពស់ \(AH \perp BC\) (\(H \in BC\))។ ដោយ \(\triangle ABC\) សមបាត នោះ \(H\) ជាចំណុចកណ្ដាលនៃ \(BC\) នាំឱ្យ \(BH = HC = \dfrac{12}{2} = 6\text{ cm}\)។
ក្នុងត្រីកោណកែង \(ABH\) កែងត្រង់ \(H\)៖
ផលធៀបត្រីកោណមាត្រនៃមុំបាត \(B\)៖
\[\begin{aligned} \sin B &= \frac{AH}{AB} = \frac{8}{10} = \frac{4}{5} = 0.8 \\ \cos B &= \frac{BH}{AB} = \frac{6}{10} = \frac{3}{5} = 0.6 \\ \tan B &= \frac{AH}{BH} = \frac{8}{6} = \frac{4}{3} \end{aligned}\]ផ្ទៃក្រឡាត្រីកោណ \(ABC\)៖
\[S = \frac{1}{2} \cdot BC \cdot AH = \frac{1}{2} \times 12 \times 8 = 48\text{ cm}^2\]
ចតុកោណស្មើ \(ABCD\) មានរង្វាស់ជ្រុង \(a = 8\text{ cm}\) និងមុំស្រួច \(\angle A = 60^\circ\)។ គណនាប្រវែងអង្កត់ទ្រូងទាំងពីរ \(AC, BD\) និងផ្ទៃក្រឡានៃចតុកោណស្មើ។
មើលដំណោះស្រាយ
ចតុកោណស្មើ \(ABCD\) មានជ្រុង \(a = 8\text{ cm}\) និង \(\angle A = 60^\circ\)៖
អង្កត់ទ្រូងកាត់គ្នាត្រង់ចំណុចកណ្ដាល \(O\) និងកែងគ្នា។
\(\triangle ABD\) សមបាតមាន \(AB = AD\) និង \(\angle A = 60^\circ\) នាំឱ្យ \(\triangle ABD\) ជាត្រីកោណសម័ង្ស \(\implies BD = 8\text{ cm}\)។
ក្នុងត្រីកោណកែង \(OAB\) កែងត្រង់ \(O\) មាន \(\angle OAB = \dfrac{60^\circ}{2} = 30^\circ\)៖
ផ្ទៃក្រឡាចតុកោណស្មើ៖
ជណ្ដើរមួយមានប្រវែង \(6\text{ m}\) ត្រូវបានដាក់ផ្អែកនឹងជញ្ជាំងអគារមួយ ដោយបាតជណ្ដើរបង្កើតបានមុំ \(65^\circ\) ជាមួយនឹងផ្ទៃដីរាបស្មើ។
តើចុងលើនៃជណ្ដើរនោះឡើងដល់កម្ពស់ប៉ុន្មានម៉ែត្រលើជញ្ជាំង?
តើជើងជណ្ដើរនៅឆ្ងាយពីជញ្ជាំងអគារប្រវែងប៉ុន្មានម៉ែត្រ?
មើលដំណោះស្រាយ
ជណ្ដើរផ្អែកនឹងជញ្ជាំង៖ ប្រវែងជណ្ដើរ \(L = 6\text{ m}\) (អ៊ីប៉ូតេនុស), មុំបាត \(\theta = 65^\circ\)៖
កម្ពស់ចុងលើជណ្ដើរលើជញ្ជាំង (ជ្រុងឈម)៖
\[h = L \cdot \sin 65^\circ \approx 6 \times 0.9063 \approx 5.44\text{ m}\]ចម្ងាយពីជើងជណ្ដើរទៅជញ្ជាំង (ជ្រុងជាប់)៖
\[d = L \cdot \cos 65^\circ \approx 6 \times 0.4226 \approx 2.54\text{ m}\]
បង្គោលអង់តែនទូរគមនាគមន៍មួយបញ្ឈរត្រង់លើដីរាបស្មើ បង្កើតបានស្រមោលប្រវែង \(42\text{ m}\) នៅពេលដែលព្រះអាទិត្យមានមុំផ្គុំ \(38^\circ\) ធៀបនឹងដីរាបស្មើ។ គណនាកម្ពស់នៃបង្គោលអង់តែននោះ។
មើលដំណោះស្រាយ
បង្គោលអង់តែន៖ ស្រមោល \(d = 42\text{ m}\), មុំផ្គុំនៃព្រះអាទិត្យ \(\alpha = 38^\circ\)៖
កម្ពស់បង្គោលអង់តែន \(h\) ផ្ទៀងផ្ទាត់៖
ពីកំពូលច្រាំងចោទមួយដែលមានកម្ពស់ \(80\text{ m}\) ពីផ្ទៃទឹកសមុទ្រ អ្នកសង្កេតការណ៍ម្នាក់បានមើលឃើញទូកមួយនៅសមុទ្រក្រោមមុំស្រុត \(24^\circ\)។ តើទូកនោះស្ថិតនៅចម្ងាយប៉ុន្មានម៉ែត្រពីជើងច្រាំងចោទ?
មើលដំណោះស្រាយ
ចម្ងាយពីច្រាំងចោទទៅទូក៖ កម្ពស់ច្រាំង \(H = 80\text{ m}\), មុំស្រុត \(\alpha = 24^\circ\)៖
មុំស្រុតស្មើនឹងមុំងើបពីទូកទៅកំពូលច្រាំង (មុំឆ្លាស់ក្នុង)៖
ពីលើកំពូលបង្គោលភ្លើងហ្វារមួយដែលមានកម្ពស់ \(50\text{ m}\) គេសង្កេតឃើញកប៉ាល់ពីរនៅលើខ្សែបន្ទាត់តែមួយជាមួយជើងបង្គោលភ្លើង ដោយមានមុំស្រុតរៀងគ្នា \(30^\circ\) និង \(45^\circ\)។ គណនាចម្ងាយរវាងកប៉ាល់ទាំងពីរនោះ។
មើលដំណោះស្រាយ
ចម្ងាយរវាងកប៉ាល់ទាំងពីរ៖ កំពូលបង្គោលភ្លើងកម្ពស់ \(H = 50\text{ m}\), មុំស្រុតទៅកប៉ាល់ទាំងពីរគឺ \(30^\circ\) និង \(45^\circ\)៖
ចម្ងាយពីជើងបង្គោលភ្លើងទៅកប៉ាល់ជិត៖
\[d_1 = \frac{50}{\tan 45^\circ} = \frac{50}{1} = 50\text{ m}\]ចម្ងាយពីជើងបង្គោលភ្លើងទៅកប៉ាល់ឆ្ងាយ៖
\[d_2 = \frac{50}{\tan 30^\circ} = \frac{50}{1/\sqrt{3}} = 50\sqrt{3} \approx 86.60\text{ m}\]ចម្ងាយរវាងកប៉ាល់ទាំងពីរ (នៅលើខ្សែបន្ទាត់តែមួយទិសដៅតែមួយ)៖
\[\begin{aligned} \Delta d &= d_2 - d_1 = 50\sqrt{3} - 50 \\ &= 50(\sqrt{3} - 1) \approx 36.60\text{ m} \end{aligned}\]
(ចំណាំ៖ ប្រសិនបើកប៉ាល់ទាំងពីរស្ថិតនៅសងខាងជើងបង្គោលភ្លើង ចម្ងាយរវាងពួកវាគឺ \(d_1 + d_2 = 50 + 50\sqrt{3} \approx 136.60\text{ m}\))។
ក្មេងប្រុសម្នាក់បង្ហោះខ្លែងមួយដោយខ្សែខ្លែងតឹងត្រង់ប្រវែង \(85\text{ m}\) និងបង្កើតបានមុំងើប \(52^\circ\) ធៀបនឹងដីរាបស្មើ។ ប្រសិនបើដៃកាន់ខ្សែខ្លែងរបស់ក្មេងនោះមានកម្ពស់ \(1.2\text{ m}\) ពីផ្ទៃដី ចូរគណនាកម្ពស់នៃខ្លែងធៀបនឹងដី។
មើលដំណោះស្រាយ
កម្ពស់ខ្លែង៖ ខ្សែខ្លែង \(L = 85\text{ m}\), មុំងើប \(\alpha = 52^\circ\), កម្ពស់ដៃ \(h_0 = 1.2\text{ m}\)៖
កម្ពស់ខ្លែងធៀបនឹងកម្រិតដៃកាន់ខ្សែគឺ៖
ដើមឈើមួយដើមត្រូវបានខ្យល់បោកបក់បាក់ត្រង់កណ្ដាល ដោយចុងឈើធ្លាក់មកប៉ះផ្ទៃដីបង្កើតបានមុំ \(30^\circ\) និងមានចម្ងាយ \(9\text{ m}\) ពីគល់ឈើ។ គណនាកម្ពស់ដើមឈើកាលពីមិនទាន់បាក់។
មើលដំណោះស្រាយ
កម្ពស់ដើមឈើកាលមិនទាន់បាក់៖ ចុងឈើប៉ះដីមុំ \(30^\circ\) និងមានចម្ងាយ \(9\text{ m}\) ពីគល់ឈើ៖
កម្ពស់គល់ឈើដែលនៅសល់ (ជ្រុងឈម)៖
\[y = 9 \cdot \tan 30^\circ = 9 \cdot \frac{\sqrt{3}}{3} = 3\sqrt{3}\text{ m} \approx 5.20\text{ m}\]ប្រវែងកំណាត់ដើមឈើដែលបាក់ធ្លាក់ (អ៊ីប៉ូតេនុស)៖
\[z = \frac{9}{\cos 30^\circ} = \frac{9}{\sqrt{3}/2} = \frac{18}{\sqrt{3}} = 6\sqrt{3}\text{ m} \approx 10.39\text{ m}\]កម្ពស់ដើមឈើដើមទាំងមូល៖
\[H = y + z = 3\sqrt{3} + 6\sqrt{3} = 9\sqrt{3}\text{ m} \approx 15.59\text{ m}\]
ការរចនាផ្លូវជម្រាលសម្រាប់ជនមានពិការភាព (PISA)៖ បទដ្ឋានសំណង់តម្រូវឱ្យផ្លូវជម្រាលសម្រាប់រទេះរុញជនមានពិការភាពមានមុំជម្រាលមិនលើសពី \(4.76^\circ\) (\(\tan 4.76^\circ \approx \dfrac{1}{12}\))។
ប្រសិនបើតម្រូវឱ្យផ្លូវជម្រាលនេះឡើងដល់កម្ពស់ \(1.5\text{ m}\) តើប្រវែងដីផ្ដេកអប្បបរមាត្រូវមានប៉ុន្មានម៉ែត្រ?
គណនាប្រវែងផ្ទៃផ្លូវជម្រាលពិតប្រាកដ។
មើលដំណោះស្រាយ
ការរចនាផ្លូវជម្រាលសម្រាប់ជនមានពិការភាព (PISA)៖
បទដ្ឋានសំណង់កំណត់ \(\tan 4.76^\circ \approx \dfrac{1}{12}\), កម្ពស់ត្រូវឡើង \(h = 1.5\text{ m}\)៖
ប្រវែងដីផ្ដេកអប្បបរមា \(x\)៖
\[\begin{aligned} \tan 4.76^\circ &= \frac{h}{x} \implies x = \frac{h}{\tan 4.76^\circ} \\ &= \frac{1.5}{1/12} = 1.5 \times 12 = 18\text{ m} \end{aligned}\]ប្រវែងផ្ទៃផ្លូវជម្រាលពិតប្រាកដ \(L\)៖
តាមទ្រឹស្ដីបទពីតាករ៖\[\begin{aligned} L &= \sqrt{x^2 + h^2} = \sqrt{18^2 + 1.5^2} \\ &= \sqrt{324 + 2.25} = \sqrt{326.25} \approx 18.06\text{ m} \end{aligned}\](ឬតាមផលធៀប \(L = \dfrac{h}{\sin 4.76^\circ} \approx \dfrac{1.5}{0.0829} \approx 18.08\text{ m}\))។
ការវាស់កម្ពស់ប្រាសាទបុរាណ (STEM/PISA)៖ វិស្វករម្នាក់ចង់វាស់កម្ពស់កំពូលកណ្ដាលនៃប្រាសាទមួយដោយប្រើឧបករណ៍វាស់មុំ (Theodolite) កម្ពស់ \(1.5\text{ m}\) ពីដី។ នៅចំណុច \(A\) គេវាស់មុំងើបទៅកំពូលប្រាសាទឃើញ \(32^\circ\)។ បន្ទាប់មក គេដើរសំដៅទៅជិតប្រាសាទបានចម្ងាយ \(35\text{ m}\) ដល់ចំណុច \(B\) រួចវាស់មុំងើបម្ដងទៀតឃើញ \(48^\circ\)។
ចូរសរសេរប្រព័ន្ធសមីការត្រីកោណមាត្រដែលភ្ជាប់កម្ពស់ \(h\) និងចម្ងាយ \(x\)។
គណនាកម្ពស់សរុបនៃប្រាសាទនោះធៀបនឹងផ្ទៃដី។
មើលដំណោះស្រាយ
ការវាស់កម្ពស់ប្រាសាទបុរាណ (STEM/PISA)៖
ឧបករណ៍វាស់កម្ពស់ \(h_0 = 1.5\text{ m}\)។ នៅ \(A\) មុំងើប \(32^\circ\), នៅ \(B\) មុំងើប \(48^\circ\), ចម្ងាយ \(AB = 35\text{ m}\)។
តាង \(h\) ជាកម្ពស់ពីកម្រិតឧបករណ៍វាស់ទៅកំពូលប្រាសាទ និង \(x\) ជាចម្ងាយផ្ដេកពីចំណុច \(B\) ទៅប្រាសាទ៖
ពីចំណុច \(B\)៖ \(\tan 48^\circ = \dfrac{h}{x} \implies h = x\tan 48^\circ\)
ពីចំណុច \(A\)៖ \(\tan 32^\circ = \dfrac{h}{x + 35} \implies h = (x + 35)\tan 32^\circ\)
ប្រព័ន្ធសមីការត្រីកោណមាត្រគឺ៖
\[\begin{cases} h = x\tan 48^\circ \\ h = (x + 35)\tan 32^\circ \end{cases}\]គណនាកម្ពស់សរុបនៃប្រាសាទ៖
ផ្ទឹមសមីការទាំងពីរ៖\[\begin{aligned} x\tan 48^\circ &= (x + 35)\tan 32^\circ \\ x(\tan 48^\circ - \tan 32^\circ) &= 35\tan 32^\circ \\ x &= \frac{35\tan 32^\circ}{\tan 48^\circ - \tan 32^\circ} \end{aligned}\]ជំនួសតម្លៃ \(\tan 48^\circ \approx 1.1106\) និង \(\tan 32^\circ \approx 0.6249\)៖\[x = \frac{35 \times 0.6249}{1.1106 - 0.6249} = \frac{21.8715}{0.4857} \approx 45.03\text{ m}\]កម្ពស់ \(h\) គឺ៖\[h = 45.03 \times 1.1106 \approx 50.01\text{ m}\]កម្ពស់សរុបនៃប្រាសាទធៀបនឹងផ្ទៃដីគឺ៖\[H = h + h_0 = 50.01 + 1.5 = 51.51\text{ m} \approx 51.5\text{ m}\]
សំណួរពហុជ្រើសរើស
ជ្រើសរើសចម្លើយត្រឹមត្រូវតែមួយ រួចចុច «ពិនិត្យ»។ ចម្លើយរបស់អ្នកត្រូវបានរក្សាទុកក្នុងកុំព្យូទ័រនេះ។
✎ សំណួរទី ១–១០
✎ សំណួរទី ១១–២០
✎ សំណួរទី ២១–៣០
✎ សំណួរទី ៣១–៤០
✎ សំណួរទី ៤១–៥០
តេស្តសមត្ថភាព ៖ ជំពូកទី ៥ ផលធៀបត្រីកោណមាត្រ និងការអនុវត្ត — ៥០ សំណួរ · ៩០ នាទី