1. ទំព័រដើម
  2. អំពីយើង

អំពី KPCambodianmathematics

គេហទំព័ររៀនគណិតវិទ្យាជាភាសាខ្មែរ រៀបរៀងដោយលោកគ្រូ ខែម ពុទ្ធី សម្រាប់សិស្សមធ្យមសិក្សា និងលោកគ្រូ អ្នកគ្រូ ។

រូបថតលោកគ្រូ ខែម ពុទ្ធី

អ្នករៀបរៀង

ខែម ពុទ្ធី Khem Puthy

គ្រូបង្រៀនគណិតវិទ្យា មធ្យមសិក្សាទុតិយភូមិ · អនុបណ្ឌិតស្ថិតិ (M.Stat.)

លោកគ្រូ ខែម ពុទ្ធី កើតនៅខេត្តកំពត ។ លោកបានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រ ឯកទេសគណិតវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមកម្មវិធីអាហារូបករណ៍ ឆ្នាំ ២០០៩ និងសញ្ញាបត្រគ្រូបង្រៀនកម្រិតឧត្តម ឯកទេសគណិតវិទ្យា–បច្ចេកវិទ្យា ICT នៅវិទ្យាស្ថានជាតិអប់រំ ឆ្នាំ ២០១០ ។

ចាប់ពីឆ្នាំ ២០១០ លោកបង្រៀនគណិតវិទ្យាថ្នាក់ទី ១០ ដល់ទី ១២ នៅវិទ្យាល័យកន្សោមអក ខេត្តកំពត ជាអនុប្រធានក្រុមបច្ចេកទេសគណិតវិទ្យា និងចូលរួមកែវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរៀងរាល់ឆ្នាំ ។ ឆ្នាំ ២០១៥ លោកត្រូវបានតែងតាំងជាសមាជិកគណៈកម្មការប្រតិបត្តិ សហគមន៍អ្នកគណិតវិទ្យាកម្ពុជា សាខាខេត្តកំពត ។

ឆ្នាំ ២០២៤ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតស្ថិតិ (Magister Statistika) នៅ Institut Teknologi Sepuluh Nopember (ITS) ទីក្រុងសុរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី ដោយទទួលបាន GPA 3.54 ។ សារណារបស់លោកវិភាគទំនាក់ទំនងរវាងទីផ្សារភាគហ៊ុនបណ្ដាប្រទេសអាស៊ាន ដោយប្រើវិធី Cointegration ។ ក្នុងរយៈពេលសិក្សា លោកបានបញ្ចប់វគ្គ Python, R, MATLAB, Excel, វិទ្យាសាស្ត្រទិន្នន័យ និង Machine Learning ព្រមទាំងបានចូលរួម ASEAN Youth Forum 2023 និងសិក្ខាសាលាអន្តរជាតិជាច្រើន ។

  • ឯកទេសគណិតវិទ្យា · ស្ថិតិ · វិទ្យាសាស្ត្រទិន្នន័យ
  • បទពិសោធន៍បង្រៀនជាង ១៥ ឆ្នាំ
  • ភាសាខ្មែរ · អង់គ្លេស · ឥណ្ឌូនេស៊ី

PythonRMATLABExcelMachine LearningLaTeX

Telegram @KHEMPUTHY មើលឯកសារ

ប្រវត្តិការសិក្សា និងការងារ

  1. ២០២២ – ២០២៤អនុបណ្ឌិតស្ថិតិ (Magister Statistika, M.Stat.) និទ្ទេស Very SatisfactoryInstitut Teknologi Sepuluh Nopember (ITS) ទីក្រុងសុរ៉ាបាយ៉ា ឥណ្ឌូនេស៊ី · វគ្គ Python, MATLAB, R, Machine Learning · ASEAN Youth Forum 2023
  2. ២០១៥សមាជិកគណៈកម្មការប្រតិបត្តិ សហគមន៍អ្នកគណិតវិទ្យាកម្ពុជា សាខាខេត្តកំពតអាណត្តិ ២០១៥ – ២០១៧
  3. ២០១៣ – ២០១៥សិក្សាថ្នាក់អនុបណ្ឌិតគណិតវិទ្យាCUS ភ្នំពេញ
  4. ចាប់ពី ២០១០គ្រូបង្រៀនគណិតវិទ្យា ថ្នាក់ទី ១០ ដល់ទី ១២ និងអនុប្រធានក្រុមបច្ចេកទេសគណិតវិទ្យាវិទ្យាល័យកន្សោមអក ខេត្តកំពត · ចូលរួមកែវិញ្ញាសាប្រឡងបាក់ឌុបរៀងរាល់ឆ្នាំ
  5. ២០០៩ – ២០១០សញ្ញាបត្រគ្រូបង្រៀនកម្រិតឧត្តម ឯកទេសគណិតវិទ្យា–បច្ចេកវិទ្យា ICTវិទ្យាស្ថានជាតិអប់រំ ភ្នំពេញ
  6. ២០០៥ – ២០០៩បរិញ្ញាបត្រវិទ្យាសាស្ត្រ ឯកទេសគណិតវិទ្យា (អាហារូបករណ៍)សាកលវិទ្យាល័យភូមិន្ទភ្នំពេញ · រួមទាំងវគ្គពិសេសគណិតវិទ្យាហិរញ្ញវត្ថុ
  7. ២០០២ – ២០០៥មធ្យមសិក្សាទុតិយភូមិវិទ្យាល័យទូកមាស ខេត្តកំពត

សញ្ញាបត្រ និងវិញ្ញាបនបត្រ (២៣)

ចុចលើរូប ដើម្បីមើលទំហំធំ ។ លេខលិខិតឆ្លងដែនត្រូវបានបិទ ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន ។

សញ្ញាបត្រ ៦

សញ្ញាបត្រអនុបណ្ឌិតស្ថិតិ (Master of Statistics)
សញ្ញាបត្រអនុបណ្ឌិតស្ថិតិ (Master of Statistics)Institut Teknologi Sepuluh Nopember (ITS) ឥណ្ឌូនេស៊ី២០២៤
Ijazah — Magister Statistika (M.Stat.)
Ijazah — Magister Statistika (M.Stat.)Institut Teknologi Sepuluh Nopember (ITS) ឥណ្ឌូនេស៊ី២០២៤
ព្រឹត្តិប័ត្រពិន្ទុថ្នាក់អនុបណ្ឌិត (GPA 3.54)
ព្រឹត្តិប័ត្រពិន្ទុថ្នាក់អនុបណ្ឌិត (GPA 3.54)ITS · មហាវិទ្យាល័យវិទ្យាសាស្ត្រ និងវិភាគទិន្នន័យ២០២៤
សញ្ញាបត្រគ្រូបង្រៀនកម្រិតឧត្តម ឯកទេសគណិតវិទ្យា–បច្ចេកវិទ្យា ICT
សញ្ញាបត្រគ្រូបង្រៀនកម្រិតឧត្តម ឯកទេសគណិតវិទ្យា–បច្ចេកវិទ្យា ICTវិទ្យាស្ថានជាតិអប់រំ · ក្រសួងអប់រំ យុវជន និងកីឡា២០១០
បរិញ្ញាបត្រវិទ្យាសាស្ត្រ ឯកទេសគណិតវិទ្យា
បរិញ្ញាបត្រវិទ្យាសាស្ត្រ ឯកទេសគណិតវិទ្យាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ · ក្រសួងអប់រំ យុវជន និងកីឡា២០០៩
លិខិតតែងតាំងសមាជិកគណៈកម្មការប្រតិបត្តិ សាខាខេត្តកំពត
លិខិតតែងតាំងសមាជិកគណៈកម្មការប្រតិបត្តិ សាខាខេត្តកំពតសហគមន៍អ្នកគណិតវិទ្យាកម្ពុជា២០១៥

វិទ្យាសាស្ត្រទិន្នន័យ និងកម្មវិធីកុំព្យូទ័រ ១៣

Machine Learning A-Z: AI, Python & R (៤២.៥ ម៉ោង)
Machine Learning A-Z: AI, Python & R (៤២.៥ ម៉ោង)Udemy២០២៤
Python for Data Science and Machine Learning Bootcamp (២៥ ម៉ោង)
Python for Data Science and Machine Learning Bootcamp (២៥ ម៉ោង)Udemy២០២៣
Data Science Intermediate
Data Science IntermediateCoding Studio២០២៣
Fundamental Data Science
Fundamental Data ScienceCoding Studio២០២៣
Fundamental Python
Fundamental PythonCoding Studio២០២៣
Fundamental Excel
Fundamental ExcelCoding Studio២០២៣
Business Analytics with Excel
Business Analytics with ExcelSkillUp by Simplilearn២០២៣
Data Science with R Programming
Data Science with R ProgrammingSkillUp by Simplilearn២០២៣
MATLAB Software Training (និទ្ទេស A)
MATLAB Software Training (និទ្ទេស A)ITS Global Engagement២០២២
Python Software Training
Python Software TrainingITS Global Engagement២០២២
វគ្គគណិតវិទ្យាហិរញ្ញវត្ថុ
វគ្គគណិតវិទ្យាហិរញ្ញវត្ថុដេប៉ាតឺម៉ង់គណិតវិទ្យា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ២០០៩
Khmer Unicode និង OpenOffice
Khmer Unicode និង OpenOfficeវិទ្យាស្ថានជាតិអប់រំ និងវិទ្យាស្ថានបើកទូលាយ២០១០
Ms. Word និង Excel
Ms. Word និង ExcelIT Center · មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ២០០៦

សន្និសីទ សិក្ខាសាលា និងភាសា ៤

Webinar ៖ Backward Design និងការសរសេរអត្ថបទស្រាវជ្រាវ
Webinar ៖ Backward Design និងការសរសេរអត្ថបទស្រាវជ្រាវSEAMEO RECSAM ម៉ាឡេស៊ី២០២៤
ASEAN Youth Forum · ASEAN Higher Education Conference
ASEAN Youth Forum · ASEAN Higher Education Conferenceទីក្រុងបាន់ដុង ឥណ្ឌូនេស៊ី២០២៣
Statistical Learnings for Spatio-Temporal Point Processes (World Class Professor)
Statistical Learnings for Spatio-Temporal Point Processes (World Class Professor)ដេប៉ាតឺម៉ង់ស្ថិតិ ITS២០២៣
ភាសាឥណ្ឌូនេស៊ីសម្រាប់ការសិក្សា (BIPA) ៣ កម្រិត · Outstanding
ភាសាឥណ្ឌូនេស៊ីសម្រាប់ការសិក្សា (BIPA) ៣ កម្រិត · OutstandingGlobal Language Center, ITS២០២២

ទាញយកសញ្ញាបត្រអនុបណ្ឌិត (PDF)

គោលបំណងនៃគេហទំព័រ

KPCambodianmathematics ផ្ដល់មេរៀន លំហាត់ និងតេស្តគណិតវិទ្យា ថ្នាក់ទី ៧ ដល់ទី ១២ ដោយឥតគិតថ្លៃ ។ ខ្លឹមសាររៀបតាមកម្មវិធីសិក្សា និងសៀវភៅពុម្ពរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យសិស្សរៀនរំលឹកនៅផ្ទះ និងឱ្យគ្រូប្រើក្នុងថ្នាក់បាន ។

ខ្លឹមសារ

  • មេរៀនតាមថ្នាក់ និងជំពូក មានទ្រឹស្តី រូបមន្ត ឧទាហរណ៍ និងលំហាត់មានចម្លើយ ។
  • តេស្តពហុជ្រើសរើសមាននាឡិកា និងវិញ្ញាសាប្រចាំខែ ។
  • ឧបករណ៍គ្រូ ៖ បង្កើតវិញ្ញាសា (PDF LaTeX Word) និងប្រព័ន្ធគ្រប់គ្រងថ្នាក់ និងពិន្ទុ ។

ទំនាក់ទំនង

សម្រាប់សំណួរ ការរាយការណ៍កំហុសក្នុងមេរៀន ឬសំណើកែលម្អ សូមផ្ញើសារតាម Telegram ។ សូមប្រាប់ថ្នាក់ មេរៀន និងទំព័រដែលមានបញ្ហា ដើម្បីឱ្យយើងកែបានលឿន ។

Telegram @KHEMPUTHY

ការប្រើប្រាស់ខ្លឹមសារ

សិស្ស និងគ្រូអាចប្រើ បោះពុម្ព និងចែករំលែកខ្លឹមសារសម្រាប់ការសិក្សា និងការបង្រៀនដោយឥតគិតថ្លៃ ។ សូមកុំយកទៅលក់ ។ ពេលចែករំលែក សូមដាក់ឈ្មោះ KPCambodianmathematics ។